images/articles/1202/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤១,៨១២ ដង)
រឿងជាងកែវមណី និងកណ្តុរ
(ចាក អ. ព.)
(ទោសនៃការជាប់ចិត្តចំពោះទ្រព្យសម្បត្តិ)
កាលកន្លងទៅហើយ មានសេដ្ឋីម្នាក់ មានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅក្នុងស្រុកមួយក្នុងក្រុងពារាណសី ដែនកាសី ។ គាត់កប់ប្រាក់ ៤០ កោដិក្នុងផែនដី ។ ភរិយាសេដ្ឋីធ្វើមរណកាលទៅកើតជាកណ្តុរនៅថែររក្សាប្រាក់នោះ ។ ត្រកូលទាំងអស់ ក៏វិនាសទៅតាមលំដាប់ ។
ស្រុកនោះកាលម្ចាស់លះបង់ចោលហើយ រកតែចំណាំផងមិនបាន ។ កាលនោះ មានជាងកែវមណីម្នាក់ គាស់ដុំថ្មរើរកកែវមណីហើយគាស់ថ្មក្នុងស្រុកចាស់នោះយកដំ ។ មេកណ្តុរត្រាច់ចុះទ្បើងទៅរកចំណី បានប្រទះនឹងជាងនោះ មានសេចក្តីស្រទ្បាញ់កើតទ្បើងដោយគំនិតថា ទ្រព្យរបស់អញច្រើន គង់តែវិនាសដោយមិនសមហេតុផល អាត្មាអញចូលដៃជាមួយជាងនេះ នឹងចាយវាយទ្រព្យបានស្រួល ហើយពាំមួយកហាបណៈទៅកាន់សំណាក់ជាងនោះ ។
ជាងឃើញក៏និយាយលួងលោមថា ម្នាលនាងព្រោះហេតុអ្វីបានជានាងពាំកហាបណៈមកក្នុងទីនេះ ? ម្នាលអ្នក ចូរអ្នកយកកហាបណៈនេះទៅចាយវាយ ហើយនាំយកសាច់មកឲ្យខ្ញុំផង ។ ជាងយកកហាបណៈនោះទៅផ្ទះ ហើយទិញសាច់យកមកឲ្យមេកណ្តុរនោះ ៗ ទទួលសាច់យកទៅស៊ីឯលំនៅខ្លួន ។
មេកណ្តុរតែងឲ្យទ្រព្យរាល់ៗ ថ្ងៃដល់ជាងនោះហើយទទូលយក សាច់មកបរិភោគ ។ ថ្ងៃក្រោយបានប្រគល់ទ្រព្យទាំងអស់ឲ្យជាងកែវមណី ៗក៏ទិញសាច់យកមកឲ្យកណ្តុរជារាល់ថ្ងៃដែរ ។
(មហា សំ .សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1204/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៨០៥ ដង)
កូនជាទីស្រឡាញ់!ពេលមានអ្នកដទៃមកនិន្ទា ឬសរសើរកូន កូនត្រូវតាំងសតិឲ្យល្អ កុំបណ្តោយទៅតាមខ្យល់មាត់របស់គេជាដាច់ខាត ។ កូនត្រូវគិតមើល តើពាក្យសរសើរ ឬនិន្ទានោះ ពិតឬយ៉ាងណា អាក្រក់តាមគេថាដែរឬ ទេ បើថាពិតយ៉ាងនោះមែន ក៏មិនគួរខឹងក្រោធនឹងគេ បើថាមិនពិតទេ គ្រាន់តែកូនគិតថា គេមិនស្គាល់ឬមិនដឹងរឿងរបស់កូនតាមពិតប៉ុណ្ណឹងទៅដូច្នេះរឿងរ៉ាវក៏មិនរាលដាលទៅធំដុំអ្វីឡើយ ។
ម្យ៉ាងទៀត បើថាកូណល្អតាមការសរសើររបស់គេមែន ក៏បញ្ជាក់ថាគេដឹងរឿងរបស់កូនតាមពិត គ្រាន់ប៉ុណ្ណឹងឯង តែបើមិនល្អដូចគេសរសើរទេ កូនក៏មិនគួររីករាយសប្បាយចិត្ត ព្រមទទួលយកអ្វីដែលមិនមែនជាការពិតនោះដែរ ។បើគិតបាន ធ្វើចិត្តបានដូចពោលមកនេះ ក៏រមែងមិនមានអាការឡើងចុះនៃចិត្តទៅតាមពាក្យនិន្ទា និងពាក្យសរសើរដែរ ។
និន្ទា ឬសរសើរគ្រាន់តែជាខ្យល់មាត់របស់មនុស្សដែលបក់ផាត់មកដល់ហើយក៏ហួសទៅ វាមិនអាចធ្វើឲ្យយើងល្អឬ អាក្រក់បានឡើយ ។ អ្នកណាវង្វេងទៅជាមួយពាក្យសរសើរឬនិន្ទា អ្នកនោះនឹងកើតរោគសរសៃប្រសាទឬរហូតដល់វិកលចរិតជាពិតប្រាកដពុំខាន ។នៅពេលគេដើរហាលថ្ងៃ គេថាថ្ងៃក្តៅអាក្រក់ណាស់ លុះដល់គេហាលអុសឬសំពត់អាវ គេថាថ្ងៃក្តៅល្អមានអ្វីផ្កាប់ចិត្តមនុស្សលោក ត្រូវគ្រប់យ៉ាង និងគ្រប់គ្នាទៅ ។ កូនត្រូវចាំពាក្យក្នុងសៀវភៅម៉ែ!!!
ព្រះចន្ទនិងថ្ងៃឥតមានដឹងអ្វី តែត្រូវបុ្រសស្រីនិន្ទាសរសើរ
ពពករសាត់ដូចមានស្លាបហើរ ភ្លៀងខ្យល់ដេកដើរគេថាទាំងអស់ ។
បួសជាព្រះសង្ឃនៅគេរិះគន់ ធ្វើចោរលួចប្លន់គេទាន់ដាក់ខ្នោះ
ត្រាស់ជាព្រះពុទ្ធនៅគេមិនស្មោះ ធម៌ល្អឥតខ្ចោះគង់មានគេស្អប់ ។
សរសើរនិន្ទាមានពីបុរាណ កាន់យកមិនបានតាមពាក្យទាស់គាប់
បើកូនតាមប្រាជ្ញកូននឹងមានភ័ព្វ ត្រូវមួយខុសដប់កុំយកខាងច្រើន ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1215/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥០៦ ដង)
រឿងស្វាពោធិសត្វ
(ចាក វា. ឯ.)
(អ្នកមានសតិស្មារតីវាងវៃ តែងឈ្នះសត្រូវទាំងពួង)
ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិក្នុងនគរពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិ ជាស្វាមានរូបធំស្រមូវ មានកម្លាំងខ្លាំងដូចដំរីស្តរ បានដើរទៅមាត់ស្ទឹងឃើញកោះមួយ ដែលបរិបូណ៍ដោយរុក្ខជាតិមានផ្លែ ក៏លោតអំពីមាត់ស្ទឹង ទៅជាន់ដុំថ្មមួយកណ្តាលស្ទឹង
images/articles/1217/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤,២៧៩ ដង)
រឿងប្រើស និងព្រានព្រៃ
(ចាក ក. ទុ.)
(អ្នកមានសមគ្គីរួបរួមគ្នា តែងរួចចាកភយន្តរាយ)
កាលកន្លងទៅហើយមានសត្វប្រើស ១ អណ្តើក ១ រងាវកក ១ ជាសម្លាញ់នឹងគ្នា នៅអាស្រ័យក្នុងព្រៃហេមពាន្ត. អណ្តើកនៅក្នុងស្រះ រងារកកនៅលើចុងឈើក្បែរស្រះនោះដែរ ។ សម័យមួយមានព្រានម្នាក់ ដើរស្វែងរកបាញ់សត្វក្នុងព្រៃ បានប្រទះឃើញស្នាមជើងប្រើសចុះផឹកទឹកស្រះនោះថ្មីៗ ក៏យកអន្ទាក់ព្រ័ត្រ
images/articles/1220/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៩៣៤ ដង)
រឿងខន្តិវាទិតាបស
(ចាក ខ. ច.)
(កុំធ្វើបាបមនុស្សមានខន្តី ប្រយ័ត្នផែនដីស្រូប)
កាលកន្លងទៅហើយ ព្រះពោធិសត្វរបស់យើងសោយព្រះជាតិជាព្រាហ្មណ៍ នាមកុណ្ឌះ នៅក្នុងក្រុងពារាណសី មានការនឿយណាយនឹងកិច្ចមានរវល់ក្រៃពេកក៏ចេញទៅបួសជាតាបស នៅអាស្រ័យក្នុងហេមវត្ត ហើយក៏មានបំណងចង់ឆាន់វត្ថុប្រៃ និងជូរ ក៏ត្រឡប់មកកាន់ក្រុងពារាណសីសវិញ គង់នៅក្នុងឧទ្យានរបស់សេនាបតីម្នាក់ជាអ្នកទំនុកបំរុង ។ ថ្ងៃមួយព្រះរាជា ស្រវឹងស្រាជោគជាំ មានស្រីរបាំចោមរោមជាបរិវារ យាងទៅកាន់ឧទ្យាន ផ្ទំកើយព្រះសិរលើភ្លៅស្រ្តីពេញព្រះទ័យមួយរូបលង់លក់ស្កប់ទៅ ។
គ្រានោះស្ត្រីទាំងឡាយដទៃ ឃើញព្រះរាជាផ្ទំលក់ហើយ ក៏បបួលគ្នាទៅកាន់ឧទ្យាន ឃើញព្រះពោធិសត្វគង់ទៀបគល់សាលព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយត្រសាយសុំសាខាសំយុងមែកចុះមកក្រោម ហើយថ្វាយបង្គុំអង្គុយស្តាប់ធម៌ដោយសេចក្តីគោរព ។ ព្រះរាជាកើនឡើងមិនឃើញស្រីទាំងនោះទ្រង់ខ្ញាល់ជាខ្លាំង ហើយចាប់ព្រះខ័នយាងទៅកាន់សំណាក់តាបស ពេលនោះស្រីម្នាក់ដែលមានសេចក្តីស្និទិ្ធស្នាលនឹងព្រះរាជាជាងគេ ស្ទុះទៅចាប់ព្រះខ័នពីព្រះហស្ថព្រះអង្គ ព្រះរាជាសួរព្រះពោធិសត្វអាការគួរខ្លាចថានែសមណ៍កំណោ អ្នកចូលចិត្តនិយាយថាម៉េច បពិត្រមហារាជ អាត្មាភាពចូលចិត្តនិយាយថា ខន្តី ។ យ៉ាងម៉េចហៅថាខន្តី ការមិនបៀតបៀនសត្វទាំងឡាយ ដែលជេរប្រហារផ្តាសារចំពោះខ្លួន ។
ព្រះរាជាគិតថា អញបានឃើញខន្តីរបស់តាបសនោះឥឡូវហើយ ហើយត្រាស់ហៅបុរសអ្នកសម្លាប់ចោរមកបង្គាប់ថា ចូលអ្នកទាញតាបសចង្រៃនេះផ្តួលលើផែនដី ហើយយករំពាត់មានបន្លាមកវាយពីរពាន់រំពាត់ គឺខាងមុខ ប្រាំរយរំពាត់ ខាងក្រោយ ប្រាំរយរំពាត់ខាងឆ្វេងប្រាំរយរំពាត់ ខាងស្តាំប្រាំរយរំពាត់ដូចគ្នា ។
បុរសនោះធ្វើយកចិត្តទុកដាក់តាមព្រះរាជបញ្ជា ។ ព្រះរាជាត្រាស់សួរម្តងទៀតថា អ្នកចូលចិត្តនិយាយថាម៉េច? បពិត្រមហារាជ អាត្មាភាពចូលចិត្តនិយាយថា ខន្តី ៗ តែព្រះអង្គបែរជាសំគាល់ថា ខន្តីនៅចន្លោះស្បែកអាត្មាភាពទៅវិញ ? មិនមែននៅចន្លោះស្បែកទេព្រះអង្គ ខន្តីនេះ នៅក្នុងចន្លោះបេះដូងដ៏ជ្រៅរបស់អាត្មាភាព ។ នែអ្នក ចូរកាត់ដៃជើងតាបសនេះឲ្យឆាប់ ។ រាជបុរសក៏កាត់តាមព្រះរាជបញ្ជា ។ ព្រះរាជាត្រាស់សួរជាគំរប់ ៣ ដងថាអ្នកចូលចិត្ត និយាយថាម៉េច ? បពិត្រមហារាជ អាត្មាចូលចិត្តនិយាយថាខន្តី តែព្រះអង្គបែរជាសំគាល់ថាខន្តីនៅនឹងដៃជើងអាត្មាទៅវិញ ខន្តីក្នុងដៃនិងជើងគ្មានទេ ។
នែអ្នកចូរកាត់ច្រមុះ និងត្រចៀកតាបសនេះឲ្យឆាប់ ។ បុរសនោះក៏ធ្វើតាមព្រះរាជបញ្ជាដូចលើមុន ។ព្រះរាជាត្រាស់សួរតែពាក្យដដែល ៗ តាបសក៏ឆ្លើយតែពាក្យដដែលៗ ដូចគ្នាដរាបតែព្រះរាជាខ្ញាល់ជាខ្លាំង លើកជើងទាត់កណ្តាលដើមទ្រូងព្រះពោធិសត្វ មួយជើងភឹងយ៉ាងធ្ងន់ ទើបថយចេញទៅ ក៏ត្រូវផែនដីស្រូបក្បែរឧទ្យាន ឲ្យទៅកើតក្នុងអវិចីមហានរក មានអណ្តាតភ្លើងក្រហមច្រាលឆ្អៅ ឆេះរោលរាលស្រោបពេញខ្លួន ។
គ្រាន់តែស្តេចអសប្បុរសចេញទៅភ្លាមសេនាបតីចូលទៅជូតឈាមព្រះពោធិសត្វ ហើយឲ្យលោកគង់ចុះនិយាយយ៉ាងនេះថា ប្រសិនបើលោកម្ចាស់ដ៏ចំរើនខ្ញាល់ គួរខ្ញាល់ចំពោះតែព្រះរាជា ដែលធ្វើកំហុសដល់លោកម្ចាស់ សូមកុំខ្ញាល់នឹងជនដទៃ ។ តាបសស្តាប់ពាក្យនោះហើយពោលគាថាថាៈ
យោ មេ ហត្ថេ ច បាទេ ច កណ្ណនាសញ្ច ឆេទយិ
ចិរំ ជីវតុ សោ រាជា នហិ កុជ្យន្តិ មាទិសា ។
ព្រះរាជាអង្គណា ត្រាស់បង្គាប់ឲ្យកាត់ដៃ ជើងត្រចៀក និងច្រមុះអាត្មា សូមឲ្យព្រះរាជាអង្គនោះមានព្រះជន្មវែងបណ្ឌិតទាំងឡាយ អម្បាលយ៉ាងអាត្មាមិនខឹងផ្តេសផ្តាសទេ ។
តាបសពោលយ៉ាងនេះហើយ ក៏ធ្វើមរណកាលក្នុងឧទ្យាននាថ្ងៃនោះឯង ។ ព្រោះហេតុនោះព្រះភគវាត្រាស់ថា៖
អហុ អតីតមទ្ធានេ សមណោ ខន្តីទីបនោ
តំ ខន្តិយាយេវ ឋិតំ កាសីរាជា អឆេទយិ ។
ក្នុងកាលដ៏យូរលង់ហើយ សមណៈអ្នកពោលសរសើរខន្តីត្រូវស្តេចកាសីប្រើគេឲ្យសម្លាប់ខ្លួន ដែលឋិតនៅក្នុងខន្តី ។
ស្តេចកលាបុក្នុងកាលនោះ គឺភិក្ខុទេវទត្តក្នុងកាលឥឡូវនេះ ឯខន្តីវាទីតាបស គឺព្រះអរហន្តសម្មាសមត្តុទ្ធបរមគ្រូយើងនេះ ។(មហា សំ សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1225/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៤២២ ដង)
រឿងស្តេចលិច្ឆវី និងភូមិទេវតា
(ចាក បេ. ខុ.)
(អានិសង្សធ្វើផ្លូវថ្នល់ ដោយសេចក្តីជ្រះថ្លា)
សម័យពុទ្ធកាល មានស្តេចលិច្ឆវីមួយព្រះអង្គព្រះនាម អម្ភសក្ខវ នៅនគរវេសាលី ជាស្តេចមិច្ឆាទិដ្ឋិ យល់ថាលោកខាងមុខមិនមាន មនុស្សសត្វទាំងអស់តែស្លាប់ទៅសូន្យគ្មានកើតទៀត ។ ព្រះរាជាអង្គនេះ តែងបៀតបៀនពួកពុទ្ធបរិស័ទ មានភិក្ខុសាមណេរជាដើម រាល់ពេលវេលាដែលបានជួបប្រទះ ។
ក្នុងក្រុងវេសាលី មានឈ្មួញលក់ដូរនៅច្រើន. កាលនោះមានឈ្មួញលក់រាន ១ រូបជាបណ្ឌិតអ្នកប្រាជ្ញ បរិបូណ៏ដោយសីល និងទាន មានចិត្តសប្បុរសបានឃើញទឹកភក់ដក់នៅកណ្តាលផ្លូវ ជាហេតុឲ្យលំបាកដល់មហាជនទៅមក ក៏យកឆ្អឹងគោទៅដាក់រៀបលើភក់ ហើយយកដីចាក់ ធ្វើផ្លូវនោះឲ្យស្អាតល្អទ្បើង ។ ពេលថ្ងៃក្តៅទៅងូតទឹកជាមួយសម្លាញ់ម្នាក់ ប្រទ្បែងគ្នាយកសំពត់សម្លាញ់នោះលាក់លេងជាល្បែងឲ្យសម្លាញ់នោះអាក្រាតនៅខ្លួនទទែ ។
ដល់ត្រទ្បប់មករានផ្សារវិញ ជួនជាពេលនោះក្មួយប្រុសរបស់គាត់ទៅលួចទ្រព្យគេមកទុកនៅរាននោះ ។ ពួករាជបុរសចាប់យកទាំងពីរទៅថ្វាយស្តេចលិច្ឆវី ព្រះរាជាឲ្យយកឈ្មួញនោះទៅសម្លាប់ចោល ឯក្មួយឲ្យដោតទុកលើឈើអណ្តាតក្បែរកំពែងវាំង ។
ឈ្មួញនោះស្លាប់ទៅកើតជាភូមិទេវតាអក្រាតកាយទទេ មានសេះមួយជាយានជំនិះ សេះនោះឈ្មោះមនោជព មានឬទិ្ធពូកែអស្ចារ្យ កើតទ្បើងដោយអំណាចបុណ្យដែលបានធ្វើផ្លូវភក់ឲ្យស្អាតពីជាតិមុននោះឯង ដែលអាក្រាតខ្លូនទទេនោះ ដោយទាសដែលយកសំពត់លាក់ ធ្វើឲ្យសម្លាញ់អាក្រាតកាយកាលពីជាតិមុនដែរ ។
មានសេចក្តីប្លែកថា ភូមិទេវតានោះ តែងតែជិះសេះទៅប្រាប់ក្មួយដែលជាប់ឈើអណ្តោតថា កាលដែលគេធ្វើទោសនោះ គួរជាទីពេញចិត្តណាស់ ព្រោះជាទោសតូចស្រាល តែដល់ស្លាប់ទៅ ធ្លាក់ទៅនរកទទួលទោសធំជាងនេះឆ្ងាយណាស់ ដូច្នោះចូរអ្នកខំអត់កុំថ្ងូរ ។ ភូមិទេវតា ចេះតែជិះសេះមកប្រាប់ក្មួយដូច្នះរាល់ពេលពុំដែលខាន ។
សង្ខេបសេចក្តីនេះសិន នឹងនិយាយអំពីសេ្តចលិច្ឆវីព្រះនាមអម្តសក្ខរនោះស្តេចចេញទៅទតទីក្រុង បានឃើញស្ត្រីមានរូបល្អម្នាក់ ជាប្រពន្ធរបស់កសដបុរសដែលកំពុងអើតមើលព្រះអង្គ គឺជូនជាព្រះរាជាទតព្រះនេត្រទៅចំ នាងក៏លិបចូលក្បាលទៅក្នុងផ្ទះ ហាក់ដូចព្រះចន្ទចូលទៅក្នុងដុំពពក ។ ព្រះរាជាកើតសេចក្តីស្នេហាចំពោះរូបស្ត្រីនោះ លុះត្រទ្បប់មកព្រះរាជដំណាក់វិញ ប្រើរាជបុរសឲ្យទៅសួរ តើនាងនៅក្រមុំ ឬមានប្តីហើយ ។
រាជបុរសសួរដឹងថា ជាភរិយារបស់កសកបុរស ក៏ចូលទៅក្រាបទូលព្រះរាជាតាមដំណើរ ។ ព្រះរាជាកើតព្យាបាទវិតក្ត រិះរកឧបាយនឹងសម្លាប់បុរសនោះយកប្រពន្ធ ក៏បានឃើញឧបាយមួយ ទើបប្រើរាជបំរើឲ្យទៅហៅបុរសនោះមកបង្គាប់ ឲ្យទៅបេះផ្កាឈូក និងយកដីក្រហមពីស្រះបោក្ខរណីចម្ងាយ ៣ យោជន៍ពីក្រុងវេសាលី ហើយឲ្យយកបានមកទាន់ក្នុងពេលថ្ងៃ បើមកមិនទាន់ទេ ដល់យប់ទើបមកដល់ ត្រូវសម្លាប់ចោល ។
បុរសនោះទទួលព្រះរាជបញ្ចាហើយ ម្នីម្នារត់សំដៅទៅស្រះបោក្ខរណីនោះ ។ ឯស្តេចលិច្ឆវី លុះបុរសចេញផុតទៅ បានប្រាប់ដល់អ្នកចាំទ្វារថា បើឃើញបុរសនោះ យកផ្កាឈូក និងដីក្រហមមក ត្រូវបិទទ្វារកុំឲ្យចូល ដល់យប់ចាំបើកឲ្យចូល ។
កសកបុរសខំរត់ទៅដល់ស្រះបោក្ខរណី ឃើញពួកបិសាចអារ័ក្សទឹកនិម្មិតខ្លួនគួរខ្លាចនៅជុំវិញស្រះនៅ ក៏បួងសួងប្រកាសសេចក្តីទក្ខរបស់ខ្លូន ពួកបិសាចឮ ហើយមានចិត្តអាណិត ឲ្យបេះផ្កាឈូកដីត្រទ្បប់មកវិញ មកដល់មាត់ទ្វារវាំងថ្ងៃរសៀល ស្រាប់តែឃើញទ្វារបិទ ខំស្រែកហៅក៏គ្មានអ្នកណាបើកឲ្យ ។ កសកបុរសក្រទ្បេកមើលទៅខាងត្បូងវាំង ឃើញបុរសកំពុងស្រែកថ្ងូរនៅលើឈើអណ្តោត ក៏និយាយប្រាប់ឲ្យបុរសនោះធ្វើជាសាក្សីជាយដឹងឮថាខ្លួនយកផ្កាឈូក និងដីក្រហមមកដល់ទាន់ពេលវេលា ។
បុរសជាប់ឈើអណ្តោតនិយាយប្រាប់ថា ខ្ញុំអ្នកយកធ្វើជាសាក្សីមិនបានទេ ព្រោះខ្ញុំជាអ្នកមានទោស សូមអ្នកយកភូមិទេវតាធ្វើជាសាក្សីវិញបន្តិចមកដល់ហើយ ។ដល់ពេលព្រលប់ភូមិទេវតាមកដល់ បុរសនោះដំណាលប្រាប់តាមដំណើររឿង ភូមិទេវតាព្រមទទួលធ្វើសាក្សីហើយជិះសេះត្រទ្បប់ទៅវិញ ។
ព្រះរាជា កាលបើព្រះអាទិត្យលិចបាត់ហើយ ក៏ឲ្យរាជបុរសធ្វើជារកមើល តើឃើញកសកបុរសមកពីរកផ្កាហើយឬនៅ ? រាជបុរសចេញទៅក្រៅកំពែងវាំងឃើញបុរសនោះ កំពុងអង្គុយកើតទុក្ខ ក៏នាំទៅថ្វាយព្រះរាជាដោយចោទប្រកាន់ថា មកហួសពេលកំណត់ ត្រូវព្រះរាជាយកទោសដល់ជីវិត ។ ព្រះរាជាគ្រាន់តែទតឃើញបុរសនោះ ក៏ដាក់ទោសឲ្យថា ត្រូវរាជបុរសយកទៅសម្លាប់់ ។
កសកបុរសទូលអង្វរតាមសេចក្តីពិតរបស់ខ្លូន ហើយអាងដល់សាក្សីរបស់ខ្លូនថា បើព្រះរាជាពុំជឿទេចាំសួរភូមិទេវតា ដែលតែងជិះសេះមកឲ្យឱវាទដល់បុរសជាប់ឈើអណ្តោតនោះចុះ ។ ព្រះរាជាទាល់ប្រាជញ ដោយចង់ឃើញភូមិទេវតា ក៏ឲ្យបុរសនោះនាំទៅជួប ដល់ពេលព្រលប់ភូមិទេវតាជិះសេះមក ព្រះរាជាទតឃើញហើយ ត្រាស់សួរថា អ្នកជាសាក្សីកសកបុរសនេះឬ ? បុរសនេះបាននាំយកផ្កា និងដីមកដល់មុនថ្ងៃលិចឬ ? ភូមិទេវតាទូលថា ជាសាក្សីមែន. បានឃើញបុរសនេះនាំយកដី និងផ្កាមកដល់មុនថ្ងៃលិចមែន ។ កសកបុរសក៏បានរួចខ្លួនទៅ ។
ដំណាលអំពីភូមិទេវតា មានប្រាថ្នាយូរហើយ ចង់ទូន្មានស្តេចលិច្ឆវី ឲ្យលះបង់មិច្ឆាទិដ្ឋិចេញ និងដោះក្មួយរបស់ខ្លួនឲ្យបានរួចពីឈើអណ្តោត ។ ជួនជាឱកាសនោះស្តេចលិច្ឆវី ចង់ដឹងបុព្វកម្មរបស់ភូមទេវតា ក៏ត្រាស់សួរថាអ្នកនៅទីណា ? យើងមិនដែលឃើញ ? ។ ភូមិទេវតាក្រាបទូលថា ពីដើមជាអ្នកលក់រានផ្សារ បានរក្សាសីលធ្វើទានសន្សំបុណ្យកុសលផ្សេងៗ ជាច្រើន ជាអ្នករៀរអំពើទុច្ចរិតមិនរំលោភខុសច្បាប់ មិនធ្វើតាមអំពើចិត្តពាលរបស់ខ្លូន ។ ថ្ងៃមួយ ត្រូវគេចោទទូលព្រះបង្គំថាលួចទ្រព្យគេ មហារាជបានឲ្យរាជបុរសសម្លាប់ទូលព្រះបង្គំហើយ យកក្មួយទូលព្រះបង្គំទៅដោតឈើអណ្តោតដោយបុណ្យដែលទូលបង្គំបានធ្វើនោះឯង នាំមកកើតជាទេវតា ឯសេះនេះកើតដោយបុណ្យដែលទូលព្រះបង្គំ បានយកឆ្អឹងគោទៅដាក់លប់ភក់ធ្វើផ្លូវឲ្យមនុស្សដើរបានស្រួល ។
ព្រះរាជាត្រាស់សួរទៀតថាចុះហេតុអ្វីបានជាអ្នកគ្មានសំពត់ស្លៀក ? ភូមិទេវតាទូលថានេះគឺទោសដែលទូលព្រះបង្គំ យកសំពត់សម្លាញ់លាក់លេងជាល្បែង ធ្វើឲ្យសម្លាញនោះអាក្រាតនៅខ្លួនទទេ សូមមហារាជជ្រាប មិនមែនដូចមហារាជធ្លាប់យល់ថាស្លាប់ទៅសូន្យ ធ្វើបុណ្យបាបមិនមានផលនោះទេ ។
ក្នុងពេលនោះ ព្រះរាជាហាក់ដូចជាភ្ញាក់ព្រះអង្គថាអញប្រហែលយល់ខុសទេដឹង ? ។ ភូមិទេវតាក៏ទូលបញ្ជាក់សេចក្តីទៀតថា បុណ្យក្តី បាបក្តីដែលបុគ្គលធ្វើហើយមិនសាបសូន្យទេតែងឲ្យផលជានិច្ច. ពេលនេះបើមហារាជទ្រង់មេត្តាដល់ទូលបង្គំដែលគ្មានសំពត់ស្លៀក សូមមហារាជយកសំពត់ទៅប្រគេនសង្ឃ ឧទ្ទិសផលចំពោះទូលបង្គំ ៗ នឹងបានស្លៀកដណ្តប់ មហារាជក៏នឹងបានទតឃើញផលទានជាក់ច្បាស់ចំពោះព្រះនេត្រ ។
ព្រះរាជាទ្រង់ព្រះតម្រាស់ថា ម្នាលទេវតា ឲ្យយើងយកសំពត់ទៅប្រគេនសង្ឃអង្គឯណា. ទេវតាទូលថា សូមមហារាជប្រគេនចំពោះព្រះកប្បិតត្ថេរ ជាព្រះអរហន្ត ដែលលោកតែងនិមន្តបិណ្ឌបាតក្នុងក្រុងវេសាលី ។ ព្រះរាជាយកសំពត់ព្រះរាជទ្រព្យ មានសាច់ម៉ត់ល្អទៅប្រគេនព្រះកប្បិតត្ថេរ ហើយឧទ្ទិសផលចំពោះទេវតា ក្នុងពេលនោះ ទេវតាបានស្លៀកដណ្តប់សំពត់ទិព្វ ហើយទៅកាន់សំណាក់ព្រះកប្បិតត្ថេរនោះភ្លាម ព្រះរាជាបានទតឃើញជាក់នឹងព្រះនេត្រ សេចក្តីយល់ខុសមិច្ឆាទិដ្ឋិ ក៏រលត់បានត់អស់ក្នុងពេលនោះឯង ហើយត្រាស់បង្គាប់ឲ្យរាជបុរស ដោះលែងបុរសដែលជាប់ឈើអណ្តោត ។
បុរសនោះបានរួចពីឈើអណ្តោតហើយ ខំមើលមុខដំបៅបានសះជា ក៏ចូលទៅបួសបានសម្រចជាព្រះអរហន្ត ។ ឯព្រះរាជា បានថ្វាយខ្លួនជាឧបាសករក្សាសីល ៥ សីលឧបោសថថ្ងៃមួយបានស្តាប់ធម្មទេសនារបស់ព្រះកប្បិតត្ថេរ ក៏បានសម្រេចដល់សោតាបត្តិផលហោង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1237/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៧៣,១៦០ ដង)
សម្បទាមាន ៤ យ៉ាង
យើងត្រូវតែមានការងារធ្វើទៅតាមកម្លាំងរបស់យើង ដូចព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនូវសម្បទា ៤ យ៉ាង សម្រាប់គ្រហស្ថយើងអ្នកគ្រប់គ្រងផ្ទះ ឲ្យមានការប្រតិបត្តិ ដើម្បីសេចក្ដីសុខចម្រើនកើតសុភមង្គលក្នុងគ្រួសាររបស់យើងគឺ៖
១- ឧដ្ឋានសម្បទា
២- អារក្ខសម្បទា
៣- សមជីវិតា
៤- កល្យាណមិត្តតា
សេចក្ដីអធិប្បាយ
images/articles/1239/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៥៨,៩៧៣ ដង)
បែបបទ និងតួនាទី
ក្នុងព្រះពុទ្ធសាសនានេះស្រ្តីនិងបុរសមានបែបបទនិងតួនាទីផ្សេងគ្នា ។ ការផ្សេង គ្នានេះបានប្រាកដយ៉ាងច្បាស់ក្នុងកិច្ចការតួនាទីជាអ្នកគ្រប់គ្រងផ្ទះ ។
ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានណែនាំដល់តួនាទីនិងបែបបទ របស់ស្រ្តីក្នុងឋានៈជាភរិយាដែលគប្បីបដិបត្តិចំពោះស្វាមីមាន៥ ប្រការៈ
១. ចាត់ចែងការងារផ្ទះឲ្យបានរៀបរយ ។
២. សង្គ្រោះញាតិមិត្តទាំងពីរខាង (ខាងខ្លួនឯងនិងខាងស្វាមី) ។
images/articles/1241/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦,៨៣៤ ដង)
សោភិនី ប្រែថា ស្រីល្អ ប៉ុន្តែ គេយកពាក្យ (សោភិនី) នេះមកជាឈ្មោះស្រីរកស៊ីផ្លូវភេទ ។
ក្នុងសម័យពុទ្ធកាល សោភិនីជាអាជីពមួយមុខនៃស្ត្រីសម័យនោះ មនុស្សទូទៅគេយល់ថាជាអាជីពសុចរិត ។បុរសទាំងឡាយ ពេញចិត្តនឹងការស្វែងរកសេចក្តីសុខសប្បាយពីកាមរស ត្រង់ឆ្ពោះនាងដែលជាសោភិនីជានិច្ច ។
បុរសទាំងនោះមានតាំងពី អ្នកតូច អ្នកធំ រហូតដល់ព្រះរាជា
images/articles/1242/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៥១ ដង)
បញ្ហាផ្សេងៗ
១. ហេតុដូចម្តេចបានជាក្នុងព្រះវិន័យ មានគរុធម៌ឲ្យភិក្ខុនីថ្វាយបង្គំភិក្ខុ ?
- ព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាតឲ្យស្ត្រីមកបួសក្នុងព្រះពុទ្ធសាសនា គឺជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ស្រី្តក្នុងសម័យនោះ ។ ព្រះអង្គជាមហាវីរបុរសទី១ ដែលជួយស្ត្រីក្នុងលោក អាចនិយាយបានថាព្រះអង្គស៊ូដើម្បីសិទ្ធស្ត្រីក៏បាន ។ យើងបានជ្រាបតាមប្រវត្តសាស្ត្រ ហើយមនុស្សក្នុងសម័យមុននោះ
images/articles/1243/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៣១១ ដង)
កូនជាទីស្រឡាញ់!ការដែលកូនលើកតម្កើង ឬព្រមទទួលអ្នកណាថាជាមនុស្សល្អនោះកូនត្រូវសម្លឹងមើលឲ្យបានសព្វគ្រប់ និងឲ្យជាក់ច្បាស់ជាមុនសិន ។ កូនត្រូវសម្លឹងមើលឲ្យបានយូរខែយូរឆ្នាំ កុំគិតតែចំពោះមុខកូនប៉ុណ្ណោះ ។ គេអាចល្អចំពោះកូនគឺគេជួយកូន គេនិយាយល្អរកកូនជាដើម ម្ល៉ោះហើយកូណមិនបានមើលឲ្យសព្វគ្រប់ កូនក៏គិតថា គេជាមនុស្សល្អអីចឹងទៅ ។
តាមពិតមនុស្សដែលល្អចំពោះកូនមិនទាន់ប្រាកដថា គេជាមនុស្សល្អពិតៗនោះទេ ព្រោះគេអាចសម្លឹងអ្វីពីកូន ឬកូនអាចធ្វើនូវអ្វីដែលគេត្រូវការឲ្យគេបាន ឬយ៉ាងហោចព្រោះកូនមិនបានទៅជំទាស់នូវផលប្រយោជន៍អ្វីរបស់គេ ទើបគេធ្វើល្អនឹងកូនទៅ ។ ពុំនោះសោតទេ គឺព្រោះកូនជាប្តីជាប្រពន្ធ ឬជាបងប្អូនជាមួយនឹងគេ ។
មនុស្សដែលល្អពិតៗ គឺល្អចំពោះកូនផង ល្អចំពោះអ្នកដទៃផង ។មានទំងគ្នាដែរ ដែលគេធ្វើល្អចំពោះអ្នកដទៃតែមិនបានធ្វើល្អនោះទេ ។ មនុស្សដែលមិនល្អនោះគឺត្រូវមិនល្អទាំងចំពោះកូនផង ទាំងចំពោះអ្នកដទៃផង ។ដែលម៉ែឪលើកយករឿងនេះមកប្រាប់ដល់កូន ក៏ដើម្បីឲ្យកូនដឹងទុកតទៅមុខ នឹងមិនបានជឿគេងាយៗមិនត្រូវបានគេបោកបញ្ឆោត ម្យ៉ាងទៀត កូននឹងមិនបានពោលរកអ្នកដទៃណាៗ ថាគេជាមនុស្សល្អឬមិនល្អដោយងាយៗ នោះឡើយ គឺម៉ែឪមិនចង់ឲ្យកូនសម្លឹងមើលមនុស្សក្នុងផ្នែកល្អ ឬផ្នែកអាក្រក់ ដោយចំណែកតែម្ខាងៗនោះឯង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1244/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩,៨៤៤ ដង)
កូនជាទីស្រឡាញ់!ចៅហ្វាយនាយដែលមានចិត្តល្អ មានយុត្តិធម៌ ចេះយល់ចិត្តយល់ថ្លើម និងជាគ្នាឯងជាមួយកូនចៅ មិនយកប្រៀប មិនសង្កត់សង្កិនបៀតបៀនកូនចៅ រមែងធ្វើឲ្យកូនចៅកក់ក្តៅក្នុងចិត្ត និងឲ្យនូវសេចក្តីគោរពកោតក្រែងទាំងទីចំពោះមុខ ទាំងទីកំបាំងមុខត្រឡប់មកចៅហ្វាយវិញព្រមទាំងចងចាំទុកក្នុងចិត្តនូវគុណធម៌ទាំងឡាយ រហូតអស់ជីវិតនៃពួកគេទៀតផង ។
បើកូនមានឱកាសបានធ្វើជាចៅហ្វាយនាយគេ ឬជាអ្នកបង្គាប់បញ្ជាគេ កូនត្រូវកុំភ្លេចពាក្យម៉ែពាក្យឪត្រង់សេចក្តីនេះឲ្យសោះ នេះបើកូនប្រាថ្នាឲ្យកូនចៅ ដែលនៅក្រោមបង្គាប់របស់កូនស្រឡាញ់កក់ក្តៅក្នុងចិត្ត និងគោរពស្រឡាញ់ ដោយស្មោះនោះ ។ កូនធ្វើឲ្យអ្នកនៅក្រោមឱវាទរបស់កូន ស្រឡាញ់ពេញចិត្ត គោរពស្ម័គ្រស្មោះ នេះជាការប្រសើរណាស់ ឯការធ្វើឲ្យគេគ្រាន់តែខ្លាច តែមិនគោរពកោតក្រែងនោះមិនប្រសើរឡើយ ។
អ្នកគ្រប់គ្រងគេ កាលបើប្រើតែព្រះតេជច្រើនជាងព្រះគុណ រមែងមានតែមនុស្សចេះខ្លាច ប៉ុន្តែមិនកក់ក្តៅក្នុងចិត្ត និងមិនស្រឡាញ់ស្ម័គ្រស្មោះឡើយ ។ ចំណែកអ្នកដែលប្រើព្រះគុណច្រើនជាងព្រះតេជ មនុស្សទាំងឡាយរមែងខ្លាចផងក្រែងផង គោរពដោយស្មោះផងនិងកក់ក្តៅក្នុងចិត្តផងយ៉ាងនេះ ហៅថា អ្នកគ្រប់គ្រងគេបានទាំងកាយចិត្ត ។អ្នកធំដែលប្រាថ្នានឹងគ្រប់គ្រងចិត្តមនុស្ស ដោយប្រើអំណាចបង្គាប់បញ្ជា ដើម្បីធ្វើឲ្យគេកោតខ្លាចនោះ គឺជាការយល់ខុសដោយពិត ។ អំណាចពិតប្រាកដ កើតអំពីការសាងនូវភាពកក់ក្តៅ ឲ្យដល់កូនចៅជាសំខាន់ ។
ភាពកក់ក្តៅ ដែលបង្កប់ទៅដោយមនោសញ្ចេតនាស្និទ្ធស្នាលគោរពស្រឡាញ់ ហើយដក់ជាប់ក្នុងក្រអៅបេះដូង រមែងកើតពីការឲ្យ ការអើពើ និងការយកចិត្តទុកដាក់ ដូចជាការឲ្យប្រាក់ ឲ្យរបស់របរប្រើប្រាស់ ឲ្យកម្លាំងចិត្ត ឲ្យភាពជាគ្នាឯង ឲ្យពាក្យណែនាំដែលល្អៗ ឲ្យពាក្យពិរោះ មានប្រយោជន៍ ឲ្យអភ័យ ឲ្យភាពកក់ក្តៅបីដូចជាឪពុកម្តាយរួមទាំងការឲ្យនូវកិត្តិយស ឲ្យភាពខ្ពង់ខ្ពស់ហាក់ដូចជាតាំងនៅក្នុងឋានៈស្មើគ្នា ទៀតផង ប៉ុណ្ណេះជាដើម ។បើកូនត្រូវការនឹងគ្រប់គ្រងចិត្តមនុស្ស កូនត្រូវចេះសង្គ្រោះ ចេះឲ្យនូវអ្វី ដោយក្តីមេត្តា ករុណា ហើយត្រូវឲ្យជារឿយៗ ទៀតផង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1245/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៤០៤ ដង)
កូនជាទីស្រឡាញ់!មនុស្សខ្លះមានអំណាច មានវាសនាបារមីខ្លាំងក្លាមានឱកាសបានទៅអង្គុយក្នុងស្ថានទីខ្ពស់ ដែល្មមនឹងធ្វើអ្វីជាប្រយោជន៍ ឲ្យមានការចម្រើនដល់សង្គម និងប្រទេសជាតិបាន ប៉ុន្តែបែរជាមិនបានធ្វើទៅវិញ ធ្វើឲ្យខូចនូវឱកាសមាសដ៏យ៉ាងគួរឲ្យស្តាយ ដែលគាត់មិនបានធ្វើ មុខតែមកអំពីគាត់មិនបានគិតពិចារណាដល់ឱកាសមាសពិតប្រាកដ គិតបានត្រឹមតែថាតំណែងនាទីដែលខ្លួនបានទទួលនេះ ជាកិត្តិយសកេរ្តិ៍ឈ្មោះចំពោះខ្លួន និងជាផ្លូវនៃការបានមកនូវលាភផ្ទាល់ខ្លួនប៉ុណ្ណោះ ម្ល៉ោះហើយគាត់ក៏សំដៅទៅរកតែការរក្សាកិត្តិយស និងប្រយោជន៍របស់គាត់ម្យ៉ាងទៅ ។
តាមការពិត ប្រសិនបើគាត់ប្រើប្រាស់ឳកាសមាសក្នុងខណៈនោះ សាងនូវរបស់ល្អ ស្នាដៃល្អឲ្យដល់ប្រទេសជាតិ និងទុកជាទីរលឹកក្នុងជីវិត នោះឯងគឺជាកិត្តិយស និងប្រយោជន៍សំខាន់ផ្ទាល់ខ្លួនគាត់ រហូតអស់កាលជាអង្វែង សូម្បីចាកតំណែង នោះទៅហើយក៏ដោយ មនុស្សទាំងឡាយ គេនៅពោលដល់គាត់ ដោយការលើកតម្កើង ។
សម្រាប់ខ្លួនកូនវិញ បើមានឱកាសបានឡើងទៅកាន់ឋានៈខ្ពង់ខ្ពស់ យ៉ាងណាមួយនោះ គឺកុំភ្លេចខ្លួនឲ្យសោះកូនត្រូវប្រើឱកាសមាសនោះ សាងនូវប្រយោជន៍សាងនូវអ្វីដែលជាទីរលឹកឲ្យដល់មនុស្សជាតិ ដើម្បីទុកជាស្នាដៃដែលអ្នកដទៃក្នុងសង្គមជាតិ អាចទទួលយកបានដោយក្តីរំភើបរីករាយ ។
កូនត្រូវគិតជានិច្ច បើកូនមានបុណ្យបាននូវឋានៈខ្ពស់មែននោះ កូនត្រូវតាំងចិត្តឲ្យសម្រេចតាមដូចដែលម៉ែឪបានផ្តាំ បើមិនយ៉ាងនោះទេ ឋានៈតំណែងនោះនឹងធ្វើឲ្យកូនខូចឳកាសមាស និងអាចធ្វើឲ្យខូចខ្លួនកូនដោយមិនដឹងខ្លួនទៀតផង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1246/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៦៧៤ ដង)
កូនជាទីស្រឡាញ់!ក្នុងពេលសន្ទនាគ្នានោះ រមែងគេចមិនផុតពីការលើកយកបុគ្គលនេះ បុគ្គលនោះ មកនិន្ទា ឬពិចារណាថាយ៉ាងនេះយ៉ាងនោះឡើយ ។ កូនត្រូវហាត់ធ្វើចិត្តឲ្យធ្ងន់ក្នុងរឿងនេះ ព្រមទាំងឲ្យធ្ងន់ត្រចៀកផង ពោលគឺកុំជាមនុស្សត្រចៀកស្រាល ជឿពាក្យនិយាយរបស់អ្នកណាៗដោយងាយៗនោះ ។
ដោយចំពោះយ៉ាងសំខាន់ បើកូនជាអ្នកធំ ជាអ្នកបង្គាប់បញ្ជា ជាអ្នកដឹកនាំឬក៏ជាមេគ្រួសារកូនត្រូវតែប្រយ័ត្នឲ្យណាស់ ជាអ្នកដឹកនាំ ឬក៏ជាមេគ្រួសារកូនត្រូវតែប្រយ័ត្នឲ្យណាស់ ព្រោះមានមនុស្សខ្លះនិយាយដោយមិនទទួលខុសត្រូវ និយាយទៅតាមចិត្តដែលចង់និយាយ មិនគិតដល់ផលដែលប៉ះពាល់ទៅលើអ្នកដទៃថាតើអ្នកដទៃក្តៅក្រហាយ ឬខូចកេរ្តិ៍ឈ្មោះយ៉ាងណា ។
អ្នកខ្លះនិយាយព្រោះស្រួលមាត់ ចង់ឃើញអ្នកស្តាប់យកចិត្តទុកដាក់នឹងស្តាប់ ឬក៏ភ្ញាក់ផ្អើលទៅតាមពាក្យនិយាយរបស់ខ្លួន ។ អ្នកខ្លះនិយាយព្រោះត្រូវការឲ្យគេបែកបាក់គ្នាខ្លះទៀតនិយាយព្រោះចង់សង្កត់សង្កិនគេ ។ ល ។ មានសព្វមានគ្រប់រឿងរ៉ាវក្នុងពាក្យសម្តីអ្នកនិយាយ ។
កូនស្តាប់មនុស្សទាំងឡាយនិយាយហើយ កូនត្រូវថ្លឹងថ្លែងឲ្យល្អ កុំប្រញាប់ជឿ ត្រូវទុកពាក្យសម្តីអ្នកដទៃនឹងត្រចៀកសិនចុះ កុំទាន់យកមកប្រើការ ត្រូវពិសោធ ត្រូវពិចារណាឲ្យបានសព្វគ្រប់ ដូច្នេះកូននឹងមិនបានខូចចិត្តមិនបានក្តៅក្រហាយក្នុងកាលជាខាងក្រោយឡើយ ។
មនុស្សត្រចៀកស្រាលឆាប់ជឿគេពេក រមែងធ្វើឲ្យខ្លួនឯងក្តៅក្រហាយស្តាយក្រោយ បែបនេះមានច្រើននាក់ណាស់មកហើយ ។ ម្យ៉ាងទៀតមនុស្សត្រចៀកស្រាលនោះរមែងធ្វើឲ្យភរិយាស្វាមីខ្លួនឯងលែងលះគ្នា ចែកផ្លូវគ្នាដើរ ធ្វើឲ្យគ្រួសារដួលរលំ នៅមិនជាសុខ ពុំនោះទេ ត្រូវសង្ស័យ គ្នាឬត្រូវក្រំចិត្ត ។ ល។ បែបនេះក៏មានច្រើនមក ហើយដែឬដូច្នេះកូនត្រូវប្រយ័ត្នខ្លួនទុកជាមុន ទើបជាការល្អ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរបៀដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1248/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៧៨៣ ដង)
កូនជាទីស្រឡាញ់!ក្នុងការនៅជាមួយគ្នា មិនថានៅរបៀបជាមិត្ត ឬជាភរិយាស្វាមីឡើយ រមែងមាននូវរបស់មួយមកជ្រែកត្រង់កណ្តាលជានិច្ច របស់នោះគឺ (ការយល់ខុសគ្នា) ។ ជាប្តីប្រពន្ធនឹងគ្នាហើយ យូរបន្តិចទៅ ច្រើនតែយល់ខុសគ្នាងាយៗ មិនថារឿងតូចឬ រឿងធំឡើយ ហើយថែមទាំងញឹកញាប់ជាងរឿងអ្វីទាំងអស់ទៀតផង ។ ចូរកុំភ្លេចថាការយល់ខុសនេះ គឺមិនមែន មានត្រឹមតែយល់ខុសពីអ្នកដទៃនោះទេវាមានការយល់ខុសពីការពិតផងទៀត ។
មនុស្សដែលមានការយល់ខុស ច្រើនតែមានភាពចចេសរឹងរូសមិនព្រមស្តាប់ពាក្យរបស់អ្នកដទៃ គិតថាខ្លួនត្រូវតែម្នាក់ឯង ថែមទាំងបន្ទោស អ្នកដទៃថា គេមិនយល់ពីខ្លួនឯងទៀតផង លុះដល់និយាយចុះនិយាយឡើង ក៏ក្លាយទៅជារឿងធំ ព្រោះប្រកាន់រៀងខ្លួនក្នុងទីបំផុតក៏បែកគ្នា មើលមុខគ្នាមិនចំ ។
កូនគួរចាំទុកថា ភាពចចេសរឹងរូស ព្រោះការយល់ខុសនោះ មិនធ្លាប់ឲ្យគុណដល់អ្នកណាឡើយ មានតែធ្វើឲ្យកើតការបែកបាក់គ្នា កើតការមិនសប្បាយចិត្តជាមួយគ្នា ។ ជាប្តីប្រពន្ធនឹងគ្នា ក៏ជាសម្លាញ់នឹងគ្នា បែរមករកគ្នាជជែកគ្នា និយាយប្រាប់ការគិតឃើញដល់គ្នា មានហេតុផលជាតួវិនិច្ឆ័យ រួចហើយបានសប្បាយចិត្តជាមួយគ្នាមិនល្អទេ ឬ ។
ប្តីប្រពន្ធ ទោះបីថាមានរូបរាងផ្សេងគ្នា តែគួរមានចិត្តមួយថ្លើមមួយ ទើបក្នុងផ្ទះមាននូវសន្តិសុខ ។ ប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំធ្វើអ្វីៗ ស្រេចតែចិត្តចង់របស់ខ្លួន កុំអាងខ្លួនឯងឲ្យជ្រុល ។ ពិតមែនតែមិនបាន ធ្វើឲ្យគ្រួសារបែកបាក់គ្នា តែត្រូវដេកបែរខ្នងដាក់គ្នា ព្រោះហេតុមិនសប្បាយចិត្តជាមួយគ្នា ។
ប្តីប្រពន្ធត្រូវគ្រប់គ្រងចំណង់ កុំឲ្យចំណង់វាគ្រប់គ្រងវិញ និងត្រូវគ្រប់គ្រងសេចក្តីក្រោធ កុំឲ្យសេចក្តីក្រោធវាគ្រប់គ្រងវិញនោះ ។ មុនធ្វើមុននិយាយ ត្រូវមានសតិនិងបញ្ញា គ្រប់គ្រងជានិច្ច ។ ត្រូវចេះក្រែងចិត្តក្រែងរឿងអ្វីដែលរង្កៀសហើយ ត្រូវកុំធ្វើកុំនិយាយ ។ត្រូវលះទិដ្ឋិមាន ភាពចចេសរឹងរូស ការយល់ខុស និងឧបានចេញពីចិត្ត ដោយយកហេតុផលនិងភាពត្រឹមត្រូវជាគោលបដិបត្តិក្នុងជីវិតប្រចាំថ្ងៃ ។ ជាប្តីប្រពន្ធត្រូវតែចេះអាណិតគ្នា ហើយស្មោះត្រង់ដល់គ្នាជានិច្ច ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1250/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ២០,២៤៥ ដង)
កូនជាទីស្រឡាញ់!ពាក្យចាស់បុរាណបានពោលហើយ គឺថា (គិតធ្វើឲ្យវែង) បានសេចក្តីថាធ្វើអ្វីក៏ដោយឲ្យមើលទៅមុខ មើលឲ្យវែងឆ្ងាយ ពោលគឺឲ្យសម្លឹងមើលអនាគតកាល ។ ពាក្យនេះមានន័យសំខាន់ណាស់ ព្រោះមនុស្សដែលសម្លឹងមើលកិច្ចការក្នុងកាលវែងឆ្ងាយនោះ រមែងនឹងបានទទួលនូវសេចក្តីសម្រេចក្នុងកិច្ចការផ្សេងៗ ដែលខ្លួនធ្វើក្នុងរយៈកាលយូរ ។
ពាក្យថា (កុំបែងខ្លី) គឺកុំគិតខ្លី ។មនុស្សដែលមើលអ្វីខ្លីក្រញុច មើលឃើញអ្វីនៅតែនឹងមុខ មើលផងក្នុងរយៈខ្លី ប្រុសស្រីដូចនេះគេហៅថាមនុស្សគំនិតខ្លី ឬគំនិតអុសមួយបាយ រមែងបានទទួលផលសម្រេចក្នុងមួយពេលយ៉ាងខ្លីតែប៉ុណ្ណោះ មិនមានអ្វីជាសំខាន់ ឡើយរួចហើយក៏ត្រូវដួលចុះអស់ពីទីពឹង ។ ម្យ៉ាងទៀត មនុស្សគិតខ្លី រមែងធ្វើអ្វីៗ ដោយសេចក្តីប្រមាទ ធ្វើដោយប្រញាប់មិនគិតមុខគិតក្រោយ ធ្វើទៅតាមតែចំណែង រមែងក្តៅក្រហាយក្នុងកាលជាខាងក្រោយអស់មួយជីវិត ។ មនុស្សខ្លះគិតខ្លីពេកក៏ក្លាយទៅជាឃាតកៈ មនុស្សខ្លះទៀតធ្វើអត្តឃាត ។ ល។
កាលកូននឹង ធ្វើនូវកិច្ចការអ្វីក៏ដោយកូនត្រូវសម្លឹងឲ្យវែងឆ្ងាយ ដូចពាក្យថា (បិទភ្នែកឲ្យជិត សម្លឹងឲ្យឆ្ងាយ) បើការងារនោះរឹតតែធំដុំ និងសំខាន់បំផុតក្នុងជីវិតកូនក៏ត្រូវតែគិតឲ្យវែងឆ្ងាយ ជាទីបំផុត ក្នុងជីវិតកូនក៏ត្រូវតែគិតឲ្យវែងឆ្ងាយជាទីបំផុតផងដែរ ហើយត្រូវមានស្មារតីរក្សាឲ្យខ្ជាប់ខ្ជួន ។ កូនមានគិតឃើញទេថា មានការងារខ្លះ មានតម្លៃជាងជីវិតរបស់យើងរាប់ដងមិនអស់ទៅទៀត ។
ជាមួយនឹងការងារកូនត្រូវចាំទុកថាៈ
- ខ្លាចលំបាកតែខ្ជិល មិនព្យាយាម មិនរួចពីសេចក្តីលំបាកឡើយ ។
- ខ្វះសេចក្តីអត់ធន់ ការងារមិនបានល្អ ។
- ខ្វះការតស៊ូ ការងារមិនសម្រេច ។
-រវល់តែរឿងស្នេហា កាន់ការងារធំមិនបាន ។
-ព្រោះសេចក្តីប្រហែសធ្វេស ការងារដែលចេហស្ទាត់ហើយនោះ ត្រឡប់ទៅជាទទួលបរាជ័យដូចបុគ្គលល្ងង់ខ្លៅ ។
- រស់នៅដើម្បីធ្វើការមិនមែនធ្វើការដើម្បីត្រឹមតែរស់នោះទេ ។
- មិនមានអ្នកណាគាំទ្រយើងឲ្យខ្ពង់ខ្ពស់ ក្រៅអំពីខ្លួនឯង ដែលគោរពនូវការងាររបស់ខ្លួននោះឡោះយ ។
- កុំជាមនុស្សពិការទាំងដែលមាននូវអវយវះគ្រប់គ្រាន់ឲ្យសោះ ។
- ការងារអាក្រក់នាំទៅរកភាពងងឹត ឯការងារល្អនាំទៅរកភាពភ្លឺស្វាង ។
- ការងារដែលប្រាសចាកទោសជាមង្គលដ៏ឧត្តម ។
- ការងារជាអាយុជីវិត ជាកិត្តិយស ។ ល។ ការងារមានតម្លៃជាងអ្វីៗទាំងអស់ ព្រោះការងារនាំឲ្យរួចផុតចាកទុក្ខទាំងពួង ។ សេចក្តីទាំងប៉ុន្មាន ដែលបានពោលហើយនេះសម្រាប់ឲ្យកូនរៀនគិតឲ្យវែងក្នុងជិវិត ។
កាព្យបុរាណ
គិតអ្វីឲ្យវែងកុំបែងខ្លី វិស័យចង់ស្រីមើលឬកពា
ផ្គាប់ស្តេចតោងតាមព្រះហទយា ផ្គាប់រាស្ត្រដូចគ្នាតោងមើលចិត្ត ។
ភ្ញៀវមកតោងមើលអាការចេញ ពោលពាក្យម្តេចមិញគង់ឃើញពិត
ពាក្យស្លែងក្រែងស្លូតជូនជាមិត្ត ពាក្យពិតជូនពាលមាលមិញ ។ ល ។
ស្លៀកសសាងព្រតចិត្តនៅខ្មៅ ចោលប្រាជ្ញតាមខ្លៅចង់ចៀសបាប
យកវែកឲ្យដឹងរសប្រៃសាប យកខ្សាច់មកគាបបានប្រេងឬ ។
ឬស្សីធ្វើក្លាក់ដាក់គ្មានថ្នាំង គងស្គរគាំងវាយមិនឮ
សុរិយាមិនយកជាពន្លឺ ជឿធឹអំពិលអំពែកសត្វ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ