images/articles/1322/Untitled-1-Recovered.jpg
Today
បទពិសោធន៍ឪពុក
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
បទពិសោធន៍ឪពុក
ពេលវេលាដែលកន្លងទៅនិងជីវិតឪពុកដែលបានកន្លងមកនេះ ជារយះពេលយូរដែរហើយ ជីវិតឪពុកបានឆ្លងកាត់រឿងរ៉ាវនៃជីវិត ឆ្លងកាត់លោកធម៌ផ្សេងៗ ទៀតដ៏ច្រើនសន្ធឹកសន្ធាប់ ។
កូនស្ងួតមាសឪពុកអើយ ជីវិតរបស់មនុស្សគ្រប់រូបគ្រប់នាម មិនថាមានក្រល្អអាក្រក់ឡើយ ជាទីបំផុតនៃជីវិតទាំងអស់ ត្រូវធ្លាក់ចុះចូលក្នុងការចាស់ ការឈឺ និងសេចក្តីស្លាប់ជាពិតប្រាកដ ។
images/articles/1323/fdgdg-dfgvfg-dfgvg-sd.gif
Today
សេចក្ដីឈ្នះ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
កូនត្រូវចាំជានិច្ចថាៈការឈ្នះដ៏ក្រៃលែងជាទីបំផុតគឺការឈ្នះចិត្តខ្លួនឯងព្រោះហេតុនេះ កូនត្រូវហ្វឹកហាត់បង្គាប់ខ្លួនឯងឲ្យបានកាលដែលកូនបង្គាប់ខ្លួនឯងបានហើយ កូនធ្វើអ្វីៗក៏បានសម្រេចដែរ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1324/Untitled-1-Recovered.jpg
Today
សេចក្ដីរីករាយ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
កូនចូរសម្តែងការរីករាយដល់អ្នកដែលឈ្នះកូនគ្រប់ករណី ដើម្បីដល់ថ្ងៃក្រោយតទៅ នៅពេលដែលកូនឈ្នះគេវិញ គេនឹងសម្តែងថ្ងៃក្រោយតទៅ នៅពេលដែលកូនឈ្នះគេវិញគេនឹងសម្តែងការរីករាយមករកកូនដូចគ្នាដែរ ប៉ុន្តែបើគេមិនបានសម្តែងការរីករាយមករកកូនទេនោះ កូនក៏គួរសម្តែងនូវការយល់ដល់ចិត្តរបស់គេ និងអាណិតគេផងព្រោះគេបានចាញ់តាំងតែពីគ្រាដំបូងដែលគេបានឈ្នះកូនម្ល៉េះ គឺចាញ់ចិត្តរបស់ខ្លួនគេហ្នឹងឯងចំណែកកូនវិញ គឺឈ្នះចិត្តរបស់កូន ដែលជាការឈ្នះដ៏ប្រសើរ ។
មិនមានការតស៊ូណា ឲ្យក្រៃលែងជាង
ការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឡើយ
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1326/Untitled-1-Recovered.jpg
Today
អនុគ្រោះនូវមិត្តដោយស្ថាន ៥ យ៉ាង
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
អនុគ្រោះនូវមិត្តដោយស្ថាន ៥ យ៉ាង
កូនមានមិត្តជាសប្បុរស កូនត្រូវចេះអនុគ្រោះនូវមិត្តនោះ ដោយស្ថាន ៥ យ៉ាងគឺ៖
១- ទានេន ដោយការឲ្យរបស់
២- បិយវជ្ជេន ដោយការនិយាយតែពាក្យគាប់ចិត្ត
៣- អត្ថចរិយាយ ដោយការប្រព្រឹត្តិឲ្យជាប្រយោជន៍
៤- សមានត្ថតាយ ដោយការប្រព្រឹត្តខ្លួនស្មើ
៥- អវិសំវាទនតាយ ដោយការមិនកុហកបញ្ឆោត។
images/articles/1327/Untitled-1-Recovered.jpg
Today
គួរស្រលាញ់ចិត្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
ចូរកូនពិចារណានូវកំណាព្យនេះ
រូបសល្អរាងគួរស្រឡាញ់ តែចាញ់ល្អចិត្តគំនិតជា
មិនយូរប៉ុន្មានរូបជារា ឯចិត្តល្អជាមិនចាស់ឡើយ ។
កូនមាសឪពុកចូរកុំភ្លេច ធម៌ថ្លៃជាងពេជ្យនាំដល់ត្រើយ
មានរូបមានរោគឥតស្រាកស្បើយ កូនអើយព្រះធម៌មិនចេះឈឺ ។
បើកូនរៀនធម៌អប់រំចិត្ត ប្រព្រឹត្តសុចរិតចិត្តកូនភ្លឺ
ជីវិតត្រូវស្លាប់រូបត្រូវឈឺ ប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេ ។
ចិត្តភ្លឺៗខ្លាំងជាងសុរិយា ភ្លឺដោយបញ្ញាចិត្តទំនេរ
កើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ ឯចិត្តទំនេរផុតទុក្ខហោង ។
ចិត្តល្អមិនជរា ព្រះធម្មាមិនចេះឈឺ
ខាត់ចិត្តឲ្យបានភ្លឺ មានពន្លឺផុតក្តីស្លាប់ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1328/______________________________.jpg
Today
ការមិនតស៊ូក្នុងករណីខ្លះគឺ ជាវីវភាពដ៏ធំធេង
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
បើកូនស្រឡាញ់ម៉ែឪ និងកាលកូនពិចារណាទៅហើយ បានដឹងថា ខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដ៏ក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អ ឪពុកសូមប្រគល់ពាក្យទាំងនេះដល់កូនៈ
កូនចូរចាំទុកថាៈ ការមិនតស៊ូក្នុងករណីខ្លះគឺ ជាវីវភាពដ៏ធំធេង ក្រៃលែងជាងការតស៊ូយកស្លាប់រស់ទៅទៀត ។កូនចូរកុំរើសយកនូវរបស់ដែលពេញចិត្ត ដោយអំណាចនៃចំណង់របស់ខ្លួនតែកូនត្រូវរើសយកនូវរបស់នោះៗដោយសតិបញ្ញា កូនត្រូវពិចារណាដល់ប្រយោជន៍និង ទោសនៃរបស់នោះឯងមុននឹងសម្រេចចិត្តថាយក ។
កូនត្រូវកុំក្រោធខឹង ជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះ តាមពិត គេនោះក៏ចង់ល្អដែរ គ្រាន់តែគេមិនបានយល់ច្បាស់ថា អី្វជាសេចក្តីល្អ អ្វីជាសេចក្តីអាក្រក់ឲ្យពិតប្រាកដប៉ុណ្ណោះ ។កូនត្រូវដឹងថាៈ ក្នុងលោកនេះកម្ររកអ្នកដែលចេះត្រេកអរ និងពាក្យបន្ទោសណាស់ ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយ ម្យ៉ាងទៀត បើកូនចង់តិះដៀលឲ្យអ្នកណា កូនត្រូវសម្លឹងមើលខ្លួនឯងជាមុន កុំឲ្យគេស្តីបកមករកវិញ ។
មាសប្រាក់ដែលកូនមាន បើចាយណាស់រឹតតែអស់ណាស់ ចំណែកវិជ្ជាវិញនោះ រឹតតែប្រើរឹតតែចម្រើន ។កូនចូរចាំទុកថាៈ មាសប្រាក់ជារបស់ក្រៅខ្លួន មាតាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូន ។កូនធ្វើគ្រប់យ៉ាងដោយសុចរិត កាលបើមិនសុចរិតចិត្តរមែងស្អាត តែបើមាននូវទុច្ចរិតវិញចិត្តរមែងសៅហ្មង ។
ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ ក្នុងការដែលឪពុកម្តាយប្រគល់ឲ្យកូននោះទេ ចំណេះដឹងនិងការប្រព្រឹត្តល្អតែប៉ុណ្ណោះ ដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់ ។ចុងបំផុតផ្លូវនៃសេចក្តីលោភលន់ មិនចេះគ្រប់គ្រាន់ គឺសេចក្តីទុក្ខ ។
អ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃ គឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ ការឲ្យអភ័យដល់សត្រូវគឺជាការសាងមិត្ត រមែងរុងរឿងដូចជាព្រះមហោសថ ។បើអ្នកដទៃបោកបញ្ឆោត យើងអាចដឹងងាយ និងដោះស្រាយបានដោយងាយជាង តែបើកូនបញ្ឆោតខ្លួនឯងវិញ គឺដឹងបានដោយលំបាក ដោះស្រាយក៏បានដោយលំបាកដែរ ។
កូនគួរចាំនូវអ្វីដែលគួរចាំ គួរភ្លេចនូវអ្វីដែលគួរភ្លេចគួរធ្វើនូវអ្វីដែលគួរធ្វើ និងត្រូវដឹងថា ការងារណាដែលគួរធ្វើមុន ការងារណាដែលគួរធ្វើក្រោយ ។ប្រសិនបើកូនដួលព្រោះការឈានដើរទៅខាងមុខវាប្រសើរជាងកូននៅឈរទ្រឹងមួយកន្លែង ព្រោះបើកូនឈរទ្រឹងមួយកន្លែង កូននឹងដួលនៅត្រង់កន្លែងនោះហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាក...កូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទី កូនត្រូវចាំទុកថា ជីវិតកើតមកដើម្បីទ្រាំ គឺការអត់ធន់តស៊ូ ។
មិនថាមនុស្ស ឬសត្វតិរច្ឆាន សុទ្ធតែត្រូវការស្តាប់ពាក្យផ្អែមល្ហែម ពាក្យទន់ភ្លន់ កូនមាសឪពុកក៏ដូចគ្នាគួរនិយាយពាក្យទន់ភ្លន់ ផ្អែមល្ហែមដល់អ្នកដទៃ កាលបើកូននិយាយពាក្យពិរោះចំពោះអ្នកដទៃ កូននឹងបានទទួលនូវពាក្យពិរោះពីអ្នកដទៃវិញ កាលបើកូនទន់ភ្លន់ដាក់អ្នកដទៃអ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរ ។
ភ្លេចអ្វីអាចភ្លេចបាន តែកុំភ្លេចខ្លួន ខូចអ្វីដទៃក៏ខូចចុះ ! តែត្រូវប្រយ័ត្នកុំឲ្យខ្លួនជាមនុស្សខូច ។ការធ្វើរបស់កូនពេលខ្លះ មិនទាំងពេញចិត្តខ្លួនឯងផង តើនឹងឲ្យអ្នកដទៃធ្វើនូវអ្វីៗត្រូវចិត្តរបស់កូនបានរហូតនោះយ៉ាងដូចម្តេចទៅ កាលកូនគិតឃើញដូច្នេះហើយកូននឹងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ ។
កូនមាសឪពុក ធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយ អ្នកណាធ្វើយ៉ាងណាត្រូវបានទទួលយ៉ាងនោះតែធម្មជាតិបានឲ្យឳកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថា ដោយច្រើនមនុស្សយើងមិនចេះទទួលយកនូវឱកាសនោះមកកសាងខ្លួន ឬយកមកកែខ្លួនប៉ុណ្ណោះឯង ។
កូនចោលអ្វីផ្សេងបាន តែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះ ព្រោះក្នុងលោកនេះ មិនមានអ្នកណាជាទីពឹងរបស់កូនក្រៅអំពីខ្លួនកូនឯងឡើយ ។កូនត្រូវដឹងថាៈ អ្នកក្លាហាន គឺអ្នកដែលអាចបង្គាប់ខ្លួនឯងបាន ជាចៅហ្វាយនាយលើខ្លួនឯង មិនមែនមានតណ្ហា ឬសេចក្តីក្រោធខឹងជាចៅហា្វយនាយឡើយ ។
កូនកើតមកជាមនុស្សហើយ ត្រូវព្យាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុត ព្រោះកូនមិនងាយបានជួបនូវឱកាសល្អដូចនេះឡើយ ។កូនដាំដំណាំបម្រុងឬស តែបើដាំមនុស្សបម្រុងសីលចង់ឆ្លងចាកទុក្ខត្រូវកុំខ្ជិល ខូចខិលដឹងខុសត្រូវកែខ្លួន ។
មានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯង ដែលអាចរក្សាខ្លួនទុកឲ្យប្រពៃបាន កូនឪពុកត្រូវរក្សាខ្លួនដោយប្រយ័ត្នប្រយែងជាទីបំផុត ព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយ ។
កូនត្រូវដឹងថាៈ ក្នុងលោកនេះរមែងមានរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីអត់ធន់ កាលបើកូនអត់ធន់បាន កូននឹងសម្រេចផលល្អប្រៀបដូចថ្នាំគ្រុន នៅពេលញ៉ាំវារមែងល្វីង ប៉ុន្តែផលរបស់វាគឺត្រជាក់ខ្លួនបាត់គ្រុន ។
ភ្លេចអ្វីភ្លេចបាន តែបើភ្លេចប្រាណ ឈានធ្លាក់រណ្តៅ
បើបានជាភ្លាត់ មិនទាន់ធ្លាក់ជ្រៅ ប្រឹងឡើងណាពៅ
កុំនៅនាំជ្រុល ។
ខូចអ្វីមិនគ្រោះ តែបើខូចឈ្មោះ មិនងាយជួសជុល
កូនត្រូវប្រយ័ត្ន កុំងប់ងងុល កាមជាគ្រឿងពុល
ខូចអស់ទាំងខ្លួន ។
ខូចខ្លួនខូចឈ្មោះ ខូចនេះពេញគ្រោះ រស់លែងស៊ប់សួន
តែទោះយ៉ាងណា កុំឲ្យខូចផ្ទួន ត្រូវប្រឹងកែខ្លួន
កុំចោលអាត្មា ។
ចោលអ្វីចោលបាន តែកុំចោលប្រាណ ក្នុងវដ្តសង្សារ
ព្រោះក្នុងលោកនេះ ឥតមាននរណា ជួយស្រង់អាត្មា
ក្រៅពីខ្លួនឡើយ ។
កូនត្រូវរក្សា ការពារអាត្មា ឲ្យបានដល់ត្រើយ
ដោយការប្រយ័ត្ន និងមិនកន្តើយ ប្រយ័ត្នហ្នឹងហើយ
ជាព្រះក្នុងខ្លួន ។
ប្រយ័ត្នជាម្តាយ ញ៉ាំងគុណទាំងឡាយ ឲ្យកើតមាំមួន
អត់ធន់ជាឪ រក្សាគ្រងស្ងួន គុណធម៌ក្នុងខ្លួន
ដូចខែខាងខ្នើត ។
ខន្តីដូចថ្នាំ លេបជាប្រចាំ រសជាតិល្វីងឆើត
លំបាកទ្រាំណាស់ លុះដល់ផលកើត រសជាតិល្វីងឆើត
មានគុនគាប់ហោង ។
បុរាណបានពោលថាៈ ចោរលួចប្លន់ទ្រព្យសម្បត្តិមិនស្មើនឹងភ្លើងឆេះផ្ទះ ភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់ល្បែងភ្នាល់ចាញ់ល្បែងភ្នាល់ស្មើនឹងជាប់គ្រឿងញៀន ។
ចោរប្លន់នៅសល់ផ្ទះ អស់ប្រាក់មាសមិនជាអ្វី
ឆេះផ្ទះនៅសល់ដី អត់បាយឆីដីលក់បាន ។
ចាញ់ល្បែងនៅជីវិត បើចេះគិតវិញថ្កាន
ញៀនថ្នាំប្រចាំប្រាណ តែលែងបានស្លាប់ទាំងរស់ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថតបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1329/Untitled-1-Recovered.jpg
Today
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
ត្រូវជាមនុស្សដូចតទៅ
កូនស្រីឪ ត្រូវជាមនុស្ស មិនរឹងត្អឹង
តែបើរឹង ត្រូវរឹងប៉ឹង ប្រឹងសិក្សា
កូនប្រុសឪ ត្រូវជាមនុស្ស មានប្រាជ្ញា
ព្រះផ្តាំថា កុំស្នេហា ស្រាស្រីល្បែង ។
កូនស្រីឪ ត្រូវជាមនុស្ស មិនជាប់នុយ
កុំស្នេហ៍លុយ ស្អុយកេរ្តិ៍ឈ្មោះ រស់ដូចផ្សែង
កូនស្រីឪ ត្រូវជាមនុស្ស ចេះខ្លាចក្រែង
ព្រះសម្តែង ឲ្យទម្លាប់ ជាប់សីលវិញ ។
images/articles/1330/Untitled-1-Recovered.jpg
Today
មាតាបិតាសង្គ្រោះកូនដោយធម៌៥យ៉ាង
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
មាតាបិតាសង្គ្រោះកូនដោយធម៌៥យ៉ាង
មាតាបិតា ជាគ្រូដើម ជាគ្រូដ៏ឆ្នើមក្នុងលោកា
ម្យ៉ាងទៀតគឺពិតជាទេវតា ព្រះពុទ្ធជាត្រាស់ថាជាព្រហ្មផង ។
មាតាបិតាគឺជាព្រះ រស់នៅក្នុងផ្ទះដ៏ច្បាស់ច្បង
សង្គ្រោះ៥យ៉ាងល្អហ្មត់ហ្មង ចម្លងបុត្រភ្ញាឲ្យដល់ត្រើយ ។
សង្គ្រោះទី១ដោយការឃាត់ មិនឲ្យកូនភ្លាត់ធ្វើបាបឡើយ
ឃើញកូនធ្វើខុសឥតកន្តើយហាមហើយហាមទៀតឆ្លៀតតាមឃ្លាំ ។
images/articles/1331/Untitled-1-Recovered.jpg
Today
កូនត្រូវចេះគិត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
កូនត្រូវចេះគិត
អ្វីៗក្នុងលោកកើតព្រោះហេតុ ឃើញច្បាស់ក្រឡែតគុណម៉ែឪ
កូនរស់ធំឡើងត្រូវរកផ្លូវ សងគុណម៉ែឪទើបត្រូវច្បាប់ ។
បើមិនបានសងអ្វីធំដុំ កុំតែស្រីម៉ុមប្រែក្រឡាប់
រត់ចេញពីផ្ទះមិនបានប្រាប់ ប្រញាប់តាមប្រុសព្រោះស្នេហា ។
ចំណែកកូនប្រុសក៏ដូចគ្នា កុំធ្វើឬកពាមនុស្សបាតផ្សារ
ប្រគល់ខ្លួនប្រាណឲ្យស្រីសា្រ រោគផ្តាច់សង្ខារចោលម៉ែឪ ។
images/articles/1332/Untitled-1-Recovered.jpg
Today
មាតាបិតាជាព្រះក្នុងផ្ទះ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
មាតាបិតាគឺជាទេវតាប្រចាំផ្ទះរបស់កូន ជាទេវតាថែរក្សាកូនទាំងយប់ទាំងថ្ងៃ ។ពេលព្រលប់ ពេលយប់ ពេលអធ្រាត្រ មាតាបិតាកំពុងអស់កំម្លាំងក្តី កំពុងងងុយក្តី កំពុងសម្រាន្តលក់ក្តីកំពុងក្តៅក្តី កំពុងរងាក្តី ទោះជាកំពុងឈឺខ្លួនឯងក្តី កាលបើកូនតូចស្រែកយំឡើង មាតាបិតារមែងស្ទុះស្ទា បើកំពុងលង់លក់ក៏ភ្ញាក់ក្រញាង មកឳបកូន មកបបោសអង្អែលកូនយកចិត្តកូន... ។
មាតាបិតាប្រុសភ្នែក ប្រុងត្រចៀក ប្រុងសព្វគ្រប់ប្រុងទាំងយប់ ប្រុងទាំងថ្ងៃ ដើម្បីរក្សាកូនស្ងួនសម្លាញ់ដែលជាសាច់ឈាមរបស់ខ្លួន ទោះជាទេវតាដោយកំណើតមានកិច្ចរក្សានូវលោកនេះ ក៏គង់មានពេលភ្លេចក្នុងកិច្ចរក្សាដែរ ប៉ុន្តែមាតាបិតាមិនធ្លាប់ភ្លេចកូននិងមិនបានបោះបង់កូនឡើយ គឺលោកទាំងពីរតែងគ្រប់គ្រងរក្សាឲ្យកូនបានសុខរហូតមក ។
ព្រះគុណរបស់ម៉ែ ជាជម្រកមនោរម្យទ្រនំកូនព្រះម៉ែយកខ្នងបាំងកម្តៅថ្ងៃ យកទ្រូវថ្លើមថ្លៃធ្វើទីជម្រកគុណម៉ែជាម្លប់ឲ្យកូនបានជ្រក ខ្នងម៉ែពងពកកូនសុខ មនោរម្យ ។របស់សំខាន់គឺខ្លួនប្រាណម៉ែ តែម៉ែបង្វែរ យកជាទ្រនំម៉ែ ខ្លាចព្យុះភ្លៀងចាញ់ខ្លាចកូនយំ កូនរស់បានធំម៉ែលាចាកកូន ។
ព្រះគុណរបស់ឪជា ឋានព្រហ្មជំរំកូនព្រះបង្កើតកូនមានឈ្មោះថាឪ មិនមែនព្រះនៅក្នុងសួគ៌ាឋានគុណឪមាននៅក្នុងចិត្តសន្តាន កូនបានសុខសាន្តព្រោះឪជាព្រហ្មរបស់ពិសេស គឺកូនឪពិត ឪប្តូរជីវិត ប្រឹងសាងជំរំឪធ្វើការខ្លាំងនឿយហត់ប៉ុនភ្នំ តែសុខមនោរម្យព្រោះឃើញមុខកូន ។
ម៉ែឪនឹកកូន កូនទៅនៅញៀនថ្នាំម៉ាម៉ែ សម្រាលកូនឪអរខ្លាំង ចិត្តតាំងសច្ចា ចិញ្ចឹមកូនឪនឿយយ៉ាងណាបិទមាត់សូន្យ ពេលនឹកដល់កូនចិត្តត្រាច់ទៅ ។នឹកដល់កូនខ្លាំងឪខំប្រឹង សម្លឹងកិច្ចការចិត្តជាប់ នៅដំណឹងនេះកាច ក្រៃអាក្រក់ ដូច មច្ចុ ឆក់ ផ្តាច់ សង្ខារ កូនមាសឪពុក សូមមេត្តា ករុណា ម៉ែឪត្រង់នេះផង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1333/Untitled-1-Recovered.jpg
Today
ប្រាក់ និង ចំណេះវិជ្ជា
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
បើកូនស្រឡាញ់ម៉ែឪ និងកាលកូនពិចារណាទៅហើយ បានដឹងថា ខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដ៏ក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អ ឪពុកសូមប្រគល់ពាក្យទាំងនេះដល់កូន៖
កូនចូរចាំទុកថាៈ ការមិនតស៊ូក្នុងករណីខ្លះគឺ ជាវីវភាពដ៏ធំធេង ក្រៃលែងជាងការតស៊ូយកស្លាប់រស់ទៅទៀត ។កូនចូរកុំរើសយកនូវរបស់ដែលពេញចិត្ត ដោយអំណាចនៃចំណង់របស់ខ្លួន តែកូនត្រូវរើសយកនូវរបស់នោះៗដោយសតិបញ្ញា កូនត្រូវពិចារណាដល់ប្រយោជន៍និង ទោសនៃរបស់នោះឯងមុននឹងសម្រេចចិត្តថាយក ។
កូនត្រូវកុំក្រោធខឹង ជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះ តាមពិត គេនោះក៏ចង់ល្អដែរ គ្រាន់តែគេមិនបានយល់ច្បាស់ថា អី្វជាសេចក្តីល្អ អ្វីជាសេចក្តីអាក្រក់ឲ្យពិតប្រាកដប៉ុណ្ណោះ ។កូនត្រូវដឹងថាៈ ក្នុងលោកនេះកម្ររកអ្នកដែលចេះត្រេកអរ និងពាក្យបន្ទោសណាស់ ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយ ម្យ៉ាងទៀត បើកូនចង់តិះដៀលឲ្យអ្នកណា កូនត្រូវសម្លឹងមើលខ្លួនឯងជាមុន កុំឲ្យគេស្តីបកមករកវិញ ។
មាសប្រាក់ដែលកូនមាន បើចាយណាស់រឹតតែអស់ណាស់ ចំណែកវិជ្ជាវិញនោះ រឹតតែប្រើរឹតតែចម្រើន ។កូនចូរចាំទុកថាៈ មាសប្រាក់ជារបស់ក្រៅខ្លួន មាតាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូន ។
កូនធ្វើគ្រប់យ៉ាងដោយសុចរិត កាលបើមិនសុចរិតចិត្តរមែងស្អាត តែបើមាននូវទុច្ចរិតវិញចិត្តរមែងសៅហ្មង ។ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ ក្នុងការដែលឪពុកម្តាយប្រគល់ឲ្យកូននោះទេ ចំណេះដឹងនិងការប្រព្រឹត្តល្អតែប៉ុណ្ណោះ ដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់ ។
ចុងបំផុតផ្លូវនៃសេចក្តីលោភលន់ មិនចេះគ្រប់គ្រាន់ គឺសេចក្តីទុក្ខ ។អ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃ គឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ ការឲ្យអភ័យដល់សត្រូវគឺជាការសាងមិត្ត រមែងរុងរឿងដូចជាព្រះមហោសថ ។
បើអ្នកដទៃបោកបញ្ឆោត យើងអាចដឹងងាយ និងដោះស្រាយបានដោយងាយជាង តែបើកូនបញ្ឆោតខ្លួនឯងវិញ គឺដឹងបានដោយលំបាក ដោះស្រាយក៏បានដោយលំបាកដែរ ។កូនគួរចាំនូវអ្វីដែលគួរចាំ គួរភ្លេចនូវអ្វីដែលគួរភ្លេចគួរធ្វើនូវអ្វីដែលគួរធ្វើ និងត្រូវដឹងថា ការងារណាដែលគួរធ្វើមុន ការងារណាដែលគួរធ្វើក្រោយ ។
ប្រសិនបើកូនដួលព្រោះការឈានដើរទៅខាងមុខវាប្រសើរជាងកូននៅឈរទ្រឹងមួយកន្លែង ព្រោះបើកូនឈរទ្រឹងមួយកន្លែង កូននឹងដួលនៅត្រង់កន្លែងនោះហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាក...កូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទី កូនត្រូវចាំទុកថា ជីវិតកើតមកដើម្បីទ្រាំ គឺការអត់ធន់តស៊ូ ។
មិនថាមនុស្ស ឬសត្វតិរច្ឆាន សុទ្ធតែត្រូវការស្តាប់ពាក្យផ្អែមល្ហែម ពាក្យទន់ភ្លន់ កូនមាសឪពុកក៏ដូចគ្នាគួរនិយាយពាក្យទន់ភ្លន់ ផ្អែមល្ហែមដល់អ្នកដទៃ កាលបើកូននិយាយពាក្យពិរោះចំពោះអ្នកដទៃ កូននឹងបានទទួលនូវពាក្យពិរោះពីអ្នកដទៃវិញ កាលបើកូនទន់ភ្លន់ដាក់អ្នកដទៃអ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរ ។
ភ្លេចអ្វីអាចភ្លេចបាន តែកុំភ្លេចខ្លួន ខូចអ្វីដទៃក៏ខូចចុះ ! តែត្រូវប្រយ័ត្នកុំឲ្យខ្លួនជាមនុស្សខូច ។ការធ្វើរបស់កូនពេលខ្លះ មិនទាំងពេញចិត្តខ្លួនឯងផង តើនឹងឲ្យអ្នកដទៃធ្វើនូវអ្វីៗត្រូវចិត្តរបស់កូនបានរហូតនោះយ៉ាងដូចម្តេចទៅ កាលកូនគិតឃើញដូច្នេះហើយកូននឹងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ ។
កូនមាសឪពុក ធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយ អ្នកណាធ្វើយ៉ាងណាត្រូវបានទទួលយ៉ាងនោះតែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថា ដោយច្រើនមនុស្សយើងមិនចេះទទួលយកនូវឱកាសនោះមកកសាងខ្លួន ឬយកមកកែខ្លួនប៉ុណ្ណោះឯង ។
កូនចោលអ្វីផ្សេងបាន តែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះ ព្រោះក្នុងលោកនេះ មិនមានអ្នកណាជាទីពឹងរបស់កូនក្រៅអំពីខ្លួនកូនឯងឡើយ ។កូនត្រូវដឹងថាៈ អ្នកក្លាហាន គឺអ្នកដែលអាចបង្គាប់ខ្លួនឯងបាន ជាចៅហ្វាយនាយលើខ្លួនឯង មិនមែនមានតណ្ហា ឬសេចក្តីក្រោធខឹងជាចៅហា្វយនាយឡើយ ។
កូនកើតមកជាមនុស្សហើយ ត្រូវព្យាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុត ព្រោះកូនមិនងាយបានជួបនូវឳកាសល្អដូចនេះឡើយ ។កូនដាំដំណាំបម្រុងឬស តែបើដាំមនុស្សបម្រុងសីលចង់ឆ្លងចាកទុក្ខត្រូវកុំខ្ជិល ខូចខិលដឹងខុសត្រូវកែខ្លួន ។
មានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯង ដែលអាចរក្សាខ្លួនទុកឲ្យប្រពៃបាន កូនឪពុកត្រូវរក្សាខ្លួនដោយប្រយ័ត្នប្រយែងជាទីបំផុត ព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយ ។
កូនត្រូវដឹងថាៈ ក្នុងលោកនេះរមែងមានរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីអត់ធន់ កាលបើកូនអត់ធន់បាន កូននឹងសម្រេចផលល្អប្រៀបដូចថ្នាំគ្រុន នៅពេលញ៉ាំវារមែងល្វីង ប៉ុន្តែផលរបស់វាគឺត្រជាក់ខ្លួនបាត់គ្រុន ។
ភ្លេចអ្វីភ្លេចបាន តែបើភ្លេចប្រាណ ឈានធ្លាក់រណ្តៅ
បើបានជាភ្លាត់ មិនទាន់ធ្លាក់ជ្រៅ ប្រឹងឡើងណាពៅ
កុំនៅនាំជ្រុល ។
ខូចអ្វីមិនគ្រោះ តែបើខូចឈ្មោះ មិនងាយជួសជុល
កូនត្រូវប្រយ័ត្ន កុំងប់ងងុល កាមជាគ្រឿងពុល
ខូចអស់ទាំងខ្លួន ។
ខូចខ្លួនខូចឈ្មោះ ខូចនេះពេញគ្រោះ រស់លែងស៊ប់សួន
តែទោះយ៉ាងណា កុំឲ្យខូចផ្ទួន ត្រូវប្រឹងកែខ្លួន
កុំចោលអាត្មា ។
ចោលអ្វីចោលបាន តែកុំចោលប្រាណ ក្នុងវដ្តសង្សារ
ព្រោះក្នុងលោកនេះ ឥតមាននរណា ជួយស្រង់អាត្មា
ក្រៅពីខ្លួនឡើយ ។
កូនត្រូវរក្សា ការពារអាត្មា ឲ្យបានដល់ត្រើយ
ដោយការប្រយ័ត្ន និងមិនកន្តើយ ប្រយ័ត្នហ្នឹងហើយ
ជាព្រះក្នុងខ្លួន ។
ប្រយ័ត្នជាម្តាយ ញ៉ាំងគុណទាំងឡាយ ឲ្យកើតមាំមួន
អត់ធន់ជាឪ រក្សាគ្រងស្ងួន គុណធម៌ក្នុងខ្លួន
ដូចខែខាងខ្នើត ។
ខន្តីដូចថ្នាំ លេបជាប្រចាំ រសជាតិល្វីងឆើត
លំបាកទ្រាំណាស់ លុះដល់ផលកើត រសជាតិល្វីងឆើត
មានគុនគាប់ហោង ។
បុរាណបានពោលថាៈ ចោរលួចប្លន់ទ្រព្យសម្បត្តិមិនស្មើនឹងភ្លើងឆេះផ្ទះ ភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់ល្បែងភ្នាល់ចាញ់ល្បែងភ្នាល់ស្មើនឹងជាប់គ្រឿងញៀន ។
ចោរប្លន់នៅសល់ផ្ទះ អស់ប្រាក់មាសមិនជាអ្វី
ឆេះផ្ទះនៅសល់ដី អត់បាយឆីដីលក់បាន ។
ចាញ់ល្បែងនៅជីវិត បើចេះគិតវិញថ្កាន
ញៀនថ្នាំប្រចាំប្រាណ តែលែងបានស្លាប់ទាំងរស់ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1786/Untitled-1-Recovered.jpg
Today
រាគៈ ទោសៈ មោហៈ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
រាគៈ ទោសៈ មោហៈ
អធិប្បាយអំពើភ្លើងកិលេស
ដូចម្ដេចហៅថា ភ្លើងកិលេស?
រាគៈ (សេចក្ដីត្រេកត្រអាលក្នុងកាមគុណ);
ទោសៈ (សេចក្ដីប្រទូស្ដដល់សត្វនិងសង្ខារ);
មោហៈ (សេចក្ដីវង្វេង មិនដឹងតាមពិតរបស់សង្ខារ)។
អកុសលធម៌ ៣ យ៉ាងនេះ ជាដើមលោកហៅថា ភ្លើងកិលេស, ព្រោះជារបស់ដុតសត្វឲ្យក្ដៅដូចភ្លើង; កិលេសនេះកាលបើកើតឡើងក្នុងសន្ដាននៃសត្វឯណាហើយ
images/articles/1787/Untitled-1-Recovered.jpg
Today
គុណតម្លៃពិតរបស់វត្ថុ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
គុណតម្លៃពិតរបស់វត្ថុ
-សួរៈ ក្នុងបច្ចុប្បន្ន សម្ភាៈផ្សេងៗ ដូចជាទូរទស្សន័ វិទ្យុ ជាដើម ចូលមកជួយជំរុញសេចក្ដីត្រូវការផ្នែកខាងវត្ថុ សម្ភារៈ។ ដូច្នេះ ទើបត្រូវត្រឡប់មកកាន់គោលការណ៍ខាងដើមវិញ ដែលថាគួរមើលដើម្បីសិក្សានោះ តើយ៉ាងណា?
-ឆ្លើយៈ ពិតមែនហើយ គោលរបស់សីលបានបញ្ជាក់ប្រាប់ហើយថា គួរប្រើភ្នែកមើល ប្រើត្រចៀកស្ដាប់។ តើមើលដើម្បីអ្វី៕ យើងមានទូរទស្សន៍ដើម្បីអ្វី?។
images/articles/1792/Untitled-1-Recovered.jpg
Today
ការឆ្លាតក្នុងពិធីបដិបត្តិ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
ការឆ្លាតក្នុងពិធីបដិបត្តិ
-ក្នុងការបម្រើបដិបត្តិ យើងបានព្យាយាមអង្វររកលោកតែលោកប្រាប់ថា ហេតុដូចម្ដេចបានជាមិនឲ្យលោកធ្វើអ្វីតាមចិត្តរបស់លោក ចេះតែចង់ធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ។ ពេលខ្លះ ធ្វើឲ្យមានទំនាស់ជាមួយនឹងលោក ធ្វើឲ្យខូចអារម្មណ៍។ តែបើព្រមតាមចិត្តគាត់ ហើយគាត់បដិបត្តិពុំសមគួរ ដូចជា លោកទទួលទានអាហារដែលប៉ះពាល់ដល់សុខភាព ហើយខ្ញុំចង់ឲ្យគាត់ជៀសវាងព្រោះថា
images/articles/1793/Untitled-1-Recovered.jpg
Today
ជីវិតដែលមិនត្រូវប្រមាទ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
ជីវិតដែលមិនត្រូវប្រមាទ
-សួរៈ ការនឹកដល់សេចក្ដីស្លាប់របស់បុគ្គលជាទីស្រឡាញ់ដូចជា មាតា បិតា នឹងបានមកជាមរណានុស្សតិតទៅ កូនចៅ ត្រូវធ្វើយ៉ាងណាក្នុងដំណើរជីវិត?
-ឆ្លើយៈ មានច្រើនផ្លូវ ប្រការដំបូងជាគោលទូទៅ មិនចំពោះ តែមាតា បិតា។ តែសម្រាប់មាតា បិតា ធ្វើឲ្យរំជួលចិត្តយ៉ាងខ្លាំង ព្រោះធ្លាប់ប្រសព្ធជិតដិត។ គោលសំខាន់គឺមិនត្រូវប្រមាទគ្រប់ជីវិត
images/articles/1770/textd-1efe34t3wergergesrg34.png
Today
សេចក្តីពោលអំពីខ្លួនជាទីពឹងរបស់ខ្លួន
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
ពាក្យថាខ្លួនក្នុងទីនេះ ប្រែចេញពី អត្តា និងអត្តនោ ។ អត្តា និងអត្តនោ នេះមកពីសព្ទដើមថា អត្តៈ ដូចគ្នា ។ ពាក្យថា អត្តៈ នេះជាភាសាបាលី ស្របគ្នានឹងភាសាសំស្រ្កឹតថា អាត្ម័ន ។ អត្តៈ ឬ អាត្ម័ន នេះប្រែជាភាសាខ្មែរបាន៤យ៉ាងគឺ ប្រែថា ចិត្ត១ កាយ១ សភាព (កុសលធម៌) ១ បរមអត្តឬវិញ្ញាណដ៏ពិសេស១ ។
អានបន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1771/textd-1dfgvgert45t3ergerf.png
Today
តម្លៃនៃព្រះពុទ្ធសាសនា
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
ព្រះពុទ្ធសាសនា មានឡើងដំបូងនៅក្នុងមជ្ឈិមប្រទេស គឺប្រទេសឥណ្ឌាសម័យសព្វថ្ងៃនេះ ។ នៅក្នុងមជ្ឈិមប្រទេសទាំងមូល កាលដែលមិនទាន់មានព្រះពុទ្ធសាសនានៅឡើយ មនុស្សទាំងអស់តែងនាំគ្នាប្រព្រឹត្តប្រតិបត្តិតាមលទ្ធិសាសនាព្រាហ្មណ៍ខ្លះ តាមលទ្ធិសាសនាឯទៀតខ្លះ ដែលជាផ្លូវប្រតិបត្តិតឹងពេកក៏មាន ធូរពេកក៏មាន... អានបន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1772/textd-15585385.png
Today
ការបរិយាយអំពីទាន
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣
ព្រះសម្មាសម្ពុទ្ធនៃយើង ទ្រង់បានជ្រាបច្បាស់នូវអនុភាពនៃព្រហ្មវិហារធម៌ គឺមេត្តា ករុណា.. ដោយអំណាចនៃវិមោក្ខ មានសុភបរមវិមោក្ខជាដើម ជាគ្រឿងបំពេញនូវកល្យាណធម៌ទាំងពួងមានទានបារមីជាដើម ទ្រង់ខំបំពេញអស់កាល៤អសង្ខេយ្យ ១សែនកប្ប ចាប់ដើមតាំងពីព្រះអង្គ កាលដែលកើតជាព្រហ្មណ៍ម្នាក់ឈ្មោះ សុមេធព្រាហ្មណ៍ ជាអ្នកមានទ្រព្យសម្បត្តិច្រើន