សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (95)
    Public date : 11, Oct 2022 (16,336 Read)
    ព្រះមហាវិមលធម្មសិរីសុវណ្ណោពិន.សែមប្រសូតនៅថ្ងៃអាទិត្យ៥រោចខែមិគសិរឆ្នាំមមីចត្វាស័កព.ស២៤៨៥ត្រូវនឹងថ្ងៃទី២៧ខែធ្នូឆ្នាំ១៩៤២ក្នុងត្រកូលអ្នកកសិករនៅភូមិវត្តបូណ៌ឃុំសៀមរាបស្រុកសៀមរាបខេត្តសៀមរាប។បច្ចុប្បន្ននេះគឺបរិវេណដីសណ្ឋាគារPanseaនៅគល់ស្ពានថ្មវត្តរាជបូណ៌ជាប់មាត់ស្ទឹង។ញោមប្រុសនាមពិន.ប៉ូយញោមស្រីនាមយ៉ោក.សមមានបងប្អូន៨នាក់ប្រុស៦ស្រី២។ព្រះអង្គជាបុត្រច្បងបង្អស់។សព្វថ្ងៃនៅសល់ប្អូនប្រុស៤នាក់ប្អូនស្រី២នាក់។ តាំងតែពីកុមារភាពព្រះអង្គមានសទ្ធាជ្រះថ្លាស្រឡាញ់ព្រះពុទ្ធសាសនាខ្លាំងណាស់សូម្បីល្បែងធម្មតារបស់ក្មេងៗមានលេងសីលេងហ៊ឹងក៏ព្រះអង្គមិនចូលចិត្តដែរគឺព្រះអង្គមាននិស្ស័យតែរបៀបលេងបែបក្នុងពិធីសាសនាមានដូចជាលេងសូត្រធម៌លេងធ្វើជាអាចារ្យលេងធ្វើជាព្រះសង្ឃឬក៏លេងធ្វើម្ហូបអាហារនំចំណី…ជាដើម។នៅឆ្នាំ១៩៥០ញោមប្រុសបានឱ្យចូលរៀននៅសាលាបឋមសិក្សាសៀមរាបក្រុង។បច្ចុប្បន្នគឺវិទ្យាល័យ១០មករា។ព្រះអង្គបានរៀនអស់រយះពេល៧ឆ្នាំ។ដល់ឆ្នាំទី៧ថ្នាក់សទីវកាគឺអស់ថ្នាក់រៀនត្រឹមតែប៉ុណ្ណឹងនៅក្នុងខេត្តសៀមរាបនាសម័យនោះ។ព្រះអង្គបានសម្រេចចិត្តឈប់រៀនមកជួយធ្វើការងារផ្ទះសម្បែង។ នៅឆ្នាំ១៩៦២ក្នុងជន្មាយុ២០ឆ្នាំព្រះអង្គបានចូលសាងព្រះផ្នូសជាភិក្ខុភាវៈនៅក្នុងព័ទ្ធសីមាវត្តរាជបូណ៌។នៅឆ្នាំ១៩៧៥ក្រោយពេលដែលព្រះអង្គសាងព្រះផ្នូសបាន១៤ព្រះវស្សាសភាពការណ៍ស្រុកទេសប្រែប្រួលត្រូវខ្មែរក្រហមចូលមកគ្រប់គ្រងប្រទេសកម្ពុជាហើយព្រះអង្គក៏ត្រូវបានគេជម្លៀសចេញពីវត្តពីភូមិស្រុកដូចព្រះសង្ឃនិងប្រជាពលរដ្ធដទៃទៀតដែរការធ្វើដំណើរកាលណោះគឺឆ្ពោះទៅទិសខាងកើតក្រុងសៀមរាបតាមបណ្តោយផ្លូវជាតិលេខ៦ទៅដល់ស្រុកជីក្រែងដល់ផ្សារភូមិអូរឃុំសង្វើយហើយគេឱ្យចុះចេញពីថ្នល់ជាតិលេខ៦ទៅតាមផ្លូវលំកាត់តាមភូមិអូរភូមិយាង។កាលនោះព្រះអង្គបាននិមន្តទៅគង់នៅវត្តឫស្សីលកដែលមានព្រះតេជព្រះគុណព្រះនាមលីជាព្រះគ្រូចៅអធិការវត្ត។សម័យនោះប្រជាពលរដ្ធត្រូវបានគេកំហិតឱ្យធ្វើការកំណត់របបអាហារការរស់នៅស្ថិតក្រោមការកៀបសង្កត់ត្រួតពិនិត្យតាមដានរាល់សកម្មភាពគ្រប់វិនាទី។ចំណែកព្រះសង្ឃក៏ត្រូវក្រុមខ្មែរក្រហមបង្ខិតបង្ខំឱ្យលាចាកសិក្ខាបទតាមកំណត់នៃច្បាប់មហាជឿនលឿនមហាលោតផ្លោះរបស់ពពួកគេដែរ។មានព្រះសង្ឃជាច្រើនរូបត្រូវបានក្រុមនោះធ្វើទារុណកម្មតាមគ្រប់រូបភាពនិងពិឃាតយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ក្រោយពីបានលាចាកសិក្ខាបទដោយការបង្ខិតបង្ខំពីពួកខ្មែរក្រហមរួចមកលោកបណ្ឌិតបានអញ្ជើញទៅស្នាក់នៅជាមួយម្តាយធំដែលមានប្អូនប្រុសបង្កើតពីរនាក់និងប្អូនស្រីជីដូនមួយអាស្រ័យនៅជាមួយគ្នា។មិនបានប៉ុន្មានផងខ្មែរក្រហមបានយកប្អូនប្រុសទាំងពីរនោះទៅសម្លាប់ចោលដោយមិនមានកំហុសអ្វីទាំងអស់។សេចក្តីក្រៀមក្រំនៅតែមានជាបន្តបន្តាប់ព្រោះម្តាយធំគាត់មានជំងឺហើយបានទទួលអនិច្ចកម្មនៅចុងឆ្នាំ១៩៧៥។បន្ទាប់មកលោកបណ្ឌិតបានអញ្ជើញទៅរស់នៅជាមួយអ្នកម្តាយការរស់ជួបជុំម្តាយនិងកូនមិនទាន់ទាំងបានប៉ុន្មានផងក្នុងរវាងឆ្នាំ១៩៧៧ត្រូវខ្មែរក្រហមប្រមូលអ្នកជម្លៀសថ្មីឱ្យទៅរស់នៅមូលដ្ធានព្រៃប្រស់។ លោកបណ្ឌិតត្រូវឃ្លាតពីអ្នកម្តាយម្តងទៀតដោយគេប្រាប់ថាចាស់ៗគេនឹងបញ្ជូនទៅតាមក្រោយ។លើកនេះគឺជាការព្រាត់ជាថ្មីម្តងទៀតហើយក៏ជាលើកចុងក្រោយបង្អស់ពីព្រោះអ្នកម្តាយដ៏ជាគោរពស្រឡាញ់របស់លោកបណ្ឌិតត្រូវពួកខ្មែរក្រហមសម្លាប់បំបាត់ជីវិតគ្មានសេចក្តីមេត្តាឡើយ។ចំណែកលោកបណ្ឌិតវិញការងារដែលត្រូវធ្វើក្នុងសម័យនោះគឺគេឱ្យជាអ្នកឃ្វាលគោឃ្វាលក្របីអ្នកដាំស្លនិងដោយភាពវៃឆ្លាតសុភាពរាបសារគួបផ្សំនឺងការចេះដឹងថ្នាំព្យាបាលរោគគេក៏ដកពីកន្លែងដាំបាយឱ្យមកធ្វើជាគ្រូពេទ្យខ្មែរផ្សំថ្នាំប្ញស្សឈើមើមឈើជាដើមដើម្បីព្យាបាលអ្នកនៅក្នុងមូលដ្ឋាន។ព្រមទាំងគេបានប្រគល់រទេះ១គ្រឿងនិងមនុស្សពីរបីនាក់ទៀតសំរាប់ជួយរកថ្នាំ។ នៅថ្ងៃទី៧មករាឆ្នាំ១៩៧៩ប្រទេសកម្ពុជាត្រូវបានរំដោះឱ្យមានសេរីភាពឡើងវិញដោយគុណបំណាច់របស់រណសិរ្សសាមគ្គីសង្ក្រោះជាតិបានមកកំចាត់ពួកខ្មែរក្រហមឱ្យវិនាសពីទឹកដីកម្ពុជា។ពេលនោះហើយដែលលោកបណ្ឌិតមានឱកាសបានវិលត្រឡប់ទៅភូមិកំណើតវិញទាំងភាពស្រងេះស្រងោចកណ្តោចកណ្តែងចំបែងចិត្តព្រោះត្បិតបាត់បង់ឪពុកម្តាយបងប្អូនពូជពង្សវង្សាវតាអ្នកប្រាជ្ញបណ្ឌិតដែលធ្លាប់ស្គាល់គ្នា។ឯផ្ទះសម្បែងទៀតសោតក៏ត្រូវគេបំផ្លាញខ្ទេចខ្ទីអស់រលីងគ្មានសល់ទៀត។ចំណែកទិដ្ធភាពនៅក្នុងបរិវេណវត្តរាជបូណ៌មានភាពស្ងាត់ជ្រងំដុះសុទ្ធតែព្រៃធ្វើឱ្យកើតនូវសេចក្តីសង្វេគរំជួលចិត្តយ៉ាងពន់ពេក។កាលេនោះរណសិរ្សសង្គ្រោះជាតិកម្ពុជាបានបង្កើតឱ្យមានព្រះពុទ្ធសាសនាឡើងវិញ។ដោយមានសទ្ធាជ្រះថ្លាមុតមាំក្នុងព្រះពុទ្ធសាសនាលោកបណ្ឌិតបានទាក់ទងសុំបួសនៅក្នុងវត្តភូមិស្រុកកំណើតនេះវិញប៉ុន្តែពុំបានការអនុញ្ញាត។ដោយសេចក្តីអស់សង្ឃឹមព្រោះមិនបានសាងព្រះផ្នួសក្នុងវត្តភូមិស្រុកកំណើតលោកបណ្ឌិតក៏សម្រេចចិត្តលាប្អូនលាបងផ្សងព្រេងស្វែងរកទីកន្លែងសាងព្រះផ្នួសនៅឯជាយដែនខ្មែរថៃ។ សូមបញ្ជាក់៖ការដែលលោកបណ្ឌិតចេញទៅជាយដែនហ្នឹងមិនមែនទៅធ្វើបដិវត្តតស៊ូច្បាំងនឹងនរណាឬធ្វើនយោបាយនោះទេគឺលោកបណ្ឌិតអញ្ជើញទៅក្នុងវត្ថុបំណងសាងព្រះផ្នួសបួសជាបព្វជិតក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះព្រោះលោកបណ្ឌិតបានតាំងចិត្តអធិដ្ឋានថាត្រូវធ្វើជាអ្នកបួសក្នុងព្រះពុទ្ធសាសនាអស់មួយជីវិត។ដូច្នេះទាន់មានឱកាសលោកបណ្ឌិតត្រូវតែបន្តទៅទៀត។ ដោយព្រះអង្គសព្វព្រះហឫទ័យស្មោះស្មគ្រ័និងព្រះពុទ្ធសាសនានៅខែមិនាឆ្នាំ១៩៩៨០ព្រះតេជព្រះគុណបានឧបសម្បទាជាភិក្ខុភាវៈជាថ្មីម្តងទៀតមាននាមបញ្ញាត្តិថា“សិរីសុវណ្ណោ”។សេចក្តីព្យាយាមភាពអំណត់អត់ធន់ភាពហ្មត់ចត់ព្រះបញ្ញាញ្ញាណប្រតិពលក្លៀវក្លាចេះចាំធម៌អាថ៌ប្រស្នាវិន័យចេះចាំច្បាប់ផ្សេងៗច្រើនមានចំណេះដឹងនិងមានចំណេះធ្វើក្នុងការងារសាសនា។ព្រះតេជព្រះគុណគឺជាបព្វជិតមួយរូបដែលប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសមានសទ្ធាជ្រះថ្លាឧបត្ថម្ភគ្រាំទ្រយ៉ាងខ្លាំងក្លារឹងរិតតែធ្វើឱ្យព្រះពុទ្ធសាសនារីកសាយផ្សាយចេញទៅគួរឱ្យមានមោទនភាព។ ព្រះអង្គបានបង្កើតឱ្យមានកម្មវិធីសិក្សាសំរាប់ព្រះសង្ឃនិងពុទ្ធបរិស័ទយុវជនយុវតីព្រមទាំងបានកសាងសាលាពុទ្ធិកសិក្សានិងបានជំរុញឱ្យសមណសិស្សសិក្សាបានដល់ពុទ្ធិកវិទ្យាល័យ។ហើយព្រះអង្គកំពុងមានគម្រោងដឹកនាំប្រជាពុទ្ធបរិស័ទបង្កើតឱ្យមានពុទ្ធិកសាកលវិទ្យាល័យលើទឹកដីសៀមរាបអង្គរដើម្បីប្រមូលធនធានមនុស្សសំរាប់ជួយអភិវឌ្ឍន៍សង្គមជាតិនិងផ្សព្វផ្សាយព្រះពុទ្ធសាសនាតទៅអនាគត។ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!ពុទ្ធបរិស័ទជាទីគោរពរាប់អាន!!ទង្វើដ៍ឧដុង្គឧត្តមរបស់ព្រះអង្គទាំងអស់នេះហើយនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ១៩៩៣ព្រះគ្រូត្រូវបានអតីតព្រះមហាវិរក្សត្រព្រះបាទសម្តេចព្រះនរោត្តមសីហនុស្តេចទ្រង់ព្រះរាជទានសមណស័ក្តិជាព្រះមហាវិមលធម្មរាជាគណថ្នាក់ទី២។ព្រះមហាវិមលធម្មព្រះអង្គបានដើរតាមព្រះពុទ្ធដិកាដែលទ្រង់សំដែងថាព្រះសង្ឃត្រូវមានធុរៈចម្បងៗពីរយ៉ាងគឺៈគន្ធធុរៈនិងវិបស្សនាធុរៈមេរៀននេះហើយដែលបណ្តាលឱ្យព្រះអង្គមានគោលបំណងសំខាន់ៗបីយ៉ាងគឺ៖ ១-ការកសាងសាលាបាលី ២-ការកសាងស្ថានីយ៍វិទ្យុ ៣-ការកសាងមជ្ឈមណ្ឌលវិបស្សនា ការកសាងសាលាបាលីនិងស្នាព្រះហស្ថ នៅឆ្នាំ១៩៩៣ព្រះអង្គបានចាប់ផ្តើមជំរុញឱ្យព្រះសង្ឃមានការសិក្សាដោយយកកុដិធ្វើជាសាលារៀនភាសាបាលីនិងសាលាធម្មវិន័យថ្នាក់ត្រីទោឯក។ នៅឆ្នាំ១៩៩៤ព្រះអង្គបានបង្កើតកម្មវិធីអប់រំយុវជនយុវតីឱ្យមកសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនាដោយបាននិមន្តនិងអញ្ជើញធម្មាចារ្យជំនាញៗមកធ្វើធម្មសាកច្ឆាបុច្ឆាវិសជ្ជនារៀងរាល់សប្តាហ៍កម្មវិធីនោះបានបន្តរហូតមកដល់សព្វថ្ងៃគឺសាលាពុទ្ធិកសិក្សាផ្នែកអប់រំសីលធម៌និងភាសាបរទេស។ ព្រះអង្គបានបញ្ជូនព្រះសង្ឃឱ្យនិមន្តទៅបង្ហាត់បង្រៀនសិស្សានុសិស្សនៅសាលាបឋមសិក្សាភូមិខ្នារសាលាបឋមសិក្សាភូមិជ្រាវនិងសាលាបឋមសិក្សាវត្តបូព៌។ នៅឆ្នាំ១៩៩៥ព្រះមហាវិមលធម្មព្រមដោយសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទបានចាប់ផ្តើមសាងសង់សាលាបាលី១ខ្នងដែលមានកំពស់២ជាន់មានចំនួន៦បន្ទប់។៤បន្ទប់បានបំពាក់ឧបករណ៍សំរាប់សិក្សាភាសាបាលីនិងចំណេះដឹងទូទៅដែលមានកម្មវិធីតាមក្រសួងអប់រំ។១បន្ទប់ជាបណ្ណាល័យនិងជាការិយាល័យ។ចំណែក១បន្ទប់ទៀតជាបន្ទប់សំរាប់សិក្សាផ្នែកកុំព្យូទ័រ។សព្វថ្ងៃនេះមានសមណសិស្សចំនួន២៥៨រូបកំពុងសិក្សានៅពុទ្ធិកវិទ្យាល័យរាជបូណ៌។ក្នុងនោះថ្នាក់មធ្យមសិក្សាបឋមភូមិមានសមណសិស្សចំនួន១៤៨រូប។ថ្នាក់មធ្យមសិក្សាទុតិយភូមិមានសមណសិស្សចំនួន១១០រូប។ បន្ទាប់ពីការកសាងសាលាបាលីរួចមកព្រះអង្គកំពុងកសាងមហាកុដិដើម្បីឧទ្ទិសទុកក្នុងព្រះពុទ្ធសាសនានិងជាទីសេនាសនៈសំរាប់សមណសិស្សគង់នៅសិក្សារៀនសូត្រផងដែរ។ការកសាងមហាកុដិនេះត្រូវបានពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាជួយឧបត្ថម្ហជ្រោមជ្រែងដោយពេលនេះសំរេចបានចំនួន៧០ភាគរយហើយ។ចំណែកការសាងសង់កំផែងវត្តរាជបូណ៌ទើបតែបានមួយជ្រុងតែប៉ុណ្ណោះ។ការកសាងស្ថានីយ៍វិទ្យុបើទោះបីជាមានសាលារៀនមានកម្មវិធីធម្មសាកច្ឆាបុច្ឆាវិសជ្ជនាឫការនិមន្តទេសនាក្នុងពិធីបុណ្យទាននានាក្តីក៏ហាក់បីដូចជាប្រជាពុទ្ធបរិស័ទភាគច្រើនមិនទាន់បានទទួលការចេះដឹងសុជីវធម៌សីលធម៌ឬបានយល់អំពីព្រះពុទ្ធសាសនាបានទូលំទូលាយនៅឡើយ។ ដោយសារមូលហេតុនេះហើយដែលព្រះមហាវិមលធម្មចាប់ផ្តើមឈានចូលដល់ជំហាននៃគោលបំណងទី២គឺ៖ នៅឆ្នាំ២០០៧កសាងស្ថានីយ៍វិទ្យុពុទ្ធសាសនាកម្ពុជរដ្ធFM106.25MHzដោយមានការសហការជ្រះថ្លាពីបណ្តាប្រជាពុទ្ធបរិស័ទរបស់យើងគ្រប់ទិសទីទើបអាចសាងសង់រួចរាល់និងកំពុងដំណើរការផ្សាយជារៀងរាល់ថ្ងៃហើយស្ថានីយ៍វិទ្យុរបស់យើងទាំងអស់គ្នានេះត្រូវការចំណាយក្នុងការផ្សព្វផ្សាយជានិច្ចដូចជា៖ថ្លៃភ្លើងបុគ្គលិកនិងចំណាយទៅលើសម្ភារៈការិយាល័យជាដើម។ ស្ថានីយ៍វិទ្យុនេះបានធ្វើឱ្យពុទ្ធបរិស័ទមានការចេះដឹងច្រើនណាស់ប្រៀបឧបមាដូចជាបរិស័ទមានសាលារៀននៅតាមផ្ទះរៀងៗខ្លួនគឺផ្ទះមួយមានសាលារៀនមួយ។ដូច្នេះស្ថានីយ៍វិទ្យុពុទ្ធសាសនាកម្ពុជរដ្ធFM106.25MHzមានផលប្រយោជន៍សំខាន់ដែលពុទ្ធបរិស័ទគ្រប់ៗរូបត្រូវជួយឧបត្ថម្ភគាំទ្រឱ្យមានដំណើរការល្អប្រសើរជារៀងរហូត។ គម្រោងសាងសង់មជ្ឈមណ្ឌលវិបស្សនាកម្មដ្ធានអន្តរជាតិដោយវិរយភាពពុះពារជំនះគ្រប់ឧបសគ្គបំណងទី១-គឺការកសាងសាលាបាលីគោលបំណងទី២-គឺការកសាងស្ថានីយ៍វិទ្យុបានសម្រេចជោគជ័យជាស្ថាពរ។ព្រះមហាវិមលធម្មសិរីសុវណ្ណោពិន.សែមព្រះអង្គមានក៏មានភាពស្ទាត់ជំនាញទាំងទ្រឹស្តីទាំងការបង្ហាត់បង្រៀនសមាធិកម្មដ្ឋានដល់សិស្សគណឧបាសកឧបាសិកានិងកំពុងមានគម្រោងកសាងមជ្ឈមណ្ឌលវិបស្សនាអន្តរជាតិមួយកន្លែងនៅស្រុកអង្គរធំដែលមានផ្ទៃដីជាង៥០ហិកតារួចហើយក្នុងគោលបំណងដឹកនាំព្រះសង្ឃពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានសិក្សានិងបដិបត្តិធម៌។ ឆ្លៀតឱកាសដ៏ប្រពៃនេះខ្ញុំព្រះករុណាខ្ញុំបាទសូមប្រគេននិងជំរាបជូននូវ៖ របស់៤យ៉ាងដែលព្រះមហាវិមលធម្មសព្វព្រះហប្ញទ័យក្នុងមួយជីវិតគឺៈ ទី១ព្រះអង្គសព្វព្រះហឫទ័យនឹងរុក្ខជាតិមានដើមឈើដែលដាំសំរាប់តុបតែងលំអរដើមឈើដាំសំរាប់យកផលនិយាយឱ្យខ្លីឱ្យតែរុក្ខជាតិគឺព្រះអង្គស្រឡាញ់ទាំងអស់។ព្រះអង្គនិងបានរៀបចំតុបតែងសួនផ្កានិងការបណ្តុះផ្សាំក្នុងទីបរិវេណវត្តរាជបូណ៌គួរជាទីមនោរម្យក្រៃលែង។ ទី២ព្រះអង្គសព្វព្រះហឫទ័យនឹងសិល្បៈខ្មែរបុរាណមានដូចជាស្បែកតូចស្បែកធំភ្លេងប្រពៃណីភ្លេងមហោរីភ្លេងពិណពាទ្យគំនូរគូរវាសដាប់ឆ្លាក់ថ្មឈើជាដើម។ ទី៣ព្រះអង្គសព្វព្រះហឫទ័យនឹងវត្ថុបុរាណពិតៗដែលធ្វើពីស្ពាន់ពីសំរឹទ្ធិពីដីពីថ្មខួចក្រឡព្រះពុទ្ធរូបទេវរូបដែលមានអាយុរាប់រយរាប់ពាន់ឆ្នាំមកហើយ។ ទី៤ព្រះអង្គសព្វព្រះហឫទ័យនឹងការសាងព្រះផ្នូសអស់មួយជីវិតក្នុងសំណាក់ព្រះពុទ្ធសាសនា។ ព្រះមហាវិមលធម្មគឺជាសមណដ៏ឆ្នើមមួយរូបដែលកុលបុត្រទាំងឡាយគួរយកជាគំរូព្រោះរាល់គោលបំណងនិងការតាំងចិត្តរបស់ព្រះអង្គគឺព្រះអង្គបានធ្វើឱ្យសម្រេចតាមសេចក្តី​ប្រាថ្នាដោយសេចក្តីក្លាហានដោយការលៈបង់ការព្យាយាមការអត់ធ្មត់និងប្រកបដោយភាព​ច្បាស់លាស់ប្រាកដប្រជាមិនបោះបង់នូវការសច្ចារបស់ព្រះអង្គទោះក្នុងកាលៈទេសៈណាក៏​ដោយ។ សូមគោរពអរគុណចំពោះសម្តេចទ្រង់ឯកឧត្តមអ្នកឧកញ្ញ៉ាលោកជំទាវអស់លោកលោកស្រីលោកយាយលោកតាលោកគ្រូអ្នកគ្រូនិងប្អូនៗព្រមទាំងពុទ្ធបរិស័ទទាំងអស់ដែលបានអានយ៉ាងយកចិត្តទុកដាក់នូវព្រះជីវប្រវត្តិសង្ខេបនេះដោយការយកចិត្តទុកដាក់ខ្ពស់ក៏សូមឱ្យជួបតែពុទ្ធពរ​ទាំងឡាយបួនប្រការគឺអាយុវណ្ណៈសុខៈពលៈរួចផុតចាកទុក្ខកុំបីឃ្លៀឃ្លាតឡើយ។ (ដកស្រង់ពីវិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ) សំឡេង ដោយ​៥០០០​ឆ្នាំ
    Public date : 01, May 2022 (27,919 Read)
    បុណ្យ​វិសាខ​បូជាជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនារាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏សំខាន់​សម្រាប់រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូនា​ថ្ងៃ​ពេញ​បូណ៌មី‹‹គឺ​ថ្ងៃ​១៥​កើត››ខែពិសាខដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃទាំង​គ្រហស្ថតែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជាមហាកុសលដ៏​ប្រសើរ។ការ​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ១៥កើត​ខែ​វិសាខ​នេះអាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាងព្រះ​ពុទ្ធសាសនាបាន​កំណត់ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថាជា​មហាមង្គល​អភិលក្ខិត​កាលគឺ​ជា​ថ្ងៃមហា​មង្គលត្រូវ​នឹង​ថ្ងៃ​​ព្រះសម្ពុទ្ធបរមគ្រូ៖ ១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា ២-​ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ ៣-​ទ្រង់​រំលត់​ខ័ន្ធ​ចូល​កាន់​ព្រះនិព្វាន *​**ប្រសូត *​ព្រះ​សមណគោតម​បរមគ្រូទ្រង់​ប្រសូតនៅ​ថ្ងៃ​សុក្រពេញបូណ៌មីខែ​ពិសាខឆ្នាំចនាឧទ្យាន​លុម្ពិនី​វនក្រោម​ដើម​សាលព្រឹក្សស្ថិតនៅ​ត្រង់​ព្រំប្រទល់​ដែន​កបិល​ព​ស្ដុនិង​ទេវ​ទ​ហៈនា​វេលា​ថ្ងៃត្រង់។ *​ក្នុង​ថ្ងៃ​ព្រះ​សិទ្ធត្ថ​ប្រសូតមាន​សហជាតវត្ថុ​៧​យ៉ាង​កើត​ក្នុង​ថ្ងៃ​នោះ​ដែរ​គឺ​ព្រះ​នាងពិម្ពា​យ​យសោធរា​១,អន​ន្ទ​១,ឆន្ទ​អាមាត្យ១,កណ្ឌ​កៈ​ជា​អាជានេយ្យ​១,កា​ឡុ​ទាយីអាមាត្យ១,មហាពោធិ​ព្រឹក្ស​១និង​កំណប់ទ្រព្យ​ទាំងបួន​១។ *​អភិសេក ព្រះ​សិទ្ធត្ថព្រះ​ជន្ម​១៦​ព្រះ​វស្សាទ្រង់អភិសេក​ជាមួយ​ព្រះ​នាង​ពិ​ម្ដា​យសោធរានៅថ្ងៃអាទិត្យពេញបូណ៌មីខែកត្ដិកឆ្នាំឆ្លូវ។សោយរាជ្យ​បាន​១៣​ឆ្នាំទ្រង់​បាន​ព្រះរាជបុត្រមួយ​ព្រះ​អង្គព្រះ​នាម​រាហុល​កុមារក្នុង​ព្រះ​ជន្មគំរប់​២៩​ព្រះ​វស្សា។ *​សាង​ព្រះ​ផ្នួស ព្រះ​ជន្ម​២៩​វស្សាព្រះ​សិទ្ធត្ថទ្រង់​ចេញសាង​ព្រះ​ផ្នួសនៅ​ថ្ងៃ​ព្រហស្បតិ៍ពេញបូណ៌មីខែ​អាសាធឆ្នាំថោះនា​ឆ្នេរ​ស្ទឹង​អ​នោ​មាគឺ​​ក្នុង​ថ្ងៃ​ដែល​ព្រះ​រាហុល​កុមារ​ប្រសូត​នោះ​ឯង។ ***ត្រាស់​ដឹង ព្រះ​សមណគោតមបាន​ត្រាស់​ដឹង​អនុត្ដរសម្មាស​ម្ពោ​ធិ​ញាណក្នុង​ព្រះ​ជន្មាយុ​៣៥​ព្រះវស្សានៅ​ថ្ងៃ​ពុធពេញបូណ៌មីខែ​ពិសាខឆ្នាំរកាក្រោម​ដើម​ពោធិព្រឹក្ស១​ដើមខាងលិចស្ទឹង​នេ​រ​ញ្ច​នានា​មណ្ឌល​គ​យាសព្វថ្ងៃ​ហៅពុទ្ធ​គ​យា។ *​សំដែង​ធម្មចក្កប្បវត្ដនសូត្រ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​បឋម​ទេសនាធម្មចក្កប្បវត្ដនសូត្រ​នៅ​ថ្ងៃពេញបូណ៌មីខែអាសាធឆ្នាំរកាប្រោស​បញ្ច​វ​គ្គិ​យ​ភិក្ខុ​នៅឥសិបតន​មិ​គ​ទាយ​វន​។ព្រះសម្មាសម្ពុទ្ធទ្រង់​បំពេញ​ពុទ្ធកិច្ច​ទាំង៥​យ៉ាង​អស់​៤៥​ព្រះ​វស្សាគឺ៖ ១-​ពេល​ព្រឹក​ទ្រង់​ត្រាច់ចរ​បិណ្ឌបាត ២-​ពេល​រសៀល​ទ្រង់​សំដែង​ព្រះធម៌ប្រោសសត្វ ៣-​ពេល​ព្រលប់ទ្រង់​ប្រទាន​ឱវាទ​ដល់ពួក​ភិក្ខុ ៤-​ពេល​អធ្រាត្រ​ទ្រង់​ដោះស្រាយ​បញ្ហាទេវតា ៥-​ពេល​បច្ចូសសម័យទ្រង់​ប្រមើល​មើលឧបនិស្ស័យ​សព្វ​សត្វ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​ព្រះ​ជន្មាយុសង្ខារថ្ងៃពេញបូណ៌មីខែមាឃ។ *​**បរិនិព្វាន ព្រះសម្មាសម្ពុទ្ធទ្រង់​បរិនិព្វាន​នៅ​ថ្ងៃអង្គារពេញបូណ៌មីខែ​ពិសាខឆ្នាំម្សាញ់ក្រោម​ដើមពោធិព្រឹក្ស​ទាំង​គូ​នៅ​ខាងលិចកុសិនារា។រយៈកាល​៤៥​ព្រះ​វស្សាចាប់ពី​ក្រោយបាន​ត្រាស់​ដឹង​នូវ​អនុត្ដរសម្មាសម្ពោធិ​ញាណមកព្រះសម្មាសម្ពុទ្ធ​បរមគ្រូទ្រង់​បាន​សំដែងព្រះធម៌​ទេសនា​ប្រោស​វេនេយ្យសត្វបើ​គិត​ជាធម្មក្ខន្ធ​មាន​៨៤.០០០​ព្រះ​ធម្មក្ខន្ធដែល​ចែក​ជាព្រះ​សូត្រព្រះ​វិន័យនិង​ព្រះ​អភិធម្ម។ បុណ្យ​វិសាខ​បូជា​ត្រូវ​បានរាជរដ្ឋាភិបាលចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិរបស់​ប្រទេសកម្ពុជា។នៅ​ឆ្នាំ១៩៩៩សមាជិក​នៃ​អង្គការ​សហប្រជាជាតិជិត២០០ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួលស្គាល់និង​ចាត់​ទុក​បុណ្យវិសាខ​បូជា​របស់ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ។ វិសាខបូជា​នេះបុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែលព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១,ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​,ទ្រង់​ចូល​កាន់ព្រះនិព្វាន១។ អាស្រ័យ​ហេតុនេះ​ហើយទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យកថ្ងៃ​ពេញបូណ៌មីខែ​វិសាខ​នេះទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ជាដរាប​រៀង​រាប​មក​ទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​នេះ។ ដោយ៥០០០ឆ្នាំ
                          Page 3