30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦១,៧២១
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៨១៧,៥៣៥
សរុប ៣៩០,៩០០,០១៩
ប្រជុំអត្ថបទ
images/articles/1162/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,២៣១ ដង)
រឿង​នាន​រោហិណ៌ (ចាក ធ. ខុ.) (បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា) មាន​សេចក្តី​ដំណាល ព្រះ​ងនុវុទ្ធ​ដ៏​មាន​អាយុ បាន​នាំ​ភិក្ខុ​ជា​បរិថវារនមន្តមក ក៏​នាំ​គ្នា​មក​ថ្វាយ​បង្គំ បាត់​តែ​នាង​រោហិណី​ជា​ប្អូន​បង្កើត​មិន​ឃើញ​មក​ថ្វាយ​បង្គំ ។ ព្រះ​ថេរៈ​ក៏សួរ​ដំណឹង​បាន​ជ្រាប​ដោយ​ព្រះ​ញាតិ​វង្ស​ប្រាប់​ថា នាង​មាន​សេចក្តី​អៀន​ខ្មាស់​ជា​ពន់​ពេក​
images/articles/1163/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,៥៦៧ ដង)
រឿង​អ្នក​ផឹក​សុរា (ចាក ម. អ.) (​អ្នក​ប្រមឹក​តែង​ហិន​ហោច​ទ្រព្យ​នឹង​វិនាស​ប្រាណ​ក្នុង​បច្ចុប្បន្ន) កាល​កន្លង​ទៅ​ហើយ ព្រះ​បរមពោធិសត្ថ​របស់​យើង​ទ្រង់​យោន​យក​កណើត​ជា​សេដ្ឋី​មាន​ទ្រព្យ​៤០​កោដិ កប់​ទុក​ក្នុង​ផែនដី តែង​បរិច្ចាក​ទាន​ជាដើម​ដល់​ស្មូម​យាចក​ដែល​មក​សុំ​ច្រក​ល្ហក លុះ​ពេល​អស់​ព្រះជន្ម​ក៏​បាន​ទៅ​កើត​ជា​សក្កទេវរាជ ។ ឯ​សេដ្ឋី​ពោធិសតថ​នេះ​មាន​កូន​ប្រុស​តែ​មួយ​គត់ ។
images/articles/1883/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២៤,៦៨៩ ដង)
រឿង​នាង​កាញ្ចនទេវី កាល​ព្រះសម្ពុទ្ធ​បរមគ្រូ​បរិនិព្វាន​ហើយ ពួក​ពុទ្ធបរិស័ទ​ទាំង​ឡាយ​ក្នុង​ទេវបុត្តនគរ​នាំ​គ្នា​យក​បាត្រ ព្រះសម្ពុទ្ធ​ទៅ​បញ្ចុះ​ក្នុង​ចេតិយ​កែវ មុន​បញ្ចុះ​ក្នុង​ចេតិយ​នោះ​ព្រះរាជា​បាន​ចាត់​ចែង​ធ្វើ​ក្បួន ហែ​យ៉ាង​អស្ចារ្យ គឺ​ឲ្យ​រាជ​បុរស​ហៅ​ជាង​ទង​ជា​ច្រើន​រូប​មក​ឲ្យ​យក ដើម​ឫស្សី​១ ដើម​យ៉ាង​ធំ មក​រចនា​ស្រោប​មាស​រំលេច​ដោយ​កែវ​៧​ប្រការ យក​បាត្រ​មក ភ្ជាប់​លើ​ចុង​ឫស្សី​ហើយ​លើក
images/articles/2041/435rwerewfjktyt.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,៥៨៩ ដង)
(​សមណេរ​សួរ​ថា​) អ្នក​ទៅ​មុន​គេ​បង្អស់​ជិះ​ដំរី​ស ឯអ្នក​ទៅ​កណ្តាល​គេ​ ជិះ​រថ​ ទឹម​សេះ​អស្ស​ត​រ ចំណែក​កញ្ញា​មក​ខាង​ក្រោយ​គេ​ ទៅ​ដោយវ​ភ្លឺ​ស្វាង​រុង​រឿង​ សព្វ​ទិស​ទាំង​ ១០ ។ ឯ​អ្នក​ទាំង​ឡាយ (​ដែល​មក​ក្រោយ​គេ​បង្អស់​) មាន​ដៃ​កាន់​ដំបង មាន​មុខ​ជោក​ដោយ​ទឹក​ភ្នែក​មាន​ខ្លួន​បែក​ធ្លាយ ហើយ​ផឹក​នូវ​ខ្ទុះ​និង​ឈាម នៃ​គ្នា​និង​គ្នា​ ជា​អាហារ​ អ្នក​ទាំង​ឡាយ កាល​កើត​ជា​មនុស្ស​ តើ​បាន​ធ្វើ​អំពើ​ដូច​ម្តេច​ខ្លះ ។ (​នាង​ប្រេត​តប​ថា​) បុគ្គល​ណា​ទៅ​ដោយ​ដំ​រី​ស ដ៏​ប្រ​សើរ​មាន​ជើង​ ៤ មុន​គេ បុគ្គល​នោះ​ ជា​បុត្រ​ច្បង​របស់​ខ្ញុំ បាន​ថ្វាយ​ទាន​ហើយ​ ក៏​បាន​ជួប​សេចក្តី​សុខ​ ។ បុគ្គល​ណា​ទៅ​ដោយ​រថ​ទឹម​សេះ​ ៤ មាន​ដំណើរ​ល្អ​ក្នុង​ទី​កណ្តាល បុគ្គល​នោះ​ជា​បុត្ត​កណ្តាល​របស់​ខ្ញុំ​ ជា​អ្នក​មិន​កំណាញ់​ ជា​ម្ចាស់​ទាន​ដ៏​រុង​រឿង​ ។ នា​រី​ណា​ប្រ​កប​ដោយ​បញ្ញា​ មាន​ភ្នែក​ថ្លា​ដូច​ម្រឹគ ទៅ​ដោយ​វក្រោយ​គេ​ នា​រី​នោះ​ ជា​ធីតា​ពៅ​បង្អស់​របស់​ខ្ញុំ ជា​អ្នក​មាន​សេចក្តី​សុខ​តែង​រីក​រាយ តាម​ចំណែក​ផល​ទាន​ពាក់​កណ្តាល ។ អំពី​ជាតិ​មុន ជន​ទាំង​នុ៎ះ ជា​អ្នក​មាន​ចិត្ត​ជ្រះ​ថ្លា បាន​ឲ្យ​ទាន​ដល់​ពួក​សមណៈ និងព្រាហ្ម​ណ៍​ ចំណែក​យើង​ខ្ញុំ​ទាំង​ឡាយ​វិញ ជា​អ្នក​កំណាញ់​ ជេរ​ប្រ​​ទេច​ផ្តា​សា​ សម​ណ​ព្រាហ្ម​ណ៍ ទាំង​ឡាយ ឯ​ជន​ទាំង​នេះ លុះ​ឲ្យ​ហើយ​ទើ​ប​គេ​បម្រើ​ (​ដោយ​កាម​គុណ​) ចំណែក​ពួក​យើង​ទើប​ក្រៀម​ស្ងួត​ ដូច​ដើម​ប​បុស ដែល​ហាល​ថ្ងៃ​ដូច្នោះ ។ (​សម​ណេរ​សួរ​ថា) ភោជនា​ហារ របស់​អ្នក​ទាំង​ឡាយ ដូច​ម្តេច​ទៅ​ ទី​ដេក​ របស់​អ្នក​ដូច​ម្តេច​ទៅ ចុះ​អ្នក​ទាំង​ឡាយ​មាន​បាប​ធម៌​ដ៏​ក្រៃ​លែង​ ញ៉ាំង​អត្ត​ភាព​ឲ្យ​ប្រ​ព្រឹត្ត​ទៅ​ ដូច​ម្តេច​ ភោ​ជនា​ហារ​ទាំង​ឡាយ​ដ៏​ច្រើន​ មិន​មែន​ជា​របស់​តិច​តួច​ឡើយ ឥឡូវ​នេះ អ្នក​ដល់​នូវ​សេចក្តី​ទុក្ខ ព្រោះ​ប្រាស​ចាក​សេចក្តី​សុខ ។ (​នាង​ប្រេត​​តប​ថា​) យើង​ខ្ញុំ​ទាំង​ឡាយ សម្លាប់​​នូវ​គ្នា​នឹង​គ្នា​ ហើយ​ក្រប​ផឹក​នូវ​ខ្ទុះ​និង​ឈាម​ ទុក​ជា​ផឹក​ច្រើន​ ក៏​មិន​បាត់​ស្រេក​ឃ្លាន យើង​ខ្ញុំ​ទាំង​ឡាយ ក៏​នៅ​តែ​ស្រេក​ឃ្លាន​ដដែល ។ ជន​ទាំង​ឡាយ​ណា​ ជា​អ្នក​មិន​ចែក​ចាយ​ឲ្យ​ទាន ជន​ទាំង​នោះ​ លុះ​លះ​លោក​នេះ​ទៅ​ហើយ រមែង​ទៅ​កើត ក្នុង​ឋាន​យម​លោក​ តែង​ខ្សឹក​ខ្សួល​ ដូច​យើង​ខ្ញុំ​ទាំង​ឡាយ ជន​ទាំង​ឡាយ​ណា​ បាន​នូវ​សម្ប​ត្តិ​ទាំង​ឡាយ​ ហើយ​ តែ​ជា​អ្នក​កំណាញ់ មិន​បរិ​ភោ​គ​ផង ​មិន​ធ្វើ​បុណ្យ​ផង ។ ជន​ទាំង​នោះ​ ជា​អ្នក​មាន​សេច​ក្តី​ស្រេក​ឃ្លាន​គ្រប​សង្កត់​ ក្នុង​លោក​ខាង​មុខ​​ ក្នុង​កាល​ជា​ខា​ង​ក្រោយ​មក​ ជន​ទាំង​នោះ រមែង​ឆេះ​រោល​រាល​ក្តៅ​ ក្រ​ហាយ អស់​កាល​ជា​យូរ​អង្វែង​ ព្រោះ​បាន​ធ្វើ​នូវ​កម្ម​មាន​ផល​ជា​ទុក្ខ តែ​ទទួល​ផល​ជា​ទុក្ខ​ មាន​ផល​ដ៏​ក្តៅ​ក្រ​ហាយ ។ ទ្រព្យ​សម្បត្តិ​ជា​របស់​មិន​ទៀង​ ជីវិត​ក្នុង​លោក​នេះ ជា​របស់​មិន​ទៀត​ បណ្ឌិត​ដឹង​នូវ​របស់​មិន​ទៀង​ តាម​សភាព​របស់​មិន​ទៀង​ហើយ គប្បី​ធ្វើ​នូវ​ទី​ពឹង ។ ជន​ទាំង​ឡាយ​ណា​ អ្នក​ឈ្លាស​ក្នុង​ព្រះ​សទ្ធម្ម​ដឹង​ច្បាស់​យ៉ាង​នេះ ជន​ទាំង​នោះ​ឈ្មោះ​ថា​ ជា​អ្នក​មិន​ធ្វេស​ប្រ​ហែស​ក្នុង​ទាន ព្រោះ​បាន​ស្តាប់​ពាក្យ​នៃ​ព្រះ​អរហន្ត​ទាំង​ឡាយ ។ ចប់​ រឿង​នាគ​ប្រេត​ ដក​​ស្រង់​ពី​ព្រះ​ត្រៃ​បិដក​ភាគ ៥៦ ទំព័រ​ ១៤-១៧ ដោយ៥០០០ឆ្នាំ
images/articles/1223/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២,១៨៧ ដង)
រឿង​សមុទ្ទទេវតា (ចាក ស. តិ.) (សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ) កាល​ពុទ្ធ​សម័យ​ព្រះ​សម្តុទ្ធ​បរម​គ្រូ ទ្រង់​រំលឹក​ដាស់​តឿន​ឧបនន្ទភិក្ខុ ដែល​មាន​សេចក្តី​លោភ​គ្រប​សង្កត់ គឺ​ធម្មតា​របស់​ភិក្ខុ​ឧបនន្ទ តែ​ដល់​រដូវ​ចូល​វស្សា​ហើយ លោក​ដើរ​ទៅ​ចូល​វស្សា​ផ្ញើរ​គ្រប់​វត្ត ដែល​លោក​អាច​ទៅ​បាន វត្ត​ខ្លះ​លោក​ទុក​ស្បែក​ជើង ខ្លះ​ដំរង​ទឹក ខ្លះ​ទ្រនាប់​ជើង ខ្លះ​ឆ័ត្រ​ជា​ដើម ឲ្យ​ចូល​វស្សា​ជំនួស​​លោក​ដល់​ចេញ​វស្សា​លោក​ទៅ​វាយ​ចំណែក​លាភ​គ្រប់​វត្ត ដែល​លោក​បាន​ទុក​របស់​ទាំង​នោះ​ ដឹក​ទាំង​រទេះ​ៗ យក​មក​ប្រមូល​ទុក​ក្នុង​កុដិ​របស់​លោក ។ ពួក​ភិក្ខុ​ទាំង​ឡាយ​ទ្រាន់​ចិត្ត នាំ​គ្នា​ទូល​ព្រះ​សម្តុទ្ធ​តាម​ដំណើរ​រឿង ព្រះ​អង្គ​ទ្រង់​ប្រជុំ​សង្ឃ ហើយ​ហៅ​ឧបនន្ទ មក​រំលឹក​តាម​លំនាំ​ព្រះ​ពុទ្ធ​ពី​បូរាជ ទើប​នាំ​អតីត​និទាន​មក​សំដែង​ថា ភិក្ខុ​ឧបនន្ទនេះ មិន​មែន​ចង់​បាន​ឥត​របប​តែ​ក្នុង​ជាតិ​នេះ​ទេ កាល​ពី​ដើម​ក៏​ដូច្នេះ​ដែរ ។ ពី​ព្រេង​នាយ​យូរ​ហើយ​ ព្រះ​ពោធិសត្វ​កើត​ជា​សមុទ្រ​ទេវតា ថែរក្សា​មហាសមុទ្រ កាល​នោះ​មាន​ក្អែក​ទឹក​មួយ នៅ​អាស្រ័យ​នឹង​សមុទ្រ​នោះ ជា​សត្វ​មាន​សេចក្តី​លោភ​ច្រើន​ មួយ​ថ្ងៃ​ៗ ហើរ​មុជ​ងើបៗ ក្នុង​ទឹក​សមុទ្រ ស្រែក​បា្រប់​ត្រី​ទាំង​ឡាយ​កុះ​ឲ្យ​ផឹក​ទឹក​ច្រើន ក្រែង​អស់​ទឹក​សមុទ្រ ។ ដោយ​សេចក្តី​ហួង​ហែង​ហួស​ហេតុ​ នេះ​ សមុទ្រ​ទេវតា​ទ្រាន់​ចិត្ត​ពេក ស្តី​តិះ​ដៀល​ឲ្យ​ក្អែក​ទឹក​នោះ​ថា​នែ ! ក្អែក​ទឹក​អប្បឥត​ប្រាជ្ញា លោភលន់​ហួស​ហេតុ ទឹក​សមុទ្រ​នេះ​ជ្រៅ​ណាស់ មិន​ចេះ​ស្រក​មិន​ចេះ​ជន់ទេ សូម្បី​ហូរ​ចាក់​ទៅ​ក្នុង​ទី​ទំនាប​ច្រើន​យ៉ាង​ណា ក៏​មិន​អស់​ដែរ យើង​នៅ​ថែរក្សា​សមុទ្រ​មក​យូរ​ហើយ មិន​ដែល​ឃើញ​អ្នក​ណា​លោភ​ហួង​ហែង​ហួស​ហេតុ​ដូច្នេះ​ទេ ។ តិះ​ដៀល​ហើយ​និម្មិត​ខ្លួន​យ៉ាង​ធំ ដេញ​ក្អែក​ទឹក​នោះ​ឲ្យ​រត់​បាក់​ទៅ ។ប្រជុំជាតក ក្អែក​ទឹក​ក្នុង​កាល​នៅ​គឺ​ភិក្ខុ​ឧបនន្ទ​សមុទ្រ​ទេវតា​គឺ​តថាគត​នេះ​ឯង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1224/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២៦,៥៩២ ដង)
រឿង​ប្រេត​ញី​ស៊ី​ខ្ទុះ​ឈាម (ចាក បេ. ខុ.) (ទោស​ប្រមាថ​មើល​ងាយ​ទាន​របស់​ជន​ដទៃ) សម័យ​ពុទ្ធ​កាល មាន​ភិក្ខុ ១២ អង្គ រៀន​យក​ព្រះ​កម្ម​ដ្ឋាន​អំពី​សំណាក់​ព្រះ​សាស្តា​ហើយ នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រៃ​រក​ទី​ស្ងាត់ ក៏​បាន​ដល់​ព្រៃ​របោះ​មួយ ក្បែរ​ក្រុង​សាវត្ថី​នោះ បាន​ដឹង​ថា​មាន​ភិក្ខុ ១២ អង្គ​ទៅ​គង់​នៅ​ក្នុង​ព្រៃ​របោះ​ជិត​លំនៅ​ខ្លួ ក៏​នាំ​ចូល​ទៅ​ថ្វាយ​បង្គំ​បវាវ​ណា​បច្ច័យ ៤ និមន្ត​មក​ទទួល​ភត្ត​ឯ​គេ​ហ​ស្ថាន​របស់​ខ្លួន ។
images/articles/1471/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២,៣៧៧ ដង)
មនុស្ស​ឆ្កួត​ឬ​វិកល​ចរិត ព្រោះ​គេ​បាត់​បង់​សតិ​សម្បជញ្ញៈ​ ឯ​សុរា​គឺ​ជា​គ្រឿង​ពង្វក់​ស្មារតី ដូច្នេះ​ទើប​មនុស្ស​ត្រូវ​វៀរចាក​ការ​ផឹក​សុរា។ តាម​ទស្សនៈ​អ្នក​ញៀន​សុរា​ខ្លះ​និយាយ​ថា ការ​ផឹក​សុរា​បន្តិច​បន្តួច​ដើម្បីឲ្យ​បាយ​ឆ្ងាញ់​មិន​មាន​ទោស​ទេ ទាល់​តែ​ផឹក​ច្រើន​ទើប​មាន​ទោស តែ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ប្រដៅ​ឲ្យ​មនុស្ស​វៀរចាក​ស្រឡះ សូម្បី​បន្តិចបន្តួច​ក៏​ដោយ ព្រោះ​សុរា​នេះគឺ​ជា​ប្រភព​នៃ​សេចក្ដី​វិនាស​ច្រើន​យ៉ាង​ដូច​ជា ១- សុរា នាំ​ឲ្យ​វិនាស​ទ្រព្យ​សម្បត្តិ ជីវិត​របស់​យើង​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​ការអាហារ​ដើម្បី​បរិភោគ បើ​អត់​អាហារ​នឹង​ត្រូវ​ស្លាប់ ប៉ុន្តែ​សុរា​បើ​មិន​ផឹក​ក៏​មិន​ស្លាប់ ដូច្នេះ​អ្នក​ផឹក​សុរា គឺ​ជា​អ្នក​ចាយវាយ​ទ្រព្យ​សម្បត្តិ​ខ្ជះខ្ជាយ​ដោយ​គ្មាន​ប្រយោជន៍។ ២- សុរា នាំ​ឲ្យ​កើត​ជម្លោះ អ្នក​ផឹក​ស្រវឹង​ស្រា​ច្រើន​តែ​មាន​សំដី​តូច​ធំ​ហួស​មាឌ ហួស​ឋានៈ របស់​ខ្លួន មិន​សូវ​កោត​ញញើត​អ្នក​ណា​ឡើយ បើ​មាន​អ្នក​ណាធ្វើ​ឲ្យ​ទាស់​ចិត្ត​បន្តិច​ ក៏​បញ្ចេញ​ភ្លើង​កំហឹង​ឲ្យ​ប្រាកដ​ឡើង ដូច​ជា​ភ្លើង​ឆេះ​ចំបើង ហើយ​ស្រែក​ជេ​អ្នក​ដទៃ ដោយ​ប្រការ​ផ្សេងៗ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​វិវាទ​ទាស់​ទែង​គ្នា។ ៣- សុរា នាំ​ឲ្យ​កើត​រោគ​ទាំង​ឡាយ សុរា​ដែល​អ្នក​ប្រមឹក​ឲ្យ​តម្លៃ​ថា​គួរ​ឲ្យ​សប្បាយ​ណាស់​នោះ តាម​ពិត​គឺ​ជា​ថ្នាំ​ពិស​ដ៏​ពន្លឹក សម្រាប់​ធ្វើ​ឲ្យ​រាង​កាយ​ចុះ​ខ្សោយ​អន់​ថយ ហើយ​នឹង​បង្ក​ឲ្យ​មាន​រោគ​ផ្សេងៗ​ដូច​ជា រោគ​ឈឺ​ក្រពះ រោគ​ស្រវាំង​ភ្នែក រោគ​ឈឺ​ថ្លើម ជា​ពិសេស​គឺ​រោគ​វិកល​ចរិត​ដែល ហៅ​ថា​(ឆ្កួត​សុរា)។ ៤- សុរា​ នាំ​ឲ្យ​ខូច​ឈ្មោះ អ្នក​ស្រ​វឹង​ស្រា តែង​ធ្វើចរិយាមារយាទ​មិន​គួរ​ឲ្យ​ចូល​ចិត្ត​ឡើយ ច្រើន​ធ្វើ​នូវ​ការ​រំខាន​ដល់​អ្នក​ផ្ទះ​ជិត​ខាង ដូច​ជា​ការ​រាំ​ច្រៀង​ស្រែក​ឡូឡា​ខុស ពេលវេលា​ជា​ដើម ដូច្នោះ​ឈ្មោះ​របស់​គេ​ត្រូវ​បាន​អ្នក​ផង​តិះដៀល ថា​ជា​មនុស្ស​ប្រមឹក។ ៥- សុរា នាំ​ឲ្យ​មាន​ការ​បង្ហាញ​កេរ្តិ៍ខ្មាស តាម​ធម្មតា​មនុស្ស​យើង​មាន​ការ​អៀន​ខ្មាសណាស់ ទៅ​ណា​មក​ណា​តែងស្លៀក​ពាក់​យ៉ាង​សមរម្យ លុះ​តែ​សុរា​ចូល​មក​ពង្វក់​ស្មារតី ក៏​ក្លាយ​ជា​មនុស្ស​លែង​ចេះ​អៀនខ្មាស​មួយ​រំពេច ជួន​កាល​អាច​ហ៊ាន​បើក​បង្ហាញ​កេរ្តិ៍ខ្មាស​ក្នុង​ទី​សាធារណៈ​ក៏​សឹង​មាន។ ៦- សុរា​ ធ្វើ​បញ្ញា​ឲ្យ​មាន​កំលាង​ថយ បញ្ញា​គឺ​ជា​ទ្រព្យ​ដ៏​វិសេស​វិសាល​សម្រាប់​មនុស្ស​គ្រប់​ៗ​គ្នា ប៉ុន្តែ​ចំពោះ​មនុស្ស​ប្រមឹក មិន​អាច​មាន​ឱកាស​ដើម្បី​បណ្ដុះ​បញ្ញាឲ្យ​កាន់​តែ​ភ្លឺ​ស្វាង​ឡើង​បាន​ទេ មាន​តែ​បាត់​បង់​ប្រាជ្ញា​ស្មារតី​បន្តិច​ម្តងៗ​ជា​ដរាប។ គ្រួសារ​ខ្លះ ប្ដី​ជាមនុស្ស​ប្រមឹក ហើយ​វា​ធ្វើ​បាប​ប្រពន្ធ​កូន​ដែល​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ មិន​គោរព​សិទ្ធិ​គ្នា​ធ្វើ​ឲ្យ​កូន​ខ្លះ​ខូច​ចិត្ត​ត្បិត​ខ្មាស​អ្នក​ជិត​ខាង រហូត​ក្លាយ​ខ្លួន​ជា​ក្មេងអនាថា ឥត​ទី​ពឹង គ្មាន​គោល​ដៅ​ពិត​ប្រាកដ ព្រោះ​វិបត្តិ​ឪពុក ម្ដាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​សភាព​មិន សុខ​ស្ងប់​ដល់​សង្គម​ជាតិ​ទាំង​មូល។ សូម​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ចេតនា​វៀរចាក​ការ​ផឹក​ទឹក​ស្រវឹង ហើយ​យក​ពេល​វេលា​ដ៏​មាន​ តម្លៃ​បំពេញកិច្ចការ​តាម​តួនាទី​ប្រកប​ដោយ​សតិ និង សម្បជញ្ញៈ ព្រោះ​ប្រទេស​ជាតិ​ត្រូវ​ការ​ចាំ​បាច់​ណាស់​នូវ​មនុស្ស​ដែល​មាន​សតិ និង សម្បជញ្ញៈ​គ្រប់​គ្រាន់​ក្នុង​កិច្ច​បំពេញ​ការងារ​តាម​តួនាទី។ ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌ ដោយ៥០០០ឆ្នាំ
images/articles/1499/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៧,៩៧៦ ដង)
អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក? សត្វ​លោក​ដែល​មិន​បាន​យល់​ចូល​ចិត្ត​នូវ​ព្រះសទ្ធម្ម គេ​រមែង​ជ្រប់​ងប់​ក្នុង​លោក​នេះ គេ​ខ្វល់​ខ្វាយ​ក្នុង​ជីវិត ជាប់​ជំពាក់​នៅ​ក្នុង​សេចក្ដី​ប្រាថ្នា តូច​ចិត្ត​ចំពោះ​ភាព​ក្រលំបាក​តោក​យ៉ាក តែ​គេ​ក៏​ក្ដៅ​ក្រហាយ​ពី​ព្រោះ​តែ​ទ្រព្យ​សម្បត្តិ​​ដែល​ខ្លួន​ហួង​ហែង​រក្សា​ផង​ដែរ ​គេ​ខ្វល់​ខ្វាយ​នៅ​ក្នុង​រឿង​​ទ្រព្យ​របស់ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថា ទ្រព្យ​ធន​ដែល​ជា​វត្ថុ​កា​ម​ទាំង​អស់​គឺ​ជា​អន្ទាក់​ដ៏​សាហាវ​នោះ​ទេ។
images/articles/1585/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,១៩៤ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ ព្រះ​សាស្ដា កាល​ដែល​ព្រះអង្គ​គង់​ប្រថាប់​នៅ​អគ្គាឡវចេតិយ ទ្រង់​បាន​ប្រារព្វ​ទេវតា​មួយ​អង្គ​ដែល​មាន​បញ្ហា​ជា​មួយ​ភិក្ខុមួយរូប ព្រះអង្គ​ទ្រង់​ត្រាស់​នូវ​ព្រះធម៌​ទេសនា​នេះ​ថា <<យោ វេ ឧប្បតិតំ កោធំ>> ជា​ដើម។ ភិក្ខុ​កាប់​ដើម​ឈើ​ដែល​ទេវតា​អាស្រ័យ​នៅ សេចក្ដី​ពិស្ដារ​ថា កាល​ព្រះ​សាស្ដា​ទ្រង់​អនុញ្ញាត​នូវ​សេនាសនៈ​ដល់​
images/articles/1638/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,៩៨៨ ដង)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស ពាក្យ​ថា ព្យាយាម មាន​ន័យ​ថា សេចក្ដី​ខំ​ប្រឹង​ប្រែង។ សេចក្ដី​ខំ​ប្រឹង​ប្រែងមាន​ច្រើន​យ៉ាង​ទៅ​ទៀត​សេចក្ដី​ប្រឹង​ប្រែង​ខ្លះ គឺ ប្រឹង​ប្រែង​ដើម្បី​នឹង​បៀតបៀន​អ្នក​ដទៃ ប្រឹង​ប្រែង​ដើម្បី​ឲ្យ​អ្នក​ដទៃ​មាន​សេចក្ដី​ទុក្ខ​លំបាក​ជា​ដើម នេះ​ជា​សេចក្ដី​ខំ​ប្រឹង​ប្រែង​ម្យ៉ាង​ដែល​ជា​ខំ​ប្រឹង​ប្រែង​ខុស មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទៅ​នៃ​វេរា​នោះ​ឡើយ។
images/articles/1280/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ៣៣,៩០៤ ដង)
កូន​ជាទី​ស្រឡាញ់!មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវការ​តែ​សុខ​ប៉ុណ្ណោះ​ប៉ុន្តែ​ព្រោះ​សត្វ​លោក​ត្រូវ​ការ​សុខ ជាប់​ជំពាក់​នឹង​សុខ ទើប​មិន​រួច​ពី​ទុក្ខ ។ សុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​មួយ ខាង​ក្បាល​វា​មាន​ពិស ចូល​ទៅ​ជិត វា​នឹង​ខាំ បើ​ចាប់​កន្ទុយ​វា​ពិត​ជា​ស្រួល​ដៃ​ណាស់ តែ​បើ​មិន​ប្រញាប់​លែង​ទេ វា​នឹង​បែរក្បាល​មក​ខាំ​បាន​ដូច​គ្នា ព្រោះ​ទាំង​ក្បាល​ទាំង​កន្ទុយ​វា​នៅ​ក្នុង​តួពស់​តែ​មួយ​ជា​មួយ​គ្នា ។ សេចក្តី​ទុក្ខ​ដូច​ជា​ក្បាល​ពស់ ឯ​សេចក្តី​សុខ​ដូច​ជា​កន្ទុយ​ពស់ ។ សប្បាយ​ចិត្ត​ជា​សុខ ថ្នាំង​ថ្នាក់​ចិត្ត​ជាទុក្ខ​រមែង​កើត​អំពី​ម៉ែ​ឪ​ជា​មួយ​គ្នា គឺ​អវិជ្ជា​និងតណ្ហា​នោះ​ឯង ។ ដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ​មាន​នូវ​សេចក្តី​សុខ​ហើយ ចិត្ត​ក៏​នៅ​មិន​សប្បាយ​មិន​ស្ងប់ ទាំង​ដែល​បាន​នូវ​របស់​ដែល​ពេញ​ចិត្ត​ផង ដូច​ជា​បាន​លាភ បាន​យស​ជាដើម ។ បាន​មក​ហើយ​សប្បាយ​ចិត្ត​ក៏​ពិត​មែន តែ​វា​ក៏​នៅ​មិន​ស្ងប់​ពិត​ៗ​ព្រោះ​នៅ​ភ័យ​ខ្លាច​ពី​ការ​បាត់​បង់ ។ ការ​ភ័យ​ខ្លាច​ជា​មូល​ហេតុ​មិន​ឲ្យ​មាន​នូវ​សេចក្តី​ស្ងប់ ។ ពេល​ខ្លះ​ត្រូវ​វិនាស​ទៅ​ពិត​ៗ ក៏​រឹង​រឹត​តែ​ជា​ទុក្ខ​ក្រៃ​លែង ។ នេះ​សម្តែង​ឲ្យ​ឃើញ​ថា​សុខ​ពិត​មែន តែ​មាន​ទុក្ខ​ច្រឡូក​ច្រឡំ​ជា​មួយ​ផង​ហៅ​ថា សាមិស​សុខ គឺ​ជា​សុខ​ដូច​ចាប់​ពស់​ត្រង់​កន្ទុយ​ឬ​ដូច​ត្រី​ចាប់​នុយ​នឹង​ផ្លែ​សន្ទូច ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1275/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៨,៩០១ ដង)
កូន​ជា​ទី​ស្រឡាញ់​!ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា (បើ​បុគ្គល​បាន​ដឹង​ថា​ខ្លួន​ឯង​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ គប្បី​រក្សា​ខ្លួន​ឲ្យ​ជា​ការ​រក្សា​ដ៏​ល្អ) ។ពាក្យ​ថា (ខ្លួន) ក្នុង​ទី​នេះ បាន​ដល់​ដំណើរ​ជីវិត​របស់​យើង ដំណើរ​ជីវិត​គឺ​ជា​ក្រសែ​របស់​ចិត្ត​ ដូច្នេះ​ដែល​ថា​រក្សា​ខ្លួន បាន​ដល់​ការ​រក្សា​ចិត្ត​ហ្នឹង​ឯង ។ពាក្យ​ថា (រក្សា​ខ្លួន) បាន​សេចក្តី​ថា​រក្សា​ចិត្ត​ទូន្មាន​ចិត្ត​គ្រប់​គ្រង​ដំណើរ​ជីវិតអប់រំ​ព្រហ្មចរិយ​ធម៌ ឲ្យ​មាន​ភាព​ភ្លឺ ស្វាង​រុង​រឿង និង​ឲ្យ​បាន​ជួប​ប្រសព្វ​ចំពោះ​សេចក្តី​សុខ​ក្សេម​ក្សាន្ត ។ ឪពុក​ម្តាយ​បាន​បញ្ជាក់​ប្រាប់​កូន​ហើយ ថា​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​គំនិត​គិត​ចង់​បាន​សប្បាយ ព្រោះ​បើ​មិន​បាន​ប្រយ័ត្ន​ចំពោះ​គំនិត​នេះ​ទេ វា​នឹង​នាំ​ឲ្យ​កូន​រក​ការ​សប្បាយ​ក្នុង​ផ្លូវ​បិសាច ហើយ​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចិត្ត​ស្រឡាញ់​របស់​កូន​រៀង​រាល់​ថ្ងៃ​ទៀត​ផង ទោះ​ជា​ស្រឡាញ់​អ្វី​ក៏​ដោយ​ព្រោះ​ចិត្ត​ស្រឡាញ់​នាំ​ឲ្យ​មាន​ការ​ហួង​ហែង ការ​ហួង​ហែង​ជា​មាត់​ជ្រោះ​ដ៏​រអិល គឺ​ថា​វាងាយ​នឹង​ធ្វើ​ឲ្យ​កូន​ធ្លាក់​ចុះ​ទៅ​ក្នុង​ជម្លោះ​ឈ្លោះ​ទាស់​ទែង ពោល​នូវ​ពាក្យ​អាក្រក់ ពាក្យ​កុហក​ពាក្យ​ញុះ​ញង់ និង​ប្រព្រឹត្ត​ការ​បៀត​បៀន​ដោយ​អំពើ​ឃោរ​ឃៅ​ផ្សេងៗ​ណាស់ ។ បើ​កូន​ដឹង​ថា ខ្លួន​ជា​ទីស្រឡាញ់​របស់​ខ្លួន​កូន​ពិត​ប្រាកដ​ហើយ​កូនត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​ណាស់ ចំពោះ​កិលេស​ដែល​មាន​ក្នុង​ចិត្ត​កូន​ខ្លួន​ឯង ។ កូន​ត្រូវ​ពិចារណា​នូវ​ព្រះ​ពុទ្ធភាសិត​មួយ​បាទ​នេះចិត្ថំ គុត្ថំ សុខាវហំព្យាយាម​ដេញ​ខ្មាំង​ពីចិត្ត​សន្តាន​គ្រប់​គ្រង​ស្ងួន​ចិត្ត​ដោយកម្មកល្យាណ នាំ​សុខ​មក​បាន​ក្សេមក្សាន្ត​ពេក​ក្រៃ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពីសៀវភៅៈ ពាក្យ​ពេចន៍ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1276/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៧,៥៥៣ ដង)
កូន​ជាទី​ស្រឡាញ់​!មនុស្ស​ដែល​មិន​មាន​ប្រមាទ រមែង​មិន​បណ្តែត​បណ្តោយ សូម្បី​តែ​គំនិត គឺ​ជា​អ្នក​មាន​នូវ​ស្មារតី​គ្រប់​គ្រង​គំនិត​របស់ខ្លួន មិន​ភ្លាត់​គំនិត ដូច​ជា​ការ​ដើរ​ដួល​ក្នុង​ផ្លូវ​រអិល​ឡើយ ។ជា​ធម្មតា​ក្នុង​ជីវិត​រាល់​ថ្ងៃ រមែង​មាន​សុខ មាន​ទុក្ខ​ក្នុង​ចិត្ត​ទៅគំនិត​របស់​ខ្លួន ព្រោះ​ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​មនុស្ស​យើង ស្វែង​រក​នូវ​សេចក្តី​សុខតាម​ផ្លូវ​ចិត្តដោយ​ការ​ប្រយ័ត្ន​នូវ​គំនិត​ខ្លួន​ឯង ។ បើ​គ្រប់​គ្រង​គំនិត​មិនបាន​ទេ គំនិត​ហ្នឹង​ហើយ​ដែល​តែង​តែបៀត​បៀន​នូវ​ចិត្ត​ខ្លួន​ឯង នាំ​មក​នូវ​ទុក្ខ​រឿយ​ៗ​ឲ្យ​ដល់​ចិត្ត​សន្តាន រហូត​ដល់​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​ឃោរ​ឃៅ ។ គំនិត​ប្រៀប​ដូច​ជា​ភ្លើង​អុស​ បើ​គ្រង​បាន​ល្អ​ក៏​ជា​ប្រយោជន៍ តែ​បើ​គ្រប់​គ្រង​មិន​បាន​ល្អទេ រមែង​ឆេះ​ផ្ទះ​ឆេះ​ភូមិ ឆេះ​ស្រុក ដូច្នេះ​ហើយ ទើប​បុគ្គល​ដែល​មិន​មាន​ប្រមាទ រមែង​ប្រយ័ត្ន​នូវ​គំនិត​នេះ​ណាស់ ឯ​ផល​កម្រៃ​ដែល​ត្រូវ​បាន​គឺ​សេចក្តី​សុខ​ស្ងប់​ច្រើនៗ ។សូម​កូន​ខំ​ប្រឹង​ស្វែង​រក​នូវ​សេចក្តី​សុខ​អំពី​គំនិត​របស់​ខ្លួន​ឯង ។ កូន​គប្បី​កំណត់​ដឹង​ថា​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​មក​ដល់​ជីវិត​នេះ មិន​មែន​នាំ​មក​នូវ​សុខ ឬ​ទុក្ខ​ចូល​ដល់​សន្តាន​ចិត្ត​តែ​ម្តង​នោះ​ទេ គឺវា​អាស្រ័យ​នៅ​លើ​គំនិត​ឆ្លាត​ឬល្ងង់​របស់​ខ្លួន ដែល​ជាអង្គ​ប្រកប​ខាង​ក្នុង​សម្រេច​ឲ្យ​សុខ​ឬ​ទុក្ខ​ក្នុង​ចិត្ត​កើត​ឡើង ។ក្រោក​ព្រឹក​ឡើង កូន​ត្រូវ​ប្រាថ្នា​សច្ចា​ក្នុង​ចិត្ត​ថា​នឹង​ធ្វើ​ល្អ និយាយ​ល្អ​គិត​ល្អ ឲ្យ​បាន​ប្រសើរ​ជាង​ពី​ថ្ងៃ​មុន ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1282/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៤,១៩៤ ដង)
កូន​ជា​ទី​ស្រឡាញ់!កូន​ត្រូវ​សិក្សា​នូវ​ចំនុច​នៃ​ទាន​ទាំង​១០​នេះ​គឺ ១. ឲ្យ​ទាន​មិន​ត្រូវ​សង្ឃឹម​ផល អ្នកទទួល​មិន​គួរ​ភេ្លច ។ ២. បើ​មិន​ធ្វើ​ល្អ​ទេ​រស់​នៅ​ ១០០ ឆ្នាំ​ក៏​ពុំ​មាន​ប្រយោជន៍​ដែរ ។ ៣. បើ​ឃើញ​តែ​ពី​បាន​ទេ កុំ​សង្ឃឹម​ទឹក​ចិត្ត​អ្នក​ដទៃ ។ ៤. កុំ​ទុក​ចិត្ត​មនុស្ស​ដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង ។ ៥. មនុស្ស​ល្អ​រមែង​ពេញ​ចិត្ត​ជួយ​ឲ្យ​គេ​បាន​សុខ ។ ៦. មនុស្ស​ត្រូវ​ចេះ​ឲ្យ​ទាន​បើ​មិន​ច្រើន​ក៏​តិច​ដែរ ។ ៧.​ ឲ្យ​ទាន​រមែង​បាន​មិត្ត និង​កម្ចាត់គំនុំ​ក្នុង​ចិត្ត ។ ៨. ឲ្យ​ទាន​ដូច​ជា​ការ​នាំ​ទ្រព្យ​ចេញ​ពី​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ ។ ៩. ទាន​គឺ​ជា​ស្បៀង​ក្នុង​ដំណើរ​ផ្លូវ​ទៅ​កាន់​ព្រះ​និព្វាន ។ ១០. ចេះ​ឲ្យ​ទាន​ហើយ មិន​គួរ​បៀតបៀន​សត្វ​ទេ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត​ ធម្មចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ Thai drama, Chinese drama, Korean drama, Khmer dubbed movies and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.
images/articles/1286/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ៤៤,៥៣៧ ដង)
ការ​គោរព​ឱន​លំទោន កូន​ជាទី​ស្រឡាញ់ កូន​ត្រូវ​សិក្សា​នូវ​ចំណុច​នៃ​ការ​គោរព​ឱន​លំទោន​ទាំង​៧ នេះ​គឺ ១. មនុស្ស​ត្រូវ​មាន​កិរិយា​សុភាព ដូច​ផ្កាឈើ​ដែល​មាន​ក្លិន​ក្រអូប ។ ២. មារយាទ​ទន់ភ្លន់​ជា​មិត្ត​នឹង​គុណ​ធម៌ ដែល​មិន​បែក​គ្នាឡើយ ។ ៣. មនុស្ស​ល្អ​រមែង​សាង​គុណ​ធម៌​ព្រម​ឲ្យ​អ្នក​ដទៃ​ល្អ​ជាង​ខ្លួន ។ ៤. អ្នក​ដែល​ស្គាល់​ខ្លួណ​ឯង​ដោយ​ល្អ រមែង​មិន​លើក​តម្កើង​ខ្លួន​ឡើយ ។
images/articles/1767/textd-15257koilkjkh.png
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ៩,២៩៥ ដង)
ពុទ្ធ​សាសន​សុភា​សិត​ដែល​មាន​មក​ក្នុង​គម្ពីរ​ធម្ម​បទ​ដ្ឋ​កថា​ ជា​សុភា​សិត​គា​ថា​មាន​សេច​ក្តី​ដ៏​ពីរោះ​ គួរ​ជា​ទី​ជ្រះ​ថ្លា​ចង់​ស្តាប់​​ ដោយ​ហេតុ​ថា​ ធម៌​នេះ​ដែល​ប្រ​ជា​ជន​ក្នុង​សកល​លោក​ តែង​​ត្រូវ​ការ​ តែ​ប្រាថ្នា​ចង់​បាន​គ្រប់​ៗ​គ្នា​ ។ ធម្ម​ដែល​មាន​នៅ​ក្នុង​ផ្ទៃ​នៃ​ព្រះ​ពុទ្ធ​គា​ថា​នេះ​ ឈ្មោះ​ថា​ ពរ​ ប្រែ​ថា​ (​ធម៌​ដ៏​ប្រសើរ​)​ ជា​ធម៌​កើត​មាន​ដោយ​ អបចាយនៈ​ គឺ​ការ​កោត​ក្រែង​ ន័យ​ខ្លះ​ឈ្មោះ​ថា​ (ឥដ្ឋកន្ត​ធម៌)​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.03
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿