Sunday, 23 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 40,143
Today
Yesterday 158,009
This Month 4,295,623
Total ៤០៥,០៧៨,៣៤៨
STORY
images/articles/438/5B5D5B-96-1441905477.jpg
រឿង នាងកាលីយក្ខិនី
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០
ព្រះបរមសាស្តា ទ្រង់ប្រារឰស្ត្រីម្នាក់ ជាស្ត្រីឣា គ្មានកូន ។ នាង ដឹងថាៈ ខ្លួន ប្រាកដជាមិនមានកូន ហើយនាងខ្លាចស្វាមីមានប្រពន្ធថ្មីទៀតដែលឣាចមានកូន ប្រពន្ធថ្មីនោះ នឹងមានឣំណាចធំជាងខ្លួន ទើបខ្លួនឯង សម្រេចចិត្ត ដើរទៅរកស្រីម្នាក់ យកមកឲ្យស្វាមី ធ្វើជាប្រពន្ធចុង ។ មិនយូរប៉ុន្មាន ស្ត្រីដែលនាងរកមកឲ្យស្វាមី ធ្វើជាប្រពន្ធចុងនោះ ក៏ចាប់ផ្តើមមានផ្ទៃពោះ ។ ប្រពន្ធដើមនោះ ដឹងច្បាស់ថាៈ នាងប្រពន្ធចុងមានផ្ទៃពោះហើយ ក៏យកថ្នាំពិសមក ឲ្យប្រពន្ធចុងផឹក ។ ប្រពន្ធចុង ស្មានថា ជាថ្នាំសម្រាប់ថែរក្សាគភ៌ ក៏បានយកថ្នាំពិសនោះទៅផឹក នាងបានរលូតកូនស្លាប់ដល់ទៅពីរលើក ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ។ ក្នុងលើក ទី៣ នាងប្រពន្ធចុង ត្រូវបានស្លាប់ទាំងខ្លួន ព្រមទាំងកូននៅក្នុងផ្ទៃ ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ដូចជាលើក មុនៗ ដែរ ។ ស្វាមីរបស់នាង បានដឹងរឿងនោះហើយ ក៏វាយធ្វើបាបនាងប្រពន្ធដើម រហូតដល់ក្ស័យជីវិតតែម្តង ។ នាងប្រពន្ធដើម និង ប្រពន្ធចុង ពីរនាក់នេះ បានចងកម្មពៀរវេរា នឹងគ្នាម្នាក់ម្តងៗ យ៉ាងនេះ គឺ ៖ ប្រពន្ធចុង ស្លាប់ទៅ ក៏បានទៅកើតជាមេឆ្មា, ឯប្រពន្ធដើម ស្លាប់ទៅ បានទៅកើតជាមេមាន់ ។ មេឆ្មា បានស៊ីពងមាន់ និង មេមាន់ ។ ប្រពន្ធដើម ស្លាប់ពីមេមាន់ បានទៅកើតជាមេខ្លា, ឯប្រពន្ធចុង (‘មេឆ្មា)’ ស្លាប់ទៅ បានទៅកើតជាមេប្រើស ។ មេខ្លា បានខាំស៊ីមេប្រើស ។ ប្រពន្ធចុង‘ (មេប្រើស) ស្លាប់ទៅកើតជានាងយក្ខិនី, ឯប្រពន្ធដើម (មេខ្លា) ស្លាប់ទៅ ក៏បានកើតជានាងកុលធីតា ។ នាងយក្ខិនី (‘ប្រពន្ធចុង) ក៏បានចាប់កូននាងកុលធីតា (‘ប្រពន្ធដើម) យកទៅខាំ ស៊ីឣស់ រហូតដល់ទៅពីរលើក ។ ក្នុងលើកទីបី នាងកុលធីតា ក៏បាននាំយកកូនខ្ចី រត់គេចទៅផ្ទះដើមកំណើតរបស់ខ្លួន លុះដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែនាងយក្ខិនី ‘(ស្រីប្រពន្ធចុង)’ ដេញជាប់ តាមក្រោយនាង មកប្រកិតៗ ។ នាងកុលធីតា ក្រឡេកឃើញនាងយក្ខិនី ដេញតាមជាប់ពីក្រោយខ្លួន យ៉ាងដូច្នេះហើយ ក៏មានសេចក្តីតក់ស្លុត ភ័យខ្លាចជាទីបំផុត ហើយបានរត់ចូលទៅ ក្នុងវត្តជេតពនមហាវិហារ យ៉ាងប្រញាប់ប្រញាល់ ។ ជួនជានៅពេលនោះ ព្រះសាស្តា កំពុងតែទ្រង់សម្តែងព្រះធម៌ទេសនា ឣប់រំដល់ពួកពុទ្ធបរិស័ទ ។ នាងកុលធីតា បានចូលទៅជិតព្រះសាស្តា ហើយយកកូនទៅដាក់ នៅក្បែរព្រះបាទ របស់ព្រះ ឣង្គ ក្រាបបង្គំទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា សូមប្រគេនកូនតូចនេះ ដល់ព្រះឣង្គ សូមព្រះឣង្គមេត្តាទទួលយកចុះ ។ បន្ទាប់មក នាងយក្ខិនី ក៏បានមកដល់វត្តជេតពននោះដែរ ។ ព្រះសាស្តា ទ្រង់បានត្រាស់ទៅកាន់នាងទាំងពីរនោះ ថា “នែនាងទាំងពីរនាក់ ព្រោះហេតុអ្វី បានជាពួកនាង តាមចងកម្មចងពៀរនឹងគ្នា មិនចេះឈប់ឈរ យ៉ាងនេះ?” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ ន ហិ វេរេន វេរានិ| សម្មន្តីធ កុទាចនំ ឣវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។ មែនពិត ក្នុងពេលណាៗ ក៏ដោយ ក្នុងលោកនេះ ធម្មតាពៀរទាំងឡាយ មិនដែលរម្ងាប់ ដោយការចងពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ ដោយការមិនចងពៀរ នេះជាបវេណីធម៌ ។ ដោយ៥០០០ឆ្នាំ
images/articles/374/2020-07-21_15_51_17-__________________________________-_Google_Search.jpg
រឿង មដ្ឋកុណ្ឌលី
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមដ្ឋកុណ្ឌលី ដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិត ទើបគាត់ធ្វើទំហ៊ូដោយខ្លួនឯង ឲ្យកូនពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺធ្ងន់, ព្រាហ្មណ៍ ជាបិតា មិនបានទៅរកគ្រូពេទ្យ មកព្យាបាលជម្ងឺឲ្យកូនគាត់ទេ ព្រោះគាត់ខ្លាចឣស់ព្រទ្យសម្បត្តិរបស់ខ្លួន ។ នៅថ្ងៃដែលមដ្ឋកុណ្ឌលីជិតនឹងមរណានោះ ព្រាហ្មណ៍ជាបិតា បានលើកកូនមកឲ្យដេក ឣស់សេចក្តីសង្ឃឹមតែម្នាក់ឯង នៅរបៀងផ្ទះខាងក្រៅ ។ សម័យនោះ ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដើម្បីឲ្យមដ្ឋកុណ្ឌលីបានឃើញ ។ មដ្ឋកុណ្ឌលី ឃើញព្រះរស្មីនៃព្រះឣង្គ ហើយ ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំង ក្នុងមួយរំពេចនោះ ស្រេចហើយ ក៏បានធ្វើមរណកាល នៅពេលនោះឯង ហើយបានទៅកើត នៅក្នុងឋានតាវតិ្តង្សទេវលោក ក្រឡេកមើលមកឃើញឪពុក របស់ខ្លួន ដែលកំពុងតែសៅសោក យំស្រែកបោកខ្លួន យ៉ាងខ្លាំង ទើបបានចុះពីទេវលោកមក ដើម្បីជួយសង្គ្រោះ ដល់ឪពុករបស់ខ្លួន ឲ្យបាន រួចផុតឣំពីសេចក្តីទុក្ខសោកសៅនោះ ហើយបានធ្វើឲ្យគាត់លះបង់ សេចក្តីកំណាញ់ចេញផុតពីខន្ធសន្តាន ឲ្យកើតមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយក៏ត្រឡប់ទៅកាន់ឋានទេវលោកវិញ ។ លុះព្រឹកឡើង ព្រាហ្មណ៍ជាឪពុក បានទៅឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យទទួលនូវភត្តាហារ ក្នុងផ្ទះរបស់ខ្លួន ហើយ បានក្រាបទូលសួរឣំពីការដែលកូនរបស់ខ្លួន គឺ មដ្ឋកុណ្ឌលី គ្រាន់តែធ្វើចិត្ត ឲ្យជ្រះថ្លា ចំពោះព្រះពុទ្ធជាម្ចាស់ តែម៉្យាងប៉ុណ្ណោះ មិនបានធ្វើកុសលអ្វីដទៃ ក្រៅឣំពីនេះទេ ក៏ស្រាប់តែបានទៅកើត នៅឯឋានទេវលោក ។ ព្រះបរមសាស្តា ទ្រង់បានឣធិដ្ឋានឲ្យមដ្ឋកុណ្ឌលីទេវបុត្រ ចុះមកសម្តែងរឿងពិត ដល់ព្រាហ្មណ៍ជាឪពុក និង ពួកមហាជន បានឃើញជាក់ស្តែង ហើយព្រះឣង្គត្រាស់ព្រះគាថានេះ ថា ៖ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្វេតិ ឆាយាវ ឣនុបាយិនី ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី‘ ក៏ល្អទាំងឣស់’ ព្រោះសេចក្តីល្អនោះឯង សេចក្តីសុខ រមែងតាមជាប់បុគ្គលនោះ ដូចជាស្រមោលដែលឣន្ទោលទៅតាមប្រាណ យ៉ាងនោះឯង ។ ដកស្រង់ពីវិគីផីឌា ដោយ៥០០០ឆ្នាំ
images/articles/371/2020-07-21_15_39_13-buddha_and_monk_painting_-_Google_Search.jpg
រឿង ព្រះចូឡបន្ថកត្ថេរ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះចូឡបន្ថកត្ថេរ ។ ក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ ព្រះថេរៈអង្គនេះ ជាឣ្នកមានប្រាជ្ញាច្រើន ពេលថ្ងៃមួយ លោកបានឃើញ នូវភិក្ខុមួយរូបដែលមានប្រាជ្ញាតិច ហើយក៏បានសើចចំឣកឲ្យ រហូតដល់ភិក្ខុរូបនោះ មាន សេចក្តីឣៀនខ្មាស ឈប់រវល់នឹងការរៀនធម៌ បន្តទៅទៀត... ព្រោះទោសនៃការសើចចំឣកនេះឯង ទើបមកដល់ជាតិនេះ បានមកកើតជាព្រះចូឡបន្ថកៈ ទន្ទេញធម៌មិនចេះចាំ ទាល់តែសោះ សូម្បីតែព្រះគាថាមួយបទ ដែលព្រះមហាបន្ថកៈជាបងប្រុសដាក់ឲ្យទន្ទេញ ឣស់រយៈពេល ៤ ខែ ក៏ទន្ទេញមិនចាំដែរ ។ ព្រះមហាបន្ថកត្ថេរ ជាបង បានជេរស្តីបន្ទោស នូវព្រះចូឡបន្ថកត្ថេរ ដោយប្រការផ្សេងៗ ធ្វើឲ្យព្រះចូឡបន្ថកត្ថេរ មានសេចក្តីឣាក់ឣន់ស្រពន់ចិត្ត យ៉ាងខ្លាំង ចំពោះវាសនារបស់ខ្លួនឯង ហើយគិតនឹងលាចាកសិក្ខាបទ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ប្រទានព្រះកម្មដ្ឋាន និង ប្រទានឱវាទដល់លោក រហូតដល់បានសម្រេចព្រះឣរហត្តផល ។ សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានប្រជុំព្រមគ្នា សន្ទនាពោលសរសើឣំពីសេចក្តីព្យាយាម របស់ព្រះចូឡបន្ថកត្ថេរ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖ ឧដ្ឋានេនប្បមាទេន សញ្ញោមន ទមេន ច ទីបំ កយិរាថ មេធាវី យំ ឱឃោ នាភិកីរតិ ។ ទឹកជំនន់គឺកិលេស ជន់ពន្លិចកោះ គឺឣរហត្តផល ណាពុំបាន, ឣ្នកប្រាជ្ញ គប្បីសាងកោះ គឺឣរហត្តផលនោះ ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្ទ្រីយ៍ផង ។ ដកស្រង់ពីវិគិផីឌា ដោយ ៥០០០ឆ្នាំ
images/articles/370/2020-07-21_15_23_33-Buddha-for-and-Sujata_jpg_-_Picasa_Photo_Viewer.jpg
រឿង នាងសុមនាទេវី
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុមនាទេវី ជាធីតារបស់សេដ្ឋីឈ្មោះឣនាថបិណ្ឌិក ។ នាងសុមនាទេវី បានសម្រេចសកទាគាមិផល តាំងតែអំពីនាងនៅជាកុមារីមកម៉្លេះ, នាង មានជម្ងឺជាទម្ងន់ហើយបានហៅឣនាថបិណ្ឌិកសេដ្ឋី ថា ប្អូនប្រុស ។ ឣនាថបិណ្ឌិកសេដ្ឋី គិតថា “នាងសុមនាទេវីកូនស្រីពៅ ភ្លេចភ្លាំងសតិស្មារតី” ។ កាលបើនាងសុមនាទេវី បានធ្វើមរណកាលទៅហើយនោះ, លោកសេដ្ឋី មានទុក្ខទោមនស្ស សោកស្តាយ ឣាឡោះឣាល័យកូនស្រីពៅខ្លាំងណាស់ ហើយបានចូលទៅ ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តា ទ្រង់ជ្រាប តាំងតែឣំពីដើម រហូតដល់ចប់ ។ ព្រះសាស្តា ទ្រង់ត្រាស់រឿងពិត ថា “នែសេដ្ឋី នាងសុមនាទេវី មិនបានភ្លេចភ្លាំងសតិស្មារតីអ្វីទេ គឺ នាងហៅទៅ តាមមគ្គផលទេតើ ព្រោះនាងជាសកទាគាមី, ឯលោកសេដ្ឋី ជាសោតាបន្ន” ។ ឣនាថបិណ្ឌិកសេដ្ឋីបានក្រាបទូលសួរព្រះសាស្តាថា “បពិត្រ ព្រះឣង្គដ៏ចម្រើន តើនាងសុមនាទេវី កូនស្រីពៅ របស់ទូលព្រះបង្គំ បានទៅកើត នៅក្នុងទីណាដែរ?” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “នាងសុមនាទេវី បានទៅកើតនៅឋានតុសិតទេវលោកឯណោះហើយ” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖ ឥធ នន្ទតិ បេច្ច នន្ទតិ កតបុញ្ញោ ឧភយត្ថ នន្ទតិ បុញ្ញំ មេ កតន្តិ នន្ទតិ ភិយ្យោ នន្ទតិ សុគតឹ គតោ ។ បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងត្រេកឣរ ក្នុងលោកទាំងពីរ គឺត្រេកឣរក្នុងលោកនេះផង ត្រេកឣរក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងត្រេកឣរ ដោយគិតឃើញថា បុណ្យឣាត្មាឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកឣរយ៉ាងក្រៃលែង ។ ដោយ ៥០០០ឆ្នាំ
images/articles/356/te325rxtpic.jpg
ទីឃីតិកោសលជាតក
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
ទីឃីតិកោសលជាតក ( ពៀរ រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ ) ព្រះបរមសាស្តា កាល​ដែល​ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​នាង​មហា​វិហារ​ព្រះជេតពន ទ្រង់​ប្រារព្ធ​ពួក​ភិក្ខុ​ក្រុង
images/articles/384/tex______tpic.jpg
តិលមុដ្ឋិជាតក
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
គប្បីហាម​ឃាត់​អំពើ​អាក្រក់ តាំង​ពី​នៅ​តិច​តួច ព្រះបរមសាស្តា កាល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​នាមហា​វិហារ​ព្រះជេតពន ទ្រង់​ប្រារព្ធ​ភិក្ខុ​មួយ អង្គ​ដែល ច្រើន​ទៅ​ដោយ​សេច​ក្តី​ក្រោធ ទើប​ត្រាស់​រឿង​នេះ
images/articles/385/te32wxtpic.jpg
រឿងមហាសាលព្រាហ្មណ៍
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
គ្រា​នោះ ព្រាហ្មណ​មហាសាល​ម្នាក់ មាន​ខ្លួន​សៅហ្មង មាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មង បាន​ចូល​ទៅ​រក ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្តី​រីករាយ ជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគ លុះ បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ព្រោះ​ហេតុ​អ្វី ព្រាហ្មណ៍​ទើប​ចូល​ទៅ​រក​ព្រះដ៏មាន​ព្រះភាគ ? ព្រោះ​មាន​រឿង​បាន​ពោល​មក​ថា ក្នុងផ្ទះ របស់​ព្រាហ្មណ៍​នោះ មាន​ប្រាក់​ដល់​ទៅ ៨ សែន ។ ព្រាហ្មណ៍​នោះ​បាន​ធ្វើ​អាវាហ​មង្គល​ដល់​បុត្រ ៤ នាក់ ចាយ​ប្រាក់​អស់​ដល់​ទៅ ៤ សែន ។ លំដាប់​នោះ កាល​ដែល​នាង​ព្រាហ្មណី​ជា​ភរិយា​របស់​ព្រាហ្មណ៍ បាន​ធ្វើ​កាល​កិរិយា​ហើយ បុត្រ​ទាំង​ឡាយ បាន​ប្រឹក្សា​គ្នា​ថា បើ​បិតា​នឹង​នាំ​យក​នាង​ព្រាហ្មណី​ដទៃ​មក ត្រកូល​យើង​នឹង​បែក​ដោយ​អំណាច​បុត្រ​ដែល​កើត​ក្នុង​ផ្ទៃ​របស់​នាង ទៅ​យើង យើង​នឹង​សង្គ្រោះ​បិតា របស់​យើង ។បុត្រ​ទាំង ៤ នាក់​នោះ ទំនុក​បម្រុង​ដោយ​អាហារ​បរិភោគ និង គ្រឿង​ស្លៀក​ដណ្តប់​ជា​ដើម សុទ្ធ​តែ​ប្រណីត​ៗ ព្រម​ទាំង​ធ្វើការ​គក់​ច្របាច់​ដៃ​ជើង​ទៀត​ផង ។ ថ្ងៃ​មួយ កាល​ដែល​ព្រាហ្មណ៍​នោះ​ឯង សម្រាក​ថ្ងៃ​ហើយ​ក្រោក​ឡើង ទើប​នាំ​គ្នា​គក់ច្របាច់​ឲ្យ​គាត់ ហើយ​ពោល​ទោស ក្នុង​ការ​នៅ​គ្រប់​គ្រង​ផ្ទះ ម្នាក់​ពោល​យ៉ាង​នេះ ម្នាក់​ពោល​យ៉ាង​នោះ ទើប​អង្វរ​បិតា​ថា ពួក​កូន​នឹង​ទំនុក បម្រុង​បិតា​របៀប​នេះ រហូត​អស់​ជីវិត សូម​បិតា​កុំ​ព្រួយ ឲ្យ​តែ​ប្រាក់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​មក ។ ព្រាហ្មណ៍​បាន ឲ្យ​ប្រាក់​ដល់​បុត្រ​ម្នាក់​ៗ មួយ​សែន ហើយ​បែង​ចែក​គ្រឿង​ឧបភោគ​បរិភោគ​ទាំង​អស់ ជា​បួន​ចំណែក​ឲ្យ ដល់​កូន ទុក​តែ​សំពត់​ស្លៀក​ដណ្តប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​ចែក​ទ្រព្យ​សម្បត្តិ​ហើយ បុត្រ​ច្បង​បាន​​ទំនុក​បម្រុង​ព្រាហ្មណ៍​ជា​បិតា​បាន ២-៣ ថ្ងៃ ពេល​ដែល ព្រាហ្មណ៍​ងូត​ទឹក​ហើយ​ដើរ​ចូល​ផ្ទះ កូន​ប្រសា​ស្រី​ឈរ​នៅ​នឹង​ស៊ុម​ទ្វារ ក៏​បាន​និយាយ​ជា​មួយ​ព្រាហ្មណ៍ យ៉ាង​នេះ​ថា ម៉េច​បាន​ជា​ឪ​ឯង​ឲ្យ​ប្រាក់​កូនច្បង​តែ​ប៉ុណ្ណឹង បើ​ចែក​ឲ្យ​ដូច​តែ​គ្នា​អ៊‍ីចឹង ម៉េច​បាន​នៅ​តែ ជា​មួយ​នឹង​កូន​ច្បង ឬ​មកអំពី​អត់​ស្គាល់​ផ្លូវ​ទៅ​ផ្ទះ​កូន​ផ្សេង​ទៀត ? ព្រាហ្មណ៍​ក្រោធ​ខឹង ពោល​ថា យើ ! ស្រី​ថោក ចង្រៃយក៍ ហើយ​ក៏​បាន​ទៅ​ផ្ទះ​កូន​ដទៃ ។ ទៅ​បាន​ត្រឹម​តែ ២-៣ ថ្ងៃ ក៏​រត់​ទៅ​ផ្ទះ​កូន​ដទៃ​ទៀត ដោយ​ទំនង​ដូច​ៗ គ្នា ។ កាល​ដែល​មិន​អាច​ចូល​ទៅ​ផ្ទះ​កូន​ណា​មួយ​បាន ក៏​បួស​ជា​អ្នក​ស្លៀក​ដណ្តប់ សំពត់​ពណ៌​ស ត្រាច់​ភិក្ខាចារ ។ ដោយ​កាល​កន្លង​ទៅ ក៏​ចាស់​ជរា មាន​រាង​កាយ​ទ្រុឌ​ទ្រោម​ស្លេក​ស្លាំង ព្រោះ​ការ​បរិភោគ​មិន​ល្អ ខ្វះខាត ទាំង​ដំណេក​ក៏​លំបាក ។ ពេល​មួយ ត្រឡប់​មក​ពី​ភិក្ខាចារ ដេក​កន្លែង មួយ​លក់​ទៅ ភ្ញាក់​ឡើង​ក្រោក​អង្គុយ ពិចារណា​ខ្លួន​ឯង ឃើញ​ថា​មិន​បាន​ទី​ពឹង​ក្នុង​បុត្រ ទើប​គិត​ថា យើង​បាន​ស្តាប់​មក​ថា ព្រះ​សមណគោតម មាន​ព្រះភក្ត្រ​មិន​ចង​ចិញ្ចើម មាន​តែព្រះភក្ត្រ​ស្រស់ ចរចា​គួរ ឲ្យ​សប្បាយ​ចិត្ត ឆ្លាត​ក្នុង​បដិសណ្ឋារៈ ដូច្នេះ យើង​អាច​ចូល​ទៅ​គាល់​ព្រះសមណ​គោតម​បាន ។ ព្រោះហេតុ​នោះ ទើប​ព្រាហ្មណ៍​រៀប​រយ​សំពត់​ស្លៀក​ដណ្តប់ កាន់​ភិក្ខាភាជនៈ​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ដល់​ទី​ប្រថាប់ ។ លុះ​ព្រាហ្មណ​មហាសាល​នោះ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ព្រះដ៏មាន​ព្រះភាគ ត្រាស់​យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ អ្នក​មាន​ខ្លួន​សៅ​ហ្មង មាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មង តើ​ព្រោះ​ហេតុ​អ្វី ? ព្រាហ្មណ៍​ក្រាប បង្គំ​ទូល​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​កូន ៤ នាក់ ក្នុង​ក្រុង​នេះ​ឯង កូន​ទាំង​នោះ កាន់ យក​ទ្រព្យ​ដែល​ជា​របស់​ខ្ញុំ​ព្រះអង្គ​ទាំង​អស់ រួច​ហើយ ដឹង​ថា ខ្ញុំ​ព្រះអង្គ​អស់​ទ្រព្យសម្បត្តិ​ហើយ ទើប ប្រឹក្សា​សម​គំនិត​គ្នា​ជា​មួយ​នឹង​ភរិយា​របស់​គេ​រៀង​ៗ ខ្លួន បណ្តេញ​ខ្ញុំ​ព្រះអង្គ​ចេញ​អំពី​ផ្ទះ សូម​ព្រះអង្គ ទ្រង់​ជ្រាប ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នក​ចូរ​រៀន​នូវ​គាថា​ទាំងឡាយ​នេះ ហើយ​សូត្រ ក្នុង​រោង​ជាទី​ប្រជុំ នៅ​ពេល​ដែល​ពួក​មហាជន​កំពុង​ប្រជុំ​គ្នា ទាំង​ដែល​កូន​ទាំង​ឡាយ​របស់​អ្នក អង្គុយ ប្រជុំ​ក្នុង​ទីនោះ​ផង​ដែរ​ថា ៖ យេហិ ជាតេហិ នន្ទិស្សំ យេសញ្ច ភវមិច្ឆិសំតេ មំ ទារេហិ សំបុច្ឆ សាវ វាទេន្តិ សូករំ ។ ខ្ញុំ​ត្រេក​អរ ដោយ​កូន​ទាំង​ឡាយ​ណា ដែល​កើត​ហើយ​ផង ប្រាថ្នា​នូវ​សេចក្តី​ចម្រើន ដល់​កូន​ទាំង​ឡាយ ណា​ផង កូន​ទាំង​នោះ ក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយ ហើយ​បណ្តេញ​ខ្ញុំ ដូច​ជា​ឆ្កែ​បណ្តេញ ជ្រូក ។ អសន្តា កិរ មំ ជម្មា តាត តាតាតិ ភាសរេ រក្ខសា បុត្តរូបេន តេ ជហន្តិ វយោគតំ ។ កូន​ទាំង​ឡាយ ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ខ្ញុំ​ថា បិតា បិតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ទាំង​នោះ ដូច អារក្ស​ទឹក​ដែល​មក​ដោយ​រូប​ជា​កូន លះ​បង់​នូវ​ខ្ញុំ​ដែល​មាន​អាយុ ចូល​ដល់​បច្ឆិម​វ័យ​ហើយ ។ អស្សោវ ជិណ្ណោ និព្ភោគោ ខាទនា អបនីយតិ ពាលកានំ បិតា ថេរោ បរាគារេសុ ភិក្ខតិ ។ បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយ មិន​មាន​អ្វី​បរិភោគ តែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃ ដូច​ជា​សេះ​ចាស់ ប្រើ​ប្រាស់​មិន​បាន គេ​នាំ​ចេញ​ចាក​ចំណី ។ ទណ្ឌោវ កិរ មេ សេយ្យោ យញ្ចេ បុត្តា អនស្សវា ចណ្ឌម្បិ គោណំ វារេតិ អថោ ចណ្ឌម្បិ កុក្កុរំអន្ធការេ បុរេ ហោតិ គម្ភីរេ គាធមេធតិ ទណ្ឌស្ស អានុភាវេន ខលិត្វា បដិតិដ្ឋតីតិ ។ ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរ កូន​​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់ មិន​ប្រសើរ​ដូច​ជា​ឈើ​ច្រត់​ឡើយ ព្រោះ ឈើច្រត់ រមែង​ការពារ​គោ​កាច​ក៏​បាន ការពារ​ឆ្កែ​កាច​ក៏​បាន ច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បាន ស្ទង់​ក្នុង​ទឹក ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បាន ដោយ​អានុភាព​នៃ​ឈើ​ច្រត់ ។ លំដាប់​នោះ​ឯង ព្រាហ្មណ​មហាសាល​នោះ បាន​រៀន​នូវ​ព្រះ​គាថា​ទាំង​ឡាយ​នេះ ក្នុង​សម្នាក់​ព្រះដ៏មាន ព្រះភាគ គឺ​រៀន​សូត្រ​ទាល់​តែ​រត់​មាត់ ។ ក្នុង​ថ្ងៃ​ដែល​ពួក​ព្រាហ្មណ៍​ប្រជុំ​គ្នា ទាំង​ដែល​ពួក​បុត្រ​ប្រដាប់ ដោយ​គ្រឿង​អលង្ការ​ទាំង​ពួង ចូល​កាន់​ទី​ប្រជុំ​នោះ​ហើយ​អង្គុយ​លើ​អាសនៈ​យ៉ាង​ធំ កណ្តាល​ពួក ព្រាហ្មណ៍ ។ ព្រាហ្មណ៍​ចាស់​ជា​បិតា​គិត​ថា នេះ​ជា​ពេល​របស់​យើង​ហើយ ទើប​ចូល​ទៅ​កណ្តាល​ទី​ប្រជុំ លើក​ដៃ​ឡើង​ពោល​ថា អស់​លោក​ដ៏​ចម្រើន​ទាំង​ឡាយ ខ្ញុំ​មាន​បំណង​នឹង​ពោល​គាថា​ដល់​លោក​ទាំង ឡាយ កាល​ដែល​ខ្ញុំ​ពោល​ដល់​លោក​ទាំង​ឡាយ តើ​លោក​ទាំងឡាយ​ស្តាប់​ខ្ញុំ​ទេ ? កាល​ដែល​ពួក ព្រាហ្មណ៍​ពោល​ថា ពោល​ចុះ ព្រាហ្មណ៍ ពួក​យើង​នឹង​ស្តាប់ ដូច្នេះ ទើប​បាន​ឈរ​ពោល​ពេល​នោះតែ​ម្តង នូវព្រះគាថា ដែល​មាន​សេចក្តី​ថា ៖ ខ្ញុំ​ត្រេក​អរ ដោយ​កូន​ទាំង​ឡាយ​ណា ដែល​កើត​ហើយ​ផង ប្រាថ្នា​នូវ​សេចក្តី​ចម្រើន ដល់​កូន​ទាំង​ឡាយ ណា​ផង កូន​ទាំង​នោះ ក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយ ហើយ​បណ្តេញ​ខ្ញុំ ដូចជា​ឆ្កែ​បណ្តេញ ជ្រូក ។ កូន​ទាំង​ឡាយ ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ខ្ញុំ​ថា បិតា បិតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ទាំង​នោះ ដូច អារក្សទឹក​ដែល​មក​ដោយ​រូប​ជា​កូន លះបង់​នូវ​ខ្ញុំ​ដែល​មាន​អាយុ ចូល​ដល់​បច្ឆិមវ័យ​ហើយ ។ បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយ មិន​មាន​អ្វី​បរិភោគ តែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃ ដូច​ជា​សេះ​ចាស់ ប្រើ​ប្រាស់​មិន​បាន គេ​នាំ​ចេញ​ចាក​ចំណី ។ ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរ កូន​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់ មិន​ប្រសើរ​ដូចជា​ឈើ​ច្រត់​ឡើយ ព្រោះ ឈើ​ច្រត់ រមែង​ការពារ​គោ​កាច​ក៏​បាន ការពារ​ឆ្កែ​កាច​ក៏​បាន ច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បាន ស្ទង់​ក្នុង​ទឹក ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បាន ដោយ​អានុភាព​នៃ​ឈើ​ច្រត់ ។ ដោយ​សម័យ​នោះ​ឯង ពួក​មនុស្ស​មាន​ប្រពៃណី​ដូច្នេះ​ថា បុគ្គលណា បរិភោគ​សម្បត្តិ​នៃ​មាតាបិតា ហើយ មិន​ចិញ្ចឹម​មាតាបិតា បុគ្គល​នោះ ត្រូវ​សម្លាប់​ចោល ព្រោះ​ហេតុ​ដូច្នោះ​ហើយ បុត្រ​ទាំង​អស់​របស់ ព្រាហ្មណ៍ ទើប​ក្រាប​ចុះ​ក្បែរ​ជើង​ទាំង​ពីរ​របស់​បិតា ហើយ​អង្វរ​ថា លោក​ឪពុក​អើយ សូម​លោក​ឪពុ​កឲ្យ ជីវិត​ដល់​ពួក​កូន​ផង ព្រោះ​ទឹក​ចិត្ត​របស់​បិតា​ទន់​ភ្លន់​ដល់​កូន​ៗ ព្រាហ្មណ៍​ជា​បិតា​ទើប​ពោល​ថា បពិត្រ លោក​ដ៏​ចម្រើន​ទាំង​ឡាយ សូម​លោក​ទាំង​ឡាយ កុំ​ឲ្យ​កូន​ៗ ដ៏​ល្ងង់​ខ្លៅ​របស់​ខ្ញុំ​នេះ​វិនាស​ឡើយ ពួក​គេ នឹង​ចិញ្ចឹម​មើល​ថែ​ដល់​ខ្ញុំ​ត​ទៅ ។ លំដាប់​នោះ មនុស្ស​ទាំង​ឡាយ​បាន​ពោល​ទៅ​រក​កូន​ៗ ទាំង​នោះ​ដូច្នេះ​ថា នែ ! ពួក​អ្នក​ឯង​ចូរ​ប្រុង​ចាំ ស្តាប់​ណ៎ា ចាប់​តាំង​ពី​ថ្ងៃនេះ​នៅ បើ​ពួក​អ្នក​មិន​ប្រណិប័តន៍​បិតា​របស់​អ្នក​ឯង​ឲ្យ​ល្អ​ទេ ពួក​យើង​នឹង សម្លាប់​ពួក​អ្នក​ឯង​ចោល ជា​មិន​ខាន ។ កូន​ៗ ទាំង​នោះ​មាន​ការ​ភ័យ​ខ្លាច ទើប​នាំ​បិតា​ទៅ​កាន់​ផ្ទះ​ដើម្បី ប្រណិប័តន៍ ។ ឲ្យ​បិតា​អង្គុយ​លើ​តាំង ហើយ​លើក​ឡើង​នាំ​ទៅ​ដោយ​ខ្លួន​ឯង ។ យក​ប្រេង​លាប​ខ្លួន ហើយគក់​ច្របាច់ ដល់​ពេល​ងូត​ទឹក ឲ្យ​ងូត​ទឹក​ដែល​អប់​ដោយ​គ្រឿង​ក្រអូប និង ជូន​គ្រឿង​ស្លៀក ដណ្តប់ ដោយ​គូ​សំពត់​មួយ​គូ​ម្នាក់​ៗ ។ កូន​ទាំង​អស់​បាន​ហៅ​ប្រពន្ធ​របស់​ខ្លួន​មក​ប្រាប់​ថា ចាប់​តាំង​ពី ថ្ងៃ​នេះ​ទៅ ពួក​នាង​ចូរ​ប្រណិប័តន៍​បិតា​របស់​យើង​ឲ្យ​ល្អ បើ​ពួក​នាង​ប្រមាទ ពួក​យើង​នឹង​បណ្តេញ​ពួក នាង​ឲ្យ​ចេញ​ពី​ផ្ទះ រួច​ហើយ កូន​ៗ បាន​ជូន​អាហារ​ភោជន​យ៉ាង​ប្រណីត អញ្ជើញ​បិតា​បរិភោគ ។ ព្រាហ្មណ៍​បាន​អាហារ​ល្អ មាន​ដំណេក​យ៉ាង​សប្បាយ ត្រឹម​តែ ២-៣ ថ្ងៃ​ប៉ុណ្ណោះ ក៏​មាន​កម្លាំង មាន​រាង កាយ​ស្រស់​បស់ ។ ព្រាហ្មណ៍​សម្លឹង​មើល​អត្តភាព ហើយ​គិត​ថា យើង​បាន​សម្បត្តិ​នេះ​ព្រោះ​អាស្រ័យព្រះសមណគោតម ទើប​កាន់​គ្រឿង​បណ្ណាការ​ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់ ហើយ ក៏​ធ្វើ​សេចក្តីរីករាយ ជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគ ហើយ​ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ព្រាហ្មណ៍ បាន​ដាក់​ថ្វាយ​សំពត់​មួយ​គូ ទៀប​បាទ​មូល​នៃ​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​ទទួល​ដោយ​សេចក្តី អនុគ្រោះ រួច​ហើយ​ព្រាហ្មណ៍​បាន​ពោល​ពាក្យ​នេះ គឺ​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ ក្នុង​ពេល​ទទួល សរណគមន៍​រួច​ហើយ​នោះ​ឯង យ៉ាង​នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​កូន​ៗ បាន​ឲ្យ​ភត្តាហារ ប្រចាំ​ដល់​ខ្ញុំ​ព្រះអង្គ ៤ ចំណែក ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​ដល់​ព្រះអង្គ ២ ចំណែក​ក្នុង ៤ ចំណែក​នោះ ឯ​ខ្ញុំ ព្រះអង្គ​នឹង​បរិភោគ​ខ្លួន​ឯង ២ ចំណែក ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ អ្នក​កុំ​បូជា ដល់​តថាគត ចំពោះ​ចំណែក​ដែល​ល្អ​ឡើយ តថាគត​នឹង​ទៅ​ដល់​កន្លែង តាម​ដែល​តថាគត​ត្រូវ​ទៅ ។ ព្រាហ្មណ៍​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន យ៉ាង​ដូច្នោះ​ឯង ហើយ​បាន​ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ​ត្រឡប់​ទៅ​ផ្ទះ ។ ទៅ​ដល់​ផ្ទះ​ហើយ បាន​ហៅ​ពួក​កូន​មក​ប្រាប់​ថា កូនៗ ទាំង​ឡាយ ព្រះ​សមណ គោតម​ជា​សម្លាញ់​របស់​ឪ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់ ចូរ​កូន​ៗ កុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់​ ចូរ​កូនៗ កុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪ ២ ចំណែក ដល់​ព្រះអង្គ ណ៎ា ។ ពួក​កូន​នាំ​គ្នា​ទទួល​ថា ល្អ​ហើយ​ឪ ។ ព្រឹក​ស្អែក​ឡើង ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់​ប្រដាប់​ដោយ​បាត្រ​និង​ចីវរ ទ្រង់​យាង​ទៅ​កាន់​គេហដ្ឋាន​របស់ កូន​ប្រុស​ច្បង ។ កូន​ប្រុសច្បង​បាន​ទទួល​បាត្រ​ចាក​ព្រះហស្ត រួច​យាង​ព្រះអង្គ​ចូល​ទៅ​កាន់​គេហដ្ឋាន ថ្វាយ​ទី​គង់ប្រថាប់​ដ៏​ប្រណីត​ហើយ ទើប​បាន​ថ្វាយ​នូវ​ភោជនដ៏​ប្រណីត​ឧត្តម ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ បរមសាស្តា​ស្តេច​យាង​ទៅ​កាន់​គេហដ្ឋាន​នៃ​កូន​ម្នាក់​ទៀត ជា​បន្ត​បន្ទាប់ ព្រះ​អង្គស្តេច​យាង​ទៅ​កាន់ គេហដ្ឋាន​នៃ​បុត្រ​របស់​ព្រាហ្មណ៍ គ្រប់​គ្នា​តាម​លំដាប់ ដោយ​ប្រការ​ដូច្នេះ​ឯង ។ ពួក​កូន​ៗ ទាំង​នោះ គ្រប់​គ្នា​បាន​ធ្វើ​សក្ការៈ​ដូច​ៗ គ្នា ។ ក្រោយមក ថ្ងៃ​មួយ នៅ​ឯគេហដ្ឋាន​របស់​កូន​ប្រុស​ច្បង​មាន​ពិធី​មង្គល ។ កូន​បាន​និយាយ​នឹង​បិតា​​ថា បពិត្រ​បិតា ពួក​យើង​នឹង​ថ្វាយ​មង្គល​ដល់​អ្នក​ណា ? ព្រាហ្មណ៍​ជា​បិតា​ពោល​ថា ពួក​យើង​អត់​ស្គាល់​អ្នក ដទៃ​ណា​ឡើយ ព្រះសមណគោតម​ជា​សម្លាញ់​របស់​ឪ​មិន​មែន​ទេ​ឬ ។ កូន​ច្បង​បាន​ពោល​ថា បើ​ដូច្នោះ បិតា​ចូរ​យាង​ព្រះសមណគោតម​មក​ដើម្បី​សោយ​ភត្តា​ហារ​ក្នុង​ថ្ងៃ​ស្អែក​ព្រម​ដោយ​ភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍​ក៏​បានធ្វើ​ដូច្នោះ តាម​ពាក្យ​របស់​កូន ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​នូវ​ការ​អារាធនា​ហើយ ហែហម​ទៅ​ដោយ​ព្រះភិក្ខុសង្ឃ ស្តេច​យាង​ទៅ តាម​កាល​កំណត់ ចូល​កាន់​គ្រឹះស្ថាន​របស់​បុត្រច្បង​ដែល​ប្រដាប់​តាក់​តែង​ដោយ​គ្រឿង​ប្រដាប់​ផ្សេង​ៗ។ បុត្រ​ច្បង​បាន​និមន្ត​ព្រះសង្ឃ​ដែល​មាន​ព្រះពុទ្ធអង្គ​ជា​ប្រមុខ គង់​លើ​អាសនៈដែល​បាន​ក្រាល​ទុក​ហើយ បាន​ថ្វាយ​នូវ​បាយាស ដែល​មាន​ទឹក​តិច ព្រម​ទាំង​ខាទនីយាហារ​ផ្សេង​ៗ ទៀត ។​ កូន​ទាំង​អស់​បាន​មក ជួប​ជុំ​គ្នា សម​គួរ​តាម​វេលា បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​ខ្ញុំព្រះ អង្គ​បាន​ប្រណិប័តន៍​បិតា​របស់​ពួក​ខ្ញុំ​ព្រះអង្គ ដោយ​មិន​បាន​ប្រមាទ​ឡើយ សូម​ព្រះអង្គ​ទ្រង់​ទត​មើល​នូវ អត្តភាព ។ ព្រះបរមសាស្តា​ទ្រង់ត្រាស់​ថា ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​មាតាបិតា ដែល​ពួក​អ្នក​បាន​ធ្វើ​ហើយ គឺ​ជា​ការ​ល្អ ពួក​បុរាណ​បណ្ឌិត​បាន​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ​យ៉ាង​ស្មោះ​ស្មើ ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ ត្រាស់​នូវ​នាគ​រាជជាតក ប្រកាស​អរិយសច្ច ៤ ក្នុង​ពេល​ចប់​ព្រះធម៌​ទេសនា ព្រាហ្មណ៍​ព្រម​ទាំង​កូន ៤ នាក់ ទាំង​កូន​ប្រសា​ស្រី ៤ នាក់​ទៀត​នោះ បាន​បញ្ជូន​ញាណ​ទៅ​តាម​ក្រសែ​ព្រះធម៌ តាំង​នៅ​ក្នុង សោតា​បត្តិផល ។ ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះបរមសាស្តា ស្តេច​ពុំ​បាន​យាង​ទៅ​កាន់​ផ្ទះ​នៃ​ជន​ទាំងនោះ​ទៀត​ឡើយ ក្នុង​កាល​ទាំង​ពួង ។ ដោយ៥០០០ឆ្នាំ
images/articles/388/tex32w43tpic.jpg
តយោធម្មជាតក
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​វេឡុវ័ន​មហាវិហារ​ ទ្រង់​ប្រារព្ធ​ការ​ដែល​ភិក្ខុ​ទេវទត្ត​ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឃាត​ព្រះ​អង្គ​នោះ​ឯង​ ទ្រង់​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ មាន​ពាក្យ​ជា​អាទិ៍​ថា​ យស្សេតេ​ ច​ តយោ​ ធម្មា ។
images/articles/394/textp344ric.jpg
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ ) ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពនមហាវិហារ​ ទ្រង់​ប្រារព្ធ​កុលបុត្រ​ម្នាក់​ដែល​ជា​អ្នក​ឆ្លាត​ក្នុង​ប្រយោជន៍
images/articles/410/Untitled-1.jpg
វានរិន្ទជាតក ( បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ រមែង​កន្លង​បង់​នូវ​សត្រូវ )
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
វានរិន្ទជាតក ( បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ រមែង​កន្លង​បង់​នូវ​សត្រូវ ) ព្រះ​បរមសាស្តា​ កាល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពន​មហាវិហារ​
images/articles/429/Untitled-1.jpg
សត្វសេកចម្រើនសតិប្បដ្ឋាន
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
តំណាល​មក​ថា អ្នក​របាំ​ម្នាក់​ដើរ​ចាប់​កូន​សេក​មក​ហ្វឹក​ហាត់។ នាង​នៅ​អាស្រ័យ​ភិក្ខុនី វេលា​ទៅ​ក៍​ទៅ (តែខ្លួន) ភ្លេច​កូន​សេក ពួក​សាមណេរី ក៍​ចាប់​វា​មក​ចិញ្ចឹម​ទុក ។ ដាក់​ឈ្មោះ​ឲ្យ​ថា ពុទ្ធរក្ខិត (រក្សាពុទ្ធ)។ វា​ឆ្លើយ​ថា អ្វីចា ម៉ែ​ម្ចាស់
images/articles/445/Untitle53463456d-1.gif
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
…ព្រះនន្ទ​នេះ​ត្រូវ​បាន​ព្រះសម្មាសម្ពុទ្ធ​នាំ​យក​ទៅ​បួស​ ហើយ​ព្រះនន្ទ​ក៏​បាន​បួស​តាម​​ព្រះម្ចាស់​បង​ មិន​ហ៊ាន​ប្រកែក​ដោយ​​ការ​គោរព​​ដល់​​ព្រះសម្មាសម្ពុទ្ធ
images/articles/914/Untitled-1.jpg
រឿង​ព្រះបាទ​បទុម​រាជ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០
រឿង​ព្រះបាទ​បទុម​រាជ ( ចាក ចូ. ធា. ) ( ស្ត្រី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន​ ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់ ) កាល​កន្លង​ទៅ​ហើយ​ ព្រះរាជ​ក្រុង​ពារាណសី មាន​រាជ​បុត្រា ៧ ព្រះ​អង្គ ។ ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​រាជបុត្រ​ច្បង​ព្រះ​នាម​បទុម​រាជ​កុមារ ។ ព្រះ​ចៅ​ក្រុង​ពារាណសី​ជា​ព្រះរាជ​បិតា ទ្រង់​ព្រះ​ចិន្ដា​ថា​ ព្រះ​រាជ​កុមារ​ទាំង​នោះ​មុខ​ជា​នាំ​គ្នា​សម្លាប់​អញ ដណ្ដើម​យក​រាជ​សម្បត្តិ​តែ​សព្វ​ខ្លួន​ពុំ​ខាន​
images/articles/911/Untitled-1.jpg
អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​
ផ្សាយ : ១៩ មករា ឆ្នាំ២០២០
រឿង​ស្វា​ពោធិសត្វ ( ចាក​ វា. ឯ. ) ( អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​ )​ ក្នុង​កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​សោយ​រាជ្យសម្បត្តិ​ ក្នុង​នគរ​ពារាណសី​ ។ កាល​នោះ​ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ ជា​ស្វា​មាន​រូប​ធំ​ស្រមូវ​មាន​កំលាង​ខ្លាំង​ដូចដំរី​ស្ករ​ បាន​ដើរ​ទៅ​មាត់​ស្ទឹង​ឃើញ​កោះ​មួយ​ ដែល​បរិបូណ៍​ដោយ​រុក្ខ​ជាតិ​មាន​ផ្លែ​ ក៏​
images/articles/1111/Untitled-1-Recovered.jpg
រឿង​អសោក​មហារាជ​
ផ្សាយ : ១៩ មករា ឆ្នាំ២០២០
រឿង​អសោក​មហារាជ​ (ចាក គ. ម.) (ឥន្ទ្រីយ៍​ស្រគត់​ស្រគំ អាច​ធ្វើ​មនុស្ស​មិច្ឆា​ទិដ្ឋិ​ឲ្យ​ជ្រះ​ថ្លា​បាន) ក្នុង​រជ្ជកាល​ព្រះ​បាទ​ពិន្ទុ​សារ ជា​ព្រះ​អសោក​មហារាជ នា​នគរ​បាដលី​បុត្ត ព្រះ​អង្គ​ធ្លាប់​រាប់​អាន​ពួក​ព្រាហ្មណ៍​មិច្ឆាទិដ្ឋិ ហើយ​តែង​និមន្ត​មក​ឲ្យ​ឆាន់​ក្នុង​ដំណាក់ ៦​ម៉ឺន​រូប​រាល់​ពេល ។ សូម្បី​ព្រះ​អសោក​ជា​ព្រះ​រាជ​ឱរសរជ្ជ​ទាយាទ បាន​ទទួល​គ្រង​សម្បត្តិ​ជំនួស​ព្រះ​បិតា​កាល​ណា
images/articles/1113/345rwefe55654yy45.jpg
រឿង​ឧបាសក​ត្រចៀក​ខ្មូរ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០
រឿង​ឧបាសក​ត្រចៀក​ខ្មូរ (ចាក ធ. ខុ.) (អ្នក​ណា​រក្សា​ធម៌ ធម៌​តែង​រក្សា​អ្នក​នោះ​វិញ) សម័យ​ថ្ងៃ​មួយ ព្រះ​មហាកច្ចានៈ​ដ៏​មាន​អាយុ លោក​គង់​នៅ​លើ​ភ្នំ​បុវត្តៈ​ក្នុង​នគរ​កុរឃរ​ត្រង់​អវន្តិជនបទ មាន​ឧបាសក​ត្រចៀក​ខ្មូរ​ម្នាក់​ឈ្មោះ សោណៈជ្រះ​ថ្លា​នឹង​ធម្មក​ថា​របស់​ព្រះ​ថេរៈ​ចង់​បួស ព្រះ​ថេរៈ​ឃាត់​ថា ម្នាល​សោណៈ ការ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​នេះ ជា​ការ​លំបាក​មាន​ភត្ត​តែ​មួយ​ពេល ដេក​នៅ​តែ​ម្នាក់​ឯង​រហូត​អស់​មួយ​ជីវិតគាត់​មាន​សេចក្តី​ជ្រះ​ថ្លា​ខ្លាំង​ណាស់​ក្នុង​ផ្នួស អត់​ទ្រាំ​មិន​បាន​ក៏​ចូលទៅ​អង្វរ​ករ​សុំ​បួស​គ្រប់​៣​ដង នៅ​ក្នុង​ប្រទេស​ក្ខិណាបថ​ជា​ប្រទេស​មាន​ភិក្ខុតិច លុះ​បួស​ហើយ បាន​៤​វស្សា​ចង់​ទៅ​នមស្ការ​ថ្វាយ​បង្គំ​ព្រះ​សាស្តា ទើប​លា​ព្រះ​ឧបជ្ឈាយ៍​ទៅ​តាម​បណ្តាំ​របស់​លោក​ទៅ​ដល់​ជេតពន ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​សាស្តា​ព្រះ​អង្គ​ទ្រង់​ធ្វើ​បដិសណ្ឋារ​កិច្ច ហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​នៅ​ក្នុង​គន្ធ​កុដិ​ជា​មួយ​ព្រះ​អង្គ លុះ​យប់​ជ្រៅ​បន្តិច​កន្លង​ទៅ​ព្រះ​សាស្តា​ទ្រង់​អារាធនា​​ឲ្យ​ធ្វើ​បទសរភញ្ញ​ថ្វាយ​ព្រះ​អង្គ​ស្តាប់​ក្នុង​បច្ចូសម័យ ។ លុះ​ចប់​បទសរភញ្ញ​ហើយ ព្រះ​អង្គ​ទ្រង់​អនុមោទនា​យ៉ាង​ក្រៃ​លែង​ចំពោះ​សោណភិក្ខុ​នោះ​ហើយ​ទ្រង់​ប្រទាន​សព្ទ​សាធុការពរ​ថា សាធុ សាធុ ។ ចាប់​តាំង​ពី​ពួក​ទេវតា​ នាគ​នឹង​គ្រុឌ ដែល​ឋិត​នៅ​លើ​ដីរហូត​ដល់​ព្រហ្ម​លោក ក្នុង​កុរឃរ​នគរ ចម្ងាយ ១២០ យោជន៍​ពី​វត្ត​ជេតពន ក៏​បាន​ឲ្យ​សព្ទសាធុការ​ពរ​យ៉ាង​ខ្លាំង ។ គ្រា​នោះ​មហាឧបាសិកា​សួរ​ថា​នរណា​ឲ្យ​សាធុការ​ពរ​នេះ? ទេវតា​ប្រាប់​ថា​ម្នា​ល​ប្អូន​ស្រី​ខ្ញុំ​ណា​នាង ចុះ​លោក​ជា​អ្វី? ខ្ញុំ​ជា​ទេវតា​ឋិត​ក្នុង​ផ្ទះ​នេះ​ពី​មុន​ក៏​លោក​មិន​ឲ្យ​សាធុការ​ពរ​ដល់​ខ្ញុំ ស្រាប់​តែ​ថ្ងៃ​នេះ​ក៏​ឲ្យ​ដូច្នេះ ព្រោះ​ហេតុ​អ្វី? ទេវតា​ប្រាប់​ថា ខ្ញុំ​មិន​ឲ្យ​សាធុការ​ពរ​ដល់​នាង​ទេ ។ បើ​ដូច្នោះ​លោក​ឲ្យ​ដល់​នរណា? ខ្ញុំ​ឲ្យ​ដល់​កុដិកណ្ណ​សោនត្ថេរ​ជា​បុត្រ​របស់​នាង​ចុះ​កូន​ខ្ញុំ​ធ្វើ​អ្វី​បាន​ជា​លោក​ឲ្យ​សាធុការ​ពរ? ។ ទេវតា​ប្រាប់​ថា កូន​នាង​គង់​នៅ​ក្នុង​គន្ធកុដិ​ជា​មួយ​នឹង​ព្រះ​សាស្តា​ក្នុង​ថ្ងៃ​នេះ ហើយ​សម្តែង​ធម៌ថ្វាយ​ព្រះ​អង្គ​ៗ​ទ្រង់​ព្រះ​សណ្តាប់​ធម៌​កូន​របស់​នាង ទ្រង់​ជ្រះ​ថ្លា​ឲ្យ​សាធុការ​ពរ ព្រោះ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​ឲ្យ​សាធុការ​ពរ​នេះ​ដល់​កូន​របស់​នាង​ព្រោះ​ថា​គ្រប់​កន្លែង​ទាំង​អស់​ទទួល​សាធុការពរ​របស់​ព្រះ​សម្មាសម្ពុទ្ធ​តាំង​ពី​ទេវតា​ដែល​ឋិត​នៅ​លើ​ផែន​ដី​រហូត​ដល់​ព្រហ្មលោក ។ មហាឧបាសិកា​សួរ​ថា បពិត្រ​លោក​ទេវតា កូន​ខ្ញុំ​សម្តែង​ធម៌​ថ្វាយ​ព្រះ​សាស្តា​ឬ? ឬ​ថា​ព្រះ​អង្គ​សំដែង​ធម៌​ដល់​កូន​ខ្ញុំ? ទេវតា​ប្រាប់​ថា​កូន​នាង​សម្តែង​ធម៌​ថ្វាយ​ព្រះ​អង្គ​។ កាល​ទេវតា​ប្រាប់​ដូច្នោះ​ នាង​ឧបាសិកា​កើត​បីតិ​ទាំង​៥​ផ្សាយ​ទៅ​សព្វ​សរីរ​ទាំង​មូល ។ លំដាប់​នោះ​នាង​ឧបាសិការ​គិត​ត្រិះ​រិះ​ថា បើ​កូន​របស់​អញ​នៅ​ក្នុង​គន្ធកុដិ​ជា​មួយ​ព្រះ​សាស្តា ហ៊ាន​សម្តែង​ធម៌​ថ្វាយ​ព្រះ​អង្គ​មុខ​ជា​អាច​សម្តែង​ធម៌​ដល់​អញ​ដែរ កាល​បើ​លោក​និមន្ត​មក​វិញ អញ​នឹង​និមន្ត​ឲ្យ​សម្តែង​មិន​ខាន ។ ចំណែក​ព្រះ​សោណត្ថេរ​កាល​ព្រះ​សាស្តា​ទ្រង់​ប្រទាន​សាធុការ​ពរ​រួច​ហើយ គិត​ថា​កាល​នេះ​ជា​កាល​គួរ​ដើម្បី​នឹង​ក្រាប​ទូល​ពាក្យ​បណ្តាំ​ដែល​ព្រះ​ឧបជ្ឈាយ៍​របស់​អាត្មា​អញ​ផ្តាំ​មក ហើយ​ក៏​ទូល​សុំ​ពរ ៥ ប្រការ​នឹង​ព្រះ​មាន​ព្រះ​ភាគ ដើម្បី​ឧបសម្ប័ទ​ដោយ​គណះ​សង្ឃ​៥ អង្គ មាន​ព្រះ​វិន័យ​ធរ​ជា​ប្រធាន​ក្នុង​បច្ចន្ត​ជនបទ​ទាំង​ឡាយ ព្រះ​អង្គ​ក៏​ទ្រង់​ប្រទាន​ពរ​ទាំង​៥​ប្រការ​នោះ​រួច​នៅ​ក្នុង​សំណាក់​ព្រះ​សាស្តា​អស់​ពីរ​បី​ថ្ងៃ លុះ​រលឹក​ព្រះ​ឧប្បជ្ឈាយ៍ ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​លា​ព្រហ​សាស្តា​ចេញ​ពី​វត្ត​ជេតពន​ត្រឡប់​ទៅ​សំណាក់​ព្រះ​ឧប្បជ្ឈាយ៍​វិញ​តាម​លំដាប់​ ។ លុះ​ដល់​ថ្ងៃ​ព្រឹក​ឡើង​ព្រះ​ថេរៈ​នាំ​សោណត្ថេរ​ទៅ​បិណ្ហបាត បាន​ទៅ​ឈរ​នៅ​ត្រង់​មុខ​ទ្វារ​ផ្ទះ​មហា​ឲ្យ​បាសិកា​ជា​មាតា ។ គាត់​ឃើញ​កូន​មាន​ចិត្ត​ត្រេក​អរ​ថ្វាយ​បង្គំ​អង្គាស​ភត្ត​ដោយ​ផ្ចិតផ្ចង់ ហើយ​សួរ​ថា លោក​កូន​លោក​បាន​នៅ​ក្នុង​គន្ទកុដិ​ជា​មួយ​នឹង​ព្រះ​សាស្តា​ ហើយ​បាន​សំដែង​ធម៌​ថ្វាយ​ព្រះ​អង្គ​ស្តាប់​មែន​ឬ​ទេ? ។ ព្រះ​ថេរៈ​សួរ​ថា ញោម​ការ​នេះ​នរណា​និយាយ​ប្រាប់​ញោម? មាតា​ទូល​ថា បពិត្រ​លោក​កូន ទេវតា​ដែល​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នេះ​បាន​ឲ្យ​សាធុការ​ពរ​យ៉ាង​ខ្លាំង​ៗ ខ្ញុំ​ព្រះ​ករុណា​បាន​សួរ​ថា​នរណា​នេះ ? ទេវតា​ប្រាប់​ថា ខ្ញុំ​ជា​ទេវតា​នៅ​ក្នុង​ផ្ទះ​នេះ ព្រោះ​ហេតុ​នោះ​ខ្ញុំ​ព្រះ​ករុណា បាន​គិត​ថា​បើ​លោក​កូន​ហ៊ាន​សំដែង​ធម៌​ថ្វាយ​ព្រះ​អង្គ​បាន មុខ​ជា​អាច​ហ៊ាន​សំដែង​ធម៌​ដល់​ខ្ញុំ​ព្រះ​ករុណា​ដែរ ។ លំដាប់​នោះ​មាតា​និយាយ​ថា កូន​សំដែង​ធម៌​អ្វី​ថ្វាយ​ព្រះ​សាស្តា ចូរ​កូន​សំដែង​ធម៌​នោះ​ឲ្យ​ខ្ញុំ​ព្រះ​ករុណា​ស្តាប់​ផង​ហើយ ឲ្យ​គេ​ធ្វើ​រោង​មួយ​ធំ​រួច​កំណត់​ថ្ងៃ​នឹង​សំដែង​ធម៌ ។ ព្រះ​ថេរៈ​ក៏​ទទួល​និមន្ត​តាម​ពាក្យ​សុំ​របស់​មាតា គាត់​ថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ​ទុក​ស្រ្តី​បំរើ​ម្នាក់​ឲ្យ​នៅ​ចាំ​ផ្ទះ រួច​នាំ​ជន​ជា​បរិស័ទ​ទៅ​ស្តាប់​ធម៌​កូន​គាត់​ក្នុង​បារាំ ដែល​កេ​តាក់​តែង​ធ្វើ​ស្រេច​នោះ ។ នៅ​ពេល​នោះ​ស្រាប់​តែ​មាន​ពួក​ចោរ​ ៩០០ នាក់ ដើរ​គយ​គន់​ចាំ​មើល​ឲ្យ​តែ​នាង​ឧបាសិកា​នោះ ចេញ​ពី​ផ្ទះ​ទៅ​ផុត​នឹង​ចូល​ទៅ​លួច ។ ចំណែក​ផ្ទះ​នាង​ឧបាសិកា​នោះ​មាន​កំពែង​ព័ទ្ធ​ ៧ ជាន់ មាន​ក្លោង​ទ្វារ​៧​ជាន់ គេ​ដាក់​ឆ្កែ​កាច​ៗ​ឲ្យ​នៅ​ចាំ​គ្រប់​កន្លែង​ទាំង​អស់ រួច​ជី​ស្នាម​ភ្លោះ​ត្រង់​កន្លែង​ដែល​ទឹក​ធ្លាក់​ចុះ​ពី​ដំបូល​ផ្ទះ ដាក់​សំណ​ភក់​ពេញ ហើយ​សណ​នោះ​ត្រូវ​ក្តៅ​រលាយ​ដូច​ទឹក​ពុះ ដល់​ពេល​យប់​រឹង​គគ្រាត ថែម​ទាំង​មាន​ចំរូង​ដែក ដ៏​ធំ​ៗ​បោះ​ដាក់​គ្មាន​សល់​កន្លែង ។ មាន​ការ​រក្សា​ដូច​រៀប​រាប់​មក​នេះ​ពួក​ចោរ​មិន​អាច​នឹង​ចូល​ទៅ​លួច​បាន ដោយ​សារ​នាង​ឧបាសិកា​នៅ​ក្នុង​ផ្ទះ​នោះ​ផង ស្រាប់​តែ​ក្នុង​ថ្ងៃ​នោះ វា​ដឹង​ថា​មហា​ឧបាសិកា​មិន​នៅ​ វា​ជីក​រូង​ទម្លាយ​ចូល​ទៅ​ក្នុង​ផ្ទះ​តាម​ចំណែក​ខាង​ក្រោម​សំណ​ភក់ នឹង​ចំរូង​ដែក​លុះ​ចូល​ទៅ​មិន​ឃើញ​មហាឧបាសិកា វា​ប្រើ​មេចោរ​ម្នាក់​ប្រាប់​ថា បើ​មហាឧបាសិក​នោះ​ឮ​ដំណឹង​ថា​ពួក​យើង​ចូល​ទៅ​ផ្ទះ​នេះ គាត់​ត្រឡប់​មក​ផ្ទះ​វិញ ចូរ​អ្នក​ឯង​សម្លាប់​នឹង​ដារ​នេះ​ឲ្យ​ស្លាប់ ។ មេចោរ​នោះ​ទៅ​ឈរ​នៅ​ក្នុង​ទី​ជិត​នៃ​មហា​ឧបាសិកា​នោះ ។ ពួក​ចោរ​ក៏​អុធ​ប្រទីប​ខាង​ក្នុង​ផ្ទះ​ហើយ​បើក​ទ្វារ​បន្ទប់​ដែល​ទុក​កហាបណះ ។ នាង​ទាសី​ឃើញ​ពួក​ចោរ​ក៏​រត់​ទៅ​ជម្រាប​មហាឧបាសិកា​ថា​មាន​ពួក​ចោរ​ចូល​ទៅ​ក្នុង​ផ្ទះ បើក​ទ្វារ​ដែល​ដាក់​កហាបណះ ។ មហាឧបាសិកា​ប្រាប់​ថា​ពួក​ចោរ​អញ្ជើញ​យក​វត្ថុ​ដែល​ពួក​អ្នក​ឯង​រក​ឃើញ​ទៅ​ចុះ ខ្ញុំ​កំពុង​ស្តាប់​ធម៌​ទេសនា​របស់​កូន​ខ្ញុំ​ចូរ​កុំ​ធ្វើ​សេចក្តី​អន្តរាយ​ដល់​ធម៌​របស់​ខ្ញុំ នាង​ឯង​ទៅ​ផ្ទះ​វិញ​ប្រាប់​យ៉ាង​នេះ​ចុះ ។ ឯ​ពួក​ចោរ​បើក​បន្ទប់​កហាបណះ​យក​អស់​រលីង រួច​ទៅ​បើក​បន្ទប់​ដាក់​ប្រាក់​ទៀត ។ នាង​ទាសី​រត់​ទៅ​ជំរាប​មហាឧបាសិកា​និយាយ​ប្រាប់​ដូច​ពេល​មុន ។ វា​ទៅ​បើក​បន្ទប់​ដាក់​ប្រាក់​យក​អស់​ទៀត រួច​ទៅ​បើក​បន្ទប់​ដាក់​មាស​ទៀត ។ នាង​ទាសី​រត់​ទៅ​ជម្រាប​មហាឧបាសិកា​ម្តង​ទៀត ។ លំដាប់​នោះ​គាត់​ហៅ​នាង​ទាសី​មក​ប្រាប់​ថា នាង​ឯង​មក​កន្លែង​អញ​ច្រើន​ដង​ហើយ មិន​ស្តាប់​ពាក្យ​អញ​សោះ ទោះ​បី​ប្រាប់​ថា​វា​ចង់​យក​របស់​អ្វី ឲ្យ​វា​យក​ទៅ​ចុះ​កុំ​មក​ធ្វើ​ឲ្យ​ខូច​ការ​ស្តាប់​ធម៌​របស់​អញ ឥឡូវ​នេះ​នាង​ឯង​ត្រឡប់​ទៅ​វិញ​ទៅ បើ​មក​ទៀត​អញ​នឹង​ធ្វើ​ទោស​នាង​ឯង ម្តង​នេះ​អញ​អត់​ទោស​អោយ នាង​ទាសី​ក៏​ទទួល​ស្តាប់​ធ្វើ​តាម​បង្គាប់ ។ មេ​ចោរ​ឮ​មហាឧបាសិកា​និយាយ​ដូច្នោះ ក៏​គិត​ថា​រន្ទះ​បាញ់​បំបែក​ក្បាល​ជន​ណា​ដែល​យក​ទ្រព្យ​ស្ត្រី​នេះ​មិន​ខាន លុះ​គិត​ដូច្នេះ​ហើយ ក៏​រត់​ទៅ​ប្រាប់​ពួក​ចោរ​ទាំង​នោះ​ថា នែ​ពួក​យើង កុំ​យក​ទ្រព្យ​មហាឧបាសិកា​នេះ ចូរ​ទុក​ទៅ​វិញ​ឲ្យ​នៅ​តាម​ប្រក្រតី​ឆាប់ៗ​ពួក​ចោរ​ទាំង​នោះ​ក៏​ដាក់​កហាបណះ​ប្រាក់​នឹង​មាស​តាម​កន្លែង​ដើម​វិញ​តាម​ពាក្យ​ដែល​មេចោរ​ប្រាប់ ។ តាម​ធម្មតា​ធម៌​តែង​រក្សា​នូវ​ជន​អ្នក​ប្រព្រឹត្ត​ធម៌ ព្រោះ​ហេតុ​នោះ​ហើយ បាន​ជា​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថាៈ ធម្មោ ហវេ រក្ខតិ ធម្មចារី ធម្មោ សុចិណ្ណោ សុខមាវហាតិ ឯសានិសំសោ ធម្មេ សុចិណ្ណេ ន ទុក្កតី តច្ឆតិ ធម្មចារី ។ ធម៌​ហ្នឹង​ឯង តែង​រក្សា​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌ ធម៌​ដែល​គេ​សន្សំ​ដោយ​ល្អ​រមែង​បាន​សេចក្តី​សុខ នេះ​ជា​អានិសង្ឃ​ក្នុង​ធម៌​ដែល​គេ​សន្សំ​ដោយ​ល្អ បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​រមែង​មិន​ទៅ​កាន់​ទុគ្គតិភូមិ​ទេ ។ ពួក​ចោរ​បាន​ទៅ​ឈរ​ស្តាប់​ធម៌​ទេសនា ព្រះ​ថេរៈ​កំពុង​សំដែង​ធម៌​លុះ​ដល់​ពេល​ជិត​ភ្លឺ​លោក​បញ្ចប់​ធម៌​ទេសនា​ចុះ​ពី​ធម្មាសនៈ​វិញ ។ ខណះ​នោះ​មេចោរ​ក្រាប​ក្បាល​ទៀប​ជើង​មហា​ឧបាសិកា​​សុំ​ខមា​ទោស​នឹង​គាត់​ៗ​សួរ​ថា​ចុះ​អ្នក​មាន​ការណ៍​ដូចម្តេច? មេចោរ​ប្រាប់​ថា​ខ្ញុំ​បាន​ចង​គំនុំ​បម្រុង​នឹង​សម្លាប់​លោក​ស្រី ។ មហាឧបាសិកា​និយាយ​ថា បើ​ដូច្នោះ​ខ្ញុំ​អភ័យ​ទោស​ឲ្យ​ ឯ​ពួកចោរ​ឯ​ទៀត​ក៏​និយាយ​សុំ​ទោស​ដូច​មេចោរ​ដែរ ហើយ​និយាយ​អង្វរ​ថា បើ​លោក​ស្រី​អភ័យ​ទោស​ឲ្យ​ខ្ញុំ​សូម​លោក​ស្រី​​មេត្តា​អង្វរ​ករ​ឲ្យ​ព្រះ​ថេរៈ​ជា​បុត្រ​របស់​លោក​ស្រី​ ឲ្យ​ខ្ញុំ​សុំ​បួស​ក្នុង​សំណាក់​លោក​ផង ។ មហាឧបាសិកា​ថ្វាយ​បង្គំ ហើយ​និយាយ​ថា បពិត្រ​លោក​កូន ពួក​ចោរ​ទាំង​នេះ​ជ្រះ​ថ្លា​ចំពោះ​គុណ​របស់​ខ្ញុំ​ផង ចំពោះ​ធម្មកថា​របស់​លោក​ផង ហើយ​សុំ​បួស ហេតុ​នេះ​សូម​លោក​កូន​បំបួស​​ពួក​ចោរ​ទាំង​នេះ​ផង ។ ព្រះ​ថេរៈ​ពោល​ថា​ប្រពៃ​ហើយ​ៗ ប្រាប់​ឲ្យ​កាត់​សំពត់​ដែល​ពួក​ចោរ​ទាំង​នោះ​ស្លៀក​ជ្រលក់​ដី​ស្អិត​ពណ៌​ក្រហម រួច​បំបួស​ពួក​ចោរ​ទាំង​នោះ​ឲ្យ​តាំង​ស៊ប់​នៅ​ក្នុង​សីល ។ តាំង​ពី​បួស​រួច​ហើយ​ព្រះ​ថេរៈ​ឲ្យ​រៀន​កម្មដ្ឋាន​ផ្សេង​ៗ​គ្នា ពួក​ភិក្ខុ​ទាំង​៩០០​អង្គ រៀន​កម្ម​ដ្ឋាន​ផ្សេង​ៗ​គ្នា ឡើង​ទៅ​លើ​ភ្នំ​មួយ​អង្គុយ​នៅ​ក្រោម​ម្លប់​ឈើ​មួយ​ដើម ខំ​ស្មឹង​ស្មាធ៍​សមណធម៌ ។ពេល​នោះ​ព្រហ​សាស្តា​កំពុង​គង់​នៅ​ក្នុង​ជេតវន​មហា​វិហារ​ចម្ងាយ​១២០ យោជន៍​​ទ្រង់​ប្រមើល​​ឃើញ​ភិក្ខុ​ទាំង​នោះ ព្រះ​អង្គ​ទ្រង់​កំណត់​ធម្មទេសនា​តាម​ចរិក​នៃ​ភិក្ខុ​ទាំង​នោះ ហើយ​ផ្សាយ​ពន្លឺ​រស្មី​ត្រាស់​សម្តែង​គាថា ហាក់​ដូច​ជា​គង់​សម្តែង​ក្នុង​ទី​ចំពោះ​មុខ​ថាៈ ភិក្ខុ​ណា​មាន​កិរិយា​នូវ​ប្រកប​ដោយ​មេត្តា​ជ្រហ​ថ្លា ក្នុង​ព្រះ​ពុទ្ធ​សាសនា អ្នក​នោះ​រមែង​បាន​នូវ​ព្រះ​និព្វាន​ដ៏​ស្ងប់ ជា​គ្រឿង​ចូល​ទៅ​រម្ងាប់​សង្គារ​ហើយ​នៅ​ជា​សុខ ។ ម្នាល​ភិក្ខុ​អ្នក​ចូរ​ស្តារ​នូវ​ទូក​គឺ​អត្ត​ភាព​នេះ ទូក​គឺ​អត្តភាព​នេះ បើ​អ្នក​ស្តារ​ហើយ រមែង​ដល់​នូវ​ទូក​គឺ​អត្តភាព​នេះ ទូក​គឺ​អត្តភាព​នេះ បើ​អ្នក​ស្តារ​ហើយ រមែង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន​ឆាប់​ហេតុ​នេះ​ចូរ​អ្នក​កាត់​រោគៈ​ទោសៈ មោហៈ ចេញ​ត​ពី​នោះ​ទៅ​អ្នក​នឹង​បាន​ដល់​ព្រះ​និព្វាន​ពុំ​ខាន ។ ចូរ​កាត់​ឱ​រម្ជាគ្គិយសំយោជនះ​៥​ត​ទៅ​ទៀត​ផង ចូរ​លះ​បង់​ឧទ្ធម្ភាគ្គិយសំយ្វោនះ ៥​ផង​ចូរ​ចម្រើន​ឥន្ទ្រិយ​៥​ត​ទៅ​ទៀត​ផង បើ​អ្នក​លះ​បាន​ហើយ ឈ្មោះ​ថា​ជា​អ្នក​កន្លង​ផុត​កិលេស​ជា​គ្រឿង​ចូល​ទៅ​រម្ងាប់​សង្ខារ​ហើយ​នៅ​ជា​សុខ ។ ម្នាល​ភិក្ខុ​អ្នក​ចូរ​ស្តារ​នូវ​ទូក​គឺ​អត្តភាព​នេះ​ទូក​គឺ​អត្តភាព​នេះ បើ​អ្នក​ស្តារ​ហើយ រមែង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន​ឆាប់​ហេតុ​នេះ​ចូរ​អ្នក​កាត់​រោគះ ទោសះ មោហះ ចេញ​ត​ពី​នោះ​ទៅ​អ្នក​នឹង​បាន​ដល់​ព្រះ​និព្វាន​ពុំ​ខាន ។ ចូរ​កាត់​ឳរម្ជាគ្គិយសំយោជនះ​៥​ផង ចូរ​លះ​បង់​ឧទ្ធម្ភាគ្គិយសំយោ្វនះ​៥​ផង ចូរ​ចម្រើន​ឥន្ទ្រិយ​៥​ត​ទៅ​ទៀត​ផង បើ​អ្នក​លះ​បាន​ហើយ ឈ្មោះ​ថា​ជា​អ្នក​កន្លង​ផុត​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់​ទាំង​៥តថាគត​ឲ្យ​ឈ្មោះ​ថា អ្នក​មាន​អន្លុង​កន្លង​ផុត​អស់​ហើយ ។ ម្នាល​ភិក្ខុ​ចូរ​អ្នក​ពិនិត្យ​ចូរ​កុំ​ធ្វេស​ប្រហែស ចិត្ត​របស់​អ្នក​ចូរ​កុំ​វិល​ទៅ​រក​កាម​គុណ​វិញ​អ្នក​កុំ​ប្រមាទ​ហើយ​លេប​នូវ​ដុំ​លោហះ​នោះ​ឡើយ​កុំ​អោយ​ភ្លើង​ឆេះ​ហើយ​កន្ទក់​កន្ទេញ​ថា​នេះ​ជា​ទុក្ខ​ឡើយ ។ ឈាន​មិន​មាន​ដល់​បុគ្គល​ឥត​ប្រាជ្ញា​រី​បញ្ញា​មិន​មាន​ដល់​បុគ្គល​ដែល​ឥត​ឈាន​ ឈាន​ក្តី បញ្ញាតិ រមែង​មាន​ក្នុង​បុគ្គល​ណា បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នក​ឋិត​នៅ​ក្នុង​ទី​ជិត​ព្រះ​និព្វាន ។ សេចក្តី​ត្រេក​អរ​មិន​មែន​ជា​របស់​មនុស្ស​ទេ រមែង​មាន​តែ​ចំពោះ​តែ​ភិក្ខុ​ដែល​ចូល​ទៅ​នៅ​ក្នុង​ទី​ស្ងប់​ស្ងាត់ មាន​ចិត្ត​ស្ងប់​រម្ងាប់ ព្រោះ​បាន​ឃើញ​ធម៌​ច្បាស់​ដោយ​ខ្លួន​ឯង ។ ភិក្ខុ​ណា​ពិចារណា​ការ​កើត​ឡើង​នឹង​ការ​សូន្យ​ទៅ​វិញ​នៃ​ខន្ធ​ទាំង​ឡាយ​ក្នុង​ពេល​ណា​ៗ ភិក្ខុ​នោះ​រមែង​បាន​បីតិ នឹង​បាមោជ្ជ​នៅ​ពេល​នោះ​ៗ បីតិ​នឹង​បាមោជ្ជ​នោះ​ជា​អមតធម៌​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ ។ គុណ​ធម៌​ប្រការ​នេះ គឺ​ការ​គ្រប់​គ្រង​នូវ​ឥន្ទ្រីយ​១ សេចក្តី​សណ្តោស ១​នឹង​ការ​សង្រួមក្នុង​ព្រហ​បាតិ​មោក្ខ​១​ ជា​ខាង​ដើម​ក្នុង​ព្រះ​និព្វាន​នោះ តែង​មាន​ចំពោះ​ភិក្ខុ​ដែល​មាន​ប្រាជ្ញា​ក្នុង​សាសនា​នេះ បើ​ដូច្នោះ​ចូរ​អ្នក​គប់​រក​កល្យាណ​មិត្ត​ អ្នក​ចិញ្ចឹម​អាជីព​ដោយ​ត្រឹម​ត្រូវ មិន​ខ្ជិល​ច្រអូស គប្បី​ជា​អ្នក​ប្រព្រឹត្ត​នូវ​បដិសណ្ឋារ​ក្នុង​អាចារះ​ជា​អ្នក​ឈ្លាស​ក្នុង​អាចារះ​ជា​អ្នក​មាន​បា​មោជ្ជ​ច្រើន​ អ្នក​នឹង​ធ្វើ​ឲ្យ​ជាក់​ស្តែង​នូវ​ទី​បំផុត​នៃ​សេចក្តី​ទុក្ខ​មិន​ខាន ។ ភិក្ខុ ៩០០ អង្គ​ដែល​កំពុង​អង្គុយ​ស្មឹង​ស្មាធ៍​សមណធម៌ ក៏​បាន​សម្រេច​ព្រះ​អរហត្តផល ព្រម​ទាំង​បដិសម្ភិ​ទាញាណ ក្នុង​ពេល​ជា​ទី​បញ្ចប់ ធម៌​ទេសនា​របស់​ព្រះ​អង្គ ហើយ​ហោះ​ទៅ​លើ​អាកាស​ទាំង​អស់​បាន​កន្លងផុត​ផ្លូវ​លំបាក​ចំនួន ១២០ យោជន៍ ហើយ​ពោល​សរសើរ​គុណ​របស់​ព្រះ​សម្ពុទ្ធ​រួច​ថ្វាយ​បង្គំ​ទៀប​ព្រះ​បាទា​ព្រហ​សាស្តា ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2