images/articles/1357/Untitled-1-Recovered.jpg
ការងារមានតម្លៃចំពោះមនុស្សនៅត្រង់ណា?
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២
ទ្រព្យសម្បត្តិជាលទ្ធផលរបស់ការងារក៏ពិតមែនហើយ ប៉ុន្តែទ្រព្យសម្បត្តិមិនមែនអាចជួយឲ្យមនុស្សអស់ការសៅហ្មងបានឡើយ បើបាត់បង់ស្មារតី បុរសស្ត្រីនឹងដល់នូវសេចក្ដីសៅហ្មងដោយសារទ្រព្យសម្បត្តិនោះឯង សូមមនុស្សទាំងអស់គ្រប់គ្នា កុំធ្វើការងារ ដើម្បីបានទ្រព្យសម្បត្តិតែម្យ៉ាងឲ្យសោះ តែត្រូវធ្វើការងារដើម្បីរំដោះខ្លួនឯង ឲ្យរួចអំពីការសៅហ្មង ប្រៀបបីដូចពពួកប្រែតដែលសុំឲ្យញាតិធ្វើបុណ្យឧទ្ទិសឲ្យ ដើម្បីខ្លួនបានរួចអំពីទីដ៏ថោកទាបដូច្នោះឯង នេះជាតម្លៃនៃការងារ ដែលមានសម្រាប់មនុស្សគ្រប់គ្នា យើងអាចធ្វើបុណ្យឧទ្ទិសឲ្យដល់ញាតិ សុំឲ្យពួកប្រេតជាញាតិ រួចចាកអំពីទីឋានដែលបានកើតជាប្រេតនោះ ប៉ុន្តែសូមមនុស្សលោកកុំភ្លេចធ្វើបុណ្យឧទ្ទិសឲ្យខ្លួនឯង ដើម្បីខ្លួនឯងបានរួចអំពីមនុស្សប្រេតក្នុងជាតិនេះផង។ អ្នកដទៃធ្វើល្អមកលើយើងគឺ វាល្អពិតហើយ ប៉ុន្តែមិនមែនជាអំពើល្អរបស់យើងឡើយមនុស្សមិនមាននូវអំពើល្អខ្លួនឯង មិនអាចជួយខ្លួនឯងបានទេទាំងអ្នកដទៃក៏មិនអាចជួយបានដែរ។ គុណតម្លៃនៃការងារមនុស្សគ្រប់គ្នាត្រូវសិក្សាស្វែងយល់ថាការងារបំរើតណ្ហា ជាការងារមានតម្លៃទៅវិញ។
ដើម្បីឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ព្រះបរមពោធិសត្វបានធ្វើការងារច្រើនណាស់ ទាំងឋិននៅក្នុងពេលវេលាដ៏យូរអង្វែងក្រៃលែង គ្រប់ការអស្ចារ្យនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺជាលទ្ធផលនៃការងារដែលព្រះអង្គបានធ្វើ កាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ។ ក្នុងពេលនេះយើងមិនអាចធ្វើជាព្រះពុទ្ធទៅបានទេ ប៉ុន្តែយើងអាចធ្វើនូវការងារ ដែលការងារនោះអាចជួយឲ្យយើងបាននូវឋានៈដែលយើងត្រូវការ។
នៅក្នុងលោកនេះ មិនមានអ្វីដែលបានមកដោយឯងៗ ដែលមិនមែនជាលទ្ធផលនៃការងាររបស់ខ្លួនឯងនោះទេគ្រាន់តែថា ការងារនោះ មានការងារខ្លះយើងបានធ្វើហើយក្នុងជាតិនោះ និងមានការងារខ្លះទៀត យើងបានធ្វើអំពីជាតិមុនមក ការយល់ដឹងអំពីលទ្ធផលនៃការងារយ៉ាងនេះ រមែងកាត់បន្ថយនូវតណ្ហា ដែលតែងប្រាថ្នាក្នុងវត្ថុទាំងពួងមិនមានទីបំផុតនោះ ឲ្យថយកម្លាំង ហើយបានញ៉ាំងសេចក្ដីសន្ដោសឲ្យចម្រើន ព្រោះហេតុតែការបានយល់ដឹងនោះឯង។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
images/articles/1358/Untitled-1-Recovered.jpg
មិត្តក្នុងការងារ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២
អំពីការងារសេពគប់មិត្ត មិនសេពគប់នឹងបាបមិត្ត បើសេពគប់ ត្រូវសេពជាមួយបណ្ឌិត ប៉ុន្តែសូមប្រយ័ត្នកុំឲ្យបាបមិត្តក្លាយជាសត្រូវ បើនៅតែមានសូមចៀសឲ្យឆ្ងាយ បើចៀសមិនផុតត្រូវមានស្មារតីគ្រប់ពេល ។ ត្រូវរៀនឲ្យស្គាល់មនុស្សដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ការងារនេះសំខាន់ណាស់ កុំប្រហែសឲ្យសោះ មនុស្សដូចម្ដេចទើបជាមិត្តពិតប្រាកដ ព្រោះមនុស្សខ្លះជាមិត្តក្នុងរោងស្រាខ្លះ ទាល់តែមានការពឹងពាក់ទើបមករាក់ទាក់ហៅយើងថាមិត្តៗ មនុស្សខ្លះហៅយើងថាសម្លាញ់ចំពោះមុខ ប៉ុន្តែក្រោយខ្នងចងអាឃាតព្យាបាទ ច្រណែន ចង់ឲ្យយើងវិនាសទ្រព្យ គាប់ចិត្តនិងយើងធ្លាក់បុណ្យធ្លាក់ស័ក្តិ ។
បុគ្គលដែលជាមិត្តគិតយកតែប្រយោជន៍ខ្លួន១ បុគ្គលដែលជាមិត្តល្អតែសំដី១ បុគ្គលដែលនិយាយចាក់បណ្ដោយឲ្យគាប់ចិត្ត១ បុគ្គលដែលមិត្តសម្លាញ់ក្នុងផ្លូវវិនាស១ បុគ្គលទាំងបួនពួកនេះ យើងត្រូវដឹងថា មិនមែនជាមិត្តពិតប្រាកដទេ គ្រាន់តែជាមិត្តប្លម ហើយគប្បីចៀសវាងឲ្យឆ្ងាយ ដូចអ្នកដំណើរចៀសវាងផ្លូវដែលប្រកបដោយភ័យដូច្នេះ ។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
images/articles/1360/Untitled-1-Recovered.jpg
តួនាទីបុត្តធីតា ៥សិក្ខាបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២
តួនាទីបុត្តធីតា ៥សិក្ខាបទ
សិក្ខាបទទី១ : បុត្តធីតាគប្បីសិក្សាថាអាត្មាអញ មាតាបិតាបានចិញ្ចឹមរក្សាមកហើយ នឹងចិញ្ចឹមមាតាបិតាវិញ។
កើតមកជាមនុស្សបើគ្រាន់តែនឹករលឹកដល់អំពើល្អអ្នកដទៃបានធ្វើមកលើខ្លួន មិនឃើញហើយនោះ ចាំបាច់និយាយធ្វើអ្វីចំពោះសេចក្ដីល្អផ្សេងទៀតថាអាចនឹងឃើញដើម្បីសន្សំពូនក្នុងសន្ដានទៅបាន។
បក្សីស៊ីផ្លែពោធិ៍ជ្រៃអស់ហើយហើរចេញមិនបែរក្រោយរឿងនេះមិនគួរឲ្យតិះដៀលទេ
images/articles/1361/Untitled-1-Recovered.jpg
តួនាទីមាតាបិតា ៥ សិក្ខាបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២
តួនាទីមាតាបិតា ៥ សិក្ខាបទ
សិក្ខាបទទី១ : មាតាបិតាគប្បីសិក្សាថាអាត្មាអញត្រូវហាមឃាត់កូន ក្នុងកាលដែលកូនធ្វើនូវអំពើបាបផ្សេងៗ។
សម្បត្តិមរតកមាសប្រាក់លុយកាក់ ដីធ្លីស្រែចំការ ទោះបីច្រើនប៉ុនណាក៏មិនមានតម្លៃដូចជាឱវាទទូន្មានប្រៀនប្រដៅឡើយ ម៉ែឪហាមកូនធ្វើបាបគឺជាការចែកសុគតិភពឲ្យកូនផង ជួយសង្គ្រោះមនុស្សសត្វយ៉ាងច្រើនឲ្យរួចផុតអំពីការបៀតបៀនរបស់កូនផង
images/articles/3020/2020-09-02_14_55_15-Window.jpg
ការសង្គ្រោះគ្នាក្នុងក្រុមគ្រួសារ
ផ្សាយ : ០២ តុលា ឆ្នាំ២០២២
ប្តីសង្រ្គោះប្រពន្ធមានប៉ុន្មានប្រការ ប្រពន្ធសង្រ្គោះប្តី តើមានប៉ុន្មានប្រការ?
ប្តីសង្រ្គោះប្រពន្ធនោះមាន៥ ប្រការគឺ៖
១. សមាននាយ ប្រដៅសព្វសារពើ ពោលពាក្យពិរោះ សរសើរដោយលក្ខណៈ ប្រព្រឹត្តជាប្រយោជន៏ពោលពាក្យជាបិយវចនៈ។
២. អវិមាននាយ ពុំមើលងាយជេរវាយដូចទាសីទាសាកម្មករឡើយ។
៣. អនតិចរិយាយ ពុំប្រព្រឹត្តបែកចិត្តពីភរិយា មិនកន្លងចិត្តភរិយា គឺមិនមានស្រ្តីដទៃទៀតជាភរិយាឡើយ។
៤. អិស្សរិយវោស្សគ្គេន ប្រគល់នូវរបស់ទាំងពួង មានផ្ទះបាយជាដើមអោយដល់ភរិយា។
៥. លង្ការានុប្បទានេន អោយនូវគ្រឿងប្រដាប់ មានសំពត់អាវជាដើម អោយភរិយាដោយសមគួរតាមបវេណី។
ប្រពន្ធសង្រ្គោះប្តីមាន៥ប្រការគឺៈ
១. សុសំវិហិតកម្មន្តា ចាត់ចែងការងារដោយប្រពៃ និងតាក់តែងភោជនាហារ មិនអោយហួសពេលវេលា។
២. សង្គហិតបរជនា ប្រពន្ធត្រូវសង្រ្គោះដល់ជនក្នុងផ្ទះ និងញាតិខាងប្តី រាប់អានអោយដូចជាញាតិរបស់ខ្លួន។
៣. អនតិចារិនី មិនប្រព្រឹត្តកន្លងចិត្តប្តី គឺមិនមានបុរសដទៃជាប្តីឡើយ។
៤. សមតពា្ច អនុរក្ខតិ រក្សាទ្រព្យសម្បត្តិដែលប្តីរកបានមកមិនអោយអន្តរាយដោយការមិនគួរ។
៥. ទក្ខា ច ហោតិ អនលសា ឈ្លាសក្នុងការស្រ្តីរឺមិនខ្ជិលច្រអូស។
មាតាបិតាអនុគ្រោះបុត្រដោយបទ៥ប្រការគឺៈ
១. បាបា និវារេន្តិ ហាមកូនចាកផ្លូវបាបគឺកុំអោយធ្វើបាបកម្ម។
២. កល្យាណេ និវេសេន្តិញ៉ាំងកូនអោយតម្កល់នៅក្នុងការកុសល។
៣. សិប្បំ សិក្ខាបេន្តិ ញ៉ាំងកូនអោយសិក្សារៀនសូត្រសិល្បសាស្រ្តផ្សេងៗ។
៤. បដិរូបេន ទារេន សំយោជេន្តិ លុះកូនធំឡើង ត្រូវប្រកបការរកភរិយា ដែលមានរូបមានសម្បត្តិ សមគួរផ្សំអោយកូន គឺរៀបអាពាហ៍ពិពាហ៍អោយកូន។
៥. ទាយជ្ជំ និយ្យាទេន្តិ ប្រគល់ទ្រព្យមត៌កអោយក្នុងសម័យដ៏សមគួរ គឺអោយក្នុងនិច្ចសម័យ១ ក្នុងកាលសម័យ១។
ដោយ៥០០០ឆ្នាំ
images/articles/3034/PNG_image.png
គ្រប់រឿងសុទ្ធតែមានសច្ចរស
ផ្សាយ : ០២ តុលា ឆ្នាំ២០២២
អ្វីៗក្នុងលោកនេះ វាយ៉ាងដូច្នោះឯង ជាការពិតដោយបរមត្ថមានហេតុ មានផលត្រឹមត្រូវ អ្វីដែលត្រូវកើត រមែងកើត អ្វីដែលត្រូវរលត់ រមែងរលត់ គឺគ្រប់រឿងទាំងអស់ សុទ្ធតែមានការពិតឲ្យសុខចិត្ត កាលណាបើមានបញ្ញាចូលដល់ការពិតនោះៗ ប៉ុន្តែព្រោះមិនបានសិក្សាការពិត រវល់តែចង់បានអ្វីៗតាមតណ្ហា ទីបំផុតក៏បានជួបការខកចិត្ត ដូច្នោះទើបពុទ្ធបរិស័ទគួរសិក្សាការពិតដែលជាបរមត្ថសច្ច ។
ក្នុងអរហន្តវគ្គ (វគ្គទី ៧ នៃព្រះគាថាធម្មបទ)ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ឧយ្យុញ្ជន្តិ សតីមន្តោ ន និកេតេ រមន្តិ តេហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ។ បុគ្គលដែលមានស្មារតី រមែងខ្វល់ខ្វាយ (គឺខ្វល់ខ្វាយក្នុងគុណដែលខ្លួនឯងបានចាក់ធ្លុះហើយ មានឈាននិងវិបស្សនាជាដើមហើយនឹកដល់ ពិចារណាដល់ ក្នុងការចូលសមាបត្តិនោះៗ) លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ (គឺមិនមានទីអាល័យហួងហែង) លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ដូចហ្វូងហង្សលះបង់ភក់ ហើយហើរទៅ ដូច្នោះឯង។
សិក្សាព្រះសូត្រ ភាគទី ១១
ដោយ៥០០០ឆ្នាំ
images/articles/3035/PNG_image_3.png
បដិសម្ភិទាមគ្គ
ផ្សាយ : ០២ តុលា ឆ្នាំ២០២២
មាតិកា (បដិសម្ភិទាមគ្គ) បញ្ញា (ការដឹងច្បាស់) ក្នុងការប្រុងត្រចៀក ឈ្មោះថា សុតមយញ្ញាណ បញ្ញាក្នុងការស្តាប់ហើយសង្រួម ឈ្មោះថា សីលមយញ្ញាណ បញ្ញាក្នុងការសង្រួមហើយតំកល់ទុក ឈ្មោះថា សមាធិភាវនាមយញ្ញាណ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថា ធម្មដ្ឋិតិញ្ញាណ បញ្ញាក្នុងការបំប្រួញនូវពួកធម៌ជាអតីត អនាគត និងបច្ចុប្បន្ន ហើយកំណត់ទុក ឈ្មោះថា សម្មសនញ្ញាណ បញ្ញាក្នុងការឃើញនូវ
ការប្រែប្រួលនៃពួកធម៌ជាបច្ចុប្បន្ន ឈ្មោះថា ឧទយព្វយានុបស្សនាញ្ញាណ បញ្ញាក្នុងការឃើញនូវអារម្មណ៍ថា បែកធ្លាយ ឈ្មោះថា វិបស្សនាញ្ញាណ បញ្ញាក្នុងការប្រាកដឡើងថាជាភ័យ ឈ្មោះថា អាទីនវញ្ញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណា ឬការព្រងើយកន្តើយ ឈ្មោះថា សង្ខារុបេក្ខាញ្ញាណ បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសង្ខារនិមិត្តខាងក្រៅ ឈ្មោះថា គោត្រភុញ្ញាណ បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំងពីរ ឈ្មោះថា មគ្គញ្ញាណ បញ្ញាដែលសម្រាប់រម្ងាប់នូវព្យាយាម ឈ្មោះថា ផលញ្ញាណ បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថា វិមុត្តិញ្ញាណ បញ្ញាក្នុងការឃើញនូវធម៌ដែលតាំងឡើងក្នុងខណៈមគ្គផលនោះ ឈ្មោះថា បច្ចវេក្ខណញ្ញាណ បញ្ញាក្នុងការកំណត់នូវអាយតនៈខាងក្នុង ឈ្មោះថា វត្ថុនានត្តញ្ញាណ បញ្ញាក្នុងការកំណត់នូវអារម្មណ៍ខាងក្រៅ ឈ្មោះថា គោចរនានត្តញ្ញាណ បញ្ញាក្នុង
ការកំណត់នូវការត្រាច់ទៅ (នៃវិញ្ញាណ) ឈ្មោះថា ចរិយានានត្តញ្ញាណ បញ្ញាក្នុងការកំណត់នូវធម៌ ៤ ឈ្មោះថា ភូមិនានត្តញ្ញាណ បញ្ញាក្នុងការកំណត់នូវធម៌ ៩ ឈ្មោះថា ធម្មនានត្តញ្ញាណ បញ្ញាដែលជាគ្រឿងដឹងដ៏ប្រសើរ ឈ្មោះថា ញាតដ្ឋញ្ញាណ បញ្ញាដែលជាគ្រឿងដឹងជ្រួតជ្រាប ឈ្មោះថា តីរណដ្ឋញ្ញាណ បញ្ញាដែលជាគ្រឿងលះ ឈ្មោះថា បរិច្ចាគដ្ឋញ្ញាណ បញ្ញាជាគ្រឿងអប់រំ ឈ្មោះថា ឯករសដ្ឋញ្ញាណ បញ្ញាជាគ្រឿងធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា ផស្សនដ្ឋញ្ញាណ បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថា អត្ថប្បដិសម្ភិទាញាណ បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថា ធម្មប្បដិសម្ភិទាញាណ បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថា និរុត្តិប្បដិសម្ភិទាញាណ បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថា បដិភាណប្បដិសម្ភិទាញាណ បញ្ញាក្នុងវិបស្សនាវិហារផ្សេងៗ ឈ្មោះថា វិហារដ្ឋញ្ញាណ បញ្ញាក្នុងផលសមាបត្តិផ្សេងៗ ឈ្មោះថា សមាបត្តដ្ឋញ្ញាណ បញ្ញាក្នុងវិហារសមាបត្តិផ្សេងៗ ឈ្មោះថា វិហារសមាបត្តដ្ឋញ្ញាណ បញ្ញាក្នុងការផ្តាច់បង់នូវអាសវៈព្រោះសេចក្តីបរិសុទ្ធ ដោយសេចក្តីមិនរាយមាយ ឈ្មោះថា អានន្តរិកសមាធិញ្ញាណ បញ្ញា គឺទស្សនាធិបតេយ្យផង ការបាននូវវិហារដ៏ស្ងប់ផង សេចក្តីចុះចិត្តស៊ប់ក្នុងធម៌ដ៏ឧត្តមផង ឈ្មោះថា អរណវិហារញ្ញាណ បញ្ញាដែលមានភាពស្ទាត់ជំនាញព្រោះហេតុប្រកបដោយកម្លាំងសមថៈ និងវិបស្សនាទាំង ២ ផង ព្រោះការរម្ងាប់នូវសង្ខារទាំង ៣ ផង ព្រោះញាណចរិយា ១៦ ផង ព្រោះសមាធិចរិយា ៩ ផង ឈ្មោះថា និរោធសមាបត្តិញ្ញាណ បញ្ញាក្នុងការបង្អស់នូវការប្រព្រឹត្តិទៅ (នៃកិលេស និងខន្ធ) របស់បុគ្គលអ្នកដឹងខ្លួន ឈ្មោះថា បរិនិព្វានញ្ញាណ បញ្ញាដែលមិនប្រាកដក្នុងការផ្តាច់ផ្តិលដោយប្រពៃ នូវធម៌ទាំងពួងផង ក្នុងការរំលត់ផង ឈ្មោះថា សមសីសដ្ឋញ្ញាណ បញ្ញាក្នុងការរំលត់នូវភ្លើងដ៏ក្រាស់ មានភាពផ្សេងៗ និងមានភាពតែមួយ ឈ្មោះថា សល្លេខដ្ឋញ្ញាណ បញ្ញាក្នុងការផ្គងរបស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ឈ្មោះថា វីរិយារម្ភញ្ញាណ បញ្ញាគឺការប្រកាសនូវធម៌ផ្សេងៗ ឈ្មោះថា អត្ថសន្ទស្សនញ្ញាណ បញ្ញាក្នុងត្រាស់ដឹងនូវការសង្រ្គោះធម៌ទាំងពួងឲ្យមានតែមួយ និងកិលេសមានភាពផ្សេងៗ ទាំងគុណធម៌មានសភាពតែមួយ ឈ្មោះថា ទស្សនវិសុទ្ធិញ្ញាណ បញ្ញាព្រោះការដឹង ឈ្មោះថា ខន្តិញ្ញាណ បញ្ញាព្រោះការពាល់ត្រូវ ឈ្មោះថា បរិយោគាហនញ្ញាណ បញ្ញាក្នុងការប្រមូល ឈ្មោះថា បទេសវិហារញ្ញាណ បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថា សញ្ញាវិវដ្ដញ្ញាណ បញ្ញាក្នុងភាពផ្សេងៗ ឈ្មោះថា ចេតោវិវដ្ដញ្ញាណ បញ្ញាក្នុងការអធិដ្ឋាន ឈ្មោះថា ចិត្តវិវដ្ដញ្ញាណ បញ្ញាក្នុងសភាវៈសូន្យ ឈ្មោះថា ញាណវិវដ្ដញ្ញាណ បញ្ញាក្នុងការលះបង់ ឈ្មោះថា វិមោក្ខវិវដ្ដញ្ញាណ បញ្ញាក្នុងសេចក្តីពិត ឈ្មោះថា សច្ចវិវដ្ដញ្ញាណ បញ្ញាក្នុងអត្ថថា សម្រេចដោយអំណាចនៃការអធិដ្ឋាននូវសុខសញ្ញា និងលហុសញ្ញា ព្រោះកំណត់នូវកាយ និងចិត្តថាតែមួយ ឈ្មោះថា ឥទ្ធិវិធញ្ញាណ បញ្ញាក្នុងការស្ទង់នូវសទ្ទនិមិត្តមានភាពផ្សេងៗ ទាំងមានភាពតែមួយ ដោយអំណាចនៃកិរិយាផ្សាយទៅនៃវិតក្កៈ
ឈ្មោះថា សោតធាតុវិសុទ្ធិញ្ញាណ បញ្ញាក្នុងការស្ទង់នូវការត្រាប់ទៅនៃវិញ្ញាណ ដែលមានសភាពផ្សេងៗ ទាំងមានសភាពតែមួយ ដោយអំណាចនៃបសាទរបស់ឥន្រ្ទិយទាំងឡាយ ព្រោះផ្សាយទៅនៃចិត្តទាំង ៣ ឈ្មោះថា ចេតោបរិយញ្ញាណ បញ្ញាក្នុងការស្ទង់នូវពួកធម៌ដែលប្រព្រឹត្តទៅបានព្រោះបច្ច័យ ដោយអំណាចនៃកិរិយាផ្សាយទៅនៃកម្មដែលមានសភាពផ្សេងៗ គ្នា ទាំងមានសភាពតែមួយ ឈ្មោះថា បុព្វេនិវាសានុស្សតិញ្ញាណ បញ្ញាក្នុងអត្ថថា ឃើញនូវរូបនិមិត្តមានសភាវៈផ្សេងៗ ទាំងមានសភាពតែមួយ ដោយអំណាចនៃពន្លឺ ឈ្មោះថា ទិព្វចក្ខុញ្ញាណ បញ្ញាដែលស្ទាត់ជំនាញនៃឥន្រ្ទិយ ៣ ដោយអាការ ៦៤ ឈ្មោះថា អាសវក្ខយញ្ញាណ បញ្ញាក្នុងអត្ថថា កំណត់ដឹង ឈ្មោះថា ទុក្ខញ្ញាណ បញ្ញាក្នុងអត្ថថា លះ ឈ្មោះថា សមុទយញ្ញាណ បញ្ញាក្នុងអត្ថថា ធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា និរោធញ្ញាណ បញ្ញាក្នុងអត្ថថា ចំរើន ឈ្មោះថា មគ្គញ្ញាណ ទុក្ខញ្ញាណ ទុក្ខសមុទយញ្ញាណ ទុក្ខនិរោធញ្ញាណ ទុក្ខនិរោធគាមិនីបដិបទាញាណ អត្ថប្បដិសម្ភិទាញាណ ធម្មប្បដិសម្ភិទាញាណ និរុត្តិប្បដិសម្ភិទាញាណ បដិភាណប្បដិសម្ភិទាញាណ ឥន្រ្ទិយបរោបរិយត្តញ្ញាណ សត្តាសយានុសយញ្ញាណ យមកប្បាដិហិរញ្ញាណ មហាករុណាសមាបត្តិញ្ញាណ សព្វញ្ញុតញ្ញាណ អនាវរណញ្ញាណ នេះញាណ ៧៣ បណ្តាញាណ ៧៣ នេះ ញាណ ៦៧ ជាសាធារណៈដល់ពួកសាវ័ក ញាណ ៦ មិនសាធារណៈដល់ពួកសាវ័កទេ។ ចប់មាតិកា ។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ( ព្រះត្រៃបិដកលេខ ៦៩ )
ដោយ៥០០០ឆ្នាំ
images/articles/3210/__________________________________________.jpg
ការមានមិត្តល្អ
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២២
ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគត ដែលជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួកសត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទៅបាន។
ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ ។
ព្រះត្រៃបិដកលេខ ៣៧
ទិសដៅនៅក្នុងព្រះពុទ្ធសាសនាដែលត្រូវបង្ហាញប្រាប់ដល់សត្វលេាក មានពីរចំណុច គឺ៖
ទី ១. ផ្លូវទៅកាន់ ជាតិ ជរា មរណៈ ។
ទី ២. ផ្លូវទៅកាន់ ព្រះនិព្វាន ។
រថដែលប្រកបដេាយអង្គ ៨ ប្រកា គឺជារថមិនឮ
ផ្លូវដែលប្រកបដេាយអង្គ ៨ ប្រកា គឺជាផ្លូវត្រង់ ។
(ទិសដែលអត់មានភ័យ គឺព្រះនិព្វាន)
ដោយ៥០០០ឆ្នាំ
images/articles/3247/er344err323233333.jpg
ការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២២
មិនមែនដាក់បាយ១វែកហ្នឹងឲ្យដល់ព្រះនិពា្វនទេ! គឺព្រះអង្គសំដែងថាជាសម្មាបដិបទា ដេាយពិតនេាះគឺជាខ្សែបណ្តេាយនៃកុសលរបស់អ្នកដែលចម្រេីននូវ វិបស្សនា ទាំងអស់ហ្នឹងក៏រាប់បព្ចូាលថាទៅកាន់ព្រះនិពា្វនដែរ ។ ចឹងបានជានៅក្នុងសម្មាបដិបទា មិច្ឆាបដិបទា ប្រសិនបេីយេីងប្រាថ្នាទៅកាន់ព្រះនិព្វាន យេីងឲ្យទានៗហ្នឹងរាប់ទៅជាកុសលដែលយេីងធ្វេីហ្នឹង គ្រាន់តែដាក់បាតបាយ១វែង យេីងប្រាថ្នាទៅកាន់ព្រះនិព្វាន ។
ក៏ប៉ុន្តែការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន ដេាយសម្មាបដិបទាអត់ប្រព្រឹត្តទេ តេីបាយមួយវែងហ្នឹងត្រូវរាប់បព្ចូាលទៅក្នុងណា គឺរាប់បព្ចូាលទៅក្នុងមច្ឆាមគ្គ ដែលរាប់បព្ចូាលក្នុងសម្មាមគ្គទាល់តែយេីងមកប្រព្រឹត្តនូវបដិបទានៅក្នុងដែលសង្ខាររលត់ ព្រេាះរលត់នូវអវិជ្ជាដេាយបដិលេាម ជាសម្មាមគ្គ ជាសម្មាបដិបទា ក៏ប៉ុន្តែប្រសិនជាយេីងអត់ចម្រេីននូវសមថៈវិបស្សនា ឬវិបស្សនាទេ យេីងអត់ចម្រេីននូវអរិយមគ្គប្រកបដេាយអង្គ៨ប្រការទេ ការដាក់បាតរបស់យេីងហ្នឹង អនុលេាមចូលទៅក្នុងមច្ឆាមគ្គ ។
វាញាំងឲ្យជាតិជរា ព្យាធិ កេីតឡេីង អត់បានទៅកាន់ ព្រះនិព្វានទេ។ ក៏ប៉ុន្តែយេីងត្រូវស្តាប់ព្រះឱសព្រះអង្គឲ្យយល់ថា អ្នកដែលឲ្យទានបាយ១វែងប្រាថ្នាវិវដ្តជាសម្មាបដិបទា យេីងក៏ត្រូវឲ្យដឹងថា សម្មាបដិបទាគឺជាអ្វី? សម្មាបដិបទាគឺជាបដិបទា សង្ខាររលត់ព្រេាះរលត់អវិជ្ជា វិញ្ញាណរលត់ព្រេាះរលត់នូវសង្ខារ តេីយេីងបានចូលដល់ត្រង់ហ្នឹងដែរឬទេ? បេីអត់មានទេគឺចូលមច្ឆាមគ្គចឹងគ្រាន់តែជាខ្សែបណ្តេាយនៃសម្មាមគ្គ ជាខ្សែបណ្តេាយបដិបទា។ ក៏ប៉ុន្តែយេីងអត់ធ្វេីទៅមុខទេ ទៅអត់រួចទេ។
ចឹងបានជាព្រះអង្គសម្តែងមកថា តថាគត អត់សរសេីរនូវកុសលដដែលៗនៃបុគ្គលណាមួយទេ។ តេីព្រះអង្គសរសេីរអំពីកុសលអ្វី? គឺព្រះអង្គសរសេីរកុសលណាដែលចម្រេីន គឺចម្រេីនអ្វី? គឺចម្រេីន ពីទានមក សមថៈ ចម្រេីនពីទាន មកវិបស្សនា ចម្រេីនអំពីសីលមក សតិប្បដ្ឋាន ចម្រេីនពីសតិប្បដ្ឋាន ទៅសម្មប្បធាន ទៅឥទ្ធិបាទ ទៅឥន្ទ្រីយ ទៅពលៈ ពេាជ្ឈង្គ អរិយមគ្គប្រកបដេាយអង្គ៨ ទេីបព្រះអង្គទ្រង់សរសេីរ ។
ដែលយេីងបានឈ្នះពីមារហ្នឹង ដេាយសារយេីង ចេះធ្វេីបុណ្យកុសលហ្នឹងណា គឺជាជ័យជំនះរបស់យេីងដេាយពិត ចឹងព្រះអង្គឲ្យរក្សាកុំឲ្យបែរទៅជាចាញ់វិញ ក៏ប៉ុន្តែព្រះអង្គបន្ថែមកុំដំអក់នៅក្នុងធម៌នេាះឡេីយ ។ ពាក្យដែលថាកុំដំអក់គឺត្រូវចេញពីធម៌ហ្នឹង គឺត្រូវចេញពីធម៌ថ្នាក់ទានហ្នឹង ឲ្យទៅជាថ្នាក់សីល ចេញពីថ្នាក់សីលឲ្យទៅជាធម៌សមាធិ ជាអធិសមាធិ ចេញពីសមាធិឲ្យបានចេញនូវធម៌អធិបញ្ញា អត់អាចដំអក់បានទេ ។
ព្រេាះអីបានជាព្រះអង្គសម្តែងថា កុំដំអក់នៅក្នុងធម៌នេាះ ព្រេាះកុសលហ្នឹងមិនទាន់ដល់ព្រះនិព្វានទេ។ ចឹងយេីងត្រូវយល់ឲ្យបានច្បាស់លាស់សំរាប់ខ្លួនយេីង មិនបាច់ទៅស្រុកព្រះទេ មេីលតែព្រះត្រៃបិដក ក៏ឃេីញព្រះដែរ ដេាយសារយេីងយល់ព្រះឱសរបស់ព្រះអង្គច្បាស់លាស់ ។
ចឹងទិសដៅរបស់ព្រះពុទ្ធសាសនា ឃេីញមានប៉ុន្មានចំណុច នៃខ្សែជីវិតរបស់សត្វលេាក?
ទិសដៅនៅក្នុងព្រះពុទ្ធសាសនាដែលបង្ហាញ់ដល់សត្វលេាក មានពីរចំណុច ទី១. គឺទិសដៅទៅកាន់ ជាតិ ជរា និងមរណៈ ។
ហេីយនិងទិសដៅ ១ ទៀត គឺព្រះនិព្វាន ។ ក៏ប៉ុន្តែទិសដៅទាំងពីហ្នឹងព្រះអង្គសំដែងថា សត្វដែលមិនផុតពីសេចក្តីទុក្ខ គឺទិសដៅទៅកាន់ ជាតិ ជរា មរណៈ ។ ទិសដៅណាដែលព្រះអង្គសំដែងថារួចពីទុក្ខ គឺទិសដៅទៅកាន់ព្រះនិពា្វន ។
ចឹងព្រះអង្គទ្រង់សរុបថា ឲ្យតែផ្លូវណាខុសអំពីព្រះនិព្វាន គឺជាផ្លូវអត់ត្រូវ គឺជាផ្លូវខុស ទេាះអ្នកឯងធ្វេីស្អីក៏ដេាយឲ្យតែអត់ទៅកាន់ព្រះនិព្វាន គឺជាផ្លូវខុស គឺជាអំពេីខុស ។ ដូចជាព្រះអង្គសម្តែងថា រថដែលប្រកបដេាយអង្គ៨្របកាគឺជារថមិនឮ ផ្លូវដែលប្រកបដេាយអង្គ៨ប្រកា គឺជាផ្លូវត្រង់ ទិសដែលអត់មានភ័យ គឺព្រះនិព្វាន ។
អ្នកមករៀននៅក្នុងព្រះពុទ្ធសាសនា ទាំងព្រះគុណម្ចាស់ ពុទ្ធបរិស័ទទាំងអស់ ។ ប្រសិនបេីយេីងមករៀននូវព្រះពុទ្ធសាសនាគ្រាន់តែមករៀនដេីម្បីឲ្យដឹង ចិត្ត ចេតសិក រូប នេាះមិនបានទេ ។
ទិសដៅដែលយេីងមករៀននៅក្នុងព្រះពុទ្ធសាសនា គឺមករៀនដេីម្បីអ្វី? យេីងថាមករៀនដេីម្បីចេញចាកទុក្ខ ឬដេីម្បីមិនមានការប្រកាន់មាំ តេីមានន័យសេចក្តីយ៉ាងណា ។ យេីងមករៀននៅក្នុងព្រះពុទ្ធសាសនាគឺដេីម្បីឲ្យឃេីញទេាសរបស់ខន្ធ បេីរៀនមិនមានទិសដៅមកសម្លឹងទេាសរបស់ខន្ធទេ អត់ឈ្នះលុយទេ លុយវាដឹកនាំទៅរហូត ទេាះអ្នកហ្នឹងចេះប៉ុណ្ណាក៏ដេាយ ដឹងប៉ុណ្ណាក៏ដេាយ ឆ្លាតប៉ុណ្ណាក៏ដេាយ កាមវាហ្នឹងកពា្ឆក់បេាកបត់ក នៅកន្លែងណាមួយជាមិនខាន ទាំងគ្រហស្ថ ទាំងបុព្វជិក ។ បេីមិនមកសិក្សាមិនដេីម្បីឲ្យឃេីញទេាសរបស់ខន្ធទេនេាះ។
ហេីយទេាសរបស់ខន្ធហ្នឹង តេីជាទេាសអ្វីទៅ? គឺភ្នែកហ្នឹង (ព្រះអង្គសម្តែងថា ភ្នែកជារបស់ខ្វក់) ព្រះអង្គសម្តែងចឹងតេីជាគុណ ឬក៏ជាទេាសរបស់ភ្នែក ហេីយយេីងដឹងដែរឬអត់ ? ។ល។
សម្តែងដេាយ៖ លេាកគ្រូ រស់ សុផាត
ដោយ៥០០០ឆ្នាំ
images/articles/2630/te______xtpic.jpg
មិនបានអ្វីនោះមែន តែក៏មិនកើតទុក្ខដែរ
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២
ក្រោកព្រឹកឡើង យើងមិនដែលកើតទុក្ខព្រោះមិនបានសោយរាជ្យនោះឡើយ នេះមកអំពីយើងមិនដែលនឹកចង់សោយរាជ្យម្តងណាហ្នឹងឯង នេះគឺជាឧទាហរណ៍សម្រាប់ឲ្យយើងយល់អំពីការមិនមានទុក្ខកង្វល់ គឺនៅត្រង់ដែលមិនត្រូវការ មិនប្រាថ្នា មិនហួងហែង ។ គួរសិក្សាអំពីនគរកាយ អប់រំបរិញ្ញា កាត់បន្ថយចំណង់ក្នុងការគ្រប់គ្រងហួងហែង រហូតដល់អស់ចំណង់ ដូចដែលយើងមិនចង់ធ្វើស្តេចសោយរាជ្យដូច្នោះឯង ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ការអស់តណ្ហាឈ្នះអស់ទុក្ខទាំងពួង ។ ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/1503/asfcedf-restg-rseg-fsdg-s-gfds.gif
តើ ភាវនា ជាអ្វី?
ផ្សាយ : ០៥ សីហា ឆ្នាំ២០២២
តើ ភាវនា ជាអ្វី?
ភាវនា មានន័យថា ការចម្រើនអប់រំចិត្ត ឬជាធម្មតាថាការតម្កល់ចិត្តត្រូវ (សមាធិ)។ គេអាចនិយាយបានថា ការសមាធិជាការធ្វើចិត្តឲ្យបរិសុទ្ធ ដោយព្យាយាមអប់រំវាឲ្យកាន់តែងាយទ្វេឡើងក្នុងការចម្រើននូវចិត្តសប្បុរសធម៌ និងមេត្តាករុណា ហើយទីបំផុតឈានដល់ការចម្រើនឲ្យកើតនូវបញ្ញា។
ជាធម្មតាក្នុងពុទ្ធសាសនា សមាធិ ត្រូវបានបែងចែកជាពីរប្រភេទគឺ សមថៈ និងវិបស្សនា។
images/articles/2210/Untitled-1-Recovered.jpg
បរិយាយអំពីសេចក្តីស្លាប់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២
បរិយាយអំពីសេចក្តីស្លាប់
( ដកស្រង់ចេញពី សៀវភៅ ចលនាសង្ខារជីវិត រៀបរៀងដោយ ព្រះមហា អ៊ុច ហ៊ាង និង ព្រះបាឡាត់ធម្មឃោសរក្ខិត លីវ លាង )
ជីវិតរបស់មនុស្សសត្វ មានប្រមាណតិចតួចស្តួចស្តើងណាស់ ខ្លីណាស់ តិចណាស់ ឆាប់រេចរឹល ឆាប់សឹក ឆាប់របេះរបោច រង្គោះរង្គើ ធ្លុះធ្លាយពុកផុយណាស់ មិនជាប់មាំពូកែទេ ។ សូម្បីម្ចាស់ជីវិតមានមធ្យោបាយគ្រប់គ្រាន់សម្រាប់ធ្វើឲ្យជីវិតរស់នៅ
images/articles/2221/Untitled-1-Recovered.jpg
តថាគតបានប្រព្រឹត្តក្នុងរវាង ៤អសង្ខេយ្យ កម្រៃមួយសែនកប្ប
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២
ទានបារមាតា
អកិត្តិចរិយា
អំពើណា ដែលតថាគតបានប្រព្រឹត្តហើយ ក្នុងរវាងនេះអស់ ៤ អសង្ខេយ្យ កម្រៃមួយសែនកប្ប អំពើទាំងអស់នោះ ជាគ្រឿងញុំាងពោធិញ្ញាណឲ្យសម្រេច ។ តថាគតលើកទុកនូវអំពើដែលតថាគតបានប្រព្រឹត្តក្នុងភពតូចនិងភពធំ ក្នុងកប្បដែលកន្លងទៅហើយ នឹងសម្តែងតែអំពើតាគត បានប្រព្រឹត្តហើយក្នុងភទ្ទ កប្បនេះ អ្នកចូរស្តាប់តថាគតចុះ ។
កាលដែលតថាគត
images/articles/2218/Untitled-1-Recovered.jpg
កាលតថាគតកើតជាទន្សាយត្រាច់ទៅក្នុងព្រៃ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២
សសបណ្ឌិតចរិយា
កាលតថាគតកើតជាទន្សាយត្រាច់ទៅក្នុងព្រៃ មានស្មៅ ស្លឹកឈើ បន្លែនិងផ្លែឈើជាងាហារវៀរចាកការបៀតបៀនសត្វដទៃ ។ កាលនោះ ស្វា ចចក ភេនិងតថាគត ព្រមព្រៀងនៅជាមួយគ្នា ទាំងព្រឹកទាំងល្ងាច ។ តថាគតប្រៀនប្រដៅសម្លាញ់ទាំង ៣ នោះ ដែលមានកិរិយាល្អនិងកិរិយាអាក្រក់ថា អ្នកទាំងឡាយ ចូររៀននូវអំពើអាក្រក់ ហើយចូរតម្កល់ខ្ជាប់ក្នុងអំពើល្អ ។
images/articles/2219/Untitled-1-Recovered.jpg
ប្រព្រឹត្តិយ៉ាងណាឈ្មោះថាបានល្អ?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២
សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត មង្គលវគ្គ ( បិ. ៤១ ទំ. ៤៦៧ )
ពេលណាដែលសត្វទាំងឡាយ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ពេលនោះឈ្មោះថា នក្ខត្តឫក្សល្អ មង្គលល្អ ពេលភ្លឺស្វាងល្អ ពេលនៃអរុណរះឡើងល្អ ខណៈល្អ យាមល្អ, ( ទានដែលបុគ្គលបូជា ) ដល់ព្រហ្មចារីបុគ្គលទាំងឡាយ ( ក្នុងពេលនោះ ) ឈ្មោះថាជាគ្រឿងបូជាល្អ, ( ក្នុងថ្ងៃនោះ ) កាយកម្ម ឈ្មោះថានាំឲ្យមានសេចក្តីចម្រើន
images/articles/2220/Untitled-1-Recovered.jpg
សុមេធកថា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២
សុមេធកថា
មានសេចក្តីដំណាលថា កាលតថាគតបួសជាតាបសមានព្រះនាមប្រាកដថា សុមេធៈ តថាគតរំសាយសក់ត្រង់ប្រទេសនោះ ( ចន្លោះផ្លូវដែលព្រះអង្គ ធ្វើមិនទាន់សម្រេច ) ហើយក្រាលចីវរសម្បកឈើនិងកំណាត់ស្បែកលើភក់ ហើយដេកផ្កាប់មុខ ( អធិដ្ឋានថា ) សូមព្រះពុទ្ធព្រមទាំងពួកសង្ឃ ជាន់អាត្មាអញយ៉ាងនេះចុះ សូមកុំជាន់ភក់ឡើយ ការមិនជាន់ភក់នោះ ជាប្រយោជន៍ដល់ អាត្មាអញ
images/articles/2222/Untitled-1-Recovered.jpg
ចន្ទកុមារចរិយា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២
ចន្ទកុមារចរិយា
កាលតថាគតជាឱរសឈ្មោះ ចន្ទកុមារ របស់ស្តេចព្រះនាមឯករាជ នៅក្នុងក្រុងបុប្ផវតី ។ កាលនោះ តថាគតរួចអំពីការដែលគេត្រូវសម្លាប់ ចេញផុតពីទីយ័ញ្ញនោះហើយ ក៏កើតសេចក្តីសង្វេគ បានញុំាងមហាទាន ឲ្យប្រព្រឹត្តទៅ ។ តថាគតបើ មិនទាន់បានឲ្យទេយ្យធម៌ ចំពោះទក្ខិណេយ្យបុគ្គលទេ តថាគតក៏មិន ផឹក មិនទំពារស៊ី មិនបរិភោគភោជនអស់ចំនួន ៥ ឬ ៦ រាត្រី
images/articles/2223/Untitled-1-Recovered.jpg
កាលតថាគត ជាក្សត្រឈ្មោះសិវិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២
សិវិដរាជចរិយា
កាលតថាគត ជាក្សត្រឈ្មោះសិវិ សោយរាជ្យក្នុងនគរអរិដ្ឋៈ អង្គុយក្នុងប្រាសាទដ៏ប្រសើរ តថាគតគិតយ៉ាងនេះថា ទានណាមួយ ជារបស់មនុស្ស ទាននោះគឺអញមិនដែលឲ្យហើយ មិនមានឡើយ បើមានយាចកណាមក សូមភ្នែកអញ អញនឹងមិនញាប់ញ័រត្រូវតែឲ្យ ( ដល់យាចកនោះ ) សក្កៈជាធំជាងពួកទេវតា បានដឹងនូវសេចក្តីត្រិះរិះ របស់តថាគត អង្គុយនៅក្នុងទេវបរិស័ទ ក៏ពោលនូវពាក្យនេះថា