Monday, 25 Sep B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 122,223
Today
Yesterday 380,011
This Month 5,274,788
Total ៣៤១,៨២៤,១២០
Flag Counter
Reading Article
Public date : 15, Apr 2023 (27,273 Read)

ព្រះ​ធម៌​អាច​រម្ងាប់​សេចក្តី​សោក​បាន​ឆាប់​រហ័ស



Audio
 
រឿង​សុជាតមាណព
(ចាក បេ.ខុ.)
(ព្រះ​ធម៌​អាច​រម្ងាប់​សេចក្តី​សោក​បាន​ឆាប់​រហ័ស)
 
កាល​ព្រះ​បរម​សាស្តា​សារពេជ្ញតាញាណ ព្រះ​អង្គ​គង់​សម្រាន្ត​ព្រះ​ឥរិយាបធ​នៅ​ក្នុង​សុគន្ធកុដិ​នៃ​វត្ត​ជេតពន មាន​កុដុម្ពី​ម្នាក់​នៅ​ក្នុង​ក្រុង​សាវត្ថី​បិតា​អិច្ចកម្ម​ទៅ កុដុម្ពី​នោះ​មាន​សេចក្តី​សោយ​សោក​ស្រែក​យំ​ដំឳរាយាត្រា​ទៅ​ដូច​ជា​មនុស្ស​ឆ្កួត បាន​ឃើញ​បុគ្គល​ណា ក៏​សួរ​បុគ្គល​នោះ​ថា​បាន​ឃើញ​បិតា​ខ្ញុំ​ដែរ ឬ​ទេ? បុគ្គល​ទាំង​នោះ​មិន​អាច​នឹង​បន្ទោរប​ង់​សេចក្តី​សោក​របស់​កុដុម្ពី​នោះ​បាន​ឡើយ ។

ដោយ​ហេតុ​តែ​ឧបនិស្ស័យ​នៃ​កុដុម្ពី​នោះ នឹង​បាន​សម្រេច​ព្រះ​សោតា​បត្តិ​ផល​ដ៏​រុង​រឿង ព្រះ​បរម​សាស្តា​ព្រះ​អង្គ​ទ្រង់​ពិត​ពិល​រមិល​មើល​ឧបនិស្ស័យ​នៃ​សត្វ​លោក លុះ​វេលា​ដែល​បច្ចុ​សម័យ​ភ្លឺ​ស្រាង​បំព្រាង ក៏​ឃើញ​ឧបនិស្ស័យ​នៃ​កុដុម្ពី​នោះ នឹង​បាន​សម្រេច​ព្រះ​សោតាបត្តិផល ទើប​ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្តា​ថា គួរ​តែ​តថាគត​នាំ​យក​ហេតុ​ក្នុង​អតីត​មក​បន្ទោរ​បង់​សេចក្តី​សោក​សៅ នៃ​កុដុម្ពី​ឲ្យ​បាន​សម្រេច​ព្រះ​សោតាបត្តិផល ។

ទ្រង់​ព្រះ​ចិន្តា​ស្រេច​ហើយ ទើប​ព្រះ​អង្គ​ទ្រង់​នាំ​ភិក្ខុសង្ឃ​យាង​ទៅ​បិណ្ឌ​បាត​ផ្ទះ​កុដុម្ពី​នោះ ។ ឯ​កុដុម្ពី​នោះ​បាន​ឮ​ថា​ព្រះ​អង្គ​ទ្រង់​យាង​មក ក៏​មាន​ចិត្ត​ត្រេក​អរ​ពន់​ប្រមាណ ស្ទុះ​ទៅ​ធ្វើ​បច្ចុមគ្គ​មនាការ ទទួល​និមន្ត​ព្រះអង្គ​ឲ្យ​គង់​លើ​អាសនៈ​នមស្ការ​ថ្វាយ​បង្គំ​ទូល​ថា​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ព្រះ​អង្គ​បាន​ឃើញ​បិតា​ខ្ញុំ​ព្រះ​អង្គ​នៅ​ក្នុង​ទី​ណា? ព្រះ​បរម​សាស្តា​ទ្រង់​មាន​ព្រះ​ពុទ្ធ​ដីកា​ថា អ្នក​សួរ​រកបិតា​អ្នក​ដែល​ស្លាប់​ក្នុង​អតីត​ជាតិ ឬ​ស្លាប់​ក្នុង​អនាគត ? កុដុម្ពី​នោះ​បាន​ស្តាប់​ព្រះ​ពុទ្ធ​ដីកា​ដូច្នោះ មាន​ចិត្ត​បន្ទោរ​បង់​សេចក្តី​សោក​ដោយ​គិត​ថា កំណើត​សព្វ​សត្វ​ដែល​កើត​មក​ក្នុង​វាល​វដ្តសង្សារ នឹង​រាប់​បិតា​ពុំ​អស់ មិន​មែន​មាន​តែ​បិតា​មួយ​ទេ​ លុះ​កុដុម្ពី​គិត​ដូច្នោះ​ហើយ ក៏​នៅ​ស្ងៀម ។

លំដាប់​ព្រះ​បរម​គ្រូ​ទ្រង់​មាន​ពុទ្ធ​ដីកា​បន្ទោរ​បង់​សេចក្តី​សោក​ហើយ​ទ្រង់​សំដែង​ធម៌​ទេសនា​ឲ្យ​កុដុម្ពី នោះ​បាន​តាំង​នៅ​ក្នុង​ព្រះ​សោតបតិ្ត​ផល តំកល់​ចិត្ត​ស៊ប់​ក្នុង​ព្រះ​ពុទ្ធ​សាសនា ទើប​ព្រះ​អង្គ​ទ្រង់​នាំ​ភិក្ខុ​សង្ឃ​យាង​ត្រឡប់​ទៅ​ជេត​នៃ​មហាវិហា​វិញ ។ 


លំដាប់​នោះ​ពួក​ភិក្ខុ​សង្ឃ​នាំ​យក​រឿង​នោះ​មក​ប្រជុំ​គ្នា​នៅ​ក្នុង​រោង​ធម្មសភា​ថា ម្នាល​អាវុសោ​ទាំង​ឡាយ អ្នក​ចូរ​ពិត​ពិល​រមិល​រមើល​អានុភាព​នៃ​ព្រះ​មាន​បុណ្យ​ឧបាសក​ប្រកប​ដោយ​សេចក្តី​សោក នឹង​រក​បុគ្គល​ណា​ឃាត់​មិន​បាន ក៏​ព្រះ​អង្គ​ធ្វើ​ឲ្យ​បាន​សម្រច​ព្រះ​សោតា​បត្តិផល​តែ​ម្តង ។

គ្រា​នោះ​ព្រះ​សាស្តា​ទ្រង់​យាង​ទៅ​កាន់​រោង​ធម្មសភា​គង់​លើ​ពុទ្ធា​សនះ ស្រេច​ហើយ ទើប​មាន​ព្រះ​ពុទ្ធ​ដីកា​ដណ្តឹង​សួរ​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អ្នក​ទាំង​ឡាយ​មក​ប្រជុំ​គ្នា​ក្នុង​ទី​នេះ តើ​មាន​ហេតុ​ដូម្តេច ? ភិក្ខុទាំង​ឡាយ​ថ្វាយ​បង្គំ​ប្រណម្យ​ទូល​នូវ​ហេតុ​នោះ ទើប​ព្រះ​អង្គ​ទ្រង់​ល​មាន​ព្រះ​ពុទ្ធ​ដីកា​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បន្ទោ​សេចក្តី​សោក​នៃ​ឧបាសក​នេះ​មិន​មែន​តែ​ក្នុង​ជាតិ​នេះ​ទេ សូម្បី​តែ​ពី​ជាតិ​មុន ក៏​តថាគត​ធ្លាប់​បន្ទោបង់​សេចក្តី​សោក​របស់​ឧបាសក​នេះ​ដ៏​អស្ចារ្យ​ដែរ​ទើប​ពួក​ភិក្ខុ​អារាធ​នា​ព្រះ​អង្គ​ៗ​នាំ​យក​អតីត​និទាន​មក សម្តែង​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​កាល​កំបាំង​ស្ងាត់​កន្លង​រំលង​ទៅ​មាន ក្សត្រ​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ព្រះ​បាទ​ព្រហ្មទត្ត សោយ​រាជ្យ​សម្បត្តិ ​នៅ​ក្រុង​ពារាណសី មាន​គហបតី​ម្នាក់​ក្នុង​ស្រុក​នោះ បិតា​ធ្វើ​កាល​កិរិយា​ទៅ​ គហបតី​នោះ​មាន​សេចក្តី​ទុក្ខ​សោក​ពន់​ប្រមាណ​មុខ​ជោក​ជាំ​ដោយ​ទឹក​ភ្នែក​ស្រែក​យំ​ដើរ​បទក្សិណ​ជើង​ថ្ករ​ខ្មោច​បិតា​នោះ ។

ចៅ​សុជាត ជា​កូន​នៃ​គហបតី​នោះ ជា​អ្នក​មាន​ប្រាជ្ញា​ឈ្លាស​វៃ​គិត​រក​ឧបាយ ធ្វើ​ឲ្យ​បិតា​លះ​បង់​សេចក្តីសោក ។ ថ្ងៃ​មួយ​ចៅ​សូជាត​ចេញ​ទៅ​ក្រៅ​នគរ​បាន​ឃើញ​គោ​១​ស្លាប់​លុះ​គិត​ឃើញ​ហើយ​ក៏​បោច​ស្មៅ​និង​ទឹក​យក​ទៅ តម្កល់​នៅ​ខាង​មុខ​មាត់​ខ្មោច​គោ​នោះ​រួច​ស្រែក​ទ្រហោ​យំ​ហៅ​គោ​នោះ​ហាក់​ដូច​ជា​មាន​ជីវិត​ថា​ចូរ ស៊ី​ស្មៅ​ផឹក​ទឹក ។

មនុស្ស​ទាំង​ឡាយ​ដើរ​ទៅ​មក បាន​ឃើញ​ចៅ​សុជាត​ធ្វើ​ដូច្នោះ​ទើប​ស្រដី​សួរ​ថា ចៅ​នេះ​ឆ្កួត​ទេ​ដឹង បាន​ជា​យក​ស្មៅ​ទឹក​មក​ឲ្យ​គោ​ស្លាប់​ស៊ី? ចៅ​សុជាត​បាន​ស្តាប់ ហើយ​ក៏​នៅ​ស្ងៀម ។ ពួក​មនុស្ស​ទាំង​នោះ​នាំ​យក​សេចក្តី​នោះ​ទៅ​និយាយ​ប្រាប់​បិតា​ចៅ​សុជាតិ​ថា កូន​អ្នក​ដូច​ជា​ឆ្កួត​មាន​ចិត្ត​ប្រែ​ប្រួល​យក​ស្មៅ​ទឹក​ឲ្យ​គោ​ស្លាប់​ស៊ី ។

ឯ​គហបតី​បាន​ស្តាប់​ហើយ​ក៏​យាត្រា​ទៅ​យ៉ាង​ប្រញាប់ មាន​ចិត្ត​រម្ងប់​បង់​សេចក្តី​សោក ដោយ​គិត​ថា​ចៅ​សុជាតិ​ឆ្កួត​មែន​លុះ​ទៅ​​ដល់​ហើយ​ស្រដី​នឹង​ចោ​សុជាត​ថា ម្នាល​អ្នក​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ ប្រាជ្ញា​ឈ្លាស​វៃ ព្រោះ​ហេតុ​អ្វី​ក៏​អ្នក​យក​ស្មៅ​នឹង​ទឹក​មក​ឲ្យ​គោ​ស្លាប់​ស៊ី ? កូន​ឯង​ធ្វើ​ដូច្នេះ​ហាក់​ដូច​ជា​មនុស្ស​ឆ្កួត​ល្ងង់​​ខ្លៅ ។ ចៅ​សុជាត​បាន​ស្តាប់​ពាក្យ​បិតា​ហើយ​ក៏​គិត​ធ្វើ​ឲ្យ​បិតា​ដឹង​ខ្លួន ទើប​និយាយ​ថា គោ​នេះ​មាន​ជើង​៤ ក្បាល​ខ្លួន​កន្ទុយ ភ្នែក​នៅ​បរិបូណ៌ ពុំ​ទាន់​មាន​ដំបៅ​ស្អុយ​ដេក​នៅ​ស្ងៀម ស្លាប់​ដូច​ជា​ពុំ​ស្លាប់ ខ្ញុំ​សំគាល់​ថា​វា​ក្រោក​ឡើង​បាន​ ឯ​ជើង​ក្តី ដៃ​ក្តី ក្បាល​ក្តី កាយ​ក្តី​នៃ​ជីតា​មនុស្ស​ឆោត​ល្ងង់​ខ្លៅ មិន​ដឹង​ថា​សង្ខារ​ទាំង​ឡាយ​កើត​ឡើង​ ហើយ​រលត់​រលាយ​ទៅ វិញ ។

បិតា​បាន​ស្តាប់​ពាក្យ​ព្រះ​ពោធិសត្វ បាន​ដឹង​ថា​កូន​បណ្ឌិត​មែន ធ្វើ​ការណ៍​ទាំងនេះ​ឲ្យ​យើង​ដឹង​ខ្លួន ទើប​សរសើរ​កូន​ប្រុស​ថា ម្នាក់​ចៅ​សុជាត សព្វ​សត្វ​មាន​សេចក្តី​ស្លាប់​ធម្មតា យើង​បាន​ដឹង​ហើយ ចាប់​តាំង​ពី​ពេល​នេះ​យើង​លែង​យំ​សោក​ស្រណោះ​អាល័យ​ស្តាយ​ដូច​ពេល​មុន​ទៀត​ហើយ សេចក្តី​សោក​ស្តាយ​របស់​យើង​នាំ​ឲ្យ​ក្តៅ​ក្រហាយ ដូច​ជា​ភ្លើង​ឆេះ​ព្រៃ​កណ្តាល​ថ្ងៃ​ រីឯ​ឯង​ដូច​ជា​គេ​នាំ​យក​ទឹក​មក​ស្រោច​ស្រប់​រំលត់​ភ្លើង​នោះ ។

គហបតី​លុះ​បាន​ស្តាប់​ពាក្យ​ចៅ​សុជាត​កូន បរិភោគ​អាហារ​ភោជន​ប្រព្រឹត្ត​ធ្វើ​កិច្ចការ​ទាំង​ពួង លុះ​ធ្វើ​កាល​កិរិយា បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ ។ ព្រះ​បរម​គ្រូ​ទ្រង់​នាំ​អតីត​និទាន​មក​ថ្លែង សម្តែង​ធម៌​ទេសនា​អំពី​ចតុរារិយ​សច្ច​ស្រេច​ហើយ មនុស្ស​ផង​ទាំង​ឡាយ​បាន​តម្កល់​ចិត្ត​ក្នុង​ព្រះ​សោតាបតិ្ត​ផល​ទើប​ព្រះ​អង្គ​ទ្រង់​ប្រជុំ​និទាន​ជា​ត​កថា បិតា​ចៅ​សុជាត​នោះ​គឺ​កុដុម្ពី​ហ្នឹង​ឯង ឯ​ចៅ​សុជាត​គឺ​អង្គ​តថាកត ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (13,916 Read)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត
Public date : 05, Nov 2020 (21,353 Read)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
Public date : 13, Mar 2023 (5,435 Read)
សីលានិសំសជាតក
Public date : 03, Jan 2023 (39,830 Read)
គុណ​នៃ​ការ​ពិចារណា​នូវ​ព្រះ​ត្រៃ​លក្ខណ៍​ គឺ​អនិច្ចំ ទុក្ខំ អនត្តា
Public date : 05, Sep 2019 (57,384 Read)
គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ
Public date : 30, Jul 2021 (47,775 Read)
រឿង​នាង​កល្យាណី
Public date : 13, Mar 2023 (105,530 Read)
ព្រះបាទសិវិ​បរមពោធិសត្វ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿