images/articles/1373/Untitled-1-Recovered.jpg
ការយកឈ្នះអំណាចបាបធម៌
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ការយកឈ្នះអំណាចបាបធម៌
ការដែល នឹងអាចយកឈ្មះអំណាចនៃបានធម៌បាននោះ កម្លាំងដែលសំខាន់បំផុតគឺកម្លាំងចិត្ត បើមានកម្លាំងចិត្តរឹងប៉ឹងពិតប្រាកដ នឹងអាចឈ្មះបានគ្រប់យ៉ាង។ កាលដែលមនុស្សយើង ព្យាយាមឈប់ប្រព្រឹត្តនូវអំពើអាក្រក់ ឬព្យាយាមលះបង់នូវគ្រឿងញៀនអ្វីមួយ តែងឈប់មិនបាន លះបង់មិនដាច់នោះ វាជាការគួរឲ្យអាណិតស្រណោះណាស់
images/articles/1372/Untitled-1-Recovered.jpg
មិនប្រជែងជាមួយអ្នកដទៃ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ភាពដ៏ប្រសើរលើស ដែលត្រឹមត្រូវពិតប្រាកដនោះគឺការប្រសើរលើសលើខ្លួនឯង ដោយមិនមានការប្រៀបផ្ទឹមជាមួយអ្នកណាៗទាំងអស់។ ការប្រៀបផ្ទឹមថា << យើងប្រសើរជាងគេ ឬអន់ជាងគេ ឬក៏ស្មើនឹងគេ >> ក្នុងព្រះធម៌សម្ដែងថា គឺជាតួមានះ ( អកុសលចេតសិកមួយប្រភេទ )។
បុគ្គលដែលមិនមានការប្រៀបផ្ទឹមខ្លួននឹងអ្នកដទៃរមែងរស់នៅយ៉ាងស្ងប់រៀបរយ មិនចាញ់អ្នកណាហើយក៏មិនឈ្មះអ្នកណាដែរ ជាបុគ្គលមានតែសេចក្ដីស្ងប់សុខធ្វើការងារអ្វី គឺធ្វើដោយអនុគ្រោះ សំដៅទៅរកប្រសិទ្ធភាពក្នុងប្រយោជន៍នៃអ្នកដទៃ។
បុគ្គលដូចពោលមកនេះ ជាបុគ្គលមិនប្រជែងជាមួយអ្នកណាៗឡើយ ព្រោះថាជាបុគ្គលបានប្រជែងឈ្មះជាមួយខ្លួនឯងស្រេចហើយ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1371/Untitled-1-Recovered.jpg
សុខកាយជាមួយនឹងសុខចិត្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
សុខមានពីរយ៉ាង គឺសុខកាយ និងសុខចិត្ត។ សេចក្ដីសុខផ្លូវកាយនោះ ឋិតនៅត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ឯចំណែកសេចក្ដីសុខផ្លូវចិត្តវិញ អាចឋិតនៅអស់កាលយូរ មានរហូតដល់ឋិតនៅបន្តអស់មួយជីវិតទៀតផង។
ព្រោះហេតុដូច្នេះ ទើបគួរមានស្មារតីប្រុងប្រយ័ត្នកុំដូរសេចក្ដីសុខផ្លូវចិត្ត ជាមួយនឹងសេចក្ដីសុខផ្លូវកាយឲ្យសោះ កុំឲ្យក្ដៅក្រហាយស្ដាយក្នុងកាលខាងក្រោយឡើយ។តែបើលះបង់សេចក្ដីសុខផ្លូវកាយ ដើម្បីបាននូវសេចក្ដីផ្លូវចិត្តវិញ ត្រូវប្រញាប់ធ្វើឲ្យឆាប់ចុះ នឹងបានផលស្ងប់ត្រជាក់ មានទីពឹងដ៏ប្រពៃពិតប្រាកដ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1369/Untitled-1-Recovered.jpg
សទ្ធានិងបញ្ញាជាគូគុណធម៌
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
សទ្ធានិងបញ្ញាជាគូគុណធម៌
ជំនឿជាមួយនឹងការឆ្លាតវៃ គឺត្រូវតែស្មើគ្នា។ មនុស្សដែលមានការជឿច្រើន តែបញ្ញាតិច ទន់ខ្សោយក្នុងការសិក្សា រមែងចេះតែជឿ សូម្បីក្នុងរឿងដែលមិនគួរជឿឬចេះតែជឿដោយប្រាសចាកហេតុផល។ ចំណែកមនុស្សដែលឆ្លាតពេកទៅ ប៉ុន្តែខ្សោយសទ្ធា រមែងមិនជឿសូម្បីតែព្រះពុទ្ធសាសនា ជាមនុស្សតម្កើងខ្លួន រួចហើយក៏ធ្លាក់ចុះក្នុងផ្លូវនៃការយល់ខុស។
images/articles/1370/Untitled-1-Recovered.jpg
សេចក្ដីអត់ធន់ដែលល្អក្រៃលែង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
អត់ធន់ចំពោះអារម្មណ៍ដែលនាំឲ្យកើតរាគៈជាដើម គឺជាការប្រសើរណាស់ ។ អារម្មណ៍ក្នុងលោក មានទាំងផ្នែកដែលនាំឲ្យកើតការពេញចិត្ត មានទាំងផ្នែកដែលនាំឲ្យកើតការទាស់ចិត្ត បើអត់ធន់ចំពោះអារម្មណ៍ដែលមិនជាទីពេញចិត្តបាន ចាត់ថាល្អហើយ ប៉ុន្តែបើអត់អន់ចំពោះអារម្មណ៍ដែលជាទីពេញចិត្តបានវិញ គឺពិតជាល្អប្រសើរក្រៃលែងទៅទៀត ។
ការអត់ធន់ចំពោះអារម្មណ៍ដែលជាទីពេញចិត្តរមែងត្រូវប្រើកម្លាំងចិត្ត ខ្ពស់ជាងការអត់ធន់ក្នុងអារម្មណ៍ដែលមិនជាទីពេញចិត្ត ។ អត់អន់ចំពោះអារម្មណ៍ដែលមិនសមតាមប្រាថ្នា សូម្បីមនុស្សទន់ខ្សោយក៏ល្មមទ្រាំបានព្រោះចាំបាច់ត្រូវតែអត់អន់ ចំណែកការអត់អន់ចំពោះសេចក្ដីសម្រេចសមតាមប្រាថ្នា ធ្វើចិត្តឲ្យតាំងនៅក្នុងឧបេក្ខាញាណបាននោះ គឺទាល់តែមនុស្សដែលមានចិត្តខ្ពស់ រឹងប៉ឹងមាំមួន ទើបអាចធ្វើបាន ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1367/Untitled-1-Recovered.jpg
អត់ធន់សិក្សានូវការពិត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មនុស្សយើងដែលរស់នៅរួមគ្នាក្នុងសង្គម ត្រូវអប់រំចម្រើនខន្តី ព្រោះមនុស្សមានចិត្តមិនស្មើគ្នា ឧបនិស្ស័យមិនដូចគ្នា។ មនុស្សពួកខ្លះ ក្រាស់ដោយកិលេស ឯពួកខ្លះកិលេសស្រាលស្ដើង ពួកខ្លះសុភាពរាបសា ឯពួកខ្លះទៀតកោងកាចខ្លាំងក្លា ប្រហើនព្រៃផ្សៃ...។
សភាពរបស់មនុស្សក្នុងសង្គម មានការពិតជាក់ស្ដែងយ៉ាងណា ៗ រមែងប្រាកដគួរដល់ការសិក្សា ត្រូវចាំថា<< យើងកើតមកបានជួបនឹងព្រះពុទ្ធសាសនា មានប្រយោជន៍ក្នុងការសិក្សានូវការពិត ដែលការពិតនោះមាននៅក្នុងជីវិតខ្លួនឯង ជីវិតអ្នកដទៃ និងក្នុងធម្មជាតិទាំងពួង >>។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា << អំណត់គឺសេចក្ដីអត់ធន់ ជាតបធម៌ ( តបៈ = ដុតនូវអកុសលលធម៌ ) ដ៏ឧត្ដម >> ដូច្នេះពុទ្ធបរិស័ទត្រូវចេះអត់ធន់ដើម្បីសេចក្ដីសុខត្រជាក់ក្នុងចិត្តរបស់ខ្លួនឯងផង ដើម្បីមិនក្ដៅក្រហាយដល់អ្នកដទៃផង ជាពិសេសដើម្បីមិនឈ្លោះគ្នា។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1368/Untitled-1-Recovered.jpg
ជួយខ្លួនដោយខ្លួនឯង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
នៅក្នុងជីវិតមនុស្សយើងនេះ នរណាជាសត្រូវក៏ដោយ ក៏មិនកាចអាក្រក់ឲ្យដូចជាខ្លួនឯងនឹងខ្លួនឯងទេ ។អ្នកដទៃជាសត្រូវ អាចមានផ្លូវនឹងគេចជៀសបានខ្លួនឯងត្រូវរត់គេចយ៉ាងណា មានញាតិមិត្តជួយការពារផង ពឹងពាក់អាជ្ញាធរផង ក៏ល្មមផុតភ័យទៅបាន។ ទោះបីថា សត្រូវនោះមកបៀតបៀនប្រទូសរ៉ាយបានយ៉ាងណាអស់ខ្លាំងត្រឹមស្លាប់ប៉ុណ្ណោះបើយើងជាមនុស្សប្រព្រឹត្តល្អស្លាប់ហើយមិនបានទៅអបាយភូមិឡើយ។
ប៉ុន្តែ បើយើងជាសត្រូវនឹងខ្លួនឯង ដោយការប្រព្រឹត្តលះបង់អំពើល្អចោលដោយខ្លួនឯងហើយ គឺមិនមាននរណាអាចជួយបានឡើយ ។មានទំនងដូចគ្នាដែលមានអ្នកដទៃទំនុកបម្រុង ជួយធ្វើអ្វីៗឲ្យយើង គឺមិនដូចជាយើងធ្វើដោយខ្លួនឯងទេ ។ ឪពុកម្ដាយ ញាតិមិត្តបងប្អូន លោកគ្រូអាចារ្យបានត្រឹមតែទូន្មាន ប្រៀនប្រដៅ អប់រំណែនាំប៉ុណ្ណោះចំណែកការចុះដៃធ្វើ ជារឿងរបស់យើង។
គុណធម៌ សេចក្ដីល្អក្នុងខ្លួន មនុស្សយើងត្រូវសាងដោយខ្លួនឯង ក្នុងលោកនេះ មិនមានព្រះណាអាចសាងឲ្យបានឡើយ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1364/Untitled-1-Recovered.jpg
តួនាទីស្វាមី ៥សិក្ខាបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
តួនាទីស្វាមី ៥សិក្ខាបទ
សិក្ខាបទទី១ : ស្វាមីគប្បីសិក្សាថាអាត្មាអញត្រូវរាប់អាននាង ឲ្យតម្លៃនាង លើកតម្កើននាង ថាជាភរិយាពេញមុខ។
បានកើតមកជាមនុស្សគ្រប់គ្នា គឺជាស្នាដៃពិតប្រាកដរបស់ខ្លួនឯង ដែលជាអ្នកមានបុណ្យបានធ្វើទុកហើយ មិនមែនព្រោះការសូកប៉ាន ឬ ព្រោះការភាន់ច្រឡំដោយប្រការណាមួយនោះទេ ដូច្នេះ គួររាប់អាចមនុស្សទាំងពួងដែលមានស្នាដៃពូកែអំពីជាតិមុនមក។
images/articles/1362/Untitled-1-Recovered.jpg
តួនាទីសិស្ស ៥ សិក្ខាបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
តួនាទីសិស្ស ៥ សិក្ខាបទ
សិក្ខាបទទី១ : សិស្សគប្បីសិក្សាថាអាត្មាអញត្រូវកោកគោរពទទួលលោកគ្រូអាចារ្យ។
បដិសណ្ឋារកិច្ចដោយសេចក្ដីគោរព ដោយចិត្តជ្រះថ្លាប្រារព្ធចំពោះគុណដែលមានក្នុងគ្រូអាចារ្យ គឺជាសិរីសួស្ដីរបស់សិស្ស។
ក្នុងសិក្ខាបទទី១របស់សិស្សនោះ មិនចំពោះតែការក្រោកឈរទទួលប៉ុណ្ណោះទេ កិច្ចការដែលត្រូវទទួលនៅមានច្រើនទៀត រួមសេចក្ដីគោរព
images/articles/1363/Untitled-1-Recovered.jpg
តួនាទីលោកគ្រូអាចារ្យ ៥សិក្ខាបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
តួនាទីលោកគ្រូអាចារ្យ ៥សិក្ខាបទ
សិក្ខាបទទី១ : លោកគ្រូអាចារ្យគប្បីសិក្សាថា អាត្មាអញត្រូវដឹងនាំសិស្សឲ្យល្អ។
រឿងល្អរបស់មនុស្សគឺមាយាទល្អ សណ្ដាប់ធ្នាប់ល្អ មានសុជីវធម៌ មានអធ្យាស្រ័យយោគយល់ ចេះឲ្យអភ័យ ។ល។ កើតមកជាមនុស្សមានការងារល្អច្រើនណាស់ដែលត្រូវធ្វើ ដូច្នេះ ដើម្បីឲ្យបានទៅជាមនុស្សល្អពិត ត្រូវប្រឹងរៀនសូត្រឲ្យចេះអំពីមនុស្សធម៌ សីលធម៌ សុជីវធម៌ក្នុងសង្គម
images/articles/1359/Untitled-1-Recovered.jpg
បុគ្គុលជាមិត្តគិតយកតែប្រយោជន៍ខ្លួន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
បុគ្គុលជាមិត្តគិតយកតែប្រយោជន៍ខ្លួន
បុគ្គុលជាមិត្តគិតយកតែប្រយោជន៍ខ្លួន មានលក្ខណៈ ៤ យ៉ាងគឺៈ
១- អញ្ញទត្ថុហរោ ហោតិ គិតចង់បានអ្វីៗអំពីមិត្តតែម្យ៉ាង ដោយសេចក្ដីថា ជាអ្នកដទៃទេមកកាន់ផ្ទះរបស់សម្លាញ់ ហើយពោលសសើររបស់នេះ របស់នោះ ដែលជាសម្បត្តិទ្រព្យរបស់សម្លាញ់ ឬក៏និយាយថា មានអ្នកដទៃសសើរយ៉ាងនេះយ៉ាងនោះ
images/articles/1354/Untitled-1-Recovered.jpg
មនុស្សជាមួយនឹងការងារ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មនុស្សជាមួយនឹងការងារ
មនុស្សអត់ការងារជាមនុស្សអន់ ជាមនុស្សទ្រមក់ ប៉ុន្តែបើមានការងារអាក្រក់ ទុច្ចរិតទៅវិញនោះ ជាមនុស្សគម្រក់តែម្ដង ដេកលក់វិញប្រសើរជាង។
ការងារបែងចែកមនុស្សលោកឲ្យខ្ពង់ខ្ពស់ ឬថោកទាបដូច្នេះសូមមនុស្សលោកទាំងឡាយ ខំប្រឹងប្រែងលះបង់នូវការងារណាដែលសៅហ្មង ដើម្បីឲ្យខ្លួនឯងបានសណ្ដករបូតរួចផុតអំពីភាពនៃបុគ្គលថោកទាប
images/articles/1344/Untitled-1-Recovered.jpg
ការសម្លឹងមើលលោកដោយត្រឹមត្រូវនាំមកនូវសេចក្តីសុខ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កាលណាកូនឃើញអ្នកដទៃមានទ្រព្យជាងយើងចូរកុំឥស្សាច្រណែននឹងគេ កូនចូរមើលអ្នកដែលក្រជាងយើងផង គឺមានច្រើនណាស់ ចូរកូនត្រេកអរជាមួយអ្នកដែលមានជាងយើង ។ពេលណាកូនឃើញអ្នកដទៃក្រលំបាកជាងយើងកូនចូរមានមេត្តា កុំសម្លុតកំហែងអ្នកដែលក្រីក្រលំបាកនោះឡើយកូនត្រូវជួយគេតាមដែលអាចជួយទៅបាន ។
មនុស្សល្អឬមិនល្អ មិនបានវាស់គ្នាដោយមាន ឬដោយក្រនោះទេ គឺត្រូវវាស់គ្នាដោយទឹកចិត្ត វាស់ដោយការប្រព្រឹត្ត ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1345/Untitled-1-Recovered.jpg
សុខដទៃក្រៅពីសេចក្តីស្ងប់មិនមានឡើយ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
សុខដទៃក្រៅពីសេចក្តីស្ងប់មិនមានឡើយ
ឪពុកធ្លាប់ចាញ់អ្នកដទៃ ប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេ កូនមាសឪពុកក៏ដូចគ្នាដែរ ទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយ ហើយកូនឪនឹងបានឈ្នះ កាលដែលកូនបានឈ្នះ ចូរកូនកុំមើលងាយអ្នកចាញ់ឲ្យសោះព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះ ។
ព្រះពុទ្ធទ្រង់ត្រាស់សម្តែងថា ( អ្នកឈ្នះតែងប្រទះនូវពៀរ អ្នកចាញ់រមែងដេកជាទុក្ខ)
images/articles/1343/Untitled-1-Recovered.jpg
មនុស្សនិងបញ្ហា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូនសាកសង្កេតមើលនឹងឃើញថាៈ សេចក្តីទុក្ខវានឹងមកជួបយើងដោយមិនដឹងខ្លួនជាមុន ព្រោះដូច្នេះយើងត្រៀមប្រឈមមុខជាមួយនឹងវា ដោយការរៀនឲ្យស្តាប់សេចក្តីទុក្ខ កាលបើសេចក្តីទុក្ខមកដល់ត្រូវចេះកែខៃស្ថានការណ៍ឲ្យបានល្អឡើង ហើយត្រូវគិតថា វានឹងកន្លងទៅ ។កូនមាសឪពុកត្រូវប្រាប់ខ្លួនឯងថាៈ យើងកើតមកដើម្បីដោះស្រាយនូវសេចក្តីទុក្ខ បើកូនគ្រប់យ៉ាងដោយសុចរិតប្រាថា្នល្អដល់អ្នកដទៃហើយ កូនមិនបន្ទោសខ្លួនឯងឡើយ ។
ការអស់ទៅនៃតណ្ហាឈ្នះអស់ទុក្ខទាំងពួង
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1342/Untitled-1-Recovered.jpg
សេចក្ដីក្រោធនាំមកនូវទុក្ខដាក់ខ្លួន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
បើកូនស្អប់គេខ្លាំង កូនក៏មានទុក្ខខ្លាំងដែរ បើកូនស្អប់គេតិច កូនក៏មានទុក្ខតិចដែរ បើកូនមិនស្អប់គេទេ កូនមិនមានទុក្ខឡើយ ។ការស្អប់គ្នានឹងគ្នា ធ្វើឲ្យលោកនេះមានការបែកបាក់ ព្រោះវាជាការទម្លាយគ្នានៅក្នុងលោកទាំងមូល ។ចូរកូនកុំក្រោធ កុំស្អប់គ្នាឡើយ ចូរកូនគិតថាក្រោធគឺល្ងង់មោហោគឺឆ្កួត មិនក្រោធល្អជាង នឹងបានជាអ្នកមិនល្ងង់មិនឆ្កួត ។
images/articles/1340/Untitled-1-Recovered.jpg
មនុស្សអត់វិជ្ជាដូចនាវាអត់ចង្កូត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មនុស្សអត់វិជ្ជាដូចនាវាអត់ចង្កូត
ឪពុកម្តាយមានតែចាស់ទៅ នឹងនៅចិញ្ចឹមកូនរហូតមិនបានឡើយ ត្រូវកូនរកវិជ្ជាជួយខ្លួនឯង បើកូនបានសុខឪពុកម្តាយសប្បាយចិត្ត ។
ពុកនិងម៉ែ តែប៉ុណ្ណេះ ចេះតែចាស់
ប្រាកដណាស់ ច្បាស់ជាព្រាត់ ឃាត់មិនបាន
ទើបកូនបាន ទីពំនឹង ពឹងអាស្រ័យ ។
images/articles/1339/Untitled-1-Recovered.jpg
ការគ្រប់គ្រងចិត្តនាំមកនូវសេចក្តីសុខ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
បើអ្នកដទៃធ្វើខុសមកលើកូន ចូរកូនកុំយកកំហឹងទៅទប់ទល់ឲ្យសោះ កូនត្រូវឲ្យអភ័យ ហើយត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើន បើកូនរកអំពើល្អរបស់គេមិនឃើញទេ កូនត្រូវតែអាណិតគេ ព្រោះគេកំពុងតែមានគ្រោះកាច ។ចូរកូនមាសឪពុកចាំទុកថាៈ
គេមានផ្នែក ប៉ែកមិនល្អ កូនកុំឃ្នើស
កូនត្រូវជ្រើស រើសយកស ល្អគេមាន
ជាប្រយោជន៍ ហោចប្រកាន់ ឆ្ពោះនិព្វាន
ខុសប៉ុន្មាន ជាបាបគ្រោះ របស់គេ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈកញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ