Wednesday, 12 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 80,555
Today
Yesterday 120,641
This Month 2,070,323
Total ១៩២,៦២៥,៦៤០
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 25, Jul 2019 (9616 Read)

ចន្ទី​សូត្រ



 
ចន្ទី​សូត្រ
 
សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះភាគ គង់​នៅ​ក្នុង​វត្តវេឡុវ័ន​ជា​កលន្ទកនិវាបដ្ឋាន ទៀប​ក្រុង​រាជ​គ្រឹះ ។ គ្រា​នោះ នាង​ចុន្ទីរាជ​កុមារី​មាន​រថ ៥០០ និង កុមារី ៥០០ ហែ​ហម​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះចូល​ទៅ​ដល់​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះភាគ ហើយ​ប្រថាប់​ក្នុង​ទី​សម​គួរ ។

លុះ​នាង​ចុន្ទី​រាជ​កុមារី​ ប្រថាប់​ក្នុង​ទី​សមគួរ​ហើយ​បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន រាជ​កុមារ​ឈ្មោះ​ចុន្ទៈ​ជា​បង​ខ្ញុំ​ព្រះអង្គនោះ​និយាយ​យ៉ាង​នេះ​ថា តាម​តែ​បុគ្គល​ណា​ក៏​ដោយ ទោះ​ស្រ្តី​ក្តី បុរស​ក្តី ដល់​នូវ​ព្រះ​ពុទ្ធ​ជា​ទី​ពឹង​ ដល់​នូវ​ព្រះ​ធម៌​ជា​ទីពឹង ដល់​នូវ​ព្រះ​សង្ឃ​ជា​ទី​ពឹង​ហើយ វៀរ​ចាក​បាណតិបាត វៀរចាក​អទិន្នា​ទាន វៀរ​ចាក​កាមេសុមិច្ឆាចារ​វៀរ​ចាក​មុសាវាទ វៀវ​ចាក​សុរាមេរយជ្ជប្បមាទដ្ឋាន បុគ្គល​នោះ លុំ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ទៅ​កើត​ក្នុង​សុគតិ មិន​ទៅ​កើត​ក្នុង​ទុគ្គតិទេ ។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​សូម​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បុគ្គល​ជ្រះ​ថ្លា​ក្នុង​ព្រះសា​ស្តា មាន​សភាព​ដូចម្តេច លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​ក្នុង​សុគតិ មិន​ទៅ​កើត​ក្នុង​ទុគ្គតិ ជ្រះ​ថ្លា​ក្នុង​ព្រះធម៌​ មាន​សភាព​ដូម្តេច លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​សុគតិ មិន​ទៅ​កើត​ក្នុង​ទុគ្គតិ ជ្រះ​ថ្លា​ក្នុង​ព្រះ​សង្ឃ មាន​សភាព​ដូម្តេច​លុះ​បែក​ធ្លាយ​រាង​កាយ​សា្លប់​ទៅ​ បាន​ទៅ​កើត​សុគតិ មិន​ទៅ​កើត​ក្នុង​ទុគ្គតិ បំពេញ​ក្នុង​សីល មាន​សភាព​ដូម្តេច​លុះ​បែក​ធ្លាយ​រាង​កាយ​សា្លប់​ទៅ បាន​ទៅ​កើត​សុគតិ មិន​ទៅ​កើត​ក្នុង​ទុគ្គតិ ទេ ។ ម្នាល​នាង​ចុន្ទី​រាប់​តាំង​ពី​ពពួក​សត្វ​ឥត​ជើង​ក្តី មាន​ជើង​២​ក្តី ជើង​៤ក្តី ជើង​ច្រើន​ក្តី​មាន​រូប​ក្តី ឥត​រូប​ក្តី មាន​សញ្ញា​ក្តី ឥត​សញ្ញា​ក្តី​នេសញ្ញានាសញ្ញា​ក្តី ព្រះ​តថាគត​ជាអរហន្តសម្មាសម្ពុទ្ធ​ប្រាកដ​ប្រសើរ​ជាង​ពួក​សត្វ​ទាំង​នោះ ។

ម្នាល​នាង​ចុន្ទី​ពួក​បុគ្គល​ណា​ជ្រះ​ថ្លា ក្នុង​ព្រះ​ពុទ្ធ​ពួក​បុគ្គល​នោះ ឈ្មោះ​ថា ជ្រះ​ថ្លា ក្នុង​បុគ្គល​អ្នក​ជ្រះ​ថា្ល ក្នុងបុគ្គល​ដ៏​ប្រសើរ ។ ម្នាល​នាង​ចុន្ទី ពួក​សង្ខតធម៌​ក្តី អសង្ខត​ធម៌​ក្តី ទាំង​ប៉ុន្មាន​វិរាគ​ធម៌ គឺ​ធម៌​ញ៉ាំង​សេចក្តី​ ស្រវឹង​ឲ្យ​ទ្រុឌ​ទ្រោម នាំ​ចេញ​នូវ​សេចក្តី​ស្រេក​ឃ្លាន គាស់​រំលីង​នូវ​សេចក្តី​អាល័យ​ផ្តាច់​បង់​នូវវដ្តៈ អស់​តណ្ហា ប្រាស​ចាក​តម្រេក រលត់​ទុក្ខ​មិន​មាន​គ្រឿង​ចាក់​ដោត ប្រាកដ​ជា​ប្រសើរ ជាង​ពួក​ធម៌​ទាំង​នោះ ។ ម្នាល​នាង​ចចុន្ទី ពួក​បុគ្គល​ណា​ជ្រះ​ថ្លា ក្នុង​ធម៌​ដ៏​ប្រសើរ ផល​ដ៏​ប្រសើរ រមែង​មាន​ដល់​ពួក​បុគ្គល​អ្នក​ជ្រះ​ថ្លា​ក្នុង​ធម៌​ដ៏​ប្រសើរ ។

​ម្នាល​នាង​ចុន្ទី សង្ឃក្តី គណៈ​ក្តី ទាំង​ប៉ុន្មាន សង្ឃ​សាវ័ក​របស់​តថាគត បើ​រាប់​ជា​គូ​បុរស​មាន​៤ គូ បើ​រាប់​រៀង​ជា​បុគ្គល​មាន​៨ សង្ឃ​ទាំង​នោះ ជា​សង្ឃ​សាវ័ក​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អ្នក​គួរ ទទួល​ចតុប្បច្ច័យ ដែល​បុគ្គល​ឧទ្ទិស​ចំពោះ​ ហើយ​នាំមក​បូជា​គួរ​ទទួល​អគន្តុកទាន ដែល​បុគ្គល​ជឿ​នូវ​កម្ម​និង​ផល​នៃ​កម្ម​ហើយ​បូជា គួរដាក់​អញ្ជលិកម្ម​ដែល​សត្វ​លោក​គប្បី​ធ្វើ​ជា​បុញ្ញ​ក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វ​លោក ប្រាកដ​ជា​ប្រសើរ ជាង​សង្ឃ​ឬ​គណៈ​ទាំង​នោះ ។ មា្នល​នាង​ចុន្ទី ពួក​បុគ្គល​ណា​ជ្រះ​ថ្លា ក្នុង​ព្រះ​សង្ឃ ពួក​បុគ្គល​នោះ ឈ្មោះ​ថា​ជ្រះ​ថ្លា ក្នុង​ព្រះ​សង្ឃ​ដ៏​ប្រសើរ ផល​ដ៏​ប្រសើរ​រមែង​មាន​ដល់​ពួក​បុគ្គល​អ្នក​ជ្រះ​ថ្លា​ក្នុង​ព្រះ​សង្ឃ​ដ៏​ប្រសើរ ។

ម្នាល​នាង​ចុន្ទី សីល​ដែល​ព្រះ​អរិយៈ សរសើរ​ទាំង​អម្បាលម៉ាន ជា​សីល​មិន​ដាច់ មិន​ធ្លុះ មិន​ពពាល​មិន​ពព្រុស ជាសីល​អ្នក​ជា ដែល​វិញ្ញុ​ជន​សរសើរ​ហើយ​មិន​ប៉ះ​ពាល់ ដោយ​តណ្ហា​និង​ទិដ្ឋិ ប្រព្រឹត្ត​ទៅ​ដើម្បី​សមាធិ​នេះ​ប្រាកដ​ជា​ប្រសើរ ជាង​សីល​ទាំង​នោះ ។ ម្នាល​នាង​ចុន្ទី ពួក​បុគ្គល​ណា ជា​អ្នក​បំពេញ​ក្នុង​ពួក​សីល ដែល​ព្រះ​អរិយៈ​សរសើរ​ហើយ ពួក​បុគ្គល​ទាំង​នោះ​ឈ្មោះ​ថា​បាន​បំពេញ​ក្នុង​សីល​ដ៏​ប្រសើរ ។


អគ្គតោ វេ បសន្មនំ អគ្គំ ធម្មំ វិជានតំ
អគ្គេ ពុទ្ធេ បសន្មានំ ទក្ខិណេយ្យេ អនុត្តរេ
អគ្គេ ធម្ម បសន្មានំ វិរាគូបសមេ សុខេ
អគ្គស្មី ទានំ ទទតំ អគ្គំ បុញ្ញំ បវឌ្ឍតិ
អគ្គំ អាយុ ច វណ្ណោ ច យសោ កិត្តិ សុខំ ពលំ ។

បុណ្យ​ដ៏​ប្រសើរ​ផង អាយុ​ដ៏​ប្រសើរ​ផង សម្បុរ​កាយ​ដ៏​ប្រសើរ​ផង យសស័ក្តិ​ដ៏​ប្រសើរ​ផង កេរ្តិ៍​ឈ្មោះ​ដ៏​ប្រសើរ​ផង សុខ​ដ៏​ប្រសើរ​ផង កម្លាំង​ដ៏​ប្រសើរ​ផង រមែង​ចម្រើន​ដល់​ពួក​បុគ្គល​អ្នក​ដឹងច្បាស់​នូវ​ធម៌​ដ៏​ប្រសើរ ដែល​ជា​ទក្ខិ​ណេយ្យ​បុគ្គល រក​បុគ្គល​ដទៃ ក្រៃ​លែង​ជាង​គ្មាន ធម៌​ស្ងប់​រំងាប់ នាំ​មក​នូវ​សុខ ជ្រះ​ថ្លា​ក្នុង​ព្រះ​សង្ឃ​ដ៏​ប្រសើរ ជា​បុញ្ញក្ខេត្ត រក​ខេត្ត​ដទៃក្រៃ​លែង​ជាង​គ្មាន ជា​អ្ន​កឲ្យ​នូវ​ទាន​ចំពោះ​បុគ្គល​ដ៏​ប្រសើរ ។

អគ្គស្ស ទាតា មេធាវី អគ្គធម្មសមាហិតោ
ទេតាឬ​មនុស្ស ដល់​នូវ​សេចក្តី​ប្រសើរ​រមែង​រីក​រាយ។
 
អដ្ឋកថា

បទថា បញ្ចហិ រថសតេហិ ដោយ​សេចក្តី​ថា​ព្រះ​នាង​ចុន្ទី​ (ព្រះ​រាជ​ធីតា​នៃ​ព្រះ​បាទ​ពិម្ពិសារ) សោយ​ព្រះ​ក្រយា​ព្រឹក​ហើយ បាន​ចូល​គាល់​ព្រះ​ជនក សូម​ឲ្យ​ចាត់​ចែង​នូវ​រថ ៥០០ គ្រឿង​ដើម្បី​រថ​ទាំង​នោះ​ហែហម​ចូល​គាល់​ព្រះ​បរម​សាស្តា ។ ព្រះ​រាជ​ធីតា​មាន​នូវ​ព្រះ​តម្រិះ​ថា យើង​នឹង​ទូល​សួរ​ចំណុច​ដែល​បាន​សន្ទនា នូវ​បញ្ហា​ដែល​យើង​ឲ្យ​ប្រព្រឹត្ត​ទៅ​ជា​មួយ​នឹង​ព្រះ​ជេដ្ឋភាតា ។ ដូច្នេះ​ហើយ​ក៏​បាន​កាន់​យក​ផ្កា​កម្រង និង គ្រឿង​ក្រអូប​ជា​ដើម ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ។

បទ​ថា អរិយកន្តានិ សីលានិ បាន​ដល់​សីល​ដែល​សម្បយុត្ត​ដោយ​មគ្គនិង​ផល ។ ក៏​សីល​ទាំងនោះ​ជា​សីល​ដែល​គួរ​ប្រាថ្នា​គួរ​ត្រេក​អរ​បស់​ព្រះ​អរិយៈទាំង​ឡាយ​ព្រោះ​ហេតុ​នោះ ទើប​មិន​លះ​បង់​សូម្បី​ក្នុង​ភព​ដទៃ ។
 


អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទាន​កថា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (24596 Read)
រឿង​ទី​ឃា​វុ​កុមារ​
Public date : 26, Jul 2019 (45916 Read)
រឿង​បុរស​ចាញ់​បោក​ចោរ
Public date : 27, Jul 2019 (45988 Read)
បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង
Public date : 27, Jul 2019 (23124 Read)
ព្រះ​សុក្កាភិក្ខុនី​
Public date : 10, Oct 2020 (60874 Read)
រឿង សេះឈ្មោះបណ្ឌវៈ
Public date : 27, Jul 2019 (13553 Read)
រឿង​សេក​សោម​បណ្ឌិត​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).