Reading Article
Public date : 25, Jul 2019 (5,214 Read)
កាលទានសូត្រ

|
កាលទានសូត្រ
(បិដកលេខ ៤៤ ទំព័រ ៨១ ដល់៨២) ម្នាលភិក្ខុទាំងឡាយ កាលទាននេះមាន៥ យ៉ាង ។ ៥ យ៉ាងដូចម្តេច ខ្លះ ។ គឺឲ្យទានដល់អ្នកមកថ្មី ១ ឲ្យទានដល់អ្នកមានដំណើរ ១ ឲ្យទានអ្នកមានជំងឺ ១ ឲ្យទានក្នុងពេលអត់បាយ ១ បានតម្កល់ស្រូវថ្មី ផ្លែឈើដំបូងដល់បុគ្គលមានសីលទាំងឡាយជាដំបូង១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាកាលទាន ៥ យ៉ាង ។ កាលេ ទទន្តិ សប្បញ្ញោ វនញ្ញូ វីតមច្ឆរា កាលេន និន្មំ អរិយេសុ ឧជុតូតេសុ តាទិសុ
វិប្បសន្មនា តស្ស វិបុលាហោតិ ទក្ខិណា ។
ពួកជនមានបញ្ញា ដឹងភាសិតរបស់អ្នកប្រាជ្ញ មានសេចក្តីកំណាញ់ប្រាសចេញហើយ មានចិត្តជ្រះថ្លាហើយរមែងឲ្យទាន ក្នុងកាលគួរ ទានដែលបុគ្គលឲ្យតាមកាលគួរ ចំពោះព្រះអរិយបុគ្គលទាំងឡាយ ដែលជាបុគ្គលមានកាយនឹងចិត្ត ប្រកបដោយតាទិគុន ទក្ខិណាទានរបស់បុគ្គលនោះ ជាទានមានផលបរិបូណ៌ ។ យេ តត្ថ អនុមោទន្តិ វេយ្យាវច្ចំ ករោន្តិ វា ន តេន ទក្ខិណា ឧនា តេបិ បុញ្ញស្ស ភាគិនោ ។
តស្មា ទទេ អប្បដិវាណចចិត្តោ យត្ថ ទិន្មំ មហប្ផលំ
បុញ្ញនិ បរលោកស្មី បតិដ្ឋា ហោន្តិ បាណិនន្តិ ។
ពួកជននា អនុមោទនា ឬ ធ្វើសេចក្តីខ្វល់ខ្វាយជួយក្នុងទក្ខិណាទាននោះ ទក្ខិណាទានរបស់អ្នកទាំងនោះ នឹងបានឈ្មោះថា ជាទានថយថោក ព្រោះតែអនុមោទនា ឬការជួយខ្វល់ខ្វាយនោះក៏ទេ ចំណែកពួកជនទាំងនោះ ដែលបានអនុមោទនាឬជួយខ្វល់ខ្វាយ ក៏ជាអ្នកបានចំណែកបុណ្យដែរ ។ ព្រះហេតុនោះ ទានដែលបុគ្គល ឲ្យហើយដល់បុគ្គលនា ជាទានមានផលច្រើន បុគ្គលមានចិត្តមិនបានរួញរា គប្បីឲ្យចំពោះបុគ្គលនោះ ព្រោះថា បុណ្យទាំងឡាយ រមែងជាទីពឹងរបស់សត្វទាំងឡាយ ក្នុងបរលោក ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |