images/articles/1265/Untitled-1-Recovered.jpg
ត្រូវប្រើប្រាក់ កុំឲ្យប្រាក់ប្រើ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!សម័យនេះអ្នកណាៗ ក៏ឃើញប្រាក់ ថាជាព្រះជាម្ចាស់ដែរ ព្រោះឃើញថាប្រាក់ជារបស់បណ្តាលឲ្យបាននូវអ្វីៗ គ្រប់យ៉ាង សូម្បីតែចិត្តមនុស្សក៏គេអាចទិញបានដែរ ។ មើលចុះ មនុស្សរាល់ថ្ងៃនេះ គឺសំដៅរកតែប្រាក់ គ្រប់ផ្លូវដែលបានប្រព្រឹត្ត គ្រប់វិធី ទោះបីត្រូវធ្វើអាក្រក់ទុច្ចរិតខុសច្បាប់ខុសទម្លាប់យ៉ាងណា ក៏ព្រមធ្វើទាំងអស់ឲ្យតែបានប្រាក់ ។
ព្រោះហេតុដូច្នេះហើយ ទើបក្នុងលោកយើងនេះត្រូវឡើងកម្តៅ ទាំងកម្តៅចិត្ត ទាំងកម្តៅថ្ងៃ ។ ប្រាក់សំខាន់ក៏ពិតមែនហើយណាកូន ប៉ុន្តែចូកូនកុំឲ្យសេចក្តីសំខាន់ដល់ប្រាក់ រហូតដល់ភ្លេចសេចក្តីល្អ ភ្លេចនូវគុណធម៌នោះ ។ កាលបើកូនឲ្យសេចក្តីសំខាន់ដល់ប្រាក់ច្រើនពេកទៅប្រាក់នឹងត្រូវក្លាយជាចៅហ្វាយលើកូនដោយពិត ។ កាលបើមានប្រាក់ជាចៅហ្វាយហើយ ប្រាក់ក៏នឹងប្រើកូនបង្គាប់កូនឲ្យធ្វើនេះ ឲ្យធ្វើនោះ ។ កូនអាចពិនិត្យមើលខ្លួនឯងបាន គឺនៅពេលមិនទាន់មានប្រាក់ កូនក៏មិនទាន់មានប្រាក់ កូនក៏មិនគិតចង់បានអ្វីច្រើនប៉ុន្មាននោះដែរ ចង់បាន ចង់ញ៉ាំ ចង់ទិញចំពោះតែរបស់ចាំបាច់ប៉ុណ្ណោះ លុះដល់កូនមានប្រាក់ច្រើន កូនក៏ចាប់ផ្តើមចង់ញ៉ាំ ចង់ប្រើរបស់ដែរល្អៗប្លែកៗ ថ្លៃៗលើសពីការចាំបាច់ គឺមនុស្សយើងត្រូវប្រាក់បង្វិលឲ្យវិលខួរក្បាលអស់ ដោយមិនដឹងខ្លួនទៀតផង ។
មនុស្សយើងកាលមិនទាន់មានប្រាក់អាចមានពេលដេកពួន សម្រាកសម្រាន្តសុខស្រួលវាស់ព្រឹក តែដល់ពេលមានប្រាក់ ត្រឡប់ទៅជាមិនមានពេលដេកពួនស្រួលបួលរកថ្ងៃសម្រាកក៏មិនមាន សឹងតែរកពេលបរិភោគអាហារឲ្យស្រួលមិនបានផង ។ នៅពេលមានប្រាក់តិច អាចនៅជាមួយក្រុមគ្រួសារបាន តែដល់ពេលមានប្រាក់ច្រើន បែរជាមិនមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារទៅវិញ ធ្វើឲ្យគ្រួសារខ្វះការកក់ក្តៅ ។ នេះឯងណាកូន ប្រាក់វាប្រើមនុស្សព្រោះហេតុតែមនុស្សយើងទៅវង្វេងជាមួយវា ។
កូនមើលចុះ មនុស្សខ្លះនៅពេលមានប្រាក់ ក៏គិតការធំដុំ ហ៊ានជួលគេឲ្យទៅសម្លាប់មនុស្សដែលខ្លួនស្អប់ចិញ្ចឹមក្រុមអ្នកលេងកាប់ចាក់ មុខរបរទុច្ចរិត ផិតក្បត់ក្នុងគូគ្រងរបស់ខ្លួន ប្រព្រឹត្តអនាចារលើបុត្រភរិយា របស់អ្នកដទៃ ។ ល ។ ប្រាក់វាប្រើឲ្យធ្វើទាំងអស់ បើមិនមានប្រាក់ទេ គេអាចគិតធ្វើយ៉ាងនោះ ឬកេមិនអាចធ្វើបានឡើយ ។
ដូច្នោះ កូនត្រូវតែប្រយ័ត្នត្រូវរៀនឲ្យយល់ចិត្តលោភ ចិត្តល្ងង់ ត្រូវកុំឲ្យប្រាក់មកជាចៅហ្វាយឬជាបញ្ជាការប្រើកូនឲ្យសោះ ។ កូនត្រូវជាម្ចាស់លើប្រាក់វិញ ជាអ្នកប្រើប្រាក់ និងប្រើក្នុងផ្លូវត្រូវ យ៉ាងនេះ ទើបកូនមិនក្តៅក្រហាយស្តាយក្នុងកាលជាខាងក្រោយឡើង ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថតបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1266/Untitled-1-Recovered.jpg
គំនុំសងសឹក
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
គំនុំសងសឹក
កូនជាទីស្រឡាញ់
កូនធ្លាប់មើលភាពយន្តចិន មានរឿងពិភពគុនហាត់ចម្រើនកម្លាំងធាតុដើម្បីប្រយុទ្ធស្លាប់រស់ ដោយកាន់យកគតិមួយថា គំនុំឈាមត្រូវតែយកឈាមមកសង ឬគំនុំត្រូវតែសងសឹក ជាចុងក្រោយ បក្សពួកទាំងពីរខាងត្រូវស្លាប់ស្ទើរតែទាំងអស់ ។ នោះគ្រាន់តែជាភាពយន្តតែបើគិតឲ្យល្អ នាំឲ្យបាននូវគំនិតមួយថា គំនុំនិងការសងសឹកនោះមិនល្អឡើយ ។
ជាការពិតណាស់កូនអើយ
images/articles/1267/______________________________.jpg
មនុស្សដែលគេទុកចិត្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!កូនត្រូវធ្វើខ្លួនឲ្យដូចពាក្យនេះគឺ (នៅឲ្យគេទុកចិត្តចាកចេញពិតគេរលឹក) ម្យ៉ាងទៀត (នៅឲ្យគេស្រឡាញ់លុះចាកចេញគេអាល័យ) ។ កូននៅក្នុងទីណា នៅជាមួយអ្នកណា ធ្វើការកន្លែងណា ធ្វើជាមួយអ្នកណា យូរឬមិនយូរក៏ដោយចុះ ការសំខាន់ជាដំបូងដែលកូនគួរធ្វើគឺសាងនូវភាពកក់ក្តៅ ការទុកចិត្តថាជាគ្នាឯងនិងសាងការចេញចិត្តឲ្យដល់អ្នកដទៃកុំសាងនូវភាពក្តៅក្រហាយជ្រួលច្របល់ចលាចល គឺកុំធ្វើឲ្យមានបញ្ហាដល់មនុស្សដែលកូនទៅសំណាក់ ឬទៅធ្វើការជាមួយឲ្យសោះ ។
បើកូនសាងនូវភាពកក់ក្តៅ និងការទុកចិត្តឲ្យដល់អ្នកដទៃ កូននឹងរស់នៅក្នុងកិត្តិយស មានច្រើនសុទ្ធតែជាអ្នកស្រឡាញ់ចូលចិត្ត សម្បួណ៌មិត្ត ខ្សត់សត្រូវ ។ ផ្ទុយមកវិញ បើកូនសាងនូវបញ្ហា គឺការក្តៅក្រហាយឲ្យដល់គេ កូនមានតែគេរង្កៀស គេភ័យខ្លាច គេធុញទ្រាន់ សាបសូន្យកិត្តិយសនិងរស់នៅជាទុក្ខ ។
វិធីសាងនូវភាពកក់ក្តៅ ការពេញចិត្ត និងការទុកចិត្តនោះគឺ ការចេះលះបង់ មិនឃើញតែពីខ្លួនឯង និយាយស្តីឲ្យល្អ ចេះជួយទុក្ខធុរៈអ្នកដទៃ ជាគ្នាឯងជាមួយមនុស្សគ្រប់គ្នា មានកិរិយាមារយាទរាបសា រៀបរយស្លូតបូតត្រឹមត្រូវ មិនប្រកាន់ខ្លួន និងមិនអួតខ្លួន គឺជាការរក្សាជានិច្ចនូវសម្បត្តិមនុស្សល្អ ។
កូនត្រូវចាំពាក្យនេះថាៈ
ញញឹមរក្សាគ្នា តាំងចិត្តសន្ទនា វាចាពិរោះ
ពេលគេមានទុក្ខ ត្រូវជួយសង្គ្រោះ បានអ្វីដាក់ពោះ
កុំរស់តែឯង ។
ត្រូវចេះលះបង់ ទាំងចេះស្មោះត្រង់ ចិត្តចង់ចេះក្រែង
ទេសនាពិរោះ សង្គ្រោះក្រៃលែង មិនអួតខ្លួនឯង
មិនហែងទឹកចិត្ត។
ទឹកចិត្តទឹកមាស បេះដូងមានព្រះ មន្តស្នេហ៍ស័ក្តិសិទ្ធ
ញាតិច្រើនកន្លង អ្នកផងទុកចិត្ត លុះចាកចេញពិត
ញាតិមិត្តអាល័យ ។
ចេះប្រើខ្លួនឯង ព្រមទាំងចេះក្រែង អ្នកផងអាស្រ័យ
ប្រឹងជួយការងារ ពេញជើងពេញដៃ ញាតិមិត្តអាល័យ
ពេលក្ស័យជីវ៉ា ។
ចេះអានខ្លួនឯង ព្រះធម៌សម្តែង ឲ្យចេះសិក្សា
ដឹងតួនាទី មិនចោលកិច្ចការ ចេះស្គាល់អាត្មា
មនុស្សម្នាចូលចិត្ត ។
ចេះតឿនខ្លួនឯង ទាំងចេះប្រឹងប្រែង អ្នកផងអាណិត
កុំចាំគេប្រើ ការងារល្អពិត វីរិយៈសណ្ឌិត
ញាតិមិត្តត្រូវការ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថតបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1268/ewrwdee33222.jpg
មនុស្សដែលស្រឡាញ់យើងពិត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!មនុស្សដែលស្រឡាញ់យើងពិត ឬមិនពិតនោះ កុំមើលត្រឹមតែសំបកក្រៅ ឬស្តាប់ត្រឹមតែពាក្យសម្តីរបស់គេប៉ុណ្ណោះឲ្យសោះ ។ អាកប្បកិរិយាគេអាចធ្វើបាន ឯពាក្យសម្តីវាគ្រាន់តែជាខ្យល់មាត់ អាចផ្លាស់ប្តូរយ៉ាងណា ឬមិនដូចចិត្តយ៉ាងម៉េច គឺចេះតែប្រព្រឹត្តទៅបានទាំងអស់ ។
យើងមនុស្សដែលពោលថាស្រឡាញ់យើង ស្គាល់ចិត្តស្គាល់ថ្លើមយើង និងគោរពរាប់អានយើងនោះ អាចគ្រាន់តែជាទឹកអប់ ដែលបាញ់ដាក់មកឲ្យយើងសប្បាយចិត្តតែប៉ុណ្ណោះចិត្តពិតរបស់គេអាចស្អប់យើងក៏បាន ប៉ុន្តែដើម្បីប្រយោជន៍អ្វីមួយ ទើបធ្វើឲ្យគេនិយាយ ឬមានអាកប្បកិរិយាយ៉ាងនោះឯង ។
មនុស្សដែលមិនធ្លាប់និយាយថាស្រឡាញ់យើងសូម្បីតែម្តង មិនធ្លាប់អួតសរសើរយើងម្តងណាសោះ តែគេអាចជាមនុស្សស្រឡាញ់យើងដោយពិត ស្មោះត្រង់ជាមួយយើងជាប្រាកដក៏មានដែរ ។ដែលពោលមកនេះ មិនមែនបានន័យថា អ្នកដែលប្រាប់ថាស្រឡាញ់យើងទាំងអស់សុទ្ធតែស្រឡាញ់យើងដោយពិត ឬពួកអ្នកដែលមិនធ្លាប់ប្រាប់ថាស្រឡាញ់យើងម្តងសោះ សុទ្ធតែស្រឡាញ់ យើងដោយពិតនោះឡើយ គ្រាន់តែចង់ប្រាប់ឲ្យកូនដឹងថា អ្នកណាស្រឡាញ់ ឬមិនស្រឡាញ់យើងដោយពិតនោះ មិនមែននៅត្រង់សំបកក្រៅនិងខ្យល់មាត់នោះទេ គឺនៅត្រង់ការធ្វើពិតៗដែលយើងត្រូវសង្កេតពិនិត្យក្នុងកាលយូរ ។
មនុស្សដែលល្អចំពោះយើង រមែងល្អទាំងចំពោះមុខទាំងកំបាំងមុខ គឺតែងតែជួយយើង រក្សាយើង ទំនុកបម្រុង និងការពារយើង មិនថាយើងនឹងទៅយ៉ាងណាគេនៅតែស្មើចុងស្មើដើមជាមួយយើង នោះឯងដែលជាការស្រឡាញ់ពិត ត្រង់ដែលគេនិយាយថាស្រឡាញ់យើងឬមិននិយាយនោះ វាមិនសំខាន់ឡើយ ។
ឯចំណែកមនុស្សដែលល្អតែនឹងមុខយើង ក្រោយខ្នងនិន្ទាយើង មិនទំនុកបម្រុងយើង មិនគាំទ្រយើងនិយាយពិរោះជាមួយគ្រាន់តែដើម្បីពឹងពាក់ ឬ ប្រើយើងមាត់និងចិត្តប្រព្រឹត្តទៅផ្សេងគ្នា នោះឯងគឺជាអ្នកដែលមិនស្រឡាញ់យើងពិត ទោះបីមាត់គេប្រាប់ថា យើងល្អយ៉ាងនេះល្អយ៉ាងនោះ ក៏មិនអាចជឿបានឡើយ ។ក្នុងរឿងនេះកូនត្រូវប្រយ័ត្នចិត្តខ្លួនឯង កុំវង្វេងច្រឡំ ទៅរីករាយជាមួយពាក្យសម្តីរបស់អ្នកបោកប្រាស់ទាំងនោះ នាំឲ្យខូចខ្លួនផង អស់ទ្រព្យផង ព្រមទាំងត្រូវខកចិត្តដ៏ក្រៃលែងផង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1269/Untitled-1-Recovered.jpg
សុខភាពរបស់ចិត្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!កាលពោលដល់រឿងសុខភាព យើងច្រើនតែនឹកដល់សុខភាពរាងកាយ នឹកដល់ភាពរឹងប៉ឹង និងការមិនមានរោគនៃរូបរាងកាយតែប៉ុណ្ណោះ ការពិតសុខភាពផ្លូវចិត្ត ដែលមានសុខភាពល្អ ក៏នឹងប្រព្រឹត្តទៅដោយសេចក្តីឆ្លាត ស្រឡះថ្លា មិនមួម៉ៅក្តៅក្រហាយឬរវើរវាយឡើយ ។ដូច្នេះការរក្សាសុខភាពផ្លូវចិត្តឲ្យល្អ ទើបជាការចាំបាច់ណាស់ ។
សុខភាពនៃចិត្តនឹងល្អទៅបាន ក៏ដោយសារការថែរក្សាដែរ គឺកុំចេះតែប្រមូល រឿងរ៉ាវយកមកសន្សំទុកក្នុងចិត្តដោយអយោនិសោមសិការ ។ អយោនិសោមនសិការ បានដល់ការគិតខុស ម្ល៉ោះហើយអារម្មណ៍ជារឿងរ៉ាវផ្សេងៗ ដែលចិត្តបានទទួលយកមកទុកដោយការចាំនោះក៏ទៅជាស្អុយរលួយ បណ្តាលឲ្យខូចសុខភាពរបស់ចិត្ត ។
មិនមានរឿងអ្វីដែលអាក្រក់នោះទេ បើកូនមិនគិតថាអាក្រក់ ។ រឿងតែម្យ៉ាងអាក្រក់សម្រាប់មនុស្សម្នាក់ព្រោះគេគិតថាអាក្រក់ តែមិនអាក្រក់សម្រាប់មនុស្សម្នាក់ទៀតឡើយ ព្រោះគេមិនបានគិតដូច្នោះ ។ សេចក្តីពិតដូចនេះសម្តែងឲ្យឃើញថា អាក្រក់ ឬមិនអាក្រក់មិនបាននៅនឹងរឿងខាងក្រៅឡើយ គឺនៅនឹងការគិតរបស់មនុស្សម្នាក់ៗ ។ កាលបើដូច្នេះ កូនព្រមឲ្យគំនិតរបស់កូន ធ្វើអាក្រក់ឲ្យខ្លួនកូនធ្វើអ្វី ។
ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់ សម្រាប់កូនជាងកូនជាមនុស្សនោះឡើយ ។ ជំនួយការដែលកូនចង់ឲ្យអ្នកដទៃ ធ្វើសេចក្តីល្អដល់កូន គឺកូនត្រូវព្យាយាមធ្វើសេចក្តីឲ្យខ្លួនឯង ទៅតាមដែលកូនត្រូវការ ព្រោះថាក្នុងលោកនេះ មិនមានអ្នកណាធ្វើសេចក្តីល្អជំនួសកូនបានឡើយ ។ សេចក្តីល្អដែលកូនធ្វើដោយខ្លួនឯង ទើបមានអានុភាពដល់ចិត្តជាពិតប្រាកដ គឺធ្វើចិត្តបានសុខស្ងប់ ។ កាលចិត្តសុខស្ងប់ហើយ អ្វីៗជាខាងក្រៅក៏រៀបរយទៅផងដែរ ។
មនុស្សមានសុខភាពផ្លូវចិត្តល្អ រមែងធ្វើជាម្លប់ឲ្យជីវិតខ្លួនឯង ។ មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ចូរកូនរស់នៅជាមួយខ្លួនឯងជាមនុស្សល្អ ។ មនុស្សល្អរមែងថែរក្សាចិត្តឲ្យមានសុខភាពល្អ ។
បរិវេករសម បិត្វា រសំ ឧបសបស្ស ច
និន្ទរោ ហោតិ និប្បាបោធម្មបីតិរសំ បិវំ ។
បុគ្គលក្រេបជញ្ជក់នូវរស ដែលកើតពីវិវេក និងរសព្រះនិព្វាន ដែលជាទីចូលទៅស្ងប់រម្ងាប់ ក្រេបជញ្ជក់នូវរសព្រះនិព្វានដែលជាទីចូលទៅស្ងប់រម្ងាប់ ក្រេបជញ្ជក់នូវរសបីតិដែលកើតធម៌ជាអ្នកមិនមានសេចក្តីក្រហល់ក្រហាយ(និងជាអ្នក) មិនមានបាប ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1270/Untitled-1-Recovered.jpg
ប្រឹងខ្លួនឯងឲ្យដល់
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!
គោលធម៌ សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី៣ គឺ( ប្រឹងខ្លួនឯងឲ្យដល់) ដោយសេចក្តីថា មនុស្សយើងចូលចិត្តឲ្យអ្នកដទៃមកលើកតម្កើងខ្លួណ ប៉ុន្តែមនុស្សដែលនឹងមានគេមកស្រឡាញ់រាប់អាន និងលើកតម្កើងនោះ គឺត្រូវតែជាមនុស្សមានមន្តស្នេហ៍ នឹងមានអ្នកណាមកស្រឡាញ់មករាប់អានទៅ ។ វិធីម្យ៉ាងសម្រាប់សាងស្នេហ៍ឲ្យមនុស្សស្រឡាញ់
images/articles/1271/Untitled-1-Recovered.jpg
ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង
ឱវាទជាដំបូន្មានដ៏ល្អរបស់ព្រះសម្ពុទ្ធ ឬ មាតាបិតា គ្រូបាអាចារ្យ ព្រឹទ្ធាចារ្យ ចាស់ ទុំ រៀមច្បង ដែលបានទូន្មានតាមពាក្យប្រៀនប្រដៅល្អៗ អាចជាគន្លងដើរទៅបានសេចក្ដីសុខក្នុងក្រុមគ្រួសាររបស់យើង ជាពិសេសទំនៀមខ្មែរយើងច្រើនលើកយកឱវាទ១០ យ៉ាងរបស់ធនញ្ជយសេដ្ឋីដែលគាត់បានឲ្យឱវាទពេលនាងវិសាខាត្រូវរៀបអាពាហ៍ពិពាហ៍ថា៖
១- មិនត្រូវនាំភ្លើងក្នុងទៅក្រៅ
images/articles/1272/Untitled-1-Recovered.jpg
ការរួមរស់រវាងប្ដីប្រពន្ធមាន ៤ យ៉ាង
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
នៅក្នុងគម្ពីរអង្គុត្តរនិកាយ ចតុក្កនិបាត ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងជាមួយពួកគហបតីនិងពួកគហបតានី ក្នុងចន្លោះស្រុកមធុរានិងចន្លោះស្រុកវេរព្ជា នៅវការរួមរស់រវាងប្ដីប្រពន្ធមានបួនគឺ៖
១- ឆវោ ឆវាយ សទ្ធឹ សំវសតិ ខ្មោចប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រី
២- ឆវោ ទេវិយា សទ្ធឹ សំវសតិ ខ្មោចប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រី
images/articles/1273/Untitled-1-Recovered.jpg
សេចក្តីប្រកាន់
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
សេចក្តីប្រកាន់
កូនជាទីស្រឡាញ់
ជីវិតនៃមនុស្សម្នាក់ៗនោះ រមែងជួបប្រទះនូវសេចក្តីក្រហាយ ខ្វាយខ្វល់ រចល់ក្នុងចិត្ត សន្ធឹកសន្ធាប់រាប់ដងមិនអស់ ច្រើនបែបច្រើនយ៉ាង។ ក្នុងបណ្តាសេចក្តីក្តៅក្រហាយនោះ មានសេចក្តីក្តៅក្រហាយព្រោះសេចក្តីប្រកាន់នៃខ្លួនឯងរួមជាមួយផង ។ សេចក្តីប្រកាន់ដែលពោលមកនេះ គឺការដែលមនុស្សយើងទៅចាប់យកមកហួងហែងនូវអ្វីណាមួយ រហូតទាល់តែខ្លាំង
images/articles/1284/Untitled-1-Recovered.jpg
កូនមានបីពួក
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាកូនមានបីពួកគឺ៖
១- អតិជាតបុត្រ
២- អនុជាតបុត្រ
៣- អវជាតបុត្រ
ក្នុងបណ្ដាកូនទាំងបីពួកនេះលោកអធិប្បាយថា កូនដែលជាអតិជាតបុត្រជាកូនបុណ្យ ដោយថា កូននេះមិនមានឪពុកម្ដាយទូន្មានទេ ខ្លួនចេះដឹងនូវអំពើខុសត្រូវ ដោយខ្លួនឯងរហូតខ្លួនបានដល់ព្រះត្រៃសរណគមន៍គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈជាទីពឹងទីរលឹក នឹងជាអ្នកសមាទានសីល ៥ ជាអ្នកមិនសម្លាប់សត្វ មិនលួចទ្រព្យសម្បត្តិគេ មិនប្រព្រឹត្តខុសក្នុងកាម មិននិយាយកុហក មិនផឹកទឹកស្រវឹង ឬ អាចជាអ្នកសមាទានសីល ៨ និងសីល ១០ ឬ មានសទ្ធាដោយខ្លួនឯង ចេញប្រព្រឹត្តនូវនេក្ខម្មៈគឺការបួសដើម្បីបំពេញកុសល ដោយខ្លួនឯង ដោយមិនមានឪពុកម្ដាយ ឬ បងប្អូនបបួលដឹងនាំឡើយ។កាលខ្លួនបានប្រព្រឹត្តនូវអំពើល្អយ៉ាងនេះ ក៏អាចបបួលដឹកនាំឪពុកម្ដាយឲ្យដើរក្នុងគន្លងល្អ ដូចជាឲ្យគាត់ដល់ព្រះត្រៃសរណគមន៍រក្សាសីល ៥-៨-១០ ជាដើម។ នេះឈ្មោះថា ដឹកនាំគាត់ឲ្យសទ្ធា សីល ចាគៈ និងបញ្ញា ដើម្បីជាប្រយោជន៍ក្នុងលោកនេះ និងបរលោក។ កូនដែលមានគុណធម៌យ៉ាងនេះឈ្មោះថា ជា អតិជាតបុត្រ។
ចំណែកអនុជាតបុត្រ ជាកូនដែលដើរតាមគន្លងដំបូន្មានរបស់ឪពុកម្ដាយ។ ឪពុកម្ដាយទូន្មានឲ្យដើរតាមផ្លូវល្អជាសុចរិតក៏ធ្វើតាមមិនឲ្យខុសឆ្គាំឆ្គងឡើយ ជាបុគ្គលងាយទូន្មានប្រៀនប្រដៅហៅថា "សៅវចបុគ្គល" បុគ្គលងាយប្រដៅ។ នេះព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អនុជាតបុត្រ។
អតិជាតបុត្រនិងអនុជាតបុត្រនេះ ចាត់ជាកូនបុណ្យដែលកើតក្នុងផ្ទៃរបស់យើង ធ្វើឲ្យយើងមានសេចក្ដីសុខរុងរឿងចម្រើនកើតសុភមង្គលក្នុងគ្រួសារ។
ចំណែកពួកកូនទី ៣ ជាកូនបាបមិនចេះដឹងខ្លួនឯងថា ហើយមិនស្ដាប់តាមពាក្យប្រៀនប្រដៅរបស់ឪពុកម្ដាយគិតតែពីរឿងសប្បាយភ្លើតភ្លើន គេចសាលា ដើរលេងមានមិត្តភ័ក្ត្រ សុទ្ធតែជាអ្នកខិលខូច ខ្ជិលច្រអូស រហូតទៅប្រព្រឹត្តអំពើថោកទាប មានលួច ប្លន់អ្នកដទៃជាដើម និងឈ្មោះថា ជាបុគ្គលពាល ឬ ពាក្យសម័យឥឡូវថា ជើងកាង។ កូនជំពូកនេះព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អវជាតបុត្រ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1281/Untitled-1-Recovered.jpg
បន្លា
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!សភាវៈទាំងឡាយទាំងពួង គឺជាសភាវៈដែលកើតមានជាធម្មតា មិនបានឲ្យទុក្ខដល់អ្នកណាៗ ឡើយ ។ ប្រៀបដូចជាបន្លា ដែលធម្មតាវាតែងស្រួច តើបន្លាឲ្យទុក្ខដល់យើងដែរទេ? អត់ទេ ។ បន្លាមិនបានឲ្យទុក្ខដល់អ្នកណាឡើយ បើយើងមិនទៅជាន់វាទេនោះ តែបើយើងជាន់ឲ្យបន្លាមុត ក៏ជាទុក្ខឈឺចុកចាប់ភ្លាមដោយពិត ។
ដូចម្តេចបានជាទុក្ខ?ព្រោះជាន់វាយ៉ាងណាមិញសង្ខារទុក្ខ ឬឧបាទានក្ខន្ធទុក្ខ គឺជាទុក្ខពិតតាមសភាៈជាទុក្ខសច្ចៈ ដូចបន្លាអីចឹង បើយើងមិនជាន់ឲ្យបន្លាមុតពោលគឺមិនប្រកាន់ទេ ទុក្ខក៏មិនកើតមានដល់ចិត្តដែរយ៉ាងនេះឯង ។ព្រះធម៌ដូចជាស្បែកជើង សម្រាប់រក្សាយើងមិនឲ្យមានទុក្ខតាមផ្លូវចិត្ត ។ ដើរក្នុងព្រៃបន្លាត្រូវពាក្យស្បែកជើងយ៉ាងណា ដើរក្នុងវដ្តសង្សារត្រូវមានព្រះធម៌ក៏យ៉ាងនោះដែរ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1277/Untitled-1-Recovered.jpg
ស្ត្រីតែងមើលងាយប្ដីដោយហេតុ ៨ យ៉ាង
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ស្ត្រីតែងមើលងាយប្ដីដោយហេតុ ៨ យ៉ាង
ស្ត្រីពួកខ្លះក្នុងលោកនេះមិនមានគុណធម៌ក្នុងខ្លួន តែងមើលងាយស្វាមី ដែលខ្លួនបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមប្រពៃណីហើយដោយហេតុ ៨ យ៉ាងគឺ៖
១- ប្ដីទ័លក្រ
២- ប្ដីឈឺជានិច្ច
៣- ប្ដីចាស់ទុព្វលភាព
៤- ប្ដីផឹកសុរា
៥- ប្ដីធ្វេសប្រហែស
៦- ប្ដីល្ងង់ខ្លៅ
៧- ប្ដីខ្ជិលច្រអូសក្នុងកិច្ចការងារ
៨- ប្ដីមិនញ៉ាំងទ្រព្យសម្បត្តិគ្រប់យ៉ាងឲ្យកើតមាន
សម្រាប់ខ្លួនយើងជាមនុស្សស្រី
images/articles/1969/t48851205extd-1.jpg
ជីវិតមនុស្សពិតជាបានដោយបុណ្យ
ផ្សាយ : ០៦ កុម្ភះ ឆ្នាំ២០១៩
ជីវិតមនុស្សពិតជាបានដោយបុណ្យ
ជាបឋមនេះ ខ្ញុំព្រះករុណាអាត្មាភាព សូមចម្រើនពរ ញោតិញោមសប្បុរស អ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធោវាទ គ្រប់មជ្ឈដ្ឋាន អ្នកចូលរួមសិក្សាព្រះធម៌តាមគេហទំព័រព្រះពុទ្ធសាសនា ៥០០០ឆ្នាំ ដោយសេចក្តីរាប់អាន ។
នេះជាអត្ថបទខ្លីមួយដែលពោលពីសម្បត្តិមនុស្ស !ពុទ្ធបរិស័ទអ្នកសិក្សាព្រះធម៌ ស្តាប់ព្រះធម៌ គង់តែនឹក រលឹកដល់ព្រះពុទ្ធឱវាទមួយគាថា
images/articles/1011/323aweftd-1.gif
ខ្មែរថែរក្សាខ្មែរ
ផ្សាយ : ០៨ កញ្ញា ឆ្នាំ២០១៧
ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ
ប្រុសស្រីស្រួលស្រុះលុះសីលធម៌
កុំតែស្រឡាញ់ឲ្យវឹកវរ
បង្កអាស្រូវនៅក្នុងស្រុក ។
សីលធម៌សង្គមប្រពៃណី
យើងរួមសាមគ្គីរក្សាទុក
ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ
ខ្មែរយើងមានស្រុកមានវប្បធម៌ ។
ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ
ខ្មែរមានឪម៉ែអ្នកអង្គរ
ខ្មែរមានអរិយធម៌ខ្ពស់បវរ
ខ្មែរមានអក្សររបស់ខ្លួន ។
ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ
ខ្មែរចិត្តមោះមុតជាតិមាំមួន
images/articles/1323/fdgdg-dfgvfg-dfgvg-sd.gif
សេចក្ដីឈ្នះ
ផ្សាយ : ០៤ កញ្ញា ឆ្នាំ២០១៧
កូនត្រូវចាំជានិច្ចថាៈការឈ្នះដ៏ក្រៃលែងជាទីបំផុតគឺការឈ្នះចិត្តខ្លួនឯងព្រោះហេតុនេះ កូនត្រូវហ្វឹកហាត់បង្គាប់ខ្លួនឯងឲ្យបានកាលដែលកូនបង្គាប់ខ្លួនឯងបានហើយ កូនធ្វើអ្វីៗក៏បានសម្រេចដែរ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/2684/______xtpic.jpg
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ
១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍!
២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។
សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។
ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។
មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ
១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង
២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ
៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។
ប្រភពហ្វេសប៊ុកThong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/1766/textd-15858745274.png
១២ប្រការប្រមុខនៃក្តីវិនាស
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧
១២ប្រការប្រមុខនៃក្តីវិនាស
នៅក្នុងគម្ពីរសត្តន្តបិដក ខុទ្ទកនិកាយ សត្តនិបាត តតិយភាគទី៥៤ ទំព័រទី៣៦ (បរាភវសូត្រ) មានតំណាលថា បន្ទាប់ពីបានស្តាប់នូវការបកស្រាយរបស់ព្រះសម្មាសម្ពុទ្ធអំពីហេតុដែលនាំមកនូវក្តីចម្រើន ឬមង្គល (មង្គលសូត្រ ៣៨ប្រការ) រួចហើយ ពួកមនុស្ស និងទេវតាទាំងឡាយ ដែលធ្លាប់តែមានការខ្វែងគំនិតគ្នានោះ
images/articles/1400/sdf-sf-dfcsdf-sdfsd-fasd-fa.gif
គាថារបស់ព្រះនាងសុមេធាថេវី
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧
គាថារបស់ព្រះនាងសុមេធាថេវី
បិដកលខ ៥៧ ទំព័រ ២២៦
នាងសុមេធា ជាធីតានៃអគ្គមហេសីរបស់ព្រះរាជា ទ្រង់ព្រះនាមកោញ្ចៈ ក្នុងនគរឈ្មោះមន្តាវតី ជាស្រ្តីដែលព្រះអរិយៈអ្នកធ្វើតាមសាសនា បានញ៉ាំងនាងឲ្យជ្រះថ្លាហើយ ។ នាងសុមេធា ជាស្រីមានសីល ជាធម្មកថិកាដ៏វិចិត្រ ជាពហុស្សូតជាស្រីបានបទក្នុងព្រះពុទ្ធសាសនា ចូលទៅជិតព្រះមាតាព្រះបិតាហើយទូលថា