Friday, 01 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 208,149
Today
Yesterday 164,333
This Month 208,149
Total ៣៥៧,០៥២,១២៣
Flag Counter
Reading Article
Public date : 25, Jul 2019 (11,595 Read)

ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​



 
ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​

- សេចក្តី​ក្រោធ​មិន​ល្អ​ឡើយ ។
- សេចក្តី​ក្រោធ​ជា​ស្នឹម​នៃ​បញ្ហា​ដូច​ជា​ស្នឹម​នៃ​សាស្ត្រា​វុធ ។
-សេចក្តី​ក្រោធ​បង្ក​ការ​វិនាស។
-សេចក្តី​ក្រោធ​ញ៉ាំង​ចិត្ត​ឲ្យ​កម្រើក។
-បុគ្គល​អ្នក​ក្រោធ​មិន​ដឹង​ថា​សេចក្តី​ក្រោធ​គឺ​ជា​ភ័យ​ដែល​កើត​ឡើង​ក្នុង​ខ្លួន​ឡើយ ។
-នៅ​ពេល​ណា​សេចក្តី​ក្រោធ​គ្រប​សង្កត់​នៅ​ពេល​នោះ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ។
-ពី​តិច​ទៅ​ច្រើន សេចក្តី​ក្រោធ​ចេះ​តែ​ចម្រើន​ព្រោះ​មក​អំពី​ការ​មិន​អត់​ធន់ ។
-សេចក្តី​ក្រោធ​ជា​ទី​គោរព​នៃ អ្នក​ខ្សត់​បញ្ញា ។
-ទាសៈ​មាន​សេចក្តី​ក្រោធ​ជា​សមុដ្ឋាន ។
-គ្រោះ​អ្វី​ក៏​មិន​ស្មើរ​នឹង​ទោសៈ​ដែរ ។
-ចង្រៃ​កាឡកិណី​អ្វី​ឲ្យ​ដូច​ទោសៈ​មិន​មាន ។
-សម្លាប់​សេចក្តី​ក្រោធ​បាន ទើប​ដេក​ជាសុខ ។
-សម្លាប់​សេចក្តី​ក្រោធ​បាន ទើប​មិន​មាន​សោក ។
-បុគ្គល​ក្រោធ​រមែង​មាន​ពណ៌​សម្បុរ​សៅ​ហ្មង ។
-បុគ្គល​ក្រោធ​ដែល​កាន់​យក​នូវ​ប្រយោជន៍​បាន​​ហើយ បែរ​ទៅ​ជា​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្តី​វិនាស​វិញ ។
-បុគ្គល​ដែល​ត្រូវ​សេចក្តី​ក្រោធ​គ្រប​សង្កត់​តែង​ដើរ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​វិនាស​ទ្រព្យ ។
-បុគ្គល​ដែល​ត្រូវ​សេចក្តី​ក្រោធ​គ្រប​សង្កត់ តែង​ដើរ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​វិនាស​យស ។
-ញាតិ​មិត្ត​ទាំង​ឡាយ រមែង​គេច​ចេញ​ពី​មនុស្ស​ដែល​ត្រូវ​សេចក្តី​ក្រោធ​គ្រប​សង្កត់ ។
-បុគ្គល​ក្រោធ​រមែង​មិន​ឃើញ​ធម៌​រមែង​មិន​ដឹង​ប្រយោជន៍​មិន​ដឹង​ហេតុ​ផល។
-បុគ្គល​ដែល​ត្រូវ​សេចក្តី​ក្រោធ​គ្រប​សង្កត់​ហើយ​មិន​មានសល់​អ្វី​ដែល​ជា​ទី​ពឹង​ឡើយ ។
-បុគ្គល​ក្រោធ ហ៊ានសម្លាប់​សូម្បី​តែ​មាតា​បង្កើត​របស់​ខ្លួន ។
-សេចក្តី​ក្រោធ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។
-បុគ្គល​ក្រោធ​រមែង​ដេក​ជា​ទុក្ខ ។
-បុគ្គល​ក្រោធ​រមែង​និយាយ​ច្រើន ។
-បុគ្គល​ក្រោធ​រមែង​និយាយ​អាក្រក់ ។
-ឈ្នះ​សេចក្តី​ក្រោធ​បាន​ដោយ​ការ​មិន​ក្រោធ​ ។
-ឈ្នះ​ខ្លួន​ឯង​ប្រសើរ​ជាង ។
-បុគ្គល​មិន​ក្រោធ​តប​ចំពោះ​អ្នក​ដែល​ក្រោធ​ហើយ​ឈ្មោះ​ថា​ឈ្នះ​សង្គ្រាម​ដែល​គេ​ឈ្នះ​បាន​ដោយ​កម្រ ។
-បុគ្គល​ណា​ដឹង​ថា​អ្នក​ដទៃ​ក្រោធ​ហើយ មាន​សតិ​ស្ងប់​រម្ងាប់ បុគ្គល​នោះ​ឈ្មោះ​ថា​បាន​បំពេញ​​នូវ​ប្រយោជន៍​ទាំង​ពីរ គឺ​ប្រយោជន៍​ខ្លួន​ឯង និង​ ប្រយោជន៍​អ្នក​ដទៃ ។
-ចិត្ត​នៃ​បុគ្គល​ណា​ក្រោធ ប្រៀប​ដូច​ជា​ដំបៅ ។
-បុគ្គល​អ្នក​ក្រោធ​ច្រើន ដូច​រណ្តៅ​លាមក​ដែល​គេ​ចាត់​ទឹក​ហើយ​កូរវឹក បុគ្គល​នោះ​គេ​មិន​គួរ​សេព​គប់​ទេ ។
-បុគ្គល​ដែល​ត្រូវ​សេចក្តី​ក្រោធ​គ្រប​សង្កត់ រមែង​លះ​បង់​ចោល​នូវ​កុសល​ធម៌ ។
-គប្បី​លះ​កាត់​នូវ​សេចក្តី​ក្រោធ​ដោយ​បញ្ញា ។
-អំណត់​គឺ​សេចក្តី​អត់​ធន់​ជា​គ្រឿង​ដុត​បង់​នូវ​បាប។
-បុគ្គល​ណា​ធ្វើ​បាប​ដោយ​ខ្លួន​ឯង បុគ្គល​នោះ​រមែង​សៅ​ហ្មង​ដោយ​ខ្លួន​ឯង ។
-បុគ្គល​ណា​មិន​ធ្វើ​បាប​ដោយ​ខ្លួន​ឯង បុគ្គល​នោះ​រមែង​មិន​សៅ​ហ្មង​ដោយ​ខ្លួន​ឯង ។
-សៅ​ហ្មង​ឬ​មិន​សៅ​ហ្មង​ជា​របស់​ចំពោះ​ខ្លួន ។
-អ្នក​ដទៃ​មិន​អាចញ៉ាំង​ឲ្យ​បរិសុទ្ធ​បាន​ទេ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀភៅៈ វិធី​រម្ងាប់​សេចក្តី​ក្រោធ
រៀប​រៀង​ដោយៈ អគ្គ​បណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (10,076 Read)
ជីវិត​ពុក​ជាមួយ​គ្រួសារ
Public date : 22, May 2022 (61,329 Read)
គណកមោគ្គល្លានសូត្រ
Public date : 04, Jun 2022 (10,845 Read)
ពិចារណា​ថា​យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង
Public date : 29, Jul 2019 (12,067 Read)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត
Public date : 29, Jul 2019 (13,137 Read)
ស្រណោះ​មេ​អក
Public date : 27, Jul 2019 (11,990 Read)
​ព្រះ​ម​ហា​ថេរៈ
Public date : 29, Aug 2019 (45,604 Read)
តើ កម្ម ជាអ្វី?
Public date : 13, Jun 2022 (10,350 Read)
អ្វីដែលហៅថាចិត្ត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).