images/articles/2270/Untitled-1-Recovered.jpg
វិនិច្ឆ័យក្នុងសីលបាណាតិបាត
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
សិក្ខាបទទី១ថា បាណាតិបាតា វេរមណី គឺចេតនាវៀរចាក ការសម្លាប់ជីវិតសត្វ។សត្វមានជីវិតសំដៅយកពួកសត្វទាំងអស់ ទោះតូចល្អិតក្ដី ធំក្ដី មានវិញ្ញាណ ឬមិនមានវិញ្ញាណ កាលបើមានចេតនាក្លែងសម្លាប់ឲ្យស្លាប់ហើយ ក៏ឈ្មោះថា បែកធ្លាយឬដាច់សីលបាណាតិបាត។
ពួករុក្ខជាតិ តិណជាតិ ដូចជាដើមឈើ ស្មៅជាដើម ដែលវានៅស្រស់មិនទាន់ងាប់ ដែលយើងតែងហៅថា"ដើមឈើរស់នៅមានជីវិត" វត្ថុទាំងនេះមិនរាប់ចូលថាជាសត្វមានជីវិតដែលជាវត្ថុនៃបាណាតិបាតទេ ព្រោះជីវិតក្នុងទីនេះសំដៅយកជីវិតរបស់សព្វសត្វដែលកើតអំពីកម្មជាបច្ច័យតែម្យ៉ាង ដូច្នេះអ្នករក្សាសីលក៏អាចកាប់ដក ស្មៅឬដើមឈើបាន លើកលែងតែភិក្ខុជាបព្វជិតចេញ ដែលលោកមានសិក្ខាបទ គឺព្រះពុទ្ធជាម្ចាស់ទ្រង់ហាម។
- ការទម្លាយមេកំណើតបដិសន្ធិរបស់បុរស
ការដែលគ្រូពេទ្យទម្លាយមេកំណើត បដិសន្ធិរបស់បុរសដើម្បីមិនឲ្យកើតបដិសន្ធិឡើង មិនឈ្មោះថា បាណាតិបាតទេ ព្រោះមេពូជកំណើតបដិសន្ធិរបស់បុរសដែលហៅថា ស្ពែម៉ាតូសូអេ នេះ សូម្បីផ្លូវពេទ្យពោលថាកម្រើកបានក៏ពិតមែន តែពូជនោះមិនមានវិញ្ញាណបដិសន្ធិ។ នៅក្នុងកាមភូមិតនេះ សត្វដែលកើតឡើងប្រាសចាកវិញ្ញាណរមែងមិនមាន ដូច្នេះក្នុងផ្លូវព្រះពុទ្ធសាសនាទើបមិនរាប់ថាជាសត្វ។ ពូជបដិសន្ធិបុរសឬស្ត្រី ត្រឹមតែជាឧតុជ្ជរូបកលាបៈ (សំណុំនៃ រូបកើតអំពីឧតុ) ដែលកើតអំពីលោភរបស់ បុរស ឬស្ត្រី ប៉ុណ្ណោះ ក្នុងការដែលញ័របាននោះ ក៏ព្រោះរូបកលាបៈនោះមានវាយោធាតុដែលមានលក្ខណៈកម្រើកញ័រទើបធ្វើឲ្យញ័របាន ដូចជាកន្ទុយជីងចក់ដែលដាច់ចេញអំពីខ្លួន ហើយអាចនៅកម្រើកបានដូច្នោះ។បើការទម្លាយនោះ ជាការទម្លាយក្នុងកាលដែលពូជបដិសន្ធិរបស់បុរសនិងស្ត្រីដែលបានផ្សំគ្នា ហើយមានសត្វមកចាប់កំណើត ហើយការធ្វើនោះ ចាត់ជាបាណាតិបាត។ (ដកស្រង់ពីមតិរបស់អាចារ្យសទ្ធម្មជោតិកៈ)
- អំពីការចាក់ថ្នាំបំបាត់រោគ
លោកគ្រូពេទ្យចាក់ថ្នាំសម្លាប់មេរោគផ្សេងៗនោះ មិនចាត់ជាបាណាតិបាតទេ ព្រោះមេរោគទាំងនោះមិនមានវិញ្ញាណនិងជីវិតដែលកើតពីកម្ម គ្រាន់តែជាឧតុជ្ជរូបកលាបៈជាប់ទាក់ទងជាមួយអកុសលកម្មខ្លះ កើតអំពីឧតុខាងក្នុងខ្លះ ខាងក្រៅខ្លះ និងកើតអំពីអាហារខ្លះ ក្នុងការដែលមេរោគនោះអាចកម្រើកបានដូចសត្វខាងក្រៅដែរ ក៏ព្រោះអំណាចនៃវាយោធាតុដែលមាននៅរូបកលាបៈនោះៗធ្វើឲ្យរូបកលាបៈនោះកើតជាប់គ្នាមានចំនួនច្រើនឡើង ប្រៀបដូចដើមឈើដែលបានទទួលធាតុត្រជាក់ និងក្ដៅអំពីដីជាដើម រមែងចម្រើនលូតលាស់បែកមែកសាខាចេញទៅបានដូច្នោះ ម្យ៉ាងទៀត ត្រង់ដែលមេរោគទាំងនោះមិនចេះស្លាប់ដោយខ្លួនឯង ក៏សម្ដែងឲ្យឃើញថា មេរោគនោះមិនមែនសត្វ ព្រោះបើជាសត្វហើយត្រូវតែស្លាប់តាមកំណត់វេលាដូច្នេះមេរោគទាំងនោះ មានសភាពដូចច្រែះដែកស្នឹមដែក ឬស្លែទឹកតោងខឿនជញ្ជាំងដូច្នោះ។
- ការបរិភោគពងមាន់ឬពងទាដែលមិនមានពូជឈ្មោលផ្សំ
អ្នកដែលបរិភោគនូវពងមាន់ឬពងទា ដែលមិនមានពូជឈ្មោលផ្សំនោះ រមែងឈ្មោះថា ជាអ្នកបរិភោគនូវសត្វមានជីវិតគឺជា បាណាតិបាតកម្ម ព្រោះថា សូម្បីពងនោះមិនមានពូជឈ្មោះផ្សំក៏ដោយ តែមានសត្វបដិសន្ធិឡើងហើយ ទើបកើតជាពងឡើងបាន ព្រោះហេតុដែលនាំឲ្យតាំងគគ៌មាន ៨ យ៉ាង គឺ
១- ដោយការសេពមេថុនធម្ម
២- ដោយការយកទឹកអសុចិរបស់បុរសមកដាក់ត្រង់ទ្វារមគ្គ។
៣- ដោយបុរសចាប់ពាល់រាងកាយ
៤- ដោយបុរសស្ទាបផ្ចិត
៥- ដោយស៊ីទឹកអសុចិរបស់បុរស
៦- ដោយឃើញរូបរាងរបស់បុរស
៧- ដោយឮសម្លេងរបស់បុរស
៨- ដោយធំក្លិនបុរស
(ដកស្រង់អំពីសមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ)
សេចក្ដីនេះសម្ដែងឲ្យឃើញថា ការកើតឡើងនៃសត្វក្នុងគគ៌ សូម្បីមិនបានផ្សំដោយពូជបុរស ក៏អាចមានហេតុដទៃៗធ្វើឲ្យសត្វកើតឡើងបានដែរ ឧទាហរណ៍ដូចជាសត្វកុក ជាធម្មតាមិនដែលមានសត្វកុកឈ្មោល តែកាលមេកុកដល់រដូវកាលហើយ គ្រាន់តែឮសម្លេងផ្គរលាន់ មេសត្វកុកក៏តាំងគគ៌ឡើង ឧទាហរណ៍មួយទៀត អំពីមនុស្ស ដូចមាតារបស់សុវណ្ណសាមពោធិសត្វ គ្រាន់តែតាបសជាស្វាមីយកដៃស្ទាបអង្អែលផ្ចិតប៉ុណ្ណោះ ក៏តាំងគគ៌ គឺសុវណ្ណសាមឡើង។តែបញ្ហានេះ តាមមតិវិទ្យាសាស្ត្របច្ចុប្បន្នដោយច្រើនគេយល់ថា មិនមានសត្វ តែសូមលោកអ្នករក្សាសីលទាំងឡាយ គួរពិចារណាឲ្យបានល្អិតល្អន់តទៅទៀតចុះ។
ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត
ដោយ៥០០០ឆ្នាំ
images/articles/2334/facebook-Recovered.jpg
បែបអ្នករក្សាសីល ១០
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
បែបអ្នករក្សាសីល ១០
ឧបាសក ឧបាសិកា អ្នករក្សាសីល ១០ ត្រូវកោរសក់ បើមានពុកមាត់ ពុងចង្កា ក៏ត្រូវកោរផងដែរ ត្រូវកាត់ក្រចកដៃ-ជើងឲ្យស្មើនឹងសាច់ត្រូវស្លៀកពាក់ស ឬពានាសំពត់សផងក៏បានតាមគួរដល់ការលៃលកឲ្យសមរម្យតាមសុភាពបុរស និងស្ត្រី។
សីលកើតមានឡើងដោយសារវិរតិចេតនា ពុំមែនដោយសារកោរសក់ ស្លៀកពាក់សទេក៏ពិតមែនហើយ
images/articles/2388/45g4ft4e6th4wgtf4ef5ythegszsfrztf.jpg
តម្កល់ជីវិតឲ្យស្ថិតនៅក្នុងសីល ៥
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
មនុស្សយើងគ្រប់គ្នា តែងចង់ឲ្យខ្លួនឯងមានជីវិតរស់នៅយូរអង្វែង ចង់មានទ្រព្យសម្បត្តិស្តុកស្តម្ភ មិនចង់ឲ្យមានរោគផ្សេង ៗ ចង់រស់នៅជួបជុំភរិយាស្វាមី កូនចៅប្រុសស្រី ចង់ឲ្យគេមានភក្តីស្មោះត្រង់នឹងខ្លួនឯង មិនចង់ឲ្យគេនិយាយភូតភរកុហក បោកប្រាស់ ចង់ឲ្យនិយាយតែពាក្យសច្ចៈ ពិតទៀងត្រង់ ចង់ឲ្យខ្លួនឯងបរិបូរទៅដោយបញ្ញា មិនចង់ឲ្យខ្លួនឯងក្លាយខ្លួនទៅជាមនុស្សឆ្គួត វិកល់ចរិក មានសតិវិប្បលាស បាត់បង់បញ្ញាស្មារតី ចង់ឲ្យខ្លួនឯងពោរពេញទៅដោយសេចក្តីសុខគ្រប់យ៉ាង . . . ។ បេ ។
យើងដែលនិយាយថាចង់បាន ៗ ៗ គ្រប់គ្នានេះ ចុះហេតុអ្វីបានជាយើងមិនព្រមនាំគ្នាធ្វើនូវប្រយោជន៍ ដែលនាំឲ្យបាននូវរបស់ទាំងអស់នោះ ចេះតែស្រែងក្តែង ៗ ថា ចង់បាននេះ ចង់បាននោះ ចង់ឲ្យខ្លួនឯងមានសេចក្តីសុខណាស់ តែមិនព្រមនាំគ្នាធ្វើនូវហេតុដែលនាំឲ្យមាននូវសេចក្តីសុខ តើនឹងមានសេចក្តីសុខពីណាមក ?
ដោយហេតុតែចង់ឲ្យជីវិតរបស់ខ្លួនរស់នៅយើនយូរ តែបែរជាទៅបៀតបៀនជីវិតអ្នកដទៃ តើនេះឈ្មោះថា យើងកំពុងតែសាងនូវភាពជាអ្នកមានអាយុវែងឬ ? ចង់មានទ្រព្យសម្បត្តិតែបែរជាទៅលួចទ្រព្យអ្នកដទៃ ដើម្បីឲ្យខ្លួនឯងមាន ចង់មានសេចក្តីសុខ តែបែរទៅប្រព្រឹត្តិបំពានលើសេចក្តីសុខរបស់អ្នកដទៃ សួរថាតើអំពើទាំងអស់នេះវាសមគួរដែរឬ ?
ព្រះបរមសាស្តាចារ្យព្រះអង្គទ្រង់ត្រាស់សម្តែងថា បើយើងចង់បានអាយុវែង ចង់បានទ្រព្យស្តុកស្តម្ភ ចង់ឲ្យឯងមានសេចក្តីសុខនៅក្នុងក្រុមគ្រួសារ ចង់ឲ្យគេមានភាពស្មោះត្រង់នឹងខ្លួនឯង និងចង់មានបញ្ញា គឺត្រូវវៀកចាកបញ្ចវេរាទាំង ៥ គឺសីល ៥ នឹងឯង ពីព្រោះអ្នកមានសីល ៥ រមែងបានទទួលនូវគុណធម៌ដូច្នេះគឺ
-សីលទី ១ មិនបៀតបៀនជីវិតអ្នកដទៃគឺមិនសម្លាប់សត្វនាំឲ្យមានធម៌ មេត្តា ។
-សីលទី ២ មិនលួចទ្រព្យគេ នាំឲ្យមានធម៌ សម្មាអាជីវៈ ។
-សីលទី ៣ មិនប្រព្រឹត្តខុសក្នុងកាម នាំឲ្យយើងមាននូវធម៌ សទារន្តោសៈ ។
-សីលទី ៤ មិននិយាយកុហក នាំឲ្យមានធម៌ សច្ចៈ ។
-សីលទី ៥ មិនផឹកនូវទឹកស្រវឹង នាំឲ្យមានធម៌ សតិសម្បជញ្ជៈ ។
សីលទាំង ៥ នេះដែលមនុស្សគួរតែខំប្រឹងប្រែងរក្សាឲ្យដូចជាយើងរក្សានូវជីវិតរបស់ដូច្នោះដែរ ដើម្បីបានជាមាគ៌ាសម្រាប់ជីវិតរបស់យើង ដែលធ្វើដំណើរទៅលោកខាងមុខនឹងបានជាគ្រឿងប្រដាប់ សម្រាប់តម្រែ តម្រង់ និងកែតម្រូវផ្លូវនៃជីវិតរបស់ខ្លួនឲ្យប្រកាន់តែប្រសើរ ។
ដកស្រង់ចេញពីសៀវភៅៈ សមាធិសម្រាប់កុមារា កុមារី យុវជន យុវតី
រៀបរៀងដោយៈ ព្រះបាឡាក់ សម្បត្តិចន្ទសុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ )
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/3058/ima_______________ge.jpg
ឧបោសថសីល ៣យ៉ាង
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
ឧបោសថសីល មាន៣យ៉ាងគឺៈ
១. បកតិឧបោសថ ឧបោសថតាមធម្មតា។ កាលនៃបកតិឧបោសថនេះ មាន៨ថ្ងៃក្នុងមួយខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃនៃបកតិឧបោសថនេះ ក្នុងសម័យពុទ្ធកាល មានតែ៦ថ្ងៃ។ ថ្ងៃ៥កើត និង៥រោច ជាកាលនៃការស្តាប់ធម៌ទេសនាក្នុងពេលនោះ ក្រោយមកព្រះសង្គាហកត្ថេរទាំងឡាយ លោកលើកឡើងរាប់បញ្ចូលជាថ្ងៃឧបោសថ ទើបបកតិឧបោសថមាន ៨ថ្ងៃក្នុងមួយខែ។
២. បដិជាគរុបោសថ ឧបោសថរបស់បុគ្គលអ្នកភ្ញាក់រលឹក ជនទាំងឡាយកាលរក្សានូវឧបោសថនេះ រមែងរក្សាដោយអំណាចនៃកិរិយាក្រោកឡើងទទួល និងជូនតាមនៃថ្ងៃឧបោសថនីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុងកន្លះខែ។
កាលនៃបដិជាគរុបោសថ មានចំនួន ១១ថ្ងៃក្នុងមួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃគឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែពេញ មាន ៦ថ្ងៃ គឺបាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែមិនពេញ មាន៦ថ្ងៃគឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។
រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។
៣.បាដិហារិយុបោសថ ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែប្រកបដោយរដូវភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជាកាលនៃបាដិហារិយបក្ខ។
ក្នុងរាជសុត្តវណ្ណនា មានសេចក្តីថា និពទ្ធុបោសថ គឺឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់អស់កាល ៣ខែ ក្នុងខាងក្នុងវស្សាក្តី ឧបោសថដែលបុគ្គលរក្សាជាប់ជានិច្ច មិនដាច់អស់កាល ១ខែ ត្រង់ចន្លោះបវារណាទាំងពីរក្តី ឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់ត្រឹមកន្លះខែ ចាប់ពីថ្ងៃបវារណាទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។
ក្នុងតដ្តិកា បានបញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខនោះ ព្រោះជាឧបោសថ គឺបុគ្គលគប្បីរក្សា គឺថាប្រព្រឹត្តជាប់រៀងរាល់ឆ្នាំ។
បាដិហារិយបក្ខ មានន័យថា បក្សនៃបាដិហារិយុបោសថ បានដល់បក្សទាំងពីរយ៉ាងគឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។
ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ ជុណ្ហកបក្ស មាន៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។
បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។
អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។
អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀងរាល់បក្ស ដោយអំណាចនៃថ្ងៃខាងដើម និងខាងចុងនៃថ្ងៃបក្ខុបោសថ ជាបាដិហារិយបក្ខ។ ពាក្យណាគាប់ចិត្ត បុគ្គលអ្នកមានសេចក្តីប្រាថ្នានូវបុណ្យ គប្បីកាន់យកពាក្យនោះតាមសេចក្តីគាប់ចិត្តចុះ។
សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពីឧបោសថ ដែលមានក្នុងសម័យពុទ្ធកាលថា កាលនៃបកតិឧបោសថ ក្នុងមួយខែមាន ៨ថ្ងៃ។ កាលនៃបដិជាគរុបោសថ ក្នុងមួយខែមាន ១១ថ្ងៃ។ ខែប្រកបដោយរដូវភ្លៀងទាំងអស់ ជាកាលនៃបាដិហារិយុបោសថ។
ថ្ងៃដែលត្រូវរក្សាឧបោសថសីល ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានកំណត់ហើយនោះ ពិតជាមានប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទដែលជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា ដើម្បីកុំឲ្យធម៌វិន័យនៃព្រះពុទ្ធបរមគ្រូជាម្ចាស់សាបសូន្យ គួរតែគោរពប្រតិបត្តិតាមកាលកំណត់នៃថ្ងៃឧបោសថ ដែលព្រះអង្គទ្រង់ត្រាស់សំដែងហើយ។
បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវបាដិហារិយុបោសថ ត្រូវរក្សាឧបោសថសីលគ្រប់ថ្ងៃនៃឧបោសថទាំងអស់ តាមបាដិហារបក្ស មិនបានលះបង់នូវថ្ងៃឧបោសថ សូម្បីតែមួយថ្ងៃឡើយ ហើយត្រូវប្រកបដោយខែជារដូវភ្លៀង ៤ខែផង។
ដោយ៥០០០ឆ្នាំ
(ប្រភពដកស្រង់)
images/articles/3059/2book.jpg
អត្ថន័យសីល និងអានិសង្ស
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
សីលមានន័យថា ទំលាប់ ឬប្រក្រតី ដោយសេចក្តីពីរយ៉ាងគឺ
សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺភាពមិនរាត់រាយនៃកាយកម្ម វចីកម្ម មនោកម្ម ដោយអំណាចនៃខ្លួនជាអ្នកមានសីលល្អបរិសុទ្ធ។
ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាពទ្រទ្រង់ដោយអំណាចនៃការដម្កល់នៃធម៌ជាកុសលទាំងឡាយ កុសលទាំងនោះ ទុកជារូបាវចរកុសលក្តី អរូបាវចរកុសលក្តី ដែលតាំងនៅស្ថិតស្ថេរបាន អាស្រ័យមានសីលជាឫសគល់ បើគ្មានសីលជាឫសគល់ទេ កុសលទាំងនោះ ក៏រលត់រលាយបាត់ទៅ ព្រោះហេតុនោះ សាធុជន អ្នកចង់បានសេចក្តីសុខ ដែលត្រូវញុំាងកុសលជារូបាវចរ ឬលោកុត្តរ ឲ្យកើតឡើងក្នុងសន្តាននៃខ្លួន ក៏គប្បីជម្រះសីលដែលខ្លួនបានសមាទានហើយ ឲ្យស្អាតបរិសុទ្ធផូរផង់ កុំគប្បីឲ្យមានសេចក្តីសៅហ្មងឡើយ។
ន័យម្យ៉ាងទៀត សីលមានន័យ ៤ផ្សេងទៀតគឺសិរដ្ឋោ មានអត្ថថា កំពូល។ សីលជាគុណជាតិមួយ ជាគ្រឿងប្រក់រក្សាទុកនូវកុសលដទៃ មានកុសលថ្នាក់សមាធិ ឬកុសលថ្នាក់វិបស្សនាជាដើម ព្រោះហេតុថា កុសលទាំងអស់នោះ កាលបើគ្មានសេចក្តីសង្រួម គឺសីលជាខាងដើមទេ នោះក៏មិនកើតឡើងបាន។ ប្រសិនណាបើកុសលទាំងអស់នោះបានកើតឡើងហើយ ដោយមានសីលជាហេតុខាងដើម តែដល់ពេលក្រោយ សីលនោះរលត់បាត់ទៅ កុសលទាំងអស់នោះ ក៏ត្រូវសាបសូន្យទៅវិញដែរ។
សីសដ្ឋោ មានអត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាលទេ ក៏ត្រូវស្លាប់អស់ជីវិតទៅ មានឧបមាយ៉ាងណា កុសលទាំងឡាយ មានកុសលថ្នាក់សមាធិ បញ្ញា និងលោកុត្តរ ដែលកើតឡើង និងមានការប្រព្រឹត្តរីកចំរើនទៅបាន ក៏ព្រោះតែសីល កាលបើគ្មានសីលហើយ កុសលទាំងនោះក៏ត្រូវរលត់សាបសូន្យទៅ ក៏មានសេចក្តីឧបមេយ្យយ៉ាងនោះដែរ។
សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីលជាគុណជាតិមួយ បដិបក្ខនឹងទោសៈ កាលបើសីលកើតឡើងក្នុងសន្តានចិត្តហើយ ទោសៈ (ធម្មជាតិប្រទូស្តក្នុងអារម្មណ៍) ក៏រលត់ទៅ កិលេស គឺទោសៈនេះហើយ ដែលជាតួភ្លើងមួយ តែងដុតកំដៅនូវចិត្តសត្វឲ្យក្តៅក្រហល់ក្រហាយឆេះឡើងបណ្តាលឲ្យសត្វទាំងឡាយ សាងនូវអំពើបាបប្រកបដោយកាយ វាចា ចិត្ត មានការសម្លាប់សត្វ ជេរប្រទេចជាដើម ដែលឲ្យផលជាទុក្ខក្នុងសំសារវដ្ត។ សត្វទាំងអស់ កាលបើបានធ្វើនូវសេចក្តីសង្រួមកាយ វាចា ចិត្តឲ្យផុតចាកបាបកម្ម ជាង្នកមិនមានទោសៈ មានចិត្តស្ងប់ស្រួល កាយកម្មក៏ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្មក៏ស្ងប់ ម្ល៉ោះហើយសត្វទាំងនោះ ក៏ដល់នូវការត្រជាក់សុខស្រួល ផុតចាកពៀរវេរាគ្រប់យ៉ាងដែលកើតអំពីបាបកម្ម រស់នៅជាសុខក្នុងបច្ចុប្បន្នជាតិនេះ នឹងបានសុខតទៅក្នុងលោកខាងមុខថែមទៀត។
សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មានព្រះពុទ្ធដីកាថា សីលេន និព្វុតឹ យន្តិ សត្វទាំងឡាយទៅដល់ព្រះនិព្វានជាទីរលត់បង់នូវសេចក្តីទុក្ខគ្រប់យ៉ាង ក៏ព្រោះសីល។ ព្រះនិព្វាន ជាទីសុខក្សេមក្សាន្ត ចាកសេចក្តីទុក្ខគ្រប់យ៉ាង ព្រះយោគាវចរ ដែលបានដល់ទីនោះ មិនមែនបានដោយហេតុដទៃឡើយ គឺដល់ព្រះនិព្វានដោយអាស្រ័យសេចក្តីប្រតិបត្តិក្នុងសមថវិបស្សនាកម្មដ្ឋាន ដែលមានការរក្សាសីលជាហេតុ។ ម្យ៉ាងទៀត សូម្បីសត្វទាំងឡាយ ដែលនៅអន្ទោលទៅមកក្នុងភពបី ដែលបានទទួលសោយនូវសេចក្តី សុខដ៏ច្រើន ក៏ព្រោះការរក្សាសីលជាហេតុ ដូចពុទ្ធដីកាថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់សុគតិ ក៏ព្រោះសីល ការបរិបូណ៌ដោយភោគសម្បត្តិ ក៏ព្រោះសីល។
សត្វទាំងឡាយ ដែលមិនបានសេចក្តីសុខ តែងជួបនូវសេចក្តីទុក្ខលំបាក និងមហន្តរាយ មានការកើតក្នុងមហានរក ប្រេត អសុរកាយ តិរច្ឆាន ព្រោះតែគ្មានសីល។ សត្វទាំងឡាយដែលកើតក្នុងភពបី បានសោយនូវទោស ៥យ៉ាង គឺ អាយុខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើនដោយការជាប់ចោទអំពីសំណាក់នៃជនដទៃ ១ ការពោលបង្កាច់បង្ខូចចំពោះពាក្យដែលខ្លួនពោលពិតហើយ ១ ការឆ្កួតលីលាវង្វេង ១ ព្រោះទោស គឺការមិនរក្សាសីលហ្នឹងឯង។
សីល មានធម៌ពីរយ៉ាង ជាហេតុពិត។
ហិរិ សេចក្តីខ្មាសបាប។ មានឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់ចាប់ពាល់ដោយដៃយ៉ាងណា បាបធម៌ បុគ្គលគួរខ្ពើម មិនប្រព្រឹត្តអំពើបាបនោះ ក៏យ៉ាងនោះដែរ។
ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជាបុគ្គលមិនចាប់ពាល់នូវភ្លើងដែលកំពុងឆេះ ព្រោះខ្លាចរលាកយ៉ាងណា បុគ្គលមិនគួរប្រព្រឹត្តអំពើបាប ព្រោះខ្លាចទោសនៃអំពើបាបនោះឲ្យផល ក៏យ៉ាងនោះដែរ។
សេចក្តីពិតថា កាលដែលហិរិ និងឱត្តប្បមាន សីលរមែងកើតឡើងផង ស្ថិតនៅផង តែបើហិរិ និងឱត្តប្បមិនមានទេនោះ សីលកើតឡើង តែមិនស្ថិតនៅ។
អានិសង្សរបស់សីលក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យកើតឡើងអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ)។ អវិប្បដិសារៈកើតឡើង ជាបច្ច័យឲ្យកើតបាមោជ្ជៈ (សេចក្តីរីករាយទន់)។ បាមោជ្ជៈកើតឡើង ជាបច្ច័យឲ្យកើតបីតិ (សេចក្តីឆ្អែតចិត្ត)។ បីតិកើតឡើងហើយ ជាបច្ច័យឲ្យកើតបស្សទ្ធិ (សេចក្តីស្ងប់កាយស្ងប់ចិត្ត)។ បស្សទ្ធិកើតឡើងហើយ ជាបច្ច័យឲ្យកើតសុខ (សេចក្តីស្រួលកាយ ស្រួលចិត្ត)។ សុខកើតឡើងហើយ ជាបច្ច័យឲ្យកើតសមាធិ (ការតម្កល់ចិត្តនឹង)។ សមាធិកើតឡើងហើយ ជាបច្ច័យឲ្យកើតយថាភូតញ្ញាណទស្សន (ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់នូវធម៌តាមពិត)។ យថាភូតញ្ញាណទស្សនកើតឡើងហើយ ជាបច្ច័យឲ្យកើតនិព្វិទា (សេចក្តីនឿយណា)។ និព្វិទាកើតឡើងហើយ ជាបច្ច័យឲ្យកើតវិរាគ (ការប្រាសចាកតម្រេក)។ វិរាគកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិ (ការរួចផុតស្រឡះចាកកិលេស)។ វិមុត្តិកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិញ្ញាណទស្សន (ប្រាជ្ញាដឹងច្បាស់ ឃើញច្បាស់ថា រួចផុតស្រឡះចាកកិលេស)។
អានិសង្សសីល ៥ទៀតគឺ
១. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងបាននូវគំនរភោគសម្បត្តិដ៏ច្រើន ដែលមានសេចក្តីមិនប្រមាទជាហេតុ។
២. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីលពេញលេញ រមែងផុសផុលឡើយ។
៣. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ជាអ្នកក្លៀវក្លា មិនអៀនអន់ចូលទៅរក។
៤. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នកមិនវង្វេង ធ្វើកាលកិរិយា (ស្លាប់)។
៥. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់អំពីបែកធ្លាយកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក។ (បិ. ៥៧, ឃ.២៤២)
សិក្ខាបទ ៥
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
សិក្ខាបទ ១០
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យកហើយត្រេកអរចំពោះមាស និងប្រាក់នោះ។
សិក្ខាបទ ៨
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌ និងទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ដោយ៥០០០ឆ្នាំ
images/articles/3089/TERR43.jpg
ព្រះបាទសង្ខចក្រពត្រាធិរាជ និងព្រះពុទ្ធមេត្តយ្យ (ព្រះសិអាមេត្រី)
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ពួកនាងកុមារិកា មានអាយុ ៥០០ ឆ្នាំ ទើបល្មមឲ្យមានប្តី ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានអាពាធតែ ៣ យ៉ាង គឺចំណង់ក្នុងអាហារ ១ បរិភោគអាហារមិនបាន ១ សេចក្តីគ្រាំគ្រារាងកាយ ១ ។
ម្នាលភិក្ខុទាំងឡាយ កាលដែលពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងជាទ្វីបស្តុកស្តម្ភធំទូលាយ មានស្រុក និគម រាជធានី (តៗគ្នា) មួយរយៈមាន់ហើរធ្លាក់ ។
ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះនឹងពេញដោយមនុស្ស (រកចន្លោះគ្មាន) ដូចអវីចិនរក ពុំនោះសោត ដូចព្រៃបបុរ ឬព្រៃរាំងភ្នំ ។
ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ក្រុងពារាណសីនេះ នឹងប្រែឈ្មោះ ជាកេតុមតីរាជធានីវិញ ជារាជធានីស្តុកស្តម្ភ ធំទូលាយ មានជនក៏ច្រើន មានមនុស្សកុះករ និងមានភិក្ខាហារ ដ៏សម្បូណ៍ ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ក្នុងជម្ពូទ្វីបនេះ នឹងមាននគរ ៨ ម៉ឺន ៤ ពាន់ មានកេតុមតីរាជធានីឯង ជាប្រធាន ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានព្រះរាជា (១ព្រះអង្គ) ព្រះនាម សង្ខៈ ទ្រង់កើតឡើង ក្នុងកេតុមតីរាធានី ជាស្តេចចក្រពត្តិ ទ្រង់ជា ធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត ជាស្តេចឈ្នះសង្រ្គាម ទ្រង់មានជនបទដល់នូវថិរភាព ទ្រង់បរិបូណ៌ ដោយរ័តន៍ ៧ ប្រការ ។ ឯរ័តន៍ទាំង ៧ ប្រការរបស់ព្រះបាទសង្ខៈនោះ គឺ ចក្ករ័តន៍ ១ ហត្ថិរ័តន៍ ១ អស្សរ័តន៍ ១ មណិរ័តន៍ ១ ឥត្ថីរ័តន៍ ១ គហបតិរ័តន៍ ១ រាប់បរិនាយករ័តន៍ ១ ផង ជាគម្រប់ ៧ ។
ឯព្រះបាទសង្ខៈនោះ នឹងមានព្រះរាជបុត្រ ច្រើនជាងពាន់ សុទ្ធសឹងក្លៀវក្លា អង់អាច សង្កត់សង្កិននូវពួកសេនារបស់ស្តេចដទៃបាន ។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រង នូវផែនដី ដែលមានសាគរជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាវុធទេ ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ព្រះមានព្រះភាគ ទ្រង់ព្រះនាមមេត្តេយ្យៈ នឹងកើតឡើងក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជានិងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ ដូចជាតថាគត ដែលឆ្ងាយចាកកិសេស ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះខ្លួនឯង
បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយ
សីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរសដែលគួរទូន្មាន ជាសាស្តានៃ ទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់នូវចតុរារិយសច្ច មានដំណើរទៅ កាន់ត្រៃភព ខ្ជាក់ចោលហើយ ដែលកើតឡើងក្នុងលោក ក្នុងកាលឥឡូវ នេះដែរ ។
ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់ដឹង បាន ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វនចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រម ទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ដូចតថាគត ដែលបានត្រាស់ដឹងហើយ ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វន ចំពោះខ្លួនឯង ហើយញុំាងលោកនេះព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេសឲ្យត្រាស់ដឹងផង ក្នុងកាលឥឡូវនេះដែរ ។
ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងទ្រង់សម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ទាំងទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំង អត្ថ និងព្យព្ជានៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ដូចតថាគតដែលសម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថនិងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក្នុងកាលឥឡូវ នេះដែរ ។
ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងគ្រប់គ្រងនូវភិក្ខុសង្ឃ ច្រើនពាន់ ដូចតថាគតដែលគ្រប់គ្រងនូវភិក្ខុសង្ឃច្រើនរយ ក្នុងកាលឥឡូវ នេះដែរ ។ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទសង្ខៈ ទ្រង់ត្រាស់ បង្គាប់ឲ្យលើកប្រាសាទ ដែលព្រះបាទមហាបនាទៈឲ្យកសាង ហើយទ្រង់ ប្រថាប់នៅ (ក្នុងប្រាសាទនោះ) ទ្រង់លះបង់ (ប្រាសាទនោះ) ឲ្យជាទាន ដល់ពួកសមណព្រាហ្មណ៍ កបណៈ (មនុស្សកំព្រា) អទ្ធិកៈ (អ្នកដំណើរ) វណិព្វកៈ (អ្នកនិយាយសរសើរហើយសូម) និងពួកយាចក (ស្មូម) រួចទ្រង់ ដាក់ព្រះកេសានិងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវព័ស្រ្ត ចេញចាក រាជាគារស្ថាន ចូលទៅកាន់ផ្នួស ក្នុងសម្នាក់នៃព្រះមេត្តេយ្យៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ។
កាលព្រះបាទសង្ខៈនោះ ទ្រង់ព្រះផ្នួសយ៉ាងនេះ ហើយ ទ្រង់គេចចេញទៅតែមួយព្រះអង្គឯង ឥតមានសេចក្តីប្រមាទឡើយ មានសេចក្តីព្យាយាម ជាគ្រឿងដុតនូវកិលេស មានព្រះហឫទ័យបែរ ឆ្ពោះ ទៅរកព្រះនិញ្វន ពួកកុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងភាពជា បុគ្គលមិនមានផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ពុំយូរ ប៉ន្មាន ក៏ព្រះសង្ខត្ថេរ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចារ្យ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ក៏សម្រាក សម្រាន្តនៅដោយឥរិយាបថទាំង ៤ ។
(សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ ចក្កវត្តិសូត្រ បិដកលេខ ១៨ ទំព័រ ១៥២-១៥៦)
ដោយ៥០០០ឆ្នាំ
images/articles/3112/_______________.jpg
ចូឡសុញ្ញតសូត្រ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ ក្នុងសម័យនោះ ព្រះអានន្ទដ៏មានអាយុ បានធ្វើវត្តចំពោះព្រះដ៏មានព្រះភាគហើយ ចូលទៅកាន់ទីសម្នាក់របស់លោកពេលថ្ងៃ កំណត់ពេលវេលា គង់អង្គុយចម្រើនសុញ្ញតា ចូលកាន់ផលសមាបត្តិ មានព្រះនិព្វានជាអារម្មណ៍ រួចហើយចេញចាកតាមពេលវេលាដែលបានកំណត់ ។
លំដាប់នោះ សង្ខាររបស់លោកប្រាកដដោយភាពជារបស់សូន្យទទេ លោកប្រាថ្នាស្ដាប់សុញ្ញតាកថា បានចូលគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ក្រាបទូលព្រះអង្គដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សម័យមួយ ព្រះដ៏មាន-ព្រះភាគ គង់ប្រថាប់នៅក្នុងនគរតូចមួយ ជានិគមរបស់ពួកសក្យ ក្នុងសក្កជនបទ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ក្នុងទីចំពោះព្រះភក្ត្រ បានរៀនក្នុងទីចំពោះព្រះភក្ត្រ នៃព្រះដ៏មានព្រះភាគក្នុងទីនោះថា ម្នាលអានន្ទ ឥឡូវនេះ តថាគតនៅច្រើនទៅដោយ សេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនោះ ឈ្មោះថាខ្ញុំព្រះអង្គបានស្ដាប់ដោយប្រពៃ បានរៀនដោយប្រពៃ បានធ្វើទុកក្នុងចិត្តដោយប្រពៃ បានចងចាំដោយប្រពៃហើយឬ ។
ព្រះដ៏មានព្រះភាគទ្រង់ជ្រាបថា ព្រះអានន្ទមានបំណងនឹងស្ដាប់នូវសុញ្ញតាកថា ក្នុងសេចក្ដីនេះ បុគ្គលខ្លះអាចនឹងស្ដាប់ តែមិនអាចនឹងរៀនបាន បុគ្គលខ្លះទៀត អាចនឹងស្ដាប់ទាំងអាចនឹងរៀនបាន តែមិនអាចនឹងសម្ដែងបានឡើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវសុញ្ញតាកថានេះ ដល់ព្រះអានន្ទដ៏មានអាយុ ដោយចាប់ផ្ដើមថា អើអានន្ទ ពាក្យនោះ ឈ្មោះថា អ្នកបានស្ដាប់ដោយប្រពៃ រៀនដោយប្រពៃ ធ្វើទុកក្នុងចិត្តដោយប្រពៃ ចងចាំដោយប្រពៃហើយ ។ ម្នាលអានន្ទ កាលពីដើមក្ដី ឥឡូវនេះក្ដី តថាគតធ្លាប់នៅច្រើន ទៅដោយសេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។
ជាបន្ត ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងព្រះសូត្រដែលមានអត្ថជាសុញ្ញតៈនេះ ឱ្យព្រះអានន្ទដ៏មានអាយុមានសេចក្ដីត្រេកអររីករាយ ។
ជំនួយសតិ២៣
ដោយ៥០០០ឆ្នាំ
images/articles/3113/___________________________.jpg
មហាសុញ្ញតសូត្រ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនានិគ្រោធារាម ជិតក្រុងកបិលវត្ថុ ។ ក្នុងសម័យនោះ ភិក្ខុទាំងឡាយ មានព្រះអានន្ទ-ដ៏មានអាយុជាដើម កំពុងតែធ្វើនូវចីវរ ក្នុងវិហាររបស់ឃដាយសក្កៈ ជិតនិគ្រោធារាមនោះឯង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ភិក្ខុដែលត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗក្នុងសេចក្ដីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងមានគ្នីគ្នា រីករាយនឹងគ្នីគ្នា មិនល្អឡើយ ។
ចំពោះភិក្ខុដែលត្រេកអរនឹងពួក នឹងគ្នីគ្នាយ៉ាងនេះ ព្រះអង្គទ្រង់ត្រាស់ថា បានមិនបាច់ប្រាថ្នា បានមិនលំបាក បានដោយស្រួល នូវនេក្ខម្មសុខ វិវេកសុខ ឧបសមសុខ សម្ពោធិសុខ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ។ ម្យ៉ាងទៀត ការដែលត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នាដូច្នេះ ហើយបានដោយមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយស្រួលនូវចេតោវិមុត្តិ តាមកាល តាមសម័យ គឺរូបជ្ឈាន៤ អរូបជ្ឈាន៤ ជាទីត្រេកអរក្ដី បានដោយស្រួលនូវ ចេតោវិមុត្តិ មិនតាមកាល មិនតាមសម័យ គឺលោកុត្តរមគ្គផល
ដែលមិនកម្រើកក្ដី ពាក្យនេះក៏មិនសមហេតុដែរ ។
ជាបន្ត ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីរូបដែលបុគ្គលត្រេកអរក្រៃលែងហើយ មិននាំឱ្យកើតទុក្ខសោក នៅពេលរូបនោះប្រែប្រួលទៅជាប្រការដទៃ គឺមិនមានឡើយ សូម្បីតែរូបមួយ ។
ព្រះអង្គត្រាស់សម្ដែង អំពីសុញ្ញតផលសមាបត្តិរបស់ព្រះអង្គ ទាំងដាស់តឿនឱ្យភិក្ខុទាំងឡាយ ធ្វើទុកក្នុងចិត្តនូវសុញ្ញតផល-សមាបត្តិក្នុងខ្លួនផងដែរ ។ ព្រះអង្គសម្ដែងអំពីកាមគុណ៥ សម្ដែងអំពីឧបាទានក្ខន្ធ៥ កថាវត្ថុ១០ ឧបទ្រពអាចារ្យ ឧបទ្រពកូនសិស្ស និងឧបទ្រពព្រហ្មចារ្យ ។
ជាចុងក្រោយនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ គួររាប់អានតថាគត ដោយសេចក្ដីប្រតិបត្តិជាមិត្ត កុំរាប់អានតថាគតដោយសេចក្ដីប្រតិបត្តិជាសត្រូវឡើយ ការប្រតិបត្តិជាមិត្តនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់អ្នកទាំងឡាយ អស់កាលជាអង្វែង។...ម្នាលអានន្ទ តថាគតបន្សាត់បង់ បំផ្លាញបង់នូវទោសចេញហើយ ប្រៀនប្រដៅថែមទៀត ដោយគិតថា នឹងឱ្យអ្នកទាំងឡាយ មានសារៈគឺមគ្គផលតាំងនៅក្នុងសន្ដាន ។
ជំនួយសតិ២៣
ដោយ៥០០០ឆ្នាំ
images/articles/3115/20______ook.jpg
សេចក្តីពិតរបស់ធម្មជាតិ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
អរិយសច្ចៈគឺៈ
១- សេចក្តីទុក្ខ មានពិត
២- សេចក្តីទុក្ខ កើតមកពីតណ្ហា
៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់
៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។
ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច៤នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។ តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ
១- អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ
២- អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ
៣- អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ
៤- អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។
១- ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។
២- ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។
៣- ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។
៤- ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។
វិសុទ្ធិមគ្គ
ដោយ៥០០០ឆ្នាំ
images/articles/3137/202____________ook.jpg
វីរិយាធិដ្ឋាន (ការតាំងចិត្តអធិដ្ឋាននូវសេចក្ដីព្យាយាម)
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ម្នាលភិក្ខុទាំងឡាយ តថាគតផ្គងទុកនូវសេចកី្តព្យាយាម មិនរួញរាថា
១,២,៣-‘កាមំ តចោ ច ន្ហារុ ច អដ្ឋិ ច អវសិស្សតុ, ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ
៤-សរីរេ ឧបសុស្សតុ មំសលោហិតំ, សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ
-យំ តំ បុរិសថាមេន បុរិសវីរិយេន បុរិសបរក្កមេន បត្តព្ពំ ន តំ អបាបុណិត្វា វីរិយស្ស សណ្ឋានំ ភវិស្សតី’តិ គុណវិសេសណាដែលបុគ្គលគួរបានដល់ ដោយកម្លាំងរបស់បុរស, ដោយព្យាយាមរបស់បុរស, ដោយសេចកី្តប្រឹងប្រែង របស់បុរស, (បើ) មិនទាន់បានដល់ នូវគុណវិសេសនោះទេ នឹងមិនបញ្ឈប់នូវសេចកី្តព្យាយាមទៅវិញឡើយ។
តស្ស មយ្ហំ, ភិក្ខវេ, អប្បមាទាធិគតា សម្ពោធិ, អប្បមាទាធិគតោ អនុត្តរោ យោគក្ខេមោ ម្នាលភិក្ខុទាំងឡាយ ពោធិញ្ញាណនៃតថាគត បានសម្រេចហើយដោយសេចកី្តមិនប្រមាទ ធម៌ជាគ្រឿងក្សេមចាកយោគៈដ៏ប្រសើរ ក៏តថាគតបានសម្រេច ដោយសេចកី្តមិនប្រមាទដែរ ។
(សុត្តន្តបិដក » អង្គុត្តរនិកាយ » ទុកនិបាតបាឡិ » កម្មករណវគ្គ ឧបញ្ញាតសូត្រ) «ក្នុងពេលនេះ រាងកាយរបស់យើងមានសេចក្ដីឈឺចាប់ ព្រោះមានរបួសស្លាកស្នាម ក៏ពិតមែនហើយ តែយើងមិនបណ្ដែតបណ្ដោយឲ្យចិត្តកម្រើកញាប់ញ័រទេ ព្រោះយើងដឹងថា អ្នកដែលទន់ខ្សោយ គ្មានខន្តី មិនចេះអត់ធន់ មុខជានឹងធ្លាក់ទៅរងទុក្ខក្នុងនរកពុំខាន, តើអ្នកណានឹងចង់ធ្លាក់ចុះទៅរងទុក្ខវេទនាក្នុងនរកដែលឥតមានទីបំផុតនុ៎ះ? មួយវិញទៀត បើយើងបានបំពេញមេត្តាចិត្តចំពោះសត្វលោកបរិបូណ៌ហើយ, យើងត្រូវរួសរាន់ ឲ្យឆាប់បានដល់សម្មាសម្ពោធិញ្ញាណកុំបង្អង់, យើងនឹងបានស្រោចស្រង់ចម្លងសត្វ ដែលប្រកបដោយទុក្ខលំបាកយ៉ាងនេះ យកទៅដាក់ដល់ឋានបរមសុខគឺព្រះនិព្វានដូចបំណង» ។
«នែចិត្ត ! ហេតុអ្វីក៏ឯងញាប់ញ័ររន្ធត់ ? ចូរឯងមានខន្តីប្រឹងអត់សង្កត់ចំពោះការឈឺចាប់យ៉ាងតិចតួចស្ដួចស្ដើងនេះឲ្យបាន ! សត្វលោកទាំងអស់សុទ្ធសឹងតែជាអ្នកព្យាធិទុក្ខ មានចំនួនរាប់រយពាន់និន្ទាយាយីជានិច្ច, ចូរឯងសម្លឹងមើលចុះ ! សត្វទាំងនោះមិនមានទីពឹង ពំនាក់ពាក់អាស្រ័យទេ សុទ្ធសឹងតែរស់នៅក្នុងអំណាចនៃតណ្ហាទាំងអស់ ។ ឱអាត្មាអញអើយ ! មានតែឯងនេះហើយតើ ដែលត្រូវជួយស្រោចស្រង់ចម្លងសត្វទាំងអស់នោះ, បើឯងបណ្ដែតបណ្ដោយខ្លួនឲ្យលុះក្នុងអំណាចនៃការឈឺចាប់បន្តិចបន្តួចយ៉ាងនេះ, តើឯងមិនអៀនខ្មាសទេឬ?»
(សិពិរាជវចន)
« បណ្ដាពពួកត្រីតូច ៗ ច្រើនមីរដេដាស, ត្រីដែលអាចធាត់ធំឡើងបាននោះ, មានតិចពេកណាស់ យ៉ាងណាមិញ, មួយវិញទៀត, បណ្ដាផ្លែស្វាយទាំងឡាយ ផ្លែដែលជាប់នៅមិនជ្រុះ លុះដល់ពេញចំណាស់បាននោះ កម្រមានណាស់ យ៉ាងណាមិញ ចំណែកខាងការបានសម្រេចរបស់ព្រះពោធិសត្វទាំងឡាយក៏យ៉ាងនោះដែរ ។ អ្នកដែលតាំងផ្ដើមសេចក្ដីប្រាថ្នាជាពោធិសត្វនោះ មានចំនួនច្រើនពិតមែនហើយ ប៉ុន្តែកម្រមានអ្នកណាបានដល់ទីបំផុតណាស់, ត្រាតែអ្នកដែលមានព្យាយាមមិនដាក់ធុរៈចុះ ខំប្រឹងប្រព្រឹត្តទុក្ករចរិយាយ៉ាងម៉ឺងម៉ាត់ ឥតរួញរាថយក្រោយវិញនោះ ទើបសន្មតថាជាព្រះពោធិសត្វក្នុងអនាគតកាលបាន ។ ហេតុនោះ អ្នកដែលត្រូវការចង់ឲ្យបានដល់ភាពជាព្រះពោធិសត្វពិត ៗ ត្រូវបញ្ចេញទឹកចិត្តខ្ជាប់ខ្ជួនមាំមួនឥតរួញរារំភើបញាប់ញ័រឃ្លេងឃ្លោង បង្ហាញដល់អ្នកដទៃឲ្យឃើញផង » ។
(ឥន្ទ្រាវចន)
ដោយសន្តិទេវ
ដោយ៥០០០ឆ្នាំ
images/articles/3118/20______ok.jpg
ឆវិសោធនសូត្រ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាមហាវិហារ-ព្រះជេតពន ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយ អំពីភិក្ខុក្នុងសាសនានេះព្យាករព្រះអរហត្តផល ដោយពាក្យថា ខីណា ជាតិ ( ខ្ញុំដឹងច្បាស់ថា ) ជាតិអស់ហើយ វុសិតំ ព្រហ្មចរិយំ ព្រហ្មចរិយ ខ្ញុំបានប្រព្រឹត្តហើយ ដូច្នេះជាដើម ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវត្រេកអរ មិនត្រូវហាមឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ ។ នៅក្នុងព្រះសូត្រ ព្រះអង្គទ្រង់លើកយកពួកធម៌ ៦ មកជាបញ្ហាសាកសួរ ដើម្បីរកភាពបរិសុទ្ធហ្មត់ចត់ប្រាកដប្រជា ទើបព្រះសូត្រមានឈ្មោះថា ឆវិសោធនសូត្រ ។
ពួកធម៌ ៦
១-វោហារ ៤ គឺ ទិដ្ឋេ សុតេ មុតេ វិញ្ញាតេ ។
២-ឧបាទានក្ខន្ធ ៥ មានរូបូបាទានក្ខន្ធជាដើម ។
៣-ធាតុ ៦ មានបឋវីធាតុជាដើម ។
៤-អាយតនៈខាងក្នុង និងខាងក្រៅ ៦ ។
ចំពោះពួកធម៌ ៤ ពួកនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុដឹងដូចម្ដេច ឃើញដូចម្ដេច ទើបចិត្តផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំក្នុងពួកធម៌នេះ ។
៥-កាយដែលប្រកបដោយវិញ្ញាណ ។
៦-និមិត្តទាំងអស់ជាខាងក្រៅ ។
ចំពោះពួកធម៌ពីរពួកខាងក្រោយនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុ ដឹងដូចម្ដេច ឃើញដូចម្ដេច បានជាដកនូវអហង្ការមមង្ការមានានុស័យក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ជាខាងក្រៅនេះផង ។
នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹងភាសិតរបស់ភិក្ខុនោះថា សាធុ ។ លុះភិក្ខុត្រេកអរ អនុមោទនានឹងភាសិតរបស់ភិក្ខុនោះថា សាធុ ហើយ ត្រូវនិយាយថា ម្នាលអាវុសោ យើងពេញជាមានលាភ ម្នាលអាវុសោ អត្តភាពជាមនុស្សយើងបានល្អហើយ ដោយយើងបានឃើញលោកដ៏មានអាយុ ជាអ្នកប្រព្រឹត្តធម៌ល្អប្រាកដដូច្នោះ ។ សូមអនុមោទនា !
សិក្សាព្រះសូត្រភាគ១៥
ដោយ៥០០០ឆ្នាំ
images/articles/3147/m-original-art-for-sale.jpg
គាថានៃព្រះថេរៈ ១២ អង្គ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ភិក្ខុទៅកាន់ទីស្មសាន បានឃើញសាកសពស្ត្រីដែលគេលះបង់ចោលក្នុងព្រៃស្មសាន ត្រូវពួកដង្កូវរុកជញ្ជែងស៊ីធ្លុះធ្លាយ។ ពួកជនខ្លះដែលឃើញសាកសពស្លាប់ដ៏លាមកក៏ខ្ពើមរអើម តែកាមរាគៈកើតឡើងប្រាកដ (ក្នុងសាកសពនោះ) ដូចជាបុគ្គលខ្វាក់ អសុចិហូរហៀរ (តាមទ្វារទាំង៩)។ តែអាត្មាអញចៀសចេញអំពីទីនោះ ថយជាងមួយចំអិនបាយ ជាអ្នកមានស្មារតីដឹងខ្លួន ចូលទៅកាន់ទីសមគួរ។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ក៏កើតឡើងដល់អាត្មាអញ ទោសក៏កើតប្រាកដ (ដល់អាត្មាអញ) សេចក្ដីនឿយណាយ ក៏តាំងនៅព្រម (ក្នុងហ្ឫទ័យនៃអាត្មាអញ) លំដាប់នោះ ចិត្តរបស់អាត្មាអញក៏រួចស្រឡះ (ចាកកិលេស) អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អាត្មាអញបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ អាត្មាអញ ក៏បានធ្វើហើយ។ — រាជទត្តត្ថេរ។
បុរសអ្នកប្រាថ្នានូវកិច្ច ប្រកបខ្លួនក្នុងអំពើដែលមិនគួរប្រកប ប្រសិនបើត្រាច់ទៅ មិនគប្បីបាន (នូវប្រយោជន៍នោះទេ) នោះឯង ជាលក្ខណៈនៃចំណែកខាងអាក្រក់។ការដែលរស់នៅដោយលំបាក អាត្មាអញបានដកចោលហើយ បើបុគ្គលណា លះបង់ធម៌យ៉ាងឯក គឺអប្បមាទ បុគ្គលនោះ ទុកដូចជាមនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះបង់នូវឥន្ទ្រិយទាំងអស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូចជាមនុស្សខ្វាក់ ព្រោះមិនឃើញនូវរបស់ដែលស្មើគ្នា និងមិនស្មើគ្នា។ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះតែអំពើនោះ មិនធ្វើនូវអំពើណា មិនត្រូវនិយាយចំពោះអំពើនោះទេ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងនូវបុគ្គលអ្នកមិនធ្វើ បានតែនិយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមានក្លិនក្រអូបយ៉ាងណាវាចាជាសុភាសិត រមែងឥតផល ដល់បុគ្គលអ្នកមិនធ្វើតាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ ប្រកបដោយក្លិនក្រអូប យ៉ាងណា វាចាជាសុភាសិត រមែងមានផលដល់បុគ្គលអ្នកធ្វើតាម ក៏យ៉ាងនោះដែរ។ — សុភូតត្ថេរ។
ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃដ៏ពីរោះ កុដិអាត្មាប្រក់ស្រួលហើយ ឥតមានខ្យល់ចេញចូលបានទេ អាត្មាមានចិត្តស្ងប់រម្ងាប់ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃដ៏ពីរោះ កុដិអាត្មាប្រក់ស្រួលហើយ ឥតមានខ្យល់ចេញចូលបានទេ អាត្មាមានចិត្តស្ងប់រម្ងាប់ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។បេ។ អាត្មាជាអ្នកប្រាសចាករាគៈ នៅក្នុងកុដិនោះ។បេ។ អាត្មាជាអ្នកប្រាសចាកទោសៈ នៅក្នុងកុដិនោះ។បេ។ អាត្មាជាអ្នកប្រាសចាកមោហៈ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។ — គិរិមានន្ទត្ថេរ។
បណ្ដាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍ប្រាថ្នាចំពោះធម៌ណា អនុគ្រោះខ្ញុំ អ្នកប្រាថ្នាព្រះនិព្វានឈ្មោះអមតៈ សោឡសកិច្ចដែលគួរធ្វើ ខ្ញុំក៏បានធ្វើហើយ។ មគ្គធម៌ ជាធម៌មិនមានអន្ដរាយ ខ្ញុំបានដល់ដោយលំដាប់ហើយ បានធ្វើឲ្យជាក់ច្បាស់ហើយដោយខ្លួនឯង ខ្ញុំមានញាណដ៏បរិសុទ្ធឥតសង្ស័យ បានធ្វើឲ្យជាក់ច្បាស់ក្នុងសំណាក់នៃលោក។ ខ្ញុំដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ ខ្ញុំជាអ្នកមិនប្រមាទ បានស្ដាប់ បានរៀនល្អនូវសិក្ខាក្នុងពាក្យប្រៀនប្រដៅរបស់លោក អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវភពថ្មីមិនមានទេ។ លោកប្រៀនប្រដៅខ្ញុំដោយវ័តដ៏ប្រសើរ ជាអ្នកអនុគ្រោះ ទំនុកបម្រុង (នូវខ្ញុំ) ឱវាទរបស់លោកមិនឥតអំពើឡើយ ខ្ញុំជាសិស្សបានរៀនសូត្រហើយ។ — សុមនត្ថេរ។
មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញនូវជន្លួន (ឱវាទ) ដល់អាត្មាអញអាត្មាអញដែលមាតាប្រៀនប្រដៅបានស្ដាប់ពាក្យរបស់លោកហើយ ជាអ្នកមានព្យាយាមមុតមាំហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានដល់នូវសម្ពោធិដ៏ឧត្ដម។ អាត្មាអញជាអរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញព្រះនិព្វានឈ្មោះអមតៈ អាត្មាអញឈ្នះសេនានៃមារ ជាអ្នកមិនមានអាសវៈ។ អាសវៈទាំងឡាយណារបស់អាត្មាអញ ខាងក្នុងក្ដី ខាងក្រៅក្ដី អាសវៈទាំងអស់នោះ អាត្មាអញកាត់ផ្ដាច់ហើយ ឥតមានសេសសល់ ទាំងមិនកើតទៀតទេ។ បងស្រីមានសេចក្ដីក្លៀវក្លា បានពោលនូវសេចក្ដីនេះ នាងទំនងជាមិនមានសេចក្ដីស្រឡាញ់ចំពោះអាត្មាដោយពិត ព្រៃ (មានអវិជ្ជាជាដើម) មិនមាន (ក្នុងសន្ដានរបស់នាង) ទេ។ សេចក្ដីទុក្ខ មានទីបំផុតជុំវិញ អាត្មាបានធ្វើហើយ រាងកាយនេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈមិនមាន ឥឡូវនេះ ភពថ្មីមិនមានទេ។ — វឌ្ឍត្ថេរ។
អាត្មាអញបានស្ដាប់ធម៌របស់ព្រះពុទ្ធណា ហើយវៀរបង់មិច្ឆាទិដ្ឋិ ព្រះពុទ្ធនោះ យាងមកហើយកាន់ស្ទឹងនេរញ្ជរា ដើម្បីប្រយោជន៍ដល់អញមែនពិត។ អាត្មាអញ បានបូជាយ័ញ្ញទាំងឡាយខ្ពស់ និងទាប បានបូជាភ្លើង កាលនៅជាបុថុជ្ជន ងងឹតងងល់ សំគាល់ថា ការបូជានេះឯងជាសេចក្ដីបរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដីស្ទាបអង្អែល (ខុស) ឲ្យដល់នូវសេចក្ដីវង្វេង ងងឹតមិនដឹង សំគាល់ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវបរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញបានលះបង់ហើយ ភពទាំងពួង អាត្មាអញបានទំលុះទំលាយហើយ អាត្មាអញបូជាភ្លើង គឺព្រះសម្មាសម្ពុទ្ធ ជាទក្ខិណេយ្យបុគ្គល ថ្វាយបង្គំនូវព្រះតថាគត។ មោហៈទាំងពួង អាត្មាអញបានលះបង់ហើយ ភវតណ្ហា អាត្មាអញបានទំលុះទំលាយចេញហើយ ជាតិសង្សារអស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀតនៃអាត្មាអញមិនមានទេ។ — នទីកស្សបត្ថេរ។
អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាលមហោស្រពឈ្មោះគយផគ្គុ បាបណា ដែលអាត្មាអញធ្វើហើយ ក្នុងជាតិទាំងឡាយដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញបណ្ដែតចោលនូវបាបនោះ ក្នុងកំពង់ឈ្មោះគយានេះ ទិដ្ឋិយ៉ាងនេះ មានហើយក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចាជាសុភាសិត ជាបទប្រកបដោយធម៌ និងអត្ថ ហើយពិចារណានូវសេចក្ដីតាមគួរដល់ការពិត ដោយឧបាយនៃប្រាជ្ញា។ អាត្មាអញ មានបាបទាំងពួងលាងចេញហើយ មិនមានមន្ទិល មានកិលេសលាងចេញហើយ ជាអ្នកស្អាតបរិសុទ្ធ ជាពុទ្ធទាយាទ (អ្នកគួរទទួលនូវមត៌កនៃព្រះពុទ្ធ) ជាកូនកើតអំពីព្រះឧរៈនៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែនៃមគ្គ ប្រកបដោយអង្គ ៨ ហើយ បណ្ដែតចោលនូវបាបទាំងពួង ដល់នូវវិជ្ជា ៣ ហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញ បានធ្វើហើយ។ — គយាកស្សបត្ថេរ។
(ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគដែលកើតអំពីខ្យល់គ្របសង្កត់ហើយ នៅក្នុងព្រៃធំ មានគោចរលះបង់ហើយ (ក្រចតុប្បច្ច័យ) ជាទីសៅហ្មងតើនឹងធ្វើដូចម្ដេច។(ព្រះវក្កលិត្ថេរ ក្រាបបង្គំទូលថា) ខ្ញុំព្រះអង្គ ផ្សាយចិត្តទៅកាន់កាយទាំងមូល ដោយសុខៈ ដែលកើតអំពីបីតិដ៏លើសលុប អត់ទ្រាំនូវបច្ច័យដ៏សៅហ្មងនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គចំរើនសតិប្បដ្ឋានទាំងឡាយផង សម្មប្បធានផង ឥទ្ធិបាទផង ឥន្ទ្រិយផង ពលៈផង ចំរើនពោជ្ឈង្គផង អដ្ឋង្គិកមគ្គផង នៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គឃើញ (នូវសព្រហ្មចារីបុគ្គលទាំងឡាយ) អ្នកមានព្យាយាមតឹងតែងហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានព្យាយាមប្រឹងប្រែងដ៏មាំអស់កាលជានិច្ច មានសេចក្ដីព្រមព្រៀងគ្នា ប្រកបដោយភាពជាសមណៈនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គនឹករឿយ ៗ នូវព្រះសម្ពុទ្ធ ព្រះអង្គមានខ្លួនទូន្មានបានហើយ មានព្រះទ័យតាំងមាំហើយ មិនខ្ជិលច្រអូសអស់យប់ និងថ្ងៃ នៅក្នុងព្រៃធំ។ — វក្កលិត្ថេរ។
ម្នាលចិត្ត អញនឹងហាមឃាត់ឯង ដូចជាគេបង្ខាំងដំរីទុកក្នុងក្រោល មានទ្វារប្រកបដោយរនុក ទាំងមិនបណ្ដោយឯង ដែលជាបណ្ដាញនៃកាមដែលកើតអំពីសរីរៈឲ្យទៅក្នុងបាបធម៌ទេ។ ឯង អញហាមឃាត់ហើយ នឹងទៅណាមិនបានទេ ដូចជាដំរីដែលមិនបាននូវចន្លោះទ្វារ (ដើម្បីចេញ) ម្នាលចិត្តខិលខូច ឯងនឹងប្រព្រឹត្តឈ្លានពាន ត្រេកអរក្នុងបាបធម៌រឿយ ៗ ទៀតមិនបានទេ។ ហ្មដំរី អ្នកមានកំឡាំង ធ្វើដំរីដែលមិនទាន់ពង្រាបទើបចាប់បានថ្មី ជាសត្វមិនប្រាថ្នាឲ្យត្រឡប់វិលបានយ៉ាងណា អញនឹងឲ្យឯងវិលត្រឡប់យ៉ាងនោះដែរ។ នាយសារថីដ៏ប្រសើរ ជាអ្នកឈ្លាសក្នុងការបង្ហាត់សេះដ៏ប្រសើរ បង្ហាត់សេះអាជានេយ្យយ៉ាងណា អញនឹងតាំងនៅក្នុងពលធម៌ ៥ ហើយទូន្មានឯងយ៉ាងនោះដែរ។ អញនឹងចងឯងដោយសតិ អញមានខ្លួនប្រុងប្រយ័ត្នហើយ នឹងទូន្មានឯង ម្នាលចិត្ត ឯង អញសង្កត់សង្កិនក្នុងធុរៈ គឺព្យាយាមកុំទៅឆ្ងាយអំពីទីនេះឡើយ។ — វិជិតសេនត្ថេរ។
បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គង់ជាអ្នកឆ្ងាយអំពីព្រះសទ្ធម្ម ដូចផែនដីឆ្ងាយអំពីមេឃ។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី ក៏គង់សាបសូន្យចាកព្រះសទ្ធម្ម ដូចព្រះចន្ទ្រក្នុងកាឡប័ក្ខ (រនោច)។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី ក៏គង់រីងស្ងួតក្នុងព្រះសទ្ធម្ម ដូចជាត្រីរីងស្ងួតក្នុងទីមានទឹកតិច។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គង់មិនលូតលាស់ក្នុងព្រះសទ្ធម្ម ដូចជាពូជស្អុយមិនដុះក្នុងស្រែ។ លុះតែបុគ្គលណា មានចិត្តគ្រប់គ្រងហើយ ស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំងអាសវៈទាំងពួងឲ្យអស់ទៅ ធ្វើឲ្យជាក់ច្បាស់នូវធម៌ មិនកំរើក (អរហត្តផល) ដល់នូវសេចក្ដីស្ងប់ដ៏ឧត្តម គឺអនុបាទិសេសនិព្វាន ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។ — យសទត្តត្ថេរ។
ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិនមានអាសវៈផង ខ្ញុំបានឃើញព្រះមានព្រះភាគអង្គនោះផង ទាំងបាននៅជាមួយក្នុងកុដិផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើរាត្រីជាច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅក្នុងទីវាល ព្រះសាស្ដាឈ្លាសក្នុងការនៅ បានស្ដេចចូលទៅកាន់កុដិក្នុងពេលនោះ។ ព្រះគោតមទ្រង់ក្រាលសង្ឃាដិ ហើយសម្រេចសីហសេយ្យា ដូចជាសត្វសីហៈ ដែលលះបង់សេចក្ដីភ័យស្ញប់ស្ញែង ដេកក្នុងគុហាថ្មកែវ។ លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃព្រះសម្មាសម្ពុទ្ធ អ្នកពោលពាក្យពីរោះ បានពោលនូវព្រះសទ្ធម្មចំពោះព្រះភក្ដ្រព្រះពុទ្ធដ៏ប្រសើរ។ បានកំណត់ដឹងនូវបញ្ចក្ខន្ធ បានចំរើននូវមគ្គដ៏ប្រសើរ ហើយដល់នូវទីស្ងប់ដ៏ឧត្តម ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។ — សោណកុដិកណ្ណត្ថេរ។
បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទរបស់គ្រូទាំងឡាយ គប្បីនៅក្នុងឱវាទរបស់គ្រូនោះផង គប្បីញ៉ាំងសេចក្ដីស្រឡាញ់ឲ្យកើតផង បុគ្គលនោះ ឈ្មោះថាជាអ្នកមានភក្ដីផង ឈ្មោះថាជាអ្នកប្រាជ្ញផង ទាំងបុគ្គលនោះ មុខជានឹងមានសេចក្ដីវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ អន្ដរាយទាំងឡាយដ៏ខ្លាំងក្លា កើតឡើងហើយ តែមិនបានគ្របសង្កត់នូវបុគ្គលណា ជាអ្នកពិចារណា បុគ្គលនោះ ឈ្មោះថាជាអ្នកមានកំឡាំងផង ឈ្មោះថាជាអ្នកមានប្រាជ្ញាផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ បុគ្គលណា នឹងធឹងមិនញាប់ញ័រ ជាអ្នកមានបញ្ញាជ្រៅដូចសមុទ្រ ឃើញនូវសេចក្ដីដ៏ល្អិត បុគ្គលនោះ ឈ្មោះថាជាអ្នកដែលកិលេសដឹកនាំមិនបានផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ជាអ្នកចេះដឹងច្រើន ជាអ្នកចងចាំនូវធម៌ ទាំងជាអ្នកប្រព្រឹត្តនូវធម៌ដ៏សមគួរដល់ធម៌ បុគ្គលនោះ ឈ្មោះថាជាអ្នកប្រាកដស្មើដោយគ្រូនោះផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ដឹងនូវសេចក្ដីនៃភាសិតផង លុះដឹងនូវសេចក្តីនៃភាសិតហើយ ធ្វើតាមផង បុគ្គលនោះ ឈ្មោះថាជាអ្នកឆ្លងផុតនូវសេចក្ដីសង្ស័យផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ — កោសិយត្ថេរ។
ឧទ្ទាន
គាថា ៦៥ ក្នុងគាថាទាំងនោះ ព្រះថេរៈ ១២ អង្គ សំដែង គឺ រាជទត្តត្ថេរ ១ សុភូតត្ថេរ ១ គិរិមានន្ទត្ថេរ ១ សុមនត្ថេរ ១ វឌ្ឍត្ថេរ ១ នទីកស្សបត្ថេរ ១ គយាកស្សបត្ថេរ ១ វក្កលិត្ថេរ ១ វិជិតសេនត្ថេរ ១ យសទត្តត្ថេរ ១ សោណកុដិកណ្ណត្ថេរ ១ កោសិយត្ថេរ ១។
ចប់ បញ្ចកនិបាត។
ដោយ៥០០០ឆ្នាំ
images/articles/3148/____________________________________.jpg
ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ខ្ញុំឃើញបាដិហារ្យរបស់ព្រះគោតម ព្រះអង្គមានយសដល់ម្ល៉ោះ ក៏នៅតែមិនក្រាបសំពះ ព្រោះតែសេចក្តីច្រណែន និងសេចក្តីប្រកាន់ឲ្យភាន់ច្រឡំ។ ព្រះសាស្តា ជាសារថីរបស់ជន ទ្រង់ជ្រាបសេចក្តីត្រិះរិះរបស់ខ្ញុំហើយ បានដាស់តឿន លំដាប់នោះ ខ្ញុំមានសេចក្តីសង្វេគ និងសេចក្តីព្រឺរោម ដែលមិនធ្លាប់កើត ៗ ហើយ។ កាលខ្ញុំនៅជាជដិលក្នុងកាលមុន ការសម្រេចលាភសក្ការៈណាតិចតួច គ្រានោះ ខ្ញុំលះបង់នូវការសំរេច គឺលាភសក្ការៈនោះហើយ មកបួសក្នុងសាសនាព្រះជិនស្រី។ កាលពីដើម ខ្ញុំជាអ្នកត្រេកអរដោយការបូជា ធ្វើកាមធាតុជាប្រធាន កាលខាងក្រោយមក ខ្ញុំបានដករាគៈ ទោសៈ និងមោហៈ ចោលហើយ។ ខ្ញុំដឹងខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលពីដើម បានជម្រះទិព្វចក្ខុឲ្យស្អាត ជាអ្នកមានឫទ្ធិ ដឹងចិត្តអ្នកដទៃ ទំាំងបានសម្រេចទិព្វសោត។ មួយទៀត កុលបុត្រចេញចាកផ្ទះ មកបួសក្នុងធម្មវិន័យ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ ខ្ញុំបានដល់ហើយតាមលំដាប់ ទំាំងធ្វើឲ្យអស់សំយោជនធម៌ទាំងពួង។ — ឧរុវេលកស្សបត្ថេរ។
(មារនិយាយថា) ស្រូវគេនំាំទៅទុកដាក់ហើយ ស្រូវគេគរទុកក្នុងលានហើយ ខ្ញុំនៅតែមិនបានដុំបាយ តើខ្ញុំនឹងធ្វើដូចម្តេច។
(ព្រះថេរៈនិយាយថា) អ្នកចូរជ្រះថ្លារព្ញកចំពោះព្រះពុទ្ធមានគុណមិនមានប្រមាណ អ្នកនឹងជាបុគ្គលមានសរីរៈដែលបីតិពាល់ត្រូវ មានចិត្តរីករាយរឿយ ៗ មិនខាន។ ចំពោះធម៌មានគុណមិនមានប្រមាណ។បេ។ ចំពោះសង្ឃមានគុណមិនមានប្រមាណ។បេ។
(មារនិយាយថា) លោកនៅក្នុងទីវាលល្ហល្ហេវផង រាត្រីនេះត្រជាក់ មានសន្សើមធ្លាក់ ចុះផង។ លោកកុំបណ្តោយឲ្យត្រជាក់គ្របសង្កត់ឲ្យលំបាកឡើយ ចូរលោកចូលទៅក្នុងកុដិ ដែលមានទ្វារគន្លឹះជាប់មាំ។
(ព្រះថេរៈតបថា) អាត្មាពាល់ត្រូវអប្បមញ្ញាទាំង ៤ ដល់នូវសេចក្តីសុខដោយសារអប្បមញ្ញាទាំងនោះ មិនញាប់ញ័រ មិនលំបាកដោយត្រជាក់ទេ។ — តេកិច្ឆកានិត្ថេរ។
បុគ្គលដែលមិនមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងសាបសូន្យចាកព្រះសទ្ធម្ម ដូចត្រីក្នុងទីមានទឹកតិច។ បុគ្គលដែលមិនមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងមិនលូតលាស់ក្នុងព្រះសទ្ធម្ម ដូចពូជស្អុយ (ដែលមិនលូតលាស់) ក្នុងស្រែ។ បុគ្គលដែលមិនមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី រមែងឆ្ងាយអំពីព្រះនិព្វាន ក្នុងសាសនានៃព្រះពុទ្ធជាស្តេចហេតុធម៌។ បុគ្គលដែលមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី រមែងមិនសាបសូន្យចាកព្រះសទ្ធម្ម ដូចត្រីនៅក្នុងទីមានទឹកច្រើន។ បុគ្គលដែលមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី ទើបដុះដាលក្នុងព្រះសទ្ធម្ម ដូចពូជដ៏ល្អ (លូតលាស់) ក្នុងស្រែ។ បុគ្គលដែលមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងឋិតនៅក្នុងទីជិតព្រះនិព្វាន ក្នុងសាសនានៃព្រះពុទ្ធជាស្តេចហេតុធម៌។ — មហានាគត្ថេរ។
កុល្លភិក្ខុ ទៅកាន់ព្រៃខ្មោច បានឃើញខ្មោចស្រីដែលគេចោលបោះបង់ក្នុងព្រៃស្មសាន មានដង្កូវកំពុងតែប្រជែងគ្នាស៊ីដេរដាស។
(ព្រះសាស្តាត្រាស់ថា) ម្នាលកុល្លៈ អ្នកចូរមើលសរីរៈដែលក្តៅរោលរាលមិនស្អាត មានក្លិនស្អុយ មានវត្ថុមិនស្អាត ដែលហូរឡើង ហូរចុះ ជាសរីរៈដែលពួកមនុស្សពាល តែងត្រេកអរក្រៃពេក។
(ព្រះកុល្លត្ថេរពោលថា) ខ្ញុំកាន់កពា្ចក់ គឺធម៌ ឆ្លុះមើលកាយនេះ ជារបស់អសារឥតការទាំងខាងក្នុងខាងក្រៅ ព្រោះបានសម្រចដោយញាណទស្សនៈ។ សរីរៈនៃខ្ញុំនេះយ៉ាងណា សរីរៈនៃស្រីនុ៎ះយ៉ាងនោះដែរ សរីរៈស្រីនុ៎ះយ៉ាងណា សរីរៈនៃខ្ញុំនេះ ក៏យ៉ាងនោះដែរ សភាវៈខាងក្រោមយ៉ាងណា សភាវៈខាងលើយ៉ាងនោះ សភាវៈខាងលើយ៉ាងណា សភាវៈខាងក្រោមយ៉ាងនោះដែរ។ វេលាថ្ងៃយ៉ាងណា វេលាយប់យ៉ាងនោះដែរ វេលាយប់យ៉ាងណា វេលាថ្ងៃយ៉ាងនោះដែរ ខាងមុខយ៉ាងណា ខាងក្រោយយ៉ាងនោះដែរ ខាងក្រោយយ៉ាងណា ខាងមុខយ៉ាងនោះដែរ។ សេចក្តីត្រេកអរដោយតុរិយតន្រ្តីប្រកបដោយអង្គ ៥ បា្រកដដូច្នោះ ក៏មិនដូចសេចក្តីត្រេកអររបស់អ្នកមានចិត្តមូលតែមួយ ឃើញច្បាស់នូវធម៌ដោយប្រពៃទេ។ — កុល្លត្ថេរ។
តណ្ហាតែងចំរើនដល់មនុស្ស អ្នកប្រព្រឹត្តប្រមាទជាប្រក្រតី ដូចពួជ្រៃ បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វាកាលប្រាថ្នាផ្លែឈើ ស្ទុះទៅក្នុងព្រៃដូច្នោះ។ តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្តីសោក តែងចំរើនដល់បុគ្គលនោះ ដូចស្បូវរណ្តាសដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រំហើយ តែងចំរើនឡើងដូច្នោះ។ ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមកក្នុងលោក ដែលឆ្លងដោយកម្រនុ៎ះបាន សេចក្តីសោក តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹក ធ្លាក់ចុះចាកស្លឹកឈូក។ ហេតុនោះ បានជាតថាគតប្រាប់ដល់អ្នកទាំងឡាយ អ្នកទំាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំក្នុងទីនេះ សេចក្តីចំរើន ចូរមានដល់អ្នកទំាំងឡាយទាំងប៉ុណ្ណោះរូបចុះ អ្នកទំាំងឡាយ ចូររំលើងឫសនៃតណ្ហាចោលចេញ ដូចបុគ្គលដែលត្រូវការដោយស្បូវភ្លាំង ជីកស្បូវរណា្តសចោលចេញ មារកុំរុករានអ្នកទំាំងឡាយរឿយ ៗ ដូចខ្សែទឹកកាច់បំបាក់ដើមបបុសដូច្នោះឡើយ។ អ្នកទំាំងឡាយ ចូរធ្វើតាមនូវពុទ្ធវចនៈ កុំឲ្យខណៈកន្លងនូវអ្នកទាំងឡាយបាន ព្រោះថា បុគ្គលទំាំងឡាយ ដែលខណៈកន្លងហើយ តែងសោកសៅពេញបន្ទុកក្នុងនរក។ សេចក្តីប្រមាទទុកជាធូលី ធូលីកើតឡើង ព្រោះសេចក្តីប្រមាទ (ព្រោះហេតុនោះ) បុគ្គលគួរតែដកនូវសរ គឺសេចក្តីប្រមាទរបស់ខ្លួនចេញ ដោយសេចក្តីមិនប្រមាទដោយវិជ្ជា។ — មាលុង្ឃបុត្តត្ថេរ។
ចាប់ដើមតំាងពីខ្ញុំបួសមក ២៥ ឆ្នំា មិនដែលបានសេចក្តីស្ងប់ចិត្តអស់កាលសូម្បីត្រឹមតែ ១ ផ្ទាត់ម្រាមដៃសោះ។ ខ្ញុំត្រូវកាមរាគគ្របសង្កត់ មិនបាននូវឯកគ្គតាចិត្ត ផ្គងដៃកន្ទក់កន្ទេញ ហើយចេញពីលំនៅទៅ។ អាត្មាអញ (នឹងទម្លាក់ខ្លួនអំពីដើមឈើ) ឬនឹងយកកាំបិតមក (ចាក់សម្លាប់) ប្រយោជន៍អ្វី ដោយការរស់នៅរបស់អញ មនុស្សប្រហែលយ៉ាងអញ មិនសមបើធ្វើមរណកាលដោយការលាសិក្ខាទេ។ គ្រានោះ ខ្ញុំយកកំាបិតកោរ ចូលទៅអង្គុយលើគ្រែ ផ្ទាប់កាំបិតកោរ (ត្រង់បំពង់ក) ដើម្បីអារសរសៃបំពង់ក របស់ខ្លួន។ លំដាប់នោះ ខ្ញុំមានការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ទោសកើតឡើងប្រាកដ សេចក្តីនឿយណាយ ក៏តំាងឡើងព្រម។ តពីនោះមក ចិត្តខ្ញុំក៏ផុតស្រឡះ អ្នកចូរឃើញធម៌ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើស្រេចហើយ។ — សប្បទាសត្ថេរ។
(ព្រះសាស្តា ត្រាស់ថា) ម្នាលកាតិយាន ចូរអ្នកក្រោកអង្គុយឡើង កុំដេកច្រើនពេក ចូរភ្ញាក់រលឹកឡើង មច្ចុរាជជាមារ ចូរកុំឈ្នះអ្នកជាបុគ្គលខ្ជិលច្រអូស ដូចជានាយនេសាទ ប្រហារសត្វដោយញញួរ។ ជាតិ និងជរា តែងប្រព្រឹត្តកន្លងអ្នក ដូចជាកំឡាំងមហាសមុទ្រ អ្នកនោះ ចូរធ្វើនូវទីពឹងដ៏ល្អដល់ខ្លួន ព្រោះថា គ្រឿងការពារដទៃរបស់អ្នកក្នុងលោកនេះ មិនមានទេ។ ដ្បិតព្រះសាស្តា ទ្រង់ចង្អុលប្រាប់អរិយមគ្គនុ៎ះ ថាជាផ្លូវកន្លងចាកគ្រឿងជាប់ ចាកភ័យ គឺជាតិ និងជរា ចូរអ្នកកុំប្រមាទអស់រាត្រីខាងដើម និងខាងចុង ចូរប្រឹងធ្វើព្យាយាមឲ្យមាំមួន។ ខ្លួនអ្នកជាអ្នកទ្រទ្រង់សង្ឃាដិ កោរសក់ដោយកំាំបិតកោរ និងបរិភោគភិក្ខាហារ ចូរលះបង់កាមគុណ ដែលជាចំណងក្នុងកាលមុនចេញ ម្នាលកាតិយាន អ្នកកុំប្រកបការត្រេកអរក្នុងល្បែងផង កុំប្រកបការលក់ផង ចូរចំរើនឈាន។ ម្នាលកាតិយាន អ្នកចូរដុត ចូរឈ្នះ (នូវកិលេស) អ្នកជាមនុស្សឈ្លាសវៃ ក្នុងផ្លូវជាទីក្សេមចាកយោគៈ នឹងដល់នូវព្រះនិព្វានដ៏បរិសុទ្ធក្រៃលែង ហើយរលត់ដូចជាគំនរភ្លើងដែលរលត់ដោយទឹក។ ម្នាលឥន្ទសគោត្រ កាលបើអ្នកមិនប្រកាន់យ៉ាងនេះ ចូរកំចាត់បង់មារឲ្យអស់ចេញ ដូចប្រទីបដែលមានពន្លឺតិច ឬដូចវល្លិ៍តូច ដែលខ្យល់កំចាត់បង់បានដូច្នោះ។ អ្នកនោះប្រាសចាកតម្រេកក្នុងវេទនាទាំងឡាយ ដែលខ្លួនទទួលហើយ មានសេចក្ដីត្រជាក់ ចូររង់ចាំនិព្វានកាល ក្នុងទីនេះចុះ។ — កាតិយានត្ថេរ។
មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ មានចក្ខុ ទ្រង់សំដែងហើយដោយប្រពៃ ជាធម៌កន្លងចាកសំយោជនៈទាំងអស់ ញុំាងវដ្តៈទាំងអស់ឲ្យវិនាសនាំសត្វចេញចាកវដ្តៈ ញុំាងសត្វឲ្យឆ្លងចាកឱឃៈ ញុំាងឫសគល់នៃទុក្ខ គឺតណ្ហាឲ្យរីងស្ងួត ទំលាយនូវតណ្ហា មានឫសជាពិស ជាគ្រឿងបៀតបៀន ញុំាងសត្វអោយដល់នូវទីរំលត់ទុក្ខ ជាគ្រឿងកំចាត់បង់នូវយន្ត គឺអត្តភាពដែលកើតអំពីកម្ម ព្រោះទំលាយនូវឫសគល់នៃអវិជ្ជាបាន ជាទីធ្លាក់ចុះនៃញាណដ៏មុត ដូចកែវវជីរ ក្នុងកិរិយាកំណត់នូវវិញ្ញាណ ញុំាងសត្វឲ្យដឹងនូវវេទនាទំាំងឡាយ ដោះសត្វអោយរួចចេញចាកឧបាទាន ជាគ្រឿងឃើញភពដូចជារណ្តៅរងើកភ្លើង ដោយបញ្ញាញាណ ជាធម៌មានរសដ៏ប្រសើរ ជាធម៌ជ្រៅ ជាធម៌ហាមឃាត់នូវជរា និងមច្ចុ ជាធម៌រម្ងាប់បង់នូវកងទុក្ខ ជាធម៌ដ៏ក្សេម ជាទីឃើញនូវពន្លឺតាមពិត ព្រោះដឹងនូវកម្ម ថាជាកម្ម នូវផលថាជាផលនៃធម៌ទំាងឡាយ អាស្រ័យបច្ច័យកើត ត ៗ គ្នា រមែងជាធម៌ដល់នូវទីដ៏ក្សេមប្រសើរ ជាធម៌ស្ងប់ចាកកិលេស ជាធម៌ចំរើនក្នុងទីបំផុត។ — មិគជាលត្ថេរ។
ខ្ញុំស្រវឹងដោយសេចក្ដីស្រវឹងព្រោះជាតិផង ដោយភោគៈ និងឥស្សរិយយសផង ដោយសណ្ឋានវណ្ណៈ និងរូប (ល្អ) ផង ខ្ញុំជាបុគ្គលប្រព្រឹត្តស្រវឹងជ្រប់ហើយ។ ខ្ញុំត្រូវអតិមានះកំចាត់បង់ហើយ ជាមនុស្សពាល ជាអ្នករឹងរូស មានមានះដូចជាទង់ជ័យ ដែលគេលើកឡើងហើយ មិនបានសំគាល់អ្នកណាមួយ ថាជាបុគ្គលស្មើនឹងខ្លួនផង ថាជាបុគ្គលក្រៃលែងជាងខ្លួនផង។ ខ្ញុំជាអ្នកមានមានះរឹងរូស មិនអើពើ មិនក្រាបសំពះអ្នកណាមួយ ទោះជាមាតាក្ដី បិតាក្ដី ឬអ្នកដទៃដែលសន្មតថាគួរគោរព។ ខ្ញុំបានឃើញព្រះសាស្ដា ជាអ្នកទូន្មានសត្វប្រសើរខ្ពង់ខ្ពស់ជាងនាយសារថីទាំងឡាយ ព្រះអង្គរុងរឿងដូចព្រះអាទិត្យ មានភិក្ខុសង្ឃចោមរោម ក៏មានចិត្តជ្រះថ្លា បានលះមានះ និងសេចក្ដីស្រវឹងចេញអស់ហើយ ទើបថ្វាយបង្គំព្រះសាស្ដា ព្រះអង្គខ្ពង់ខ្ពស់ជាងសព្វសត្វដោយត្បូង។ ខ្ញុំបានលះបង់ គាស់រំលើងនូវសេចក្ដីប្រកាន់ថា វិសេសជាងគេផង នូវសេចក្ដីប្រកាន់ថា ថោកទាបជាងគេផង បានផ្ដាច់ផ្ដិលអស្មិមានះចោលអស់ហើយ ទាំងមានះផ្សេង ៗ ទាំងអស់ ខ្ញុំក៏បានកំចាត់បង់ស្រឡះហើយ។ — ជេន្តបុរោហិតបុត្តត្ថេរ។
ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ទើបនឹងបួសថ្មី ៗ បានសង្កត់សង្កិននាគរាជមានឫទ្ធិច្រើន ដោយឫទ្ធិ ហើយដងយកទឹកពីស្រះធំ ឈ្មោះអនោតត្ត មកប្រគេនព្រះឧបជ្ឈាយ៍ក្នុងគ្រាណា គ្រានោះ ព្រះសាស្ដាទ្រង់ទតឃើញខ្ញុំហើយ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលសារីបុត្ត អ្នកចូរមើលកុមារតូចនេះ កំពុងនាំយកនូវក្អមទឹកមក មានចិត្តតាំងខ្ជាប់ខ្ជួនខាងក្នុង។ សាមណេររបស់ព្រះអនុរុទ្ធ មានវត្តគួរជ្រះថ្លា មានឥរិយាបថបរិបូណ៌ និងជាអ្នកក្លៀវក្លាដោយឫទ្ធិ ជាបុរសអាជានេយ្យ ដែលព្រះអនុរុទ្ធ ជាបុរសអាជានេយ្យ ជាសប្បុរស ឲ្យធ្វើតែអំពើល្អ ណែនាំតែខាងផ្លូវល្អ មានកិច្ចធ្វើរួចហើយ មានសិក្ខាឲ្យសិក្សាហើយ សុមនសាមណេរនោះ បានដល់នូវព្រះនិព្វាន ជាទីស្ងប់រម្ងាប់ក្រៃលែង បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល ជាធម៌មិនកម្រើក ប្រាថ្នាថា សូមកុំឲ្យជនណាមួយស្គាល់អញឡើយ។ — សុមនត្ថេរ។
(ព្រះសាស្ដាត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគខ្យល់គ្របសង្កត់ហើយ កាលនៅក្នុងព្រៃធំ មានគោចរលះបង់ហើយ ជាព្រៃសៅហ្មង នឹងធ្វើដូចម្ដេចកើត។
(ព្រះន្ហាតកមុនិត្ថេរទូលថា) ខ្ញុំព្រះអង្គមានបីតិ និងសុខៈបរិបូណ៌ផ្សាយទៅកាន់រាងកាយ ហើយអត់សង្កត់នូវអារម្មណ៍ដ៏សៅហ្មងទាំងនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គចំរើនពោជ្ឈង្គ ៧ ផង ឥន្ទ្រិយផង ពលៈផង បរិបូណ៌ដោយឈានដ៏សុខុម ជាអ្នកមិនមានអាសវៈ។ ខ្ញុំព្រះអង្គបានពិចារណាឃើញចិត្តដ៏ស្អាត ផុតស្រឡះចាកកិលេស ជាចិត្តមិនល្អក់រឿយៗ ជាអ្នកមិនមានអាសវៈ។ អាសវៈទាំងឡាយណា ខាងក្នុងក្ដី ខាងក្រៅក្ដី ចាក់ដោតហើយដល់ខ្ញុំព្រះអង្គ អាសវៈទាំងអស់នោះ ខ្ញុំព្រះអង្គបានផ្ដាច់ផ្ដិលមិនឲ្យសេសសល់ មិនកើតទៅទៀតបានទេ។ បញ្ចក្ខន្ធ ខ្ញុំព្រះអង្គកំណត់ដឹងហើយ ខ្ញុំព្រះអង្គកាត់ឫសគល់ដាច់ហើយ ខ្ញុំព្រះអង្គបានដល់នូវការអស់ទុក្ខហើយ ឥឡូវនេះ ភពថ្មី មិនមានទៀតទេ។ — ន្ហាតកមុនិត្ថេរ។
បុគ្គលមិនមានសេចក្ដីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ (ត្រូវ) មានចិត្តរួចចាកអាសវៈ ព្រោះដឹងដោយប្រពៃ មានចិត្តស្ងប់ចាកកិលេល មិនញាប់ញ័រ ដោយលោកធម៌ នឹងមានសេចក្ដីក្រោធពីណា។ បុគ្គលណាខឹងតបចំពោះបុគ្គលដែលខឹង បុគ្គលនោះ នឹងមានសេចក្ដីអាក្រក់ ព្រោះតែការខឹងតបនោះ បុគ្គលមិនខឹងតបនឹងបុគ្គលដែលខឹង ឈ្មោះថា ឈ្នះសង្រ្គាមដែលគេឈ្នះបានដោយក្រ។
បុគ្គលណាដឹងថា បុគ្គលដទៃខឹងហើយ មានស្មារតីខំអត់សង្កត់ បុគ្គលនោះ ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដើម្បីជនទាំងពីរ គឺដើម្បីខ្លួន ១ ដើម្បីអ្នកដទៃ ១។ ពួកជនមិនឈ្លាសក្នុងធម៌ រមែងសំគាល់ជនទាំងពីរ គឺខ្លួន ១ អ្នកដទៃ ១ ដែលជាអ្នកព្យាបាលព្យាធិ គឺក្រោធបាន ថាជាមនុស្សពាល។ បើសេចក្ដីក្រោធកើតឡើងដល់អ្នក ចូរអ្នកពិចារណានូវឱវាទ ដែលឧបមាដោយរណារ បើចំណង់ក្នុងរសកើតឡើងដល់អ្នក ចូរអ្នករលឹកនូវឱវាទ ដែលឧបមាដោយការបរិភោគសាច់កូន។ បើចិត្តរបស់អ្នកស្ទុះទៅក្នុងកាមទាំងឡាយក្ដី ក្នុងភពទាំងឡាយក្ដី ចូរអ្នកប្រញាប់សង្កត់សង្កិនចិត្តនោះដោយសតិ ដូចជាបុរសសង្កត់សង្កិនគោកាចដែលស៊ីសំណាប។ — ព្រហ្មទត្តត្ថេរ។
ភ្លៀង គឺអាបត្តិ តែងធ្លាក់ស្រោចនូវបុគ្គលអ្នកបិទបាំងអាបត្តិទុក មិនធ្លាក់ស្រោចនូវបុគ្គលអ្នកបើកអាបត្តិ ព្រោះហេតុនោះ បុគ្គលត្រូវបើកអាបត្តិ ដែលខ្លួនបិទបាំងហើយ កាលបើធ្វើយ៉ាងនេះ ទើបភ្លៀង គឺអាបត្តិ មិនធ្លាក់ស្រោចនូវបុគ្គលនោះ។ សត្វលោកត្រូវមច្ចុកំចាត់បង់ហើយ ត្រូវជរាចោមរោមហើយ ត្រូវសរ គឺតណ្ហាមុតហើយ ត្រូវឥច្ឆា ឲ្យក្ដៅក្រហាយហើយសព្វកាល។ សត្វលោកត្រូវមច្ចុកំចាត់បង់ហើយ ត្រូវជរាបិទបាំងហើយ ជាសត្វឥតមានទីពឹង តែងលំបាកជានិច្ច ដូចជាមនុស្សអ្នកធ្វើកំហុសនោះដែលមានអាជ្ញាសំរេចហើយ។ មច្ចុ ព្យាធិ និងជរា ទាំង ៣ នេះ ដូចជាគំនរភ្លើងកំពុងរាលមក កំឡាំងដើម្បីទប់ទល់មិនមាន សន្ទុះសម្រាប់រត់ចេញ ក៏មិនមាន។ បុគ្គលគប្បីធ្វើថ្ងៃ កុំឲ្យឥតអំពើ ដោយកិច្ចតិចក្ដី ច្រើនក្ដី រាត្រីរមែងអស់ទៅយ៉ាងណា ៗ ជីវិតរបស់បុគ្គលនោះ រមែងថយទៅយ៉ាងនោះ ៗ ដែរ។ រាត្រីខាងក្រោយរបស់បុគ្គលអ្នកដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី រមែងកង្ខើញចូលមកជិត កាលនេះ មិនមែនជាកាលគួរអ្នកប្រមាទទេ។ — សិរិមណ្ឌត្ថេរ។
កាយមានជើងពីរនេះ មិនស្អាត មានក្លិនស្អុយ ពេញដោយសាកសពផ្សេង ៗ បង្ហូរ (នូវវត្ថុមិនស្អាត) ចេញតាមទ្វារនោះ ៗ ដែលមនុស្សខំរក្សាថែទាំ (ជានិច្ច)។ រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ជាទីត្រេកអរនៃចិត្ត តែងបៀតបៀនបុថុជ្ជន ដូចអ្នកនេសាទធ្វើវត្ថុឲ្យកំបាំងហើយ (ចាប់) ម្រឹគដោយគ្រឿងចង [មានអន្ទាក់ និងបង្កាត់ជាដើម។] (ចាប់) ត្រីដោយសន្ទូច (ចាប់) ស្វាដោយជ័រ កាមគុណទាំង ៥ នេះឯង តែងប្រាកដក្នុងរូបនៃស្រី។ ពួកបុថុជ្ជនណា មានចិត្តត្រេកអរ ហើយចូលទៅគប់រកស្រីទាំងនុ៎ះ ពួកបុថុជ្ជននោះ ឈ្មោះថា ធ្វើសង្សារវដ្ដ ដែលមានទុក្ខដ៏ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះថា សន្សំនូវភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញចាកស្រីទាំងនុ៎ះបាន ដូចគេជៀសវាងក្បាលពស់ដោយជើង បុគ្គលនោះ ឈ្មោះថា ជាអ្នកមានស្មារតី ប្រព្រឹត្តកន្លងនូវតណ្ហាជាគ្រឿងផ្សាយទៅក្នុងលោកនេះបាន។ ខ្ញុំឃើញទោសក្នុងកាមទាំងឡាយ ឃើញការចាកចេញកាម ដោយក្សេមក្សាន្ដ រលាស់ចេញចាកកាមទាំងអស់ បានដល់នូវការអស់អាសវៈហើយ។ — សព្វកាមត្ថេរ។
ឧទ្ទាន
និយាយអំពីឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុងឆក្កនិបាតនេះ ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤។
ចប់ ឆក្កនិបាត។
ដោយ៥០០០ឆ្នាំ
images/articles/3168/______________________________.jpg
សមថភាវនា
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
សមថភាវនាមិនមែនការធ្វើសមាធិ ។ សមាធិជាសភាវធម៌ដែលតាំងមាំ ក្នុងអារម្មណ៍ ដែលបានដល់ឯកគ្គតាចេតសិក ដែលកេីតព្រមនឹងចិត្តគ្រប់ៗ ដួង ។ កាលណាចិត្តស្លុងមានអារម្មណ៍ណាមួយតាំងយូរៗ លក្ខណៈនៃឯកគ្គតាចេតសិក ក៏ប្រាកដជាសមាធិ គឺតាំងមាំណែនត្រង់អារម្មណ៍ណាមួយត្រឹមតែមួយប៉ុណ្ណេាះ ។ ឯកគ្គតាចេតសិកដែលកេីតព្រមនឹងអកុសលចិត្តជា មិច្ឆាសមាធិ ឯកគ្គតាចេតសិកដែលកេីតព្រមនឹងកុសលចិត្តជា សម្មាសមាធិ។
ការធ្វេីសមាធិឲ្យចិត្តផ្តេាតចំត្រង់អារម្មណ៍ណាមួយយូរៗ នេាះ កាលណាមិនប្រកបដេាយបញ្ញាទេក៏ជាមិច្ឆាសមាធិ ព្រេាះខណៈនេាះជាសេចក្តីពេញចិត្ត ដែលនឹងឲ្យចិត្តតាំងមាំណែនត្រង់អារម្មណ៍តែមួយ ។ កាលណាប្រាសចាកនូវបញ្ញាហេីយក៏មិនអាចដឹងសេចក្តីផ្សេងគ្នានៃលេាភមូលចិត្តនិងកុសលចិត្ត ព្រេាះលេាភមូលចិត្តនិងកាមាវចរកុសលចិត្តមានវេទនាប្រភេទដូចគ្នាកេីតជាមួយ គឺ៖ លេាភមូលចិត្ត ៨ ដួង មានឧបេក្ខាវេទនាកេីតរួមជាមួយ ៤ ដួង មានសេាមនស្សវេទនាកេីតរួមជាមួយ ៤ ដួង ។ កាមាវចរកុសលចិត្ត ៨ ដួង មានឧបេក្ខាវេទនាកេីតរួមជាមួយ ៤ ដួង មានសេាមស្សវេទនាកេីតរួមជាមួយ ៤ ដួង ។ ដូច្នេាះ ខណៈណាដែលឧបេក្ខាវេទនាកេីតឡេីង ឬសេាមនស្សវេទនាកេីត ឡេីង ទេីបលំបាកនឹងដឹងថា ចិត្តដែលមិនសុខមិនទុក្ខ មិនក្តៅក្រហាយ ឬខណៈដែលសេាមនស្សរីករាយជាសុខនេាះ តេីជាលេាភមូលចិត្ត ឬជាមហាកុសលចិត្ត។
សេចក្តីផ្សេងគ្នានៃលេាភមូលចិត្ត ៨ ដួង និងមហាកុសលចិត្ត ៨ ដួង គឺ៖ លេាកភមូលចិត្តមានអកុសលចេតសិកកេីតរួមជាមួយ មហាកុសលចិត្តមាន សេាភណចេតសិកកេីតរួមជាមួយ ។ អកុសលចេតសិកដែលបពា្ជាក់សេចក្តីផ្សេងគ្នានៃលេាភមូលចិត្តនិងមហាកុសលចិត្ត គឺ មិច្ឆាទិដ្ឋិ សេចក្តីឃេីញខុស និងសេាភណចេតសិកដែលបពា្ជាក់សេចក្តីផ្សេងគ្នានៃកុសលចិត្ត និងលេាកភមូលចិត្តគឺសម្មាទិដ្ឋិ ដែលជាបញ្ញាចេតសិក ។
ដូច្នេាះ សេចក្តីផ្សេងគ្នានៃលេាភមូលចិត្ត ៨ ដួង និងមហាកុសល ៨ ដួង គឺ៖លេាភមូលចិត្ត ៨ ដួង កេីតរួមជាមួយនឹងទិដ្ឋិចេតសិក ៤ ដួង , មិនកេីតរួមនឹងទិដ្ឋិចេតសិក ៤ ដួង ។ មហាកុសលចិត្ត ៨ ដួង កេីតរួមជាមួយនឹងបញ្ញាចេតសិក ៤ ដួង, មិនកេីតរួមនឹងបញ្ញាចេតសិក ៤ ដួង ។
ដូច្នេាះ អ្នកដែលនឹងចម្រេីនសមថភាវនា ទេីបត្រូវដឹងសេចក្តីផ្សេងគ្នា នៃលេាភមូលចិត្ត និងកុសលចិត្ត មិនដូច្នេាះទេ ក៏នឹងធ្វេីសមាធិដេាយលេាភមូលចិត្ត ជាមិច្ឆាសមាធិដែលមិនប្រកបដេាយ បញ្ញា ។ ភាគច្រេីន អ្នកដែលធ្វេីសមាធិមិនត្រូវការចង់ឲ្យចិត្តរវេីរវាយ ក្តៅក្រហាយកង្វល់ទៅនឹងរឿងរ៉ាវផ្សេងៗទេ ពេញចិត្តនឹងឲ្យចិត្តតាំងនៅមាំត្រង់អារម្មណ៍ណាមួយដេាយមិនដឹងថា ខណៈដែលកំពុងត្រូវការចង់ឲ្យចិត្តផ្តេាតត្រង់អារម្មណ៍ដែលត្រូវការនេាះ មិនមែនមហាកុសលញាណសម្បយុត្ត។
ការចម្រេីនសមថភាវនា ជាការចម្រេីនមហាកុសលញាណសម្បយុត្ត អ្នកដែលនឹងចម្រេីនសមថភាវនា ត្រូវជាអ្នកមានបញ្ញាឃេីញទេាសរបស់អកុសលទាំង លេាភៈ និងទាំង ទេាសៈ មិនមែនឃេីញតែទេាសរបស់ទេាសមូលចិត្ត ដែលជាការកង្វល់ចិត្ត ក្តៅក្រហាយចិត្តផ្សេងៗ ប៉ុណ្ណេាះទេ ។
អ្នកដែលមិនស្គាល់នូវកិលេស និងមិនឃេីញទេាសរបស់លេាភៈ រមែងមិនចម្រេីនសមថភាវនា ដូច្នេាះអ្នកដែលចម្រេីនសមថភាវនា ទេីបជាអ្នកត្រង់មានបញ្ញាឃេីញទេាសរបស់លេាភៈ និងមានសតិសម្បជញ្ញៈ ដឹងខណៈដែលផ្សេងគ្នា នៃលេាភមូលចិត្ត និងមហាកុសលញ្ញាណសម្បយុត្តចិត្ត ទេីបនឹងចម្រេីនមហាកុសលញាណសម្បយុត្តកេីនឡេីងៗ រហូតអកុសលចិត្តមិនកេីតជ្រែកខ័ណ្ឌបាន រហូតដល់នឹងជាឧបចារសមាធិ ហេីយបន្លះនូវអប្បនាសមាធិ គឺបឋមជ្ឈាន កុសលចិត្តប្រកបដេាយអង្គឈាន ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា។
ការចម្រេីនសមថភាវនា ដែលនឹងឲ្យមហាកុសលញាណសម្បយុត្តចិត្តចម្រេីនឡេីងៗ រហូតដល់ជាបាទឲ្យកេីតបឋមជ្ឈានកុសលចិត្តដែលជារូបាវចរកុសលនេាះ ជាសភាវៈដែលធ្វេីបានដេាយលំបាក ព្រេាះនឹងត្រូវជាអភ័ព្វបុគ្គល ។ អភ័ព្វបុគ្គលគឺ អ្នកដែលសូម្បីចម្រេីនសមថៈ ឬវិបស្សនាក៏ដេាយ ក៏មិនអាចបន្លុះនូវឈានចិត្ត ឬ លេាកុត្តរចិត្តបានដែរ ។ អ្នកដែលជាអភ័ព្វបុគ្គល គឺអ្នកដែលកាលចម្រេីនសមថភាវនា ឬ វិបស្សនាភាវនា ក៏នឹងអាចបន្លុះឈានចិត្ត ឬ លេាកុត្តរចិត្ត នេាះ ត្រូវជាអ្នកដែល៖
១. មិនមានវិបាកជាគ្រឿងរារាំង “១” គឺបដិសន្ធិជា តិហេតុកៈមានបញ្ញាចេតសិកកេីតរួមជាមួយ។
២. មិនមានកម្មជាគ្រឿងរារាំង គឺមិនបានធ្វេីនូវអនន្តរិយកម្មយ៉ាងណាមួយក្នុងអនន្តរិយកម្មទាំង ៥ ដែលជាគ្រឿងរារាំង សួគ៌ មគ្គ ផល ឡេីយ។ អនន្តរិយកម្ម សម្លាប់មាតា ១ សម្លាប់បិតា ១ សម្លាប់ព្រះអរហន្ត ១ ធ្វេី្របទូស្តនឹងព្រះមានព្រះភាគឲ្យពុះពេារពងនូវព្រះលេាហិត ១ ធ្វេីសង្ឃភេទ គឺ បំបែកសង្ឃឲ្យបែកគ្នាដេាយមិនធ្វេីសង្ឃកម្មរួមជាមួយគ្នា ១។
៣. មិនមានកិលេសជាគ្រឿងរារាំង គឺមិនមាននិយតមិច្ឆាទិដ្ឋិ ៣ បានដល់ នត្ថិកទិដ្ឋិ ១ អហេតុកទិដ្ឋិ ១ អកិរិយទិដ្ឋិ ១ ។ សូម្បីថា បដិសន្ធិជា តិហេតុកៈ ប្រកបដេាយបញ្ញា តែបេីត្រេកអរ ភ្លេីតភ្លេីនក្នុងរូប សំឡេង ក្លិន រស ផេាដ្ឋព្វៈ ដេាយមិនឃេីញទេាស ក៏រមែងនឹងមិនគិតបន្ថយបន្សាត់បង់សេចក្តីភ្លេីតភ្លេីនក្នុងរូប សំឡេងក្លិន រស ផេាដ្ឋព្វៈ ដេាយការរក្សាសីល ឬ ចម្រេីនភាវនា ឡេីយ។ ដូច្នេាះ ការអប់រំសមថភាវនាឲ្យដល់ឧបចារសមាធិ និងអប្បនាសមាធិ ទេីបមិនងាយឡេីយ មិនមែនត្រឹមតែការផ្តេាតចិត្តត្រង់អារម្មណ៍ណាមួយដែលត្រូវការ ក៏នឹងជាមហាកុសលញ្ញាណសម្បយុត្តដែលនឹងធ្វេីឲ្យបន្លុះដល់ឧបចារសមាធិបាននេាះទេ ។
បេីយល់ខុសថាលេាភមូលចិត្តខណៈនេាះជាមហាកុសល ក៏នឹងធ្វេីឲ្យគិតថា និមិត្តផ្សេងទាំងឡាយដែលចិត្តតាក់តែងឲ្យកេីតឡេីងឃេីញជា នរក ជាសួគ៌ ជាទីស្ថាន ជារឿងរ៉ាវ ហេតុការណ៍ផ្សេងៗនេាះ ជាឧបចារសមាធិ និងអប្បនាសមាធិ ដែលជាឈានចិត្តថ្នាក់ផ្សេងៗ ។ ដូច្នេាះ សមថភាវនា ទេីបជារឿងល្អិតដែលនឹងត្រូវសិក្សាឲ្យយល់ត្រឹមត្រូវពិតៗ។
ក្នុងមួយថ្ងៃៗ ក្នុងខណៈដែលឃេីញ ឮ ធុំក្លិន ដឹងរស ដឹងផេាដ្ឋព្វៈ និងនឹកគិត អកុសលចិត្តរមែងកេីតច្រេីនជាង កុសលចិត្ត ។ កុសលចិត្តដែលកេីតក្នុងមួយថ្ងៃៗ នេាះតែងជាទានខ្លះ សីលខ្លះ ត្រឹមបន្តិចបន្តួចប៉ុណ្ណេាះក្នុងមួយថ្ងៃៗ មួយខែៗ អ្នកដែលឃេីញទេាសរបស់អកុសលទេីបអប់រំចិត្ត ឲ្យជាកុសលកេីនឡេីងជាមួយផង ក្នុងខណៈដែលមិនមែនជាទាន និងសីល ។
ការអប់រំចិត្តឲ្យស្ងប់ចាកអកុសលទាំងឡាយក្នុងមួយថ្ងៃៗ នេាះ ជាកុសលថ្នាក់សមថភាវនាក្នុងជីវិតប្រចាំថ្ងៃ សូម្បីថាមិនអាចនឹងដល់ថ្នាក់ឧបចារសមាធិ និងអប្បនាសមាធិក៏ដេាយ ក៏ជាវត្ថុដែលគួរចម្រេីន ។ តែការនឹងរំងាប់ចិត្តឲ្យស្ងប់ចាកអកុសលនេាះ ត្រូវជាបញ្ញាដែលដឹងថា ចិត្តនឹងស្ងប់ក្នុងខណៈដែលឃេីញ ឮធុំក្លិន ដឹងរស ដឹងផេាដ្ឋព្វៈ និងនឹកគិតបានយ៉ាងណាៗ នេាះ បេីមិនដូច្នេាះទេកុសលចិត្តក៏កេីតមិនបានឡេីយ។
ចិត្តដែលស្ងប់ចាកអកុសលជាសមថភាវនានេាះ ត្រូវជាកុសលចិត្តក្នុងអារម្មណ៍ ៤០ គឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០ អាហារេបដិកូល សញ្ញា ១ ចតុធាតុវវដ្ឋាន ១ ព្រហ្មវិហារ ៤ អរូបជ្ឈានអារម្មណ៍ ៤។
» កសិណ ១០
ឈ្មេាះថាកសិណ ព្រេាះអត្ថថា ធ្វេីអារម្មណ៍ទាំងអស់ ។ កសិណ ១០ បានដល់៖
១. បឋវីកសិណ រលឹកដល់តែ ដី ប៉ុណ្ណេាះ
២. អបេាកសិណ រលឹកដល់តែ ទឹក ប៉ុណ្ណេាះ
៣. តេជេាកសិណ រលឹកដល់តែ ភ្លេីង ប៉ុណ្ណេាះ
៤. វាយេាកសិណ រលឹកដល់តែខ្យល់ ប៉ុណ្ណេាះ
៥. នីលកសិណ រលឹកដល់តែ ពណ៌ខៀវ ប៉ុណ្ណេាះ
៦. បីតកសិណ រលឹកដល់តែ ពណ៌លឿង ប៉ុណ្ណេាះ
៧. លេាហិតកសិណ រលឹកដល់តែ ក្រហម ប៉ុណ្ណេាះ
៨. ឱទាតកសិណ រលឹកដល់តែ ពណ៌ស ប៉ុណ្ណេាះ
៩. អាលេាកកសិណ រលឹកដល់តែ ពន្លឺ ប៉ុណ្ណេាះ
១០. អាកាសកសិណ រលឹកដល់តែ អាកាស ប៉ុណ្ណេាះ
ចិត្តរលឹកដល់តែ ដី ជាកុសល ឬជាអកុសល ?
កាលណាបញ្ញាមិនកេីត ខណៈដែលគិតដល់ដីទេ ក៏ជាអកុសលដែលនឹងត្រូវការគិតដល់ដី ឬត្រូវការតម្កល់ផ្តេាតត្រង់ដី ។ កាលណាបញ្ញាកេីត ចិត្តដែលរលឹកដល់ដី ក៏ជាកុសល កាលដឹងថា រូបគ្រប់យ៉ាងដែលប្រាកដប្រាសចាកធាតុដីមិនបាន វត្ថុដែលធ្លាប់ពេញចិត្ត ប្រាថ្នាត្រូវការទាំងអស់នេាះ សុទ្ធត្រឹមតែជាដីប៉ុណ្ណេាះ ។ កាលណាដឹងដល់ខ្លឹមពិតៗ នៃវត្ថុទាំងពួងក្នុងលេាកដែលធ្លាប់ពេញចិត្ត ប្រាថ្នាថា ត្រឹមតែជាដីហេីយ ក៏ធ្វេីឲ្យលះបង់នូវសេចក្តីពេញចិត្តក្នុងវត្ថុទាំងឡាយ ក្នុងខណៈដែលរលឹកដឹងថា ត្រឹមតែជាដីប៉ុណ្ណេាះ។
ការដែលចិត្តនឹងជាកុសលរលឹកដល់តែដីនេាះ ប្រព្រឹត្តទៅបានដេាយលំបាក ព្រេាះពេលដែលអារម្មណ៍ខ្ទប់ភ្នែកត្រចៀក ច្រមុះ អណ្តាត កាយ ចិត្តក៏ទេារទៅតាមអារម្មណ៍នេាះៗ ទាន់ពេលភ្លាម ។ ដេាយហេតុនេះ ការចម្រេីនសមថភាវនា ដែលនឹងឲ្យចិត្តស្ងប់ចាកអកុសល តាំងមាំឡេីងនេាះ ទេីបត្រូវអាស្រ័យទីកន្លែងដែលស្ងាត់ប្រាសចាកសម្លេង អ្នករំខានរុកគួន ហេីយធ្វេីដីជាវង់មូលរាបស្មេី (បឋវីកសិណ) ប្រាសចាកទេាសមន្ទិលដែលធ្វេីឲ្យចិត្តបង្អេានទៅនឹកពេញចិត្តក្នុងរូបរាងសណ្ឋានផ្សេងៗ បាន (សេចក្តីល្អិតមានក្នុងគម្ពីរវិសុទ្ធិមគ្គសមាធិ និទេ្ទស បឋវីកសិណ) ។ ខណៈដែលមេីល បឋវីកសិណនេាះ កាលណាចិត្តរលឹកដល់ដី ្របកបដេាយបញ្ញា ជាមហាកុសលញាណសម្បយុត្ត ទេីបចិត្តនឹងស្ងប់បាន ហេីយនឹងត្រូវមេីលបឋវីកសិណដេីម្បីដាស់តឿនឲ្យរលឹកដល់ដីប៉ុណ្ណេាះជារឿយៗ ទៅ ដេីម្បីមិនឲ្យចិត្តដឹងអារម្មណ៍ដទៃ។
តេីលំបាកប៉ុណ្ណាទៅដែលនឹកដល់តែដីដេាយចិត្តដែលស្ងប់ចាកពីអកុសល ទាំងឡាយតាំងនៅជារឿយៗ ដេាយមេីលបឋវីកសិណដែលមិនតូចពេក មិនធំពេក មិនឆ្ងាយពេក មិនជិតពេក មិនខ្ពស់ពេក មិនទាបពេក នេាះ ។
ដូច្នេាះវិតក្កចេតសិកទេីបជាអង្គឈានដែលដាច់បាត់មិនបានឡេីយ វិតក្កចេតសិកដែលកេីតព្រមនឹងមហាកុសលញាណសម្បយុត្ត ចិត្តនឹងត្រូវច្រត់ទល់ត្រង់បឋវីកសិណ ដេាយចិត្តដែលស្ងប់ចាកពីអកុសលទាំងឡាយ ទាំងក្នុងខណៈបិទភ្នែកក្តី ឬ បេីកភ្នែកក្តី រហូតទំរាំដល់ឧគ្គហនិមិត្ត គឺនិមិត្តរបស់បឋវីកសិណដែលប្រាកដតាមផ្លូវមនេាទ្វារ ស្មេីដូចជានឹងក្នុងខណៈដែលបេីកភ្នែក ដែលលេាកអ្នកខ្លះសូម្បីបដិសន្ធិចិត្ត និងជា, តិហេតុកៈក្តី តែឧគ្គហនិមិត្តក៏មិនប្រាកដឡេីយ ។
ឧគ្គហនិមិត្តនឹងប្រាកដកាលណាមហាកុសលញ្ញាណសម្បយុត្តបន្ថែមសេចក្តីស្ងប់ តាំងមាំទាំងក្នុងបឋវីកសិណរួចហេីយ តែខណៈដែលឧគ្គហនិមិត្តប្រាកដនេាះក៏នៅមិនទាន់ដល់ឧបចារសមាធិ។
ការរវ័ងរក្សាទុកឲ្យមហាកុសលញ្ញាណសម្បយុត្តចិត្ត តាំងមាំក្នុងឧគ្គហនិមិត្តតទៅ និងមាំទាំឡេីងនេាះមិនងាយឡេីយ ។ តាមសេចក្តីក្នុង វិសុទ្ធិមគ្គបឋវីកសិណនិទ្ទេស កាលនីវរណៈទាំងឡាយ (អកុសលដែលគ្របសង្កត់ចិត្ត) រំងាប់ទ្រេាមចុះដេាយលំដាប់ហេីយ ចិត្តរមែងស្ងប់មាំទាំជាឧបចារសមាធិ ពេលដែលមានបដិភាគនិមិត្តប្រាកដ ហាក់បីដូចជាជ្រែកឧគ្គហនិមិត្តចេញមក ។ បដិភាគនិមិត្តជានិមិត្តដែលថ្លាផូរផង់ជាងឧគ្គហនិមិត្ត ។
ខណៈដែលបដិភាគនិមិត្តប្រាកដនេាះ មហាកុសលញ្ញាណសម្បយុត្តចិត្ត ស្ងប់មាំទាំមិនកំរេីកដល់ថ្នាក់ឧបចារសមាធិ គឺសមាធិដែលជិតដល់ការស្ងប់តាំងណែនក្នុងអារម្មណ៍ថ្នាក់ អប្បនាសមាធិ ដែលជាបឋមជ្ឈានចិត្ត។
ការរវាំងរក្សាទុកឲ្យមហាកុសលញ្ញាណសម្បយុត្តចិត្ត ដែលស្ងប់ដល់ថ្នាក់ឧបចារសមាធិ បានស្ងប់តទៅទៀតជារឿយៗ ហេីយបន្ថែមនូវសេចក្តីស្ងប់មាំទាំឡេីងរហូតដល់ថ្នាក់អប្បនាសមាធិដែលជាចិត្តថ្នាក់រូបាវចរៈ ជាបឋមជ្ឈានចិត្តកេីតឡេីងបាននេាះ ត្រូវរក្សាឧបចារសមាធិដែលបានហេីយ ដូចត្រូវវៀរហេតុ ដែលមិនមែនជាសប្បាយៈ (ធម៌ដែលស្រួលសប្បាយឧបត្ថម្ភគាំទ្រដល់ការចម្រេីន ភាវនា) ៧ យ៉ាងនេះគឺ៖
១. វៀរអាវាស គឺទីអាស្រ័យនៅ ដែលកាលណានៅហេីយ និមិត្តដែលមិនទាន់កេីតក៏មិនកេីត និមិត្តដែលកេីតហេីយក៏បាត់បង់ទៅវិញ។
២. វៀរគេាចរ គឺផ្លូវទៅ ដែលឆ្ងាយដាច់ពីអាវាសឬ ដែលជិតនឹងអាវាសពេក ដែលរកសុំអាហារមិនបានងាយស្រួល និងមិនសំបូណ៌។
៣. វៀរគន្លងនៃពាក្យដែលមិនសប្បាយ ដែលទាក់ទិននឹងតិរច្ឆានកថា គឺ កថាដែលមិនឧបការៈដល់បញ្ញា ដែលធ្វេីឲ្យនិមិត្តកេីតឡេីងហេីយបាត់បង់ទៅវិញ។
៤. វៀរបុគ្គលដែលបរិបូណ៌ទៅដេាយកិេលស ដែលខ្វល់ខ្វាយរវល់តែក្នុងកិលេស ព្រេាះធ្វេីឲ្យចិត្តកេីតសេចក្តីសៅហ្មង។
៥.៦. វៀរភេាជន និងអាកាសដែលមិនសម មិនត្រូវនឹងរាងកាយដែលនឹងធ្វេីឲ្យឈឺចាប់គ្រុនរងារ។
៧. វៀរឥរិយាបថដែលមិនធ្វេីឲ្យចិត្តតាំងមាំ។
កាលណាវៀរនូវវត្ថុដែលគួរវៀរ និង សេពនូវវត្ថុដែលគួរសេពហេីយ អប្បនាសមាធិក៏នៅមិនទាន់កេីត ក៏នឹងត្រូវបំពេញអប្បនាកេាសល្យឲ្យពេញលេញ គឺត្រូវប្រកបដេាយអប្បនាកេាសល្យ ចំណេះចេះដឹងឈ្លាសវៃក្នុងធម៌ដែលឧបត្ថម្ភឲ្យឈានចិត្តកេីតឡេីងបាន ១០ ប្រការ គឺ “១”៖
១- ដេាយការធ្វេីវត្ថុឲ្យជារបស់ស្អាត គឺទាំងរាងកាយ និងគ្រឿងស្លៀកដណ្តប់ និងទីអាស្រ័យនៅឲ្យស្អាត បេីមិនដូច្នេាះ ចិត្តក៏មិនភ្លឺថ្លា។
២- ដេាយការញុាំងសេចក្តីស្មេីគ្នានៃឥន្ទ្រីយ៍ ៥ គឺ សទ្ធា និងបញ្ញា វីរិយៈ និងសមាធិ ឲ្យស្មេីគ្នាដេាយសតិ។
៣- ដេាយការឈ្លាសវៃដេាយនិមិត្ត។
៤- រមែងផ្គងចិត្តដេាយសម័យដែលគួរផ្គង។
៥- រមែងសង្កត់ចិត្តដេាយសម័យដែលសង្កត់។
៦- រមែងញាុំងចិត្តឲ្យរីករាយក្នុងសម័យដែលគួរឲ្យរីករាយ។
៧- រមែងព្រងេីយចិត្តក្នុងសម័យដែលគួរព្រងេីយ ។
៨- ដេាយការវៀរបុគ្គល អ្នកដែលមិនតាំងមាំ។
៩- ដេាយសេពនឹងបុគ្គលអ្នកដែលតាំងមាំ។
១០- ដេាយសេចក្តីជាអ្នកមានអធ្យាស្រ័យបង្អេានទៅក្នុងគុណនេាះៗ។
បេីមិនជាអ្នកឈ្លាសវៃក្នុងអប្បនាកេាសល ១០ នេះទេ មហាកុសល ញ្ញាណសម្បយុត្តចិត្ត ក៏មិនអាចបន្ថែមសេចក្តីស្ងប់មាំទាំឡេីងទៀត រហូតជាបាទឲ្យអប្បនាសមាធិគឺរូបាវចរបឋមជ្ឈានចិត្តកេីតបានឡេីយ ។ ខណៈរូបាវចរបឋមជ្ឈានចិត្ត ដែលជាចិត្តលំដាប់ថ្នាក់មួយទៀតគឺជាចិត្តភូមិមួយទៀតកេីតឡេីង ផុតចាកអំពីសភាពចិត្តដែលជាកាមាវចរនេាះ វិថីចិត្តនឹងកេីតបន្តគ្នាតាមលំដាប់ តាមផ្លូវមនេាទ្វារជា ឈានវិថី ដូចនេះ។
ភវង្គចិត្ត ជា មហាវិបាកញ្ញាណសម្បយុត្ត
ភវង្គចលនៈ ជា មហាវិបាកញ្ញាណសម្បយុត្ត
ភវង្គុបច្ឆេទ ជា មហាវិបាកញ្ញាណសម្បយុត្ត
មនេាទ្វារាវជ្ជនៈ ជា អហេតុកកិរិយា
បរិកម្ម ជាមហាកុសលញ្ញាណសម្បយុត្ត
ឧបចារ ជា មហាកុសលញ្ញាណសម្បយុត្ត (ប្រភេទដូចនឹងបរិកម្ម)
អនុលេាម ជា មហាកុសលញ្ញាណសម្បយុត្ត (ប្រភេទដូចនឹងបរិកម្ម)
គេាត្រភូ ជា មហាកុសលញ្ញាណសម្បយុត្ត (ប្រភេទដូចនឹងបរិកម្ម)
បឋមជ្ឈានកុសលចិត្ត ជា រូបាវចរកុសលចិត្ត
ភវង្គចិត្ត ជា មហាវិបាកញ្ញាណសម្បយុត្ត
រូបាវចរបឋមជ្ឈានកុសលចិត្តដែលកេីតជាគ្រាដំបូងនេាះ កេីតត្រឹមតែមួយខណៈប៉ុណ្ណេាះ ។ ដល់ពេលជាខាងក្រេាយស្ទាត់ជំនាញឡេីងហេីយ ឈានចិត្តទេីបអាចកេីតរលត់បន្តថែមឡេីងៗបាន ដេាយមិនមានភវង្គចិត្តកេីតជ្រែកខ័ណ្ឌឡេីយ តាមកំណត់វេលាដែលតាំងចិត្តទុកបាន ។ ឈានវិថីចិត្តដែលកេីតរលត់បន្តគ្នាដេាយមិនមានភវង្គចិត្តកេីតជ្រែកខ័ណ្ឌសេាះនេាះ ជា ឈានសមាបត្តិ គឺជាការបន្លុះដល់សភាពចិត្តដែល ស្ងប់តាំងណែនក្នុងអារម្មណ៍របស់ឈានបានតាមកំណត់វេលាដែលតាំងចិត្តទុក ។ មុនដែលឈានវិថីចិត្តដែលកេីតឡេីងនេាះ ត្រូវមានមហាកុសលញ្ញាណសម្បយុត្តចិត្តកេីតមុនគ្រប់ៗគ្រា។
មហាកុសលជវន ខណៈទី ១ ជាបរិកម្ម គឺជាបរិកម្មនៃអប្បនាសមាធិ ព្រេាះតាក់តែងអប្បនា គឺ បេីមហាកុសលដែលជាបរិកម្មមិនកេីត ចិត្តខណៈបន្ទាប់តទៅ និង អប្បនាសមាធិ គឺឈានចិត្ត ក៏កេីតមិនបាន។
មហាកុសលជវន ខណៈទី ២ ជាឧបចារ ព្រេាះចូលទៅជិតអប្បនាសមាធិ។
មហាកុសលជវន ខណៈទី ៣ ជាអនុលេាម ព្រេាះឧបការៈដល់អប្បនាសមាធិ។
មហាកុសលជវន ខណៈទី ៤ ជាគេាត្រភូ ព្រេាះឆ្លងផុតកាមាវចរភូមិ ដេីម្បីឡេីងដល់ រូបាវចរភូមិ ។ កាលដែលមហាកុសលជវន ខណៈទី ៤ រលត់ហេីយជវនវិថីចិត្តខណៈបន្ទាប់តទៅ ទេីបជារូបាវចរបឋមជ្ឈានកុសលចិត្ត។
រូបាវចរឈានកុសលចិត្ត ប្រកបដេាយអង្គ ៥ គឺ៖ វិតក្ក វិចារ បីតិ សុខ ឯកគ្គតា។ សូម្បីថាមានសេាភណចេតសិកកេីតរួមជាមួយក៏ដេាយ តែអង្គប្រកបដែលធ្វេីឲ្យរូបាវចរបឋមជ្ឈានចិត្តកេីតនេាះ បានដល់ ចេតសិក ៥ ដួងនេះសឹងជាបដិបក្ខដល់នីវរណធម៌ គឺ អកុសលធម៌ដែលគ្របសង្កត់រារាំងចិត្តមិនឲ្យដំណេីរទៅក្នុងផ្លូវស្ងប់ ។ នីវរណធម៌ ៥ គឺ៖
- កាមច្ឆន្ទនីវរណៈ បានដល់សេចក្តីត្រេកអរ ពេញចិត្តក្នុងរូបសំឡេង ក្លិន រស ផេាដ្ឋព្វៈ។
- ព្យាបាទនីវរណៈ បានដល់សេចក្តីមួរម៉ៅចិត្ត
- ថីនមិទ្ធនីវរណៈ បានដល់សេចក្តីរួញរា ក្រៀមក្រំ និងការងងុយងេាកងក់។
- ឧទ្ធច្ចកុក្កុច្ចនីវរណៈ បានដល់សេចក្តីរាយមាយ និង ការរំខានចិត្ត។
- វិចិកិច្ចានីវរណៈ បានដល់សេចក្តីសង្ស័យ មិនប្រាកដជាក់ច្បាស់ក្នុងសភាវធម៌ និងក្នុងហេតុក្នុងផលនៃសភាវធម៌។
អង្គឈាន ៥ ជាបដិបក្ខដល់នីវរណធម៌ ៥ ដេាយវិតក្កចេតសិក ច្រត់ទល់ត្រង់អារម្មណ៍ដែលធ្វេីឲ្យចិត្តស្ងប់បាន ហេីយវិចារចេតសិកតាមរវ័ងផ្គងអារម្មណ៍ដែលវិតក្កចេតសិកចុះច្រត់ទល់នេាះ ធ្វេីឲ្យចិត្តមិនរាយមាយទៅកាន់អារម្មណ៍ដទៃឡេីយ ។ បីតិចេតសិក ជាសភាពដែលឆ្អែត សុខវេទនាបន្ថែមក្រៃលែងឡេីងៗ តាមសេចក្តីឆ្អែតយ៉ាងស្ងប់នេាះ ហេីយឯកគ្គតា ដែលអង្គឈាន ៤ ឧបការៈទំនុកបំរុងហេីយ ក៏តាំងយ៉ាងមាំទាំក្នុងអារម្មណ៍ដេាយអាការនៃ បឋមជ្ឈាន ដែលប្រកបដេាយអង្គ ៥។
អង្គឈាន ៥ ជាបដិបក្ខដល់នីវរណៈ ៥ ដូចនេះគឺ “១”៖
១- វិតក្កចេតសិក ជាបដិបក្ខដល់ថីនមិទ្ធនីវរណៈ ព្រេាះពេលវិតក្កចេតសិកត្រិះរិះដល់អារម្មណ៍នៃសមថភាវនាច្រេីនឡេីងជារឿយៗ សេចក្តីរួញរាក្រៀមក្រំ និង ការងងុយងេាកងក់ ក៏រមែងកេីតមិនបាន។
២- វិចារចេតសិក ជាបដិបក្ខដល់វិចិកិច្ចានីវរណៈ ពេលវិចារចេតសិករវ័ង្គផ្គងអារម្មណ៍តាមវិតក្កចេតសិក ដែលច្រត់ទល់ចុះទៅក្នុងអារម្មណ៍នៃសមថភាវនា ជារឿយៗនេាះ សេចក្តីសង្ស័យ សេចក្តីមិនជាក់ច្បាស់ក្នុងចិត្ត ក្នុងសភាវធម៌ និង ក្នុងហេតុផលនៃសភាវធម៌ ក៏កេីតមិនបាន។
៣- បីតិចេតសិក ជាបដិបក្ខដល់ព្យាបាទនីវរណៈ កាលសេចក្តីស្ងប់ក្នុងអារម្មណ៍នៃសមថភាវនាកេីតឡេីង បីតិក៏ឆ្អែតស្កប់ក្នុងសេចក្តីស្ងប់នេាះក្រៃលែងឡេីង ធ្វេីឲ្យសេចក្តីព្យាបាទមួរម៉ៅចិត្ត េកីតមិនបានក្នុងរវាងនេាះ។
៤- សុខ (សេាមនស្សវេទនា) ជាបដិបក្ខដល់ឧទ្ធច្ចកុក្កុច្ចនីវរណៈ ពេលកំពុងនៅជាសុខក្នុងអារម្មណ៍របស់សមថភាវនា សេចក្តីក្តៅក្រហាយចិត្ត ការកង្វល់ចិត្ត និងសេចក្តីរាយមាយក្នុងអារម្មណ៍ដទៃ ក៏កេីតមិនបាន ព្រេាះកំពុងនៅជាសុខក្នុងសមថអារម្មណ៍ក្នុងខណៈនេាះ។
៥- ឯកគ្គតាចេតសិក ជាបដិបក្ខដល់កាមច្ឆន្ទនីវរណៈ ព្រេាះពេលសមាធិតាំងមាំក្នុងអារម្មណ៍នៃសមថភាវនាហេីយ ក៏មិនត្រេអរក្នុងកាមអារម្មណ៍ណាៗឡេីយ។
រូបាវចរបឋមជ្ឈានកុសលចិត្ត ជាអប្បនាសមាធិដែលចុះស៊ប់ែណនក្នុងអារម្មណ៍ដេាយអង្គឈាន ៥ ។ ដូច្នេាះ សូម្បីដល់ទៅថារូបាវចរឈានកុសលនឹងកេីតឡេីង គ្រាដំបូងត្រឹមតែមួយខណៈក៏ដេាយ កាលណាភវង្គចិត្តកេីតខ័ណ្ឌច្រេីនខណៈរលត់ទៅហេីយ មនេាទ្វារវិថីចិត្តក៏កេីតបន្ត ដេាយមនេាទ្វារាវជ្ជនចិត្តកេីតឡេីងរំពឹងដល់អង្គនៃឈាន ១ ខណៈ ហេីយរលត់ទៅ រួចហេីយមហាកុសលញ្ញាណសម្បយុត្តចិត្ត កេីតឡេីងពិចារណាអង្គឈាននេាះ ៧ ខណៈ ហេីយភវង្គចិត្តក៏កេីតខ័ណ្ឌ ។ មនេាទ្វារវិថីចិត្តកេីតឡេីង ពិចារណាអង្គឈានមួយក្នុង ១ វារៈខណៈដែលមនេាទ្វារវិថីចិត្ត កេីតឡេីងពិចារណាអង្គនៃឈាននិមួយៗនៃវារៈនីមួយៗនេាះ ជាបច្ចវេក្ខណវិថី ដែលត្រូវកេីតចាកអំពីឈានវិថីគ្រប់ៗគ្រា។
បញ្ញានៃអ្នកដែលបន្លុះរូបាវចរឈានកុសលចិត្ត ទេីបដឹងសេចក្តីខុសគ្នានៃអង្គឈានទាំង ៥ គឺ ដឹងសេចក្តីផ្សេងៗគ្នានៃវិតក្កចេតសិក និង វិចារចេតសិក ដឹងសេចក្តីផ្សេងគ្នានៃបីតិចេតសិក និងសុខ (សេាមនស្សវេទនាចេតសិក) និងដឹងនូវលក្ខណៈនៃឯកគ្គតាចេតសិក ដែលជាអប្បនាសមាធិ។
អ្នកចម្រេីនសមថភាវនាត្រូវមានសតិសម្បជញ្ញៈជាប្រក្រតី និងដឹងលក្ខណៈនៃចិត្ត ដែលជាកុសលនិងអកុសលដែលកេីតផ្លាស់ប្តូរគ្នា និង ជ្រែកខ័ណ្ឌគ្នាយ៉ាងរហ័សឲ្យបានត្រឹមត្រូវ ។ បេីមិនដូចយ៉ាងនេាះទេ ក៏នឹងយល់ខុសថាលេាភមូលចិត្តដែលរួមនឹងសេាមនស្សវេទនា ជាសេចក្តីស្ងប់ និងជាកុសល ។
អ្នកចម្រេីនសមថភាវនាមិនមានអាការខុសប្រក្រតីណាៗឡេីយ ព្រេាះការចម្រេីនសមថភាវនា ជាការចម្រេីនកុសលតាមផ្លូវចិត្ត ដែលកាលណាចិត្តស្ងប់ហេីយ ក៏នឹងប្រាកដតែនិមិត្តនៃអារម្មណ៍ ដែលធ្វេីឲ្យចិត្តបង្អេានទៅជាកុសល តាំងមាំក្រៃលែងឡេីងៗ ដូចអ្នកដែលចម្រេីនអាបេាកសិណ ក៏មាននិមិត្តនៃអាបេាកសិណជាអារម្មណ៍ប៉ុណ្ណេាះ គឺគ្មាននឹងទៅឃេីញនរក សួគ៌ ទេវតា ហេតុការណ៍រឿងរ៉ាវផ្សេងៗឡេីយ។
ខណៈដែលធ្វេីសមាធិហេីយឃេីញនូវភាពផ្សេងៗ ខណៈនេាះក៏មិនមែនសមថភាវនា ។ ការចម្រេីនសមថភាវនា ត្រូវជាមហាកុសលញ្ញាណសម្បយុត្តចិត្ត ដែលស្ងប់ព្រេាះរលឹកនូវអារម្មណ៍ណាមួយនៃសមថភាវនាក្នុង ៤០ អារម្មណ៍ ។ សូម្បីលេាភមូលចិត្ត ឬមហាកុសលញ្ញាណវិប្បយុត្តចិត្តនឹងមានអារម្មណ៍ណាមួយក្នុង ៤០ អារម្មណ៍ ក៏មិនមែនជាសមថភាវនាដែរ ដូចក្មេងៗ ឬមនុស្សចាស់ ដែលទន្ទេញថា ពុទ្ធេា ៗ ដេាយមិនបានរំលឹកដល់ព្រះពុទ្ធគុណប្រការផ្សេងៗ ក៏មិនមែនជាមហាកុសលញ្ញាណសម្បយុត្តចិត្ត ។ អ្នកដែលឃេីញសាកសព ហេីយភ័យខ្លាចក៏ជាទេាសមូលចិត្ត មិនមែនមហាកុសលញ្ញាណសម្បយុត្ត ។ អ្នកដែលព្យាយាមធ្វេីទាំងមិនជាក់ប្រាកដក្នុងចិត្តត្រង់ខ្យល់ដកដង្ហេីម ដេាយមិនទាំងដឹងថា ព្រេាះហេតុអ្វីចិត្តទេីបនឹងស្ងប់បាន ក៏មិនមែនជាមហាកុសលញ្ញាណសម្បយុត្ត ។ កសិណដទៃៗ និងអារម្មណ៍ដទៃៗនៃសមថភាវនានេាះ មហាកុសលញ្ញាណសម្បយុត្តិចិត្ត ត្រូវពិចារណាដេាយត្រឹមត្រូវទេីបចិត្តស្ងប់បាន ដេាយន័យតែមួយដូចនឹងការចម្រេីនបឋវីកសិណ។
កាលអ្នកបន្លុះបឋមជ្ឈានកុសល ឃេីញទេាសនៃវិតក្កចេតសិក ដែលជាចេតសិកច្រត់ទល់ចុះក្នុងអារម្មណ៍ថា ប្រក្រតីរមែងច្រត់ទល់ចុះក្នុងអារម្មណ៍ដែលជាកាមារម្មណ៍ គឺ រូប សំឡេង ក្លិន រស ផេាដ្ឋព្វៈ ទេីបនៅជិតបង្កេីយនឹងអកុសលធម៌ទាំងឡាយ បេីអាចឲ្យឈានចិត្តនេាះប្រាសចាកវិតក្កចេតសិកឲ្យមានតែវិចារចេតសិក បីតិ សុខ ឯកគ្គតា ក៏រមែងស្ងប់ប្រណីតជាង ហេីយទេីបព្យាយាមរលឹកដល់អារម្មណ៍នៃបឋមជ្ឈានកុសល ដែលបានបន្លុះហេីយ រួចព្យាយាមរវ័ងផ្គងឲ្យចិត្តស្ងប់តាំងមាំត្រង់អារម្មណ៍នៃបឋមជ្ឈាន ដេាយមិនឲ្យវិតក្ក ចេតសិក ត្រូវច្រត់ទល់ក្នុងអារម្មណ៍នេាះឡេីយ សឹងនឹងសំរេចបានកាលណាដល់ព្រមដេាយ វសី ៥ គឺសេចក្តីជំនាញ វៀងវៃក្នុងឈាន ៥ ប្រការសិន។
វសី ៥ គឺ “១”៖
១- អាវជ្ជនវសី ជំនាញក្នុងការនឹកដល់បឋមជ្ឈាន ក្នុងស្ថានទី និង ខណៈ តាមដែលប្រាថ្នា។
២- សមាបជ្ជនវសី ជំនាញក្នុងការចូលឈាន គឺឲ្យឈានចិត្តកេីតបាន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។
៣- អធិដ្ឋានវសី ជំនាញក្នុងការឲ្យឈានចិត្តកេីតរលត់បន្តយូរឆាប់ តិចច្រេីន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។
៤- វុដ្ឋានវសី ជំនាញក្នុងការចេញចាកឈានបាន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។
៥- បច្ចវេក្ខណវសី ជំនាញក្នុងការនឹកដល់អង្គឈាននិមួយៗបាន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។
ការដែលបន្លុះឈានចិត្តថ្នាក់ខ្ពស់ឡេីងទៅបាននេាះ ត្រូវឃេីញទេាសរបស់អង្គឈានថ្នាក់ដេីមៗ ហេីយលះអង្គឈានបានតាមលំដាប់ គឺ៖
ទុតិយជ្ឈាន លះវិតក្កៈ ទេីបប្រកបជាមួយអង្គឈាន ៤ គឺ វិចារ បីតិ សុខៈ ឯកគ្គតា។
តតិយជ្ឈាន លះវិចារៈ ទេីបប្រកបជាមួយអង្គឈាន ៣ គឺ បីតិ សុខៈ ឯកគ្គតា។
ចតុត្ថជ្ឈាន លះបីតិ ទេីបប្រកបជាមួយអង្គឈាន ២ គឺ សុខៈ ឯកគ្គតា។
បពា្ចមជ្ឈាន លះសុខៈ ទេីបប្រកបជាមួយអង្គឈាន ២ គឺ ឧបេក្ខា ឯកគ្គតា។
ការលះអង្គឈានទៅនិមួយៗនេាះ ជាឈានដេាយបពា្ចកន័យ គឺដេាយន័យនៃឈាន ៥។
ចំពេាះអ្នកដែលបញ្ញាអាចលះវិតក្ក និង វិចារបាន ព្រមគ្នានេាះ ជាឈានដេាយចតុត្ថន័យ គឺដេាយន័យនៃឈាន ៤ ដូចនេះ៖
ទុតិយជ្ឈាន លះវិតក្ក វិចារ ទេីបប្រកបដេាយអង្គឈាន ៣ គឺ បីតិ សុខៈ ឯកគ្គតា។
តតិយជ្ឈាន លះបីតិ ទេីបប្រកបដេាយអង្គឈាន ២ គឺ សុខៈ ឯកគ្គតា។
ចតុត្ថជ្ឈាន លះសុខៈ ទេីបប្រកបដេាយអង្គឈាន ២ គឺ ឧបេក្ខា ឯកគ្គតា។
ទុតិយជ្ឈានដេាយចតុត្ថន័យ ក៏គឺ តតិយជ្ឈានដេាយបពា្ចកន័យ។
តតិយជ្ឈានដេាយចតុត្ថន័យ ក៏គឺ ចតុត្ថជ្ឈានដេាយបពា្ចកន័យ។
ចតុត្ថជ្ឈានដេាយចតុត្ថន័យ ក៏គឺ បពា្ចមជ្ឈានដេាយបពា្ចកន័យ។
បេីដាច់នៅវសីហេីយ ការលះអង្គឈានថ្នាក់ដេីមៗ ដេីម្បីបន្លុះឈានថ្នាក់ខ្ពស់ឡេីងជារឿយៗនេាះ ក៏ប្រព្រឹត្តទៅមិនបានឡេីយ ។ កាលណាឈានវិថីចិត្តរលត់ហេីយ បច្ចវេក្ខណវិថីត្រូវកេីតតគ្រប់លេីក ។ ការរំងាប់កិលេសដេាយការចម្រេីនសមថភាវនា មិនមែនរំលត់កិលេសជាសមុច្ឆេទ ដូច្នេះទេីបឈានចិត្តអាចទ្រុឌទ្រេាមអន់ថយ គឺកេីតយឺតមិនជំនាញវៀងវៃដូចពីដេីមក៏មាន ឬក៏រហូតអាចនឹងមិនកេីតទាល់តែសេាះក៏មាន ។ ដូច្នេះដែលឈានចិត្តនឹងកេីតបានជំនាញវៀងវៃនេាះ ទេីបត្រូវមានវសីគ្រប់ៗឈាននៅជាដរាប (សេចក្តីល្អិតមាននៅក្នុងវិសុទ្ធិមគ្គ)
អារម្មណ៍នៃសមថភាវនា ៤០ នេាះ អារម្មណ៍ខ្លះចិត្តក៏ស្ងប់បាន មិនដល់ឧបចារសមាធិទេ អារម្មណ៍ខ្លះចិត្តក៏ស្ងប់បានដល់ឧបចារសមាធិ អារម្មណ៍ខ្លះចិត្តក៏ស្ងប់ បានដល់បឋមជ្ឈានប៉ុណ្ណេាះ អារម្មណ៍ខ្លះចិត្តក៏ស្ងប់ បានដល់ ចតុត្ថជ្ឈានបពា្ចកន័យ អារម្មណ៍ខ្លះក៏ស្ងប់បានដល់បពា្ចមជ្ឈាន ហេីយអារម្មណ៍ខ្លះក៏ជាអារម្មណ៍ចំពេាះតែបពា្ចមជ្ឈានប៉ុណ្ណេាះដូចយ៉ាងនេះគឺ៖
អនុស្សតិ ៦ បានដល់ ពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ ចាគានុស្សតិ ១ សីលានុស្សតិ ១ ទេវតានុស្សតិ ១ ។ អ្នកដែលមិនមែនព្រះអរិយបុគ្គលរលឹកដល់អនុស្សតិ ៦ នេះ ចិត្តស្ងប់បានមិនដល់ឧបចារសមាធិទេ ចំពេាះព្រះអរិយបុគ្គលនេាះអាចស្ងប់បានដល់ ឧបចារសមាធិប៉ុណ្ណេាះ មិនដល់អប្បនាសមាធិឡេីយ ។ អនុស្សតិ ២ គឺ ឧបសមានុស្សតិ ការរលឹកដល់ព្រះនិព្វាន និងមរណានុស្សតិ ការរលឹកដល់សេចក្តីស្លាប់នេាះ មរណានុស្សតិស្ងប់បានដល់ ឧបចារសមាធិប៉ុណ្ណេាះ តែឧបសមានុស្សតិស្ងប់ បានដល់ឧបចារសមាធិចំពេាះតែអ្នកដែលជាព្រះអរិយបុគ្គលប៉ុណ្ណេាះ។
អាហាេរបដិកូលសញ្ញា ១ គឺ ការរលឹកដល់សេចក្តីបដិកូលនៃអាហារ ចិត្តស្ងប់បានដល់ឧបចារសមាធិ ។ ចតុធាតុវវដ្ឋាន ១ គឺ ការរលឹកដល់ ធាតុដី ទឹក ភ្លេីង ខ្យល់ ត្រង់កាយ ចិត្តស្ងប់បានដល់ឧបចារសមាធិ ។ អសុភ ១០ គឺ ការរលឹកដល់សភាពនៃសាកសព ១០ យ៉ាង ចិត្តស្ងប់បានដល់បឋមជ្ឈាន ។ កាយគតាសតិ (អនុស្សតិ) ១ គឺការនឹកដល់សេចក្តីមិនគួរប្រាថ្នានៃចំណែកផ្សេងៗ គឺ អាការ ៣២ នៃកាយមួយចំណែក ដូចសក់ រេាម ក្រចក ធ្មេញ ស្បែក ជាដេីម ចិត្តអាចស្ងប់បានដល់បឋមជ្ឈាន ។ អានាបាណស្សតិ (អនុស្សតិ) ១ ការរលឹកដល់ខ្យល់ដកដង្ហេីម ចិត្តស្ងប់ ដល់ បពា្ចមជ្ឈាន, កសិណ ១០ ចិត្តស្ងប់បានដល់បពា្ចមជ្ឈាន ព្រហ្មវិហារ ៣ គឺ មេត្តា ១ ករុណា ១ មុទិតា ១ ចិត្តស្ងប់បានចតុត្ថជ្ឈានដេាយបពា្ចកន័យ (តតិយជ្ឈានដេាយចតុត្ថន័យ)។
ព្រហ្មវិហារ ១ គឺ ឧបេក្ខាព្រហ្មវិហារ កាលណាចិត្តស្ងប់ចាកពីព្រហ្មវិហារ ៣ ដល់ចតុត្ថជ្ឈានហេីយ ទេីបចម្រេីនឧបេក្ខាព្រហ្មវិហារធម៌តទៅទៀតបាន ។ ក្នុងបណ្តាព្រហ្មវិហារធម៌ ៤ ឧបេក្ខាព្រហ្មវិហារ ទេីបមានអារម្មណ៍ចំពេាះតែបពា្ចមជ្ឈានតែមួយឈានប៉ុណ្ណេាះ ។
អរូបជ្ឈាន ៤ គឺ បពា្ចមជ្ឈានដែលមិនមានរូបជាអារម្មណ៍ ។ អ្នកដែលនឹងចម្រេីនអរូបជ្ឈានបាននេាះ ត្រូវបន្លុះរូបបពា្ចមជ្ឈានសិនពេលឃេីញទេាសនៃរូបបពា្ចមជ្ឈានថា សូម្បីនឹងដល់ជារូបជ្ឈានថ្នាក់ខ្ពស់បំផុតគឺថ្នាក់រូបបពា្ចមជ្ឈានក៏ពិតមែនក៏ដេាយ តែកាលណានៅមានរូបជាអារម្មណ៍ ក៏នៅជិតបង្កេីយញាប់ញ័រដល់ការដែលនឹងបង្អេានទៅដល់រូបដែលជាកាមារម្មណ៍បានដេាយងាយ គួរនឹងលេីករូបដែលជាអារម្មណ៍ចេញ ហេីយបង្អេានចិត្តទៅដល់អារម្មណ៍ដែលមិនមែនរូប សឹងស្ងប់ប្រណីតជាងរូបទៅទៀត។
អានបន្ត
images/articles/3174/_________________________________.jpg
សិក្សាព្រះត្រៃបិដក
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ការបដិបត្តិដើម្បីប្រយោជន៍សុខដល់ជនច្រើននៅពេលចេញព្រះវស្សាទី ១ របស់ព្រះដ៏មានព្រះភាគ ក្នុងកាលណោះ ព្រះអង្គទ្រង់ត្រាស់ទៅកាន់ព្រះអរហន្ត ៦០ អង្គ ដែលមានសេចក្តីទាំងស្រុង ក្នុងវិន័យបិដកលេខ ៦ ទំព័រ ៦៦ ដូចតទៅ៖
គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតរួចហើយអំពីអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សោតក៏បានរួចហើយអំពីអន្ទាក់ទាំងអស់ដែរ ទោះបីរបស់ទេវតាក្តី ទោះបីរបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រាច់ទៅកាន់ចារិក (គឺស្រុកនិងនិគម និងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និង សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះសត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ ទេវតានិងមនុស្សទាំងឡាយ អ្នកទាំងឡាយកុំទៅពីរនាក់តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរសម្តែងធម៌ ឲ្យពីរោះបទដើមបទកណ្តាល និងបទចុង អ្នកទាំងឡាយចូរប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធប្រកបដោយអត្ថ និងព្យញ្ជនៈដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយដែលមានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែកក៏មាន សត្វទាំងនោះនឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយអ្នកបម្រុង ត្រាស់ដឹងធម៌ គង់នឹងមាន ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគតក៏នឹងចូលទៅកាន់សេនានិគម ក្នុងឧរុវេលា-ប្រទេស ដើម្បីសម្តែងធម៌។
ក្នុងបិដកលេខ ២៩ ទំព័រ ២៨៧ ទុតិយបាសសូត្រ មានសេចក្តីផ្តើមថា៖
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុង ពារាណសី ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះដ៏មានព្រះ ភាគទ្រង់ត្រាស់ដូចបានសរសេរហើយពីខាងដើម គឺទ្រង់ត្រាស់ឲ្យព្រះភិក្ខុនិមន្តទៅសម្តែងព្រះធម៌ តាមផ្លូវមួយតែ មួយអង្គ កុំទៅពីរអង្គតាមផ្លូវមួយជាមួយគ្នាឡើយ។
ក្នុងបិដកលេខ ៤៣ ទំព័រ ១៣ សុគតសូត្រ មានសេចក្តីទាំងស្រុងដូចតទៅ៖
ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោក ការនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។
ម្នាលភិក្ខុទាំងឡាយ ចុះព្រះសុគតដូចមេ្តច ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយ វិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណរក បុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។
ម្នាលភិក្ខុទាំងឡាយ នេះជាព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ ចុះវិន័យព្រះសុគត ដូចម្តេច ។ ព្រះសុគតនោះ ទ្រង់សម្តែងធម៌ពីរោះ បទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ។ ម្នាលភិក្ខុទាំងឡាយ នេះជាវិន័យព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគត ក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោកយ៉ាងនេះ ការនោះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ។
ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តី វិនាសសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។
»ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនខុស ដោយបទនិងព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ ម្នាលភិក្ខុទាំងឡាយ បទនិង ព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ រមែងយល់សេចក្តីបានដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។
»ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជា មនុស្សដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ដែលឲ្យគេប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ មិនទទួលពាក្យ ប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាសសាបសូន្យនៃ ព្រះសទ្ធម្ម។
»ម្នាលភិក្ខុទាំងឡាយ មួយទៀតភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺ និកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ មិនញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រ ដោយគោរព លុះអំណើះទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះក៏ដាច់មូលលែងប្រតិស្ឋាននៅ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។
»ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការ ប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិន ទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំនៃជនដែលកើតខាងក្រោយគឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុជា ថេរៈទាំងនោះ ប្រជុំនៃជនទាំងនោះឯង ជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធាន ក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិន ទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែល ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាប សូន្យនៃព្រះសទ្ធម្ម។
ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យ នៃព្រះសទ្ធម្ម។
៚ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ ប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ធម៌ ៤ គឺអ្វីខ្លះ។
»ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនត្រូវ ដោយបទនិងព្យញ្ជនៈដែលរៀបរៀងត្រូវ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់ សេចក្តីបានងាយ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យ វិនាសសាបសូន្យទៅ។
»ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ធ្វើឲ្យ ជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ ទទួលនូវពាក្យរប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
»ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺនិកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំ នូវមាតិកា ភិក្ខុទាំងនោះ ញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រដោយគោរព លុះអំណើះទៅមុខព្រះសូត្ររបស់ភិក្ខុ ទាំងនោះមិនបានដាច់ឫស តាំងនៅតៗ គ្នា ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
»ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈមិន ប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធុរបន្ថយ ដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធាន ក្នុងវិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំជនដែលកើត ខាងក្រោយ គឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុទាំងនោះ ប្រជុំជនទាំងនោះឯង ជាអ្នកមិន ប្រតិបត្តិឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុង វិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
ម្នាលភិក្ខុទាំង ឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
ក្នុងបិដកលេខ ១៦ ទំព័រ ២៥៣ នៅក្នុង មហាបរិនិព្វានសូត្រ ព្រះអង្គទ្រង់ណែនាំឲ្យរៀនសូត្រ និងបដិបត្តិ ដើម្បីឲ្យសាសនព្រហ្មចរិយៈឋិតនៅអស់កាលយូរ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ពពួកជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក មានសេចក្តីដូចតទៅ៖
គ្រានោះ ព្រះមានព្រះភាគទ្រង់ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលយូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់ សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយ ប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីបៀតបៀនដោយប្រពៃហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នេះ។
ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំង ឡាយណាដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីរៀនដោយ ប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ តើដូចម្តេច ។ អ្វីខ្លះ ។ គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ ប្រកបដោយអង្គ ៨។
ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បី តម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្ស ទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណាដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ។ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ យ៉ាងនេះឯង។
គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងដាស់ តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយមានសេចក្តីវិនាសទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យ សម្រេចដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាននឹងមានដល់តថាគតមិនយូរឡើយ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគតជាសាស្តាលុះទ្រង់ មានព្រះបន្ទុលដូច្នេះហើយ ក៏ទ្រង់មានព្រះបន្ទូល ដូច្នេះតទៅទៀតថា៖
ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមានសេចក្តី ស្លាប់នៅពិខាងមុខ ។ ភាជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះមាន កិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។
ព្រះសាស្តា ទ្រង់មានព្រះបន្ទូលដូច្នេះតទៅទៀតថា៖ វ័យរបស់តថាគត ចាស់ហើយ ជីវិតរបស់តថាគតមានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយហើយទៅ ឯទីពឹងចំពោះខ្លួន តថាគតបានធ្វើទុកហើយ។
អប្បមត្តា សតីមន្តោ សុសីលា ហោថ ភិក្ខវោ សុសមាហិតសង្កប្បា សចិត្តមនុរក្ខថ។
យោ ឥមស្មឹ ធម្មវិនយេ អប្បមត្តោ វិហរិស្សតិ
បហាយ ជាតិសំសារំ ទុក្ខស្សន្តំ ករិស្សតិ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់នឹងល្អ ចូររក្សាចិត្ត របស់ខ្លួន ឲ្យរឿយៗ ចុះ ។ ភិក្ខុណាមិនប្រមាទ ហើយនៅក្នុងធម្មវិន័យនេះ ភិក្ខុនោះ នឹងលះបង់នូវជាតិសំសារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខានឡើយ។
ក្នុងបិដកលេខ ១៨ ទំព័រ ២៥៨ នៅក្នុង បាសាទិកសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីពោធិបក្ខិយធម៌ទាំង ៣៧ ប្រការ ចែកជា ៧ ពួក មានពួកសតិប្បដ្ឋាន ៤ ជាដើម ថាគួររួបរួម ផ្ទៀងផ្ទាត់ នូវអត្ថ នូវព្យញ្ជនៈដោយ ព្យញ្ជនៈ ក្នុងធម៌នោះ ដែលជាហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅមាំ ឋិតថេរអស់កាលយូរ ដើម្បីប្រយោជន៍ដល់ជន ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក។
ក្នុងបិដកលេខ ៥៣ ទំព័រ ១៧ នៅក្នុង មោទសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសាមគ្គីរបស់សង្ឃ មានសេចក្តី ដូចតទៅ៖ សុខា សង្ឃស្ស សាមគ្គី សមគ្គានញ្ចនុគ្គហោ សមគ្គរតោ ធម្មដ្ឋោ យោគកេ្ខមា ន ធំសតិ សង្ឃំ សមគ្គំ កត្វាន កប្បំ សគ្គម្ហិ មោទតីតិ។
សេចក្តីព្រមព្រៀងនៃសង្ឃ ជាហេតុនៃសេចក្តីសុខមកឲ្យ ការអនុគ្រោះដល់បុគ្គលទាំងឡាយ ដែលមានសេចក្តី ព្រមព្រៀងគ្នា (ជាហេតុនាំមកនូវសេចក្តីសុខមកឲ្យ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃឲ្យព្រមព្រៀងគ្នា រមែងរីករាយក្នុងឋានសួគ៌ អស់ ១ កប្ប។
ក្នុងបិដកលេខ ២៦ ទំព័រ ៩៩ នៅក្នុង សាមគ្គាមសូត្រ ព្រះអង្គសម្តែងអំពីវិវាទមូល ៦ ប្រការ៖
១. ច្រើនដោយក្រោធ និងការចងគំនុំ
២. ការរមិលគុណ និងការលើកខ្លួនវាយឫក
៣. ច្រណែន និងកំណាញ់
៤. អំនួតអួតអាង និងមាយាលាក់ពុត
៥. ការប្រាថ្នាអាក្រក់ និងការយល់ខុស
៦. ការស្ទាបអង្អែលនូវសីលព្វ័ត ហើយមានការប្រកាន់តាមទិដ្ឋិរបស់ខ្លួន និងការប្រកាន់មាំ លះបង់បានដោយ កម្រ។
ព្រះអង្គទ្រង់ត្រាស់សម្តែងថា៖
ម្នាលអានន្ទ ភិក្ខុណា ជាអ្នកច្រើនដោយក្រោធ និងការចងគំនុំ ( ៥ ប្រការទៀតក៏ដូចគ្នា ) ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនកោតក្រែងចំពោះព្រះសាស្តាផង មិនគោរព មិនកោតក្រែងចំពោះព្រះធម៌ផង មិនគោរព មិនកោតក្រែងចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញក្នុងសិក្ខាផង ។ … ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទក្នុងសង្ឃ។ វិវាទតែងប្រព្រឹត្តទៅដើម្បីមិនជាគុណដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើនដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។
ជាបន្តទៅព្រះអង្គទ្រង់ឲ្យលះបង់នូវវិវាទមូលទាំង ៦ ប្រការនោះ។
ក្នុងវិនយបិដក លេខ ១០ ទំព័រ ៦១ នៅក្នុង សមថក្ខន្ធកៈ អំពីមូលនៃវិវាទាធិករណ៍ ព្រះអង្គទ្រង់ត្រាស់សម្តែង មូលនៃវិវាទ ៦ ប្រការដូចគ្នាដែរ។
មូលនៃវិវាទ ៦ ប្រការ មានក្នុងបិដកលេខ ១៩ ទំព័រ ១៩៨ នៅក្នុងសង្គិតិសូត្រ ពួក ៦ និងនៅក្នុងបិដកលេខ ៤៦ ទំព័រ ១១១ វិវាទមូលសូត្រ។
ក្នុងវិនយបិដកលេខ ១៣ ទំព័រ ២០៤ មហាសង្គាម មានសម្តែងអំពីភិក្ខុជាវិន័យធរពួកខ្លះក្នុងសាសនានេះ លំអៀងដោយអគតិ ៤ យ៉ាង ហើយពោលក្នុងវត្ថុ ១៨ ប្រការ គឺសម្តែងសភាវៈមិនមែនធម៌ ថាជាធម៌ សម្តែងនូវ ធម៌ថាមិនមែនជាធម៌ សម្តែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ សម្តែងនូវវិន័យថាមិនមែនជាវិន័យជាដើម។
ការសម្តែងវត្ថុ ១៨ ប្រការ ដោយអគតិ ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជា សុខដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសេចក្តីចម្រើនដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។
ភិក្ខុជាវិន័យធរ កាលបើលុះក្នុងអគតិ មានឆន្ទាគតិជាដើម ដោយវត្ថុទាំង ១៨ ប្រការ ឈ្មោះថា រក្សាខ្លួន ដែលមានកុសលធម៌ជីកគាស់រំលើងចោលចេញផង ឈ្មោះថា ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថារងនូវអកុសលកម្មដ៏ច្រើនផង។
ក្នុងបិដកលេខ ៤៤ ទំព័រ ២៣៨ នៅក្នុង ថេរសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីអ្នកដឹកនាំមានមិច្ឆាទិដ្ឋិ គឺយល់ ខុសអំពីសេចក្តីពិតជាដើមដូចតទៅ៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកប្រតិបត្តិ មិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនបានជាប្រយោជន៍ដល់ជនច្រើន មិនជាគុណ ជាទុក្ខដល់ទេវតា និងមនុស្សទាំង ឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខុជាថេរៈ ដឹងរាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានបរិវារ ច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។ល។ ចាក់ធ្លុះល្អដោយប្រាជ្ញា ១ តែ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់ដ៏វិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតម្កល់នៅក្នុងអសទ្ធម្ម ភិក្ខុដទៃដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនោះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះ ថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ច្រើន ជាអ្នកមានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវ ទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ-ភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំ លែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះ ថា ប្រតិបត្តិ ដើម្បីមិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនជាប្រយោជន៍ដល់ជនច្រើន មិន ជាគុណទេ ជាទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកប្រតិបត្តិដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ដល់ជន ច្រើន ដើម្បីគុណនិងសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខជាថេរៈដឹង រាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ ជាអ្នក សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮ ហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។បេ។ ចាក់ធ្លុះដោយប្រាជ្ញា ១ ជាសម្មាទិដ្ឋិ មានសេចក្តីយល់មិនវិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតម្កល់នៅក្នុងព្រះសទ្ធម្ម ពួកភិក្ខុដទៃដល់នូវទិដ្ឋានុគតិ របស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ ច្រើន មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះ ជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ់ាងនេះឯង ឈ្មោះថាប្រតិបត្តិ ដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីគុណ ដើម្បីសេចក្តីសុខដល់ទេវតា និង មនុស្សទាំងឡាយ។
(អត្ថបទ៖ សិក្សាព្រះធម៌)
…………………
ធម៌ ស្រដៀងនឹងព្រះសទ្ធម្ម គឺ សទ្ធម្មប្បដិរូប។ ព្រះបរិយត្តិសទ្ធម្ម បានដល់ បាលីនៃពុទ្ធវចនៈ និង អដ្ឋកថា ។ កាលស្តាប់ពាក្យខុសហើយ ផលក៏ខុសដែរ នឹងនាំអោយអន្តរាយដល់ការត្រាស់ដឹង។
ពុទ្ធបរិសទ្ធ គប្បីសំគាល់ នូវព្រះពុទ្ធវចនៈ ដែលព្រះអង្គសំដែងហើយ ដោយល្អថា គួររៀន គួរទន្ទេញ គួរចងចាំ ហើយបដិបត្តិតាម ព្រះធម៌យូរៗ ទើបមានម្តង។
…………………ព្រះពុទ្ធដីកា
ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហេីយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលេាកុត្តរៈ ប្រកបដេាយសភាពដ៏សូន្យ ព្រះសូត្រទាំងនេាះ កាលបុគ្គលពេាល យេីងនឹងប្រុងស្តាប់ ដាក់ចុះនូវសេាតៈ យកចិត្តទុកដាក់ដេីម្បីដឹង និងសម្គាល់នូវធម៌ទាំងនេាះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ដោយ៥០០០ឆ្នាំ
images/articles/3313/4565yuuiyo9886654444444444.jpg
ហេតុនៃបុគ្គលខ្ជិល ៨
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨
១. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែកាលបើអញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។
២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែកាលដែលអញកំពុងធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។
៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើអាត្មាអញដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។
៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែលអាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។
៥. ភិក្ខុត្រាច់ទៅកាន់ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។
៦. ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។
៧. ភិក្ខុកើតអាពាធបន្តិចបន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញកើតអាពាធបន្តិចបន្តួចនេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។
៨. ភិក្ខុជាសះស្បើយអំពីជម្ងឺហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិនទាន់យូរប៉ុន្មាន កាយរបស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិនទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។
(បិ.៨២, ឃ.២៤៧)
ដោយ៥០០០ឆ្នាំ
images/articles/2888/Hoeea-sen.jpg
ចូឡសីល មជ្ឈិមសីល មហាសីល
ផ្សាយ : ០៦ មករា ឆ្នាំ២០២៣
១. ចូឡសីល
១. បាណាតិបាតា បដិវិរតោ វៀរស្រឡះចាកបាណាតិបាត
២. អទិន្នាទានា បដិវិរតោ វៀរស្រឡះចាកអទិន្នាទាន
៣. អារាចារី វិរតោ មេថុនា វៀរចាកមេថុនធម្ម ជាធម៌របស់អ្នកស្រុក ។
៤. មុសាវាទា បដិវិរតោ វៀរស្រឡះចាកមុសាវាទ ។
៥. បិសុណាយ វាចាយ បដិវិរតោ វៀរស្រឡះចាកបិសុណាវាចា ។
៦. ផរុសាយ វាចាយ បដិវិរតោ វៀរស្រឡះចាកផរុសវាចា ។
៧. សម្ផប្បលាបា បដិវិរតោ វៀរស្រឡះចាកសម្ផប្បលាបៈ ។
៨. ពីជគាមភូតគាមសមារម្ភា បដិវិរតោ វៀរស្រឡះចាកការធ្វើពីជគាមនិងភូតគាម
៩. រត្តូបរតោ វិរតោ វិកាលភោជនា វៀរលែងបរិភោគក្នុងរាត្រី វៀរលែងបរិភោគក្នុង កាលខុស ។
១០. នច្ចគីតវាទិតវិសូកទស្សនា បដិវិរតោ វៀរស្រឡះចាកកិរិយាមើលនូវរបាំ និងការ ស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌
១១. មាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋានា បដិវិរតោ វៀរស្រឡះចាកកិរិយា ទ្រទ្រង់ប្រដាប់ស្អិតស្អាងរាងកាយដោយផ្កាកម្រង និងគ្រឿងក្រអូបនិងគ្រឿងលាបផ្សេងៗ ។
១២. ឧច្ចាសយនមហាសយនា បដិវិរតោ វៀរស្រឡះចាកទីដេកទីអង្គុយដ៏ខ្ពស់ និងទី ដេកទីអង្គុយដ៏ប្រសើរ ។
១៣. ជាតរូបរជតបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលមាសនិងប្រាក់ ។
១៤. អាមកធញ្ញបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលធញ្ញជាតឆៅ
១៥. អាមកមំសបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលសាច់ឆៅ ។
១៦. ឥត្ថិកុមារិកបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលស្រីនិងក្មេងស្រី ។
១៧. ទាសិទាសបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលខ្ញុំស្រីនិងខ្ញុំប្រុស ។
១៨. អជេឡកបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលពពែនិងចៀម ។
១៩. កុក្កុដសូករបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលមាន់និងជ្រូក ។
២០. ហត្ថិគវស្សវឡវបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលដំរី គោ សេះ ឈ្មោលញី ។
២១. ខេត្តវត្ថុបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលស្រែនិងចំការ ។
២២. ទូតេយ្យបហិណគមនានុយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបនូវទូតកម្ម គឺនាំសំបុត្រឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេបញ្ជូនអំពីផ្ទះ ១ ទៅផ្ទះ ១ ។
២៣. កយវិក្កយា បដិវិរតោ វៀរស្រឡះចាកការទិញនិងការលក់ ។
២៤. តុលាកូដកំសកូដមានកូដា បដិវិរតោ វៀរស្រឡះចាកការឆបោកឬបន្លំដោយ ជញ្ជីង និងឆបោកដោយភាជន៍មាស ឆបោក ដោយរង្វាស់រង្វាល់ ។
២៥. ឧក្កោដនវញ្ចននិកតិសាចិយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបនូវអំពើ វៀច គឺការបង្ខុសបំភាន់ បញ្ឆោតបោកប្រាស បន្លំដោយរបស់ប្លម ។
២៦. ឆេទនវធពន្ធនវិបរាមោសអាលោបសហសាការា បដិវិរតោ វៀរស្រឡះចាកកិរិយា កាត់ (នូវអវយវៈមានដៃជាដើម) និងការសម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក កំហែងយកទ្រព្យ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ)
២. មជ្ឈិមសីល
១. ពីជគាមភូតគាមសមារម្ភា បដិវិរតោ វៀរស្រឡះចាកកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស ។
២. សន្និធិការបរិភោគា បដិវិរតោ វៀរស្រឡះចាកការបរិភោគវត្ថុដែលសន្សំទុក ។
៣. វិសូកទស្សនា បដិវិរតោ វៀរស្រឡះចាកកិរិយាស្តាប់និងការមើលល្បែងដែលជា សត្រូវដល់កុសលធម៌ ។
៤. ជូតប្បមាទដ្ឋានានុយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបរឿយៗ នូវល្បែងបាស្កាដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទ ។
៥. ឧច្ចាសយនមហាសយនា បដិវិរតោ វៀរស្រឡះចាកឧច្ចាសយនមហាសយនៈ ។
៦. មណ្ឌនវិភូសនដ្ឋានានុយោគា បដិវិរតោ វៀរស្រឡះចាកការប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ ។
៧. តិរច្ឆានកថាយ បដិវិរតោ វៀរស្រឡះចាកតិរច្ឆានកថា ។
៨. វិគ្គាហិកកថាយ បដិវិរតោ វៀរស្រឡះហើយ ចាកពាក្យពោលប្រណាំងប្រជែង ។
៩. ទូតេយ្យបហិណគមនានុយោគា បដិវិរតោ វៀរស្រឡះហើយចាកការប្រកបនូវ ទូតកម្មគឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយគេបញ្ជូនអំពីផ្ទះមួយទៅផ្ទះមួយ ។
១០. កុហនលបនា បដិវិរតោ វៀរស្រឡះហើយ ចាកការកុហក និងពាក្យរាក់ទាក់ ។
(សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ)
៣. មហាសីល
១. តិរច្ឆានវិជ្ជាយ មិច្ឆាជីវា បដិវិរតោ វៀរស្រឡះចាកមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជា (ទាំង១៥៣) ។
តិរច្ឆានវិជ្ជា
អង្គាទិ
១. អង្គំ ការទាយអវយវៈខ្លះ
២. និមិត្តំ ទាយនិមិត្ត (ហេតុ) ខ្លះ
៣. ឧប្បាតំ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ
៤. សុបិនំ ទាយយល់សបិ្តខ្លះ
៥. លក្ខណំ ទាយលក្ខណៈខ្លះ
៦. មូសិកច្ឆិន្នំ ទាយវត្ថុមានសំពត់ជាដើមដែលកណ្តុរកាត់ខ្លះ
៧. អគ្គិហោមំ និយាយអំពីការបូជាដោយភ្លើងខ្លះ
៨. ទព្ពិហោមំ និយាយអំពីការបូជាដោយវែកខ្លះ
៩. ថុសហោមំ និយាយអំពីការបូជាដោយអង្កាមខ្លះ
១០. កណហោមំ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ
១១. តណ្ឌុលហោមំ និយាយអំពីការបូជាដោយអង្ករខ្លះ
១២. សប្បិហោមំ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ
១៣. តេលហោមំ និយាយអំពីការបូជាដោយប្រេងខ្លះ
១៤. មុខហោមំ និយាយអំពីការបូជាដោយមាត់ខ្លះ
១៥. លោហិតហោមំ និយាយអំពីការបូជាដោយឈាមខ្លះ
១៦. អង្គវិជ្ជា វិជ្ជាសម្រាប់ទាយអវយវៈខ្លះ
១៧. វត្ថុវិជ្ជា វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខឲ្យសុខ) ខ្លះ
១៨. ខត្តវិជ្ជា វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ
១៩. សិវវិជ្ជា វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ
២០. ភូតវិជ្ជា វិជ្ជាចាប់ខ្មោចខ្លះ
២១. ភូរិវិជ្ជា វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ
២២. អហិវិជ្ជា វិជ្ជាស្តោះពស់ខ្លះ
២៣. វិសវិជ្ជា វិជ្ជារក្សាពិសខ្លះ
២៤. វិច្ឆិកវិជ្ជា វិជ្ជាស្តោះខ្ទួយទិចខ្លះ
២៥. មូសិកវិជ្ជា វិជ្ជាស្តោះកណ្តុរខាំខ្លះ
២៦. សកុណវិជ្ជា វិជ្ជាសំរាប់ទាយសម្រែកសត្វស្លាបខ្លះ
២៧. វាយសវិជ្ជា វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ
២៨. បក្កជ្ឈានំ វិជ្ជាសម្រាប់ទាយអាយុខ្លះ
២៩. សរបរិត្តាណំ វិជ្ជាសម្រាប់រារាំងសរខ្លះ
៣០. មិគចក្កំ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។
មណិលក្ខណាទិ
៣១. មណិលក្ខណំ ការទាយលក្ខណៈកែវមណីខ្លះ
៣២. វត្ថលក្ខណំ ទាយលក្ខណៈសំពត់ខ្លះ
៣៣. ទណ្ឌលក្ខណំ ទាយលក្ខណៈដំបងឬឈើច្រត់ខ្លះ
៣៤. សត្ថលក្ខណំ ទាយលក្ខណៈសស្ត្រាខ្លះ
៣៥. អសិលក្ខណំ ទាយលក្ខណៈដាវខ្លះ
៣៦. ឧសុលក្ខណំ ទាយលក្ខណៈសរខ្លះ
៣៧. ធនុលក្ខណំ ទាយលក្ខណៈធ្នូខ្លះ
៣៨. អាវុធលក្ខណំ ទាយលក្ខណៈអាវុធខ្លះ
៣៩. ឥត្ថិលក្ខណំ ទាយលក្ខណៈស្រីខ្លះ
៤០. បុរិសលក្ខណំ ទាយលក្ខណៈប្រុសខ្លះ
៤១. កុមារលក្ខណំ ទាយលក្ខណៈក្មេងប្រុសខ្លះ
៤២. កុមារិលក្ខណំ ទាយលក្ខណៈក្មេងស្រីខ្លះ
៤៣. ទាសលក្ខណំ ទាយលក្ខណៈខ្ញុំប្រុសខ្លះ
៤៤. ទាសិលក្ខណំ ទាយលក្ខណៈខ្ញុំស្រីខ្លះ
៤៥. ហត្ថិលក្ខណំ ទាយលក្ខណៈដំរីខ្លះ
៤៦. អស្សលក្ខណំ ទាយលក្ខណៈសេះខ្លះ
៤៧. មហិំសលក្ខណំ ទាយលក្ខណៈក្របីខ្លះ
៤៨. ឧសភលក្ខណំ ទាយលក្ខណៈគោឧសភខ្លះ
៤៩. គោលក្ខណំ ទាយលក្ខណៈគោខ្លះ
៥០. អជលក្ខណំ ទាយលក្ខណៈពពែខ្លះ
៥១. មេណ្ឌលក្ខណំ ទាយលក្ខណៈកែះខ្លះ
៥២. កុក្កុដលក្ខណំ ទាយលក្ខណៈមាន់ខ្លះ
៥៣. វដ្ដកលក្ខណំ ទាយលក្ខណៈចាបឬក្រួចខ្លះ
៥៤. គោធាលក្ខណំ ទាយលក្ខណៈទន្សងខ្លះ
៥៥. កណ្ណិកាលក្ខណំ ទាយលក្ខណៈគ្រឿងប្រដាប់ឬកំពូលផ្ទះខ្លះ
៥៦. កច្ឆបលក្ខណំ ទាយលក្ខណៈអណ្តើកខ្លះ
៥៧. មិគលក្ខណំ ទាយលក្ខណៈម្រឹគខ្លះ ។
រញ្ញោទិ
៥៨. រញ្ញំ និយ្យានំ ភវិស្សតិ ទាយការលើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ)
៥៩. រញ្ញំ អនិយ្យានំ ភវិស្សតិ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។
៦០. អព្ភន្តរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។
៦១. ពាហិរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។
៦២. ពាហិរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។
៦៣. អព្ភន្តរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។
៦៤. អព្ភន្តរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។
៦៥. ពាហិរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។
៦៦. ពាហិរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។
៦៧. អព្ភន្តរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។
៦៨. ឥតិ ឥមស្ស ជយោ ភវិស្សតិ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ
៦៩. ឥមស្ស បរាជយោ ភវិស្សតិ ឯព្រះរាជាអង្គនេះនឹងបរាជ័យ ។
ចន្ទគ្គាហោទិ
៧០. ចន្ទគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាះ ។
៧១. សូរិយគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានសូរ្យគ្រាះ ។
៧២. នក្ខត្តគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។
៧៣. ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា
៧៤. ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។
៧៥. នក្ខត្តានំ បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។
៧៦. នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។
៧៧. ឧក្កាបាតោ ភវិស្សតិ នឹងមានឧក្កាបាត ។
៧៨. ទិសាឌាហោ ភវិស្សតិ នឹងកើតមានកម្ដៅក្នុងទិស ។
៧៩. ភូមិចាលោ ភវិស្សតិ នឹងមានកម្រើកផែនដី ។
៨០. ទេវទុទ្រភិ ភវិស្សតិ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។
៨១. ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ
ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ ។
៨២. ឯវំវិបាកោ ចន្ទគ្គាហោ ភវិស្សតិ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។
៨៣. ឯវំវិបាកោ សូរិយគ្គាហោ ភវិស្សតិ សូរ្យគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៤. ឯវំវិបាកោ នក្ខត្តគ្គាហោ ភវិស្សតិ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៥. ឯវំវិបាកំ ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។
៨៦. ឯវំវិបាកំ ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។
៨៧. ឯវំវិបាកំ នក្ខត្តានំ បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៨. ឯវំវិបាកំ នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៩. ឯវំវិបាកោ ឧក្កាបាតោ ភវិស្សតិ ឧក្កាបាត នឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។
៩០. ឯវំវិបាកោ ទិសាឌាហោ ភវិស្សតិ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩១. ឯវំវិបាកោ ភូមិចាលោ ភវិស្សតិ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩២. ឯវំវិបាកោ ទេវទុទ្រភិ ភវិស្សតិ ផ្គរលាន់ (ឥតមានភ្លៀង) នឹង បណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩៣. ឯវំវិបាកំ ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
សុវុដ្ឋិកាទិ
៩៤. សុវុដ្ឋិកា ភវិស្សតិ ការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។
៩៥. ទុព្ពុដ្ឋិកា ភវិស្សតិ នឹងមានភ្លៀងធ្លាក់មិនស្រួល ។
៩៦. សុភិក្ខំ ភវិស្សតិ នឹងមានបាយសម្បូណ៌ ។
៩៧. ទុព្ភិក្ខំ ភវិស្សតិ នឹងមានបាយក្រ ។
៩៨. ខេមំ ភវិស្សតិ នឹងមានសេចក្តីក្សេមក្សាន្ត ។
៩៩. ភយំ ភវិស្សតិ នឹងមានភ័យ ។
១០០. រោគោ ភវិស្សតិ នឹងមានរោគ ។
១០១. អារោគ្យំ ភវិស្សតិ នឹងមិនមានរោគ ។
១០២. មុទ្ទា ការរាប់ដោយដៃទទេ
១០៣. គណនា ការរាប់ដោយវិធីនព្វន្ត
១០៤. សង្ខានំ រាប់បូក
១០៥. កាវេយ្យំ កាព្យឃ្លោង
១០៦. លោកាយតំ គម្ពីរលោកាយតៈ ។
អាវាហនាទិ
១០៧. អាវាហនំ វិធីរៀបអាវាហមង្គលខ្លះ
១០៨. វិវាហនំ វិធីរៀបវិវាហមង្គលខ្លះ
១០៩. សំវរណំ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ
១១០. វិវរណំ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ
១១១. សំកិរណំ វិធីប្រមូលទ្រព្យខ្លះ
១១២. វិកិរណំ វិធីប្រកបជំនួញខ្លះ
១១៣. សុភគករណំ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ
១១៤. ទុព្ភគករណំ វិធីធ្វើឲ្យស្អប់គ្នាខ្លះ
១១៥. វិរុទ្ធគព្ភករណំ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាសមិនឲ្យវិនាសខ្លះ
១១៦. ជិវ្ហានិពន្ធនំ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ
១១៧. ហនុសំហននំ វិធីចងចង្កាឲ្យរឹងខ្លះ
១១៨. ហត្ថាភិជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយដៃខ្លះ
១១៩. ហនុជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយចង្កាខ្លះ
១២០. កណ្ណជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ
១២១. អាទាសបញ្ហំ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ
១២២. កុមារិកបញ្ហំ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារីហើយសួរប្រស្នាខ្លះ
១២៣. ទេវបញ្ហំ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ
១២៤. អាទិច្ចុបដ្ឋានំ វិធីបម្រើព្រះអាទិត្យខ្លះ
១២៥. មហតុបដ្ឋានំ វិធីបម្រើមហាព្រហ្មខ្លះ
១២៦. អព្ភុជ្ជលនំ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ
១២៧. សិរិវ្ហាយនំ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។
សន្តិកម្មាទិ
១២៨. សន្តិកម្មំ ការបន់ស្រន់ខ្លះ
១២៩. បណិធិកម្មំ លាបំណន់ខ្លះ
១៣០. ភូតកម្មំ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ
១៣១. ភូរិកម្មំ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ
១៣២. វស្សកម្មំ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ
១៣៣. វោស្សកម្មំ ធ្វើប្រុសឲ្យដូចជាខ្ទើយគឺក្រៀវខ្លះ
១៣៤. វត្ថុកម្មំ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ
១៣៥. វត្ថុបរិកម្មំ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ
១៣៦. អាចមនំ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ
១៣៧. ន្ហាបនំ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ
១៣៨. ជុហនំ បូជាភ្លើងឲ្យគេខ្លះ
១៣៩. វមនំ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ
១៤០. វិរេចនំ ផ្សំថ្នាំបញ្ចុះខ្លះ
១៤១. ឧទ្ធំវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ
១៤២. អធោវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ
១៤៣. សីសវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ
១៤៤. កណ្ណតេលំ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ
១៤៥. នេត្តតប្បនំ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ
១៤៦. នត្ថុកម្មំ ផ្សំថ្នាំសម្រាប់ហិតខ្លះ
១៤៧. អញ្ជនំ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ
១៤៨. បច្ចញ្ជនំ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ
១៤៩. សាលាកិយំ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ
១៥០. សល្លកត្តិយំ ធ្វើកម្មរបស់ពេទ្យខ្លះ
១៥១. ទារកតិកិច្ឆា ធ្វើពេទ្យរក្សាកូនក្មេងខ្លះ
១៥២. មូលភេសជ្ជានំ អនុប្បទានំ ដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ
១៥៣. ឱសធីនំ បដិមោក្ខោ លាងថ្នាំដើមចេញខ្លះ ។
(សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ មហាសីល)
យា បន ភិក្ខុនី តិរច្ឆានវិជ្ជំ បរិយាបុណេយ្យ បាចិត្តិយំ ភិក្ខុនីណាមួយរៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ។
តិរច្ឆានវិជ្ជា នាម យង្កិញ្ចិ ពាហិរកំ អនត្ថសញ្ហិតំ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា ។
(បាចិត្តិយកណ្ឌ ចិត្តាគារវគ្គ តិរច្ឆានវិជ្ជាបរិយាបុណនសិក្ខាបទ)
ន ភិក្ខវេ តិរច្ឆានវិជ្ជា បរិយាបុណិតព្វា យោ បរិយាបុណេយ្យ អាបត្តិ ទុក្កដស្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ ។
(វិនយបិដក ចូឡវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ)
ពាហិរកំ អនត្ថសំហិតន្តិ ហត្ថិអស្សរថធនុថរុសិប្បអាថព្ពណខីលនវសីករណសោសាបនមន្តាគទប្បយោគាទិភេទំ បរូបឃាតករំ។
ពីរបទថា ពាហិរកំ អនត្ថសំហិតំ (ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍) បានដល់ សិប្បវិទ្យាការដែលចូលទៅសម្លាប់បៀតបៀនអ្នកដទៃ មានប្រភេទដូច វិជ្ជាដែលប្រកបដោយដំរី សេះ រថ ធ្នូ និងដាវ និងមន្តអាថព្វណ (អាថាន់) មន្តកប់រូបទីងមោង មន្តធ្វើឲ្យមានអំណាច មន្តធ្វើឲ្យស្គម និងវិជ្ជាប្រកបដោយថ្នាំពិសជាដើម ។
បរិត្តន្តិ យក្ខបរិត្តនាគមណ្ឌលាទិភេទំ សព្ពម្បិ វដ្ដតិ។
ពាក្យថា បរិត្តំ (វិជ្ជាការពារខ្លួន) បានដល់ សូម្បីវិជ្ជាការពារខ្លួនគ្រប់យ៉ាង មានប្រភេទវិជ្ជាការពារពួកយក្ស ការពារពួកនាគ (ពស់) ជាដើម រមែងគួរ (រៀបបានមិនត្រូវអាបត្តិ) ។
(សមន្តបាសាទិកា អដ្ឋកថា វិនយបិដក) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/3060/Buddhist-Hell-Garden-12.jpg
ទោសនៃការប្រព្រឹត្តខុសសីល
ផ្សាយ : ០៦ មករា ឆ្នាំ២០២៣
សីលវិបត្តិ ការវិនាសនៃសីល ទោសនៃការវិនាសសីល របស់បុគ្គលអ្នកទ្រុស្តសីល គឺព្រះមានព្រះភាគទ្រង់សំដែងក្នុងព្រះសូត្រ មាន៥ប្រការ បុគ្គលអ្នកទ្រុស្តសីល តែងបាននូវទោស ៥យ៉ាងគឺ
១. មិនបាននូវគំនរទ្រព្យសម្បត្តិ (ទ្រព្យសម្បត្តិចេះតែវិនាស)។
២. កិត្តិស័ព្ទអាក្រក់ផុសអណ្តែតឡើង។
៣. តែងមានមុខអៀនអន់ ដាក់មុខសំយុងចុះ ក្នុងកាលចូលទៅកាន់ទីប្រជុំជន។
៤. វង្វេងស្មារតី ក្នុងពេលធ្វើកាលកិរិយា (ស្លាប់)។
៥. បន្ទាប់អំពីបែកធ្លាយ ទំលាយខន្ធទៅ តែងចូលទៅកើតក្នុងអបាយភូមិ។
ម្យ៉ាងទៀត ក្នុងសព្វលហុសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងអំពីទោសរបស់បញ្ចវេរាដោយមានសេចក្តីថា
១. អំពើ គឺ ការសម្លាប់សត្វមានជីវិត តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើសិនជាកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស នាំឲ្យអាយុខ្លី។
២. អំពើ គឺការលួចទ្រព្យគេ តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវសេចក្តីវិនាសទ្រព្យសម្បត្តិ។
៣. អំពើ គឺការប្រព្រឹត្តខុសក្នុងកាម តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវពៀរ មួយអន្លើដោយសត្រូវ។
៤. អំពើ គឺការពោលពាក្យកុហក តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស តែងជួបប្រទះនូវការពោលបង្កាច់អំពីសំណាក់នៃជនដទៃ។
៥. អំពើ គឺការផឹកទឹកស្រវឹង តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំឲ្យទៅជាមនុស្សឆ្កួតលីលា។
ម្យ៉ាងទៀត ទោសរបស់សីលវិបត្តិ គឺបុគ្គលអ្នកទ្រុស្តសីល មិនជាទីគាប់ចិត្តរបស់ទេវតា និងមនុស្សទាំងឡាយ ជាបុគ្គល គឺសព្រហ្មចារីមិនគប្បីទូន្មានរឿយៗ ប្រកបដោយទុក្ខដល់សព្រហ្មចារី ដែលកើតវិប្បដិសារី ក្នុងពេលដែលគេតិះដៀល បុគ្គលអ្នកទ្រុស្តសីល និងសរសើរនូវបុគ្គលអ្នកមានសីល មានសម្បុរអាក្រក់ ដូចជាសំពត់សាដក ដែលគេធ្វើអំពីសំបកធ្មៃ មានកិរិយាប៉ះព្រមនូវទុក្ខ មានតម្លៃតិច មានការជម្រះលំបាក ដូចជារណ្តៅលាមក ដែលគេកប់អស់ឆ្នាំជាអនេក ជាអ្នកបួសខាងក្រៅអំពីឧភតោសង្ឃ ដូចជាអង្កត់ឧស ដែល
គេដុតខ្មោចហើយ សូម្បីប្តេជ្ញាខ្លួនឯងថាជាភិក្ខុ ក៏មិនមែនជាភិក្ខុ ដូចសត្វលា ជាប់តាមហ្វូងគោ មានសេចក្តីតក់ស្លុតរឿយៗ ដូចជាបុរសប្រកបដោយពៀរទាំងអស់ មិនគួររួមនៅជាមួយ ដូចជាសាកសព សូម្បីប្រកបដោយគុណ មានសុតៈជាដើម ក៏មិនគួរដល់ការបូជារបស់សព្រហ្មចារីទាំងឡាយ ដូចជាភ្លើងក្នុងព្រៃដុតខ្មោច មិនគួរដល់ការបូជារបស់ពួកព្រាហ្មណ៍ មិនគួរត្រាស់ដឹងនូវគុណវិសេស ដូចមនុស្សមិនគួរក្នុងកាលឃើញរូប អស់សង្ឃឹមក្នុងប្រះសទ្ធម្ម ឬដូចជាកុមារតូចនៃចណ្ឌាល អត់មានសង្ឃឹមក្នុងរាជ្យ សូម្បីកាលសំគាល់នូវខ្លួនថា អញជាអ្នកប្រកបដោយសេចក្តីសុខក្នុងរាជ្យ ក៏ប្រកបដោយសេចក្តីទុក្ខតែម្យ៉ាង មែនពិត។
ដោយ៥០០០ឆ្នាំ