images/articles/882/Untitled-1.jpg
ការជាប់ជំពាក់ចិត្តចំពោះអ្វីមួយ ត្រូវបិទផ្លូវកាយ និងវាចាជាមុនទើបលះបង់បាន
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣
រឿងកុទ្ទាលកបណ្ឌិត
(ចាក កុ. ខុ.)
(ការជាប់ជំពាក់ចិត្តចំពោះអ្វីមួយ ត្រូវបិទផ្លូវកាយ និងវាចាជាមុនទើបលះបង់បាន)
កាលពីព្រេងនាយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី។ ពេលនោះ មានមនុស្សម្នាក់ឈ្មោះកុទ្ទាលកបណ្ឌិត មានចិត្តធុញទ្រាន់ក្នុងការគ្រប់គ្រងផ្ទះ បានចេញទៅបួសជាតាបស នៅក្នុងព្រៃហេមពាន្តអស់ ៨ ខែ
images/articles/883/Untitled-1.jpg
អានិសង្សសាងព្រះពុទ្ធរូប ជួសជុលព្រះចេតិយ និងទោសខ្វេះភ្នែកសត្វ
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣
រឿងកុនាលរាជកុមារ
(ចាក អ. ម.)
(អានិសង្សសាងព្រះពុទ្ធរូប ជួសជុលព្រះចេតិយ និងទោសខ្វេះភ្នែកសត្វ)
សម័យក្រោយពុទ្ធកាល ព្រះនាងអសន្ធមិត្តា ជាឯកអគ្គមហេសីព្រះបាទធម្មាសោក មានព្រះរាជបុត្រមួយអង្គប្រកបដោយរូបឆោមសមល្អអស្ចារ្យ ក្នុងពេលប្រសូត្រហើយ សេនាបតីមួយរូប បានទៅថ្វាយដំណឹងព្រះបាទធម្មាសោកថា សូមមហារាជក្សាន្តព្រះរាជហឫ
images/articles/645/Untitled-1.jpg
រឿងពារាណសីសេដ្ឋីបុត្រ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
រឿងពារាណសីសេដ្ឋីបុត្រ
( ចាក ខ. ឯ. )
( អានិសង្ឃទានរបស់បុគ្គលមានសទ្ធាមុតមាំ )
កាលកន្លងទៅហើយ ព្រះពោធិសត្វ ទ្រង់សោយព្រះជាតិជាកូនសេដ្ធីនៅក្នុងនគរពារាណសី
images/articles/448/2020-07-22_14_11_01-__________________________________-_Google_Search.jpg
រឿង ព្រះនន្ទត្ថេរ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះនន្ទត្ថេរ ដែលត្រូវជាព្រះរាជឱរស របស់ព្រះនាងបជាបតិគោតមី ។ សម័យថ្ងៃមួយ ជាថ្ងៃរៀបមង្គលការ របស់ព្រះនន្ទកុមារ ជាមួយនឹងនាងជនបទកល្យាណី ។
គ្រានោះ ព្រះសាស្តា ស្តេចយាងទៅ ក្នុងពិធីរៀបមង្គលការ របស់នន្ទៈនោះដែរ ព្រះឣង្គទ្រង់បានប្រទាននូវបាត្រ ទៅឲ្យនន្ទៈកាន់ទ្រង់ត្រាស់មង្គលកថា ស្រេចហើយ ទើបស្តេចយាងត្រឡប់ទៅកាន់វត្តវិញ តែព្រះឣង្គទ្រង់មិនបានទទួលយកបាត្រ ឣំពីដៃរបស់ព្រះនន្ទៈ វិញឡើយ ។
ព្រះនន្ទៈ បានបីបាត្រ របស់ព្រះសាស្តា តាមក្រោយព្រះឣង្គ រហូតដល់វត្តតែម្តង ។ ព្រះសាស្តាទ្រង់ត្រាស់សួរព្រះនន្ទៈ ថាៈ នែនន្ទ ឣ្នកបួសឬ? ។ ព្រះនន្ទៈ មិនហ៊ានប្រកែក ទើបក្រាបទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ទូលព្រះបង្គំនឹងបួស ។ លុះព្រះនន្ទៈ បួសហើយ មិនបានរៀនសូត្រធម៌ឣាថ៌អ្វីសោះឡើយ ព្រោះមួយថ្ងៃៗ លោកកង្វល់តែនឹកទៅដល់នាងជនបទកល្យាណី ស្រីខត្តិយកញ្ញា ដែលទើបតែនឹងរៀបមង្គលការជាមួយគ្នា ហើយថ្មីៗ នោះ ។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបនាំព្រះនន្ទៈ ឲ្យទៅមើលពួកស្រីទេពឣប្សរបវរកញ្ញា ដែលមានរូបរាងត្រេកឣរ ជាងនាងជនបទកល្យាណី នៅឯឋានទេវលោក ហើយទ្រង់ត្រាស់ឣប់រំព្រះនន្ទៈ ថាៈ នែនន្ទៈ ចូរឣ្នកខិតខំ ព្យាយាមបំពេញសមណធម៌ ឲ្យបានត្រឹមត្រូវ, តថាគត នឹងជួយដណ្តឹងស្រីទេពឣប្សរបវរកញ្ញា ក្នុងឋានសួគ៌ានេះឲ្យឣ្នក, តើឣ្នកចង់បាននាងទេពឣប្សរបវរកញ្ញា ដែលមានរូបឆោមត្រេកឣរ បែបណា? ។
ព្រះនន្ទៈ បានឮយ៉ាងដូច្នោះហើយ មានចិត្តត្រេកឣរពន់ពេកណាស់ ខិតខំព្យាយាមបំពេញសមណធម៌ យ៉ាងខ្លាំងក្លា ជាទីបំផុត ព្រោះចង់បានស្រីទេពឣប្សរបវរកញ្ញានោះឯង ។
ពួកភិក្ខុទាំងឡាយ ដឹងរឿងនោះហើយ ទើបនាំគ្នានិយាយរិះគន់ព្រះនន្ទៈ ដោយប្រការផ្សេងៗ ថាៈ ព្រះនន្ទៈ ខំព្យាយាមបំពេញសមណធ៌ម ព្រោះចង់បាននាងទេពឣប្សរមកធ្វើជាភរិយា ។ ព្រះនន្ទៈ ឮពួកភិក្ខុតិះដៀល ដូច្នេះហើយ មានសេចក្តីឣៀនខ្មាស ខ្លាំងណាស់ ហើយបានប្រែចិត្តគំនិតជាថ្មី ខិតខំប្រឹងបំពេញសមណធម៌ តែម្នាក់ឯង នៅក្នុងព្រៃស្ងាត់ រហូតទាល់តែបានសម្រេចព្រះឣរហត្តផល ។
ក្រោយមក ពួកភិក្ខុបានសួរព្រះនន្ទៈ ថាៈ ម្នាលនន្ទៈ ឥឡូវ នេះ តើលោកចង់សឹកដែរឬទេ? ។ ព្រះនន្ទៈ ឆ្លើយថាៈ ខ្ញុំព្រះករុណា មិនត្រូវការចង់សឹកទៀតទេ ។ ពួកភិក្ខុ្ខ ឮដូច្នោះហើយ ក៏ចោទព្រះ នន្ទៈ ថាៈ ជាឣ្នកពោលឣួត នូវគុណធម៌ដែលមិនមានក្នុងខ្លួន ហើយបាននាំរឿងនេះ ទៅក្រាបទូលដលព្រ់សាះស្តា ។ ព្រះសាស្តា ទ្រង់ត្រាស់ ថាៈ ម្នាលភិក្ខុទាំងឡាយ ព្រះនន្ទៈ បានពោលត្រឹមត្រូវហើយ... បន្ទាប់ មកទ្រង់ត្រាស់ព្រះគាថានេះថា ៖
យថា ឣគារំ ទុច្ឆន្នំ វុដ្ឋិ សមតិវិជ្ឈតិ
ឯវំ ឣភាវិតំ ចិត្តំ រាគោ សមតិវិជ្ឈតិ ។
យថា ឣគារំ សុច្ឆន្នំ វុដ្ឋិ ន សមតិវិជ្ឈតិ
ឯវំ សុភាវិតំ ចិត្តំ រាគោ ន សមតិវិជ្ឈតិ ។
តំណក់ទឹកភ្លៀង តែងលេចស្រោចនូវផ្ទះ ដែលគេប្រក់មិនបានជិតល្អហើយ យ៉ាងណាមិញ, រាគៈ តែងចាក់ទម្លុះនូវចិត្តដែលបុគ្គលមិនបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។
តំណក់ទឹកភ្លៀង មិនលេចស្រោចនូវផ្ទះ ដែលគេបានប្រក់ជិតល្អហើយ យ៉ាងណាមិញ, រាគៈ ក៏មិនចាក់ទម្លុះនូវចិត្ត ដែលបុគ្គលបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។
ដោយ៥០០០ឆ្នាំ
images/articles/471/image.jpeg
ធម្មនិយាមនៃព្រះពុទ្ធ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
លក្ខណៈមហាអច្ឆរិយៈនៃព្រះសម្មាសម្ពុទ្ធគ្រប់ៗព្រះអង្គ សូមសន្តាប់ដូចតទៅ
images/articles/509/image.jpeg
មលធម៌៨យ៉ាង
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
អំពីមលធម៌៨យ៉ាង ដែលមានពុទ្ធភាសិតក្នុងគម្ពីរធម្មបទ ខុទ្ទកនិកាយ ត្រង់មលវគ្គ ដូចមានមាតិការៀបរៀងក្នុងទីនេះគឺ៖
១. អសជ្ឈាយមលា មន្តា មន្តទាំងឡាយ មានការមិនស្វាធ្យាយជាមិន្ទិល។
images/articles/516/image.jpeg
ទេវទូតពីឋានតាវត្តិង្ស
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
សភាវៈទាំងឡាយក្នុងលោកនេះ ដែលសង្ខារតាក់តែងហើយ រមែងកើតឡើង តាំងនៅ ហើយក៏រលត់ទៅវិញជាធម្មតា មិនបានស្ថិតស្ថេរទៀងទាត់ឡើយ យ៉ាងណាមិញ មនុស្សគ្រប់រូបដែលកើតមកហើយ
images/articles/518/image.jpeg
ទេវធម្មជាតក
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
បុគ្គលដែលប្រកបដោយហិរិ និងឱត្តប្បៈ ឈ្មោះថា ជាអ្នកមានទេវធម៌ក្នុងលោក ។
ព្រះបរមសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកមានភណ្ឌៈច្រើន ទើបត្រាស់ព្រះធម៌ទេសនានេះ មានពាក្យផ្តើមថា ហិរិឱត្តប្បសម្បន្នា ដូច្នេះ ។
images/articles/530/mmmm-1.png
រឿងព្រះបាទមន្ធាតុ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
រឿងព្រះបាទមន្ធាតុ
(ចាក. ម. តិ.)
(សេចក្តីប្រាថ្នារបស់សត្វលោក ឥតមានទីបំផុត)
ក្នុងខាងដើមនៃភទ្ទកប្បនេះ មានព្រះបរមចក្រពត្រាធិរាជមួយព្រះអង្គ ព្រះនាមមន្ធាតុ
images/articles/535/tona-1.png
រឿងនាងថូនទាសី
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
រឿងនាងថូនទាសី
(ចាក វិ. ខុ.)
(ទឹកមួយក្អមរបស់ស្ត្រីមានសទ្ធា ដូរយកសិរីក្នុងស្ថានសួគ៌បាន)
ក្នុងពុទ្ធកាល, ថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូស្តេចយាងទៅ ដែនកោសលជាមួយនិងភិក្ខុសង្ឃ៥០០អង្គ ទ្រង់យាងចូលទៅសម្រាកព្រះកាយក្នុងថូនគ្រាម
images/articles/553/wo345324e-1.png
គោធជាតក
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
គោធជាតក
( សមណៈដែលមានគ្រឿងសាំញ៉ាំ គឺកិលេសមាននៅក្នុងខ្លួនមិនប្រសើរឡើយ )
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ
images/articles/552/Untitled-1.jpg
images/articles/551/Unti6986tled-1.jpg
លោកបាលធម៌
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
ធម៌ជាលោកបាល ឬធម៌រក្សាលោក ឬហៅថាទេវធម៌ មាន២យ៉ាង លោកបាលធម៌ ២ យ៉ាងគឺ៖
១- ហិរិ សេចក្តីខ្មាស់បាប
២- ឱត្តប្ប សេចក្តីខ្លាចបាប
អធិប្បាយ សេចក្តីខ្មាស់បាប ដែលកើតចេញពីការប្រពឹត្តអាក្រក់ ស្អប់ខ្ពើមការធ្វើអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត ទាំងនូវទីចំពោះមុខ និងទីកំបាំងមុខ នេះហៅថា ហិរិ ។ ឧបមាដូចជា ដុំដែកត្រជាក់តែប្រឡាក់ដោយលាមក ខ្ពើមមិនហ៊ានប៉ះ ។ ការមិនហ៊ានធ្វើនូវអំពើបាប ខ្លាចក្រែងផលរបស់បាប ខ្លាចបាប នេះហៅថា ឱត្តប្បៈ ។ ឧបមាដូចជា ដុំដែកក្តៅ ខ្លាចមិនហ៊ានប៉ះ ។
ហេតុនាំឱ្យកើតហិរិ មាន ៤ គឺ
1- ជាតឹ បច្ចវេក្ខិត្វា ពិចារណាដល់ជាតិ
2- វយ បច្ចវេក្ខិត្វា ពិចារណាដល់វ័យ
3- សូរភាវំ បច្ចវេក្ខិត្វា ពិចារណាដល់សេចក្តីក្លៀវក្លា
4- ពហុស្សច្ចំ បច្ចវេក្ខិត្វា ពិចារណាដល់ភាពជាពហុស្សូត ។
ហិរិទាំង ៤ នេះជា អជ្ឈត្តិក សមុដ្ឋាន មានដែលកើតអំពីខ្លួនឯង, ជាអត្តាធិបតេយ្យ ប្រារព្ធយកខ្លួនជាធំ, ជិគច្ឆនលក្ខណា មានសេចក្តីខ្មាស់បាបជាលក្ខណៈ ។
ហេតុនាំឱ្យកើតឱត្តប្បៈ មាន ៤ គឺ
1- បរានុវាទភយៈ ភ័យអំពីពាក្យតិះដៀលបុគ្គលដទៃ
2- អត្តានុវាទភយៈ ភ័យអំពីការតិះដៀលខ្លួនឯងបាន
3- ទុគ្គតិភយៈ ភ័យខ្លាចធ្លាក់ទៅទុគ្គតិ
4- ទណ្ឌភយៈ ភ័យអំពីអាជ្ញារបស់ស្តេច ។
ឱត្តប្បៈ ទាំង ៤ នេះជា ពហិទ្ធាសមុដ្ឋាន មានដែនកើតអំពីខាងក្រៅ, ជាលោកាធិបតេយ្យ ប្រារព្ធយកលោជាធំ, ឧត្តាសលក្ខណំ មានសេចក្តីតក់ស្លុតបាបជាលក្ខណៈ ។
ដោយ៥០០០ឆ្នាំ
images/articles/1664/Untitled-1-Recovered.jpg
រឿង គោឃាតកៈ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
រឿង គោឃាតកៈ
ឯគោឃាតកៈនោះ ជាអ្នកសម្លាប់គោយកសាច់ចិញ្ចឹមជីវិតថ្ងៃណាដែលញមានសាច់គោ ថ្ងៃនោះគាត់មិនបរិភោគអាហារ។ វេលាថ្ងៃមួយ មិនមានសាច់គោនឹងបរិភោគ គាត់ដ៏ដើរទៅខាងក្រោយផ្ទះកាត់អណ្ដាតគោទាំងរស់យកមកអាំងហើយបរិភោគជាមួយនឹងបាយ។ ក្នុងវេលារំពេចនោះ ផលកម្មក៏បណ្ដាលឲ្យអណ្ដាតរបស់គាត់ដាច់ធ្លាក់ចុះទៅក្នុងចានបាយ ឃើញច្បាស់ទាន់ភ្នែក
images/articles/428/Untitled-1.jpg
រឿងព្រះតិស្សត្ថេរ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រារឰព្រះតិស្សត្ថេរ ។ ព្រះថេរៈជាព្រះរាជឱរសរបស់ព្រះបិតុច្ឆា របស់ព្រះឣង្គ ។ លោកបានមកបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា នៅពេលដែលមានវ័យចាស់ជរាហើយ លោកមិនដែលធ្វើវត្តប្រតិបត្តិ គោរពចំពោះភិក្ខុឣាគន្តុកៈ ដែលមានវស្សាចាស់ជាងខ្លួន តាមព្រះធម៌វិន័យឡើយ ។
ព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ ឲ្យព្រះតិស្សៈ សុំខមាទោសចំពោះភិក្ខុឣាគន្តុកៈទាំងនោះ, តែព្រះតិស្សៈ ចចេស មិនព្រមធ្វើតាមព្រះពុទ្ធដីកា របស់ព្រះឣង្គឡើយ ។ គ្រានោះ ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែង នូវឣតីតនិទាន របស់ព្រះតិស្សៈ ដូចមានតទៅនេះ ៖ នៅក្នុងជាតិដែលព្រះតិស្សៈនេះ បានកើតជាតាបស ឈ្មោះ ទេវិល, តថាគត បានកើតជាតាបស ឈ្មោះ នារទៈ ។
តាបសទាំងពីររូបនោះ បានឈ្លោះទាស់ទែងគ្នា យ៉ាងខ្លាំង រហូតឮដល់ព្រះរាជាក្រុងពារាណសី ស្តេចយាងទៅ ជួយរម្ងាប់ការវិវាទទាស់ទែងគ្នានោះ ហើយទ្រង់បានឲ្យទេវិលតាបស សុំខមាទោសនារទតាបស ព្រោះជាឣ្នកខុស ។ ទោះជាព្រះរាជបញ្ជា ឲ្យធ្វើយ៉ាងនេះ ក៏ទេវិលតាបស នៅតែមិនព្រមសុំខមាទោស ចំពោះនារទតាបស ទៀត នៅតែចចេស មិនព្រមស្តាប់ មិនព្រមធ្វើតាម តាំងតែពីជាតិនោះមក រហូតមកដល់ជាតិនេះ ដូច្នេះហើយ ទើបព្រះឣង្គត្រាស់នូវព្រះគាថានេះ ថា ៖
ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ
យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។
ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ
យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ ។
បើជនទាំងឡាយណា ចងសេចក្តីក្រោធនោះទុក យ៉ាងនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជនឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ មិនស្ងប់រម្ងាប់បានឡើយ។
បើជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុក យ៉ាងនាងកាលីយក្ខិនីនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជន ឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ តែងស្ងប់រម្ងាប់ទៅបាន ។
ដកស្រង់ពីវិគីផីឌា
ដោយ៥០០០ឆ្នាំ
images/articles/1689/Untitled-1-Recovered.jpg
រឿង ភិក្ខុមិនប្រយ័ត្នបរិក្ខារ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២
រឿង ភិក្ខុមិនប្រយ័ត្នបរិក្ខារ
ព្រះឱវាទានុសាសនីនេះ ព្រះអរហំសម្មាសម្ពុទ្ធទ្រង់ប្រារព្ធ នឹងភិក្ខុ ១ រូបដែលមិនប្រយ័ត្នគ្រឿងបរិក្ខា មានគ្រែជាដើមយកទៅប្រើក្នុងទីណាៗ ក៏បោះបង់ចោលក្នុងទីនោះ ៗ មិនយកមកទុកវិញ។ កាលបើមានពួកភិក្ខុមកដាស់តឿន លោកក៏ពោលពាក្យមើលងាយថា ៖ អំពើបន្តិចបន្តួចប៉ុណ្ណឹង នឹងទៅជាអ្វីទៅបើគ្រឿងបរិក្ខារនោះវាគ្មានចិត្តទេ។ ព្រះបរមសាស្ដាទ្រង់ជ្រាបទ្រង់បង្គាប់ឲ្យ
images/articles/1873/Untitled-1-Recovered.jpg
រឿងនាងអសិតាភូ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២
រឿងនាងអសិតាភូ
(ការប្រាថ្នាហួសហេតុ នាំឲ្យអន្តរាយ)
កាលកន្លងទៅហើយ មានព្រះរាជបុត្រព្រះចៅពារាណសី មួយព្រះអង្គ ព្រះរាជបិតាមិនគាប់ព្រះរាជហឬទ័យទ្រង់បំបរបង់ចាកព្រះរាជនិវេសន៍ បាននាំព្រះរាជទេពីរបស់ទ្រង់ ព្រះនាម អសិតាភូ ចូលទៅនៅក្នុងព្រៃហេមពាន្ត សោយត្រីសាច់និងផ្លែឈើ មើមឈើ ជាអាហារ។
ព្រះនាងអសិតាភូ ជាព្រះទេពី ខំគោរពប្រតិបត្តិបំរើដោយឥតមានធ្វេស ប្រហែសឡើយ។
images/articles/1511/Untitled-1-Recovered.jpg
រឿងព្រះមាល័យ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
រឿងព្រះមាល័យ
ព្រះមាល័យ ជាអង្គព្រះអរហន្តមានមហិទ្ធិឬទ្ធិប្រហាក់ប្រហែលនឹងព្រះមោគ្គល្លាន។ ថ្ងៃមួយព្រះមាល័យប្រារព្ធចុះទៅឋាននរក ផ្កាឈូកដុះឡើងប៉ុនកង់រទេះទទួលលោក ហើយលោកអធិដ្ឋានដោយឬទ្ធិក៏អណ្ដែតចុះទៅដល់ឋាននរក ពេលបានឃើញសត្វនរកកំពុងរងទុក្ខសែនមហាខ្លោចផ្សា ទើបលោកប្រើថាមពលបដិហារ្យសំដែងឬទ្ធិ ធ្វើឲ្យកើតជាភ្លៀងរលត់ភ្លើងនរកគ្រប់កន្លែង