30
Saturday, 20 Apr B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 49,639
Today
Yesterday 206,569
This Month 3,806,826
Total ៣៨៩,៨៨៩,៣១០
Reading Article
Public date : 25, Jul 2019 (12,047 Read)

គាថា​របស់​ព្រះ​រដ្ឋបាល​ត្ថេរ



 
គាថា​របស់​ព្រះ​រដ្ឋបាល​ត្ថេរ

បិដកលេខ ៥៧ ទំព័រ ៥៦

បស្សាមិ លោកេ សធនេ មនុស្សេ
លទ្ធាន វិត្តំ ន ទទន្តិ មោហា​ ។

អាត្មា​បាន​ឃើញ​នូវ​មនុស្ស​ទាំង​ឡាយ បរិបូណ៌​ដោយ​ទ្រព្យ​សម្បត្តិ​ក្នុង​លោក (ពួក​មនុស្ស​ទាំង​នោះ) លុះ​បាន​ទ្រព្យ​គាប់​ចិត្ត​ហើយ មិន​ឲ្យ (ដល់​បុគ្គល​ណា​មួយ​ឡើយ) ព្រោះ​តែ​សេចក្តី​វង្វេង ។

លទ្ធា ធនំ សន្មិចយំ ករោន្តិ
ភិយ្យោ ច កាមេ អភិបត្ថយន្តិ ។

ពួក​មនុស្ស​បាន​ទ្រព្យ​ហើយ ក៏​ធ្វើ​នូវ​ការ​សន្សំ​ទុក ទាំង​ប្រាថ្នា​ក្នុង​កាកម​ដ៏​លើស​លប់ ។

រាជា បសយ្ហប្បឋវី វិជេត្វា
សសាគរន្តំ មហិមាវសន្តោ
ឱរំ សមុទ្ទស្ស អតិត្តរូបោ
បារំ សមុទ្ទស្សបិ បត្ថយេថ ។

ព្រះរាជា​ឈ្នះ​នូវ​ផែន​ដី ដែល​ព្រះ​អង្គ​រឹប​ជាន់​បាន​ហើយ​នៅ​គ្រប់​គ្រង​ផែន​ដី មាន​សាគរ​ជា​ទី​បំផុត មាន​សភាព​មិន​ឆ្អែត​នឹង​ត្រើយ​សមុទ្រ​ខាង​អាយ​ក៏​ប្រាថ្នា​នូវ​ត្រើយ​សមុទ្រ​ខាង​នាយ ។

រាជា ច អញ្ញេ ច ពហូ មនុស្សា
អវីតតណ្ហា មរណំ ឧបេន្តិ
ឧនាវ ហុត្វាន ជហន្តិ ទេហំ
កាមេហិ លោកម្ហិ ន ហត្ថិ តិត្តិ ។

ព្រះ​រាជា​ក្តី ពួក​មនុស្ស​ដទៃ​ច្រើន​នាក់​ក្តី មិន​ទាន់​ប្រាស​ចាក​តណ្ហា រមែង​ដល់​នូវ​សេចក្តី​ស្លាប់ គឺ​ថា​ជា​អ្នក​មាន​សេចក្តី​ខ្វះ​ខាត​លះ​បង់​រាង​កាយ​ ព្រោះ​ថា​សេចក្តី​ឆ្អែត​ដោយ​កាម​ទាំង​ឡាយ​ក្នុង​លោក​មិន​មាន ។

កន្ទន្តិ នំ ញាតិ បកិរិយ កេសេ
អហោ វតា នោ អមរាតិ ចាហុ
វត្ថេន នំ បារុតំ នីហរិត្វា
ចិត្តំ សមោធាយ តតោ ទហន្តិ ។

ពួក​ញាតិ រំសាយ​សក់​កន្ទក់​កន្ទេញ ចំពោះ​បុគ្គល​ដែល​ស្លាប់​ហើយ​នោះ ទាំង​បាន​និយាយ​ថា ធ្វើ​ម្តេច​ហ្ន៎ ញាតិ​របស់​យើង​ទាំង​ឡាយ​កុំ​ស្លាប់​វិញ ក៏​នាំ​ខ្មោច​នោះ​ដែល​វុំ​ដោយ​សំពត់​ទៅ​កាន់​ជើង​ថ្ករ ប្រជុំ​គ្នា​ដុត​ក្នុង​ទី​នោះ ។

សោ ឌយ្ហតិ សូលេហិ តុជ្ជមានោ
ឯកេន វត្ថេន បហាយ ភោគេ
ន មិយ្យមានស្ស ភវន្តិ តាណា
ញាតី ច មិត្តា អថ វា សហាយា ។

បុគ្គល​ដែល​ស្លាប់​នោះ ត្រូវ​ពួក​អ្នក​ដុត​ចាក់​ដោយ​ឈើ​សូល​ដុត បុគ្គល​នោះ​លះ​បង់​នូវ​ភោគៈ​ទាំង​ឡាយ មាន​តែ​សំពត់​មួយ​ស្លាប់​ទៅ ញាតិ​ទាំង​ឡាយ​ក្តី មិត្ត​ទាំង​ឡាយ​ក្តី ឬ​សម្លាញ់​ទាំង​ឡាយ​ក្តី​ ជា​ទី​ពឹង​មិន​មាន​ទេ ។

ទាយាទកា តស្ស ធនម ហរន្តិ
សត្តោ បន គច្ឆតិ យេន កម្មំ
ន មិយ្យមានំ ធនមន្វេតិ កិញ្ចិ
បុត្តា ច ទារា ច ធនញ្ច រដ្ឋំ ។

ពួក​ទាយាទ (អ្នក​ត្រូវ​ទទួល​មត៌ក) រមែង​នាំ​ទៅ​នូវ​ទ្រព្យ​របស់​សត្វ​ដែល​ស្លាប់​នោះ ចំណែក​សត្វ​ដែល​ស្លាប់​នោះ ក៏​ទៅ​តាម​យថាកម្ម ទ្រព្យ​តិច​តួច កូន​ប្រពន្ធ​មាស​ប្រាក់ និង​ដែន ក៏​មិន​មែន​ជាប់​តាម​សត្វ​ដែល​ស្លាប់​នោះ​ទេ ។

ន ទីឃមាយុំ លភតេ ធនេន
ន ចាបិ វិត្តេន ជរំ វិហន្តិ
អប្បញ្ហិ នំ ជីវិតមាហុ ធីរា
អសស្សតំ វិបរិណាមធម្មំ ។

បុគ្គល​មិន​មែន​បាន​នូវ​អាយុវែង ដោយ​សារ​ទ្រព្យ​ទេ ទាំង​មិន​មែន​កម្ចាត់​បង់​នូវ​ជរាដោយ​សារ​ទ្រព្យ​បាន​ទេ ព្រោះ​ថា អ្នក​ប្រាជ្ញ​ទាំង​ឡាយ​បាន​ពោល​នូវ​ជីវិត​នេះ​ថា តិច មិន​ទៀង មាន​ការ​ប្រែ​ប្រួល​ទៅ ជា​ធម្មតា ។

អទ្ធា ទលិទ្ទា ច ផុសន្តិ ផស្សំ
ពាលោ ច ធីរោ ច តថេវ ផុដ្ឋោ
ពាលា ហិ ពាល្យា វធិតោវ សេតិ
ធីរោ ច ន វេធតិ ផស្សផុដ្ឋោ ។

ជន​ទាំង​ឡាយ អ្នក​ស្តុក​ស្តម្ភ និង អ្នក​ទ័ល​ក្រ រមែង​ប៉ះ​ពាល់​នូវ​ផស្សៈ (មិន​ជាទី​ប្រាថ្នា) បុគ្គល​ពាល​និង អ្នក​ប្រាជ្ញ រមែង​ប៉ះ​ពាល់​ដូច​គ្នា ប៉ុន្តែ​បុគ្គល​ពាល បើ​មាន​សេចក្តី​ទុក្ខ​បៀត​បៀន​ហើយ​រមែង​ដេក​(សោក​ស្តាយ) ព្រោះ​ភាវៈ​នៃ​ខ្លួន​ពាល ឯ​អ្នក​ប្រាជ្ញ បើ​ទុក​ជា​ប៉ះ​ពាល់​នូវ​ផស្សៈ ក៏​មិន​បា​ន​ញាប់​ញ័រ ។

តស្មា ហិ បញ្ញាវ ធនេន សេយ្យោ
យាយ វោសានមិធាធិគច្ឆតិ
អប្យោសិតត្ថា ហិ ភវាភវេសុ
បាបានិ កម្មានិ ករោន្តិ មោហា ។

ព្រោះ​ហេតុ​នោះ បុគ្គល​បាន​នូវ​ព្រះ​និព្វាន ជា​ទី​បំផុត​នៃ​ភព​ក្នុង​លោក​នេះ ដោយ​បញ្ញា​ណា បញ្ញា​នោះ​ជា​ធម្មជាតិ​ប្រសើរ​ជាង​ទ្រព្យ​ ដ្បិត​បុគ្គល​ទាំងឡាយ​មិន​ទាន់​បាន​សម្រេច​ប្រយោជន៍​រមែង​ធ្វើ​នូវ​បាប​កម្ម​ទាំង​ឡាយ ក្នុង​ភព​តូច និង​ភព​ធំ ព្រោះ​តែ​មោហៈ ។

ឧបេតិ គព្ភញ្ច បរញ្ច លោកំ
សំសារមាបជ្ជ បរម្បរាយ
តស្សប្បបញ្ញោ អភិសទ្ទហន្តោ
ឧបេតិ គព្ភញ្ច បរញ្ច លោកំ ។

បុគ្គល​ណា (បាន​ធ្វើ​បាបកម្ម) ក៏​ដល់​នូវ​ការ​អន្ទោល​ទៅ​មក រមែង​ចូល​ទៅ​កាន់​គភ៌ និង​បរលោក បុគ្គល​អ្នក​អប្ប​ប្រាជ្ញា​( ឯទៀត) កាល​បើ​ជឿ​បុគ្គល​អ្នក​ធ្វើ​បាប​កម្ម​នោះ ក៏​ទៅ​កាន់​គភ៌​និង បរលោក ។

ចោរោ យថា សន្ធិមុខេ គហីតោ
សកម្មុនា ហញ្ញតិ បាប​ធម្មោ
ឯវំ បជា បេច្ច បរម្ហិ លោកេ
សកម្មុនា ហញ្ញតិ បាបធម្មោ ។

ចោរ​អ្នក​មាន​ធម៌​ដ៏​លាមក​ដែល​គេ​ចាប់​បាន​ត្រង់​មុខ​តំណ (នៃ​ផ្ទះ) រមែង​ក្តៅ​ក្រហាយ​ដោយ​កម្ម​របស់​ខ្លួណ​ យ៉ាង​ណា​មិញ​សត្វ​អ្នក​មាន​ធម៌​ដ៏​លាមក លុះ​ស្លាប់​ទៅ រមែង​ក្តៅ​ក្រហាយ​ក្នុង​លោក​ខាង​មុខ ដោយ​កម្ម​របស់​ខ្លួន ក៏​យ៉ាង​នោះ​ដែរ ។

កាមា ហិ ចិត្រា មធុរា មនោរមា
វិរូបរូបេន មថេន្តិ ចិត្តំ
អាទីនវំ កាមគុណេសុ ទិស្វា
តស្មា អហម បព្វជិតោម្ហិ រាជ ។

កាម​ទាំង​ឡាយ​ដ៏​វិចិត្រ មាន​រស​ឆ្ងាញ់ ជា​ទី​រីក​រាយ​នៃ​ចិត្ត​តែង​ញាំ​ញី​ចិត្ត​ដោយ​សភាព​ផ្សេង​ៗ បពិត្រ​មហារាជ ហេតុ​នោះ​អាត្មា​ភាព​ឃើញ​ទោស​ក្នុង​កាម​គុណ​ទាំងឡាយ ទើប​ចេញ​ទៅ​បួស ។

ទុមប្ឆលានីវ បតន្តិ មាណវា
ទហរា ច វុឌ្ឍា ច សរីរភេទា
ឯតម្បិ ទិស្វា បព្វជិតោម្ហិ រាជ
អបណ្ណកំ សាមញ្ញមេវ សេយ្យោ ។

សត្វ​ទាំង​ឡាយ​ទោះ​ក្មេង​ក្តី ចាស់​ក្តី តែង​បែក​ធ្លាយ​នូវ​សីររៈ​ដូច​ជា​ផ្លែ​ឈើ​ជ្រុះ (ចាក​ដើម) បពិត្រ​មហារាជ អាត្មា​ភាព​បាន​ឃើញ​នូវ​របស់​មិន​ទៀង​នេះ​ឯង​បាន​ជា​ចេញ​បួស ភាព​ជា​សមណៈ​មិន​សូវ​ខុស​ភ្លាត់ ជា​របស់​ប្រសើរ​លើស​លប់ ។

សទ្ធាយាហំ បព្វជិតោ ឧបេតោ ជិនសាសនេ
អវជ្ជា មយ្ហំ បព្វជ្ជា អនណោ ភុញ្ជាមិ ភោជនំ ។

អាត្មាភាព​បួស​ដោយ​សទ្ធា បាន​ប្រកប​សេចក្តី​ប្រតិបត្តិ​ ក្នុង​សាសនា​នៃ​ព្រះ​ជិន​ស្រី បព្វជ្ជារបស់​អាត្មាភាព មិន​មាន​ទោស​អាត្មា​ភាព​បរិភោគ​ជន មិន​មាន​បំណុល​ទេ ។

កាមេ អាទិត្តតោ ទិស្វា ជាតរូបានិ សត្ថតោ
គព្ភេ វោក្កន្តិតោ ទុក្ខំ និរយេសុ មហព្ភយំ ។

អាត្មា​ភាព​ឃើញ​នូវ​កាម​ទាំង​ឡាយ ហាក់​ដូច​ជា​ភ្លើង​ឆេះ​សព្វ​ហើយ ឃើញ​នូវ​ជា​រូប ហាក់​ដូច​ជា​គ្រឿង​សស្ត្រា​វុធ ឃើញ​ហេតុនាំមក​នូវ​​ទុក្ខ តាំង​តែ​អំពី​ការ​ចុះ​ចាប់​បដិសន្ធិ​ក្នុង​គភ៌ ឃើញ​នូវ​ភ័យ​ធំ ក្នុង​នរក​ទាំង​ឡាយ ។

ឯតមាទីនវំ ទិស្វា សំវេគំ អលភឹ តទា
សោហំ វិទ្ធោ តទា សន្តោ សម្បត្តោ អាសវក្ខយំ ។

អាត្មាភាព​ឃើញ​នូវ​ទោស​នេះ​ឯង ក៏​បាន​នូវ​សេចក្តី​សង្វេគ​ក្នុង​កាល​នោះ អាត្មា​ភាព​ហ្នឹង​ឯង ក៏​បាន​នូវ​សេចក្តី​សង្វេគ​ក្នុង​កាលនោះ អាត្មាភាព​ហ្នឹង​ឯង ក៏​បាន​នូវ​សេចក្តី​សង្វេគ​ក្នុង​កាល​នោះ​អាត្មាភាព​ហ្នឹង​ឯង​ ជា​អ្នក​ត្រូវ​សរមុត​ហើយ ក្នុង​កាលនោះ (ឥឡូវ​នេះ) បាន​ដល់​ហើយ នូវ​ការ​អស់​ទៅ​នៃ​អាសវៈ ។

បរិចិណ្ណោ មយា សត្ថា កតំ ពុទ្ធស្ស សាសនំ
ឱហិតោ គរុកោ ភារោ ភវនេត្តិ សមូហតា ។

ព្រះ​សាស្តា អាត្មា​ភាព​បាន​បម្រើ​ហើយ ព្រះ​ពុទ្ធ​សាសនា អាត្មា​ភាព​ក៏​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់​ អាត្មា​ភាព​បាន​ដាក់​ចុះ​ហើយ​តណ្ហា​ជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព អាត្មា​ភាព បាន​ដក​ចោល​ហើយ ។

យស្ស ចត្ថាយ​ បព្វជិតោ អគារស្មា អនគារិយំ
សោ មេ អត្ថោ អនុប្បត្តោ សព្វ​សំយោជនក្ខយោតិ ។

កុល​បុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូល​កាន់​ផ្នួស​ ដើម្បី​ប្រយោជន៍ ប្រយោជន៍​នោះ គឺ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំង​ពួង អាត្មា​ភាព​បាន​ដល់​ហើយ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត​ ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា​ ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Nov 2022 (4,192 Read)
គ្រាំក្នុងបេះដូង
Public date : 24, Dec 2021 (3,952 Read)
ត្រូវថែរក្សាព្រះធម៌វិន័យ
Public date : 28, Jul 2019 (23,884 Read)
ជីវិតអន្ធការ
Public date : 29, Jul 2019 (19,770 Read)
ភារៈធ្ងន់​របស់​ម៉ែ
Public date : 07, Nov 2021 (14,634 Read)
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ
Public date : 16, Jun 2014 (12,962 Read)
អំពី​អវិជ្ជា​ និង​វិជ្ជា​
Public date : 01, Jun 2022 (46,127 Read)
ពុទ្ធពេចន៍សក្តិសិទ្ធ ត្បិតអ្នកប្រតិបត្តិ
Public date : 07, Oct 2022 (14,237 Read)
ការ​ថែ​រក្សា​ចិត្ត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.92
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿