Thursday, 24 Jun B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 89,551
Today
Yesterday 143,725
This Month 8,267,042
Total ២០៤,៤៥៧,២៥៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 25, Jul 2019 (17035 Read)

រឿង​ពាណិជ​លង់​ទឹក​សមុទ្រ



 

រឿង​ពាណិជ្ជលង់​ទឹក​សមុទ្រ
(ចាក អ. ទេ.)
(សីល​ជា​ស្ពាន​របស់​សត្វ)

សេចក្តី​ថាៈ មាន​ឈ្មួញ​ជា​ច្រើន​នាក់ នាំ​គ្នា​ទៅ​ជួយ​ដោយ​សំពៅ​នៅ​ក្នុង​សមុទ្រ បាន​បើក​សំពៅ​យ៉ាង​លឿន​រហ័ស​ ប្រៀប​ដូច​ជា​គេ​បាញ់​កូន​សរ​បាន​៧​ថ្ងៃ​ក៏​កើត​ឧក្បាទវ៍ ដោយ​ខ្យល់​ព្យុះ​ព្យោ​មក​បក់​បោក​ជា​ខ្លាំង រលក​ធំ​ៗក៏​បោក​ផ្ទប់​លើ​សំពៅ​នោះ បណ្តាល​ឲ្យ​ទឹក​ចូល​ពេញ។ កាល​សំពៅ​ហៀប​នឹង​លិច មហា​ជន​បាន​នាំ​គ្នា​នឹក​រលឹក​ដល់​ទព្តា​រៀង​ៗ​ខ្លួន​មាន​ធ្វើ​កិច្ច​បន់​ស្រន់​ជា​ដើម​ ដើម្បី​ឲ្យ​ទេព្តា​ជួយ​អាយុ​ជីវិត ហើយ​នាំ​គ្នា​យំ​ពេញ​តែ​សំពៅ ។

ប្លែក​តែ​បុរស​ម្នាក់​ បាន​នឹក​រលឹក​ពិចារណា​ខុស​គេ​ថា អាត្មា​មាន​អ្វី​ជា​ទី​ពឹង​នៅ​គ្រា​មាន​អាសន្ន​ដូច្នេះ ក៏​នឹក​ឃើញ​ដល់​សរណគមន៍​នឹង​សីល​ដ៏​បរិសុទ្ធ​របស់​ខ្លួន​ទើប​អង្គុយ​ពែន​ភ្នែន ក្នុង​ចំណោម​មហាជន​ទាំង​នោះ ប្រៀប​ដូច​ព្រះ​យោគី​អង្គុយ​ចំរើន​កម្ម​ដ្ឋាន ។ មហាជន​សួរ​បុរស​នោះ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ខ្លាច​សេចក្តី​ស្លាប់? ម្នាល​អ្នក​ទាំង​ឡាយ ថ្ងៃ​ដែល​យើង​ឡើង​ជិះ​សំពៅ​មក យើង​បាន​ឲ្យ​ទាន​ដល់​ភក្ខុ​សង្ឃ បាន​សមា​ទាន​សរណគមន៍ នឹង​សីល​រួច​ជា​ស្រេច​ព្រោះ​ហេតុ​នោះ​បាន​ជា​យើង​មិន​ខ្លាច ។

មហាជន​សួរ​ថា អ្នក​ជា​ម្ចាស់ អ្នក​អាច​ឲ្យ​ដល់​អ្នក​ដទៃ​បាន​ឬ​ទេ? បាន។ បើ​ដូច្នោះ សូម​អ្នក​ឲ្យ​ដល់​យើង​រាល់​គ្នា​ផង ។ បុរស​នោះ ក៏​រំលែក​មហាជន​ជា​៧​ចំណែក មួយ​ចំណែក​មាន​១០០​រូប​ទើប​ឲ្យនិចច​សីល​ដល់​មហាជន​ទាំង​អស់​គ្នា ។ បណ្តា​ជន​ទាំង​៧​ក្រុម​នោះ​ ក្រុម​ទី​១ សមាទាន​សីល​ក្នុង​វេលា​ទឹក​ត្រឹម​ក​ជើង ក្រុម​ទី​២ ក្នុង​វេលា​ទឹក​ត្រឹម​ជង្គង់ ក្រុម​ទី​៣ ទឹក​ត្រឹម​ចង្កេះ​ក្រុម​ទី​៤ ទឹក​ត្រឹម​ផ្ទឹត ក្រុម​ទី​៥ ទឹក​ត្រឹម​ដោះ កុ្រម​ទី​៦ ត្រឹម​ក ក្រុម​ទី​៧ សមា​ទាន​សីល​ក្នុង​វេលា​ទឹក​ប្រៃ​ចូល​មាត់។


លុះ​ឲ្យ​សីល​ដល់​ម​នុស្ស​ទាំង​អស់​រួច​ហើយ បុរស​នោះ​ស្រែក​ប្រកាស​ថា អ្នក​រាល់​គ្នា​អ្វី​ទី​ពឹង​ក្រៅ​ពី​សីល​របស់​ខ្លួន​ទេ ចូរ​ពិចារណា​សីល​តែ​ម្យ៉ាង​បាន​ហើយ ។ ពួក​ជន​ទាំង​៧០០ ក៏​ធ្វើ​មរណកាល​កណ្តាល​សមុទ្រ​នោះ បាន​ទៅ​កើត​ នាឋាន​ត្រៃ​ត្រឹង្ស​ទេវលោក​ទាំង​អស់​គ្នា ព្រោះ​អាស្រ័យ​សីល ដែល​ខ្លួន​បាន​សមាទាន​ក្នុង​ពេល​ជិត​ស្លាប់​ ។ វិមាន​ទាំង​ឡាយ​ក៏​កើត​ដល់​ទេវបុត្រ​ទាំង​នោះ​ជា​ពួក​ជា​បន ។ វិមាន​មាស​កំពស់​១០០​យោជន៍ កើត​ឡើង​ដល់​ទេវបុត្រ​ជា​អាចារ្យ ចំ​កណ្តាល​វិមាន​ទាំង​អស់ ។

វិមាន​យ៉ាង​ទាប​បំផុត ត្រឹម​១២​យោជន៍ ។ ទេវបុត្រ​ទាំង​នោះ ពិចារណា​មើល​បុញ្ញ​កម្ម​ក្នុង​ខណះ​ដែល​ខ្លួន​ទៅ​កើត​រួច​ហើយ ក៏​ដឹង​ច្បាស់​ថា សម្បត្តិ​ដែល​ខ្លួន​បាន​នេះ ព្រោះ​អាស្រ័យ​ទេវបុត្រ​ជា​អាចារ្យ ទើប​នាំ​គ្នា​ហោះ​មក​សរសើរ​គុណ​អាចារ្យ ក្នុង​សំណាក់​ព្រះ​សាស្តា​ដោយ​បការៈ​ផ្សេងៗ​ពី​គ្នា ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, Nov 2020 (13205 Read)
រឿង​នាគ​ប្រេត​
Public date : 27, Jul 2019 (16381 Read)
គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា
Public date : 25, Jul 2019 (13172 Read)
ពៀរវេរា​ទាំង​ឡាយ​មាន​សភាព​ផ្សេង​ៗ​គ្នា​តាម​អំពើ​កម្ម​
Public date : 19, Mar 2021 (3028 Read)
រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ
Public date : 04, May 2020 (50387 Read)
តិលមុដ្ឋិជាតក
Public date : 26, Aug 2019 (33148 Read)
រឿងនាងរជ្ជុមាលា
Public date : 25, Jul 2019 (33213 Read)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).