30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 191,097
Today
Yesterday 180,133
This Month 6,369,031
Total ៣៨៥,៦៥៥,៧២៤
Reading Article
Public date : 11, Dec 2023 (10,558 Read)

ការ​មិន​តស៊ូ​ក្នុង​ករណី​ខ្លះ​គឺ​ ជា​វីវភាព​ដ៏​ធំធេង



 
បើកូន​ស្រឡាញ់​ម៉ែ​ឪ និង​កាល​កូន​ពិចារណា​ទៅ​ហើយ បាន​ដឹង​ថា ខ្លួន​ជា​ទី​ស្រឡាញ់​នៃ​ខ្លួន​ឯង​ដ៏​ក្រៃ​លែង​នោះ​កូន​ត្រូវ​រក្សា​ខ្លួន​ឲ្យ​ជា​ការ​រក្សា​ដ៏​ល្អ ឪពុក​សូម​ប្រគល់​ពាក្យ​ទាំង​នេះ​ដល់​កូនៈ

កូន​ចូរ​ចាំ​ទុក​ថាៈ ការ​មិន​តស៊ូ​ក្នុង​ករណី​ខ្លះ​គឺ​ ជា​វីវភាព​ដ៏​ធំធេង ក្រៃ​លែង​ជាង​ការ​តស៊ូ​យក​ស្លាប់​រស់​ទៅ​ទៀត ។ កូន​ចូរ​កុំ​រើស​យកនូវ​របស់​ដែល​ពេញ​ចិត្ត ដោយ​អំណាច​នៃ​ចំណង់​របស់​ខ្លួន តែ​កូន​ត្រូវ​រើស​យក​នូវរបស់​នោះ​ៗ​ដោយ​សតិបញ្ញា កូនត្រូវ​ពិចារណា​ដល់​ប្រយោជន៍​និង ទោស​នៃ​របស់​នោះ​ឯង​មុន​នឹង​សម្រេច​ចិត្ត​ថា​យក ។

កូន​ត្រូវ​កុំ​ក្រោធ​ខឹង ជា​មួយ​នឹង​មនុស្ស​ដែល​ធ្វើ​មិន​ល្អ​ឲ្យ​សោះ តាម​ពិត គេ​នោះ​ក៏​ចង់ល្អ​ដែរ គ្រាន់​តែ​គេ​មិន​បាន​យល់​ច្បាស់​ថា អី្វ​ជា​សេចក្តី​ល្អ អ្វី​ជា​សេចក្តី​អាក្រក់​ឲ្យ​ពិត​ប្រាកដ​ប៉ុណ្ណោះ ។ កូន​ត្រូវ​ដឹង​ថាៈ ក្នុង​លោក​នេះ​កម្ររក​អ្នក​ដែល​ចេះ​ត្រេកអរ និង​ពាក្យ​បន្ទោស​ណាស់ ដូច្នេះ​កូន​កុំ​ចូល​ចិត្ត​បន្ទោស​អ្នក​ដទៃ​ឡើយ ម្យ៉ាង​ទៀត បើកូន​ចង់​តិះ​ដៀល​ឲ្យ​អ្នក​ណា កូន​ត្រូវ​សម្លឹង​មើល​ខ្លួន​ឯង​ជាមុន កុំ​ឲ្យ​គេ​ស្តី​បក​មករក​វិញ ។

មាស​ប្រាក់​ដែល​កូន​មាន បើ​ចាយ​ណាស់​រឹត​តែ​អស់​ណាស់ ចំណែក​វិជ្ជា​វិញ​នោះ រឹត​តែ​ប្រើ​រឹត​តែ​ចម្រើន ។ កូន​ចូរ​ចាំ​ទុក​ថាៈ​ មាស​ប្រាក់​ជា​របស់​ក្រៅ​ខ្លួន មាតា​បិតា​សប្បាយ​ចិត្ត​ព្រោះ​កូន​ចេះ​ស្រឡាញ់​គ្នា​រវាង​បង​ប្អូន ។ កូន​ធ្វើ​គ្រប់​យ៉ាង​ដោយ​សុចរិត កាល​បើ​មិន​សុចរិត​ចិត្ត​រមែង​ស្អាត តែ​បើ​មាន​នូវ​ទុច្ច​រិត​វិញ​ចិត្ត​រមែង​សៅ​ហ្មង ។

ទ្រព្យ​សម្បត្តិ​មិន​មែន​ជា​របស់​ចាំ​បាច់ ក្នុង​ការ​ដែល​ឪពុក​ម្តាយ​ប្រគល់​ឲ្យ​កូន​នោះ​ទេ ចំណេះ​ដឹង​និង​ការ​ប្រព្រឹត្ត​ល្អ​តែ​ប៉ុណ្ណោះ ដែល​គួរ​ជាទី​បំផុត​ក្នុង​ការ​ដែល​ម៉ែ​ឪ​ត្រូវ​ប្រគល់​ឲ្យ​ដល់​កូន​សម្លាញ់ ។ ចុង​បំផុត​ផ្លូវ​នៃ​សេចក្តី​លោភ​លន់ មិន​ចេះ​គ្រប់​គ្រាន់ គឺ​សេចក្តី​ទុក្ខ ។

អ្នក​ដែល​មិន​ធ្លាប់​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ គឺ​ជា​អ្នក​ដែល​ទន់​ខ្សោយ​ដោយ​គុណ​ធម៌ ការ​ឲ្យ​អភ័យ​ដល់​សត្រូវ​គឺ​ជា​ការ​សាង​មិត្ត រមែង​រុង​រឿង​ដូច​ជា​ព្រះ​មហោសថ ។ បើ​អ្នក​ដទៃ​បោក​បញ្ឆោត​ យើង​អាច​ដឹង​ងាយ និង​ដោះ​ស្រាយ​បាន​ដោយ​ងាយ​ជាង តែ​បើ​កូន​បញ្ឆោត​ខ្លួន​ឯង​វិញ គឺ​ដឹង​បាន​ដោយ​លំបាក ដោះ​ស្រាយ​ក៏​បាន​ដោយ​លំបាក​ដែរ ។

កូន​គួរ​ចាំ​នូវ​អ្វី​ដែល​គួរ​ចាំ គួរ​ភ្លេចនូវ​អ្វី​ដែល​គួរ​ភ្លេច​គួរ​ធ្វើ​នូវ​អ្វី​ដែល​គួរធ្វើ និង​ត្រូវ​ដឹង​ថា ការងារ​ណា​ដែល​គួរ​ធ្វើ​មុន ការងារ​ណា​ដែល​គួរ​ធ្វើ​ក្រោយ ។ ប្រសិន​បើ​កូន​ដួល​ព្រោះ​ការ​ឈាន​ដើរ​ទៅ​ខាង​មុខ​វា​ប្រសើរ​ជាង​កូន​នៅ​ឈរ​ទ្រឹង​មួយ​កន្លែង ព្រោះ​បើកូន​ឈរ​ទ្រឹង​មួយ​កន្លែង កូន​នឹង​ដួល​នៅ​ត្រង់​កន្លែង​នោះ​ហើយ​កូន​នឹង​មាន​ឈ្មោះ​ថា​ជា​មនុស្ស​កំសាក...កូនត្រូវ​ព្យាយាម​ក្នុង​កិច្ចការ​ដែល​ជា​តួនាទី កូន​ត្រូវ​ចាំ​ទុក​ថា ជីវិត​កើត​មក​ដើម្បី​ទ្រាំ គឺ​ការ​អត់​ធន់​តស៊ូ ។

មិន​ថា​មនុស្ស ឬ​សត្វ​តិរច្ឆាន សុទ្ធ​តែ​ត្រូវ​ការ​ស្តាប់​ពាក្យ​ផ្អែម​ល្ហែម ពាក្យ​ទន់​ភ្លន់ កូន​មាស​ឪពុក​ក៏​ដូច​គ្នា​គួរ​និយាយ​ពាក្យ​ទន់​ភ្លន់ ផ្អែម​ល្ហែម​ដល់​អ្នក​ដទៃ កាល​បើកូន​និយាយ​ពាក្យ​ពិរោះ​ចំពោះ​អ្នក​ដទៃ​ កូន​នឹង​បាន​ទទួល​នូវ​ពាក្យ​ពិរោះ​ពី​អ្នក​ដទៃ​វិញ កាល​បើ​កូន​ទន់​ភ្លន់​ដាក់​អ្នក​ដទៃ​អ្នក​ដទៃ​ក៏​ទន់​ភ្លន់​ដាក់កូន​វិញដែរ ។

ភ្លេច​អ្វី​អាច​ភ្លេច​បាន តែ​កុំ​ភ្លេច​ខ្លួន ខូច​អ្វី​ដទៃ​ក៏​ខូច​ចុះ ! តែ​ត្រូវ​ប្រយ័ត្នកុំ​ឲ្យ​ខ្លួន​ជា​មនុស្ស​ខូច ។ ការ​ធ្វើ​របស់​កូន​ពេល​ខ្លះ មិន​ទាំង​ពេញ​ចិត្ត​ខ្លួន​ឯង​ផង តើ​នឹង​ឲ្យ​អ្នក​ដទៃ​ធ្វើ​នូវ​អ្វី​ៗ​ត្រូវ​ចិត្ត​របស់​កូន​បាន​រហូតនោះ​យ៉ាង​ដូចម្តេច​ទៅ កាល​កូន​គិត​ឃើញ​ដូច្នេះ​ហើយ​កូន​នឹង​មិន​ខឹង​ក្រោធ​ជា​មួយ​អ្នក​ដទៃ​ឡើយ ។

កូន​មាស​ឪពុក ធម្មជាតិ​មិន​ដែល​ឲ្យ​អភ័យ​ដល់​អ្នក​ណា​ឡើយ អ្នក​ណា​ធ្វើ​យ៉ាង​ណា​ត្រូវ​បាន​ទទួល​យ៉ាង​នោះ​តែ​ធម្មជាតិ​បាន​ឲ្យ​ឳកាស​ដល់​មនុស្ស​យើង​គ្រប់​គ្នា​គ្រាន់​តែ​ថា ដោយ​ច្រើន​មនុស្ស​យើង​មិន​ចេះ​ទទួល​យក​នូវ​ឱកាស​នោះ​មក​កសាង​ខ្លួន ឬ​យក​មក​កែ​ខ្លួន​ប៉ុណ្ណោះ​ឯង ។

កូន​ចោល​អ្វី​ផ្សេង​បាន តែ​កូន​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​ឲ្យ​សោះ​ ព្រោះ​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ជា​ទី​ពឹង​របស់​កូន​ក្រៅ​អំពី​ខ្លួន​កូន​ឯង​ឡើយ ។ កូន​ត្រូវ​ដឹង​ថាៈ អ្នក​ក្លាហាន គឺ​អ្នក​ដែល​អាច​បង្គាប់​ខ្លួន​ឯង​បាន ជា​ចៅ​ហ្វាយ​នាយ​លើ​ខ្លួន​ឯង មិន​មែន​មាន​តណ្ហា ឬ​សេចក្តី​ក្រោធ​ខឹង​ជា​ចៅ​ហា្វយ​នាយ​ឡើយ ។

កូន​កើត​មក​ជាមនុស្ស​ហើយ ត្រូវ​ព្យាយាម​បំពេញ​សេចក្តី​ល្អ​ឲ្យ​ខ្លាំង​ក្លា​ជា​ទី​បំផុត ព្រោះ​កូន​មិន​ងាយ​បាន​ជួប​នូវ​ឱ​កាស​ល្អ​ដូច​នេះ​ឡើយ ។ កូន​ដាំ​ដំណាំ​បម្រុង​ឬស តែ​បើ​ដាំ​មនុស្ស​បម្រុង​សីល​ចង់​ឆ្លង​ចាក​ទុក្ខ​ត្រូវ​កុំ​ខ្ជិល ខូច​ខិល​ដឹង​ខុស​ត្រូវ​កែ​ខ្លួន ។

មាន​តែ​មនុស្ស​ដែល​ចេះ​ប្រយ័ត្ន​ប៉ុណ្ណោះ​ឯង ដែល​អាច​រក្សា​ខ្លួន​ទុក​ឲ្យ​ប្រពៃ​បាន កូន​ឪពុក​ត្រូវ​រក្សា​ខ្លួន​ដោយ​ប្រយ័ត្ន​ប្រយែង​ជាទី​បំផុត ព្រោះ​មិន​មាន​អ្វី​ដែល​ត្រូវ​រក្សា​ឲ្យ​ក្រៃលែង​ជាង​ការ​រក្សា​ខ្លួន​នេះ​ឡើយ ។

កូន​ត្រូវ​ដឹង​ថាៈ ក្នុង​លោក​នេះ​រមែង​មាន​រឿង​ដែល​សម្រាប់​ឲ្យ​យើង​មាន​សេចក្តី​អត់​ធន់ កាល​បើ​កូន​អត់​ធន់បាន កូន​នឹង​សម្រេច​ផល​ល្អ​ប្រៀប​ដូច​ថ្នាំ​គ្រុន នៅ​ពេល​ញ៉ាំ​វារមែង​ល្វីង ប៉ុន្តែ​ផល​របស់​វា​គឺ​ត្រជាក់​ខ្លួន​បាត់​គ្រុន ។

ភ្លេច​អ្វី​ភ្លេច​បាន តែ​បើ​ភ្លេច​ប្រាណ ឈាន​ធ្លាក់​រណ្តៅ​
បើ​បាន​ជា​ភ្លាត់ មិន​ទាន់​ធ្លាក់​ជ្រៅ ប្រឹង​ឡើង​ណា​ពៅ
កុំ​នៅ​នាំ​ជ្រុល ។

ខូច​អ្វី​មិន​គ្រោះ តែ​បើ​ខូច​ឈ្មោះ មិន​ងាយ​ជួស​ជុល
កូន​ត្រូវ​ប្រយ័ត្ន កុំ​ងប់​ងងុល កាម​ជា​គ្រឿង​ពុល
ខូច​អស់​ទាំង​ខ្លួន ។

ខូច​ខ្លួន​ខូច​ឈ្មោះ ខូច​នេះ​ពេញ​គ្រោះ រស់​លែង​ស៊ប់​សួន
តែ​ទោះ​យ៉ាង​ណា កុំ​ឲ្យ​ខូច​ផ្ទួន ត្រូវ​ប្រឹង​កែ​ខ្លួន
កុំ​ចោល​អាត្មា ។

ចោល​អ្វី​ចោល​បាន តែ​កុំ​ចោល​ប្រាណ ក្នុង​វដ្ត​សង្សារ
ព្រោះ​ក្នុង​លោក​នេះ ឥត​មាន​នរណា ជួយ​ស្រង់​អាត្មា
ក្រៅ​ពី​ខ្លួន​ឡើយ ។

កូន​ត្រូវ​រក្សា ការ​ពារ​អាត្មា ឲ្យ​បាន​ដល់​ត្រើយ​
ដោយ​ការ​ប្រយ័ត្ន និង​មិន​កន្តើយ ប្រយ័ត្ន​ហ្នឹង​ហើយ
ជា​ព្រះ​ក្នុង​ខ្លួន ។

ប្រយ័ត្ន​ជា​ម្តាយ ញ៉ាំង​គុណ​ទាំង​ឡាយ ឲ្យកើត​មាំ​មួន
អត់​ធន់​ជា​ឪ រក្សា​គ្រង​ស្ងួន គុណ​ធម៌​ក្នុង​ខ្លួន
ដូច​ខែ​ខាង​ខ្នើត ។

ខន្តី​ដូច​ថ្នាំ លេប​ជា​ប្រចាំ រស​ជាតិ​ល្វីង​ឆើត​
លំបាក​ទ្រាំ​ណាស់ លុះ​ដល់​ផល​កើត រសជាតិ​ល្វីង​ឆើត​
មាន​គុន​គាប់​ហោង ។

បុរាណ​បាន​ពោល​ថាៈ ចោរ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​មិន​ស្មើ​នឹង​ភ្លើង​ឆេះ​ផ្ទះ ភ្លើង​ឆេះ​ផ្ទះ​មិន​ស្មើ​នឹង​ចាញ់​ល្បែង​ភ្នាល់​ចាញ់​ល្បែង​ភ្នាល់​ស្មើ​នឹង​ជាប់​គ្រឿង​ញៀន ។

ចោរ​ប្លន់​នៅ​សល់​ផ្ទះ អស់​ប្រាក់​មាស​មិន​ជាអ្វី
ឆេះ​ផ្ទះ​នៅ​សល់​ដី អត់​បាយ​ឆី​ដីលក់​បាន ។
ចាញ់​ល្បែង​នៅ​ជីវិត បើ​ចេះ​គិត​វិញថ្កាន
ញៀន​ថ្នាំ​ប្រចាំ​ប្រាណ តែ​លែង​បាន​ស្លាប់​ទាំង​រស់ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថតបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Dec 2021 (33,561 Read)
មានសម្បត្តិ​តែ​ក្រ​បុណ្យ
Public date : 27, Jul 2019 (12,919 Read)
កា​រ​ងារ​ ៣​ មុខ​ តាម​ឱ​វាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​
Public date : 08, Dec 2022 (80,262 Read)
ឥរិយាបថបព្វៈ
Public date : 31, Oct 2022 (19,779 Read)
ឧបមាទុក្ខ​ក្នុង​នរក
Public date : 22, May 2020 (25,546 Read)
អធិប្បាយពាក្យថាគុណ
Public date : 26, Jul 2019 (17,554 Read)
រឿង​មហ​ល្លក​ឧ​បា​សិ​កា​
Public date : 28, Jul 2019 (29,056 Read)
ការ​ស្តាប់​ធម៌
Public date : 08, Dec 2022 (25,686 Read)
សុជី​វ​ធម៌​នៅ​តាម​វត្ត​អា​រាម
Public date : 02, Feb 2017 (37,773 Read)
ប្រ​ស្នា​ពុទ្ធ​សាសនា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 3.54
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿