images/articles/855/Untitled-1.jpg
ហេតុគួរចាយទ្រព្យ ៤ យ៉ាង
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
ទ្រព្យសម្បត្តិរកបានមកហើយ មិនមែនថាមិនត្រូវអស់ទៅវិញនោះទេ ប៉ុន្តែគួរតែឲ្យអស់ទៅក្នុងហេតុដែលគួរអស់ ។ ព្រះពុទ្ធសាសនាបានបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យសម្បត្តិដែលមានជា ៤ ចំណែក សម្រាប់ប្រើប្រាស់ក្នុងការចំណាយគឺ
images/articles/856/Untitled-1.jpg
ការសាកសួរអំពីព្រះចន្ទ និងព្រះអាទិត្យ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
បិដក៖ លុះព្រះបាទបាយាសិរាជញ្ញៈ គង់ក្នុងទីដ៏សមគួរហើយ ទើបមានព្រះឱង្ការនឹងព្រះកុមារកស្សបដ៏មានអាយុយ៉ាងនេះថា បពិត្រព្រះកស្សបដ៏ចម្រើន ខ្ញុំតែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមានដោយហេតុនេះ ។
images/articles/857/Untitled-1.jpg
កំណើតសត្វ ៤ យ៉ាង
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
សូមញាតិញោម បងប្អូនប្រុសស្រី មិត្តអ្នកអានទាំងឡាយ សិក្សាអំពីកំណើតសត្វឲ្យបានដឹងជាមុនសិន ។
តាមពិតកំណើតសត្វលោកមានច្រើនប្រភេទណាស់ ដូចដែលព្រះដ៏មានបុណ្យរបស់យើងត្រាស់ថា (សត្តា-អនន្ហា) ប៉ុន្តែក្នុងបញ្ហានេះដែរ ព្រះអង្គក៏ទ្រង់បានបំព្រួញ ឲ្យខ្លីមកដើម្បីឲ្យយើងទាំងអស់គ្នាងាយស្រួលសិក្សា គឺមានត្រឹមតែ ៤ ប្រភេទប៉ុណ្ណោះ គឺ៖
images/articles/858/Untitled-1.jpg
ជីវិតជារបស់ក្តៅ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
តើអ្វីជាជីវិត ? ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ និងវេទនាទាំងឡាយដែលសោយតាមទ្វារភ្នែក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្តាត ទ្វារកាយ គឺជាតួជីវិត ជារបស់ក្តៅ ។ តើក្តៅព្រោះអ្វី ? ក្តៅព្រោះភ្លើងកិលេស គឺ រាគៈ ទោសៈ មោហៈ ។
នាពេលបច្ចុប្បន្ននេះ បើទោះជាគ្មានអ្នកណាប្រាប់ ក៏យើងអាចដឹងបានថា សត្វលោកកំពុងរស់នៅក្នុងកម្តៅ
images/articles/859/Untitled-1.jpg
សម្លឹងផ្នែកក្នុងនៃជីវិត ទើបគិតរកធម៌
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៏
សម្លឹងផ្នែកក្នុងនៃជីវិត ទើបគិតរកធម៌
ត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ទើបនឹងមានឱកាស បានជួបនូវសេចក្តីសុខស្ងប់ដោយពិតប្រាកដទៅបាន ។ ទោះបីផ្នែកខាងក្រៅនៃជីវិត សម្បូរណ៌ទៅដោយសេចក្តីសុខយ៉ាងណាក៏ដោយ ថាបើផ្នែកខាងក្នុងមានសេចក្តីក្តៅក្រហាយហើយ មិនអាចមានឈ្មោះថាមានជីវិតជាសុខបានឡើយ ។
ជីវិតខាងក្រៅអាស្រ័យបច្ច័យ ៤ តែជីវិតខាងក្នុងអាស្រ័យធម្មាហារ បានដល់អាហារគឺ ធម៌ ។ ប្រៀបដូចមនុស្សដែលមានអាហារល្អ មានសម្លៀកបំពាក់ស្អាត ទីនៅអាស្រ័យក៏មានរោគបៀតបៀនប្រចាំកាយ ដូច្នេះគឺមិនអាចមានសេចក្តីសុខពេញទីទៅបានទេ ។ រោគផ្លូវចិត្តដុតរោលជីវិត អាក្រក់ក្រៃលែងជាងរោគផ្លូវកាយដោយពិត ព្រោះហេតុនេះ ទើបបានពោលថាត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/860/Untitled-1.jpg
ពន្លត់ភ្នក់ភ្លើងក្នុងចិត្ត សង្គមត្រជាក់
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៍
ពន្លត់ភ្នក់ភ្លើងក្នុងចិត្ត សង្គមត្រជាក់
បើខាងក្នុងចិត្តរបស់មនុស្សនៅមិនស្ងប់ទេ ក៏មិនអាចមានឈ្មោះថាស្ងប់ដោយពិតប្រាកដបានឡើយ ។ សេចក្តីស្ងប់ដ៏មាំមួននោះ គឺត្រូវចេញពីខាងក្នុងចិត្តរបស់មនុស្សម្នាក់ៗ គ្រប់គ្នាក្នុងសង្គម ដូចគំនរភ្នក់ភ្លើងម្នាក់មួយភ្នក់ កាលបើម្នាក់ៗ ពន្លត់ភ្នក់ភ្លើងជារបស់ខ្លួនបាន ភ្លើងជាចំណែករួមក៏ឈ្មោះថារលត់ ភាពក្តៅរោលរាលក្នុងសង្គមក៏ស្ងប់រម្ងាប់សល់នៅតែភាពស្ងប់ត្រជាក់ប៉ុណ្ណោះ ។ សន្តិភាពដ៏មាំមួន អាចកើតឡើងបានដោយវិធីជួយគ្នាពោលគឺ កាលបើស្ងប់ត្រជាក់ក្នុងខ្លួនឯងហើយ គួរគប្បីជួយអនុគ្រោះអ្នកដទៃឲ្យស្ងប់ផង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/861/Untitled-1.jpg
មានធម៌ទើបចេះគ្រប់
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៍
មានធម៌ទើបចេះគ្រប់
ការខ្វះខាតធម៌ស្មើគ្នានឹងការខ្វះខាតនូវអ្វីៗ គ្រប់យ៉ាង ការបណ្តុះបណ្តាលឲ្យមនុស្សមានធម៌ ក៏ស្មើគ្នានឹងឲ្យមនុស្សមានអ្វីៗ គ្រប់យ៉ាងដែរ ។ សេចក្តីនេះគ្រប់គ្នាពិសោធន៍បានដោយខ្លួនឯង និងពិសោធបានគ្រប់ពេលវេលា ។
ទោះជាមិនបានសម្បត្តិណាៗ ក៏ដោយ សេចក្តីសំខាន់គឺនៅត្រង់មិនត្រូវការ ដូច្នេះ សម្បត្តិតាំងពួងក៏អស់ន័យ ។ ការអស់នូវសេចក្តីប្រាថ្នា ឈ្នះអស់នូវទុក្ខទាំងពួង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/862/Untitled-1.jpg
មិនអប់រំចិត្ត ជាការភ្លាំងភ្លាត់របស់មនុស្ស
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៍
មិនអប់រំចិត្ត ជាការភ្លាំងភ្លាត់របស់មនុស្ស
ក្នុងលោកបច្ចុប្បន្នច្រើនដោយសម្ភារៈ ការប្រជែងគ្នាក៏មានច្រើនណាស់ សេចក្តីត្រូវការក៏ច្រើន អំពើឃោរឃៅក៏ច្រើន ។ មនុស្សយើងសព្វថ្ងៃ រកតែនិយាយឲ្យត្រូវថា ចង់បានអ្វីឲ្យពិតប្រាកដនោះ ក៏និយាយមិនបានដែរ ។សេចក្តីសុខសឹងដោយប្រក្រតីជារបស់រកបានងាយ ក៏ត្រឡប់ទៅជារកបានដោយលំបាកវិញ នេះព្រោះមកអំពីការភ្លាំងភ្លាត់របស់មនុស្សយើង ពោលគឺមនុស្សយើងមានការព្រងើយកន្តើយដល់ការអប់រំចិត្ត មិនឃើញតម្លៃក្នុងការដុសខាត់សម្អាតចិត្តរបស់ខ្លួនហ្នឹងឯង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/865/Untitled-1.jpg
កុំចង់បានរបស់ដែលអត់
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៍
កុំចង់បានរបស់ដែលអត់
អ្វីៗមានហេតុទើបកើតឡើង ។ មិនមែនអ្នកដទៃគេមិនឲ្យយើងទេ នូវសេចក្តីល្អផ្សេងៗ តាមដែលយើងត្រូវការរាល់ថ្ងៃនោះ តែព្រោះសេចក្តីល្អនោះ មិនមានហេតុនាំឲ្យកើតឡើង ទើបសេចក្តីល្អហ្នឹងឯងមិនមានក្នុងអ្នកដទៃនោះ ។
ជាប្រក្រតី យើងតែងទាស់ចិត្តខឹងក្រោធនឹងអ្នកដទៃព្រោះយើងគិតថាអ្នកដទៃមិនឲ្យយើងនូវអ្វីដែលយើងចង់បាន ប៉ុន្តែ បើយើងបានដឹងថា អ្វីៗ ដែលមិនមានក្នុងអ្នកដទៃនោះ ព្រោះមិនមានហេតុ មិនមែនព្រោះអ្នកដទៃមិនធ្វើនោះទេ ដូច្នេះយើងមិនខឹងក្រោធនឹងអ្នកដទៃឡើយ ។ សេចក្តីនេះក៏ដូចជាអ្វីៗដែលមិនមានក្នុងខ្លួនយើងអ៊ីចឹងដែរ យើងត្រូវការអ្វីៗពីខ្លួនយើងច្រើនណាស់ តែយើងមិនអាចធ្វើឲ្យខ្លួនយើងបានឡើយ ចាំបាច់និយាយថ្វីដល់ទៅអ្នកដទៃទៀត ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/866/Untitled-1.jpg
រឿងជ្រូកឈ្មោះតច្ឆកៈ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
រឿងជ្រូកឈ្មោះតច្ឆកៈ
( ចាក ត. ប. )
( ចេះស្តាប់បង្គាប់នាយជន អាចញុំាងប្រយោជន៍ឲ្យសម្រេចបាន )
កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានជាងឈើម្នាក់ ចូលទៅកាប់ឈើក្នុងព្រៃ បានឃើញជ្រូកព្រៃតូចមួយធ្លាក់អណ្តូង ក៏រើសយកមកចិញ្ចឹមឲ្យឈ្មោះថា តច្ឆកៈ ដល់ជ្រូកនោះធំឡើង ចេះជួយធ្វើការជាងឈើនោះតាមសមត្ថភាព របស់ខ្លួន មានឈ្មុសត្រឡប់ឈើជាដើម ។
images/articles/868/45werefdu87656533.jpg
រឿងអឌ្ឍមាសករាជ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
រឿងអឌ្ឍមាសករាជ
( ចាក អ. ភ. )
( ការមិនខ្ជះខ្ជាយទ្រព្យសម្បត្តិ ជាលក្ខណៈអ្នកមាន )
ក្នុងកាលកន្លងទៅហើយ មានអ្នកស៊ីឈ្នួលម្នាក់ នៅអាស្រ័យត្រង់ទ្វារខាងជើងក្រុងពារាណសី គាត់ស៊ីឈ្នួលរែកទឹកបានកន្លះមាសក ( ៦ សេន ) ហើយទុកក្នុងចន្លោះឥដ្ឋ ។ ថ្ងៃមួយធ្វើការដល់ទ្វារខាងត្បូងក្រុង ជួបជាមួយនិងស្រីអ្នកស៊ីឈ្នួលរែកទឹកម្នាក់ ស្រីនោះមានលុយកន្លះមាសកដែរ ។ក្នុងថ្ងៃមួយ មានគេលេងមហោស្រព នាងបាននិយាយនឹងបុរសនោះថា បពិត្រស្វាមី យើងគួរទៅលេងមហោស្រពនឹងគេ ។ បុរសស្វាមីថាស្រួលហើយ អញមានលុយកន្លះមាសកដែរ ទុកក្នុងចន្លោះឥដ្ឋត្រង់ទ្វារខាងជើងក្រុង ចម្ងាយ ១២ យោជន៍អំពីទីនោះ ។
នាងថាស្រួលហើយ ខ្ញុំក៏មានកន្លះមាសកដែរ អ្នកទៅយកមករួមគ្នាឲ្យបាន ១ មាសកយើងទិញផ្កាកម្រងផង ទិញទឹកអប់ផង ទិញស្រាផង ។ បុរសកំសត់មានសេចក្តីរីករាយ ព្រោះស្រលាញ់ពាក្យប្រពន្ធ ។ ពេលនោះកំពុងថ្ងៃក្តៅខ្លាំង គាត់ដើរយ៉ាងលឿនហើយច្រៀងបណ្តើរផង ដើរបាន ៦ យោជន៍ជាន់លើខ្សាច់ ក្តៅដូចរងើកភ្លើង ក៏បានដល់ទៅក្បែរព្រះលានស្តេច ។ ក្នុងកាលនោះ ព្រះឧទយរាជ ជាស្តេចក្នុងក្រុងពារាណសី កំពុងគង់ត្រង់សីហបញ្ជរ ( បង្អួច ) បានទតឃើញគាត់ កំពុងដើរដូច្នោះ ទ្រង់ព្រះចិន្តាថា ថ្វីអេះក៏បុរសនេះមិនអើពើនឹងកំដៅសោះ បែរជាសើចផង ច្រៀងផងដើរផងដូច្នេះ អញនឹងសួរវាមើល ! ក៏ទ្រង់ត្រាស់បំរើឲ្យទៅហៅមកសួរ ។
គាត់ដំណាលរឿងនោះសព្វគ្រប់ថ្វាយព្រះរាជា ទីបំផុតទូលថាបពិត្រព្រះសម្មតិទេព កំដៅព្រះអាទិត្យ មិនដុតរោលទូលបង្គំទេ ឯកំដៅកាមទើបដុតទូលព្រះបង្គំ ដូចក្នុងពេលនេះបានជាមិនក្តៅ ហើយរីករាយ មកពីទូលបង្គំគិតថាអញទៅយកលុយមកសប្បាយជាមួយភរិយា ។ ព្រះរាជាត្រាស់សួរបញ្ជាក់ថា លុយរបស់អ្នកមានប៉ុន្មាន មាន ១ សែនកហាបណៈឬ ? គាត់ទូលថាទេ ! ព្រះរាជាទ្រង់សួរបន្ថយចំនួនជាលំដាប់ដរាបដល់ ១ មាសក គាត់ទូលថា ទេទៀត ព្រះរាជាត្រាស់សួរ អ្នកមានកន្លះមាសកឬ ? គាត់ទូលថា ព្រះករុណាថ្លៃវិសេស ។
ព្រះរាជាទ្រង់សង្វេគក្នុងព្រះទ័យ បានត្រាស់ថាៈ ហៃបុរសអើយ អ្នកកុំទៅ នៅឆ្ងាយចំនួន ៦ យោជន៍ទៀតហើយកំពុងក្តៅដូចភ្លើងផង យើងឲ្យអ្នកកន្លះមាសក គាត់ទូលព្រះរាជាថា បើទុកជាទូលព្រះបង្គំទទួលព្រះទានរាជកន្លះមាសកហើយ ក៏ទូលព្រះបង្គំមិនចោលកន្លះមាសកនោះឡើយ នៅតែទៅយកក្នុងពេលឥឡូវនេះដែរ ព្រះរាជាចេះតែទ្រង់បង្កើនព្រះរាជទានរបស់ព្រះអង្គដរាបដល់ ១ រយកោដិ និងទ្រព្យដទៃទៀតរាប់មិនអស់ គាត់នៅតែក្រាបទូលតាមពាក្យដើមដដែល ។
ព្រះរាជាចេះតែល្បួងដោយបុណ្យស័ក្តផ្សេងៗ ដរាបដល់ឲ្យរាជពាក់កណ្តាល ទើបគាត់ព្រមលះបង់ចោលកន្លះមាសក ហើយឈប់ធ្វើដំណើរកណ្តាលថ្ងៃកំពុងក្តៅ ។ លំដាប់នោះ ព្រះរាជាទ្រង់ត្រាស់បង្គាប់ពួករាជការគ្រប់ដំណែង និងរាជបំរើឲ្យនាំបុរសកំសត់ទៅងូតទឹក កោរពុកមាត់ពុកចង្ការ ហើយទ្រង់ឡាយព្រះហស្ថលេខាលើរាជក្រិត្យ ព្រគល់រាជ្យពាក់កណ្តាលឲ្យបុរសកំសត់ ក៏បានសោយរាជ្យជាស្តេច ព្រះនាមអឌ្ឍមាសកៈនោះហោង ។
ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
ដោយ៥០០០ឆ្នាំ
images/articles/869/Untitled-1.jpg
រឿងកុមារកូនស្រីផ្កាមាស
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
រឿងកុមារកូនស្រីផ្កាមាស
( ចាក បេ. ខុ. )
( ពៀរវេរារបស់សត្វលោកមិនដែលសាបសូន្យ )
កាលព្រះសម្ពុទ្ធគង់នៅវត្តព្រះជេតពន នាក្រុងសាវត្ថី កាលនោះមានឧបាសក ឧបាសិកា មានសទ្ធាជ្រះថ្លានាំគ្នាធ្វើរោងបារាំក្នុងព្រះនគរ ហើយចាត់ចែងប្រគេនសង្ហាន់សង្ឃ ។ កាលនោះមានកុមារមួយរូប
images/articles/870/Untitled-1.jpg
រឿងនាងឧព្វិរី
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
រឿងនាងឧព្វិរី
( ចាក បេ. ខុ. )
( មិនគួរយំសោកស្តាយ ចំពោះជនដែលបានស្លាប់បាត់ទៅហើយ )
កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅវត្តជេតពន មានឧបាសិកាមួយរូប យំសោកស្តាយស្វាមីដែលធ្វើមរណកាលទៅហើយ ។ រាល់តែព្រឹក នាងទៅយំសោកបោកខ្លួនលើផ្នូរខ្មោចស្វាមីក្នុងព្រៃស្មសាន អត់បាយអត់ទឹក ស្គមរីងរៃអស់ទាំងខ្លួន ទោះបីញាតិមិត្រហាមឃាត់អង្វរយ៉ាងណា ក៏លះបង់សេចក្តីសោកនោះមិនបាន ។
images/articles/871/Untitled-1.jpg
ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
រឿងភិមសេនបុរស
( ចាក ភិ. ឯ. )
( ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌ )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្ត សោយរាជ្យក្នុងក្រុងពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិក្នុងត្រកូលឧទិច្ចព្រាហ្មណ៍ បានរៀនសិល្បសាស្ត្រចេះយ៉ាងចំណានសព្វគ្រប់ ហើយពូកែឆើតខាងវិជ្ជាបាញ់ធ្នូទើបអ្នកនគរហៅថា " ចុឡធនុគ្គហបណ្ឌិតពោធិ" ។
images/articles/873/Untitled-1.jpg
បញ្ហាស្តាយក្រោយ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
បញ្ហានេះ ជាប់ទាក់ទងនឹងរឿងដែលកន្លងទៅហើយ ហើយនៅចាំបានថាវាជាការមិនល្អ វាជាបាបកម្ម ។ រឿងខ្លះ គ្រាន់តែនឹកឃើញហើយ គិតថា ខាតពេលឥតប្រយោជន៍ គួរឲ្យខ្មាស់អៀន ជ្រុលហួសអស់ហើយ ។ល។ ប៉ុន្តែ ចំពោះរឿងបាបកម្មដែលបានធ្វើហើយ នាំឲ្យក្រៅក្រហាយស្តាយក្រោយ ព្រោះដឹងថាជាអំពើនាំមានពៀរវេរា សៅហ្មងចិត្តនៅពេលជិតស្លាប់ ទៅកាន់ទុគ្គតិ...។
images/articles/874/Untitled-1.jpg
រឿងភិក្ខុធុតង្គ ៧ អង្គ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
រឿងភិក្ខុធុតង្គ ៧ អង្គ
(ចាក ទា. ខុ.)
(អ្នកបួសក្នុងពុទ្ធសាសនា ត្រូវបានអរហត្តផលជាដាច់ខាតក្នុងជាតិណាមួយ)
ក្នុងសាសនាព្រះពុទ្ធកស្សបៈ កំពុងរៀវរោយ មានភិក្ខុ ៧ អង្គ បានឃើញអាការៈប្លែកសាមណេរដទៃក៏មានចិត្តសង្វេគ គិតគ្នាថា " បើពុទ្ធសាសនា មិនទាន់អន្តរាយទៅទេ យើងទាំងឡាយនឹងធ្វើនូវទីពឹងដល់ខ្លួនឲ្យបាន
images/articles/628/Untitled-1.jpg
រឿងនាងសេសវតី
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២
រឿងនាងសេសវតី
( ចាក វិ. ខុ. )
( លទ្ធផលនៃការបូជាព្រះសារីរិកធាតុ )
ក្នុងសាសនាព្រះសម្ពុទ្ធកស្សបៈ ព្រះអង្គបរិនិព្វានទៅហើយ
images/articles/629/Untitled-1.jpg
រឿងបល្លង្កអណ្តែត
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២
រឿងបល្លង្កអណ្តែត
( ចាក វិ. ខុ. )
( សទ្ធាជាពូជ នៃសិរីក្នុងលោក )
ក្នុងពុទ្ធកាល ព្រះមហាមោគ្គល្លានត្ថេរ បាននិមន្តទៅស្ថានត្រៃត្រឹង្សទេវលោក