30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,៣៧៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៩៧,៩៩៣
សរុប ៣៨៩,៦៨០,៤៧៧
ប្រជុំអត្ថបទ
images/articles/1836/te54845158xtd-1.gif
សៀវភៅថ្មីទើ​ប​ដាក់​បញ្ចូល​ ភិក្ខុ សីលប្បញ្ញោ ឆៃ-សុផល្លី
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩
៥០០០ឆ្នាំ ទើប​បាន​ដាក់​បញ្ចូល​ សៀវភៅ​ថ្មី​ របស់​ ភិក្ខុ សីលប្បញ្ញោ ឆៃ-សុផល្លី គង់​នៅ​វត្ត​និ​គ្រោធ​វ័ន​ គល់​ទទឹង​ ចំនួន ៤១​ក្បាល​ ដែល​សុទ្ធសឹង​ជា​សៀវភៅ​ដែល​មាន​ប្រយោជន៍​គួរ​ដល់​ការ​អាន​របស់​ពុទ្ធ​បរិស័ទ ក្នុង​នោះ​មាន​សៀវ​ភៅ​ដូច​ជា​៖​ មង្គលកថា (៣១​ភាគ) ,ឧបោសថ​សីល ,ទាន​មយបុណ្យ​​​​ ,បាបធម៌ ,អប្បមាទធម៌ ,បុព្វកម្ម​របស់ព្រះពុទ្ធ ,នានាធម្មទីបនី​​ ។
images/articles/2159/Untitled-1-Recovered.jpg
សម្ដី​មនុស្ស​និង​សត្វ​យំ
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩
សម្ដី​មនុស្ស​និង​សត្វ​យំ សំឡេង​សត្វ​ស្លាប​ទាំង​ឡាយ​ដែល​ស្រែក​យំ​តាម​ជួរ​ព្រៃភ្នំឬ​តាម​ទីរមណីយដ្ឋាន​ទាំង​ឡាយ​អាច​ជា​អារម្មណ៍​សប្បាយ​រីករាយ​ឬ​សង្វេគ​ដល់​ជន​អ្នក​នៅ​ទី​នោះ​បាន​ស្ដាប់ ប៉ុន្តែ​សំឡេង​របស់​ដែល​និយាយ​កុហក​ញុះញង់ ជេរ​ប្រទេច​ផ្ដាសា​ដោយ​ឥត​មាន​មេត្តា ជាអារម្មណ៍​ធុញ​ទ្រាន់​បំផុត​របស់​ពពួក​ជន​ដែល​បាន​ស្ដាប់​ហើយ។ - មនុស្ស​សត្វ​ទាំង​ឡាយ​ចូល​ចិត្ត​ពាក្យ​សម្ដី​ពិត
images/articles/2163/7564543.jpg
ព្រះ​ធម៌​ជា​ស្ពាន
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩
ព្រះ​ធម៌​ជា​ស្ពាន កើត​ជាមនុស្ស​ហើយ ចូរ​កុំ​កន្តើយ រកត្រើយ​និព្វាយ សទ្ធា​ជាពូជ ដូច​ព្រះ​ទូន្មាន ព្រះ​ធម៌​ជា​ស្ពាន ឆ្លង​វដ្ដ​សង្សា ។ បើ​ជា តិរច្ឆាន ធ្វើ​ទាន​ម្តេចបាន ទុក្ខ​លុះ​មរណា ឥត​ស្គាល់​សីល​ទាន ​ពុំ​មាន​ធម៌​អាថ៌ ខ្វះ​ទាំង​អាហារ ខ្លោច​ផ្សា​លុះ​ក្ស័យ ។ កើត​ជា​មនុស្ស​នេះ ​ជាបុណ្យ​ពិ​សេស ជា​លាភ​ធំ​ក្រៃ កុំ​ភ្លេច​សីល​ទាន
images/articles/2801/none
បរិញ្ញា ៣
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
១-ញាតបរិញ្ញា កំណត់​ដឹង​បាន​នូវ​នាម​រូប ព្រម​ដោយ​បច្ច័យ សម្រេច​បាន​ជា​បញ្ញា​វិសុទ្ធិ​ពីរ​ខាង​ដើម ចាក់​ធ្លុះ​នូវ​បច្ចត្តលក្ខណៈ ។ ២-តីរណបរិញ្ញា ពិចារណា​សង្ខារ ឃើញ​ការ​កើត​ឡើង និង​ការ​រលត់​ទៅ​វិញ សម្រេច​បាន​ជា​បញ្ញាវិសុទ្ធិ​ទី ៣ ចាក់​ធ្លុះ​នូវ​សាមញ្ញលក្ខណៈ ។ ៣-បហានបរិញ្ញា ពិចារណា​សង្ខារ ឃើញ​ការ​បែក​ធ្លាយ​ដោយ​ភង្គញ្ញាណ​ជា​ដើម​ឡើង​ទៅ សម្រេច​បាន​នូវ​បញ្ញាវិសុទ្ធិ​ពីរ​ខាង​ចុង ចាក់​ធ្លុះ​នូវ​និរោធសច្ច មាន​ញាណ​ក្នុង​សន្តិបទ រហូត​មាន​ព្រះនិព្វាន​ជា​អារម្មណ៍ លះ​បង់​កិលេស​ដោយ​សមុច្ឆេទប្បហាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2578/text456pic.jpg
បុណ្យវិសាខបូជា វត្តសុវណ្ណបទុម
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
យើងខ្ញុំព្រះករុណាអាត្មាភាព ជាភិក្ខុ សាមណេរ ក្នុងវត្តសុវណ្ណបទុម ព្រម​ទាំង​អា​ចារ្យ​គណៈកម្មាការ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ និង​ពុទ្ធ​បរិស័ទ​មក​អំពី​ទី​ជិត​ឆ្ងាយ​ បាន​មូល​មតិ​គ្នា​ផ្តួច​ផ្តើម​ប្រារព្ធ​ បុណ្យ​វិសាខ​បូជា ដោយ​នឹក​រលឹក​ដល់​ហេតុ​អស្ចារ្យ​ ៧​ប្រ​ការ​ ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ដោយ៥០០០ឆ្នាំ
images/articles/2509/image.jpeg
អស្សុជបូជាចេញ ព្រះវស្សា
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
១)អស្សុជបូជាចេញ ព្រះវស្សា ខ្ញុំដង្ហែផ្កាព្រះមហាគន្ធកុដិ តំណាងចិត្តស្អាតសីលឧបោសថ បណ្តាំព្រះពុទ្ធនៅតាវត្តិង្សា ។ ២)ព្រះអង្គទ្រង់ផ្តាំព្រះមហាមោគ្គល្លាន ឲ្យមនុស្សកោដិលានមានចិត្តជ្រះថ្លា សូមឧបោសថថ្ងៃបវារណា ទទួលសាស្តានៅសង្កស្ស: ។ ៣)អស្សុជបូជាចេញ ព្រះវស្សា យើងខ្ញុំជ្រះថ្លាអនេកអន័គ្ឃ ស្តាប់ធម៌ទេសនាយកចិត្តទុកដាក់ ធម្មសច្ច:លោកុត្តរធម៌ ។ ៤)អស្សុជបូជាចេញ ព្រះវស្សា នៅឯព្រះមហាគន្ធកុដិពុទ្ធពរ ទទួលរៀបត្រ័យស្បង់ស្បៃចីវរ ចិត្តខ្ញុំត្រេកអរអមដោយសទ្ធា ។ ៥)អស្សុជបូជាចេញ ព្រះវស្សា ស្តាប់ធម្មកថាកឋិននានា យើងសន្សំបុណ្យអស្សុជបូជា ខ្ញុំសូមវន្ទាអស្សុជបុណ្ណមី ។ ៦)សូមថ្វាយបង្គំព្រះបរមសាស្តា ទាំងព្រះចូឡាមណីចេតិយ នៅឋានតាវត្តិង្សព្រះឥន្ទកោសិយ កាយសក្ខីព្រះពុទ្ធមាតា ។ ៧)គ្រាកាលទ្រង់ត្រាស់នូវព្រះអភិធម្ម ទេវតាមកជុំម៉ឺនចក្កវាឡា ទ្រង់លើបណ្ឌុកម្ពលសិលា ញ៉ាំងពួកទេវតាឲ្យឃើញនិព្វាន ។ ៨)ប្រាំបីម៉ឺនកោដិសម្រេចមគ្គផល ជ្រះថ្លាអស់ខ្វល់ជាផលធម្មទាន វស្សាប្រាំពីរនៃព្រះទ្រង់ញាណ មនុស្សច្រើនកោដិលានរង់ចាំសាស្តា ។ ៩)ព្រះពុទ្ធនិម្មិតសម្តែងបន្ត ព្រះអង្គទ្រង់ចរចុះមកភិក្ខា នៅឯឧត្តរកុរុទីបា ទ្រង់សោយភត្តានៅនាហិមពាន្ត ។ ១០)ព្រះសារីបុត្តលំអុតចូលគាល់ បានស្តាប់ដោយផ្ទាល់ព្រះឱស្ឋទ្រង់ញាណ រៀនធម៌អភិធម្មធម្មក្ខន្ធដែលមាន រួចហើយទ្រង់ធ្យានតតាវត្តិង្សា ។ ១១)ព្រះសារីបុត្តបង្ហាត់អភិធម្ម សិស្សថ្មីខិតខំប្រព្រឹត្តព្រហ្មចារ្យ ប្រាំរយព្រះអង្គបួសបានសិក្សា អភិធម្មថ្លៃថ្លាដែនសង្កស្ស: ។ ១២)ឧបនិស្ស័យប្រចៀវបក្សា នៅក្នុងសាស្នាព្រះពុទ្ធកស្សប: ស្តាប់ធម៌អភិធម្មលុះដល់មរណ: បុណ្យនាំទៅដាក់ដល់ទេវលោកា ។ ១៣)វិលក្នុងទេវលោករហូតពុទ្ធកាល បុណ្យនាំបណ្តាលឲ្យទាន់សាស្នា កើតមកជាមនុស្សឃើញបាដិហារ្យ បួសព្រោះជ្រះថ្លាបានប្រាំរយអង្គ ។ ១៤)អស្សុជបុណ្ណមីថ្ងៃបវារណា ចេញ ព្រះវស្សានៃភិក្ខុសង្ឃ ព្រះពុទ្ធទ្រង់ត្រាស់ថាយាងតម្រង់ ត្រង់សង្កស្សអចលចេតិយ ។ ១៥)សក្កទេវរាជនិម្មិតជណ្តើរ ស្តេចយាងដំណើរជណ្តើរបែបបី ស្តាំមាសឆ្វេងប្រាក់អមព្រះជិនស្រី ព្រះបាទចក្រីជណ្តើរកែវមណី ។ ១៦)ចាប់ពីកំពូលភ្នំព្រះសុមេរុ៍ ឥន្ទព្រហ្មដង្ហែរហូតប្រឹថពី មាសខាងទេវតាប្រាក់ព្រហ្មមូលមីរ កណ្តាលកែវមណីឆព្វណ្ណរង្សី ។ ១៧)ព្រះពុទ្ធបើកលោកឲ្យមើលឃើញគ្នា ទេវតាព្រហ្មាមនុស្សម្នានៅដី ត្រាស់ធម៌ទេស្នាដល់មនុស្សប្រុសស្រី ក្នុងទីផែនដីជាងសាមសិបយោជន៍ ។ ១៨)សត្វសាមសិបកោដិបានអមតធម៌ ប្រាំរយអង្គល្អបញ្ញារុងរោចន៍ រៀនចប់អភិធម្មប្រយោជន៍មិនខូច ភ្លឺស្វាងរុងរោចន៍ខីណាសវា ។ ១៩)ឧបនិស្ស័យប្រពៃគួរគាប់ បានជួបកំណប់ទ្រព្យអស់តណ្ហា កើតមកជាមនុស្សចេះស្តាប់ធម៌អាថ៌ ព្រោះពូជថ្លៃថ្លាសច្ចាទុកមក ។ ២០)ថ្ងៃដប់ប្រាំកើតខ្នើតពេញបូណ៌មី កូនចៅប្រុសស្រីគប្បីកាន់យក ជាមនុស្សខាងខ្នើតកើតមានពន្លក ផុតចាកពពកដួងចន្ទភ្លឺស្វាង ។ ២១)អាសាឍពិសាខមាឃបុណ្ណមី អស្សុជសិរីថ្ងៃមានសម្អាង ជាថ្ងៃត្រ័យរ័ត្នប្រាកដតំណាង ចេតិយកសាងខ្ញុំក្រាបសំពះ ។ ២២)ថ្ងៃដប់ប្រាំកើតខ្នើតខែអស្សុជ យើងអុជប្រទីបទទួលអង្គព្រះ ស្តេចចាកទេវលោកទ្រង់ជោគយាងយាស ជណ្តើរតេជះចុះជាន់ផែនដី ។ ២៣)ដែនសង្កស្ស:សមស័ក្តិព្រះបាទ គ្រប់ព្រះលោកនាថព្រះបាទចក្រី ទក្ខិណបាទ:អចលចេតិយ បរិស័ទប្រុសស្រីឃ្មាតខ្មីវន្ទា ។ ២៤)ឧកាសអហំខ្ញុំតាំងវាចា ខ្ញុំសូមថ្វាយផ្កាដល់ព្រះឈ្នះមារ បុប្ផគុឡសក្ការបូជា កម្រងមាលាសំណុំបាច់ផ្កា ។ ២៥)ទីបាលោក:ទីប:បូជា គ្រប់អង្គគ្រប់គ្នាវន្ទាជ្រះថ្លា បូជាប្រទីបពន្លឺភ្លឺថ្លា ក្នុងដែនសីមាព្រះមហាគន្ធកុដិ ។ ២៦)បូជាព្រះធាតុព្រះពោធិព្រឹក្ស ពុទ្ធរូបសន្ធឹកខ្ញុំនឹកលំអុត លំឱនអង្គកាយដោយចិត្តបរិសុទ្ធ ខ្ញុំសូមរួចផុតចាកភយន្តរាយ ។ ២៧)អន្តរាយខាងក្រៅអន្តរាយខាងក្នុង អន្លង់ភក់ផុងកិលេសទាំងឡាយ សូមឲ្យគេចចៀសចេញចាកឲ្យឆ្ងាយ សូមឆ្លងអបាយដល់សួគ៌ាល័យ ។ ២៨)សូមនៅទេវលោកបានស្តាប់ទេស្នា បង្គំចូឡាមណីចេតិយ សូមបានមគ្គផលសម្រេចជោគជ័យ ឆ្លងផុតភពបីនិព្វានសុខហោង ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2503/Untit65led-1.jpg
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី៥
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី ៥ ៙. ពេលវេលា មិនបានធ្វើឲ្យខូចមនុស្សទេ មនុស្សទេតើ ដែលធ្វើឲ្យខូចពេលវេលា យកពេលវេលាទៅធ្វើអំពើថោកទាបផ្សេង ៗ ។ ៙. គុណធម៌ មិនដែលបោះបង់ចោលមនុស្សទេ គឺមនុស្សទេតើ ដែលលះបង់រត់ចោលគុណធម៌ ធ្វើឲ្យខ្លួនឯងប្រាសចាកនូវគុណធម៌ ។ ៙. គុណធម៌សម្បូរណាស់ តែសត្វលោកដោយច្រើន មិនបានយកចិត្តទុកដាក់នឹងការចម្រើនគុណធម៌ យកចិត្តទុកដាក់តែជាមួយនឹងកាមគុណ ។ ៙. បុគ្គលដើរកាត់ព្រៃ ស្រាប់តែជួបជ្រោះជ្រៅ ដំណោះស្រាយបញ្ហាគឺមិនមែនជញ្ជូនដុំថ្មដាក់ឲ្យពេញជ្រោះនោះសិន ទើបបានដើរទៅនោះទេ យ៉ាងណា ដំណើរចេញចាកទុក្ខ ក៏យ៉ាងនោះដែរ គឺមិនមែនជាដំណើរ ហួងហែង ចាត់ចែង ឈ្លោះប្រកែក ទាស់ទែង ជាមួយនឹងលោកនេះ នៅធ្វើលោកនេះឲ្យរាបស្មើសិននោះទេ ។ ដើរតាមផ្លូវមានបន្លា ត្រូវពាក់ទ្រនាប់ជើងក្រាស់ៗ សម្លៀកបំពាក់ក្រាស់ៗ ហើយដើរឲ្យត្រូវផ្លូវ មិនត្រូវនៅឈ្លោះជាមួយនឹងបន្លាទេ យ៉ាងណា អ្នកដែលដើរឆ្លងកាត់លោកនេះ ត្រូវមានធម៌ ព្រោះ ៉ ធម៌រមែងរក្សានូវអ្នកប្រព្រឹត្តធម៌ ៉ ។ ៙. អារតី វិរតី បាបា កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប ឯតម្មង្គលមុត្តមំ នេះជាមង្គលដ៏ឧត្ដម ។ ៙. គុណធម៌សម្បូរណាស់ អាចនិយាយបានថា លើកដៃចាប់បាន ដូចជាការសំពះមាតាបិតាជាដើម ក៏ប៉ុន្ដែ មនុស្សអ្នកចម្រើនដោយគុណធម៌នោះសែនក្រ ។ ៙.យើងចេះតែចង់ឲ្យអ្នកដទៃធ្វើអី្វ និយាយអី្វ គិតអី្វ យល់អ្វី ដូចយើង រឿងនេះវានាំឲ្យមានការចង្អៀតចង្អល់ចិត្តណាស់ ដូច្នេះត្រូវឲ្យអភ័យ មានមេត្តាចំពោះមនុស្សទូទៅវិញ ហើយត្រូវយល់ឲ្យច្បាស់ថា មនុស្សយើងមានអធ្យាស្រ័យខុសគ្នាជាធម្មតា គឺថា មនុស្សយើងត្រូវតែមិនដូចគ្នា ក្នុងរឿងខ្លះ ៗ ដូច្នោះឯង ។ ៙. ជីវិតនេះមានតម្លៃណាស់ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ឲ្យដូចខ្លួនយើងជាមនុស្សល្អនោះទេ ដូច្នេះ ត្រូវប្រើជីវិតឲ្យជាប្រយោជន៍ មានស្មារតីគ្រប់គ្រងការងាររបស់ខ្លួន ៕៚ ដោយ៥០០០ឆ្នាំ
images/articles/2482/image.jpeg
ពាក្យថារបស់ក្នុងលោក
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
៙ សេចក្ដីសុខ មិនមែនកំណត់នៅត្រង់ថា អ្នកណាមានរបស់អ្វី ឬមានអ្នកណា ៗ នោះទេ ប៉ុន្តែកំណត់នៅត្រង់ចិត្ត តើកំពុងក្ដៅក្រហាយ ឬកំពុងស្ងប់ត្រជាក់ ។ មនុស្សយើងកើតទុក្ខ ព្រោះគិតថា របស់យើងបានបាត់បង់ទៅ ប៉ុន្តែ បើរបស់នោះ បានប្រាកដនូវលក្ខណៈ ប្រាប់មកថា ជារបស់ក្នុងលោក ដូច្នេះ យើងក៏មិនមានអ្វី ដែលត្រូវបាត់បង់ដែរ ហើយក៏មិនមានទុក្ខសោកអ្វីឡើយ ។ ពាក្យថា របស់ក្នុងលោក គឺដូចជារបស់អ្នកដទៃអ៊ីចឹង យើងគ្រាន់តែចាប់ប្រកាន់ថា ជារបស់យើង ប៉ុន្តែ គឺជារបស់លោកនេះដដែល មិនមានអ្នកណាយកអ្វីបានទេ ទាំងខ្លួនយើងនេះផង ក៏សុទ្ធតែជារបស់លោកនេះហ្នឹងឯង ។ ហិរិ ថ្នាក់សីល ខ្មាសខ្ពើមការចាប់យករបស់អ្នកដទៃ ដែលគេមិនបានឲ្យ ចំណែក ហិរិ ថ្នាក់សតិប្បដ្ឋាន ខ្មាស់ខ្ពើមការចាប់យករបស់ក្នុងលោក ហើយមានការលះបង់ហ្នឹងឯង ជាទីពឹងតែម្ដង មិនមានទីពឹងអ្វីដទៃផ្សេងទៀតឡើយ ៕៚ ៙ ការសប្បាយចិត្ត មិនមែននៅត្រង់ការព្យាយាមធ្វើអ្វី ៗ គ្រប់យ៉ាង ឲ្យបានដូចចិត្តនោះទេ ប៉ុន្តែ នៅត្រង់ការព្រមទទួលថា មិនមានអ្វីចេះតែបានដូចចិត្តយើង ទាំងអស់នោះឡើយ ត្រង់នេះហើយ ដែលធ្វើឲ្យយើងសប្បាយចិត្ត ដឹងខ្លួនថាមានទីពឹង ប្រាសចាកការហួងហែង ស្ងប់ ត្រជាក់ ៕៚ ៙ ក្នុងលោកនេះ មិនមានអ្នកណា ចេះតែបានអ្វី ៗ ដូចចិត្តចង់នោះទេ ប៉ុន្តែ ក្នុងលោកនេះ អ្វី ៗ គ្រប់យ៉ាង ជាការពិត ។ បុគ្គលល្ងង់ រវល់តែកើតទុក្ខ ព្រោះមិនបានដូចចិត្ត ចំណែកអ្នកមានប្រាជ្ញា រស់នៅជាសុខ ជាមួយនឹងការពិត ត្រង់ដែល ប្រាជ្ញាចេះតែចម្រើនឡើង ៗ ដឹងការពិតក្នុងជីវិត នេះហៅថា វិបស្សនាភាវនា ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2389/w454etfdertbs4evcgwetndbvyrx.jpg
មាន​ជី​វិត​ គឺ​ពិត​ជា​មាន​សេចក្តី​ទុក្ខ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
មាន​ជី​វិត​ គឺ​ពិត​ជា​មាន​សេចក្តី​ទុក្ខ ជី​វិត​សត្វ​លោក ដែល​កើត​មក​ក្នង​លោក​សន្និ​វាស​នេះ សុទ្ធ​សឹង​តែ​​ជួប​នូវ​សេចក្តី​ទុក្ខ​គ្រប់ ៗ គ្នា គ្មាន​ជី​វិត​សត្វ​ណា​ដែល​ថា​មិន​ដែល​ជួប​នូវ​សេចក្តី​ទុក្ខ​ គឺ​មិនមាន​ឡើយ គ្រាន់​តែ​​សេចក្តី​ទុក្ខ​នោះ​វា​កើត​ឡើង​ខុស ៗ ប្លឺក​ពី​គ្នា​ប៉ុណ្ណោះ ។ សេចក្តី​ទុក្ខ​នោះ​វា​មាន​ច្រើន​ណាស់ ដូច​ជាៈ - ទុក្ខ​ព្រោះ​ការ​កើត​​នៅ​ក្នុង​សង្សារ​វដ្ដ - ទុក្ខ​ព្រោះ​ការ​ប្រ​កប​របរ​ចិញ្ចឹម​ជី​វិត - ទុក្ខ​ព្រោះ​ការ​ចាស់​ជរា​នៃ​ជី​វិត - ទុក្ខ​ព្រោះជី​វិត​មាន​រោគា​ព្យាធា - ទុក្ខ​ព្រោះការ​ស្លាប់​បាត់​បង់​ព្រាត់​ប្រាស់​ទៅ​នៃ​ជី​វិត - ទុក្ខ​ព្រោះជី​វិត​ខក​បំណង​ ឬ​ក៏​ជី​វិត​បរាជ័យ និង​មាន​សេចក្តី​ទុក្ខ​ជា​ច្រើន​ទៀត ដែល​មិន​អាច​រៀប​រាប់​បាន​អស់ សឹង​តែ​នឹង​និយាយ​បាន​ថា ក្នុង​មួយ​ជាតិ​មួយ​កំណើត​នៃ​ជី​វិត​នេះ គឺ​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​គ្រប់​​ដង្ហើម​ចេញ​ចូល​ទាំង​អស់ ទោះ​បី​ជា​អ្នក​ជាស្តេច​គ្រប់​គ្រង​ផែន​ដី​ជា​មន្ត្រី​សេដ្ឋី​រាស្រ្ត​ប្រុស​ស្រី ឬ​ក៏​ជា​អ្នក​មាន​ក្រ​ក៏​ដោយ ក៏​ជីវិត​អ្នក​ទាំង​អស់​នោះ​នូវ​តែ​មាន​សេចក្តី​ទុក្ខ​ដូចគ្នា ព្រោះ​ការ​កើត​ ចាស់​ ឈឺ ស្លាប់​ គឺ​ជា​មរក​របស់​ជី​វិត ដែល​មនុស្ស​យើង​ត្រូវ​តែ​ទទួល​យក​គ្រប់ ៗ រូប ដូច​ព្រះ​សម្មា​សម្ពុទ្ធ​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថាៈ - ពួក​ជន​ណា ៗ ទោះ​បី​ក្មេង​ក្តី ចាស់​ក្តី ​ ពាល​ក្តី បណ្ឌិត​ក្តី​ អ្នក​មាន​ក្តី អ្នក​ក្រ​ក្តី ជន​ទាំង​នោះ​តែង​មាន​សេចក្តី​ស្លាប់​នៅ​ពី​ខាង​មុខ​គ្រប់ ៗ គ្នា ។ - ភាជន៍​ដី ដែល​ស្មូន​ឆ្នាំង​ធ្វើ​ហើយ ទោះ​បី​តូច​ក្តី ធំ​ក្តី ឆ្អិន​ក្តី ឆៅ​ក្តី ភាជន៍​ទាំង​អស់​នោះ មាន​កិ​រិយា​បែក​ធ្លាយ​ជា​ទី​បំ​ផុត យ៉ាង​ណា ជី​វិត្ត​របស់​សត្វ​ទាំង​ឡាយ ក៏​យ៉ាង​នោះ​ដែរ ។ ជី​វិត​ យើង​ដឹង​គ្រប់​គ្នា​ហើយ​ថា វា​ជា​របស់​មិន​ទៀង មាន​ការ​ប្រែ​ប្រួល ផ្លាស់​ប្តូរ​ទៅ​ជា​និច្ច​គ្រប់​មនុស្ស​សត្វ​ទាំង​អស់ កុំ​ថា​ឡើយ​មនុស្ស​សត្វ​ ដែល​មាន​ការ​ផ្លាស់​ប្តូរ ពី​ក្មេង​ទៅ​ចាស់ ពី​ចាស់​ទៅ​ជរា ពី​ជ​រា​ទៅ​ឈឺ ពី​ឈឺ​ទៅ​ស្លាប់​នោះ សូម្បី​តែ​វត្ថុ​សម្ភារៈ​ មាន​ផ្ទះ​សម្បេង​ កង់​ម៉ូតូ​ឡាន ដែល​ជា​របស់​គ្មាន​វិញ្ញាណ​ ក៏​មាន​ការ​ប្រែ​ប្រួល​ពី​ថ្មី​ទៅ​ចាស់ ពី​ចាស់​ទៅ​ខូច​ខាត​បាត់​បង់​បាក់​បែក​ដូច​គ្នា ។ ដូច្នេះ​យើង​ត្រូវ​ចង​ចាំ​ថា " របស់​ណា​ដែល​មិន​ទៀង​ទាត់ របស់​នោះ​ជា​ទុក្ខ របស់​ណា​ដែល​ជា​ទុក្ខ​របស់​នោះ​គឺ​ជា​របស់​មិនមែន​ខ្លួន " ព្រោះ​អាការៈ​ទាំង​អស់​​របស់​ជីវិត វា​សុទ្ធ​សឹង​តែ​មិន​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា របស់​នរណា​ម្នាក់​ឡើយ ដូច្នេះ​ហើយ ទើប​និយាយ​បាន​ថា វា​ជា​របស់​មិន​មែន​ខ្លួន បើ​​សិន​ជា​យើង​​ប្រ​កាន់​​រឹង​ត្អឹង​ថា​ជា​របស់​ខ្លួន​យើង​នោះ យើង​ប្រា​កដ​ជា​មាន​សេចក្តី​ទុក្ខ​កាន់​តែ​ខ្លាំង​ឡើង​ ៗ មិន​ខាន ។ ​ កាល​​បើ​យើង​ដឹង​ថា ជីវិត​វា​ជា​របស់​មិន​ទៀង​ ជា​ទុក្ខ ជា​អនត្តា ហើយ​នោះ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យជី​វិត​របស់​យើង​ប្រព្រឹត្ត​ទៅ​ប្រ​កប​ដោយ​សារៈ​ខ្លឹម​សា គឺ​ត្រូវ​ព្យាយាម​ប្រឹង​ប្រែង ប្រ​មែ​ប្រមូល​រាល់​អំ​ពើ​ល្អ​ទាំង​ឡាយ​យក​មក​ប្រ​តិស្ថាន​ទុក​ក្នុង​ជី​វិត​របស់​យើង​ឲ្យ​ហើយ​ទៅ ព្រោះ​ជី​វិត​នេះ​វា​មិន​នៅ​យិន​យូរ​ប៉ុន្មាន​ឡើយ បន្តិច​ទៀត​គង់​តែ​ចាស់​ គង់​ឈឺ គង់​តែ​ស្លាប់​គ្រប់​ ៗ តែ​គ្នា គ្មាន​ន​រណា​ម្នាក់​បាន​រស់​រ​ហូត​នៅ​លើ​ផែន​ដី​នេះ​ឡើយ ។ ដកស្រង់ចេញពីសៀវភៅៈ តម្រង់​ជ្លូវ​ជី​វិត រៀបរៀងដោយៈ សាមណេ ឆិម ប៊ុន​ឆា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2313/Untitled-1-Recovered.jpg
សង្គហធម៌របស់បុត្រធីតា
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
សង្គហធម៌របស់បុត្រធីតា ក្នុងព្រះពុទ្ធសាសនា ដើម្បី​ឲ្យ​បានជាអ្នក​មាន​កតញ្ញូកតវេទីតាធម៌​ចំពោះ​មាតាបិតា បុត្រធីតា​ត្រូវតបស្នង​សងគុណ​មាតាបិតា​វិញ ដោយសង្គហធម៌ ៥ យ៉ាង និង សម្បទា ៤ យ៉ាង។ សង្គហធម៌ ៥ យ៉ាង គឺ៖ ១- ភតោ នេសំ ភរិស្សាមិ បុត្រធីតា គប្បី​ចិញ្ចឹម​ថែរក្សាមាតាបិតា​វិញ ដោយផ្គត់ផ្គង់ ទំនុកបំរុងនូវបច្ច័យ​ទាំងឡាយ ៤ មានជូន​សំលៀកបំពាក់ បាយទឹក នំចំណី
images/articles/2312/Untitled-1-Recovered.jpg
មង្គល​ទី​ ៤
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
មង្គល​ទី​ ៤ បដិ​រូប​ទេស​វាសោ ច កិ​រិ​យា​នៅ​ក្នុង​ប្រ​ទេស​ដ៏​សម​គួរ​ទុក​ជា​មង្គល​ដ៏​ឧត្តម ។ ប្រ​ទេស​ដ៏​សម​គួរ​នោះ សម្តៅ​យក​ប្រ​ទេស​ដែល​បរិ​បូណ៌​ទៅ​ដោយ​ធម៌​វិន័យ បើ​គ្រា​ពុទ្ធ​សម័យ សម្តៅ​យក​មជ្ឈិម​ប្រ​ទេស ជា​ប្រ​ទេស​បរិបូណ៌​ដោយ​ធម៌​វិន័យ​ហើយ​ស្ថិត​នៅ​ពាក់​កណ្តាល​ផែន​ដី ទុក​ថា​ជា​បដិ​រូប​ប្រ​ទេស ព្រោះ​ប្រ​ទេស​នោះ​មាន​ព្រះ​ពុទ្ធ និង​ព្រះ​បច្ចេក​ពុទ្ធ និង​ព្រះ​អគ្គ​សា​វក​ព្រះ​ពុទ្ធ​តែង​កើត​តែង
images/articles/2311/Untitled-1-Recovered.jpg
មង្គលទី ៣
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
មង្គលទី ៣ បូជា​ ច បូជ​និយ្យា​នំ កិ​រិ​យា​បូជា​ដល់​បុគ្គល​ដែល​គួរបូ​ជា​ទាំង​ឡាយ ជា​មង្គល​ដ៏​ឧត្តម ។ អធិ​ប្បាយ​ថាៈ បុគ្គល​ដែល​គួរ​បូជា​នោះ បុគ្គល​ជាន់​ខ្ពស់​ គឺ ព្រះ​ពុទ្ធ ព្រះ​បច្ចេក​ពុទ្ធ ព្រម​ទាំង​ព្រះ​ធម៌ និង​ព្រះ​សង្ឃ, បុគ្គល​ជាន់​កណ្តាល គឺ​ឧបជ្ឈាយ៍ មា​តា​បិ​តា បង​ប្រុស បង​ស្រី ជី​ដូន​ជី​តា និង​សមណ​ព្រាហ្មណ៍​ទាំង​ឡាយ​ឯ​ណា ដែល​មាន​សីល​ទាំង​អម្បាល​នេះ​ជា​បុគ្គល​គួរ​បូជា, បុគ្គល​ជាន់​ទាប​គឺ​ស្វា​មី
images/articles/2309/Untitled-1-Recovered.jpg
មង្គល​ទី ២
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
មង្គល​ទី ២ បណ្ទិតា​នញ្ច សេវនា កិរិ​យា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម។ បណ្ឌិត​ទាំងឡាយ​ក្នុង​លោក​នេះ មាន​ព្រះ​ពុទ្ធា​ទី​បណ្ឌិត​ជា​ដើម ទោះ​បី​កាល​លោក​នៅ​មាន​សន្តាន​ជា​បោ​ថុជ្ជន​នៅ​ឡើយ​ក្តី លោក​មាន​សន្តាន​ដ៏​បរិសុទ្ធ​ផុត​កិ​លេស​អស់​ហើយក្តី លោក​មិន​ដែល​កាត់​ប្រ​យោជន៍​ខ្លួន​លោក និង​ប្រ​យោជន៍​អ្នក​ដទៃ​ឡើយ លោក​តែង​ប្រ​កប​ដោយ​ហិរិ និង​ឱត្តប្បៈ ព្រម​ទាំង​ប្រ​កប​ដោយ
images/articles/2306/Untitled-1-Recovered.jpg
មង្គល​ទី​១
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
មង្គល​ទី​១ កិ​រិ​យា​មិនសេព​គប់​នូវ​បុគ្គល​ពាល​ទាំងឡាយ​ ជាមង្គល​ដ៏​ឧត្តម អសេ​វនា ច ពាលានំ កិ​រិ​យាមិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ ជា​មង្គល​ដ៏​ឧត្តម ។ គ្រាន់​តែ​មិន​សេព​គប់​នូវ​បុគ្គល​ពាល​ទុក​ជា​​មង្គល​ទី ១ បាន​នោះ ព្រោះ​ថា​មិន​បាន​ខូច​ចិត្ត មិន​បាន​ខូច​ខ្លួន​ មិន​បាន​បង់​ខាត​ខូច​ទ្រព្យ​សម្បត្តិ​អ្វី​សោះ ទើប​ឲ្យ​ឈ្មោះ​ថា​មង្គល​ទី ១, ឯពាល​នោះ​មាន​ច្រើន​ប្រ​ការ​ណាស់ មិន​ងាយ​នឹង​ចំណាំ​រូប​ពាល​បាន,
images/articles/2284/Untitled-1-Recovered.jpg
ការធ្វើបុណ្យផ្លូវចិត្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
ការធ្វើបុណ្យផ្លូវចិត្ត ការ​មិន​គយគន់ រំពៃ​សម្លឹង​ចង់​បាន​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ មិន​ចង​ចិត្ត​គុំ​គួន​ព្យាបាទ ប្រទូស​រ៉ាយ​អ្នក​ដទៃ, មិន​យល់​ខុស​ចាក​គន្លង​ធម៌ ដោយ​សេចក្តី​មិន​លោភ មិន​ក្រោធ​ខឹង ភ្លេច​វង្វេង​ចចា​ហេតុ នេះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​ចិត្ត ។ ចិត្តំ គុត្តំ សុខាវហំ ចិត្ត​ដែល​បុគ្គល​ទូន្មាន​បាន​ល្អ​ហើយ រមែង​ធ្វើ​ឲ្យ​ខ្លួន​ឯង និង​អ្នក​ដទៃ ទទួល​បាន​សេចក្តី​សុខ ព្រោះ​ថា​ចិត្ត​អាច​ផ្តិត​ជាប់​ទាំង​
images/articles/2281/Untitled-1-Recovered.jpg
ពុទ្ធ​កាល
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
ពុទ្ធ​បរិស័ទ​ជា​អ្នក​រក្សា​ព្រះពុទ្ធសាសនា ត្រូវ​តែ​បាន​ដឹង​អំពី​ដំណើរ​ពង្សាវតា​ក្នុង​ព្រះពុទ្ធ​ខ្លះ ៗ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ថែរក្សា និង​បាន​ជ្រះថ្លា​រឹតតែ​ខ្លាំង​ដោយ​អំណាច​បាន​ដឹង អំពី​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ ។ពុទ្ធកាល ឬ គឺ​កាល​ដែល​ព្រះពុទ្ធ​គង់​ព្រះជន្ម​នៅ​ក៏ ឬ​ហៅ​បាន​ថាពោធិកាល​ឬ ពោធិសម័យ​ក៏​បាន ។ ពោធិកាល​នៃ​ព្រះសក្យមុនីសព្វញ្ញូពុទ្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.72
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿