Tueday, 26 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 108,477
Today
Yesterday 183,789
This Month 4,732,777
Total ២២៩,៥០៧,៥៦០
free counters
កំពុងទស្សនា ចំនួន
ADVISE
images/articles/1193/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (10781 Read)
កូន​ជាទី​ស្រឡាញ់! ធម៌​ដែល​នឹង​ធ្វើ​ឲ្យ​គូ​គ្រង​នៅ​ជា​មួយ​គ្នា រហូត​ត​ទៅ​នោះ ក៏​គឺ​ការ​ស្មោះ​ត្រង់​ដល់​គ្នា មិន​ក្បត់​ចិត្ត​គ្នា រក្សា​ពាក្យ​សន្យា​ថា​ស្មោះ​ត្រង់​ដល់​គ្នា​ តាំង​តែ​ពី​ដំបូង​មក​នោះ​ឯង ។ សច្ចៈ​តាំង​ចិត្ត​ស្មោះ​ត្រង់​ មាន​តួនាទី​ធ្វើ​ជា​សោរ​មាស ចាក់​បេះ​ដូង​ស្វាមី​និង​បេះ​ដូង​ភរិយា​ឲ្យ​ជាប់​គ្នា ។ កាល​បើ​មាន​សច្ចៈ​ចិត្ត​មួយ​ថ្លើម​មួយ​ហើយ អ្វី​ដទៃ​ផ្សេង​ទៀត ដូច​ជា ការ​យល់​ចិត្ត​គ្នា ការ​ឲ្យ​អភ័យ សេចក្តី​អត់​ធន់​ការ​បរិច្ចាគ​លះ​បង់ ការ​ទូន្មាន​ចិត្ត​និង​ការ​ដឹង​គុណ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម​ក៏​រមែង​តាម​មក​ដង្ហែ​សច្ចៈ ។ ការ​ស្មោះ​ត្រង់​នឹង​គ្នា​រវាង​ភរិយា​ស្វាមី ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួសារ​រស់​នៅ​សុខ មិន​ឈ្លោះ​ប្រកែក​ទាស់​ទែង​លែង​លះ​គ្នា មិន​រង្កៀស​សង្ស័យ​គ្នា មិន​ប្រច័ណ្ឌ​គ្នា​ជាដើម​ដូច្នេះ ការ​ស្មោះ​ត្រង់​ជា​សភាវៈ​ល្អ​ខ្លាំង​ណាស់​សម្រាប់ភរិយាស្វាមី គួរ​ថែរក្សា​ថ្នាក់​ថ្នម​ទុក​ឲ្យ​ល្អ​ជា​ទី​បំផុត ។ ដល់​ពេល​កូនមាន​គ្រួសារ កូន​ត្រូវ​ចាប់​យក​នូវ​ការ​ស្មោះ​ត្រង់​នេះ​មក​រក្សា​ទុក​កុំ​ខាន ដើម្បី​ឲ្យ​គ្រួ​សារ​របស់​កូន​បាន​សុខ​សប្បាយ​និង​ភ្លឺ​ស្វាង ។ បើ​ចំណែក​ខាង​ណា​មួយ​មិន​ស្មោះ​ត្រង់​ទៅ​វិញ​នោះ និង​រស់នៅ​មិន​បាន​សុខ​ឡើយ កូន​គិត​មើល​ចុះ ការ​ដែល​ត្រូវ​ឃើញ​មុខ​គ្នា​នឹង​រស់​នៅ​ជាមួយ​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់​នោះ តើ​មាន​ការ​ចង្អៀត​ចង្អល់​តូច​ចិត្ត លំបាក​ចិត្ត​យ៉ាងណា កូន​គង់​តែ​គិត​ឃើញ​មិន​ខាន​ដូច្នេះ ទើប​ប្តី​ប្រពន្ធ​មិន​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ជា​មនុស្ស​នៅ​ក្រៅ​បេះ​ដូង​របស់​គូគ្រង​ឡើយ ពោល​គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា ។ មនុស្សយើង បើ​សូម្បី​តែ​សច្ចៈ​ចំពោះ​គូ​គ្រង​ដែល​ខ្លួន​ស្រឡាញ់ រក្សា​មិន​បាន​ទៅ​ហើយ តើ​ត្រូវ​ការ​អ្វី​ឲ្យ​គូគ្រង​របស់​ខ្លួន​បានទៅ ហើយ​នឹង​ត្រូវ​ការ​សេចក្តី​ល្អ​អ្វី​ដទៃ​ទៀត​បាន​ដែរ​ទៅ ។ ការ​ដែល​គួរ​ជឿ​ទុក​ចិត្ត​និង​យសសិរី របស់​មនុស្ស​យើង​នោះ គឺ​ចាប់​ផ្តើម​ពី​សច្ចៈ​នេះ​ឯង ។ មាន​តែ​មនុស្ស​ដែល​រក្សា​នូវ​សច្ចៈ មាន​ការ​ស្មោះ​ត្រង់​ប៉ុណ្ណោះ​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន ចំណែក​មនុស្ស​​ដែល​ខ្វះ​សច្ចៈ សូម្បី​តែ​ជា​មួយ​នឹង​អ្នក​ដទៃ​នោះ ជា​ការ​លំ​បាក​នឹង​ឲ្យ​ជឿណាស់ ។ គ្រប់​ទី​កន្លែង ដែល​គេ​តែង​ប្រកាន់​រហូត​មក គឺ​ថា​ជា​ការ​អាប់​ឳន​កិត្តិយស ខ្លាំង​ណាស់ ក្នុង​រឿង​ដែល​មិន​មាន​ចិត្ត​មួយ​ថ្លើម​មួយ ហើយ​ទៅ​រំលែក​ចែក​ចិត្ត​ឲ្យ​ដល់​អ្នក​ដទៃ​ជា​ពិសេស​ស្រ្តី​ខ្មែរ ....។ បើ​កូន​ប្រុស​ស្រី មាន​បំណង​ចង់​ជួប​ភរិយា​ស្វាមី ឲ្យ​មាន​សេចក្តី​សុខ​សាន្ត​ត​ភព​ជាតិ​កំណើត រហូត​ដល់​បរម​សុខ​គឺ​ព្រះ​និព្វាន កូនត្រូវ​តែ​ជា​គូ​គ្រង​ដែល​មាន​សទ្ធា​ស្មើគ្នា មាន​សីល​ស្មើ​គ្នា មាន​ការ​បរិច្ចាគ​ស្មើគ្នា និង​មាន​បញ្ញា​ស្មើគ្នា ព្រម​ទាំង​ចេះ​និយាយ​ស្តាប់​គ្នា​មាន​ហេតុ​មាន​ផល​ជា​គោល​កាន់​យក មិន​ចចេស​អាង​អញ​យ៉ាង​នេះ​អាងអញ​យ៉ាង​នោះ​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឳ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1194/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (12836 Read)
ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន​ កូន​ជា​ទី​ស្រឡាញ់! ការ​ដែល​យើង​ធើ្វ​ខ្លួន​ជា​មនុស្ស​មាន​ទឹក​ចិត្ត មាន​ការ​ស្មោះ​ត្រង់​ និង​មាន​ការ​ស្រឡាញ់​យុត្តិធម៌​នោះ អ្នក​ដទៃ​គេអាច​មើល​មក​ថា យើង​ល្ងង់ មិន​ចេះ​រក​ស៊ី មិន​ចេះ​ចង់​មាន​ចង់​បាន មិន​ចេះ​ឆក់​ឱកាស ។ កូន​អើយ​ព្រម​ឲ្យ​គេ​ថា​ចុះ​ ព្រម​ឲ្យ​គេ​ថាល្ងង់ ល្អ​ជាង​កូន​ជាមនុស្ស​មិន​មាន​ទឹក​ចិត្ត មិន​មាន​សុចរិត​ស្មោះ និង​មិន​មាន​យុត្តិធម៌ ។ កូន​ធ្វើ​ការ​ដោយ​ស្មោះ​ត្រង់ មាន​ទឹក​ចិត្ត​ចំពោះ​អ្នក​ដទៃស្លូត​បូត​ត្រឹម​ត្រូវ សូម្បី​មិន​សូវ​មាន​ទ្រព្យ​សើស​ពី​ការ​ប្រើ​ប្រាស់​ដូច​គេ​ក៏​ដោយ តែ​កូន​សប្បាយ​ចិត្ត ។ គ្រួសារ​យើង​អាច​ខ្វះ​ខាត​ខ្លះ ប៉ុន្តែ​មាន​ការ​កក់​ក្តៅ រស់​នៅ​ឃើញ​មុខ​គ្នា មិន​គិត​ខ្វល់​ឬ​រង្កៀស​ចិត្ត​ក្នុង​រឿង​អ្វី​ច្រើន​ឡើយ ។ រវាង​ការ​មាន​បាន​ទ្រព្យ​សម្បត្តិ តែ​មិន​មាន​ការ​កក់​ក្តៅ និង​មាន​ការ​កក់​ក្តៅ​គ្រាន់ ​តែ​មិន​សូវ​មាន​ទ្រព្យ​ពី​រ​យ៉ាង​នេះ​តើ​កូន​ជ្រើស​រើស​យក​មួយ​ណា ? មាន​មនុស្ស​មួយ​ចំនួន​មាន​មុខ​មាន​មាត់​ក្នុង​សង្គម​មាន​ពេល​វេលា​ដើរ​ទាក់​យក​ចិត្ត​ថ្លើម​អ្នក​ដទៃ ជាង​មាន​ពេល​នៅ​ជា​មួយ​គ្រួសារ​ខ្លួន​ឯង ឬ​ក៏​ត្រូវ​ស្ទុះ​ទៅ​លិច​ ស្ទុះ​ទៅ​កើត​ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ខ្លួន​រហូត​មិន​មាន​ល្ហែ ឲ្យ​ពេល​ទៅ​ផល​ប្រយោជន៍​ខាង​ក្រៅ​ផ្សេង​ៗ​ច្រើន​ជាង​ឲ្យ​ដល់​គ្រួសារ​ ឬពុំ​នោះ​សោត ត្រូវ​ប្រឹង​ប្រែង​ព្យាយាម ប្រចុប​ប្រចែង​អ្នក​តូច​អ្នក​ធំ​ដើម្បី​ផល​ប្រយោជន៍​នោះ​ៗ ។ ដូច្នេះ​ឯង ដែល​គាត់​គិត​ថា ខ្លួន​គាត់​ឆ្លាត បាន​ជា​ភ្លេច​ថា ព្រោះ​ការ​ឆ្លាត​របស់​ខ្លួន​នោះ​ឯង​បាន​ធ្វើ​ឲ្យ​ខ្លួន​មិន​មាន​ពេល​បរិភោគ ឬ​បរិភោគ​ខុស​ពេល មិន​មាន​ពេល​ដេក មិន​មាន​ពេល​សម្រាក និង​មិន​មាន​ពេល​ឲ្យ​ដល់​គ្រួ​សារ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​គ្រួសារ​ខ្វះ​ការ​កក់​ក្តៅ ។ កូន​អើយ​ពិត​មែន​ហើយ​ថា ក្នុង​គ្រួសារ​ចាំ​បាច់​ត្រូវ​មាន​ប្រាក់ ប៉ុន្តែ​មិន​មែន​ឲ្យ​តែ​មាន​ប្រាក់ គឺ​មាន​សុភមង្គល​មាន​ភាព​កក់​ក្តៅ​ក្នុង​ចិត្ត ក្នុង​ជីវិត​ទៅ​សព្វ​គ្រប់​នោះ​ទេ ។មាន​ស្រ្តី​ជា​ភរិយា​ច្រើន​ណាស់ ដែល​មិន​ខ្វះ​ទ្រព្យ​សម្បត្តិ​មាន​សុទ្ធ​តែ​របស់​ល្អ​របស់​ថ្លៃ ប៉ុន្តែ​ជា​ប្រក្រតី​មាន​មុខ​អាប់​ស្រពោន ព្រោះ​ខ្វះ​ភាព​កក់​ក្តៅ​ពី​ស្វាមី​នោះ​ឯង ។ មនុស្ស​ដែល​គិត​ថា​ខ្លួន​ឯង​ឆ្លាត តែ​មិន​មាន​ពេល​ដេក​នៅ​ផ្ទះ ត្រូវ​ចោល​ប្រពន្ធ​ចោល​កូន​ជា​រឿយ​ៗ ខ្វះ​ការ​ស្មោះ​ត្រង់​មួយ​នឹង​មួយ ខ្វះ​ធម៌​សន្តោស ល្មោភលោភ​លន់​រក​ស៊ី​ទុច្ចរិត ខ្វះ​យុត្តិធម៌ ។ ល។ កូន​អើយ​ក្នុង​រឿង​ទាំង​អស់នេះ បើ​គេ​ថា​កូន​ល្ងង់​មែន​ទែន​ព្រោះ​មិន​ចេះ​ដូច​គេ គឺ​ជា​ការ​ល្អ​ណាស់ ។ កូន​ចេះ​ត្រឹម​តែ​ការ​ងារ​របស់​កូន​ដោយ​ទឹក​ចិត្ត សុចរិត​ស្មោះត្រង់ គ្រួសារ​មាន​ការ​កក់​ក្តៅ​ដូច្នេះ កូន​ត្រូវ​រស់​នៅ​ដោយ​សេចក្តី​សុខ​សប្បាយ ក្បាល​ដល់​ខ្នើយ​កូន​គេង​លក់ មិន​ចាំ​បាច់​យក​ដៃ​គង​ថ្ងាស​ឡើយ​ណា​កូន ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1195/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (8995 Read)
កូន​ជា​ទី​ស្រឡាញ់!ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ដែល​ធ្វើ​អ្វី​ត្រឹម​ត្រូវ​ឬ​ល្អ​ទៅ​ទាំង​នោះ​ឡើយ ព្រោះ​ថា គឺ​ជា​អ្នក​នៅ​មាន​​កិលេស​ដែល​ជា​គ្រឿង​សៅ​ហ្មង​ចិត្ត ហើយ​ក៏​មិន​មាន​អ្នក​ណា​ធ្វើ​អ្វី​ៗ ឲ្យ​ត្រូវ​ចិត្ត​យើង​គ្រប់​បែប​យ៉ាង​នោះ​ដែរ ។ចំណែក​យើង​ក៏​ដូច​គ្នា ទោះ​ជា​យើង​ខំ​ធ្វើ​ល្អ ធ្វើ​ត្រូវ​ទៅ​គ្រប់​យ៉ាង​​ក៏​ដោយ ក៏​គង់​មាន​គេ​ទាស់​ចិត្ត​នឹង​យើង​ដែរ ។អ្នក​ដទៃ​គេ​ធ្វើ​ខុស មាន​ការ​ខ្វះខាត ឬ​ធ្វើ​អ្វី​មិន​ត្រូវ​ចិត្ត មិន​ត្រូវ​អធ្យាស្រ័យ​របស់​កូន កូន​ត្រូវ​ចេះ​ឲ្យ​អភ័យ​ដល់​គេ កុំ​ប្រកាន់​កុំ​ខឹង​ក្រោធ និង​កុំ​ទៅ​ឈ្លោះ​ប្រកែក​ទាស់​ទែង​អ្វី​នឹង​គេ​ឡើយ​កូន​ត្រូវ​នៅ​ស្ងៀម​ឲ្យ​បាន​ល្អ បើ​មាន​អ្វី​ត្រូវ​បក​ស្រាយ កូន​ត្រូវ​មើល​ឱកាស មើល​អ្នក​ដទៃ​ហើយ​ចិត្ត​របស់​កូន ត្រូវ​តែ​ត្រជាក់ មិន​ក្តៅ​ក្រហាយ​ពិចារណា​ឃើញ​ហេតុ​ឃើញ​ផល​ច្បាស់​សិន សឹម​និយាយ ។ កូន​ត្រូវ​ចាំ​ពាក្យ​នេះ​ទុក​ថាៈឬស្សី​អាង​បន្លា​ការ​ពារ​ខ្លួន ប្រាជ្ញ​អាង​ច្បាប់​ក្បួន​ការពារ​ខ្លួន​ជនពាល​គ្មាន​អាងអ្វី​ទាំង​អស់ អាង​តែ​ឈ្លោះ​តទល់​កម្លាំង​បាយ ។កាល​កូន​ឲ្យ​អភ័យ​ដល់​គេ​ហើយ អ្នក​ដែល​សប្បាយ​​ចិត្ត​គឺ​កូន​ហ្នឹង​ឯង ។ ការ​ចង​នូវ​សេចក្តី​ក្រោធ​ទុក គឺ​ជា​ការ​ចង​ដុំ​ភ្លើង​នឹង​ចិត្ត ត្រូវ​គិត​អាឃាត​ព្យាបាទ គិត​រក​ឧបាយ​បៀតបៀន​គេ​រឿយៗ ជា​ដើម មាន​តែ​អាក្រក់​ប៉ុណ្ណោះ មិន​មាន​អ្វី​ល្អ​ឡើយ ។ ការ​ឲ្យ​អភ័យ​ម្យ៉ាង​ទៀត គឺ​ឲ្យ​ការមិន​មាន​ភ័យ​ដល់​អ្នក​ដទៃ បានសេចក្តី​ថា ធ្វើ​ខ្លួន​របស់​យើង​មិន​ឲ្យ​មាន​ពិស​មិន​ឲ្យ​មាន​ភ័យ​ដល់​អ្នក​ដទៃ​ មិន​បង្កការ​ភ័យ​ខ្លាច​ សេចក្តី​ក្តៅ​ក្រហាយ​ផ្សេងៗ ឲ្យ​ដល់​អ្នក​ណា​ៗ​ឡើយ ។កូន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​គេ​ស្គាល់​ចិត្ត​ជា​គ្នា​ឯង មិន​មាន​ស្នៀត មិន​ក្រឡេច​ក្រឡុច និង​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ដទៃ​ធ្វើ​យ៉ា​ង​នេះ​ឈ្មោះ​ថា​ឲ្យ​អភ័យ ។ កូន​ត្រូវ​យល់​ថា ការ​ឲ្យ​អភ័យ គឺ​ការ​ឲ្យ​សេចក្តី​ល្អ​ដល់​ខ្លួន​កូន​ហ្នឹង​ឯង អ្នក​ផង​ទាំង​ពួង​គេ​ទុក​ចិត្ត ប្រគល់​ការ​ងារ​សំខាន់ៗ​ឲ្យ​កូន​ធ្វើ ខុស​អំពី​មនុស្ស​ដែល​មាន​ពិស ។មនុស្ស​ដែល​មាន​ពិស ទុក​ចិត្ត​មិន​បាន ទៅ​ទី​ណា​ៗ គេ​មិន​ចង់​ឲ្យ​ចូល​ជិត នៅ​ក្នុង​ណា​ៗ គេខ្លាច គេ​បារម្ភ ធ្វើ​ការ​អ្វីៗ គេ​មិន​ទុក​ចិត្ត វា​ជា​ការ​មិន​ល្អ​គ្រប់​យ៉ាង​ចូរ​កូន​កុំ​ជា​មនុស្ស​មាន​ពិស​មាន​ភ័យ​ដល់​អ្នក​ដទៃ​ឡើយ ។ បើ​កូន​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ​បាន កូន​នឹង​បាន​សុខ​សប្បាយ បើ​កូន​ធ្វើ​ខ្លួន​មិន​ឲ្យ​មាន​ពិស​មាន​ភ័យ​ដល់​អ្នក​ដទៃ​បាន កូន​នឹង​នៅ​ក្នុង​ទីណាក៏​នៅ​បាន មិន​មាន​អ្នក​ណា​រង្កៀស​ភ័យ​ព្រួយ​បារម្ភអ្វីឡើយ ដូច្នេះ​កូន​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​អភ័យ​កុំ​ទៅ​គិត​ថា ជា​ការ​អន់​ខ្សោយ ខូច​យស ខូច​សក្តិ ព្រោះ​ការ​ឲ្យ​អភ័យ​នោះ ។ ដោយ​ហេតុ​តែ​មនុស្ស​យើង​ស្រឡាញ់​យស ស្រឡាញ់​សក្តិ ប្រកាន់​អំណាច​ខ្លាំង​ក្លា​ពេក​ទៅ​ហ្នឹង​ឯង ទើប​ត្រូវ​មក​បង្ក​កម្ម​ពៀរ​នឹង​គ្នា​មិន​មាន​ទី​បំផុត ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1196/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (10863 Read)
កូន​ជាទី​ស្រឡាញ់! ពេល​ដែល​កូន​នៅ​ក្នុង​សង្គម ហើយ​ត្រូវ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ កូន​ត្រូវ​រៀប​ចំឬក​ពា​ឲ្យ​ល្អ និយាយ​ពាក្យ​ពិរោះ ព្រម​ទាំង​ត្រូវ​រៀប​ចំខ្លួន​ប្រាណ សម្លៀក​បំពាក់​ឲ្យ​បាន​ល្អ​ផង នេះ​ជា​ការ​ចាំ​បាច់​ណាស់​ព្រោះ​ដើម្បី​ជា​ការ​សម្តែង​បញ្ជាក់​ថា កូន​ជាមនុស្ស​ល្អ ។ ការ​ដែល​បាន​អប់​រំ​បន្ទុំ​ឧបនិស្ស័យ​មក​ល្អ ទើប​សម្តែង​អាកប្បកិរិយា​ចេញ​មក​ល្អ ។អ្នក​មាន​សម្បត្តិ​មនុស្ស​ល្អ​រមែង​មាន​ប្រៀប​លើ​មនុស្ស ដែល​ខ្វះ​នូវ​គុណ​សម្បត្តិ​ទាំង​នេះ​ ក្នុង​គ្រប់​រឿង​ ទាំង​អស់ ទាំង​ការ​និយម​រាប់​អាន ការ​ឲ្យ​នូវភាព​ស្និទ្ធ​ស្នាល ការ​ឲ្យ​នូវ​ភាព​ទុក​ចិត្ត រហូត​ដល់​ប្រគល់​ការងារ​មុខ​នាទី​សំខាន់​ឲ្យ​ធ្វើ​ទៀត​ផង ជា​ដើម ។ សម្បត្តិ​មនុស្ស​ល្អ គឺ​ការ​សម្តែង​អាកប្បកិរិយា​ចេញ​មក​មាន​សភាព​រៀប​រយ​ត្រឹម​ត្រូវ គួរ​គយ​គន់ មិន​ទាស់​ភ្នែក​មិន​ទាស់​ត្រចៀក ពេញ​ទៅ​ដោយ​ភាព​ទន់​ភ្លន់ និង​ការ​គោរព​កោត​ក្រែង ។ កូន​គួរ​ហ្វឹក​ហាត់នូវ​សម្បតិ្ត​មនុស្ស​ល្អ​ទុក​ជា​សម្បត្តិ​ប្រចាំ​ខ្លួន មាន​ជាអាទិ​គឹ តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​សមរម្យ​នឹង​វ័យ មិន​ដោះ​សម្លៀក​បំពាក់​ក្នុង​ទី​សាធារណៈ ពាក់​អាវ​ត្រឹម​ត្រូវ​នៅ​ចំពោះ​មុខ​ភ្ញៀវ ។ មាន​ភាព​ទន់​ភ្លន់​បន្ទន់​ខ្លួន ចេះ​ក្រាប​សំពះ ធ្វើ​ការ​គោរព​ចំពោះ​អ្នក​ធំ និយាយ​ស្តី​សង្រួម​មាត់ មិន​និយាយ​ឲ្យ​សំឡេង​ខ្លាំង​កោក​កា​កឡូ​ឡា​ក្នុង​ទី​សាធារណៈ ឬ​ក្នុង​ទី​ប្រជុំ​មនុស្ស មិន​និយាយ​ជ្រែក​កាត់​ក្នុង​ពេល​ដែល​អ្នក​ធំ​កំពុង​សន្ទនា​គ្នា ចេះ​ក្រែង​ចិត្ត​អ្នក​ដទៃ ។ ពេល​ទទួល​ទាន​អាហារ ក៏​សង្រួម​មិន​វឹប​វ៉ាប់​ប្រញាប់​ដូច​ខ្លាច​អស់​ម្ហូប មិន​និយាយ​ក្នុង​ពេល​មាន​អាហារ​ក្នុង​មាត់ នឹង​ក្រោក​នឹង​អង្គុយ​ក៏​សង្រួម​ប្រយ័ត្ន​ត្រួត​ត្រា​មើល​សព្វ​មើល​គ្រប់ ។ សម្បត្តិ​មនុស្ស​ល្អ ជា​ហេតុ​ឲ្យ​មនុស្ស​យើង​មាន​ស្នេហ៍​គួរ​ស្រឡាញ់ នឹង​ជា​ហេតុ​ឲ្យ​អ្នក​ធំ​ស្រឡាញ់​អាណិត​ប្រាថ្នា នឹង​ជួយ​ទំនុក​បម្រុង​ក្នុង​រឿង​ផ្សេងៗ ។ សម្បត្តិ​មនុស្ស​ល្អ​គឺ​ជា​អាភរណៈ​គ្រឿង​ប្រដាប់​តែង​ខ្លួន គួរ​ជា​ទី​រីករាយ​និង​រាប់​អាន​ដល់​មនុស្ស​ទាំង​ឡាយ​គ្រប់​ទី​កន្លែង ។ គួរ​ស្កក​ងើយ​ឆ្កឹត​បង្កើត​ខក​ចិត្ត មនុស្ស​ស្កក​មាន​ពិត​គំនិត​ដាប​ដុន កើត​មក​ជា​មនុស្ស​ស៊ីជុះ​អស់​ទុន ជីវិត​ទារុណ​គ្មាន​គុន​តម្លៃ។ មនុស្ស​យើង​ផលិត​ជីវិត​ខ្លួន​ឯង រៀប​ចំតាក់តែង​ចាត់​ចែង​រាល់​ថ្ងៃ​ ប្រាជ្ញ​សាង​ជីវិត​ពិត​ដូច​ជា​ផ្កាយ គោចរ​មិន​ណាយ​តម្រង់​ទិស​ដៅ ឆ្លង​កាត់​លាភយស​ចិត្ត​ឥត​ហ្មង​សៅ តម្រង់​ស្មូរ​ទ្រឹស្តី​រើស​កំហាក​លិទ្ធ ស្លឹក​ឈើ​ចាក​មែក​ជ្រែក​ខ្យល់​វិបវិត គ្មាន​គោល​ដៅ​ពិត​ជីវិត​អន្ធពាល។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍ ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1197/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (10386 Read)
កូន​ជា​ទី​ស្រឡាញ់! កូន​គួរ​ប្រយ័ត្ន​ពាក្យ​និយាយ​របស់​អ្នក​ដទៃ ដោយ​ចំពោះ​ពាក្យ​ផ្អែម​ល្ហែម ។ ទឹក​អំពៅ ទឹក​ត្នោត​ដែល​មាន​រស​ផ្អែម កាល​បើ​ទុក​យូរ​ទៅ ហើយ​ត្រូវ​ផ្សំ​នឹង​មេ​ផង​ក៏​ក្លាយ​ទៅ​ជា​ទឹក​ស្រវឹង យ៉ាង​ណា​មិញ ពាក្យ​សម្តី​ផ្អែម​ល្ហែម​របស់​មនុស្ស​ខ្លះ ក៏​អាច​ធ្វើ​ឲ្យ​ស្រវឹង​បាន យ៉ាង​នោះ​ដែរ ។ កាល​បើ​ស្រវឹង​ហើយ ក៏​ធ្វើ​ឲ្យ​វង្វេង​ភ្លេច​ខ្លួន បាត់​បង់​ស្មារតី ខូច​ប្រក្រតី​ដែល​ធ្លាប់​តែ​រាប​សា រហូត​ដល់​មាន​ពេល​ខ្លះ​ត្រូវ​អស់​មាស អស់​ប្រាក់​ទៀត​ផង ព្រោះ​ជឿ​ពាក្យ​ផ្អែម​ល្ហែមរបស់គេ ។ ចូរ​កូន​ពិចារណ​ឲ្យ​បាន​ល្អ អ្នក​ណា​ៗ មក​និយាយ​ផ្អែម​ល្ហែម លើក​តម្កើង​កូន ថា​កូន​ល្អ​យ៉ាង​នេះ ពូកែ​យ៉ាងនេះ​កូន​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​ប្រញាប់​ស៊ី​ជោរ​រីក​រាយ​សប្បាយ​ភ្លេច​ខ្លួន​ឲ្យ​សោះ បើ​កូន​មិន​ស្រវឹង​នឹង​ពាក្យ​ផ្អែម​ល្ហែម​របស់​អ្នក​ដទៃ​ទេ កូន​នឹង​មិន​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ឡើយ ។ត្រី​ដែល​ស្លាប់​ទៅ​ហើយ មួយ​ចំណែក​នោះ ព្រោះ​ត្រូវ​គេ​បញ្ឆោត​ដោយ​នុយ ដោយ​លំនៅ​ឋាន​ជា​ដើម បើ​វា​មិន​ទាក់​ចិត្តជាប់​នឹង​គ្រឿង​បញ្ឆោត​ទេ វាក៏​មិន​ស្លាប់​ដែរ​ក្នុង​រឿង​នេះ​កូន​ត្រូវ​តែ​ចេះ​ប្រយ័ត្ន​នឹង​អ្វីៗ គ្រប់​យ៉ាង​ មិន​ចំពោះ​តែ​ពាក្យ​សម្តី​ផ្អែម​ល្ហែម​របស់​អ្នក​ដទៃ​ប៉ុណ្ណោះ​ឡើយ​ពោល​គឺ​ប្រយ័ត្ន​ចំពោះ​គ្រឿង​បោក​បញ្ឆោត​ក្នុងលោក​កុំ​ឲ្យ​ស្លាប់​ដូច​ត្រី​ដែល​ចាប់​នុយ​នោះ ។ កូន​អើយ ប្រយ័ត្ន​គឺ​ជា​ស្មារតី ប្រយ័ត្ន​នឹងអ្វី​គឺ​ល្អ ទាំង​អស់ កូន​ត្រូវ​ចាំ​ពាក្យ​ក្នុង​សៀវភៅ​កូន​មាស​ឪពុក​ថាៈ ភ្លេច​អ្វី​ភ្លេច​បាន​ តែ​បើ​ភ្លេច​ប្រាណ ឈាន​ធ្លាក់​រណ្តៅ បើ​បាន​ជា​ភ្លាត់ មិន​ទាន់​ធ្លាក់​ជ្រៅ ប្រឹង​ឡើង​ណា​ពៅ​ កុំ​នៅ​នាំ​ជ្រុល ។ ខូច​អ្វី​មិន​គ្រោះ តែ​បើ​ខូច​ឈ្មោះ មិន​ងាយ​ជួស​ជុល កូន​ត្រូវ​ប្រយ័ត្ន កុំ​ងប់​ងុល កាម​ជា​គ្រឿង​ពុល​ ខូច​អស់​ទាំង​ខ្លួន ។ ខូច​ខ្លួន​ខូច​ឈ្មោះ ខូច​នេះ​ពេញ​គ្រោះ រស់​លែង​ស៊ប់​សួន តែ​ទោះ​យ៉ាង​ណា កុំ​ឲ្យ​ខូច​ផ្ទួន ត្រូវ​ប្រឹង​កែ​ខ្លួន​ កុំ​ចោល​អាត្មា ។ ចោល​អ្វី​ចោល​បាន តែ​កុំ​ចោល​ប្រាណ ក្នុង​វដ្ត​សង្សារ ព្រោះ​តែ​លោក​នេះ ឥត​មាន​នរណា ជួយ​ស្រង់​អាត្មា ក្រៅ​ពី​ខ្លួន​ឡើយ ។ កូន​ត្រូវ​រក្សា ការ​ពារ​អាត្មា ឲ្យ​បាន​ដល់​ត្រើយ​ ដោយ​ការ​ប្រយ័ត្ន និង​មិន​កន្តើយ ប្រយ័ត្ន​ហ្នឹង​ហើយ ជា​ព្រះ​ក្នុង​ខ្លួន ។ ប្រយ័ត្ន​ជា​ម្តាយ ញ៉ាំង​គុណ​ទាំង​ឡាយ ឲ្យ​កើត​មាំ​មួន អត់​ធន់​ជា​ឪ រក្សា​គ្រង​ស្ងួន គុណ​ធម៌​ក្នុង​ខ្លួន​ ដូច​ខែ​ខាង​ខ្នើត ។ ខន្តីដូច​ថ្នាំ លេប​ជា​ប្រចាំ រស​ជាតិ​ល្វីង​ឆើត លំបាក​ទ្រាំ​ណាស់ លុះ​ដល់​ផល​កើត រស​ជាតិ​ល្វីង​ឆើត​ មាន​គុណ​គាប់​ហោង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍ ម៉ែឪ រៀប​ររៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1198/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (8085 Read)
អាឡវិកាសូត្រ បិដក​លេខ ៣០ ទំព័រ ១ ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ គ្រានោះ ភិក្ខុនី​ឈ្មោះ​អាឡវិកា ស្លៀក​ស្បង់​ប្រដាប់​ដោយ​បាត្រ​និង​ចីវរ ក្នុង​បុព្វណ្ហសម័យ ចូល​ទៅ​កាន់​ក្រុង​សាវត្ថី ដើម្បី​បិណ្ឌបាត លុះ​ត្រាច់​ទៅ​បិណ្ឌ​បាត ក្នុង​ក្រុង​សាវត្ថី​ហើយ​
images/articles/1199/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (8293 Read)
ចាលាសូត្រ បិដកលេខ ៣០ ទំព័រ ១២ សាវត្ថីនិទាន ។ គ្រានោះ ចាលាភិក្ខុនី ស្លៀក​ដណ្តប់​ក្នុង​បុព្វណ្ហ​សម័យ។អង្គុយ​សម្រាក​ក្នុង​វេលាថ្ងៃ​ ក្រោម​ម្លប់​ឈើ​មួយ ។ គ្រានោះ​មារមាន​ចិត្ត​បាប ចូល​ទៅ​រក​ចាលា​ភិក្ខុនី ។ លុះ​ចូល​ទៅ​ដល់​ហើយ បាន​ពោល​ពាក្យនេះ​នឹងចាលាភិក្ខុនី ថា ម្នាល​ភិក្ខុនី នាង​មិន​គាប់​ចិត្ត នឹង​អ្វី ។ ម្នាល​អាវុសោ យើង​មិន​គាប់​ចិត្ត នឹង​ជាតិ ។
images/articles/1204/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (40093 Read)
កូន​ជា​ទី​ស្រឡាញ់!ពេល​មាន​អ្នក​ដទៃ​មក​និន្ទា ឬ​សរសើរ​កូន កូន​ត្រូវ​តាំង​សតិ​ឲ្យ​ល្អ កុំ​បណ្តោយ​ទៅ​តាម​ខ្យល់​មាត់​របស់​គេ​ជា​ដាច់​ខាត ។ កូន​ត្រូវ​គិត​មើល តើ​ពាក្យ​សរសើរ ឬ​និន្ទា​នោះ ពិត​ឬ​យ៉ាង​ណា អាក្រក់​តាម​គេ​ថា​ដែរ​ឬ ទេ បើ​ថា​ពិត​យ៉ាង​នោះ​មែន ក៏​មិន​គួរ​ខឹង​ក្រោធ​នឹង​គេ បើ​ថា​មិន​ពិត​ទេ​ គ្រាន់​តែ​កូន​គិត​ថា គេ​មិន​ស្គាល់​ឬ​មិន​ដឹង​រឿង​របស់​កូន​តាម​ពិត​ប៉ុណ្ណឹង​ទៅ​ដូច្នេះ​រឿង​រ៉ាវ​ក៏​មិន​រាល​ដាល​ទៅ​ធំ​ដុំ​អ្វី​ឡើយ ។ ម្យ៉ាង​ទៀត បើ​ថា​កូណ​ល្អ​តាម​ការ​សរ​សើរ​របស់​គេ​មែន ក៏​បញ្ជាក់​ថា​គេ​ដឹង​រឿង​របស់​កូន​តាម​ពិត គ្រាន់​ប៉ុណ្ណឹង​ឯង តែ​បើ​មិន​ល្អ​ដូច​គេ​សរសើរ​ទេ កូន​ក៏​មិន​គួរ​រីក​រាយ​សប្បាយ​ចិត្ត ព្រម​ទទួល​យក​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត​នោះ​ដែរ ។​បើ​គិត​បាន ធ្វើ​ចិត្ត​បាន​ដូច​ពោល​មក​នេះ ក៏​រមែង​មិន​មាន​អាការ​ឡើង​ចុះ​នៃ​ចិត្ត​ទៅ​តាម​ពាក្យ​និន្ទា និង​ពាក្យ​សរសើរ​ដែរ ។​ និន្ទា ឬ​សរសើរ​គ្រាន់​តែ​ជា​ខ្យល់​មាត់​របស់​មនុស្ស​ដែល​បក់​ផាត់​មក​ដល់​ហើយ​ក៏​ហួស​ទៅ វា​មិន​អាច​ធ្វើ​ឲ្យ​យើង​ល្អ​ឬ អាក្រក់​បាន​ឡើយ ។ អ្នក​ណា​វង្វេង​ទៅ​ជា​មួយ​ពាក្យ​សរសើរ​ឬ​និន្ទា អ្នក​នោះ​នឹង​កើត​រោគ​សរសៃ​ប្រសាទ​ឬ​រហូត​ដល់​វិកល​ចរិត​ជា​ពិត​ប្រាកដ​ពុំ​ខាន ។នៅ​ពេល​គេ​ដើរ​ហាល​ថ្ងៃ គេ​ថា​ថ្ងៃ​ក្តៅ​អាក្រក់​ណាស់​ លុះ​ដល់​គេ​ហាល​អុស​ឬ​សំពត់​អាវ គេ​ថា​ថ្ងៃ​ក្តៅ​ល្អ​មាន​អ្វី​ផ្កាប់​ចិត្ត​មនុស្ស​លោក ត្រូវ​គ្រប់​យ៉ាង​ និង​គ្រប់​គ្នា​ទៅ ។ កូន​ត្រូវ​ចាំ​ពាក្យ​ក្នុង​សៀវភៅ​ម៉ែ!!! ព្រះ​ចន្ទ​និង​ថ្ងៃ​ឥត​មាន​ដឹង​អ្វី តែ​ត្រូវ​បុ្រស​ស្រី​និន្ទា​សរសើរ ពពក​រសាត់​ដូច​មាន​ស្លាប​ហើរ ភ្លៀង​ខ្យល់​ដេក​ដើរ​គេ​ថា​ទាំង​អស់ ។ បួស​ជា​ព្រះ​សង្ឃ​នៅ​គេ​រិះ​គន់ ធ្វើ​ចោរ​លួច​ប្លន់​គេ​ទាន់​ដាក់​ខ្នោះ ត្រាស់​ជា​ព្រះ​ពុទ្ធ​នៅ​គេ​មិន​ស្មោះ ធម៌​ល្អ​ឥត​ខ្ចោះ​គង់​មាន​គេ​ស្អប់ ។ សរសើរ​និន្ទា​មាន​ពី​បុរាណ កាន់​យក​មិន​បាន​តាម​ពាក្យ​ទាស់​គាប់ បើ​កូន​តាម​ប្រាជ្ញ​កូន​នឹង​មាន​ភ័ព្វ ត្រូវ​មួយ​ខុស​ដប់​កុំ​យក​ខាង​ច្រើន ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1206/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (8815 Read)
ធម្មបទគាថា បណ្ឌិត​វគ្គទី ៦ បិដកលេខ ៥២ ទំព័រ ៣៧ និធីនំវ បវត្តារំ យំ បស្សេ វជ្ជទស្សិនំ និគ្គយ្ហវាទឹ មេធាវឹ តាទិសំ បណ្ឌិតំ ភជេ តាទិសំ ភជមានស្ស សេយ្យោ ហោតិ ន បាបិយោ ។ បុគ្គល​គួរ​ឃើញ​នូវ​អ្នក​ប្រាជ្ញ​ណា ដែល​ជាអ្នក​ពោល​សង្កត់​សង្កិន ចង្អុល​ប្រាប់​ទោស ថា​ដូច​ជា​បុគ្គល​អ្នក​ប្រាប់​កំណប់​ទ្រព្យ​ឲ្យ​ដូច្នោះ គួរ​គប់​អ្នក​ប្រាជ្ញ​បែប​នោះ​ដែល​ជា​បណ្ឌិត
images/articles/1209/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (8364 Read)
ធនញ្ចានីសូត្រ បិដកលេខ ៣០ ទំព័រ ៨៣ ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​វេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ជិត​ក្រុង​រាជ​គ្រឹះ ។ សម័យ​នោះ​ឯង នាង​ព្រាហ្មណី ឈ្មោះ​ធនញ្ជនី (ជា​ភរិយា) នៃ​ព្រាហ្មណ៍ ម្នាក់ ជា​ភារទ្វាជគោត្រ នាង​ជ្រះ​ថ្លា​ក្រៃ​ពេក​ក្នុង​ពុទ្ធ​ព្រះ​ធម៌​ព្រះសង្ឃ ។ លំដាប់​នោះ​ឯង នាង​ធនញ្ជានី​ព្រាហ្មណី កំពុង​ចាត់​ចែង​ភត្ត ដើម្បី​ព្រាហ្មណ៍​ម្នាក់
images/articles/1218/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (9038 Read)
ធម្មបទគាថា អរហន្តវគ្គទី ៧ បិដកលេខ ៥២ ទំព័រ ៤០ គតទ្ធិនោ វិសោកស្ស វិប្បមុត្តស្ស សព្វធិ សព្វគន្ថប្បហីនស្ស បរិឡាហោ ន វិជ្ជតិ ។ សេចក្តី​ក្តៅ​ក្រហាយ រមែង​មិន​មាន​ដល់​អ្នក​ដែល​មាន​ផ្លូវ​ឆ្ងាយ បាន​ទៅ​ដល់​ហើយ មិន​មាន​សេចក្តី​សោក រួច​ស្រឡះ​ចាក​ធម៌ទាំង​ពួង (មាន​ខន្ធជាដើម) មាន​កិលេស​ជា​គ្រឿង​ចាក់​ស្រែ​ទាំង​ពួង​លះ​បង់​ហើយ ។ ឧយ្យុញ្ចន្តិ សតីមន្តោ ន និកេតេ រមន្តិ តេ
images/articles/1219/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (9818 Read)
ធម្មបទគាថា សហស្ស វគ្គទី ៨ បិដកលេខ ៥២ ទំព័រ ៤៣ សហស្សមបិ ចេ វាចា អនត្ថបទសញ្ហិតា ឯកំ គាថាបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។ បើគាថា សូម្បី ១ ពាន់ ជាគាថា ប្រកបដោយបទឥត​ប្រយោជន៍ (គាថានោះ ពុំ​ប្រសើរ​ឡើយ) បទ​នៃ​គាថាណា សូម្បី​តែ​១ បទ​ដែល​បុគ្គលស្តាប់​ហើយ​ស្ងប់​រម្ងាប់បាន (បទ​នៃ​គាថា​នោះ) ឈ្មោះ​ថា ប្រសើរ​ជាង ។ យោ ច គាថា សតំ តាសេ អនត្ថបទសព្ហិាតា
images/articles/1227/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (9460 Read)
ធម្មបទគាថា អត្តវគ្គទី ១២ បិដកលេខ ៥២ ទំព័រ ៥៥ អត្តានញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ តិណ្ណំ អញ្ញតរំ យាមំ បដិជគ្គេយ្យ បណ្ឌិតោ ។ បើ​បណ្ឌិត​ដឹង​ថា ខ្លួន​ជាទី​ស្រឡាញ់ គួរ​រក្សាខ្លួន​នោះ​ឲ្យ​ល្អ​គួរ​ស្ងួន គ្រង​ខ្លួន​ទុក​ក្នុង​វ័យ​ទាំង​ ៣ វ័យ​ណាមួយ ។ អត្តានមេវ បឋមំ បដិរូបេ និវេសយេ អថញ្ញមនុសាសេយ្យ ន កិលិស្សេយ្ស បណ្ឌិតោ ។ បណ្ឌិត គួរ​តម្កល់​ខ្លួន​ទុក ក្នុង​គុណ​ដ៏​សម​គួរ​ជាមុន​សិន​ហើយ​
images/articles/1226/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (11243 Read)
ធម្មបទ​គាថា បាបវគ្គទី ៩ បិដកលេខ ២៥ ទំព័រ ៤៦ អតិត្ថរេថ កល្យាណ បាបា ចិត្តំ និវារយេ ទន្ធំ ហិ ករតោ បុញ្ញំ បាបស្មី រមតី មនោ ។ បុគ្គល​គួរ​ប្រញាប់​ប្រញាល់​ធ្វើ​អំពើ​ល្អ គួរឃាត់​ចិត្ត​ចាក​បាប​ព្រោះ​ថា កាល​បើ​បុគ្គល​ធ្វើ​បុណ្យ​យឺត​យូរ ចិត្ត​រមែង​ត្រេកអរ​ក្នុង​បាប ។ បាបញ្ចេ បុរិសោ កយិរា ន នំ កយិរា បុនប្បុនំ ន តម្ហិ ឆន្ទម កយិរាថ ទុក្ខោ បាបស្ស ឧច្ចយោ ។ បើ​បុរស​ធ្វើ​បាប កុំ​ធ្វើ​បាប​នោះ​រឿយៗ ឡើយ
images/articles/1229/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (39554 Read)
កសិសូត្រ បិដកលេខ ៣០ ទំព័រ ១១៥ ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​គង់​នៅ​ក្នុង​ព្រាហ្មណ​គ្រាម ឈ្មោះ​ឯក​នាលា ក្នុង​ទក្ខិណាគិរិជនបទ នាដែនមគធៈ ។ សម័យ​នោះ​ឯង កសិភារទ្វាជ​ព្រាហ្មណ៍​បាន​តាក់​តែង​នង្គ័លប្រមាណ ៥០០ ក្នុង​វេលា​ដែល​ព្រោះ​ស្រូវ ។ លំដាប់​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​និង​ចីវរ ក្នុង​បុព្វេណ្ហសម័យ
images/articles/1230/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (34013 Read)
ឧទយសូត្រ បិដកលេខ ៣០ ទព័រ ១១៨ សាវត្ថីនិទាន ។ គ្រានោះ​ឯង​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​និងចីវរ ក្នុង​បុព្វណ្ហ សម័យ ស្តេច​ចូល​ទៅ​កាន់​លំនៅ​របស់​ឧទយ​ព្រាហ្មណ៍ ។ លំដាប់​នោះ​ឯង ឧទយ​ព្រាហ្មណ៍​យក​បាយ ដាក់​ពេញ បាត្រ ព្រះមានព្រះ​​ភាគ ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រដាប់​បាត្រ និង​ចីវរ​ក្នុង​បុព្វណ្ហ សម័យ ស្តេច​ចូល​ទៅ​កាន់​លំនៅ​របស់​ឧទយ​ព្រាហ្មណ៍​អស់​វារៈ​ពីរ​ដង ។
images/articles/1231/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (35164 Read)
សុភាសិតសូត្រ បិដកលេខ ៣០ ទំព័រ ១៥៩ សាវត្ថីនិទាន​។ ក្នុង​ទី​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ។ ភិក្ខុ​ទាំង​នោះ​ទទួល​ព្រះភាគ​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​វាចា​ប្រកប​ដោយ​អង្គ​៤ ឈ្មោះ​ថា​សុភាសិត មិនមែន​ទុព្ភាសិត​ទេ ជា​វាចា​មិន​មាន ទោស​ផង ដែល​អ្នក​ប្រាជ្ញ​មិន​តិះ​ដៀល​ផង ។
images/articles/1232/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (9480 Read)
ធម្មបទ​គាថា ទណ្ឌវគ្គទី ១០ បិដកលេខ ៥២ ទំព័រ​ ៤៩ សព្វេ តសន្តិ ទណ្ឌស្ស សព្វេ តាយន្តិ មច្ចុនោ អត្តានំ ឧបមំ កត្វា ន ហនេយ្យ ន ឃាត​យេ ។ សត្វ​ទាំង​ឡាយ​គ្រប់​ប្រាណ តែង​តក់​ស្លុត​នឹង​អាជ្ញា សត្វ​ទាំង​ឡាយ​តែង​ខ្លាច​ចំពោះ​សេចក្តី​ស្លាប់​គ្រប់​ៗ​រូប បុគ្គល​គួរ​ធ្វើ​ខ្លួន​ឲ្យ​ជា​ឧបមា ហើយ​មិន​គួរ​ប្រហារ ដោយ​ខ្លួន​ឯង មិន​គួរ​ប្រើ​គេ​ឲ្យ​ប្រហារ​ឡើយ ។ សព្វេ តសន្តិ ទណ្ឌស្ស សព្វេសំ ជីវិតំ បិយំ
images/articles/1233/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (9821 Read)
ធម្មបទគាថា ជរាវគ្គទី ១១ បិដកលេខ ៥២ ទំព័រ ៥២ កោ នុ ហាសោ កិមានន្ទោ និច្ចំ បជ្ជលិតេ សតិ អន្ធការេន ឳនទ្ធា បទីបំ ន គវេសថ ។ កាល​បើ​លោក​សន្និវាស ត្រូវ​ភ្លើង​មាន​រាគៈ ជា​ដើម​ឆេះ​ទ្រលោម​ជានិច្ច ម្តេច​ក៏​សើច ម្តេច​ក៏​ត្រេកត្រអាល អ្នក​ទាំង​ឡាយ​ត្រូវ​ងងឹត គឺ​អវិជ្ជា​រូប​រឹត​ហើយ (ម្តេច​ឡើយ) ក៏​មិន​ស្វែង​រក​ប្រទីប​គឺ​ប្រាជ្ញា (ដើម្បី​កម្ចាត់​នូវ​សេចក្តី​ងងឹត​នោះ​ចេញ) ។ បស្ស ចិត្តកតំ ពិម្ពំ អរុកាយំ សមុស្សិតំ
images/articles/1234/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (34113 Read)
បុនព្វសុសូត្រ បិដកលេខ ៣០ ទំព័រ ២១៨ សម័យ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន​របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី ។ សម័យ​នោះ​ឯង​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ពន្យល់​ណែ​នាំ​ពួក​ភិក្ខុ​ឲ្យ​ឃើញ​ច្បាស់ ឲ្យកាន់​យក ឲ្យ​អាច​ហាន ឲ្យ​រីក​រាយ ដោយ​ធម្មិកថា ប្រកប​ដោយ​ព្រះ​និព្វាន ។ ពួក​ភិក្ខុ​នោះ ក៏​ធ្វើ​ឲ្យ​ជា​ប្រយោជន៍ ធ្វើ​ទុកក្នុង​ចិត្ត​ប្រមូឡ​មកនូវ​ចិត្ត​ទាំង​ពួង ផ្ទៀង​សោតប្បសាទ​ប្រុង​ស្តាប់​ធម៌ ។
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).