Reading Article
Public date : 25, Jul 2019 (16,826 Read)
កា្លហានតស៊ូចំពោះសេចក្តីលំបាក

|
កា្លហានតស៊ូចំពោះសេចក្តីលំបាក
សេចក្តីលំបាកជារដូវកាលនៃជីវិត ដូចជាដើមឈើដែលបានឆ្លងកាត់រដូវកាលទាំង៣ ហើយ ទើបចម្រើនលូតលាស់បានផ្លែបានផ្កា ។ សេចក្តីលំបាកធ្វើឲ្យយើងយល់ពីខ្លួនឯង យល់ពីញាតិមិត្ត និងយល់ពីអ្នកដទៃទៀត ។ បុគ្គលដែលមានចិត្តរឹងប៉ឹង កាលដែលមានទុក្ខលំបាករមែងរឹងរឹតតែរឹងប៉ឹងឡើង និងតាំងចិត្តឆ្ពោះមុខទៅរកសេចក្តីល្អ ធ្វើល្អខ្លាំងឡើង ដើម្បីយកឈ្នះនូវសេចក្តីលំបាកនោះឯង ។ ភ្លើងឆេះ ខ្ទេច ព្រៃ អ្វីទៀត អនេក តែ ធ្វើ ឲ្យ ដែក រឹងរឹត តែ រឹង ទុក្ខដុតមនុស្សខ្សោយឲ្យប្រាសទីពឹង តែបែរមនុស្សរឹង ត្រាស់ដឹងសច្ចៈ ។ មិន មាន អ្វី ស ល្អ ជាង គុណធម៌ ខន្តី បវរ តស៊ូ ឥត អាក់ ទឺកតែមួយផ្តិល ត្រឹមសើមប្រឡាក់ ព្យាយាមដងចាក់ដាក់ពេញអាងធំ ។ វីរោ ប្រែ ថា អ្នក ក្លា អង់អាច ទុក្ខខ្លាំង មិនខ្លាច ព្រោះអាច ផ្សំផ្គុំ ព្យាយាម ខន្តី បញ្ញា អប់រំ ឈ្នះអស់ ទុក្ខធំ ជួបជុំ គុណគាប់ ។ លទ្ធផល ការងារ ជាតម្លៃ មនុស្ស ធ្វើ ការដូច ព្យុះ ជម្រុះ អភ័ព្វ ជម្នះ ឧបសគ្គ ប្រចក្ស កំណប់ គុណធម៌ជាទ្រព្យ ជាប់តាមជីវិត ។ មនុស្សដែក រឹងប៉ឹង តែមិន រឹងរូស ព្យាយាម ជម្រុះ មានៈ ក្នុង ចិត្ត ទន់ កាយ វាចា មេត្តា មានពិត តែរឹង ប្រព្រឹត្ត សុចរិត ដូច ដែក ។ មនុស្សទឹក ទន់មែន តែមិនទន់ ខ្សោយ ហូរ គ្មាន ថយ ក្រោយ ឲ្យ រស់ តាម ផ្នែក រុក្ខជាតិ មនុស្ស សត្វ សម្បត្តិ ល្អ ឯក មនុស្សទឹក ដោយឡែកពីមនុស្សទន់ខ្សោយ ។ មនុស្សទឹក ដូច ទឹក ដក់ នៅទីខ្ពស់ តែង ហូរ ធ្លាក់ ចុះ ប្រទាន អំណោយ មាន មេត្តា ចិត្ត ឧទ្ទិស ផល ឲ្យ ពួកប្រេតបានសោយ ក្តីសុខដោយសារ ។ មនុស្សទឹក ថ្លា ស្អាត ដូច ស្រះ បោក្ខរណី សម នឹង ឧបមេយ្យ វចី ថ្លៃ ថ្លា ព្រមទាំង ត្រជាក់ អម្រឹត រសា ស្រោច សត្វ លោកា វាចា ធម្មទាន ។ មនុស្សទឹក តែងលាងនូវគ្រឿងស្មោកគ្រោក ជា ទី បរិភោគ តាម ការស្រេក ឃ្លាន មនុស្សទឹកសង្គ្រោះ ដោយការទូន្មាន ដែលអាចប្រៀបបាន នឹងទឹកបរិសុទ្ធ ។ មនុស្សទឹក ទទួល លាងគ្រប់អារម្មណ៍ ស្អាត ស្អុយ ភក់ ជ្រាំ ទ្រាំ បានបំផុត មិន អរ មិន ខឹង សម្លឹង មោះមុត ចិត្ត ចេតសិក សុទ្ធទទួល អារម្មណ៍ ។ មនុស្សដី ទាប ពិត ជីវិត ឥត ថោក ទ្រទ្រង់ សត្វលោក ដោយសីលរឹងមាំ សត្វលោកបានរស់ ព្រោះសីលឧត្តម មានសីលស័ក្តិសម ជាមនុស្សផែនដី ។ មនុស្សដី ប្រឹង ប្រែង ទ្រ គ្រប់ ភារៈ កិច្ចការ មាន ជាក់ ចាត់ចែង ឃ្មាតខ្មី មិន បោះបង់ ចោល ការងារ ប្រពៃ ប្រៀប ដូច ផែន ដី ទ្រ គ្រប់ ភារៈ ។ មនុស្សដី ព្រម រ៉ាប់រង គ្រប់ ទាំងអស់ អាក្រក់ល្អសស្មោះគ្រប់របស់ដែលធ្លាក់ ដូច ជា ផែនដី មាន ន័យ ជាក់លាក់ អារម្មណ៍ តែង ធ្លាក់ ចិត្ត ជាក់កិលេស មន្ទិល ឆ្អាប ឆ្អេះ កិលេស ក្រោធ ខឹង ដូច ភ្លើង ឆេះ ព្រៃ ក្នុង ន័យ ខំ ប្រឹង ព្យាយាម សម្លឹង អនិច្ចំ ជីវិត ។ មនុស្សភ្លើង ឆេះ ភ្លឺ ពន្លឺ ប្រាជ្ញា កម្ចាត់ ឆេះ បំភ្លឺ គឺ ជា និមិត្ត យល់ ដឹង ការពិត ប្រទីប បញ្ញា ។ មនុស្សភ្លើង កក់ ក្តៅ នៅក្នុង ជីវិត អប់ ឧណ្ហ៍ ផ្លូវ ចិត្ត បំបាត់ សោកា រងា អាំង ភ្លើង មាន ន័យ ខ្លឹមសារ មនុស្សមានបញ្ញា បានការកក់ក្តៅ ។ មនុស្សខ្យល់ រវល់ នៅក្នុងការងារ គ្រប់គ្រា តែងប្រឹង សម្លឹង ទិសដៅ ដូចខ្យល់ តែងតែ បក់ មក បក់ទៅ បក់ តាម រដូវ ត្រូវ តាម ទិសា ។ មនុស្សខ្យល់ មិនខ្វល់នៅក្នុងដួងចិត្ត ល្ហែល្ហើយ ពេក ពិត ត្បិតបានផលា ការងារសម្រេច ព្រោះតែឧស្សាហ៍ ដូចខ្យល់ បក់ផ្កា សាយក្លិនក្រអូប ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត និងគុណភាពនៃជីវិត រៀបរៀងដោយលោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |