images/articles/2342/23rfsd.jpg
កូនចាបចៀបកប្បាសដែលមិនទាន់ចេះហើរ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
កាលពីព្រេងនាយ មានព្រះពោធិសត្វមួយអង្គទ្រង់បានយោនយកកំណើតជាកូនចាបចៀបកប្បាស ។ កូនចាបចៀបកប្បាសនោះមានជើង និងស្លាបតូច ៗ នៅឡយ, មិនទាន់ចេះដើរឬហោះហើរបាននៅឡើយទេ ។
មេបាវាទាំងពីរខិតខំប្រឹងប្រែងជាខ្លាំងដើម្បីស្វែងរកចំណីយកមកសម្បុកដើម្បីបញ្ចុកចំណីវាតាមចំពុះ ។ នៅតំបន់ព្រៃដែលចាបចៀបកប្បាសបានយោនយកកំណើតនោះ ជាភូមិមួយក្នុងលោកយើងនេះដែលតែងតែមានភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ ។
នាកាលវេលាឆ្នាំនោះឯង ក៏មានភ្លើងចាប់ឆាបឆេះព្រៃម្តងទៀត ។ បក្សាបក្សីទាំងអស់ដែលមានលិទ្ធភាព ក៏បាននាំគ្នាហើរទៅឆ្ងាយចាប់តៃងតែមានផ្សែងជាដម្បូងមកម្លេះ ។ ដោយហេតុថា ភ្លើងកាន់តែឆាបឆេះមកជិតសម្បុកកូនចាបចៀបកប្បាសបន្តិចម្តង ៗ ហើយនោះ ។
មេ និងបាទាំងពីរនាំគ្នាបន្សល់ខ្លួននៅជាមួយនឹងកូន ។ នៅទីបំផុត ភ្លើងបានឆាបឆេះមកជិតមែនទែន ដែលបានធ្វើឲ្យមេបាទាំងពីរបង្ខំចិត្តហើរចាកចេញយករួចតែជីវិតខ្លួន ចោលកូនចាបសម្លាញ់ទាំងចិត្តក្តុកក្តួលជាអនេក ។
ដើមឈើទាំងអស់ ទាំងតូចទាំងធំត្រូវបានភ្លើងឆេះរលំដួល ជាមួយនឹងសម្លេងផ្ទុះរប៉េះរប៉ោះជាខ្លាំង ។ កូនចាបចៀបកប្បាសបានឃើញអ្វី ៗ ត្រូវបានភ្លើងឆេះបំផ្លាញយ៉ាងសាហាវ ដោយគ្មានអ្វីអាចគ្រប់គ្រងបានឡើយ ។
វាមិនអាចធ្វើអ្វី ដើម្បីជួយដល់ជីវិតខ្លួនបានឡើយ ។ នៅក្នុងខណៈនេះ ចិត្តកូនចាបចៀបកប្បាសមានអារម្មណ៍ពោរពេញទៅដោយសេចក្តីអស់សង្ឃឹមជាខ្លាំង ។
ប៉ុន្តែរំពេចនោះ កូនចាបចៀបបាននឹងភ្នកក្នុងចិត្តថា ៖ " មេនិងបាខ្ញុំ លោកអាណិតស្រឡាញ់ខ្ញុំខ្លាំងណាស់ ។ ដោយមិនខ្លាចនឿយហត់អ្វីទាំងអស់ លោកបានធ្វើសម្បុកមួយសម្រាប់ខ្ញុំ និងចិញ្ចឹមបំប៉នរក្សាខ្ញុំ ដោយគ្មានការលោភលន់អ្វីសោះឡើយ ។ នៅពេលភ្លើងបានឆាបឆេះជិតមកដល់ លោកទាំងពីរបាននាំគ្នាបន្សល់ខ្លួននៅជាមួយខ្ញុំ រហូតដល់នាទីចុងក្រោយបំផុត ។
បក្សាបក្សីទាំងអស់ដែលមានលទ្ធភាពអាចហោះហើរបាន គេបាននាំគ្នាហើរចេញទៅឆ្ងាយ តាំងតែពីមុនយូរណាស់មកហើយ ។ អញ្ជឹងហើយ មេត្តាធម៌របស់មេ និងបាដែលលោកមានចំពោះខ្ញុំធំធេងណាស់ ។
លោកបានបន្សល់ខ្លួននៅជាមួយខ្ញុំដោយផ្សងព្រេងនឹងគ្រោះថ្នាក់នៃជីវិតរបស់លោកទាំងពីរ ។ តែ ទោះជាយ៉ាងណាក៏ដោយ ក៏លោកនៅតែគ្មានសង្ឃឹមថានឹងអាចជួយយកអាសារជីវិតខ្ញុំបាន ។
ដូច្នេះហើយ ដោយសារតែលោកមិនអាចបីពរយកខ្ញុំទៅជាមួយបាន ទើបលោកដាច់ចិត្តហោះហើរចេញទៅតែខ្លួន ។ ខ្ញុំសូមអរគុណដល់លោកទាំងពីរ ចំពោះសេចក្តីស្រឡាញ់របស់លោក ដែលមានចំពោះរូបខ្ញុំ ទោះជាលោកទាំងពីរដល់ទីណាក៏ដោយ ។ ខ្ញុំសូមផ្សងដោយអស់ពីចិត្ត សូមឲ្យលោកទាំងពីរបានរួចផុតពីគ្រោះថ្នាក់ មានសុខមាលភាព និងសុភមង្គល ។ "
" ឥឡូវនេះ ខ្ញុំនៅតែម្នាក់ឯងតែលតោល ។ គ្មានអ្នកណាមនាក់ដែលខ្ញុំទៅរកឲ្យជួយបានទេ ។ ខ្ញុំមានតែស្លាប តែខ្ញុំមិនអាចហើរឲ្យរួចខ្លួនបាន ។ ខ្ញុំមានជើង តែខ្ញុំមិនអាចរត់គេចចេញបាន ។
ប៉ុន្តែ ខ្ញុំនៅអាចគិតបាន ។ សល់តែចិត្តប៉ុណ្ណោះ ដែលខ្ញុំនៅប្រើបាន គឺជាចិត្តដែលបរិសុទ្ធ ។ ក្នុងជិវិតដ៏ខ្លីរបស់ខ្ញុំ សត្វលោកដែលខ្ញុំស្គាល់ មានតែមេ និងបារបស់ខ្ញុំតែប៉ុណ្ណោះ ។
ហើយចិត្តរបស់ខ្ញុំសោត ក៏ពោរពេញទៅដោយក្តីមេត្តាករុណាចំពោះលោកទាំងពីរ ។ ខ្ញុំមិនដែលបានធ្វើអំព៉ើអាក្រក់ ដល់អ្នកណាម្នាក់ឡើយ ។ ខ្ញុំមានតែសច្ចភាពនៃទារកនិរទោសតែប៉ុណ្ណោះ ។
រំពេចនោះ បាដិហារដ៏មហស្ចារ្យមួយបានកើតឡើង ។ សច្ចភាពនៃទិរទោសនេះបានរីកធំឡើង ៗ រហូតដល់បានធំជាងខ្លួនកូនចាបចៀបកប្បាស ។ ចំណេះដឹងចំពោះសច្ចធម៌នេះ មានកម្រិតខ្ពស់ហួសឆ្ងាយផុតពីជីវិតរស់នៅរបស់បុគ្គលម្នាក់ ៗ ។
ចំណេះដឹងនេះព្រះពោធិសត្វ លោកមិនត្រឹមតែយល់ដឹងតែនៅក្នុងជាតិនេះទេ គឺលោកក៏មានចំណេះដឹងនេះតាំងតែពីគ្រប់ជាតិមុន ៗ មកផងដែរ ចំណេះដឹងនេះ ហៅថា បុព្វេជាតិស្សរញ្ញាណ ប្រែថា ( ប្រាជ្ញារលឹកជាតិកំណើត ពីក្នុងអតីតកាលបាន ) ។
នរជនដែលបានយោនយកកំណើតពីជាតិមុនយ៉ាងនេះបាននាំ្យមនុស្សជាតិស្គាល់ថា ជាព្រះពុទ្ធមួយអង្គ ដែលលោកជាអ្នកបានសម្រេចសម្មាសម្ពោធិញ្ញាណ ស្គាល់សច្ចធម៌ច្បាស់លាស់ លោកជាអ្នកមានអនុភាព នៃសច្ចធម៌, ភាពបរិសុទ្ធនៃកុសលធម៌ និងគោលបំណងនៃមេត្តាធម៌ ។
ដូច្នេះហើយ ព្រះពោធិសត្វដែលជាកូនចាបចៀបកប្បាស លោកបានអធិដ្ឋានតាំងមាំក្នុងចិត្តថា ៖ " សូមឲ្យសច្ចភាពនៃនិរទោសនេះបានជួបជុំជាមួយភាពបរិសុទ្ធនៃកុសលធម៌ និងអានុភាពនៃសច្ចធម៌ដ៏បុរាណផងចុះ ។
សូមឲ្យបក្សាបក្សា និងសត្តនិករទាំងអស់ ដែលនៅជាប់អន្ទាក់ភ្លើងឆេះព្រៃនេះ បានរួចផុតពីគ្រោះភ័យ ។ និងសូមឲ្យទីកន្លែងត្រង់នេះបានចៀសរួចផុតពីភ្លើងព្រៃមួយលានឆ្នាំទៅហោង ។ " ហើយអ្វី ៗ ក៏បានសម្រេចដូចសេចក្តីអធិដ្ឋានតាំងចិត្តសច្ចាប្រាថ្នារបស់ព្រះពោធិសត្វមែន ។
ដំបូន្មានៈ សច្ចធម៌, កុសលធម៌ និងករុណាធម៌អាចសង្រ្គោះពិភពលោកបាន ។
ដកស្រង់ចេញពីសៀវភៅៈ ព្រហ្មចរិយេសនា
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2344/gt5eyfret.jpg
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង
អដ្ឋកថា ខុទ្ទកនិកាយ ខុទ្ទកបាឋ
១- ព្រះពុទ្ធប្រៀបដូចជាព្រះចន្ទពេញបូណ៌មី ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះចន្ទ ព្រះសង្ឃប្រៀបដូចជា លោកដែលស្រស់បស់ដោយរស្មីនៃព្រះចន្ទពេញបូណ៌មីនោះ។
២- ព្រះពុទ្ធប្រៀបដូចជាព្រះអាទិត្យ ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះអាទិត្យ ព្រះសង្ឃប្រៀបដូចជាលោក ដែលដួងអាទិត្យកម្ចាត់ភាពងងឹតហើយ។
images/articles/2349/4wtg4etf44t45.jpg
សង្គហធម៌របស់ភរិយា
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
សង្គហធម៌របស់ភរិយា
ភរិយាគប្បីសង្គ្រោះស្វាមី ដោយសង្គហធម៌ ៥ យ៉ាងគឺ
១- សុសំវិហិតកម្មន្តា ភរិយាគប្បីចាត់ចែងការងារមានម្ហូបចំណីអាហារជាដើម ដោយផ្ចឹតផ្ចង់សម្រាប់ស្វាមី ឲ្យត្រឹមត្រូវតាមពេលវេលា។
២- សុសង្គហិតបរិជនា ភរិយា គប្បីសង្គ្រោះញាតិខាងស្វាមី និង ខាងខ្លួនដោយប្រពៃ។
៣- អនតិចារិនី ភរិយា មិនគប្បីប្រព្រឹត្តកន្លងចិត្តប្ដី គឺមិនត្រូវយកបេះដូង
images/articles/2350/efw4recewfewrgw43t43634.jpg
សូមឲ្យមានធម៌ទាំង ៤ យ៉ាងនេះគ្រប់ៗគ្នា
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
ការរស់នៅ ត្រូវតែប្រកបដោយធម៌ទាំង ៤ យ៉ាងនេះ កុំបីខានគឺ
ទី ១ មេត្តា សេចក្ដីស្រឡាញ់ប្រាថ្នាឲ្យគេបានសុខ
ទី ២ ករុណា សេចក្ដីអាណិតគិតជួយឲ្យគេរួចចាកទុក្ខ
ទី ៣ មុទិតា សេចក្ដីត្រេកអរតាមក្នុងពេលវេលា ដែលគេបានល្អ
ទី ៤ ឧបេក្ខា សេចក្ដីតាំងចិត្តជាកណ្ដាល មិនឲ្យមានសោមនស្សនិងទោមនស្សក្នុងវេលា ដែលគេមានសេចក្ដីវិបត្តិ។
១. មនុស្សយើងកាលណាបើមិនបាន សិក្សារៀនសូត្រនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ដើម្បីធ្វើការអប់រំចិត្តនោះទេ គឺមានការច្រណែនគ្នាគ្រាន់តែឃើញគេធ្វើល្អ ក៏មិនចេះត្រេកអរក្នុងសេចក្ដីល្អរបស់អ្នកដទៃដែរដូច្នេះ មេត្តាធម៌ឮព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងឲ្យមនុស្សយើងចេះត្រេកអរក្នុងអំពើល្អរបស់អ្នកដទៃ។
២. នៅក្នុងធម៌ករុណានេះ ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យមនុស្សយើងចេះអាណិតដល់អ្នកដទៃ ហើយចេះត្រេកអរក្នុងសេចក្ដីល្អរបស់អ្នកដទៃ ហើយមានការប្រាថ្នាឲ្យគេបាននូវសេចក្ដីសុខ បើគេមានទុក្ខ ប្រាថ្នាគេរួចផុតអំពីសេចក្ដីទុក្ខនោះ។
៣. ពេលដែលបានធ្វើអ្វីមួយជាមួយអ្នកដទៃ ប្រកបដោយកុសលធម៌ដូចជាមានការចិញ្ចឹមបីបាច់ ថែរក្សា បង្ហាត់បង្រៀនប្រៀនប្រដៅដូចជាមាតាបិតា ដែលបានបរិច្ចាគទានជាដើម មិនចង់បានអ្វីអំពីកូនឡើយ មានតែការសប្បាយរីករាយ និងការត្រេកអរតាមជារៀងរហូត តែបើផ្ទុយ មកវិញមានការជួយអ្នកដទៃហើយ តែចង់បានការតបស្នងសងគុណ មក លើខ្លួនវិញនោះ មិនអាចមានឈ្មោះថាមុទិតាឡើយ។
៤. ធម្មតាមនុស្សយើងបានសាងនូវផលប្រយោជន៍ សម្រាប់ការពារខ្លួនរបស់យើងនោះ រមែងមានការលំបាកលំបិនខ្លាំងណាស់ បើសិនជាយើងបានធ្វើប្រយោជន៍ជាផលបុណ្យ តែមានការមិនបានសម្រេចដូចប្រាថ្នានោះ រមែងក្ដៅក្រហាយជាមិនខានដូចជាឧបេក្ខាជាដើម ការតាំងចិត្តជា កណ្ដាលមិនងាយនឹងធ្វើបានទេ ប្រសិនបើយើងមិនបានពិចារណា ទៅតាមព្រះធម៌នោះទេ ការចង់ជួយឲ្យគេបានសេចក្ដីសុខ ចង់ឲ្យគេមាន ចង់ឲ្យគេដូចយើង ទាំងនេះហើយបើគេមិនធ្វើដូចជា អ្វីដែលយើងប្រាថ្នាទេនោះ អ្នកខ្លះខូចចិត្តដោយសារតែរំពឹងចង់ឲ្យគេតបស្នង ទាំងនេះហើយបាន ជាឧបេក្ខានេះមានចិត្តជាកណ្ដាលៗ ពេលគេមិនដឹងគុណក៏មិនក្រវល់ ក្រវាយចិត្ត គេមិនធ្វើតាមយើងមិនបញ្ហាឡើយ។ នេះគឺមានទាំងអស់នៅ ក្នុងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទាំងស្រុង តែសូមពិចារណាផង គឺមាន ចិត្តជាកណ្ដាលកន្លែងនេះត្រូវពិចារណាដោយបញ្ញា។
ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា
ដោយ៥០០០ឆ្នាំ
images/articles/1665/Untitled-1-Recovered.jpg
អទិន្នាទាន
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
អទិន្នាទាន
អទិន្នាទាននោះ បានខាងអំពើដែលលួចលាក់ឆក់ដណ្ដើមបំបាត់ប្រវ័ញ្ចទ្រព្យគេ ដែលគេមិនបានអនុញ្ញាតឲ្យដោយកាយ ឬវាចា។
បណ្ដាទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងលោកនោះទោះបីល្អក្ដី អាក្រក់ក្ដី ឲ្យតែគេសំគាល់ថាស្រេចជារបស់គេហើយ គេមិនចង់ឲ្យនរណាមកលួចលាក់ឆក់ដណ្ដើមបំបាត់ប្រវ័ញ្ចយកទៅទេ។ ព្រោះហេតុនោះបានជា
images/articles/1666/Untitled-1-Recovered.jpg
កាមេសុមិច្ឆាចារ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
កាមេសុមិច្ឆាចារ
ឯកាមេសុមិច្ឆាចារនោះ បានខាងអំពើដែលប្រព្រឹត្តសុខក្នុងកាមទាំងឡាយ បើជាបុរសបានខាងអំពើដែលលបលាក់ប្រព្រឹត្តមោះមិនគាប់នឹងភរិយារបស់អ្នកដទៃ បើជាស្ត្រីបានខាងអំពើដែលកន្លងចិត្តស្វាមីរបស់ខ្លួន ទៅប្រព្រឹត្តមោះមិនគាប់នឹងបុរសឯទៀត។
បណ្ដាមនុស្សក្នុងលោក រមែងហួងហែងក្នុងផ្លូវកាមជាធម្មតា បើបានអាស្រ័យទៅនឹងស្ត្រីឯណា
images/articles/1669/Untitled-1-Recovered.jpg
កំណើតបុណ្យ៧ថ្ងៃ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
កំណើតបុណ្យ៧ថ្ងៃ
ពរទាំងឡាយ៤ប្រការគឺ
អាយុ សូមឲ្យមានជន្មវស្សាយឺនយូរ
វណ្ណៈ សូមឲ្យមានសម្បុរកាយរូបឆោមល្អ
សុខៈ សូមឲ្យបានសុខកាយសប្បាយចិត្ត
ពលៈ សូមឲ្យមានកម្លាំងកាយនិងកម្លាំងសទ្ធា
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ដង)
ខ្ញុំព្រះករុណា សូមនមស្ការចំពោះគុណកែវព្រះរតនត្រ័យទាំងបី ដោយសេចក្ដីគោរពជ្រះថ្លាយ៉ាងក្រៃលែង។
images/articles/1671/Untitled-1-Recovered.jpg
ព្រះគាថាអធិមុត្តត្ថេរ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
ព្រះថេរអង្គនេះ បានបំពេញនូវបុញ្ញាធិការទុកក្នុង ព្រះសាសនានៃព្រះពុទ្ធជាម្ចាស់អង្គមុនៗ សន្សំបុណ្យទុកក្នុង ភពនោះៗ ក្នុងកាលនៃព្រះពុទ្ធ អត្ថទស្សី លោកបានកើត ក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិច្រើន កាលព្រះសាស្តាបរិនិព្វានទៅ លោកបានឧបដ្ឋាកភិក្ខុសង្ឃ ញ៉ាំងមហាទានឱ្យប្រព្រឹត្តទៅ ។ ដោយបុញ្ញកម្មនោះ លោកបដិសន្ធិជាទេវតា និង មនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ លោកកើតក្នុងផ្ទៃ របស់ប្អូនស្រីនៃព្រះសង្កិច្ចថេរៈ មានឈ្មោះថា អធិមុត្តៈ កាលចំរើនវ័យហើយ ក៏បានបួសក្នុងសំណាក់ព្រះថេរៈដែលជា លោកអ៊ំ បំពេញវិបស្សនាកម្មដ្ឋានទាំងដែលនៅជាសាមណេរ ក៏បានជាព្រះអរហន្ត ។
លោកបានព្រះអរហត្តហើយ ញ៉ាំងកាលវេលាឱ្យកន្លង ទៅដោយសេចក្តីសុខក្នុងសមាបត្តិ ហើយមានព្រះបំណងនឹងឧបសម្បទាជាភិក្ខុ ក៏និមន្តទៅលាព្រះមាតាក្នុងរវាងផ្លូវបានជួបនឹងចោរ ៥០០នាក់ដែលកំពុងស្វែងរកសាច់ដើម្បីធ្វើពលីកម្មដល់ទេវតា ។
ពួកចោរបានចាប់លោកដោយមានបំណងថា នឹងធ្វើពលីបូជាទេវតា ។ អធិមុត្តៈ កាលត្រូវពួកចោរចាប់ ក៏មិនតក់ស្លុតខ្លាចអ្វីឡើយ មានព្រះភ័ក្ត្រស្រស់ថ្លាផូរផង់ ។ មេចោរបានឃើញដូចនោះ ក៏កើតសេចក្តីអស្ចារ្យក្នុងចិត្តដោយ មិនធ្លាប់មានមកអំពីមុនឡើយ ទើបពោលសរសើរដល់ព្រះ អធិមុត្តៈ ដូច្នេះថា ៖
ក្នុងកាលមុន យើងខ្ញុំទាំងឡាយសម្លាប់សត្វពួកណា ដើម្បីយ័ញ្ញ ឬ ដើម្បីប្លន់ទ្រព្យសម្បត្តិ ភ័យក៏កើតមានដល់ ពួកសត្វនោះឥតមានសេសសល់ឡើយ សត្វទាំងនោះរមែង ញាប់ញ័រផង សោកសៅផង ។ សេចក្តីភិតភ័យនៃលោក មិន មាន ទាំងសម្បុរមុខលោកក៏ស្រស់បស់ក្រៃពេក ហេតុអ្វីក៏ លោកមិនខ្សឹកខ្សួល ព្រោះភ័យធំដែលមានសភាពយ៉ាងនេះ ។
ព្រះអធិមុត្តៈពោលថា ម្នាលមេចោរ សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្តនៃបុគ្គលអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមានទេ បុគ្គលអ្នកមានសំយោជនៈអស់ហើយ បានកន្លងផុត នូវភ័យទាំងពួង ។ កាលបើតណ្ហាជាគ្រឿងនាំសត្វលោកទៅកាន់ភពក្នុង បច្ចុប្បន្នអស់ហើយដោយហេតុណាមួយ ភ័យចំពោះសេចក្តី ស្លាប់ក៏មិនមានឡើយ ដូចការមិនមានភ័យក្នុងកិរិយាដាក់ចុះ នូវភារៈចេញអំពីក្បាល។
ព្រហ្មចរិយធម៌អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មា ក៏បានចំរើនល្អហើយ ភ័យចំពោះសេចក្តីស្លាប់នៃអាត្មាមិនមាន ទេ ដូចការមិនមានភ័យក្នុងកិរិយាអស់ទៅនៃរោគទាំងឡាយ។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មា ក៏បានចំរើនល្អហើយ ភពទាំងឡាយដែលមិនមានសេចក្តីត្រេក អរ អាត្មាក៏បានឃើញហើយ ដូចបុគ្គលផឹកនូវថ្នាំពិសហើយ ខ្ជាក់ចោលចេញវិញនូវថ្នាំពិសនោះ ។
បុគ្គលអ្នកដល់នូវត្រើយគឺ ព្រះនិព្វានមិនមានសេចក្តី ប្រកាន់មានសោឡសកិច្ច (កិច្ច ១៦) បានធ្វើហើយមិនមាន អាសវៈ រមែងជាអ្នកត្រេកអរក្នុងកិរិយាអស់ទៅនៃអាយុដូច បុគ្គលរួចហើយចាកការសម្លាប់ ។ បុគ្គលបានដល់នូវធម៌ដ៏ឧត្តម ជាអ្នកមិនត្រូវការក្នុង លោកទាំងអស់ រមែងមិនសោកសៅព្រោះសេចក្តីស្លាប់ ដូច បុគ្គលស្ទុះផុតចាកផ្ទះដែលត្រូវភ្លើងឆេះ ។ ការជួបជុំដោយសត្វ និង សង្ខារឯណានីមួយក្តី ការ កើតមានក្នុងពួកសត្វឯណាក្តី ទាំងអស់នោះមិនមែនជាធំឡើយ ពាក្យនេះព្រះសម្មាសម្ពុទ្ធ អ្នកស្វែងរកនូវគុណដ៏ធំបានសំដែង ហើយ ។
បុគ្គលណាបានដឹងច្បាស់នូវព្រះពុទ្ធដីកាតាមដែល ព្រះពុទ្ធទ្រង់សំដែងហើយនោះ បុគ្គលនោះមិនប្រកាន់នូវភព ណានីមួយឡើយ ដូចបុគ្គលមិនចាប់កាន់នូវដុំដែកដែលក្តៅ ក្រហមឆ្អិនឆ្អៅដូច្នោះដែរ ។ អាត្មាមិនមានសេចក្តីត្រិះរិះថា ខ្លួនអញបានមានហើយ ទេ អាត្មាមិនមានគិតថា ខ្លួនអញនឹងមានតទៅទេ ព្រោះថា សង្ខារទាំងឡាយទៀងតែវិនាសទៅវិញ ហេតុនោះសេចក្តីខ្សឹក ខ្សួល ក្នុងសង្ខារទាំងនោះដូចម្តេចកើត ។
ម្នាលមេចោរ បុគ្គលដែលឃើញច្បាស់តាមសេចក្តីពិត នូវការប្រជុំកើតឡើងនៃធម៌ដ៏បរិសុទ្ធ នឹងតំណនៃសង្ខារដ៏បរិសុទ្ធ ភ័យមិនមានឡើយ ។ បុគ្គលដែលឃើញច្បាស់ ដោយបញ្ញា នូវលោកប្រាកដ ស្មើដោយស្មៅ និងកំណាត់ឈើ ក្នុងកាលណា ក្នុងកាលនោះ បុគ្គលនោះ ក៏មិនបាននូវសេចក្តីប្រកាន់ថារបស់អញរមែងមិន សោកសៅថា របស់យើងវិនាសហើយ ។
អាត្មាធុញទ្រាន់នឹងសរីរៈ ជាអ្នកមិនត្រូវការដោយ ភព ព្រោះថា កាយនេះនឹងបែកធ្លាយទៅ ទាំងកាយដទៃទៀត ក៏នឹងមិនមានដែរ។ កិច្ចណាដោយសរីរៈមានដល់ពួកអ្នក ពួក អ្នកប្រាថ្នានូវកិច្ចណា ចូរធ្វើនូវកិច្ចនោះចុះ សេចក្តីទោមនស្សក្តី សេចក្តីស្រឡាញ់ក្តីនៃអាត្មា នឹងមិនមានក្នុងអំពើទាំងនោះ ព្រោះបច្ច័យនៃកិច្ចនោះ ។
ពួកចោរបានស្តាប់ពាក្យនៃព្រះ អធិមុត្តត្ថេរ នោះ ជាពាក្យ ចំឡែកអស្ចារ្យគួរឱ្យព្រឺរោម ហើយក៏ទម្លាក់ចោល នូវគ្រឿងសស្ត្រាទាំងឡាយ បានពោលពាក្យនេះថា បពិត្រ លោកដ៏ចំរើន លោកបានធ្វើតបោកម្មដូចម្តេច ឬអ្នកណាជា អាចារ្យរបស់លោក សេចក្តីមិនសោកសៅ លោកបានព្រោះ អាស្រ័យពាក្យប្រដៅរបស់អ្នកណា ។
ព្រះថេរៈឆ្លើយថា ព្រះជិនស្រីព្រះអង្គជាសព្វញ្ញូទ្រង់ ឃើញនូវធម៌ទាំងពួង ជាសាស្តាប្រកបដោយករុណាដ៏ធំ ទ្រង់ រក្សានូវសត្វលោកទាំងអស់ ជាអាចារ្យរបស់អាត្មា ។ ព្រះធម៌ នេះ ជាធម៌ដល់នូវកិរិយាអស់ទៅនៃកិលេស ជាធម៌ដ៏ប្រសើរ ព្រះជិនស្រីនោះ បានសំដែងហើយ សេចក្តីមិនសោកសៅដែល អាត្មាបាន ព្រោះអាស្រ័យនូវធម៌ជា ពាក្យប្រៀនប្រដៅរបស់ ព្រះជិនស្រីនោះ ។
ចោរទាំងឡាយបានស្តាប់នូវសុភាសិតនៃឥសី គឺព្រះ វាចារបស់ព្រះ អធិមុត្តត្ថេរ ហើយ ក៏ទម្លាក់ចោលនូវគ្រឿង សស្ត្រាទាំងឡាយផង នូវអាវុធទាំងឡាយផង ពួកខ្លះក៏ វៀរចាកចោរកម្មនោះ ពួកខ្លះក៏ពេញចិត្តនឹងបព្វជ្ជា ។ ចោរ ទាំងនោះក៏ចូលទៅបួសក្នុងសាសនានៃព្រះសុគត ចំរើននូវ ពោជ្ឈង្គ និងពលៈទាំងឡាយ ជាបណ្ឌិតមានចិត្តខ្ពស់ឡើង មានចិត្តល្អ មានឥន្ទ្រិយចំរើនហើយ ក៏បានពាល់ត្រូវនូវនិព្វាន បទជាអសង្ខតធម៌ ។
ដោយសេចក្តីថា ព្រះ អធិមុត្តត្ថេរ ធ្វើពួកចោរឱ្យ អស់ចិត្តកំណាច ហើយទុកពួកចោរឱ្យនៅទីនោះឯង លោក ក៏និមន្តទៅរកមាតា ជំរាបលាមាតាហើយ ទើបត្រឡប់មក នាំចោរទាំងនោះទៅកាន់សំណាក់ព្រះឧបជ្ឈាយ៍ ឱ្យបានបព្វជ្ជា ឧបសម្បទា ដោយអាស្រ័យកម្មដ្ឋាន មិនយូរប៉ុន្មាន លោក ទាំងអស់នោះ ក៏តាំងនៅក្នុងព្រះអរហត្ត ។
ចប់អធិមុត្តត្ថេរគាថា
ស្រង់ចាក សៀវភៅ ជំនួយសតិភាគទី៣
ដោយ៥០០០ឆ្នាំ
images/articles/1673/Untitled-1-Recovered.jpg
ផរុសវាទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
ផរុសវាទ
ផរុសវាទនោះ បានខាងសម្ដីដែលនិយាយអាក្រក់ បោកបោះ ខ្មោះខ្មួរ មិនគួរស្ដាប់ ដូចជេរប្រទេចផ្ដាសាផ្សេងៗ ដោយអក្កោសវត្ថុទាំងឡាយមានត្មះតិះដៀលដល់ជាតិ ឬពូជអម្បូរជាដើម។
បុគ្គលដែលមានបំណងនឹងឲ្យអ្នកដទៃអ័ប្បយស ហើយនិយាយបន្តុះបង្អាប់ថា អាឯងជាជាតិពាល ឬនិយាយចំអកថា អើបាឯងជាជាតិបណ្ឌិតហើយ ដូច្នេះជាដើម
images/articles/1672/Untitled-1-Recovered.jpg
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
ការអប់រំចិត្ត ការទូន្មានចិត្ត ជាការងារសំខាន់ជាង គេទាំងអស់ ព្រោះសេចក្តីស្រឡាញ់ ឬ ស្អប់ គាប់ចិត្ត ឬទាស់ចិត្ត ការត្រេកអររំជើបរំជួល ឬការភ័យព្រួយ ៘ ទាំងអស់នេះ ព្រោះតែមានចិត្ត ។ នៅក្នុងពេលណា ក៏មាន ចិត្តដែរ ហើយនៅក្នុងពេលណាក៏អាចអប់រំចិត្តបានដែរ ទាំង ដែលជាចិត្តរបស់ខ្លួនឯង ដោយមិនចាំបាច់ ខ្ចី ឬ សុំចិត្តអ្នកដទៃ ដើម្បីយកមកអប់រំទូន្មានឡើយ ។
images/articles/1674/Untitled-1-Recovered.jpg
ម៉ែយំព្រោះកូនស្ងួនមិនស្ដាប់ម៉ែ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
ម៉ែយំព្រោះកូនស្ងួនមិនស្ដាប់ម៉ែ
ម៉ែពិតជាឈឺចាប់ខ្លាំងណាស់ ពេលដែលកូនក្លាយទៅជាមនុស្សបែបនេះ ព្រោះម៉ែខំប្រឹងចិញ្ចឹមកូនទូន្មានប្រៀបប្រដៅកូន គឺម៉ែចង់ឲ្យកូនរបស់ម៉ែក្លាយទៅជាមនុស្សល្អ តែផ្ទុយខុសស្រឡះពីការរំពឹងទុករបស់ម៉ែ ពាក្យទូន្មានរបស់ម៉ែហាក់បីដូចជាគ្មានន័យអ្វីទាល់តែសោះ សម្រាប់កូន ព្រោះពេលណាដែលម៉ែប្រដៅ ណែនាំប្រាប់កូនកូនតែងខឹងនឹងម៉ែ កូនមិនដែលស្ដាប់ម៉ែឡើយ។
images/articles/1675/Untitled-1-Recovered.jpg
កំណើតនៃសុរាមានក្នុងលោក
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
កំណើតនៃសុរាមានក្នុងលោក
តើសុរានេះមានតាំងពីពេលណាមក? ទើបមានរហូតមកដល់បច្ចុប្បន្ននេះ យើងគ្រប់គ្នាត្រូវគិតថាកម្លាំងសុរានេះខ្លាំងយ៉ាងណា? នៅពេលដែលបុគ្គលណាម្នាក់បានផឹកតើផ្ដល់គុណសម្បត្តិឬគុណវិបត្តិយ៉ាងណាដែរ?
ទោះបីយ៉ាងណាក៏ដោយតាមសាច់រឿងបានបញ្ជាក់ថាកាលណាមនុស្សបានផឹកសុរាហើយ សុរានោះវានឹងផ្ដល់ផលមិនល្អដល់អ្នកផឹកវិញ
images/articles/1677/Untitled-1-Recovered.jpg
កំណើតបុណ្យពូនភ្នំខ្សាច់
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
កំណើតបុណ្យពូនភ្នំខ្សាច់
បើតាមក្នុងគម្ពីរមហាសំការសូត្របានបញ្ជាក់ថាពេលសង្ក្រាន្តថ្មីជិតមកដល់ព្រះបាទបសេនតិកោសលបានទូលសួរព្រះអង្គថាក្រោយពេលព្រះអង្គបរិនិព្វានទៅ កាលបើដល់សង្ក្រាន្តចូលឆ្នាំម្ដងៗ តើខ្ញុំព្រះអង្គគួរបំពេញកុសលអ្វីខ្លះ? ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា គួរសាងវាលុកចេតិយនៅឆ្នេរស្ទឹងទន្លេហើយនាំយកគ្រឿងសក្ការៈ ទៀន ធូប គ្រឿងក្រអូប
images/articles/1678/Untitled-1-Recovered.jpg
កំណើតបុណ្យផ្កាប្រាក់សាមគ្គី
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
បុណ្យផ្កាដែលធ្វើដោយមានផ្កាជាសក្ការៈនោះមានពីរបែបគឺ
១- បុណ្យផ្ការុក្ខជាតិ និងផ្កាវារីជាតិ គឺគេបេះតែផ្កាឈើ និងផ្កាឈូកថ្វាយព្រះពុទ្ធរូប។
២- បុណ្យផ្កាប្រាក់ គឺគេសន្មតប្រាក់ថាជាផ្កាបវារណាចំពោះព្រះដើម្បីសាងថាវរវត្ថុអ្វីមួយ។
ប្រទេសកម្ពុជាយើង សម័យបុរាណពុទ្ធបរិស័ទទាំងឡាយទាំងព្រះរាជាទាំងប្រជារាស្ត្រ ទ្រង់តែងតែប្រារព្ធធ្វើបុណ្យរុក្ខជាតិ និងផ្កាវារីជាតិដោយយកផ្កាចងក្រងហើយ ហែយកទៅថ្វាយព្រះពុទ្ធនៅព្រះវិហារវត្តណាមួយដែលនៅជិត។ ព្រះរាជាតែងទ្រង់ធ្វើនៅខែវស្សា គឺនៅថ្ងៃ១៥កើតខែស្រាពណ៍ដោយទ្រង់ស្ដេចយាងទៅក្រសាលតាមបឹងតាមព្រះទីន័ង នាវា ទ្រង់ព្រះរាជបញ្ជាឲ្យបេះផ្កាឈូកស ឈូកក្រហម ព្រលិត លំចង់ ស្បង្ក័ជ យកមកថ្វាយព្រះក្នុងព្រះរាជមន្ទីរហើយទ្រង់ចាត់ឲ្យហែហមដោយក្បួនហែដ៏មហោឡារិក យកទៅថ្វាយព្រះពុទ្ធរូបគ្រប់វត្តអារាម ដែលនៅជិតព្រះបរមរាជវាំង។
តែសព្វថ្ងៃដោយគេយល់ថា វត្តអារាមនីមួយៗតែងកសាងទីសេនាសនៈ ដូច្នេះទើបនិយមយកលុយមកចងក្រងជាផ្កា រួចបានវេរប្រគេនដល់ព្រះសង្ឃ ហើយបុណ្យផ្កាប្រាក់នេះគេទុកថា ជាបុណ្យធំមួយព្រះគេបានរួមបច្ច័យ កសាងថាវរវត្ថុផ្សេងៗ ទាំងខាងពុទ្ធចក្រ និងអាណាចក្រអាចធ្វើជាប្រយោជន៍ដ៏ធំធេងសម្រាប់ធ្វើជាទីសេនាសនៈផ្សេងៗបានឈ្មោះថាធ្វើឲ្យសាសនារុងរឿងតទៅទៀតផង។
រឿងព្រះបុទុមត្ថេរ
(គម្ពីរបាលីព្រះវិន័យ)
ត្រង់ភេសជ្ជករណាទិវិនិច្ឆ័យកថា ចែងពីប្រភពនៃបុណ្យផ្កាបានឮថាព្រះ មហាបទុមត្ថេរ នៅលង្កាទ្វីបកាលដែលរោគកើតឡើងដល់ព្រះរាជទេពី នៃព្រះមហាក្សត្រ ដែលស្និទ្ធស្នាលនឹងព្រះអង្គ ព្រះរាជាទ្រង់ចាត់ឲ្យស្ត្រីបម្រើម្នាក់មកសួរថ្នាំលោក ដោយសារលោកជាអ្នកកាន់វិន័យត្រឹមត្រូវមិនប្រាប់ថាចេះ ឬមិនចេះទេលោកធ្វើជាបែរទៅសួរពួកភិក្ខុថា ម្នាលអាវុសោ កាលដែលរោគដូច្នេះកើតឡើងដល់ភិក្ខុគេផ្សំថ្នាំនេះមួយៗ។
ស្ត្រីបម្រើបានឮក៏នាំដំណឹងនោះទៅទូលព្រះរាជា ព្រះរាជាបានជ្រាបក៏ចាត់ការឲ្យព្យាបាលរោគនោះដោយប្រើថ្នាំដូច្នោះក៏បានជាសះស្បើយទៅ។ កាលជាសះស្បើយហើយព្រះរាជាទ្រង់យកចីវរ១ត្រៃ និងរូបិយវត្ថុ៣០០កហាបណៈ ដាក់ក្នុងប្រអប់១ទៅតម្កល់ទុកជិតព្រះបាទាព្រះមហាបទុមត្ថេរ ហើយបវារណាថា ភន្តេ បុប្ផ បូជំ ករោថ បពិត្រព្រះករុណាម្ចាស់ដ៏ចម្រើន! ផ្កាទាំងអស់សូមព្រះករុណាម្ចាស់ចាត់ចែងផ្កាបូជាព្រះពុទ្ធរូបចុះ។
ព្រះមហាបទុមត្ថេរទទួលដោយតុណ្ហីភាពហើយគិតថា រូបិយវត្ថុមួយចំណែកនេះ ជាចំណែកអាចារ្យ លុះគិតហើយក៏ឲ្យអាចារ្យនោះទទួលយក ចំណែកនោះដោយកប្បិយវោហារសល់ពីរនោះលោកចាត់ចែងបូជាព្រះពុទ្ធរូប។
សម័យបុរាណប្រហែលជាពុទ្ធសាសនិកជនយកតម្រាប់តាមរឿងនេះហើយ បានជាគេធ្វើបុណ្យផ្ការុក្ខជាតិ និងផ្កាប្រាក់ ជាពុទ្ធបូជារួមជាមួយគ្នាជាប់ជាប្រពៃណីនៅក្នុងព្រះពុទ្ធសាសនាហើយសម័យតៗមកមានអ្នកមានសទ្ធាជ្រះថ្លាដែលត្រូវការកសាងថាវរវត្ថុផ្សេងៗ មានកុដិ ព្រះវិហារ សាលាបុណ្យ សាលារៀន ស្ពាន ស្រះជាដើមជារបស់ត្រូវចាយវាយប្រាក់ច្រើនតែបើគេមានធនធានតិចមិនអាចសាងម្នាក់ឯងបានក៏ផ្ដើមធ្វើជាបុណ្យផ្កាឡើង រួចរៃអង្គាសញាតិមិត្តឲ្យចូលប្រាក់ជួយកសាងថាវរវត្ថុនោះតាមកម្លាំងសទ្ធា។
តែតាមទម្លាប់ស្រុកខ្មែរនាសម័យបច្ចុប្បន្ន ទោះបីមានធនធានច្រើន ដែលអាចកសាងម្នាក់ឯងបានក៏ដោយតែមុននឹងធ្វើបុណ្យផ្កាគេផ្សាយដំណឹងបុណ្យនោះដល់ញាតិមិត្តជិតឆ្ងាយឲ្យជួយឧបត្ថម្ភគ្នាផង។
ជនអ្នកមានសទ្ធាជឿជាក់មុតមាំខ្លាំងក្លាប្រកបដោយអសង្ខារិកជ្រះថ្លាក៏តែងជួយចូលរួមកុសលជាច្រើន ទើបបានកំណត់បុណ្យនេះទៅ។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/1679/Untitled-1-Recovered.jpg
លទ្ធផលដែលកូនមិនស្ដាប់ម៉ែ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
លទ្ធផលដែលកូនមិនស្ដាប់ម៉ែ
កូនប្រុសស្រី ដែលមិនស្ដាប់តាមពាក្យ របស់ឪពុកម្ដាយច្រើនតែបរាជ័យនៅរាល់ការងារដែលខ្លួនឯងធ្វើ ឮជួបឧបសគ្គ បង្កឲ្យមានបញ្ហា ដែលមិនចេះដោះស្រាយបាន និងជួបនូវសេចក្ដីទុក្ខលំបាកសព្វគ្រប់បែបយ៉ាង នៅក្នុងជីវិត ដែលមិនអាចគេចផុងឡើយ ហើយទៅណាមកណា តែងបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតជានិច្ច ព្រោះទោសមិនស្ដាប់តាមពាក្យឪពុកម្ដាយ
images/articles/1680/Untitled-1-Recovered.jpg
សម្ផប្បលាបវាទ (អំពី អភិជ្ឈា)
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
សម្ផប្បលាបវាទ
(អំពី អភិជ្ឈា)
ឯសម្ផប្បលាបវាទនោះ បានខាងពាក្យដែលនិយាយឡេះឡោះ ឬពាក្យដែលរោយរាយ ឥតប្រយោជន៍ខ្លួននិងអ្នកដទៃ ដូចនិយាយរឿងចំពូកខ្លះ លោកលើករឿងនាងនាងសិតាជាដើម ថាជារឿងរោយរាយមិនមានប្រយោជន៍។ ក្នុងន័យខ្លះលោកឃាត់អ្នកប្រតិបត្តិធម៌មិនឲ្យនិយាយពាក្យតិរច្ឆានកថា ៣២ យ៉ាង មានរាជកថា និងមហាមត្តថាជាដើម
images/articles/1682/Untitled-1-Recovered.jpg
ម៉ែស្រក់ទឹកភ្នែកពេលឃើញកូនយំ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
ថ្ងៃមួយ ខ្ញុំធ្វើដំណើរចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ តាមរយៈរថយន្តក្រុងថ្ងៃនោះខ្ញុំបានជួបហេតុការណ៍ ដែលធ្វើឲ្យខ្ញុំនឹកអាណិតខ្លោចចិត្តដល់អ្នកម្ដាយគ្រប់រូបដែលពុះពាររាល់សេចក្ដីទុក្ខលំបាកដើម្បីមើលថែកូន ពេលខ្លះកូនយំ ម៉ែលោមកូនមិនបាត់យំតាមកូនក៏មាន ។ហេតុការណ៍ ដែលធ្វើឲ្យខ្ញុំចាំទុកក្នុងចិត្តនោះគឺ ពេលដែលខ្ញុំធ្វើដំណើរ តាមរថយន្តក្រុងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានស្ត្រីវ័យក្មេងម្នាក់ ដែលបីកូនតូចជាប់នឹងដើមទ្រូង បានកាក់ឡានជិះធ្វើដំណើរទៅភ្នំពេញដែរ។
ពេលដែលជិះបានមួយសន្ទុះ កូនក៏ចាប់ផ្ដើមរករឿង រើបម្រាបស្រែកយំពេញក្នុងឡាន ទោះបីជាស្ត្រីជាម្ដាយលួងលោមយ៉ាងណាក៏នៅតែមិនបាត់ ធ្វើឲ្យអ្នកដំណើរទាំងឡាយមុខមិនស្រស់គ្រប់ៗគ្នា ដោយសារសម្លេងរំខានរបស់ក្មេងដែលយំ អ្នកដំណើរខ្លះសម្លឹងមើលទៅស្ត្រីជាម្ដាយនិងកូនដែលយំដោយការធុញទ្រាន់យ៉ាងក្រៃលែង ហាក់ដូចជាខ្លួនឯងមិនដែលធ្លាប់មានម្ដាយ ឬមិនដែលធ្លាប់មានកូនជាខ្លួនឯងមិនដែលធ្លាប់មានម្ដាយ ឬមិនដែលធ្លាប់មានកូនអ៊ីចឹង រហូតបញ្ចេញវាចាស្ដីថាឲ្យស្ត្រីជាម្ដាយទៀតផងថា មិនចេះលួងលោមកូន ទុកឲ្យកូនទំរំខានគេឯង តាមពិតម្ដាយលោមកូនដែរ តែលោមមិនបាត់ កូននៅតែយំ តើអ្នកម្ដាយណាទៅដែលចង់ឲ្យកូនយំ?
គ្រាន់តែឮសម្លេងកូនយំ ទ្រូងរបស់ម្ដាយស្ទើរតែប្រេះបែកទៅហើយ គួរតែយល់អធ្យាស្រ័យ និងអនុគ្រោះដល់គ្នា ព្រោះយើងក៏ធ្លាប់ធ្វើជាកូនរបស់ឪពុកម្ដាយយើង និងធ្លាប់ធ្វើឪពុកម្ដាយរបស់កូនយើងដែរ តើយើងមានអារម្មណ៍បែបណា បើសិនជាកូនរបស់យើងយំលោមមិនបាត់ ហើយមានអ្នកដទៃថាឲ្យយើងដូច្នេះ យើងគួរតែគិត ដោយយកខ្លួនឯងជាឧបមាផងទើបល្អ។ ត្រង់ចំណុចនេះ ខ្ញុំហាក់ដូចជាមិនពេញចិត្តទាល់តែសោះ ចំពោះអ្នកធ្វើដំណើរទាំងឡាយ ដែលខ្វះអធ្យាស្រ័យឲ្យដល់គ្នានិងគ្នា ការខ្វះការអនុគ្រោះចំពោះជនជាតិដូចគ្នា ជាពិសេសមិនយល់អំពីតម្លៃនៃមាតាពិភពលោកដែលតែងមានការហួងហែងថែរក្សាកូន ទៅណាមកណាតែងយកកូនជាប់តាមជានិច្ច បើសិនជាកូនទើបតែនឹងកើតចាកផ្ទៃ ម៉ែរឹតតែមិនអាចឃ្លាតឆ្ងាយពីកូនទៅទៀត អ្នកណាដែលចង់ឲ្យកូនយំ តែធ្វើម្ដេច បើក្មេងនៅតូច ពេលដែលជួបអាកាសធាតុអួអ័ព្ទ តែងយំជាធម្មតា។
ស្ត្រីនោះទំនងជា ទើបតែមានកូនជាលើកដំបូង បានជាមិនសូវមានបទពិសោធ ក្នុងការលួងលោមកូន ក្នុងពេលដែលកូនយំ ដោយសារលោមកូនមិនបាត់ និងមានចិត្តអាណិតកូន ភ័យខ្លាចកូនមានបញ្ហាអ្វីមិនស្រួល ជាពិសេសមានការក្រែងចិត្តអ្នករួមដំណើរផង ស្ត្រីជាម្ដាយស្រក់ទឹកភ្នែករហាម ដោយការយំអាណិតកូន ។ពេលដែលខ្ញុំឃើញដូច្នោះ ខ្ញុំមានចិត្តអាណិតស្ត្រីជាម្ដាយណាស់ ហើយក៏នឹងដល់អ្នកម្ដាយគ្រប់រូបមិនថាម្ដាយខ្ញុំ មិនថាម្ដាយគេ ពេលដែលឃើញកូនយំ តែងយំតាមកូនជាធម្មតា ព្រោះបារម្ភពីកូន។
ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ៥០០០ឆ្នាំ
images/articles/1684/Untitled-1-Recovered.jpg
សម្ផប្បលាបវាទ (អំពី មិច្ឆាទិដ្ឋិ)
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
សម្ផប្បលាបវាទ
(អំពី មិច្ឆាទិដ្ឋិ)
ឯសម្ផប្បលាបវាទនោះ បានខាងពាក្យដែលនិយាយឡេះឡោះ ឬពាក្យដែលរោយរាយ ឥតប្រយោជន៍ខ្លួននិងអ្នកដទៃ ដូចនិយាយរឿងចំពូកខ្លះ លោកលើករឿងនាងនាងសិតាជាដើម ថាជារឿងរោយរាយមិនមានប្រយោជន៍។ ក្នុងន័យខ្លះលោកឃាត់អ្នកប្រតិបត្តិធម៌មិនឲ្យនិយាយពាក្យតិរច្ឆានកថា ៣២ យ៉ាង មានរាជកថា និងមហាមត្តថាជាដើម