សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (103)
    Public date : 31, Mar 2024 (2,709 Read)
    ភិក្ខុនីពីររូបជាកុលធីតាក្នុងសាក្យត្រកូលជាអ្នកមានគុណសម្បត្តិក្នុងនគរកុសុមបាដលិបុត្តដែលជាមណ្ឌលនៃដែនដី។បណ្ដាភិក្ខុនីទាំងពីរូបនោះភិក្ខុនី១រូបឈ្មោះឥសិទាសីភិក្ខុនីទី២ឈ្មោះពោធិជាអ្នកបរិបូណ៌ដោយសីលជាអ្នកត្រេកអរដោយការរំពឹងក្នុងឈានជាពហុស្សូតមានកិលេសកម្ចាត់​បង់​ហើយ។ភិក្ខុនីទាំងពីររូបនោះត្រាច់ទៅបិណ្ឌបាតហើយធ្វើនូវភត្តកិច្ចលុះលាងបាត្រហើយអង្គុយ​ជាសុខក្នុងទីស្ងាត់ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា៖ ម្នាលនាងម្ចាស់ឈ្មោះឥសិទាសីនាងជាស្រីគួរជ្រះថ្លាទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យអើចុះនាងឃើញទោសដូចម្ដេចទើបមកប្រកបខ្លួនក្នុងបព្វជ្ជា?ឥសិទាសីភិក្ខុនីនោះជាអ្នកឈ្លាសវៃក្នុងធម្មទេសនាកាលបើពោធិភិក្ខុនីសាកសួរក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយក៏បានពោលនូវពាក្យនេះថាម្នាលនាងពោធិនាងចូរស្ដាប់តាមដំណើរដែលខ្ញុំបួសចុះ។លំដាប់អំពីនេះទៅគឺជាពាក្យវិសជ្ជនាសេដ្ឋីអ្នកសង្រួមក្នុងសីលជាបិតារបស់ខ្ញុំក្នុងបុរីដ៏ប្រសើរឈ្មោះឧជ្ជេនី(ក្នុងដែនអវន្ដិ)ខ្ញុំជាធីតាម្នាក់ជាទីស្រឡាញ់ពេញចិត្តជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ។ លុះចំណេរមកខាងក្រោយសេដ្ឋីមានត្រកូលដ៏ឧត្តមមានទ្រព្យច្រើនមកអំពីនគរសាកេតដណ្ដឹងខ្ញុំបិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ។ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេកនិងឪពុកក្មេករាល់ល្ងាចព្រឹកតាមដំណើរដែលមាតាបិតាប្រៀនប្រដៅ។ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ដែលជាបងប្អូនស្រីបងប្អូនប្រុសឬជាបរិវាររបស់ស្វាមីខ្ញុំក៏រលះរលាំងក្រាលអាសនៈ។ខ្ញុំអង្គាសផ្គត់ផ្គង់ឲ្យបាយទឹកនិងបង្អែមដែលមាននៅក្នុងលំនៅនោះតាមសមគួរតាមវត្ថុដែលគេត្រូវការ។ខ្ញុំក្រោកឡើងតាមកាលគួរហើយចូលទៅកាន់ផ្ទះរបស់ប្ដីជូតសម្អាតនូវធរណីទ្វារ(ជាដើម)នឹងដៃជើងផ្គងអញ្ជលីចូលទៅរកប្ដី។ ខ្ញុំយកស្និតសក់ម្សៅសម្រាប់លាបមុខថ្នាំសម្រាប់បន្ដក់ភ្នែកនិងកញ្ចក់ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯងហាក់ដូចជា(វណ្ណទាសី)អ្នកធ្វើនូវការបម្រើ។ខ្ញុំដាំបាយខ្លួនឯងលាងភាជន៍ខ្លួនឯងបម្រើភស្ដាដូចជាមាតាថ្នមកូនខ្ចី។តែភស្ដាតែងខឹងសម្បានឹងខ្ញុំដែលជាស្រី្តបម្រើបាយគ្មានស្រ្តីណាលើសជាស្រ្តីធ្វើការ(គ្រប់យ៉ាង)ជាស្រី្តមិនមានសេចក្ដីប្រកាន់មានសេចក្ដីព្យាយាមមិនខ្ជិលច្រអូសមានមារយាទយ៉ាងនេះ។ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថាខ្ញុំសូមលា(អ្នកម្ដាយលោកឪពុក)ទៅ(ក្នុងទីណាមួយ)(ព្រោះ)ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយជាមួយនឹងនាងឥសិទាសីឡើយ។ (មាតាបិតាពោលថា)នែកូនកុំពោលយ៉ាងនេះឡើយនាងឥសិទាសីជាបណ្ឌិតឈ្លាសវៃជាស្រ្តីមានសេចក្ដីព្យាយាមមិនខ្ជិលច្រអូសទេម្នាលកូនហេតុអ្វីក៏កូនឯងមិនពេញចិត្ត។(កូនពោលថា)នាងឥសិទាសីមិនបៀតបៀនអ្វីៗដល់ខ្ញុំទេប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសីព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំខ្ញុំមិនគួរនឹងនៅរួមទេខ្ញុំសូមលាទៅហើយ។ម្ដាយក្មេកនិងឪពុកក្មេកបានស្ដាប់ពាក្យកូននោះហើយសួរខ្ញុំថានាងធ្វើខុសអ្វីទេនាងចូរប្រាប់កំហុសដែលនាងធ្វើហើយនាងចូរដោះស្រាយតាមសេចក្ដីពិតមកចុះ។ (ខ្ញុំក៏ឆ្លើយថា)ខ្ញុំមិនបានប្រទូស្តអ្វីៗទេខ្ញុំមិនបៀតបៀនមិនពោលពាក្យអាក្រក់ទេ(ដល់គាត់ទេ)ភស្ដាស្អប់ខ្ញុំឲ្យខ្ញុំអាចធ្វើអ្វីកើត។ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះក៏អាក់អន់ចិត្តត្រូវសេចក្ដីព្រួយគ្របសង្កត់ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញរក្សានូវកូន(ដោយគិតថា)យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី។គ្រាក្រោយមកបិតាបានឲ្យខ្ញុំក្នុងផ្ទះនៃត្រកូលទី២ជាអ្នកស្ដុកស្ដម្ភដោយជំនូនពាក់កណ្ដាលអំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ។ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី២នោះអស់១ខែគ្រានោះគាត់ក៏បណ្ដេញខ្ញុំដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសីជាស្រីមិនប្រទូស្តមានមារយាទល្អ។បិតារបស់ខ្ញុំនិយាយនឹងបុរសអ្នកទូន្មាន(ចិត្ត)អ្នកទូន្មាន(កាយនិងវាចា)ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថាអ្នកចូរជាកូនប្រសារបស់ខ្ញុំអ្នកចូរបោះចោលនូវកំណាត់សំពត់និងឆ្នាំង។ ស្វាមីទី៣នោះបាននៅ(ជាមួយនឹងខ្ញុំ)អស់បក្ខ១(កន្លះខែ)ក៏និយាយនឹងបិតាខ្ញុំថាអ្នកចូរឲ្យកំណាត់សំពត់ឆ្នាំងនិងអំបែងមកខ្ញុំវិញខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត។គ្រានោះបិតាមាតានិងពពួកញាតិទាំងអស់របស់ខ្ញុំនិយាយនឹងបុរសនោះថាអ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬអ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់។បុរសនោះកាលបើគេពោលយ៉ាងនេះហើយក៏ពោលតបថាបើខ្លួនរបស់ខ្ញុំអាចនៅបាន(ក៏នាងឥសិទាសី)មិនគួរដល់ខ្ញុំ(ព្រោះហេតុនោះ)ខ្ញុំមិននៅជាមួយនាងឥសិទាសីក្នុងផ្ទះមួយជាមួយគ្នាទេ។បុរសនោះកាលបើ(បិតារបស់ខ្ញុំ)លះបង់ហើយក៏ទៅបាត់ទៅចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯងគិតថាអាត្មាអញនឹងលាមាតាបិតាទៅស្លាប់ឬទៅបួស។ គ្រានោះនាងថេរីជាម្ចាស់ឈ្មោះជិនទត្តាជាអ្នកទ្រទ្រង់នូវវិន័យជាពហុស្សូតបរិបូណ៌ដោយសីលកាល​ត្រាច់ទៅដើម្បីភិក្ខាហារក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា(ខ្ញុំ)។ខ្ញុំឃើញនាងជិនទត្តាថេរីនោះក៏ក្រោកឡើងក្រាលអាសនៈរបស់យើងប្រគេននាងថេរីនោះលុះព្រះនាងគង់ហើយខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទាហើយប្រគេនភោជន។ខ្ញុំញ៉ាំងជិនទត្តាថេរីឲ្យឆ្អែតស្កប់ស្កល់ដោយបាយនិងបង្អែមដែលមានក្នុងលំនៅនោះហើយពោលថាបពិត្រព្រះនាងជាម្ចាស់ខ្ញុំចង់បួស។ គ្រានោះបិតាពោលនឹងខ្ញុំថាម្នាលកូនស្រីតូចនាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះចូរញ៉ាំងសមណៈ​ទាំងឡាយផងព្រាហ្មណ៍ទាំងឡាយផងឲ្យឆ្អែតស្កប់ស្កល់ដោយបាយនិងទឹកចុះ។លំដាប់នោះ​ខ្ញុំក៏ប្រណម្យអញ្ជលីយំពោលនឹងបិតាថាបពិត្របិតាសូមលោកអនុញ្ញាតខ្ញុំខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស។គ្រានោះបិតាពោលនឹងខ្ញុំថា(ព្រះសម្មាសម្ពុទ្ធ)ព្រះអង្គប្រសើរជាសត្វជើងពីរទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណានាងចូរបានលុះនូវពោធិញាណនិងអគ្គធម៌និងព្រះនិព្វាននោះចុះ។ ខ្ញុំថ្វាយបង្គំលាបិតាមាតានិងពពួកនៃញាតិទាំងអស់ហើយបួសបាន៧ថ្ងៃក៏សម្រេចវិជ្ជាបី។ខ្ញុំដឹងជាតិរបស់ខ្លួនបាន៧ជាតិផលវិបាកនេះរបស់កម្មណាខ្ញុំនឹងប្រាប់កម្មនោះដល់នាងនាងចូរមានចិត្តតែមួយចាំផ្ទៀងស្ដាប់នូវកម្មនោះដូចតទៅនេះ៖ខ្ញុំជាជាងមាសមានទ្រព្យច្រើនក្នុងនគរឈ្មោះឯក​កច្ឆៈ​ខ្ញុំនោះជាមនុស្សស្រវឹងព្រោះការស្រវឹងវ័យបានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ។ខ្ញុំនោះ​លុះឃ្លាតចាក​អត្តភាពនោះហើយក៏ឆេះ​រោល​រាល​ក្នុងនរកអស់កាលយូរលុះរួចចាកនរកនោះហើយមកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូងខាំផ្ដាច់នូវជាតកម្មគឺអង្គជាត(របស់ខ្ញុំ)ដែលទើបនឹងកើតបាន៧ថ្ងៃនុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ។ខ្ញុំនោះធ្វើ​មរណ​កាលច្យុតចាកកំណើតនៃស្វានោះហើយក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផងខ្ចក​ផងក្នុងដែននៃស្ដេចសិន្ធវៈ។ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់១២ឆ្នាំត្រូវគេគ្រៀវត្រូវដង្កូវបៀតបៀនឈឺចាប់ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយក៏កើតជាកូនគោអំពីមេគោរបស់ឈ្មួញគោបាន១២ខែមានរោមក្រហមដូចជាជ្រលក់ល័ក្តហើយត្រូវគេគ្រៀវ។ខ្ញុំតែងទាញនូវនង្គ័លនិងរទេះខ្វាក់ខ្ចកឈឺព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។ខ្ញុំនោះជាសត្វច្យុតចាកកំណើតនៃគោនោះហើយក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់មិនប្រាកដជាស្រីមិនប្រាកដជាប្រុស(ខ្ទើយ)ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ។ខ្ញុំស្លាប់ក្នុងអាយុ៣០ឆ្នាំហើយក៏កើតជាទារិកាក្នុងត្រកូលនៃអ្នករទេះដែលជាត្រកូល​កំព្រាគ្មានភោគសម្បត្តិត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន។ កាលការប្រាក់ចម្រើនច្រើនឡើងហើយនាយឈ្មួញរទេះក៏អូសទាញខ្ញុំអំពីផ្ទះនៃត្រកូលដែលកំពុងយំខ្សឹកខ្សួល។គ្រានោះបុត្ររបស់ឈ្មួញរទេះនោះឈ្មោះគិរិទាសៈបានឃើញខ្ញុំជាស្រ្តីនៅក្រមុំមានវ័យចម្រើនក្នុងឆ្នាំជាគម្រប់១៦ក៏ហួងហែងទុក(ក្នុងផ្ទះរបស់ខ្លួន)។ប្រពន្ធដទៃរបស់គិរិទាសៈជាស្រ្ដីមានសីលផងមានគុណផងជាស្រ្តីប្រព្រឹត្តតាមភស្ដាខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់។ប្ដីទាំង​ឡាយ​លះលែងខ្ញុំដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសីព្រោះផលនៃកម្មណានុ៎ះជាផលកម្ម(របស់ខ្ញុំ)នោះទីបំផុតនៃបាបកម្មនោះឯងខ្ញុំបានធ្វើហើយ។ ឥសិទាសីថេរីចប់ (សុត្តន្តបិដកខុទ្ទកនិកាយថេរីគាថាចត្តាឡីសនិបាតបិដកលេខ៥៧ទំព័រ២១៨) ដោយ៥០០០ឆ្នាំ
    Public date : 25, Mar 2024 (2,073 Read)
    ម្នាលភិក្ខុទាំងឡាយរឿងធ្លាប់មានមកថាពួកឥសីច្រើនរូបជាអ្នកមានសីលមានគុណធម៌ល្អនៅអាស្រ័យក្នុងកុដិដែលប្រក់ដោយស្លឹកឈើក្នុងដងព្រៃ។ម្នាលភិក្ខុទាំងឡាយគ្រានោះឯងសក្កទេវានមិន្ទនិងវេបចិត្តិអសុរិន្ទចូលទៅរកពួកឥសីអ្នកមានសីលមានគុណធម៌ដ៏ល្អទាំងនោះ។ [៣៧៥]ម្នាលភិក្ខុទាំងឡាយគ្រានោះឯងវេបចិត្តិអសុរិន្ទពាក់ស្បែកឃើងដ៏ក្រាស់[ស្បែកជើងដ៏ក្រាស់តាំងពី៤ជាន់ឡើងទៅ។]សៀតនូវព្រះខ័នបាំងឆត្រដើរចូលទៅកាន់អាស្រមតាមទ្វារដ៏ប្រសើរដើរក្បែរពួកឥសីអ្នកមានសីលមានគុណធម៌ដ៏ល្អទាំងនោះចម្ងាយប្រមាណមួយព្យាម។ ម្នាលភិក្ខុទាំងឡាយចំណែកខាងសក្កទេវានមិន្ទដោះស្បែកជើងដ៏ក្រាស់ប្រទានព្រះខ័នដល់ពួកទេវតាឯទៀតតែមិនដំឡោះឆត្រស្តេចចូលទៅកាន់អាស្រមតាមទ្វារខាងបានឈរធ្វើអញ្ជលិនមស្ការពួកឥសីអ្នកមានសីលមានគុណធម៌ដ៏ល្អទាំងនោះពីខាងក្រោមខ្យល់។ [៣៧៦]ម្នាលភិក្ខុទាំងឡាយគ្រានោះឯងពួកឥសីអ្នកមានសីលមានគុណធម៌ដ៏ល្អទាំងនោះបានពោលនឹងសក្កទេវានមិន្ទដោយគាថាថា៖ក្លិនរបស់ពួកឥសីអ្នកប្រព្រឹត្តនូវវត្តដ៏យូររមែងឃ្លាតចេញអំពីកាយផ្សាយទៅតាមខ្យល់បពិត្រសហស្សនេត្រសូមព្រះអង្គចៀសចេញពីទីនេះទៅបពិត្រទេវរាជព្រោះក្លិនរបស់ពួកឥសីមិនស្អាតទេ។ [៣៧៧]ក្លិនរបស់ពួកឥសីអ្នកប្រព្រឹត្តវត្តអស់កាលដ៏យូររមែងធុំចេញអំពីកាយផ្សាយទៅតាមខ្យល់(ក៏ពិតមែន)បពិត្រលោកដ៏ចំរើនតែថាយើងខ្ញុំប្រាថ្នាតែក្លិននុ៎ះដូចជាបុគ្គលត្រូវការកម្រងផ្កាជាផ្កាដ៏វិចិត្រដាក់លើក្បាលពួកទេវតាមិនសំគាល់ក្នុងការខ្ពើមរអើមក្នុងក្លិននេះទេ។ សំយុត្តនិកាយសគាថវគ្គទុតិយភាគ (ព្រះត្រៃបិដកលេខ៣០) ជីវិតមានសីលខ្ពង់ខ្ពស់ឧត្តម!! សីលគឺជាគ្រឿងប្រដាប់យ៉ាងវិសេសរបស់មនុស្សទាំងឡាយ។សីលមានក្លិនក្រអូបផ្សាយទៅគ្រប់ទិសនិងសមគួរគ្រប់កាល។សីលមានគុណអំណាចដ៏ខ្ពង់ខ្ពស់ស្ថិតនៅក្នុងបុគ្គលណាបុគ្គលនោះមនុស្សនិងទេវតាគួរគោរពបូជា។សីលជាជណ្ដើរឡើងទៅកាន់ទេវលោក។សីលជាឧបាយនាំឱ្យបានសម្រេចឈាននិងអភិញ្ញា។សីលជាផ្លូវនាំឱ្យបានដល់មហានគរគឺព្រះនិព្វាន។សីលជាភូមិប្រតិស្ឋាននូវសាវកពោធិបច្ចេកពោធិនិងសម្មាសម្ពោធិញ្ញាណ។សីលនាំឱ្យសម្រេចនូវរបស់ដែលប្រាថ្នាប្រៀបដូចកប្បព្រឹក្សឬកែវទិព្វក្នុងទេវលោក៕ ដោយ៥០០០ឆ្នាំ
    Public date : 25, Mar 2024 (3,621 Read)
    សម័យមួយព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋីជិតក្រុងសាវត្ថី។ក្នុងទីនោះឯង។បេ។ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថាម្នាលភិក្ខុទាំងឡាយរឿងធ្លាប់មានមកថាសង្គ្រាមទេវតានិងអសុរបានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយគ្រានោះឯងវេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថានែទេវានមិន្ទជ័យជំនះចូរមានដោយសុភាសិតចុះ។សក្កទេវរាជតបថាម្នាលវេបចិត្តិជ័យជំនះចូរមានដោយសុភាសិតចុះ។ ម្នាលភិក្ខុទាំងឡាយលំដាប់នោះឯងពួកទេវតានិងពួកអសុរបានតាំងពួកបរិស័ទ(ជាសាក្សី)ថាពួកបរិស័ទទាំងនេះនឹងដឹងច្បាស់នូវសុភាសិតឬទុព្ភាសិតរបស់យើង។ម្នាលភិក្ខុទាំងឡាយក្នុងកាលនោះវេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថានែទេវានមិន្ទចូរអ្នកពោលគាថាចុះ។ ម្នាលភិក្ខុទាំងឡាយកាលវេបចិត្តិអសុរិន្ទនិយាយយ៉ាងនេះហើយសក្កទេវានមិន្ទបាននិយាយនឹងវេបចិត្តិអសុរិន្ទយ៉ាងនេះថានែវេបចិត្តិពួកអ្នកជាទេវតាកើតមុនក្នុងឋាននេះនែវេបចិត្តិចូរអ្នកពោលគាថាមុនចុះ។ [៣៥៨]ម្នាលភិក្ខុទាំងឡាយកាលបើសក្កទេវានមិន្ទនិយាយយ៉ាងនេះហើយវេបចិត្តិអសុរិន្ទបានពោលគាថានេះថាបើបុគ្គលមិនឃាត់ហាមជនពាលទេពួកជនពាលនឹងរឹងរឹតតែឈ្លានពានឡើងហេតុនោះអ្នកប្រាជ្ញត្រូវឃាត់ហាមជនពាលដោយអាជ្ញាដ៏ខ្លាំង។ម្នាលភិក្ខុទាំងឡាយពួកអសុរសប្បាយរីករាយនឹងគាថាដែលវេបចិត្តិអសុរិន្ទបានពោលហើយតែពួកទេវតានៅស្ងៀម។ម្នាលភិក្ខុទាំងឡាយលំដាប់នោះឯងវេបចិត្តិអសុរិន្ទបានពោលនឹងសក្កទេវានមិន្ទយ៉ាងនេះថានែទេវានមិន្ទអ្នកឯងចូរពោលគាថាចុះ។ [៣៥៩]ម្នាលភិក្ខុទាំងឡាយកាលបើវេបចិត្តិអសុរិន្ទនិយាយយ៉ាងនេះហើយសក្កទេវានមិន្ទបានពោលគាថានេះថាអ្នកណាមានស្មារតីដឹងថាអ្នកដទៃក្រោធហើយទ្រាំអត់បានខ្ញុំសំគាល់អ្នកនុ៎ះឯងថាជាអ្នកឃាត់ហាមបុគ្គលពាល។ ម្នាលភិក្ខុទាំងឡាយពួកទេវតាសប្បាយរីករាយនឹងគាថាដែលសក្កទេវានមិន្ទពោលហើយតែពួកអសុរនៅស្ងៀម។ម្នាលភិក្ខុទាំងឡាយគ្រានោះឯងសក្កទេវានមិន្ទបានពោលនឹងវេបចិត្តិអសុរិន្ទយ៉ាងនេះថាម្នាលវេបចិត្តិអ្នកចូរពោលគាថាចុះ។ [៣៦០]ម្នាលភិក្ខុទាំងឡាយកាលបើសក្កទេវានមិន្ទនិយាយយ៉ាងនេះហើយវេបចិត្តិអសុរិន្ទបានពោលគាថានេះថានែវាសវៈខ្ញុំយល់ឃើញថាសេចក្តីអត់ធន់នុ៎ះឯងជាទោសវិញទេដ្បិតបុគ្គលពាលតែងសំគាល់អ្នកអត់ធន់នោះថាអ្នកនេះអត់ធន់ព្រោះតែខ្លាចអញហេតុនោះបានជាបុគ្គលឥតប្រាជ្ញារឹងរឹតតែសង្កត់សង្កិនគេដូចជាគោព្រួតសង្កត់សង្កិនគោដែលចាញ់បោលទៅ។ ម្នាលភិក្ខុទាំងឡាយពួកអសុរសប្បាយរីករាយនឹងគាថាដែលវេបចិត្តិអសុរិន្ទពោលហើយតែពួកទេវតានៅស្ងៀម។ម្នាលភិក្ខុទាំងឡាយលំដាប់នោះឯងវេបចិត្តិអសុរិន្ទបានពោលនឹងសក្កទេវានមិន្ទយ៉ាងនេះថានែទេវានមិន្ទអ្នកចូរពោលគាថាចុះ។ [៣៦១]ម្នាលភិក្ខុទាំងឡាយកាលបើវេបចិត្តិអសុរិន្ទនិយាយយ៉ាងនេះហើយសក្កទេវានមិន្ទបានពោលគាថាទាំងឡាយនេះថាបុគ្គលពាលចង់សំគាល់ក្តីមិនសំគាល់ក្តីថាអ្នកនេះអត់ធន់ព្រោះតែខ្លាចអញក៏តាមការណ៍ចុះតែថាប្រយោជន៍ទាំងឡាយមានប្រយោជន៍ខ្លួនជាសំខាន់ប្រយោជន៍អ្វីឲ្យក្រៃលែងជាងខន្តិមិនមានទេជនណាមានកំឡាំងជាអ្នកស្ងប់ហើយអត់ឱនចំពោះបុគ្គលមានកំឡាំងខ្សោយបណ្ឌិតទាំងឡាយសរសើរជននោះថាជាអ្នកមានសេចក្តីអត់ទ្រាំដ៏ក្រៃលែងព្រោះថាបុគ្គលមានកំឡាំងថយតែងអត់សង្កត់ជានិច្ចកំឡាំងរបស់ជនណាជាកំឡាំងពាលបណ្ឌិតទាំងឡាយពោលសំដៅកំឡាំងជននោះថាមិនមែនជាកំឡាំងទេជនអ្នកតិះដៀលចំពោះបុគ្គលអ្នកមានកំឡាំងជាអ្នកមានធម៌គ្រប់គ្រងមិនមានទេអ្នកណាខឹងតបនឹងបុគ្គលអ្នកខឹងសេចក្តីអាក្រក់រមែងមានដល់អ្នកនោះឯងព្រោះសេចក្តីខឹងតបនោះឯបុគ្គលអ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹងឈ្មោះថាឈ្នះសង្គ្រាមដែលឈ្នះបានដោយកម្របុគ្គលណាមានស្មារតីដឹងថាបុគ្គលដទៃខឹងហើយទ្រាំអត់បាន(បុគ្គលនោះ)ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ដល់ជនទាំងពីរខាងគឺខ្លួនឯង១អ្នកដទៃ១កាលជនទាំងពីរខាងគឺខ្លួនឯងនិងអ្នកដទៃកំពុងសះជានឹងគ្នាពួកជនណាសំគាល់ថាគេល្ងង់(ពួកជននោះ)ឈ្មោះថាមិនយល់ធម៌ច្បាស់ទេ។ម្នាលភិក្ខុទាំងឡាយកាលបើសក្កទេវានមិន្ទពោលគាថាទាំងឡាយហើយពួកទេវតាក៏អនុមោទនាតែពួកអសុរនៅស្ងៀម។ [៣៦២]ម្នាលភិក្ខុទាំងឡាយលំដាប់នោះឯងពួកបរិស័ទរបស់ទេវតានិងអសុរបាននិយាយគ្នាយ៉ាងនេះថាគាថាទាំងឡាយដែលវេបចិត្តិអសុរិន្ទពោលហើយគាថាទាំងនោះសុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញាប្រកបដោយការធ្លាក់ចុះក្នុងសស្ត្រាឯសេចក្តីប្រកួតប្រកាន់ក៏ព្រោះហេតុនេះសេចក្តីទាស់ទែងក៏ព្រោះហេតុនេះការឈ្លោះក៏ព្រោះហេតុនេះចំណែកគាថាទាំងឡាយដែលសក្កទេវានមិន្ទពោលហើយនោះឯងជាគាថាមិនធ្លាក់ក្នុងអាជ្ញាមិនធ្លាក់ចុះក្នុងសស្ត្រាឯការមិនប្រកួតប្រកាន់ក៏ព្រោះហេតុនេះការមិនទាស់ទែងក៏ព្រោះហេតុនេះការមិនឈ្លោះក៏ព្រោះហេតុនេះសក្កទេវានមិន្ទមានជ័យជំនះដោយសុភាសិត។ម្នាលភិក្ខុទាំងឡាយសក្កទេវានមិន្ទមានជ័យជំនះដោយសារសុភាសិតដូច្នេះឯង។ សំយុត្តនិកាយសគាថវគ្គទុតិយភាគ (ព្រះត្រៃបិដកលេខ៣០) ដោយ៥០០០ឆ្នាំ
    Public date : 25, Mar 2024 (3,950 Read)
    អ្នកទាំងឡាយចូរស្តាប់ថេរាបទានដូចតទៅនេះ មានភ្នំមួយឈ្មោះលម្ពកៈនៅក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្តគេបានសង់អាស្រមសាងបណ្ណសាលាឲ្យខ្ញុំ។ស្ទឹងមានច្រាំងដ៏រាក់មានកំពង់ល្អជាទីគាប់ចិត្តដ៏ដេរដាសដោយផ្នូកខ្សាច់ដ៏ស្អាតមានក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ។ស្ទឹង(នោះ)មិនមានក្រួសរវានមិនចោតមានទឹកដ៏ឆ្ងាញ់មិនមានក្លិនអាក្រក់តែងហូរទៅក្នុងទីនោះជាលម្អដល់អាស្រមខ្ញុំ។ មានក្រពើមករឆ្ងាមអណ្តើកលេងក្នុងស្ទឹងនុ៎ះហែបហែលក្នុងស្ទឹងនោះជាលម្អដល់អាស្រមខ្ញុំ។មានទាំងត្រីស្លាតត្រីសណ្តាយត្រីក្រាញ់ត្រីក្រពុលបាយត្រីឆ្ពិនត្រីខ្ជឹងតែង​ហែលឆ្វៀលឆ្វាត់ទៅមកជាលម្អដល់អាស្រមខ្ញុំ។នៅត្រើយស្ទឹងទាំងសងខាងមានដើម​ឈើដ៏សម្បូណ៌ដោយផ្កានិងផ្លែសំយុងចុះមកអំពីត្រើយស្ទឹងទាំងសងខាងជាលម្អដល់អាស្រមខ្ញុំ។ ស្វាយសាលព្រឹក្សដង្កៀបក្តាមច្រនៀងឈើភ្លើងមានផ្ការីកផ្សាយក្លិនដូចជាទិព្វក្នុងអាស្រមខ្ញុំ។ចម្បក់ស្រល់ក្តុលខ្ទឹងបុន្នាគរំចេកមានផ្ការីកផ្សាយក្លិនដូចជាទិព្វក្នុងអាស្រមខ្ញុំ។រំដួលអាសោកនួនស្រីមានផ្ការីកអង្កោលវល្លិបាសមានផ្ការីកផ្សាយក្លិនទៅក្នុងអាស្រមខ្ញុំ។រំចេកចេកខ្មួញមិ្លះរួតផ្សាយក្លិនដូចជាទិព្វក្នុងអាស្រមខ្ញុំ។ឈើជាច្រើនគឺកណិកាកណ្ណិការធ្នង់អញ្ជន់ផ្សាយក្លិនដូចជាទិព្វជាលម្អនៃអាស្រមខ្ញុំ។ មានក្រូចឆ្មារក្រូចក្លារលួសមានផ្ការីកផ្សាយក្លិនដូចជាទិព្វជាលម្អនៃអាស្រមខ្ញុំ។ឈើជាច្រើនយ៉ាងគឺរាជព្រឹក្សក្លែងគង់ក្ទម្ពពកុលផ្សាយក្លិនដូចជាទិព្វជាលម្អនៃអាស្រមខ្ញុំ។អា​ឡក​ព្រឹក្សសណ្តែកក្រហមចេកក្រូចថ្លុងតែងលូតលាស់ដោយទឹកដ៏មានក្លិនឈើទាំងនោះទ្រទ្រង់ផ្លែ(ជានិច្ច)។ឈូកខ្លះកំពុងផ្កាខ្លះកំពុងបញ្ចេញកេសរខ្លះជម្រុះផ្ការីកស្គុះស្គាយក្នុងស្រះក្នុងកាលនោះ។ពួកឈូកកំពុងលេចពន្លកមានក្រអៅកំពុងលូតលាស់ដេរដាសដោយត្របកផ្កានិងស្លឹកល្អក្នុងស្រះក្នុងកាលនោះ។ គុម្ពផ្កានយិតាផងអម្ពគណ្ឌីផងឧត្តរាហិផងពន្ធុជីវកៈផងមានផ្ការីកផ្សាយក្លិនដូចជាទិព្វទៀបស្រះក្នុងកាលនោះ។ពួកត្រីស្លាតត្រីសណ្តាយត្រីក្រាញ់ត្រីក្រពុលបាយត្រីឆ្ពិនត្រីចង្វាត្រីផ្ទោងនៅក្នុងស្រះក្នុងកាលនោះ។ក្រពើឆ្លាមតន្តិគ្គាហៈអារក្សទឹកឱគាហៈថ្លាន់នៅក្នុងស្រះក្នុងកាលនោះ។ញ្របព្រហ៊ីតចាក្រពាកក្អែកទឹកតាវ៉ៅសេកនិងសារិកាតែងអាស្រ័យរស់នៅនឹងស្រះនោះ។មានបក្សីខ្វែកក្តាមមាន់ព្រៃត្រដេវវិចសេកអាស្រ័យរស់នៅនឹងស្រះនោះ។ពួកបក្សីគឺហង្សក្រៀលក្ងោកតាវ៉ៅមាន់ទោចង្កៀលខ្យងប៉ោលតោកតែងអាស្រ័យរស់នៅនឹងស្រះនោះ។ពួកបក្សីជាច្រើនគឺមៀមខ្លែងស្រាកលលកខ្លែងអង្កត់ខ្មៅតែងអាស្រ័យរស់នៅនឹងស្រះនោះ។ ពួកម្រឹគជាច្រើនគឺបសទម្រឹគជ្រូកឆ្កែព្រៃរមាំងប្រើសរមាសតែងអាស្រ័យរស់នៅនឹងស្រះនោះ។សីហៈខ្លាធំខ្លាដំបងខ្លាឃ្មុំឆ្កែព្រៃខ្លាត្រីដំរីចុះប្រេងតែងអាស្រ័យរស់នៅនឹងស្រះនោះ។ពួកកិន្នរពានរឬពួកមនុស្សអ្នកធ្វើការក្នុងព្រៃមនុស្សអ្នកបម្រើញ្រនព្រៃតែងអាស្រ័យរស់នៅនឹងស្រះនោះ។ដើមទន្លាប់ដើមទន្លាដើមស្រគមពង្រទ្រទ្រង់ផ្លែអស់កាលជានិច្ចក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ។ដើមស្រូលដើមស្រល់ដើមក្ទម្ពប្រកបដោយខ្លឹមនិងផ្លែតែងទ្រទ្រង់ផ្លែជានិច្ចក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ។ដើមសម៉កន្ទួតព្រៃស្វាយព្រីងសម៉ពិភេទន៍ស្តៅរាក់ខ្មៅព្នៅតែងទ្រទ្រង់ផ្លែជានិច្ច។ដំឡូងស្រំដំឡូងដូងដំឡូងដៃខ្លានិងដំឡូងឈាមមាន់ទាំងឈើជាថ្នាំក៏មានច្រើននៅជិតអាស្រមខ្ញុំ។ ស្រះដែលធម្មតានិមិ្មតល្អហើយក៏មាននៅក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំមានទឹកថ្លាមានទឹកត្រជាក់មានកំពង់រាបទាបល្អគួរជាទីរីករាយចិត្ត។ស្រះនោះសឹងដ៏បរិបូណ៌ដោយឈូកនិងឧប្បលប្រកបដោយឈូកសព្រោងញ្រតដោយស្គន់មានក្លិនដូចជាទិព្វរមែងផ្សាយទៅ។ក្នុងកាលនោះខ្ញុំតែងនៅក្នុងអាស្រមជាទីត្រេកអរដែលធម្មតាធ្វើទុកល្អហើយក្នុងព្រៃដែលមានផ្កាមានផ្លែបរិបូណ៌ដោយអង្គគ្រប់សព្វយ៉ាងនេះ។ខ្ញុំជាតាបសឈ្មោះសុរុចិជាអ្នកមានសីលបរិបូណ៌ដោយវត្តមានឈានត្រេកអរក្នុងឈានដល់នូវកម្លាំងនៃអភិញ្ញាទាំង៥គ្រប់កាលទាំងពួង។ពួកញ្រហ្មណ៍ទាំងអស់នុ៎ះជាសិស្សរបស់ខ្ញុំចំនួន២៤ពាន់នាក់ជាអ្នកមានជាតិមានយសនៅចាំបម្រើខ្ញុំ។ (ពួកញ្រហ្មណ៍ទាំងនោះ)ជាអ្នកចេះបទចេះវេយ្យាករណ៍ដល់នូវត្រើយនៃវិជ្ជាក្នុងសទ្ធម្មគឺលក្ខណសាស្រ្តឥតិហាសសាស្រ្តព្រមទាំងនិឃណ្ឌុសាស្រ្តនិងកេដុភសាស្រ្ត។ពួកសិស្សរបស់ខ្ញុំជាអ្នកឈ្លាសវៃក្នុងឧត្បាតក្នុងនិម្មិតនិងលក្ខណៈទាំងឡាយបានសិក្សាល្អក្នុងផែនដីក្នុងទីក្នុងអាកាស។ពួកសិស្សទាំងនុ៎ះជាអ្នកប្រាថ្នាតិចមានប្រាជ្ញាខ្ជាប់ខ្ជួនមានអាហារតិចមិនល្មោភសន្តោសដោយលាភនិងឥតលាភតែងចោមរោមខ្ញុំសព្វកាល។ពួកសិស្សទាំងនុ៎ះជាអ្នកប្រាជ្ញមានឈានត្រេកអរក្នុងឈានមានចិត្តស្ងប់រម្ងាប់មានសមាធិប្រាថ្នានូវការមិនមានកង្វល់តែងចោមរោមខ្ញុំសព្វកាល។ពួកសិស្សទាំងនុ៎ះជាអ្នកប្រាជ្ញដល់នូវត្រើយនៃអភិញ្ញាត្រេកអរក្នុងគោចរជាកេរ្ត៍នៃបិតាត្រាច់ទៅក្នុងអាកាសបានតែងចោមរោមខ្ញុំសព្វកាល។ពួកសិស្សខ្ញុំនោះជាអ្នកប្រាជ្ញសង្រួមក្នុងទ្វារ៦មិនមានតណ្ហាជាគ្រឿងញាប់ញ័រមានឥន្រ្ទិយរក្សាហើយមិនច្រឡូកច្រឡំ(ដោយពួកគណៈ)ដែលគេគ្របសង្កត់បានដោយក្រ។ ពួកសិស្សរបស់ខ្ញុំទាំងនោះដែលគេគ្របសង្កត់បានដោយក្ររមែងញុំាងរាត្រីឲ្យកន្លងទៅដោយការអង្គុយផ្គត់ភ្នែនការឈរនិងការចង្រ្កម។ពួកសិស្សរបស់ខ្ញុំដែលគេគ្របសង្កត់បានដោយក្ររមែងមិនត្រេកត្រអាលក្នុងអារម្មណ៍ដែលគួរត្រេកអរមិនខឹងក្នុងអារម្មណ៍ដែលគួរខឹងមិនវង្វេងក្នុងអារម្មណ៍ដែលគួរវង្វេង។ពួកសិស្សទាំងនោះកាលល្បងឫទ្ធិរមែងប្រព្រឹត្តអស់កាលជានិច្ចពួកសិស្សទាំងនោះតែងញុំាងផែនដីឲ្យញាប់ញ័រជាបុគ្គលដែលគេមិនងាយគ្របសង្កត់បានដោយការប្រណាំងប្រជែង។ពួកសិស្សទាំងនោះកាលបើលេងរមែងលេងតែឈានតែងយកផ្លែព្រីងអំពីដើមព្រីងពួកសិស្សរបស់ខ្ញុំជាបុគ្គលដែល​គេគ្របសង្កត់បានដោយក្រ។ពួកខ្លះទៅគោយានទ្វីបពួកខ្លះទៅបុព្វវិទេហទ្វីបពួកខ្លះទៅកាន់ឧត្តរកុរុទ្វីបពួកសិស្សខ្ញុំគេគ្របសង្កត់បានដោយក្រ។ពួកសិស្សទាំងនោះរមែងបញ្ជូន​នូវអម្រែកទៅមុនពួកសិស្សទាំងនោះរមែងទៅខាងក្រោយទាំងផ្ទៃអាកាសក៏សឹង​តែ​បិទបាំងដោយពួកតាបស២៤ពាន់រូប។ (ពួកសិស្សរបស់ខ្ញុំខ្លះបរិភោគ)ផ្លែឈើដែលចំអិនដោយភ្លើង(ខ្លះបរិភោគ)ផ្លែឈើមិនបាច់ចំអិនដោយភ្លើងខ្លះទំពាដោយធ្មេញខ្លះបុកក្នុងត្បាលខ្លះដំដោយថ្មខ្លះបរិភោគផ្លែឈើជ្រុះឯង។ពួកខ្លះទៀតចុះត្រាំទឹកក្នុងវេលាល្ងាចព្រឹកជាអ្នកត្រេកអរក្នុងអំពើដ៏ស្អាតប្រព្រឹត្តស្រោចស្រប់ដោយទឹកពួកសិស្សរបស់ខ្ញុំគេគ្របសង្កត់បានដោយក្រ។ជាអ្នកមាន​រោម​ក្លៀកនិងក្រចកដុះវែងមានធ្មេញប្រកបដោយមន្ទិលមានក្បាលប្រឡាក់ដោយធូលីក្រអូបដោយក្លិននៃសីលពួកសិស្សរបស់ខ្ញុំគេគ្របសង្កត់បានដោយក្រ។ពួកជដិលប្រជុំគ្នាក្នុងវេលាព្រឹកមានតបៈដ៏ខ្លាំងសម្តែងនូវលាភធំនិងលាភតូចហើយទៅក្នុងអាកាស​ក្នុងកាលនោះ។ កាលពួកតាបសទាំងនុ៎ះចៀសចេញទៅសូរសព្ទខ្លាំងក៏លាន់ឮឡើងពួកទេវតាក៏រីករាយដោយសូរសព្ទស្បែកខ្លា(របស់ពួកតាបសទាំងនោះ)។ពួកឥសីជាអ្នកត្រាច់ទៅក្នុងអាកាសតែងចេញទៅកាន់ទិសតូចទិសធំឥសីទាំងនោះជាអ្នករឹងប៉ឹងដោយកម្លាំងរបស់ខ្លួនទៅកាន់ទីតាមប្រាថ្នា។ពួកឥសីទាំងអស់នុ៎ះឯងជាអ្នកញុំាងផែនដីឲ្យកម្រើកត្រាច់ទៅក្នុងអាកាសជាអ្នកមានតេជះខ្លាំងគេគ្របសង្កត់បានដោយក្រមិនញាប់ញ័រប្រៀបដូចសាគរ។ពួកខ្លះជាអ្នកកាន់វត្តឈរចង្រ្កមពួកខ្លះទៀតកាន់វត្តអង្គុយពួកខ្លះបរិភោគផ្លែឈើដែលជ្រុះឯងពួកសិស្សខ្ញុំគេគ្របសង្កត់បានដោយក្រ។ ពួកឥសីទាំងនុ៎ះជាអ្នកនៅដោយមេត្តាធម៌ជាអ្នកស្វែងរកប្រយោជន៍ដល់ពួកសត្វទាំងពួងពួកឥសីទាំងអស់នោះជាអ្នកមិនលើកខ្លួនឯងមិនបង្អាប់បុគ្គលណាមួយ។ពួកឥសីទាំងនោះជាអ្នកមិនញាប់ញ័រដូចសេ្តចសីហៈមានកម្លាំងដូចសេ្តចដំរីឬដូចខ្លាធំដែលគេគ្របសង្កត់បានដោយក្ររមែងមកកាន់ទីជិតនៃខ្ញុំជានិច្ច។ពួកវិជ្ជាធរនិងទេវតានាគគន្ធព្វអារក្សទឹកកុម្ភណ្ឌអសុរគ្រុឌក៏មកអាស្រ័យរស់នៅនឹងស្រះនោះ។ពួកឥសីទាំងនោះជាអ្នកទ្រទ្រង់ផ្នួងសក់និងបរិក្ខារស្លៀកដណ្តប់នូវសំពត់ដែលធ្វើដោយស្បែកខ្លាអាចត្រាច់ទៅក្នុងអាកាសបានក៏មកអាស្រ័យរស់នៅនឹងស្រះនោះ។ពួកឥសីទាំងនុ៎ះមានការប្រព្រឹត្តដ៏សមគួរប្រកបដោយសេចក្តីគោរពដល់គ្នានិងគ្នាទាំងសំដីទ្រគោះរកគ្នារបស់ពួកឥសីទាំង២៤ពាន់រូបក៏មិនមានក្នុងកាលនោះ។ពួកឥសីទាំងអស់នោះកាលនឹងដាក់ជើងក្នុងពេលឈានជើងមានសំឡេងតិចៗសង្រួមដោយល្អចូលមកជិតថ្វាយបង្គំខ្ញុំដោយត្បូង។ ខ្ញុំមានឈានត្រេកអរក្នុងឈានត្រូវពួកសិស្សទាំងនោះដែលជាអ្នកស្ងប់មានតបៈ​ចោម​រោម​ហើយនៅក្នុងអាស្រមនោះ។អាស្រមក្រអូបដោយក្លិនរបស់ពួកឥសីនិងក្លិនទាំងពីរគឺក្លិនផ្កានិងក្លិនផ្លែឈើរបស់ឈើដែលមានផ្លែ។ខ្ញុំមិនស្គាល់យប់ថ្ងៃខ្ញុំមិនមានសេចក្តីអផ្សុកខ្ញុំកាលទូន្មានពួកសិស្សរបស់ខ្ញុំតែងមាននូវសេចក្តីរីករាយយ៉ាងក្រៃលែង។ក្លិនទាំងឡាយរបស់ផ្កាឈើដែលកំពុងផ្កានិងផ្លែដែលកំពុងទុំក៏មានក្លិនដូចជាទិព្វរមែងផ្សព្វផ្សាយទៅញុំាងអាស្រមរបស់ខ្ញុំឲ្យរុងរឿង។ ខ្ញុំជាអ្នកមានព្យាយាមដុតកិលេសមានបញ្ញាខ្ជាប់ខ្ជួនចេញអំពីសមាធិហើយតែងកាន់​យក​នូវភារៈគឺអម្រែកដើរទៅក្នុងព្រៃ។ខ្ញុំជាអ្នកសិក្សាល្អហើយក្នុងឧត្បាតយល់សប្ននិងលក្ខណៈទាំងឡាយចេះចាំនូវបទមន្តដែលគេនិយមក្នុងកាលនោះ។ព្រះសម្ពុទ្ធមាន​ជោគ​ព្រះនាមអនោមទស្សីជាចំបងក្នុងលោកជានរាសភៈទ្រង់ប្រាថ្នាវិវេកធម៌បានសេ្តច​មក​កាន់​ហិមវន្តប្រទេស។ លុះព្រះមុនីដ៏ខ្ពង់ខ្ពស់ប្រកបដោយករុណាជាបុរសដ៏ឧត្តមសេ្តចចូលមកកាន់ហិមវន្តប្រទេស​ហើយទ្រង់គង់ផ្គត់ព្រះភ្នែន(ទៀបអាស្រមរបស់ខ្ញុំ)។ខ្ញុំបានឃើញព្រះសម្ពុទ្ធនោះប្រកប​ដោយពន្លឺជាទីត្រេកអរនៃចិត្តរុងរឿងដូចផ្ការាជព្រឹក្សឬក៏ដូចគំនរភ្លើងឆេះនូវគ្រឿងយ័ញ្ញដែលគេដុត។លុះខ្ញុំបានឃើញព្រះសម្ពុទ្ធជានាយកនៃលោកព្រះអង្គរុងរឿងដូចដើម​ឈើប្រចាំទ្វីបឬដូចផ្លេកបន្ទោរក្នុងអាកាសឬក៏ដូចសាលរាជព្រឹក្សមានផ្ការីកដ៏ល្អ។ ខ្ញុំរំពឹងថាព្រះមុនីដ៏ប្រសើរនេះជាមហាវីរបុរសទ្រង់ធ្វើនូវទីបំផុតទុក្ខបុគ្គលអាស្រ័យការឃើញនេះរមែងរួចចាកទុក្ខទាំងពួង។លុះខ្ញុំឃើញព្រះសម្ពុទ្ធជាទេវតារបស់ទេវតាហើយក៏ពិនិត្យមើលលក្ខណៈថាព្រះពុទ្ធមែនឬហ្ន៎ឬក៏មិនមែនជាព្រះពុទ្ធទេអេះបើដូច្នោះអាត្មា​អញ​នឹងសង្កេតមើលនូវព្រះសម្ពុទ្ធព្រះអង្គមានចក្ខុ។ចក្រទាំងឡាយមានកាំមួយពាន់ក៏ប្រាកដក្នុងផ្ទៃព្រះបាទាដ៏ប្រសើរលុះខ្ញុំឃើញលក្ខណៈរបស់ព្រះសម្ពុទ្ធនោះហើយក៏ដល់នូវសេចក្តីចូលចិត្តចំពោះព្រះតថាគត។ក្នុងគ្រានោះខ្ញុំចាប់យកអំបោសមកបោសលំនៅរួចហើយប្រមូលយកផ្កា៨ក្តាប់មកបូជាចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ។ លុះខ្ញុំបូជាចំពោះព្រះពុទ្ធអង្គនោះជាបុគ្គលឆ្លងឱឃៈមិនមានអាសវៈហើយទើបធ្វើនូវស្បែកខ្លាឆៀងស្មាម្ខាងរួចនមស្ការចំពោះព្រះសម្ពុទ្ធជានាយកនៃសត្វលោក។ព្រះសម្ពុទ្ធព្រះអង្គមិនមានអាសវៈសម្រេចដោយញាណណាខ្ញុំនឹងសម្តែងនូវញាណរបស់ព្រះអង្គនោះសូមអ្នកទាំងឡាយស្តាប់ខ្ញុំសម្តែងចុះ។បពិត្រព្រះអង្គជាព្រះសយម្ភូមានករុណាមិនមានប្រមាណសូមព្រះអង្គស្រង់សត្វលោកនេះឲ្យទានដ្បិតពួកសត្វនឹងឆ្លងនូវខ្សែទឹកគឺសេចក្តីសង្ស័យបានព្រោះអាស្រ័យនូវការជួបប្រទះនឹងព្រះអង្គ។ ព្រះអង្គជាសាស្តាចារ្យ​ផង​ទុកដូចជាទង់ផងដូចជាទង់ជ័យផងដូចជាប្រាសាទរបស់ពួកសត្វព្រះអង្គជាអ្នកដឹកនាំផងជាទីពឹងផងជាពុំនាក់ផងជាបុគ្គលប្រសើរជាងសត្វជើងពីរផង។ទឹកក្នុងសមុទ្រគេអាចវាស់ដោយអាឡ្ហកៈបានសព្វញ្ញុតញ្ញាណរបស់ព្រះអង្គគេមិនអាចវាស់បានឡើយ។គេអាចដាក់ដីក្នុងមណ្ឌលនៃជញ្ជីងហើយថ្លឹងបានឯសព្វញ្ញុត​ញ្ញាណ​របស់ព្រះអង្គគេមិនអាចនឹងថ្លឹងបានឡើយ។គេអាចវាស់អាកាសដោយខ្សែឬដោយម្រាមដៃបានឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គគេមិនអាចនឹងវាស់បានឡើយ។ បុគ្គលគប្បីធ្វើទឹកក្នុងមហាសមុទ្រនិងផែនដីឲ្យស្មើបានតែមិនគប្បីយកពុទ្ធញ្ញាណមកប្រកបដោយឧបមាបានឡើយ។ចិត្តរបស់សត្វទាំងឡាយណាប្រព្រឹត្តទៅក្នុងលោកព្រមទាំងទេវលោកបពិត្រព្រះអង្គមានចក្ខុសត្វទាំងឡាយនុ៎ះតាំងនៅខាងក្នុងនៃសំណាញ់​ញាណ​របស់ព្រះអង្គ។ព្រះអង្គបានដល់នូវពោធិញ្ញាណដ៏ឧត្តមដោយសព្វគ្រប់ដោយ​ញាណ​ណាបពិត្រព្រះសព្វញ្ញូព្រះអង្គរមែងញាំញីតិរិ្ថយដទៃដោយញាណនោះ។តាបសឈ្មោះសុរុចិនោះសរសើរដោយគាថានេះហើយក៏ក្រាលនូវស្បែកខ្លាទើបអង្គុយលើផែនដី។ ភ្នំដែលលិចចុះទៅក្នុងមហាសមុទ្រអស់ប្រមាណ៨ហ្មឺន៤ពាន់យោជន៍ខ្ពស់ឡើងក៏ប៉ុណ្ណោះដែរគេហៅថាស្តេចភ្នំ។កំពស់ក្តីបណ្តោយក្តីទទឹងក្តីនៃភ្នំសិនេរុនោះមានប្រមាណមួយសេនកោដិយោជន៍ដោយចំណែកនៃការរាប់ដ៏ល្អិត។ខ្នាច់ដែលគេតាំងទុកខ្នាច់នោះក៏ដល់នូវការអស់ទៅឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គគេមិនអាចរាប់បានឡើយ។បុគ្គលណាព័ទ្ធព័ន្ធទឹកដោយសំណាញ់មានក្រឡាញឹកពួកសត្វណាមួយក្នុងទឹកគប្បីតាំងនៅខាងក្នុងសំណាញ់យ៉ាងណាមិញ។បពិត្រព្រះអង្គជាមហាវីរបុរសពួកតិរ្ថិយជាច្រើនណាមួយស្ទុះទៅកាន់ទីសាំញុំាគឺទិដ្ឋិដែលវង្វេងហើយដោយការប្រកាន់មាំក៏យ៉ាងនោះដែរ។ ពួកសត្វទាំងអស់នុ៎ះតាំងនៅក្នុងខាងក្នុងសំណាញ់ញាណដ៏បរិសុទ្ធរបស់ព្រះអង្គជាគ្រឿងឃើញមិនមានអ្វីរារាំងបានរមែងមិនកន្លងនូវញាណរបស់ព្រះអង្គបានឡើយ។គាប់ជួនសម័យនោះព្រះមានព្រះភាគជិនសិរីព្រះនាមអនោមទស្សីព្រះអង្គមានយសធំ(ទ្រង់ឈ្នះមារ)ចេញអំពីសមាធិហើយទ្រង់ប្រមើលមើលទិស។សាវ័កឈ្មោះនិសកៈរបស់ព្រះមុនីព្រះនាមអនោមទស្សីមានពួកព្រះខីណាស្រពមួយសែនអង្គជាអ្នកមានចិត្តស្ងប់រម្ងាប់មិនញាប់ញ័រដោយលោកធម៌អ្នកបរិសុទ្ធមានអភិញ្ញា៦មានចិត្តនឹងធឹងចោមរោមហើយបានដឹងព្រះហឫទ័យរបស់ព្រះពុទ្ធក៏ចូលមកគាល់ព្រះសម្ពុទ្ធជាលោកនាយក។ ពួកសាវ័កទាំងនោះឋិតនៅព្ធដ៏អាកាសធ្វើប្រទក្សិណក្នុងទីនោះផ្គងអញ្ជលីនមស្ការចុះមកក្នុងសំណាក់ព្រះពុទ្ធ។ព្រះមានព្រះភាគព្រះនាមអនោមទស្សីជាចំបងក្នុងលោកជានរាសកៈព្រះអង្គឈ្នះមារទ្រង់គង់ត្រង់កណ្តាលពួកភិក្ខុហើយធ្វើនូវការញញឹមឲ្យប្រាកដ។(លំដាប់នោះ)ភិក្ខុអ្នកបម្រើឈ្មោះវរុណៈរបស់ព្រះសាស្តាព្រះនាមអនោមទស្សីធ្វើនូវចីវរឆៀងស្មាខ្មាងហើយទូលសួរព្រះសម្ពុទ្ធជានាយកនៃលោកថាបពិត្រព្រះមានព្រះភាគអ្វីជាហេតុនៃការញញឹមរបស់ព្រះសាស្តាព្រោះថាព្រះពុទ្ធទាំងឡាយមិនដែលធ្វើនូវការញញឹមឲ្យប្រាកដដោយឥតហេតុទេ។ព្រះមានព្រះភាគព្រះនាមអនោមទស្សីជាចំបងក្នុងលោកជានរាសភៈទ្រង់គង់ក្នុងកណ្តាលពួកភិក្ខុបានពោលគាថានេះថាតាបសណាបូជាតថាគតដោយផ្កាផងសរសើរនូវញាណផងតថាគតនឹងសម្តែងចំពោះតាបសនោះហេតុនេះអ្នកទាំងឡាយចូរស្តាប់តថាគតសម្តែងចុះ។ ពួកទេវតាទាំងអស់នោះព្រមទាំងមនុស្សចង់ស្តាប់ព្រះសទ្ធម្មទើបនាំគ្នាចូលមកគាល់ព្រះសម្ពុទ្ធព្រោះដឹងច្បាស់នូវព្រះវាចារបស់ព្រះពុទ្ធ។ពួកទេវតាមានឫទ្ធិច្រើនក្នុងលោកធាតុទាំង១០ចង់ស្តាប់ព្រះសទ្ធម្មក៏ចូលមកគាល់ព្រះសម្ពុទ្ធ។សេនាមានអង្គ៤គឺសេនាដំរី១សេនាសេះ១សេនារថ១សេនាថ្មើរជើង១នឹងចោមរោមតាបសនេះអស់កាលជានិច្ចនេះជាផលនៃពុទ្ធបូជា។ពួកដូរ្យដន្រ្តី៦០ពាន់ស្គរទាំងឡាយដែលតាក់តែងល្អនឹងបម្រើតាបសនេះអស់កាលជានិច្ចនេះជាផលនៃពុទ្ធបូជា។ពួកស្រ្តី១៦ពាន់ពួកនារីដែលតាក់តែងល្អមានសំពត់និងគ្រឿងប្រដាប់ដ៏វិចិត្រពាក់កុណ្ឌជាវិការៈនៃកែវមណីពួកនារីទាំងនោះមានមុខទូលាយស្រស់ស្រាយមានសញ្ញាដ៏ល្អមានដងខ្លួនពាក់កណ្តាលដ៏វៀរនឹងចោមរោមតាបសនេះអស់កាលជានិច្ចនេះជាផលនៃពុទ្ធបូជា។ (សុរុចិតាបស)នឹងរីករាយក្នុងទេវលោកអស់មួយសែនកប្បនឹងបានជាសេ្តចចក្រពត្រក្នុងដែនដីអស់មួយពាន់ដង។បានជាព្រះឥន្រ្ទសោយរាជ្យក្នុងឋានទេវតាអស់មួយពាន់ដងនឹងសោយរាជ្យក្នុងប្រទេសដ៏ទូលាយមិនអាចរាប់បាន។តាបសនេះនឹងទៅកាន់អត្តភាពជាមនុស្សក្នុងកាលដែលដល់នូវបច្ឆិមភពនឹងទៅកើតក្នុងផ្ទៃនៃនាងញ្រហ្មណីឈ្មោះសារី។តាបសនេះនឹងបានជាអ្នកមានបញ្ញាមុតថ្លាមាននាមថាសារីបុត្តតាមនាមនិងគោត្ររបស់មាតា។តាបសនេះជាអ្នកមិនមានកង្វល់នឹងលះបង់នូវទ្រព្យ៨០កោដិហើយចេញបួសស្វែងរកនូវសន្តិបទគឺព្រះនិញ្វននឹងត្រាច់មកកាន់ផែនដីនេះ។ ព្រះសាស្តាព្រះនាមគោតមកើតក្នុងត្រកូលក្សត្រិយ៍ឈ្មោះឱក្កាកៈក្នុងកប្បដែលប្រមាណមិនបានអំពីកប្បនេះនឹងកើតឡើងក្នុងលោក។តាបសនេះនឹងបានជាឱរសជាអ្នកទទួលមត៌កក្នុងធម៌ទាំងឡាយរបស់ព្រះសាស្តាអង្គនោះជាធម្មនិម្មិតជាអគ្គសាវ័កមានឈ្មោះសារីបុត្ត។ស្ទឹងឈ្មោះភាគីរសីនេះដែលបែកចេញមកអំពីភ្នំហិមពាន្តរមែងហូរចុះទៅកាន់មហាសមុទ្រញុំាងមហាសមុទ្រឲ្យឆ្អែតយ៉ាងណាមិញ។ព្រះសារីបុត្តនេះជាបុគ្គលអង់អាចភ្លៀវក្លាក្នុងការបែកធ្លាយ៣យ៉ាងដល់នូវបញ្ញាបារមីនឹងញុំាងពួកសត្វឲ្យឆ្អែតក៏យ៉ាងនោះដែរ។គំនរខ្សាច់ណាក្នុងចន្លោះនេះរាប់យកទាំងភ្នំហិមពាន្តនិងមហាសមុទ្រសាគរគំនរខ្សាច់នោះគេមិនគប្បីរាប់បានឡើយ។ តែបើការរាប់នូវគ្រាប់ខ្សាច់នោះបុគ្គលអាចរាប់ដោយមិនសល់បានយ៉ាងណាទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្តនឹងមិនមែនយ៉ាងនោះទេ។កាលបើគេដាក់ខ្នាច់គ្រាប់ខ្សាច់ក្នុងស្ទឹងគង្គាគប្បីអស់ទៅឯទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្តនឹងមិនអស់ដូច្នោះទេ។រលកក្នុងមហាសមុទ្រដែលគេមិនគប្បីរាប់បានដោយការរាប់យ៉ាងណាទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្តក៏គេនឹងមិនអាចរាប់បានយ៉ាងនោះ។តាបសនេះនឹងសម្រេចបញ្ញាបារមីបានជាអគ្គសាវ័កញុំាងព្រះសម្ពុទ្ធព្រះនាមគោតមជាឆ្នើមក្នុងពួកសត្វឲ្យត្រេកអរនឹងបង្អុរនូវភ្លៀងគឺធម៌ដោយប្រពៃប្រព្រឹត្តតាមធម្មចក្កដែលព្រះសម្ពុទ្ធជាសក្យបុត្តព្រះអង្គជាបុគ្គលនឹងធឹងឲ្យប្រព្រឹត្តទៅហើយ។ព្រះសម្ពុទ្ធព្រះនាមគោតមជាឆ្នើមក្នុងពួកសក្យៈទ្រង់ជ្រាបច្បាស់នូវហេតុទាំងនុ៎ះទ្រង់គង់ក្នុងកណ្តាលនៃពួកភិក្ខុហើយនឹងតាំង(ព្រះសារីបុត្ត)ក្នុងទីជាអគ្គសាវ័ក។ ឱហ្ន៎ខ្ញុំបានធ្វើអធិការចំពោះព្រះសាស្តាព្រះនាមអនោមទស្សីអង្គណាហើយបានសម្រេចបារមីក្នុងទីទាំងពួងអំពើដែលខ្ញុំធ្វើចំពោះព្រះសាស្តាអង្គនោះចំជាត្រូវល្អ។កម្មដែលខ្ញុំធ្វើហើយក្នុងកាលប្រមាណមិនបានឲ្យផលហើយក្នុងជាតិនេះខ្ញុំរួចស្រឡះហើយដូចជាសន្ទុះនៃសរដុតបំផ្លាញហើយនូវកិលេសទាំងឡាយ។ខ្ញុំនុ៎ះកាលស្វែងរកនូវអសង្ខតធម៌គឺព្រះនិញ្វនជាផ្លូវមិនកម្រើកកាលពិនិត្យមើលនូវពួកតិរ្ថិយទាំងអស់បានអន្ទោលទៅក្នុងភព។បុរសអ្នកមានព្យាធិស្វែងរកឱសថជ្រើសរើសនូវទ្រព្យទាំងអស់ដើម្បីសះស្បើយចាកព្យាធិយ៉ាងណាមិញ។បុគ្គលស្វែងរកផ្លូវនៃអមតនិញ្វនជាអសង្ខតធម៌បួសជាឥសីមិនដែលដាច់អស់៥០០ជាតិក៏យ៉ាងនោះដែរ។ ខ្ញុំពេញហើយដោយភារៈគឺផ្នួងសក់ស្លៀកដណ្តប់នូវស្បែកខ្លាដ៏ប្រសើរដល់នូវអភិញ្ញាបារមីហើយបានទៅកើតក្នុងព្រហ្មលោក។ការបរិសុទ្ធក្នុងសាសនាខាងក្រៅវៀរលែងសាសនានៃព្រះជិនសិរីមិនមានទេពួកសត្វណាមួយជាអ្នកមានប្រាជ្ញារមែងបរិសុទ្ធក្នុងសាសនានៃព្រះជិនសិរី។ខ្ញុំមិនទាន់យល់ច្បាស់នៅឡើយថាដំណើរនុ៎ះជាកិច្ចប្រាថ្នានូវប្រយោជន៍របស់ខ្ញុំទើបខ្ញុំស្វែងរកអសង្ខតធម៌អន្ទោលទៅកាន់លទ្ធិដ៏អាក្រក់។បុរសអ្នកត្រូវការខ្លឹមកាត់ពុះដើមចេកមិនគប្បីបានខ្លឹមក្នុងដើមចេកនោះទេពិតណាស់បុរសនោះជាអ្នកទទេចាកខ្លឹមយ៉ាងណាមិញ។ពួកជនជាច្រើននាក់ជាតិរិ្ថយមានទិដ្ឋិផ្សេងៗគ្នាក្នុងលោកជាអ្នកទទេសោះចាកអសង្ខតធម៌ក៏យ៉ាងនោះដែរដូចជាបុរសកាត់ដើមចេកទទេចាកខ្លឹម។ក្នុងកាលដែលដល់នូវភពទីបំផុតខ្ញុំបានកើតជាញ្រហ្មណ៍លះបង់ភោគសម្ប័ទជាច្រើនហើយចូលទៅកាន់ផ្នួស។ ចប់ភាណវារៈទី១។ អានបន្ត
    Public date : 25, Mar 2024 (4,730 Read)
    [១]នតង្គៈជាអ្នកប្រាជ្ញជាបុត្រនៃនាងទេវីក្នុងដែនវេទេហៈបានសួរព្រះតថាគតកាលគង់នៅក្នុងវត្តជេតពនថាបានឮថាព្រះសព្វញ្ញុពុទ្ធទាំងឡាយតែងមានតើព្រះសព្វញ្ញុពុទ្ធជាអ្នកប្រាជ្ញទាំងនោះទ្រង់កើតមានដោយហេតុដូចម្តេច។គ្រានោះព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរទ្រង់ស្វែងរកនូវគុណដ៏ធំទ្រង់បែរទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើនដោយព្រះសូរ​សៀងដ៏ពីរោះថាពោធិសត្វទាំងឡាយណាមានការកសាងបានធ្វើទុកហើយក្នុងសំណាក់នៃព្រះពុទ្ធទាំងពួងតែមិនទាន់បានមោក្ខធម៌ក្នុងសាសនានៃព្រះជិនស្រីទេពោធិសត្វទាំងនោះជាអ្នកប្រាជ្ញមានបញ្ញាមុតថ្លារមែងបាននូវភាពជាសព្វញ្ញុពុទ្ធព្រោះប្រធាននៃការត្រាស់​ដឹងនោះផងព្រោះអធ្យាស្រ័យមានកម្លាំងដ៏ធំនោះផងព្រោះតេជះនៃបញ្ញានោះផង។ សូម្បីតថាគតក៏បានប្រាថ្នានូវភាពជាព្រះពុទ្ធក្នុងសំណាក់នៃព្រះពុទ្ធមុនៗទាំងឡាយរាប់មិនអស់ដែលជាព្រះរាជាហេតុធម៌បរិបូណ៍ដោយបារមី៣០។តថាគតបាននមស្ការថ្វាយ​បង្គំដោយម្រាមដៃ១០ដោយក្បាលចំពោះព្រះសម្ពោធិញ្ញាណរបស់ព្រះពុទ្ធដ៏ប្រសើរ​ទាំង​ឡាយផងចំពោះព្រះសម្ពុទ្ធទាំងឡាយជានាយកនៃសត្វលោកព្រមទាំងព្រះសង្ឃ​ផង​។រតនៈទាំងឡាយរាប់មិនអស់មានក្នុងពុទ្ធកេ្ខត្តទាំងប៉ុន្មានទេវតាដែលឋិតនៅឰដ៏អាកាស​ផងឋិតនៅលើដែនដីផងរមែងនាំមកនូវរតនៈទាំងពួងនោះដោយចិត្ត។ ក្នុងទីនោះតថាគតបានសាងប្រាសាទជាវិការៈនៃកែវមានជាន់ច្រើនខ្ពស់ត្រដែតទៅក្នុងអាកាសត្រង់ភូមិភាគជាវិការៈនៃប្រាក់មានសសរធ្វើល្អដ៏វិចិត្រហើយចែកជាល្វែងល្អហើយជាប្រាសាទមានតម្លៃច្រើនមានក្របជាវិការៈនៃមាសប្រដាប់ដោយឆត្រកំពូលស្រួច។ជាន់ទីមួយជាវិការៈនៃកែវពៃទូរ្យប្រាសចាកមន្ទិលល្អស្មើពពកដ៏ដេរដាសដោយឈូកដ៏ល្អជាងជាន់ដែលក្រាលដោយមាសដ៏ប្រសើរ។(ជាន់ខ្លះ)វិចិត្រដោយកែវប្រពាឡមានពណ៌នៃកែវប្រពាឡ(ជាន់ខ្លះ)មានពណ៌ក្រហមល្អ(ជាន់ខ្លះ)មានពន្លឺដូចស្លាបអណ្តើកមាស(ជាន់ខ្លះ)ភ្លឺផ្លេកគ្រប់ទិស។ទីអង្គុយដៃកែវបង្អួចសុទ្ធសឹងចាត់ត្រូវរបៀបមានកម្រងផ្កាក្លិនក្រអូបជាទីគាប់ចិត្ត(សំយុងចុះមក)តាមចម្រឹងទាំង៤និងតាមសន្ទះបង្អួច។(ជាន់ប្រាសាទទាំងឡាយ)មានពណ៌ខៀវលឿងក្រហមសនិងពណ៌ខ្មៅសុទ្ធដែលប្រដាប់ដោយផ្ទះកំពូលដ៏ប្រសើរតាក់តែងហើយដោយកែវ៧ប្រការ។មានក្បាច់ផ្កាឈូកគួរក្រឡេក​មើលស្រស់ដោយរូបម្រឹគនិងបក្សីដេរដាសដោយរូបផ្កាយនក្ខត្តឫក្សដោយរូបព្រះចន្ទនិងព្រះអាទិត្យទាំងដាសពាសដោយបណ្តាញមាសប្រកបដោយកណ្តឹងមាសសន្លឹកផ្កាមាសជាទីត្រេកអរនៃចិត្តរមែងលាន់ឮដោយកម្លាំងខ្យល់។(ផ្ទៃនៃប្រាសាទនោះ)មានទង់ពណ៌ហង្សបាទពណ៌ក្រហមពណ៌លឿងពណ៌លឿងទុំមានទង់វិចិត្រល្អដោយ​ពណ៌ផ្សេងៗប្រកបរបៀបទង់ដែលគេលើកឡើង។មានផែនក្តារផ្សេងៗច្រើនរយជាអនេកជាក្តារប្រាក់ខ្លះក្តារកែវមណីខ្លះក្តារកែវទទឹមខ្លះក្តារកែវមរកតខ្លះ។(ផ្ទៃខាងក្នុងប្រាសាទនោះ)វិចិត្រដោយសយនៈផ្សេងៗក្រាលដោយសំពត់កាសិកៈមានសាច់ល្អិតសំពត់​រោមសត្វសំពត់សូត្រសំពត់ស្រុកចីនៈសំពត់ស្រុកបត្តុណ្ណៈសំពត់ស្រុកបណ្ឌុ។តថាគតបានក្រាលនូវកម្រាលផ្សេងៗទាំងអស់ដោយចិត្តឯងតថាគតតាក់តែងនូវហោជាងកែវក្នុងជាន់នោះៗ។ មានពួកជនឈរកាន់ប្រទីបកែវមណីភ្លឺរុងរឿងឯសសរ​ខឿន​សសរផ្ទះខ្លោងទ្វារជាវិការៈនៃមាសជាវិការៈនៃមាសជម្ពូនទៈជាវិការៈនៃឈើខ្លឹមជាវិការៈនៃប្រាក់ដ៏ស្រស់ល្អទាំងទីតំណដ៏ច្រើនដែលចែកល្អវិចិត្រដោយសន្ទះទ្វារនិងគន្លឹះសុទ្ធសឹងល្អៗ។ក្អមពេញ(ដោយទឹក)ច្រើនដែលដាក់ផ្កាឈូកនិងឧប្បលជាតិរៀបតាំងទាំងសងខាងនៃប្រាសាទនោះ។ព្រះបច្ចេកពុទ្ធទាំងពួងព្រមទាំងសាវ័កនិមិត្តនូវព្រះសព្វញ្ញុពុទ្ធជានាយកនៃសត្វលោកព្រមទាំងព្រះសង្ឃក្នុងកាលដ៏កន្លងទៅហើយផង(នូវព្រះបច្ចេកពុទ្ធទាំងឡាយ)ព្រមទាំងសាវ័កដោយរូបភេទជាប្រក្រតីផងហើយចូលទៅតាមទ្វារនោះរួចគង់ជាអរិយមណ្ឌលលើតាំងជាវិការៈនៃមាសទាំងអស់ព្រះពុទ្ធទាំងឡាយណាប្រសើរផុតក្នុងលោកមានក្នុងកាលឥឡូវនេះក្តីព្រះពុទ្ធទាំងឡាយណាកន្លងទៅហើយក្តីព្រះពុទ្ធទាំងអស់អង្គនោះបានឡើង​មកគង់ក្នុងប្រាសាទរបស់តថាគតឯតថាគតក៏បានអង្គាសព្រះបច្ចេកពុទ្ធជាច្រើនរយអង្គដែលជាអ្នកត្រាស់ដឹងឯងជាអ្នកឈ្នះមារក្នុងអតីតកាលនិងបច្ចុប្បន្នកាល(ឲ្យឆ្អែតស្កប់ស្កល់)។ មានដើមកប្បព្រឹក្សច្រើនដើមទាំងជាទិព្វទាំងជារបស់មនុស្សតថាគតបាននាំយកសំពត់ទាំងពួង(អំពីដើមកប្បព្រឹក្សនោះ)មកធ្វើជាត្រៃចីវរហើយថ្វាយ(ព្រះបច្ចេកពុទ្ធ)ឲ្យស្លៀកដណ្តប់(រួចនិមន្តឲ្យឆាន់)នូវបង្អែមនិងចំអាបដែលមានរសឆ្ងាញ់ព្រមទាំងទឹកនិងភោជន។តថាគតបានញុំាងបាត្រដ៏ល្អជាវិការៈនៃកែវមណីឲ្យពេញ(ដោយវត្ថុទាំងនោះ)ហើយប្រគេនសំពត់ទិព្វមានសាច់ដ៏រលីងដែលគួរដល់ចីវរ។មណ្ឌលនៃព្រះអរិយៈទាំងអស់ឆ្អែតស្កប់ស្កល់ហើយដោយទឹកឃ្មុំផងស្ករក្រាមផងប្រេងផងទឹកឃ្មុំនិងស្ករអំពៅ​ផងបាយដ៏ប្រសើរផង។(ព្រះអរិយៈទាំងនោះ)ចូលទៅកាន់បន្ទប់កែវសម្រេច​សីហ​សេយ្យាលើសយនៈមានតម្លៃច្រើនដូចកេសររាជសីហ៍ក្នុងគូហា។ (ព្រះអរិយៈទាំងនោះ)មានសម្បជញ្ញៈក្រោកឡើងហើយផ្គត់ព្រះភ្នែនលើសំណិងបំពេញសេចក្តីត្រេកអរក្នុង​ឈាន​ជាអារម្មណ៍របស់ព្រះពុទ្ធទាំងពួង។ពួកព្រះអរិយៈខ្លះសំដែងធម៌ពួកខ្លះក្រសាលដោយឫទ្ធិពួកខ្លះក្រសាលដោយអប្បនាសមាធិពួកខ្លះចម្រើននូវវសីក្នុងអភិញ្ញាធ្វើវិភុព្វនាឥទ្ធិច្រើនសែន។ព្រះពុទ្ធទាំងឡាយទ្រង់សួរនូវប្រស្នាជាវិស័យព្រះពុទ្ធជារបៀបនៃសព្វញ្ញុពុទ្ធចំពោះព្រះពុទ្ធទាំងឡាយដែលត្រាស់ដឹងហេតុដ៏ជ្រៅល្អិតដោយប្រាជ្ញាសាវ័កទាំងឡាយសួរព្រះពុទ្ធទាំងឡាយឯព្រះពុទ្ធទាំងឡាយក៏សួរសាវ័កទាំងឡាយ។ព្រះពុទ្ធព្រះបច្ចេកពុទ្ធនិងសាវ័កជាអ្នកបម្រើទាំងនោះសួរគ្នានិងគ្នាផងឆ្លើយដល់គ្នានិងគ្នាផង។ព្រះអរិយបុគ្គលទាំងនោះកាលត្រេកអរក្នុងពុទ្ធកិច្ចយ៉ាងនេះហើយរមែងរីករាយលើប្រាសាទ​ឯឆត្ររួតប្រាកដស្មើដោយរបៀបនៃកែវក៏ឋិតនៅ។ តថាគតប្រកាសថាឆត្រដែលប៉ាក់ដោយបណ្តាញមាសដែលរចនាដោយបណ្តាញប្រាក់ដែលព័ន្ធព័ទ្ធដោយបណ្តាញ​កែវ​មុក្តា​ឆត្រទាំងអស់នោះសូមបាំងលើព្រះកេសព្រះពុទ្ធ។ពិតានសំពត់ដែលវិចិត្រដោយរូបផ្កាមាសដែលវិចិត្រដោយរបៀបផ្កាពិតានទាំងនោះសូមបាំងលើព្រះកេសព្រះពុទ្ធ។សូមស្រះបោក្ខរណីដេរដាសដោយចង្កោមផ្កា(មានក្លិនក្រអូប)និងចង្កោមផ្កាឈើមានក្លិនក្រអូបល្អដោយចង្កោមផ្កាក្រអូបដេរដាសដោយផ្ទាំងសំពត់តាក់តែងដោយចង្កោមកែវ។សូមស្រះបោក្ខរណីដេរដាសដោយផ្កាវិចិត្រល្អអប់ដោយក្លិនក្រអូបតាក់តែងដោយគ្រឿងប្រស់ព្រំដ៏ក្រអូបបិទបាំងដោយពិតានមាស។ សូមស្រះបោក្ខរណីក្នុងទិសទាំង៤ព្រោងញ្រតដោយឈូកនិងឧប្បលរោយរាយដោយលម្អងផ្កាឈូកកើតប្រាកដកែ្បរប្រាសាទមាស។ដើមឈើទាំងអស់ជុំវិញប្រាសាទសូមបញ្ចេញផ្កាលុះបញ្ចេញផ្កាហើយសូមរោយរាយក្លិនទៅលើប្រាសាទ។សូមពួកក្ងោក​ពង់​លើប្រាសាទនោះសូមពួកហង្សជាទិព្វស្រែកកញ្រ្ជៀវសូមពួកករវិកយំសូមពួកបក្សីរងាវជុំវិញប្រាសាទនោះ។សូមពួកស្គរទាំងអស់លាន់ឮខ្ទរខ្ទារសូមពួកពិណទាំងអស់លាន់ឮសូមពួកចម្រៀងទាំងអស់ច្រៀងជុំវិញប្រាសាទ។សូមបល្ល័ង្កមាសដ៏ធំដែលបរិបូណ៍ដោយពន្លឺមិនដាច់ដែលរចនាដោយកែវឋិតនៅក្នុងចក្រវាឡជាពុទ្ធក្ខេត្តទាំងប៉ុន្មានផងក្នុងចក្រវាឡ(ដទៃពីរនោះផង)។ សូមពួកឈើប្រទីបភ្លឺរុងរឿងសូមឈើទាំងហ្មឺនមានពន្លឺតែបែបមួយតៗគ្នា។សូមពួកស្រ្តីគណិកាពួកស្រ្តីរបាំនិងពួកស្ត្រីអប្សរដែលប្រដាប់ដោយពណ៌ផ្សេងៗនាំគ្នារាំនាំគ្នាច្រៀងជុំវិញប្រាសាទ។តថាគតឲ្យគេលើកទង់ជ័យទាំងអស់ដ៏វិចិត្រមានពណ៌៥លើចុងឈើខ្លះលើកំពូលភ្នំខ្លះលើកំពូលភ្នំសិនេរុខ្លះ។តថាគតប្រកាសថាសូមពួកមនុស្សនាគគន្ធព្វនិងទេវតាទាំងអស់នោះនាំគ្នាមកនមស្ការធ្វើអញ្ជលិកម្មចោមរោមប្រាសាទរបស់យើងនេះ។អំពើជាកុសលណាមួយដែលខ្ញុំគប្បីធ្វើដោយកាយវាចាចិត្ត(អំពើជាកុសលនោះ)ដែលខ្ញុំបានធ្វើហើយជាកុសលគួរដល់ការកើតក្នុងសុគតិក្នុងត្រៃត្រឹង្ស។ សត្វទាំងឡាយណាមានសញ្ញានិងសត្វទាំងឡាយណាមិនមានសញ្ញាសត្វទាំងអស់នោះចូរបាននូវចំណែកផលនៃបុណ្យដែលខ្ញុំបានធ្វើហើយសត្វទាំងឡាយណាបានដឹងច្បាស់នូវបុណ្យដែលខ្ញុំបានធ្វើហើយនោះសត្វទាំងនោះ(ចូរបានទទួល)នូវផលនៃបុណ្យដែលខ្ញុំឲ្យហើយម្យ៉ាងទៀតបណ្តាសត្វទាំងនោះសត្វទាំងឡាយណាមិនបានដឹងសូមទេវតាទាំងឡាយអញ្ជើញទៅឲ្យដំណឹង(ដល់សត្វទាំងនោះ)ផង។សត្វទាំងអស់ណាក្នុងលោកដែលអាស្រ័យអាហារហើយរស់នៅសត្វទាំងអស់នោះចូរបាននូវភោជនជាទីគាប់ចិត្តតាមចិត្តខ្ញុំចុះ។តថាគតបានឲ្យទានដោយចិត្តតថាគតបានបណ្តុះនូវសេចក្តីជ្រះថ្លាដោយចិត្តបានបូជាចំពោះព្រះសម្ពុទ្ធទាំងពួងបូជាចំពោះព្រះបច្ចេកពុទ្ធទាំងឡាយ។ តថាគតលះបង់រាងកាយជារបស់មនុស្សហើយទៅកើតក្នុងឋានតាវត្តឹង្សព្រោះកម្មដែលតថាគតធ្វើល្អនោះផងព្រោះការតម្កល់ទុកចេតនានោះផង។តថាគតស្គាល់ច្បាស់នូវភពទាំងពីរគឺភពជារបស់ទេវតា១ជារបស់មនុស្ស១តថាគតមិនស្គាល់គតិដទៃឡើយនេះជាផលនៃសេចក្តីប្រាថ្នាដោយចិត្ត។តថាគតបានជាបុគ្គលប្រសើរជាងទេវតាទាំងឡាយជាធំក្នុងពួកមនុស្សបរិបូណ៌ដោយរូបឆោមនិងលក្ខណៈឥតមានបុគ្គលស្មើដោយប្រាជ្ញា។ ភោជនដ៏ប្រសើរផ្សេងៗផងកែវច្រើនយ៉ាងផងសំពត់មានបែបផ្សេងៗផងក៏ធ្លាក់ចុះចាកអាកាសមកកាន់ទីជិតតថាគតឆាប់រហ័ស។តថាគតលាដៃក្នុងទីណាគឺផែនដីភ្នំអាកាសទឹកនិងព្រៃអាហារជាទិព្វក៏មកដល់តថាគត(អំពីទីនោះ)។តថាគតលាដៃក្នុងទីណាគឺផែនដីភ្នំអាកាសទឹកនិងព្រៃកែវទាំងពួងក៏មកដល់តថាគត(អំពីទីនោះ)។តថាគតលា​ដៃ​ក្នុងទីណាគឺផែនដីភ្នំអាកាសទឹកនិងព្រៃគ្រឿងក្រអូបទាំងពួងក៏មកដល់តថាគត(អំពីទីនោះ)។តថាគតលាដៃក្នុងទីណាគឺផែនដីភ្នំអាកាសទឹកនិងព្រៃយានទាំងពួងក៏មកដល់តថាគត(អំពីទីនោះ)។តថាគតលាដៃក្នុងទីណាគឺផែនដីភ្នំអាកាសទឹកនិងព្រៃកម្រងផ្កាទាំងពួងក៏មកដល់តថាគត(អំពីទីនោះ)។តថាគតលាដៃក្នុងទីណាគឺផែនដីភ្នំអាកាសទឹកនិងព្រៃគ្រឿងអលង្ការទាំងឡាយក៏មកដល់តថាគត(អំពីទីនោះ)។តថាគតលាដៃក្នុងទីណាគឺផែនដីភ្នំអាកាសទឹកនិងព្រៃស្រ្តីកញ្ញាទាំងអស់ក៏មកដល់តថាគត(អំពីទីនោះ)។ តថាគតលាដៃក្នុងទីណាគឺផែនដីភ្នំអាកាសទឹកនិងព្រៃទឹកឃ្មុំនិងស្ករក៏មកដល់តថាគតក៏មកដល់តថាគត(អំពីទីនោះ)។តថាគតលាដៃក្នុងទីណាគឺផែនដីភ្នំអាកាសទឹកនិងព្រៃគ្រឿងបង្អែមគ្រប់យ៉ាងក៏មកដល់តថាគត(អំពីទីនោះ)។ដើម្បីដល់នូវសម្ពោធិ​ញ្ញាណ​ដ៏ប្រសើរតថាគតឲ្យនូវទានដ៏ប្រសើរនោះដល់ជនអ្នកឥតទ្រព្យ(ជនអ្នកដំណើរ)យាចកនិងអ្នកដើរតាមផ្លូវ។តថាគតញុំាងភ្នំថ្មឲ្យលាន់ឮញុំាងភ្នំដ៏ក្រាស់ឲ្យឮខ្ទរខ្ទារញុំាងលោកព្រមទាំងទេវតាឲ្យរីករាយទើបបានជាព្រះពុទ្ធក្នុងលោក។ ទីបំផុតនៃសត្វកាលទៅកាន់​ទិសទាំង១០ក្នុងលោកមិនមានឡើយចំណែកខាងពុទ្ធក្ខេត្តក្នុងចំណែកនៃទិសនោះគេមិនអាចរាប់បាន។ពន្លឺជាគ្រឿងនាំទៅនូវរស្មីទាំងគូប្រាកដហើយដល់តថាគតពន្លឺគឺបណ្តាញនៃរស្មីដ៏ធំទូលាយក៏កើតឡើងក្នុងចន្លោះនៃលោកធាតុនេះ។ចូរពួកជនទាំង​អស់នេះក្នុងលោកធាតុឃើញនូវតថាគតចុះចូរពួកជនគ្រប់គ្នាមានចិត្តល្អចុះចូរពួកជនរាល់រូបប្រព្រឹត្តតាមតថាគតចុះ។តថាគតទួងស្គរគឺព្រះនិញ្វនឈ្មោះអមតៈដោយពាក្យដ៏ពីរោះប្រសើរក្រៃលែងចូរពួកជនគ្រប់គ្នាក្នុងលោកធាតុនេះស្តាប់នូវសំឡេងដ៏ពីរោះចុះ។ កាលបើតថាគតបង្អុរចុះដោយទឹកភ្លៀងគឺធម៌ចូរពួកជនគ្រប់គ្នាជាអ្នកមិនមានអាសវៈចុះបណ្តាសត្វទាំងនោះពួកសត្វណាមាននិស្ស័យជាន់ក្រោមចូរពួកសត្វទាំងនោះបានជាសោតាបន្នបុគ្គលចុះ។ព្រោះតថាគតឲទានដែលគួរឲបានបំពេញសីលឥតមាន​សេស​សល់ដល់នូវនេក្ខម្មបារមីទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ព្រោះតថាគតបានប្រឹក្សានឹងពួកបណ្ឌិតហើយធ្វើនូវវីរិយបារមីឲខ្ពង់ខ្ពស់ដល់នូវខន្តិបារមីទើបបាននូវសម្ពោធិ​ញ្ញាណ​ដ៏ឧត្តម។ ព្រោះតថាគតធ្វើអធិដ្ឋានបារមីឲមាំមួនបំពេញនូវសច្ចបារមីដល់នូវមេត្តាបារមីទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ព្រោះតថាគតជាអ្នកមានចិត្តស្មើក្នុងលោកធម៌ទាំងអស់គឺលាភនិងឥតលាភសុខនិងទុក្ខការសរសើរនិងនិន្ទាទើបបាននូវសម្ពោធិ​ញ្ញាណ​ដ៏ឧត្តម។អ្នកទាំងឡាយចូរឃើញនូវកោសជ្ជៈថាជាភ័យផងឃើញនូវវីរិយៈថាជាធម៌ក្សេមផងហើយចូរជាអ្នកប្រារព្ធព្យាយាមឡើងនេះជាអនុសាសនីរបស់ព្រះពុទ្ធ។អ្នកទាំងឡាយចូរឃើញនូវវិវាទថាជាភ័យផងឃើញនូវការមិនវិវាទថាជាគុណដ៏ក្សេមផងហើយចូរជាអ្នកព្រមព្រៀងស្រុះស្រួលនឹងគ្នាចុះនេះជាអនុសាសនីរបស់ព្រះពុទ្ធ។ អ្នកទាំងឡាយចូរឃើញនូវបមាទៈថាជាភ័យផងឃើញនូវអប្បមាទៈថាជាគុណដ៏ក្សេមផងហើយចូរចម្រើនមគ្គមានអង្គ៨នេះជាអនុសាសនីរបស់ព្រះពុទ្ធ។ព្រះពុទ្ធនិងព្រះអរហន្តច្រើនអង្គបានមកជួបជុំដោយសព្វគ្រប់ហើយអ្នកទាំងឡាយចូរថ្វាយបង្គំនមស្ការចំពោះព្រះសម្ពុទ្ធនិងព្រះអរហន្តចុះ។ព្រះពុទ្ធទាំងឡាយថាអចិន្តិយបុគ្គល(បុគ្គលដែលគេមិនគប្បីគិតកើត)ធម៌របស់ព្រះពុទ្ធជាអចិន្តិយធម៌យ៉ាងនេះកាលបុគ្គលជ្រះថ្លាចំពោះគុណជាអចិន្តិយៈរមែងបានផលជាអចិន្តិយៈ។ បានឮថាព្រះមានព្រះភាគកាលត្រាស់ដឹងនូវពុទ្ធចរិតរបស់ព្រះអង្គទើបសម្តែងនូវធម្មបរិយាយឈ្មោះពុទ្ធាបទានដោយប្រការដូច្នេះ។ ចប់ពុទ្ធាបទាន។ បិដកភាគ៧២-ទំព័រទី១ ដោយ៥០០០ឆ្នាំ
    Public date : 24, Mar 2024 (7,235 Read)
    សីលសូត្រទី៣ [១១៣]ម្នាលភិក្ខុទាំងឡាយទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលនេះមាន៥យ៉ាង។ទោស៥យ៉ាងគឺអ្វីខ្លះ។ម្នាលភិក្ខុទាំងឡាយបុគ្គលទ្រុស្តសីលវិបត្តិចាកសីលក្នុងលោកនេះតែងដល់នូវសេចក្តីវិនាសសម្បត្តិដ៏ច្រើនហេតុមកពីសេចក្តីប្រមាទម្នាលភិក្ខុទាំងឡាយនេះជាទោសទី១នៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយមួយទៀតបុគ្គលទ្រុស្តសីលវិបត្តិចាកសីលហើយតែងមានកិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅម្នាលភិក្ខុទាំងឡាយនេះជាទោសទី២នៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីល។ម្នាលភិក្ខុទាំងឡាយមួយទៀតបុគ្គលទ្រុស្តសីលវិបត្តិចាកសីលហើយ(បើ)ចូលទៅកាន់បរិសទ្យណាទោះបីជាខត្តិយបរិសទ្យក្តីព្រាហ្មណបរិសទ្យក្តីគហបតិបរិសទ្យក្តីសមណបរិសទ្យក្តីក៏គ្មានក្លៀវក្លាតែងមានមុខឱនចុះដើរចូលទៅម្នាលភិក្ខុទាំងឡាយនេះជាទោសទី៣នៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយមួយទៀតបុគ្គលទ្រុស្តសីលវិបត្តិចាកសីលតែងស្លាប់វង្វេងស្មារតីម្នាលភិក្ខុទាំងឡាយនេះជាទោសទី៤នៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីល។ម្នាលភិក្ខុទាំងឡាយមួយវិញទៀតបុគ្គលទ្រុស្តសីលវិបត្តិចាកសីលហើយលុះបែកធ្លាយរាងកាយស្លាប់ទៅរមែងកើតជាតិរច្ឆានប្រេតអសុរកាយនិងនរកម្នាលភិក្ខុទាំងឡាយនេះជាទោសទី៥នៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីល។ម្នាលភិក្ខុទាំងឡាយទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលមាន៥យ៉ាងនេះឯង។ម្នាលភិក្ខុទាំងឡាយអានិសង្សនៃសីលសម្បទារបស់បុគ្គលមានសីលនេះមាន៥យ៉ាង។អានិសង្ស៥យ៉ាងគឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយបុគ្គលមានសីលបរិបូណ៌ដោយសីលក្នុងលោកនេះតែងបាននូវគំនរសម្បត្តិដ៏ច្រើនហេតុមកពីសេចក្តីមិនប្រមាទម្នាលភិក្ខុទាំងឡាយនេះជាអានិសង្សទី១នៃសីលសម្បទារបស់បុគ្គលមានសីល។ម្នាលភិក្ខុទាំងឡាយមួយទៀតបុគ្គលមានសីលបរិបូណ៌ដោយសីលហើយតែងមានកិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅម្នាលភិក្ខុទាំងឡាយនេះជាអានិសង្សទី២នៃសីលសម្បទារបស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយមួយទៀតបុគ្គលមានសីលបរិបូណ៌ដោយសីលហើយ(បើ)ចូលទៅកាន់បរិសទ្យណាទោះបីជាខត្តិយបរិសទ្យក្តីព្រាហ្មណបរិសទ្យក្តីគហបតិបរិសទ្យក្តីសមណបរិសទ្យក្តីតែងក្លៀវក្លាមិនឱនមុខចុះដើរចូលទៅម្នាលភិក្ខុទាំងឡាយនេះជាអានិសង្សទី៣នៃសីលសម្បទារបស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយមួយទៀតបុគ្គលមានសីលបរិបូណ៌ដោយសីលតែងស្លាប់មិនវង្វេងស្មារតីឡើយម្នាលភិក្ខុទាំងឡាយនេះជាអានិសង្សទី៤នៃសីលសម្បទារបស់បុគ្គលមានសីល។ម្នាលភិក្ខុទាំងឡាយមួយវិញទៀតបុគ្គលមានសីលបរិបូណ៌ដោយសីលលុះបែកធ្លាយរាងកាយស្លាប់ទៅតែងទៅកើតក្នុងសុគតិសួគ៌ទេវលោកម្នាលភិក្ខុទាំងឡាយនេះជាអានិសង្សទី៥នៃសីលសម្បទារបស់បុគ្គលមានសីល។ម្នាលភិក្ខុទាំងឡាយអានិសង្សនៃសីលសម្បទារបស់បុគ្គលមានសីលមាន៥យ៉ាងនេះឯង។ សីលសូត្រទី៣ឬទោស៥យ៉ាងរបស់បុគ្គលទ្រុស្តសីល បិដក៤៥ទំព័រ២៤៧ឃ្នាប១១៣ ដោយ​៥០០០​ឆ្នាំ​
    Public date : 24, Mar 2024 (5,195 Read)
    កឹសីលសូត្រទី៩ (ព្រះសារីបុត្តដ៏មានអាយុក្រាបទូលសួរថា)នរជន​មានសីល​ដូចម្តេចមាន​មារយាទ​ដូចម្តេចចំរើន​នូវអំពើ​ទាំងឡាយ​ដូចម្តេចគប្បីជា​បុគ្គល​ប្រតិស្ឋាន​មាំល្អ(ក្នុងសាសនា)ផងដល់នូវ​ប្រយោជន៍​ខ្ពង់ខ្ពស់គឺ​អរហត្តផល​ផង។ (ព្រះមានព្រះភាគទ្រង់ត្រាស់ថា)បុគ្គលត្រូវប្រព្រឹត្ត​កោតក្រែង​ចំពោះ​បុគ្គល​ដែល​ចំរើនជាអ្នក​មិនមាន​សេចក្តី​ច្រណែនស្គាល់កាល​គួរចួបនឹងគ្រូស្គាល់ខណៈ​ស្តាប់​ធម្មីកថាដែល​លោកពោលគប្បីស្តាប់​សុភាសិត​ឯទៀត​ដោយគោរព។ បុគ្គលគួរធ្វើការរឹងត្អឹងឲ្យជ្រះស្រឡះប្រព្រឹត្ត​បន្ទាបខ្លួនហើយ​ចូលទៅ​កាន់សំណាក់គ្រូតាមកាលគួរគប្បីរលឹក​រឿយៗទាំងប្រព្រឹត្ត​ដោយ​ប្រពៃនូវ​អត្ថនៃ(ភាសិត)ធម៌សីលនិងព្រហ្មចារ្យ(ដ៏សេស​ដែលគ្រូសំដែង​ហើយ)។ បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរត្រេកអរ​ក្នុងធម៌ឋិតនៅ​ក្នុងធម៌ចេះ​វិនិច្ឆ័យ​នូវធម៌មិនគួរ​ប្រព្រឹត្តនូវ​ពាក្យដែល​ប្រទូស្តចំពោះ​ធម៌គប្បីញុំាង​កាលឲ្យ​អស់ទៅដោយ​សុភាសិត​ទាំងឡាយ​ដែលពិតៗ។ បុគ្គលគួរលះបង់នូវការសើចរីករាយការចរចា​ឥត​ប្រយោជន៍ការ​ខ្សឹកខ្សួលការ​ប្រទុស្តការធ្វើ​នូវមាយាការកុហកការជាប់​ចិត្តការប្រកាន់ការប្រណាំង​ប្រជែងសំដី​អាក្រក់ទឹកអម្ចត់គឺ​រាគាទិក្កិលេសនិងការជ្រប់​នៅដោយ​តណ្ហាគប្បីជា​បុគ្គល​ប្រាសចាក​សេចក្តី​ស្រវឹងមានចិត្ត​ឋិតនៅ​មាំ។ សុភាសិតទាំងឡាយ(ដែលប្រកប​ដោយ​សមថវិបស្សនា)គឺអ្នកប្រាជ្ញដឹងច្បាស់ថាមាន​សារៈឯញាណ​សំរេចអំពីសុតៈគឺអ្នកប្រាជ្ញដឹងច្បាស់​ថាមាន​សមាធិជា​សារៈបញ្ញានិងសុតៈរមែងមិន​ចំរើនដល់​នរជនដែលជា​អ្នកមាន​ចិត្តរហ័សជាអ្នក​ធ្វេស​ប្រហែស។ មួយទៀតជនពួកណាត្រេកអរក្នុងធម៌ដែលអរិយបុគ្គល​សំដែង​ហើយជនពួកនោះរមែង​ប្រសើរ​ដោយ​វចីកម្មមនោកម្មនិង​កាយកម្មជនពួក​នោះរមែង​ឋិតនៅ​ក្នុងសេចក្តី​ស្ងប់ស្ងាត់ស្ងប់ស្ងៀមនិង​សមាធិហើយបាន​ដល់នូវខ្លឹម​នៃការ​ស្តាប់ផងនៃប្រាជ្ញា​ផង។ ចប់កឹសីលសូត្រទី៩។ (ខុទ្ទកនិកាយសុត្តនិបាតតតិយភាគព្រះត្រៃបិដកលេខ៥៤) …………………….ព្រះពុទ្ធដីកា សេដ្ឋីពេាធិសត្វជាបិតាពេាលថា៖បុគ្គលគប្បីប្រាថ្នាលាភដ៏ឧត្តមគឺការមិនមានរេាគ១,សីល(គឺមារយាទ)១,ការយល់ឃេីញតាមបណ្ឌិតអ្នកដឹង១,ការឧស្សាហ៍ស្តាប់១,ការអនុវត្តន៍នូវសុចរិតធម៌១,ការមិនរុញរានៃចិត្ត១,ធម៌ទាំង៦នេះជាទ្វារទាំងជាប្រធាននៃសេចក្តីចម្រេីន។(អត្ថស្សទ្វារជាតកទី៤) ដោយ៥០០០ឆ្នាំ
    Public date : 21, Mar 2024 (4,356 Read)
    ព្រះមានព្រះភាគព្រះនាមអនោមទស្សីជាច្បងក្នុងលោកជានរាសភៈមានពួកទេវតា​ចោម​រោម​ទ្រង់គង់នៅក្នុងព្រៃហិមពាន្ត។គ្រានោះខ្ញុំកើតជាស្តេចនាគឈ្មោះវរុណៈនៅក្នុង​មហា​​សមុទ្រចេះប្លែងរូបបានតាមសេចក្តីប្រាថ្នា។វេលានោះខ្ញុំបានលះបង់នូវពួកនាគជាបរិវារហើយបានផ្តើមប្រគំដូរ្យដន្រ្តីឯពួកស្រីអប្សរ(នាងនាគមានវិកា)ក៏ចោមរោមប្រគំថ្វាយព្រះសម្ពុទ្ធដែរ។កាលមានដូរ្យដន្ត្រីរបស់ពួកនាគហើយពួកទេវតាក្នុងចាតុ​ម្មហារាជិកាក៏បានប្រគំនូវដូរ្យដន្រ្តីទិព្វឯព្រះសម្ពុទ្ធទ្រង់ឮទ្រង់ជ្រាបច្បាស់នូវសម្លេងនៃដូរ្យដន្ត្រីទាំងពីរពួកនោះ។បន្ទាប់មកខ្ញុំបាននិមន្តព្រះសម្ពុទ្ធហើយវិលត្រឡប់ចូលទៅកាន់ពិភពរបស់ខ្លួនវិញបានក្រាលអាសនៈរួចហើយទៅក្រាបបង្គំទូលភត្តកាល។ព្រះលោកនាយកមានពួកព្រះខីណាស្រពមួយពាន់ចោមរោមទ្រង់ផ្សាយនូវពន្លឺរស្មីសព្វទិសហើយស្តេចចូលទៅកាន់លំនៅរបស់ខ្ញុំ។វេលានោះខ្ញុំបានអង្គាសព្រះពុទ្ធមានព្យាយាមធំទ្រង់ជាទេវតាប្រសើរជាងទេវតាជានរាសភៈនិងភិក្ខុសង្ឃដែលចូលទៅក្នុងលំនៅនៃខ្ញុំឲ្យឆ្អែតស្កប់ស្កល់ដោយបាយនិងទឹក។ ព្រះសយម្ភូជាអគ្គបុគ្គលមានព្យាយាមធំលុះទ្រង់ធ្វើអនុមោទនារួចហើយទើបទ្រង់គង់ក្នុងកណ្តាលនៃភិក្ខុសង្ឃហើយទ្រង់សម្តែងនូវព្រះគាថាទាំងឡាយនេះថានាគរាជនេះបានបូជាព្រះពុទ្ធជាលោកនាយកផងព្រះសង្ឃផងដោយចិត្តជ្រះថ្លានោះនឹងបានទៅកើតក្នុងទេវលោក។នាគរាជនេះនឹងសោយទេវរជ្ជសម្បត្តិអស់៧៧ដងនឹងគ្រប់គ្រងរាជ្យលើផែនដីអស់១០៨ដង។នឹងបានជាស្តេចចក្រពត្តិអស់៥៥ដងឯទ្រព្យសម្បត្តិរាប់មិនអស់នឹងកើតឡើងសម្រាប់ស្តេចចក្រពត្តិនោះក្នុងកាលនោះ។ ក្នុងកប្បរាប់មិនបានអំពីកប្បនេះនឹងមានព្រះពុទ្ធមួយអង្គព្រះនាមគោតមកើតក្នុងត្រកូលក្សត្រឱក្កាកៈនឹងបានជាសាស្តាក្នុងលោក។វរុណនាគរាជនោះនឹងឃ្លាតចេញអំពីនរកមកកើតជាមនុស្សមានឈ្មោះថាកោលិតជាជាតិញ្រហ្មណ៍។លុះខាងក្រោយមកកោលិតមាណពនោះត្រូវកុសលមូលដាស់តឿនក៏បានចេញបួសនឹងបានជាទុតិយសាវ័ករបស់ព្រះមានព្រះភាគព្រះនាមគោតមលោកផ្គងសេចក្តីព្យាយាមមានចិត្តស្លុងចុះទៅរកព្រះនិញ្វនលោកដល់នូវបារមីដោយឫទ្ធិកំណត់ដឹងនូវអាសវៈធម៌ទាំងពួងជាអ្នកមិនមានអាសវៈធម៌នឹងបរិនិញ្វន។ ខ្ញុំលុះក្នុងអំណាចនៃកាមរាគព្រោះអាស្រ័យនឹងបាបមិត្តមានចិត្តប្រទូស្តក៏បានសម្លាប់មាតានិងបិតា។ខ្ញុំចូលទៅយកកំណើតណាៗទោះបីជានរកក្តីជាមនុស្សក្តីសឹងបរិបូណ៌ដោយបាបកម្មស្លាប់តែនឹងដាច់ក្បាល។ជាតិនេះជាបច្ឆិមជាតិរបស់ខ្ញុំភពជាខាងក្រោយប្រព្រឹត្តទៅហើយក្នុងពេលនេះខ្ញុំនឹងធ្វើមរណកាលបែបនេះទៀត។ខ្ញុំប្រកបរឿយៗក្នុងវិវេកត្រេកអរក្នុងការចម្រើនសមាធិកំណត់ដឹងនូវអាសវធម៌ទាំងពួងទាំងជាអ្នកមិនមានអាសវធម៌។ខ្ញុំបានដល់នូវបារមីនៃឫទ្ធិហើយញុំាងព្រះធរណីដ៏ជ្រៅនិងក្រាសដែលបុគ្គលមិនអាចឲ្យកម្រើកបានឲ្យកម្រើកបានដោយចុងម្រាមជើងឆ្វេង។ ខ្ញុំមិនដែលឃើញអស្មិមានះមានះរបស់ខ្ញុំមិនដែលមានទេខ្ញុំធ្វើចិត្តគោរពចំពោះសមណៈតាំងពីសាមណេរទៅ។ក្នុងកប្បរាប់មិនបានរហូតមកដល់កប្បនេះខ្ញុំបានបំពេញនូវបុញ្ញកម្មណាៗក៏បានសម្រេចនូវសាវកភូមិនោះទាំងបានដល់នូវអាសវក្ខ័យ។បដិសម្ភិទា៤វិមោក្ខ៨និងអភិញ្ញា៦នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះសម្ពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថាព្រះមហាមោគ្គល្លានត្ថេរមានអាយុបានសម្តែងនូវគាថាទាំងនេះដោយប្រការដូច្នេះ។ចប់មហាមោគ្គល្លានត្ថេររាបទាន។ ដោយ៥០០០ឆ្នាំ
    Public date : 20, Mar 2024 (4,570 Read)
    អ្នកទាំងឡាយចូរស្តាប់បច្ចេកពុទ្ធាបទានដូចតទៅនេះ នតង្គៈជាអ្នកប្រាជ្ញជាបុត្រនៃនាងទេវីក្នុងដែនវេទហៈបានសួរព្រះតថាគតកាលគង់​នៅក្នុងវត្តជេតពនថាឮថាព្រះបច្ចេកពុទ្ធទាំងឡាយរមែងមានតើព្រះបច្ចេកពុទ្ធជាអ្នកប្រាជ្ញទាំងនោះរមែងកើតឡើងដោយហេតុដូចម្តេចខ្លះ។គ្រានោះព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរព្រះអង្គស្វែងរកនូវគុណដ៏ធំទ្រង់បែរទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើនដោយព្រះសូរសៀងដ៏ពីរោះថាពួកជនណាមានការកសាងបានធ្វើទុកហើយក្នុងសំណាក់នៃព្រះពុទ្ធទាំងពួងតែមិនទាន់បានមោក្ខធម៌ក្នុងសាសនានៃព្រះជិនស្រីទេ។ ជនទាំងនោះជាអ្នកប្រាជ្ញជាអ្នកមានប្រាជ្ញាមុតថ្លាវៀរលែងតែព្រះពុទ្ធទាំងឡាយរមែងបាននូវបច្ចេកពោធិញ្ញាណដោយប្រធាននៃសង្វេគនោះផងដោយអារម្មណ៍ដ៏ស្តើងស្តួចនោះផងក្នុងលោកទាំងមូលវៀរលែងតែតថាគតចេញមិនមានបុគ្គលណាស្មើនឹងព្រះបច្ចេកពុទ្ធឡើយតថាគតនឹងសម្តែងនូវគុណត្រឹមតែសង្ខេបនេះរបស់ព្រះបច្ចេកពុទ្ធទាំងឡាយនោះ(អ្នកទាំងឡាយចូរស្តាប់នូវគុណ)របស់ពួកព្រះបច្ចេកពុទ្ធជាមហាមុនីដោយប្រពៃចុះ។ អ្នកទាំងឡាយកាលប្រាថ្នានូវភេសជ្ជៈដ៏ប្រសើរផុតគឺព្រះនិញ្វនចូរមានចិត្តជ្រះថ្លាទាំងអស់គ្នាស្តាប់នូវពាក្យដ៏ពីរោះដូចជាទឹកឃ្មុំផ្លឹតរបស់ព្រះមហាឥសីដែលត្រាស់ដឹងឯង។ព្រះបច្ចេកពុទ្ធទាំងឡាយដែលមកប្រជុំគ្នាមានព្យាករណ៍មានទោសមានវត្ថុនៃសេចក្តីរសាយចិត្តទាំងមានហេតុដែលបានសម្រេចនូវពោធិញ្ញាណផ្សេងៗគ្នា។ (ព្រះបច្ចេកពុទ្ធទាំងនោះ)មានសេចក្តីសំគាល់ក្នុងការរសាយចិត្តក្នុងវត្ថុដែលប្រកបដោយរាគៈមានចិត្តរសាយក្នុងលោកដែលគេត្រេកអាលលះបង់នូវបបញ្ចធម៌និងកិលេសជាតដែលញុំាងសត្វឲ្យអន្ទះសារហើយបានសម្រេចនូវពោធិញ្ញាណក្នុងទីនោះឯង។បុគ្គលទម្លាក់ចោលនូវអាជ្ញាចំពោះសត្វទាំងពួងមិនបៀតបៀននូវសត្វទាំងនោះសូម្បីសត្វណា​មួយទេទាំងជាអ្នកអនុគ្រោះចំពោះប្រយោជន៍ដោយមេត្តាចិត្តគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ បុគ្គលទម្លាក់ចោលនូវអាជ្ញាចំពោះពួកសត្វទាំងពួងមិនបៀតបៀនចំពោះសត្វទាំងនោះសូម្បីសត្វណាមួយទេមិនបានប្រាថ្នានូវបុត្រ(ទៅហើយ)តើនឹងប្រាថ្នានូវសម្លាញ់អំពីណាគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។សេចក្តីស្រលាញ់របស់សត្វដែលនៅច្រឡូកច្រឡំគ្នារមែងមានឯសេចក្តីទុក្ខនេះមានឡើងព្រោះអាស្រ័យសេចក្តីស្រឡាញ់បុគ្គលកាលឃើញ​ទោសដែលកើតអំពីសេចក្តីស្រលាញ់គប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ បុគ្គលមានចិត្តជាប់ជំពាក់កាលអនុគ្រោះចំពោះពួកមិត្តនិងសំឡាញ់រមែងញុំាងប្រយោជន៍ឲ្យវិនាសបុគ្គលកាលឃើញនូវភ័យក្នុងសេចក្តីសិ្នទ្ធស្នាលនុ៎ះគប្បីប្រព្រឹត្តតែម្នាក់ឯងដូច​កុយ​រមាស។សេចក្តីស្រឡាញ់ក្នុងបុត្រនិងភរិយាដូចជាឫស្សីមានមែកចាក់កណ្តាញ់បុគ្គលកាលមិនជាប់ជំពាក់ដូចជាទំពាំងឫស្សីគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ម្រឹគក្នុងព្រៃមិនជាប់ចំណងដើរទៅរកចំណីតាមចំណង់បានយ៉ាងណាវិញ្ញូជនកាលបើប្រាថ្នាសេរីភាព(យ៉ាងនោះ)គប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ការហៅរករមែងមានក្នុងកណ្តាលនៃសម្លាញ់គឺក្នុងលំនៅក្នុងទីបំរើក្នុងការដើរក្នុងការត្រាច់ចារិកបុគ្គលកាលប្រាថ្នានូវសេរីភាពដែលពួកជនពាលមិនប្រាថ្នាគប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។ល្បែងនិងតម្រេករមែងមានក្នុងកណ្តាលនៃសម្លាញ់ទាំងសេចក្តីស្រលាញ់ដ៏ធំទូលាយរមែងមានក្នុងបុត្រទាំងឡាយបុគ្គលកាលខ្ពើមរអើមចំពោះការញ្រត់ប្រាសចាកសត្វនិងសង្ខារជាទីស្រលាញ់គប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ បុគ្គលជាអ្នកនៅជាសុខក្នុងទិសទាំង៤មិនមានថ្នាំងថ្នាក់ចិត្តត្រេកអរក្នុងវត្ថុតាមមានតាមបានជាអ្នកអត់ធន់ចំពោះអន្តរាយជាអ្នកមិនតក់ស្លុតគប្បីប្រព្រឹត្តតែម្នាក់ឯងដូច​កុយ​​រមាស។បព្វជិតពួកខ្លះឬពួកគ្រហស្ថដែលនៅគ្រប់គ្រងផ្ទះខ្លះគេសង្រ្គោះបានដោយកម្របុគ្គលអ្នកមិនមានសេចក្តីខ្វល់ខ្វាយចំពោះពួកកូននៃបុគ្គលដទៃគប្បីប្រព្រឹត្តតែម្នាក់​ឯង​ដូចកុយរមាស។វីរបុគ្គលលះបង់នូវវត្ថុទាំងឡាយជាគ្រឿងប្រាកដរបស់គ្រហស្ថកាត់បង់នូវចំណងរបស់គ្រហស្ថទាំងឡាយដូចដើមរលួសផ្អុងជម្រុះស្លឹកគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ បើបុគ្គលបានសម្លាញ់ជាអ្នកប្រាជ្ញមានបញ្ញាខ្ជាប់ខ្ជួនជាអ្នកប្រព្រឹត្តត្រូវគ្នាមានធម៌ជាគ្រឿង​នៅដ៏ល្អគប្បីជាអ្នកមានស្មារតីគ្របសង្កត់នូវអន្តរាយទាំងពួងហើយមានចិត្តរីករាយប្រព្រឹត្តជាមួយសម្លាញ់នោះចុះ។បើបុគ្គលមិនបានសម្លាញ់ជាអ្នកប្រាជ្ញមានបញ្ញាខ្ជាប់​ខ្ជួន​ជាអ្នកប្រព្រឹត្តត្រូវគ្នាមានធម៌ជាគ្រឿងនៅដ៏ល្អទេគប្បីប្រព្រឹត្តតែម្នាក់ឯងដូចព្រះរាជាទ្រង់លះបង់នូវដែនដែលទ្រង់ឈ្នះហើយឬដូចដំរីឈ្មោះមាតង្គៈ(លះបង់នូវហ្វូងកាលត្រាច់ទៅ)ក្នុងព្រៃ។ តាមពិតយើងសរសើរនូវការបរិបូណ៌ដោយសម្លាញ់ហើយតែបុគ្គលគួរគប់រកសម្លាញ់ដែលមានគុណប្រសើរជាងខ្លួនឬសម្លាញ់មានគុណស្មើនឹងខ្លួនបើរកមិនបានពួកសម្លាញ់ទាំងនុ៎ះទេគប្បីជាអ្នកបរិភោគនូវចតុប្បច្ច័យដែលមិនទោសហើយប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលឃើញនូវកងមាសទាំងពីរដែលកូនជាងមាសធ្វើសម្រេចល្អហើយរណ្តំគ្នាត្រង់កដៃគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ឯការឆ្លើយឆ្លងដោយវាចាក្តីការជាប់ជំពាក់ក្តីជាមួយនឹងបុគ្គលគម្រប់ពីររបស់អញដូចកងមាសមួយគូមានយ៉ាងនុ៎ះបុគ្គលកាលរំពឹងឃើញនូវភ័យនុ៎ះក្នុងកាលខាងមុខគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ ពិតណាស់កាមទាំងឡាយដ៏វិចិត្រមានរសផ្អែមជាទីរីករាយនៃចិត្តរមែងញាំញីនូវចិត្តដោយសភាពដ៏ប្លែកៗបុគ្គលឃើញទោសក្នុងកាមគុណទាំងឡាយហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលឃើញនូវភ័យនុ៎ះក្នុងកាមគុណទាំងឡាយថានេះជាចង្រៃជាបូសជាឧបទ្រពជារោគជាសរទាំងជាភ័យរបស់អញហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលគ្របសង្កត់នូវសត្រូវទាំងអស់នុ៎ះគឺត្រជាក់ក្តៅគម្លានសម្រេកខ្យល់និងកំដៅថ្ងៃរបោមនិងសត្វលូនហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ដំរីមានខ្លួនសមរម្យមាំមួនមានសម្បុរដូចផ្កាឈូកកាលលះបង់ហ្វូងហើយនៅក្នុងព្រៃគួរដល់អធ្យាស្រ័យយ៉ាងណាបុគ្គលគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាសយ៉ាងនោះឯង។ បុគ្គលបាននូវសាមយិកវិមុត្តិដោយហេតុណាហេតុនោះមិនមែនជាទីតាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេបុគ្គលពិចារណានូវពាក្យនៃព្រះពុទ្ធជាអាទិច្ចពន្ធុហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលកន្លងចម្រូងគឺទិដ្ឋិដល់នូវធម៌ទៀងគឺមគ្គទី១មានមគ្គ(ដ៏សេស)បានហើយមិនមានអ្នកដទៃដឹកនាំព្រោះដឹងថាអាត្មាអញមានញាណកើតឡើងហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលមិនជាប់ចិត្ត(ក្នុងអាហារ)មិនកុហកមិនស្រេកឃ្លានមិនលុបគុណគេកម្ចាត់បង់មោហៈដូចជាទឹកចត់មិនមានទីអាស្រ័យនៅគឺតណ្ហាក្នុងលោកទាំងពួងហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ បុគ្គលគប្បីវៀរស្រឡះនូវសម្លាញ់អាក្រក់អ្នកមិនឃើញនូវសេចក្តីវិនាសអ្នកអាស្រ័យនៅក្នុងកម្មមិនស្មើមិនគប្បីគប់រកនូវសម្លាញ់ដែលជាប់ជំពាក់ដែលស្រវឹង(ក្នុងកាមគុណ)ដោយខ្លួនឯងគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលគប្បីគប់រកនូវបុគ្គលជា​ពហុសូត្រអ្នកទ្រទ្រង់ធម៌អ្នកប្រកបដោយគុណដ៏ក្រៃលែងមានប្រាជ្ញាវាងវៃបុគ្គលដឹងច្បាស់នូវប្រយោជន៍ទាំងឡាយគួរបន្ទោបង់សេចក្តីសង្ស័យគប្បីប្រព្រឹត្តតែម្នាក់ឯងដូច​កុយ​រមាស។បុគ្គលមិនអើពើមិនអាឡោះអាល័យនូវល្បែងផងតម្រេកផងកាមសុខក្នុងលោកផងជាអ្នកវៀរស្រឡះចាកគ្រឿងស្អិតស្អាងអ្នកពោលនូវពាក្យសច្ចៈគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ បុគ្គលលះបង់នូវកាមទាំងឡាយតាមចំណែកគឺបុត្រភរិយាបិតាមាតាទ្រព្យសម្បត្តិស្រូវអង្ករនិងផៅពង្សហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។កាមគុណនេះជាគ្រឿងជាប់ជំពាក់ឯសេចក្តីសុខក្នុងកាមនុ៎ះមានប្រមាណតិចកាមគុណនុ៎ះមានសេចក្តីត្រេកអរតិចបុគ្គលអ្នកមានគំនិតប្រាជ្ញាលុះដឹងច្បាស់ថាកាមគុណនុ៎ះដូចជាដំបៅពកដូច្នេះហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលទម្លាយនូវសំយោជនៈដូចត្រីក្នុងទឹកទម្លាយនូវសំណាញ់មិនត្រឡប់មករកសំយោជនៈវិញដូចភ្លើងឆេះ(មិនត្រឡប់វិញ)គប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលមានចក្ខុដាក់ចុះមានជើងមិនរពឹសជាអ្នកគ្រប់គ្រងឥន្រ្ទិយរក្សាចិត្តទុក(ដោយល្អ)មិនជោកជាំមិនរោលរាល(ដោយកិលេស)គប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ បុគ្គលលះបង់នូវភេទគ្រហស្ថដូចដើមបារិច្ឆត្តព្រឹក្សដែលមានស្លឹកដាច់ហើយមានសំពត់កាសាយៈចេញបួសហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលមិនធ្វើនូវ​សេច​​ក្តីប្រាថ្នាក្នុងរសទាំងឡាយជាអ្នកមិនល្មោភមិនចិញ្ចឹមនូវបុគ្គលដទៃជាអ្នកត្រាច់ទៅសព្វច្រកមិនជាប់ចិត្តក្នុងត្រកូលមួយៗគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលលះបង់នូវហេតុជាគ្រឿងរារាំង៥យ៉ាងរបស់ចិត្តបន្ទោបង់នូវឧបក្កិលេសទាំងពួងទាំងមិនអាស្រ័យ(ដោយតណ្ហានិងទិដ្ឋិ)កាត់បង់នូវទោសនៃសេចក្តីស្រឡាញ់ហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ បុគ្គលធ្វើនូវសុខទុក្ខសោមនស្សនិងទោមនស្សក្នុងកាលមុនឲ្យនៅពីក្រោយខ្នងបាននូវឧបេក្ខាជាសមថៈដ៏ស្អាតគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលប្រារព្ធព្យាយាមដើម្បីដល់នូវព្រះនិញ្វនមានចិត្តមិនរួញរាមានការប្រព្រឹត្តមិនខ្ជិលច្រអូសមានសេចក្តីប្រឹងប្រែងដ៏មាំមួនប្រកបដោយកម្លាំងកាយនិងកម្លាំងបញ្ញាហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូច​កុយរមាស។បុគ្គលកាលមិនលះបង់នូវឈានដ៏ស្ងប់ស្ងាត់(ចាកសត្វនិងសង្ខារ)ជាអ្នកប្រព្រឹត្តនូវធម៌ដ៏សមគួរក្នុងធម៌ទាំងឡាយអស់កាលជានិច្ចពិចារណានូវទោសក្នុងភពទាំងឡាយហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលកាលប្រាថ្នានូវការអស់តណ្ហាជាអ្នកមិនប្រហែលមិនល្ងង់មានការចេះដឹងមានស្មារតីមានធម៌ពិចារណាហើយជាបុគ្គលទៀងមានសេចក្តីខ្មីឃ្មាតគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ បុគ្គលកាលមិនតក់ស្លុតក្នុងលក្ខណៈមានមិនទៀងជាដើមដូចសីហៈមិនតក់ស្លុតក្នុងសំឡេងទាំងឡាយមិនជាប់ជំពាក់ក្នុងធម៌ទាំងឡាយមានខន្ធជាដើមដូចខ្យល់មិនជាប់នឹងសំណាញ់មិនប្រឡាក់ដោយលោភៈជាដើមដូចស្លឹកឈូកមិនប្រឡាក់ដោយទឹកគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។សីហៈជាសេ្តចសត្វមានចង្កូមជាកម្លាំងប្រព្រឹត្តគ្របសង្កត់កំហែងនូវពួកម្រឹគយ៉ាងណាបុគ្គលគប់រកនូវសេនាសនៈដ៏ស្ងាត់(មានព្រៃជាគ្រឿងអាង)ក៏យ៉ាងនោះដែរគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ បុគ្គលកាលចម្រើននូវមេត្តាឧបេក្ខាករុណានិងមុទិតាជាហេតុរួចចាកកិលេសក្នុងកាលដ៏គួរមិនខឹងសម្បានឹងលោកទាំងពួងគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។បុគ្គលលះ​បង់​នូវរាគៈផងទោសៈផងមោហៈផងហើយទំលាយចេញនូវសំយោជនៈមិនតក់ស្លុតក្នុងការអស់ទៅនៃជីវិតហើយគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ពួកជនមានប្រយោជន៍ជាហេតុទើបគប់រកផងបម្រើផងឯពួកមិត្តដែលឥតហេតុគេរកបានដោយក្រក្នុងថ្ងៃនេះឯពួកមនុស្សអ្នកមានបញ្ញាប្រាថ្នាប្រយោជន៍ផ្ទាល់ខ្លួនឈ្មោះថាជាមនុស្សមិនស្អាតបុគ្គលគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាស។ ពួកព្រះបច្ចេកពុទ្ធមានសីលបរិសុទ្ធមានប្រាជ្ញាបរិសុទ្ធល្អមានចិត្តតម្កល់មាំប្រកបរឿយៗនូវព្យាយាមជាគ្រឿងភ្ញាក់រឭកអ្នកពិចារណានូវសង្ខារឃើញនូវធម៌ដ៏វិសេសដឹងច្បាស់នូវធម៌ដែលជាអង្គនៃមគ្គនិងពោជ្ឈង្គ។ពួកជនជាអ្នកប្រាជ្ញណាចម្រើននូវសុញ្ញតវិមោក្ខអប្បណិហិតវិមោក្ខនិងអនិមិត្តវិមោក្ខក្នុងសាសនានៃព្រះជិនស្រីហើយតែមិនសម្រេចនូវភាពជាសាវ័កទេពួកជនជាអ្នកប្រាជ្ញនោះគង់បានជាព្រះបច្ចេកពុទ្ធត្រាស់ដឹងឯង។ ពួកជននោះជាអ្នកមានធម៌ដ៏ច្រើនមានធម្មកាយដ៏សម្បូណ៌មានចិត្តជាធំឆ្លងនូវទុក្ខនិងឱឃៈទាំងពួងមានចិត្តខ្ពង់ខ្ពស់ផុតជាអ្នកឃើញនូវប្រយោជន៍ដ៏ក្រៃលែងគឺព្រះនិញ្វនមានឧបមាដូចសីហៈ(តែងប្រព្រឹត្តតែម្នាក់ឯង)ដូចកុយរមាស។ព្រះបច្ចេកពុទ្ធទាំងឡាយជាបុគ្គលមានឥន្រ្ទិយស្ងប់មានចិត្តស្ងប់ស្ងាត់មានចិត្តជាសមាធិប្រព្រឹត្តដោយប្រាជ្ញាចំពោះ​សត្វក្នុងទីបំផុតដែនដូចប្រទីបឆ្លុះបំភ្លឺក្នុងលោកខាងមុខនិងលោកនេះជាអ្នកប្រតិបត្តិដើម្បីប្រយោជន៍ដល់ពួកសត្វ។ព្រះបច្ចេកពុទ្ធទាំងឡាយជាធំជាងជនលះកិលេស​ជាគ្រឿងរារាំងទាំងពួងហើយជាប្រទីបនៃលោកមានរស្មីដូចមាសដុំជាទក្ខិណេយ្យ​បុគ្គលដ៏ល្អរបស់សត្វលោកដោយឥតសង្ស័យជាបុគ្គលសម្រេចដោយនិរោធសមាបត្តិជារឿយៗ។ សុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយរមែងប្រព្រឹត្តទៅក្នុងមនុស្សលោកព្រមទាំងទេវលោកពួកជនណាស្តាប់ហើយតែមិនបានធ្វើតាមសុភាសិតមានសភាពដូច្នោះទេពួកជនពាលនោះឯងរមែងធ្លាក់ទៅរងទុក្ខទាំងឡាយរឿយៗ។សុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយផ្អែមល្ហែមដូចទឹកឃ្មុំផ្លិតដែលហូរចុះពួកជនណាបានស្តាប់ហើយប្រកបនូវសេចក្តីប្រតិបត្តិតាមយ៉ាងនោះពួកជននោះប្រកបដោយប្រាជ្ញារមែងឃើញនូវសច្ចធម៌។ គាថាដ៏ខ្ពង់ខ្ពស់ណាដែលព្រះបច្ចេកពុទ្ធទាំងឡាយជាអ្នកឈ្នះកិលេសសម្តែងហើយនោះព្រះសម្ពុទ្ធជាសីហៈក្នុងសក្យវង្សទ្រង់ខ្ពង់ខ្ពស់ជាងជនទ្រង់ចេញបព្វជ្ជាហើយបានប្រកាសទុកដើម្បីការដឹងច្បាស់នូវធម៌។សុភាសិតទាំងនេះដែលព្រះបច្ចេកពុទ្ធទាំងនោះសំដែងផ្សេងៗគ្នាដើម្បីអនុគ្រោះដល់សត្វលោកព្រះសយម្ភូដូចជាសីហៈទ្រង់ប្រកាសទុកហើយដើម្បីញុំាងសំវេគធម៌សង្គហធម៌និងឧបាយប្រាជ្ញាឲ្យចម្រើនឡើង។ ចប់បច្ចេកពុទ្ធាបទាន។ បិដកភាគ៧២-ទំព័រទី១៦ ដោយ៥០០០ឆ្នាំ
    Public date : 18, Mar 2024 (4,035 Read)
    ភរិយាសូត្រទី១០ [៦០]គ្រានោះព្រះដ៏មានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរក្នុងបុព្វណ្ហសម័យហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតីលុះចូលទៅដល់ហើយក៏គង់លើអាសនៈដែលគេក្រាលថ្វាយ។សម័យនោះឯងមនុស្សទាំងឡាយមានសម្លេងហ៊ោកញ្ជ្រៀវក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី។លំដាប់នោះអនាថបិណ្ឌិកគហបតីចូលទៅគាល់ព្រះដ៏មានព្រះភាគលុះចូលទៅដល់ហើយក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយអង្គុយក្នុងទីសមគួរ។លុះអនាថបិណ្ឌិកគហបតីអង្គុយក្នុងទីសមគួរហើយព្រះដ៏មានព្រះភាគក៏ទ្រង់ត្រាស់ដូច្នេះថាម្នាលគហបតីមនុស្សទាំងឡាយមានសំឡេងហ៊ោកញ្ជ្រៀវក្នុងលំនៅនៃអ្នកទំនងដូចជាញ្រនសន្ទូចចាប់ត្រីដូចម្តេចហ្ន៎។បពិត្រព្រះអង្គដ៏ចំរើននាងសុជាតានេះជាឃរសុណ្ហា(កូនប្រសាស្រ្តីក្នុងផ្ទះ)ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភនាងសុជាតានោះមិនអើពើនឹងឪពុកក្មេកមិនអើពើនឹងម្តាយក្មេកមិនអើពើនឹងស្វាមីទាំងមិនបានធ្វើសក្ការមិនបានគោរពមិនបានរាប់អានមិនបានបូជាព្រះដ៏មានព្រះភាគ។លំដាប់នោះព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅនាងសុជាតាជាឃរសុណ្ហាថាម្នាលនាងសុជាតាចូរនាងមកនេះ។នាងសុជាតាជាឃរសុណ្ហាបានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថាព្រះករុណាព្រះអង្គហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគលុះចូលទៅដល់ហើយក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយអង្គុយក្នុងទីសមគួរ។លុះនាងសុជាតាជាឃរសុណ្ហាអង្គុយក្នុងទីសមគួរហើយព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថាម្នាលនាងសុជាតាភរិយារបស់បុរសនេះមាន៧ពួក។ភរិយា៧ពួកតើដូចម្តេចខ្លះ។គឺវធសមាភរិយា(ភរិយាស្មើដោយអ្នកសម្លាប់)១ចោរសមាភរិយា(ភរិយាស្មើដោយចោរ)១អយ្យសមាភរិយា(ភរិយាស្មើដោយម្ចាស់)១មាតុសមាភរិយា(ភរិយាស្មើដោយមាតា)១ភគិនិសមាភរិយា(ភរិយាស្មើដោយប្អូនស្រី)១សខីសមាភរិយា(ភរិយាស្មើដោយសំឡាញ់)១ទាសីសមាភរិយា(ភរិយាស្មើដោយខ្ញុំស្រី)១។ម្នាលនាងសុជាតានេះជាភរិយា៧ពួករបស់បុរស។បណ្តាភរិយាទាំង៧ពួកនោះនាងជាភរិយាដូចម្តេច។បពិត្រព្រះអង្គដ៏ចំរើនខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះដែលព្រះដ៏មានព្រះភាគទ្រង់សំដែងដោយសេចក្តីសង្ខេបឲ្យពិស្តារបានទេ។បពិត្រព្រះអង្គដ៏ចំរើនខ្ញុំព្រះអង្គគប្បីដឹងនូវអត្ថនៃភាសិតនេះដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដោយសេចក្តីសង្ខេបឲ្យពិស្តារបានយ៉ាងណាសូមព្រះដ៏មានព្រះភាគសំដែងនូវធម៌ឲ្យប្រពៃដល់ខ្ញុំព្រះអង្គយ៉ាងនោះ។ម្នាលនាងសុជាតាបើដូច្នោះចូរនាងចាំស្តាប់ចូរធ្វើទុកក្នុងចិត្តដោយប្រពៃតថាគតនឹងសំដែង។នាងសុជាតាជាឃរសុណ្ហាបានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថាព្រះករុណាព្រះអង្គ។ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ភរិយាដែលស្វាមីលោះមកដោយទ្រព្យស្រ្តីមានចិត្តប្រទូស្ត(នឹងស្វាមី)មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃមើលងាយប្តីខ្វល់ខ្វាយដើម្បីសម្លាប់(ប្តី)ស្រ្តីណាជាភរិយានៃបុរសមានសភាពដូច្នេះស្រ្តីនោះហៅថាវធកាភរិយា។ស្វាមីនៃស្រ្តីបាននូវទ្រព្យណាហើយដំកល់ទុកដើម្បីធ្វើនូវសិល្បៈក្តីនូវជំនួញក្តីនូវកសិកម្មក្តីស្ត្រីនោះប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យសូម្បីបន្តិចបន្តួចអំពីទ្រព្យនោះស្ត្រីណាជាភរិយានៃបុរសមានសភាពដូច្នេះស្រ្តីនោះហៅថាចោរីភរិយា។ស្ត្រីមិនមានសេចក្តីប្រាថ្នានឹងធ្វើនូវការងារជាអ្នកខ្ជិលច្រអូសស៊ីច្រើនរឹងរូសកាចពោលនូវពាក្យអាក្រក់ប្រព្រឹត្តគ្របសង្កត់នូវស្វាមីដែលមានព្យាយាមប្រឹងប្រែងស្ត្រីណាជាភរិយានៃបុរសមានសភាពដូច្នេះស្ត្រីនោះហៅថាអយ្យាភរិយា។ស្ត្រីណាមានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វៗកាលចេះរក្សាប្តីដូចជាមាតារក្សាកូនទាំងរក្សានូវទ្រព្យដែលស្វាមីនោះបានមកអំពីទីនោះៗស្រ្តីណាជាភរិយានៃបុរសមានសភាពដូច្នេះស្រ្តីនោះហៅថាមាតាភរិយា។ស្រ្តីមានសេចក្តីគោរពក្នុងស្វាមីរបស់ខ្លួនដូចប្អូនស្រីគោរពបងប្រុសមានសេចក្តីអៀនខ្មាសប្រព្រឹត្តទៅតាមអំណាចនៃភស្តាស្រ្តីណាជាភរិយានៃបុរសមានសភាពដូច្នេះស្ត្រីនោះហៅថាភគិនីភរិយា។ស្ត្រីណាក្នុងលោកនេះបានឃើញនូវប្តីហើយក៏រីករាយដូចជាសំឡាញ់បានឃើញសំឡាញ់ដែលមកអស់កាលយូរស្រ្តីនោះបរិបូណ៌ដោយត្រកូលមានសីលធម៌ជាស្រ្តីមានវត្តប្រតិបត្តិក្នុងប្តីស្រ្តីណាជាភរិយានៃបុរសមានសភាពដូច្នេះស្រ្តីនោះហៅថាសខីភរិយា។ស្រ្តីដែលស្វាមីជេរវាយគំរាមដោយដំបងមិនមានចិត្តប្រទូស្តវិញចេះអត់សង្កត់ដល់ប្តីមិនក្រោធប្រព្រឹត្តទៅតាមអំណាចនៃភស្តាស្ត្រីណាជាភរិយានៃបុរសមានសភាពដូច្នេះស្ត្រីនោះហៅថាទាសីភរិយា។ភរិយាណាក្នុងលោកនេះដែលហៅថាវធកាក្តីហៅថាចោរីក្តីហៅថាអយ្យាក្តីភរិយាទាំងនោះមានសភាពជាស្ត្រីទ្រុស្តសីលរឹងរូសមិនមានសេចក្តីគោរពលុះបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកាន់នរក។ភរិយាណាក្នុងលោកនេះដែលហៅថាមាតាក្តីភគិនីក្តីសខីក្តីទាសីក្តីភរិយាទាំងនោះជាស្រ្តីសង្រួមអស់កាលជាយូរអង្វែងព្រោះតាំងនៅក្នុងសីលធម៌លុះបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកាន់សុគតិ។ ម្នាលនាងសុជាតានេះជាភរិយារបស់បុរស៧ពួកបណ្តាភរិយាទាំង៧ពួកនោះនាងតើជាភរិយាដូចម្តេច។បពិត្រព្រះអង្គដ៏ចំរើនសូមព្រះដ៏មានព្រះភាគសំគាល់ទុកនូវខ្ញុំព្រះអង្គថាជាភរិយាស្មើដោយទាសីរបស់ស្វាមីចាប់ដើមអំពីថ្ងៃនេះតទៅ។ ភរិយា៧ពួក-បិដកភាគ៤៧ទំព័រ១៦៧ឃ្នាប៦០ ដោយ៥០០០ឆ្នាំ
    Public date : 14, Mar 2024 (2,860 Read)
    [២៦៦]ម្នាលភិក្ខុទាំងឡាយធម៌ទាំងឡាយ២ប្រការនេះតែងប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់ដើម្បីសេចក្តីសាបសូន្យនៃព្រះសទ្ធម្ម។ធម៌២ប្រការតើដូចម្តេច។គឺបទនិងព្យពា្ជនៈដែលអាចារ្យដំកល់ទុកខុសមួយសេចក្តីដែលអាចារ្យនាំមកខុស១។ ម្នាលភិក្ខុទាំងឡាយបើបទនិងព្យពា្ជនៈដែលអាចារ្យដំកល់ទុកខុសហើយរូបសេចកី្តដែលអាចារ្យនាំមកក៏ខុសដែរ។ម្នាលភិក្ខុទាំងឡាយធម៌ទាំង២ប្រការនេះតែងប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់ដើម្បីសេចក្តីសាបសូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយធម៌ទាំង២ប្រការនេះតែងប្រព្រឹត្តទៅដើម្បីឋិតថេរមិនភ្លាំងភ្លាត់មិនសាបសូន្យនៃព្រះសទ្ធម្ម។ធម៌២ប្រការតើដូចម្តេច។គឺបទនិងព្យពា្ជនៈដែលអាចារ្យដំកល់ទុកត្រូវ១សេចក្ដីដែលអាចារ្យនាំមកត្រូវ១ម្នាលភិក្ខុទាំងឡាយបើបទនិងព្យពា្ជនៈដែលអាចារ្យដំកល់ទុកត្រូវហើយសូម្បីរូបសេចកី្តដែលអាចារ្យនាំមកក៏ត្រូវដែរ។ ម្នាលភិក្ខុទាំងឡាយធម៌ទាំង២ប្រការនេះតែងប្រព្រឹត្តទៅដើម្បីឋិតថេរមិនភ្លាំងភ្លាត់មិនសាបសូន្យនៃព្រះសទ្ធម្មឡើយ។ចប់អធិករណវគ្គទី២។ ធម៌២ប្រការនេះប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់នៃព្រះសទ្ធម្ម-បិដកភាគ_៤០ទំព័រ១៣០ឃ្នាប២៦៦ ដោយ៥០០០ឆ្នាំ
    Public date : 14, Mar 2024 (3,223 Read)
    ទុតិយវគ្គ [១៨១]ម្នាលភិក្ខុទាំងឡាយតថាគតរំពឹងមើលមិនឃើញធម៌ដទៃសូម្បីតែធម៌មួយដែលជាហេតុនាំឲ្យពួកអកុសលធម៌ដែលមិនទាន់កើតឲ្យកើតឡើងឬពួកអកុសលធម៌ដែលកើតឡើងហើយឲ្យប្រព្រឹត្តទៅយ៉ាងធំទូលាយក្រៃលែងដូចមិច្ឆាទិដ្ឋិនេះឡើយភិក្ខុទាំងឡាយ។ម្នាលភិក្ខុទាំងឡាយពួកអកុសលធម៌ដែលមិនទាន់កើតឡើងរមែងកើតឡើងឬពួកអកុសលធម៌ដែលកើតឡើងហើយក៏រមែងប្រព្រឹត្តទៅយ៉ាងធំទូលាយក្រៃលែងដល់បុគ្គលជាមិច្ឆាទិដ្ឋិ។ [១៨២]ម្នាលភិក្ខុទាំងឡាយតថាគតរំពឹងមើលមិនឃើញធម៌ដទៃសូម្បីតែធម៌មួយដែលជាហេតុនាំពួកកុសលធម៌ដែលមិនទាន់កើតឲ្យកើតឡើងឬពួកកុសលធម៌ដែលកើតឡើងហើយឲ្យប្រព្រឹត្តទៅយ៉ាងធំទូលាយក្រៃលែងដូចសម្មាទិដ្ឋិនេះឡើយភិក្ខុទាំងឡាយ។ម្នាលភិក្ខុទាំងឡាយពួកកុសលធម៌ដែលមិនទាន់កើតរមែងកើតឡើងពួកកុសលធម៌ដែលកើតឡើងហើយក៏ប្រព្រឹត្តទៅយ៉ាងធំទូលាយក្រៃលែងដល់បុគ្គលជាសម្មាទិដ្ឋិ។ [១៨៣]ម្នាលភិក្ខុទាំងឡាយតថាគតរំពឹងមើលមិនឃើញធម៌ដទៃសូម្បីតែធម៌មួយដែលជាហេតុនាំពួកកុសលធម៌ដែលមិនទាន់កើតមិនឲ្យកើតឡើងឬពួកកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅវិញដូចមិច្ឆាទិដ្ឋិនេះឡើយភិក្ខុទាំងឡាយ។ម្នាលភិក្ខុទាំងឡាយពួកកុសលធម៌ដែលមិនទាន់កើតឡើងរមែងមិនកើតឡើងពួកកុសលធម៌ដែលកើតឡើងហើយរមែងសាបសូន្យទៅវិញដល់បុគ្គលជាមិច្ឆាទិដ្ឋិ។ [១៨៤]ម្នាលភិក្ខុទាំងឡាយតថាគតរំពឹងមើលមិនឃើញធម៌ដទៃសូម្បីតែធម៌មួយដែលជាហេតុនាំឲ្យពួកអកុសលធម៌ដែលមិនទាន់កើតឡើងមិនឲ្យកើតឡើងឬពួកអកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅដូចសម្មាទិដ្ឋិនេះឡើយភិក្ខុទាំងឡាយ។ម្នាលភិក្ខុទាំងឡាយពួកអកុសលធម៌ដែលមិនទាន់កើតឡើងរមែងមិនកើតឡើងពួកអកុសលធម៌ដែលកើតឡើងហើយរមែងសាបសូន្យទៅដល់បុគ្គលជាសម្មាទិដ្ឋិ។ [១៨៥]ម្នាលភិក្ខុទាំងឡាយតថាគតរំពឹងមើលមិនឃើញធម៌ដទៃសូម្បីតែធម៌មួយដែលជាហេតុនាំឲ្យមិច្ឆាទិដ្ឋិដែលមិនទាន់កើតឲ្យកើតឡើងឬមិច្ឆាទិដ្ឋិដែលកើតឡើងហើយឲ្យរឹងរឹតតែចំរើនឡើងដូចគំនិតដែលត្រិះរិះមិនត្រូវផ្លូវនេះឡើយភិក្ខុទាំងឡាយ។ម្នាលភិក្ខុទាំងឡាយមិច្ឆាទិដ្ឋិដែលមិនទាន់កើតក៏កើតឡើងមិច្ឆាទិដ្ឋិដែលកើតឡើងហើយក៏រមែងរឹងរឹតតែចំរើនឡើងដល់បុគ្គលមានគំនិតត្រិះរិះមិនត្រូវផ្លូវ។ [១៨៦]ម្នាលភិក្ខុទាំងឡាយតថាគតរំពឹងមើលមិនឃើញធម៌ដទៃសូម្បីតែធម៌មួយដែលជាហេតុនាំសម្មាទិដ្ឋិដែលមិនទាន់កើតឲ្យកើតឡើងឬសម្មាទិដ្ឋិដែលកើតឡើងហើយឲ្យរឹងរឹតតែចំរើនឡើងដូចគំនិតដែលត្រិះរិះត្រូវផ្លូវនេះឡើយភិក្ខុទាំងឡាយ។ម្នាលភិក្ខុទាំងឡាយសម្មាទិដ្ឋិដែលមិនទាន់កើតក៏កើតឡើងសម្មាទិដ្ឋិដែលកើតឡើងហើយក៏រមែងរឹងរឹតតែចំរើនឡើងដល់បុគ្គលមានគំនិតត្រិះរិះត្រូវផ្លូវ។ [១៨៧]ម្នាលភិក្ខុទាំងឡាយតថាគតរំពឹងមើលមិនឃើញធម៌ដទៃសូម្បីតែធម៌មួយដែលជាហេតុនាំពួកសត្វដែលបែកធ្លាយរាងកាយស្លាប់ទៅឲ្យទៅកើតជាតិរច្ឆានប្រេតវិស័យអសុរកាយនរកដូចយ៉ាងមិច្ឆាទិដ្ឋិនេះឡើយភិក្ខុទាំងឡាយ។ម្នាលភិក្ខុទាំងឡាយពួកសត្វដែលប្រកបដោយមិច្ឆាទិដ្ឋិលុះបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកើតជាតិរច្ឆានប្រេតវិស័យអសុរកាយនរក។ [១៨៨]ម្នាលភិក្ខុទាំងឡាយតថាគតរំពឹងមើលមិនឃើញធម៌ដទៃសូម្បីតែធម៌មួយដែលជាហេតុនាំពួកសត្វដែលបែកធ្លាយរាងកាយស្លាប់ទៅឲ្យទៅកើតក្នុងសុគតិសួគ៌ទេវលោកដូចយ៉ាងសម្មាទិដ្ឋិនេះឡើយភិក្ខុទាំងឡាយ។ម្នាលភិក្ខុទាំងឡាយពួកសត្វដែលប្រកបដោយសម្មាទិដ្ឋិលុះបែកធ្លាយរាងកាយស្លាប់ទៅរមែងកើតក្នុងសុគតិសួគ៌ទេវលោក។ [១៨៩]ម្នាលភិក្ខុទាំងឡាយកាយកម្មណាក្តីដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិបានបំពេញបានសមាទានកាន់តាមទិដ្ឋិហើយវចីកម្មណាក្តីដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិបានបំពេញបានសមាទានកាន់តាមទិដ្ឋិហើយមនោកម្មណាក្តីដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិបានបំពេញបានសមាទានកាន់តាមទិដ្ឋិហើយចេតនាណាក្តីសេចក្តីប្រាថ្នាណាក្តីសេចក្តី​ប្រណិធាន​ណា​ក្តីសង្ខារទាំងឡាយណាក្តីធម៌ទាំងអស់នោះសុទ្ធតែប្រព្រឹត្តទៅដើម្បីមិនជាទីប្រាថ្នាមិន​ជាទីត្រេកអរមិនជាទីគាប់ចិត្តមិនជាប្រយោជន៍ជាទុក្ខ។ដំណើរនោះព្រោះហេតុអ្វី។ម្នាលភិក្ខុទាំងឡាយព្រោះទិដ្ឋិជាធម្មជាតិដ៏លាមក។ម្នាលភិក្ខុទាំងឡាយដូចជាពូជស្តៅក្តីពូជននោងព្រៃក្តីពូជត្រសក់ក្អែកក្តីដែលបុគ្គលដាំក្នុងដីសើមតែងស្រូបយករសដីណាក្តីស្រូបយករសទឹកណាក្តីរសជាតិទាំងអស់នោះតែងប្រព្រឹត្តទៅដើម្បីល្វីងហាងមិនឆ្ងាញ់។ដំណើរនោះព្រោះហេតុអ្វី។ម្នាលភិក្ខុទាំងឡាយព្រោះពូជជារបស់មិនល្អយ៉ាងណាមិញ។ម្នាលភិក្ខុទាំងឡាយកាយកម្មណាក្តីដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិបានបំពេញបានសមាទាន​កាន់តាមទិដ្ឋិហើយវចីកម្មណាក្តីដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិបានបំពេញបានសមាទានកាន់តាមទិដ្ឋិហើយមនោកម្មណាក្តីដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិបានបំពេញបាន​សមាទានកាន់តាមទិដ្ឋិហើយចេតនាណាក្តីសេចក្តីប្រាថ្នាណាក្តីសេចក្តី​ប្រណិធាន​ណា​ក្តីសង្ខារទាំងឡាយណាក្តីធម៌ទាំងអស់នោះតែងប្រព្រឹត្តទៅដើម្បីមិនជាទីប្រាថ្នាមិនជាទីត្រេកអរមិនជាទីគាប់ចិត្តមិនជាប្រយោជន៍។ដំណើរនោះព្រោះហេតុអ្វី។ម្នាលភិក្ខុទាំងឡាយព្រោះទិដ្ឋិជាធម្មជាតិអាក្រក់ក៏យ៉ាងនោះឯង។ [១៩០]ម្នាលភិក្ខុទាំងឡាយកាយកម្មណាក្តីដែលបុរសបុគ្គលជាសម្មាទិដ្ឋិបានបំពេញបានសមាទានកាន់តាមទិដ្ឋិហើយវចីកម្មណាក្តីដែលបុគ្គលជាសម្មាទិដ្ឋិបានបំពេញបានសមាទានកាន់តាមទិដ្ឋិហើយមនោកម្មណាក្តីដែលបុរសបុគ្គលជាសម្មាទិដ្ឋិបានបំពេញបានសមាទានកាន់តាមទិដ្ឋិហើយចេតនាណាក្តីសេចក្តីប្រាថ្នាណាក្តីសេចក្តីប្រណិធានណាក្តីសង្ខារទាំងឡាយណាក្តីធម៌ទាំងអស់នោះតែងប្រព្រឹត្តទៅដើម្បីជាទីប្រាថ្នាជាទីត្រេកអរជាទីគាប់ចិត្តជាប្រយោជន៍ជាសុខ។ដំណើរនោះព្រោះហេតុអ្វី។ម្នាលភិក្ខុទាំងឡាយព្រោះទិដ្ឋិជាធម្មជាតិចំរើន។ម្នាលភិក្ខុទាំងឡាយដូចពូជអំពៅក្ដីពូជស្រូវសាលីក្តីពូជចន្ទន៍ក្តីដែលបុគ្គលដាំក្នុងដីសើមតែងស្រូបយករសដីណាក្តីស្រូបយករសទឹកណាក្តីរសជាតិទាំងអស់នោះតែងប្រព្រឹត្តទៅដើម្បីរសផ្អែមមិនច្រឡំដោយរសឯទៀត។ដំណើរនោះព្រោះហេតុអ្វី។ម្នាលភិក្ខុទាំងឡាយព្រោះពូជជារបស់ចំរើនយ៉ាងណាមិញ។ម្នាលភិក្ខុទាំងឡាយកាយកម្មណាក្តីដែលបុរសបុគ្គលជាសម្មាទិដ្ឋិបានបំពេញបានសមាទានកាន់តាមទិដ្ឋិហើយវចីកម្មណាក្តីដែលបុរសបុគ្គលជាសម្មាទិដ្ឋិបានបំពេញបានសមាទានកាន់តាមទិដ្ឋិហើយមនោកម្មណាក្តីដែលបុរសបុគ្គលជាសម្មាទិដ្ឋិបានបំពេញបានសមាទានកាន់តាមទិដ្ឋិហើយចេតនាណាក្តីសេចក្តីប្រាថ្នាណាក្តីសេចក្តីប្រណិធានណាក្តីសង្ខារទាំងឡាយណាក្តីធម៌ទាំងអស់នោះតែងប្រព្រឹត្តទៅដើម្បីជាទីប្រាថ្នាជាទីត្រេកអរជាទីគាប់ចិត្តជាប្រយោជន៍ជាសុខ។ដំណើរនោះព្រោះហេតុអ្វី។ម្នាលភិក្ខុទាំងឡាយព្រោះទិដ្ឋិជាធម្មជាតិចំរើនក៏យ៉ាងនោះដែរ។ ចប់វគ្គទី២។ ទុតិយវគ្គឬធម៌ដែលនាំឲ្យពួកអកុសលចម្រើនឡើង-បិដកភាគ៤០ទំព័រ៦៩ឃ្នាប១៨១ ដោយ៥០០០ឆ្នាំ
               Page 2