images/articles/1000/Untitled-1.jpg
តណ្ហានាំមុខ ងងឹតជ្រប់ក្នុងកាម
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
សេចក្តីស្រឡាញ់រវាងស្រីនិងប្រុស តាមការពិតគឺ សេចក្តីប្រាថ្នា ព្រោះត្រូវការចង់បានមកឲ្យខ្លួនឯង ។ សេចក្តីប្រាថ្នានេះហៅថា "កាម" ប្រព្រឹត្តទៅដើម្បីយកមនុស្សដែលខ្លួនស្រឡាញ់មកគ្រប់គ្រងហួងហែង ជាការចុះទុនដោយការសង្ឃឹមផលតបស្នងពីអ្នកម្ខាងទៀត ។ ដូចជាពាក្យនិយាយថា " ខ្ញុំស្រឡាញ់អ្នក " មានសេចក្តីបង្កប់នៅក្នុងចិត្តអ្នកនិយាយគឺ " ខ្ញុំ (ត្រូវការសេចក្តី) ស្រឡាញ់ (អំពី) អ្នក " ហ្នឹងឯង ។
បើអ្នកម្ខាងទៀត មិនសម្តែងសេចក្តីស្រឡាញ់ ឬមិនមានទំនាក់ទំនងក្នុងការស្រឡាញ់តបមកវិញទេនោះ គេនឹងខូចចិត្តថ្លើម ហើយពោលរំលឹកៗនូវទឹកចិត្តព្រមទាំងអំពើរបស់គេ ដូចជាថា " ខ្ញុំឧស្សាហ៍ជួយទំនុកបម្រុងដល់អ្នក ខ្ញុំលះបង់នូវអ្វីៗច្រើនយ៉ាងដើម្បីអ្នក ខ្ញុំស្មោះចំពោះ... ហេតុដូចម្តេចបានជាមិនយល់ មិនឃើញ មិនស្រណោះដល់ទឹកចិត្តរបស់ខ្ញុំអ៊ីចឹង " ដូច្នេះជាដើម ។ នេះជាការសម្តែងឲ្យឃើញថា ការចុះទុនគឺដើម្បីសង្ឃឹមផល ដល់ទៅមិនបានការស្រឡាញ់តបក៏ខូចចិត្ត ពិតជាល្ងង់មែន ។
ម៉្យាងទៀត សេចក្តីស្រឡាញ់រវាងស្រីនឹងប្រុសនេះ គឺជាធម្មជាតិរបស់មនុស្សដែលមិនបានលះនូវកាមតណ្ហា ។ ដរាបណា ដែលអ្នកទាំងពីឋិតនៅក្នុងក្របខណ្ឌនៃប្រពៃណីជាតិ និងឋិតនៅក្នុងសីលធម៌ដ៏ល្អស្អាត ដរាបនោះ វាមិនជាអ្វីឡើយនៅក្នុងសង្គមមនុស្សនេះ ស្រឡាញ់គ្នាទៅចុះ បើជាគូគ្រង ឬគូព្រេងជាមួយគ្នាទៅហើយនោះ កុំតែរំលោភបំពានឆក់ដណ្តើមនូវកម្មសិទ្ធរបស់គេ ។
មិនមែនថាស្រឡាញ់គ្នា ជាគូគ្រងត្រឹមត្រូវហើយមិនមានទុក្ខនោះទេ វាតែងតែមានជាធម្មតា ដូចជាមានការទាស់ចិត្តគ្នាខ្លះ របៀបដូចអណ្តាតនិងធ្មេញ រួចទៅត្រូវគ្នាវិញ និងមានទុក្ខផ្សេងៗទៀតព្រោះហេតុតែការស្រឡាញ់ហួងហែងហ្នឹងឯង ។
តែបើមិនគ្រប់គ្រងចំណង់តណ្ហា ឲ្យឋិតនៅក្នុងក្របខណ្ឌប្រពៃណី និងសីលធម៌ទេ មានមួយហើយមិនល្មមត្រូវការមានពីរមានបី ឬក៏ប្រព្រឹត្តខុសក្នុងកាមដោយប្រការផ្សេងៗ មានការរំលោភបំពានដណ្តើមកម្មសិទ្ធអ្នកដទៃជាដើម យ៉ាងនេះទុក្ខទោសភ័យវិបត្តិនឹងតាមមកជាប្រាកដ ផ្ទះដែលធ្លាប់តែសុខស្ងប់ ក៏ក្លាយទៅជាកន្លែងក្តៅក្រហាយឈ្លោះប្រកែកវាយតប់ មានរឿងប្តឹងផ្តល់ ឬរហូតដល់ជ្រុលសម្លាប់ នាំឲ្យជាប់គុកជាប់ច្រវ៉ាក់ទៀតផង ។
បើការស្រឡាញ់ នោះជ្រុលជ្រួសហួសព្រំដែននៃសីលធម៌ មិនមានលោកបាលធម៌គឺហិរិនិងឱត្តប្បៈ (ខ្មាសខ្ពើមបាប ខ្លាចបាប) គ្រប់គ្រងទេ គឺវាចូលដល់តណ្ហាងងឹតមុខ កាមរាគៈបាំងភ្នែក ស្បែកមុខក្រាស់ សម្លឹងឃើញភេទផ្ទុយគ្នា ថាជាវត្ថុសម្រាប់កំសាន្តសប្បាយ ឬសម្រាប់ស្រាយចំណង់ ការស្រេកឃ្លានរបស់ខ្លួនទៅទាំងអស់ មិនវៀរសូម្បីតែកូនតូច កូនបង្កើត ឬកូនប្រសារ ដូចមានដំណឹងដែលកើតមានគួរឲ្យស្លុតសង្វេគក្នុងពិភពលោកសព្វថ្ងៃ ។
ដកស្រង់ចេញពីសៀវភៅ " បទពិចារណា "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1001/Untitled-1.jpg
ទុក្ខព្រោះខ្លាចចាស់
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
មនុស្សយើងគ្រប់គ្នាកំពុងចាស់គ្រប់ខណៈ ចាស់ជានិច្ចចាប់តាំងពីកើតមក ។ កំពុងមើល កំពុងស្តាប់ខណៈនេះក៏កំពុងចាស់ កំពុងដេកលក់ក៏ចាស់ ភ្ញាក់ឡើងក៏ចាស់ ។ គ្រប់គ្នាកំពុងទៅសន្សឹមៗរកឈាបនដ្ឋាន ឬរករណ្តៅកប់សពខ្លួនឯង មិនមានអ្នកណាម្នាក់គេចផុតបានឡើយ ។ ជីវិតមនុស្សយើងខ្លីណាស់ មានកំណត់ប្រមាណ ៦០-៧០ឆ្នាំ ប៉ុណ្ណោះ លើសជាងនេះមានតិចនាក់ណាស់
images/articles/1004/Untitled-1.jpg
ទុក្ខព្រោះស្រឡាញ់គេតែម្ខាង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ស្រឡាញ់គេតែម្ខាងប្រៀបបីដូចជាស្រូវក្នុងស្រែដែលខ្វះទឹក ហើយក៏ស្កកទៅដូច្នោះឯង ។
ចិត្តមនុស្សយើង មានការស្រឡាញ់ច្រើនជាងស្អប់អាចនិយាយបានថា ការស្រឡាញ់នោះកើតឡើងក្នុងចិត្តមនុស្សបានងាយណាស់ ពេលខ្លះគ្រាន់តែឃើញមុខនៅមិនទាន់បាននិយាយគ្នាផង ចិត្តក៏ចាប់យកវឹប កើតការស្រឡាញ់គេភ្លាមទៅហើយ ។
ព្រោះតែសេចក្តីស្រឡាញ់វាកើតងាយពេក អ៊ីចឹងទៅ ទើបពេលខ្លះនោះ ភាពលំបាកលំបិនក៏រមែងតាមមកដូចជាការទៅស្រឡាញ់គេទាំងដែលគេមិនចូលចិត្តខ្លួនឯងម្ល៉ោះហើយ សេចក្តីស្រឡាញ់វាទាមទារចង់បានឲ្យនៅជិត ចង់ជួប ចង់និយាយ ចង់បានចិត្ត ចង់បានបេះដូង ។ល។ ចំណែកអ្នកដែលមិនស្រឡាញ់តបនោះ ត្រូវព្យាយាមគេច ឬត្រូវលំបាកក្នុងការដោះស្រាយ ដោយប្រការផ្សេងៗ ។
អ្នកស្រឡាញ់បានទូរស័ព្ទទៅរកគេ ដោយសង្ឃឹមខ្លះៗថានឹងបានជជែកគ្នា ដើម្បីបន្ថយការនឹក.. ម្ខាងទៀតគេថាគេរវល់ណាស់ មិនទំនេរឡើយ មានការធ្វើយ៉ាងនេះយ៉ាងនោះមួយ ពេលខ្លះគេមិនទាំងទទួលនូវទូរស័ព្ទផង ។
ខំសរសេរសំបុត្រទៅរកគេ រៀបរាប់ពីទឹកចិត្តស្រឡាញ់ចិត្តនឹក.. ក៏ឥតប្រយោជន៍ប្រៀបដូចតែទូរស័ព្ទដែរ ។ អ្នកដែលវង្វេងស្រឡាញ់គេតែម្ខាង ត្រូវខូចចិត្តផង ខកចិត្តផង.. មានអាការដូចត្រូវគេចាប់ជើងទាំងពីគួបគ្នាឡើងលើ ហើយបុកក្បាលទៅនឹងដីដូច្នោះឯង មានសភាពគួរឲ្យអាណិតណាស់ ។
បុគ្គលដែលធ្លាក់ចូលទៅក្នុងសភាពបែបនេះ ត្រូវពិចារណាសាជាថ្មីឲ្យបានល្អ មានសតិសម្បជញ្ញៈឡើងទើបបានមិនខូចខ្លួនរហូតរើខ្លួនមិនរួចនោះ ។ ស្រឡាញ់គេ តែគេមិនស្រឡាញ់តបវិញនោះ វាទុក្ខស្រេចទៅហើយ ដូច្នេះត្រូវកុំបន្ថែមទុក្ខដោយវិធីល្ងង់ខ្លៅផ្សេងតទៅទៀត គឺកុំបោះបង់ខ្លួនឯងចោល កុំបៀតបៀនខ្លួនឯង និងកុំបៀតបៀនអ្នកដទៃ ។
ព្យាយាមធ្វើខ្លួនឲ្យបានល្អ ធ្វើឲ្យគេឃើញថាខ្លួនក៏មាននូវគុណតម្លៃដែរ ។ សេចក្តីល្អអាចឈ្នះចិត្តរបស់គេបានក្នុងថ្ងៃណាមួយ ឬថា បើមិនបានទទួលការស្រឡាញ់តបអំពីគេវិញដោយពិតៗនោះ ក៏ត្រូវគិតថា មិនមែនជាគូនឹងគ្នាអ៊ីចឹងទៅ មានចាំបាច់ត្រូវទៅវង្វេងស្រឡាញ់អ្នកដែលគេមិនស្រឡាញ់យើងនោះធ្វើអ្វី គួរតែស្រឡាញ់អ្នកណាដែលគេស្រឡាញ់យើងដែរ វាល្អជាង ។
ការរាប់អាននិងចូលកាន់សាសនា គឺនៅលើជំនឿ ឯចំណែករឿងស្នេហាស្រីប្រុសយកគ្នាជាគូគ្រង គឺនៅលើឧបនិស្ស័យ ទាំងពីរផ្នែកនេះគឺមិនអាចបង្ខំបានឡើយ ។
ដកស្រង់ចេញពីសៀវភៅ " បទពិចារណា "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1006/Untitled-1.jpg
ទុក្ខព្រោះខា្លចស្លាប់
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ជីវិតយើងប្រកបទៅដោយគ្រឿងផ្សំ គឺផ្សំកាយជាមួយនឹងចិត្ត ។ ក្នុងរាងកាយក៏ផ្សំឡើងដោយគ្រឿងផ្សំធំៗ ៤ យ៉ាងផ្សេងៗទៀតគឺ ដី ទឹក ភ្លើង ខ្យល់ ដែលរបស់ទាំង ៤ នេះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ហៅថា " ធាតុ " ។
នៅពេលដែលធាតុទាំង ៤ ព្រមព្រៀងគ្នា ស្មើគ្នាមិនទាន់បែកចាកគ្នា ពោលគឺធាតុ ៤ ខ្លះកើតអំពីកម្ម ធាតុ ៤ ខ្លះកើតអំពីចិត្ត ធាតុ ៤ខ្លះកើតអំពីឧត្តុ
images/articles/1014/Untitled-1.jpg
ភ្លើងច្រណែន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!
មានធម្មជាតិម៉្យាង នៅពេលកើតដល់អ្នកណាហើយ នឹងធ្វើឲ្យអ្នកនោះក្តៅងំក្នុងចិត្ត កើតការញាប់ញ័រក្នុងទ្រូង និងឈឺផ្សា ធម្មជាតិដែលថាមកនេះ គឺការច្រណែន ឬឫស្សា ។
ការច្រណែនកើតឡើងក្នុងចិត្ត នៅពេលឃើញអ្នកដទៃបានល្អជាងខ្លួន ក្រៃលែងមែនទែន គឺអ្នកដែលបានល្អជាងខ្លួននោះ ជាសត្រូវ
images/articles/1016/Untitled-1.jpg
និយមន័យរបស់និព្វាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ម្តងនេះយើងសាកល្បងពិចារណាពីនិយមន័យ និងពាក្យអធិប្បាយអំពីនិរវាណៈ តាមដែលមានប្រាកដនៅក្នុងគម្ពីរភាសាបាលីជាន់ដើមផ្សេងៗវិញម្តង ។
" និរវាណៈ គឺការរលត់ទៅនៃចំណង់ (តណ្ហា) ការលះបង់នូវចំណង់ ការរលាស់ចោលនូវចំណង់ ការអស់ទៅនៃចំណង់ ការដាក់ចុះនូវចំណង់ "
" គឺការស្ងប់រម្ងាប់ទៅនៃសង្ខតធម៌ទាំងពួង ការលះបង់ចោលនូវកិលេស ទាំងពួង
images/articles/1025/Untitled-1.jpg
មាគ៌ាឆ្ពោះទៅកាន់និព្វាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
គំនិតដែលថានិរវាណៈជាបរមត្ថសច្ចៈនេះ យើងអាចប្រទះឃើញនៅក្នុងធាតុវិភង្គសូត្រ (សូត្រទី១៤០) នៃគម្ពីរមជ្ឈិមនិកាយ ហើយព្រះសូត្រដ៏សំខាន់នេះ ព្រះពុទ្ធជាម្ចាស់បានទ្រង់សម្តែងដល់បុក្កុសាតិ (ធ្លាប់ពោលរួចមកហើយនៅខាងដើម ) ដែលជាមនុស្សឆ្លាតឈ្លាស ហើយដែលព្រះអង្គទ្រង់បានជួបនៅឯផ្ទះជាងស្មូនឆ្នាំង ក្នុងរាត្រីដ៏ស្ងប់ស្ងាត់មួយ ។ ខ្លឹមសារនៃព្រះសូត្រនេះមានដូចតទៅនេះ ៖
images/articles/1026/Untitled-1.jpg
ប្រដៅខ្លួនឯងឲ្យបាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!មានការប្រព្រឹត្តដើម្បីកសាងខ្លួនឲ្យចម្រើន តាមគោលធម៌ ៣ ប្រការ ៖
១. ប្រដៅខ្លួនឯងឲ្យបាន
២. អានខ្លួនឯងឲ្យដឹង
៣. ប្រឹងខ្លួនឯងឲ្យដល់
ក្នុងប្រការទី ១ គឺ " ប្រដៅខ្លួនឯងឲ្យបាន " ដោយសេចក្តីថា តាមប្រក្រតីមនុស្សយើងច្រើនតែមិនសូវបានប្រដៅខ្លួនឯង ឬដាស់តឿនខ្លួនឯងឡើយ ប៉ុន្តែបែរជាប្រដៅអ្នកដទៃ ដាស់តឿនអ្នកដទៃបានដោយសព្វគ្រប់ ។ ប្រដៅឲ្យគេធ្វើយ៉ាងនេះ ដាស់តឿនឲ្យគេធ្វើយ៉ាងនោះ ប្រដៅបាន តឿនបាន ចំណែកខ្លួនឯងត្រឡប់ជាមិនព្រមប្រដៅ មិនព្រមដាស់តឿន ទើបបានជាភ្លាំងភ្លាត់ប្រព្រឹត្តខុស ជួបប្រទះនូវទុក្ខលំបាកក្នុងជីវិត ។ តាមដែលពិត ខ្លួនយើងនេះឯង ដែលប្រដៅទូន្មានបានដោយលំបាកជាទីបំផុត ហ្វឹកហាត់ក៏លំបាក និងកែឧបនិស្ស័យអាក្រក់ផ្នែកណាមួយ ក៏លំបាកទៅទាំងអស់ ។
ជាធម្មតានៃការងារ កាលបើធ្វើហើយ រមែងភ្លាំងភ្លាត់ ឬខ្វះខាតទៅបាន ហើយមនុស្សយើងម្នាក់ៗក៏រមែងមានការខុសឆ្គង ភ្លាំងភ្លាត់ និងខ្វះខាតដូចគ្នាដែរ ប៉ុន្តែកាលបើជួបប្រទះនូវរឿងខ្វះខាតជាដើមហើយ ក៏ប្រដៅខ្លួនឯង ដាស់តឿនខ្លួនឯងថា មិនត្រូវធ្វើយ៉ាងណានោះទៀតឡើយ ។ ព្យាយាមដាស់តឿនខ្លួនឯងរឿយៗដូច្នេះរមែងធ្វើឲ្យគិត កែខៃដោះស្រាយ រៀបចំចាត់ចែងការងារ និងរៀបចំចាត់ចែងខ្លួនឯងឲ្យល្អត្រឹមត្រូវ ជាផ្លូវឲ្យកើតសេចក្តីសម្រេចក្នុងឱកាសតទៅទៀតបាន ។
បើមិនមានអ្នកដទៃណាមកប្រដៅយើងទេ និងខ្លួនឯងក៏មិនប្រដៅខ្លួនឯងដែរ ឬមិនព្រមដាស់តឿនខ្លួនឯង ព្រោះគិតថា ខ្លួនឯងឆ្លាតហើយ មុខតែរកផ្លូវត្រូវមិនឃើញឡើយ មានតែឆ្ពោះមុខទៅរកសេចក្តីវិនាសតែម៉្យាងប៉ុណ្ណោះ គួរឲ្យខ្លាចមែនទែន ។
កូនត្រូវហ្វឹកហាត់ដាស់តឿនខ្លួនឯង ឲ្យជាប្រចាំរាល់ថ្ងៃ នឹងរង់ចាំឲ្យអ្នកដទៃគេមកដាស់តឿននោះ ពិតជាមិនសមគួរឡើយ ។ មានអ្នកណាគេមកយាមចាំកូន និងដឹងរឿងកូនឲ្យបានដោយសព្វគ្រប់ទៅ ណាមួយផ្លូវចិត្ត ផ្លូវគំនិត ដែលមិនមានរូបរាងឲ្យគេឃើញទៀត ដូច្នេះ បើកូនដាស់តឿនខ្លួនឯងបាន គឺជាការល្អបំផុត ។
អត្តនា ចោទយត្តានំ បដិមំសេតមគ្គនា
សោ អត្តគុត្តោ សតិមា សុខំ ភិក្ខុ វិហាហិសិ ។
អ្នកចូរចោទខ្លួនដោយខ្លួនឯង ចូរពិចារណាខ្លួនដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះជាអ្នកមានសតិរក្សាខ្លួនប្រាណហើយ នឹងរស់នៅជាសុខសប្បាយ ។
ដកស្រង់ចេញពីសៀវភៅ " ពាក្យពេជន៍ម៉ែឪ "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1032/Untitled-1.jpg
និពា្វនហើយទៅណា?
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
តែងតែមានមនុស្សសួរជានិច្ចថា ក្រោយពីនិរវាណៈហើយ តើនឹងមានអ្វីកើតឡើង ? សំនួរនេះគឺមិនត្រឹមត្រូវទាល់តែសោះ ព្រោះថា និរវាណៈជាបរមសច្ចៈ ហើយពេលដែលជាបរមសច្ចៈដូច្នេះ ក៏មិនមានអ្វីទៀតឡើយ បន្ទាប់ពីនិរវាណៈ ។ ភិក្ខុមួយរូបមាននាមថារាធៈ បានទូលសួរនូវបញ្ហាតាមបែបមួយផ្សេងទៀតដល់ព្រះពុទ្ធអង្គថា " បពិត្រព្រះអង្គដ៏ចម្រើន! អ្វីទៅគឺគោលបំណង (គោលដៅ) របស់និរវាណៈ? " ។
images/articles/1033/Untitled-1.jpg
បរមត្ថបញ្ហា
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
សំនួរមួយទៀត ដែលគេរមែងសួរដែរនោះគឺថា ប្រសិនបើមិនមានតួខ្លួន មិនមានអាត្ម័ន ហើយនរណាទៅជាអ្នកឃើញច្បាស់នូវ និរវាណៈ?
មុននឹងនិយាយទៅដល់ និរវណៈ ជាបន្តទៀតសូមចោទជាសំនួរមួយសិនថា " នរណាជាអ្នកគិត ប្រសិនបើមិនមានតួខ្លួន? " ។ ដូចដែលយើងបានដឹងនៅខាងដើមរួចមកហើយថា ការគិតនោះឯងជាអ្នកគិតមិនមានអ្នកគិតនៅពីខាងក្រោយការគិតនោះឡើយ ។
images/articles/1045/Untitled-1.jpg
ទទួលយកការពិត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ទទួលយកការពិត
មនុស្សយើងត្រូវហ្វឹកហាត់ ឲ្យចេះទទួលយកនូវរបស់ដែលគេចមិនផុត ដោយសេចក្តីស្ងប់ ។ មនុស្សខ្លះទោះជាបានដឹងហើយថា វាត្រូវតែយ៉ាងហ្នឹងឯង មិនអាចគេចជៀស ទៅណារួចឡើយ តែនៅមិនព្រមសុខចិត្តដដែល នៅតែកន្ទក់កន្ទេញ គិតតែពីសោកសៅខូចចិត្ត ឬមិនដូច្នោះទេក៏ច្រើនទៅដោយទោសៈ ឃើញអ្នកណាៗ ឬរបស់អ្វីចេះតែទាស់មុខទាស់មាត់ទៅទាំងអស់ ។
images/articles/1046/Untitled-1.jpg
ជាអ្នកចេះស្គាល់កាលៈទេសៈ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ជាអ្នកចេះស្គាល់កាលៈទេសៈ
មនុស្សយើងដែលនៅមានកិលេស រមែងល្អខ្លះ អាក្រក់ខ្លះ តាមអំណាចនៃគុណធម៌និងកិលេសដែលកើតឡើង ។ អ្នកដែលបានទទួលការលើកតម្កើងថាជាមនុស្សល្អ ក៏ធ្លាប់ធ្វើអាក្រក់ផងដែរ ឬ យ៉ាងហោចណាស់ក៏គង់មាននៅក្នុងចិត្តដែរ ។
អ្នកដែលគេគ្រប់គ្នាឃើញថាជាមនុស្សអាក្រក់ ក៏គង់ធ្លាប់បានធ្វើល្អខ្លះជាប្រាកដ ហើយតទៅខាងមុខក៏អាចជាមនុស្សល្អខ្លាំងមែនទែនបានទៀតផង ។
images/articles/1047/Untitled-1.jpg
កា្លហានតស៊ូចំពោះសេចក្តីលំបាក
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
កា្លហានតស៊ូចំពោះសេចក្តីលំបាក
សេចក្តីលំបាកជារដូវកាលនៃជីវិត ដូចជាដើមឈើដែលបានឆ្លងកាត់រដូវកាលទាំង៣ ហើយ ទើបចម្រើនលូតលាស់បានផ្លែបានផ្កា ។ សេចក្តីលំបាកធ្វើឲ្យយើងយល់ពីខ្លួនឯង យល់ពីញាតិមិត្ត និងយល់ពីអ្នកដទៃទៀត ។ បុគ្គលដែលមានចិត្តរឹងប៉ឹង កាលដែលមានទុក្ខលំបាករមែងរឹងរឹតតែរឹងប៉ឹងឡើង និងតាំងចិត្តឆ្ពោះមុខទៅរកសេចក្តីល្អ ធ្វើល្អខ្លាំងឡើង
images/articles/1050/Untitled-1.jpg
ពិចារណាដល់ភាពសៅហ្មងនៃបុគ្គលក្រោធ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ពិចារណាដល់ភាពសៅហ្មងនៃបុគ្គលក្រោធ
គប្បីពិចារណាក្នុង ៣ ចំណុចនេះ
១- ប្រដៅខ្លួនឯងឲ្យនឹកឃើញថា ព្រះពុទ្ធជាម្ចាស់របស់យើង ទ្រង់មានព្រះមហាករុណាទិគុណ ព្រះអង្គទូនា្មនពុទ្ធបរិស័ទឲ្យជាមនុស្សមានមេត្តា តែបែរជាយើងក្រោធហើយ មិនរម្ងាប់សេចក្តីក្រោធ នេះជាការមិនបដិបត្តិតាមពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះអង្គ ជាការមិនគោរពព្រះសាស្តា គឺថាយើងមិនសមធ្វើជា
images/articles/1051/_________________________________.jpg
ទោសនៃសេចក្តីក្រោធ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ក្នុងចំណុចនេះព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សម្តែងទុកមកច្រើនណាស់ ដូចជាៈ បុគ្គលក្រោធរមែងមានពណ៌សម្បុរមិនស្អាត ដេកជាទុក្ខ បែកមិត្ត អស់យស ។ល។ បុគ្គលអ្នកក្រោធមិនដឹងថាសេចក្តីក្រោធនោះ គឺជាភ័យដែលកើតឡើងក្នុងខ្លួនទេ។
បុគ្គលអ្នកក្រោធខឹង រមែងមិនដឹងប្រយោជន៍ រមែងមិនឃើញធម៌ ។ បុគ្គលដែលសេចក្តីក្រោធគ្របសង្កត់មានតែភាពងងឹតប៉ុណ្ណោះ ។ បុគ្គលអ្នកក្រោធធ្វើនូវអំពើអាក្រក់បានដោយងាយហាក់ដូចជាធ្វើអំពើល្អ ប៉ុន្តែលុះដល់ក្រោយមក កាលបើបាត់ក្រោធហើយ ក៏មានការក្តៅក្រហាយស្តាយក្រោយដូចជាត្រូវភ្លើងឆេះ ។
មនុស្សក្រោធ រមែងសម្តែងនូវមុខក្រញូវជាដំបូងដូចភ្លើងមុននឹងឆេះរមែងញ៉ាំងផ្សែងឲ្យកើតឡើងសិន លុះដល់កាលណា សេចក្តីក្រោធសម្តែងនូវតេជានុភាពហើយកាលនោះ មនុស្សក្រោធ រមែងមិនខ្លាចអ្វីឡើយ ការខ្មាស់អៀនក៏មិនមាន សេចក្តីគោរពក៏មិនមាន គេរមែងធ្វើនូវអំពើវិនាសផ្សេងៗ ដូចជាភ្លើងឆេះព្រៃឬឆេះភូមិអ្នកស្រុកដូច្នោះឯង ។
មនុស្សក្រោធសម្លាប់ឪពុក សម្លាប់ម្តាយរបស់ខ្លួនឯងក៏បាន សម្លាប់ព្រះអរហន្តក៏បានសម្លាប់មនុស្សណាៗ ក៏បានទាំងអស់សូម្បីតែខ្លួនឯង ។ គ្រោះកាចអ្វីស្មើនឹងទោសៈមិនមាន ។ កំហុសអ្វីស្មើនឹងទោសៈមិនមាន ។ សេចក្តីក្រោធមានទោស បង្កផលអាក្រក់ឲ្យមកសន្ធឹកសន្ធាប់ ដូចជាព្រះពុទ្ធវចនៈដែលសម្តែងមកនេះបញ្ជាក់ឲ្យដឹងស្រាប់ហើយ ។ សូម្បីរឿងរ៉ាវនៅក្នុងនិទានផ្សេងៗ និងក្នុងជីវិតបច្ចុប្បន្នពិតៗ ក៏មានសន្ធឹកសន្ធាប់ដែរសុទ្ធតែសម្តែងឲ្យឃើញថា ការខឹងក្រោធមានតែធ្វើឲ្យកើតសេចក្តីវិនាសខូចខាត មិនមានផលអ្វីល្អទេ ទើបគួរកម្ចាត់បង់ចោល មិនត្រូវទុកឲ្យឋិតនៅឡើយ ។ សម្លាប់អ្វីដទៃអាចមកដេកទុក្ខ តែសម្លាប់សេចក្តីក្រោធហើយរមែងដេកជាសុខជារៀងរហូត ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ "វិធីរម្ងាប់សេចក្តីក្រោធ"
រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1052/Untitled-1-Recovered.jpg
ពិចារណាអានិសង្សរបស់មេត្តា
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ពិចារណាអានិសង្សរបស់មេត្តា
ធម៌ដែលផ្ទុយគ្នាពីសេចក្តីក្រោធ គឺ មេត្តា ។ សេចក្តីក្រោធមានទោសបង្កផលអាក្រក់ដ៏ក្រៃលែង យ៉ាងណាមេត្តាក៏មានគុណ បង្កផលល្អច្រើនក្រៃលែងដូច្នោះដែរ ។ កាលបើដូចនេះទើបគួររម្ងាប់សេចក្តីក្រោធ ហើយតាំងចិត្តមេត្តាមកជំនួសវិញ ឲ្យមេត្តាហ្នឹងឯង ជួយកម្ចាត់កម្ចាយ និងការពាររារាំងសេចក្តីក្រោធ រហូតដល់បានឈ្នះជាស្ថាពរ ។
images/articles/1053/Untitled-1-Recovered.jpg
មិនជាទាសៈរបស់អតីតកាល
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
អ្វីៗដែលជាអតីត បានកន្លងទៅហើយ ហៅឲ្យត្រឡប់មកវិញមិនបានឡើយ ទោះជាខំស្រែកយំអង្វរសូមដោយទុក្ខទោមនស្សយ៉ាងណាក៏ដោយ អតីតក៏គង់នៅតែជាអតីតដដែល ។
តាមពិត អ្វីដែលថាធ្វើសាជាថ្មីនោះ គឺបានត្រឹមតែជាការកែខៃប៉ុណ្ណោះ ដូចជាការធ្វើខុសទៅហើយត្រូវធ្វើសាថ្មីគឺកែខៃឲ្យបានត្រឹមត្រូវ និយាយខុសហួសទៅហើយ ខំប្រឹងនិយាយសាថ្មីដើម្បីឲ្យបានត្រឹមត្រូវនេះជាការកែខៃ ប៉ុន្តែអ្វីដែលខុសព្រោះការធ្វើ ឬព្រោះការនិយាយនោះ វាបានកន្លងទៅហើយ នឹងចាប់ទាញវាយកមកវិញដើម្បីកុំឲ្យវាយ៉ាងហ្នឹង គឺមិនបានជាដាច់ខាត ព្រោះអតីតមិនអាចត្រឡប់មកជាបច្ចុប្បន្នឡើយ ។
មនុស្សដែលធ្លាប់មានដំបៅហើយ តើនឹងថាមិនធ្លាប់មានដំបៅយ៉ាងម៉េចកើតទៅ វាត្រូវតែជាដំបៅដែលបានកើតហើយនោះឯង ប៉ុន្តែស្នាមដំបៅមានឬមិនមាន ស្រេចហើយតែនៅលើការរក្សា ។ ស្នាមខាងផ្លូវចិត្តក៏ដូចគ្នា អ្វីដែលបានធ្វើហើយ វាជាការធ្វើហើយ សុខឬទុក្ខវាក៏បានកន្លងទៅហើយដែរ ។ នៅពេលនឹកត្រឡប់ទៅរករឿងរ៉ាវដែលកន្លងទៅហើយនោះ សុខឬទុក្ខក៏បានកើតឡើងសាជាថ្មីទៀត ប៉ុន្តែហេតុការណ៍ផ្សេងៗនោះបានកន្លងទៅហើយ ប្រៀបដូចជាទឹកដែលហូរចុះទៅក្រោម គឺវាចេះតែហូរទៅ និងឆ្ងាយទៅជានិច្ច ។
ព្រោះហេតុដូច្នេះ ការដែលយើងបានធ្វើអ្វីមួយខុសនិងបានបាត់បង់សាបសូន្យនូវអ្វីមួយនោះ ក៏សូមឲ្យវាកន្លងទៅចុះ កុំទុកដាក់រឿងដែលកន្លងទៅហើយ ឲ្យនៅដុតរោលខ្លួនឯងឥតប្រយោជន៍ កុំព្រមជាទាសៈ របស់អតីត កុំឲ្យអតីតមកក្តិចខ្ញាំបេះដូង និងកុំអង្គុយជាមួយអតីតដោយចិត្តសៅហ្មងឲ្យសោះ ។
ចូរកុំឃាំងឬដាក់គុកខ្លួនឯងទុកជាមួយនឹងអតីតដោយចិត្តក្តៅក្រហាយឡើយ ព្រោះវាជាការធ្វើទារុណកម្មខ្លួនឯងឥតប្រយោជន៍ ។ អតីតកាលទោះជាយ៉ាងណាក៏តាមតែវាចុះប៉ុន្តែបច្ចុប្បន្ន និងអនាគត វានៅជារបស់យើង សូមឲ្យផ្តើមធ្វើជាថ្មី សាងថ្មី ធ្វើបច្ចុប្បន្នឲ្យល្អជាទីបំផុត ដូច្នេះអានាគត នឹងបានល្អជាប្រាកដ ។
បច្ចុប្បន្ននឹងក្លាយជាអតីតរបស់អនាគតទើបត្រូវសាងអនាគតដោយបច្ចុប្បន្នហ្នឹងឯង ។ មនុស្សខ្លះលិចចូលក្នុងអតីតដោយចិត្តសៅហ្មង រហូតដល់ខូចអស់នូវបច្ចុប្បន្ន ចំណែកអនាគតក៏ងងឹតស្លុបឥតរស្មីព្រោះដូច្នេះ ចូរកុំជាទាសៈរបស់អតីត ពោលគឺកុំយកអតីតជាចៅហ្វាយនាយឡើយ ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់បានទូន្មានថាកិលេសជាតិណា ដែលមានអារម្មណ៍ជាអតីត កិលេសជាតិ នោះចូររីឯស្ងួតទៅ កង្វល់ក្នុងអនាគតចូរកុំមានដល់អ្នកឡើយបើអ្នកមិនប្រកាន់ក្នុងខន្ធជាបច្ចុប្បន្ននេះ ទេ អ្នកនឹងជាបុគ្គលស្ងប់ហើយត្រាច់ទៅ ។ មិនខ្វាយខ្វល់ក្នុងរឿងអនាគត មិនសោកសៅចំពោះអតីត ជាអ្នកឃើញស្ងាត់សូន្យចាកសត្វក្នុងផស្សៈ តាមទ្វារទាំង៦ យ៉ាងនេះ អត់នរណានាំទៅដោយការយល់ខុសឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1070/Untitled-1-Recovered.jpg
មិនមានអ្វីនៅនានិព្វាន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
មិនមានអ្វីនៅនានិព្វាន
និរវាណៈ ស្ថិតនៅលើពាក្យពេចន៍ភាសា ដែលមានលក្ខណៈជាទិ្វភាវៈ (គូៗ) ហើយដែលត្រូវបានប្រើសម្រាប់ធ្វើការប្រៀបធៀបទាំងឡាយ ។
ដូចនេះទើបជាការពិតដែលថា និរវណៈ គឺស្ថិតនៅលើអ្វី ដែលយើងនាំគ្នាបញ្ញាត្តថាជាអំពើល្អ អំពើអាក្រក់ ភាពត្រឹមត្រូវ ភាពខុសឆ្គង ការតាំងនៅ ការមិនតាំងនៅ សូម្បីតែពាក្យថា " សេចក្តីសុខ " ដែលយើងនាំយកមកប្រើ ដើម្បីអធិប្បាយនូវនិរវាណៈ