images/articles/2888/Hoeea-sen.jpg
ចូឡសីល មជ្ឈិមសីល មហាសីល
ផ្សាយ : ០៦ មករា ឆ្នាំ២០២៣
១. ចូឡសីល
១. បាណាតិបាតា បដិវិរតោ វៀរស្រឡះចាកបាណាតិបាត
២. អទិន្នាទានា បដិវិរតោ វៀរស្រឡះចាកអទិន្នាទាន
៣. អារាចារី វិរតោ មេថុនា វៀរចាកមេថុនធម្ម ជាធម៌របស់អ្នកស្រុក ។
៤. មុសាវាទា បដិវិរតោ វៀរស្រឡះចាកមុសាវាទ ។
៥. បិសុណាយ វាចាយ បដិវិរតោ វៀរស្រឡះចាកបិសុណាវាចា ។
៦. ផរុសាយ វាចាយ បដិវិរតោ វៀរស្រឡះចាកផរុសវាចា ។
៧. សម្ផប្បលាបា បដិវិរតោ វៀរស្រឡះចាកសម្ផប្បលាបៈ ។
៨. ពីជគាមភូតគាមសមារម្ភា បដិវិរតោ វៀរស្រឡះចាកការធ្វើពីជគាមនិងភូតគាម
៩. រត្តូបរតោ វិរតោ វិកាលភោជនា វៀរលែងបរិភោគក្នុងរាត្រី វៀរលែងបរិភោគក្នុង កាលខុស ។
១០. នច្ចគីតវាទិតវិសូកទស្សនា បដិវិរតោ វៀរស្រឡះចាកកិរិយាមើលនូវរបាំ និងការ ស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌
១១. មាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋានា បដិវិរតោ វៀរស្រឡះចាកកិរិយា ទ្រទ្រង់ប្រដាប់ស្អិតស្អាងរាងកាយដោយផ្កាកម្រង និងគ្រឿងក្រអូបនិងគ្រឿងលាបផ្សេងៗ ។
១២. ឧច្ចាសយនមហាសយនា បដិវិរតោ វៀរស្រឡះចាកទីដេកទីអង្គុយដ៏ខ្ពស់ និងទី ដេកទីអង្គុយដ៏ប្រសើរ ។
១៣. ជាតរូបរជតបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលមាសនិងប្រាក់ ។
១៤. អាមកធញ្ញបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលធញ្ញជាតឆៅ
១៥. អាមកមំសបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលសាច់ឆៅ ។
១៦. ឥត្ថិកុមារិកបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលស្រីនិងក្មេងស្រី ។
១៧. ទាសិទាសបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលខ្ញុំស្រីនិងខ្ញុំប្រុស ។
១៨. អជេឡកបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលពពែនិងចៀម ។
១៩. កុក្កុដសូករបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលមាន់និងជ្រូក ។
២០. ហត្ថិគវស្សវឡវបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលដំរី គោ សេះ ឈ្មោលញី ។
២១. ខេត្តវត្ថុបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលស្រែនិងចំការ ។
២២. ទូតេយ្យបហិណគមនានុយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបនូវទូតកម្ម គឺនាំសំបុត្រឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេបញ្ជូនអំពីផ្ទះ ១ ទៅផ្ទះ ១ ។
២៣. កយវិក្កយា បដិវិរតោ វៀរស្រឡះចាកការទិញនិងការលក់ ។
២៤. តុលាកូដកំសកូដមានកូដា បដិវិរតោ វៀរស្រឡះចាកការឆបោកឬបន្លំដោយ ជញ្ជីង និងឆបោកដោយភាជន៍មាស ឆបោក ដោយរង្វាស់រង្វាល់ ។
២៥. ឧក្កោដនវញ្ចននិកតិសាចិយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបនូវអំពើ វៀច គឺការបង្ខុសបំភាន់ បញ្ឆោតបោកប្រាស បន្លំដោយរបស់ប្លម ។
២៦. ឆេទនវធពន្ធនវិបរាមោសអាលោបសហសាការា បដិវិរតោ វៀរស្រឡះចាកកិរិយា កាត់ (នូវអវយវៈមានដៃជាដើម) និងការសម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក កំហែងយកទ្រព្យ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ)
២. មជ្ឈិមសីល
១. ពីជគាមភូតគាមសមារម្ភា បដិវិរតោ វៀរស្រឡះចាកកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស ។
២. សន្និធិការបរិភោគា បដិវិរតោ វៀរស្រឡះចាកការបរិភោគវត្ថុដែលសន្សំទុក ។
៣. វិសូកទស្សនា បដិវិរតោ វៀរស្រឡះចាកកិរិយាស្តាប់និងការមើលល្បែងដែលជា សត្រូវដល់កុសលធម៌ ។
៤. ជូតប្បមាទដ្ឋានានុយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបរឿយៗ នូវល្បែងបាស្កាដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទ ។
៥. ឧច្ចាសយនមហាសយនា បដិវិរតោ វៀរស្រឡះចាកឧច្ចាសយនមហាសយនៈ ។
៦. មណ្ឌនវិភូសនដ្ឋានានុយោគា បដិវិរតោ វៀរស្រឡះចាកការប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ ។
៧. តិរច្ឆានកថាយ បដិវិរតោ វៀរស្រឡះចាកតិរច្ឆានកថា ។
៨. វិគ្គាហិកកថាយ បដិវិរតោ វៀរស្រឡះហើយ ចាកពាក្យពោលប្រណាំងប្រជែង ។
៩. ទូតេយ្យបហិណគមនានុយោគា បដិវិរតោ វៀរស្រឡះហើយចាកការប្រកបនូវ ទូតកម្មគឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយគេបញ្ជូនអំពីផ្ទះមួយទៅផ្ទះមួយ ។
១០. កុហនលបនា បដិវិរតោ វៀរស្រឡះហើយ ចាកការកុហក និងពាក្យរាក់ទាក់ ។
(សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ)
៣. មហាសីល
១. តិរច្ឆានវិជ្ជាយ មិច្ឆាជីវា បដិវិរតោ វៀរស្រឡះចាកមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជា (ទាំង១៥៣) ។
តិរច្ឆានវិជ្ជា
អង្គាទិ
១. អង្គំ ការទាយអវយវៈខ្លះ
២. និមិត្តំ ទាយនិមិត្ត (ហេតុ) ខ្លះ
៣. ឧប្បាតំ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ
៤. សុបិនំ ទាយយល់សបិ្តខ្លះ
៥. លក្ខណំ ទាយលក្ខណៈខ្លះ
៦. មូសិកច្ឆិន្នំ ទាយវត្ថុមានសំពត់ជាដើមដែលកណ្តុរកាត់ខ្លះ
៧. អគ្គិហោមំ និយាយអំពីការបូជាដោយភ្លើងខ្លះ
៨. ទព្ពិហោមំ និយាយអំពីការបូជាដោយវែកខ្លះ
៩. ថុសហោមំ និយាយអំពីការបូជាដោយអង្កាមខ្លះ
១០. កណហោមំ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ
១១. តណ្ឌុលហោមំ និយាយអំពីការបូជាដោយអង្ករខ្លះ
១២. សប្បិហោមំ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ
១៣. តេលហោមំ និយាយអំពីការបូជាដោយប្រេងខ្លះ
១៤. មុខហោមំ និយាយអំពីការបូជាដោយមាត់ខ្លះ
១៥. លោហិតហោមំ និយាយអំពីការបូជាដោយឈាមខ្លះ
១៦. អង្គវិជ្ជា វិជ្ជាសម្រាប់ទាយអវយវៈខ្លះ
១៧. វត្ថុវិជ្ជា វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខឲ្យសុខ) ខ្លះ
១៨. ខត្តវិជ្ជា វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ
១៩. សិវវិជ្ជា វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ
២០. ភូតវិជ្ជា វិជ្ជាចាប់ខ្មោចខ្លះ
២១. ភូរិវិជ្ជា វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ
២២. អហិវិជ្ជា វិជ្ជាស្តោះពស់ខ្លះ
២៣. វិសវិជ្ជា វិជ្ជារក្សាពិសខ្លះ
២៤. វិច្ឆិកវិជ្ជា វិជ្ជាស្តោះខ្ទួយទិចខ្លះ
២៥. មូសិកវិជ្ជា វិជ្ជាស្តោះកណ្តុរខាំខ្លះ
២៦. សកុណវិជ្ជា វិជ្ជាសំរាប់ទាយសម្រែកសត្វស្លាបខ្លះ
២៧. វាយសវិជ្ជា វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ
២៨. បក្កជ្ឈានំ វិជ្ជាសម្រាប់ទាយអាយុខ្លះ
២៩. សរបរិត្តាណំ វិជ្ជាសម្រាប់រារាំងសរខ្លះ
៣០. មិគចក្កំ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។
មណិលក្ខណាទិ
៣១. មណិលក្ខណំ ការទាយលក្ខណៈកែវមណីខ្លះ
៣២. វត្ថលក្ខណំ ទាយលក្ខណៈសំពត់ខ្លះ
៣៣. ទណ្ឌលក្ខណំ ទាយលក្ខណៈដំបងឬឈើច្រត់ខ្លះ
៣៤. សត្ថលក្ខណំ ទាយលក្ខណៈសស្ត្រាខ្លះ
៣៥. អសិលក្ខណំ ទាយលក្ខណៈដាវខ្លះ
៣៦. ឧសុលក្ខណំ ទាយលក្ខណៈសរខ្លះ
៣៧. ធនុលក្ខណំ ទាយលក្ខណៈធ្នូខ្លះ
៣៨. អាវុធលក្ខណំ ទាយលក្ខណៈអាវុធខ្លះ
៣៩. ឥត្ថិលក្ខណំ ទាយលក្ខណៈស្រីខ្លះ
៤០. បុរិសលក្ខណំ ទាយលក្ខណៈប្រុសខ្លះ
៤១. កុមារលក្ខណំ ទាយលក្ខណៈក្មេងប្រុសខ្លះ
៤២. កុមារិលក្ខណំ ទាយលក្ខណៈក្មេងស្រីខ្លះ
៤៣. ទាសលក្ខណំ ទាយលក្ខណៈខ្ញុំប្រុសខ្លះ
៤៤. ទាសិលក្ខណំ ទាយលក្ខណៈខ្ញុំស្រីខ្លះ
៤៥. ហត្ថិលក្ខណំ ទាយលក្ខណៈដំរីខ្លះ
៤៦. អស្សលក្ខណំ ទាយលក្ខណៈសេះខ្លះ
៤៧. មហិំសលក្ខណំ ទាយលក្ខណៈក្របីខ្លះ
៤៨. ឧសភលក្ខណំ ទាយលក្ខណៈគោឧសភខ្លះ
៤៩. គោលក្ខណំ ទាយលក្ខណៈគោខ្លះ
៥០. អជលក្ខណំ ទាយលក្ខណៈពពែខ្លះ
៥១. មេណ្ឌលក្ខណំ ទាយលក្ខណៈកែះខ្លះ
៥២. កុក្កុដលក្ខណំ ទាយលក្ខណៈមាន់ខ្លះ
៥៣. វដ្ដកលក្ខណំ ទាយលក្ខណៈចាបឬក្រួចខ្លះ
៥៤. គោធាលក្ខណំ ទាយលក្ខណៈទន្សងខ្លះ
៥៥. កណ្ណិកាលក្ខណំ ទាយលក្ខណៈគ្រឿងប្រដាប់ឬកំពូលផ្ទះខ្លះ
៥៦. កច្ឆបលក្ខណំ ទាយលក្ខណៈអណ្តើកខ្លះ
៥៧. មិគលក្ខណំ ទាយលក្ខណៈម្រឹគខ្លះ ។
រញ្ញោទិ
៥៨. រញ្ញំ និយ្យានំ ភវិស្សតិ ទាយការលើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ)
៥៩. រញ្ញំ អនិយ្យានំ ភវិស្សតិ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។
៦០. អព្ភន្តរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។
៦១. ពាហិរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។
៦២. ពាហិរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។
៦៣. អព្ភន្តរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។
៦៤. អព្ភន្តរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។
៦៥. ពាហិរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។
៦៦. ពាហិរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។
៦៧. អព្ភន្តរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។
៦៨. ឥតិ ឥមស្ស ជយោ ភវិស្សតិ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ
៦៩. ឥមស្ស បរាជយោ ភវិស្សតិ ឯព្រះរាជាអង្គនេះនឹងបរាជ័យ ។
ចន្ទគ្គាហោទិ
៧០. ចន្ទគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាះ ។
៧១. សូរិយគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានសូរ្យគ្រាះ ។
៧២. នក្ខត្តគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។
៧៣. ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា
៧៤. ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។
៧៥. នក្ខត្តានំ បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។
៧៦. នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។
៧៧. ឧក្កាបាតោ ភវិស្សតិ នឹងមានឧក្កាបាត ។
៧៨. ទិសាឌាហោ ភវិស្សតិ នឹងកើតមានកម្ដៅក្នុងទិស ។
៧៩. ភូមិចាលោ ភវិស្សតិ នឹងមានកម្រើកផែនដី ។
៨០. ទេវទុទ្រភិ ភវិស្សតិ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។
៨១. ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ
ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ ។
៨២. ឯវំវិបាកោ ចន្ទគ្គាហោ ភវិស្សតិ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។
៨៣. ឯវំវិបាកោ សូរិយគ្គាហោ ភវិស្សតិ សូរ្យគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៤. ឯវំវិបាកោ នក្ខត្តគ្គាហោ ភវិស្សតិ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៥. ឯវំវិបាកំ ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។
៨៦. ឯវំវិបាកំ ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។
៨៧. ឯវំវិបាកំ នក្ខត្តានំ បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៨. ឯវំវិបាកំ នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៩. ឯវំវិបាកោ ឧក្កាបាតោ ភវិស្សតិ ឧក្កាបាត នឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។
៩០. ឯវំវិបាកោ ទិសាឌាហោ ភវិស្សតិ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩១. ឯវំវិបាកោ ភូមិចាលោ ភវិស្សតិ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩២. ឯវំវិបាកោ ទេវទុទ្រភិ ភវិស្សតិ ផ្គរលាន់ (ឥតមានភ្លៀង) នឹង បណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩៣. ឯវំវិបាកំ ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
សុវុដ្ឋិកាទិ
៩៤. សុវុដ្ឋិកា ភវិស្សតិ ការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។
៩៥. ទុព្ពុដ្ឋិកា ភវិស្សតិ នឹងមានភ្លៀងធ្លាក់មិនស្រួល ។
៩៦. សុភិក្ខំ ភវិស្សតិ នឹងមានបាយសម្បូណ៌ ។
៩៧. ទុព្ភិក្ខំ ភវិស្សតិ នឹងមានបាយក្រ ។
៩៨. ខេមំ ភវិស្សតិ នឹងមានសេចក្តីក្សេមក្សាន្ត ។
៩៩. ភយំ ភវិស្សតិ នឹងមានភ័យ ។
១០០. រោគោ ភវិស្សតិ នឹងមានរោគ ។
១០១. អារោគ្យំ ភវិស្សតិ នឹងមិនមានរោគ ។
១០២. មុទ្ទា ការរាប់ដោយដៃទទេ
១០៣. គណនា ការរាប់ដោយវិធីនព្វន្ត
១០៤. សង្ខានំ រាប់បូក
១០៥. កាវេយ្យំ កាព្យឃ្លោង
១០៦. លោកាយតំ គម្ពីរលោកាយតៈ ។
អាវាហនាទិ
១០៧. អាវាហនំ វិធីរៀបអាវាហមង្គលខ្លះ
១០៨. វិវាហនំ វិធីរៀបវិវាហមង្គលខ្លះ
១០៩. សំវរណំ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ
១១០. វិវរណំ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ
១១១. សំកិរណំ វិធីប្រមូលទ្រព្យខ្លះ
១១២. វិកិរណំ វិធីប្រកបជំនួញខ្លះ
១១៣. សុភគករណំ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ
១១៤. ទុព្ភគករណំ វិធីធ្វើឲ្យស្អប់គ្នាខ្លះ
១១៥. វិរុទ្ធគព្ភករណំ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាសមិនឲ្យវិនាសខ្លះ
១១៦. ជិវ្ហានិពន្ធនំ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ
១១៧. ហនុសំហននំ វិធីចងចង្កាឲ្យរឹងខ្លះ
១១៨. ហត្ថាភិជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយដៃខ្លះ
១១៩. ហនុជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយចង្កាខ្លះ
១២០. កណ្ណជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ
១២១. អាទាសបញ្ហំ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ
១២២. កុមារិកបញ្ហំ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារីហើយសួរប្រស្នាខ្លះ
១២៣. ទេវបញ្ហំ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ
១២៤. អាទិច្ចុបដ្ឋានំ វិធីបម្រើព្រះអាទិត្យខ្លះ
១២៥. មហតុបដ្ឋានំ វិធីបម្រើមហាព្រហ្មខ្លះ
១២៦. អព្ភុជ្ជលនំ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ
១២៧. សិរិវ្ហាយនំ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។
សន្តិកម្មាទិ
១២៨. សន្តិកម្មំ ការបន់ស្រន់ខ្លះ
១២៩. បណិធិកម្មំ លាបំណន់ខ្លះ
១៣០. ភូតកម្មំ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ
១៣១. ភូរិកម្មំ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ
១៣២. វស្សកម្មំ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ
១៣៣. វោស្សកម្មំ ធ្វើប្រុសឲ្យដូចជាខ្ទើយគឺក្រៀវខ្លះ
១៣៤. វត្ថុកម្មំ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ
១៣៥. វត្ថុបរិកម្មំ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ
១៣៦. អាចមនំ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ
១៣៧. ន្ហាបនំ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ
១៣៨. ជុហនំ បូជាភ្លើងឲ្យគេខ្លះ
១៣៩. វមនំ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ
១៤០. វិរេចនំ ផ្សំថ្នាំបញ្ចុះខ្លះ
១៤១. ឧទ្ធំវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ
១៤២. អធោវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ
១៤៣. សីសវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ
១៤៤. កណ្ណតេលំ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ
១៤៥. នេត្តតប្បនំ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ
១៤៦. នត្ថុកម្មំ ផ្សំថ្នាំសម្រាប់ហិតខ្លះ
១៤៧. អញ្ជនំ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ
១៤៨. បច្ចញ្ជនំ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ
១៤៩. សាលាកិយំ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ
១៥០. សល្លកត្តិយំ ធ្វើកម្មរបស់ពេទ្យខ្លះ
១៥១. ទារកតិកិច្ឆា ធ្វើពេទ្យរក្សាកូនក្មេងខ្លះ
១៥២. មូលភេសជ្ជានំ អនុប្បទានំ ដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ
១៥៣. ឱសធីនំ បដិមោក្ខោ លាងថ្នាំដើមចេញខ្លះ ។
(សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ មហាសីល)
យា បន ភិក្ខុនី តិរច្ឆានវិជ្ជំ បរិយាបុណេយ្យ បាចិត្តិយំ ភិក្ខុនីណាមួយរៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ។
តិរច្ឆានវិជ្ជា នាម យង្កិញ្ចិ ពាហិរកំ អនត្ថសញ្ហិតំ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា ។
(បាចិត្តិយកណ្ឌ ចិត្តាគារវគ្គ តិរច្ឆានវិជ្ជាបរិយាបុណនសិក្ខាបទ)
ន ភិក្ខវេ តិរច្ឆានវិជ្ជា បរិយាបុណិតព្វា យោ បរិយាបុណេយ្យ អាបត្តិ ទុក្កដស្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ ។
(វិនយបិដក ចូឡវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ)
ពាហិរកំ អនត្ថសំហិតន្តិ ហត្ថិអស្សរថធនុថរុសិប្បអាថព្ពណខីលនវសីករណសោសាបនមន្តាគទប្បយោគាទិភេទំ បរូបឃាតករំ។
ពីរបទថា ពាហិរកំ អនត្ថសំហិតំ (ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍) បានដល់ សិប្បវិទ្យាការដែលចូលទៅសម្លាប់បៀតបៀនអ្នកដទៃ មានប្រភេទដូច វិជ្ជាដែលប្រកបដោយដំរី សេះ រថ ធ្នូ និងដាវ និងមន្តអាថព្វណ (អាថាន់) មន្តកប់រូបទីងមោង មន្តធ្វើឲ្យមានអំណាច មន្តធ្វើឲ្យស្គម និងវិជ្ជាប្រកបដោយថ្នាំពិសជាដើម ។
បរិត្តន្តិ យក្ខបរិត្តនាគមណ្ឌលាទិភេទំ សព្ពម្បិ វដ្ដតិ។
ពាក្យថា បរិត្តំ (វិជ្ជាការពារខ្លួន) បានដល់ សូម្បីវិជ្ជាការពារខ្លួនគ្រប់យ៉ាង មានប្រភេទវិជ្ជាការពារពួកយក្ស ការពារពួកនាគ (ពស់) ជាដើម រមែងគួរ (រៀបបានមិនត្រូវអាបត្តិ) ។
(សមន្តបាសាទិកា អដ្ឋកថា វិនយបិដក) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/3060/Buddhist-Hell-Garden-12.jpg
ទោសនៃការប្រព្រឹត្តខុសសីល
ផ្សាយ : ០៦ មករា ឆ្នាំ២០២៣
សីលវិបត្តិ ការវិនាសនៃសីល ទោសនៃការវិនាសសីល របស់បុគ្គលអ្នកទ្រុស្តសីល គឺព្រះមានព្រះភាគទ្រង់សំដែងក្នុងព្រះសូត្រ មាន៥ប្រការ បុគ្គលអ្នកទ្រុស្តសីល តែងបាននូវទោស ៥យ៉ាងគឺ
១. មិនបាននូវគំនរទ្រព្យសម្បត្តិ (ទ្រព្យសម្បត្តិចេះតែវិនាស)។
២. កិត្តិស័ព្ទអាក្រក់ផុសអណ្តែតឡើង។
៣. តែងមានមុខអៀនអន់ ដាក់មុខសំយុងចុះ ក្នុងកាលចូលទៅកាន់ទីប្រជុំជន។
៤. វង្វេងស្មារតី ក្នុងពេលធ្វើកាលកិរិយា (ស្លាប់)។
៥. បន្ទាប់អំពីបែកធ្លាយ ទំលាយខន្ធទៅ តែងចូលទៅកើតក្នុងអបាយភូមិ។
ម្យ៉ាងទៀត ក្នុងសព្វលហុសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងអំពីទោសរបស់បញ្ចវេរាដោយមានសេចក្តីថា
១. អំពើ គឺ ការសម្លាប់សត្វមានជីវិត តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើសិនជាកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស នាំឲ្យអាយុខ្លី។
២. អំពើ គឺការលួចទ្រព្យគេ តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវសេចក្តីវិនាសទ្រព្យសម្បត្តិ។
៣. អំពើ គឺការប្រព្រឹត្តខុសក្នុងកាម តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវពៀរ មួយអន្លើដោយសត្រូវ។
៤. អំពើ គឺការពោលពាក្យកុហក តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស តែងជួបប្រទះនូវការពោលបង្កាច់អំពីសំណាក់នៃជនដទៃ។
៥. អំពើ គឺការផឹកទឹកស្រវឹង តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំឲ្យទៅជាមនុស្សឆ្កួតលីលា។
ម្យ៉ាងទៀត ទោសរបស់សីលវិបត្តិ គឺបុគ្គលអ្នកទ្រុស្តសីល មិនជាទីគាប់ចិត្តរបស់ទេវតា និងមនុស្សទាំងឡាយ ជាបុគ្គល គឺសព្រហ្មចារីមិនគប្បីទូន្មានរឿយៗ ប្រកបដោយទុក្ខដល់សព្រហ្មចារី ដែលកើតវិប្បដិសារី ក្នុងពេលដែលគេតិះដៀល បុគ្គលអ្នកទ្រុស្តសីល និងសរសើរនូវបុគ្គលអ្នកមានសីល មានសម្បុរអាក្រក់ ដូចជាសំពត់សាដក ដែលគេធ្វើអំពីសំបកធ្មៃ មានកិរិយាប៉ះព្រមនូវទុក្ខ មានតម្លៃតិច មានការជម្រះលំបាក ដូចជារណ្តៅលាមក ដែលគេកប់អស់ឆ្នាំជាអនេក ជាអ្នកបួសខាងក្រៅអំពីឧភតោសង្ឃ ដូចជាអង្កត់ឧស ដែល
គេដុតខ្មោចហើយ សូម្បីប្តេជ្ញាខ្លួនឯងថាជាភិក្ខុ ក៏មិនមែនជាភិក្ខុ ដូចសត្វលា ជាប់តាមហ្វូងគោ មានសេចក្តីតក់ស្លុតរឿយៗ ដូចជាបុរសប្រកបដោយពៀរទាំងអស់ មិនគួររួមនៅជាមួយ ដូចជាសាកសព សូម្បីប្រកបដោយគុណ មានសុតៈជាដើម ក៏មិនគួរដល់ការបូជារបស់សព្រហ្មចារីទាំងឡាយ ដូចជាភ្លើងក្នុងព្រៃដុតខ្មោច មិនគួរដល់ការបូជារបស់ពួកព្រាហ្មណ៍ មិនគួរត្រាស់ដឹងនូវគុណវិសេស ដូចមនុស្សមិនគួរក្នុងកាលឃើញរូប អស់សង្ឃឹមក្នុងប្រះសទ្ធម្ម ឬដូចជាកុមារតូចនៃចណ្ឌាល អត់មានសង្ឃឹមក្នុងរាជ្យ សូម្បីកាលសំគាល់នូវខ្លួនថា អញជាអ្នកប្រកបដោយសេចក្តីសុខក្នុងរាជ្យ ក៏ប្រកបដោយសេចក្តីទុក្ខតែម្យ៉ាង មែនពិត។
ដោយ៥០០០ឆ្នាំ
images/articles/3200/______________________________.jpg
សក្កទេវរាជថ្វាយបង្គំអ្នកមានសីល
ផ្សាយ : ០៦ មករា ឆ្នាំ២០២៣
នៅក្នុងបឋមសក្កនមស្សនសូត្រ ព្រះត្រៃបិដកលេខ ៣០ ទំព័រ ២៨៧ ព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់អំពីសក្កទេវរាជ ដែលជាស្តេចនៃទេវតាជាន់តាវតឹង្ស ចេញមកអំពីជយន្តប្រាសាទថ្វាយបង្គំទិសទាំងបួន ដែលមានសេចក្តីថា៖
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយសក្កទេវានមិន្ទ បានហៅមាតលីសង្គាហកៈមកប្រាប់ថា ម្នាលមាតលីសំឡាញ់ អ្នកចូរទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ យេីងនឹងទៅកាន់ឧយ្យានភូមិ ដេីម្បីេមីលនូវភូមិដ៏សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ មាតលីសង្គាហកទេវបុត្រទទួលស្តាប់ពាក្យសក្កទេវានមិន្ទថា សូមទ្រង់ព្រះមេត្តាប្រេាស ហេីយទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ ក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិរទុក្ខ រថអាជានេយ្យដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហេីយ សូមទ្រង់សំគាល់នូវកាលគួរនឹងសេ្តចទៅក្នុងកាលឥឡូវនេះចុះ ។
ម្នាលភិក្ខុទាំងឡាយ លំដាប់នេាះឯង សក្កទេវានមិន្ទស្តេចចុះចាកវេជយន្តប្រាសាទធ្វេីអពា្ជលីនមស្ការគ្រប់ទិស ។ ម្នាលភិក្ខុទាំងឡាយ គ្រានេាះឯងមាតលីសង្គាហកទេវបុត្រ បានក្រាបទូលសួរសក្កទេវានមិន្ទដេាយគាថាថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អថ កេា នាម សេា តក្ខេា យំ ត្វំ សក្ក នមស្សសីតិ ។
ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រិយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំព្រះអង្គ បពិត្រសក្កទេវរាជ កាលបេីយ៉ាងនេះ ព្រះអង្គនឹងថ្វាយបង្គំអ្នកណា អ្នកនេាះជាបុគ្គលគួរគេបូជា តេីជាអ្នកណា?
សក្កទេវរាជត្រាស់ថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អហព្ចា សីលសម្បន្នេ ចិររត្តសមាហិតេ សម្មា បព្វជិតេ វន្ទេ ព្រហ្មចរិយបរាយនេ យេ គហដ្ឋា បុញ្ញាករា សីលវនេា ឧបាសកា ធម្មេន ទារំ បេាសេន្តិ តេ នមស្សមិ មាតលីតិ ។ ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តឹង្សផង តែងថ្វាយបង្គំខ្ញុំ ពិតមែន ឯខ្ញុំថ្វាយបង្គំដេាយប្រពៃចំពេាះពួកបព្វជិតដែលបរិបូណ៌ដេាយសីល មានចិត្តតំកល់មាំអស់រាត្រីដ៏យូរអង្វែង មានព្រហ្មចារ្យជាទីប្រព្រឹត្តទៅក្នុងខាងមុខ ពួកគ្រហស្ថណាជាអ្នកធ្វេីបុណ្យ ជាឧបាសកមានសីល ចិព្ចាឹមកូនប្រពន្ធដេាយធម៌ ម្នាលមាតលី ខ្ញុំក៏ថ្វាយបង្គំចំពេាះពួកគ្រហស្ថនេាះដែរ ។
មាតលីទូលថា៖ សេដ្ឋា ហិ កិរ លេាកស្មឹ យេត្វំ សក្ក នមស្សសិ អហម្បី តេ នមស្សាមិ យេ នមស្សសិ វាសវាតិ ។ បពិត្រសក្កទេវរាជ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ពួកបុគ្គលនេាះប្រសេីរបំផុតក្នុងលេាកដេាយពិត បពិត្រវាសវៈ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ខ្ញុំព្រះអង្គក៏ថ្វាយបង្គំពួកបុគ្គលនេាះដែរ ។
លុះមឃទេវរាជ ព្រះនាមសុជម្បតិជាប្រធានរបស់ទេវតា បានពេាលពាក្យនេះហេីយ ក៏ថ្វាយបង្គំគ្រប់ទិសរួចឡេីងគង់លេីរថទៅ ។
៚ អដ្ឋកថា៖ បទថា បុថុទ្ទិសា បានដល់ ទិសធំ ៤ និងទិសតូច ៤ ។ បទថា ភុម្មា បានដល់ អ្នកនៅលេីផែនដី ។ បទថា ចិររត្តសមាហិតេ បានដល់ អ្នកមានចិត្តតាំងមាំ ហេីយដេាយឧបចារៈ និងអប្បនាអស់រាត្រីយូរ ។ បទថា វន្ទេ បានដល់ ខ្ញុំសូមសំពះ ។
បទថា ព្រហ្មចរិយបរាយនេ អធិប្បាយថា៖ នៅប្រព្រឹត្តព្រហ្មចរិយដែលជាការប្រព្រឹត្តប្រសេីរបំផុតជាដេីមថា ដេកមួយពេលឆាន់មួយ ពេលក្នុងទីបំផុតជីវិតរហូតអស់ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ។ល។ ៦០ ឆ្នាំខ្លះ ។ បទថា បុញ្ញករា បានដល់ អ្នកធ្វេីបុណ្យមានជាដេីមយ៉ាងនេះថាថ្វាយបច្ច័យ៤ បូជាដេាយផ្កាម្លិះក្រពុំអុជប្រទីបមួយពាន់។ បទថា សីលវន្តេា សេចក្តីថា តាំងនៅក្នុងភាពជា ឧបាសកប្រកបដេាយសីល ៥ ខ្លះ សីល ១០ ខ្លះ ។បទថា ធម្មេន ទារំ បេាសេន្តិ បានដល់ មិនធ្វេីចេារកម្ម មានការទម្លាយឧម្មង្គជាដេីម ហេីយចិពា្ចឹមរក្សាបុត្រភរិយាដេាយកសិកម្ម គេារក្ខកម្ម និងពាណិជ្ជកម្មជាដេីម ។ បទថា បមុខេា រថមារុហិ បានដល់ ជាប្រមុខ គឺជាអ្នកប្រសេីររបស់ទេវតាទាំងឡាយ ស្តេចឡេីងរថ ។
សីលប្រសើរជាងសម្បត្តិទ្រព្យ !!!
សីលប្រសើរជាងរូបសម្បត្តិ ព្រោះនាំមកនូវសេចក្ដីជ្រះថ្លាដល់ជនទាំងពួង និងព្រោះជរា ព្យាធិជាដើមគ្របសង្កត់មិនបាន ។ សីលប្រសើរជាងវិមានប្រាសាទ ព្រោះនាំមកនូវការត្រជាក់ចិត្តពោលគឺសីលជាវិមានប្រាសាទរបស់ចិត្ត ។ សីលប្រសើរជាងក្រុមញាតិ ព្រោះឱ្យសម្រេចនូវសម្បត្តិខ្ពស់ៗដែលពពួកញាតិមិនអាចឱ្យសម្រេចទៅបាន ។ សីលប្រសើរជាងកងទ័ព មន្តអាគម និងថ្នាំវិសេសណាៗទាំងអស់ ក្នុងការរក្សាខ្លួនឱ្យឋិតនៅក្នុងភាពជាមនុស្សពិតៗ មិនឱ្យភាពជាមនុស្សក្នុងចិត្តវិនាសឡើយ ។ សីលធើ្វឱ្យអ្នកមានសីលបានជាទីពឹងនៃខ្លួនឯង។ សីលរមែងរក្សាអ្នកមានសីល ក្រៃលែងជាងមាតារក្សាបុត្រនិងក្រៃលែងជាងទេវតារក្សាមនុស្សលោក ។
ដោយ៥០០០ឆ្នាំ
images/articles/3146/20an_jpg_-_Picasa_Photo_Viewer.jpg
ឧទានថេរគាថា
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
នែភ្លៀង ខ្ទមរបស់អាត្មា បានបិទបាំងហើយ ជាសុខ មិនមានខ្យល់ អ្នកចូរបង្អោរតាមសប្បាយចុះ ចិត្តរបស់អាត្មា ដម្កល់ទុកល្អហើយ ជាចិត្តរួចស្រឡះ (ចាកអាសវៈ) អាត្មាមានព្យាយាមដុតកំដៅកិលេសជាប្រក្រតី ម្នាលភ្លៀង អ្នកចូរបង្អោរមកចុះ។ — ឮថា ព្រះសុភូតិត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។
បុគ្គលអ្នកស្ងប់រម្ងាប់ វៀរចាកបាប ពោលពាក្យដោយឧបាយប្រាជ្ញា ជាអ្នកមិនរវើររវាយ តែងកំចាត់បង់នូវបាបធម៌ (ចាកខន្ធសន្តាន) ដូចខ្យល់បក់ផ្តាច់ស្លឹកឈើ។ — ឮថា មហាកោដ្ឋិតត្ថេរមានអាយុ បានពោលគាថា ដោយប្រការដូច្នេះ។
អ្នកចូរមើលបញ្ញានេះ របស់ព្រះតថាគតទាំងឡាយ ដូចជាភ្លើងដែលរុងរឿងក្នុងរាត្រី ព្រះតថាគតទាំងឡាយ ជាអ្នកប្រទានពន្លឺចក្ខុ តែងកំចាត់បង់សេចក្តីសង្ស័យរបស់វេនេយ្យជន ដែលមកហើយ។ — ឮថា កង្ខារេវតត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។
បុគ្គលគប្បីនៅរួមជាមួយនឹងពួកសប្បុរសជាបណ្ឌិត អ្នកឃើញប្រយោជន៍ ព្រោះអ្នកប្រាជ្ញទាំងឡាយ អ្នកមានប្រាជ្ញាឈ្លាសវៃ មិនប្រមាទ តែងបានប្រយោជន៍ច្រើន ជ្រៅ ល្អិតម៉ត់ចត់ ដែលឃើញបានដោយក្រ។ — ឮថា បុណ្ណត្ថេរមានអាយុ ជាបុត្រនាងមន្តានី បានពោលគាថាដោយប្រការដូច្នេះ។
ភិក្ខុណា ឈ្មោះទព្វ ដែលគេទូន្មានបានដោយក្រ បានទូន្មានដោយការទូន្មាន (ឥន្ទ្រិយ) ជាព្រះថេរៈមានចិត្តសន្តោស ឆ្លងសេចក្តីសង្ស័យ មានជ័យជំនះ ប្រាសចាកសេចក្តីតក់ស្លុត ភិក្ខុទព្វមល្លបុត្តនោះ មានចិត្តខ្ជាប់ខ្ជួន បរិនិព្វានហើយ។ — ឮថា ទព្វត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។
ភិក្ខុណា ជាបុគ្គលម្នាក់ឯង ចូលទៅកាន់ព្រៃត្រជាក់ ជាអ្នកសន្តោស មានចិត្តខ្ជាប់ខ្ជួន មានជ័យជំនះ ប្រាសចាកសេចក្តីព្រឺរោម (ភិក្ខុនោះ ឈ្មោះថា) មានប្រាជ្ញា រក្សាកាយគតាសតិ។ — ឮថា សីតវនិយត្ថេរមានអាយុ (បានពោល) ដោយប្រការដូច្នេះ។
បុគ្គលណា កំចាត់បង់នូវសេនានៃមច្ចុរាជ ដូចជាជំនន់ដ៏ធំ កំចាត់បង់នូវស្ពានបបុស ដែលមានកំឡាំងថយ ជាអ្នកមានជ័យជំនះ ប្រាសចាកសេចក្តីតក់ស្លុត បុគ្គលនោះ ឈ្មោះថាមានឥន្ទ្រិយទូន្មានហើយ មានចិត្តខ្ជាប់ខ្ជួន រំលត់ទុក្ខហើយ។ — ឮថា ភល្លិយត្ថេរមានអាយុ (បានពោល) ដោយប្រការដូច្នេះ។
ភិក្ខុណា ដែលគេទូន្មានបានដោយក្រ តែបានទូន្មានខ្លួនឯង ដោយការទូន្មាន (ឥន្ទ្រិយ) ជាអ្នកប្រាជ្ញ មានចិត្តសន្តោស ឆ្លងផុតសេចក្តីសង្ស័យ មានជ័យជំនះ ប្រាសចាកសេចក្តីព្រឺរោម ភិក្ខុនោះ ប្រាសចាករាគៈ មានចិត្តខ្ជាប់ខ្ជួន រំលត់ទុក្ខហើយ។ — វីរត្ថេរ។
ដំណើរនៃអាត្មាអញមកល្អហើយ មិនមែនប្រាសចាក (បញ្ញា) ទេ សេចក្តីគិតរបស់អាត្មាអញនោះ មិនមែនជាការគិតខុសទេ ព្រោះអាត្មាអញ បានសំរេចគុណដ៏ប្រសើរនោះ ក្នុងធម៌ទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់ចែកទុកហើយ។ — បិលិន្ទវច្ឆត្ថេរ។
បុគ្គលដែលបានដល់នូវវេទ ជាអ្នកសន្តោស មានខ្លួនសង្រួមហើយ មិនជាប់ចំពាក់ក្នុងធម៌ទាំងពួង គឺតណ្ហា ទិដ្ឋិទេ រមែងកំចាត់ចេញនូវសេចក្តីអាល័យក្នុងលោកនេះ និងលោកខាងមុខបាន ព្រោះដឹងច្បាស់នូវទីកើត និងទីរលត់នៃលោក។ — បុណ្ណមាសត្ថេរ។
ឧទាន
និយាយអំពីសុភូតិត្ថេរ ១ មហាកោដ្ឋិតត្ថេរ ១ កង្ខារេវតត្ថេរ ១ បុណ្ណមន្តានីបុត្ត ១ ទព្វមល្លបុត្ត ១ សីតវនិយត្ថេរ ១ ភល្លិយត្ថេរ ១ វីរត្ថេរ ១ បិលិន្ទវច្ឆត្ថេរ ១ បុណ្ណមាសត្ថេរ អ្នកកំចាត់បង់ងងឹត ១។
ចប់ បឋមវគ្គ។
ដោយ៥០០០ឆ្នាំ
images/articles/3211/____________________________________.jpg
លោកុត្តរ បដិច្ចសមុប្បាទ ១១
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
សេចក្តីទុក្ខជាបញ្ហា ធំបំផុតរបស់មនុស្សជាតិ ទូទៅក្នុងលោកទាំងមូល ។ ព្រះពុទ្ធបរមគ្រូ បានត្រាស់សំដែង ធម៌ទេសនា អស់រយៈ៤៥ព្រះវស្សា ប្រៀនប្រដៅ ពុទ្ធបរិស័ទ អំពីអរិយសច្ចៈ៤ ដែលព្រះអង្គត្រាស់ដឹង ជាអនុត្តរសម្មាសម្ពោធិញាណ ព្រោះព្រះអង្គមាន ព្រះបំណងបង្ហាញផ្លូវ ដល់ជនទាំងឡាយ គ្រប់វណ្ណៈ ឲ្យបានដល់ ការរំដោះខ្លួន រួចផុតអំពីសេចក្តីទុក្ខ ។ បដិច្ចសមុប្បាទ (លោកិយបដិច្ចសមុប្បាទ១២ បានអធិប្បាយរួច មកហើយ) ក្នុងអរិយសច្ច៤ ជាកញ្ចក់បញ្ចាំងឲ្យឃើញ ថាអវិជ្ជាជា ដើមហេតុ ឲ្យសេចក្តីទុក្ខ មួយគំនរធំ កើតឡើងនៅខាងចុង ។ អវិជ្ជាចេះតែកើតឡើង ជាថ្មីទៀត សេចក្តីទុក្ខ ក៏តាមមកជាមួយ ការកើតស្លាប់ៗក៏ចេះតែបន្តទៅទៀត គ្មាន ទីបញ្ចប់ឡើយ ។ ព្រះពុទ្ធមានព្រះបន្ទូលថាៈ “អ្នកឃើញនូវបដិច្ចសមុប្បាទ គឺជាអ្នកឃើញនូវព្រះធម៌, អ្នកឃើញនូវព្រះធម៌ គឺជាអ្នកឃើញ នូវបដិច្ចសមុប្បាទ”។
សេចក្តីបរិយាយក្នុងឧបនិសសូត្រ ក្នុងគម្ពីរសម្យុត្តនិកាយ អំពីបដិច្ចសមុប្បាទ ឲ្យឃើញថាមាន សារសំខាន់បំផុត ក្នុងទ្រឹស្តីព្រះពុទ្ធ ។ បដិច្ចសមុប្បាទនេះ មាន២ផ្នែក ផ្នែកទី១ គឺលោកិយបដិច្ចសមុប្បាទ ជាទ្រឹស្តីអំពីការទាក់ទង តៗគ្នានៃបច្ច័យ ដែលមាន១២កង គឺអវិជ្ជានៅខាងដើមទី១ ទុក្ខទាំងឡាយនៅ ខាងចុងទី១២ ហើយអវិជ្ជាក៏ ចាប់ផ្តើមសារជាថ្មីទៀត ម៉្លោះហើយការវិលកើត វិលស្លាប់ ក្នុងត្រៃភព ក៏នៅតែបន្តទៅទៀត រហូតដល់អស់អវិជ្ជា ។ ផ្នែកទី២ គឺលោកុត្តរបដិច្ចសមុប្បាទ ជាទ្រឹស្តីនាំទៅកាន់ ការរំដោះខ្លួន ចេញអំពីត្រៃភព ចេញអំពីទុក្ខ គឺព្រះនិព្វាន។
លោកុត្តរបដិច្ចសមុប្បាទ មាន១១កង ។ ការជាប់ទាក់ទងគ្នា ដោយបច្ច័យ មានដូចតទៅនេះ៖
សទ្ធា (១) ជាបច្ច័យដល់ បមោជ្ជៈ (២)
បមោជ្ជៈ ជាបច្ច័យដល់ បីតិ (៣)
បីតី ជាបច្ច័យដល់ បស្សទ្ធិ (៤)
បស្សទ្ធិ ជាបច្ច័យដល់ សុខៈ (៥)
សុខៈ ជាបច្ច័យដល់ សមាធិ (៦)
សមាធិ ជាបច្ច័យដល់ ញាណទស្សនៈ (៧)
ញាណទស្សនៈ ជាបច្ច័យដល់ និព្វិទា (៨)
និព្វិទា ជាបច្ច័យដល់ វិរាគៈ (៩)
វិរាគៈ ជាបច្ច័យដល់ វិមុត្តិ (១០)
វិមុត្តិ ជាបច្ច័យដល់ អាសវក្ខយ្យេញាណ (១១)។
លោកុត្តរបដិច្ចសមុប្បាទនេះ មានសទ្ធាជាខាងដើម និងអាសវក្ខយ្យេញាណ (ឬខយញាណ) នៅខាងចុង ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ តាមរបៀបជាអនុលោមថា “ម្នាលភិក្ខុទាំងឡាយ អាសវក្ខយ្យេញាណ ជារបស់បុគ្គលមួយ ដែលដឹងហើយឃើញ តថាគតពោលថា មិនជារបស់បុគ្គលមួយ ដែលមិនដឹង ហើយមិនឃើញ ឡើយ ។ តើដឹងអ្វី ឃើញអ្វី ទើបបានការកំចាត់បង់នូវអាសវៈ ? អ្វីនោះគឺរូប អ្វីនោះគឺ ការកើតឡើង នៃរូប អ្វីនោះគឺ ការរលត់ទៅនៃរូប ។
អ្វីនោះគឺ ការកើតឡើង នៃវេទនា អ្វីនោះគឺ ការរលត់ទៅនៃវេទនា នៃសញ្ញា នៃសង្ខារ នៃវិញ្ញាណ ។ ចំពោះអ្នកដែលដឹង ហើយឃើញដូច្នេះ ការកំចាត់បង់នូវអាសវៈ ក៏កើតឡើង។
អាសវក្ខយ្យេញាណ សេចក្តីដឹង នូវការកំចាត់បង់ អាសវៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិមុត្តិ ការរួចរំដោះ ។
វិមុត្តិ ការរួចរំដោះ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិរាគៈ ការអស់ទៅនៃរាគៈ ។
វិរាគៈ ការអស់ទៅ នៃរាគៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ និព្វិទា សេចក្តីនឿយណាយ ។
និព្វិទា សេចក្តីនឿយណាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់។
ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ មានបច្ច័យរបស់វា តថាគតពោល ថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សមាធិ ការតម្កល់ចិត្ត។
សមាធិ ការតម្កល់ចិត្ត មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ។ បច្ច័យនោះគឺ សុខៈ សេចក្តីសុខស្រួល។
សុខៈ សេចក្តីសុខស្រួល មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បស្សទ្ធិ សេចក្តីស្ងប់។
បស្សទ្ធិ សេចក្តីស្ងប់ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បីតិ ការឆ្អែតអារម្មណ៍។
បីតិ ការឆ្អែតអារម្មណ៍ មានបច្ច័យ របស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ បមោជ្ជៈ សេចក្តីរីករាយ។
បមោជ្ជៈ សេចក្តីរីករាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សទ្ធា ជំនឿ។
១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង?ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេចក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ:
- កម្មសទ្ធា ជឿថាកម្មតាក់តែងជីវិតសត្វ
- វិបាកសទ្ធា ជឿផលនៃកម្ម
- កម្មស្សកតាសទ្ធា ជឿថាសត្វមានកម្មជារបស់ខ្លួន
- តថាគតពោធិសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ
ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេចក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។
២- បមោជ្ជៈ សេចក្តីត្រេកអរ ដែលកើតឡើងហើយ វាចេះតែចំរើនឡើង ព្រោះ គេដឹងថា សេចក្តីទុក្ខរបស់គេ មិនមែនជាការទាល់ច្រក ដូចពេល មុនទៀតទេ ។ កាលបើចិត្តរបស់គេរីករាយ គេដកចិត្តចេញ ពីអារម្មណ៍ព្រួយកង្វល់បាន សេចក្តីទោមនស្ស មិនញាំញីគេទេ ភាពងងឹតប្រែជា មានពន្លឺ ព្រោះគេឃើញផ្លូវ ទៅកាន់ការរំលត់ទុក្ខ គឺ ការប្រតិបត្តិធម៌តាមមាគ៌ា របស់ព្រះពុទ្ធ ។ គេចូលទៅកាន់សមាធិ ដែលជាមាគ៌ា របស់ ព្រះពុទ្ធ ហើយធ្វើចិត្តឲ្យចុះស្ងប់ មូលលើអារម្មណ៍តែមួយ ជាហេតុឲ្យបីតិកើតឡើង ។
៣- បីតិ សេចក្តីរំភើបកាយនិងចិត្ត។ បីតិមាន៥យ៉ាងគឺៈ
- ខុទ្ទកាបីតិ សេចក្តីរំភើបកាយនិងចិត្ត តិចៗ
- ខណិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយខណៈ
- ឱកន្តិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយស្របក់
- ឧបេង្គាបីតិ សេចក្តីរំភើបកាយនិងចិត្ត ហាក់ដូចជាអណ្តែតខ្លួន
- ផរណាបីតិ សេចក្តីរំភើបកាយនិងចិត្ត ច្រើនធំទូលាយ។
បីតិកាលដែលកើតឡើងហើយ ចិត្តក៏ឆ្អែតនូវអារម្មណ៍ បីតិក៏រលត់ទៅវិញ ជាធម្មតា ។ ការកើតឡើងនៃបីតិជារឿយៗ ជាបច្ច័យឲ្យកាយ និងចិត្តធ្លាក់ចុះទៅកាន់សេចក្តីស្ងប់ គឺបស្សទ្ធិ។
៤- បស្សទ្ធិ សេចក្តីស្ងប់អារម្មណ៍ តាមផ្លូវកាយនិងចិត្ត បស្សទ្ធិមាន២យ៉ាងគឺៈ
- កាយបស្សទ្ធិ សេចក្តីស្ងប់កាយ ស្រួលកាយមិនលំបាក
- ចិត្តបស្សទ្ធិ សេចក្តីស្ងប់ចិត្ត មិនរវើរវាយ។
បស្សទ្ធិទាំង២យ៉ាងនេះ ជាបច្ច័យ ឲ្យសុខៈ គឺសេចក្តីសុខ កើតឡើងបាន។
៥- សុខៈ សេចក្តីស្រណុកអារម្មណ៍ គ្មានការលំបាកឈឺចាប់ សុខៈមាន២យ៉ាង គឺៈ
- កាយិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងកាយ
- ចេតសិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងចិត្ត។
ការប្រព្រឹត្តិយូរទៅ នៃសុខៈ សេចក្តីសុខតាមកាយនិងចិត្ត ដែលកើតឡើងតាមរយៈ កម្មដ្ឋាន មានអានាបនស្សតិជាដើម ជាបច្ច័យឲ្យសមាធិ កើតឡើង។
៦-សមាធិ កិរិយាតម្កល់ចិត្តនឹង លើអារម្មណ៍តែមួយ ចិត្តមិនរត់លោត រវើរវាយ ទៅកាន់ធម្មារម្មណ៍ផ្សេងៗ ។ អារម្មណ៍ដែលតម្កល់នឹង ហើយប្រព្រឹត្តិទៅ ជាកិច្ចមួយ ដែលធ្វើឲ្យនីវរណធម៌ និងកិលេសផ្សេងៗ ទ្រោមចុះជាលំដាប់ ។ នីវរណធម៌ជាគ្រឿងរារាំង ដល់ការចំរើន វិបស្សនាបញ្ញា ។ នីវរណធម៌នោះមាន៥គឺៈ
- កាមច្ឆន្ទៈ សេចក្តីផ្គងចិត្តចុះ ក្នុងកិលេសកាម និងវត្ថុកាម
- ព្យាបាទៈ គំគួនអាឃាត ចំពោះអារម្មណ៍ដែលខ្លួនស្អប់
- ថីនមិទ្ធៈ សេចក្តីធុញទ្រាន់ ច្រអូសកាយ ច្រអូសចិត្ត
- ឧទ្ធច្ចកុក្កច្ចៈ សេចក្តីអន្ទះអន្ទែងចិត្ត អណ្តែតអណ្តូងចិត្ត រំខានចិត្ត
- វិចិកិច្ឆា សេចក្តីសង្ស័យមិនអស់មិនហើយ ងងឹតងងល់ មិនទុកចិត្ត
សមាធិជាគ្រឿងធ្វើចិត្ត ឲ្យបរិសុទ្ធ (ចិត្តវិសុទ្ធិ) ជាគ្រឿងឧបត្ថម្ភ ដល់សីលបរិសុទ្ធ (សីលវិសុទ្ធិ)។ សីលវិសុទ្ធិនិងចិត្តវិសុទ្ធិ ជាបាតទ្រ ជាគ្រឹះ ជាឫសគល់ដល់វិបស្សនា ដែលជាហេតុឲ្យបញ្ញា កើតឡើង ។ សមាធិជាបច្ច័យ ឲ្យញាណទស្សនៈកើតឡើង។
៧- ញាណទស្សនៈ បញ្ញាដឹងច្បាស់ ឃើញច្បាស់ នូវធម៌ទាំងឡាយ ទៅតាមសភាវៈពិត (យថាភូត ញាណទស្សន) គឺថាធម្មជាតិណាដែល មិនទៀងក៏ ដឹងច្បាស់ ឃើញច្បាស់ថា មិនទៀង ។ ធម្មជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាទុក្ខពិត ។ ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះជាអនត្តា ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាអនត្តាពិត។ ញាណទស្សនៈ គឺការចំរើនបញ្ញា គឺវិបស្សនាបញ្ញា ។ សមាធិតែម៉្យាង គ្រាន់តែទប់សង្កត់ កិលេសទាំងឡាយ ឲ្យលិចចុះពី ផ្ទៃខាងលើនៃចិត្ត ប៉ុន្តែវានៅសម្ងំ ចាំឱកាសងើប ឡើងមកវិញទៀត ។ គេត្រូវការបញ្ញា គឺការដឹងច្បាស់ ឃើញច្បាស់ នូវអ្វីៗទៅតាម សភាវៈពិតរបស់វា ដើម្បីគាស់រំលើង ផ្តាច់ឫសរបស់វា ឲ្យវិនាសសាបសូន្យ ។ ញាណទស្សនៈ មាន៣ប្រការគឺៈ
- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹងពិតឃើញពិតថា នេះជាផ្លូវ នេះមិនមែនជាផ្លូវ ដែលនាំទៅកាន់ ភាពបរិសុទ្ធ។
- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យ អរិយមគ្គ (លោកុត្តរមគ្គ) កើតឡើង។
- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹង ការឃើញ នូវករណីយកិច្ចដែលជាចំណែក នៃលោកុត្តរ គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់ ជាបរមត្ថសច្ចៈ មិនវង្វេងទៅតាមលោកវោហារ ថាបញ្ចខន្ធជារបស់ខ្លួន ថាសុខ ថាទៀង ដោយអំណាច តណ្ហានិងទិដ្ឋិ (ទិដ្ឋិវិសុទ្ធិ) មិនមាន សេចក្តីសង្ស័យ ក្នុងកាលទាំង៣ (កង្ខាវិតរណវិសុទ្ធិ) ។ ការដឹងពិត ឃើញពិត ថាធម៌ទាំងអស់ មានសភាពមិនទៀង ជាទុក្ខ មិនមែនជារបស់ ខ្លួន ថាអរិយមគ្គ៤ ជាមាគ៌ាឆ្ពោះ ទៅកាន់ការរំដោះខ្លួន ជាហេតុឲ្យមាន សេចក្តីនឿយណាយ ក្នុងវដ្តសង្សារ ។ ញាណទស្សនៈ ជាបច្ច័យឲ្យកើតនិព្វិទា។
៨- និព្វិទា សេចក្តីនឿយណាយ ចំពោះបញ្ចខន្ធ ដែលជាប្រភពនៃទុក្ខ ។ ការមិនដឹង មិនឃើញ អ្វីៗទៅតាម សភាពពិតរបស់វា គឺថាគ្មានញាណទស្សនៈ គេតែងយល់ខុសថា រូប វទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ហើយខំបំប៉នខន្ធ៥នេះ ដោយតណ្ហានិងឧបាទាន ម្ល៉ោះហើយគេក៏ស្ថិតនៅ ក្នុងគំនរទុក្ខ ឥតស្រាក ស្រាន្ត ។ កាលណាមានញាណទស្សនៈ គេដឹងហើយឃើញ នូវការពិត អំពីទោសនៃខន្ធ៥ ហើយក៏ នឿយណាយ ប្រកបដោយការភ័យខ្លាច ដូចព្រះពុទ្ធឃោស្សាចារ្យ បានប្រៀបប្រដូច ទៅនឹងបុរសម្នាក់ ដែលចាប់កាន់ពស់ យកចេញពីក្នុងទឹក ដោយនឹកគឹតថាជាត្រី លុះ បានឃើញច្បាស់ថា ជាពស់អាសិរពិស ក៏ភ័យរន្ធត់ ហើយបោះ គ្រវែងសត្វពស់នោះ ចោលភ្លាម យ៉ាងណាម៉ិញ និព្វិទា គឺការរលាស់ចោល ព្រោះឃើញគ្រោះថ្នាក់ នៃបញ្ចខន្ធ ។ និព្វិទាជាបច្ច័យ ឲ្យវិរាគៈកើតឡើង។
៩- វិរាគៈ សេចក្តីប្រាសចាកតម្រេកក្នុងសង្ខារ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យគេមានចេតនាចេញចាក ការកើតស្លាប់ក្នុងភព ។ ពេលបញ្ញា មិនទាន់រីកចំរើន គេតែងត្រេកត្រអាល ក្នុងតណ្ហានិងឧបាទាន ដោយអវិជ្ជាគ្របសង្កត់ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យបញ្ញារបស់គេ រីកចំរើនយ៉ាងរហ័ស ហើយដោយសារ ការចំរើន ឡើងនៃបញ្ញា សេចក្តីត្រេកត្រអាល ក្នុងសង្ខារ ក៏ត្រូវសាបសូន្យ គេលែងចង់បាន ភពទៀតហើយ ។ វិរាគៈ ជាបច្ច័យ ឲ្យវិមុត្តិកើតឡើង។
១០- វិមុត្តិ ការរួចរំដោះ អំពីភព គឺអំពីការកើតស្លាប់ៗ ដែលហៅថាព្រះនិព្វាន ។ វិមុត្តិបានដល់លោកុត្តរមគ្គ ដែលកំចាត់ នូវកិលេសទាំងពួង ឲ្យវិនាស សាបសូន្យ និងលោកុត្តរផល ដែលកើតឡើង ដោយលោកុត្តរមគ្គ ។ កិលេសដែល ត្រូវកំចាត់នោះ ហៅថាសំយោជនកិលេស មាន១០គឺៈ
- សក្កាយទិដ្ឋិ ឃើញថាកាយជារបស់ខ្លួន
- វិចិកិច្ឆា សេចក្តីសង្ស័យ
- សីលព្វតបរាមាសៈ ការស្ទាបអង្អែលនូវសីលវ័ត(ធ្វើពិធីបួងសួងអាទិទេព)
- កាមរាគៈ តម្រេកក្នុងកាមទាំងឡាយ
- បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត
- រូបរាគៈ តម្រេកក្នុងរូប
- អរូបរាគៈ តម្រេកក្នុងអរូប
- មានៈ សេចក្តីប្រកាន់
- ឧទ្ធច្ចៈ ចិត្តិសាប់រសល់
- អវិជ្ជា សេចក្តីមិនដឹងមិនយល់
សំយោជន៣គឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ លះបង់បានដោយ សោតាបដិមគ្គ ។ សំយោជន២ទៀតគឺ កាមរាគៈ១ បដិឃៈ១ បានធ្វើឲ្យ ស្រាលស្តើង ដោយសកទាគាមិមគ្គ នៅមិនទាន់កំចាត់ ឲ្យអស់នៅឡើយ ។ សំយោជនទាំង២នេះ ត្រូវលះបង់បានអស់រលីង គ្មានសេសសល់ ដោយអនាគាមិមគ្គ ។ សំយោជន៥ទៀតគឺ រូបរាគៈ១ អរូបរាគៈ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១ លះបង់បានដាច់ស្រឡះ ដោយអរហត្តមគ្គ ។ លោកុត្តរផល ក៏កើតឡើង ជាលំដាប់លំដោយ នៃ លោកុត្តរមគ្គ ។ ព្រះអរហន្ត បានរួចរំដោះអំពីទុក្ខហើយ តែកិច្ចដែលត្រូវធ្វើ នៅមិនទាន់ចប់ ។ វិមុត្តិជាបច្ច័យ ឲ្យអាសវក្ខយ្យេញាណ កើតឡើង។
១១- អាសវក្ខយ្យេញាណ ឬខយញាណ បញ្ញាយល់ច្បាស់ អំពីការដុតបំផ្លាញ នូវកិលេស (មិនឲ្យសេសសល់) ។ ដោយអំណាចនៃវិមុត្តិ គឺលោកុត្តរមគ្គ ទាំង៤ ខយញាណគឺបញ្ញា ដែលពិនិត្យសារឡើងវិញ នូវការកំចាត់កិលេស (បច្ចវេក្ខណញាណ) ដើម្បីផ្តាច់ឫសវា កុំឲ្យមានសេសសល់ ។ អាសវកិលេស គឺកិលេស ដែលដេកសម្ងំ ត្រៀមចាំឱកាស នឹងដុះដាលសារជាថ្មី ព្រោះឫសគល់របស់វា នៅមាននៅឡើង ។ មានតែខយញាណប៉ុណ្ណោះ ទើបអាចផ្តាច់ឫស អាសវកិលេសបាន ។ អាសវកិលេសនោះមាន៤គឺៈ
១- កាមាសវៈ អាសវៈជាប់ជំពាក់ក្នុងកាម (កាមតាមទ្វារ៦)
២- ភវាសវៈ អាសវៈជាប់ជំពាក់ក្នុងភព (កាមភព រូបភព អរូបភព)
៣- ទិដ្ឋាសវៈ អាសវៈជាប់ជំពាក់ក្នុងទិដ្ឋិ (សេចក្តីយល់ខុស)
៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា (មិនដឹងអរិយសច្ចៈ បដិច្ចសមុប្បាទ)។
ព្រះអរហន្ត មិនមែនសុទ្ធតែ ប្រើខយញាណ ដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាបញ្ញា ដែល មានប្រចាំការស្រាប់ នៅពេលដែល អរហត្តផលកើតឡើង ។ ព្រះអរហន្តទាំងឡាយ តែងទៅកើតក្នុង សទ្ធាវាសព្រហ្ម ហើយកំចាត់អាសវកិលេស ដែលសេសសល់ ឲ្យវិនាសសូន្យ ហើយក៏និព្វានទៅ លែងកើតទៀតហើយ។
សេចក្តីពន្យល់ អំពីលោកុត្តរ បដិច្ចសមុប្បាទ១១នេះ គ្រាន់តែជាសេចក្តីពន្យល់ ធម៌ មិនមែនជាវិធីប្រតិបត្តិទេ ។ វិបស្សនា ជាវិធីប្រតិបត្តិ ដែលមានអា រម្មណ៍៧៣ គឺ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រីយ២២ សច្ចៈ៤ បដិច្ចសមុប្បាទ១២ មាន សីលវិសុទ្ធិ និង ចិត្តវិសុទ្ធិ ជាឫសគល់ ដែលជាហេតុ ឲ្យវិបស្សនា កើតឡើង ហើយតាំងនៅ មានទិដ្ឋិវិសុទ្ធិ កង្ខារវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ និងញាណទស្សនវិសុទ្ធិ ជាតួនៃវិបស្សនា ។ ចំរើនវិសុទ្ធិ៧នេះ តាមវិធីវិបស្សនា នឹងឲ្យព្រះយោគាវចរ ដល់នូវវិមុត្តិ ជាទីបំផុត នៃសេចក្តីទុក្ខហើយ។
(វិគីភីឌា)
ដោយ៥០០០ឆ្នាំ
images/articles/3213/____________________________________.jpg
កាមគុណ ៥ប្រការ តើដូចម្តេច?
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
កាមគុណ ៥ប្រការ
១. រូបា រូប ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ភ្នែក។
២. សទ្ទា សំឡេង ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ត្រចៀក។
៣. គន្ធា ក្លិន ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ច្រមុះ។
៤. រសា រស ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ អណ្តាត។
៥. ផេាដ្ឋព្វា ផ្សព្វ ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ កាយ។
ក្នុងកាមគុណទាំង៥នេះ តែងជាទីជាប់ជំពាក់នៃមនុស្សសត្វគ្រប់រូប ដែលនៅមានកិលេស, ចំណែកវត្ថុកាមដែលនាំអេាយបុរសទាំងឡាយជាប់ជំពាក់ជាងគេ ព្រះអង្គទ្រង់សម្តែងថា “ តថាគតរកមិនឃេីញនូវ រូប សម្លេង ក្លិន រស សម្ជស្ស សូម្បី តែមួយដែលគ្របសង្កត់ចិត្តបុរសហេីយស្ថិតនៅអេាយដូចរូបសម្លេងក្លិនរស សម្ជស្ស របស់ស្រ្តីនេះសេាះឡេីយ”។
ម្នាលភិក្ខុទាំងឡាយនេះឯង កាមគុណមាន ៥ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ ព្រាហ្មណ៍ ណាមួយ ជាអ្នកមានចិត្តងោកជ្រប់ លង់ស៊ប់ ជាអ្នកមិនឃើញ ទោសមិនមានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ << បច្ចវេក្ខណញ្ញាណ >> តែងបរិភោគកាមគុណទាំង ៥ នេះ សមណៈ ឬ ព្រាហ្មណ៍ទាំងនោះ បណ្ឌិតគប្បីជ្រាបយ៉ាងនេះថា ជាអ្នកដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ជាអ្នកត្រូវ មារមានចិត្តបាប នឹងធ្វើតាមសេចក្តីប្រាថ្នាបាន។
(មជ្ឈិមនិកាយ បិដកលេខ ២១ ទំព័រ ១៦៣)
ធម្មសុភាសិត
ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។
សួនមច្ចុរាជ!
កាមគុណជាផ្ការីកបង្អួតខ្លួន ដុះនៅក្នុងសួនមច្ចុរាជរក្សា ជានុយ ជាធ្នាក់អន្ទាក់តណ្ហា ឥតមានខ្លឹមសារទាក់ដេាយសម្រស់។ កាមគុណជាគ្រឿងបេាកបពេា្ឆាតសត្វ បិទបាំងវិបត្តិបង្អួតលាភយស សត្វលេាកលិចលង់ព្រេាះជាប់នឹងរស ស្វែងរកលាភយសព្រេាះតែកាមគុណ។
មិនគោរពច្បាប់ចរាចរ នាំឱ្យមានគ្រោះថ្នាក់ យ៉ាងណាមិញជីវិតយើង បើមិនគោរពក្នុងសីលទេ ក៏នាំឱ្យមានគ្រោះថ្នាក់ យ៉ាងនោះដែរ។ សីលរមែងរក្សាអ្នកមានសីល សីល ជាគុណភាពនៃជីវិត ជាកុសលសម្បត្តិ ដ៏ខ្ពង់ខ្ពស់ ព្រោះសូម្បីកើតក្នុងត្រកូលទាប ក៏ជាទីគោរពនៃមនុស្ស និងទេវតា សីល ជាជណ្ដើរឡើងទៅកាន់ ទេវលោក សីល ជាឧបាយឱ្យ សម្រេចសមាធិ សីល ជាផ្លូវទៅដល់អមតមហានគរ។ សីល ជាភូមិ ប្រតិស្ឋាននូវសាវកពោធិញ្ញាណ បច្ចេកពោធិញ្ញាណ និងសម្មាសម្ពោធិញ្ញាណ…៕
ដោយ៥០០០ឆ្នាំ
images/articles/3248/466u7i878677555.jpg
ដំណើរទៅកាន់ព្រះនិព្វាន
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
បុគ្គលដែលជាអ្នកប្រាជ្ញ គប្បីជាអ្នកមាននូវសច្ច (សច្ចបានដល់ វចីសច្ច)។ ត្រូវនិយាយអ្វី ត្រូវនិយាយការពិត រក្សាការពិតដែលយេីងនិយាយ។ (ព្រះអង្គសំដែងថា បុគ្គលត្រូវរក្សានូវសច្ច) ការរក្សានូវសច្ចទេីបអាចត្រាស់ដឹងនូវសច្ចបាន ហេីយការត្រាស់ដឹងនូវសច្ចហេីយមិនមែនគ្រប់គ្រាន់ទៀត ជួនកាលបានតែការត្រាស់ដឹងនូវសច្ចក៏ប៉ុន្តែ មិនអាចញាុំងនូវសច្ចឲ្យកេីតឡេីងបានទេ។ ចឹងបានជាព្រះអរិយបុគ្គលខ្លះ បានពាល់ត្រូវនូវព្រះនិព្វានមែន ក៏ប៉ុន្តែលេាកអត់ដឹងទេ ទៅសួរលេាកយ៉ាងមិចៗលេាកអត់ដឹងទេ ។ ក៏ប៉ុន្តែលេាកបានពាល់នូវសម្ជស្សនៃព្រះនិពា្វន ហេីយទៅសួរលេាកៗអត់ដឹងទេ ពីព្រេាះលេាកគ្រាន់តែបានត្រាស់ដឹងនូវសច្ច មិនបានឃេីញនូវការកេីតឡេីងនៃសច្ច ។ ចឹងបានជាយេីងត្រូវសិក្សានេះឲ្យបានល្អិតល្អន់ណាស់ហ្នឹង មិនមែនអ្នកដែលត្រាស់ដឹងៗហ្នឹងសុទ្ធតែអាចពន្យល់យេីងទាំងអស់គ្នាបានទេ អត់មែនទេ។ ដូចជាព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធចឹង ព្រះបច្ចេកពុទ្ធអាចពន្យល់ដូចជាព្រះសម្មាសម្ពុទ្ធបានដែរ គឺអត់បានទេ គ្រាន់តែបានសម្តែងបន្តិចបន្តួចហ្នឹង បានចឹង អត់ដឹងថាយ៉ាងមិចៗ អត់ដឹងៗក្រសែរនៃក្បួននៃការបដិបត្តិរំលត់កិលេស សមុច្ឆេទកិលេស យ៉ាងមិចៗលេាកអត់ដឹង។ ប៉ុន្តែលេាកបានសមុច្ឆេទកិលេសហេីយនៅ ថាបានហេីយ ក៏ប៉ុន្តែការពន្យល់អត់ដឹង ដូចចាបចេះធ្វេីសំបុកចឹង តេីយេីងចេះធ្វេីសំបុកដូចចាបដែរ ឲ្យចាបវាពន្យល់ឲ្យយេីងធ្វេីសំបុកដូចចេះមួយៗ វាពន្យល់មិចបាន បេីវាពាំតែ១សសៃទាញហូតចុះហូតឡេីងអូសចុះអូសឡេីង ក៏ប៉ុន្តែយេីងឃេីញហូតចុះហូតឡេីងមួយសន្ទុះ១អាទិត្យមកចេញជាសំបុកល្មមវាពង កូនវានៅម៉ាស្រួលចឹងទៅ។
ចឹងយេីងត្រូវសិក្សាព្រះឱសព្រះអង្គហ្នឹងឲ្យទូលំទូលាយឲ្យទាស់តែមែនទែន ។ បុគ្គលដែលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច បានដល់វចីសច្ច មានវចីសច្ចហេីយ ត្រូវមានញ្ញាណសច្ចៗ សំដៅយកវិបស្សនា សំដៅយកសតិប្បដ្ឋាន សតិទល់ជាមួយនឹងសភាវៈ ។ ហេីយបន្តមកទៀតមគ្គសច្ច សំដៅយកសោតាបដិមគ្គ ជាដេីមហ្នឹងឯង ។ ចឹងបុគ្គលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច គឺបានសេចក្តីថា គឺជាអ្នកបដិបត្តិតែម្តង ត្រូវបដិបត្តិឲ្យឃេីញនូវសច្ចធម៌តាមសេចក្តីពិត ដែលមិនមែនជាយេីង ។
លេីកមុនយេីងច្រឡំថាជាយេីង ប្រកាន់ថាជាយេីង ឥឡូវវាអត់មែនយេីង ។ ចំពេាះអ្នកប្រាជ្ញ មុនី ហ្នឹង គឺជាអ្នកមាននូវសច្ច ហេីយមាននូវសច្ចហេីយ នូវមានអ្វីទៀត គឺជាអ្នកមិនឃ្នេីសឃ្នង់ៗគឺដេាយអំណាចនៃមានៈហ្នឹងឯង ជាអ្នកមិនពុតត្បុត លះបង់នូវពាក្យ ញុះ ញុង មិនក្រេវក្រេាធ (មុនីបេីយេីងតាំងចិត្តចេញហេីយ តេីយេីងនៅតាំងចិត្តខឹងជាមួយនណាទៀត) បេីយេីងនៅក្រេាធឈ្មេាះថា តេីយេីងចេញឬក៏នៅ គឺយេីងនៅ ។ ចឹងបេីយេីងជាមុនី គឺត្រូវកុំក្រេវក្រេាធ ពាក្យសេាកសៀតចាក់ដេាត ញុះញុង ហេីយកុំមានសេចក្តីទ្វេសប្រហែសទ្វេស ឆ្លងឲ្យផុតនៅលេាភៈដ៏លាមក និងមច្ឆរិយៈ ។ នេះសុទ្ធតែយកកិលេស ហ្នឹងសុទ្ធតែកាត់ហេីយណា កុំក្រេវក្រេាធ កាត់សេចក្តីក្រេាធ ដេាយអទេាសៈ ដេាយខន្តី នេះសុទ្ធតែកាត់ហេីយ ។ ហេីយកាលណាកាត់ទៅរសាត់ទៅដែរ រសាត់ទៅហេីយហ្នឹង។ ក៏ប៉ុន្តែកាត់ហ្នឹងសុទ្ធតែទៅដេាយអំណាចនៃបញ្ញា ថ្នាក់វិបស្សនា។
បន្តមកទៀត នរជនដែលជាអ្នកមានចិត្តបង្អេានទៅកាន់ព្រះនិព្វានៗដែលយេីងបានស្តាប់ពីព្រះអង្គគឺឲ្យផុតពីខន្ធបព្ចាកៈ អ្វីដែល ឲ្យតែបង្អេាន កុំទាក់ទិនជាមួយខន្ធបពា្ចកៈ គឺព្រះនិព្វាន មិនចឹង ព្រះនិព្វានគឺជាអ្វី ព្រះនិពា្វនគឺជាការផុតចាកខន្ធមិនចឹង ។ ខណៈដែលយេីងមិនបង្អេានទៅរកខន្ធនេាះ ខណៈហ្នឹងតេីយេីងបង្អេានទៅរកទីណា ការមិនបង្អេានទៅរកខន្ធនេះឯងគឺជាការបង្អេានទៅរកព្រះនិព្វាន ។ តែបេីយេីងបង្អេានទៅរកខន្ធ ខណៈដែលកំពង់ឃេីញ ជាខន្ធឬក៏ព្រះនិព្វាន គឺជាខន្ធ ចឹងយេីងកុំបង្អេានទៅរកវា ខណៈដែលឃេីញនូវរូបអាហ្នឹងមិនជាខន្ធ បេីយេីងមិនបង្អេានទៅរករូប កំណត់ដឹងរូបតាមសេចក្តីពិត ហេីយមិនជាប់ជំពាក់មានការរលាស់ចេញអំពីរូប ហ្នឹងចេញទៅរកនិព្វានដែរ គឺទៅរកព្រះនិព្វាន គឺត្រង់ព្យពា្ជនៈដែលយេីងបានស្តាប់ អំពីព្រះអង្គចឹងការឃេីញនូវទេាសខន្ធបពា្ចកៈហ្នឹង ហេីយកាន់យកនូវសន្តិបទៗ សំដៅទៅលេីអ្វី គឺព្រះនិព្វាន ។ ខន្ធបពា្ចកៈហ្នឹងវាមានការប្រព្រឹត្តទៅគឺជាសុខ ឬក៏ជាទុក្ខ វាគឺជាទុក្ខ ចឹងអ្វីដែលអត់មានខន្ធ គឺជាសុខ ឬក៏ជាទុក្ខ គឺជាសុខ ដូចជាអ្នកកំពង់នៅកណ្តាលភ្លេីងចឹង កំពង់នៅកណ្តាលភ្លេីងក្តៅឬក៏ត្រជាក់ ក្តៅ ។ ចឹងកំពង់ដែលនៅផុតភ្លេីង ដឹងថាត្រជាក់ដែរ ដឹងតេីស ។ បង្អេានសភាពទាំងអស់ហ្នឹងទៅរកព្រះនិព្វាន ត្រង់ដែលដាច់អំពីខន្ធនេះឯង។ រៀនចឹងទៅទេីបយេីងបានស្ងប់ ។
ដកស្រងពី MP3
សំដែងព្រះធម៌ដេាយ៖ លេាកគ្រូ រស់ សុផាត
ដោយ៥០០០ឆ្នាំ
images/articles/3293/4654y6eddrtrrer444.jpg
ការចម្រេីន អានាបាណស្សតិ » (វគ្គ២ បន្ត)
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
ការចម្រេីន អានាបាណស្សតិ » (វគ្គ២ បន្ត)
អាន វគ្គ១
គ្មានពេលវេលាណាដែលប្រសេីរីករាយវិសេសក្រៃលែងជាងមានឱកាសនៅទីកន្លែងព្រៃស្ងប់ស្ងាត់ ហេីយមានឆន្ទៈ សេចក្តីពេញចិត្តត្រេកអរអង្គុយចម្រេីនសមាធិទូន្មានរក្សាចិត្តឲ្យត្រជាក់ស្ងប់នៅក្នុងអារម្មណ៍តែមួយ ប្រកបដោយសតិ បញ្ញាដែលបង្អោនទៅរកសភាពស្ងប់កាយ ស្ងប់ចិត្ត សុខកាយសុខចិត្តនោះឡេីយ (នេះជាសេចក្តីសុខពិតមិនក្លែងក្លាយ) ។
ដេាយព្រះអង្គគ្រូ៖ ព្រះភិក្ខុ ធម្មត្ថេរោ
ដោយ៥០០០ឆ្នាំ
images/articles/2316/Untitled-1-Recovered.jpg
អានាបានបព្វៈ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
នៅគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គមហាវគ្គ ទុតិយភាគ លេខ ៧០ ទំព័រ ១០៧ សម្ដែងថា ពាក្យថា "អានៈ" ប្រែថាខ្យល់ដង្ហើមចេញ មិនមែនប្រែថាខ្យល់ដង្ហើមចូលទេ។ ពាក្យថា បានៈ ប្រែថាខ្យល់ដង្ហើមចូល មិនមែនប្រែថាខ្យល់ដង្ហើមចេញទេ។ សតិស្មារតីជាទីតាំងមាំរមែងតាំងមាំ ចំពោះភិក្ខុអ្នកដកដង្ហើមចេញតាំងមាំដល់ភិក្ខុដកដង្ហើមចូល ដោយអំណាចនៃខ្យល់ដកដង្ហើមចេញនិងដកដង្ហើមចូល។ ពាក្យថា បាន បំពេញហើយ គឺបានបំពេញហើយដោយអត្ថថា ថែធួនបានបំពេញហើយ ដោយអត្ថថាជាបរិវារ បានបំពេញហើយ ដោយអត្ថថាគ្រប់គ្រាន់។កាយានុបស្សនាសតិប្បដ្ឋាន មានបែបបទពិចារណា ៦ វគ្គគឺពិចារណាទៅតាមបព្វៈ ទាំង ៦។
នៅក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គទុតិយភាគ ៧០ ទំព័រ ១១៩ សម្ដែងថាពាក្យថាមានសតិដកដង្ហើមចេញ អធិប្បាយថា បុគ្គលធ្វើសតិដោយអាការៈ ៣២ គឺកាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍ តែមួយមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណ កាលបុគ្គលដឹងច្បាស់នូវសភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចដង្ហើមចូលវែង សតិក៏តម្កល់មាំបុគ្គលធ្វើសតិដោយស្មារតី នោះដោយញាណនោះកាលបុគ្គលដឹងច្បាស់នូវភាពនៃ ចិត្តមានអារម្មណ៍តែមួយ ដោយអំនាចនៃដង្ហើមចេញខ្លី សតិក៏តម្កល់មាំបុគ្គល ធ្វើសតិដោយស្មារតីនោះដោយមានញាណនោះ កាលបុគ្គលដឹងច្បាស់ភាពនៃចិត្ត មានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចូលខ្លី សតិក៏តម្កល់មាំបុគ្គលធ្វើសតិដោយស្មារតីនោះដោយញាណនោះ។ កាលបុគ្គលដឹងច្បាស់ភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចេញ សម្រាប់អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ ចេញចាកកិលេស ដោយអំណាចនៃដង្ហើមចូលសម្រាប់ អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ចេញចាកកិលេស សតិក៏តម្កល់មាំបុគ្គលធ្វើសតិដោយស្មារតីនោះដោយញាណនោះ។
អនាបានស្សតិ យស្ស បរិបុណ្ណា សុភាវតា អនុបុព្វំ បរិចិតា យថា ពុទ្ធេន ទេសិតា សោមំ លោកំ បភាសេតិ អញ្តមុត្តោវ ចន្ទិមាតិ។
អនាបានស្សតិ បុគ្គលណាបានបំពេញហើយចម្រើនហើយដោយប្រពៃ សន្សំហើយដោយលំដាប់ឲ្យដូចព្រះពុទ្ធសម្ដែងទុកហើយ បុគ្គលនោះរមែងញ៉ាំងលោកនោះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ័ដែលផុតស្រឡះចាកពពក។
ចំពោះអនាបានបព្វៈនេះ ចែកចេញជាទីយ៉ាងគឺៈ
១. អស្សាសៈ ខ្យល់ដង្ហើមចេញ
២. បស្សាសៈ ខ្យល់ដង្ហើមចូល។
ដើម្បីពិចារណានូវបព្វៈនេះ ត្រូវទៅរកទីដែលគួរដល់ការអប់រំចម្រើនភាវនា គឺទីស្ងាត់មានក្នុងព្រៃស្ងាត់ៗ តាមម្លប់ឈើ ឬ ក្នុងផ្ទះស្ងាត់ ហើយអង្គុយពែនភ្នែនយកជើងស្ដាំដាក់ឆ្វេង យកដៃស្ដាំដាក់លើដៃឆ្វេង តាំងកាយឲ្យត្រង់ ប្រុងស្មារតីកំណត់ឲ្យដឹងរយៈខ្យល់ដង្ហើមចេញចូល បើដង្ហើមចេញ ឲ្យដឹងថាចេញ បើខ្យល់ចូល ឲ្យដឹងថាចូលថែមទៀត បើខ្យល់ចេញទៅវែងឲ្យដឹងថាវែង បើមកខ្លីឲ្យដឹងថាខ្លី ចូលមកវែងឲ្យដឹងថាវែង។ សេចក្ដីនេះ អ្នកអប់រំចម្រើនសមថកម្មដ្ឋានត្រង់អាណាបានស្សតិកម្មដ្ឋាន ត្រូវតែដឹងពួកខ្យល់ជាមុនសិន សឹមដកដង្ហើមចេញចូលជាខាងក្រោយ គឺមុនខ្យល់ត្រូវដឹងថាខ្យល់នឹងចូល។ ហើយក្នុងសេចក្ដីនេះដដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់សម្ដែងជាន័យប្រៀបធៀបថា
សេយ្យថាបិ ភិក្ខវេ ទក្ខោ ភមភារោ វា ភមភារន្តវាសី ទីឃំ វា អញ្ចន្តោ ទីឃំ អញ្ចមីតិ បជានាតិ។
ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹងដែលប៉ិនប្រសប់ក្ដី កូនសិស្សនៃកូនជាងក្រឡឹងក្ដី ទោះទាញខ្សែក្រឡឹងវែង ទោះទាញខ្សែក្រឡឹងខ្លី ដឹងច្បាស់ថាទាញខ្សែក្រឡឹងយ៉ាងណាមិញ។
ឯវមេវ ខោ ភិក្ខវេ ភិក្ខុ ទីឃំ វា អស្សន្តោ ទីឃំ អស្សសាមីតិ បជានាតិ ទីឃំ វា បស្សន្ដោ ទីឃំ បស្សសាមីតិ បជានាតិ រស្សំ វា អស្សសន្ដោ រស្សំ បស្សសាមីតិ បជានាតិ រស្សំ វាបស្សសន្ដោ បស្សសាមីតិ បជានាតិ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះដកដង្ហើមចេញវែង ដឹងច្បាស់ថាអញដកដង្ហើមចេញវែង ទោះដកដង្ហើមចេញខ្លី ដឹងច្បាស់ថាអញដកដង្ហើមចេញខ្លី ក៏យ៉ាងនេះដែរ។ ការដែលពិចារណា នូវខ្យល់ដកដង្ហើមចេញចូលនេះ ត្រូវផ្ចង់ស្មារតីតម្កល់ឲ្យខ្ជាប់ខ្ជួនថា ខ្យល់ដកដង្ហើមចេញចូលនេះ គ្រាន់តែជាកាយ មិនមែនសត្វ មិនមែនបុគ្គលខ្លួនប្រាណ បុរស ស្ត្រី គ្រហស្ថ បព្វជិតឡើយ។ កំណត់គ្រាន់តែឲ្យចម្រើនប្រាជ្ញាស្មារតីប៉ុណ្ណោះ ដើម្បីធ្វើចិត្តឲ្យឃ្លាតចាកនូវ ទិដ្ឋិ កុំឲ្យប្រកាន់អ្វីតិចតួចក្នុងលោក។ ខ្យល់ដកដង្ហើមចេញចូលនោះ ហៅថា កាយ អាការៈដែលប្រព្រឹត្តទៅក្នុងពួកដង្ហើមចេញចូល គឺញ័រកាយ រំជួលកាយ កាយសង្ខារ។ នៅក្នុងគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ ឥតិវុត្តក លេខ ៥៣ ទំព័រ ១០៨ ព្រះសម្ពុទ្ធទ្រង់សម្ដែងថា
អសុភានុបស្សី កាយស្មឹ អនាបានេ បដិស្សតោ សព្វសង្ខារសមថំ បស្សំ អាតាបិ សព្វទា។ ស វេ សម្មទ្ទសោ ភិក្ខុ យតោ តត្ថ វិមុច្ចតិ អភិញ្ញា វោសិតោ សន្ដោ សវេ យោគាគីកោ មុនីតិ។
ភិក្ខុជាអ្នកពិចារណាឃើញរឿយៗ ក្នុងកាយថាមិនស្អាត មានសតិតម្កល់ខ្ជាប់ ក្នុងអានាបានស្សតិកម្មដ្ឋានពិចារណាឃើញនូវព្រះនិព្វាន ជាទីរម្ងាប់នូវសង្ខារទាំងឡាយទាំងពួង ជាអ្នកមានព្យាយាមជាគ្រឿងដុតកំដៅ កិលេស សព្វៗកាល។
ភិក្ខុនោះឯងឈ្មោះថា អ្នកឃើញដោយប្រពៃ ជាអ្នកសង្រួមរមែងចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ជាទីរម្ងាប់សង្ខារទាំងពួងនោះ ភិក្ខុនោះឯង ជាអ្នកមានព្រហ្មចរិយធម៌ប្រព្រឹត្តរួចហើយ ជាអ្នកស្ងប់ព្រោះដឹងច្បាស់ឈ្មោះថា អ្នកប្រាជ្ញប្រព្រឹត្តកន្លងយោគៈ។
អាណាបានស្សតិកម្មដ្ឋាននេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សរសើរថា ជាកំពូលនៃកម្មដ្ឋាន ជាបទដ្ឋាននៃព្រះពុទ្ធជាម្ចាស់ ព្រះបច្ចេកពុទ្ធ និងសាវ័ករបស់ព្រះអង្គទាំងអស់ ដែលលះដែលស្រុក ជាទីគឹកកងដោយសម្លេងនៃមនុស្សប្រុសស្រីដំរីសេះជាដើម ព្រះឈាមមានសម្លេងជាទោស។
ព្រះយោគីត្រូវកំណត់កម្មដ្ឋាននេះ ទៅក្នុងព្រៃមិនមែនស្រុក មានខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ឲ្យកើតហើយធ្វើជាចំណែក ៤ ឲ្យជាជើង ឬ ជាបាទរបស់វិបស្សនា ព្រោះហេតុនោះ ព្រះមានព្រះភាគទ្រង់សម្ដែងវត្តបីដល់ព្រះយោគី ពាក្យថាព្រៃ ឲ្យផុតសរសេរខឿនទៅ គឺចេញទៅប្រាំរយជួរធ្នូរដល់គល់ឈើ ដែលជាឱកាសស្ងាត់។
ឥរិយាបថដ៏សមគួរដល់ការចម្រើន អានាបានស្សតិតាមរដូវ៣ តាមធាតុ និងចរិយា យ៉ាងនេះហើយទើបឥរិយាបថ ស្ងប់ដល់ព្រះយោគីនោះ។
អានាបានស្សតិកម្មដ្ឋាននេះ ជាកម្មដ្ឋានដ៏ត្រង់មានវិធីចម្រើនតិច ហើយអាចឲ្យបានលទ្ធផលយ៉ាងធំ ដូចកាលដំបូងដៃ គ្រាន់តែតម្កល់សតិឲ្យនឹងនៅត្រង់កន្លែងខ្យល់ដង្ហើមចេញចូលប៉ះត្រូវ សតិកំណត់ខ្យល់ឲ្យប្រាកដតាមត្រកូលខ្យល់ចេញវែង ចូលវែង ចេញខ្លី ចូលខ្លី មានសតិនិមិត្តរបស់កម្មដ្ឋានក៏កើតឡើង ប្រាកដលុះត្រាតែចម្រើនខ្យល់បានស្ងប់ចូល អតិនិច្ចលាតិ សុខុមយ៉ាង ល្អិតដ៏ប្រណិត ហើយទើប អនុពន្ធនា បណ្ដោយសតិតាមខ្យល់ទៅតម្កល់ទុក នៅក្នុងអារម្មណ៍ដោយប្រពៃដែលហៅថា អប្បនាឈាន អប្បនាឈាននេះជា មហគ្គតៈអាចសង្កត់នៅកាមាវចរគោត្រ ដែលជាកម្មធាតុខាងក្រោមបាន ហើយស្ទុះចូលទៅកាន់មហគ្គតគោត្រ ដោយអំណាចអង្គដែលកើតឡើង មានកម្លាំងក្លៀវក្លាដ៏វិសេស ចិត្តក៏អាចកាត់ផ្ដាច់នូវភវវង្គអស់វារៈត្រឹមតែម្ដង ហើយ តាំងនៅបានអស់ថ្ងៃ ១ យប់ ១ ប្រព្រឹត្តទៅតាមលំដាប់ កុសលជវន ប្រៀបដូចជាបុរសដែលមានកម្លាំងអាច ក្រោកឈរ នៅអស់កាលយូរបានលុះដល់អស់វារៈចិត្ត ហើយទើបចេញចាកមកវិញ ក៏ត្រូវនឹករំពឹងពិចារណានូវវិបស្សនាតទៅទៀត។
ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀបរៀងដោយ សាមណេរ ចាន់ សុជន
ដោយ៥០០០ឆ្នាំ
images/articles/2319/Untitled-1-Recovered.jpg
ថ្នាំរក្សាផ្លូវចិត្ត
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
ថ្នាំរក្សាផ្លូវចិត្ត
ពេលដែលមនុស្សយើងកើតមក តែងតែជួបនូវឧបសគ្គគ្រប់បែបយ៉ាងតាំងអស់នេះ យើងមិនអាចជៀសផុតបានឡើយ មិនថាគេចទៅនៅទីណាទេ ទាំងនេះមកអំពីចិត្តបិសាច ដែលជាប់តាមខ្លួន ពោលគឺលោភៈ ទោសៈ មោហៈ ជាប្រធាននៃសេចក្ដីអាក្រក់ពិសពុលជាងអ្វីៗទាំងអស់។
សូម្បីតែចង់គេច ឲ្យផុតអំពីសេចក្ដីទុក្ខលំបាកនោះ ក៏មិនងាយដែរដោយ
images/articles/2320/Untitled-1-Recovered.jpg
សង្គហធម៌របស់ស្វាមី
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
ស្វាមីគប្បីសង្គ្រោះភរិយា ដោយសង្គហធម៌ ៥ យ៉ាងគឺ៖
១- សម្មាននាយ ស្រឡាញ់រាប់អានថា ជាភរិយារបស់ខ្លួន។ យើងជាស្វាមីរបស់ស្ត្រីណា គប្បីសង្គ្រោះស្ត្រីនោះ ដោយចិត្តស្មោះត្រង់ គឺ លើកតំកើងជាភរិយាពេញសិទ្ធិ។
២- អវិមាននាយ មិនប្រមាថមើលងាយ ភរិយាដូចជាខ្ញុំកំដរបាវព្រាវ។ ខណៈពោលទៅកាន់ភរិយា គប្បីពោលពាក្យសំដីផ្អែមល្ហែម ពិរោះពិសាមិនពោលពាក្យរោយរាយ ឥតប្រយោជន៍ បើភរិយាមានកំហុងឆ្គងបន្តិចបន្តួច ក៏គួរអន់ឱនឲ្យ ហើយទូន្មានប្រៀនប្រដៅស្ងាត់ៗ ដោយសេចក្ដីល្អ។
៣- អនតិចរិយាយ មិនប្រព្រឹត្តកន្លងចិត្តភរិយា គឺមិនប្រព្រឹត្តក្បត់ព្រំដែនជាប្ដី យកបេះដូងរបស់ខ្លួនដែលមានម្ចាស់ហើយទៅបូជាដល់ស្ត្រីដទៃ សមដូចពាក្យចាស់បុរាណាចារ្យលោកបានពោលថា "ត្រីងៀតឆ្លៀតពង" ។
៤- ឥស្សរិយវោស្សគ្គេន ប្រគល់អំណាចជាធំ ចំពោះភរិយាជាស្ត្រីមេផ្ទះ រៀបចំទុកដាក់ទ្រព្យសម្បត្តិ រក្សាថែទាំ លំអគេហដ្ឋានឲ្យមានសេរីសួស្ដី។
៥- អលង្ការានុប្បទាននេន ក្នុងនាមជាស្វាមី គប្បីរៀបចំឲ្យមានគ្រឿងអលង្ការដល់ភរិយាគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់តាមកាលៈទេសៈ តាមសម័យនិយម និងតាមសមត្ថភាព។
ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន
រៀបរៀងដោយ ឈុន គឹមអៀត
ដោយ៥០០០ឆ្នាំ
images/articles/2321/Untitled-1-Recovered.jpg
ទោសច្រើនឬតិចរបស់អ្នកធ្វើបាណាតិបាត
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
សម្រាប់ទោសដែលត្រូវទទួលអំពីការសម្លាប់សត្វនេះស្រេចហើយតែសត្វនោះមានរាងកាយធំ ឬតូច និងមានគុណធម៌ឬមិនមានគុណធម៌។ បើសត្វដែលត្រូវស្លាប់នោះ ជាសត្វធំ ដូចជា ដំរី សេះ គោ ក្របីជាដើម មានទោសច្រើន បើសត្វដែលស្លាប់នោះ ជាសត្វតូច មានស្រមោច មូសជាដើម ក៏មានទោសតិច។
ក្នុងរវាងសត្វតិរច្ឆានជាមួយមនុស្ស ការសម្លាប់មនុស្សមានទោសច្រើនជាងការសម្លាប់សត្វតិរច្ឆាន ព្រោះមនុស្សជាសត្វប្រសើរជាងសត្វតិរច្ឆាន សម្រាប់មនុស្សនិងមនុស្សដូចគ្នា បើសម្លាប់អ្នកមានសីល មានគុណធម៌ ដូចភិក្ខុ សាមណេរ ឧបាសក ឧបាសិកាជាដើម ក៏មានទោសច្រើន តែបើមនុស្សដែលត្រូវសម្លាប់នោះ ជាមនុស្សមិនមានគុណធម៌ មិនមានសីល ដូចជាពួកចោរ ឬអ្នកកាចសាហាវជាដើម ក៏មានទោសតិច។
សម្រាប់អ្នកសម្លាប់មាតាបិតា ព្រះអរហន្តនោះ រមែងមានទោសធ្ងន់ក្រៃលែង គឺត្រូវទោសអនន្តរិយកម្ម។ បើអ្នកដែលត្រូវសម្លាប់នោះ មានរាងកាយប៉ុនគ្នា និងមានគុណធម៌ស្មើគ្នា ក៏ត្រូវកាត់តាមប្រយោគនៃការសម្លាប់នោះ បើខណៈសម្លាប់នោះ ប្រើសេចក្ដីព្យាយាមច្រើន ក៏មានទោសច្រើន បើបើសេចក្ដីព្យាយាមតិច ក៏មានទោសតិច។
ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត
ដោយ៥០០០ឆ្នាំ
images/articles/2322/Untitled-1-Recovered.jpg
កូនស្រឡាញ់អ្នកដទៃច្រើនជាងស្រឡាញ់ពុកម៉ែ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
ពាក្យចាស់បានពោលថា "គ្មានអ្នកណាជាទីស្រឡាញ់ជាងខ្លួនឯងឡើយ"។ វាជាការពិត មនុស្សយើងហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឲ្យតែជីវិតខ្លួនឯងរស់ មិនគិតឡើយសូម្បីជីវិតអ្នកដទៃ។ តែចំពោះពុកម៉ែ បែរជាខ្វល់ជីវិតកូន ជាងជីវិតខ្លួនឯងទៅវិញ ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យកូនរស់ ទោះជាខ្លួនត្រូវប្រឈមមុខ នឹងសេចក្ដីទុក្ខលំបាកយ៉ាងណាក៏ដោយក៏មិនខ្វល់សោះឡើយ ខ្វល់តែម្យ៉ាងគត់គឺជីវិតកូនៗ ទោះជាកាលៈទេសៈ តម្រូវឲ្យពុកម៉ែលួច ឆក់ ប្លន់ សម្លាប់អ្នកដទៃ ក៏ពុកម៉ែហ៊ានធ្វើដែរ គឺពុកម៉ែធ្វើដើម្បីជីវិតកូន ធ្វើដើម្បីបានចិញ្ចឹមកូនឲ្យរស់។
ឱ! លោកអើយ ពិតជាអស្ចារ្យណាស់ មានអ្នកណាដែលហ៊ានលះបង់ដើម្បីកូន ដូចជាពុកម៉ែនោះ កូនអើយគឺគ្មានសោះឡើយ សូម្បីតែម្នាក់។បើនិយាយរឿងស្រឡាញ់ ក៏គ្មានអ្នកណាម្នាក់ស្រឡាញ់កូនស្មើនឹងពុកម៉ែដែរ តែមិនដឹងថាក្នុងចិត្តកូនធ្លាប់ស្រឡាញ់ពុកម៉ែដែរទេ?ជាទូទៅ កូនច្រើនតែឃើញអ្នកដទៃសំខាន់ជាងម៉ែឪ ស្រឡាញ់គេជាងស្រឡាញ់ម៉ែឪ រហូតពេលខ្លះស្រឡាញ់គេខ្លាំង កូនហ៊ានលះបង់អ្វីៗដើម្បីគេទៀតផង ចំណេកពុកម៉ែ មិនដែលឃើញកូនលះបង់អ្វីដើម្បីគាត់សោះ។
ពេលកូនមានបញ្ហា កូនក៏រត់មករកពុកម៉ែឲ្យជួយ តែពេលដែលកូន សុខសប្បាយ កូនក៏ធ្វើព្រងើយកន្តើយដាក់ពុកម៉ែ ដោយគ្មានខ្វល់អ្វីពីគាត់បន្តិចសោះ។មានពេលខ្លះ កូនធ្វើឬកពារ ហាក់ដូចជាស្រឡាញ់ម៉ែឪណាស់ តែគឺការបោកប្រាស់ បំភ័ន្តភ្នែកម៉ែឪតែប៉ុណ្ណោះ ស្រឡាញ់ដោយចិត្តមិនស្មោះស្រឡាញ់ដោយចង់បានអ្វីមួយពីគាត់វិញ ពេលបានសមបំណងហើយ ក៏លែងគិត លែងខ្វល់ពីគាត់រហូតកូនខ្លះបោះបង់ម៉ែឪទៀតផងក៏មាន។
មានកូនខ្លះគិតសង្សារ សំខាន់ជាងគិតម៉ែឪ យករបស់របរពីម៉ែឪ យកទៅផ្គង់ផ្គង់សង្សារ ហ៊ានធ្វើអ្វីៗ ដើម្បីសង្សារ តែមិនហ៊ានធ្វើអ្វីៗ ដើម្បីម៉ែឪ សូមកូនកុំភ្លេចថា "សង្សារ គ្រាន់តែជាអ្នកដទៃតែប៉ុណ្ណោះ " ដូច្នេះហើយ កុំស្រឡាញ់អ្នកដទៃ ច្រើនជាងម៉ែឪ ហើយក៏កុំលះបង់ ដើម្បីអ្នកដទៃច្រើនជាំងម៉ែឪដែរ ត្រូវស្រឡាញ់ម៉ែឪ ឲ្យច្រើនជាងនរណាៗទាំងអស់ ត្រូវស្រឡាញ់ម៉ែឪ ឲ្យច្រើនជាងនរណាៗទាំងអស់ ស្រឡាញ់ដោយចិត្តស្មោះ មិនមែនជាការស្រឡាញ់ដែលគ្រាន់តែបោកបញ្ឆោតឡើយ។
ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ
រៀបរៀងដោយ យុវសមណ ឆិម ប៊ុនឆា
ដោយ៥០០០ឆ្នាំ
images/articles/2323/Untitled-1-Recovered.jpg
មិត្តមានសន្ដានល្អ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
ម្នាលគហបតិបុត្ត មនុស្ស ៤ ពួកនេះ អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ គឺ មិត្តមានឧបការៈ អ្នកត្រូវដឹងថាជាមិត្តមានសន្ដានល្អ ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថាជាមិត្តមានសន្ដានល្អ ១ មិត្តមានសេចក្ដីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ ១ ។
ម្នាលគហបតិបុត្ត មិត្តមានឧបការៈជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ រក្សាមិត្តដែលធ្វេសប្រហែល ១ រក្សាសម្បត្តិរបស់មិត្តដែលធ្វេសប្រហែស ១ ជាទីពឹងពំនាក់នៃមិត្តដែលមានសេចក្ដីភិតភ័យ ១ កាលបើកិច្ចដែលត្រូវធ្វើកើតឡើងហើយ តែងជួយផ្ដល់ភោគៈជាទ្វិគុណជាងទ្រព្យដែលមិត្តត្រូវការនោះ ១ ។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត ១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត ១ មិនបោះបង់គ្នាក្នុងគ្រាមានវិបត្តិ ១ សូម្បីជីវិតក៏ហ៊ានលះបង់ដើម្បីប្រយោជន៍ដល់មិត្ត (ស៊ូប្ដូរជីវិត) ១។ ម្នាលគហបតិបុត្តមិត្តរួមសុខទុក្ខ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាង គឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់ ១ ដឹកនាំឲ្យមិត្តតម្កល់នៅតែក្នុងអំពើល្អ ១ ឲ្យបានស្ដាប់ពាក្យដែលមិនធ្លាប់បានស្ដាប់ ១ ប្រាប់ផ្លូវឋានសួគ៌ ១។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ម្នាលគហបតិបុត្ត មិត្តមានសេចក្ដីឈឺឆ្អាល ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ ជួយព្រួយចិត្តពីព្រោះមិត្តបានសេចក្ដីវិនាស ១ ជួយត្រេកអរ ព្រោះមិត្តបានសេចក្ដីចម្រើន ១ ទទឹងទាស់នឹងមនុស្សដែលពោលទោសមិត្ត ១ សរសើរតែមនុស្សដែលពណ៌នាគុណមិត្ត ១។ ម្នាលគហបតិបុត្ត មិត្តមានសេចក្ដីឈឺឆ្អាល ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ព្រះមានព្រះភាគ ទ្រង់បានសម្ដែងសេចក្ដីនេះ លុះព្រះសុគតជាសាស្ដាត្រាស់សេចក្ដីនេះហើយ ទើបទ្រង់សម្ដែងពាក្យជាគាថាព័ន្ធ តទៅទៀតថា (ជាសេចក្ដីប្រែ)មិត្តដែលមានឧបការៈ សម្លាញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែលមានសេចក្ដីឈឺឆ្អាល។ បណ្ឌិតស្គាល់ជាក់នូវបុគ្គលទាំង ៤ ពួកនុ៎ះថាជាមិត្តមែនទែនហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នា ដូចជាមាតានិងបុត្តដែលកើតពីទ្រូង។ អ្នកប្រាជ្ញបរិបូរណ៌ដោយសីល តែងរុងរឿងដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យឲ្យជាគំនរដូចជាឃ្មុំដូច្នោះឯង។
ភោគៈទាំងឡាយតែងដល់នូវការពូនជាគំនរ ដូចជាដំបូកដែលកណ្ដៀរពូនដូច្នោះឯង។ គ្រហស្ថក្នុងត្រកូល បានសន្សំភោគៈទាំងឡាយយ៉ាងនេះហើយ ទើបអាង (តាំងខ្លួន)។ កុលបុត្តដែលចែកភោគៈទាំងឡាយជា ៤ ចំណែកគឺ បរិភោគទាំងឡាយ ១ ចំណែកប្រកបការងារពីរចំណែក ទាំងតម្កល់ទុកនូវចំណែកទី ៤ ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រនោះឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន។
ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ៥០០០ឆ្នាំ
images/articles/2324/Untitled-1-Recovered.jpg
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ព្រះយោគាវចរនេះកាលចម្រើនមេត្តាចេតោវិមុត្តិ តាមផ្លូវអប្បនានោះក្នុងផ្លូវណាមួយ ដូចបានពោលហើយដូច្នេះ (លោកសម្ដែងសមាធិខាងដើមដោយមិនបានយកមកដាក់ក្នុងសៀវភៅនេះទេ) រមែងបានអានិសង្ឃ១១ប្រការ ដែលព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ទុកដោយន័យថា អ្នកចំរើនមេត្តាចេតោវិមុត្តិ រមែងដេកលក់ដោយសុខដូច្នេះជាអាទិ៍។
images/articles/2326/Untitled-1-Recovered.jpg
សុជីវធម៌នៅតាមវត្តអារាម
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
វត្តអារាមជាកន្លែងសក្ការៈបូជា ជាទីគោរព យើងមិនត្រូវសម្តែងកិរិយាមិនគប្បីសោះឡើយ អ្នកជិះកង់ ម៉ូតូ ទោចក្រយានយន្តគ្រប់ធុន ត្រូវឈប់ ដឹង បណ្តើរ ចូលទៅក្នុងវត្តដោយគោរពព្រោះមិនឆាប់ លឿន ឬយូរជាងគ្នាប៉ុន្មានឡើយចម្ងាយប៉ុណ្ណឹង ។ អ្នកពាក់មួក ទទូក្រមា កន្សែង ត្រូវដោះចេញពីក្បាលនៅពេលចូលក្នុងវត្ត ។មិនត្រូវនាំគ្នាជជែកឡូឡាក្នុងទីអារាមឡើយ ។
នារីជាឧបាសិកា ត្រូវសង្រួមឫកពារឲ្យនឹងធឹង មុននឹងចូលទៅកាន់ទីអារាមកុំធ្វើភ្នែកក្រឡិបក្រឡាប់ កុំរពឹសភ្នែក កុំងាកឆ្វេងស្តាំរាប់រយផងពេក កុំញញឹមញញែមខិបកខុបពេកគួរមើលចាស់ទុំផង ។ កុំពោលពាក្យអាវាសែនៅទីអារាម ។ កុំស្លៀកខោជើងកំប៉ុងនៅពាក់កណ្តាលស្មង កុំស្លៀកសម្ពត់តឹងរបៀបខ្លី ចូលទៅបត់ជើងថ្វាយបង្គុំព្រះពុទ្ធដិមារ ឬព្រះសង្ឃ ។ ត្រូវពាក់អាវកតូច ហើយចង់ពានាក្រមាទៀតផងទើបពេញលក្ខណៈជាអ្នកចូលវត្ត ។ កុំនិយាយចំអែចំអន់ព្រះសង្ឃដោយប្រការមិនគប្បី ។ កុំពាក់គ្រឿងសម្រើប ។
បុរសជាឧបាសក ត្រូវប្រើពាក្យសម្តីឲ្យសមរម្យ គោរពព្រះសង្ឃដែលស្មោះត្រង់ព្រះពុទ្ធសាសនា ។ ពេលថ្វាយបង្គំព្រះពុទ្ធដិមាករ ឬថ្វាយបង្គំព្រះសង្ឃ ត្រូវងាកទៅព្រះពុទ្ធដិមាករ ឬព្រះសង្ឃ កុំថ្វាយបង្កំតិតតូង ហើយក្បាលកុំងាកមកចរចារជាមួយអ្នកឯណាមួយទៀតឲ្យសោះ ព្រោះការធ្វើដូច្នេះនាំឲ្យសៅហ្មងដល់អ្នកដែលគេគោរពបូជាចំពោះព្រះពុទ្ធសាសនា ។ កុំឈោងដៃឬតោងសណ្តោងយកអ្វីរំលងលើព្រះពុទ្ធដិមាករ ។ អ្នកដែលចូឡទៅកាន់ទីវត្តអារាម មិនត្រូវលួចយករបស់អ្វីជាទ្រព្យដែលព្រះពុទ្ធសាសនិកជនបានខំរៃគ្នាទុកសម្រាប់វត្តមកធ្វើជាទ្រព្យរបស់ខ្លួនទេ ។
អ្នកមិនមែនជាពុទ្ធសាសនិកជន មិនត្រូវប្រមាថមើលងាយវត្ថុពុទ្ធពូជា ឬព្រះសង្ឃដែលស្មោះត្រង់ដោយប្រការណាមួយទេ ។ អ្នកដែលប្រព្រឹត្តខុសនឹងបញ្ញត្តិព្រះពុទ្ធ មិនមែនមានឈ្មោះថាអ្នកគាំទ្រព្រះពុទ្ធសាសនាទេ ក្នុងករណីដែលបន្លំរបៀបណាមួយ ស្រេចនៅលើសំពាយបុណ្យបាបរបស់គេទៅចុះ ។
យើងជាពុទ្ធសាសនិកជន ក៏មិនគប្បីត្មិះតិះដៀលដល់សាសនាណាមួយ ដោយរំលោភលើព្រះវិហារនៃសាសនាផ្សេង ៗ នោះទេ ព្រោះគេមានសិទ្ធុគ្រប់គ្រាន់ខាងជំនឿ ។
ដកស្រង់ចេញពីសៀវភៅៈ សុជីវធម៌ សម្រាប់បុរសនិងស្រ្តី
រៀបរៀងដោយៈ កញ្ញា សាន់ នាង
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2327/Untitled-1-Recovered.jpg
ឈ្មួញលក់កណ្តុរងាប់
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
ឈ្មួញលក់កណ្តុរងាប់
( វីរិយភាព និងការដឹងគុណ )
កាលពីព្រេងនាយ មានទីប្រឹក្សាសំខាន់ម្នាក់របស់ព្រះមហាក្សត្រមួយអង្គបានចេញដំណើរទៅគាល់ព្រះមហាក្សត្រ និងជួបជាមួយទីប្រឹក្សាដទៃទៀត ។ ក្នុងពេលកំពុងធ្វើដំណើរនោះ ដោយឌៀងកន្ទុយភ្នែក លោកបានឃើញខ្មោចកណ្តុរមួយនៅលើចិញ្ចើមថ្នល់ ។ លោកក៏បាននិយាយទៅកាន់សហការីទាំងអស់ដែលរួមដំណើរជាមួយ
images/articles/2331/facebook.jpg
តួនាទីរបស់មិត្ត
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២
តួនាទីរបស់មិត្ត
ក្នុងសិង្គាលសូត្រ ព្រះអង្គត្រាស់ពីតួនាទីរបស់មិត្តចំពោះសិង្គាលកមាណព ថា " ម្នាលគហបតិបុត្ត មិត្តអមាត្រជាទិសខាងជើង កុលបុត្តត្រូវប្រតិបត្តិដោយស្ថានទាំងឡាយ ៥ យ៉ាង គឺ
១ ទានេន ដោយការឲ្យរបស់
២ បិយវជ្ជេន ដោយការនិយាយតែពាក្យគាប់ចិត្ត
៣ អត្តចរិយាយ ដោយការប្រព្រឹត្តជាប្រយោជន៍
៤ សមានត្តតាយ ដោយការប្រព្រឹត្តិខ្លួនស្មើ