Reading Article
Public date : 28, Jul 2019 (8,970 Read)
អនុគ្រោះទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង

|
អនុគ្រោះទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
កូនត្រូវអនុគ្រោះទាសៈកម្មករ ដោយស្ថាន ៥ យ៉ាងគឺ៖ ១- យថាពលំ កម្មន្តំ សំវិធានេន ដោយការចាត់ចែងការងារសមគួរតាមកម្លាំង ២- ភត្តវេត្តនានុប្បទានេន ដោយការឲ្យនូវភត្តាហារ និងថ្លៃឈ្នួល ៣- គិលានុប្បដ្ឋានេន ដោយការព្យាបាលក្នុងវេលាឈឺថ្កាត់ ៤- អច្ឆរិយានំ រសានំ សំវិភាគេន ដោយការចែករំលែកនូវរបស់មានរសត្រកាលចំឡែក ៥- សមយេ វោស្សគ្គេន ដោយការឲ្យឈប់សម្រាកក្នុងសម័យគួរ កាលបើកូនទំនុកបម្រុងទោសៈនិងកម្មករដោយស្ថាន៥ យ៉ាងនេះហើយ កូនរមែងបានការអនុគ្រោះត្រឡប់ពី ទោសៈនិងកម្មករដោយស្ថាន ៥ យ៉ាងវិញគឺ៖ ១- បុព្វុដ្ឋាយិនោ ច ហោន្តិ ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ ២- បច្ឆានិបាតិនោ ច ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ ៣- និន្មាទាយិនោ ច កាន់យកតែរបស់ដែលចៅហ្វាយនាយឲ្យ ៤- សុកតកម្មករា ច ធ្វើការងាររបស់ចៅហ្វាយនាយដោយយកចិត្តទុកដាក់ ៥- កិត្តិវណ្ណហរា ច នាំកិត្ភិគុណរបស់ចៅហ្វាយនាយទៅថ្លែងក្នុងទៅនោះៗ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |