Thursday, 30 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 107,755
Today
Yesterday 158,325
This Month 6,570,278
Total ៣៥៦,៧៨៧,៣៩៦
Flag Counter
Reading Article
Public date : 05, Sep 2019 (30,118 Read)

ត្រូវ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន



 
ត្រូវ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន

ធម្មតា​តាម​បវេណី​របស់​មនុស្ស​លោក កាល​រៀប​ការ​ហើយ​តែង​តែ​ត្រូវ​មាន​កូន​មិន​ខាន ព្រោះ​ហេតុ​នោះ​ ដើម្បី​មាន​កូន​ហើយត្រូវ​មាន​សុភមង្គល​ល្អ​ដល់​កូន​យើង កាល​ណា​ដឹង​ថា​មាន​ទារក​មក​បដិសន្ធិ​ក្នុង​គភ៌​យើង​ហើយ ត្រូវ​តែ​ទៅ​ជួប​វេជ្ជបណ្ឌិត (ពេទ្យ) ដើម្បី​ដឹង​ពី​សុខ​ភាព​របស់​កូន ឬ ត្រូវ​ចាក់​ថ្មាំការពារ​យ៉ាង​ណា​ តាម​វេជ្ជបញ្ជា​របស់​ពេទ្យ យើង​មិន​ត្រូវ​ទៅ​ចាក់​ថ្នាំ​ផ្ដេស​ផ្ដាស​នោះ​ទេ។ ពេទ្យ​សព្វ​ថ្ងៃនេះ គេ​ទំនើប​ជាង​ពី​មុន​ឆ្ងាយ យើង​ត្រូវ​ចាក់​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់​ទៅ​តាម​វេជ្ជបញ្ជា​ដើម្បី​ថែរក្សា​ទារក​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុខភាពល្អ ហើយ​ក៏​ដើម្បីជា​ប្រយោជន៍​ដល់​យើង​ជា​ម្ដាយ​ផង​ដែរ។ ការ​ចាក់​ថ្នាំ​មិន​មែន​ការពារ​តែ​ទារក​ក្នុង​ផ្ទៃទេ គឺ​ការពារ​ទាំង​ម្ដាយ​ផង​ដែរ។ យើង​ត្រូវ​ហូប​ម្ហូប អាហារណា ដែល​មិន​ប៉ះ​ពាល់​ដល់​ទារក​ហើយ​ត្រូវ​ហូប​អាហារ​ណា ដែល​មាន​វីតាមីន​ល្អៗ ទាំង​អស់​ដែល​អាច​ជួយ​ឲ្យ​ទារក​រីក​ធំធាត់​ល្អ និង​មាន​សុខភាព​ល្អ​ដល់​ពេលប្រសូត​មក។ កាល​យើង​បរិភោគ​អាហារ​មាន​វីតាមីន​ល្អៗ នោះ​មិន​មែន​នាំ​ឲ្យ​មាន​សុភាព​ល្អ​ដល់​ទារក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ទារក​មាន​បញ្ញា​យ៉ាង​ល្អ ឆាប់​ចង​ចាំ​រៀន​អ្វីៗ​តែង​តែ​ចេះ​និង​ឈ្លាស​ក្នុង​ការងារ​ទាំង​ពួង។

សំខាន់​ណាស់​សម្រាប់​ឪពុក​ម្ដាយ សូម​កុំ​បណ្ដែត​បណ្ដោយ​ថា វា​មិន​មាន​បញ្ហា​អ្វី​ទេ ចេះ​តែហូប​ឲ្យ​តែ​បាន​ទៅ។ យើង​ត្រូវ​ដឹង​ថា ការ​យើង​គិត​យ៉ាង​នេះ​យើង​ឈ្មោះ​ថា ធ្វើ​ឲ្យ​កូន​មានកម្លាំង​ខ្សោយ សុខភាព​មិន​ទៀង មាន​ជម្ងឺ​រ៉ាំរ៉ៃជានិច្ច ប្រាជ្ញា​ស្មារតី​ខ្សោយ​នេះ សុទ្ធ​តែ​ជាទោស​ របស់​យើង​ជា​ឪពុក​ម្ដាយ​ទាំង​អស់ ដែល​យើង​ធ្វើ​ចំពោះ​កូន​ជា​ទី​ស្រលាញ់​របស់​យើង។ ម្យ៉ាង​ទៀត​ខ្លួន​យើង​ ពេល​មាន​ផ្ទៃ​ពោះ​គួរ​បន្ថយ​ការ​ធ្វើ​ការងារ​ធ្ងន់​ធ្ងរ​ចេញ ធ្វើ​តែ​ការងារ​ណា​ដែល​អាច​ធ្វើ​បាន​បន្តិចបន្តួច​ មិន​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។ ចំណែក​ឪពុក​វិញ​ក៏​ត្រូវ​ដឹង​ថា ភរិយា​មាន​ផ្ទៃពោះ​ហើយ​ការងារ​ណា​ដែល​ភរិយា​យើង​ធ្លាប់​ធ្វើ​មក យើង​ត្រូវ​ធ្វើ​ជំនួស​មិន​ត្រូវ​ប្រចាំ​នឹង​ភរិយា​របស់​យើង​ទេ យើង​ត្រូវ​ដឹង​ថាពេល​នេះ​គ្នា​មាន​ផ្ទៃ​ពោះ​ហើយ ហើយ​នាង​ត្រូវ​ជា​ម្ដាយ​ដ៏​ល្អ​របស់​កូន​យើង​ទៀត។ កាល​យើង​ធ្វើ​ប៉ុណ្ណេះ ឈ្មោះ​ថា ធ្វើ​ដើម្បីកូន​ជា​ទី​ស្រលាញ់​របស់​យើង​ទាំង​អស់។ ធម្មតា​ឪពុក​ម្ដាយ​តែង​តែ​មាន​នូវ​ព្រហ្ម​វិហារធម៌ ៤ យ៉ាង​សម្រាប់​កូន បើ​មិន​មាន​ទេ តើ​កូន​ជា​ទី​ស្រលាញ់​ អាច​រស់​នៅក្នុង​លោក​ដូច​ម្ដេច​បាន។ ពេល​ដែលមាន​ទារក​មក​នៅ​ក្នុង​ផ្ទៃ​យើង​ត្រូវ​មាន​នូវ​ មេត្តា ចំពោះ​ទារក​សព្វៗ​កាល។


ពេល​ជិត​សម្រាល​កូនឬឆ្លង​ទន្ល​នេះ ជា​ភារកិច្ច​សំខាន់​ទាំង​ម្ដាយ​ទាំងឪពុក។ យើង​ត្រូវ​ចាក់​ចែង​នូវ​ទី​សម្រាល​ឲ្យ​បាន​ស្រួល បើ​កូន​ដំបូង​ច្រើន​តែ​លំបាក​សម្រាល កូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សម្រាល​នៅ​ទី​នោះ។ តែ​តាម​ ជន​បទ​ភាគ​ច្រើន​សម្រាល​នៅ​នឹង​ផ្ទះ មាន​លោក​យាយ​ធ្មបមក​ប្រចាំការ។ ពេលសម្រាល​ភរិយា​ជា​ស្រី​នាង​មាន​ការ​ភិត ភ័យ​ជា​ខ្លាំង​ព្រោះ​ហេតុ​នោះ យើង​ជា​ប្ដី​គួរ​នៅ​ជិត​មិន​ត្រូវ​ទៅ ឆ្ងាយ​ទេគួរ​នៅ​ផ្ដល់​កម្លាំង​ចិត្តឲ្យ​នាង សម្រាល​បាន​ស្រួល ត្រូវ​ចេះនិយាយ​ពាក្យ​ផ្អែម​លួង​លោម ផ្អែម​ល្ហែម​ចំពោះ​ប្រពន្ធ ធ្វើ​អាការៈ​ឲ្យ​ជា​អ្នក​ពេញ​ចិត្ត​ចំពោះ​ប្រពន្ធ​និង​ទារក ដែល​ត្រូវ​សម្រាល​មក។

ពេល​បាន​ជោគជ័យ​ក្នុង​ភារកិច្ច​ដ៏​ធំ​នេះ​ហើយ យើង​ត្រូវ​កត់​ត្រា​ពេល​វេលា​កូន​សម្រាល​មក ថ្ងៃ ខែ ឆ្នាំ ខាង​សុរិយាគតិ​និង​ចន្ទ​គតិ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ទុក​ឲ្យ​កូន​ជា​ទីស្រលាញ់​របស់​យើង​នឹង​បាន​ដឹង ហើយ​ត្រូវ​មាន​សំបុត្រ​ពេទ្យ ដែល​បញ្ជាក់​ពី​ទី​កំណើត​នឹង​បញ្ជី​សៀវភៅ​គ្រួសារ។

យ៉ាង​តិច​រយះ​ពេល​ ៥ ថ្ងៃ​ក្រោយ​សម្រាល​ហើយ យើង​ត្រូវ​ដាក់​ឈ្មោះឲ្យ​កូន​ឬ​មាន​ឈ្មោះ​ថា "នាមគ្គហណទិវា" ថ្ងៃ​សម្រាប់​ដាក់​ឈ្មោះ​ឬ ខ្មែរ​តែង​ហៅ​ថា "ថ្ងៃ​បង្កក់​ធ្មប" ជា​ទំនៀម​ប្រពៃណី​ខ្មែរ។ ខ្មែរ​យើង​មាន​ជំនឿទៅ​លើ​ការ​ដាក់​ឈ្មោះ​កូន​នេះ​ណាស់​ពី​សម័យ​មុន​មក ដូច​ជា កូន​ត្រូវ​កើត​ថ្ងៃ ព្រហស្បតិ៍ ត្រូវ​ដាក់​អក្សរ ប ផ ព ភ ម នេះ​ខាង​ដើម​មាន​ឈ្មោះ​ថា បញ្ញិន្ទ​ជាដើម ហើយ​ការ​ដាក់​ឈ្មោះ​នេះ​ត្រូវ​មាន បីព្យាង្គ​មាន ម_គណៈ​ជាដើម។ ពិធី​នៃ​ការ​ដាក់​ឈ្មោះត្រូវ​មាន​ជីដូន​ជីតា មា មីង ញាតិ​មិត្តមក​ជួប​ជុំ​គ្នា​ ដើម្បី​សម្ដែង​នូវ​ទឹក​ចិត្ត​ស្រលាញ់​ចំពោះ​ទារក​ដែល​ទើប​កើត​មក។ ម្យ៉ាង​ទៀត​ជា​ការ​បញ្ជាក់​ពី​សេចក្ដី​ត្រេកអរ​របស់​ឪពុក​ម្ដាយ ដែល​មាន​សមាជិត​ថ្មី។

យើង​កុំ​ភ្លេច​ថា ពី​សម័យ​មុន​មិន​ទាន់​មាន​ពេទ្យ​ទំនើប​យើង​សម្រាល​ហើយ ត្រូវ​ផឹក​ថ្នាំ​ខ្មែរ​ទាំង​ធ្នាំងៗ ដើម្បី​ឲ្យ​មាន​ទឹក​ដោះ​ឲ្យ​ទារក​មាន​សុខមាលភាព​ល្អ តែ​ឥលូវ​នេះ​យើង​កុំ​ភ្លេច​ថា មាន​ពេទ្យ​ទំនើប​យើង​ត្រូវ​ទៅ​រក​វេជ្ជបណ្ឌិត​ដើម្បី​ឲ្យ​លោក​គ្រូ​ពេទ្យ​ពិនិត្យ​មើល តើ​មាន​អាការៈ​ប្លែក​យ៉ាង​ណា​ខ្លះ ហើយ​ចំណុច​មួយ​ទៀត​ ជា​រឿង​ល្អ​សម្រាប់​កូន​យើង​នោះ​គឺ​ពេទ្យ​គេ​មាន​ថ្នាំ​ចាក់​ការពារ​ជម្ងឺ​ថ្លើម​ប្រភេទ​បេ ក្រោយ​ពី​ទារក​កើត​មក ៧ ថ្ងៃ យើង​ត្រូវ​ទៅ​ចាក់​ថ្នាំ​ការពារ​កុំ​ឲ្យ​កូន​យើង​មាន​ជម្ងឺ​នេះ ដើម្បី​ឲ្យ​កូន​យើង​មាន​សុខ​ភាព​ល្អ មិន​មានជម្ងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ។ ប្រសិន​បើ​មាន​វេជ្ជបញ្ជា​អំពី​ពេទ្យ យ៉ាង​ណា​នោះ យើង​ត្រូវ​ទៅ​ចាក់​ថ្នាំ​ឲ្យ​កូន​យើង​បាន​ទៀង​ទាត់​មិន​ត្រូវ​ខក​ខាន​ទេ។

ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (14,106 Read)
បញ្ញា​សំខាន់​បំផុត​សម្រាប់​ជីវិត
Public date : 06, Jun 2022 (11,913 Read)
មាន​ធម៌​ទើ​ប​ចេះ​គ្រប់​
Public date : 30, Nov 2022 (4,199 Read)
ឈ្មោះ​របស់​ មា​តា​បិ​តា
Public date : 25, Jul 2019 (19,224 Read)
ភរិយា​មាន​ ៧ ពួក
Public date : 31, Jul 2019 (5,871 Read)
មង្គល​ទី​១
Public date : 04, Apr 2022 (57,956 Read)
ឯសុការីសូត្រ
Public date : 29, Jan 2023 (31,549 Read)
កុំសន្សំរឿងខ្វល់មកដាក់ខ្លួន
Public date : 22, Sep 2023 (26,146 Read)
សីល​ធម៌​ឬ​សីល​៥
Public date : 04, Jun 2022 (17,057 Read)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )