Thursday, 21 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 171,565
Today
Yesterday 273,245
This Month 3,738,580
Total ២២៨,៥១៣,៣៦៣
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 06, Nov 2020 (42244 Read)

រឿង​មុសាវាទិព្រាហ្មណ៍



 
រឿង​មុសាវាទិព្រាហ្មណ៍
(ចាក អ. កក្កា)
(បើ​ដេញ​ទាន់​អ្នក​និយាយ​កុហក គួរ​តែ​ជាន់​កែង​ឲ្យ​បាន)

 
ក្នុង​អតីត​កាល មាន​ការ​លេង​មហោស្រព​យ៉ាង​សប្បាយ​រីរាយ​ជា​អស្ចារ្យ ។ នាគ គ្រុឌ​នឹង​ទេវតា​ទាំង​ឡាយ​ដែល​នៅ​លើ​ផែនដី ក៏​មក​មើល​មហោស្រព​នោះ​ដែរ ។ មិន​តែ​ប៉ុណ្ណោះ សូម្បី​តែ​ទេវបុត្រ​ទាំង​៤​អង្គ ឋាន​តាវតិង្ស ក៏​ប្រដាប់​នូវ​ផ្កា​រពៅ​ធ្វើ​ជា​ឆ្នូត​ក្បាល មក​ឋិត​ព្ធ​ដ៏​អាកាស​លើ​ព្រះ​រាជ​លាន មើល​មហោស្រព​ដែល​គេ​លេង​ក្នុង​ក្រុង​ពារាណសី​នោះ ។ ផ្កា​រពៅ​ទិព្វ​ទាំង​អស់​ដែល​ទេវបុត្រ​ត្រាប់​នោះ មាន​ខ្លិន​ពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់​ផ្សាយ​ទៅ​គ្រប​ដណ្តប់​លើ​ពារាណសី​នគរ ដែល​ប្រកប​ដោយ​យោជន៍​១២ ។

មនុស្ស​ក្នុង​នគរ​នោះ ក្រឡេក​ឃើញ​ទេវបុត្រ​ប្រដាប់​ដ៏​ល្អ​ដូច្នោះ ក៏​ស្រែក​សុសុំ​រៀង​ៗ​ខ្លួន។ ឯ​ទេវបុត្រ​ទាំង​៤​អង្គ​នោះ​ប្រាប់​ថា បុគ្គល​ទ្រុស្ត​សីល​មិន​សម​នឹង​ប្រដាប់​នេះ​ទេ បើ​បុគ្គល​ណា​មាន​សីល ទើប​សម​នឹង​យក​ផ្កា​នេះ​​ទៅ​ដ្រាប់​ប្រាណ​បាន​ហើយ ពោល​គាថា​មួយ​ៗ​ម្នាក់ ទេវបុត្រ​ទី​១​ពោល​ថា


កាយេន​ យោ នាវហរេ វា​ចាយ​ ន មុសា កណេ
ឃសោ ​លទ្ធា ន មជ្ជេយ្យ សវេ កក្កា​រុមរហតិ ។

បុគ្គល​ណា​មិន​លួច​ទ្រព្យ​គេ​ដោយ​កាយ មិន​ពោល​កុហក​ដោយ​វា​ចា មិន​ស្រវឹង​ព្រោះ​បាន​យស ផ្កា​រពៅ​នេះ​ទើប​គួរ​ដល់​បុគ្គល​នោះ ។

ទេវបុត្រ​ទី​២​ពោល​ថាៈ

ធម្មេន វិត្តមេសេយ្យ ន និកត្យា ធនំ ហវេ កោគេ
លទ្ធា​ ន មជ្ជេយ្យ សវេ ។

បុគ្គល​ណា​ស្វែង​រក​ទ្រព្យ​តាម​ធម៌ មិន​ពោល​កុហក​ប្រវ័ញ្ច​យក​ទ្រព្យ​អ្នក​ដទៃ​មិន​ស្រវឹង​ព្រោះ​បាន​ភោគៈ ផ្កា​រពៅ​នេះ​ទើប​គួរ​ដល់​បុគ្គល​នោះ ។

ទេវបុត្រ​ទី​៣​ពោល​ថាៈ

យស្ស ចិត្តំ អហាលិទ្ធំ សទ្ធា​ច អវិរោកគិនី ឯ​កោ
សាធុំ ន ភុញ្ជេយ្យ សវេ កក្ការុមរហតិ ។

បុគ្គល​ណា​មាន​ចិត្ត​មិន​ស្មើ ដោយ​សំពត់​ជ្រលក់​រមៀក មាន​សទ្ធា​មិន​នឿយ​ណាយ មិន​បរិភោគ​វត្ថុ​មាន​រស​ឆ្ងាញ់​តែ​ម្នាក់​ឯង ផ្កា​រពៅ​នេះ​ទើប​គួរ​ដល់​បុគ្គល​នោះ ។


ទេវបុត្រ​ទី​៤​ពោល​ថាៈ

សម្មុខា វា បរម្មុខា វា យោ សន្តេ ន បរិភាសកិ
យថាវាទី តថាការី សវេ កក្កា​រមរហតិ ។

បុគ្គល​ណា​ក្នុង​ទី​ចំពោះ​មុខ​ក្តី កំបាំង​មុខ​ក្តី មិន​ជេរ​សប្បុរស​ទាំង​ឡាយ​ ពោល​យ៉ាង​ណា​ធ្វើ​យ៉ាង​នោះ បុគ្គល​នោះ​គួរ​ប្រដាប់​ផ្កា​រពៅ​នេះ។

ក្នុង​ទី​បំផុត​នៃ​គាថា​ទេវបុត្រ​ទាំង​៤​អង្គ​នោះ​មាន​បុរោហិត​ម្នាក់គិត​ថា​អញ​មិន​មាន​គុណ​នេះ​សូម្បី​មួយ​ឡើយ តែ​គួរ​ពោល​កុហក​ហើយ​សុំ​ផ្កា​រពៅ​នេះ​យក​ប្រដាប់​ប្រាណ​កាល​បើ​មាន​ហេតុ​យ៉ាង​នេះ​ពួក​មនុស្ស​ស្គាល់​នូវ​អញ​ថា​ជា​មនុស្ស​បរិបូណ៍​ដោយ​គុណ លុះ​គិត​រួច​ហើយ ក៏​ធ្វើ​តាម​យោបល់​នោះ​ឯង ។ ទេវបុត្រ​ក៏​ឆ្នូត​ផ្កា​ទាំង​៤​ដល់​ព្រាហ្មណ៍នោះ ហើយ​វិល​ទៅ​កាន់​ទេវ​លោក​វិញ ។

ពេល​ដែល​ទេវបុត្រ​ទាំង​នោះ​វិល​ទៅ​ទេវលោក​វិញ បុរោហិត​យក​ផ្កា​នោះ​មក​ពាក់​លើ​ក្បាល​ក៏​ស្រាប់​តែ​ឈឺ​ជា​ពន់​ពេក វិស័យ​ដូច​គេ​
យក​ដែក​កណ្តា​ដ៏មុត​មក​ខារ​ក្បាល​ឬ​ដូច​ជា​កៀប​ដោយ​យន្ត​ជា​វិការះ​នៃ​ដែក។ បុរោហិត មាន​សេចក្តី​វេទនា​ជា​មហិមា ឈឺ​ចាប់​ពេញ​សារពាង្គកាយ​កើត​ក្តី​ក្តៅ​ក្រហាយ​ព្រោះ​តែ​ខ្លួន​ពោល​កុហក​ស្រែក​យំ​ក្តែង​ៗ​ប្រាប់​មហាជន​ថា ខ្ញុំ​ជា​អ្នក​ពោល​មុសា​វាទ​សុំ​ផ្កា​នេះ​យក​ពាក់​លើ​ក្បាល​ដោយ​ស្មាន​ថា​ផ្កា​ប្រសើរ​ តែ​មិន​ដូច​ការ​ស្មាន​នោះ​ក្បាល​ខ្ញុំ​គ្រាន់​តែ​ពាក់​ផ្កា​នេះ​វេលា​ណា ក៏​ឈឺ​ចាប់​ចុក​ជា​ខ្លាំង ដូច្នេះ​សូម​អ្នក​ទាញ​យក​ផ្កា​នេះ​ចេញ​ពី​ក្បាល​ខ្ញុំ​មួយ​ភ្លែត ។

ទោះ​ជា​មហាជន​អាណិត​អាសូរ​ខំ​ទាញ​ចេញ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​ទាញ​មិន​រួច​ព្រោះ​អ្វី? ព្រោះ​ទោស​នៃ​មុសា​វាទ ។ មនុស្ស​ទាំង​ឡាយ​ក៏​នាំ​គ្នា​សែង​បុរោហិត​នោះ​យក​ទៅ​ផ្ទះ ។ បុរោហិត​ឈឺ​ចាប់​អស់​សពាង្គកាយ​ពេញ​មួយ​អាទិត្យ​ទើប​ជ្រាប​ដំណឹង​នោះ​ដល់​ព្រះ​រាជា ព្រះ​អង្គ​ក៏​ចាត់​ចែង​ឲ្យ​គេ​ធ្វើ​មហោ​ស្រព​ឡើង ដើម្បី​ឲ្យ​ទេវបុត្រ​ទាំង​៤​នោះ​មក​មើល​ម្តង​ទៀត ហើយ​សុំ​ឲ្យ​ដោះ​យក​ផ្កា​នេះ​ចេញ ។ លុះ​ទេវបុត្រ​មក​មើល​មហោ​ស្រព​ក៏​ព្រះ​រាជា​ត្រាស់​បង្គាប់​ពួក​រាជ​បុរស​នាំ​យក​បុរោហិត​មក​ ឲ្យ​សូម​ស្មាលា​ទោស ។

ទេវបុត្រ​ក៏​តិះ​ដៀល​បុរោហិត​នោះ​ក្នុង​កណ្តាល​មហាជន​ថា អ្នក​ឯង​ជ​មនុស្ស​ទ្រុស្ត​សីល​មិន​សមនឹង​ប្រដាប់​ដោយ​ផ្កា​នេះ​ទេ តែ​អ្នក​ឯង​មាន​គំនិត​អាក្រក់​ថា អញ​នឹង​បោក​ទេវបុត្រ​៤​នេះ​យក​ផ្កា​ឲ្យ​បាន នេះ​ហើយ​ជា​ផល​នៃ​មុសាវាទ​ដេល​អ្នក​ត្រូវ​តែ​ទទួល​លុះ​តិះ​ដៀល​រួច​ហើយ ក៏​យក​ឆ្នូត​ផ្កា​នោះ​ចេញ​ពី​ក្បាល​បុរោហិត ទើប​ត្រឡប់​ទៅ​ទេវលោក​វិញ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជា​តក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 24, Nov 2020 (66042 Read)
បុណ្យ​អាច​សម្រេច​ផល​បាន​តាម​បំណង​អ្នក​ធ្វើ
Public date : 09, May 2021 (2090 Read)
ហលិទ្ទិរាគជាតក
Public date : 25, Sep 2021 (588 Read)
រឿងសេដ្ឋី​បុត្រ​បី​នាក់
Public date : 26, Aug 2019 (21260 Read)
រឿងទិសាបាមោក្ខព្រាហ្មណ៍
Public date : 21, Jul 2020 (18307 Read)
រឿង ព្រះចូឡបន្ថកត្ថេរ
Public date : 15, Sep 2021 (66731 Read)
រាជ​កុ​មារ​គ្មាន​បិតា
Public date : 18, Jan 2020 (19864 Read)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា
Public date : 30, Jul 2021 (12507 Read)
រឿង​សោម​ទត្ត​ព្រាហ្មណ៏
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).