15
ថ្ងៃ ពុធ ទី ១៨ ខែ ឧសភា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍ (តាកែវ)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥០,៩៨១
Today
ថ្ងៃម្សិលមិញ ៩៦,៩៥៩
ខែនេះ ១,៩១៦,១៩៣
សរុប ២៥៧,៤១៤,០០៨
free counters
កំពុងទស្សនា ចំនួន
ប្រជុំអត្ថបទ
images/articles/3234/ersew33rfwe332efwe.jpg
បុណ្ណមន្តានីបុត្តត្ថេរាបទាន ទី៧
ផ្សាយ : ១៧ មេសា ឆ្នាំ២០២២
ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទមានពួក សិស្សចោមរោមហើយ បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធ ដ៏ ប្រសើរជាងនរជន ។ ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់ ជ្រាបច្បាស់នូវសត្វលោក ព្រះអង្គជាអ្នកគួរទទួលគ្រឿងបូជា បានសម្តែងនូវកម្មរបស់ខ្ញុំដោយសង្ខេប ។ ខ្ញុំបានស្តាប់ធម៌នោះ ហើយ ក៏ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា ហើយបែរមុខឆ្ពោះ ទៅកាន់ទិសទក្សិណ ដើរចេញទៅ ។ ខ្ញុំបានស្តាប់ដោយសង្ខេប ទេ តែអាចសម្តែងដោយពិស្តារបាន ពួកសិស្សទាំងអស់ បាន ស្តាប់ភាសិតដែលខ្ញុំសម្តែង ក៏មានចិត្តរីករាយគ្រប់ ៗ គ្នា ។ ពួកសិស្សទាំងនោះ លះចោលនូវទិដ្ឋិរបស់ខ្លួនហើយ ធ្វើចិត្តឲ្យ ជ្រះថ្លាក្នុងព្រះពុទ្ធ ខ្ញុំសម្តែងដោយសង្ខេបក៏បាន ដោយពិស្តារ យ៉ាងនោះ ក៏បាន ។ ខ្ញុំឈ្លាសវៃក្នុងន័យព្រះអភិធម្ម ឈ្លាស វៃក្នុងវិសុទ្ធិ ក្នុងកថាវត្ថុ ញុំាងជនជាបណ្ឌិតទាំងពួង ឲ្យត្រាស់ ដឹង ទាំងជាអ្នកមិនមានអាសវៈ ។ ក្នុងកប្បទី ៥០០ អំពីភទ្ទ កប្បនេះទៅ ខ្ញុំកើតជាស្តេចចក្រពត្តិ ៤ ដង មានកេរ្តិ៍ឈ្មោះល្បី ល្បាញទូទៅ បរិបូណ៌ដោយកែវទាំង ៧ ប្រការ ជាឥស្សរៈក្នុង ទ្វីប ៤ ។ បដិ​សម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះបុណ្ណមន្តានីបុត្តត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ បុណ្ណមន្តានីបុត្តត្ថេរាបទាន ។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
images/articles/3235/____________________________________.jpg
ឧបាលិត្ថេរាបទាន ទី៨
ផ្សាយ : ១៧ មេសា ឆ្នាំ២០២២
ខ្ញុំកើតជាញ្រហ្មណ៍ ឈ្មោះសុជាត ក្នុងក្រុងហង្សវតី ជា អ្នកសន្សំនូវទ្រព្យសម្បត្តិ ចំនួន ៨០ កោដិ មានទ្រព្យនិងស្រូវជា ច្រើន ។ ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទ ដល់ នូវត្រើយក្នុងធម៌របស់ខ្លួន គឺក្បួនទាយលក្ខណៈនិងក្បួនឈ្មោះ ឥសិហាសៈ ។ ក្នុងគ្រានោះ ពួកបរិញ្វជក អ្នកមានផ្នួងសក់ មួយ ពួកពុទ្ធសាវ័ករបស់ព្រះគោតម និងពួកតាបសអ្នកប្រព្រឹត្តតបៈ តែងនាំគ្នាត្រាច់ទៅលើផែនដី ។ ពួកទាំងនោះ តែង ចោមរោមខ្ញុំ ពួកជនជាច្រើនតែងបូជាខ្ញុំ ដោយសំគាល់ថាជា ញ្រហ្មណ៍ មានកិត្តិស័ព្ទល្បីល្បាញ ខ្ញុំមិនបូជាជនណាមួយ ។ វេលានោះ ខ្ញុំជាមនុស្សរឹងត្អឹង ដោយមានះ មិនឃើញបុគ្គល គួរបូជា ទាំងពាក្យថាព្រះពុទ្ធ ក៏មិនដែលមាន ព្រោះព្រះជិនស្រី ទ្រង់មិនទាន់កើតឡើងនៅឡើយ ។ លុះកន្លងថ្ងៃនិងយប់ទៅ ព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុ កម្ចាត់បង់នូវ ងងឹតទាំងពួង ទ្រង់កើតឡើងក្នុងលោក ។ កាលបើពួកជន ជា អ្នកប្រាជ្ញ មានចំនួនច្រើនផ្សាយទៅផង សាសនា​រីកក្រាស់ក្រៃ ផង គ្រានោះ ព្រះសម្ពុទ្ធស្តេចចូលទៅកាន់ក្រុងហង្សវតី ។ ព្រះ ពុទ្ធមានបញ្ញាចក្ខុនោះ ទ្រង់សម្តែងធម៌ដើម្បីប្រយោជន៍ ដល់ ព្រះបិតាក្នុងវេលានោះ ពួកបរិស័ទប្រមាណមួយយោជន៍ ដោយជុំវិញ ( មកគាល់ព្រះអង្គ ) តាមកាលដ៏គួរនោះ ។ គ្រានោះ តាបសឈ្មោះសុនន្ទៈ ដែលពួកមនុស្សរាប់អាន បានបិទ បាំងពុទ្ធបរិស័ទទាំងអស់ ដោយផ្កាទាំងឡាយ ។ កាលព្រះ សម្មាសម្ពុទ្ធ ទ្រង់ប្រកាសសច្ចៈទាំង ៤ ក្នុងមណ្ឌបដ៏ហើយ ដោយផ្កាដ៏ប្រសើរ ពួកបរិស័ទមួយសែនកោដិ ក៏បានសម្រេច ធម្មាភិសម័យ ។ ព្រះសម្ពុទ្ធ ទ្រង់បង្អុរភ្លៀងគឺព្រះធម៌ អស់ ៧ យប់ ៧ ថ្ងៃ លុះដល់ថ្ងៃទី ៨ ព្រះជិនស្រី ក៏ទ្រង់បានទំនាយនូវ តាបសឈ្មោះសុនន្ទៈថា សុនន្ទតាបសនេះ កាលអន្ទោលទៅ ក្នុងភពគឺទេវលោក ឬមនុស្ស​លោក នឹងបានជាអ្នកប្រសើរ ជាងទេវតា ទាំងជាងមនុស្សទាំងអស់ នឹងអន្ទោលទៅក្នុងភព ទាំងឡាយ ។ លុះដល់រវាងមួយសែនកប្ប នឹងមានព្រះសម្ពុទ្ធ ព្រះនាមគោតម កើតឡើងក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ។ សុនន្ទតាបសនេះ នឹងបានជាទាយាទក្នុងធម៌ ជាឱរស ជាធម្មនិម្មិត ជាសាវ័កឈ្មោះបុណ្ណៈ ជាបុត្តនៃនាង មន្តានី របស់ព្រះសាស្តានោះ ។ លុះព្រះសម្ពុទ្ធ បានព្យាករ សុនន្ទតាបស​យ៉ា់ង​នេះហើយ បានញុំាងជនទាំងពួងឲ្យរីករាយ ទ្រង់សម្តែងតាមកម្លាំង របស់ព្រះអង្គ ។ វេលានោះ ពួកបរិស័ទបានប្រណមអញ្ជលីនមស្ការចំពោះសុនន្ទតាបស សុនន្ទ តាបសក៏ធ្វើសក្ការបូជាចំពោះព្រះសម្ពុទ្ធ រួចហើយទើបធ្វើ គតិរបស់ខ្លួនឲ្យស្អាត ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមុនី (ព្រះនាមបទុមុត្តរៈ) ក៏មានបំណងក្នុងវេលានោះថា អាត្មាអញ នឹងបានឃើញព្រះគោតមយ៉ាងណា នឹងធ្វើសក្ការបូជាយ៉ាង នោះ ។ លុះខ្ញុំគិតយ៉ាងនេះរួចហើយ ទើបគិត រកបុញ្ញកិរិយាវត្ថុ ដែលខ្ញុំគួរធ្វើថា អាត្មាអញនឹងប្រព្រឹត្ត​អំពើអ្វីហ្ន៎ ក្នុងបុញ្ញក្ខេត្ត ដ៏ប្រសើរ ។ ឯភិក្ខុជាអ្នកសូត្រអង្គនេះ ព្រះនាមព្រះភាគបាន តាំង​ថា ជាអ្នកប្រសើរខាងព្រះវិន័យ ជាងភិក្ខុអ្នកសូត្រទាំងពួង ក្នុងសាសនា ដូច្នេះអាត្មា​អញ​ នឹងប្រាថ្នាយកតំណែងនោះ ។ ទ្រព្យរបស់អាត្មាអញនេះ ច្រើនណាស់ រាប់មិនអស់ឧបមា​ដូច សាគរ បុគ្គលមិនអាចនឹងឲ្យញាប់ញ័រ បានឡើយ ហេតុនេះ អាត្មាអញ គួរសាងអារាមថ្វាយព្រះសម្ពុទ្ធដោយទ្រព្យនោះ ។ ខ្ញុំបានសាងអារាមមួយ ឈ្មោះ សោភនៈ នៅខាងមុខទីក្រុង ឲ្យជាអារាមសម្រាប់សង្ឃ អស់ចំនួនមួយសែនកហាបណៈ ។ ខ្ញុំបានសាងផ្ទះមានកំពូលផង ប្រាសាទវែងផង មណ្ឌបផង ប្រាសាទមានដំបូលរលីងផង គុហាផង ទីចង្រ្កមដ៏ល្អផង ក្នុង អារាមរបស់សង្ឃ ។ មួយទៀត ខ្ញុំបានសាងរោងកម្តៅកាយ រោងភ្លើង រោងទឹក បន្ទប់សម្រាប់ ស្រង់ទឹក ថ្វាយចំពោះព្រះ ភិក្ខុសង្ឃ ។ ខ្ញុំបានថ្វាយជើងម៉ាតាំង គ្រឿងប្រើប្រាស់ ភាជន៍ ភេសជ្ជៈ ទាំងអស់នុ៎ះ សម្រាប់អារាម ។ ខ្ញុំបានតម្កល់ទុក បុគ្គលអ្នករក្សា ឲ្យគេធ្វើកំពែងយ៉ាងមាំ ( ការពារ ) កុំឲ្យមាន សត្រូវណាមួយ មកបៀតបៀនព្រះអង្គ ទ្រង់ជាតាទិបុគ្គល មានព្រះហឫទ័យស្ងប់រម្ងាប់ ។ ខ្ញុំបានឲ្យគេសាងអាវាស ជា អារាមសម្រាប់សង្ឃ អស់ចំនួនទ្រព្យមួយសែន លុះសាងអារាមមាន សភាពស្តុកស្តម្ភរួចហើយ ក៏បានបង្អោនថ្វាយដល់ ព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះមុនី អារាមខ្ញុំបានឲ្យគេសាង ស្រេចហើយ សូមព្រះអង្គទទួលយក បពិត្រព្រះធីរៈ ខ្ញុំព្រះអង្គ នឹងថ្វាយទាន ចំពោះព្រះអង្គ បពិត្រព្រះអង្គមានចក្ខុ សូមព្រះ អង្គទ្រង់ទទួលនិមន្ត ។ ព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវសត្វលោក ទ្រង់គួរទទួលយក នូវគ្រឿង បូជា ទ្រង់ទទួលនិមន្តហើយ ព្រោះទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ។ លុះខ្ញុំបានដឹងថា ព្រះអង្គទ្រង់ទទួល និមន្តហើយ ទើបចាត់ ចែងនូវភោជនាហារ បម្រុងថ្វាយដល់ព្រះសព្វញ្ញូ ទ្រង់ស្វែងរក គុណដ៏ធំ រួចហើយទើបក្រាបទូលភត្តកាល ។ លុះខ្ញុំក្រាប ទូលនូវភត្តកាលរួចហើយ ទើបព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ស្តេចមកកាន់អារាមរបស់ខ្ញុំ ( មួយអន្លើ ) ដោយព្រះខីណាស្រព ប្រមាណមួយពាន់អង្គ ។ ខ្ញុំដឹងនូវវេលាដែលព្រះ អង្គ ទ្រង់គង់ស៊ប់ហើយ ក៏បានញុំាងព្រះអង្គ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយនឹងទឹក លុះខ្ញុំដឹងនូវវេលាដែល ព្រះអង្គសោយ ស្រេចហើយ ទើបក្រាបបង្គំទូលនូវពាក្យនេះថា បពិត្រព្រះ មហាមុនី ខ្ញុំព្រះអង្គបានជាវទីដី អស់តម្លៃមួយសែនកហាបណៈ បានឲ្យគេសាងអារាម ឈ្មោះសោភនៈ ដោយតម្លៃកហាបណៈ ប៉ុណ្ណេះដែរ សូមព្រះអង្គទ្រង់ទទួល ។ ដោយការថ្វាយភូមិនេះ ផង ដោយការតម្កល់ចេតនាទាំងនេះផង ខ្ញុំព្រះអង្គកាលទៅ កើតក្នុងភព ( ណា ៗ ) សូមឲ្យបានសម្រេច តាមដែលខ្ញុំព្រះ អង្គប្រាថ្នា ។ ព្រះសម្ពុទ្ធទ្រង់បានទទួលសង្ឃារាម ដែលខ្ញុំបានសាងល្អ ហើយ ព្រះអង្គគង់កណ្តាលនៃជំនុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់ នូវព្រះពុទ្ធដីការនេះថា បុគ្គលណា បានថ្វាយសង្ឃារាម ដែល ខ្លួនបានសាងល្អហើយ ដល់ព្រះពុទ្ធ តថាគតនឹងព្យាករបុគ្គល នោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ ។ សេនាមាន អង្គ ៤ គឺ ដំរី សេះ រថ ពលថ្មើរជើង រមែងចោមបុគ្គលនេះ ជានិច្ច នេះជាផលនៃសង្ឃារាម ។ ដូរ្យដន្ត្រី ៦០ ពាន់ និងស្គរ ប្រដាប់ល្អហើយ រមែង​ចោម​រោម​បុគ្គលនេះជានិច្ច នេះជាផល នៃសង្ឃារាម ។ ពួកនារី ចំនួន ៨៦ ពាន់ ស្អិតស្អាងល្អហើយ សឹងស្លៀកសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កណ្ឌល ជាវិការៈនៃកែវមណី ។ ( នារីទាំងនោះ ) មានមុខស្រស់រីករាយ មានសរីរៈល្អ មានចង្កេះរៀវ រមែងចោមរោមបុគ្គលនេះជានិច្ច នេះផលនៃសង្ឃារាម ។ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាធំជាងទេវតា សោយទេវរាជ្យ អស់ ចំនួនមួយពាន់ដង ។ នឹងបានសម្បត្តិទាំងពួង ដែលទេវរាជ គប្បីបាន ជាអ្នកមានភោគៈមិនខ្វះខាត ហើយសោយរាជ្យក្នុង ឋានទេវលោក ។ នឹងបានជាស្តេចចក្រពត្តិក្នុងដែន អស់មួយ ពាន់ដង នឹងបានជាស្តេច ផែនដីដ៏ស្តុកស្តម្ភ គណនារាប់មិន បាន ។ លុះដល់មួយសែនកប្បទៀត ព្រះគោតមបរមគ្រូ កើត ក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ។ បុគ្គលនេះ នឹងបានជាឱរស ជាទាយាទ ក្នុងធម៌ ជាធម្មនិម្មិត មាននាមថា ឧបាលិ នឹងបានជាសាវ័ក នៃព្រះសាស្តាអង្គនោះ ។ នឹងដល់នូវ ត្រើយ ក្នុងព្រះវិន័យផង ឈ្លាសវៃក្នុងហេតុនិងមិនមែនហេតុ ផង ទ្រទ្រង់នូវសាសនា របស់ព្រះជិនស្រី ទាំងជាបុគ្គលមិន មានអាសវៈ ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់ជ្រាបដំណើរនុ៎ះសព្វគ្រប់ហើយ ទ្រង់គង់ក្នុងកណ្តាលនៃ ភិក្ខុសង្ឃ ហើយនឹងតាំងឧបាលិនុ៎ះ ក្នុងឋានៈជាឯតទគ្គៈ ។ ខ្ញុំប្រាថ្នានូវសាសនា គឺពាក្យប្រៀនប្រដៅ របស់ព្រះអង្គ អាស្រ័យនូវកប្បរាប់មិនបាន ប្រយោជន៍គឺការអស់ទៅនៃសញ្ញោជនៈទាំងពួងនោះ ខ្ញុំក៏បានសម្រេចហើយ ។ បុរសជាប់ក្នុងដែក អណ្តោត ត្រូវរាជទណ្ឌគម្រាមហើយ មិនបានស្រួល ក្នុងដែក អណ្តោត ប្រាថ្នាចង់ឲ្យរួចវិញ ដូចម្តេចមិញ ។ បពិត្រព្រះអង្គ មានព្យាយាមធំ ខ្ញុំព្រះអង្គត្រូវអាជ្ញាគឺភពគម្រាមហើយ ជាប់ នៅហើយ ក្នុងដែកអណ្តោត គឺកម្មឋិតនៅហើយ ដោយ កម្លាំងវេទនា គឺសេចក្តីស្រេកឃ្លាន ។ មិនបានស្រួល ក្នុងភព ក្តៅក្រហាយដោយភ្លើងទាំង ៣ ស្វែងរកឧបាយ ដើម្បីនឹងរួច ស្រឡះ ដូចបុរសដែលប្រាថ្នាដើម្បីរួច ចាករាជទណ្ឌ យ៉ាងនោះ ។ មួយទៀត បុរសអ្នកក្លៀវក្លា ត្រូវពិសបៀតបៀនហើយ គេ ក៏គប្បីស្វែងរកនូវឱសថ ជាឧបាយដើម្បីបន្សាបនូវពិស ។ កាលស្វែងរក ក៏បានឃើញនូវឱសថ ដែលជាគ្រឿង បន្សាប នូវពិស ក៏ផឹកនូវឱសថនោះ ហើយក៏បានសេចក្តីសុខ ព្រោះរួច ផុតអំពីពិស យ៉ាងណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមដ៏ ធំ ខ្ញុំព្រះអង្គ ក៏ដូចជាជនអ្នកលង់នៅក្នុងពិស ត្រូវអវិជ្ជាបៀត បៀនហើយ បានស្វែងរកឱសថគឺព្រះសទ្ធម្ម ។ កាលស្វែងរក ឱសថគឺធម៌ ក៏ប្រទះនូវសាសនា របស់ព្រះសក្យមុនីសម្ពុទ្ធ ជា ឱសថគឺសច្ចៈ ដ៏ប្រសើរបំផុត ជាថ្នាំសម្រាប់បន្ទោរបង់នូវសរ ទាំងពួង ។ ខ្ញុំព្រះអង្គ បានផឹកឱសថគឺធម៌ ហើយដកនូវពិស ទាំងពួងចោលចេញ ក៏បានឃើញព្រះនិញ្វន ជាគុណឥតមាន ចាស់ស្លាប់ មានសភាពត្រជាក់ក៏យ៉ាងនោះដែរ ។ បុរសត្រូវ ខ្មោចគម្រាមហើយ ត្រូវគ្រោះថ្នាក់គឺខ្មោចបៀតបៀនហើយ គប្បីស្វែងរកពេទ្យ សម្រាប់ចាប់ខ្មោច ដើម្បីឲ្យរួចផុតអំពី ខ្មោច ។ បុរសនោះ កំពុងតែស្វែងរក ក៏បានឃើញបុគ្គល អ្នក ឈ្លាសវៃ ក្នុងវិជ្ជាចាប់ខ្មោច បុគ្គលនោះ ក៏បានបំបរបង់ខ្មោច ព្រមទាំងធ្វើឫសគល់ឲ្យវិនាស អំពីបុរសនោះចេញ យ៉ាង ណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គត្រូវគ្រោះ ថ្នាក់គឺងងឹតបៀតបៀនហើយ ក៏ខំស្វែងរកពន្លឺគឺញាណ ដើម្បី ឲ្យផុតអំពីងងឹត ក៏បានប្រទះឃើញព្រះសក្យមុនី ទ្រង់ជម្រះ ងងឹត គឺកិលេសរួចហើយ ព្រះអង្គទ្រង់កម្ចាត់ងងឹត របស់ខ្ញុំ ព្រះអង្គដូចជាពេទ្យចាប់ខ្មោច បានបណ្តេញបង់នូវខ្មោចចេញ ។ ខ្ញុំព្រះអង្គបានផ្តាច់បង់ នូវខ្សែគឺសង្សារ ហាមឃាត់នូវខ្សែ គឺ តណ្ហា ដកចោលនូវភពទាំងអស់ ប្រៀបដូចពេទ្យចាប់ខ្មោច (បៀតបៀនខ្មោច) ឲ្យអស់ឫសគល់ ក៏យ៉ាងនោះដែរ ។ សត្វ គ្រុឌ ឆាបយកពួកនាគ ជាចំណីរបស់ខ្លួន ធ្វើមហាស្រះ ទំហំ ១០០ យោជន៍ ដោយជុំវិញ ឲ្យរំភើបញាប់ញ័រ ។ លុះគ្រុឌនោះ ឆាបយកនាគ ធ្វើឲ្យមានក្បាលចុះក្រោម ឲ្យបានសេចក្តីលំបាក ហើយនាំយកទៅកាន់ទី តាមសេចក្តីប្រាថ្នារបស់ខ្លួន យ៉ាងណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គ មានកម្លាំងខ្លាំងដូចគ្រុឌ ខ្ញុំព្រះអង្គកំពុងស្វែងរក អសង្ខតធម៌ គឺព្រះនិញ្វន ហើយបានខ្ជាត់ទោសចោលចេញ អស់ហើយ ។ ខ្ញុំព្រះអង្គ បានឃើញព្រះធម៌ដ៏ប្រសើរ ជាចំណែកនៃសេចក្តី ស្ងប់រម្ងាប់ មិនមានគុណជាតដទៃប្រសើរលើស ហើយកាន់ យកនូវធម៌នោះ ដូចគ្រុឌឆាបយកនាគ ក៏យ៉ាងនោះដែរ ។ វល្លិ ឈ្មោះអាសាវតី កើតក្នុងចិត្តលតាវ័ន កន្លងទៅមួយពាន់ឆ្នាំ វល្លិនោះក៏កើតផ្លែមួយឡើង ។ ពួកទេវតា ( ក្នុងឋានតាវត្តឹង្ស ) តែងនាំគ្នាចូលទៅអង្គុយជិត វល្លិនោះ ដែលមានផ្លែយូរ ៗ ម្តង តាមពិត វល្លិឈ្មោះអាសាវតីនោះ មានផ្លែដ៏ឧត្តម ជាទីពេញ ចិត្តរបស់ពួកទេវតាយ៉ាងនេះ ។ ចំណែកខាងខ្ញុំព្រះអង្គ ខំបម្រើ ព្រះមុនីអង្គនោះរាប់សែនកប្ប ( ប៉ុណ្ណោះ ) តែងនមស្ការ រាល់ ព្រឹកល្ងាចដូចជាពួកទេវតា តែងចូលទៅអង្គុយជិតវល្លិអាសាវតី ។ ការបម្រើ ( របស់ខ្ញុំព្រះអង្គ ) មិនឥតអំពើ ទាំងការ នមស្ការ ក៏មិនជាមោឃៈ ពុទ្ធុប្បាទក្ខណៈ ក៏មិនបានប្រព្រឹត្ត កន្លងនូវខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង ។ ឥឡូវនេះ ខ្ញុំព្រះ អង្គត្រិះរិះទៅមិនឃើញបដិសន្ធិ ក្នុងភពថ្មីទៀតទេ ខ្ញុំព្រះអង្គ មិនមានឧបធិក្កិលេស រួចស្រឡះ ចាកសង្សារ មានចិត្តស្ងប់ រម្ងាប់ ។ ធម្មតាផ្កាឈូក តែងរីកដោយសាររស្មីនៃព្រះអាទិត្យ យ៉ា់ងណាមិញ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គបាន រីកដោយសាររស្មីព្រះពុទ្ធ ក៏យ៉ាងនោះដែរ ។ កំណើតកុកស មិនមានឈ្មោល សព្វ ៗ កាល ទេ កាលបើមេឃគម្រាម ( ផ្គរ លាន់ ) កុកទាំងនោះ ក៏កាន់យកនូវគ័ភ៌ សព្វ ៗ កាល ។ កុក ទាំងនោះ ទ្រទ្រង់គ័ភ៌អស់កាលដ៏យូរ ដរាបទាល់តែមេឃលែង គម្រាម ទាល់តែមេឃបង្អុរភ្លៀង ទើបកុកទាំងនោះរួចផុតចាក ភារៈ យ៉ាងណាមិញ ។ កាលព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ គម្រាមដោយមេឃគឺធម៌ ខ្ញុំព្រះអង្គបានកាន់យកនូវគ័ភ៌គឺ ធម៌ ដោយសម្លេងនៃមេឃគឺ ធម៌ ។ ខ្ញុំព្រះអង្គទ្រទ្រង់ នូវគ័ភ៌ គឺ បុណ្យរាប់សែនកប្ប មេឃគឺ ធម៌មិនគម្រាម ( ដរាបណា ) ខ្ញុំ ក៏មិនបានរួចចាកភារៈធ្ងន់ ( ដរាបនោះ ) ។ បពិត្រព្រះសក្យមុនី ពេលណាព្រះអង្គទ្រង់ គម្រាមដោយមេឃគឺធម៌ ក្នុងក្រុង កបិលព័ស្តុ ដែលជាទីត្រេកអរ ខ្ញុំព្រះអង្គក៏បានរួចចាកភារៈដ៏ ធ្ងន់យ៉ាងនោះដែរ ។ ខ្ញុំព្រះអង្គ ( បានទាំងធ្វើឲ្យជាក់ច្បាស់ ) នូវ សុញ្ញតវិមោក្ខផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង ត្រាស់ដឹងនូវធម៌ទាំងពួង គឺផលទាំង ៤ ផង ទម្លាយនូវធម៌គឺ បណ្តាញនោះផង ។ ចប់ ទុតិយភាណវារៈ ។ ខ្ញុំព្រះអង្គ ប្រាថ្នានូវសាសនារបស់ព្រះអង្គ រាប់កប្បប្រមាណ មិនបាន ប្រយោជន៍គឺចំណែកនៃសេចក្តីស្ងប់ដ៏ប្រសើរបំផុត ខ្ញុំ ព្រះអង្គបានសម្រេចហើយ ។ ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះ វិន័យ ដូចភិក្ខុអ្នកស្វែងរកនូវគុណ អ្នកសូត្រ ( ក្នុងជំនាន់សាសនាព្រះពុទ្ធ ព្រះនាមបទុមុត្តរៈនោះដែរ ) ភិក្ខុជាអ្នកមានគុណ ស្មើ នឹងខ្ញុំព្រះអង្គមិនមានឡើយ ខ្ញុំព្រះអង្គទ្រទ្រង់សាសនា ។ សេចក្តីសង្ស័យរបស់ខ្ញុំព្រះអង្គ ក្នុងវិន័យនុ៎ះផង ក្នុងខន្ធកវិន័យ ផង ក្នុង​តិកច្ឆេទផង ក្នុងបញ្ចកៈផង សូម្បីតែអក្ខរៈមួយ ឬក៏ ព្យញ្ជនៈមួយ មិនមានឡើយ ។ ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះ វិន័យទាំងពួង វាងវៃក្នុងការសង្កត់សង្កិនភិក្ខុបាបផង ក្នុងបដិកម្ម គឺការសម្តែងអាបត្តិផង ក្នុងហេតុដ៏គួរនិងមិនគួរផង ក្នុង ឱសារណកម្ម គឺហៅភិក្ខុចូលកាន់ទីប្រជុំសង្ឃ ក្នុងកាលញុំាង ភិក្ខុឲ្យចេញចាកអាបត្តិផង ។ ខ្ញុំព្រះអង្គបានរៀបទុកដាក់នូវចំណែក ក្នុងវិន័យផង ក្នុងខន្ធកៈផង ក្នុងឧភតោវិភង្គផង ហើយ គប្បីឲ្យប្រជុំចុះ ដោយកិច្ចបាន ។ ខ្ញុំព្រះអង្គ ជាអ្នកឈ្លាសវៃ ក្នុងវោហារផង វាងវៃក្នុងហេតុចម្រើននិងហេតុមិនចម្រើនផង សភាពដែលខ្ញុំព្រះអង្គ មិនចេះដឹង ( នោះ ) មិនមានឡើយ ខ្ញុំ ព្រះអង្គជាភិក្ខុខ្ពស់ឯក ក្នុងសាសនារបស់ព្រះសាស្តា ។ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គជាបុគ្គលយល់រូប ក្នុងសាសនានៃព្រះពុទ្ធជា សក្យបុត្ត ហើយបន្ទោបង់នូវកង្ខាទាំងពួង កាត់បង់នូវសង្ស័យ ទាំងអស់បាន ។ ខ្ញុំព្រះអង្គ ( ដឹងច្បាស់ ) នូវបទផង អនុបទផង អក្ខរៈផង ព្យញ្ជនៈផង ឈ្លាសវៃក្នុងហេតុសព្វអន្លើ គឺហេតុជា ទីតាំង ( ខាងដើម ) និងហេតុជាទីតាំងខាងចុង (នៃសិក្ខាបទ) ។ ព្រះរាជាមានកម្លាំងទ្រង់សង្កត់សង្កិន នូវពួកសេ្តចជាសត្រូវ លុះទ្រង់ឈ្នះសង្គ្រាមហើយ ទើបសាងទីក្រុង ក្នុងដែនដែល ទ្រង់ឈ្នះហើយនោះ ។ ទ្រង់ឲ្យជាងធ្វើកំពែង ស្នាមភ្លោះ សសរខឿនភ្លោងទ្វារនិងប៉មទាំងឡាយផ្សេង ៗ ជាច្រើន ក្នុង នគរ ។ ទ្រង់ឲ្យជាងធ្វើ នូវផ្លូវត្រឡែងកែង ផ្លូវថ្នល់ រានផ្សារជា ចន្លោះ ដែលតាក់តែងល្អ ព្រមទាំង​សភា​សម្រាប់វិនិច្ឆ័យ នូវ សេចក្តីចម្រើន និងសេចក្តីមិនចម្រើន ក្នុងនគរនោះ ។ ព្រះ រាជាអង្គនោះ ទ្រង់តាំងសេនាមាត្យដើម្បីឲ្យសង្កត់សង្កិននូវ ពួកសត្រូវ ឲ្យស្គាល់ទោសនិងមិន​មែន​ទោស ដើម្បីរក្សានូវពួក ពល ។ ព្រះរាជាអង្គនោះ ទ្រង់តាំងបុរសអ្នក រក្សានូវភណ្ឌៈ ជាអ្នកឈ្លាសវៃក្នុងការទុកដាក់ដើម្បីប្រយោជន៍ រក្សានូវ ភណ្ឌៈ ដោយព្រះរាជាបំណងថា កុំឲ្យភណ្ឌៈរបស់អាត្មាអញ វិនាសទៅបានឡើយ ។ បុរសនោះជា អ្នកមានចិត្តស្វាមីភក្តិ ចំពោះព្រះរាជា ព្រោះព្រះរាជា ប្រាថ្នាការចម្រើនដល់បុរស ណា ទ្រង់ក៏ព្រះរាជទាននូវឥស្សរៈ ក្នុងការវិនិច្ឆ័យអធិករណ៍ ដល់បុរសនោះ ដើម្បីប្រតិបត្តិ កុំឲ្បែកមិត្ត ។ ព្រះរាជានោះ ទ្រង់តាំងបុរសអ្នកវាងវៃ ក្នុងឧប្បាទហេតុ ទាំងឡាយផង ក្នុង និមិត្តទាំង​ឡាយ​ផ​ង ក្នុងលក្ខណៈទាំងឡាយផង ជាអ្នកបង្រៀន មន្ត ចេះចាំមន្ត ក្នុងឋានៈជាបុរោហិត ។ ព្រះ​រាជាបរិបូណ៌ ដោយអង្គទាំងឡាយនុ៎ះហើយ ទើបហៅថាក្សត្រិយ៍ បុរសទាំង នោះតែងរក្សាព្រះរាជានោះ សព្វ ៗ កាល ដូចសត្វចាកក្រពាក រក្សាក្រុមញាតិ ដែលដល់សេចក្តីទុក្ខ ។ បពិត្រ​ព្រះអង្គ មាន ព្យាយាមធំ អ្នកផងតែងហៅព្រះអង្គថា ធម្មរាជរបស់សត្វ លោក ព្រមទាំងទេវលោក ដូចក្សត្រិយ៍ដែលកម្ចាត់សត្រូវ ហើយ ដូច្នោះដែរ ។ ព្រះធម្មរាជនោះទ្រង់ញាំញីនូវពួកតិរ្ថិយ ទាំងឡាយផង នូវមារព្រមទាំងសេនាផង ទ្រង់ទម្លាយមោហន្ធ ការដ៏ងងឹត រួចហើយយកសាងធម្មនគរ ។ បពិត្រព្រះអង្គមាន បញ្ញាជាគ្រឿងទ្រទ្រង់ ឯក្នុងធម្មនគរនោះ មានសីលជាកំពែង មានញាណរបស់ព្រះអង្គ ជាក្លោងទ្វារ មានសទ្ធារបស់ព្រះអង្គ ជាសសរខឿន មានការសង្រួម ជានាយឆ្នាំទ្វារ ។ បពិត្រព្រះ មុនី សតិប្បដ្ឋានជាប៉ម បញ្ញារបស់ព្រះអង្គ ជាផ្លូវថ្នល់ ឥទ្ធិបាទ ជាផ្លូវត្រឡែងកែង ថ្នល់គឺពោធិបក្ខិយធម៌ទាំង ៣៧ ព្រះអង្គ ទ្រង់និមិ្មតទុកល្អហើយ ។ ព្រះសូត្រ ព្រះអភិធម្ម និងព្រះវិន័យ ពុទ្ធវចនៈមានអង្គ ៩ ទាំងអស់នុ៎ះ ជាធម្មសភារបស់ព្រះអង្គ ។ សុញ្ញតវិហារ អនិមិត្តវិហារ អប្បណិហិតវិហារ ការមិនមាន តណ្ហា ជាគ្រឿងញាប់ញ័រ និងការរំលត់ទុក្ខ នេះជាធម្មកុដិ របស់ព្រះអង្គ ។ ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញា ដែល ព្រះអង្គតាំងទុកហើយ ជាអ្នកវាងវៃក្នុងប្រាជ្ញា មានឈ្មោះថា សារីបុត្ត ជាធម្មសេនាបតីរបស់ព្រះអង្គ ។ បពិត្រព្រះមុនីព្រះ ថេរៈដែលឈ្លាសវៃ ក្នុងចុតូបបាតញ្ញាណ គឺប្រាជ្ញាដែលដឹងនូវ ចុតិនិងបដិសន្ធិរបស់សត្វ ដល់នូវត្រើយនៃឫទ្ធិ មានឈ្មោះថា កោលិត ជាបុរោហិតរបស់ព្រះអង្គ ។ បពិត្រព្រះមុនី ព្រះថេរៈ ឈ្មោះកស្សប អ្នកទ្រទ្រង់វង្សបុរាណ មានតេជះដ៏ខ្ពង់ខ្ពស់ ដែលគេគ្របសង្កត់បានដោយក្រ ប្រសើរក្នុងគុណ មានការ កម្ចាត់បង់នូវទោសជាដើម គឺទ្រទ្រង់ធុតង្គទាំង ១៣ ជាអ្នក សម្រាប់ពិភាក្សារបស់ព្រះអង្គ ។ បពិត្រព្រះមុនី ព្រះថេរៈជា ពហូស្សុត អ្នកទ្រទ្រង់ធម៌ ចេះចាំពុទ្ធវចនៈទាំងអស់ក្នុងសាសនា មាននាមថាអានន្ទ ជាអ្នករក្សាធម៌របស់ព្រះអង្គ ។ ព្រះមានព្រះភាគរបស់ខ្ញុំ ជាអ្នកស្វែងរកគុណដ៏ធំ ទ្រង់ប្រទានការ វិនិច្ឆ័យក្នុងវិន័យ ដែលវិញ្ញុភិក្ខុទាំងឡាយ សម្តែងហើយដល់ខ្ញុំ ព្រះអង្គ រំលងព្រះថេរៈទាំងអស់នុ៎ះ ។ ពុទ្ធសាវ័កណាមួយសួរ បញ្ហាក្នុងវិន័យ ( នឹងខ្ញុំព្រះអង្គ ) ខ្ញុំព្រះអង្គមិនបាច់គិត ក្នុងបញ្ហា នោះទេ ខ្ញុំព្រះអង្គប្រាប់សេចក្តីនោះតែម្តង ។ ពុទ្ធក្ខេត្ត កំណត់ ត្រឹមណា វៀរលែងតែព្រះមហាមុនីចេញ មិនមានភិក្ខុណានឹង ស្មើដោយខ្ញុំព្រះអង្គក្នុងវិន័យ តើនឹងមានភិក្ខុប្រសើរ លើសខ្ញុំ ព្រះអង្គពីណា ។ ព្រះគោតមទ្រង់គង់ ក្នុងកណ្តាលជំនុំភិក្ខុ សង្ឃ ហើយទ្រង់ប្រកាស យ៉ាងនេះថា ភិក្ខុណា​មួយ​ជាអ្នក ស្មើដោយឧបាលិ ក្នុងវិន័យនិងខន្ធកៈ មិនមានឡើយ ។ សត្ថុសាសនាមានអង្គ ៩ ដែលព្រះអង្គសម្តែងហើយ ទាំងអម្បាល មាណ ខ្ញុំព្រះអង្គជាអ្នកឃើញឫសគល់ របស់វិន័យ (កាត់បង់) នូវសេចក្តីជាប់ជំពាក់ទាំងពួង ដែលព្រះអង្គសម្តែងហើយក្នុង វិន័យ ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់ រំលឹកឃើញនូវអំពើរបស់ខ្ញុំ ហើយគង់ក្នុងភិក្ខុសង្ឃ ទ្រង់ តម្កល់ខ្ញុំក្នុងទីជាឯតទគ្គៈ ។ ខ្ញុំបានប្រាថ្នាយកនូវ តំណែងនេះ រាប់សែនកប្បមកហើយ ឥឡូវនេះ ប្រយោជន៍នោះ ខ្ញុំបាន សម្រេចហើយ ខ្ញុំបានដល់នូវត្រើយ ក្នុងព្រះវិន័យហើយ ។ កាលពីដើម ខ្ញុំជានាយខ្មាន់ព្រះកេស ជាអ្នកបណ្តុះសេចក្តី ត្រេកអរ ដល់ពួកសក្យៈ លះបង់កំណើតនោះចោលចេញ បាន មកជាបុត្ត របស់ព្រះមហេសីសម្ពុទ្ធវិញ ។ ក្នុងកប្បទី ២ រាប់ អំពីភទ្រកប្បនេះទៅ មានក្សត្រិយ៍ឈ្មោះអញ្ជសៈ មានតេជះ រកទីបំផុតគ្មាន មានយសរាប់មិនបាន ជាម្ចាស់ផែនដី មាន ទ្រព្យច្រើន ។ ខ្ញុំជាព្រះរាជបុត្តរបស់ព្រះរាជានោះ ជាក្សត្រិយ៍ ឈ្មោះចន្ទនៈ ជាអ្នករឹងត្អឹង ដោយស្រវឹងព្រោះជាតិផង ដោយ ស្រវឹងព្រោះយសស័ក្តនិងភោគៈផង ។ មានពួកដំរីមាតង្គៈចំនួន ១ សែន សុទ្ធតែចុះប្រេង ដោយហេតុ ៣ ប្រការ ដ៏ប្រដាប់ ដោយគ្រឿងអលង្ការទាំងពួង ចោមរោមខ្ញុំ សព្វ ៗ កាល ។ វេលានោះ ខ្ញុំមានពួកពលរបស់ខ្លួនចោមរោមហើយ ប្រាថ្នាទៅ កាន់ឧទ្យាន ឡើងជិះដំរីឈ្មោះសិរិកៈ ចេញអំពីនគរទៅ ។ ស្រាប់តែមាន ព្រះបច្ចេកសម្ពុទ្ធ ព្រះនាមរេវតៈ ទ្រង់បរិបូណ៍ ដោយ​ចរណៈ មានទ្វារគ្រប់គ្រង សង្រួមល្អ បាននិមន្តមកចំពោះមុខខ្ញុំ ។ វេលានោះ ខ្ញុំបានបរដំរី​ឈ្មោះសិរិកៈ ទៅឲ្យបៀតបៀនព្រះសម្ពុទ្ធ លំដាប់នោះ ដំរីក៏ក្រោធខឹងមិនលើកជើង ។ លុះ​ខ្ញុំឃើញដំរីមានចិត្តខឹង ក៏ក្រេវក្រោធនឹងព្រះពុទ្ធជាម្ចាស់ បៀតបៀនព្រះសម្ពុទ្ធហើយ ក៏ទៅក្នុងឱទ្យាន ។ ខ្ញុំមិនបាននូវ សេចក្តីសុខស្រួល ក្នុងឱទ្យាននោះ ក្បាល ( របស់ខ្ញុំ ) ហាក់ដូច ជាភ្លើងឆេះ ខ្ញុំក្តៅអន្ទះអន្ទែង ដោយសេចក្តីក្រហល់ក្រហាយ ដូចត្រីជាប់សន្ទូច ។ ផែនដីដែលមានសាគរជាទីបំផុត ហាក់ដូច ជាដុតកំដៅខ្ញុំ ទើបខ្ញុំចូលទៅកាន់សំណាក់នៃព្រះបិតា ហើយ ក្រាបបង្គំទូលថា យើងខ្ញុំបៀតបៀនព្រះពុទ្ធសយម្ភូណា ដូច បុគ្គលបៀត​បៀន​អាសិរពិស ដែលកំពុងក្រោធ ឬដូចបុគ្គល បៀតបៀនគំនរភ្លើង ដែលឆេះរាលមក ឬក៏ដូចបុគ្គលបៀត បៀនដំរីមានភ្លុក ដែលចុះប្រេង ។ ព្រះពុទ្ធជាម្ចាស់អង្គនោះ មានតបៈដ៏ខ្ពង់ខ្ពស់ក្លៀវក្លា ជាព្រះជិនស្រី យើងខ្ញុំបៀតបៀន ហើយ យើងខ្ញុំទាំងអស់គ្នានឹងវិនាស យើងខ្ញុំនឹងញុំាងព្រះសយម្ភូ ជាមុនីអង្គនោះ ឲ្យអត់ទោស ។ ប្រសិនបើយើងខ្ញុំ នឹង មិនបានញុំាងព្រះពុទ្ធ ដែលមានខ្លួនទូន្មានហើយ មានព្រះហឫទ័យខ្ជាប់ខ្ជួននោះ ឲ្យអត់ទោសទេ ដែនរបស់យើងខ្ញុំ មុខជា វិនាសថយពីថ្ងៃទី ៧ ទៅមិនខាន ។ ក្សត្រិយ៍ ៤ ព្រះអង្គ ព្រះ នាមសុមេខលៈ ១ កោសិយៈ ១ សិគ្គវៈ ១ សត្តកៈ ១ ជាមួយ នឹងពួកសេនានោះ បានបៀតបៀនឥសីទាំងឡាយ ហើយដល់នូវ សេចក្តីវិនាស ។ ពួកឥសីអ្នកសង្រួម ប្រព្រឹត្តព្រហ្មចរិយធម៌ ក្រោធខឹងក្នុងកាលណា រមែងធ្វើសត្វលោក ព្រមទាំងទេវ លោក ទាំងសមុទ្រនិងភ្នំឲ្យវិនាសទៅបាន ។ ខ្ញុំបានប្រជុំពួក បុរសក្នុងទី ៣ ពាន់យោជន៍ បានចូលទៅគាល់ព្រះសយម្ភូ ដើម្បីនឹងសម្តែងទោស ។ ពួកបុរសទាំងពួង ស្លៀកសំពត់ទទឹក មានក្បាលទទឹក ធ្វើក្រពុំម្រាមដៃ ក្រាបទៀបព្រះពុទ្ធ ហើយ ទូលថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គអត់ទោស (ព្រោះ) ជនសូមទោសនឹងព្រះអង្គ សូមព្រះអង្គរម្ងាប់ក្រវល់ ក្រវាយ សូមព្រះអង្គកុំធ្វើដែន ( របស់យើងខ្ញុំ ) ឲ្យវិនាស ឡើយ ។ ( ប្រសិនបើព្រះអង្គមិនអនុគ្រោះទេ ) ពួកបុរសទាំង អស់ ព្រមទាំងទេព្តានិងមនុស្ស ទាំងអ្នកធ្វើទាន ទាំងអ្នកថែ រក្សា គេនឹងយកញញួរដែក មកទម្លាយអម្បែងក្បាលយើងខ្ញុំ សព្វ ៗ កាល ។ ( ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ) ភ្លើងមិនឋិតនៅ ក្នុងទឹក ពូជមិន ដុះលើថ្មភ្នំ ដង្កូវមិនឋិត​នៅ​ក្នង​ឱសថ សេចក្តី ក្រោធមិនកើតក្នុងព្រះពុទ្ធ ។ ផែនដីមិនកម្រើក សមុទ្រសាគរ ប្រមាណមិនបាន អាកាសរកទីបំផុតគ្មាន យ៉ាងណាមិញ ព្រះ ពុទ្ធទាំងឡាយ មានព្រះហឫទ័យមិនរំជួយញាប់ញ័រ ក៏យ៉ាង នោះដែរ ។ ព្រះពុទ្ធទាំងឡាយមានព្យាយាមធំ មានខ្លួនទូន្មាន ទ្រងអត់ធន់ មានតបៈ ពួកបុគ្គលអ្នកអំណត់អត់ធន់ មិនមាន ការលុះក្នុងអគតិ ។ ព្រះបច្ចេកសម្ពុទ្ធ ទ្រង់ពោលដូច្នេះហើយ ទើបរម្ងាប់ ក្រវល់ក្រវាយរបស់ខ្ញុំ ហើយហោះទៅតាមអាកាសក្នុងទីចំពោះមុខមហាជន ក្នុងកាលនោះ ។ បពិត្រព្រះ អង្គមានព្យាយាម ព្រោះអំពើនោះហើយ បានជាខ្ញុំព្រះអង្គ ចូល ទៅកាន់ភាព ជាអ្នកថោកទាប លុះកន្លងជាតិនោះមកហើយ ក៏ បានចូលទៅកាន់អភយបុរី គឺព្រះនិញ្វន ។ បពិត្រព្រះអង្គមាន ព្យាយាមធំ វេលានោះ ព្រះពុទ្ធបានញុំាង ខ្ញុំព្រះអង្គ ដែលកំពុង ក្តៅក្រហាយ នៅមិនទាន់រលត់ ឲ្យបន្ទោបង់ក្រវល់ក្រវាយ ចេញ ខ្ញុំព្រះអង្គ បានញុំាងព្រះសយម្ភូ ឲ្យអត់ទោស ។ បពិត្រ ព្រះអង្គមានព្យាយាមធំ ក៏ក្នុងថ្ងៃនេះ ព្រះអង្គបានញុំាងខ្ញុំព្រះ អង្គ ដែលកំពុងក្តៅក្រហាយ ដោយភ្លើងទាំង ៣ ឲ្យរលត់ផង ឥឡូវនេះ ខ្ញុំព្រះអង្គបានដល់នូវភាពត្រជាក់ហើយ ។ លោក ទាំងឡាយណា មានការតម្កល់នូវសោតប្រសាទ លោកទាំង នោះ ចូរស្តាប់ខ្ញុំចុះ ខ្ញុំនឹងប្រាប់ប្រយោជន៍ដល់អ្នក ដូចជាចំណែក ដែលខ្ញុំបានឃើញ ។ ខ្ញុំបានមើលងាយព្រះសយម្ភូនោះ ដែល មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្រះហឫទ័យខ្ជាប់ខ្ជួន ដោយ កម្មនោះហើយ បានជាក្នុងថ្ងៃនេះ ខ្ញុំមកកើតក្នុងកំណើតថោក ទាប ។ អ្នកទាំងឡាយ កុំឲ្យខណៈឃ្លាតទៅទទេ ព្រោះបុគ្គល ដែលខណៈកន្លងហើយ រមែងសោកសៅ អ្នកទាំងឡាយគប្បី ព្យាយាម ក្នុងប្រយោជន៍របស់ខ្លួន ( ព្រោះ ) ខណៈប្រាកដដល់ អ្នកទាំងឡាយហើយ ។ ជនពួកខ្លះបានថ្នាំក្អួត ជនពួកខ្លះបានថ្នាំ បញ្ចុះ ជនពួកខ្លះបាន ថ្នាំពិសដែលខ្លាំង ជនពួកខ្លះបានឱសថ ។ ថ្នាំក្អួតសម្រាប់ ពួកបុគ្គលអ្នកប្រតិបត្តិ ( នូវមគ្គ ) ថ្នាំបញ្ចុះ សម្រាប់ពួកបុគ្គលអ្នក ឋិតនៅក្នុងផល ឱសថសម្រាប់ពួកបុគ្គលអ្នកបាននូវផល ជាអ្នកស្វែងរកបុញ្ញក្ខេត្ត ។ ពិសដែល ខ្លាំង សម្រាប់បុគ្គលអ្នកប្រតិបត្តិខុសចាកសាសនា អាសិរ ពិសដែលមានពិសកាចតែង ដុតនរៈនោះតែមួយដង ។ ពិសដ៏ ខ្លាំងដែលបុគ្គលផឹកហើយ បៀតបៀនជីវិតបានតែមួយដង ឯ បុគ្គលអ្នកប្រតិបត្តិខុសចាកសាសនា រមែងក្តៅក្រហាយ អស់ កោដិនៃកប្ប ។ គេតែងឆ្លងចាកលោក ព្រមទាំងទេវលោក ដោយការអត់ធន់ ១ ដោយការមិនបៀតបៀន ១ ដោយមាន ចិត្តមេត្តា ១ ហេតុនោះបុគ្គល មិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំង នោះ ។ ព្រះពុទ្ធទាំងឡាយ មានព្រះហឫទ័យស្មើដោយផែនដី មិនជាប់ជំពាក់ក្នុងលាភនិងអលាភ ក្នុងការរាប់អាន ក្នុងការ មើលងាយ ហេតុនោះបុគ្គល មិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំង នោះ ។ ព្រះមុនីមានហឫទ័យ ស្មើចំពោះសត្វទាំងពួង គឺទេវទត្ត ខ្មាន់ធ្នូ ចោរអង្គុលិមាល រាហុល និងដំរីធនបាល ។ ព្រះ ពុទ្ធមិនមានសេចក្តីស្អប់ជនទាំងនុ៎ះ មិនមានសេចក្តីស្រឡាញ់ ជនទាំងនុ៎ះទេ មានព្រះហឫទ័យស្មើ ចំពោះជនទាំងអស់ គឺចំពោះខ្មាន់ធ្នូ និងចំពោះឱរស ។ បុគ្គលបើឃើញសំពត់កាសាវៈ ជាទង់ជ័យរបស់ព្រះពុទ្ធ ដែលប្រឡាក់ដោយលាមក ដែលគេ ចោលហើយក្នុងផ្លូវ គប្បីធ្វើអញ្ជលីថ្វាយបង្គំ ដោយត្បូង ។ ព្រះ សម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយក្តី ក្នុងបច្ចុប្បន្ននេះក្តី ក្នុង អនាគតក្តី តែងបរិសុទ្ធ ដោយទង់ជ័យនេះ ព្រោះហេតុនោះ ព្រះ សម្ពុទ្ធទាំងនុ៎ះ បុគ្គលគប្បីនមស្ការ ។ ខ្ញុំចាំវិន័យដោយប្រពៃ គួរ តាមអធ្យាស្រ័យ របស់ព្រះសាស្តាដោយហឫទ័យ ខ្ញុំតែង នមស្ការវិន័យនោះ សព្វ ៗ កាល ។ វិន័យជាទីអាស្រ័យ វិន័យ ជាទីឈរ ទាំងជាទីចង្រ្កមរបស់ខ្ញុំ ខ្ញុំតែងដេកនៅ ក្នុងវិន័យ វិន័យជាទីគោចរ របសខ្ញុំ ។ បពិត្រព្រះអង្គមានព្យាយាមធំ ឧបាលិដល់នូវត្រើយ ក្នុងវិន័យផង ឈ្លាសវៃក្នុងសមថៈផង តែងថ្វាយបង្គំនូវព្រះ បាទារបស់ព្រះសាស្តា ។ ខ្ញុំព្រះអង្គនោះ នឹងត្រាច់ទៅ អំពីស្រុកមួយ ទៅកាន់ស្រុកមួយ អំពីបុរីមួយ ទៅកាន់បុរីមួយ ហើយនមស្ការនូវព្រះសម្ពុទ្ធផង នូវភាពនៃធម៌ ជាធម៌ដ៏ល្អផង ។ ខ្ញុំព្រះអង្គដុតកិលេសទាំងឡាយហើយ ដក ចោលនូវភពទាំងអស់ហើយ អាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះភពថ្មី មិនមានទេ ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់របស់ព្រះពុទ្ធដ៏ប្រសើរ ( នេះ ) ជាដំណើរមកដោយល្អ វិជ្ជាទាំង ៣ ខ្ញុំព្រះអង្គបានសម្រេចហើយ សាសនារបស់ព្រះ សម្ពុទ្ធ ខ្ញុំព្រះអង្គក៏បានប្រតិបត្តិហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧបាលិត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។ ចប់ ឧបាលិត្ថេរាបទាន ។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
images/articles/3236/2022-03-25_10_08_46-______________________-_Word.jpg
កបិជាតក
ផ្សាយ : ១៧ មេសា ឆ្នាំ២០២២
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យត្ថ វេរី និវសតិ ដូច្នេះជាដើម ។ កាលទេវទត្តត្រូវផែនដីស្រូប ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តត្រូវវិនាសមួយអន្លើដោយបរិស័ទ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងនោះទូលថា ដោយរឿងនេះ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តវិនាសមួយអន្លើដោយបរិស័ទ មិនមែនក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ក៏វិនាសដូចគ្នាដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងព្រះរាជឧទ្យាន ។ សូម្បីទេវទត្តក៏កើតក្នុងកំណើតស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងទីនោះដែរ ។ថ្ងៃមួយ បុរោហិតទៅកាន់ឧទ្យាន មុជទឹក រួចប្រដាប់តាក់តែង ហើយចេញទៅ (ក្នុងពេលនោះ) មានស្វាឡេះឡោះមួយទៅមុន ហើយអង្គុយលើកំពូលខ្លោងទ្វាររាជឧទ្យាន (ពេលបុរោហិតមកដល់) ក៏បន្ទោរ​បង់វច្ចៈដាក់ក្បាលបុរោហិតនោះ កាលបុរោហិតងើយមើលខាងលើ ស្វាកំហូចក៏បន្ទោរ​បង់ដាក់មុខបុរោហិតថែមមួយទៀត ។ បុរោហិតត្រឡប់ហើយ គំរាមស្វាថា យើងនឹងដឹងនូវកម្មដែល​គប្បីធ្វើដល់ឯង ដូច្នេះហើយគាត់ទៅមុជទឹកម្ដងទៀត រួចចៀសចេញទៅ ។ ពួកស្វាប្រាប់ភាពដែលបុរោហិតនោះចងពៀរដល់ព្រះពោធិសត្វ ។ ព្រះមហាសត្វគិតថា ឈ្មោះ​ថា ការនៅក្នុងលំនៅរបស់សត្រូវ រមែងមិនគួរ ហ្វូងស្វាទាំងអស់ត្រូវរត់ទៅក្នុងទីដទៃ ដូច្នេះទើបញ៉ាំងពួកស្វាឲ្យប្រាប់ដល់ស្វាទាំងមួយពាន់ ។ ស្វាដែលប្រដៅក្រ កាន់យកស្វាជាបរិវាររស់ខ្លួន (មិនចេញទៅដោយគិតថា) យើងនឹងដឹងក្នុងកាលខាងក្រោយ ដូច្នេះទើបអង្គុយ​ក្នុងទីនោះឯង ។ ព្រះពោធិសត្វនាំបរិវាររបស់ខ្លួនចូលទៅកាន់ព្រៃ ។ ថ្ងៃមួយ ទាសីអ្នកបុកស្រូវម្នាក់យកស្រូវមកហាលកម្ដៅថ្ងៃ មានពពែមួយមកស៊ីស្រូវដែលទាសីនោះហាល ហើយត្រូវប្រហារដោយអង្កត់ភ្លើង ពពែមានខ្លួនឆេះរត់ទៅ ហើយត្រដុសខ្លួននឹងខ្ទមស្មៅ ដែលអាស្រ័យនឹងរោងដំរីមួយកន្លែង ។ ភ្លើងក៏ឆេះខ្ទមស្មៅ បន្ទាប់មកឆាប់ឆេះរាលដាលដល់រោងដំរី ធ្វើឲ្យខ្នងដំរីរលាក ហ្មដំរីក៏នាំគ្នាព្យាបាលដំរី ។ ចំណែកបុរោហិតកំពុងតែពិចារណាឧបាយចាប់ស្វា ។ កាលព្រះរាជាត្រាស់សួរគាត់ដែលមកបម្រើ និងដែលបានអង្គុយហើយថា នែអាចារ្យ ដំរីទាំងឡាយរបស់យើងកើតដំបៅ ហ្មដំរីមិនដឹងការព្យាបាលសោះ តើលោកមានដឹងថ្នាំយ៉ាងណានីមួយទេ ? បុរោហិតទូលថា បពិត្រមហារាជ ទូលព្រះបង្គំ ដឹង ។ ព្រះរាជាសួរថា ថ្នាំនោះឈ្មោះអ្វី ? បុរោហិតទូលថា បពិត្រមហារាជ គឺ ខ្លាញ់ស្វា ។ ព្រះរាជាសួរថា ចុះយើងនឹងបានខ្លាញ់ស្វា ក្នុងទីណា ? បុរោហិតទូលថា ស្វាជាច្រើនមានក្នុងឧទ្យាន ។ ព្រះរាជាត្រាស់ថា អ្នកទាំងឡាយចូរសម្លាប់ស្វាក្នុងឧទ្យាន ហើយនាំយកខ្លាញ់មក ។ ពួកនាយខ្នាន់ធ្នូទៅហើយ បាញ់សម្លាប់ស្វាទាំង ៥០០ ។ ស្វាដែលជាប្រធានមួយ កាលរត់ទៅ បានត្រូវគ្រាប់ព្រួញ តែមិនដួលស្លាប់ ក្នុងទីនោះទេ ហើយទៅដល់លំនៅព្រះពោធិសត្វ ទើបដួលស្លាប់ ។ ពួកស្វាប្រាប់នូវការដែលស្វានោះត្រូវប្រហារនិងស្លាប់ហើយ ដល់ព្រះពោធិសត្វថា សត្វនោះមកដល់លំនៅរបស់ពួកយើង រួចក៏ស្លាប់ទៅ ។ ព្រះពោធិសត្វទៅអង្គុយកណ្ដាលហ្វូងស្វា ហើយពោលថា ធម្មតាបុគ្គលដែលមិនធ្វើតាមឱវាទរបស់បណ្ឌិត ហើយនៅក្នុងលំនៅរបស់សត្រូវ រមែងវិនាសយ៉ាងនេះឯង ដូច្នេះហើយ លោកក៏ពោលគាថាទាំងនេះ ដោយអំណាចពាក្យជាឱវាទដល់ហ្វូងស្វាថា យត្ថ វេរី និវសតិ, ន វសេ តត្ថ បណ្ឌិតោ; ឯករត្តំ ទ្វិរត្តំ វា, ទុក្ខំ វសតិ វេរិសុ។ បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា បណ្ឌិតមិនគប្បីនៅក្នុងទីនោះទេ (ព្រោះ) នៅក្នុងពួកបុគ្គលមានពៀរ មួយយប់ក្តី ពីរយប់ក្តី ជាទុក្ខ ។ ទិសោ វេ លហុចិត្តស្ស, បោសស្សានុវិធីយតោ; ឯកស្ស កបិនោ ហេតុ, យូថស្ស អនយោ កតោ។ បុគ្គលអ្នកមានចិត្តស្រាល គប្បីជាសត្រូវដល់សត្វអ្នកប្រព្រឹត្តតាម សេចក្តីមិនចម្រើន ដែលព្រាហ្មណ៍ធ្វើហើយ ដល់ហ្វូងស្វា ព្រោះហេតុតែស្វាមួយ ។ ពាលោវ បណ្ឌិតមានី, យូថស្ស បរិហារកោ; សចិត្តស្ស វសំ គន្ត្វា, សយេថាយំ យថា កបិ។ បុគ្គលល្ងង់ តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត ហើយរក្សាពួកក្រុម ជាអ្នកលុះអំណាចចិត្តរបស់ខ្លួន រមែងដេក (ស្លាប់) ដូចស្វានេះឯង ។ ន សាធុ ពលវា ពាលោ, យូថស្ស បរិហារកោ; អហិតោ ភវតិ ញាតីនំ, សកុណានំវ ចេតកោ។ បុគ្គលល្ងង់មានកម្លាំង ជាអ្នករក្សាពួកក្រុម មិនប្រពៃទេ មិនមានសេចក្តីចម្រើន ដល់ពួកញាតិ ដូចទទាធា្នក់ មិនជាប្រយោជន៍ដល់ពួកសត្វស្លាប (ដែលជាញាតិ) ។ ធីរោវ ពលវា សាធុ, យូថស្ស បរិហារកោ; ហិតោ ភវតិ ញាតីនំ, តិទសានំវ វាសវោ។ ឯបុគ្គលមានប្រាជា្ញ មានកម្លាំង រក្សាពួកក្រុមវិញ ទើបប្រពៃ រមែងចម្រើនដល់ពួកញាតិ ដូចជាវាសវៈ ទេវរាជ (ជាប្រយោជន៍) ដល់ពួកទេវតា ក្នុងឋានត្រៃត្រិង្ស ។ យោ ច សីលញ្ច បញ្ញញ្ច, សុតញ្ចត្តនិ បស្សតិ; ឧភិន្នមត្ថំ ចរតិ, អត្តនោ ច បរស្ស ច។ បុគ្គលណាមួយឃើញថា ខ្លួនឯងមានសីលផង មានបញ្ញាផង មានសុតៈផង (បុគ្គលនោះ) តែងប្រព្រឹត្តប្រយោជន៍ដើម្បីខ្លួន និងអ្នកដទៃ ទាំងពីរ ។ តស្មា តុលេយ្យ មត្តានំ, សីលបញ្ញាសុតាមិវ; គណំ វា បរិហរេ ធីរោ, ឯកោ វាបិ បរិព្ពជេ។ ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលបើគ្នេរគ្នាន់មើលខ្លួន មានសីល មានបញ្ញា និងសុតៈហើយ គប្បីថែរក្សាពួកក្រុម ក៏បាន គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ក៏បាន ។ ពាក្យថា បុគ្គលល្ងង់តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត សេចក្ដីថា បុគ្គលណាជាមនុស្សល្ងង់ តែសម្គាល់ខ្លួនថា អាត្មាអញជាបណ្ឌិត ហើយមិនធ្វើតាមឱវាទបណ្ឌិត លុះក្នុងអំណាចចិត្តរបស់ខ្លួន បុគ្គលនោះកាលលុះក្នុងអំណាចចិត្តរបស់ខ្លួនហើយ រមែងដេកស្លាប់ ដូចស្វាដែលប្រដៅក្រ ដេកស្លាប់នេះឯង ។ ព្រះមហាសត្វជាស្ដេចស្វាពោលកិច្ចដែលជាវិន័យនិងបរិយត្តិយ៉ាងនេះឯង ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ទុព្ពចកបិ ទេវទត្តោ អហោសិ ស្វាប្រដៅក្រ ក្នុងកាលនោះ បានមកជាទេវទត្តបរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទរបស់ស្វានោះ បានមកជាបរិស័ទរបស់ទេវទត្ត បណ្ឌិតកបិរាជា បន អហមេវ អហោសិំ ចំណែកស្ដេចស្វាដែលជាបណ្ឌិត គឺ តថាគត នេះឯង ។ កបិជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក សត្តកនិបាត កុក្កុវគ្គ បិដកលេខ ៥៩ ទំព័រ ៨៦) ថ្ងៃ អង្គារ ២ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១១ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3238/45trteryrtyew4343.jpg
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន
ផ្សាយ : ១៧ មេសា ឆ្នាំ២០២២
ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអសទិសទាន ត្រាស់ ធម្មទេសនានេះ មានពាក្យថា ទូរេ អបស្សំ ថេរោវា ដូចនេះជាដើម ។ រឿងរ៉ាវជាបច្ចុប្បន្ននិទាននោះ បានពោលពិស្ដារហើយក្នុងសិវិជាតក ក្នុង អដ្ឋកនិបាតនោះឯង ។ ក្នុងកាលនោះ ព្រះបាទបសេនទិកោសល ទ្រង់ថ្វាយបរិក្ខារគ្រប់យ៉ាង ក្នុងថ្ងៃទី ៧ ទូលសូមនូវការអនុមោទនា ។ ព្រះសាស្ដាមិនបានត្រាស់អ្វីឡើយ ស្ដេចទៅកាន់វិហារ ។ ព្រះរាជាទ្រង់យាងទៅកាន់វិហារកក្នុងវេលានៃភោជនគឺបុគ្គលគប្បីបរិភោគក្នុងវេលាព្រឹក (ក្នុងវេលាអាហារពេលព្រឹក) ហើយត្រាស់សួរថា បពិត្រព្រះអង្គដ៏ចម្រើន ព្រោះហេតុអ្វី ព្រះអង្គទើបមិនធ្វើការអនុមោទនា ? ព្រះសាស្ដាត្រាស់ថា បពិត្រមហារាជ ព្រោះបរិសទ្យមិនបរិសុទ្ធ ហើយទ្រង់សម្ដែងព្រះធម្មទេសនាដោយព្រះគាថាថា ន វេ កទរិយា ទេវលោកំ វជន្តិបុគ្គលកំណាញ់ស្វិតស្វាញមិនបានទៅកាន់ទេវលោកទេ ជាដើម ។ ព្រះរាជាទ្រង់ជ្រះថ្លាបានបូជាព្រះតថាគតដោយសំពត់ឧត្តរាសង្គៈ (សំពត់ដណ្ដប់) ដែលជាសីវេយ្យកពស្ត្រមានតម្លៃ ១ សែន ហើយស្ដេចត្រឡប់ ទៅព្រះនគរ ។ ក្នុងថ្ងៃស្អែក ភិក្ខុទាំងឡាយសន្ទនាគ្នា ក្នុងសាលាធម្មសភាថា ម្នាលអាវុសោទាំងឡាយ ព្រះរាជាក្នុងដែនកោសល ទ្រង់ថ្វាយអសទិសទាន ហើយនៅមិនឆ្អែតស្កប់ស្កល់ ដោយទានសូម្បីមានសភាពដូច្នោះ កាលព្រះ ទសពលទ្រង់សម្ដែងធម៌ហើយ បានថ្វាយសំពត់​សីវេ​យ្យកៈដែលមានតម្លៃ ១ សែនទៀត ម្នាលអាវុសោទាំងឡាយ រហូតវេលាដែលទ្រង់ថ្វាយទាននៅមិនឆ្អែតស្កប់ស្កល់ព្រះទ័យឡើយ ។ ព្រះសាស្ដាស្ដេចមកហើយ ត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ ឥឡូវនេះ ពួកអ្នកសន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងនោះ ក្រាបទូលហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដែលឈ្មោះថា ពាហិរភណ្ឌ គឺជាទានដែលបុគ្គលឲ្យហើយដោយល្អ បោរាណកបណ្ឌិតទាំងឡាយធ្វើជម្ពូទ្វីបទាំងអស់ឲ្យជាទីទួល ហើយឲ្យទានបរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ នៅមិនឆ្អែតស្កប់ស្កល់ដោយពាហិរទានឡើយ ហើយត្រាស់ទៀតថា អ្នកឲ្យរបស់ដែលជាទីស្រឡាញ់ រមែងបានរបស់ដែលជាទីស្រឡាញ់ ដូច្នេះ បណ្ឌិតទាំងឡាយទើបបានឆ្កៀលហើយនូវភ្នែកទាំង ២ ឲ្យដល់យាចកដែលមកដល់ចំពោះមុខ ហើយទ្រង់នាំអតីតនិទានមកសម្ដែងថា ៖ ក្នុងអតីតកាល ព្រះបាទសិវិមហារាជ សោយរាជ្យសម្បត្តិក្នុងអរិដ្ឋបុរនគរ ក្នុងដែនសិវិរដ្ឋ ព្រះមហាសត្វទ្រង់កើតជាព្រះឱរស របស់ព្រះបាទសិវិមហារាជនោះ ។ ព្រះញាតិវង្សទាំងឡាយ បានថ្វាយព្រះនាមថា សិវិកុមារ ។ ព្រះរាជកុមារចម្រើបវ័យហើយ បានទៅកាន់នគរតក្កសិលា សិក្សាសិល្បសាស្ត្រចប់ សព្វគ្រប់ហើយ ត្រឡប់មកសម្ដែងសិល្បសាស្ត្រថ្វាយព្រះរាជបិតាទត ហើយបានទទួលព្រះរាជទានយសជាមហាឧបរាជ ក្នុងវេលាបន្តបន្ទាប់មក កាលព្រះ រាជបិតាទ្រង់ចូលទីវង្គតហើយ ក៏បានជាព្រះរាជា ទ្រង់លះការលុះក្នុងអគតិ មិនញ៉ាំងនូវទសរាជធម៌ឲ្យកម្រើក សោយរាជ្យសម្បត្តិប្រកបដោយធម៌ ទ្រង់បានឲ្យសាងសាលទានទុក ៦ កន្លែង គឺត្រង់ទ្វារព្រះនគរ ៤ កន្លែង កណ្ដាលព្រះនគរ ១ កន្លែង និងត្រង់ទ្វារព្រះរាជនិវេសន៍ ១ កន្លែង ហើយទ្រង់ញ៉ាំង មហាទានឲ្យប្រព្រឹត្តទៅ ដោយទ្រង់បរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ ។ ក្នុងថ្ងៃ អដ្ឋមី ចាតុទ្ទសី បន្នរសី គឺថ្ងៃ ៨ ១៤១៥ ព្រះរាជាស្ដេចយាងទៅកាន់រោងទាន ទ្រង់ត្រួតពិនិត្យមើលការឲ្យទាន ជាព្រះរាជករណីយកិច្ចជាប្រចាំ ។ គ្រាមួយ ជាថ្ងៃពេញបូរមី មានតិថី ១៥ កើត ក្នុងពេលព្រឹក ព្រះបាទសិវិ ប្រថាប់លើរាជបល្ល័ង្កខាងក្រោមសមុស្សិតស្វេតច្ឆត្រ ទ្រង់ត្រិះរិះដល់ទានដែល ព្រះអង្គបានបរិច្ចាគ មិនបានឃើញពាហិរវត្ថុណាមួយដែលព្រះអង្គនៅធ្លាប់ឲ្យ ឡើយ ទើបទ្រង់ព្រះចិន្តាថា ពាហិរវត្ថុដែលឈ្មោះថា យើងនៅមិនបានបរិច្ចាគ មិនមាន ពាហិរទាននៅមិនបានញ៉ាំងយើងឲ្យត្រេកអរឡើយ យើងប្រាថ្នានឹងឲ្យអជ្ឈត្តិកទានឱហ៎្ន! ក្នុងថ្ងៃនេះ វេលាដែលយើងទៅរោងទាន យាចកណានីមួយប៉ុណ្ណោះ កុំសូមពាហិរវត្ថុឡើយ គប្បីកាន់យកនូវឈ្មោះនៃអជ្ឈត្តិកទានចុះពិតមែន ប្រសិនបើអ្នកណានីមួយ គប្បីកាន់យកនូវឈ្មោះនៃសាច់បេះដូង របស់យើងសោត យើងនឹងពុះទ្រូងដោយច្បូក នាំយកបេះដូងដែលជាទីហូរចេញនៃដំណក់ឈាមហើយឲ្យ បីដូចជា កាលដកឡើងនូវបទុមជាតិទាំងដើម ចេញអំពីទឹកដ៏ថ្លាដូច្នោះ បើអ្នកណាមួយ ចេញមាត់សូមសាច់ក្នុងសរីរៈរបស់យើង យើងនឹងពន្លះសាច់ក្នុងសរីរៈហើយឲ្យ បីដូចជាកាលឆូតនូវចន្ទន៍ក្រហម ដោយសត្រាសម្រាប់ឆូតដូច្នោះ ប្រសិនបើអ្នកណាសូមលោហិត យើងនឹងចូល ទៅក្នុងយន្តមុខ (អាវុធ) ញ៉ាំងភោជនដែលមនុស្សនាំចូលទៅហើយឲ្យពេញ ហើយឲ្យនូវលោហិត ។ ម្យ៉ាងទៀត ប្រសិនបើអ្នកណាមួយនិយាយនឹងយើងថា ការងារក្នុងផ្ទះរបស់ខ្ញុំមិនប្រព្រឹត្តទៅ ព្រះអង្គចូរធ្វើនូវការងារនៃទាសៈ ក្នុងផ្ទះ របស់ខ្ញុំ ដូច្នេះ យើងនឹងលះការតែងខ្លួនជាក្សត្រ ធ្វើខ្លួនឲ្យតាំងនៅក្នុងចំណែកខាងក្រៅតំណែង ហើយប្រកាសខ្លួនធ្វើការងាររបស់ទាសៈ ។ បើអ្នកណាសូមកែវភ្នែករបស់យើង យើងឆ្កៀលកែវភ្នែកទាំងគូឲ្យ ហាក់បីដូចជាកាលនាំចេញ នូវសាច់ត្នោត ដូច្នោះ ។ ព្រះរាជាទ្រង់ត្រិះរិះតទៅទៀតថា យំកិញ្ចិ មានុសំ ទានំ អទិន្នំ មេ ន វិជ្ជតិ យោបិ យាចេយ្យ មំ ចក្ខុំ ទទេយ្យំ អវិកម្បិតោ ។ ទានណាមួយជារបស់មនុស្ស ទាននោះ គឺអញមិនដែលឱ្យហើយ មិនមានឡើយ បើមានយាចកណាមកសូមភ្នែកអញ អញនឹងមិនញាប់ញ័រ ត្រូវតែឱ្យ (ដល់យាចកនោះ) ។ ដូចនេះហើយ ទ្រង់ស្រងដោយទឹកក្រអូប ១៦ ក្អម ទ្រង់ប្រដាប់តាក់តែងហើយដោយគ្រឿងអលង្ការទាំងពួង សោយព្រះក្រយាហារ ដែលមានរសដ៏ប្រណីតផ្សេងៗ ហើយស្ដេចប្រថាប់លើដំរីមង្គល ដែលប្រដាប់តាក់តែងហើយ ស្ដេចបានទៅកាន់រោងទាន ។ សក្កទេវរាជទ្រង់ជ្រាបអធ្យាស្រ័យរបស់ព្រះមហាសត្វ ទើបត្រិះរិះថា ថ្ងៃនេះ ព្រះបាទសិវិរាជទ្រង់ត្រិះរិះថា នឹងឆ្កៀលព្រះនេត្រព្រះរាជទានដល់យាចក ដែលមកដល់ចំពោះមុខ ព្រះអង្គនឹងអាចព្រះរាជទាន ឬមិនអាច ? កាលនឹងទ្រង់សាកល្បងព្រះបាទសិវិ ទើបទ្រង់ក្លែងភេទជាព្រាហ្មណ៍ចាស់ជរា មានភ្នែកងងឹត ក្នុងវេលាព្រះរាជាស្ដេចទៅកាន់រោងទាន បានឈរក្នុងទីខ្ពស់ មួយ លាតនូវដៃថ្វាយជយមង្គលដល់ព្រះរាជា ។ ព្រះរាជាឲ្យបញ្ឈប់ដំរីចំពោះ មុខព្រាហ្មណ៍នោះ ហើយត្រាស់សួរថា ម្នាលព្រាហ្មណ៍ លោកនិយាយអ្វី ? លំដាប់នោះ សក្កទេវរាជត្រាស់ថា បពិត្រមហារាជ លោកសន្និវាសទាំងអស់ ផ្សាយទៅដោយកិត្តិសព្ទ ដែលទៅហើយក្នុងចំណែកខាងលើ អស់កាលជានិច្ច ព្រោះអាស្រ័យអធ្យាស្រ័យ បង្អោនទៅក្នុងទានរបស់ព្រះអង្គ ចំណែកខ្ញុំព្រះ ករុណាជាមនុស្សខ្វាក់ ព្រះអង្គមានព្រះនេត្រទាំងពីរ ដូចនេះហើយ កាលនឹង ទូលសុំកែវភ្នែក ទើបត្រាស់ព្រះគាថាទី ១ ថា ទូរេ អបស្សំ ថេរោវ ចក្ខុំ យាចិតុមាគតោ កនេត្តា ភវិស្សាម ចក្ខុំ មេ ទេហិ យាចិតោ។ ខ្ញុំព្រះអង្គជាបុគ្គលចាស់ជរា មើលមិនឃើញឆ្ងាយ មកដើម្បីសុំនូវព្រះនេត្រ ខ្ញុំព្រះអង្គជាអ្នកមានភ្នែកម្ខាង កាលបើខ្ញុំសុំហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រដល់ខ្ញុំព្រះអង្គ ។ បណ្ដាបទទាំងនោះ បទថា ទូរេ សេចក្ដីថា នៅឆ្ងាយអំពីទីនេះ ។ បទថា ថេរោ សេចក្ដីថា ជាមនុស្សចាស់ អ្នកចូលដល់សេចក្ដីគ្រាំគ្រាព្រោះជរា ។ បទថា ឯកនេត្តា សេចក្ដីថា សូមព្រះអង្គទ្រង់ព្រះរាជទានព្រះនេត្រ ១ ដល់ខ្ញុំ ខ្ញុំព្រះករុណាជាអ្នកមានភ្នែកម្ខាង នឹងមានទាំងពីរខាងបានដោយវិធីនេះ ។ ព្រះមហាសត្វទ្រង់ស្ដាប់ពាក្យនោះហើយ បានត្រិះរិះថា យើងអង្គុយគិត លើប្រាសាទ ឥឡូវមកទាន់ពេលតែម្ដង នេះជាលាភរបស់យើង មនោរថរបស់យើង នឹងដល់ទីបំផុតក្នុងថ្ងៃនេះពិត យើងនឹងបរិច្ចាគទានដែលមិនធ្លាប់ បរិច្ចាគក្នុងកាលមុន ហើយទ្រង់មានព្រះហឫទ័យរីករាយសោមនស្ស ត្រាស់ ព្រះគាថាទី ២ ថា កេនានុសិដ្ឋោ ឥធ មាគតោសិ វនិព្ពក ចក្ខុបថានិ យាចិតុំ សុទុច្ចជំ យាចសិ ឧត្តមង្គំ យមាហុ នេត្តំ បុរិសេន ទុច្ចជំ។ នែស្មូម អ្នកណាប្រាប់អ្នក ទើបអ្នកមកក្នុងទីនេះ បម្រុងសុំនូវភ្នែកទាំងឡាយ ជនទាំងឡាយពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ អ្នកសុំនូវភ្នែក ជាអវយវៈដ៏ខ្ពង់ខ្ពស់នោះ ដែលគេលះបានដោយក្រក្រៃលែង ។ ក្នុងព្រះគាថានោះ ព្រះបាទសិវិរាជ ត្រាស់ហៅសក្កទេវរាជថា វនិព្វកៈ ។ បទថា ចក្ខុបថានិ នេះ ជាឈ្មោះនៃចក្ខុទាំងពីរខាង ។ បទថា យមាហុសេចក្ដីថាបណ្ឌិតទាំងឡាយពោលដួងភ្នែកណាដែលបុរសលះបានដោយក្រ ។ ខាងមុខអំពីនេះទៅ គប្បីជ្រាបសម្ព័ន្ទគាថាងាយៗ ដោយន័យដែលមក ហើយក្នុងព្រះបាលីដូចតទៅ ព្រាហ្មណ៍ទូលតបថា យមាហុ ទេវេសុ សុជម្បតីតិ មឃវាតិ នំ អាហុ មនុស្សលោកេ តេនានុសិដ្ឋោ ឥធ មាគតោស្មិ វនិព្ពកោ ចក្ខុបថានិ យាចិតុំ។ ពួកទេវតាបានពោលនូវទេវតាវិសេសណា ថាសុជម្បតិ ក្នុងទេវលោក ពួកជនបានពោលនូវទេវតាវិសេសនោះថាមឃវៈ ក្នុងមនុស្សលោក ខ្លួនខ្ញុំជាស្មូម ដែលទេវតាវិសេសនោះប្រាប់ ទើបមកក្នុងទីនេះបម្រុងសុំព្រះនេត្រទាំងឡាយ ។ វនិព្ពតោ មយ្ហ វនិំ អនុត្តរំ ទទាហិ តេ ចក្ខុបថានិ យាចិតោ ទទាហិ មេ ចក្ខុបថំ អនុត្តរំ យមាហុ នេត្តំ បុរិសេន ទុច្ចជំ។ ខ្លួនខ្ញុំជាស្មូម ការសូមជាកិច្ចឧត្តម របស់ខ្ញុំ កាលបើខ្ញុំសូមព្រះនេត្រទាំងឡាយ សូមព្រះអង្គប្រទាន ពួកជនបានពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ សូមព្រះអង្គប្រទាននូវព្រះនេត្រដ៏ប្រសើរនោះដល់ខ្ញុំព្រះអង្គ ។ ព្រះបាទសិវិត្រាស់តបថា យេន អត្ថេន អាគច្ឆិ យមត្ថមភិបត្ថយំ តេ តេ ឥជ្ឈន្តុ សង្កប្បា លភ ចក្ខូនិ ព្រាហ្មណ។ ខ្លួនអ្នកមកដោយប្រយោជន៍ណា ប្រាថ្នានូវប្រយោជន៍ណា ម្នាលព្រាហ្មណ៍ អ្នកចូរបាននូវភ្នែកទាំងឡាយ ។ ឯកំ តេ យាចមានស្ស ឧភយានិ ទទាមហំ ស ចក្ខុមា គច្ឆ ជនស្ស បេក្ខតោ យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតុ។ កាលបើ អ្នកសូមភ្នែកមួយ យើងនឹងឲ្យភ្នែកទាំងពីរ កាលជនកំពុងមើល សូមអ្នកនោះជា បុគ្គលមានភ្នែកទៅចុះ អ្នកប្រាថ្នានូវរបស់ណា របស់នោះចូរសម្រេចដល់អ្នក ។ បណ្ដាបទទាំងនោះ បទថា វនិព្វតោ បានដល់ យាចក ។ បទថា វនិំ សេចក្ដីថា ការសូម ។ បទថា តេ តេ សេចក្ដីថា សេចក្ដីត្រិះរិះដើម្បីត្រូវការរបស់ នោះរបស់លោកចូរសម្រេច ។ បទថា ស ចក្ខុមា សេចក្ដីថា អ្នកនោះ ចូរជាអ្នកមានចក្ខុដោយចក្ខុរបស់យើងទៅចុះ ។ បទថា យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតុ សេចក្ដីថា លោកប្រាថ្នា វត្ថុណាអំពីយើង សូមវត្ថុនោះចូរសម្រេចដល់លោកចុះ ។ ព្រះរាជាត្រាស់ត្រឹមតែប៉ុណ្ណេះ ហើយទ្រង់ត្រិះរិះថា ការដែលយើងនឹង ឆ្កៀលភ្នែកឲ្យដល់ព្រាហ្មណ៍ក្នុងទីនេះឯង ជាការមិនសមគួរ ទើបនាំព្រាហ្មណ៍ ទៅក្នុងបុរី ហើយប្រថាប់លើរាជាសនៈ ត្រាស់បង្គាប់ឲ្យហៅពេទ្យឈ្មោះសីវកៈ មក ហើយត្រាស់ថា អ្នកចូរជម្រះភ្នែករបស់យើងឲ្យស្អាត ។ សំឡេងគឹកកងបានមានក្នុងនគរទាំងមូលថា បានឮថា ព្រះរាជារបស់យើង មានព្រះរាជបំណងនឹងឆ្កៀលព្រះនេត្រទាំងពីរ ព្រះរាជទានដល់ព្រាហ្មណ៍ ។ លំដាប់នោះ រាជវល្លភៈទាំងឡាយ (អ្នកស្និទ្ធស្នាលនឹងព្រះរាជា) មានសេនាបតីជាដើមផង អ្នកនគរទាំងឡាយផង ស្រីស្នំទាំងឡាយផង មកប្រជុំគ្នា កាលនឹងក្រាបទូលឃាត់ទានរបស់ព្រះរាជា បានពោលគាថាទាំងឡាយ ៣ ថា មា នោ ទេវ អទា ចក្ខុំ មា នោ សព្ពេ បរាករិ ធនំ ទេហិ មហារាជ មុត្តា វេឡុរិយា ពហូ។ បពិត្រព្រះសម្មតិទេព សូមទ្រង់កុំប្រទាននូវព្រះនេត្រ សូមទ្រង់កុំលះបង់ នូវពួកយើងទាំងអស់គ្នាឡើយ បពិត្រមហារាជ សូមទ្រង់ប្រទាននូវព្រះរាជទ្រព្យ គឺកែវមុត្តា និងកែវវិទូរ្យដ៏ច្រើន វិញចុះ ។ យុត្តេ ទេវ រថេ ទេហិ អាជានីយេ ចលង្កតេ នាគេ ទេហិ មហារាជ ហេមកប្បនវាសសេ។ បពិត្រសម្មតិទេព សូមទ្រង់ប្រទាននូវរថ ដែលទឹមដោយសេះអាជានីយ ដែលប្រថាប់ហើយ បពិត្រមហារាជ សូមព្រះអង្គប្រទាននូវដំរីទាំងឡាយ ប្រកបដោយគ្រឿងប្រដាប់ក្បាល គឺបណ្តាញមាសវិញចុះ ។ យថា តំ សិវយោ សព្ពេ សយោគ្គា សរថា សទា សមន្តា បរិកិរេយ្យុំ ឯវំ ទេហិ រថេសភា។ វទាំងពួងព្រមទាំងខ្សែ ព្រមទាំងរាជរថចោមរោមព្រះអង្គដោយជុំវិញ គ្រប់កាល ដោយប្រការៈណា បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ សូមព្រះអង្គប្រទានដោយប្រការៈនោះចុះ ។ បណ្ដាបទទាំងនោះ បទថា បរាករិ ប្រែថា លះបង់ហើយ អធិប្បាយថា អ្នកដែនសិវិទាំងឡាយនាំគ្នាក្រាបទូលដោយសេចក្ដីប្រាថ្នាដូចគ្នាថា កាលព្រះអង្គព្រះរាជទានព្រះនេត្រហើយ ព្រះអង្គនឹងគ្រប់គ្រងរាជសម្បត្តិមិនបាន មនុស្សដទៃនឹងគ្រប់គ្រងជំនួស កាលជាយ៉ាងនេះ ខ្ញុំព្រះករុណាទាំងឡាយ នឹង ឈ្មោះថា ជាអ្នកដែលព្រះអង្គលះបង់ហើយ ។ បទថា ប្រែថា បរិកិរេយ្យុំ គប្បីឡោមព័ទ្ធ ។ បទថា ឯវំ ទេហិ សេចក្ដីថា អ្នកដែនសិវិទាំងឡាយនឹងគប្បីចោមរោមព្រះអង្គអ្នកព្រះនេត្រមិនវិកល ដោយវិធីយ៉ាងណា សូមព្រះអង្គព្រះរាជទានដោយវិធីយ៉ាងនោះចុះ គឺព្រះអង្គចូរព្រះរាជទានត្រឹមតែទ្រព្យដល់ ព្រាហ្មណ៍ប៉ុណ្ណោះ កុំព្រះរាជទានព្រះនេត្រទាំងពីរឡើយ ព្រោះកាលព្រះអង្គ ព្រះរាជទានព្រះនេត្រទាំងពីរហើយ ប្រជារាស្ត្រអ្នកដែនសិវិទាំងឡាយ នឹងមិន ចោមរោមព្រះអង្គតទៅ ។ លំដាប់នោះ ព្រះរាជាបានត្រាស់ព្រះគាថាទាំងឡាយ ៣ ថា យោ វេ ទស្សន្តិ វត្វាន អទានេ កុរុតេ មនោ ភូម្យំ សោ បតិតំ បាសំ គីវាយំ បដិមុញ្ចតិ។ បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្ត ក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាយកអន្ទាក់ដែលធ្លាក់លើផែនដីមកពាក់ឰដ៏ក ។ យោ វេ ទស្សន្តិ វត្វានំ អទានេ កុរុតេ មនោ បាបា បាបតរោ ហោតិ សម្បត្តោ យមសាធនំ។ បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្តក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាជាបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមក ហើយដល់នូវឋាននរកជាទីសម្រេចរបស់យមរាជ ។ យញ្ហិ យាចេ តញ្ហិ ទទេ យំ ន យាចេ ន តំ ទទេ ស្វាហំ តមេវ ទស្សាមិ យំ មំ យាចតិ ព្រាហ្មណោ។ ស្មូមសូមនូវរបស់ណា បុគ្គលគួរតែឲ្យនូវរបស់នោះ មិនសូមនូវរបស់ណា មិនត្រូវឲ្យរបស់នោះទេ ព្រាហ្មណ៍សូមនូវរបស់ណានឹងអាត្មាអញ អាត្មាអញនោះនឹងឲ្យនូវរបស់នោះឯង ។ បណ្ដាបទទាំងនោះ បទថា បដិមុញ្ចតិ សេចក្ដីថា ឲ្យចូលទៅ ។ បទថា បាបា បាបតរោសេចក្ដីថា រមែងឈ្មោះថា ជាបុគ្គលអាក្រក់លាមកជាងបុគ្គលអាក្រក់លាមក ។ បទថា សម្បត្តោ យមសាធនំ សេចក្ដីថា រមែងជាអ្នកឈ្មោះថាដល់ឧស្សទនរក ដែលជាស្ថានទីមានអាជ្ញានៃស្ដេចយមរាជដោយពិត ។ បទថា យញ្ហិ យាចេ សេចក្ដីថា ព្រះបាទសិវិត្រាស់ថា បើយាចកគប្បីសូមរបស់ណា សូម្បីទាយកក៏ត្រូវឲ្យរបស់នោះ ក៏ព្រាហ្មណ៍នេះសូមចក្ខុនឹងយើង មិនមែនសូមទ្រព្យមានកែវមុក្តាជាដើម យើងនឹងឲ្យចក្ខុដល់ព្រាហ្មណ៍ប៉ុណ្ណោះ ។ លំដាប់នោះ កាលអាមាត្យទាំងឡាយ កាលទូលសួរព្រះរាជាថា ព្រះអង្គ នឹងព្រះរាជទានព្រះនេត្រ ព្រោះប្រាថ្នាអ្វី ? ទើបពោលគាថាថា អាយុំ នុ វណ្ណំ នុ សុខំ ពលំ នុ កិំ បត្ថយានោ នុ ជនិន្ទ ទេសិ កថញ្ហិ រាជា សិវិនំ អនុត្តរោ ចក្ខូនិ ទជ្ជា បរលោកហេតុ។ បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គប្រាថ្នានូវរបស់អ្វី គឺអាយុ ឬពណ៌សម្បុរ ឬសេចក្តីសុខ ឬក៏កម្លាំង ទើបព្រះអង្គប្រទាន (ព្រះនេត្រ) ព្រះរាជាទ្រង់ប្រសើរជាងជន អ្នកនៅក្នុងដែនសិវិទាំងឡាយ មិនសមបើប្រទានព្រះនេត្រទាំងឡាយ ព្រោះហេតុនៃប្រយោជន៍ក្នុងបរលោក ។ បណ្ដាបទទាំងនោះ បទថា បរលោកហេតុ សេចក្ដីថា បពិត្រមហារាជ ឈ្មោះថាបុរសជាបណ្ឌិតដូចព្រះអង្គ ចាំបាច់លះឥស្សរិយយសជាចំណែកបច្ចុប្បន្នហើយ ព្រះរាជទានព្រះនេត្រ ព្រោះហេតុនៃបរលោកឬ ? លំដាប់នោះ ព្រះរាជាកាលនឹងត្រាស់តបអាមាត្យទាំងនោះ ទើបត្រាស់ ព្រះគាថា ថា ន វាហមេតំ យសសា ទទាមិ ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ សតញ្ច ធម្មោ ចរិតោ បុរាណោ ឥច្ចេវ ទានេ រមតេ មនោ មម។ អញមិនមែនឲ្យចក្ខុនេះ ព្រោះយសទេ មិនមែនប្រាថ្នាកូន មិនមែនប្រាថ្នាទ្រព្យ មិនមែនប្រាថ្នានូវដែនទេ ធម៌គឺប្រវេណីនៃការឲ្យទានជាផ្លូវបុរាណ ដែលពួកសប្បុរសធ្លាប់ប្រព្រឹត្តមកហើយ ចិត្តរបស់អញតែងរីករាយក្នុងការឲ្យ ដោយប្រការដូច្នេះឯង ។ បណ្ដាបទទាំងនោះ បទថា ន វាហំ កាត់បទជា ន វេ អហំ ។ បទថា យសសា សេចក្ដីថា ព្រោះហេតុនៃយសដែលជាទិព្វ ឬជារបស់មនុស្ស ក៏រកមិនបាន ។ បទថា ន បុត្តមិច្ឆេ សេចក្ដីថា យើងមិនមែនប្រាថ្នាបុត្រ មិនប្រាថ្នាទ្រព្យ មិនប្រាថ្នាដែន ព្រោះផលនៃចក្ខុទាននេះឡើយ តែថាអំពើនេះ ឈ្មោះថា បោរាណកមគ្គ ដែលសប្បុរសគឺបណ្ឌិតទាំងឡាយ ដែលជាព្រះសព្វញ្ញុពោធិសត្វ សន្សំមកហើយ គឺសន្សំដល់ព្រមហើយ ។ ពិតមែន ព្រះពោធិសត្វ មិនបំពេញនូវបារមីទាំងឡាយហើយ ឈ្មោះថា អាចដើម្បីបន្លុះសព្វញ្ញុតញ្ញាណលើពោធិបល្ល័ង្ក មិនមានឡើយក៏ឯយើងបំពេញបារមីទាំងឡាយ ប្រាថ្នាឲ្យបានជាព្រះពុទ្ធ ។ បទថា ឥច្ចេវ ទានេ រមតេ មនោ មម សេចក្ដីថា ព្ររាជាត្រាស់ថា ព្រោះហេតុនេះ ចិត្តរបស់យើងទើបត្រេកអរស៊ប់ហើយ ក្នុងទានប៉ុណ្ណោះ ។ សូម្បីព្រះសម្មាសម្ពុទ្ធ កាលទ្រង់សម្ដែងចរិយាបិដក ដល់ព្រះធម្មសេនាបតីសារីបុត្រ ដើម្បីសម្ដែងថា សព្វញ្ញុតញ្ញាណប៉ុណ្ណោះជាទីស្រឡាញ់ជាងព្រះនេត្រទាំងពីររបស់យើង ទើបត្រាស់ថា ន មេ ទេស្សា ឧភោ ចក្ខូ អត្តានំ មេ ន ទេស្សិយំ សព្ពញ្ញុតំ បិយំ មយ្ហំ តស្មា ចក្ខុំ អទាសហំ។ ភ្នែកទាំងពីរ មិនជាទីស្អប់ របស់តថាគតទេ តថាគតមិនមែនស្អប់ខ្លួនរបស់តថាគតទេ សព្វញ្ញុតញ្ញាណជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យនូវភ្នែក ។ កាលអាមាត្យទាំងឡាយ បានស្ដាប់ព្រះតម្រាស់របស់ព្រះមហាសត្វហើយ មិនអាចនឹងទូលឃាត់ ត្រូវអង្គុយស្ងៀម ព្រះមហាសត្វបានត្រាស់នឹង សីវិកពេទ្យដោយគាថាថា សខា ច មិត្តោ ច មមាសិ សីវិក សុសិក្ខិតោ សាធុ ករោហិ មេ វចោ ឧទ្ធរិត្វា ចក្ខូនិ មមំ ជិគីសតោ ហត្ថេសុ ឋបេហិ វនិព្ពកស្ស។ ម្នាលពេទ្យឈ្មោះសីវិកៈ ខ្លួនអ្នកជាសំឡាញ់ ជាមិត្តរបស់យើង អ្នកមានវិជ្ជាពេទ្យសិក្សាល្អហើយ ចូរធ្វើតាមសំដីរបស់យើង ដោយប្រពៃចុះ កាលយើងកំពុងប្រាថ្នា អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយ (របស់យើង) ហើយដាក់លើដៃរបស់ស្មូមចុះ ។ ព្រះគាថានេះមានអត្ថាធិប្បាយថា ម្នាលសីវិកពេទ្យ អ្នកជាសំឡាញ់ និង ជាមិត្ររបស់យើង អ្នកមានវិជ្ជាពេទ្យដែលសិក្សាមកល្អហើយ ចូរធ្វើតាមរបស់ យើងឲ្យសម្រេចប្រយោជន៍ កាលយើងពិចារណាគឺថាសម្លឹងមើលនោះឯង អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយរបស់យើង ដូចជាសាច់ត្នោត ហើយដាក់ទុកក្នុងដៃ ទាំងឡាយរបស់យាចកនេះចុះ ។ លំដាប់នោះ សីវិកពេទ្យទូលនឹងព្រះរាជាថា ដែលឈ្មោះថាការឲ្យភ្នែកជាទាន ជាកម្មធ្ងន់ សូមព្រះសម្មតិទេព ចូរពិចារណាឲ្យល្អ ។ ព្រះរាជាត្រាស់ថា ម្នាលសីវិកពេទ្យ យើងពិចារណាល្អហើយ លោកកុំធ្វើឲ្យយឺតយូរឡើយ កុំនិយាយច្រើននឹងយើងឡើយ ។ សីវិកពេទ្យគិតថា ការដែលពេទ្យអ្នកមានការសិក្សាល្អដូចយើង នឹងយកសត្រាដាក់ចុះព្រះនេត្ររបស់ព្រះរាជា មិនសមគួរឡើយ ។ ពេទ្យនោះទើបត្រដុសឱសថផ្សេងៗ យកផ្កាឧប្បលខៀវលាយលម្អិត​ឱសថ​ ហើយថ្វាយឲ្យទ្រង់ជូតព្រះនេត្រខាងស្ដាំ ព្រះនេត្រក៏ប្រែប្រួល ទុក្ខវេទនា ក៏កើតឡើង ។ ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គចូរកំណត់ព្រះទ័យចុះ ការធ្វើព្រះនេត្រឲ្យជាប្រក្រតី ជាភារៈរបស់ខ្ញុំព្រះករុណា ។ ព្រះរាជាត្រាស់ថា ម្នាលពេទ្យ អ្នកចូរកុំធ្វើដំណើរយឺតយូរឡើយ ។ ពេទ្យទើប ផ្សំឱសថបង្អោនចូលទៅថ្វាយ ឲ្យទ្រង់ជូតព្រះនត្រខាងឆ្វេងទៀត ព្រះនេត្រក៏ របេះចាករណ្ដៅភ្នែក ទុក្ខវេទនាដ៏ខ្លាំងរមែងកើតឡើង ។ ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គកំណត់ព្រះទ័យចុះ ការធ្វើព្រះនេត្រឲ្យជាប្រក្រតី ជាភារៈរបស់ខ្ញុំព្រះករុណា ។ ម្នាលពេទ្យ អ្នកចូរកុំធ្វើដំណើរយឺតយូរឡើយ ។ ក្នុងវារៈទី ៣ ពេទ្យនោះផ្សំឱសថឲ្យខ្លាំងជាងមុន ហើយបង្អោនថ្វាយ ។ ព្រះនេត្រវិលទៅហើយដោយកម្លាំងនៃឱសថ របូតចាកហើយពីរណ្ដៅព្រះនេត្រ ព្យួរសំយុងចុះដោយសរសៃ ។ ពេទ្យនោះទើបក្រាបទូលទៀតថា បពិត្រព្រះអង្គ ជាធំជាជន សូមព្រះអង្គកំណត់ព្រះទ័យពិចារណាចុះ ការធ្វើព្រះនេត្រឲ្យជា ប្រក្រតីជាភារៈរបស់ខ្ញុំព្រះករុណា ។ ព្រះរាជាត្រាស់ថា អ្នកចូរកុំធ្វើដំណើរឲ្យយឺតយូរឡើយ ។ ទុក្ខវេទនាមានប្រមាណដ៏ក្រៃលែង ក៏កើតឡើងលោហិត ហូរចេញព្រះភូសាទទឹកហើយដោយលោហិត ។ នាងស្នំនិងពួកអាមាត្យទាំងឡាយ ក្រាបចុះទៀបព្រះបាទនៃព្រះរាជា នាំគ្នាទួញសោក បរិវេទនាការដ៏ធំថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំឲ្យនូវព្រះនេត្រទាំងឡាយឡើយ ។ ព្រះរាជាទ្រង់អត់សង្កត់នូវទុក្ខវេទនា ត្រាស់ថា ម្នាលពេទ្យ អ្នកកុំធ្វើឲ្យយឺតយូរ ឡើយ ។ ពេទ្យ​នោះពោលថា សាធុ ទេវៈ ប្រពៃហើយ ព្រះអង្គ ហើយទ្រនូវព្រះនេត្រដោយដៃឆ្វេង ចាប់សត្រាកាត់សរសៃដែលតភ្ជាប់នឹងភ្នែកដោយដៃស្ដាំ កាន់យកព្រះនេត្រដាក់ទុកលើព្រះហស្ដរបស់ព្រះមហាសត្វ ។ ព្រះរាជាទតព្រះនេត្រខាងស្ដាំដោយព្រះនេត្រខាងឆ្វេង ទ្រង់អត់​សង្កត់​នូវទុក្ខវេទនា ត្រាស់ហៅព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ អ្នកចូរមក ហើយត្រាស់ថា ភ្នែក​គឺ​សព្វញ្ញុតញ្ញាណប៉ុណ្ណោះ ជាទីស្រឡាញ់ជាងភ្នែករបស់យើង ដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ សូមចក្ខុទានរបស់យើងនេះ ចូរជាបច្ច័យ នៃសព្វញ្ញុតញ្ញាណនោះចុះ ហើយបានព្រះរាជទានព្រះនេត្រដល់ព្រាហ្មណ៍ ។ ព្រាហ្មណ៍នោះលើកឡើងនូវព្រះនេត្រនោះ ដាក់ទុកក្នុងភ្នែករបស់ខ្លួន ។ ដោយអានុភាពនៃព្រះបាទសិវិនោះ ភ្នែកនោះក៏បានប្រតិស្ឋានទុក ហាក់ដូចជា ផ្កាឧប្បលខៀវដែលរីកហើយ ។ ព្រះមហាសត្វបានឃើញភ្នែកនោះរបស់ព្រាហ្មណ៍នោះ ដោយព្រះនេត្រខាងឆ្វេង ហើយទ្រង់ព្រះតម្រិះថា ឱ! អក្ខិទាន គឺយើងបានឲ្យហើយដោយល្អ ទ្រង់សោយបីត ដែលជ្រួតជ្រាបទៅខាងក្នុង ព្រះហឫទ័យជានិច្ច ទើបបានព្រះរាជទានព្រះនេត្រឆ្វេងទៀត ។ សក្កទេវរាជ ក៏ប្រតិស្ឋានសូម្បីព្រះនេត្រឆ្វេងនោះក្នុងភ្នែករបស់ព្រះអង្គ ហើយស្ដេចចេញចាកព្រះរាជនិវេសន៍ កាលមហាជនកំពុងក្រឡេកមើលនោះឯង បានចេញចាកព្រះនគរ ទៅកាន់ទេវលោក ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់ ១ គាថាកន្លះថា ចោទិតោ សិវិរាជេន សីវិកោ វចនំករោ រញ្ញោ ចក្ខូនុទ្ធរិត្វា ព្រាហ្មណស្សូបនាមយិ សចក្ខុ ព្រាហ្មណោ អាសិ អន្ធោ រាជា ឧបាវិសិ។ ពេទ្យឈ្មោះសីវិកៈ លុះព្រះរាជាទ្រង់ព្រះនាមសិវិ តឿន (យ៉ាងនេះហើយ) ក៏ធ្វើតាមព្រះបន្ទូល ហើយឆ្កៀលនូវព្រះនេត្រទាំងពីររបស់ព្រះរាជា បង្អោនទៅឲ្យព្រាហ្មណ៍ ចំណែកព្រាហ្មណ៍ក៏ទៅជាបុគ្គលមានភ្នែក ព្រះរាជាទៅជាបុគ្គលខ្វាក់ ។ មិនយូរប៉ុន្មានឡើយ ព្រះនេត្ររបស់ព្រះរាជាក៏ដុះឡើង កាលដុះឡើង មិនបានដល់ភាពជារណ្ដៅ ពេញដោយដុំសាច់ដែលទៅខាងលើ ហាក់បីដូជា ឆ្នុកសំពត់កម្ពល ភ្នែកទាំងឡាយបានមានហើយ ហាក់ដូចជារូបវិចិត្តកម្ម ទុក្ខវេទនា ក៏ដាច់សូន្យទៅ ។ គ្រានោះ ព្រះមហា​សត្វប្រថាប់នៅលើប្រាសាទពីរបីថ្ងៃ ទ្រង់ត្រិះរិះថា ប្រយោជន៍អ្វីដោយរាជសម្បត្តិរបស់មនុស្សខ្វាក់ ព្រោះហេតុនោះ យើងនឹងប្រគល់រាជសម្បត្តិ ដល់អាមាត្យទាំងឡាយ ហើយទៅកាន់ឧទ្យាន បួសហើយ យើងនឹងសមណធម៌ចុះ ដូចនេះហើយ ត្រាស់បង្គាប់ឲ្យអាមាត្យទាំងឡាយចូលគាល់ ត្រាស់ប្រាប់សេចក្ដីនោះ ដល់អាមាត្យទាំងនោះ ហើយបញ្ជាថា កប្បិយការកៈម្នាក់ប៉ុណ្ណោះ សម្រាប់ឲ្យរបស់របរ មានទឹកលុបមុខជាដើម នឹងនៅក្នុងសំណាក់យើង អ្នកទាំងឡាយចូរចងនូវខ្សែទុកក្នុងទីធ្វើ សរីរកិច្ចដល់យើង ហើយត្រាស់ហៅនាយសារថីមកបញ្ជាថា អ្នកចូរទឹមរថ ។ ចំណែកអាមាត្យទាំងឡាយ មិនឲ្យព្រះអង្គទៅដោយរថ នាំព្រះអង្គទៅដោយ សុវណ្ណសីវិកា (គ្រែស្នែងមាស) ហើយឲ្យប្រថាប់នៅជិតច្រាំងនៃស្រះបោក្ខរណី ចាត់ចែងកម្លាំងថែរក្សា ហើយទើបត្រឡប់ទៅ ។ ព្រះរាជាប្រថាប់លើបល្ល័ង្ក ទ្រង់ពិចារណាដល់ទានរបស់ព្រះអង្គ ។ ក្នុងខណៈនោះ អាសនៈរបស់ស្ដេច សក្កៈមានអាការៈក្ដៅ ។ ស្ដេចសក្កៈនោះ ពិចារណាមើលបានឃើញនូវហេតុនោះ ទ្រង់ត្រិះរិះថា យើងនឹងឲ្យពរដល់សិវិមហារាជ ហើយនឹងធ្វើព្រះនេត្រឲ្យប្រក្រតី ដូចនេះហើយ ស្ដេចមកត្រង់ច្រាំងនៃស្រះបោក្ខរណីនោះ ស្ដេចយាងទៅយាងមក ក្នុងទីមិនឆ្ងាយពីព្រះមហាសត្វ ។ ព្រះសាស្ដាកាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា តតោ សោ កតិបាហស្ស ឧបរូឡ្ហេសុ ចក្ខុសុ សូតំ អាមន្តយី រាជា សិវីនំ រដ្ឋវឌ្ឍនោ។ តអំពីនោះមក ប្រមាណពីរបីថ្ងៃ លុះដល់ព្រះនេត្រទាំងពីរដុះឡើង ព្រះរាជា ជាអ្នកញ៉ាំងដែនឲ្យចម្រើនដល់ពួកជនអ្នកសិវិ ។ យោជេហិ សារថិ យានំ យុត្តញ្ច បដិវេទយ ឧយ្យានភូមិំ គច្ឆាម បោក្ខរញ្ញោ វនានិ ច។ ទ្រង់ត្រាស់បង្គាប់នាយសារថីថា នែនាយសារថី អ្នកចូរទឹមយាន លុះទឹមហើយចូរប្រាប់យើង យើងនឹងទៅកាន់ទីឧទ្យាន ដែលមានស្រះបោក្ខរណីនិងព្រៃព្រឹក្សា ។ សោ ច បោក្ខរណីតីរេ បល្លង្កេន ឧបាវិសិ តស្ស សក្កោ បាតុរហុ ទេវរាជា សុជម្បតិ។ ព្រះបាទសិវិនោះ ទ្រង់បានចូលទៅគង់ពែនភ្នែន ប្របឆ្នេរស្រះបោក្ខរណី ទេវរាជឈ្មោះសក្កៈ ជាសុជម្បតិ ក៏មកដល់ចំពោះព្រះអង្គ ។ ចំណែកសក្កទេវរាជ ដែលព្រះមហាសត្វទ្រង់ស្ដាប់សំឡេងនៃព្រះបាទ ហើយត្រាស់សួរថា អ្នកណាហ្នឹង ? ទើបត្រាស់ព្រះគាថាថា សក្កោហមស្មិ ទេវិន្ទោ អាគតោស្មិ តវន្តិកេ វរំ វរស្សុ រាជីសិ យំ កិញ្ចិ មនសិច្ឆសិ។ ខ្ញុំជាទេវរាជឈ្មោះសក្កៈ ជាធំជាងទេវតា មកក្នុងសំណាក់ព្រះអង្គ បពិត្រសេ្តចឥសី ព្រះអង្គប្រាថ្នាក្នុងព្រះទ័យចំពោះពរណាមួយ សូមត្រេកអរនឹងពរនោះចុះ ។ កាលសក្កទេវរាជត្រាស់យ៉ាងនេះហើយ ព្រះរាជាបានត្រាស់ព្រះគាថាថា បហូតំ មេ ធនំ សក្ក ពលំ កោសោ ចនប្បកោ អន្ធស្ស មេ សតោ ទានិ មរណញ្ញេវ រុច្ចតិ។ បពិត្រសក្កៈ ទ្រព្យនិងពលរបស់ខ្ញុំមានច្រើនហើយ ទាំងឃ្លាំងរបស់ខ្ញុំ មិនមែនមានតិចទេ កាលបើខ្ញុំនៅតែខ្វាក់ ក្នុងកាលឥឡូវនេះ ខ្ញុំពេញចិត្តចំពោះសេចក្តីស្លាប់តែម្យ៉ាង ។ បណ្ដាបទទាំងនោះ បទថា មរណញ្ញេវ រុច្ចតិ សេចក្ដីថា បពិត្រទេវរាជ ឥឡូវនេះ សេចក្ដីស្លាប់តែម្យ៉ាងប៉ុណ្ណោះ ដែលខ្ញុំពេញចិត្តព្រោះភាពជាមនុស្សខ្វាក់ភ្នែក សូមព្រះអង្គចូរឲ្យសេចក្ដីស្លាប់ដល់ខ្ញុំចុះ ។ អានបន្ត
images/articles/3237/____________________________________.jpg
កច្ឆបជាតក
ផ្សាយ : ១៧ មេសា ឆ្នាំ២០២២
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរួចផុតពីអហិវាតករោគ (រោគកើតអំពីខ្យល់មានពិសដូចជាពិសនៃពស់) មួយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ជនិត្តំ មេ ភវិត្តំ មេ ដូច្នេះជាដើម ។ បានឮមកថា ក្នុងក្រុងសាវត្ថី មានអហិវាតករោគកើតឡើងក្នុងត្រកូលមួយ ។ មាតាបិតាពោលនឹងបុត្រថា នែកូន អ្នកកុំនៅក្នុងផ្ទះនេះអី ចូរទម្លាយជញ្ជាំង ហើយរត់ទៅកាន់ទីណាមួយ រក្សាជីវិត ក្នុងកាលជាខាងក្រោយ សឹមមកចុះ កំណប់ដ៏ធំមានក្នុងទីនេះឯង ចូរគាស់កំណប់នោះ រក្សាទុកដាក់ទ្រព្យ រស់នៅដោយសេចក្ដីសុខចុះ ។ បុត្រទទួលពាក្យរបស់មាតាបិតាហើយ ក៏ទម្លាយជញ្ជាំង រត់ទៅ កាលរោគស្ងប់ហើយ ទើបមកវិញ គាស់កំណប់ធំ ទុកដាក់រក្សាទ្រព្យ រស់នៅគ្រប់គ្រងផ្ទះ ។ ថ្ងៃមួយ បុរសនោះឲ្យគេកាន់សប្បិ ប្រេងជាដើម និងសំពត់ជាដើម ទៅកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្ដា ហើយអង្គុយ ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈ ហើយត្រាស់សួរថា បានឮថា អហិវាតករោគកើតឡើងក្នុងផ្ទះរបស់អ្នកឬ អ្នកធ្វើដូចម្ដេច ទើបរួចផុត ? បុរសនោះក៏ប្រាប់រឿងនោះ ។ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសក សូម្បីកាលមុន ពេលភ័យកើតឡើង សត្វដែលធ្វើសេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅកាន់ទីដទៃ ក៏បានដល់ការអស់ជីវិត សត្វដែលមិនធ្វើសេចក្ដីអាល័យ បានទៅកាន់ទីដទៃ ក៏បានជីវិត ដូច្នេះហើយ កាលបុរសនោះទូលអារាធនា ទើបព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលស្មូនឆ្នាំង ក្នុងស្រុកកាសី ធ្វើឆ្នាំងចិញ្ចឹមកូននិងប្រពន្ធ ។ គ្រានោះមានស្រះដ៏ធំមួយជាស្រះកើតឯង ជាប់នឹងមហាទន្លេ ក្នុងក្រុងពារាណសី ។ ក្នុងកាលដែលមានទឹកច្រើន ស្រះនោះជាផ្លូវទឹកតែមួយជាមួយនឹងទន្លេ ដល់ពេលមានទឹកតិច ក៏ដាច់ផ្សេងពីគ្នា ។ ពួកត្រីនិងអណ្ដើកដឹងថា ក្នុងឆ្នាំនេះ នឹងមានភ្លៀងបរិបូណ៌ ក្នុងឆ្នាំនេះនឹងមានភ្លៀងដាច់ ។ ពេលនោះ ពួកត្រីនិងអណ្ដើកដែលកើតក្នុងស្រះនោះដឹងថា ក្នុងឆ្នាំនេះនឹងមានភ្លៀងមិនបរិបូណ៌ ហើយក៏ចេញអំពីស្រះនោះទៅកាន់ទន្លេ ក្នុងពេលដែលទឹកនៅជាប់គ្នា ។ មានអណ្ដើកមួយមិនបានទៅទន្លេនឹងគេទេ ព្រោះគិតថា ទីនេះជាភូមិកំណើតរបស់យើង ជាទីចម្រុងចម្រើនរបស់យើង ជាទីដែលមេបាយើងធ្លាប់នៅ យើងមិនអាចលះបង់ទីនេះទេ ។ លំដាប់នោះ ក្នុងនិទាឃសម័យ (រដូវក្ដៅ) ទឹកស្រះនោះក៏រីងស្ងួត ។ អណ្ដើកនោះវារចូលទៅក្រាំងក្នុងដី ត្រង់ទីដែលពោធិសត្វជីកយកដីស្អិត ។ ពោធិសត្វគិតថា យើងនឹងយកដីស្អិត ហើយក៏ទៅកាន់ទីនោះ រួចជីកដីដោយចបធំ ទម្លាយស្នូកអណ្ដើក គាស់អណ្ដើកនោះដោយចប ហាក់ដូចជាគាស់ដុំដីស្អិត ហើយដាក់លើគោក ។ អណ្ដើកនោះរងទុក្ខវេទនា ពោលថា កាលយើងមិនលះសេចក្ដីអាល័យក្នុងទីនៅ បានជាដល់សេចក្ដីវិនាសយ៉ាងនេះ ថាហើយ កាលខ្សឹកខ្សួលបរិទេវនាការ ទើបពោលគាថាទាំងនេះថា ជនិត្តំ មេ ភវិត្តំ មេ, ឥតិ បង្កេ អវស្សយិំ; តំ មំ បង្កោ អជ្ឈភវិ, យថា ទុព្ពលកំ តថា; តំ តំ វទាមិ ភគ្គវ, សុណោហិ វចនំ មម។ ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចម្រើនហើយ (ក្នុងទីនេះ) ភក់បានកប់សង្កត់ខ្ញុំនោះធ្វើឲ្យទុព្វលភាព បពិត្រភគ្គវៈ ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្ដាប់នូវពាក្យខ្ញុំចុះ ។ គាមេ វា យទិ វារញ្ញេ, សុខំ យត្រាធិគច្ឆតិ; តំ ជនិត្តំ ភវិត្តញ្ច, បុរិសស្ស បជានតោ; យម្ហិ ជីវេ តម្ហិ គច្ឆេ, ន និកេតហតោ សិយា។ បុគ្គលបានសេក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចម្រើន របស់បុរសជាអ្នកដឹង (នូវប្រយោជន៍និងមិនមែនប្រយោជន៍) បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅ សម្លាប់ខ្លួនបានឡើយ ។ អណ្ដើកកាលនិយាយជាមួយព្រះពោធិសត្វយ៉ាងនេះហើយ ក៏ស្លាប់ទៅ ។ ព្រះពោធិសត្វកាន់យកអណ្ដើកនោះ ហើយឲ្យអ្នកស្រុកទាំងអស់ប្រជុំគ្នា ពោលទូន្មានមនុស្សទាំងនោះយ៉ាងនេះថា អ្នកទាំងឡាយចូរមើលអណ្ដើកនេះ អណ្ដើកនេះ កាលពួកត្រីនិងអណ្ដើកដទៃទៅកាន់មហាទន្លេ មិនអាចកាត់សេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅជាមួយនឹងគេ បានវារចូលទៅដេកក្នុងទីដែលខ្ញុំយកដីស្អិត លំដាប់នោះ ខ្ញុំកាលយកដីស្អិត បានទម្លាយស្នូកវាដោយចបធំ ដាក់វានៅលើគោក ហាក់ដូចជាទម្លាក់ដុំដីស្អិត អណ្ដើកនេះរលឹកអំពើដែលខ្លួនធ្វើ រួចខ្សឹកខ្សួលដោយគាថា ២ ហើយស្លាប់ទៅ អណ្ដើកនេះធ្វើសេចក្ដីអាល័យក្នុងទីនៅ របស់ខ្លួន ក៏បានដល់សេចក្ដីស្លាប់ សូម្បីអ្នកទាំងឡាយសោត ក៏កុំដូចអណ្ដើកនេះ ចាប់តាំងអំពីពេលនេះទៅ អ្នកទាំងឡាយកុំប្រកាន់ដោយអំណាចតណ្ហា និងដោយអំណាចគ្រឿងឧបភោគថា រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផោដ្ឋព្វៈរបស់អញ បុត្ររបស់អញ ធីតារបស់អញ ពួកទាសាទាសីរបស់អញ មាសប្រាក់របស់អញ សត្វតែមួយៗ ប៉ុណ្ណោះ វិលវល់ក្នុងភពបី ។ ព្រះពោធិសត្វឲ្យឱវាទដល់មហាជនដោយទំនងដូចជាពុទ្ធលីលាយ៉ាងនេះហើយ ឱវាទនោះសាយភាយទៅក្នុងសកលជម្ពូទ្វីប តាំងនៅអស់កាល ៦០០០០ ឆ្នាំ ។ មហាជនតាំងនៅក្នុងឱវាទរបស់ព្រះពោធិសត្វ ធ្វើបុណ្យមានទានជាដើម កាលអស់អាយុ ក៏បានបំពេញក្នុងសគ្គបុរី ។ ចំណែកព្រះពោធិសត្វធ្វើបុណ្យដូចគ្នាហើយ ក៏បានបំពេញក្នុងសគ្គបុរីដែរ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលចប់សច្ចធម៌ កុលបុត្រនោះបានតាំងនៅក្នុងសោតាបត្តិផល ។ តទា កច្ឆបោ អានន្ទោ អហោសិ អណ្ដើកក្នុងកាលនោះ បានមកជាអានន្ទកុម្ភការោ បន អហមេវ អហោសិំ អ្នកធ្វើឆ្នាំង គឺតថាគតនេះឯង ។ ចប់ កច្ឆបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត កល្យាណវគ្គ បិដកលេខ ៥៨ ទំព័រ ៨៥) ថ្ងៃសៅរ៍ ១១ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២០ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/760/5ertrwerrsr4334tw.jpg
បុណ្យមាឃបូជា
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
មាឃបូជា ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។ ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ ក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ ចំនួន​១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំង​អស់​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅ ផ្សព្វផ្សាយ ដល់​ជន​ដទៃ​ទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោល​ការណ៍ ទាំង​១១​ប្រការ​នេះ មាន​ឈ្មោះ​ជា​ភាសាបាលី​ថា "ឱវាទ​បាដិមោក្ខ" ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗ ត្រូវ​យក​មក សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ដូច​ត​ទៅ : គោល​បំណងៈ គោល​បំណង​របស់​របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា គោល​បំណង​របស់ ពុទ្ធសាសនិក​ម្នាក់​ៗ គឺ សែ្វង​រកនិព្វាន​ដែល​ប្រែថា​សភាវ​ប្រាស​ចាក ទុក្ខ​មិន​មាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​​នេះ មាន​ន័យ​ស្មើ​និង ពាក្យ​ថា "សន្តិ "ដែល​ប្រែ​ថា" សេច​ក្តី​ស្ងប់ " ។ យើង​អាច​និយាយ​ថា គោល​បំណង របស់​ព្រះពុទ្ធសាសនា គឺ​ការ​បង្កើត​ឡើង​នូវ សន្តិភាព ក្នុង​ដួង​ចិត្ត​នេះ​ដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់​នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺ​ជា​ការ​ប្រឹង​ប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូល​រួម​ចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភព​លោក នេះ​ជា​កាតព្វ​កិច្ច ដែល​ពុទ្ធសាសនិក​ម្នាក់​ៗ ត្រូវ​ប្រឹងប្រែង ធ្វើ​អោយ​សម្រេច ។ គោលដៅ :សន្តិភាព ប្ញនិញ្វន មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេ និង​ក៏​មិន​អាច​កើត ឡើង​ដោយ​សារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះជាម្ចាស់ អង្គ​ណា​មួយ​ឡើយ សន្តិភាព​នេះ កើត​ដោយ​សារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ: ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថរ​គង់​វង្ស​ក្នុង ជីវិត​រស់​នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើ ដោយ​​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។ លក្ខណៈ​របស់​ព្រះពុទ្ធសាសនិកជន ៖ លក្ខខណ្ឌទី១៖ មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ និង កម្ចាត់​អំពើ​អាក្រក់។ លក្ខខណ្ឌទី២៖ មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។ លក្ខខណ្ឌទី៣៖ មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។ លក្ខខណ្ឌទី៤៖ រក្សា​សីល រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ។ លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។ លក្ខខណ្ឌទី៦៖ ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។ លក្ខខណ្ឌទី៧៖ មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។ មេរៀន​ពី​បុណ្យមាឃបូជា ៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ ប្រការ​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ ចំណុច១៖ ក្នុង​ឋានៈ​ជា​បរិស័ទ ការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ នឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។ ចំណុច២៖ ក្នុង​ឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​មាន គោល​បំណង រួម​មាន​គោលដៅ​ដូច​គ្នា និង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះ នឹង​អាច​នាំ​មក​នូវ សន្តិភាព និង ការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។ ចំណុច៣៖ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុង​សង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វង​រក​នូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការ​អភិវឌ្ឍន៍ដល់ ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោព​តាម​គោល​ការណ៍​ទាំង ១១​ប្រការ​នេះ នឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។ ចំណុច៤៖ ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ នឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការ​រស់​នៅ​ជុំគ្នា ក្នុង​ឋានៈ​ជា​មនុស្សជាតិ​បាន បើ​ទោះ​ជា​មាន សាសនា​ខុស​គ្នា​ៗ​ក៏ ដោយ។ ចំណុច​៥៖ ក្នុង​ឋានៈ​ជា​អន្តរជាតិ ការ​គោរព​តាម​គោលការណ៍​នេះ នឹង​នាំ​មក​នូវ​និរន្តរភាព របស់​មនុស្ស​ជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បាន ដោយ​មិន​បាច់ ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នា ដើម្បី​រស់​ឡើយ។ សង្ឃឺមថា យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​ចិត្ត របស់​ខ្លួន​ក្នុង​ថៃ្ងនេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។ ដោយ៥០០០ឆ្នាំ
images/articles/320/tex54tpic.jpg
ពិធីបុណ្យមាឃបូជា
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
មាឃបូជា ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើងដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។ ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ ក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ ។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ ចំនួន​១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំង​អស់​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅ ផ្សព្វផ្សាយ ដល់​ជន​​ដទៃ​ទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោល​ការណ៍ ទាំង​១១​ប្រការ​នេះ មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា "ឱវាទ​បាដិមោក្ខ" ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗ ត្រូវ​យក​មក សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ដូច​ត​ទៅ : គោល​បំណងៈ គោល​បំណង​របស់​របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា គោល​បំណង​របស់ ពុទ្ធសាសនិក​ម្នាក់​ៗ គឺ សែ្វង​រកនិព្វាន​ដែល​ប្រែថា​សភាវ​ប្រាស​ចាក ទុក្ខ​មិន​មាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​​នេះ មាន​ន័យ​ស្មើ​និង ពាក្យ​ថា "សន្តិ "ដែល​ប្រែ​ថា" សេច​ក្តី​ស្ងប់ " ។ យើង​អាច​និយាយ​ថា គោល​បំណង របស់​ព្រះពុទ្ធសាសនា គឺ​ការ​បង្កើត​ឡើង​នូវ សន្តិភាព ក្នុង​ដួង​ចិត្ត​នេះ​ដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់​នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺ​ជា​ការ​ប្រឹង​ប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូល​រួម​ចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភព​លោក នេះ​ជា​កាតព្វ​កិច្ច ដែល​ពុទ្ធសាសនិក​ម្នាក់​ៗ ត្រូវ​ប្រឹងប្រែង ធ្វើ​អោយ​សម្រេច ។ គោលដៅ : សន្តិភាព ប្ញនិញ្វន មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេ និង​ក៏​មិន​អាច​កើត ឡើង​ដោយ​សារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះជាម្ចាស់ អង្គ​ណា​មួយ​ឡើយ សន្តិភាព​នេះ កើត​ដោយ​សារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ: - ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ - ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថរ​គង់​វង្ស​ក្នុង ជីវិត​រស់​នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី ។ - ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើ ដោយ​​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។ លក្ខណៈ​របស់​ព្រះពុទ្ធសាសនិកជន ៖ លក្ខខណ្ឌទី១៖ មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ និង កម្ចាត់​អំពើ​អាក្រក់។ លក្ខខណ្ឌទី២៖ មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។ លក្ខខណ្ឌទី៣៖ មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។ លក្ខខណ្ឌទី៤៖ រក្សា​សីល រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ។ លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។ លក្ខខណ្ឌទី៦៖ ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។ លក្ខខណ្ឌទី៧៖ មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។ មេរៀន​ពី​បុណ្យមាឃបូជា ៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ ប្រការ​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ ចំណុច១៖ ក្នុង​ឋានៈ​ជា​បរិស័ទ ការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ នឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។ ចំណុច២៖ ក្នុង​ឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​មាន គោល​បំណង រួម​មាន​គោលដៅ​ដូច​គ្នា និង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះ នឹង​អាច​នាំ​មក​នូវ សន្តិភាព និង ការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។ ចំណុច៣៖ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុង​សង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វង​រក​នូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការ​អភិវឌ្ឍន៍ដល់ ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោព​តាម​គោល​ការណ៍​ទាំង ១១​ប្រការ​នេះ នឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។ ចំណុច៤៖ ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ នឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការ​រស់​នៅ​ជុំគ្នា ក្នុង​ឋានៈ​ជា​មនុស្សជាតិ​បាន បើ​ទោះ​ជា​មាន សាសនា​ខុស​គ្នា​ៗ​ក៏ ដោយ។ ចំណុច​៥៖ ក្នុង​ឋានៈ​ជា​អន្តរជាតិ ការ​គោរព​តាម​គោលការណ៍​នេះ នឹង​នាំ​មក​នូវ​និរន្តរភាព របស់​មនុស្ស​ជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បាន ដោយ​មិន​បាច់ ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នា ដើម្បី​រស់​ឡើយ។ សង្ឃឺមថា យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​ចិត្ត របស់​ខ្លួន​ក្នុង​ថៃ្ងនេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។ ដកស្រង់ពី ប្រភព ដោយ៥០០០ឆ្នាំ
images/articles/1649/867uyuio98i76ye4.jpg
មាឃបូជា
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
ថ្ងៃ​នេះ​ជាតិថី ពេញបូណ៌មី​នៃ​ខែ​មាឃ មាន​ព្រះចន្ទ​ពេញវង់​ត្រូវ​នឹង​ថ្ងៃ​នៃ​សាវ័ក​សន្និបាត របស់​ព្រះសក្យមុនីអរហន្ត​សម្មាសម្ពុទ្ធ ជាបរមគ្រូ​នៃ​យើង សាវ័ក​សន្និបាត​នោះ​ប្រកប​ដោយ​អង្គ ៤ គឺ​ថ្ងៃ​ពេញ​បូណ៌មី ខែ​មាឃ មាន​ព្រះ​ចន្ទ​ចរ​ចូល​មាឃនក្ខត្តឫក្ស នេះ​ជា​អង្គ​ទី ១ ព្រះភិក្ខុ​សង្ឃ​មាន​ចំនួន ១២៥០ អង្គ ឥត​មាន​អ្នក​ណា​និមន្ត​ ឬ​ណាត់​ពេល​គ្នា​សោះ​ឡើយ ក៏​ស្រាប់​តែ​មក​ប្រជុំ​គ្នា​ ក្នុង​សំណាក់​នៃ​ព្រះបរមគ្រូ នា​វត្ត​វេឡុវ័ន​កលន្ទកនិវាបស្ថាន ក្រុង​រាជគ្រឹះ មគធរដ្ឋ​នៅ​វេលា​ថ្ងៃ​ល្ងាច នេះ​ជា​អង្គ​ទី ២ ព្រះភិក្ខុ​សង្ឃ​ទាំង ១២៥០ អង្គ​នោះ សុទ្ធ​តែ​ជា​ឯហិភិក្ខុ​ដូច​គ្នា​ទាំង​អស់ នេះ​ជា​អង្គទី ៣ ព្រះភិក្ខុ​សង្ឃ​ទាំង ១២៥០ អង្គ​នោះ​ សុទ្ធ​តែ​ជា​ព្រះខីណាស្រព​ទាំង​អស់ នេះ​ជា​អង្គ​ទី ៤ ព្រះសព្វញ្ញូពុទ្ធ ទ្រង់​ត្រាស់​សម្ដែង នូវ​ឱវាទប្បាតិមោក្ខ​ក្នុង​ទី​ប្រជុំ​នៃ​ព្រះភិក្ខុសង្ឃ​នោះ។ ការ​ប្រជុំ​សាវ័ក​បែប​នេះ ហៅ​ថា​ចតុរង្គសន្និបាត គឺ​ការ​ប្រជុំ ប្រកប​ដោយ​អង្គ ៤ ក្នុង​ពុទ្ធកាល​នៃ​ព្រះសក្យមុនី​បរមគ្រូ​នៃ​យើង​មាន​តែ​ម្ដង​ប៉ុណ្ណោះ។ មួយ​ទៀត កាល​ដែល​ព្រះបរមសាស្ដា​នៃ​យើង​ទ្រង់​មាន​ព្រះជន្ម បើ​គិត​តាមឈ្មោះ​ខែ នៅ​ខ្វះ ៤​ ខែ​បើ​គិត​តាម​ចំនួន​ថ្ងៃ នៅ​ខ្វះ ៨៨ ថ្ងៃទៀត នឹង​គ្រប់ ៨០ ឆ្នាំ​គត់​ព្រះអង្គ​ទ្រង់​កំណត់​នូវ​ព្រះជន្មាយុសង្ខារ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​គិត​ពី​ថ្ងៃ​នេះ​ទៅ​នៅ​ខ្វះ​តែ ៣ ខែ​ទៀត​ទេ​តថាគត​នឹង​រំលត់​ខន្ធ​ចូល​កាន់​ព្រះនិព្វាន។ កាល​កំណត់​ជន្មាយុ​នេះ​នៅ​ថ្ងៃ ១៥ កើត​ខែមាឃ​ដែរ តិថី​នេះ​ជា​ឧបលក្ខិតសម័យ​មួយ​ដ៏​ឧត្ដម ក្នុង​ព្រះពុទ្ធសាសនា គឺ​ជា​ថ្ងៃ​សម្រាប់​ពុទ្ធ​មាមកជន ទាំង​បព្វជិត និង​គ្រហស្ថប្រជុំ​គ្នា​ធ្វើ​សក្ការ​បូជា ចំពោះ​ព្រះសម្មាសម្ពុទ្ធ​អង្គ​នោះព្រម​ទាំង​ព្រះធម៌​ជា​បរមពុទ្ធោវាទ និង​ព្រះសង្ឃជាសាវ័ក​របស់​ព្រះអង្គ។ ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/1653/54erefeww4343.jpg
មាឃបូជា ជា​ពិធីបុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
មាឃបូជា ជា​ពិធីបុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា​ដែល​រួម​មាន មាឃ​បូជា ពិសាខបូជា អាសាឡ្ហបូជា និង​បុណ្យ​បវារណា (ចេញវស្សា)។ បុណ្យ​មាឃ​បូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្ដសករាជ នា​ថ្ងៃ​ទី​ ១៥ កើត​ខែ​មាឃ ក្រោយ​ពី​ឋានៈ ជា​​អង្គការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក​ក្នុង​អង្គមហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍​ចំនួន ១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំង​អស់​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ជន​ដទៃ​ទៀត បាន​យល់​ថា​វិថី​ជីវិត និង​សម្រាប់​យក​ទៅផ្សព្វផ្សាយ​ដល់​ជន​ដទៃ​ទៀត បាន​យល់​ពី​ពុទ្ធសាសនា​។ គោល​ការណ៍ ទាំង ១១ ប្រការ​នេះ មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា ឱវាទប្បាដិមោក្ខ ដែល​ពុទ្ធសាសនិក​ជន​ម្នាក់ៗ ត្រូវយកមក​សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ដូច​តទៅ ១- គោល​បំណង​របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា​គោល​បំណង​របស់​ពុទ្ធសាសនិកម្នាក់ៗ គឺ​ស្វែង​រក​និព្វានដែល​ប្រែ​ថា សភាវៈ​ប្រាស​ចាក​ទុក្ខ​មិន​មាន សេចក្ដី​ទុក្ខ មិន​មាន​បញ្ហា​នៅក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​នេះ​ មាន​ន័យ​ស្មើ​នឹង ពាក្យ​ថា សន្តិ ដែល​ប្រែ​ថា សេចក្ដី​ស្ងប់។ យើង​អាច​និយាយ​ថា គោល​បំណង​របស់ព្រះពុទ្ធសាសនា គឺ​ការ​បង្កើត​ឡើង​នូវ​សន្តិភាព​ក្នុង​ដួង​ចិត្ត​នេះ​ដែរ ក៏​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់​នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺ​ជា​ការ​ប្រឹង​ប្រែង ដើម្បី​បង្កើត​សន្ដិភាព​ដល់​ខ្លួន និង​ចូល​រួម​ចំណែក​ដល់​សន្តិភាព​សង្គម និង​ពិភពលោក នេះ​ជា​កាតព្វកិច្ច​ដែល​ពុទ្ធសាសនិក​ម្នាក់ៗ​ត្រូវ​ប្រឹងប្រែង ធ្វើ​ឲ្យ​សម្រេច។ ២- គោលដៅ សន្ដិភាព ឬ​និព្វាន មិន​មែន​កើត​ឡើង​ដោយ​ការ​សូម​ បន់​ស្រន់បួងសួង​ទេ ក៏​មិន​អាច​កើត​ ឡើង​ដោយ​សារ​ការ​ផ្ដល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់​អាទិទេព ឬ​ព្រះជាម្ចាស់​អង្គ​ណា​មួយ​ឡើយ សន្តិភាពនេះ កើត​ដោយ​សារ​ការ​សន្សំ​របស់​សកម្មភាព ៣ យ៉ាងគឺ ១- ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើអាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​នឹង​ផ្លូវ​សម្ដី។ ២- ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អឲ្យ​ ស្ថិត​ស្ថេរ​គង់វង្សក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ និង​ផ្លូវ​សម្ដី។ ៣- ពង្រឹង​ចិត្ត​ដែល​ជា​មូល​ដ្ឋាន​នៃ​អំពើ​ល្អ ដោយ​កម្ចាត់​កិលេស​ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។ ២. លក្ខណៈរបស់​ព្រះពុទ្ធសាសនិកជនៈ លក្ខខណ្ឌ​ទី ១ មាន​ការ​អត់ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ និង​កម្ចាត់​អំពើ​អាក្រក់។ លក្ខខណ្ឌ​ទី ២ មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។ លក្ខខណ្ឌទី ៣ មិន​ប្រើ​ពាក្យ​បៀតបៀន​ និង​តិះដៀល​អ្នក​ដទៃ។ លក្ខខណ្ឌទី ៤ រក្សា​សីល​រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ។ លក្ខខណ្ឌទី ៥ បរិភោគ​ប្រើ​ប្រាស់​វត្ថុ​ទាំង​ឡាយ​ដោយ​សន្សំសំចៃ និង​ស្គាល់​ប្រមាណ។ លក្ខខណ្ឌទី ៦ ចូលលចិត្ត​ភាពស្ងប់ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។ លក្ខខណ្ឌទី ៧ មាន​សេចក្ដី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត​ធ្វើ​ឲ្យ​មាន​សមាធិ។ ៣. មេរៀន​ពី​បុណ្យ​មាឃបូជា ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង ១១ ប្រការ​នេះ​សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ ចំណុច ១ ក្នុងឋានៈ​ជា​បរិស័ទ ការ​អនុវត្ត​តាម​ប្រការ​ទាំង ១១ នេះ​នឹង​នាំ​ទៅ​រកសន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។ ចំណុច ២ ក្នុង​ឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​ដែល​មាន​គោល​បំណង​រួម​មាន​គោល​ដៅដូច​គ្នា និង​ការ​ប្រព្រឹត្តប្រហាក់​ប្រហែល​គ្នា​នេះ នឹង​អាច​នាំ​មក​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដែល​ប្រកប​ដោយ​និរន្តរភាព។ ចំណុច ៣ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ​ក្នុង​សង្គម​ឬ​ប្រទេស​ជាតិ​មួយ ដែល​ព្យាយាម ស្វែង​រក​នូវ​ឱកាស​ដើម្បី​រក្សា​សន្តិភាព​និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ដល់​ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោរព​តាម​គោល​ការណ៍ទាំង ១១ ប្រការ​នេះ នឹង​កាត់​បន្ថយ​បាន​នូវអស្ថេរភាព ជម្លោះ និង​អំពើ​ហិង្សា ដែល​កើត​មក​ពី​ការ​ប្រកួត​ប្រជែង​គ្នា​បាន។ ចំណុច ៤ ក្នុងឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការ​ប្រព្រឹត្ត​ទៅ​តាម​គោល​ការណ៍​នេះ នឹង​នាំ ឲ្យ​មាន​ការ​យោគយល់​ការ​ផ្ដល់​កិត្តិយសដល់​គ្នានឹង​គ្នា និង​ការ​ស់​នៅជុំ​គ្នា ក្នុង​ឋានៈ​ជា​មនុស្ស​ជាតិ បើ​ទោះ​ជា​មាន សាសនា​ខុស​គ្នា​ៗ​ដ៏​ដោយ។ ចំណុច ៥ ក្នុង​ឋានជា​អន្តរជាតិ ការ​គោរពតាម​គោលការណ៍​នេះ នឹង​នាំ​មក​នូវ​និរន្តរភាព​នៃ​មនុស្ស​ជាតិ​បរិស្ថាន​ធម្មជាតិ ដណ្ដើម​គ្នា​ដើម្បី​រស់​ឡើយ។ សង្ឃឹម​ថា​យើង​ម្នាក់ៗ អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​​ថ្ងៃ​មាឃ​បូជា​នេះ និង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យ​ទាន​រក្សា​សីល និង​សមាធិសម្អាត​ចិត្តរបស់​ខ្លួន​ក្នុង​ថ្ងៃ​នេះ ដើម្បី​បូជា និង​រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែលព្រះអង្គ​បាន​បង្កើត​ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។ ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/2172/45terferwe2343646745t.jpg
ឈ្វេងយល់អំពី បុណ្យមាឃបូជា
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
ឈ្វេងយល់អំពី មាឃបូជា ​ថ្ងៃ​បុណ្យ “មាឃ​បូជា” ដែល​ជា​បុណ្យ​ធំ​មួយ នៅក្នុង​ព្រះពុទ្ធសា​ស​នា ។ សូមពុទ្ធបរិស័ទ​ទូទៅ រីក​រាយ និង​សម្អាតចិត្ត​ អនុមោទនា​ទាំង​អស់​គ្នា កុំ​បី​ខាន ។ មាឃបូជា ជាពីធីបុណ្យមួយ​ដែលមានសារៈ​សំខាន់នៅ​ក្នុងពុទ្ធ​សាសនា ដែលរួម​មាន : មាឃបូជា ពិសាខបូជា អា​សាឍ​បូជា និងបុណ្យបវារណា (ចេញវស្សា)។
images/articles/1567/____________________________________.jpg
បុណ្យមាឃបូជា
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
មាឃបូជា ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំមុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។ ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ ក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ ចំនួន​១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំង​អស់​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅ ផ្សព្វផ្សាយ ដល់​ជន​ដទៃ​ទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោល​ការណ៍ ទាំង​១១​ប្រការ​នេះ មាន​ឈ្មោះ​ជា​ភាសាបាលី​ថា "ឱវាទ​បាដិមោក្ខ" ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗ ត្រូវ​យក​មក សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ដូច​ត​ទៅ : គោល​បំណងៈ គោល​បំណង​របស់​របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា គោល​បំណង​របស់ ពុទ្ធសាសនិក​ម្នាក់​ៗ គឺ សែ្វង​រកនិព្វាន​ដែល​ប្រែថា​សភាវ​ប្រាស​ចាក ទុក្ខ​មិន​មាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​​នេះ មាន​ន័យ​ស្មើ​និង ពាក្យ​ថា "សន្តិ "ដែល​ប្រែ​ថា" សេច​ក្តី​ស្ងប់ " ។ យើង​អាច​និយាយ​ថា គោល​បំណង របស់​ព្រះពុទ្ធសាសនា គឺ​ការ​បង្កើត​ឡើង​នូវ សន្តិភាព ក្នុង​ដួង​ចិត្ត​នេះ​ដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់​នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺ​ជា​ការ​ប្រឹង​ប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូល​រួម​ចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភព​លោក នេះ​ជា​កាតព្វ​កិច្ច ដែល​ពុទ្ធសាសនិក​ម្នាក់​ៗ ត្រូវ​ប្រឹងប្រែង ធ្វើ​អោយ​សម្រេច ។ គោលដៅ :សន្តិភាព ប្ញនិញ្វន មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេ និង​ក៏​មិន​អាច​កើត ឡើង​ដោយ​សារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះជាម្ចាស់ អង្គ​ណា​មួយ​ឡើយ សន្តិភាព​នេះ កើត​ដោយ​សារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ: ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថរ​គង់​វង្ស​ក្នុង ជីវិត​រស់​នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើ ដោយ​​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។ លក្ខណៈ​របស់​ព្រះពុទ្ធសាសនិកជន ៖ លក្ខខណ្ឌទី១៖ មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ និង កម្ចាត់​អំពើ​អាក្រក់។ លក្ខខណ្ឌទី២៖ មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។ លក្ខខណ្ឌទី៣៖ មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។ លក្ខខណ្ឌទី៤៖ រក្សា​សីល រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ។ លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។ លក្ខខណ្ឌទី៦៖ ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។ លក្ខខណ្ឌទី៧៖ មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។ មេរៀន​ពី​បុណ្យមាឃបូជា ៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ ប្រការ​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ ចំណុច១៖ ក្នុង​ឋានៈ​ជា​បរិស័ទ ការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ នឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។ ចំណុច២៖ ក្នុង​ឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​មាន គោល​បំណង រួម​មាន​គោលដៅ​ដូច​គ្នា និង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះ នឹង​អាច​នាំ​មក​នូវ សន្តិភាព និង ការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។ ចំណុច៣៖ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុង​សង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វង​រក​នូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការ​អភិវឌ្ឍន៍ដល់ ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោព​តាម​គោល​ការណ៍​ទាំង ១១​ប្រការ​នេះ នឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។ ចំណុច៤៖ ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ នឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការ​រស់​នៅ​ជុំគ្នា ក្នុង​ឋានៈ​ជា​មនុស្សជាតិ​បាន បើ​ទោះ​ជា​មាន សាសនា​ខុស​គ្នា​ៗ​ក៏ ដោយ។ ចំណុច​៥៖ ក្នុង​ឋានៈ​ជា​អន្តរជាតិ ការ​គោរព​តាម​គោលការណ៍​នេះ នឹង​នាំ​មក​នូវ​និរន្តរភាព របស់​មនុស្ស​ជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បាន ដោយ​មិន​បាច់ ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នា ដើម្បី​រស់​ឡើយ។ សង្ឃឺមថា យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​ចិត្ត របស់​ខ្លួន​ក្នុង​ថៃ្ងនេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។ ដោយ ៥០០០ឆ្នាំ
images/articles/2764/teeeeeetpic.jpg
សច្ចតបាបីវត្ថុ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
អតីតេ កិរ បានឮមកថា ក្នុងអតីតកាល មានសេតសមណី (ដូនជីស្លៀកស) ឈ្មោះ សច្ចតបាបី (ច្បាប់ខ្លះថា បញ្ចតបាវី) អាស្រ័យនឹងនគរពារាណសី នាងបានឲ្យគេកសាងបណ្ណសាលាក្នុងព្រៃស្មសាន កាលនៅក្នុងទីនោះ នាងញ៉ាំងនូវភត្តទាំងឡាយ ៤ ឲ្យកន្លងផុតទៅទើបបរិភោគ (រំលង ៤ ថ្ងៃបរិភោគ ១ ដង) (កិត្តិគុណ) ក៏បានប្រាកដឡើងទូទាំងព្រះនគរ ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ។ អ្នកនគរពារាណសីសូម្បីកណ្ដាស់ សូម្បីភ្លាត់តែងតែពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ លំដាប់នោះ ក្នុងថ្ងៃមួយ ជាវេលាលេងមហោស្រព ក្នុងថ្ងៃដំបូង ពួកជាងមា ទាំងឡាយនាំគ្នាជាក្រុមធ្វើនូវមណ្ឌបក្នុងស្ថានទីមួយ ហើយនាំមកនូវត្រី សាច់ សុរា គ្រឿងក្រអូប និងកម្រងផ្កាជាដើម ទើបប្រារព្ធនឹងផឹកនូវសុរា ។ លំដាប់នោះ ជាងមាសម្នាក់ កាលចោលនូវពែងសុរាក៏ពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ ក្នុងទីនោះមានបុរសឆ្លាតម្នាក់និយាយថា អម្ភោ អន្ធពាល, ចលចិត្តាយ ឥត្ថិយា នមោ ករោសិ, អហោ ពាលោ នៃលោក អន្ធពាល លោកធ្វើនូវការនមស្ការនូវស្ត្រីដែលជាអ្នកមានចិត្តកម្រើក ឱហ្ន៎បុគ្គលពាល ។ ជាងមាសនោះឆ្លើយថា ម្នាលសម្លាញ់ លោកកុំនិយាយយ៉ាងនេះឡើយ កុំធ្វើកម្មដែលនាំទៅកាន់នរក ។ បុរសដែលឆ្លាតនោះពោលថា អ្នកមិនមានបញ្ញាទេ លោកចូរនៅស្ងៀមចុះ អ្នកចូរធ្វើការភ្នាល់គ្នាដោយទ្រព្យមួយពាន់ តអំពីនេះទៅ ៧ ថ្ងៃ យើងនឹងទៅនាំនាងសច្ចតបាបីមក ឲ្យតែងខ្លួនយ៉ាងស្អាតហើយ ឲ្យមកអង្គុយក្នុងទីនេះ ឲ្យកាន់យកនូវពែងសុរា ហើយយើងនឹងផឹកសុរា ឈ្មោះថា មាតុគ្រាមជាអ្នកមានសីលជានិច្ចនោះ មិនមានឡើយ ។ ជាងមាសនោះតបថា លោកមិនអាចនឹងធ្វើបានឡើយ ដូច្នេះហើយ ទើបធ្វើការភ្នាល់នឹងបុរសនោះ ។ បុរសអ្នកឆ្លាតនោះប្រាប់នូវការភ្នាល់គ្នានោះដល់ជាងមាសដទៃ ក្នុងថ្ងៃបន្ទាប់ បុរសនោះក៏ចូលទៅក្នុងព្រៃស្មសាន កាលនមស្ការនូវព្រះអាទិត្យក្នុងទីមិនឆ្ងាយអំពីលំនៅរបស់នាងសច្ចតបាបីនោះ ហើយក៏នៅទីនោះ ។ កាលសច្ចតបាបីត្រាច់ទៅដើម្បីភិក្ខាក្នុងព្រះនគរ ពេលត្រឡប់មកបានឃើញបុរសនោះ ក៏គិតថា មហិទ្ធិកោ តាបសោ ភវិស្សតិ, អហំ តាវ សុសានបស្សេ វសាមិ, អយំ មជ្ឈេ សុសានស្ស វសតិ, ភវិតព្ពមស្សព្ភន្តរេ សន្តធម្មេន, វន្ទិស្សាមិ នំ តាបសនេះជាអ្នកមានឫទ្ធិច្រើន យើងរស់នៅក្នុងចំណែកខាងនៃព្រៃស្មសានអស់កាលត្រឹមប៉ុណ្ណេះ តាបសនេះ (ហ៊ាន) នៅក្នុងទីកណ្ដាលនៃព្រៃស្មសាន ប្រាកដ​ជាមាន​ធម៌ជាគ្រឿងស្ងប់រម្ងាប់នៅខាងក្នុង យើងនឹងចូលទៅធ្វើសេចក្ដីគោរពតាបសនោះ ដូច្នេះហើយ នាងក៏ចូលទៅថ្វាយបង្គំ ។ តាបសប្លម មិនបានក្រឡេងមើល មិនបានហៅរក (មិនបាននិយាយជាមួយ) ។ ក្នុងថ្ងៃទីពីរ ក៏ធ្វើយ៉ាងនោះទៀត ។ តែដល់ថ្ងៃទីបី កាលនាងសច្ចតបាបីថ្វាយបង្គំ តាបសប្លមធ្វើជាអ្នកមានមុខបែរចុះក្រោមពោលថា អើ នាងចូរទៅចុះ ។ ក្នុងថ្ងៃទីបួន តាបសធ្វើនូវបដិសណ្ឋារៈថា កច្ចិ ភិក្ខាយ ន កិលមសិ នាងមិនលំបាកដោយភិក្ខាហារទេឬ ?នាងសច្ចតបាបីនោះមានចិត្តត្រេកអរដោយគិតថា ការបដិសណ្ឋារៈគឺយើងបានហើយ ទើបចៀសចេញទៅ ។ ក្នុងថ្ងៃទីប្រាំ នាងបានទទួលពាក្យបដិសណ្ឋារៈច្រើនជាងនោះ ហើយបានអង្គុយក្នុងទីទាបមួយ ទើបចេញទៅ ។ ក្នុងថ្ងៃទីប្រាំមួយ នាងបានចូលមកថ្វាយបង្គំតាបសនោះ តាបសប្លមក៏ពោលនឹងនាងដែលបានអង្គុយរួចហើយថា ម្នាលប្អូនស្រី ថ្ងៃនេះ សំឡេងនៃការច្រៀងនិងការប្រគំដ៏ធំ មានក្នុងក្រុងពារាណសីឬ ? នាងសច្ចតបាបីឆ្លើយថា បពិត្រអ្នកដ៏ចម្រើន លោកមិនដឹងទេឬ គេលេងមហោស្រពក្នុងនគរ នោះជាសំឡេងដែលគេលេងនៅក្នុងទីនោះ ។ តាបសប្លមក្លែងធ្វើជាមិនដឹងដោយពោលថា សំឡេងនោះនៅក្នុងទីនោះហ្ន៎ ហើយសួរនាងថា ម្នាលប្អូនស្រី នាងញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃ (នាងប្រព្រឹត្តដោយការវៀរអាហារប៉ុន្មានថ្ងៃ) ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន បួនថ្ងៃ ហើយសួរទៅតាបសវិញថា ចុះលោកម្ចាស់ ញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃដែរ ? តាបសប្លមពោលថា ប្រាំពីរ ប្អូនស្រី ។ ឥទំ សោ មុសា អភាសិ តាបសប្លមនោះបានពោលនូវពាក្យកុហកនេះ ។ តាមពិត តាបសនោះបរិភោគក្នុងពេលយប់រាល់ៗថ្ងៃ ។ តាបសសួរតទៅថា ម្នាលប្អូនស្រី នាងបួសប៉ុន្មានឆ្នាំហើយ ? នាងសច្ចតបាបីឆ្លើយថា អស់ ១២ ឆ្នាំ ហើយនាងសួរវិញថា ចុះលោកម្ចាស់បួសបានប៉ុន្មានឆ្នាំដែរ ? តាបសពោលថា ឆ្នាំនេះជាឆ្នាំទីប្រាំមួយរបស់យើង (យើងបួសបាន ៦ ឆ្នាំ) ។ លំដាប់នោះ តាបសក៏សួរតទៅថា ម្នាលប្អូនស្រី តើនាងបានសម្រេចនូវសន្តធម៌ដែរឬនៅ ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន នៅទេ ហើយលោកម្ចាស់វិញ សន្តធម៌មានដល់លោកនៅ ? តាបសពោលថា សត្តធម៌មិនមានដល់យើងទេ ។ តាបសនោះទើបពោលទៀតថា ម្នាលប្អូនស្រី ពួកយើងមិនបាននូវកាមសុខ និងមិនបាននូវនេក្ខម្មសុខ នរកក្ដៅ (មើលទៅមិនមែន) សម្រាប់តែយើងពីរទេ ពួកយើងនឹងធ្វើនូវកិរិយារបស់មហាជនវិញ ខ្ញុំនឹងសឹកជាគ្រហស្ថ ហើយទ្រព្យក្នុងសម្នាក់នៃមាតារបស់ខ្ញុំមាន ខ្ញុំមិនអាចនឹងនៅទទួលរងទុក្ខវេទនាតទៅទៀតឡើយ ។ នាងសច្ចតបាបីបានស្ដាប់ដូចនោះហើយ ក៏កើតចិត្តប្រតិព័ទ្ធក្នុងតាបសនោះ ព្រោះភាពជាអ្នកមានចិត្តកម្រើករបស់ខ្លួន ក៏បានពោលថា បពិត្រលោកម្ចាស់ ខ្ញុំក៏ជាអ្នកអផ្សុកចង់សឹកដែរ ប្រសិនបើលោកម្ចាស់មិនចោលខ្ញុំទេ ខ្ញុំនឹងសឹកជាគ្រហស្ថ ។ លំដាប់នោះ តាបសនោះបានពោលនឹងនាងថា មកចុះអូន បងមិនបោះបង់អូនទេ អូននឹងជាភរិយារបស់បង ដូច្នេះហើយ បុរសនោះក៏បាននាំនាងសច្ចតបាបីចូលទៅកាន់នគរ ហើយក៏រួមសមគ្គសង្វាស រស់នៅជាមួយគ្នា ហើយនាំនាងទៅកាន់កន្លែងផឹកសុរា បានឲ្យនាងសច្ចតបាបីនោះកាន់នូវពែងសុរា (ឲ្យចាក់ស្រា) ហើយក៏ផឹកនូវសុរា ។ ចំណែកជាងមាសក៏ចាញ់អស់ទ្រព្យមួយពាន់ ។ នាងសច្ចតបាបីនោះបានអាស្រ័យនូវបុរសនោះ ក៏ជាអ្នកចម្រើនដោយបុត្រនិងធីតាទាំងឡាយ ។តទា កុណាលោ សុរាធុត្តកោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាអ្នកលេងសុរានោះ ។ កាលប្រកាសនូវរឿងដែលខ្លួនឃើញមក ទើបពោលថា (នែបុណ្ណមុខៈសម្លាញ់ នាងសមណីឈ្មោះសច្ចតបាបី កាលនៅកណ្តាលព្រៃស្មសាន រំលងចោលនូវបាយ ៤ ដង បានធ្វើនូវអំពើដ៏លាមកជាមួយនឹងអ្នកលេងសុរា ខ្ញុំបានឃើញហើយ) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣-១៦៤)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2765/cxxdde444tpic.jpg
កុរុង្គទេវិវត្ថុ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
អតីតេ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តបានសម្លាប់ព្រះបាទកោសល ហើយកាន់យករាជ្យ និងនាំ​យក​ព្រះអគ្គមហេសីដែលកំពុងមានគភ៌ របស់ព្រះបាទកោសលនោះ ទៅកាន់នគរពារាណសី សូម្បីកាលទ្រង់ដឹងនូវភាវៈនៃគភ៌របស់ព្រះនាងនោះក៏ដោយ ទ្រង់នៅតែតែងតាំងព្រះនាងទុកក្នុងតំណែងអគ្គមហេសី ។ ពេលដែលគភ៌ព្រះនាងចាស់ហើយក៏ប្រសូតព្រះឱរសដែលស្អាតដូចជាមាសមួយអង្គ ព្រះនាងគិតថា កាលព្រះកុមារនេះធំហើយ ព្រះបាទពារាណសីទ្រង់នឹងឲ្យគេសម្លាប់ដោយគិតថា នេះជាបុត្ររបស់សត្រូវ មិនមានប្រយោជន៍ដែលត្រូវចញ្ចឹមឡើយ (ដើម្បី) មិនឲ្យបុត្ររបស់យើងស្លាប់ក្នុងដៃរបស់បុគ្គលដទៃ ទើបព្រះនាងពោលនឹងភីលៀងថា នែនាង នាងចូរក្រាលនូវសំពត់ចាស់រុំទារកនេះ ហើយចូរយកទៅដាក់ឲ្យដេក ក្នុងព្រៃជាទីចោលនូវសាកសពស្រស់ហើយសឹមចូរត្រឡប់មកចុះ ។ នាងភីលៀងបានធ្វើយ៉ាងនោះ មុជទឹកហើយ ទើបត្រឡប់មក ។ ចំណែកព្រះបាទកោសលដែលស្លាប់នោះបានកើតជាអារក្ខទេវតារបស់បុត្រ ។ ដោយអានុភាពរបស់អារក្ខទេវតានោះ កាលមេពពែរបស់អ្នកគង្វាលពពែម្នាក់ ត្រាច់ទៅក្នុងកន្លែងនោះ ក៏ញ៉ាំងមេពពែមួយឲ្យឃើញនូវកុមារនោះ ញ៉ាំងនូវសេចក្ដីស្នេហាហើយឲ្យផឹកនូវទឹកដោះ ទើបត្រាច់ទៅ បានឲ្យកុមារនោះផឹកនូវទឹកដោះ អស់វារៈពីរបីបួនដង ។ នាយគង្វាលពពែឃើញនូវកិរិយារបស់មេពពែនោះ ទើបទៅកាន់ទីនោះ បានឃើញនូវទារក ហើយបានញ៉ាំងសេចក្ដីស្រឡាញ់ហាក់ដូចជាកូន ទើបនាំទៅ ប្រគល់ឲ្យភរិយារបស់ខ្លួន ។ ភរិយានោះជាបុគ្គលមិនមានបុត្រ មិនមានទឹកដោះឲ្យទារកនោះបៅ ទើបឲ្យទារកនោះផឹកនូវទឹក​ដោះ​ពពែនោះឯង ។ បន្ទាប់មក មេពពែទាំងឡាយក៏ស្លាប់ទៅអស់ពីរបីក្បាលរាល់ៗថ្ងៃ ។ នាយគង្វាលពពែគិតថា បើយើងនៅចិញ្ចឹមទារកនេះទៀត មេពពែនឹងស្លាប់ទាំងអស់ នឹងចិញ្ចឹមទារកនេះធ្វើអ្វី ដូច្នេះហើយទើបញ៉ាំងទារកឲ្យដេកក្នុងភាជនៈដីមួយ ហើយបិទបាំងខាងមុខខាងក្រោយ យកទៅបណ្ដែតក្នុងទន្លេ ។ មានមនុស្សចណ្ឌាលដែលជាអ្នកជួសជុលរបស់ចាស់ម្នាក់ ដែលអាស្រ័យនៅក្នុងរាជនិវេសន៍ ពេលចុះទៅលាងធ្មៃនៅកំពង់ខាងក្រោម ជាមួយនឹងម្ចាស់ បានឃើញនូវភាជន៍ដែលអណ្ដែតមក បានទៅនាំយកមកដោយរហ័ស ដាក់ទុកលើច្រាំង កាលមើលទើបបើកដោយគិតថា នេះជាអ្វីហ្ន៎ ពេលបើកហើយបានឃើញទារក ។ ភរិយារបស់មនុស្សចណ្ឌាលជាបុគ្គលមិនមានបុត្រ បានស្រឡាញ់ទារកនោះទុកដូចជាកូន ទើបនាំទៅចិញ្ចឹមទុកក្នុងផ្ទះ ។ បន្ទាប់ពីពេលដែលកុមារមានអាយុប្រាំពីរប្រាំបីឆ្នាំ កាលមាតាបិតាជាមនុស្សចណ្ឌាលទៅកាន់រាជត្រកូល បាននាំយកនូវកុមារនោះទៅដែរ ។ បន្ទាប់ពីពេលដែលកុមារនោះមាន វ័យបាន ១៦ ឆ្នាំហើយ បានទៅកាន់រាជត្រកូលអស់ជាច្រើនដង (ដើម្បី) ធ្វើការជួសជុលរបស់ចាស់ ។ ព្រះអគ្គមហេសី (ត្រូវជាមាតារបស់កុមារនោះ) របស់ព្រះរាជាពារាណសី មានព្រះរាជធីតាមួយអង្គព្រះនាម កុរុង្គទេវី ជាស្រីមានរូបល្អស្អាត ។ ព្រះនាងកុរុង្គទេវីនោះ បន្ទាប់ពីបានឃើញកុមារនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហាក្នុងកុមារនោះ ហើយបានទៅកាន់កន្លែងធ្វើការរបស់កុមារនោះ ព្រោះភាវៈជាអ្នកមិនមានសេចក្ដីត្រេកអរក្នុងទីដទៃ ។ អជ្ឈាចារគឺការប្រព្រឹត្តកន្លងល្មើស (រាជប្រវេណី) បានប្រព្រឹត្តហើយក្នុងឱកាសដែលស្ងាត់កំបាំងក្នុងព្រះរាជត្រកូលខាងក្នុងនោះឯង របស់ព្រះរាជធីតាកុរុង្គទេវីនិងកុមារនោះ ដែលជាអ្នកមានចិត្តប្រតិព័ទ្ធស្នេហានូវគ្នានឹងគ្នាដោយការឃើញគ្នារឿយៗ ។ កាលព្រះនាងកុរុង្គទេវីទៅធ្វើដូច្នេះ អ្នកបម្រើទាំងឡាយបានដឹង ហើយក្រាបទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់ពិរោធហើយ បានហៅអាមាត្យទាំងឡាយឲ្យប្រជុំគ្នា ហើយត្រាស់ថា កូនរបស់មនុស្សចណ្ឌាលនេះបានធ្វើនូវទង្វើនេះ ពួកលោកនឹងធ្វើយ៉ាងណាដល់គេ ? ពួកអាមាត្យក៏ក្រាបទូលថា ទោសនេះធំណាស់ ព្រះអង្គ សមគួរនឹងធ្វើទារុណកម្មផ្សេងៗ ទើបសម្លាប់តាមក្រោយ ។ ក្នុងខណៈនោះ អារក្ខទេវតាដែលជាបិតារបស់កុមារនោះ បានចូលសណ្ឋិតក្នុងសរីរៈរបស់ព្រះមាតារបស់កុមារនោះឯង ។ ព្រះនាងនោះក៏បានចូលទៅគាល់ព្រះរាជាដោយអានុភាពរបស់ទេវតាហើយពោលថា បពិត្រមហារាជ កុមារនេះមិនមែនជាកូនមនុស្សចណ្ឌាលទេ កុមារនេះកើតក្នុងផ្ទៃរបស់ខ្ញុំម្ចាស់​ ជាបុត្ររបស់ព្រះបាទកោសល ខ្ញុំម្ចាស់បានទូលមុសាវាទនឹងព្រះអង្គថា ព្រះឱរសរបស់ខ្ញុំម្ចាស់ស្លាប់ហើយ ដោយគិតថា ជាបុត្ររបស់ព្រះរាជាដែលសត្រូវនឹងព្រះអង្គ ទើបបញ្ជាឲ្យនាងភីលៀងយកទៅចោលក្នុងព្រៃស្មសាន លំដាប់នោះ នាយគង្វាលពពែម្នាក់ក៏បានចិញ្ចឹមនូវកុមារនេះ ពេលកើតហេតុមេពពែស្លាប់ជាច្រើនក្បាល គេទើបយកទៅបណ្ដែតក្នុងទន្លេ គ្រានោះ មនុស្សចណ្ឌាលដែលជាជួស​ជុល​របស់ចាស់ក្នុងព្រះរាជវាំង របស់ព្រះអង្គបានឃើញកុមារនេះដែលអណ្ដែតមក ហើយគេក៏យកទៅចិញ្ចឹម បើព្រះអង្គមិនជឿទេ សូមទ្រង់ឲ្យហៅមនុស្សទាំងអស់នោះមកសួរចុះ ។ ព្រះរាជាបានឲ្យហៅអ្នកទាំងអស់នោះ ធ្វើតាំងតែនាងភីលៀងជាដើមហើយសួរ ទ្រង់បានស្ដាប់ការប្រព្រឹត្តទៅយ៉ាងនោះហើយ មានចិត្តត្រេកអរថា កុមារនេះជាអ្នកដល់ព្រមដោយជាតិ ទើបឲ្យគេងូតទឹកកុមារនោះ ហើយឲ្យប្រដាប់តាក់តែង ទើបទ្រង់ប្រគល់ព្រះធីតាដល់កុមារនោះ ។ ព្រោះភាវៈនៃមេពពែទាំងឡាយស្លាប់មានដល់កុមារនោះ មនុស្សទាំងឡាយទើបធ្វើនូវឈ្មោះកុមារនោះថា ឯឡិកកុមារ (កុមារពពែ) ។ លំដាប់នោះ ព្រះរាជាបានប្រគល់សេនានិងពាហនៈដល់ឯឡិកកុមារនោះ ហើយបញ្ជូនគេដោយត្រាស់ថា អ្នកចូរទៅគ្រប់គ្រងរាជសម្បត្តិរបស់ព្រះបិតារបស់ខ្លួនចុះ ។ ឯឡិកកុមារក៏នាំនាងកុរុង្គទេវីទៅគ្រប់គ្រងរាជសម្បត្តិ ។ គ្រានោះ ព្រះរាជាពារាណសីទ្រង់គិតថា ឯឡិកកុមារនេះ មិនបានសិក្សាសិល្បសាស្ត្រ ទើបទ្រង់បញ្ជូនអាចារ្យឈ្មោះ ឆឡង្គកុមារ ឲ្យទៅបង្រៀនឯឡិកកុមារ ។ ឯឡិកកុមារនោះក៏បានតែងតាំងឆឡង្គកុមារឲ្យជាសេនាបតីដោយគិតថា គេជាអាចារ្យរបស់ខ្លួន ។ ក្នុងកាលជាខាងក្រោយមកទៀត ព្រះនាងកុរុង្គទេវីបានធ្វើអនាចារៈ មួយអន្លើដោយ ឆឡង្គកុមារសេនាបតី​នោះ ។ លោកសេនាបតីគាត់អ្នកបម្រើម្នាក់ឈ្មោះ ធនន្តេវាសី ។ ឆឡង្គកុមារសេនាបតីនោះ បានប្រើនាយធនន្តេវាសីនោះ ឲ្យនាំយកនូវរបស់របរមានសំពត់ និងគ្រឿងអលង្ការជាដើមទៅឲ្យព្រះនាងកុរុង្គទេវី ។ នាងកុរុង្គទេវីនោះ ក៏បានធ្វើនូវអំពើបាបសូម្បីមួយអន្លើដោយនាយធនន្តេវាសីនោះទៀត ។ កុណាលសកុណៈពោលថា ទិដ្ឋា មយា, សម្ម បុណ្ណមុខ, កុរុង្គទេវី នាម លោមសុទ្ទរី ឯឡិកកុមារំ កាមយមានា ឆឡង្គកុមារធនន្តេវាសិនា បាបមកាសិ នែបុណ្ណមុខៈសម្លាញ់ ព្រះអគ្គមហេសីមានព្រះលោមាល្អ ព្រះនាមកុរុង្គទេវី កាលប្រាថ្នាឯឡិកកុមារហើយ បានធ្វើនូវអំពើដ៏លាមកជាមួយនឹងឆឡង្គកុមារសេនាបតី និងបុរសអ្នកនៅដោយទ្រព្យរបស់ឆឡង្គកុមារនោះទៀត ខ្ញុំក៏បានឃើញហើយ ។ បណ្ដាបទទាំងនោះ បទថា លោមសុទ្ទរី (ព្រះអគ្គមហេសីមានព្រះលោមាល្អ) បានដល់ រោមរបស់ព្រះរាជិនីដែលកើតត្រង់ទ្រូង ។ បទថា ឆឡង្គកុមារធនន្តេវាសិនា សេចក្ដីថា សូម្បីប្រាថ្នានូវឯឡិកកុមារហើយ ព្រះនាងក៏ធ្វើនូវអំពើបាបមួយអន្លើដោយឆឡង្គកុមារសេនាបតីនោះផង និងអ្នកបម្រើឈ្មោះ​ធនន្តេវាសីនោះផង ។ ស្រីទាំងឡាយតែងប្រព្រឹត្តអនាចារយ៉ាងនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ព្រោះហេតុនោះ យើងទើបមិនពោលសរសើរស្ត្រីទាំងនោះ ព្រះមហាសត្វបាននាំអតីតនិទាននេះមកសម្ដែងហើយ ។ សោ ហិ តទា ឆឡង្គកុមារោ អហោសិ, តស្មា អត្តនា ទិដ្ឋការណំ អាហរិ ។ ពិតមែនហើយ ក្នុងកាលនោះ ព្រះមហាសត្វនោះ គឺ ឆឡង្គកុមារ ព្រោះហេតុនោះ ព្រះអង្គទើបនាំនូវហេតុដែលទ្រង់ឃើញដោយខ្លួនឯង ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2766/wewwwxtpic.jpg
ព្រហ្មទត្តមាតុវត្ថុ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
កុណាលសកុណពោលថា សេចក្តីពិត រឿងដូចគ្នានេះ ខ្ញុំដឹងហើយយ៉ាងនេះថា ព្រះវរមាតារបស់ព្រះបាទព្រហ្មទត្ត លះបង់ព្រះបាទកោសល ទៅធ្វើអំពើដ៏លាមកជាមួយនឹងព្រាហ្មណកុមារ ឈ្មោះបញ្ចាលចណ្ឌៈ ។ វិត្ថារនិទាន អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទកោសលបានកាន់យករាជសម្បត្តិរបស់ព្រះបាទពារាណសី ទ្រង់បានតែងតាំងព្រះអគ្គមហេសីរបស់ព្រះចៅក្រុង ពារាណសីដែលកំពុងមានគភ៌ជាអគ្គមហេសីរបស់ព្រះអង្គ ហើយស្ដេចយាងទៅនគររបស់ព្រះអង្គ ។ ក្នុងកាលជាបន្តបន្ទាប់មកទៀត ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះឱរស ។ ចំណែកព្រះបាទកោសល ហេតុតែជាទ្រង់មិនមានបុត្រ ក៏បានចិញ្ចឹមព្រះឱរសនោះទុកដោយសេចក្ដីស្រឡាញ់ដូចបុត្ររបស់ខ្លួន ហើយបានញ៉ាំងព្រះកុមារដែលមានវ័យចម្រើនហើយនោះឲ្យសិក្សាសិល្បសាស្ត្រ ហើយទ្រង់បញ្ជូនទៅថា អ្នកចូរគ្រប់គ្រងនូវដែនក្នុងសម្នាក់បិតារបស់ខ្លួនចុះ ។ ព្រះរាជកុមារនោះក៏បានទៅគ្រប់គ្រងរាជសម្បត្តិ ។ ចំណេរកាលមកទៀត ព្រះមាតារបស់ព្រះរាជកុមារបានចូលទៅទូលលាព្រះបាទកោសលថា ខ្ញុំម្ចាស់មានសេចក្ដីប្រាថ្នានឹងឃើញនូវបុត្រ (ទៅលេងបុត្រ) ដូច្នេះហើយក៏នាំបរិវារជាច្រើនទៅកាន់ក្រុងពារាណសី ព្រះនាងបានកាន់នូវទីអាស្រ័យ (ដើម្បីឈប់សម្រាក)នៅក្នុងនិគមមួយដែលនៅរវាងនគរទាំងពីរ ។ មានព្រាហ្មណកុមារម្នាក់ដែលមានរូបរាងស្រស់សង្ហា ឈ្មោះ បញ្ចាលចណ្ឌៈ នៅក្នុងនិគមនោះ ។ បញ្ចាលចណ្ឌៈបាននាំបណ្ណាការមកថ្វាយព្រះនាង ។ ព្រះនាងពេលបានឃើញបញ្ចាលចណ្ឌៈនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហា ហើយបានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ជាមួយនឹងបញ្ចាលចណ្ឌៈនោះ ហើយបានស្នាក់នៅក្នុងទីនោះអស់ពីរបីថ្ងៃ ទើបធ្វើដំណើរទៅកាន់ក្រុងពារាណសី (បន្ត) បានជួបបុត្រហើយ ក៏ប្រញាប់ត្រឡប់មកវិញ ហើយបានកាន់យកទីនៅ (ស្នាក់នៅ) ក្នុងនិគមនោះម្ដងទៀត ព្រះនាងបានប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈនោះអស់បីរបីថ្ងៃ ទើបទៅកាន់នគរ កោសលវិញ ។ តាំងតែអំពីពេលនោះមក មិនយូរប៉ុន្មាន ព្រះនាងក៏ចូលទៅទូលនូវហេតុនោះៗ ប្រាប់ព្រះបាទកោសលថា ខ្ញុំម្ចាស់នឹងទៅកាន់សម្នាក់បុត្រ កាលទៅក្ដី កាលមកវិញក្ដី តែងប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈក្នុងនិគមនោះអស់កាលកន្លះខែ ។ម្នាលបុណ្ណមុខសម្លាញ់ ដែលឈ្មោះថា ស្ត្រីទាំងឡាយគឺជាអ្នកទ្រុស្តសីល មានប្រក្រតីពោលពាក្យមុសា កាលព្រះមហាសត្វសម្ដែងអតីតនិទាននេះហើយ ពោលពាក្យថា ជាសេចក្ដីពិតដែលយើងឃើញមក យ៉ាងនេះជាដើម ។ បណ្ដាបទទាំងនោះ បទថា ព្រះមាតារបស់ព្រះបាទព្រហ្មទត្ត បានដល់ ព្រះជននីរបស់ព្រហ្មទត្តកុមារដែលបានសោយរាជ្យក្នុងនគរពារាណសី ។ បានឮថា ក្នុងកាលនោះកុណាលបានជាព្រាហ្មណ៍ឈ្មោះចញ្ចាលចណ្ឌៈនោះ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនបានដឹងមកនោះ ទើបទ្រង់ពោលយ៉ាងនេះ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2767/sdreew44extpic.jpg
បញ្ចបាបិវត្ថុ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
អតីតេ ក្នុងអតីតកាល ព្រះរាជាព្រះនាម ពកៈ ទ្រង់សោយរាជ្យប្រកបដោយធម៌ ក្នុងក្រុងពារាណសី ។ ក្នុងសម័យនោះ មានធីតា ឈ្មោះ បញ្ចបាបី របស់មនុស្សក្រីក្រម្នាក់ រស់នៅទិសខាងកើតទ្វារក្រុងពារា​ណ​សី ។ កិរ បានឮមកថា សូម្បីក្នុងជាតិមុន នាងបញ្ចបាបីនោះ ក៏កើតជាទលិទ្ទធីតា (ធីតារបស់អ្នក​ក្រម្នាក់) នាងជាន់នូវដីស្អិត ដើម្បីបូកលាបនូវជញ្ជាំងផ្ទះ ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធមួយអង្គ គិតដើម្បី​ប្រយោជន៍ដល់ការធ្វើនូវគ្រឿងបរិភណ្ឌដល់ញកភ្នំរបស់ខ្លួនថា យើងនឹងបាននូវដីស្អិតក្នុងទីណា ទើបគិតថា អាចបានក្នុងក្រុងពារាណសី ដូច្នេះហើយ ឃ្លុំនូវចីវរ ជាអ្នកមានដៃកាន់នូវបាត្រ ចូលទៅកាន់នគរ ហើយឈរនៅក្នុងទីមិនឆ្ងាយអំពីនាងនោះ ។ នាងទលិទ្ទធីតានោះ ក្រោធហើយ កាលសម្លឹងមើលដោយចិត្តប្រទូស្តទើបពោលថា គ្រាន់តែដីស្អិតក៏សូមដែរ ។ ព្រះបច្ចេកពុទ្ធបានជាអ្នកនៅស្ងៀម មិនកម្រើកញាប់ញ័រ ។ លំដាប់នោះ នាងទលិទ្ទធីតានោះ ឃើញនូវភាពនៃព្រះបច្ចេកពុទ្ធដែលមិនកម្រើកញាប់ញ័រ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាឡើងហើយពោល​ថា បពិត្រសមណៈ លោកម្ចាស់មិនបាននូវដីស្អិតឬ ដូច្នេះហើយ នាងបាននាំយកនូវដីស្អិតមួយដុំធំមកដាក់ក្នុងបាត្រ ។ ព្រះបច្ចេកពុទ្ធបានធ្វើនូវការប្រោសព្រំលាបបូកញកភ្នំដោយដីស្អិតនោះ ។ មិនយូរប៉ុន្មាន នាងទលិទ្ទធីតានោះបានចុតិចាកអត្តភាពនោះ ហើយកាន់យកនូវបដិសន្ធិក្នុងផ្ទៃនៃស្ត្រីទុគ៌តក្នុងស្រុកមួយ ដែលនៅខាងក្រៅទ្វារព្រះនគរ ។ ដោយកាលកន្លងទៅ ១០ ខែ នាងក៏ប្រសូត្រចាក​ផ្ទៃ​នៃមាតា ។ ដោយផលនៃការថ្វាយដុំដីស្អិត សរីរៈរបស់នាងក៏ដល់ព្រមដោយសម្ផស្ស (ដ៏អស្ចារ្យ​) ​តែព្រោះសេចក្ដីក្រោធ មើលងាយព្រះបច្ចេកពុទ្ធ នាងជាអ្នកមានរូបវិកលអាក្រក់ (៥ កន្លែង គឺ) ដៃ ជើង មុខ ភ្នែក និង ច្រមុះ ។ ដោយហេតុនោះ មនុស្សទាំងឡាយទើបស្គាល់នាងក្នុងឈ្មោះថាថា បញ្ចបាបី (ស្ត្រីមានរូបអាក្រក់ ៥) ។ ក្នុងថ្ងៃមួយ ព្រះបាទពារាណសី កាលនឹងឃ្លាំមើលព្រះនគរដោយភេទដែលអ្នកដទៃមិនស្គាល់ (ក្លែងខ្លួនជាមនុស្សសាមញ្ញដោយស្លៀកពាក់ស៊ីវិល) ទ្រង់បានយាងទៅកាន់ប្រទេសនោះ ក្នុងវេលារាត្រី ។ សូម្បីនាងបញ្ចបាបីនោះ កាលលេងជាមួយនឹងក្មេងស្រីទាំងឡាយក្នុងស្រុក បានចាប់កាន់ដៃរបស់ព្រះរាជា ព្រោះតែមិនស្គាល់ ។ ព្រះរាជានោះ មិនអាចនឹងឋិតនៅដោយសភាពរបស់ខ្លួនបានឡើយ ដោយសម្ផស្សដៃរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាអ្នកបានពាល់ត្រូវដោយសម្ផស្សជាទិព្វ ។ ព្រះរាជានោះ បានជាអ្នកមានតម្រេកត្រេកអរនឹងសម្ផស្ស ទ្រង់ក៏ចាប់នូវនាងបញ្ចបាបីសូម្បីមានរូបអាក្រក់យ៉ាងនោះ ត្រង់ដៃ ហើយសួរនាងថា នាងជាធីតារបស់អ្នកណា ? នាងបញ្ចបាបីពោលថា ខ្ញុំជាធីតារបស់អ្នកនៅត្រង់ទ្វារនគរនេះឯង ព្រះរាជាសួរនូវនាងដល់ភាពជាអ្នកមិនមានម្ចាស់ (សួរថាមានប្ដីនៅ) ដូច្នេះហើយ ទើត្រាស់ថា យើងនឹងជាស្វាមីរបស់នាង នាងចូរទៅសូមអនុញ្ញាតមាតាបិតាចុះ។ នាងបញ្ចបាបីនោះ បានចូលទៅរកមាតាបិតាហើយពោលថា បពិត្រលោកឪពុកអ្នកម្ដាយ មានបុរសម្នាក់ចង់បានខ្ញុំ ។ មាតាបិតារបស់នាងគិតថា បុរសនោះប្រហែលជាមនុស្សទុគ៌តហើយ ទើបពោលថា បើគេចង់បានមនុស្សដូចកូនយ៉ាងនេះ ល្អហើយ ។ នាងបញ្ចបាបីទើបត្រឡប់មកវិញហើយប្រាប់នូវភាពនៃខ្លួនដែលមាតាបិតាអនុញ្ញាត (ដល់ព្រះរាជា) ។ ព្រះរាជានោះក៏បាននៅជាមួយនាងបញ្ចបាបីនោះក្នុងផ្ទះនោះឯង ហើយទ្រង់ក៏ត្រឡប់ចូលរាជនិវេសន៍អំពីព្រលឹម ។ ចាប់តាំងអំពីពេលនោះមក ព្រះរាជាតែងយាងទៅជានិច្ចដោយភេទដែលមិនមានគេស្គាល់ ទ្រង់លែងប្រាថ្នាសូម្បីតែការមើលនូវស្ត្រីដទៃ ។ ក្នុងថ្ងៃមួយ បិតារបស់នាងបញ្ចបាបី បានកើតនូវរោគ លោហិតបក្ខន្ទិកាពាធ (ជំងឺធ្លាក់ឈាម) ។ ថ្នាំដែលនឹងព្យាបាលរោគនោះ គឺ បាយបាយាសលាយជាមួយទឹកដោះស្រស់ ទឹកដោះថ្លា ទឹកឃ្មុំ និងស្ករក្រួស តែថ្នាំនោះ មិនអាចនឹងកើតឡើងដល់ពួកគេដែលមនុស្សក្រីក្រឡើយ ។ លំដាប់នោះ មាតានាងបញ្ចបាបីពោលនឹងធីតាថា នែកូន ស្វាមីរបស់កូនអាននឹងញ៉ាំងបាយបាយាសឲ្យកើតឡើងឬ ? នាងបញ្ចបាបីពោលថា បពិត្រអ្នកម៉ែ ស្វាមីរបស់ខ្ញុំគប្បីជាមនុស្សក្រជាងពួកយើងទៀត តែមិនអីទេ ចាំខ្ញុំសួរគាត់សិន ម៉ែកុំគិតច្រើនអី ។ ក្នុងវេលាដែលព្រះរាជាយាងមក នាងបញ្ចបាបីបានជាអ្នកមានចិត្តទោមនស្សហើយអង្គុយ។ គ្រានោះ ព្រះរាជាយាងមករកនាងហើយសួរថា ហេតុអ្វីបាននាងទោមនស្ស ? នាងក៏ប្រាប់សេចក្ដីនោះ ។ ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ក៏ត្រាស់ថា ហៃអូនសម្លាញ់ ថ្នាំដែលមានរសវិសេសយ៉ាងនេះ បងនឹងបានមកអំពីណា គ្រាត្រាស់យ៉ាងនេះហើយ ទ្រង់គិតថា យើងមិនអាចនឹងទៅមកយ៉ាងនេះរហូតឡើយ ប្រាកដជានឹងជួបអន្តរាយតាមផ្លូវ ហើយបើយើងនឹងនាំនាងមកកាន់រាជនិវេសន៍ខាងក្នុង អ្នកដែលមិនដឹងនូវការដល់ព្រមដោយសម្ផស្សរបស់នាង ពួកគេនឹងធ្វើនូវការសើចចំអកឲ្យយើងថា ព្រះរាជារបស់យើងកាន់យក យក្ខិនីនាំមក ចឹងយើងនឹងធ្វើឲ្យអ្នកនគរទាំងអស់បានដឹងនូវសម្ផស្សរបស់នាងជាមុនសិន ដូច្នេះយើងនឹងរួចផុតពីការតិះដៀល ។ លំដាប់នោះ ព្រះរាជាត្រាស់នឹងនាងថា ហៃអូនសម្លាញ់ សូមកុំគិតឡើយ ចាំបងនឹងនាំយកបាយាសដើម្បីឪពុករបស់អូន ដូច្នេះហើយ ក៏ទ្រង់អភិរម្យត្រេកអរសប្បាយរីករាយជាមួយនឹងនាងបញ្ចបាបីនោះ ហើយមកកាន់រាជនិវេសន៍ ។ ក្នុងថ្ងៃស្អែក ទ្រង់បញ្ជាឲ្យគេចម្អិនបាយាសដូចនោះ ហើយទ្រង់ឲ្យនាំស្លឹកឈើមក ឲ្យធ្វើនូវកញ្ចប់ ២ ដាក់នូវបាយាសក្នុងកញ្ចប់មួយ ដាក់នូវចូឡាមណី (ស្នៀតសក់) ក្នុងកញ្ចប់មួយ ចងជាប់ហើយ យាងទៅក្នុងពេលរាត្រី (បានដល់ហើយ) ត្រាស់នឹងនាងបញ្ចបាបីថា ហៃអូនសម្លាញ់ ពួកយើងជាមនុស្សក្រ កិច្ចដោយការញ៉ាំងបាយនេះឲ្យកើតលំបាកណាស់ អូនចូរប្រាប់ឪពុកថា ថ្ងៃនេះ ពុកចូរពិសាបាយមួយកញ្ចប់នេះ ចាំស្អែកពិសាមួយកញ្ចប់នេះ ។ នាងបញ្ចបាបីក៏បានធ្វើតាមយ៉ាងនោះ ។ ល្មមតែឪពុកនាងបញ្ចបាបីបរិភោគបាយបាយាសតែបន្តិចប៉ុណ្ណោះ គាត់ក៏ឆ្អែតស្កប់ស្កល់ ព្រោះភាវៈនៃបាយនោះដែលដល់ព្រមដោយឱជារស ។ នាងបញ្ចបាបីក៏ឲ្យនូវចំណែកសល់ដល់ម្ដាយ ហើយទើបបរិភោគខ្លួនឯង ។ សូម្បីទាំងបីនាក់ក៏បានឆ្អែតស្កប់ស្កល់ ។ ចំណែកកញ្ចប់ចូឡាមណី ពួកគេយកទុកដើម្បីប្រយោជន៍ក្នុងថ្ងៃស្អែក ។ ព្រះរាជាមកកាន់និវេសន៍ ទ្រង់ជម្រះនូវមុខហើយ ត្រាស់ថា អ្នកទាំងឡាយចូរនាំមកនូវចូឡាមណីដល់យើង ។ ពួកអ្នកបម្រើទូលថា បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គមិនឃើញទេ ។ ព្រះរាជាត្រាស់ អ្នកទាំងឡាយចូរឆែកមើលអស់ទូទាំងនគរទាំងមូល ។ ពួកគេសូម្បីឆែករកមើលហើយក៏មិនបានឃើញឡើយ ។ ព្រះរាជាបញ្ជាថា អ្នកទាំងឡាយឆែកមើលឲ្យអស់ សូម្បីត្រឹមតែកញ្ចប់បាយធ្វើពីស្លឹកឈើ ក្នុងផ្ទះរបស់មនុស្សក្រីក្រខាងក្រៅនគរ ។ កាលពួករាជបុរសឆែកមើលក៏បានឃើញនូវចូឡាមណីក្នុងឆ្នាំងនោះ ហើយចងនូវមាតាបិតារបស់នាងបញ្ចបាបីដោយចោទថា ជាចោរ ហើយនាំទៅ ។ លំដាប់នោះ បិតារបស់នាង បញ្ចបាបីពោលថា បពិត្រលោកជាម្ចាស់ ពួកខ្ញុំមិនមែនជាចោរទេ ចូឡាមណីនេះអ្នកដទៃនាំមក ។ រាជបុរសសួរថា អ្នកណា នាំមក ? គាត់ប្រាប់ថា ជាមាតរៈ (កូនប្រសាប្រុស) របស់ខ្ញុំ ។ រាជបុរសសួរថា ចុះគេនោះនៅឯណា ? គាត់ប្រាប់ថា ទាល់កូនស្រីរបស់ខ្ញុំទើបដឹង ។ លំដាប់នោះ ឪពុកនាងបញ្ចបាបីពោលនឹងកូនស្រីថា ម្នាលកូន នាងស្គាល់ស្វាមីរបស់នាងទេ ។ នាងបញ្ចបាបីពោលថា ខ្ញុំមិនស្គាល់ទេ ។ ឪពុកនាងពោលថា បើយ៉ាងនោះ ជីវិតរបស់ឪពុកមិនមានទេ ។ នាងបញ្ចបាបីពោលថា បពិត្រលោកឪពុក គាត់មកក្នុងពេលងងឹត ហើយត្រឡប់ទៅវិញក្នុងពេលងងឹត ខ្ញុំមិនដែលបានឃើញរូបគាត់ច្បាស់ទេ តែខ្ញុំអាចស្គាល់ ចំណាំគាត់បានដោយសម្ផស្សដៃ ។ ឪពុកនាងបញ្ចបាបីនោះក៏ប្រាប់ដល់រាជបុរស ។ សូម្បីពួករាជបុរសក៏ទូលព្រះរាជា ។ ព្រះរាជាធ្វើហាក់បីដូចជាមិនដឹង ត្រាស់ថា បើយ៉ាងនោះ អ្នកទាំងឡាយចូរដាក់ស្ត្រីនោះក្នុងវាំងនន ក្នុងព្រះលានហ្លួង ហើយធ្វើនូវវាំងននឲ្យមានប្រហោងប្រមាណប៉ុនដៃ ហើយឲ្យអ្នកនគរមកប្រជុំគ្នា រួចអ្នកទាំងឡាយចូរចាប់នូវចោរដោយសម្ផស្សនៃដៃ ។ ពួករាជបុរសក៏ធ្វើយ៉ាងនោះ ឲ្យមនុស្សទាំងឡាយទៅកាន់សម្នាក់នាងបញ្ចបាបីនោះ បានឃើញរូបនាងហើយ ជាអ្នកមានសេចក្ដីក្ដៅក្រហាយចិត្ត ខ្ពើមរអើមថា ធី, ធី បិសាចិ ថ្វើយ ថ្វើយ មីបិសាច ដូច្នេះហើយ មិនហ៊ានដើម្បីនឹងពាល់ឡើយ ។ ពួករាជបុរសនាំនាងបញ្ចបាបីមកដាក់ក្នុងវាំងនន ក្នុងព្រះលានហ្លួងហើយ ក៏ឲ្យអ្នកនគរទាំងអស់មកប្រជុំគ្នា ។ នាងបញ្ចបាបីនោះបានចាប់ដៃរបស់បុរសដែលលូកមកហើយតាមប្រហោង នៃអ្នកដែលមកហើយមកហើយ រួចពោលថា មិនមែនស្វាមីខ្ញុំទេ ។ បុរសទាំងឡាយបានដឹងសម្ផស្សរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាសម្ផស្សជាទិព្វ មិនអាចដើម្បីនឹងគេចទៅ ម្នាក់ៗគិតថា បើស្ត្រីនេះគួរដល់អាជ្ញាហើយ យើងសូម្បីត្រូវអាជ្ជា និងចូលដល់ភាពជាអ្នកធ្វើនូវទាសកម្ម យើងនឹងធ្វើនូវនាងនោះឲ្យនៅក្នុងផ្ទះ ។ លំដាប់នោះ រាជបុរសទាំងឡាយ វាយដោយដំបងឲ្យ ហើយដេញឲ្យរត់ទៅ ។ ធ្វើហើយយ៉ាងនេះតាំងតែឧបរាជជាដើម បុរសទាំងអស់ហាក់ដូចជាមនុស្សឆ្កួត ។ លំដាប់នោះ ព្រះរាជាត្រាស់ថា នឹងគប្បីជាយើងឬ ហើយទ្រង់ក៏លូកព្រះហស្តទៅ ។ នាងបញ្ចបាបីចាប់នូវព្រះហស្តនោះហើយ ធ្វើនូវសំឡេងដ៏ខ្លាំងថា ចោរគឺខ្ញុំចាប់បានហើយ ។ ព្រះរាជាត្រាស់មនុស្សទាំងនោះថា កាលនាងចាប់ដៃអ្នកទាំងឡាយ អ្នកទាំងឡាយគិតដូចម្ដេច ។ បុរសទាំងនោះក៏ទូលតាមសេចក្ដីពិត ។ លំដាប់នោះ ព្រះរាជាត្រាស់ថា កាលដែលយើងឲ្យធ្វើយ៉ាងនេះ ក៏ដើម្បីនឹងនាំស្ត្រីនេះមកក្នុងវាំងរបស់យើង កាលនៅគិតថា បើអ្នកទាំងឡាយមិនដឹងនូវសម្ផស្សរបស់នាងទេ នឹងតិះដៀលយើង ព្រោះហេតុនោះ អ្នកទាំងអស់គ្នាគឺយើងបានឲ្យដឹងហើយ ចូរនិយាយមកមើលថា ស្ត្រីនេះគួរដើម្បីនឹងនៅក្នុងផ្ទះរបស់អ្នកណា ? បុរសទាំងនោះពោលថា បពិត្រទេវៈ ក្នុងព្រះរាជវាំងរបស់ព្រះអង្គ ។ គ្រានោះ ព្រះរាជាក៏អភិសេកនូវនាងបញ្ចបាបីនោះហើយ ធ្វើឲ្យជាព្រះអគ្គមហេសី និង ព្រះរាជទានឥស្សិយយសដល់មាតាបិតារបស់នាងបញ្ចបាបី ។ តាំងអំពីពេលនោះមក ព្រះរាជាទ្រង់ស្រវឹងងប់ងុលឈ្លក់វង្វេងនឹងនាងបញ្ចបាបីនោះណាស់ មិនតាំងនូវការវិនិច្ឆ័យក្ដី មិនមើលនូវស្ត្រីដទៃ ។ ពួកស្រីស្នំទាំងឡាយទើបស្វែងរកទោសជាចន្លោះរបស់នាងបញ្ចបាបីនោះ ។ ថ្ងៃមួយ នាងបញ្ចបាបីឃើញនូវមិនិត្តក្នុងសុបិននៃភាពជាអគ្គមហេសីនៃព្រះរាជាពីរអង្គ បានប្រាប់ដល់ព្រះរាជា ។ ព្រះរាជាប្រកាសឲ្យហៅអ្នកទាយសុបិនមក ហើយសួរថា សុបិនឃើញយ៉ាងនេះ នឹងកើតរឿងអ្វី ? ហោរានោះបានកាន់សំណូកអំពីសម្នាក់របស់ស្ត្រីទាំងឡាយនោះ ក៏ពោល​ថា បពិត្រមហារាជ ការដែលព្រះទេវីសុបិនឃើញថា បានអង្គុយលើកដំរីសទាំងអស់នេះ ជាបុព្វនិមិត្តនៃមរណៈរបស់ព្រះអង្គ, ដែលព្រះនាងសុបិនថា បានស្ទាបព្រះចន្ទ្រដោយការទៅដោយកដំរីនេះ ជាបុព្វនិមិត្តនៃការនាំមកនូវព្រះរាជាជាសត្រូវរបស់ព្រះអង្គ ។ ព្រះរាជាត្រាស់ថា ឥឡូវនេះ នឹងគប្បីធ្វើដូចម្ដេច គេទូលថា បពិត្រទេវៈ មិនអាចនឹងសម្លាញ់ព្រះនាងនេះឡើយ គួរដាក់ព្រះនាងលើនាវាហើយបណ្ដែតតាមទន្លេចុះ ។ ព្រះរាជាឲ្យគេដាក់នាងបញ្ចបាបីនោះ មួយអន្លើដោយអាហារនិងគ្រឿងអលង្ការលើនាវា ក្នុងពេលរាត្រី ឲ្យគេបោះបង់បណ្ដែតតាមទន្លេ ។ នាងបញ្ចបាបីនោះ កាលអណ្ដែតតាមទន្លេ ក៏បានដល់ខាងមុខនៃព្រះរាជាពាវរិកៈ ដែលទ្រង់កំពុងលេងទឹក នៅខាងក្រោមនៃខ្សែទឹករបស់នាវានោះ ។ សេនាបតីរបស់ព្រះបាទពាវរិកៈនោះឃើញហើយពោលថា នាវានេះជារបស់ខ្ញុំ ។ ព្រះរាជាពាវរិកៈត្រាស់ថា ភណ្ឌៈរបស់នាវាជារបស់យើង ព្រះរាជាបានឃើញនូវនាងបញ្ចបាបីដោយនាវាដែលមកដល់ហើយ ក៏សួរថា នាងមានឈ្មោះអ្វី មានរូបដូចជាបិសាច ? នាងបញ្ចបាបីធ្វើនូវការញញឹមបានពោលប្រាប់នូវភាពជាអគ្គមហេសីរបស់ព្រះរាជាពកៈ ហើយប្រាប់សេចក្ដីទាំងអស់ដល់ព្រះរាជានោះ ។ នាងបញ្ចបាបីនោះ មានឈ្មោះប្រាកដទូទាំងជម្ពូទ្វីបទាំងអស់ថា បញ្ចបាបី ។ លំដាប់នោះ ព្រះរាជាក៏ចាប់នូវនាងត្រង់ដៃ ហើយលើកឡើង ព្រមគ្នានឹងការចាប់នោះឯង ព្រះរាជាមានសេចក្ដីត្រេកអរដោយសម្ផស្ស មិនធ្វើនូវឥត្ថិសញ្ញាក្នុងស្ត្រីដទៃ តែងតាំងនាងបញ្ចបាបីនោះជាអគ្គមហេសី ។ នាងបញ្ចបាបីនោះបានជាអ្នកស្មើដោយជីវិតរបស់ព្រះរាជាពាវរិកៈនោះ ។ ព្រះបាទពកៈទ្រង់ស្ដាប់ការប្រព្រឹត្តទៅនោះហើយ គិតថា យើងនឹងមិនឲ្យអគ្គមហេសីរបស់ព្រះរាជានោះឡើយ ដូច្នេះហើយ ទើបរួបរួមសេនា ធ្វើនូវនិវេសន៍ត្រង់កំពង់ម្ខាងនៃនគរព្រះបាទពាវរិកៈនោះ ឲ្យបញ្ជូលសារទៅថា ព្រះបាទពាវរិកៈចូរឲ្យភរិយាដល់យើង ឬច្បាំងគ្នា ។ ព្រះបាទពាវរិកៈតបថា យើងមិនឲ្យភរិយាឡើយ នឹងច្បាំងគ្នា ហើយរៀបចាំការច្បាំង ។ អាមាត្យទាំងឡាយរបស់ព្រះរាជាទាំងពីរ ប្រឹក្សាគ្នាថា មរណកិច្ចមិនមានដោយអាស្រ័យមាតុគ្រាមឡើយ នាងបញ្ចបាបីនេះគួរដល់ព្រះរាជាពកៈព្រោះទ្រង់ជាស្វាមីដំបូង តែក៏គួរដល់ព្រះរាជាពាវរិកៈព្រោះទ្រង់បាននាវា ព្រោះហេតុនោះ នាងបញ្ចបាបីនេះ គួរនៅក្នុងសម្នាក់របស់ព្រះរាជាមួយអង្គៗ ៧ ថ្ងៃ ៗ ចុះ ដូច្នេះហើយ ទើបក្រាបទូលដល់ព្រះរាជាទាំងពីរឲ្យទ្រង់យល់ព្រម ។ ព្រះរាជាទាំងពីរអង្គនោះ ពេញព្រះទ័យ (យល់ស្របតាម) ទ្រង់ឲ្យគេកសាងនគរត្រង់កំពង់ម្ខាង និងកំពង់ម្ខាង ហើយស្ដេចគង់នៅ ។ នាងបញ្ចបាបីក៏បានជាអគ្គមហេសីនៃព្រះរាជាទាំងពីរអង្គនោះ ។ សូម្បីព្រះរាជាទាំងពីរអង្គនោះ ទ្រង់បានជាអ្នកឈ្លក់វង្វេងនឹងនាងបញ្ចបាបី ។ ចំណែកនាងបញ្ចបាបីនោះបាននៅអស់ ៧ ថ្ងៃ ក្នុងរាជដំណាក់របស់ព្រះរាជាមួយហើយ កាលទៅកាន់រាជដំណាក់របស់ព្រះរាជាមួយអង្គទៀតដោយនាវា ក៏បានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ក្នុងទីពាក់កណ្ដាលទន្លេ ជាមួយនឹងអ្នកបុរសគមចាស់ដែលជាអ្នកអ៊ំទូកម្នាក់ទៀត ក្នុងពេលដែលគេចៀវទូកនាំនាងទៅ ។ តទា កុណាលោ សកុណរាជា ពកោ អហោសិ ក្នុងពេលនោះ កុណាលសកុណៈ គឺជាព្រះបាទ ពកៈ ព្រោះហេតុនោះ បាននាំយកនូវរឿងដែលខ្លួនបានឃើញមក កាលនឹងសម្ដែងទើបពោលគាថា​ថាពកស្ស ច ពាវរិកស្ស ច រញ្ញោ, អច្ចន្តកាមានុគតស្ស ភរិយា; អវាចរី ដ្ឋវសានុគស្ស, កំ វាបិ ឥត្ថី នាតិចរេ តទញ្ញំ។ ភរិយារបស់ព្រះបាទពកៈ និងព្រះបាទពាវរិតៈ ជាព្រះរាជាល្មោភ​កាម​ដ៏ក្រៃលែង បានប្រព្រឹត្តក្បត់ចំពោះបុរស អ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា ស្រីមិនប្រព្រឹត្តកន្លងស្វាមីនិងបុរសដទៃនោះឯណាកើត ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២-១៧៣)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2768/texssss55tpic.jpg
បិង្គិយានីទេវិវត្ថុ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ អគ្គមហេសីរបស់ព្រះបាទ ព្រហ្មទត្តមានព្រះនាមថា បិង្គិយានី បានបើកនូវសីហបញ្ជរ កាលព្រះនាងសម្លឹងទៅបានឃើញបុរសអ្នកគង្វាលសេះមង្គលម្នាក់ (ក៏មានព្រះហ្ឫទ័យប្រតិព័ទ្ធស្នេហា) គ្រាកាលដែលព្រះរាជស្វាមីទ្រង់កំពុងដំណើរការនិទ្រាលង់លក់ហើយ ព្រះនាងក៏ចុះតាមវាតបានគឺបង្អួច ទៅប្រព្រឹត្តអំពើក្បត់ (លបលួចស្រឡាញ់គ្នា) ជាមួយនឹងអ្នកគង្វាលសេះនោះ រួចរាល់ស្រេចបាច់ហើយ ទើបឡើងមកកាន់ប្រាសាទ ហើយជម្រះនូវសរីរៈដោយគ្រឿងក្រអូប ទើបបានចូលទៅដេកជាមួយព្រះរាជស្វាមីវិញ ។ អថេកទិវសំ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាទ្រង់ត្រិះរិះថា ហេតុអ្វីហ្ន៎ បានជាក្នុងវេលាពាក់កណ្ដាលអធ្រាត្រ សរីរៈរបស់ព្រះទេវីទើបត្រជាក់ជានិច្ចចឹង យើងនឹងឃ្លាំមើលនូវនាង ដូច្នេះហើយ ក្នុងថ្ងៃមួយនោះ ព្រះរាជាទ្រង់ធ្វើហាក់ដូចជាផ្ទំលក់ ពេលព្រះនាងក្រោកទៅ ព្រះរាជាទ្រង់ក៏យាងទៅតាមក្រោយ ទ្រង់បានឃើញព្រះនាងប្រព្រឹត្តអំពើក្បត់ជាមួយនឹងអ្នកគង្វាលសេះ ហើយទ្រង់ត្រឡប់មក ស្ដេចក៏ឡើងកាន់ទីសយ្យាសនៈ ។ សូម្បីព្រះនាងទេវី កាលបានប្រព្រឹត្តរួចរាល់ហើយ ទើបយាងមកហើយចូលផ្ទំលើទីដេកដ៏តូចមួយ ។ បុនទិវសេ ក្នុងថ្ងៃស្អែក ព្រះរាជាបញ្ជាឲ្យនាងបិង្គិយានីមកក្នុងកណ្ដាលពួកអាមាត្យ ទ្រង់បង្ហាញនូវកិច្ចនោះ ហើយត្រាស់ថា ស្ត្រីទាំងពួងរមែងមានធម៌ដ៏លាមក ដូច្នេះហើយ ទ្រង់បានលើកលែងទោសសម្លាប់ ចាប់ចង កាត់អវយវៈ ទម្លាយ (ដាក់ទោសត្រឹមតែ) ញ៉ាំងព្រះនាងឲ្យឃ្លាតចាកតំណែង ហើយទ្រង់បានតែងតាំងស្ត្រីដទៃធ្វើជាអគ្គមហេសី ។ តទា កុណាលោ រាជា ព្រហ្មទត្តោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាព្រះបាទព្រហ្មទត្តនោះ ។ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនឃើញមក ទើបពោលនូវគាថាថាបិង្គិយានី សព្ពលោកិស្សរស្ស, រញ្ញោ បិយា ព្រហ្មទត្តស្ស ភរិយា; អវាចរី បដ្ឋវសានុគស្ស, តំ វាបិ សា នាជ្ឈគា កាមកាមិនី ។នាងបិង្គិយានីជាភរិយា ជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្ត ព្រះអង្គជាធំ ក្នុងលោកទាំងមូល បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា នាងបិង្គិយានី ជាអ្នកល្មោភក្នុងកាមនោះ មិនបាននូវបុរសគង្វាលសេះនោះផង (នូវទីអគ្គមហេសីផង) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧៣) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2787/rtdyvhgcvx.jpg
ប្រយ័ត្នគំនិតប្រៀបធៀប
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
យើង​កើត​ទុក្ខ មិន​ស្ងប់​ចិត្ត ទាំងដែល​កំពុង​គិត​ថា យើង​ធ្វើ​បុណ្យ​មក​ច្រើន​ហើយ ប៉ុន្តែ​មិន​បាន​ផល​ល្អ​សោះ បុណ្យ​មិន​ជួយ​ខ្ញុំ​សោះ ធ្វើ​ល្អ​មិន​បាន​ផល​ល្អ​សោះ.... តាម​ពិត​ក្នុង​ពេល​ដែល​កំពុង​កើត​ទុក្ខ​នោះ គឺ​មិនមែន​ចិត្ត​ជា​បុណ្យ​ឡើយ ពេល​នោះ អាច​ជា​ចិត្ត​ដែល​កំពុង​តែ​គិត​ខុស​ក្នុង​រឿង​អ្វី​មួយ ឬ​កំពុង​តែ​ប្រៀប​ធៀប​ខ្លួន​ឯង នឹង​អ្នក​ដទៃ ដូច្នេះ សូម​ពុទ្ធបរិស័ទ ប្រយ័ត្ន​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​គិត​ប្រៀប​ធៀប​ឱ្យ​កើត​ទុក្ខ​ឯង​ៗ ហើយ​បន្ទោស​បុណ្យ បន្ទោស​មេឃ បន្ទោស​ដី បន្ទោស​អ្នកដទៃ... ជា​ធម្មតា​នៃ​ចិត្ត​ជា​បុណ្យ​រមែង​ជា​សុខ​ទាន់​ពេល​នោះ​ឯង ហើយ​រមែង​មាន​វិបាក​ជា​សុខ ទៅ​តាម​គ្រា​ដែល​បុណ្យ​នោះ​ឱ្យ​ផល ដូច​ជា​ការ​ដាំ​ពូជ​ដូច្នោះ​ដែរ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2786/dgvdgrcfxfvsczx.jpg
ប្រាថ្នាព្រះនិព្វាន
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
យើង​ប្រាថ្នា​ព្រះនិព្វាន តើ​យើង​ដឹង​ថា​ព្រះនិព្វាន​នោះ​យ៉ាង​ដូច​ម្ដេច​ទេ ? ថា​ព្រះនិព្វាន​ជា​បរមសុខ តើ​សុខ​ដ៏​ក្រៃលែង​នោះ​ដូចម្ដេច ? ថា​ព្រះនិព្វាន​រួច​ផុត​ចាក​ទុក្ខ តើ​អ្វី​ជា​ទុក្ខ ? ហើយ​អ្វី​ជា​ការ​រួច​ផុត​ចាក​ទុក្ខ ? ដូច្នេះអ្វី​ដែល​អាច​ដឹង​បាន​ក្នុង​ពេល​នេះ គឺ​រូប​ជា​ធាតុ​មិន​ដឹង ដោយ​ឡែក​អំពី​រូប​គឺ​នាមធម៌​ដែល​ដឹង​អារម្មណ៍ សតិ​រលឹក​ដឹង​លក្ខណៈ​នៃ​រូប​ធម៌ និង​នាម​ធម៌​រឿយៗ រហូត​ដល់​វិបស្សនា​កើត​ឡើង​ស្គាល់​ទុក្ខ ដឹង​ហេតុ​នៃ​សេចក្ដី​ទុក្ខ​ក្នុង​វដ្ដៈ ទើប​មាន​ញាណ​ក្នុង​សន្តិបទ ដឹង​អំពី​ការ​អស់​ទៅ​នៃ​បច្ច័យ ។ នៅ​ក្នុង​អដ្ឋកថា​សច្ចវិភង្គ សម្ដែង​អំពី​អនុពោធិញ្ញាណ​គឺ​វិបស្សនា​ដឹង​ទុក្ខ រមែង​ហាមនូវ​សក្កាយទិដ្ឋិ ដឹង​សមុទយៈ​រមែង​ហាម​នូវ​ឧច្ឆេទទិដ្ឋិ ដឹង​នូវ​និរោធ​រមែង​ហាម​នូវ​សស្សតទិដ្ឋិ ដឹង​មគ្គ​រមែង​ហាម​នូវ​អកិរិយទិដ្ឋិ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ករុណាជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  ឧបាសក ឌុក សារូ 2022✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសក ទី ផេង និងភរិយា 2022✿  ឧបាសិកា ឆែ គាង 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022✿  ឧបាសិកា រាជ ការ៉ានីនាថ 2022✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿