សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (103)
    Public date : 15, May 2024 (3,602 Read)
    កាលព្រះមានព្រះភាគទ្រង់ព្រះនាមបទុមុត្តរៈជាច្បងក្នុងលោកទ្រង់មិនញាប់ញ័រដោយលោកធម៌ជាទីពឹងនៃសត្វលោកទ្រង់បរិនិញ្វនទៅពួកជននាំគ្នាធ្វើការបូជាព្រះសាស្តាអង្គនោះ។ប្រជុំជនមានចិត្តខ្ពស់មានចិត្តសប្បាយរីករាយកាលញាតិនិងមិត្តនៃខ្ញុំទាំងនោះកំពុងកើតសង្វេតបីតិកើតឡើងដល់ខ្ញុំ។ខ្ញុំប្រជុំញាតិនិងមិត្តទាំងឡាយទើបពោលពាក្យនេះថាព្រះលោកនាថមានព្យាយាមធំទ្រង់បរិនិញ្វនហើយបើដូច្នោះយើងនឹងធ្វើការបូជា។ញាតិនិងមិត្តទាំងនោះទទួលស្តាប់ថាប្រពៃហើយក៏ញុំាងសេចក្តីរីករាយឲ្យកើតដល់ខ្ញុំដោយច្រើនខ្ញុំបានធ្វើនូវការសន្សំបុណ្យក្នុងព្រះពុទ្ធជាទីពឹងនៃសត្វលោកព្រះអង្គនោះ។ ខ្ញុំបានសង់វិមានមានកំពស់១០០ហត្តមានទំហំ១៥០ហត្ថខ្ពស់ទើសអាកាសជាវិមានមានតម្លៃដែលរចនាយ៉ាងល្អ។ខ្ញុំសង់វិមានដ៏មានតម្លៃវិចិត្រដោយគំនរកុសលទាំង​ឡាយ​ក្នុងទីនោះហើយបានញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លាបានបូជានូវចេតិយដ៏ប្រសើរ។ឯចេតិយនោះរុងរឿងដូចគំនរភ្លើងឬដូចស្តេចសាលព្រឹក្សមានផ្ការីកភ្លឺស្វាងក្នុងទិសទាំង៤ដូចឥន្ទធនូក្នុងអាកាស។ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាក្នុងធាតុចេតិយនោះហើយធ្វើកុសលដ៏ច្រើនខ្ញុំបានទៅកើតក្នុងឋានតាវត្តឹង្សព្រោះរឭកនូវបុព្វកម្មនោះ។ ខ្ញុំជិះយានទិព្វទឹមដោយសេះមួយពាន់ឯវិមាន៧ជាន់ដ៏ខ្ពស់កើតឡើងសម្រាប់ខ្ញុំ។ផ្ទះមានកំពូលមួយពាន់ជាវិការៈនៃមាសសុទ្ធរុងរឿងជានិច្ចទិសទាំងពួងសឹងតែភ្លឺដោយតេជះរបស់ខ្លួន។ផ្ទះខាងមុខដទៃទៀតជាវិការៈនៃកែវក្រហមមានក្នុងកាលនោះផ្ទះទាំងនោះភ្លឺរន្ទាលដោយរស្មីទៅកាន់ទិសទាំង៤ដោយជុំវិញ។ផ្ទះមានកំពូលទាំងឡាយកើតឡើងដោយបុញ្ញកម្មដ៏តាក់តែងល្អជាវិការៈនៃកែវមណីតែងភ្លឺច្រាលទៅកាន់ទិសតូចទិសធំដោយជុំវិញ។ផ្ទះកំពូលទាំងនោះកាលភ្លឺឡើងរស្មីធំទូលាយខ្ញុំគ្របសង្កត់នូវទេវតាទាំងពួងនេះជាផលនៃបុញ្ញកម្ម។ក្នុងកប្ប៦ហ្មឺនអំពីកប្បនេះខ្ញុំកើតជាស្តេចចក្រពត្តិព្រះនាមឧព្វិទ្ធៈមានសមុទ្រទាំង៤ជាព្រំដែនជាស្តេចឈ្នះលើផែនដីគ្រប់គ្រងផែនដី។ក្នុងភទ្ទកប្បនេះខ្ញុំកើតជាស្តេចចក្រពត្តិមានកម្លាំងច្រើនអស់៣០ដងខ្ញុំបានប្រារព្ធនូវកម្មរបស់ខ្លួន(ប្រព្រឹត្តខ្ជាប់ដោយរាជធម៌១០)។ ខ្ញុំបរិបូណ៌ដោយកែវទាំង៧ជាឥស្សរៈក្នុងទ្វីបទាំង៤ប្រាសាទរបស់ខ្ញុំខ្ពស់ភ្លឺផ្លេកដូចផ្លេកបន្ទោរក្នុងរជ្ជកាលនៃស្តេចចក្រពត្តិនោះ។ទីក្រុងឈ្មោះរម្មកៈមានបណ្តោយ២៤យោជន៍ទទឹង១២យោជន៍មានកំពែងនិងក្លោងទ្វារដ៏មាំ។ឯកំពែងនោះមានបណ្តោយ៥០០យោជន៍មានទទឹង២៥០យោជន៍កុះករដោយពួកជនទាំងឡាយដូចជាបុរីនៃទេវតាក្នុងជាន់ត្រៃត្រឹង្ស។ម្ជុលមានចំនួន២៥ដែលគេយកទៅចក្រក្នុងបំពង់ម្ជុលពេញណែនរមែងកកិតដិតជាប់គ្នាយ៉ាងណាមិញ។ ទីក្រុងរបស់ខ្ញុំកុះករដោយដំរីសេះរថទីក្រុងនោះច្រើនដោយពួកមនុស្សជាក្រុងវិសេសគួរជាទីត្រេកអរក៏យ៉ាងនោះដែរ។ខ្ញុំបរិភោគ(ភោជន)ផងផឹកទឹកផងក្នុងបុរីនោះរួចហើយទៅកាន់អត្តភាពជាទេវតាទៀតក្នុងបច្ឆិមភពខ្ញុំបរិបូណ៌ដោយត្រកូលខ្ពង់ខ្ពស់។ខ្ញុំកើតក្នុងត្រកូលញ្រហ្មណ៍ជាអ្នកសម្បូណ៌ដោយរតនៈច្រើនបានលះបង់ហិរញ្ញៈចំនួន៨០កោដិហើយចេញបួស។បដិសម្ភិទា៤វិមោក្ខ៨និងអភិញ្ញា៦នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថាព្រះមហាកស្សបត្ថេរមានអាយុបានសម្តែងនូវគាថាទាំងនេះដោយប្រការដូច្នេះ។ចប់មហាកស្សបត្ថេរាបទាន។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
    Public date : 15, May 2024 (4,170 Read)
    ខ្ញុំបានឃើញព្រះមានព្រះភាគទ្រង់ព្រះនាមសុមេធៈជាច្បងក្នុងលោកជានរាសភៈជាលោកនាយកទ្រង់ចេញចាកគណៈហើយគង់នៅតែមួយអង្គឯង។ទើបខ្ញុំចូលទៅជិតព្រះសុមេធសម្ពុទ្ធជាលោកនាយកហើយផ្គងអញ្ជលីអារាធនាព្រះសម្ពុទ្ធដ៏ប្រសើរថាបពិត្រព្រះអង្គទ្រង់មានព្យាយាមធំជាច្បងក្នុងលោកជានរាសភៈសូមព្រះអង្គអនុគ្រោះខ្ញុំព្រះ​អង្គសូមថ្វាយប្រទីបដល់ព្រះអង្គដែលទ្រង់ចម្រើនឈានក្បែរគល់ឈើ។ព្រះសយម្ភូជាអ្នកប្រាជ្ញប្រសើរជាងពួកអ្នកប្រាជ្ញនោះទ្រង់បានទទួលហើយក្នុងវេលានោះខ្ញុំបានទម្លុះឈើទាំងឡាយដើម្បីប្រកបនូវប្រទីប។ មិនតែប៉ុណ្ណោះខ្ញុំបានថ្វាយប្រឆេះចង្កៀងមួយពាន់ដល់ព្រះសម្ពុទ្ធជាលោកពន្ធុឯប្រទីបទាំងឡាយក៏ឆេះរុងរឿងឡើងអស់៧ថ្ងៃហើយទើបរលត់ទៅវិញ។លុះខ្ញុំលះរាងកាយជារបស់មនុស្សហើយទៅកើតក្នុងវិមាន(ឋានសួគ៌)ដោយចិត្តជ្រះថ្លានោះផងដោយការតាំងចេតនានោះផង។កាលដែលខ្ញុំទៅកើតជាទេវតាហើយមានប្រាសាទដែលបុញ្ញកម្មតាក់តែងដោយល្អភ្លឺរុងរឿងដោយជុំវិញនេះជាផលនៃការថ្វាយនូវប្រទីប។ ខ្ញុំកើតជាស្តេចចក្រពត្តិអស់២៨ដងបានឃើញរូបចម្លាយ១យោជន៍ជុំវិញទាំងថ្ងៃទាំងយប់ក្នុងកាលនោះ។ខ្ញុំតែងធ្វើនូវទិសទាំងពួងចម្លាយ១យោជន៍ដោយជុំវិញឲ្យភ្លឺរុងរឿងក្នុងកាលនោះខ្ញុំគ្របសង្កត់ទេវតាទាំងអស់នេះជាផលនៃការថ្វាយប្រទីប។ខ្ញុំជាធំជាងទេវតាបានសោយរាជ្យក្នុងពួកទេវតា៣០កប្បឥតមានពួកទេវតាណាមើលងាយខ្ញុំបានឡើយនេះជាផលនៃការថ្វាយនូវប្រទីប។ខ្ញុំបានសម្រេចទិព្វចក្ខុក្នុងសាសនានៃព្រះសាស្តាតែងឃើញលោកធាតុមួយពាន់ដោយញាណនេះជាផលនៃការថ្វាយនូវប្រទីប។ ព្រោះតែខ្ញុំបានថ្វាយប្រទីបដោយចិត្តជ្រះថ្លាដល់ព្រះសម្ពុទ្ធព្រះនាមសុមេធៈទ្រង់កើតក្នុងកាល៣០ពាន់កប្បនោះបដិសម្ភិទា៤វិមោក្ខ៨និងអភិញ្ញា៦នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ។បានឮថាព្រះអនុរុទ្ធត្ថេរមានអាយុបានសម្តែងនូវគាថាទាំងនេះដោយប្រការដូច្នេះ។ចប់អនុរុទ្ធត្ថេរាបទាន។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
    Public date : 15, May 2024 (3,488 Read)
    ខ្ញុំជាអ្នកបង្រៀនមន្តចេះចាំមន្តសម្រេចត្រៃវេទមានពួកសិស្សចោមរោមហើយបានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរជាងនរជន។ព្រះមហាមុនីព្រះនាមបទុមុត្តរៈទ្រង់ជ្រាបច្បាស់នូវសត្វលោកព្រះអង្គជាអ្នកគួរទទួលគ្រឿងបូជាបានសម្តែងនូវកម្មរបស់ខ្ញុំដោយសង្ខេប។ខ្ញុំបានស្តាប់ធម៌នោះហើយក៏ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តាហើយបែរមុខឆ្ពោះទៅកាន់ទិសទក្សិណដើរចេញទៅ។ខ្ញុំបានស្តាប់ដោយសង្ខេបទេតែអាចសម្តែងដោយពិស្តារបានពួកសិស្សទាំងអស់បានស្តាប់ភាសិតដែលខ្ញុំសម្តែងក៏មានចិត្តរីករាយគ្រប់ៗគ្នា។ ពួកសិស្សទាំងនោះលះចោលនូវទិដ្ឋិរបស់ខ្លួនហើយធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធខ្ញុំសម្តែងដោយសង្ខេបក៏បានដោយពិស្តារយ៉ាងនោះក៏បាន។ខ្ញុំឈ្លាសវៃក្នុងន័យព្រះអភិធម្មឈ្លាសវៃក្នុងវិសុទ្ធិក្នុងកថាវត្ថុញុំាងជនជាបណ្ឌិតទាំងពួងឲ្យត្រាស់ដឹងទាំងជាអ្នកមិនមានអាសវៈ។ក្នុងកប្បទី៥០០អំពីភទ្ទកប្បនេះទៅខ្ញុំកើតជាស្តេចចក្រពត្តិ៤ដងមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទៅបរិបូណ៌ដោយកែវទាំង៧ប្រការជាឥស្សរៈក្នុងទ្វីប៤។បដិ​សម្ភិទា៤វិមោក្ខ៨និងអភិញ្ញា៦នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថាព្រះបុណ្ណមន្តានីបុត្តត្ថេរមានអាយុបានសម្តែងនូវគាថាទាំងនេះដោយប្រការដូច្នេះ។ចប់បុណ្ណមន្តានីបុត្តត្ថេរាបទាន។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
    Public date : 15, May 2024 (4,408 Read)
    ខ្ញុំកើតជាញ្រហ្មណ៍ឈ្មោះសុជាតក្នុងក្រុងហង្សវតីជាអ្នកសន្សំនូវទ្រព្យសម្បត្តិចំនួន៨០កោដិមានទ្រព្យនិងស្រូវជាច្រើន។ខ្ញុំជាអ្នកបង្រៀនមន្តចេះចាំមន្តសម្រេចត្រៃវេទដល់នូវត្រើយក្នុងធម៌របស់ខ្លួនគឺក្បួនទាយលក្ខណៈនិងក្បួនឈ្មោះឥសិហាសៈ។ក្នុងគ្រានោះពួកបរិញ្វជកអ្នកមានផ្នួងសក់មួយពួកពុទ្ធសាវ័ករបស់ព្រះគោតមនិងពួកតាបសអ្នកប្រព្រឹត្តតបៈតែងនាំគ្នាត្រាច់ទៅលើផែនដី។ពួកទាំងនោះតែងចោមរោមខ្ញុំពួកជនជាច្រើនតែងបូជាខ្ញុំដោយសំគាល់ថាជាញ្រហ្មណ៍មានកិត្តិស័ព្ទល្បីល្បាញខ្ញុំមិនបូជាជនណាមួយ។ វេលានោះខ្ញុំជាមនុស្សរឹងត្អឹងដោយមានះមិនឃើញបុគ្គលគួរបូជាទាំងពាក្យថាព្រះពុទ្ធក៏មិនដែលមានព្រោះព្រះជិនស្រីទ្រង់មិនទាន់កើតឡើងនៅឡើយ។លុះកន្លងថ្ងៃនិងយប់ទៅព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈទ្រង់មានបញ្ញាចក្ខុកម្ចាត់បង់នូវងងឹតទាំងពួងទ្រង់កើតឡើងក្នុងលោក។កាលបើពួកជនជាអ្នកប្រាជ្ញមានចំនួនច្រើនផ្សាយទៅផងសាសនា​រីកក្រាស់ក្រៃផងគ្រានោះព្រះសម្ពុទ្ធស្តេចចូលទៅកាន់ក្រុងហង្សវតី។ព្រះពុទ្ធមានបញ្ញាចក្ខុនោះទ្រង់សម្តែងធម៌ដើម្បីប្រយោជន៍ដល់ព្រះបិតាក្នុងវេលានោះពួកបរិស័ទប្រមាណមួយយោជន៍ដោយជុំវិញ(មកគាល់ព្រះអង្គ)តាមកាលដ៏គួរនោះ។ គ្រានោះតាបសឈ្មោះសុនន្ទៈដែលពួកមនុស្សរាប់អានបានបិទបាំងពុទ្ធបរិស័ទទាំងអស់ដោយផ្កាទាំងឡាយ។កាលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសសច្ចៈទាំង៤ក្នុងមណ្ឌបដ៏ហើយដោយផ្កាដ៏ប្រសើរពួកបរិស័ទមួយសែនកោដិក៏បានសម្រេចធម្មាភិសម័យ។ព្រះសម្ពុទ្ធទ្រង់បង្អុរភ្លៀងគឺព្រះធម៌អស់៧យប់៧ថ្ងៃលុះដល់ថ្ងៃទី៨ព្រះជិនស្រីក៏ទ្រង់បានទំនាយនូវតាបសឈ្មោះសុនន្ទៈថាសុនន្ទតាបសនេះកាលអន្ទោលទៅក្នុងភពគឺទេវលោកឬមនុស្ស​លោកនឹងបានជាអ្នកប្រសើរជាងទេវតាទាំងជាងមនុស្សទាំងអស់នឹងអន្ទោលទៅក្នុងភពទាំងឡាយ។លុះដល់រវាងមួយសែនកប្បនឹងមានព្រះសម្ពុទ្ធព្រះនាមគោតមកើតឡើងក្នុងត្រកូលឱក្កាកៈនឹងបានជាសាស្តាក្នុងលោក។ សុនន្ទតាបសនេះនឹងបានជាទាយាទក្នុងធម៌ជាឱរសជាធម្មនិម្មិតជាសាវ័កឈ្មោះបុណ្ណៈជាបុត្តនៃនាងមន្តានីរបស់ព្រះសាស្តានោះ។លុះព្រះសម្ពុទ្ធបានព្យាករសុនន្ទតាបស​យ៉ា់ង​នេះហើយបានញុំាងជនទាំងពួងឲ្យរីករាយទ្រង់សម្តែងតាមកម្លាំងរបស់ព្រះអង្គ។វេលានោះពួកបរិស័ទបានប្រណមអញ្ជលីនមស្ការចំពោះសុនន្ទតាបសសុនន្ទតាបសក៏ធ្វើសក្ការបូជាចំពោះព្រះសម្ពុទ្ធរួចហើយទើបធ្វើគតិរបស់ខ្លួនឲ្យស្អាត។ខ្ញុំបានស្តាប់ព្រះពុទ្ធដីការបស់ព្រះមុនី(ព្រះនាមបទុមុត្តរៈ)ក៏មានបំណងក្នុងវេលានោះថាអាត្មាអញនឹងបានឃើញព្រះគោតមយ៉ាងណានឹងធ្វើសក្ការបូជាយ៉ាងនោះ។ លុះខ្ញុំគិតយ៉ាងនេះរួចហើយទើបគិតរកបុញ្ញកិរិយាវត្ថុដែលខ្ញុំគួរធ្វើថាអាត្មាអញនឹងប្រព្រឹត្ត​អំពើអ្វីហ្ន៎ក្នុងបុញ្ញក្ខេត្តដ៏ប្រសើរ។ឯភិក្ខុជាអ្នកសូត្រអង្គនេះព្រះនាមព្រះភាគបានតាំង​ថាជាអ្នកប្រសើរខាងព្រះវិន័យជាងភិក្ខុអ្នកសូត្រទាំងពួងក្នុងសាសនាដូច្នេះអាត្មា​អញ​នឹងប្រាថ្នាយកតំណែងនោះ។ទ្រព្យរបស់អាត្មាអញនេះច្រើនណាស់រាប់មិនអស់ឧបមា​ដូចសាគរបុគ្គលមិនអាចនឹងឲ្យញាប់ញ័របានឡើយហេតុនេះអាត្មាអញគួរសាងអារាមថ្វាយព្រះសម្ពុទ្ធដោយទ្រព្យនោះ។ ខ្ញុំបានសាងអារាមមួយឈ្មោះសោភនៈនៅខាងមុខទីក្រុងឲ្យជាអារាមសម្រាប់សង្ឃអស់ចំនួនមួយសែនកហាបណៈ។ខ្ញុំបានសាងផ្ទះមានកំពូលផងប្រាសាទវែងផងមណ្ឌបផងប្រាសាទមានដំបូលរលីងផងគុហាផងទីចង្រ្កមដ៏ល្អផងក្នុងអារាមរបស់សង្ឃ។មួយទៀតខ្ញុំបានសាងរោងកម្តៅកាយរោងភ្លើងរោងទឹកបន្ទប់សម្រាប់ស្រង់ទឹកថ្វាយចំពោះព្រះភិក្ខុសង្ឃ។ខ្ញុំបានថ្វាយជើងម៉ាតាំងគ្រឿងប្រើប្រាស់ភាជន៍ភេសជ្ជៈទាំងអស់នុ៎ះសម្រាប់អារាម។ខ្ញុំបានតម្កល់ទុកបុគ្គលអ្នករក្សាឲ្យគេធ្វើកំពែងយ៉ាងមាំ(ការពារ)កុំឲ្យមានសត្រូវណាមួយមកបៀតបៀនព្រះអង្គទ្រង់ជាតាទិបុគ្គលមានព្រះហឫទ័យស្ងប់រម្ងាប់។ ខ្ញុំបានឲ្យគេសាងអាវាសជាអារាមសម្រាប់សង្ឃអស់ចំនួនទ្រព្យមួយសែនលុះសាងអារាមមានសភាពស្តុកស្តម្ភរួចហើយក៏បានបង្អោនថ្វាយដល់ព្រះសម្មាសម្ពុទ្ធថាបពិត្រព្រះមុនីអារាមខ្ញុំបានឲ្យគេសាងស្រេចហើយសូមព្រះអង្គទទួលយកបពិត្រព្រះធីរៈខ្ញុំព្រះអង្គនឹងថ្វាយទានចំពោះព្រះអង្គបពិត្រព្រះអង្គមានចក្ខុសូមព្រះអង្គទ្រង់ទទួលនិមន្ត។ព្រះលោកនាយកព្រះនាមបទុមុត្តរៈទ្រង់ជ្រាបច្បាស់នូវសត្វលោកទ្រង់គួរទទួលយកនូវគ្រឿងបូជាទ្រង់ទទួលនិមន្តហើយព្រោះទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ។ លុះខ្ញុំបានដឹងថាព្រះអង្គទ្រង់ទទួលនិមន្តហើយទើបចាត់ចែងនូវភោជនាហារបម្រុងថ្វាយដល់ព្រះសព្វញ្ញូទ្រង់ស្វែងរកគុណដ៏ធំរួចហើយទើបក្រាបទូលភត្តកាល។លុះខ្ញុំក្រាបទូលនូវភត្តកាលរួចហើយទើបព្រះលោកនាយកព្រះនាមបទុមុត្តរៈស្តេចមកកាន់អារាមរបស់ខ្ញុំ(មួយអន្លើ)ដោយព្រះខីណាស្រពប្រមាណមួយពាន់អង្គ។ខ្ញុំដឹងនូវវេលាដែលព្រះអង្គទ្រង់គង់ស៊ប់ហើយក៏បានញុំាងព្រះអង្គឲ្យឆ្អែតស្កប់ស្កល់ដោយបាយនឹងទឹកលុះខ្ញុំដឹងនូវវេលាដែលព្រះអង្គសោយស្រេចហើយទើបក្រាបបង្គំទូលនូវពាក្យនេះថាបពិត្រព្រះមហាមុនីខ្ញុំព្រះអង្គបានជាវទីដីអស់តម្លៃមួយសែនកហាបណៈបានឲ្យគេសាងអារាមឈ្មោះសោភនៈដោយតម្លៃកហាបណៈប៉ុណ្ណេះដែរសូមព្រះអង្គទ្រង់ទទួល។ដោយការថ្វាយភូមិនេះផងដោយការតម្កល់ចេតនាទាំងនេះផងខ្ញុំព្រះអង្គកាលទៅកើតក្នុងភព(ណាៗ)សូមឲ្យបានសម្រេចតាមដែលខ្ញុំព្រះអង្គប្រាថ្នា។ ព្រះសម្ពុទ្ធទ្រង់បានទទួលសង្ឃារាមដែលខ្ញុំបានសាងល្អហើយព្រះអង្គគង់កណ្តាលនៃជំនុំភិក្ខុសង្ឃហើយទ្រង់ត្រាស់នូវព្រះពុទ្ធដីការនេះថាបុគ្គលណាបានថ្វាយសង្ឃារាមដែលខ្លួនបានសាងល្អហើយដល់ព្រះពុទ្ធតថាគតនឹងព្យាករបុគ្គលនោះអ្នកទាំងឡាយចូរស្តាប់តថាគតសម្តែងចុះ។សេនាមានអង្គ៤គឺដំរីសេះរថពលថ្មើរជើងរមែងចោមបុគ្គលនេះជានិច្ចនេះជាផលនៃសង្ឃារាម។ដូរ្យដន្ត្រី៦០ពាន់និងស្គរប្រដាប់ល្អហើយរមែង​ចោម​រោម​បុគ្គលនេះជានិច្ចនេះជាផលនៃសង្ឃារាម។ពួកនារីចំនួន៨៦ពាន់ស្អិតស្អាងល្អហើយសឹងស្លៀកសំពត់និងគ្រឿងអាភរណៈដ៏វិចិត្រពាក់កណ្ឌលជាវិការៈនៃកែវមណី។(នារីទាំងនោះ)មានមុខស្រស់រីករាយមានសរីរៈល្អមានចង្កេះរៀវរមែងចោមរោមបុគ្គលនេះជានិច្ចនេះផលនៃសង្ឃារាម។ បុគ្គលនេះនឹងត្រេកអរក្នុងទេវលោកអស់៣០ពាន់កប្បបានជាធំជាងទេវតាសោយទេវរាជ្យអស់ចំនួនមួយពាន់ដង។នឹងបានសម្បត្តិទាំងពួងដែលទេវរាជគប្បីបានជាអ្នកមានភោគៈមិនខ្វះខាតហើយសោយរាជ្យក្នុងឋានទេវលោក។នឹងបានជាស្តេចចក្រពត្តិក្នុងដែនអស់មួយពាន់ដងនឹងបានជាស្តេចផែនដីដ៏ស្តុកស្តម្ភគណនារាប់មិនបាន។លុះដល់មួយសែនកប្បទៀតព្រះគោតមបរមគ្រូកើតក្នុងត្រកូលឱក្កាកៈនឹងបានជាសាស្តាក្នុងលោក។បុគ្គលនេះនឹងបានជាឱរសជាទាយាទក្នុងធម៌ជាធម្មនិម្មិតមាននាមថាឧបាលិនឹងបានជាសាវ័កនៃព្រះសាស្តាអង្គនោះ។ នឹងដល់នូវត្រើយក្នុងព្រះវិន័យផងឈ្លាសវៃក្នុងហេតុនិងមិនមែនហេតុផងទ្រទ្រង់នូវសាសនារបស់ព្រះជិនស្រីទាំងជាបុគ្គលមិនមានអាសវៈ។ព្រះគោតមជាបុគ្គលប្រសើរក្នុងសក្យត្រកូលទ្រង់ជ្រាបដំណើរនុ៎ះសព្វគ្រប់ហើយទ្រង់គង់ក្នុងកណ្តាលនៃភិក្ខុសង្ឃហើយនឹងតាំងឧបាលិនុ៎ះក្នុងឋានៈជាឯតទគ្គៈ។ ខ្ញុំប្រាថ្នានូវសាសនាគឺពាក្យប្រៀនប្រដៅរបស់ព្រះអង្គអាស្រ័យនូវកប្បរាប់មិនបានប្រយោជន៍គឺការអស់ទៅនៃសញ្ញោជនៈទាំងពួងនោះខ្ញុំក៏បានសម្រេចហើយ។បុរសជាប់ក្នុងដែកអណ្តោតត្រូវរាជទណ្ឌគម្រាមហើយមិនបានស្រួលក្នុងដែកអណ្តោតប្រាថ្នាចង់ឲ្យរួចវិញដូចម្តេចមិញ។បពិត្រព្រះអង្គមានព្យាយាមធំខ្ញុំព្រះអង្គត្រូវអាជ្ញាគឺភពគម្រាមហើយជាប់នៅហើយក្នុងដែកអណ្តោតគឺកម្មឋិតនៅហើយដោយកម្លាំងវេទនាគឺសេចក្តីស្រេកឃ្លាន។មិនបានស្រួលក្នុងភពក្តៅក្រហាយដោយភ្លើងទាំង៣ស្វែងរកឧបាយដើម្បីនឹងរួចស្រឡះដូចបុរសដែលប្រាថ្នាដើម្បីរួចចាករាជទណ្ឌយ៉ាងនោះ។មួយទៀតបុរសអ្នកក្លៀវក្លាត្រូវពិសបៀតបៀនហើយគេក៏គប្បីស្វែងរកនូវឱសថជាឧបាយដើម្បីបន្សាបនូវពិស។ កាលស្វែងរកក៏បានឃើញនូវឱសថដែលជាគ្រឿងបន្សាបនូវពិសក៏ផឹកនូវឱសថនោះហើយក៏បានសេចក្តីសុខព្រោះរួចផុតអំពីពិសយ៉ាងណាមិញ។បពិត្រព្រះអង្គមានព្យាយាមដ៏ធំខ្ញុំព្រះអង្គក៏ដូចជាជនអ្នកលង់នៅក្នុងពិសត្រូវអវិជ្ជាបៀតបៀនហើយបានស្វែងរកឱសថគឺព្រះសទ្ធម្ម។កាលស្វែងរកឱសថគឺធម៌ក៏ប្រទះនូវសាសនារបស់ព្រះសក្យមុនីសម្ពុទ្ធជាឱសថគឺសច្ចៈដ៏ប្រសើរបំផុតជាថ្នាំសម្រាប់បន្ទោរបង់នូវសរទាំងពួង។ខ្ញុំព្រះអង្គបានផឹកឱសថគឺធម៌ហើយដកនូវពិសទាំងពួងចោលចេញក៏បានឃើញព្រះនិញ្វនជាគុណឥតមានចាស់ស្លាប់មានសភាពត្រជាក់ក៏យ៉ាងនោះដែរ។ បុរសត្រូវខ្មោចគម្រាមហើយត្រូវគ្រោះថ្នាក់គឺខ្មោចបៀតបៀនហើយគប្បីស្វែងរកពេទ្យសម្រាប់ចាប់ខ្មោចដើម្បីឲ្យរួចផុតអំពីខ្មោច។បុរសនោះកំពុងតែស្វែងរកក៏បានឃើញបុគ្គលអ្នកឈ្លាសវៃក្នុងវិជ្ជាចាប់ខ្មោចបុគ្គលនោះក៏បានបំបរបង់ខ្មោចព្រមទាំងធ្វើឫសគល់ឲ្យវិនាសអំពីបុរសនោះចេញយ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំខ្ញុំព្រះអង្គត្រូវគ្រោះថ្នាក់គឺងងឹតបៀតបៀនហើយក៏ខំស្វែងរកពន្លឺគឺញាណដើម្បីឲ្យផុតអំពីងងឹតក៏បានប្រទះឃើញព្រះសក្យមុនីទ្រង់ជម្រះងងឹតគឺកិលេសរួចហើយព្រះអង្គទ្រង់កម្ចាត់ងងឹតរបស់ខ្ញុំព្រះអង្គដូចជាពេទ្យចាប់ខ្មោចបានបណ្តេញបង់នូវខ្មោចចេញ។ខ្ញុំព្រះអង្គបានផ្តាច់បង់នូវខ្សែគឺសង្សារហាមឃាត់នូវខ្សែគឺតណ្ហាដកចោលនូវភពទាំងអស់ប្រៀបដូចពេទ្យចាប់ខ្មោច(បៀតបៀនខ្មោច)ឲ្យអស់ឫសគល់ក៏យ៉ាងនោះដែរ។សត្វគ្រុឌឆាបយកពួកនាគជាចំណីរបស់ខ្លួនធ្វើមហាស្រះទំហំ១០០យោជន៍ដោយជុំវិញឲ្យរំភើបញាប់ញ័រ។ លុះគ្រុឌនោះឆាបយកនាគធ្វើឲ្យមានក្បាលចុះក្រោមឲ្យបានសេចក្តីលំបាកហើយនាំយកទៅកាន់ទីតាមសេចក្តីប្រាថ្នារបស់ខ្លួនយ៉ាងណាមិញ។បពិត្រព្រះអង្គមានព្យាយាមធំខ្ញុំព្រះអង្គមានកម្លាំងខ្លាំងដូចគ្រុឌខ្ញុំព្រះអង្គកំពុងស្វែងរកអសង្ខតធម៌គឺព្រះនិញ្វនហើយបានខ្ជាត់ទោសចោលចេញអស់ហើយ។ខ្ញុំព្រះអង្គបានឃើញព្រះធម៌ដ៏ប្រសើរជាចំណែកនៃសេចក្តីស្ងប់រម្ងាប់មិនមានគុណជាតដទៃប្រសើរលើសហើយកាន់យកនូវធម៌នោះដូចគ្រុឌឆាបយកនាគក៏យ៉ាងនោះដែរ។វល្លិឈ្មោះអាសាវតីកើតក្នុងចិត្តលតាវ័នកន្លងទៅមួយពាន់ឆ្នាំវល្លិនោះក៏កើតផ្លែមួយឡើង។ ពួកទេវតា(ក្នុងឋានតាវត្តឹង្ស)តែងនាំគ្នាចូលទៅអង្គុយជិតវល្លិនោះដែលមានផ្លែយូរៗម្តងតាមពិតវល្លិឈ្មោះអាសាវតីនោះមានផ្លែដ៏ឧត្តមជាទីពេញចិត្តរបស់ពួកទេវតាយ៉ាងនេះ។ចំណែកខាងខ្ញុំព្រះអង្គខំបម្រើព្រះមុនីអង្គនោះរាប់សែនកប្ប(ប៉ុណ្ណោះ)តែងនមស្ការរាល់ព្រឹកល្ងាចដូចជាពួកទេវតាតែងចូលទៅអង្គុយជិតវល្លិអាសាវតី។ការបម្រើ(របស់ខ្ញុំព្រះអង្គ)មិនឥតអំពើទាំងការនមស្ការក៏មិនជាមោឃៈពុទ្ធុប្បាទក្ខណៈក៏មិនបានប្រព្រឹត្តកន្លងនូវខ្ញុំព្រះអង្គអស់កាលជាយូរអង្វែង។ឥឡូវនេះខ្ញុំព្រះអង្គត្រិះរិះទៅមិនឃើញបដិសន្ធិក្នុងភពថ្មីទៀតទេខ្ញុំព្រះអង្គមិនមានឧបធិក្កិលេសរួចស្រឡះចាកសង្សារមានចិត្តស្ងប់រម្ងាប់។ធម្មតាផ្កាឈូកតែងរីកដោយសាររស្មីនៃព្រះអាទិត្យយ៉ា់ងណាមិញបពិត្រព្រះអង្គមានព្យាយាមធំខ្ញុំព្រះអង្គបានរីកដោយសាររស្មីព្រះពុទ្ធក៏យ៉ាងនោះដែរ។ កំណើតកុកសមិនមានឈ្មោលសព្វៗកាលទេកាលបើមេឃគម្រាម(ផ្គរលាន់)កុកទាំងនោះក៏កាន់យកនូវគ័ភ៌សព្វៗកាល។កុកទាំងនោះទ្រទ្រង់គ័ភ៌អស់កាលដ៏យូរដរាបទាល់តែមេឃលែងគម្រាមទាល់តែមេឃបង្អុរភ្លៀងទើបកុកទាំងនោះរួចផុតចាកភារៈយ៉ាងណាមិញ។កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈទ្រង់គម្រាមដោយមេឃគឺធម៌ខ្ញុំព្រះអង្គបានកាន់យកនូវគ័ភ៌គឺធម៌ដោយសម្លេងនៃមេឃគឺធម៌។ខ្ញុំព្រះអង្គទ្រទ្រង់នូវគ័ភ៌គឺបុណ្យរាប់សែនកប្បមេឃគឺធម៌មិនគម្រាម(ដរាបណា)ខ្ញុំក៏មិនបានរួចចាកភារៈធ្ងន់(ដរាបនោះ)។បពិត្រព្រះសក្យមុនីពេលណាព្រះអង្គទ្រង់គម្រាមដោយមេឃគឺធម៌ក្នុងក្រុងកបិលព័ស្តុដែលជាទីត្រេកអរខ្ញុំព្រះអង្គក៏បានរួចចាកភារៈដ៏ធ្ងន់យ៉ាងនោះដែរ។ខ្ញុំព្រះអង្គ(បានទាំងធ្វើឲ្យជាក់ច្បាស់)នូវសុញ្ញតវិមោក្ខផងអនិមិត្តវិមោក្ខផងអប្បណិហិតវិមោក្ខផងត្រាស់ដឹងនូវធម៌ទាំងពួងគឺផលទាំង៤ផងទម្លាយនូវធម៌គឺបណ្តាញនោះផង។ចប់ទុតិយភាណវារៈ។ ខ្ញុំព្រះអង្គប្រាថ្នានូវសាសនារបស់ព្រះអង្គរាប់កប្បប្រមាណមិនបានប្រយោជន៍គឺចំណែកនៃសេចក្តីស្ងប់ដ៏ប្រសើរបំផុតខ្ញុំព្រះអង្គបានសម្រេចហើយ។ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះវិន័យដូចភិក្ខុអ្នកស្វែងរកនូវគុណអ្នកសូត្រ(ក្នុងជំនាន់សាសនាព្រះពុទ្ធព្រះនាមបទុមុត្តរៈនោះដែរ)ភិក្ខុជាអ្នកមានគុណស្មើនឹងខ្ញុំព្រះអង្គមិនមានឡើយខ្ញុំព្រះអង្គទ្រទ្រង់សាសនា។សេចក្តីសង្ស័យរបស់ខ្ញុំព្រះអង្គក្នុងវិន័យនុ៎ះផងក្នុងខន្ធកវិន័យផងក្នុង​តិកច្ឆេទផងក្នុងបញ្ចកៈផងសូម្បីតែអក្ខរៈមួយឬក៏ព្យញ្ជនៈមួយមិនមានឡើយ។ ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះវិន័យទាំងពួងវាងវៃក្នុងការសង្កត់សង្កិនភិក្ខុបាបផងក្នុងបដិកម្មគឺការសម្តែងអាបត្តិផងក្នុងហេតុដ៏គួរនិងមិនគួរផងក្នុងឱសារណកម្មគឺហៅភិក្ខុចូលកាន់ទីប្រជុំសង្ឃក្នុងកាលញុំាងភិក្ខុឲ្យចេញចាកអាបត្តិផង។ខ្ញុំព្រះអង្គបានរៀបទុកដាក់នូវចំណែកក្នុងវិន័យផងក្នុងខន្ធកៈផងក្នុងឧភតោវិភង្គផងហើយគប្បីឲ្យប្រជុំចុះដោយកិច្ចបាន។ខ្ញុំព្រះអង្គជាអ្នកឈ្លាសវៃក្នុងវោហារផងវាងវៃក្នុងហេតុចម្រើននិងហេតុមិនចម្រើនផងសភាពដែលខ្ញុំព្រះអង្គមិនចេះដឹង(នោះ)មិនមានឡើយខ្ញុំព្រះអង្គជាភិក្ខុខ្ពស់ឯកក្នុងសាសនារបស់ព្រះសាស្តា។ ក្នុងថ្ងៃនេះខ្ញុំព្រះអង្គជាបុគ្គលយល់រូបក្នុងសាសនានៃព្រះពុទ្ធជាសក្យបុត្តហើយបន្ទោបង់នូវកង្ខាទាំងពួងកាត់បង់នូវសង្ស័យទាំងអស់បាន។ខ្ញុំព្រះអង្គ(ដឹងច្បាស់)នូវបទផងអនុបទផងអក្ខរៈផងព្យញ្ជនៈផងឈ្លាសវៃក្នុងហេតុសព្វអន្លើគឺហេតុជាទីតាំង(ខាងដើម)និងហេតុជាទីតាំងខាងចុង(នៃសិក្ខាបទ)។ព្រះរាជាមានកម្លាំងទ្រង់សង្កត់សង្កិននូវពួកសេ្តចជាសត្រូវលុះទ្រង់ឈ្នះសង្គ្រាមហើយទើបសាងទីក្រុងក្នុងដែនដែលទ្រង់ឈ្នះហើយនោះ។ទ្រង់ឲ្យជាងធ្វើកំពែងស្នាមភ្លោះសសរខឿនភ្លោងទ្វារនិងប៉មទាំងឡាយផ្សេងៗជាច្រើនក្នុងនគរ។ ទ្រង់ឲ្យជាងធ្វើនូវផ្លូវត្រឡែងកែងផ្លូវថ្នល់រានផ្សារជាចន្លោះដែលតាក់តែងល្អព្រមទាំង​សភា​សម្រាប់វិនិច្ឆ័យនូវសេចក្តីចម្រើននិងសេចក្តីមិនចម្រើនក្នុងនគរនោះ។ព្រះរាជាអង្គនោះទ្រង់តាំងសេនាមាត្យដើម្បីឲ្យសង្កត់សង្កិននូវពួកសត្រូវឲ្យស្គាល់ទោសនិងមិន​មែន​ទោសដើម្បីរក្សានូវពួកពល។ព្រះរាជាអង្គនោះទ្រង់តាំងបុរសអ្នករក្សានូវភណ្ឌៈជាអ្នកឈ្លាសវៃក្នុងការទុកដាក់ដើម្បីប្រយោជន៍រក្សានូវភណ្ឌៈដោយព្រះរាជាបំណងថាកុំឲ្យភណ្ឌៈរបស់អាត្មាអញវិនាសទៅបានឡើយ។បុរសនោះជាអ្នកមានចិត្តស្វាមីភក្តិចំពោះព្រះរាជាព្រោះព្រះរាជាប្រាថ្នាការចម្រើនដល់បុរសណាទ្រង់ក៏ព្រះរាជទាននូវឥស្សរៈក្នុងការវិនិច្ឆ័យអធិករណ៍ដល់បុរសនោះដើម្បីប្រតិបត្តិកុំឲ្បែកមិត្ត។ ព្រះរាជានោះទ្រង់តាំងបុរសអ្នកវាងវៃក្នុងឧប្បាទហេតុទាំងឡាយផងក្នុងនិមិត្តទាំង​ឡាយ​ផ​ងក្នុងលក្ខណៈទាំងឡាយផងជាអ្នកបង្រៀនមន្តចេះចាំមន្តក្នុងឋានៈជាបុរោហិត។ព្រះ​រាជាបរិបូណ៌ដោយអង្គទាំងឡាយនុ៎ះហើយទើបហៅថាក្សត្រិយ៍បុរសទាំងនោះតែងរក្សាព្រះរាជានោះសព្វៗកាលដូចសត្វចាកក្រពាករក្សាក្រុមញាតិដែលដល់សេចក្តីទុក្ខ។បពិត្រ​ព្រះអង្គមានព្យាយាមធំអ្នកផងតែងហៅព្រះអង្គថាធម្មរាជរបស់សត្វលោកព្រមទាំងទេវលោកដូចក្សត្រិយ៍ដែលកម្ចាត់សត្រូវហើយដូច្នោះដែរ។ព្រះធម្មរាជនោះទ្រង់ញាំញីនូវពួកតិរ្ថិយទាំងឡាយផងនូវមារព្រមទាំងសេនាផងទ្រង់ទម្លាយមោហន្ធការដ៏ងងឹតរួចហើយយកសាងធម្មនគរ។ បពិត្រព្រះអង្គមានបញ្ញាជាគ្រឿងទ្រទ្រង់ឯក្នុងធម្មនគរនោះមានសីលជាកំពែងមានញាណរបស់ព្រះអង្គជាក្លោងទ្វារមានសទ្ធារបស់ព្រះអង្គជាសសរខឿនមានការសង្រួមជានាយឆ្នាំទ្វារ។បពិត្រព្រះមុនីសតិប្បដ្ឋានជាប៉មបញ្ញារបស់ព្រះអង្គជាផ្លូវថ្នល់ឥទ្ធិបាទជាផ្លូវត្រឡែងកែងថ្នល់គឺពោធិបក្ខិយធម៌ទាំង៣៧ព្រះអង្គទ្រង់និមិ្មតទុកល្អហើយ។ព្រះសូត្រព្រះអភិធម្មនិងព្រះវិន័យពុទ្ធវចនៈមានអង្គ៩ទាំងអស់នុ៎ះជាធម្មសភារបស់ព្រះអង្គ។សុញ្ញតវិហារអនិមិត្តវិហារអប្បណិហិតវិហារការមិនមានតណ្ហាជាគ្រឿងញាប់ញ័រនិងការរំលត់ទុក្ខនេះជាធម្មកុដិរបស់ព្រះអង្គ។ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញាដែលព្រះអង្គតាំងទុកហើយជាអ្នកវាងវៃក្នុងប្រាជ្ញាមានឈ្មោះថាសារីបុត្តជាធម្មសេនាបតីរបស់ព្រះអង្គ។ បពិត្រព្រះមុនីព្រះថេរៈដែលឈ្លាសវៃក្នុងចុតូបបាតញ្ញាណគឺប្រាជ្ញាដែលដឹងនូវចុតិនិងបដិសន្ធិរបស់សត្វដល់នូវត្រើយនៃឫទ្ធិមានឈ្មោះថាកោលិតជាបុរោហិតរបស់ព្រះអង្គ។បពិត្រព្រះមុនីព្រះថេរៈឈ្មោះកស្សបអ្នកទ្រទ្រង់វង្សបុរាណមានតេជះដ៏ខ្ពង់ខ្ពស់ដែលគេគ្របសង្កត់បានដោយក្រប្រសើរក្នុងគុណមានការកម្ចាត់បង់នូវទោសជាដើមគឺទ្រទ្រង់ធុតង្គទាំង១៣ជាអ្នកសម្រាប់ពិភាក្សារបស់ព្រះអង្គ។បពិត្រព្រះមុនីព្រះថេរៈជាពហូស្សុតអ្នកទ្រទ្រង់ធម៌ចេះចាំពុទ្ធវចនៈទាំងអស់ក្នុងសាសនាមាននាមថាអានន្ទជាអ្នករក្សាធម៌របស់ព្រះអង្គ។ ព្រះមានព្រះភាគរបស់ខ្ញុំជាអ្នកស្វែងរកគុណដ៏ធំទ្រង់ប្រទានការវិនិច្ឆ័យក្នុងវិន័យដែលវិញ្ញុភិក្ខុទាំងឡាយសម្តែងហើយដល់ខ្ញុំព្រះអង្គរំលងព្រះថេរៈទាំងអស់នុ៎ះ។ពុទ្ធសាវ័កណាមួយសួរបញ្ហាក្នុងវិន័យ(នឹងខ្ញុំព្រះអង្គ)ខ្ញុំព្រះអង្គមិនបាច់គិតក្នុងបញ្ហានោះទេខ្ញុំព្រះអង្គប្រាប់សេចក្តីនោះតែម្តង។ពុទ្ធក្ខេត្តកំណត់ត្រឹមណាវៀរលែងតែព្រះមហាមុនីចេញមិនមានភិក្ខុណានឹងស្មើដោយខ្ញុំព្រះអង្គក្នុងវិន័យតើនឹងមានភិក្ខុប្រសើរលើសខ្ញុំព្រះអង្គពីណា។ ព្រះគោតមទ្រង់គង់ក្នុងកណ្តាលជំនុំភិក្ខុសង្ឃហើយទ្រង់ប្រកាសយ៉ាងនេះថាភិក្ខុណា​មួយ​ជាអ្នកស្មើដោយឧបាលិក្នុងវិន័យនិងខន្ធកៈមិនមានឡើយ។សត្ថុសាសនាមានអង្គ៩ដែលព្រះអង្គសម្តែងហើយទាំងអម្បាលមាណខ្ញុំព្រះអង្គជាអ្នកឃើញឫសគល់របស់វិន័យ(កាត់បង់)នូវសេចក្តីជាប់ជំពាក់ទាំងពួងដែលព្រះអង្គសម្តែងហើយក្នុងវិន័យ។ព្រះគោតមជាបុគ្គលប្រសើរក្នុងសក្យត្រកូលទ្រង់រំលឹកឃើញនូវអំពើរបស់ខ្ញុំហើយគង់ក្នុងភិក្ខុសង្ឃទ្រង់តម្កល់ខ្ញុំក្នុងទីជាឯតទគ្គៈ។ខ្ញុំបានប្រាថ្នាយកនូវតំណែងនេះរាប់សែនកប្បមកហើយឥឡូវនេះប្រយោជន៍នោះខ្ញុំបានសម្រេចហើយខ្ញុំបានដល់នូវត្រើយក្នុងព្រះវិន័យហើយ។ កាលពីដើមខ្ញុំជានាយខ្មាន់ព្រះកេសជាអ្នកបណ្តុះសេចក្តីត្រេកអរដល់ពួកសក្យៈលះបង់កំណើតនោះចោលចេញបានមកជាបុត្តរបស់ព្រះមហេសីសម្ពុទ្ធវិញ។ក្នុងកប្បទី២រាប់អំពីភទ្រកប្បនេះទៅមានក្សត្រិយ៍ឈ្មោះអញ្ជសៈមានតេជះរកទីបំផុតគ្មានមានយសរាប់មិនបានជាម្ចាស់ផែនដីមានទ្រព្យច្រើន។ខ្ញុំជាព្រះរាជបុត្តរបស់ព្រះរាជានោះជាក្សត្រិយ៍ឈ្មោះចន្ទនៈជាអ្នករឹងត្អឹងដោយស្រវឹងព្រោះជាតិផងដោយស្រវឹងព្រោះយសស័ក្តនិងភោគៈផង។មានពួកដំរីមាតង្គៈចំនួន១សែនសុទ្ធតែចុះប្រេងដោយហេតុ៣ប្រការដ៏ប្រដាប់ដោយគ្រឿងអលង្ការទាំងពួងចោមរោមខ្ញុំសព្វៗកាល។ វេលានោះខ្ញុំមានពួកពលរបស់ខ្លួនចោមរោមហើយប្រាថ្នាទៅកាន់ឧទ្យានឡើងជិះដំរីឈ្មោះសិរិកៈចេញអំពីនគរទៅ។ស្រាប់តែមានព្រះបច្ចេកសម្ពុទ្ធព្រះនាមរេវតៈទ្រង់បរិបូណ៍ដោយ​ចរណៈមានទ្វារគ្រប់គ្រងសង្រួមល្អបាននិមន្តមកចំពោះមុខខ្ញុំ។វេលានោះខ្ញុំបានបរដំរី​ឈ្មោះសិរិកៈទៅឲ្យបៀតបៀនព្រះសម្ពុទ្ធលំដាប់នោះដំរីក៏ក្រោធខឹងមិនលើកជើង។លុះ​ខ្ញុំឃើញដំរីមានចិត្តខឹងក៏ក្រេវក្រោធនឹងព្រះពុទ្ធជាម្ចាស់បៀតបៀនព្រះសម្ពុទ្ធហើយក៏ទៅក្នុងឱទ្យាន។ខ្ញុំមិនបាននូវសេចក្តីសុខស្រួលក្នុងឱទ្យាននោះក្បាល(របស់ខ្ញុំ)ហាក់ដូចជាភ្លើងឆេះខ្ញុំក្តៅអន្ទះអន្ទែងដោយសេចក្តីក្រហល់ក្រហាយដូចត្រីជាប់សន្ទូច។ ផែនដីដែលមានសាគរជាទីបំផុតហាក់ដូចជាដុតកំដៅខ្ញុំទើបខ្ញុំចូលទៅកាន់សំណាក់នៃព្រះបិតាហើយក្រាបបង្គំទូលថាយើងខ្ញុំបៀតបៀនព្រះពុទ្ធសយម្ភូណាដូចបុគ្គលបៀត​បៀន​អាសិរពិសដែលកំពុងក្រោធឬដូចបុគ្គលបៀតបៀនគំនរភ្លើងដែលឆេះរាលមកឬក៏ដូចបុគ្គលបៀតបៀនដំរីមានភ្លុកដែលចុះប្រេង។ព្រះពុទ្ធជាម្ចាស់អង្គនោះមានតបៈដ៏ខ្ពង់ខ្ពស់ក្លៀវក្លាជាព្រះជិនស្រីយើងខ្ញុំបៀតបៀនហើយយើងខ្ញុំទាំងអស់គ្នានឹងវិនាសយើងខ្ញុំនឹងញុំាងព្រះសយម្ភូជាមុនីអង្គនោះឲ្យអត់ទោស។ ប្រសិនបើយើងខ្ញុំនឹងមិនបានញុំាងព្រះពុទ្ធដែលមានខ្លួនទូន្មានហើយមានព្រះហឫទ័យខ្ជាប់ខ្ជួននោះឲ្យអត់ទោសទេដែនរបស់យើងខ្ញុំមុខជាវិនាសថយពីថ្ងៃទី៧ទៅមិនខាន។ក្សត្រិយ៍៤ព្រះអង្គព្រះនាមសុមេខលៈ១កោសិយៈ១សិគ្គវៈ១សត្តកៈ១ជាមួយនឹងពួកសេនានោះបានបៀតបៀនឥសីទាំងឡាយហើយដល់នូវសេចក្តីវិនាស។ពួកឥសីអ្នកសង្រួមប្រព្រឹត្តព្រហ្មចរិយធម៌ក្រោធខឹងក្នុងកាលណារមែងធ្វើសត្វលោកព្រមទាំងទេវលោកទាំងសមុទ្រនិងភ្នំឲ្យវិនាសទៅបាន។ ខ្ញុំបានប្រជុំពួកបុរសក្នុងទី៣ពាន់យោជន៍បានចូលទៅគាល់ព្រះសយម្ភូដើម្បីនឹងសម្តែងទោស។ពួកបុរសទាំងពួងស្លៀកសំពត់ទទឹកមានក្បាលទទឹកធ្វើក្រពុំម្រាមដៃក្រាបទៀបព្រះពុទ្ធហើយទូលថាបពិត្រព្រះអង្គមានព្យាយាមធំសូមព្រះអង្គអត់ទោស(ព្រោះ)ជនសូមទោសនឹងព្រះអង្គសូមព្រះអង្គរម្ងាប់ក្រវល់ក្រវាយសូមព្រះអង្គកុំធ្វើដែន(របស់យើងខ្ញុំ)ឲ្យវិនាសឡើយ។(ប្រសិនបើព្រះអង្គមិនអនុគ្រោះទេ)ពួកបុរសទាំងអស់ព្រមទាំងទេព្តានិងមនុស្សទាំងអ្នកធ្វើទានទាំងអ្នកថែរក្សាគេនឹងយកញញួរដែកមកទម្លាយអម្បែងក្បាលយើងខ្ញុំសព្វៗកាល។ (ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា)ភ្លើងមិនឋិតនៅក្នុងទឹកពូជមិនដុះលើថ្មភ្នំដង្កូវមិនឋិត​នៅ​ក្នង​ឱសថសេចក្តីក្រោធមិនកើតក្នុងព្រះពុទ្ធ។ផែនដីមិនកម្រើកសមុទ្រសាគរប្រមាណមិនបានអាកាសរកទីបំផុតគ្មានយ៉ាងណាមិញព្រះពុទ្ធទាំងឡាយមានព្រះហឫទ័យមិនរំជួយញាប់ញ័រក៏យ៉ាងនោះដែរ។ព្រះពុទ្ធទាំងឡាយមានព្យាយាមធំមានខ្លួនទូន្មានទ្រងអត់ធន់មានតបៈពួកបុគ្គលអ្នកអំណត់អត់ធន់មិនមានការលុះក្នុងអគតិ។ព្រះបច្ចេកសម្ពុទ្ធទ្រង់ពោលដូច្នេះហើយទើបរម្ងាប់ក្រវល់ក្រវាយរបស់ខ្ញុំហើយហោះទៅតាមអាកាសក្នុងទីចំពោះមុខមហាជនក្នុងកាលនោះ។ បពិត្រព្រះអង្គមានព្យាយាមព្រោះអំពើនោះហើយបានជាខ្ញុំព្រះអង្គចូលទៅកាន់ភាពជាអ្នកថោកទាបលុះកន្លងជាតិនោះមកហើយក៏បានចូលទៅកាន់អភយបុរីគឺព្រះនិញ្វន។បពិត្រព្រះអង្គមានព្យាយាមធំវេលានោះព្រះពុទ្ធបានញុំាងខ្ញុំព្រះអង្គដែលកំពុងក្តៅក្រហាយនៅមិនទាន់រលត់ឲ្យបន្ទោបង់ក្រវល់ក្រវាយចេញខ្ញុំព្រះអង្គបានញុំាងព្រះសយម្ភូឲ្យអត់ទោស។បពិត្រព្រះអង្គមានព្យាយាមធំក៏ក្នុងថ្ងៃនេះព្រះអង្គបានញុំាងខ្ញុំព្រះអង្គដែលកំពុងក្តៅក្រហាយដោយភ្លើងទាំង៣ឲ្យរលត់ផងឥឡូវនេះខ្ញុំព្រះអង្គបានដល់នូវភាពត្រជាក់ហើយ។ លោកទាំងឡាយណាមានការតម្កល់នូវសោតប្រសាទលោកទាំងនោះចូរស្តាប់ខ្ញុំចុះខ្ញុំនឹងប្រាប់ប្រយោជន៍ដល់អ្នកដូចជាចំណែកដែលខ្ញុំបានឃើញ។ខ្ញុំបានមើលងាយព្រះសយម្ភូនោះដែលមានព្រះហឫទ័យស្ងប់រម្ងាប់មានព្រះហឫទ័យខ្ជាប់ខ្ជួនដោយកម្មនោះហើយបានជាក្នុងថ្ងៃនេះខ្ញុំមកកើតក្នុងកំណើតថោកទាប។អ្នកទាំងឡាយកុំឲ្យខណៈឃ្លាតទៅទទេព្រោះបុគ្គលដែលខណៈកន្លងហើយរមែងសោកសៅអ្នកទាំងឡាយគប្បីព្យាយាមក្នុងប្រយោជន៍របស់ខ្លួន(ព្រោះ)ខណៈប្រាកដដល់អ្នកទាំងឡាយហើយ។ជនពួកខ្លះបានថ្នាំក្អួតជនពួកខ្លះបានថ្នាំបញ្ចុះជនពួកខ្លះបានថ្នាំពិសដែលខ្លាំងជនពួកខ្លះបានឱសថ។ ថ្នាំក្អួតសម្រាប់ពួកបុគ្គលអ្នកប្រតិបត្តិ(នូវមគ្គ)ថ្នាំបញ្ចុះសម្រាប់ពួកបុគ្គលអ្នកឋិតនៅក្នុងផលឱសថសម្រាប់ពួកបុគ្គលអ្នកបាននូវផលជាអ្នកស្វែងរកបុញ្ញក្ខេត្ត។ពិសដែលខ្លាំងសម្រាប់បុគ្គលអ្នកប្រតិបត្តិខុសចាកសាសនាអាសិរពិសដែលមានពិសកាចតែងដុតនរៈនោះតែមួយដង។ពិសដ៏ខ្លាំងដែលបុគ្គលផឹកហើយបៀតបៀនជីវិតបានតែមួយដងឯបុគ្គលអ្នកប្រតិបត្តិខុសចាកសាសនារមែងក្តៅក្រហាយអស់កោដិនៃកប្ប។ គេតែងឆ្លងចាកលោកព្រមទាំងទេវលោកដោយការអត់ធន់១ដោយការមិនបៀតបៀន១ដោយមានចិត្តមេត្តា១ហេតុនោះបុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះ។ព្រះពុទ្ធទាំងឡាយមានព្រះហឫទ័យស្មើដោយផែនដីមិនជាប់ជំពាក់ក្នុងលាភនិងអលាភក្នុងការរាប់អានក្នុងការមើលងាយហេតុនោះបុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះ។ព្រះមុនីមានហឫទ័យស្មើចំពោះសត្វទាំងពួងគឺទេវទត្តខ្មាន់ធ្នូចោរអង្គុលិមាលរាហុលនិងដំរីធនបាល។ព្រះពុទ្ធមិនមានសេចក្តីស្អប់ជនទាំងនុ៎ះមិនមានសេចក្តីស្រឡាញ់ជនទាំងនុ៎ះទេមានព្រះហឫទ័យស្មើចំពោះជនទាំងអស់គឺចំពោះខ្មាន់ធ្នូនិងចំពោះឱរស។ បុគ្គលបើឃើញសំពត់កាសាវៈជាទង់ជ័យរបស់ព្រះពុទ្ធដែលប្រឡាក់ដោយលាមកដែលគេចោលហើយក្នុងផ្លូវគប្បីធ្វើអញ្ជលីថ្វាយបង្គំដោយត្បូង។ព្រះសម្ពុទ្ធទាំងឡាយដែលកន្លងទៅហើយក្តីក្នុងបច្ចុប្បន្ននេះក្តីក្នុងអនាគតក្តីតែងបរិសុទ្ធដោយទង់ជ័យនេះព្រោះហេតុនោះព្រះសម្ពុទ្ធទាំងនុ៎ះបុគ្គលគប្បីនមស្ការ។ខ្ញុំចាំវិន័យដោយប្រពៃគួរតាមអធ្យាស្រ័យរបស់ព្រះសាស្តាដោយហឫទ័យខ្ញុំតែងនមស្ការវិន័យនោះសព្វៗកាល។វិន័យជាទីអាស្រ័យវិន័យជាទីឈរទាំងជាទីចង្រ្កមរបស់ខ្ញុំខ្ញុំតែងដេកនៅក្នុងវិន័យវិន័យជាទីគោចររបសខ្ញុំ។ បពិត្រព្រះអង្គមានព្យាយាមធំឧបាលិដល់នូវត្រើយក្នុងវិន័យផងឈ្លាសវៃក្នុងសមថៈផងតែងថ្វាយបង្គំនូវព្រះបាទារបស់ព្រះសាស្តា។ខ្ញុំព្រះអង្គនោះនឹងត្រាច់ទៅអំពីស្រុកមួយទៅកាន់ស្រុកមួយអំពីបុរីមួយទៅកាន់បុរីមួយហើយនមស្ការនូវព្រះសម្ពុទ្ធផងនូវភាពនៃធម៌ជាធម៌ដ៏ល្អផង។ខ្ញុំព្រះអង្គដុតកិលេសទាំងឡាយហើយដកចោលនូវភពទាំងអស់ហើយអាសវៈទាំងពួងអស់រលីងហើយឥឡូវនេះភពថ្មីមិនមានទេ។ ឱ!ដំណើរដែលខ្ញុំមកក្នុងសំណាក់របស់ព្រះពុទ្ធដ៏ប្រសើរ(នេះ)ជាដំណើរមកដោយល្អវិជ្ជាទាំង៣ខ្ញុំព្រះអង្គបានសម្រេចហើយសាសនារបស់ព្រះសម្ពុទ្ធខ្ញុំព្រះអង្គក៏បានប្រតិបត្តិហើយ។បដិសម្ភិទា៤វិមោក្ខ៨និងអភិញ្ញា៦នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះសម្ពុទ្ធខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះសម្ពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថាព្រះឧបាលិត្ថេរមានអាយុបានសម្តែងនូវគាថាទាំងនេះដោយប្រការដូច្នេះ។ចប់ឧបាលិត្ថេរាបទាន។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
    Public date : 15, May 2024 (2,522 Read)
    ខ្ញុំ​បាន​ដាំ​សួនច្បារថ្វាយព្រះ​មាន​ព្រះ​ភាគ​ព្រះនាម​សិទ្ធត្ថពួក​បក្សី​ចូល​ទៅ​អាស្រ័យ​ឰដ៏​ដើមឈើ​ទាំងឡាយដែល​មាន​ម្លប់ត្រជាក់។ខ្ញុំ​បានឃើញ​ព្រះពុទ្ធទ្រង់​មិន​មាន​ធូលី​គឺ​កិលេសទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជាទើប​នាំ​ព្រះសម្ពុទ្ធជា​លោកជេដ្ឋប្រសើរ​ជាង​ពួក​នរៈទៅ​ក្នុង​សួនច្បារ។ខ្ញុំ​ជា​អ្នកមាន​ចិត្តរីករាយបាន​ថ្វាយ​ផ្លែឈើនិង​ផ្កាឈើទាំង​មាន​សេចក្តី​ជ្រះថ្លា​ខ្លាំង​កើតឡើង​ក្នុង​លំដាប់នោះហើយ​បង្អោន​ថ្វាយ​នូវ​ទាន​នោះ។ខ្ញុំ​មានចិត្ត​ជ្រះថ្លាបាន​ថ្វាយ​ទាន​ណា​ដល់​ព្រះពុទ្ធផល​រមែង​កើត​សម្រាប់​ខ្ញុំក្នុង​ភព​ដែល​ខ្ញុំ​កើត​ហើយ(ព្រោះ​ការ​ថ្វាយ​ទាន​នោះ)។ក្នុង​កប្ប​ទី៩៤អំពី​កប្ប​នេះក្នុង​កាលនោះព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សួនច្បារខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិនេះ​ជា​ផល​នៃ​សួនច្បារ។ក្នុង​កប្ប​ទី៣៧អំពី​កប្ប​នេះខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ៧ជាតិព្រះនាម​បុ​ទុ​សីត​លៈ​ដូចគ្នាទ្រង់​បរិបូណ៌​ដោយ​កែវ៧ប្រការមាន​កម្លាំង​ច្រើន។ បដិសម្ភិទា៤វិមោក្ខ៨និង​អភិញ្ញា៦នេះខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយទាំង​សាសនា​របស់​ព្រះពុទ្ធខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។ បានឮ​ថាព្រះ​អារាម​ទាយ​កត្ថេ​រមាន​អាយុបាន​សម្តែង​នូវ​គាថា​ទាំងនេះដោយ​ប្រការ​ដូច្នេះ។ ចប់អារាម​ទាយ​កត្ថេ​រាប​ទាន។ ដោយ​៥០០០​ឆ្នាំ​
    Public date : 31, Mar 2024 (2,942 Read)
    ម្នាល​ភិក្ខុ​ទាំងឡាយ​​កាលពីដើម​​មាន​គ្រូ​ឈ្មោះ​អរ​កៈ​​ជា​អ្នកធ្វើ​នូវ​កំពង់​​ជាទី​ទៅកាន់​សុគតិភព​​ជា​អ្នក​ប្រាសចាក​តម្រេក​ក្នុង​កាម​ទាំងឡាយ​​ម្នាល​ភិក្ខុ​ទាំងឡាយ​​ឯ​គ្រូ​ឈ្មោះ​អរ​កៈ​​មាន​សាវក​ច្រើន​រយ​។​​គ្រូ​ឈ្មោះ​អរ​កៈ​​រមែង​សំដែងធម៌​ដល់​សាវក​ទាំងឡាយ​​យ៉ាងនេះ​ថា​​ម្នាល​ព្រាហ្មណ៍​​ជីវិត​ពួក​មនុស្ស​​ជា​របស់​តិច​​ខ្លី​​មានទុក្ខ​ច្រើន​​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​​អ្នក​ទាំងឡាយ​​ត្រូវ​ដឹង​​ត្រូវ​ធ្វើ​នូវ​កុសល​​ត្រូវ​ប្រព្រឹត្ត​​នូវ​ព្រហ្មចរិយ​ធម៌​​ដោយ​ប្រាជ្ញា​​ព្រោះ​សត្វ​ដែល​កើត​ហើយ​​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​​លើ​ចុង​ស្មៅ​​ដល់​ព្រះអាទិត្យ​រះ​ឡើង​​ក៏​ត្រឡប់​បាត់​វិញ​ឆាប់រហ័ស​​ជា​របស់​មិន​ឋិតថេរ​នៅ​យូរយារ​បាន​​យ៉ាងណា​​ម្នាល​ព្រាហ្មណ៍​​ជីវិត​របស់​ពួក​មនុស្ស​​ជា​របស់​តិច​​ខ្លី​​មានទុក្ខ​ច្រើន​​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​​យ៉ាងនោះ​ដែរ​។​​ អ្នក​ទាំងឡាយ​​ត្រូវ​ដឹង​​ត្រូវ​ធ្វើ​នូវ​កុសល​​ត្រូវ​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយ​ធម៌​​ដោយ​ប្រាជ្ញា​​សត្វ​ដែល​កើត​ហើយ​​សុទ្ធតែ​ស្លាប់​។​​ម្នាល​ព្រាហ្មណ៍​​ប្រៀប​ដូច​ភ្លៀង​​មាន​ដំណក់​ដ៏​ថ្លោស​​ធ្លាក់ចុះ​មក​​ក្រពេញ​ទឹក​​ក៏​ត្រឡប់​បាត់​ទៅវិញ​ឆាប់​​មិន​ឋិតថេរ​យូរយារ​បាន​​យ៉ាងណាមិញម្នាល​ព្រាហ្មណ៍​​ជីវិត​របស់​ពួក​មនុស្ស​​ជា​របស់​តិច​​ខ្លី​​មាន​សេចក្តី​ទុក្ខ​ច្រើន​​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​​ប្រៀន​ដូចជា​ក្រពេញ​ទឹក​​យ៉ាងនោះ​ដែរ​។​​ អ្នក​ទាំងឡាយ​​ត្រូវ​ដឹង​​ត្រូវ​ធ្វើ​នូវ​កុសល​​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​​ដោយ​ប្រាជ្ញា​​ព្រោះ​សត្វ​ដែល​កើត​ហើយ​​សុទ្ធតែ​ស្លាប់​។​​ម្នាល​ព្រាហ្មណ៍​​ប្រៀប​ដូច​ស្នាម​គំនូស​ដម្បង​លើទឹក​​តែង​ត្រឡប់​បាត់​ទៅវិញ​ឆាប់​​មិន​ឋិតថេរ​យូរយារ​បាន​​យ៉ាងណាមិញ​​ម្នាល​ព្រាហ្មណ៍​​ជីវិត​របស់​ពួក​មនុស្ស​​ជា​របស់​តិច​​ខ្លី​…​​ប្រៀប​ដូចជា​ស្នាម​គំនូស​ដម្បង​លើទឹក​​យ៉ាងនោះ​ដែរ​​ព្រោះ​សត្វ​ដែល​កើត​ហើយ​​សុទ្ធតែ​ស្លាប់​ទៅវិញ​។​​ ម្នាល​ព្រាហ្មណ៍​​ប្រៀប​ដូច​ស្ទឹង​ហូរ​ពី​ភ្នំ​​ហូរ​ទៅកាន់​ទី​ឆ្ងាយ​​មាន​ខ្សែទឹក​រហ័ស​​អាច​នាំ​​ទៅ​នូវ​របស់​ដែល​គួរ​នាំទៅ​បាន​​គ្មាន​កំណត់កាល​​កំណត់​វេលា​​កំណត់​យាម​ឡើយ​​ព្រោះ​ស្ទឹង​នោះ​​ចេះតែ​ទៅ​​ចេះតែ​ប្រព្រឹត្តទៅ​​ចេះតែ​ហូរ​ទៅ​បាន​​យ៉ាងណាមិញ​​ម្នាល​ព្រាហ្មណ៍​​ជីវិត​របស់​ពួក​មនុស្ស​​ជា​របស់​តិច​​ខ្លី​​ប្រៀប​ដូចជា​ស្ទឹង​ហូរ​ពី​ភ្នំ​…​​យ៉ាងនោះ​ដែរ​​ព្រោះ​សត្វ​ដែល​កើត​ហើយ​​សុទ្ធតែ​ស្លាប់​ទៅវិញ​។​​ ម្នាល​ព្រាហ្មណ៍​​ប្រៀប​ដូច​បុរស​ដែល​មាន​កំឡាំង​​គ្រលៀវ​ដុំ​ទឹកមាត់​​ដាក់លើ​ចុង​អណ្តាត​​ហើយ​ស្តោះ​ចោល​ទៅ​​ដោយ​ងាយ​បាន​​យ៉ាងណាមិញ​​​ម្នាល​ព្រាហ្មណ៍​​ជីវិត​របស់​ពួក​មនុស្ស​​ជា​របស់​តិច​​ខ្លី​​ប្រៀប​ដូច​ដុំ​ទឹកមាត់​…​​យ៉ាងនោះ​ដែរ​​ព្រោះ​សត្វ​ដែល​កើត​ហើយ​​សុទ្ធតែ​ស្លាប់​ទៅវិញ​។​​ម្នាល​ព្រាហ្មណ៍​​ដូចជា​ដុំ​សាច់​ដែលគេ​យក​ទៅ​ដាក់​ក្នុង​ខ្ទះ​ដែក​ដ៏​ក្តៅ​​អស់​មួយថ្ងៃ​​រមែង​ខ្លោច​ចង្រុះ​ឆាប់​​មិន​ឋិតថេរ​យូរយារ​បាន​​យ៉ាងណាមិញ​​ម្នាល​ព្រាហ្មណ៍​​ជីវិត​របស់​ពួក​មនុស្ស​​ជា​របស់​តិច​​ខ្លី​​ប្រៀប​ដូច​ដុំ​សាច់​…​​យ៉ាងនោះ​ដែរ​​ព្រោះ​សត្វ​ដែល​កើត​ហើយ​​សុទ្ធតែ​ស្លាប់​។​​ម្នាល​ព្រាហ្មណ៍​​ដូច​មេគោ​ដែល​ត្រូវ​សម្លាប់​​ដែលគេ​នាំទៅ​កាន់​កន្លែង​សម្លាប់​​ឈានជំហាន​ណា​ទៅ​​ឈ្មោះថា​​ខិត​ទៅ​ជិត​កន្លែង​សម្លាប់​​ជិត​សេចក្តី​ស្លាប់​​យ៉ាងណាមិញ​​ម្នាល​ព្រាហ្មណ៍​​ជីវិត​របស់​ពួក​មនុស្ស​​ជា​របស់​តិច​​ខ្លី​​មានទុក្ខ​ច្រើន​​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​​ប្រៀប​ដូចជា​មេគោ​​ដែល​ត្រូវ​សម្លាប់​​យ៉ាងនោះ​ដែរ​។​ អ្នក​ទាំងឡាយ​​ត្រូវ​ដឹង​​ត្រូវ​ធ្វើ​នូវ​កុសល​​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​​ដោយ​ប្រាជ្ញា​​ព្រោះ​សត្វ​ដែល​កើត​ហើយ​​សុទ្ធតែ​ស្លាប់​។​​ម្នាល​ភិក្ខុ​ទាំងឡាយ​​សម័យ​នោះ​ឯង​​ពួក​មនុស្ស​​មាន​អាយុ​ប្រាំមួយ​ហ្មឺន​ឆ្នាំ​។​​កុមារិកា​​មាន​អាយុ​ត្រឹម​ប្រាំ​រយ​ឆ្នាំ​​ទើប​ល្មម​មាន​ប្តី​។​​ម្នាល​ភិក្ខុ​ទាំងឡាយ​​សម័យ​នោះ​ឯង​​ពួក​មនុស្ស​​មានតែ​អាពាធ​​៦​​យ៉ាងគឺ​​រងា​​១​​ស្អុះ​​១​​ឃ្លាន​​១​​ស្រេក​​១​​ឈឺ​ឧច្ចារៈ​​១​​ឈឺ​បស្សាវៈ​​១​។​​ម្នាល​ភិក្ខុ​ទាំងឡាយ​​គ្រូ​ឈ្មោះ​អរ​កៈ​នោះ​​អម្បាល​ពួក​មនុស្ស​មាន​អាយុវែង​យ៉ាងនេះ​​ឋិតថេរ​យូរយារ​យ៉ាងនេះ​​មាន​អាពាធ​តិច​​យ៉ាងនេះ​​ម្តេច​គង់​សំដែងធម៌​ដល់​ពួក​សាវក​យ៉ាងនេះ​ថា​​ម្នាល​ព្រាហ្មណ៍​​ជីវិត​របស់​ពួក​មនុស្ស​​ជា​របស់​តិច​​ខ្លី​​មានទុក្ខ​ច្រើន​​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​​ អ្នក​ទាំងឡាយ​​ត្រូវ​ដឹង​​ត្រូវ​ធ្វើ​នូវ​កុសល​​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​​ដោយ​ប្រាជ្ញា​​ព្រោះ​សត្វ​ដែល​កើត​ហើយ​​សុទ្ធតែ​ស្លាប់​។​​ម្នាល​ភិក្ខុ​ទាំងឡាយ​ក្នុង​កាល​ឥឡូវនេះ​​បើ​បុគ្គល​និយាយ​ឲ្យ​ត្រូវ​​ត្រូវ​និយាយ​ថា​​ជីវិត​របស់​ពួក​មនុស្ស​​ជា​របស់​តិច​​ខ្លី​​មានទុក្ខ​ច្រើន​​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​​បុគ្គល​ត្រូវ​ដឹង​​ត្រូវ​ធ្វើ​នូវ​កុសល​​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​​ដោយ​ប្រាជ្ញា​​ព្រោះ​សត្វ​ដែល​កើត​ហើយ​​សុទ្ធតែ​ស្លាប់​។​​ម្នាល​ភិក្ខុ​ទាំងឡាយ​​ក្នុង​កាល​ឥឡូវនេះ​​បុគ្គល​រស់នៅ​យ៉ាង​យូរ​ត្រឹម​មួយ​រយ​ឆ្នាំ​​ឬ​តិច​ជាង​​ឬក៏​លើស​ពី​មួយ​រយ​ឆ្នាំ​បន្តិចបន្តួច​។​​ម្នាល​ភិក្ខុ​ទាំងឡាយ​​ក៏​បុគ្គល​ដែល​រស់នៅ​បាន​មួយ​រយ​ឆ្នាំ​​ឈ្មោះថា​រស់នៅ​អស់​បី​រយ​រដូវ​​គឺ​​ហេមន្តរដូវ​​មួយ​រយ​​គិម្ហរដូវ​​មួយ​រយ​​​វស្សានរដូវ​​មួយ​រយ​។​​ ម្នាល​ភិក្ខុ​ទាំងឡាយ​​ក៏​បុគ្គល​ដែល​រស់នៅ​អស់​បី​រយ​រដូវ​​ឈ្មោះថា​​រស់នៅ​មួយ​ពាន់​ពីរ​រយ​ខែ​​គឺ​​ហេមន្តរដូវ​​បួន​រយ​ខែ​​គិម្ហរដូវ​​បួន​រយ​ខែ​​វស្សានរដូវ​​បួន​រយ​ខែ​។​​ម្នាល​ភិក្ខុ​ទាំងឡាយ​​កាលបើ​បុគ្គល​​រស់នៅ​អស់​មួយ​ពាន់​ពីរ​រយ​ខែ​ហើយ​​បើ​រាប់​ជា​កន្លះ​​ៗ​​ខែ​​ឈ្មោះថា​​រស់នៅ​អស់​ពីរ​ពាន់​បួន​រយ​កន្លះ​​ៗ​​ខែ​​គឺ​​ហេមន្តរដូវ​​ប្រាំបី​រយ​កន្លះ​ខែ​​គិម្ហរដូវ​​ប្រាំបី​រយ​កន្លះ​ខែ​​វស្សានរដូវ​​ប្រាំបី​រយ​កន្លះ​ខែ​។​​ ម្នាល​ភិក្ខុ​ទាំងឡាយ​​កាលបើ​បុគ្គល​រស់នៅ​អស់​ពីរ​ពាន់​បួន​រយ​កន្លះ​​ៗ​​ខែ​ហើយ​​ឈ្មោះថា​​រស់នៅ​អស់​បី​ហ្មឺន​ប្រាំមួយ​ពាន់​រាត្រី​​គឺ​​ហេមន្តរដូវ​​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​​គិម្ហរដូវ​​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​​វស្សានរដូវ​​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​។​​ម្នាល​ភិក្ខុ​ទាំងឡាយ​​កាលបើ​បុគ្គល​​រស់នៅ​អស់​បី​ហ្មឺន​ប្រាំមួយ​ពាន់​រាត្រី​ហើយ​​រមែង​បរិភោគ​បាយ​​ប្រាំពីរ​ហ្មឺន​ពីរ​ពាន់​ដង​​គឺ​​ហេមន្តរដូវ​​ពីរ​ហ្មឺន​បួន​ពាន់​ដង​​គិម្ហរដូវ​​ពីរ​ហ្មឺន​បួន​ពាន់​ដង​​វស្សានរដូវ​​ពីរ​ហ្មឺន​បួន​ពាន់​ដង​​រាប់ទាំង​បៅ​ទឹកដោះម្តាយ​​រាប់ទាំង​ខាន​បរិភោគ​បាយ​។​​ក្នុង​ហេតុ​ទាំងនោះ​​ការ​អត់បាយ​នេះ​​គឺ​​បុគ្គល​ខឹង​​មិន​បរិភោគ​បាយ​​បុគ្គល​ព្រួយ​​មិន​បរិភោគ​បាយ​​បុគ្គល​ឈឺចាប់​​មិន​បរិភោគ​បាយ​​បុគ្គល​រក្សា​ឧបោសថ​​មិន​បរិភោគ​បាយ​បុគ្គល​មិន​បរិភោគ​បាយ​​ព្រោះ​រក​អ្វី​មិនបាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​​អាយុ​របស់​មនុស្ស​​ដែល​មាន​អាយុ​មួយ​រយ​ឆ្នាំ​​តថាគត​បាន​រាប់​ហើយ​​ប្រមាណ​នៃ​អាយុ​​តថាគត​បាន​រាប់​ហើយ​​រដូវ​ទាំងឡាយ​​តថាគត​បាន​រាប់​ហើយ​​ឆ្នាំ​ទាំងឡាយ​​តថាគត​​បាន​រាប់​ហើយ​​ខែ​ទាំងឡាយ​​តថាគត​បាន​រាប់​ហើយ​​កន្លះ​ខែ​ទាំងឡាយ​​តថាគត​បាន​រាប់​ហើយ​​រាត្រី​ទាំងឡាយ​​តថាគត​បាន​រាប់​ហើយ​​ថ្ងៃ​ទាំងឡាយ​​តថាគត​បាន​រាប់​ហើយ​​បាយ​ទាំងឡាយ​​តថាគត​បាន​រាប់​ហើយ​​ការ​អត់បាយ​ទាំងឡាយ​​តថាគត​បាន​រាប់​ហើយ​​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​​កិច្ច​ណា​​ដែល​សាស្តា​​ជា​អ្នក​ស្វែងរក​ប្រយោជន៍​​ទំនុក​បំរុង​​ជា​អ្នក​ឈឺឆ្អាល​​អាស្រ័យ​នូវ​សេចក្តី​ឈឺឆ្អាល​​គួរ​ធ្វើ​ដល់​ពួក​សាវក​​កិច្ច​នោះ​​តថាគត​បាន​ធ្វើ​ហើយ​​ដល់​អ្នក​ទាំងឡាយ​។​ម្នាល​ភិក្ខុ​ទាំងឡាយ​​នុ៎ះ​ជា​គល់ឈើ​ទាំងឡាយ​​នុ៎ះ​ជា​ផ្ទះ​ស្ងាត់​ទាំងឡាយ​​ម្នាល​ភិក្ខុ​ទាំងឡាយ​​អ្នក​ទាំងឡាយ​​ចូរ​ចំរើន​ឈាន​​កុំ​ប្រមាទ​​កុំ​មាន​សេចក្តី​ក្តៅក្រហាយ​​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​តថាគត​​ចំពោះ​អ្នក​ទាំងឡាយ​។​​ចប់​​មហាវគ្គ​​ទី២​។​ បិដកភាគ៤៧-ទំព័រទី២៤៨/២៥៣ ដោយ៥០០០ឆ្នាំ
    Public date : 31, Mar 2024 (3,371 Read)
    សម័យមួយព្រះមានព្រះភាគទ្រង់គង់នៅ​ក្នុងវត្ត​ព្រះជេតពនរបស់អនាថបិណ្ឌិកសេដ្ឋីជិតក្រុងសាវត្ថី។គ្រានោះឯងព្រះមានព្រះភាគទ្រង់​ស្បង់ប្រដាប់បាត្រចីវរក្នុងបុព្វណ្ហសម័យហើយទ្រង់ពុទ្ធដំណើរ​ចូលទៅកាន់ក្រុងសាវត្ថីដើម្បី​បិណ្ឌបាត។ចំណែកខាង​ព្រះរាហុលមានអាយុក៏ស្លៀក​ស្បង់ប្រដាប់បាត្រចីវរក្នុងបុព្វណ្ហសម័យហើយដើរតាមក្រោយៗព្រះមានព្រះភាគ។ក្នុង​សម័យនោះឯងព្រះមានព្រះភាគទ្រង់ឆ្មៀងព្រះភក្ត្រត្រាស់ទៅនឹងព្រះរាហុលមាន​អាយុថាម្នាលរាហុលរូបណាមួយជាខាងក្នុងក្តីខាងក្រៅក្តីគ្រោតគ្រាតក្តីល្អិតក្តីថោក​ទាបក្តីឧត្តមក្តីឬរូបណាដែល​មានក្នុងទីឆ្ងាយក្តីក្នុងទីជិតក្តីដែលជាអតីតអនាគតជា​បច្ចុប្បន្នរូបទាំងអស់នោះក៏គ្រាន់តែជារូប(ប៉ុណ្ណោះឯង)អ្នកគួរ​យល់ឃើញ​នូវរូបនុ៎ះដោយ​ប្រាជ្ញាដ៏ល្អតាមសេចក្តី​ពិតយ៉ាងនេះថានុ៎ះ​មិនមែនរបស់​អញនុ៎ះ​មិនមែន​ជាអញនុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ព្រះរាហុលក្រាបបង្គំសួរថាបពិត្រព្រះមានព្រះភាគ(សេចក្តីនេះ)មានតែរូបម្យ៉ាងទេឬបពិត្រព្រះសុគត(សេចក្តីនេះ)មានតែរូបម្យ៉ាងទេឬ។ព្រះមានព្រះភាគទ្រង់ត្រាស់តបថាម្នាលរាហុលរូបក៏មានម្នាលរាហុលវេទនាក៏មានម្នាលរាហុលសញ្ញាក៏មានម្នាលរាហុលសង្ខារទាំងឡាយក៏មានម្នាលរាហុលវិញ្ញាណ​ក៏មាន។ [១៣៤]គ្រានោះឯងព្រះរាហុលមានអាយុគិតថាបាននរណាហ្ន៎(ជាវិញ្ញុបណ្ឌិត)ដែល​ព្រះមានព្រះភាគទូន្មានហើយដោយដម្បូន្មានផ្ទាល់​ព្រះឱស្ឋនឹងចូលមកកាន់ស្រុកដើម្បីបិណ្ឌបាតក្នុងថ្ងៃនេះទៅអេះដូច្នេះហើយលោកក៏ត្រឡប់ថយចេញអំពីសំណាក់​ព្រះមានព្រះភាគនោះហើយទៅអង្គុយផ្គត់ភ្នែនតម្រង់កាយឲ្យត្រង់តាំងស្មារតីឲ្យ​មាន​មុខឆ្ពោះទៅរកព្រះកម្មដ្ឋានទៀបគល់ឈើ១ដើម។គាប់ចួនជាព្រះសារីបុត្តមានអាយុបានឃើញព្រះរាហុលមានអាយុកំពុងអង្គុយផ្គត់ភ្នែនតម្រង់កាយឲ្យត្រង់តាំងស្មារតីឲ្យ​មានមុខឆ្ពោះទៅរកព្រះកម្មដ្ឋានទៀបគល់ឈើ១ដើមលុះឃើញហើយក៏ប្រាប់​ព្រះរាហុល​មានអាយុថាម្នាលរាហុលអ្នកចូរចំរើនអានាបានស្សតិភាវនាចុះម្នាល​រាហុល(ដ្បិត)អានាបានស្សតិភាវនាដែលគេបាន​អប់រំបន្ទុំធ្វើឲ្យរឿយៗហើយជាគុណជាត​មានផល​ច្រើនមានអានិសង្សច្រើន។លុះដល់ពេលថ្ងៃរសៀលព្រះរាហុលមានអាយុក្រោក​អំពីសំណិងហើយចូលសំដៅទៅត្រង់ទីដែលព្រះមានព្រះភាគគង់លុះចូល​ទៅ​ដល់ហើយក៏ថ្វាយបង្គំព្រះមានព្រះភាគរួចហើយ​ដាក់អង្គគង់ក្នុងទីសមគួរ។លុះព្រះរាហុល​មានអាយុគង់ក្នុងទីសមគួរហើយក៏បានទូលស្នើ​សេចក្តី​នេះនឹងព្រះមាន​ព្រះភាគថាបពិត្រព្រះអង្គដ៏ចំរើនចុះអានាបានស្សតិត្រូវចំរើនដោយ​ប្រការដូចម្តេចត្រូវបន្ទុំធ្វើឲ្យរឿយៗដោយប្រការដូចម្តេចទើប​ជាគុណជាតមានផល​ច្រើនមានអានិសង្សច្រើនបាន។ [១៣៥]ព្រះមានព្រះភាគទ្រង់ត្រាស់តបថាម្នាលរាហុលរូបណាមួយដែល​ជារូប​ខាងក្នុងអាស្រ័យនូវ​ខ្លួនជារូបគ្រោតគ្រាតជារូបរឹងជារូបដែលវិញ្ញាណកាន់កាប់គឺសក់រោមក្រចកធ្មេញស្បែកសាច់សរសៃឆ្អឹងខួរក្នុងឆ្អឹងតម្រងបស្សាវៈបេះដូងថ្លើមវាវក្រពះសួតពោះវៀនធំពោះវៀនតូចអាហារថ្មីអាហារចាស់ពុំនោះសោតរូបណាមួយក្រៅអំពីនេះដែលជាខាងក្នុងអាស្រ័យនៅខ្លួនជារូបគ្រោតគ្រាតជារូបរឹងជារូបដែល​​វិញ្ញាណកាន់កាប់ម្នាលរាហុលនេះហៅថាបឋវីធាតុខាងក្នុង។មួយទៀតបឋវីធាតុណាខាងក្នុងក្តីបឋវីធាតុណាខាងក្រៅក្តីធាតុទាំងនុ៎ះឈ្មោះថាបឋវីធាតុដូចគ្នា។បុគ្គល​គួរ​ឃើញបឋវីធាតុនុ៎ះដោយប្រាជ្ញាល្អតាមសេចក្តីពិតយ៉ាងនេះថានុ៎ះ​មិនមែន​របស់អញនុ៎ះមិនមែន​ជាអញនុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។លុះបុគ្គល​ឃើញ​បឋវី​ធាតុនុ៎ះដោយប្រាជ្ញាល្អតាមសេចក្តីពិតយ៉ាងនេះហើយរមែងនឿយណាយចាកបឋវីធាតុធ្វើចិត្តឲ្យប្រាសចេញចាកបឋវីធាតុ។ [១៣៦]ម្នាលរាហុលចុះអាបោធាតុតើដូចម្តេចខ្លះអាបោធាតុ(នោះ)ខាងក្នុង​ក៏មានខាងក្រៅក៏មាន។ម្នាលរាហុលចុះអាបោធាតុខាងក្នុងដូចម្តេចរូបណាដែល​ជា​ខាងក្នុងអាស្រ័យនូវខ្លួនមានសភាព​ជាទឹកដល់នូវភាពជាទឹកដែលវិញ្ញាណចូល​ទៅ​កាន់​យកគឺប្រមាត់ស្លេស្មខ្ទុះឈាមញើសខ្លាញ់ខាប់ទឹកភ្នែកខ្លាញ់រាវទឹកមាត់ទឹកសម្បោរទឹករំអិលទឹកមូត្រពុំនោះសោតរូបណាមួយក្រៅអំពីនេះដែល​ជាខាង​ក្នុងអាស្រ័យនូវខ្លួនមានសភាព​ជាទឹកដល់នូវ​ភាពជាទឹកដែលវិញ្ញាណ​ចូលទៅកាន់យកម្នាលរាហុលនេះហៅថាអាបោធាតុខាងក្នុង។មួយវិញទៀតអាបោធាតុណាជាខាង​ក្នុង​ក្តីអាបោធាតុណាជាខាងក្រៅក្តីធាតុទាំងនុ៎ះហៅថាអាបោធាតុដូចគ្នា។បុគ្គល​គួរ​ឃើញអាបោធាតុនុ៎ះដោយប្រាជ្ញាដ៏ល្អតាមសេចក្តីពិតយ៉ាងនេះថានុ៎ះ​មិនមែន​របស់​អញនុ៎ះមិនមែន​ជាអញនុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។លុះបុគ្គល​ឃើញ​អាបោធាតុនុ៎ះដោយប្រាជ្ញាដ៏ល្អតាមសេចក្តីពិតយ៉ាងនេះហើយរមែងនឿយណាយចាកអាបោធាតុធ្វើចិត្តឲ្យប្រាសចេញចាកអាបោធាតុ។ [១៣៧]ម្នាលរាហុលចុះតេជោធាតុតើដូចម្តេចខ្លះតេជោធាតុ(នោះ)ខាងក្នុង​ក៏មានខាងក្រៅក៏មាន។ម្នាលរាហុលចុះតេជោធាតុខាងក្នុងដូចម្តេចរូបណាដែល​ជា​ខាងក្នុងអាស្រ័យនូវខ្លួនជារបស់ក្តៅដល់នូវភាព​ជារបស់ក្តៅដែលវិញ្ញាណចូល​ទៅ​កាន់​យកគឺភ្លើងដែលធ្វើកាយឲ្យផ្សព្វផ្សាយ១ភ្លើងដែលធ្វើ​កាយឲ្យទ្រុឌទ្រោម១ភ្លើងដែល​ធ្វើកាយឲ្យក្តៅរោលរាល១ភ្លើងធ្វើអាហារដែលស៊ីផឹកទំពាលិទ្ធភ្លក្សហើយឲ្យ​ទ្រុឌទ្រោមរលួយទៅដោយស្រួល១ពុំនោះសោតរូបណាមួយក្រៅអំពីនេះដែល​ជាខាង​ក្នុងអាស្រ័យនូវខ្លួនជារបស់ក្តៅដល់នូវ​ភាពជារបស់ក្តៅដែលវិញ្ញាណ​ចូលទៅកាន់យកម្នាលរាហុលនេះហៅថាតេជោធាតុខាងក្នុង។មួយវិញទៀតតេជោធាតុណាខាង​ក្នុង​ក្តីតេជោធាតុណាខាងក្រៅក្តីធាតុទាំងនុ៎ះហៅថាតេជោធាតុដូចគ្នា។បុគ្គល​គួរ​ឃើញនូវតេជោធាតុនុ៎ះដោយប្រាជ្ញាល្អតាមសេចក្តីពិតយ៉ាងនេះថានុ៎ះ​មិនមែន​របស់​អញនុ៎ះមិនមែន​ជាអញនុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។លុះបុគ្គល​ឃើញ​តេជោធាតុនុ៎ះដោយប្រាជ្ញាល្អតាមសេចក្តីពិតយ៉ាងនេះហើយរមែងនឿយណាយចាកតេជោធាតុធ្វើចិត្តឲ្យប្រាសចេញចាកតេជោធាតុ។ [១៣៨]ម្នាលរាហុលចុះវាយោធាតុតើដូចម្តេចខ្លះវាយោធាតុ(នោះ)ខាងក្នុង​ក៏មានខាងក្រៅក៏មាន។ម្នាលរាហុលរូបណាដែល​ជា​ខាងក្នុងអាស្រ័យនូវខ្លួនមាន​សភាព​​ជាខ្យល់ដល់នូវភាពជាខ្យល់ដែលវិញ្ញាណចូល​ទៅ​កាន់​យកគឺខ្យល់បក់ឡើង​ទៅខាងលើ១ខ្យល់បក់ចុះមកខាងក្រោម១ខ្យល់បក់​ក្នុងពោះក្រៅពោះវៀន១ខ្យល់​បក់​ក្នុងពោះវៀន១ខ្យល់​បក់សព្វអវយវៈតូចធំ១ខ្យល់ដង្ហើមចេញចូល១ពុំនោះសោតរូបណាមួយក្រៅអំពីនេះដែល​ជាខាង​ក្នុងអាស្រ័យនូវខ្លួនមានសភាព​ជាខ្យល់ដល់នូវ​ភាពជាខ្យល់ដែលវិញ្ញាណ​ចូលទៅកាន់យកម្នាលរាហុលនេះហៅថាវាយោធាតុ​ខាង​ក្នុង។មួយទៀតវាយោធាតុណាដែលជាខាង​ក្នុង​ក្តីវាយោធាតុណាជាខាងក្រៅក្តីធាតុទាំង​នុ៎ះហៅថាវាយោធាតុដូចគ្នា។បុគ្គល​គួរ​ឃើញវាយោធាតុនុ៎ះដោយប្រាជ្ញាល្អតាមសេចក្តី​ពិតយ៉ាងនេះថានុ៎ះ​មិនមែន​របស់​អញនុ៎ះមិនមែន​ជាអញនុ៎ះមិនមែន​ជា​ខ្លួន​របស់​អញឡើយ។លុះបុគ្គល​ឃើញវាយោធាតុនុ៎ះដោយប្រាជ្ញាល្អតាមសេចក្តីពិតយ៉ាង​នេះ​ហើយរមែងនឿយណាយចាកវាយោធាតុធ្វើចិត្តឲ្យប្រាសចេញចាកវាយោធាតុ។ [១៣៩]ម្នាលរាហុលអាកាសធាតុតើដូចម្តេចខ្លះអាកាសធាតុ(នោះ)ខាងក្នុង​ក៏មានខាងក្រៅក៏មាន។ម្នាលរាហុលអាកាសធាតុខាងក្នុងតើដូចម្តេចរូបណា​ជា​ខាង​ក្នុងអាស្រ័យនូវខ្លួនមានភាព​ជាទីវាលដល់នូវភាពជាទីទំនេរដែលវិញ្ញាណចូល​ទៅ​កាន់​យកគឺរន្ធត្រចៀករន្ធច្រមុះទ្វារមាត់ដែល​សម្រាប់លេបចូល​នូវអាហារដែលស៊ីផឹកទំពាលិទ្ធភ្លក្សហើយដោយទ្វារណាក្តីភោជនដែលស៊ីផឹកទំពាលិទ្ធភ្លក្សហើយឋិត​នៅក្នុង​ទ្វារ​ណាក្តីភោជនដែលស៊ីផឹកទំពាលិទ្ធភ្លក្សហើយតែង​ចេញមកតាមចំណែក​ខាងក្រោមដោយទ្វារណាក្តីពុំនោះសោតរូបណាមួយក្រៅអំពីនេះដែល​ជាខាង​ក្នុងអាស្រ័យនូវខ្លួនមានភាព​ជាទីវាលដល់នូវ​ភាពជាទីទំនេរជាទីទទេដល់​នូវភាព​ទទេជាចន្លោះដល់នូវ​ទីជាចន្លោះដែលសាច់និងឈាមមិនប៉ះពាល់គ្នាដែលវិញ្ញាណ​ចូល​ទៅកាន់យកម្នាលរាហុលនេះហៅថាអាកាសធាតុខាងក្នុង។មួយទៀតអាកាសធាតុ​ណាជាខាង​ក្នុង​ក្តីអាកាសធាតុណាជាខាងក្រៅក្តីធាតុទាំងនុ៎ះហៅថាអាកាសធាតុ​ដូចគ្នា។បុគ្គល​គួរ​ឃើញអាកាសធាតុនុ៎ះដោយប្រាជ្ញាល្អតាមសេចក្តីពិតយ៉ាងនេះថានុ៎ះ​មិនមែន​របស់​អញនុ៎ះមិនមែន​ជាអញនុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។លុះបុគ្គល​ឃើញអាកាសធាតុនុ៎ះដោយប្រាជ្ញាល្អតាមសេចក្តីពិតយ៉ាងនេះហើយរមែង​នឿយ​ណាយចាកអាកាសធាតុធ្វើចិត្តឲ្យប្រាសចេញចាកអាកាសធាតុ។ [១៤០]ម្នាលរាហុលអ្នកចូរចំរើនភាវនាឲ្យដូចជាផែនដីម្នាលរាហុលព្រោះថាកាលបើអ្នកចំរើនភាវនាឲ្យដូចជាផែនដីហើយផស្សៈជាទីគាប់ចិត្តឬមិនជាទីគាប់ចិត្តដែលកើតហើយរមែង​មិនគ្របសង្កត់នូវចិត្តអ្នក។ម្នាលរាហុលជនទាំងឡាយដាក់​វត្ថុ​ស្អាតក្តីដាក់វត្ថុមិនស្អាតក្តីដាក់ចុះនូវគូថក្តីដាក់ចុះនូវទឹកមូត្រក្តីដាក់ចុះនូវទឹកមាត់​ក្តីដាក់ចុះនូវខ្ទុះក្តីសម្រក់ឈាមដាក់ក្តីលើផែនដីផែនដីក៏មិននឿយណាយឬធុញទ្រាន់ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយយ៉ាងណាមិញម្នាលរាហុលអ្នកចូរចំរើនភាវនាឲ្យ​ដូចជាផែនដីយ៉ាងនោះឯងព្រោះថាកាលបើអ្នកចំរើន​ភាវនាឲ្យ​ដូចជា​ផែនដីហើយផស្សៈជាទីគាប់ចិត្តឬមិនជាទីគាប់ចិត្តដែលកើតហើយរមែង​មិនគ្របសង្កត់ចិត្តឡើយ។ [១៤១]ម្នាលរាហុលអ្នកចូរចំរើនភាវនាឲ្យដូចជាទឹកម្នាលរាហុលព្រោះថាកាលបើអ្នកចំរើនភាវនាឲ្យដូចជាទឹកហើយផស្សៈជាទីគាប់ចិត្តឬមិនជាទីគាប់ចិត្តដែលកើតហើយរមែង​មិនគ្របសង្កត់ចិត្ត។ម្នាលរាហុលជនទាំងឡាយលាង​វត្ថុ​ស្អាតក្តីលាងវត្ថុមិនស្អាតក្តីលាងគូថក្តីលាងទឹកមូត្រក្តីលាងទឹកមាត់​ក្តីលាងខ្ទុះក្តីលាងឈាមក្តីក្នុងទឹកទឹកក៏មិនបាននឿយណាយឬធុញទ្រាន់ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយយ៉ាងណាមិញម្នាលរាហុលអ្នកចូរចំរើនភាវនាឲ្យ​ដូចជាទឹកយ៉ាងនោះឯងព្រោះថាកាលបើអ្នកចំរើន​ភាវនាឲ្យ​ដូចជាទឹកហើយផស្សៈជាទីគាប់ចិត្តឬមិនជាទីគាប់ចិត្តដែលកើតហើយរមែង​មិនគ្របសង្កត់ចិត្តឡើយ។ [១៤២]ម្នាលរាហុលអ្នកចូរចំរើនភាវនាឲ្យដូចជាភ្លើងម្នាលរាហុលព្រោះថាកាលបើអ្នកចំរើនភាវនាឲ្យដូចជាភ្លើងហើយផស្សៈជាទីគាប់ចិត្តឬមិនជាទីគាប់ចិត្តដែលកើតហើយរមែង​មិនគ្របសង្កត់ចិត្ត។ម្នាលរាហុលភ្លើងឆេះវត្ថុ​ស្អាតក្តីឆេះវត្ថុមិនស្អាតក្តីឆេះគូថក្តីឆេះទឹកមូត្រក្តីឆេះទឹកមាត់​ក្តីឆេះខ្ទុះក្តីឆេះឈាមក្តីភ្លើងក៏មិននឿយណាយឬធុញទ្រាន់ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយយ៉ាង​ណា​មិញម្នាលរាហុលអ្នកចូរចំរើនភាវនាឲ្យ​ដូចជាភ្លើងយ៉ាងនោះឯងម្នាលរាហុលព្រោះថាកាលបើអ្នកចំរើន​ភាវនាឲ្យ​ដូចជា​ភ្លើងហើយផស្សៈជាទីគាប់ចិត្តឬ​មិន​ជា​ទី​គាប់​ចិត្តដែលកើតហើយរមែង​មិនគ្របសង្កត់ចិត្តឡើយ។ [១៤៣]ម្នាលរាហុលអ្នកចូរចំរើនភាវនាឲ្យដូចជាខ្យល់ព្រោះថាកាលបើអ្នក​ចំរើន​ភាវនាឲ្យដូចជាខ្យល់ហើយផស្សៈជាទីគាប់ចិត្តឬមិនជាទីគាប់ចិត្តដែលកើត​ហើយរមែង​មិនគ្របសង្កត់ចិត្ត។ម្នាលរាហុលខ្យល់បក់វត្ថុ​ស្អាតក្តីបក់វត្ថុមិនស្អាតក្តីបក់គូថក្តីបក់ទឹកមូត្រក្តីបក់ទឹកមាត់​ក្តីបក់ខ្ទុះក្តីបក់ឈាមក្តីខ្យល់ក៏មិននឿយណាយឬធុញទ្រាន់ឬខ្ពើមរអើមដោយវត្ថុនោះឡើយយ៉ាងណាមិញម្នាលរាហុលអ្នកចូរ​ចំរើន​ភាវនាឲ្យ​ដូចជាខ្យល់យ៉ាងនោះឯងម្នាលរាហុលព្រោះថាកាលបើអ្នកចំរើន​ភាវនាឲ្យ​ដូចជាខ្យល់ហើយផស្សៈជាទីគាប់ចិត្តឬមិនជាទីគាប់ចិត្តដែលកើតឡើងហើយរមែង​មិនគ្របសង្កត់ចិត្តឡើយ។ [១៤៤]ម្នាលរាហុលអ្នកចូរចំរើនភាវនាឲ្យដូចជាអាកាសម្នាលរាហុលព្រោះថាកាលបើអ្នកចំរើនភាវនាឲ្យដូចជាអាកាសហើយផស្សៈជាទីគាប់ចិត្តឬមិនជាទីគាប់ចិត្តដែលកើតហើយរមែង​មិនគ្របសង្កត់ចិត្ត។ម្នាលរាហុលអាកាសដែលមិនប្រតិស្ឋាន​នៅក្នុងទីណាមួយយ៉ាងណាមិញម្នាលរាហុលអ្នកចូរចំរើនភាវនាឲ្យដូចជា​អាកាសយ៉ាង​នោះឯងម្នាលរាហុលព្រោះថាកាលបើអ្នកចំរើន​ភាវនាឲ្យ​ដូចជាអាកាសហើយផស្សៈជាទីគាប់ចិត្តឬមិនជាទីគាប់ចិត្តដែលកើតឡើងហើយរមែង​មិនគ្របសង្កត់ចិត្តឡើយ។ [១៤៥]ម្នាលរាហុលអ្នកចូរចំរើនមេត្តាភាវនាម្នាលរាហុលព្រោះថាកាលបើ​អ្នកចំរើន​មេត្តាភាវនាហើយព្យាបាទនឹងវិនាសសាបសូន្យទៅ។ម្នាលរាហុលអ្នក​ចូរចំរើន​ករុណាភាវនាម្នាលរាហុលព្រោះថាកាលបើ​អ្នកចំរើន​ករុណាភាវនាហើយវិហេសាគឺ​សេចក្តីបៀតបៀននឹងសាបសូន្យទៅ។ម្នាលរាហុលអ្នក​ចូរចំរើនមុទិតាភាវនាម្នាលរាហុលព្រោះថាកាលបើ​អ្នកចំរើនមុទិតាភាវនាហើយអរតិគឺសេចក្តីមិនត្រេកអរនឹងសាបសូន្យទៅ។ម្នាលរាហុលអ្នក​ចូរចំរើនឧបេក្ខាភាវនាម្នាលរាហុលព្រោះថាកាលបើ​អ្នកចំរើនឧបេក្ខាភាវនាហើយបដិឃៈគឺសេចក្តីថ្នាំងថ្នាក់ចិត្តនឹងសាបសូន្យទៅ។ម្នាលរាហុលអ្នក​ចូរចំរើនអសុភភាវនាម្នាលរាហុលព្រោះថាកាលបើ​អ្នកចំរើន​អសុភភាវនាហើយរាគៈគឺតម្រេកក្នុងកាមគុណនឹងសាបសូន្យទៅ។ម្នាលរាហុលអ្នក​ចូរចំរើនអនិច្ចសញ្ញាភាវនាព្រោះថាកាលបើ​អ្នកចំរើន​អនិច្ចសញ្ញាភាវនាហើយអស្មិមានះគឺសេចក្តីប្រកាន់ខ្លួននឹងសាបសូន្យទៅ។ [១៤៦]ម្នាលរាហុលអ្នក​ចូរចំរើនអានាបានស្សតិភាវនាម្នាលរាហុលអានាបានស្សតិភាវនាដែលអ្នកបានចំរើនហើយបានធ្វើឲ្យរឿយៗហើយជាគុណជាត​មានផលច្រើនមានអានិសង្សច្រើន។ម្នាលរាហុលចុះអានាបានស្សតិភាវនាដែលចំរើន​ហើយតើដូចម្តេចដែលធ្វើ​ឲ្យរឿយៗហើយតើដូចម្តេចទើប​ជាគុណជាតមានផល​ច្រើនមានអានិសង្សច្រើន។ម្នាលរាហុលភិក្ខុក្នុងសាសនានេះនៅក្នុងព្រៃក្តីនៅទៀប​គល់ឈើ​ក្តីនៅក្នុង​ផ្ទះស្ងាត់ក្តីអង្គុយ​ផ្គត់ភ្នែនតាំងកាយឲ្យត្រង់តំកល់​ស្មារតីឲ្យមានមុខឆ្ពោះ​ទៅរក​កម្មដ្ឋានភិក្ខុនោះមានស្មារតីចាំជាក់ដកដង្ហើមចេញមានស្មារតីចាំជាក់ដកដង្ហើម​ចូល។កាលដកដង្ហើមចេញវែងក៏ដឹងច្បាស់ថាអាត្មាអញដកដង្ហើមចេញវែងឬកាល​ដកដង្ហើមចូលវែងក៏ដឹងច្បាស់ថាអាត្មាអញដកដង្ហើមចូលវែង។កាលដកដង្ហើមចេញខ្លីក៏ដឹងច្បាស់ថាអាត្មាអញដកដង្ហើមចេញខ្លីឬកាល​ដកដង្ហើមចូលខ្លីក៏ដឹងច្បាស់ថាអាត្មាអញដកដង្ហើមចូលខ្លី។ភិក្ខុសិក្សាថាអាត្មាអញដឹងច្បាស់នូវកាយគឺដកដង្ហើម​ទាំងពួងហើយដកដង្ហើមចេញសិក្សាថាអាត្មាអញដឹងច្បាស់នូវកាយគឺដកដង្ហើម​ទាំងពួងហើយដកដង្ហើមចូលសិក្សាថាអាត្មាអញនឹងរម្ងាប់កាយសង្ខារគឺដង្ហើមចេញនិងដង្ហើមចូលហើយដកដង្ហើមចេញសិក្សាថាអាត្មាអញនឹងរម្ងាប់នូវកាយសង្ខារហើយដកដង្ហើមចូល។សិក្សាថាអាត្មាអញដឹងច្បាស់នូវបីតិហើយដកដង្ហើមចេញសិក្សាថាអាត្មាអញដឹងច្បាស់នូវបីតិហើយដកដង្ហើមចូល។សិក្សាថាអាត្មាអញដឹងច្បាស់នូវសេចក្តីសុខហើយដកដង្ហើមចេញសិក្សាថាអាត្មាអញដឹងច្បាស់នូវ​សេចក្តីសុខហើយដកដង្ហើមចូល។សិក្សាថាអាត្មាអញដឹងច្បាស់នូវចិត្តសង្ខារគឺ​វេទនាខន្ធនិងសញ្ញាខន្ធហើយដកដង្ហើមចេញសិក្សាថាអាត្មាអញដឹងច្បាស់​នូវ​ចិត្តសង្ខារហើយដកដង្ហើមចូល។សិក្សាថាអាត្មាអញនឹងរម្ងាប់នូវចិត្តសង្ខារហើយដកដង្ហើមចេញសិក្សាថាអាត្មាអញនឹងរម្ងាប់នូវចិត្តហើយដកដង្ហើមចេញសិក្សាថាអាត្មាអញដឹងច្បាស់នូវចិត្តហើយដកដង្ហើមចូល។សិក្សាថាអាត្មាអញនឹងធ្វើចិត្តឲ្យរីករាយហើយដកដង្ហើមចេញសិក្សាថាអាត្មាអញនឹងធ្វើចិត្តឲ្យរីករាយហើយដកដង្ហើមចូល។​សិក្សាថា​អាត្មាអញនឹងតំកល់ចិត្តឲ្យស្មើហើយដកដង្ហើមចេញសិក្សាថាអាត្មាអញនឹងតំកល់ចិត្តឲ្យស្មើហើយដកដង្ហើមចូល។សិក្សាថាអាត្មាអញនឹង​ដោះចិត្ត​ឲ្យផុត​ស្រឡះ(ចាកនីវរណៈជាដើម)ហើយដកដង្ហើមចេញសិក្សាថាអាត្មាអញនឹងដោះចិត្តឲ្យផុតស្រឡះ(ចាកនីវរណធម៌ជាដើម)ហើយ​ដកដង្ហើមចូល។សិក្សាថាអាត្មាអញនឹងពិចារណា(នូវបញ្ចក្ខន្ធថា)មិនទៀងហើយ​ដកដង្ហើមចេញសិក្សាថាអាត្មាអញនឹងពិចារណា(នូវបញ្ចក្ខន្ធថា)មិនទៀងហើយ​ដកដង្ហើមចូល។សិក្សាថាអាត្មាអញនឹងពិចារណាធម៌ជាគ្រឿង​ធ្វើចិត្តឲ្យប្រាសចាកតម្រេកគឺវិបស្សនានិងមគ្គហើយ​ដកដង្ហើមចេញសិក្សាថាអាត្មាអញនឹងពិចារណាធម៌ជាគ្រឿង​ធ្វើចិត្តឲ្យប្រាស​ចាក​តម្រេកហើយ​ដកដង្ហើមចូល។សិក្សាថាអាត្មាអញនឹងពិចារណានូវ​សេចក្តី​រលត់(នៃកងទុក្ខ)ហើយ​ដកដង្ហើមចេញសិក្សាថាអាត្មាអញនឹងពិចារណានូវ​សេចក្តី​រលត់(នៃកងទុក្ខ)ហើយ​ដកដង្ហើមចូល។សិក្សាថាអាត្មាអញនឹងពិចារណាធម៌ជាគ្រឿង​ធ្វើចិត្តឲ្យលះចោល(នូវកិលេសព្រមទាំងខន្ធនិងអភិសង្ខារ)ហើយ​ដកដង្ហើមចេញសិក្សាថាអាត្មាអញនឹងពិចារណាធម៌ជាគ្រឿង​ធ្វើចិត្តឲ្យលះចោល(នូវកិលេសព្រមទាំងខន្ធនិងអភិសង្ខារ)ហើយ​ដកដង្ហើមចូល។ម្នាលរាហុលអានាបានស្សតិដែល​បុគ្គល​បានចំរើនហើយយ៉ាងនេះធ្វើឲ្យរឿយៗ​ហើយយ៉ាងនេះឯងទើបជាគុណជាតមាន​ផលច្រើនមានអានិសង្សច្រើនម្នាលរាហុលកាលបើអានាបានស្សតិដែល​បុគ្គល​ចំរើន​ហើយ​យ៉ាងនេះធ្វើឲ្យរឿយៗ​ហើយយ៉ាងនេះដង្ហើមចេញនិងដង្ហើមចូលទាំងឡាយណាដែលមាន​ក្នុងកាលជាខាងក្រោយដង្ហើមចេញនិងដង្ហើមចូលទាំងនោះនឹងរលត់​ទៅវិញជាប្រាកដមិនមែន​មិនរលត់ទៅវិញទេ។លុះព្រះមានព្រះភាគសំដែង​ព្រះសូត្រនេះ​ចប់​ហើយព្រះរាហុលមានអាយុក៏មានចិត្តរីករាយត្រេកអរចំពោះភាសិតនៃ​ព្រះមានព្រះភាគ។ ចប់មហារាហុលោវាទសូត្រទី២។ មជ្ឈិមនិកាយមជ្ឈិមបណ្ណាសក ចតុត្ថភាគ(ព្រះត្រៃបិដកភាគទី២៣) ដោយ៥០០០ឆ្នាំ
    Public date : 31, Mar 2024 (3,672 Read)
    [២៦២]ចន្ទនទេវបុត្តឋិតនៅក្នុងទីសមគួរហើយក៏ក្រាបទូលសួរព្រះមានព្រះភាគដោយគាថាថាបុគ្គលដូចម្តេចហ្ន៎ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃតែងឆ្លងនូវអន្លង់បានបុគ្គលដូចម្តេចមិនលិចចុះក្នុងអន្លង់ជ្រៅដែលមិនមានទីឋិតនៅខាងក្រោមមិនមានទីតោងក្នុងខាងលើ។ [២៦៣]ព្រះអង្គត្រាស់ថាបុគ្គលបរិបូណ៌ដោយសីលមានបញ្ញាមានចិត្តតាំងខ្ជាប់មានព្យាយាមប្រារព្ធហើយមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានសព្វកាលរមែងឆ្លងនូវអន្លង់ដែលឆ្លងបានដោយកម្របុគ្គលណាប្រាសចាកកាមសញ្ញាកន្លងនូវរូបសញ្ញោជនៈមានភពជាទីត្រេកអរអស់ហើយបុគ្គលនោះរមែងមិនលិចចុះក្នុងអន្លង់ជ្រៅឡើយ។ បិដកភាគ២៩ទំព័រ១៤០ ដោយ៥០០០ឆ្នាំ
    Public date : 31, Mar 2024 (3,525 Read)
    ព្រះសាស្តាកាលស្តេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធឧបេាសថកម្មបានត្រាស់ព្រះធម្មទេសនា​នេះមានពាក្យថាកឹឆន្ទេាកិមធិប្បាយេាដូច្នេះជាដេីម។ថ្ងៃមួយព្រះសាស្តាត្រាស់សួរឧបាសកឧបាសិកាទាំងឡាយជាច្រេីនដែលជាអ្នករក្សាឧបេាសថមកដេីម្បីស្តាប់ធម៌អង្គុយក្នុងធម្មសភាថាម្នាលឧបាសកឧបាសិកាទាំងឡាយអ្នកទាំងឡាយជាអ្នកប្រកប​ដេាយឧបេាសថឬ?កាលឧបាសកឧបាសិកាទាំងឡាយទូលថាពិតមែនហេីយព្រះអង្គ។ព្រះ​មានព្រះភាគត្រាស់ថាឧបេាសថដែលអ្នកទាំងឡាយបានធ្វេីដេាយរក្សានេះល្អប្រពៃ​ហេីយ​សូម្បីបេារាណជនទាំងឡាយបានទទួលយសដ៏ធំក៏ដេាយផលនៃឧបេាសថកម្មកន្លះថ្ងៃដែរ។ កាលឧបាសកឧបាសិកាទាំងឡាយទូលសូមអារាធនាហេីយព្រះសាស្តានាំអតីតនិទាន​មកថា៖ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសេាយរាជសម្បតិ្តដេាយធម៌ក្នុងនគរពារាណសីព្រះរាជានេាះមានសទ្ធាជាអ្នកមិនប្រមាទក្នុងទានសីលនិងឧបេាសថកម្ម។ ព្រះ​រាជាញាុំងជនដ៏សេសមានអាមាត្យទាំងឡាយជាដេីមឲ្យសមាទាននូវកុសលមានទានជាដេីម។ចំណែកបុរេាហិតរបស់ព្រះអង្គជាអ្នកប្រព្រឹត្តសុីសាច់ខ្នងរបស់អ្នកដទៃជាអ្នកសុីសំណូកជាអ្នកវិនិច្ឆ័យក្តីកេាង។ក្នុងថ្ងៃឧបេាសថមួយព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំង​ឡាយ​មកហេីយទ្រង់ត្រាស់ថាអ្នកទាំងឡាយចូររក្សាឧបេាសថ។បុរេាហិតនេាះមិនបានសមាទានឧបេាសថឡេីយ។គ្រានេាះកាលព្រះរាជាកំពុងសួរពួកអាមាត្យថាអ្នកទាំងឡាយរក្សាឧបេាសថហេីយឬ?ទេីបត្រាស់សួរបុរេាហិតនេាះដែលទទួលសំណូកនិងកាត់ក្តីកេាងក្នុងពេលថ្ងៃដែលមកកាន់ទីគាល់ថាលេាកអាចារ្យរក្សាឧបេាសថហេីយឬ។ បុរេាហិត​នេាះធ្វេីមុសាវាទថាទូលព្រះបង្គំរក្សាហេីយរួចទេីបចុះពីប្រាសាទ។លំដាប់នេាះអាមាត្យម្នាក់ចេាទបុរេាហិតនេាះថាលេាកមិនបានរក្សាឧបេាសថមិនមែនឬ។បុរេាហិតនិយាយកែថាខ្ញុំបរិភេាគអាហារតែក្នុងកាលប៉ុណ្ណេាះពេលទៅដល់ផ្ទះខ្ពុរមាត់ហេីយអធិដ្ឋានឧបេាសថខ្ញុំនឹងមិនបរិភេាគអាហារក្នុងល្ងាចទេនឹងរក្សាសីលអស់រាត្រីដេាយអាការយ៉ាងនេះឧបេាសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ។អាមាត្យម្នាក់នេាះពេាលថាល្អគ្រាន់លេាកអាចារ្យ។បុរេាហិតនេាះទៅដល់ផ្ទះហេីយក៏បានធ្វេីយ៉ាងនេាះ។ថ្ងៃមួយកាលបុរេាហិតនេាះអង្គុយវិនិច្ឆ័យក្តីក្នុងសាលាវិនិច្ឆ័យមានស្ត្រីអ្នកមានសីលម្នាក់មកស្តាប់ការកាត់ក្តីនាងមិនបានឱកាសដេីម្បីនឹងទៅផ្ទះទេីបគិតថាយេីងនឹងមិនកន្លងនូវឧបេាសថកម្មឡេីយដូច្នេះ​ហេីយកាលដែលវេលាចូលទៅកាន់ទីជិតផុតហេីយក៏ប្រារព្ធដេីម្បីនឹងខ្ពុរមាត់។ ក្នុងខណៈនេាះមានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរេាហិត។បុរេាហិតនេាះដឹងភាពជាអ្នករក្សាឧបេាសថរបស់ស្ត្រីនេាះក៏ឲ្យដល់នាងដេាយពេាលថានាងចូរបរិភេាគចំណិតស្វាយទុំនេះហេីយចូររក្សាឧបេាសថចុះ។ស្ត្រីនេាះក៏បានធ្វេីយ៉ាងនេាះ។កុសលកម្មរបស់ព្រាហ្មណ៍បុរេាហិតមានត្រឹមតែប៉ុណ្ណឹងឯង។ ចំណេរកាលតមកបុរេាហិតនេាះធ្វេីកាលកិរិយាបានទៅកេីតលេីអលង្កតសិរិសយនៈក្នុងវិមានមាសលេីភូមិភាគដែលដល់ព្រមដេាយសេាភ័ណភាពក្នុងព្រៃស្វាយដែលគួររីករាយដែលមានប្រមាណ៣យេាជន៍នៅនឹងច្រាំងកេាសិកិគង្គានទីក្នុងហិមវន្តប្រទេសហាក់ដូចជាទេីបភ្ញាក់ពីដេកមានរូបដ៏ស្រស់ស្អាតមានទេវកញ្ញា១៦០០០ប្រដាប់ដេាយគ្រឿងអលង្ការជាបរិវារ។ទេវបុត្រនេាះបានសេាយសិរីសម្បត្តិនេាះតែក្នុងពេលរាត្រីប៉ុណ្ណេាះ។ ពិតមែនហេីយទេវបុត្រនេាះបានសេាយវិបាកដូចគ្នានឹងកម្មដែលខ្លួនបានធ្វេីដេាយភាពជាវេមានិកប្រេតព្រេាះហេតុនេាះកាលអរុណរះឡេីងទេវបុត្រចូលទៅកាន់អម្ពវ័នក្នុងខណៈដែលចូលទៅនេាះឯងអត្តភាពជាទិព្វក៏អន្តរធានបាត់ទៅអត្តភាពដែលមានប្រមាណប៉ុនដេីមត្នេាតកម្ពស់៨០ហត្ថកេីតឡេីងសរីរៈទាំងអស់ឆេះឡេីងហាក់ដូចជាដេីមចារដែលមានផ្ការីកស្គុះស្គាយ។ក្នុងដៃទាំងពីរម្រាមដៃនីមួយៗមានក្រចកធំប្រមាណប៉ុនចបកាប់អាធំ។ទេវបុត្រយកក្រចកនេាះខ្វារហែកសាច់ខ្នងខ្លួនឯងមកបរិភេាគកាលដល់នូវទុក្ខវេទនាទេីបស្រែកយំខ្លាំងៗសេាយសេចក្តីទុក្ខយ៉ាងនេះ។ កាលព្រះអាទិត្យអស្តង្គតទៅសរីរៈនេាះក៏អន្តរធានទៅសរីរៈជាទិព្វបានកេីតឡេីងមានស្ត្រីរបាំជាទិព្វដែលប្រដាប់ដេាយគ្រឿងអលង្ការកាន់គ្រឿងតន្ត្រីផ្សេងៗមកចេាមរេាម។ទេវបុត្រនេាះកាលនឹងសេាយមហាសម្បត្តិក៏ឡេីងកាន់ប្រាសាទជាទិព្វក្នុងអម្ពវ័នដែលជាទីគួររីករាយ។ វេមានិកប្រេតនេាះបានអម្ពវ័នដែលមានទំហំ៣យេាជន៍នេះដេាយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបេាសថ,ចំណែកការខ្វះហែកសាច់ខ្នងមកបរិភេាគនេះដេាយផលកម្មនៃការទទួលសំណូកនិងកាត់ក្តីកេាង,ការបានសេាយទិព្វសម្បត្តិក្នុងពេលរាត្រីនិងមានស្ត្រីរបាំ១៦០០០ចេាមរេាមបម្រេីនេះដេាយផលនៃឧបេាសថកន្លះថ្ងៃ។ ក្នុងកាលនេាះព្រះរាជាពារាណសីឃេីញទេាសក្នុងកាមទាំងឡាយហេីយបួសជាឥសីសាងបណ្ណសាលាលេីភូមិភាគជាទីរីករាយនៅចំណែកខាងក្រេាមទន្លេគង្គាញាុំងអត្តភាពឲ្យប្រព្រឹត្តទៅដេាយឧពា្ឆាចរិយា(ការត្រាច់បិណ្ឌបាតចិពាឹ្ចមជីវិត)។ថ្ងៃមួយផ្លែស្វាយទុំប៉ុនក្អមអាធំដែលនៅក្នុងព្រៃស្វាយនេាះធ្លាក់ចុះទន្លេគង្គាហេីយហូរអណ្តែតតាមខ្សែទឹកមកដល់ទីខាងមុខកំពង់ជាទីបរិភេាគរបស់តាបសនេាះ។តាបសកាលជម្រះមុខបាន​ឃេីញ​ស្វាយកំពុងអណ្តែតមកនៅកណ្តាលទន្លេហេីយចុះទៅក្នុងទឹកកាន់យកស្វាយនេាះនាំមកអាស្រមរក្សាទុកក្នុងផ្ទះភ្លេីងយកកាំបិតមកពុះហេីយបរិភេាគមួយចម្អែតចំណែកដែលនៅសល់យកស្លឹកចេកមកគ្របទុកបន្តបន្ទាប់មកតាបសឆាន់ផ្លែស្វាយនេាះរាល់ៗថ្ងៃរឿយៗរហូតទាល់តែអស់។ កាលស្វាយនេាះអស់ហេីយតាបសមិនអាចនឹងបរិភេាគផលាផលដទៃព្រេាះជាប់ជំពាក់​រស​តណ្ណាទេីបគិតថាយេីងនឹងបរិភេាគផ្លែស្វាយទុំនេាះដូច្នេះទេីបទៅកាន់ច្រាំងទន្លេកាលសម្លឹង​មេីលទន្លេធ្វេីសេចក្តីសន្និដ្ឋានថាបេីមិនបានផ្លែស្វាយយេីងនឹងមិនក្រេាកយ៉ាងនេះហេីយអង្គុយនៅទីនេាះឯង។តាបសនេាះជាអ្នកមិនមានអាហារក្នុងទីនេាះសូម្បីអស់១ថ្ងៃ២ថ្ងៃ៣ថ្ងៃ៤ថ្ងៃ៥ថ្ងៃ៦ថ្ងៃរហូតរាងកាយរីងស្ងួតហួតហែងក្រៀមក្រេាះដេាយខ្យល់និងកម្តៅអង្គុយសម្លឹងរកមេីលផ្លែស្វាយប៉ុណ្ណេាះ។ លំដាប់នេាះក្នុងថ្ងៃទី៧នទីទេវតាកាលពិចារណាឭបានដឹងហេតុនេាះហេីយគិតថាតាបសនេះជាអ្នកលុះក្នុងអំណាចតណ្ហាមិនបរិភេាគអាហារអស់៧ថ្ងៃមកអង្គុយសម្លឹងមេីលទន្លេគង្គាកាលដែលយេីងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះរមែងមិនគួរកាលតាបសនេហមិនបានផ្លែស្វាយគេនឹងស្លាប់ចឹងយេីងនឹងឲ្យដល់គេដូច្នេះទេីបមកហេីយឋិតនៅលេីអាកាសខាងលេីទន្លេគង្គាកាលចរចាមួយអន្លេីដេាយតាបសនេាះទេីបពេាលគាថាទី១ថា៖បពិត្រព្រាហ្មណ៍លេាកពេញចិត្តនឹងអ្វីប៉ុនប៉ងអ្វីប្រាថ្នាអ្វីស្វែងរកអ្វីទេីបអង្គុយម្នាក់ឯងក្នុងរដូវក្តៅដេាយប្រយេាជន៍អ្វី។នាងទេពធីតាហៅតាបសនេះថាព្រាហ្មណ៍ព្រេាះលេាកបួសហេីយអធិប្បាយថាម្នាលព្រាហ្មណ៍លេាកប្រាថ្នាអ្វីគិតដល់អ្វីចង់បានអ្វីស្វែងរកអ្វីត្រូវការអ្វីលេាកទេីបមកអង្គុយសម្លឹងមេីលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ។ តាបសស្តាប់ពាក្យនេាះហេីយក៏ពេាល៩គាថាថា៖ក្អមដាក់នូវទឹកដ៏ធំមានទ្រង់ទ្រាយស្អាតបាតមានឧបមាយ៉ាងណាផ្លែស្វាយទុំដ៏ឧត្តមដេាយពណ៌និងក្លិននិងរសក៏មានឧបមេយ្យយ៉ាងនេាះ។ម្នាលនាងមានអវយៈត្រង់កណ្តាល(ចង្កេះ)មិនមានមន្ទិលអាត្មាបានឃេីញផ្លែស្វាយនេាះអណ្តែតតាមខ្សែទឹកក៏ចាប់ផ្លែស្វាយនេាះដេាយដៃទាំងពីរហេីយនាំយកទៅកាន់រេាងបូជាភ្លេីង។លំដាប់នេាះអាត្មាបានដាក់ផ្លែស្វាយលេីស្លឹកចេកទាំង​ឡាយ​ដេាយខ្លួនឯងចិតនូវផ្លែស្វាយនេាះដេាយកាំបិតបហេីយ(ឆាន់)ផ្លែស្វាយនេាះនាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន។ អាត្មានេាះប្រាសចាកសេចក្តីក្រវល់ក្រវាយលុះផ្លែស្វាយអស់ហេីយក៏អត់ទ្រាំបានដេាយលំបាកមិនបានសេចក្តីត្រេកអរក្នុងផ្លែឈេីទាំងឡាយឯទៀតណាមួយ។ផ្លែស្វាយនេាះនឹងនាំមកនូវសេចក្តីស្លាប់ដល់អាត្មាដេាយពិតព្រេាះរីងស្គមព្រេាះផ្លែស្វាយមានរសឆ្ងាញ់មានរសផ្អែមលេីសលប់ជាទីពេញចិត្ត។អាត្មាស្រង់ផ្លែស្វាយដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹងអាត្មានៅ(ដេាយសេចក្តីស្រេកឃ្លាន)ព្រេាះហេតុណាហេតុនេាះទាំងអស់អាត្មាបានប្រាប់ដល់នាង។អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយស្ទឹងនេហធំទូលាយប្រកបដេាយត្រីនាងកុំអាលរត់ទៅចូរប្រាប់ខ្លួននេាះដល់អាត្មាសិន។ ម្នាលនាងកល្យាណីនាងជាអ្វីម្នាលនាងមានអវយវៈត្រង់កណ្តាល(ចង្កេះ)ដ៏ល្អនាងមានរូបដូចកតម្បារមាសដ៏រលីង(មានដំណេីរ)ដូចជាកូនខ្លាដែលកេីតក្នុងញកភ្នំ(មកក្នុងទីនេះ)ដេីម្បីអ្វី។នាងនារីទាំងឡាយណាជាអ្នកបម្រេីពួកទេវតាក្នុងទេវតាទាំងឡាយផង្រសីទាំងឡាយណាប្រកបដេាយរូបក្នុងមនុស្សលេាកផងស្រីទាំងឡាយនេាះប្រាកដស្មេីដេាយរូបនៃនាងមិនមានក្នុងទេវគន្ធព្វនិងមនុស្សលេាកឡេីយម្នាលនាងមានអវយវៈខាងដេីម(ភ្លៅ)ដ៏ល្អអាត្មាសួរហេីយចូរប្រាប់នាមនិងគេាត្រផងផៅពង្សទាំងឡាយផង។ លំដាប់នេាះទេវធីតាក៏ពេាល៨គាថាថា៖បពិត្រព្រាហ្មណ៍លេាកគង់នៅអា្រស័យស្ទឹងឈ្មេាះកេាសិកីជាទីរីករាយណាខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាចមានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសេីរអាស្រ័យនៅហេីយ(ក្នុងស្ទឹងនេាះ)។ព្រេាះភ្នំដ៏ច្រេីនកុះករដេាយឈេីផ្សេងៗរមែងមានក្នុងទីចំពេាះមុខខ្ញុំរមែងហូរទៅក្នុងរដូវភ្លៀង។ម្យ៉ាងទៀតស្ទឹងដ៏ច្រេីនមានទឹកហូរចេញអំពីព្រៃទ្រទ្រង់នូវគំនរទឹកដ៏ខៀវស្ទឹងដ៏ច្រេីនមានរូបភាពដូចជានាគរមែងញុាំងខ្ញុំឲ្យពេញដេាយទឹក។ ដេីមស្វាយដេីមព្រីងដេីមខ្នុរសម្លដេីមក្ទុម្ពដេីមត្នេាតនិងដេីមល្វាផលជាតទាំងឡាយដ៏ច្រេីនរមែងចូលទៅកាន់ស្ទឹងទាំងនេាះរឿយៗ។ផ្លែឈេីណាមួយនៅក្បែរមាត់ច្រាំងទាំងពីររមែងជ្រុះទៅក្នុងទឹកផ្លែឈេីនេាះរសាត់ទៅតាមអំណាចខ្សែទឹកដេាយឥតសង្ស័យ។បពិត្រលេាកជាអ្នកប្រាជ្ញមានប្រាជ្ញាច្រេីនលេាកជ្រាបហេតុនុ៎ះហេីយសូមស្តាប់ពាក្យខ្ញុំចុះបពិត្រព្រះជនាធិបតីសូមលេាកកុំពេញចិត្តឡេីយចូរបដិសេធនូវការជាប់ជំពាក់ដេាយតណ្ហា។ បពិត្រព្រះរាជិសីអ្នកញាុំងដែនឲ្យចម្រេីនលេាកកំពុងចម្រេីន(ដេាយសាច់និងឈាម)ប្រាថ្នាសេចក្តីស្លាប់ដេាយហេតុណាខ្ញុំពុំសំគាល់នូវលេាកថាជាអ្នកចម្រេីនដេាយប្រាជ្ញាដេាយហេតុនេាះទេ។បិតាទាំងឡាយ(ព្រហ្ម)និងគន្ធព្វព្រមទាំងទេវតារមែងដឹងនូវភាពនៃបុគ្គល​នេាះថាជាអ្នកលុះក្នុងអំណាចនៃតណ្ហាម្យា៉ងទៀតឥសីទាំងឡាយណាក្នុងលេាកជាអ្នកមានចិត្តសង្រួមហេីយមានតបៈឥសីទាំងឡាយនេាះរមែងដឹងឥតសង្ស័យ(សូម្បី)ពួកអ្នកមានយសជាអ្នកបម្រេី(ឥសីទាំងនេាះក៏ដឹងការនេាះតៗគ្នាទៀត)។ កាលនទីទេវធីតានឹងឲ្យតាបសនេាះកេីតសេចក្តីសង្វេគទេីបពេាលយ៉ាងនេះថាព្រហ្មដែលដល់ការរាប់ថាជាបិតាគន្ធព្វព្រមទាំងកាមាវចរទេវតាមួយអន្លេីដេាយព្រហ្មនេាះនិងពួកឥសីដែលមានចក្ខុទិព្វរមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហាដេាយឥតសង្ស័យ។តែ​ការដែលអ្នកមានប្ញទ្ធិទាំងនេាះដឹងថាតាបសឯណេាះជាបុគ្គលធ្លាក់ចុះក្នុងអំណាចនៃតណ្ណាមិនជាអស្ចារ្យទេ។ចំណែកអ្នកបម្រេីរបស់ឥសីដែលតាំងសេចក្តីព្យាយាមជាអ្នកមានយសបានដឹងព្រេាះស្តាប់ពាក្យរបស់ជនទាំងនេាះនិយាយគ្នាម្តងទៀត។ឈ្មេាះថាអាថ៌កំបាំងរបស់អ្នកធ្វេីបាបកម្មរមែងមិនមាន។ បន្ទាប់ពីនេាះមកតាបសក៏ពេាល៤គាថាថា៖បេី(នរជនណា)មិនគិតសម្លាប់បុគ្គលនេាះទេបាបក៏មិនចម្រេីនដល់នរជននេាះដែលដឹងច្បាស់នូវធម៌ទាំងពួងរបស់អ្នកប្រាជ្ញយ៉ាងនេះផងដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង។ម្នាលនាងជាធំដែលពួកឥសីដឹងច្បាស់​ហេីយប្រយេាជន៍នៃសត្វលេាកនាងដឹងច្បាស់ហេីយយ៉ាងនេះនាងឈ្មេាះថាស្វែងរកនូវបាបកម្ម(ចំពេាះខ្លួន)ព្រេាះប្រទេចពាក្យមិនប្រសេីរ។ម្នាលនាងទេវធីតាមានត្រគាក​សាយ​ល្អបេីយេីងស្លាប់លេីត្រេីយរបស់នាងកាលបេីយេីងស្លាប់ហេីយតំណិះដំណៀលនឹងបាន​មក​នាងឯងឥតសង្ស័យឡេីយ។ម្នាលនាងមានអវយវៈត្រង់កណ្តាលដ៏ល្អព្រេាះហេតុនេាះនាងឯងចូររក្សានូវកម្មអាក្រក់កាលបេីយេីងស្លាប់ហេីយកុំឲ្យជនទាំងអស់ជេរប្រទេចនាងក្នុងកាលជាខាងក្រេាយឡេីយ។ ទេពធីតាស្តាប់ពាក្យនេាះហេីយទេីបពេាល៥គាថាថា៖ហេតុនេះខ្ញុំម្ចាស់ដឹងច្បាស់ហេីយធម្មតាសេ្តចនេះមិនងាយអត់ទ្រាំបានទេណ្ហេីយចុះខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផងប្រគេននូវស្វាយនេាះផងដល់លេាកម្ចាស់ត្បិតលេាកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយដែលគេលះបង់បានដេាយក្រហេីយបានអធិដ្ឋាននូវសីលជាគ្រឿងស្ងប់រម្ងាប់ផងនូវសុចរិតធម៌ផង។បុគ្គលណាលះបង់នូវចំណង់ខាងដេីមហេីយឋិតនៅក្នុងចំណង​ខាងចុងផងប្រព្រឹត្តនូវធម៌ផងបាបតែងចម្រេីនឡេីងដល់បុគ្គលនេាះ។ សូមលេាកម្ចាស់មកចុះខ្ញុំម្ចាស់នឹងនាំលេាកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនេាះសូម​លេាក​ម្ចាស់​មានសេចក្តីខ្វល់ខ្វាយតិចដេាយពិតចុះខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់​នេាះសូមលេាកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ។បពិត្រអរិន្ទមៈព្រៃស្វាយនេាះពួកសត្វបក្សីមានកក្ងក់ស្រវឹងដេាយរសនៃផ្កាឈេីស្រែកបន្លឺឡេីងហេីយពួកក្រៀលពួកក្ងេាកជាទិព្វពួកសត្វស្លាបឈ្មេាះកេាលដ្ឋិនិងឈ្មេាះមធុសាឡិកៈយំជាមួយនឹងពួកហង្សពួកតាវៅដែលនៅក្នុងព្រៃស្វាយនេាះក៏ញាុំងពួកសត្វទាំងនេាះឲ្យភ្ងាក់ឡេីងហេីយ។ដេីមស្វាយទាំងឡាយក្នុងព្រៃេនាះមានចុងមែកដាបចុះ(ព្រេាះទម្ងន់ផ្លែ)ប្រាកដស្មេីដេាយទីលានដែលពេញដេាយកណ្តាប់ស្រូវដេីមដកគាំស្រល់និងកទម្ពទាំងឡាយមានចង្កេាមផ្លែសំយុងចុះដូចធ្លាយផ្លែត្នេាតទុំ។ លេាកពេាលអធិប្បាយថានែតាបសដ៏ចម្រេីនបុគ្គលណាលះបង់រាជសម្បត្តិដ៏ធំហេីយមកជាប់ជំពាក់នឹងរសតណ្ហាត្រឹមតែផ្លែស្វាយទុំមិននឹកនាដល់ខ្យល់និងកម្តៅអង្គុយរីងរៃនៅនឹងច្រាំងទន្លេបុគ្គលនេាះកាលឆ្លងមហាសមុទ្រប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង។បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហាប្រព្រឹត្តអធម៌កាលធ្វេីដេាយអំណាចនៃតណ្ហាបាបរមែងចម្រេីនដល់បុគ្គលនេាះ។ទេពធីតាកាលតិះដៀលតាបសទេីបពេាលដូច្នេះ។ កាលទេវធីតាពណ៌នាហេីយនាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនេាះហេីយពេាលថាលេាកកាលបរិភេាគផ្លែស្វាយក្នុងអម្ពវ័ននេះហេីយចូរញាុំតណ្ហារបស់ខ្លួនឲ្យពេញចុះថាដូច្នេះហេីយទេីបចៀសចេញទៅ។តាបសបរិភេាគផ្លែស្វាយនិងញាុំតណ្ហាឲ្យពេញហេីយក៏សម្រាកកាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃេីញវេមានិកប្រេតដែលកំពុងសេាយទុក្ខតែ​លេាក​មិនអាចនឹងពេាលយ៉ាងណាឡេីយ។ក្នុងកាលព្រះសូរិយាអស្តង្គតទៅតាបស​ឃេីញប្រេតសេាយទិព្វសម្បត្តិដែលមានស្ត្រីរបាំជាបរិវារហេីយទេីបពេាល៣គាថាថា៖អ្នកទ្រទ្រង់នូវផ្កាកម្រងទ្រទ្រង់នូវឈ្នូតប្រដាប់ដេាយគ្រឿងអាភរណៈពាក់នូវពាហុរត្ន(កងកន់)ប្រស់ព្រំដេាយខ្លឹមចន្ទន៍ឲ្យគេបម្រេីក្នុងវេលាយប់សេាយនូវទុក្ខវេទនាក្នុងវេលាថ្ងៃ។ស្ត្រីទាំងឡាយ១៦០០០នេះជាស្រីបម្រេីរបស់អ្នកអ្នកជាបុគ្គលមានអានុភាពច្រេីនយ៉ាងនេះអស្ចារ្យគួរឲ្យព្រឺរេាម។ ក្នុងកាលមុនអ្នកបានធ្វេីអំពេីបាបនាំមកនូវទុក្ខដល់ខ្លួនដូចម្តេចដែលអ្នកធ្វេីក្នុងមនុស្​សលេាកបានជាសុីនូវសាច់ខ្នង(របស់ខ្លួន)។ប្រេតចាំតាបសនេាះបានហេីយពេាលថាព្រះ​អង្គ​មិនស្គាល់ខ្ញុំទេឬខ្ញុំជាបុរេាហិតរបស់ព្រះអង្គខ្ញុំបានសេាយសេចក្តីសុខក្នុងវេលា​យប់ព្រេាះផលនៃឧបេាសថកន្លះថ្ងៃដែលខ្ញុំបានធ្វេីដេាយអាស្រ័យព្រះអង្គបាន​សេាយ​សេចក្តី​ទុក្ខក្នុងពេលយប់ដេាយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ។ ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យបានធ្វេីការកាត់ក្តីកេាងទទួលសំណូកជាអ្នកសុីសាច់ខ្នងអ្នកដទៃព្រេាះផលនៃកម្មដែលបានធ្វេីទុកនេាះខ្ញុំទេីបសេាយសេចក្តីទុក្ខនេះក្នុងពេលថ្ងៃដូច្នេះ​ហេីយ​ទេីបពេាលគាថា២ថា៖ខ្ញុំបានរៀននូវវេទទាំងឡាយហេីយជាប់ជំពាក់ក្នុងកាមទាំងឡាយបានប្រព្រឹត្តមិនជាប្រយេាជន៍ដល់ជនដទៃអស់កាលដ៏យូអង្វែង។បុគ្គលណាជាអ្នកសុីនូវសាច់ខ្នង(ញុះញ៉ង់គេ)បុគ្គលនេាះក៏ខ្វារសុីនូវសាច់ខ្នងរបស់ខ្លួនដូចខ្ញុំសុីក្នុងថ្ងៃនេះដែរ។ វេមានិកប្រេតបានពេាលពាក្យនេះហេីយក៏សួរតាបសថាលេាកម្ចាស់មកទីនេះបានដេាយប្រការដូចម្តេច។តាបសពេាលរឿងរ៉ាវទាំងអស់ដេាយពិស្តារ។ប្រេតសួរទៀតថាបពិត្រ​លេាក​ម្ចាស់ដ៏ចម្រេីនឥឡូវនេះលេាកនឹងនៅក្នុងទីនេះឬនឹងទៅវិញ?តាបសពេាលថាយេីង​​មិននៅទេយេីងនឹងទៅកាន់អាស្រមប៉ុណ្ណេាះ។ប្រេតពេាលថាបពិត្រលេាកម្ចាស់ប្រពៃណាស់ខ្ញុំនឹងទំនុកបម្រុងលេាកម្ចាស់ដេាយផ្លែស្វាយទុំជាប្រចាំថាហេីយក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រមដេាយអានុភាពរបស់ខ្លួនរួចឲ្យតាបសកាន់យកបដិញ្ញាថាសូម​លេាកម្ចាស់កុំអផ្សុកអីចូរនៅក្នុងទីនេះចុះដូច្នេះហេីយទេីបទៅ។ចាប់ពីពេលនេាះមកប្រេតនេាះក៏បានទំនុកបម្រុងតាបសដេាយផ្លែស្វាយទុំជាប់ជានិច្ច។តាបសកាលបានបរិភេាគផ្លែស្វាយនេាះហេីយធ្វេីកសិណបរិកម្មញាុំងឈាននិងអភិញ្ញាឲ្យកេីតឡេីងជាអ្នកមានព្រហ្មលេាកជាទីទៅខាងមុខ។ ព្រះសាស្តាបាននាំព្រះធម្មទេសនានេះដល់ឧបាសិកាទាំងឡាយហេីយទ្រង់ប្រកាសសច្ចធម៌និងប្រជុំជាតកក្នុងកាលជាទីបពា្ចប់នៃសច្ចធម៌បុគ្គលខ្លះបានសម្រេចជាព្រះ​សេាតា​បន្នបុគ្គលខ្លះបានសម្រេចជាព្រះសកទាគាមីបុគ្គលខ្លះបានជាព្រះអនាគាមី។ទេព​ធីតាក្នុងកាលនេាះបានមកជាឧប្បលវណ្ណា។ចំណែកតាបសគឺតថាគតនេះឯង។ កឹឆន្ទជាតក(ពេាលអំពីផលឧបេាសថកន្លះថ្ងៃ) សុត្តន្តបិដកខុទ្ទកនិកាយជាតកនវមភាគ (ព្រះត្រៃបិដកលេខ៦០) ដោយ៥០០០ឆ្នាំ
    Public date : 31, Mar 2024 (2,848 Read)
    អ្នកចូរមើលនូវអត្តភាពដែលធើ្វឲ្យវិចិត្រជាទីប្រជុំ​នៃដំបៅ​ដែល​តាំងឡើង​ព្រមហើយ(ដោយឆ្អឹង៣០០កំណាត់)ជាអត្តភាពក្ដៅក្រហាយ​ដែល​ជន​ពាលត្រិះរិះ​ដោយ​ច្រើនជាអត្តភាពមិនទៀងទាត់ឋិតថេរ។អ្នក​ចូរ​មើល​នូវ​រូប​ដែល​ធើ្វឲ្យវិចិត្រ​ដោយ​កែវមណីនិងកណ្ឌល​ដែលឆ្អឹងនិងស្បែក​រួបរឹត​ហើយ(រូបនោះ)រមែង​ល្អ​ដោយសារ​សំពត់​​ទាំងឡាយ​។ជើង​ទាំងឡាយ​លាប​ដោយល័ខស្រស់មុខ​លាប​ដោយ​គ្រឿងលំអិតអាចញ៉ាំងជនពាលឲ្យវង្វេង​តែ​មិនអាចញ៉ាំងបុគ្គលអ្នក​ស្វែងរកនូវ​ត្រើយគឺព្រះនិព្វាន​ឲ្យវង្វេងបាន​ទេ។សក់​ទាំង​ឡាយ​​ដែលគេ​រចនា​ដូចជាក្រឡាចតុរង្គភ្នែក​ទាំងឡាយ​លាប​​ដោយថ្នាំ​សម្រាប់​បន្តក់ភ្នែកអាចញ៉ាំងជនពាលឲ្យវង្វេង​តែ​មិន​អាច​ញ៉ាំងបុគ្គល​អ្នក​​ស្វែង​រកនូវ​ត្រើយគឺព្រះនិព្វាន​ឲ្យវង្វេងបាន​ឡើយ។ កាយ​ស្អុយ​​ដែលគេ​តាក់​តែង​ហើយ​ដូចជានាឡិសម្រាប់ដាក់​ថ្នាំបន្តក់​ដែលគេ​វិចិត្រហើយ​ថ្មីៗអាច​ញ៉ាំងជន​ពាល​ឲ្យវង្វេង​តែមិនអាចញ៉ាំងបុគ្គលអ្នក​ស្វែងរកនូវ​ត្រើយគឺព្រះនិពា្វន​ឲ្យវង្វេង​បាន​ឡើយ។ព្រានម្រឹគដាក់​នូវ​អន្ទាក់ម្រឹគក៏មិនបាន​​ប៉ះពាល់នូវ​អន្ទាក់ហើយស៊ី​នូវ​ចំណីកាល​ដែល​ព្រានម្រឹគកំពុងកន្ទក់កន្ទេញ(ក៏បោល​ចេញ​ទៅ​យ៉ាងណាមិញ)ពួកយើងក៏ដើរចេញ​ទៅ​(យ៉ាងនោះ​ដែរ)។ អន្ទាក់​របស់​ព្រានម្រឹគ​ដាច់​ហើយម្រឹគក៏មិនប៉ះពាល់នូវ​អន្ទាក់ហើយស៊ីនូវ​ចំណីកាលព្រាន​ម្រឹគ​កំពុង​សោក​ស្ដាយ(ក៏បោលចេញ​ទៅ​យ៉ាង​ណា​មិញ)ពួក​យើង​ក៏ដើរ​ចេញ​ទៅ(យ៉ាង​នោះ​​ដែរ)។អាត្មាបានឃើញនូវមនុស្សទាំងឡាយបរិបូណ៌​ដោយទ្រព្យសម្បត្តិ​ក្នុងលោក(ពួក​មនុស្ស​ទាំងនោះ​)លុះបាន​ទ្រព្យគាប់ចិត្ត​ហើយមិនឲ្យ(ដល់​បុគ្គលណាមួយ​ឡើយ)ព្រោះ​​តែសេចក្តី​វង្វេង។ពួកមនុស្សបាន​ទ្រព្យហើយក៏ធើ្វនូវ​ការ​សន្សំ​ទុក​ទាំងប្រាថ្នា​​ក្នុង​កាម​ដ៏លើ​សលុប។ព្រះរាជាឈ្នះនូវ​ផែនដី​ដែលព្រះអង្គ​រឹប​ជាន់​បាន​ហើយនៅ​គ្រប់គ្រង​​ផែនដីមាន​សាគរជាទីបំផុតមាន​សភាពមិនឆ្អែត​នឹងត្រើយសមុទ្រខាង​អាយក៏ប្រាថ្នា​នូវ​ត្រើយសមុទ្រខាងនាយ។ព្រះរាជាក្តី​ពួកមនុស្សដទៃច្រើននាក់ក្តី​មិន​ទាន់ប្រាសចាក​តណ្ហារមែង​ដល់​នូវ​សេចក្តី​ស្លាប់គឺថាជាអ្នក​មាន​សេចក្តី​ខ្វះខាតលះបង់រាងកាយព្រោះថា​សេចក្តី​ឆ្អែត​​ដោយ​កាម​​ទាំងឡាយ​​ក្នុងលោកមិនមាន​។ ពួក​ញាតិរំសាយ​សក់កន្ទក់​កន្ទេញចំពោះ​បុគ្គល​ដែលស្លាប់ហើយនោះ​​ទាំងបាន​និយាយថាធើ្វម្ដេចហ្ន៎ញាតិ​របស់​យើង​ទាំងឡាយ​​កុំស្លាប់វិញ​ក៏នាំខ្មោចនោះ​​ដែលរុំ​ដោយសំពត់​ទៅ​កាន់ជើងថ្ករប្រជុំគ្នា​ដុត​ក្នុង​ទីនោះ​។បុគ្គល​ដែលស្លាប់នោះ​ត្រូវពួកអ្នក​ដុតចាក់​ដោយឈើសូលដុតបុគ្គល​នោះ​លះបង់នូវ​ភោគៈ​ទាំងឡាយ​មាន​តែសំពត់មួយស្លាប់​ទៅ​ញាតិ​ទាំងឡាយ​ក្តី​មិត្រ​ទាំងឡាយ​ក្តី​ឬសម្លាញ់​ទាំងឡាយ​ក្តី​ជាទីពឹងមិនមាន​ទេ។ ពួកទាយាទ(អ្នក​ត្រូវទទួលមត៌ក)រមែង​នាំទៅ​នូវ​ទ្រព្យ​របស់​សត្វ​​ដែលស្លាប់នោះ​ចំណែក​សត្វ​ដែល​ស្លាប់នោះ​ក៏ទៅ​តាមយថាកម្មទ្រព្យតិចតួច​កូនប្រពន្ធមាសប្រាក់និងដែនក៏មិនមែន​ជាប់តាមសត្វ​ដែលស្លាប់នោះ​ទេ។បុគ្គលមិនមែន​បាន​នូវ​អាយុ​វែង​ដោយសារទ្រព្យទេ​ទាំងមិនមែន​កំចាត់បង់នូវ​ជរា​ដោយសារទ្រព្យបាន​ទេព្រោះថាអ្នក​ប្រាជ្ញ​ទាំងឡាយ​បាន​ពោលនូវ​ជីវិតនោះ​ថាតិចមិនទៀងមាន​ការ​ប្រែប្រួល​ទៅ​ជាធម្មតា។ ជន​ទាំងឡាយ​អ្នក​ស្ដុកស្ដម្ភនិងអ្នក​ទាល់ក្ររមែង​ប៉ះពាល់នូវ​ផស្សៈ(មិនជាទីប្រាថ្នា)បុគ្គលពាលនិងអ្នក​ប្រាជ្ញរមែង​ប៉ះពាល់​ដូចគ្នាប៉ុន្តែបុគ្គលពាលបើ​មាន​សេចក្តី​ទុក្ខបៀតបៀនហើយរមែង​ដេក(សោកស្ដាយ)ព្រោះភាវៈ​នៃខ្លួន​ពាលឯអ្នក​ប្រាជ្ញបើទុកជាប៉ះពាល់នូវ​ផស្សៈ​ក៏មិនបាន​ញាប់ញ័រ។ព្រោះហេតុនោះ​បុគ្គល​បាន​នូវ​ព្រះនិព្វាន​ជាទីបំផុត​នៃភព​ក្នុង​លោកនេះដោយបញ្ញាណាបញ្ញានោះ​ជាធម្មជាតិ​ប្រសើរជាទ្រព្យដ្បិតបុគ្គល​ទាំង​ឡាយ​មិនទាន់បាន​សម្រេច​ប្រយោជន៍រមែង​ធើ្វនូវ​បាប​កម្ម​ទាំងឡាយ​​ក្នុង​ភពតូចនិងភពធំព្រោះ​តែមោហៈ។ បុគ្គលណា(បាន​ធើ្វបាបកម្ម)ក៏ដល់​នូវ​ការ​អន្ទោលទៅ​មករមែង​ចូលទៅ​កាន់គភ៌និងបរលោកបុគ្គលអ្នក​អប្ប​ប្រាជ្ញា(ឯទៀត)កាលបើជឿ​បុគ្គលអ្នក​ធើ្វបាបកម្មនោះ​ក៏ទៅ​កាន់គភ៌និង​បរលោក។ចោរអ្នក​មាន​ធម៌​ដ៏លាមក​ដែល​គេ​ចាប់បាន​ត្រង់មុខតំណ[គេចាប់បាន​ត្រង់​កន្លែងជញ្ជាំង​ដែលខ្លួន​បោះឬកាត់នោះ។](នៃផ្ទះ)រមែង​ក្តៅ​ក្រហាយ​ដោយកម្ម​របស់​ខ្លួន​យ៉ាងណា​មិញសត្វអ្នក​មាន​ធម៌​ដ៏លាមក​លុះស្លាប់​ទៅ​រមែង​ក្តៅ​ក្រហាយ​​ក្នុងលោកខាងមុខ​ដោយកម្ម​របស់​ខ្លួន​ក៏យ៉ាងនោះ​ដែរ។ កាម​ទាំងឡាយ​ដ៏​វិចិត្រមាន​រសឆ្ងាញ់ជាទីរីករាយ​នៃចិត្ត​តែងញាំញីចិត្ត​ដោយ​សភាព​ផ្សេងៗបពិត្រ​មហារាជហេតុនោះ​អាត្មាភាពឃើញទោស​ក្នុងកាមគុណ​ទាំងឡាយ​ទើបចេញ​ទៅ​បួស។សត្វ​ទាំងឡាយ​ទោះក្មេងក្តី​ចាស់ក្តីតែងបែក​ធ្លាយ​នូវ​សរីរៈ​ដូច​ជាផ្លែឈើជ្រុះ(ចាកដើម)បពិត្រ​មហារាជអាត្មាភាព​បាន​ឃើញនូវ​របស់​មិនទៀងនេះ​ឯងបាន​ជាចេញ​បួសភាពជា​សមណៈមិនសូវខុស​ភ្លាត់ជារបស់​ប្រសើរលើ​សលុប។ អាត្មាភាពបួសដោយសទ្ធាបានប្រកប​សេចក្តី​ប្រតិបត្តិក្នុងសាសនា​នៃព្រះជិនស្រីបព្វជ្ជា​របស់​អាត្មាភាពមិនមាន​ទោសអាត្មាភាព​បរិភោគភោជនមិន​មាន​បំណុលទេ។អាត្មាភាពឃើញនូវ​កាម​ទាំង​ឡាយ​ហាក់​ដូចជាភ្លើង​ឆេះ​សព្វហើយឃើញនូវ​ជាតរូបហាក់​ដូចជាគ្រឿង​សស្រ្ដាវុធឃើញហេតុ​នាំមកនូវ​ទុក្ខតាំង​តែ​អំពីការ​ចុះចាប់​បដិសន្ធិ​ក្នុងគភ៌ឃើញនូវ​ភ័យធំ​​ក្នុងនរក​ទាំងឡាយ​។ អាត្មាភាពឃើញនូវ​ទោសនេះ​ឯងក៏បាន​នូវ​សេចក្តី​សំវេគ​ក្នុងកាលនោះ​អាត្មាភាពហ្នឹងឯងជាអ្នក​ត្រូវសរមុត​ហើយ​ក្នុង​កាល​នោះ​(ឥឡូវនេះ​)បាន​ដល់​ហើយនូវ​ការ​អស់ទៅ​នៃអាសវៈ​។ព្រះសាស្តាអាត្មាភាពបាន​បម្រើ​ហើយព្រះពុទ្ធសាសនាអាត្មាភាពក៏បាន​ធើ្វហើយភារៈ​ដ៏ធ្ងន់អាត្មាភាព​បាន​ដាក់​ចុះហើយតណ្ហាជាគ្រឿងនាំសត្វទៅ​កាន់ភពអាត្មា​ភាព​បាន​ដក​ចោល​ហើយ។កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះចូលមកកាន់ផ្នួសដើម្បី​ប្រយោជន៍ណាប្រយោជន៍​​នោះ​គឺការ​​អស់ទៅ​នៃសំយោជនៈ​ទាំងពួងអាត្មាភាពបាន​ដល់​ហើយ។ (សុត្តន្តបិដកខុទ្ទកនិកាយថេរីគាថាចត្តាឡីសនិបាតបិដកលេខ៥៧ទំព័រ២១៨) ដោយ៥០០០ឆ្នាំ
    Public date : 31, Mar 2024 (5,670 Read)
    វិត្ថតូបោសថសូត្រទី២ ម្នាលភិក្ខុទាំងឡាយឧបោសថប្រកបដោយអង្គ៨ប្រការដែលបុគ្គលចាំរក្សាហើយរមែងមានផលច្រើនមានអានិសង្សច្រើនមានសេចក្តីរុងរឿងច្រើនមានសេចក្តីផ្សាយទៅច្រើន។ម្នាលភិក្ខុទាំងឡាយឧបោសថប្រកបដោយអង្គ៨ប្រការដែលបុគ្គលចាំរក្សាហើយរមែងមានផលច្រើនមានអានិសង្សច្រើនមានសេចក្តីរុងរឿងច្រើនមានសេចក្តីផ្សាយទៅច្រើនតើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយអរិយសាវកក្នុងសាសនានេះពិចារណាថាព្រះអរហន្តទាំងឡាយលះបង់បាណាតិបាតមានអាជ្ញាដាក់ចុះហើយមានគ្រឿងសស្រ្តាដាក់ចុះហើយមានសេចក្តីខ្មាសបាបមានសេចក្តីអាណិតមានសេចក្តីអនុគ្រោះដោយប្រយោជន៍ដល់សព្វសត្វដរាបអស់ជីវិតក្នុងថ្ងៃនេះចំណែកខ្លួនអញលះបង់បាណាតិបាតវៀរចាកបាណាតិបាតមានអាជ្ញាដាក់ចុះហើយមានគ្រឿងសស្រ្តាដាក់ចុះហើយមានសេចក្តីខ្មាសបាបមានសេចក្តីអាណិតមានសេចក្តីអនុគ្រោះដោយប្រយោជន៍ដល់សព្វសត្វអស់យប់នេះនិងថ្ងៃនេះយកតម្រាប់ព្រះអរហន្តទាំងឡាយផងខ្លួនអញនឹងចាំរក្សាឧបោសថផងដោយអង្គនេះឯង។ឧបោសថប្រកបដោយអង្គទី១នេះឯង។(សេចក្តីពិស្តារដូចអង្គទី១)ព្រះអរហន្តទាំងឡាយលះបង់សេនាសនៈដ៏ខ្ពស់ហួសប្រមាណនិងសេនាសនៈដ៏ប្រសើរវៀរចាកសេនាសនៈដ៏ខ្ពស់ហួសប្រមាណនិងសេនាសនៈដ៏ប្រសើរសម្រេចនូវទីដេកដ៏ទាបលើគ្រែក្តីលើកម្រាលដែលគេធ្វើដោយស្មៅក្តីដរាបអស់ជីវិតក្នុងថ្ងៃនេះចំណែកខ្លួនអញលះបង់សេនាសនៈដ៏ខ្ពស់ហួសប្រមាណនិងសេនាសនៈដ៏ប្រសើរវៀរចាកសេនាសនៈដ៏ខ្ពស់ហួសប្រមាណនិងសេនាសនៈដ៏ប្រសើរសម្រេចនូវទីដេកដ៏ទាបលើគ្រែក្តីលើកម្រាលដែលធ្វើដោយស្មៅក្តីអស់យប់នេះនិងថ្ងៃនេះដែរយកតម្រាប់ព្រះអរហន្តទាំងឡាយផងអញនឹងចាំរក្សាឧបោសថផងដោយអង្គនេះឯង។ឧបោសថប្រកបដោយអង្គទី៨នេះឯង។ ម្នាលភិក្ខុទាំងឡាយឧបោសថប្រកបដោយអង្គ៨ប្រការដែលបុគ្គលចាំរក្សាយ៉ាងនេះឯងរមែងមានផលច្រើនមានអានិសង្សច្រើនមានសេចក្តីរុងរឿងច្រើនមានសេចក្តីផ្សាយទៅច្រើន។ឧបោសថមានផលច្រើនដូចម្តេចមានអានិសង្សច្រើនដូចម្តេចមានសេចក្តីរុងរឿងច្រើនដូចម្តេចមានសេចក្តីផ្សាយទៅច្រើនដូចម្តេច។ម្នាលភិក្ខុទាំងឡាយប្រៀបដូចបុគ្គលសោយរាជ្យជាឥស្សរាធិបតីនៃមហាជនបទទាំង១៦នេះដែលជាជនបទសម្បូរដោយកែវ៧ប្រការគឺមហាជនបទឈ្មោះអង្គៈ១មគធៈ១កាសី១កោសលៈ១វជ្ជី១មល្លៈ១ចេតី១វង្សៈ១កុរុ១បញ្ចាលៈ១មច្ឆៈ១សូរសេនៈ១អស្សកៈ១អវន្តី១គន្ធារៈ១កម្ពោជៈ១រាជសម្បត្តិនៃមហាជនបទទាំងនុ៎ះមិនដល់នូវចំណិត១ក្នុងចំណិតទី១៦ៗលើកនៃឧបោសថប្រកបដោយអង្គ៨ប្រការឡើយ។ដំណើរនោះព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយរាជសម្បត្តិរបស់មនុស្សជារបស់ស្តួចស្តើងហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ។ម្នាលភិក្ខុទាំងឡាយ៥០ឆ្នាំរបស់មនុស្សត្រូវជា១យប់១ថ្ងៃរបស់ចាតុម្មហារាជិកទេវតារាប់រាត្រីនោះបាន៣០រាត្រីត្រូវជា១ខែរាប់ខែនោះបាន១២ខែត្រូវជា១ឆ្នាំរាប់ឆ្នាំនោះបាន៥០០ឆ្នាំទិព្យត្រូវជាប្រមាណនៃអាយុរបស់ចាតុម្មហារាជិកទេវតា។ម្នាលភិក្ខុទាំងឡាយហេតុនេះរមែងមានត្រង់ដែលស្រ្តីឬបុរសពួកខ្លះក្នុងលោកនេះចាំរក្សានូវឧបោសថដែលប្រកបដោយអង្គ៨ប្រការលុះបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកើតជាមួយនឹងពួកចាតុម្មហារាជិកទេវតា។ម្នាលភិក្ខុទាំងឡាយរាជសម្បត្តិរបស់មនុស្សជារបស់ស្តួចស្តើងហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យដែលតថាគតសំដែងហើយព្រោះអាស្រ័យហេតុនេះឯង។ម្នាលភិក្ខុទាំងឡាយ១០០ឆ្នាំរបស់មនុស្សត្រូវជា១យប់១ថ្ងៃរបស់តាវត្តិង្សទេវតារាប់រាត្រីនោះបាន៣០ត្រូវជា១ខែរាប់ខែនោះបាន១២ខែត្រូវជា១ឆ្នាំរាប់ឆ្នាំនោះបាន១០០០ឆ្នាំទិព្យត្រូវជាប្រមាណនៃអាយុរបស់តាវត្តិង្សទេវតា។ម្នាលភិក្ខុទាំងឡាយហេតុនេះរមែងមានត្រង់ដែលស្រ្តីឬបុរសពួកខ្លះក្នុងលោកនេះចាំរក្សានូវឧបោសថប្រកបដោយអង្គ៨ប្រការលុះបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកើតជាមួយនឹងពួកតាវត្តិង្សទេវតា។ ម្នាលភិក្ខុទាំងឡាយរាជសម្បត្តិរបស់មនុស្សនេះឯងជារបស់ស្តួចស្តើងហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យដែលតថាគតសំដែងហើយព្រោះអាស្រ័យហេតុនេះឯង។ម្នាលភិក្ខុទាំងឡាយ២០០ឆ្នាំរបស់មនុស្សត្រូវជា១យប់១ថ្ងៃរបស់ពួកយាមទេវតារាប់រាត្រីនោះបាន៣០រាត្រីត្រូវជា១ខែរាប់ខែនោះបាន១២ខែត្រូវជា១ឆ្នាំរាប់ឆ្នាំនោះបាន២០០០ឆ្នាំទិព្យត្រូវជាប្រមាណនៃអាយុរបស់យាមទេវតា។ម្នាលភិក្ខុទាំងឡាយហេតុនេះរមែងមានត្រង់ដែលស្រ្តីឬបុរសពួកខ្លះក្នុងលោកនេះចាំរក្សានូវឧបោសថប្រកបដោយអង្គ៨ប្រការលុះបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកើតជាមួយនឹងពួកយាមទេវតា។ ម្នាលភិក្ខុទាំងឡាយរាជសម្បត្តិរបស់មនុស្សនេះឯងជារបស់ស្តួចស្តើងហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យដែលតថាគតសំដែងហើយព្រោះអាស្រ័យហេតុនេះឯង។ម្នាលភិក្ខុទាំងឡាយ៤០០ឆ្នាំរបស់មនុស្សត្រូវជា១យប់១ថ្ងៃរបស់ពួកតុសិតទេវតារាប់រាត្រីនោះបាន៣០រាត្រីត្រូវជា១ខែរាប់ខែនោះបាន១២ខែត្រូវជា១ឆ្នាំរាប់ឆ្នាំនោះបាន៤០០០ឆ្នាំទិព្យត្រូវជាប្រមាណនៃអាយុរបស់ពួកតុសិតទេវតា។ម្នាលភិក្ខុទាំងឡាយហេតុនេះរមែងមានត្រង់ដែលស្រ្តីឬបុរសពួកខ្លះក្នុងលោកនេះចាំរក្សាឧបោសថប្រកបដោយអង្គ៨ប្រការលុះបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកើតជាមួយនឹងពួកតុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយរាជសម្បត្តិរបស់មនុស្សនេះឯងជារបស់ស្តួចស្តើងហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យដែលតថាគតសំដែងហើយព្រោះអាស្រ័យហេតុនេះឯង។ម្នាលភិក្ខុទាំងឡាយ៨០០ឆ្នាំរបស់មនុស្សត្រូវជា១យប់១ថ្ងៃរបស់ពួកនិម្មានរតីទេវតារាប់រាត្រីនោះបាន៣០រាត្រីត្រូវជា១ខែរាប់ខែនោះបាន១២ខែត្រូវជា១ឆ្នាំរាប់ឆ្នាំនោះបាន៨០០០ឆ្នាំទិព្យត្រូវជាប្រមាណនៃអាយុរបស់ពួកនិម្មានរតីទេវតា។ម្នាលភិក្ខុទាំងឡាយហេតុនេះរមែងមានត្រង់ដែលស្រ្តីឬបុរសពួកខ្លះក្នុងលោកនេះចាំរក្សានូវឧបោសថប្រកបដោយអង្គ៨ប្រការលុះបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកើតជាមួយនឹងពួកនិម្មានរតីទេវតា។ម្នាលភិក្ខុទាំងឡាយរាជសម្បត្តិរបស់មនុស្សនេះឯងជារបស់ស្តួចស្តើងហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យដែលតថាគតសំដែងហើយព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ១៦០០ឆ្នាំរបស់មនុស្សត្រូវជា១យប់១ថ្ងៃរបស់ពួកបរនិម្មិតវសវត្តីទេវតារាប់រាត្រីនោះបាន៣០ត្រូវជា១ខែរាប់ខែនោះបាន១២ខែត្រូវជា១ឆ្នាំរាប់ឆ្នាំនោះបាន១៦០០០ឆ្នាំទិព្យត្រូវជាប្រមាណនៃអាយុរបស់ពួកបរនិម្មិតវសវត្តីទេវតា។ម្នាលភិក្ខុទាំងឡាយហេតុនេះរមែងមានត្រង់ដែលស្រ្តីឬបុរសពួកខ្លះក្នុងលោកនេះចាំរក្សានូវឧបោសថប្រកបដោយអង្គ៨ប្រការលុះបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកើតជាមួយនឹងពួកបរនិម្មិតវសវត្តីទេវតា។ម្នាលភិក្ខុទាំងឡាយរាជសម្បត្តិរបស់មនុស្សនេះឯងជារបស់ស្តួចស្តើងហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យដែលតថាគតសំដែងហើយព្រោះអាស្រ័យហេតុនេះឯង។ បុគ្គលមិនគប្បីសម្លាប់សត្វ១មិនគប្បីកាន់យកវត្ថុដែលគេមិនបានឲ្យ១មិនគប្បីពោលពាក្យកុហក១មិនគប្បីផឹកទឹកស្រវឹង១គប្បីវៀរចាកការប្រព្រឹត្តិមិនប្រសើរគឺមេថុន១មិនគប្បីបរិភោគភោជនក្នុងវេលារាត្រីនិងក្នុងវេលាវិកាល១មិនគប្បីទ្រទ្រង់ផ្កាកម្រងមិនគប្បីប្រស់ព្រំដោយគ្រឿងក្រអូប១គប្បីដេកលើគ្រែលើផែនដីឬលើកម្រាល១ព្រះពុទ្ធព្រះអង្គដល់នូវទីបំផុតនៃទុក្ខទ្រង់ប្រកាសហើយនូវឧបោសថដែលប្រកបដោយអង្គ៨ប្រការនេះឯងសភាវៈទាំងឡាយពីរគឺព្រះចន្ទ១ព្រះអាទិត្យ១ជាសភាវៈល្អមើលកាលបំភ្លឺលោករមែងចរទៅអស់ទីត្រឹមណាព្រះចន្ទនិងព្រះអាទិត្យទាំងនោះដែលកំចាត់បង់នូវងងឹតចរទៅក្នុងអាកាសញុំាងទិសឲ្យរុងរឿងភ្លឺច្បាស់ក្នុងអាកាសអស់ទីត្រឹមនោះទ្រព្យណាមានក្នុងចន្លោះនេះគឺកែវមុក្តាក្តីកែវមណីក្តីកែវពិទូរ្យដ៏ល្អក្តីមាសឈ្មោះសិង្គីក្តីឈ្មោះសុវណ្ណក្តីឬមាសឈ្មោះកាញ្ចនៈក្តីឈ្មោះជាតរូបក្តីឈ្មោះហដកៈក្តីទ្រព្យទាំងអម្បាលនោះមិនដល់នូវចំណិតមួយក្នុងចំណែក១៦ៗលើកនៃឧបោសថដែលប្រកបដោយអង្គ៨ប្រការឡើយដូចជាពួកផ្កាយទាំងអស់មិនដល់នូវពន្លឺនៃព្រះចន្ទហេតុដូច្នោះស្រ្តីក្តីបុរសក្តីជាអ្នកមានសីលគួរចាំរក្សានូវឧបោសថប្រកបដោយអង្គ៨ប្រការពួកជនដែលមិនមានគេនិន្ទាបំពេញនូវបុណ្យទាំងឡាយដែលមានសេចក្តីសុខជាកម្រៃរមែងចូលទៅកាន់ឋានសួគ៌បាន។ អង្គុត្តរនិកាយអដ្ឋកនិបាតនវមភាគ (ព្រះត្រៃបិដកភាគ៤៨) ព្រះពុទ្ធដីកាៈ បក្សីត្រដេវវុិចស៊ូប្រថុយលះបង់ជីវិតរក្សានូវពងយ៉ាងណាមេម្រឹកចាមរីស៊ូប្រថុយលះបង់ជីវិតរក្សានូវរេាមកន្ទុយយ៉ាងណាកុដុម្ពីក៏មានកូនសម្លាញ់តែមួយរក្សានូវកូនយ៉ាងណាបុរសមានភ្នែកម្ខាងរក្សានូវភ្នែកមួយយ៉ាងណា,លេាកទាំងឡាយចូររក្សានូវសីលរបស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ចូរប្រកបដេាយសេចក្តីគេារពសព្វៗកាល(អេាយដូចជាបក្សីត្រដេរវវុិចរក្សាពងជាដេីម)យ៉ាងដូច្នេាះចុះ។ ធម្មសុភាសិត ខ្លឹមចន្ទន៍ក្រស្នាស្វិតក្រៀមយ៉ាងណាគង់ក្លិនក្រអូបរីជនបណ្ឌិតតែងលះខឹងក្រេាធទេាះជួបទុក្ខសេាកស៊ូឱបព្រះធម៌ថ្លៃ។ ដោយ៥០០០ឆ្នាំ
    Public date : 31, Mar 2024 (2,434 Read)
    បញ្ញាក្នុងការចេញនិងការ​វិលត្រឡប់ចាកសភាវៈទាំង២ឈ្មោះ​ថា​មគ្គញាណតើដូចម្តេច។​ក្នុងខណៈ​នៃសោតាបត្តិមគ្គសម្មាទិដ្ឋិដោយអត្ថថា​ឃើញរមែងចេញចាក​មិច្ឆាទិដ្ឋិរមែងចេញ​ចាកកិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាទិដ្ឋិ​នោះផងចាកខន្ធទាំងឡាយ​ផងរមែងចេញចាក​និមិត្តទាំងពួង​​ខាងក្រៅផងហេតុ​នោះលោក​ពោលថាបញ្ញា​ក្នុងការ​ចេញនិង​ការ​វិលត្រឡប់ចាកសភាវៈទាំង២ឈ្មោះថាមគ្គញាណសម្មាសង្កប្បៈដោយអត្ថថា​លើកចិត្តឡើង(កាន់អារម្មណ៍)រមែងចេញ​ចាកមិច្ឆាសង្កប្បៈចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសង្កប្បៈ​​នោះផងចាកខន្ធ​ទាំងឡាយផងចេញចាក​និមិត្តទាំងពួង​ខាងក្រៅផងហេតុ​នោះលោកពោលថាបញ្ញា​ក្នុង​ការ​​ចេញ​និង​ការ​វិលត្រឡប់ចាកសភាវៈទាំង២ឈ្មោះថាមគ្គញាណសម្មាវាចាដោយ​អត្ថថា​​រក្សាទុករមែងចេញ​ចាកមិច្ឆាវាចាចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាវាចា​​នោះផងចាកខន្ធ​ទាំងឡាយផងរមែងចេញចាកនិមិត្ត​ទាំងពួង​ខាង​ក្រៅផងហេតុ​នោះលោកពោលថាបញ្ញា​ក្នុង​ការ​ចេញនិង​ការ​វិលត្រឡប់ចាកសភាវៈ​ទាំង២ឈ្មោះថា​​មគ្គញាណសម្មាកម្មន្តៈដោយអត្ថថា​តាំងឡើងរមែងចេញចាក​មិច្ឆាកម្មន្តៈចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាកម្មន្តៈ​​នោះផងចាកខន្ធទាំងឡាយផង​រមែងចេញ​ចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផងហេតុ​នោះលោកពោលថាបញ្ញា​ក្នុងការ​ចេញនិង​ការ​​វិលត្រឡប់ចាកសភាវៈទាំង២ឈ្មោះថា​មគ្គញាណសម្មាអាជីវៈដោយ​អត្ថថាផូរផង់រមែងចេញ​ចាកមិច្ឆាអាជីវៈចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆា​អាជីវៈ​នោះផងចាកខន្ធ​ទាំងឡាយ​ផងរមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផងហេតុ​នោះលោកពោលថាបញ្ញា​ក្នុង​ការ​ចេញនិង​ការ​វិលត្រឡប់ចាកសភាវៈ​ទាំង២ឈ្មោះថា​មគ្គញាណសម្មាវាយាមៈដោយអត្ថថា​ផ្គងឡើងរមែងចេញចាក​មិច្ឆាវាយាមៈចេញចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាវាយាមៈ​​នោះផងចាកខន្ធ​ទាំងឡាយផងរមែង​ចេញចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផងហេតុ​នោះលោកពោលថាបញ្ញា​ក្នុងការ​ចេញ​និង​ការ​វិលត្រឡប់ចាកសភាវៈ​ទាំង២ឈ្មោះថា​មគ្គញ្ញាណសម្មាសតិដោយអត្ថថា​ប្រុងប្រយ័ត្នរមែងចេញចាក​មិច្ឆាសតិចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសតិ​នោះផងចាកខន្ធទាំងឡាយផងរមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផងហេតុ​នោះលោកពោលថាបញ្ញា​ក្នុងការ​ចេញនិង​ការ​វិលត្រឡប់ចាកសភាវៈទាំង២ឈ្មោះថាមគ្គញ្ញាណសម្មាសមាធិដោយអត្ថថាមិន​រាយមាយរមែងចេញចាក​មិច្ឆាសមាធិចេញចាកកិលេស​​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាសមាធិ​នោះផងចាកខន្ធ​ទាំងឡាយផងរមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផងហេតុ​នោះលោកពោលថាបញ្ញា​ក្នុងការ​ចេញនិង​ការ​វិលត្រឡប់​​ចាកសភាវៈទាំង២ឈ្មោះថាមគ្គញ្ញាណ។ [១៤៤]ក្នុងខណៈនៃសកទាគាមិមគ្គសម្មាទិដ្ឋិដោយអត្ថថា​ឃើញ។បេ។សម្មាសមាធិដោយអត្ថថា​មិន​រាយមាយរមែងចេញ​ចាកកាមរាគ​សញ្ញោជនៈនិង​​​បដិឃសញ្ញោជនៈ​ដ៏​គ្រោតគ្រាតចាក​កាមរាគានុស័យនិង​បដិឃានុស័យ​ដ៏​គ្រោតគ្រាតចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​សញ្ញោជនៈនិង​អនុស័យ​នោះផងចាកខន្ធទាំងឡាយផងចេញចាកនិមិត្តទាំងពួង​​ខាងក្រៅផងហេតុ​នោះលោកពោលថាបញ្ញា​ក្នុងការ​ចេញ​និង​​ការ​វិលត្រឡប់ចាកសភាវៈទាំង២ឈ្មោះថាមគ្គញាណ។ [១៤៥]​ក្នុងខណៈនៃអនាគាមិមគ្គសម្មាទិដ្ឋិដោយអត្ថថា​ឃើញ។បេ។សម្មាសមាធិដោយអត្ថថា​មិន​រាយមាយរមែងចេញ​ចាក​កាមរាគសញ្ញោជនៈនិង​​បដិឃ​សញ្ញោជនៈ​ដ៏​ល្អិតចាក​កាមរាគានុស័យនិង​បដិឃានុស័យដ៏​ល្អិតចេញចាកកិលេស​ដែល​​ប្រព្រឹត្តិ​​​តាមសញ្ញោជនៈនិង​អនុស័យ​នោះផងចាកខន្ធទាំងឡាយផងចេញចាក​និមិត្ត​ទាំងពួង​​​ខាងក្រៅផងហេតុ​នោះលោកពោលថាបញ្ញា​ក្នុង​ការ​ចេញនិង​ការ​វិលត្រឡប់ចាកសភាវៈ​​ទាំង២ឈ្មោះថាមគ្គញាណ។ [១៤៦]ក្នុងខណៈនៃអរហត្តមគ្គសម្មាទិដ្ឋិដោយអត្ថថា​ឃើញ។បេ។សម្មាសមាធិដោយអត្ថថា​មិន​រាយមាយរមែងចេញ​ចាករូបរាគៈអរូបរាគៈមានះឧទ្ធច្ចៈអវិជ្ជាមានានុស័យភវរាគានុស័យនិង​អវិជ្ជានុស័យចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​នូវ​​អនុសយក្កិលេស​នោះផងចាកខន្ធ​ទាំងឡាយផងចេញចាក​និមិត្តទាំងពួង​ខាងក្រៅផងហេតុ​នោះលោកពោលថាបញ្ញា​ក្នុង​ការ​ចេញនិង​ការ​វិលត្រឡប់ចាកសភាវៈ​ទាំង២ឈ្មោះថា​មគ្គញាណ។ [១៤៧]យោគីរមែងដុតបំផ្លាញ​​នូវ​កិលេសដែល​មិន​ទាន់កើតដោយ​អង្គឈាន​ដែល​កើតហើយ​ហេតុ​នោះលោកហៅថាឈានយោគី​រមែងមិន​ញាប់ញ័រ​ក្នុង​ទិដ្ឋិផ្សេងៗព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុងឈាននិង​វិមោក្ខ។បើយោគី​តម្កល់ចិត្ត​ហើយ​ពិចារណារមែងឃើញ​ច្បាស់​យ៉ាងណាគប្បី​តម្កល់​ចិត្ត​ទុកយ៉ាង​​នោះវិបស្សនានិង​សមថៈ​ជាធម៌មានចំណែក​ស្មើគ្នា​ជាគូជាប់គ្នារមែងប្រព្រឹត្តិ​ទៅ​ក្នុងកាល​ណោះ​ការ​ឃើញថាសង្ខារ​ទាំងឡាយ​ជាទុក្ខនិរោធ​ជាសុខបញ្ញាដែល​ចេញចាក​សភាវៈទាំង២រមែងពាល់​ត្រូវ​នូវ​ព្រះនិព្វានឈ្មោះអមតៈយោគីអ្នក​ឈ្លាសវៃ​​ក្នុងភាព​នៃ​ធម៌​ផ្សេងគ្នានិង​ធម៌ដូចគ្នារមែងដឹង​នូវ​កិរិយាប្រព្រឹត្តិ​ក្នុង​វិមោក្ខរមែង​មិន​ញាប់​ញ័រ​ក្នុងទិដ្ឋិផ្សេងៗព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុង​ញាណ​ទាំងពីរ។ ដែលឈ្មោះថាញាណដោយអត្ថថាដឹង​​នូវ​ធម៌​នោះឈ្មោះថាបញ្ញាដោយអត្ថថា​ដឹង​​ច្បាស់​នូវ​ធម៌​នោះហេតុ​នោះលោកពោលថាបញ្ញា​ក្នុង​ការ​ចេញនិង​ការ​វិលត្រឡប់ចាកសភាវៈ​ទាំង២ឈ្មោះថា​មគ្គញាណ។ ខុទ្ទកនិកាយបដិសម្ភិទា​មគ្គ (​ព្រះត្រៃបិដកលេខ៦៩) ដោយ៥០០០ឆ្នាំ