30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៧,០៦៩
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៨៣២,៨៨៣
សរុប ៣៩០,៩១៥,៣៦៧
ប្រជុំអត្ថបទ
images/articles/429/Untitled-1.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥១,៩៨៤ ដង)
តំណាល​មក​ថា អ្នក​របាំ​ម្នាក់​ដើរ​ចាប់​កូន​សេក​មក​ហ្វឹក​ហាត់។ នាង​នៅ​អាស្រ័យ​ភិក្ខុនី វេលា​ទៅ​ក៍​ទៅ (តែខ្លួន) ភ្លេច​កូន​សេក ពួក​សាមណេរី ក៍​ចាប់​វា​មក​ចិញ្ចឹម​ទុក ។ ដាក់​ឈ្មោះ​ឲ្យ​ថា ពុទ្ធរក្ខិត (រក្សាពុទ្ធ)។ វា​ឆ្លើយ​ថា អ្វីចា ម៉ែ​ម្ចាស់
images/articles/445/Untitle53463456d-1.gif
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២៤,៦២៤ ដង)
…ព្រះនន្ទ​នេះ​ត្រូវ​បាន​ព្រះសម្មាសម្ពុទ្ធ​នាំ​យក​ទៅ​បួស​ ហើយ​ព្រះនន្ទ​ក៏​បាន​បួស​តាម​​ព្រះម្ចាស់​បង​ មិន​ហ៊ាន​ប្រកែក​ដោយ​​ការ​គោរព​​ដល់​​ព្រះសម្មាសម្ពុទ្ធ
images/articles/3012/textpic.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ២,៩៩៤ ដង)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ ដែល​បាន​​បរិច្ចាគ​​ទាន ​​​ទ្រ​ទ្រង់​​ការ​ងារ​​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​ មាន​​​នូវ​​សេចក្តី​សុខគ្រប់​​ប្រការ​ ​ ។ ជួយទ្រទ្រង់ ៥០០០ឆ្នាំ ដោយបរិច្ចាគទានមក: ផ្ញើមក Mr. Srong Channa Tel: 081 81 5000 ១. ផ្ញើតាម វីង acc: 00126869(លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 081 815 000 ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13 ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION ឬតាមគណនីធនាគារខាងក្រោម​នេះ ៖ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148,Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP ឬ Account Name: Srong Channa Account Number: 0001 01 222863 13 Bank Name : ACLEDA Bank Plc. Bank Address: #61, Preah Monivong Blvd., Sangkat Srah Chork, Khan Daun Penh, Phnom Penh, Cambodia. SWIFT Code: ACLBKHPP តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​មករា២០២០)៖ តារាង​​រួម​ប្រចាំ​​ឆ្នាំ​២០២០ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​​រយៈ ​​ ឧបាសិកា កាំង ហ្គិចណៃ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩ ភ្នំពេញ ផ្ទាល់ ​​​​ - ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង - លោក សុង ណារិទ្ធ - លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី - លោក វិទ្ធ គឹមហុង​ - លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា - លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង - លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន - អ្នកនាង សាល រីណា - លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ - លោក ឡេង គីមសាន - កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន - លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ - លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ - លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ - កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ - កញ្ញា ទា ភិច​ហួរ បានទ្រទ្រង់ ៥០០០ឆ្នាំ(១៤៤០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៩ ​​ ភ្នំពេញ ផ្ទាល់ ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០ ឧបាសិកា ជ័យ ភាព និង ឧបាសិកា សុភ័ក្ររ កំពង់ធំ (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០ កំពង់ធំ ផ្ទាល់ ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន(២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ ២០០ដុល្លា ភ្នំពេញ ឧបាសក សោម រតនៈ(២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ(៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ ឧបាសក ជឿន ហ៊ុយ (១៨២ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ ១៨២ដុល្លា ឧបាសិកា ទីម សុគន្ធ នៅអាមេរិក(៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ ឧបាសិកា តុប ស្រីពៅ នៅអាមេរិក(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ ឧបាសិកា អៀម ហួយ ឧបាសិកាប៊ាន ឈួន ជា ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ ឧបាសិកា អ៊ុយ មិនា(១១០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ សាមណេរ ចាន់ថាគីម(៦៨០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០ ឧបាសិកា។។។ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០ ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០ ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០ ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០ ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០ ១ ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង ១៥០ដុល្លា បារាំង ធនាគារ ​២ ឧបាសក ម៉ៅ សុខ ៥៤ដុល្លា សៀមរាប ធនាគារ ​៣ ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា ៤ ឧបាសក ឡាំ លីម៉េង ១០ដុល្លា ៥ នូ សុធារ៉ា ២០ដុល្លា ៦ អាម ចាន់ដារ៉ា ៥ដុល្លា ៧ ឧបាសិកា និរោធ ១០ដុល្លា ៨ ប្អូន សុខ តុលា ១០ដុល្លា ៩ ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០ ១២០ដុល្លា ១០ ឧបាសិកា ណៃ ឡាង ១០០ដុល្លា និងក្រុមគ្រួសារមានដូចជា ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា ជឹង ងួនហៀង និងភរិយា ៦០ដុល្លា ជឹង ងួនធៀង និងភរិយា ៦០ដុល្លា ជឹង ងួនសេង និងភរិយា ៦០ដុល្លា (សរុប៥២0ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ ៥២០ដុល្លា ខ្ញុំ​ចង់​បរិច្ចាគ​ទាន ចុច​ទី​នេះ កំណត់​សំគាល់ៈ - ៥០០០ឆ្នាំបាន​ជួល​ Server ផ្ទុកឯកសារចំនួន​ ៤ ដើម្បី​បម្រើការ​ផ្សាយឲ្យ​បាន​ល្អ​ឡើង - Dedicate Server 500GB ដែល​៥០០០​ឆ្នាំចំណាយ 174ដុល្លា ក្នុងមួយខែ - SAN drive Server 500GB ដែល​៥០០០​ឆ្នាំចំណាយ 65ដុល្លា ក្នុងមួយខែ - Share Server Unlimited ដែល​៥០០០​ឆ្នាំចំណាយ 270ដុល្លា ក្នុង៦ខែ (ចំនួន 3) - ក្រៅពីនេះ ៥០០០​ឆ្នាំបាន​ចំណាយលើ​ ប្រាក់ខែបុគ្គលិក​ម្នាក់ 250ដុល្លា ក្នុង​មួយខែ - សេវាលំហែទាំគេហទំព័រ ឲ្យ Web Developer 50ដុល្លា​ ក្នុង​មួយខែ​ - ប្រចាំឆ្នាំ កម្មវិធីទូរស័ព្ទ និងចំណាយផ្សេងៗ - រួម​និង​ចំណាយ​ផ្សេង​ៗ ក្នុង​ការ​ងារ​​ផ្សាយ​ផ្ទាល់​ព្រះ​ធម៌ និង​កិច្ច​ការ​ធម្ម​ទាន​ផ្សេងៗ​ទៀត​ ។ ក្រុម​ការ​ងារ​បច្ចុប្បន្ន​៥០០០​ឆ្នាំៈ - ឧបាសក​ ស្រុង-ចាន់​ណា (គ្រប់​គ្រងទូទៅ) - លោក​ ស្រុង-យូហេង (បុគ្គលិកជំនួយ) - ភិក្ខុបញ្ញាបជ្ជោតោ ទេព-បញ្ញា (ការងារ​ថត​ផ្សាយ​ផ្ទាល់) - Website Developer - iOS& Android App Deverlop Team ​​ ក្រុមបង្កើតវីដេអូធម៌ តំណផ្សេងៗ ការងា​រ​ស្កាន​គម្ពី​រ​ព្រះត្រៃ​បិដក​ កិច្ចការងារ​ផ្សាយ​ផ្ទាល់​ព្រះធម៌ បញ្ជីឆ្នាំ២០១១-២០១២ បញ្ជីឆ្នាំ២០១៣ បញ្ជីឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៧ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៨ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៩
images/articles/914/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៧២,៦៦៤ ដង)
រឿង​ព្រះបាទ​បទុម​រាជ ( ចាក ចូ. ធា. ) ( ស្ត្រី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន​ ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់ ) កាល​កន្លង​ទៅ​ហើយ​ ព្រះរាជ​ក្រុង​ពារាណសី មាន​រាជ​បុត្រា ៧ ព្រះ​អង្គ ។ ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​រាជបុត្រ​ច្បង​ព្រះ​នាម​បទុម​រាជ​កុមារ ។ ព្រះ​ចៅ​ក្រុង​ពារាណសី​ជា​ព្រះរាជ​បិតា ទ្រង់​ព្រះ​ចិន្ដា​ថា​ ព្រះ​រាជ​កុមារ​ទាំង​នោះ​មុខ​ជា​នាំ​គ្នា​សម្លាប់​អញ ដណ្ដើម​យក​រាជ​សម្បត្តិ​តែ​សព្វ​ខ្លួន​ពុំ​ខាន​
images/articles/911/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៦៧,៤៨២ ដង)
រឿង​ស្វា​ពោធិសត្វ ( ចាក​ វា. ឯ. ) ( អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​ )​ ក្នុង​កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​សោយ​រាជ្យសម្បត្តិ​ ក្នុង​នគរ​ពារាណសី​ ។ កាល​នោះ​ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ ជា​ស្វា​មាន​រូប​ធំ​ស្រមូវ​មាន​កំលាង​ខ្លាំង​ដូចដំរី​ស្ករ​ បាន​ដើរ​ទៅ​មាត់​ស្ទឹង​ឃើញ​កោះ​មួយ​ ដែល​បរិបូណ៍​ដោយ​រុក្ខ​ជាតិ​មាន​ផ្លែ​ ក៏​
images/articles/1111/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៧,០៧៧ ដង)
រឿង​អសោក​មហារាជ​ (ចាក គ. ម.) (ឥន្ទ្រីយ៍​ស្រគត់​ស្រគំ អាច​ធ្វើ​មនុស្ស​មិច្ឆា​ទិដ្ឋិ​ឲ្យ​ជ្រះ​ថ្លា​បាន) ក្នុង​រជ្ជកាល​ព្រះ​បាទ​ពិន្ទុ​សារ ជា​ព្រះ​អសោក​មហារាជ នា​នគរ​បាដលី​បុត្ត ព្រះ​អង្គ​ធ្លាប់​រាប់​អាន​ពួក​ព្រាហ្មណ៍​មិច្ឆាទិដ្ឋិ ហើយ​តែង​និមន្ត​មក​ឲ្យ​ឆាន់​ក្នុង​ដំណាក់ ៦​ម៉ឺន​រូប​រាល់​ពេល ។ សូម្បី​ព្រះ​អសោក​ជា​ព្រះ​រាជ​ឱរសរជ្ជ​ទាយាទ បាន​ទទួល​គ្រង​សម្បត្តិ​ជំនួស​ព្រះ​បិតា​កាល​ណា
images/articles/1113/345rwefe55654yy45.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៥,៦២២ ដង)
រឿង​ឧបាសក​ត្រចៀក​ខ្មូរ (ចាក ធ. ខុ.) (អ្នក​ណា​រក្សា​ធម៌ ធម៌​តែង​រក្សា​អ្នក​នោះ​វិញ) សម័យ​ថ្ងៃ​មួយ ព្រះ​មហាកច្ចានៈ​ដ៏​មាន​អាយុ លោក​គង់​នៅ​លើ​ភ្នំ​បុវត្តៈ​ក្នុង​នគរ​កុរឃរ​ត្រង់​អវន្តិជនបទ មាន​ឧបាសក​ត្រចៀក​ខ្មូរ​ម្នាក់​ឈ្មោះ សោណៈជ្រះ​ថ្លា​នឹង​ធម្មក​ថា​របស់​ព្រះ​ថេរៈ​ចង់​បួស ព្រះ​ថេរៈ​ឃាត់​ថា ម្នាល​សោណៈ ការ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​នេះ ជា​ការ​លំបាក​មាន​ភត្ត​តែ​មួយ​ពេល ដេក​នៅ​តែ​ម្នាក់​ឯង​រហូត​អស់​មួយ​ជីវិតគាត់​មាន​សេចក្តី​ជ្រះ​ថ្លា​ខ្លាំង​ណាស់​ក្នុង​ផ្នួស អត់​ទ្រាំ​មិន​បាន​ក៏​ចូលទៅ​អង្វរ​ករ​សុំ​បួស​គ្រប់​៣​ដង នៅ​ក្នុង​ប្រទេស​ក្ខិណាបថ​ជា​ប្រទេស​មាន​ភិក្ខុតិច លុះ​បួស​ហើយ បាន​៤​វស្សា​ចង់​ទៅ​នមស្ការ​ថ្វាយ​បង្គំ​ព្រះ​សាស្តា ទើប​លា​ព្រះ​ឧបជ្ឈាយ៍​ទៅ​តាម​បណ្តាំ​របស់​លោក​ទៅ​ដល់​ជេតពន ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​សាស្តា​ព្រះ​អង្គ​ទ្រង់​ធ្វើ​បដិសណ្ឋារ​កិច្ច ហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​នៅ​ក្នុង​គន្ធ​កុដិ​ជា​មួយ​ព្រះ​អង្គ លុះ​យប់​ជ្រៅ​បន្តិច​កន្លង​ទៅ​ព្រះ​សាស្តា​ទ្រង់​អារាធនា​​ឲ្យ​ធ្វើ​បទសរភញ្ញ​ថ្វាយ​ព្រះ​អង្គ​ស្តាប់​ក្នុង​បច្ចូសម័យ ។ លុះ​ចប់​បទសរភញ្ញ​ហើយ ព្រះ​អង្គ​ទ្រង់​អនុមោទនា​យ៉ាង​ក្រៃ​លែង​ចំពោះ​សោណភិក្ខុ​នោះ​ហើយ​ទ្រង់​ប្រទាន​សព្ទ​សាធុការពរ​ថា សាធុ សាធុ ។ ចាប់​តាំង​ពី​ពួក​ទេវតា​ នាគ​នឹង​គ្រុឌ ដែល​ឋិត​នៅ​លើ​ដីរហូត​ដល់​ព្រហ្ម​លោក ក្នុង​កុរឃរ​នគរ ចម្ងាយ ១២០ យោជន៍​ពី​វត្ត​ជេតពន ក៏​បាន​ឲ្យ​សព្ទសាធុការ​ពរ​យ៉ាង​ខ្លាំង ។ គ្រា​នោះ​មហាឧបាសិកា​សួរ​ថា​នរណា​ឲ្យ​សាធុការ​ពរ​នេះ? ទេវតា​ប្រាប់​ថា​ម្នា​ល​ប្អូន​ស្រី​ខ្ញុំ​ណា​នាង ចុះ​លោក​ជា​អ្វី? ខ្ញុំ​ជា​ទេវតា​ឋិត​ក្នុង​ផ្ទះ​នេះ​ពី​មុន​ក៏​លោក​មិន​ឲ្យ​សាធុការ​ពរ​ដល់​ខ្ញុំ ស្រាប់​តែ​ថ្ងៃ​នេះ​ក៏​ឲ្យ​ដូច្នេះ ព្រោះ​ហេតុ​អ្វី? ទេវតា​ប្រាប់​ថា ខ្ញុំ​មិន​ឲ្យ​សាធុការ​ពរ​ដល់​នាង​ទេ ។ បើ​ដូច្នោះ​លោក​ឲ្យ​ដល់​នរណា? ខ្ញុំ​ឲ្យ​ដល់​កុដិកណ្ណ​សោនត្ថេរ​ជា​បុត្រ​របស់​នាង​ចុះ​កូន​ខ្ញុំ​ធ្វើ​អ្វី​បាន​ជា​លោក​ឲ្យ​សាធុការ​ពរ? ។ ទេវតា​ប្រាប់​ថា កូន​នាង​គង់​នៅ​ក្នុង​គន្ធកុដិ​ជា​មួយ​នឹង​ព្រះ​សាស្តា​ក្នុង​ថ្ងៃ​នេះ ហើយ​សម្តែង​ធម៌ថ្វាយ​ព្រះ​អង្គ​ៗ​ទ្រង់​ព្រះ​សណ្តាប់​ធម៌​កូន​របស់​នាង ទ្រង់​ជ្រះ​ថ្លា​ឲ្យ​សាធុការ​ពរ ព្រោះ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​ឲ្យ​សាធុការ​ពរ​នេះ​ដល់​កូន​របស់​នាង​ព្រោះ​ថា​គ្រប់​កន្លែង​ទាំង​អស់​ទទួល​សាធុការពរ​របស់​ព្រះ​សម្មាសម្ពុទ្ធ​តាំង​ពី​ទេវតា​ដែល​ឋិត​នៅ​លើ​ផែន​ដី​រហូត​ដល់​ព្រហ្មលោក ។ មហាឧបាសិកា​សួរ​ថា បពិត្រ​លោក​ទេវតា កូន​ខ្ញុំ​សម្តែង​ធម៌​ថ្វាយ​ព្រះ​សាស្តា​ឬ? ឬ​ថា​ព្រះ​អង្គ​សំដែង​ធម៌​ដល់​កូន​ខ្ញុំ? ទេវតា​ប្រាប់​ថា​កូន​នាង​សម្តែង​ធម៌​ថ្វាយ​ព្រះ​អង្គ​។ កាល​ទេវតា​ប្រាប់​ដូច្នោះ​ នាង​ឧបាសិកា​កើត​បីតិ​ទាំង​៥​ផ្សាយ​ទៅ​សព្វ​សរីរ​ទាំង​មូល ។ លំដាប់​នោះ​នាង​ឧបាសិការ​គិត​ត្រិះ​រិះ​ថា បើ​កូន​របស់​អញ​នៅ​ក្នុង​គន្ធកុដិ​ជា​មួយ​ព្រះ​សាស្តា ហ៊ាន​សម្តែង​ធម៌​ថ្វាយ​ព្រះ​អង្គ​មុខ​ជា​អាច​សម្តែង​ធម៌​ដល់​អញ​ដែរ កាល​បើ​លោក​និមន្ត​មក​វិញ អញ​នឹង​និមន្ត​ឲ្យ​សម្តែង​មិន​ខាន ។ ចំណែក​ព្រះ​សោណត្ថេរ​កាល​ព្រះ​សាស្តា​ទ្រង់​ប្រទាន​សាធុការ​ពរ​រួច​ហើយ គិត​ថា​កាល​នេះ​ជា​កាល​គួរ​ដើម្បី​នឹង​ក្រាប​ទូល​ពាក្យ​បណ្តាំ​ដែល​ព្រះ​ឧបជ្ឈាយ៍​របស់​អាត្មា​អញ​ផ្តាំ​មក ហើយ​ក៏​ទូល​សុំ​ពរ ៥ ប្រការ​នឹង​ព្រះ​មាន​ព្រះ​ភាគ ដើម្បី​ឧបសម្ប័ទ​ដោយ​គណះ​សង្ឃ​៥ អង្គ មាន​ព្រះ​វិន័យ​ធរ​ជា​ប្រធាន​ក្នុង​បច្ចន្ត​ជនបទ​ទាំង​ឡាយ ព្រះ​អង្គ​ក៏​ទ្រង់​ប្រទាន​ពរ​ទាំង​៥​ប្រការ​នោះ​រួច​នៅ​ក្នុង​សំណាក់​ព្រះ​សាស្តា​អស់​ពីរ​បី​ថ្ងៃ លុះ​រលឹក​ព្រះ​ឧប្បជ្ឈាយ៍ ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​លា​ព្រហ​សាស្តា​ចេញ​ពី​វត្ត​ជេតពន​ត្រឡប់​ទៅ​សំណាក់​ព្រះ​ឧប្បជ្ឈាយ៍​វិញ​តាម​លំដាប់​ ។ លុះ​ដល់​ថ្ងៃ​ព្រឹក​ឡើង​ព្រះ​ថេរៈ​នាំ​សោណត្ថេរ​ទៅ​បិណ្ហបាត បាន​ទៅ​ឈរ​នៅ​ត្រង់​មុខ​ទ្វារ​ផ្ទះ​មហា​ឲ្យ​បាសិកា​ជា​មាតា ។ គាត់​ឃើញ​កូន​មាន​ចិត្ត​ត្រេក​អរ​ថ្វាយ​បង្គំ​អង្គាស​ភត្ត​ដោយ​ផ្ចិតផ្ចង់ ហើយ​សួរ​ថា លោក​កូន​លោក​បាន​នៅ​ក្នុង​គន្ទកុដិ​ជា​មួយ​នឹង​ព្រះ​សាស្តា​ ហើយ​បាន​សំដែង​ធម៌​ថ្វាយ​ព្រះ​អង្គ​ស្តាប់​មែន​ឬ​ទេ? ។ ព្រះ​ថេរៈ​សួរ​ថា ញោម​ការ​នេះ​នរណា​និយាយ​ប្រាប់​ញោម? មាតា​ទូល​ថា បពិត្រ​លោក​កូន ទេវតា​ដែល​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នេះ​បាន​ឲ្យ​សាធុការ​ពរ​យ៉ាង​ខ្លាំង​ៗ ខ្ញុំ​ព្រះ​ករុណា​បាន​សួរ​ថា​នរណា​នេះ ? ទេវតា​ប្រាប់​ថា ខ្ញុំ​ជា​ទេវតា​នៅ​ក្នុង​ផ្ទះ​នេះ ព្រោះ​ហេតុ​នោះ​ខ្ញុំ​ព្រះ​ករុណា បាន​គិត​ថា​បើ​លោក​កូន​ហ៊ាន​សំដែង​ធម៌​ថ្វាយ​ព្រះ​អង្គ​បាន មុខ​ជា​អាច​ហ៊ាន​សំដែង​ធម៌​ដល់​ខ្ញុំ​ព្រះ​ករុណា​ដែរ ។ លំដាប់​នោះ​មាតា​និយាយ​ថា កូន​សំដែង​ធម៌​អ្វី​ថ្វាយ​ព្រះ​សាស្តា ចូរ​កូន​សំដែង​ធម៌​នោះ​ឲ្យ​ខ្ញុំ​ព្រះ​ករុណា​ស្តាប់​ផង​ហើយ ឲ្យ​គេ​ធ្វើ​រោង​មួយ​ធំ​រួច​កំណត់​ថ្ងៃ​នឹង​សំដែង​ធម៌ ។ ព្រះ​ថេរៈ​ក៏​ទទួល​និមន្ត​តាម​ពាក្យ​សុំ​របស់​មាតា គាត់​ថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ​ទុក​ស្រ្តី​បំរើ​ម្នាក់​ឲ្យ​នៅ​ចាំ​ផ្ទះ រួច​នាំ​ជន​ជា​បរិស័ទ​ទៅ​ស្តាប់​ធម៌​កូន​គាត់​ក្នុង​បារាំ ដែល​កេ​តាក់​តែង​ធ្វើ​ស្រេច​នោះ ។ នៅ​ពេល​នោះ​ស្រាប់​តែ​មាន​ពួក​ចោរ​ ៩០០ នាក់ ដើរ​គយ​គន់​ចាំ​មើល​ឲ្យ​តែ​នាង​ឧបាសិកា​នោះ ចេញ​ពី​ផ្ទះ​ទៅ​ផុត​នឹង​ចូល​ទៅ​លួច ។ ចំណែក​ផ្ទះ​នាង​ឧបាសិកា​នោះ​មាន​កំពែង​ព័ទ្ធ​ ៧ ជាន់ មាន​ក្លោង​ទ្វារ​៧​ជាន់ គេ​ដាក់​ឆ្កែ​កាច​ៗ​ឲ្យ​នៅ​ចាំ​គ្រប់​កន្លែង​ទាំង​អស់ រួច​ជី​ស្នាម​ភ្លោះ​ត្រង់​កន្លែង​ដែល​ទឹក​ធ្លាក់​ចុះ​ពី​ដំបូល​ផ្ទះ ដាក់​សំណ​ភក់​ពេញ ហើយ​សណ​នោះ​ត្រូវ​ក្តៅ​រលាយ​ដូច​ទឹក​ពុះ ដល់​ពេល​យប់​រឹង​គគ្រាត ថែម​ទាំង​មាន​ចំរូង​ដែក ដ៏​ធំ​ៗ​បោះ​ដាក់​គ្មាន​សល់​កន្លែង ។ មាន​ការ​រក្សា​ដូច​រៀប​រាប់​មក​នេះ​ពួក​ចោរ​មិន​អាច​នឹង​ចូល​ទៅ​លួច​បាន ដោយ​សារ​នាង​ឧបាសិកា​នៅ​ក្នុង​ផ្ទះ​នោះ​ផង ស្រាប់​តែ​ក្នុង​ថ្ងៃ​នោះ វា​ដឹង​ថា​មហា​ឧបាសិកា​មិន​នៅ​ វា​ជីក​រូង​ទម្លាយ​ចូល​ទៅ​ក្នុង​ផ្ទះ​តាម​ចំណែក​ខាង​ក្រោម​សំណ​ភក់ នឹង​ចំរូង​ដែក​លុះ​ចូល​ទៅ​មិន​ឃើញ​មហាឧបាសិកា វា​ប្រើ​មេចោរ​ម្នាក់​ប្រាប់​ថា បើ​មហាឧបាសិក​នោះ​ឮ​ដំណឹង​ថា​ពួក​យើង​ចូល​ទៅ​ផ្ទះ​នេះ គាត់​ត្រឡប់​មក​ផ្ទះ​វិញ ចូរ​អ្នក​ឯង​សម្លាប់​នឹង​ដារ​នេះ​ឲ្យ​ស្លាប់ ។ មេចោរ​នោះ​ទៅ​ឈរ​នៅ​ក្នុង​ទី​ជិត​នៃ​មហា​ឧបាសិកា​នោះ ។ ពួក​ចោរ​ក៏​អុធ​ប្រទីប​ខាង​ក្នុង​ផ្ទះ​ហើយ​បើក​ទ្វារ​បន្ទប់​ដែល​ទុក​កហាបណះ ។ នាង​ទាសី​ឃើញ​ពួក​ចោរ​ក៏​រត់​ទៅ​ជម្រាប​មហាឧបាសិកា​ថា​មាន​ពួក​ចោរ​ចូល​ទៅ​ក្នុង​ផ្ទះ បើក​ទ្វារ​ដែល​ដាក់​កហាបណះ ។ មហាឧបាសិកា​ប្រាប់​ថា​ពួក​ចោរ​អញ្ជើញ​យក​វត្ថុ​ដែល​ពួក​អ្នក​ឯង​រក​ឃើញ​ទៅ​ចុះ ខ្ញុំ​កំពុង​ស្តាប់​ធម៌​ទេសនា​របស់​កូន​ខ្ញុំ​ចូរ​កុំ​ធ្វើ​សេចក្តី​អន្តរាយ​ដល់​ធម៌​របស់​ខ្ញុំ នាង​ឯង​ទៅ​ផ្ទះ​វិញ​ប្រាប់​យ៉ាង​នេះ​ចុះ ។ ឯ​ពួក​ចោរ​បើក​បន្ទប់​កហាបណះ​យក​អស់​រលីង រួច​ទៅ​បើក​បន្ទប់​ដាក់​ប្រាក់​ទៀត ។ នាង​ទាសី​រត់​ទៅ​ជំរាប​មហាឧបាសិកា​និយាយ​ប្រាប់​ដូច​ពេល​មុន ។ វា​ទៅ​បើក​បន្ទប់​ដាក់​ប្រាក់​យក​អស់​ទៀត រួច​ទៅ​បើក​បន្ទប់​ដាក់​មាស​ទៀត ។ នាង​ទាសី​រត់​ទៅ​ជម្រាប​មហាឧបាសិកា​ម្តង​ទៀត ។ លំដាប់​នោះ​គាត់​ហៅ​នាង​ទាសី​មក​ប្រាប់​ថា នាង​ឯង​មក​កន្លែង​អញ​ច្រើន​ដង​ហើយ មិន​ស្តាប់​ពាក្យ​អញ​សោះ ទោះ​បី​ប្រាប់​ថា​វា​ចង់​យក​របស់​អ្វី ឲ្យ​វា​យក​ទៅ​ចុះ​កុំ​មក​ធ្វើ​ឲ្យ​ខូច​ការ​ស្តាប់​ធម៌​របស់​អញ ឥឡូវ​នេះ​នាង​ឯង​ត្រឡប់​ទៅ​វិញ​ទៅ បើ​មក​ទៀត​អញ​នឹង​ធ្វើ​ទោស​នាង​ឯង ម្តង​នេះ​អញ​អត់​ទោស​អោយ នាង​ទាសី​ក៏​ទទួល​ស្តាប់​ធ្វើ​តាម​បង្គាប់ ។ មេ​ចោរ​ឮ​មហាឧបាសិកា​និយាយ​ដូច្នោះ ក៏​គិត​ថា​រន្ទះ​បាញ់​បំបែក​ក្បាល​ជន​ណា​ដែល​យក​ទ្រព្យ​ស្ត្រី​នេះ​មិន​ខាន លុះ​គិត​ដូច្នេះ​ហើយ ក៏​រត់​ទៅ​ប្រាប់​ពួក​ចោរ​ទាំង​នោះ​ថា នែ​ពួក​យើង កុំ​យក​ទ្រព្យ​មហាឧបាសិកា​នេះ ចូរ​ទុក​ទៅ​វិញ​ឲ្យ​នៅ​តាម​ប្រក្រតី​ឆាប់ៗ​ពួក​ចោរ​ទាំង​នោះ​ក៏​ដាក់​កហាបណះ​ប្រាក់​នឹង​មាស​តាម​កន្លែង​ដើម​វិញ​តាម​ពាក្យ​ដែល​មេចោរ​ប្រាប់ ។ តាម​ធម្មតា​ធម៌​តែង​រក្សា​នូវ​ជន​អ្នក​ប្រព្រឹត្ត​ធម៌ ព្រោះ​ហេតុ​នោះ​ហើយ បាន​ជា​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថាៈ ធម្មោ ហវេ រក្ខតិ ធម្មចារី ធម្មោ សុចិណ្ណោ សុខមាវហាតិ ឯសានិសំសោ ធម្មេ សុចិណ្ណេ ន ទុក្កតី តច្ឆតិ ធម្មចារី ។ ធម៌​ហ្នឹង​ឯង តែង​រក្សា​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌ ធម៌​ដែល​គេ​សន្សំ​ដោយ​ល្អ​រមែង​បាន​សេចក្តី​សុខ នេះ​ជា​អានិសង្ឃ​ក្នុង​ធម៌​ដែល​គេ​សន្សំ​ដោយ​ល្អ បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​រមែង​មិន​ទៅ​កាន់​ទុគ្គតិភូមិ​ទេ ។ ពួក​ចោរ​បាន​ទៅ​ឈរ​ស្តាប់​ធម៌​ទេសនា ព្រះ​ថេរៈ​កំពុង​សំដែង​ធម៌​លុះ​ដល់​ពេល​ជិត​ភ្លឺ​លោក​បញ្ចប់​ធម៌​ទេសនា​ចុះ​ពី​ធម្មាសនៈ​វិញ ។ ខណះ​នោះ​មេចោរ​ក្រាប​ក្បាល​ទៀប​ជើង​មហា​ឧបាសិកា​​សុំ​ខមា​ទោស​នឹង​គាត់​ៗ​សួរ​ថា​ចុះ​អ្នក​មាន​ការណ៍​ដូចម្តេច? មេចោរ​ប្រាប់​ថា​ខ្ញុំ​បាន​ចង​គំនុំ​បម្រុង​នឹង​សម្លាប់​លោក​ស្រី ។ មហាឧបាសិកា​និយាយ​ថា បើ​ដូច្នោះ​ខ្ញុំ​អភ័យ​ទោស​ឲ្យ​ ឯ​ពួកចោរ​ឯ​ទៀត​ក៏​និយាយ​សុំ​ទោស​ដូច​មេចោរ​ដែរ ហើយ​និយាយ​អង្វរ​ថា បើ​លោក​ស្រី​អភ័យ​ទោស​ឲ្យ​ខ្ញុំ​សូម​លោក​ស្រី​​មេត្តា​អង្វរ​ករ​ឲ្យ​ព្រះ​ថេរៈ​ជា​បុត្រ​របស់​លោក​ស្រី​ ឲ្យ​ខ្ញុំ​សុំ​បួស​ក្នុង​សំណាក់​លោក​ផង ។ មហាឧបាសិកា​ថ្វាយ​បង្គំ ហើយ​និយាយ​ថា បពិត្រ​លោក​កូន ពួក​ចោរ​ទាំង​នេះ​ជ្រះ​ថ្លា​ចំពោះ​គុណ​របស់​ខ្ញុំ​ផង ចំពោះ​ធម្មកថា​របស់​លោក​ផង ហើយ​សុំ​បួស ហេតុ​នេះ​សូម​លោក​កូន​បំបួស​​ពួក​ចោរ​ទាំង​នេះ​ផង ។ ព្រះ​ថេរៈ​ពោល​ថា​ប្រពៃ​ហើយ​ៗ ប្រាប់​ឲ្យ​កាត់​សំពត់​ដែល​ពួក​ចោរ​ទាំង​នោះ​ស្លៀក​ជ្រលក់​ដី​ស្អិត​ពណ៌​ក្រហម រួច​បំបួស​ពួក​ចោរ​ទាំង​នោះ​ឲ្យ​តាំង​ស៊ប់​នៅ​ក្នុង​សីល ។ តាំង​ពី​បួស​រួច​ហើយ​ព្រះ​ថេរៈ​ឲ្យ​រៀន​កម្មដ្ឋាន​ផ្សេង​ៗ​គ្នា ពួក​ភិក្ខុ​ទាំង​៩០០​អង្គ រៀន​កម្ម​ដ្ឋាន​ផ្សេង​ៗ​គ្នា ឡើង​ទៅ​លើ​ភ្នំ​មួយ​អង្គុយ​នៅ​ក្រោម​ម្លប់​ឈើ​មួយ​ដើម ខំ​ស្មឹង​ស្មាធ៍​សមណធម៌ ។ពេល​នោះ​ព្រហ​សាស្តា​កំពុង​គង់​នៅ​ក្នុង​ជេតវន​មហា​វិហារ​ចម្ងាយ​១២០ យោជន៍​​ទ្រង់​ប្រមើល​​ឃើញ​ភិក្ខុ​ទាំង​នោះ ព្រះ​អង្គ​ទ្រង់​កំណត់​ធម្មទេសនា​តាម​ចរិក​នៃ​ភិក្ខុ​ទាំង​នោះ ហើយ​ផ្សាយ​ពន្លឺ​រស្មី​ត្រាស់​សម្តែង​គាថា ហាក់​ដូច​ជា​គង់​សម្តែង​ក្នុង​ទី​ចំពោះ​មុខ​ថាៈ ភិក្ខុ​ណា​មាន​កិរិយា​នូវ​ប្រកប​ដោយ​មេត្តា​ជ្រហ​ថ្លា ក្នុង​ព្រះ​ពុទ្ធ​សាសនា អ្នក​នោះ​រមែង​បាន​នូវ​ព្រះ​និព្វាន​ដ៏​ស្ងប់ ជា​គ្រឿង​ចូល​ទៅ​រម្ងាប់​សង្គារ​ហើយ​នៅ​ជា​សុខ ។ ម្នាល​ភិក្ខុ​អ្នក​ចូរ​ស្តារ​នូវ​ទូក​គឺ​អត្ត​ភាព​នេះ ទូក​គឺ​អត្តភាព​នេះ បើ​អ្នក​ស្តារ​ហើយ រមែង​ដល់​នូវ​ទូក​គឺ​អត្តភាព​នេះ ទូក​គឺ​អត្តភាព​នេះ បើ​អ្នក​ស្តារ​ហើយ រមែង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន​ឆាប់​ហេតុ​នេះ​ចូរ​អ្នក​កាត់​រោគៈ​ទោសៈ មោហៈ ចេញ​ត​ពី​នោះ​ទៅ​អ្នក​នឹង​បាន​ដល់​ព្រះ​និព្វាន​ពុំ​ខាន ។ ចូរ​កាត់​ឱ​រម្ជាគ្គិយសំយោជនះ​៥​ត​ទៅ​ទៀត​ផង ចូរ​លះ​បង់​ឧទ្ធម្ភាគ្គិយសំយ្វោនះ ៥​ផង​ចូរ​ចម្រើន​ឥន្ទ្រិយ​៥​ត​ទៅ​ទៀត​ផង បើ​អ្នក​លះ​បាន​ហើយ ឈ្មោះ​ថា​ជា​អ្នក​កន្លង​ផុត​កិលេស​ជា​គ្រឿង​ចូល​ទៅ​រម្ងាប់​សង្ខារ​ហើយ​នៅ​ជា​សុខ ។ ម្នាល​ភិក្ខុ​អ្នក​ចូរ​ស្តារ​នូវ​ទូក​គឺ​អត្តភាព​នេះ​ទូក​គឺ​អត្តភាព​នេះ បើ​អ្នក​ស្តារ​ហើយ រមែង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន​ឆាប់​ហេតុ​នេះ​ចូរ​អ្នក​កាត់​រោគះ ទោសះ មោហះ ចេញ​ត​ពី​នោះ​ទៅ​អ្នក​នឹង​បាន​ដល់​ព្រះ​និព្វាន​ពុំ​ខាន ។ ចូរ​កាត់​ឳរម្ជាគ្គិយសំយោជនះ​៥​ផង ចូរ​លះ​បង់​ឧទ្ធម្ភាគ្គិយសំយោ្វនះ​៥​ផង ចូរ​ចម្រើន​ឥន្ទ្រិយ​៥​ត​ទៅ​ទៀត​ផង បើ​អ្នក​លះ​បាន​ហើយ ឈ្មោះ​ថា​ជា​អ្នក​កន្លង​ផុត​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់​ទាំង​៥តថាគត​ឲ្យ​ឈ្មោះ​ថា អ្នក​មាន​អន្លុង​កន្លង​ផុត​អស់​ហើយ ។ ម្នាល​ភិក្ខុ​ចូរ​អ្នក​ពិនិត្យ​ចូរ​កុំ​ធ្វេស​ប្រហែស ចិត្ត​របស់​អ្នក​ចូរ​កុំ​វិល​ទៅ​រក​កាម​គុណ​វិញ​អ្នក​កុំ​ប្រមាទ​ហើយ​លេប​នូវ​ដុំ​លោហះ​នោះ​ឡើយ​កុំ​អោយ​ភ្លើង​ឆេះ​ហើយ​កន្ទក់​កន្ទេញ​ថា​នេះ​ជា​ទុក្ខ​ឡើយ ។ ឈាន​មិន​មាន​ដល់​បុគ្គល​ឥត​ប្រាជ្ញា​រី​បញ្ញា​មិន​មាន​ដល់​បុគ្គល​ដែល​ឥត​ឈាន​ ឈាន​ក្តី បញ្ញាតិ រមែង​មាន​ក្នុង​បុគ្គល​ណា បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នក​ឋិត​នៅ​ក្នុង​ទី​ជិត​ព្រះ​និព្វាន ។ សេចក្តី​ត្រេក​អរ​មិន​មែន​ជា​របស់​មនុស្ស​ទេ រមែង​មាន​តែ​ចំពោះ​តែ​ភិក្ខុ​ដែល​ចូល​ទៅ​នៅ​ក្នុង​ទី​ស្ងប់​ស្ងាត់ មាន​ចិត្ត​ស្ងប់​រម្ងាប់ ព្រោះ​បាន​ឃើញ​ធម៌​ច្បាស់​ដោយ​ខ្លួន​ឯង ។ ភិក្ខុ​ណា​ពិចារណា​ការ​កើត​ឡើង​នឹង​ការ​សូន្យ​ទៅ​វិញ​នៃ​ខន្ធ​ទាំង​ឡាយ​ក្នុង​ពេល​ណា​ៗ ភិក្ខុ​នោះ​រមែង​បាន​បីតិ នឹង​បាមោជ្ជ​នៅ​ពេល​នោះ​ៗ បីតិ​នឹង​បាមោជ្ជ​នោះ​ជា​អមតធម៌​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ ។ គុណ​ធម៌​ប្រការ​នេះ គឺ​ការ​គ្រប់​គ្រង​នូវ​ឥន្ទ្រីយ​១ សេចក្តី​សណ្តោស ១​នឹង​ការ​សង្រួមក្នុង​ព្រហ​បាតិ​មោក្ខ​១​ ជា​ខាង​ដើម​ក្នុង​ព្រះ​និព្វាន​នោះ តែង​មាន​ចំពោះ​ភិក្ខុ​ដែល​មាន​ប្រាជ្ញា​ក្នុង​សាសនា​នេះ បើ​ដូច្នោះ​ចូរ​អ្នក​គប់​រក​កល្យាណ​មិត្ត​ អ្នក​ចិញ្ចឹម​អាជីព​ដោយ​ត្រឹម​ត្រូវ មិន​ខ្ជិល​ច្រអូស គប្បី​ជា​អ្នក​ប្រព្រឹត្ត​នូវ​បដិសណ្ឋារ​ក្នុង​អាចារះ​ជា​អ្នក​ឈ្លាស​ក្នុង​អាចារះ​ជា​អ្នក​មាន​បា​មោជ្ជ​ច្រើន​ អ្នក​នឹង​ធ្វើ​ឲ្យ​ជាក់​ស្តែង​នូវ​ទី​បំផុត​នៃ​សេចក្តី​ទុក្ខ​មិន​ខាន ។ ភិក្ខុ ៩០០ អង្គ​ដែល​កំពុង​អង្គុយ​ស្មឹង​ស្មាធ៍​សមណធម៌ ក៏​បាន​សម្រេច​ព្រះ​អរហត្តផល ព្រម​ទាំង​បដិសម្ភិ​ទាញាណ ក្នុង​ពេល​ជា​ទី​បញ្ចប់ ធម៌​ទេសនា​របស់​ព្រះ​អង្គ ហើយ​ហោះ​ទៅ​លើ​អាកាស​ទាំង​អស់​បាន​កន្លងផុត​ផ្លូវ​លំបាក​ចំនួន ១២០ យោជន៍ ហើយ​ពោល​សរសើរ​គុណ​របស់​ព្រះ​សម្ពុទ្ធ​រួច​ថ្វាយ​បង្គំ​ទៀប​ព្រះ​បាទា​ព្រហ​សាស្តា ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1143/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ២២,៦១០ ដង)
រឿង​ព្រាហ្មណ៍​ភារ​ទ្វាជ (ចាក អ. ព្រា.) (អរិយសាវក មិន​ដែល​ព្រឺ​ដោយ​ពាក្យ​គម្រាម​អ្នក​ដទៃ​ឡើយ) ក្រុង​រាជគហៈ​ មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​ភារទ្វាជ ជា​មនុស្ស​មិច្ឆាទិដ្ឋិ​ឥត​មាន​សទ្ធា ឥត​មាន​សេចក្តី​ជ្រះ​ថ្លា និង​រឹង​ត្អឹង​ប្រហែល​ដង្គត់​ឈើ​ដើម​គគីរ​ បើ​មាន​ជន​ណា​ពោល​ថា ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ គាត់​តែង​យក​ដៃ​ខ្ទប់​ត្រចៀក​ជា​និច្ច ។ ឯ​ប្រពន្ធ​គាត់​ឈ្មោះ​ធនញ្ជានី​ជា​អរិយ​សាវិកា មាន​សទ្ធា មាន​សេចក្តី​ជ្រះ​ថ្លា
images/articles/1140/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៣,៤៨២ ដង)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី (ចាក គ. ម.) (​អានិសង្ស​នៃ​ការ​ប្រគេន​ទឹក​ឃ្មុំ​នឹង​ចង្អុល​បង្ហាញ​ផ្លូវ) កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​ឈ្មួញ​ទឹក​ឃ្មុំ​ម្នាក់​អង្គុយ​លក់​រាន​ផ្សារ ។ គ្រា​នោះ​មាន​ព្រះ​បច្ចេក​ពុទ្ធ​មួយ​កើត​រោគ​ដំបៅ មាន​ព្រះ​បច្ចេក​ពុទ្ធ​នោះ ទើប​ចុះ​ពី​ភ្នំ​គន្ធ​មាទន៍​មក​កាន់​ក្រុង​ពារាណសី ។ ពេល​នោះ​មាន​កុម្ត​ទាសី​ម្នាក់​ ដើរ​កាន់​ក្អម​សំដៅ​ទៅ​ស្ទឹង​ បាន​ជួប​នឹង​ព្រះ​បច្ចេក​ពុទ្ធ​អង្គ​នោះ ក៏​ទូល​សួរ​តាម​ដំណើរ
images/articles/1139/56terethhhrrr.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១២,៥២៧ ដង)
រឿង​សញ្ចីវ​មាណព (ចាក ស. ឯ.) (​សង្គ្រោះ​អសប្បុរស នឹង​វិនាស​ខ្លួន​ដោយ​ពិត) កាល​កន្លង​ទៅ​ហើយ មាន​មាណព​ម្នាក់​ឈ្មោះ​សញ្ជីវះ បាន​សិក្សា​មន្ត​វិជ្ជា​ការ​ជា​មួយ​នឹង​សិស្ស​៥០០​រូប​ក្នុង​សំណាក់​អាចារ្យ​ទិ​សាបាមោក្ខ នា​ក្រុង​ពារាណសី។ សញ្ជីវ​មាណព​បាន​សុំ​លោក​អាចារ្យ​រៀន​មន្ត​ប្រស់​សត្វ​ស្លាប់​ ឲ្យ​រស់​មក​វិញ។ លុះ​មន្ត​វិជ្ជា​សាស្ត្រ​បាន​សម្រេច​ហើយ ថ្ងៃ​មួយ​មាណព​នោះ បាន​ចូល​ទៅ​រក​អុស​ ក្នុង​មហា​វ័ន​ជា​មួយ​នឹង​សិស្ស​នានា បាន​ប្រទះ​ខ្លា​ស្លាប់​១ ក៏​ពោល​ប្រាប់​គេ​ថា ភឿន​ទាំង​ឡាយ ចាំ​មើល​ខ្ញុំ​ប្រស់​សាក​មើល​ចុះ រួច​គេ​រត់​ឡើង​ដើម​ឈើ​ទាំង​អស់​គ្នា​ទៅ ។ សញ្ជីវ​មាណព​ក៏​តាំង​រាយ​មន្ត​ប្រស់​ខ្លា​នោះ ហើយ​យក​ម្រាម​ដៃ​ផ្ទាត់​ផង ។ ខ្លា​ក៏​រស់​ឡើង​ភ្លាម ហើយ​ស្ទុះ​ទៅ​ខាំ​មាណព​នោះ​ស្លាប់​ទើប​ដួល​គ្រុប​ទៅ​វិញ ។ ខ្លា​នឹង​មាណព​ក៏​ស្លាប់​ក្នុង​ទី​ជា​មួយ​គ្នា ក្នុង​ពេល​នោះ​ឯង ។ សិស្ស​ទាំង​ឡាយ​ ក៏​នាំ​រឿង​នោះ មក​ជម្រាប​អាចារ្យ​ៗ ក៏​ពោល ថា​នែ​អ្នក​ទាំង​ឡាយ​ ជន​ណា​ដែល​បាន​លើក​ដំកើង​ សង្គ្រោះ​អសប្បុរស ហើយ​ធ្វើ​សក្ការះ​រាប់​អាន​ក្នុង​ទី​មិន​សម​គួរ ជន​នោះ​តែង​តែ​បាន​សេចក្តី​ទុក្ខ​លំបាក​វិនាស​ខ្លួន​ប្រាណ​ សាប​សូន្យ ចាក​ជីវិត​ដូច​ជា សញ្ជីវ​មាណព​នេះ​ជា​កំណត់​ព្រោះ​អសប្បុរស មើល​មិន​ឃើញ​អ្នក​សង្គ្រោះ​ទេ ទើប​ពោល​គាថា ត​ទៅ​ទៀត​ថាៈ អសន្តំ យោ បគ្គណ្ហាតិ អសន្តមូប​សេវតិ តមេវ​ ឃាសំ កុរុតេ ព្យគ្ឃោ សញ្ជីវកំ យថា ។ អ្នក​ណា​លើក​ដំកើង​នឹង​គប់​រក​អសប្បុរស អសប្បុរស​នោះ តែង​តែ​ធ្វើ​អ្នក​ដំកើង ឲ្យ​ទៅ​ជា​ចំណី​របស់​ខ្លួន​ដូច​ខ្លា​នឹង​មាណព​ឈ្មោះ​សញ្ជីវះ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1187/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២២,៦៦១ ដង)
រឿង​អ្នក​ប្រមឹក (ចាក ម. អ.) (ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា) ពី​អតីត​សម័យ ក្នុង​ក្រុង​ពារាណសី មាន​មាណព​ម្នាក់​ជា​កូន​អ្នក​រក្សា​និច្ចសីល ។ មាណព​នោះ​ចូលចិត្ត​ដើរ​ជា​មួយ​នឹង​អ្នក​លេង​ទាំង​ទ្បាយ ដែល​មាន​វ័យ​ស្រករ​គ្នា ។ អ្នក​លេង​ទាំង​ទ្បាយ​ តែង​បបួល​មាណព ឲ្យ​ផឹក​ស្រា តែ​មិន​ព្រម​សោះ​ថ្ងៃ​មួយ​គិត​គ្នា​ថា បើ​មាណព​នោះ​មិន​ផឹក​ស្រា មុខ​ជា​មិន​ចេញ​ថ្លៃ​ឲ្យ​ពួក​យើង​ទេ
images/articles/1185/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២៥,៦៩៧ ដង)
រឿង​មិគលុទ្ទកប្រេត (ចាក បេ. ខុ.) (ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ) កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​រាជ​គ្រឹះ មាន​ព្រាន​ម្រិគ​ម្នាក់​ ជា​មិត្រ​នឹង​ធម្ម​ឧបាសក ។ ព្រាន​នោះ​សម្លាប់​ម្រិគ​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​បង្អង់​ពេល​វេលា​ណា​មួយ​ទ្បើយ ។ ឧបាសក​ជា​មិត្រ ចេះ​តែ​និយាយ​លួង​លោម​អង្វរ​ឲ្យ​ឈប់​សម្លាប់​ ព្រាន​មិន​ព្រម​តាម ។ ឧបាសក​ចេះ​តែ​ឧស្សាហ៍​និយាយ​មិន​ឈប់​ មិន​ធុញ​ទ្រាន់​ដល់​យូរៗទៅ​ព្រាន​នោះ​ក៏​និយាយ​ប្រាប់​ឧបាសក​ថា ម្នាល់​សម្លាញ់ ខ្ញុំ​មាន​សេចក្តី​រាប់​អាន​សម្លាញ់​ក្រៃ​ពេក ខ្ញុំ​ឈប់​សម្លាប់​សត្វ​ក្នុង​វេលា​យប់​ជូន​អ្នក​ចុះ ឧបាយ​សកឮ​ហើយ​ ទទួល​ថា សាធុ ! ៗ ខ្ញុំ​ត្រេក​អរ​ណាស់ ក្នុង​វេលា​យប់​ដែល​អ្នក​ឈប់​នោះ អ្នក​ត្រូវ​តាំង​ចិត្ត​រលឹក​ចំពោះ​គុណ​ព្រះ​រតនត្រ័យ កុំ​រលឹក​ដល់​ការ​នេសាទ​របស់​អ្នក ។​ ព្រាន​ធ្វើ​តាម​បាន​ទាំង​អស់ តែ​ដល់​វេលា​យប់​ទៅ​ដក​អន្ទាក់ ដក​លប់​ជា​ដើម​ទុក​ក្នុង​ទី​មួយ​ហើយ ដម្កល់​ចិត្ត​ក្នុង​គុណ​ព្រះរតនត្រ័យ ដល់​វេលា​ថ្ងៃ ទើប​ទៅ​នេសាទ​តាម​ធម្មតា ។ សម័យ​ក្រោយ​មក ព្រាន​នោះ​ស្លាប់​ទៅ កើត​ជា​វេមានិកប្រេត នៅ​ក្បែរ​ភ្នំ​គិជ្ឈកូដ ពេល​ថ្ងៃ​រង​ទុក្ខ​វេទនា មាន​ឆ្កែ​ទាំង​ដេញ​ខាំ​ស៊ី​អស់​សាច់​នៅ​សល់​តែ​ឆ្អឹង ដល់​វេលា​យប់​ក្លាយ​ខ្លួ​នជាទេវបុត្រ​ សោយ​សម្បត្តិទិព្វ នៅ​ក្នុង​វិមាន​មាស មាន​អ្នក​បំរើរាប់​រយ​នាក់ ។ ផ្លាស់​ប្តូរ​សោយ​ផង​សុខ​ទុក្ខ ៗ តែ​យ៉ាង​នេះ​ជា​ដរាប​រាល់​ពេល​វេលា ។ ជួន​ជា​ថ្ងៃ​មួយ​នោះ​ព្រះ​នារទត្ថេរ លោក​និមន្ត​ទៅ​ក្បែរ​ភ្នំ​នោះ​ បាន​ឃើញ​ហើយ សួរ​ដំណឹង​សព្វ​គ្រប់​ ទើប​នាំ​ដំណឹង​នោះ​ទៅ​កាន់​សំណាក់​សម្តុទ្ធ ក្រាប​ទូល​តាម​ដំណើរ ។ ព្រះ​សម្តុទ្ធ​បរម​គ្រូ ទ្រង់​ប្រារព្ធ​រឿង​បេ្រត​នោះ​ជា​ហេតុ ហើយ​សំដែង​ធម៌​ទេសនា ដើម្បី​ជា​ប្រយោជន៍​មគ្គ​ផល​សុខ​ចំរើន ដល់​ពុទ្ធ​បរិស័ទ​ទាំង​ទ្បាយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំ​ជា​តក វាយ​អត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1203/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤៤,៧៧៩ ដង)
រឿង​បុត្តខាទ​ករាជ (ចា. ម. អ.) (អ្នក​ប្រមឹក​ស្រវឹង​ស៊ប់ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ) កាល​កន្លង​ទៅ​ហើយ​ ព្រះ​ចៅ​ក្រុង​ពារាណសី ទ្រង់​ជា​អ្នក​ប្រមឹក​សុរា​បើ​វៀ​ចាក​សាច់ មិន​សោយ​ព្រះ​ក្រយា​ស្ងោយ​ទ្បើយ ។ សូម្បី​ពួក​អ្នក​នគរ​ឃាត់​ថា​កុំ​សម្លាប់ ក៏​មាន​រៀង​រាល់​ថ្ងៃ​ឧបោសថ​ដែរ ។​ ថ្ងៃ ១៣ កើត អ្នក​គ្រូរ​កាន់​សាច់​យក​មក​ព្យួរ​ទុក​មិន​ស្រួល ឆ្កែ​ក៏​ពាំស៊ី​អស់ ។ ក្នុង​ថ្ងៃ​ឧបោសថ អ្នក​គ្រូ​រក​សាច់​មិន​បាន មិន​ហ៊ាន​លើក​ព្រះ​ក្រយា​ស្ងោយ​ទៅ​ថ្វាយ​ព្រះ​រាជា​ទ្បើយ ទើប​យក​ដំណឹង​នោះ​ទៅ​ក្រាប​ទូល​ព្រះ​ទេពី ៗ ទត​យល់​ព្រះ​រាជ​បុត្រ​នោះ​ហើយ នឹង​ស្ទុះ​មក​ឱប​រឹត​ថើប​ជា​មិន​ខាន​ មុខ​ជា​ភ្លេច​ទារក​សាច់​ហើយ អ្នក​បំបៅ​ព្រះ​រាជ​បុត្រ​ហើយ នឹង​យក​ទៅ​ឲ្យ​អង្គុយ​លើ​ភ្លៅ​ព្រះ​រាជា​ហើយ​អ្នក​ត្រូវ​លើក​ព្រះ​ក្រយា​ស្ងោយ​ទៅ​ថ្វាយ ក្នុង​ពេល​ដែល​ព្រះ​អង្គ​កំពុង​ប្រទ្បែង​លេង​ជា​មួយ​រាជបុត្រ លុះ​ត្រាស់​ដូច្នេះ​ហើយ ព្រះ​នាង​ក៏​ធ្វើ​ឧបាយ​បែប​នោះ ។​លំដាប់​នោះ​ឯង​ អ្នក​គួរ​បង្អោន​ភត្ត​ទៅ​ថ្វាយ ព្រះ​រាជា​កំពុង​ស្រវឹង​ស្រា ទត​មិន​ឃើញ​សាច់​ក្នុង​ភាជន៍ ត្រាស់​សួរ​ថា​សាច់​ទៅ​ឯ​ណា ? បពិត្រ​ព្រះ​សម្មតិទេព​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឧបោសថ មិន​គួរ​ព្រះ​អង្គ​សោយ​សាច់​ទេ ។ ព្រះ​រាជា​ត្រាស់​ថា អញ​រក​សាច់​បាន​ដោយ​កម្រ​ណាស់​ហើយ​ទ្រង់​ចាប់​ព្រះ​រាជបុត្រ​មូល ផ្តាច់​ព្រះ​សុរង​បោះ​ទៅ​ខាង​មុខ​អ្នក​គ្រូ​ត្រាស់​ថា ចំអិន​ឲ្យ​ឆាប់​មក ។ អ្នក​គ្រូ​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​សូម្បី​ជន​មា្នក់ មិន​ហ៊ាន​យំ ឬ​និយាយ​ថា​ម្តេច​ទ្បើយ ព្រោះ​ខ្លាច​ព្រះ​រាជា​ លុះ​អ្នក​គ្រូ​បង្អោន​ភត្ត​មក​ទ្រង់​ក៏​សោយ​ជា​មួយ​នឹង​សាច់​ព្រះ​រាជបុត្រ ហើយ​ផ្ទុំ​លក់​ទៅ​ពេល​ភ្លឺ​ល្អះ​ៗ​ត្រង់​តើន​ទ្បើង​បាត់​ស្រវឹង​ពោល​ប្រាប់​ស្រី​ស្នំ​ថា​នាង​ចូរ​នាំ​ព្រះ​រាជ​បុត្រ​មក​ឲ្យ​អញ ខណៈ​នោះ​ ព្រះ​ទេពី​ទ្រង់​ព្រះ​កន្សែង​សោយ​សោក បោក​ព្រះ​កាយ​ដួល​ដេក​លើ​ផែន​ដី​លុះ​មាន​ព្រះ​ស្មារតី​វិញ ក៏​ត្រាស់​ថា​ បពិត្រ​ព្រះ​ស្វាមី ម្សិល​មិញ ព្រះ​អង្គ​សម្លាប់​ព្រះ​រាជបុត្រ​យក​សាច់​ហើយ ជា​មួយ​នឹង​ភត្ត​ទៅ​ហើយ ម្តេច​ទ្បើយ​ទ្រង់​រក​ព្រះ​រាជបុត្រ​ទៀត ។ ព្រះ​រាជា​ទ្រង់​សណ្តាប់​ពាក្យ​នោះ​ចប់​ហើយ ក៏​យំ​សោក​ស្រណោះ​អាទ្បោះ​អាល័យ ស្តាយ​ព្រះ​រាជបុត្រ​ស្ទើរ​នឹង​ក្ស័យ​ព្រះជន្ម ទ្រង់​យល់​ឃើញ​ទោស​ក្នុង​កាល​ផឹក​ស្រា​ថា អញ​កើត​ទុក្ខ​ព្រោះ​តែ​ផឹក​សុរា​នេះ ទើប​យក​កន្សែង​មក​ជូត​ព្រះ​ភក្រ្ត​អធិដ្ឋាន​ថា ចាប់​ពី​ពេល​នេះ​ទៅ បើ​អញ​មិន​ទាន់​បាន​សម្រេច​ព្រះ​អរហត្ត​ដរាប​ណា ដរាប​នោះ​អញ​លែង​ផឹក​ហើយ​ទឹក​ស្រា​នេះ ព្រោះ​ជា​មេ​បង្កើត​សេចក្តី​ទុក្ខ បង្កើត​វិនាស​សព្វ​បែប​យ៉ាង​ កាល​ឃើញ​ទោស​ជា​ប្រត្យ​ក្ស​យ៉ាង​នេះ​ទ្រង់​ក៏​លែង​សោយ​ស្រា​តាំង​ពី​ថ្ងៃ​នោះ​មក ។ (មហា សំ .សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1213/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ១៦,៨៥៥ ដង)
រឿង​សត្វ​ខ្លែង និង​អ្នក​ប្រមាញ់ (ចាក ម.ប.) (ចេះ​ជួយ​យក​អាសា​គ្នា​ក្នុង​គ្រា​ក្រ ទើប​ជា​មិត្រ​ល្អ) កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី កាល​នោះ​អ្នក​ស្រុក​បច្ចន្ត​គ្រាម​ ចូលចិត្ត​រក​ស៊ី​បរ​បាញ់​សត្វ​យក​សាច់​ចិញ្ចឹម​គ្រួសារ ។ នៅ​ជិត​ស្រុក​នោះ​ មាន​ស្រះ​ធំ​មួយ​មាន​សត្វ ៥ ពួក​នៅ​អាស្រ័យ​គឺ​ ខ្លែង​ឈ្មោល​នៅ​ខាង​ត្បួង​ស្រះខ្លែង​ញី​នៅ​ខាង​លិច. រាជសីហ៍​នៅ​ខាង​ជើង​ អក​នៅ​ខាង​កើតអណ្តើក​នៅ​ត្រង់​ដី​ទួល​កណ្តាល​ស្រះ ។ ខ្លែង​ឈ្មោល​និយាយ​សុំ​ខ្លែង​ញី​ធ្វើជា​​ប្រពន្ធ​ខ្លែង​ញី​សួរ​ថា អ្នក​ចង់​បាន​ខ្ញុំ​ជា​ប្រពន្អ​នេះ តើ​អ្នក​មាន​មិត្ត​សម្លាញ់​ឬ​ទេ ? ខ្លែង​ឈ្មោល​ថា ខ្ញុំ​មិន​មាន​មិត្ត​សម្លាញ់​​ទេ។ ខ្លែង​ញី​ក៏​ប្រាប់​ទៅ​វិញ​ថា ត្រូវ​អ្នក​រក​ចង​មិត្ត​ឲ្យ​បាន​គ្នា​ច្រើន​សិន ទើប​ខ្ញុំ​ព្រម​ទទួល​យក ហើយ​​ពន្យល់​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ចង​មេត្រី​នឹង​សត្វ​ទាំង​បី​គី អក អណ្តើក និង​រាជសីហ៍ ។ ខ្លែង​ឈ្មោល​បាន​ស្តាប់​ហើយ ក៏​ទៅ​ចង​មិត្ត​នឹង​សត្វ​ទាំង​នោះ​បាន​សំរេច​ដូច​បំណង ។ គ្រា​នោះ​ ខ្លែង​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​ប្តី​ប្រពន្ធ ធ្វើ​សំបុក​ពង​លើ​ដើម​ក្ទម្ត​ដែល​ដុះ​ត្រង់​ដី​ទួល​កណ្តាល​ស្រះ​នោះ​ឯង ក្រោយ​មក​ខ្លែង​ញី​ឈ្មោល​ក៏​បាន​កូន​ពីរ ។ថ្ងៃ​មួយ​ពួក​អ្នក​ស្រុក​បច្ចន្ត​គ្រាម ដើរ​បរបាញ់​សត្វ​ក្នុង​ព្រៃ​មិន​បាន ដល់​ពេល​យប់ ក៏​នាំ​គ្នា​ទៅ​ដេក​ក្រោម​ដើម​ក្ទម្ភ​ដុត​ភ្លើង​បង្ហុយ​ផ្សែង​បង្អើល​មូស ។ ផ្សែង​ភ្លើង​ហុយ​ទ្បើង​ទៅ​ដល់​សំបុក​ខ្លែង​លើ​ចុង​ក្ទម្ត កូន​ខ្លែង​តូច​ៗ​ដែល​នៅ​ក្នុង​សំបុក​ក៏​យំ​ស្រែក​រំពង ។ អ្នក​ប្រមាញ់​ឮ​សំលេង​កូន​សត្វ​មាន​សេចក្តី​ត្រេក​អរ​ណាស់ ដាស់​គ្នា​ឲ្យ​ក្រោក​ទ្បើង កាន់​គប់​ភ្លើង​បំភ្លឺ​ទៅ​យក​កូន​សត្វ​មក​ដុត​ស៊ី ។ ខ្លែង​ឈ្មោល​ថា​ អ្នក​ប្រមាញ់​ប្រាថ្នា​នឹង​ទ្បើង​មក​យកូន​យើង​ទៅ​ស៊ី​ហើយ ដូច្នេះ​សូម​អ្នក​ទៅ​ឲ្យ​ដំណឹង​ដល់​មិត្ត​សម្លាញ់​យើង ត្បិត​យើង​មាន​ភ័យ​អាសន្ទ​ដល់​ហើយ ។ ខ្លែង​ឈ្មោល ក៏​ស្ទុះ​ម្នីម្នា​ទៅ​ប្រាប់​អក​តាម​ដំណើរ អក​មក​ជួយ​យក​អាសា ហើយ​បញ្ជូន​ខ្លែង​ឈ្មោល​ឲ្យ​ប្រញាប់​ទៅ​មុន អក​ទៅ​ដល់​ទំ​លើ​ចុង​ឈើ​មួយ​ក្បែរ​ដើម​ក្ទម្ភ​នោះ ឃើញ​អ្នក​ប្រមាញ់​កំពុង​កាន់​គុប​ភ្លើង​ទ្បើង​ទៅ​រក​សំបុកអក ក៏​មុជ​ទៅ​ក្នុង​ស្រះ​ឲ្យ​ទទឹក​ស្លាបជោក ហើយ​ប្រៀម​ទឹក​ពេញ​មាត់ ហើរ​ទៅ​ទទះ​ស្លាប​ព្រួស​ទឹក​ពន្លត់គប់​ភ្លើង​នោះ ប្រមាញ់​ម្នាក់​កាន់​គប់​ទ្បើង​ទៅ​ទៀត​អក​ខំ​ពន្លត់​ដោយ​ឧបាយ​​នោះ​ទៀត ដរាប​ដល់​ពាក់​កណ្តាល​អធ្រាតុ​រងារ​ញ័រ​អស់​ទាំង​ខ្លួន ខ្លែង​ញី​ឃើញដូច្នោះ​ក៏​និយាយ​នឹង​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ប្រាប់​អណ្តើក​ជា​ប្រញាប់ ។ ខ្លែង​ឈ្មោល​ប្រាប់​អណ្តើក​ឲ្យ​មក​ជួយ អណ្តើក​ទទួល​យក​អាសា​ដោយ​សេចក្តី​ស្ម័គ្រ ។ គ្រា​នោះ​កូន​អណ្តើក បាន​ឮ​ឪពុក​ សុំ​ធានា​ទៅ​ជួយ​ការពារ​ខ្លែង​នោះ ។ អណ្តើក​ជា​ឪពុក​ឃាត់​កូន​មិន​ឲ្យ​ទៅ​ ទើប​ទៅ​យ៉ាង​ប្រញាប់​ដោយ​ខ្លួន​ឯង ចុះ​ទៅ​ក្នុង​ស្រះ​បា​ភក់ និង​សារាយ​នាំ​ទៅ​បាច​លើ​គំនរ​ភ្លើង​រលត់​អស់ ។ ឯ​ពួក​ប្រមាញ់​បាន​ឃើញ​អណ្តើក​ធំ​សំបើម​ដូច្នោះ ក៏​និយាយ​គ្នា​ដោយ​ត្រេក​អរ​ថា យើយ​កុំ​រវល់​នឹង​កូន​ខ្លែង​ល្អិត​នោះ នាំ​គ្នា​ចាប់​អណ្តើក​ធំ​ឯ​ណោះ​វិញ បើ​យើង​បាន​តែ​មួយ​នេះ​ ល្មម​ឆ្អែត​ទាំង​អស់​គ្នា ។ អ្នក​ប្រមាញ់​មិន​ដឹង​ដូចម្តេច​ចាប់​អណ្តើក​ធំ​នោះ​ឲ្យ​បាន​ឆាប់ ក៏​ស្រាត​សំពត់​ចុះ​ទៅ​វេច​ខ្ចប់​អណ្តើក​នោះ​ហើយ នាំ​គ្នា​ទាញ​ចុង​សំពត់​ម្ខាង ប៉ុន្តែ​ទាញ​មិន​ឈ្នះ​សោះ​ ព្រោះ​អណ្តើក​ធំ​ពេក ក៏​ត្រូវ​អណ្តើក​អូស​រហូត​ដល់​ទឹក​ជ្រៅ ហេតុ​តែ​សេចក្តី​លោភ​អ្នក​ទាំង​នោះ ស៊ូ​មុជ​ទៅ​តាម​ទាល់​តែ​ឈ្លក់​ទឹក​ផឹក​ប៉ោង​ពោះ​ទើប​ទ្បើង​មក​វិញ​រងារ​ញ័រ​ខ្លួន​ងាក​ទៅ​រក​ភ្នក់​ភ្លើង​រលត់​អស់​សំលៀក​បំពាក់​ក៏​គ្នាន បាន​ទៅ​អណ្តើក​អស់​ទៅក៏​នាំ​គ្នា​ឱប​ដៃ​អស់​សង្ឃឹម ហើយ​និយាយ​ថា ណ្ហើយ​ចុះ​ចាំ​ថ្ងៃរះ យើង​យក​កូន​ខ្លែង​ស៊ី​ឲ្យ​បាន ។ ខ្លែង​ញី​ឮ​ដូច្នោះ ប្រើ​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ពឹង​រាជសីហ៍​ទៀត ។ រាជសីហ៍ ទៅ​ដល់​គល់​ក្ទម្ភ ឥត​ឃើញ​មនុស្ស​មា្នក់​សោះ ។ ខណៈ​នោះ​អក អណ្តើក​និង​ខ្លែង​ចូល​ទៅ​រក​រាជសីហ៍ ៗ សំដែង​នូវ​អានិសង្ស មិត្ត​ដល់​សត្វ​ទាំង​នោះ ហើយ​រំលឹក​គ្នា​ទៅ​ទៀត​ថា​ ពី​ថ្ងៃ​នេះ​ត​ទៅ​យើង​ទាំង​អស់​គ្នា​ ត្រូវ​រក្សា​មិត្ត​ឲ្យ​ថិត​ថេរ​មាំមួន កុំ​ប្រហែស​ធ្វេស​ទ្បើយ ក៏​លា​គ្នា​ទៅ​កាន់​លំ​នៅ​រៀងៗ ខ្លួន ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1214/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤៥,៧៧០ ដង)
រឿង​តាបស​ដាច់​ឈាន (ចាក មុ. ឯ.) ក្នុង​អតីតកាល ព្រះ​បាទ​​ព្រហ្មទត្ត សោយ​រាជ្យ​ក្នុង​នគរ​ពារាណសី កាល​នោះ​ព្រះ​ពោធិសត្វ សោយ​ព្រះ​ជាតិ​នា​ត្រកូល​ព្រាហ្មណ៍​មហាសាល​ក្នុង​ដែន​កាសី​ កាល​ចំរើន​វ័យ​ហើយ​ បាន​សិក្សា​ដល់​ទី​បំផុត​នៃ​វិជ្ជា​ក្រោយ​មក​លះ​កាម​គុណ​ចេញ​បួស​ជា​តាបស បាន​សម្រេច​ឈាន​នឹង​អភិញ្ញាណ​ស្ថិត​នៅ​ក្នុង​ព្រៃ​ហេមពាន្ត ។
images/articles/1216/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤១,៨៧១ ដង)
រឿង​យក្ខិនី​ស៊ី​មនុស្ស (ចាក តេ. ឯ.) (សំវរ​ធម៌​ជា​ស្វ័យ​ត្រាណ​យ៉ាង​ធំ​របស់​របស់​នគរ​កាយ) កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី មាន​ព្រះ​រាជ​ឱរស ១០០ ព្រះ​អង្គ ព្រះ​ពោធិសត្វ​ជា​​ព្រះ​រាជបុត្រ​ពៅ​បង្អស់ ។ សម័យ​មួយ ព្រះ​ពោធិសត្វ​ទ្រង់​ព្រះ​ចិន្តា​ថា អញ​នឹង​បាន​រាជ​សម្បត្តិ ឬ​មិន​បាន ? ទើប​ថ្វាយ​បង្គំ​សួរ​ព្រះ​បច្ចេកពុទ្ធ ដែល​តែង​និមន្ត​មក​ឆាន់​រាល់​ថ្ងៃ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.77
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿