Reading Article
Public date : 28, Jul 2019 (9,525 Read)
មនុស្សនិងបញ្ហា

|
កូនសាកសង្កេតមើលនឹងឃើញថាៈ សេចក្តីទុក្ខវានឹងមកជួបយើងដោយមិនដឹងខ្លួនជាមុន ព្រោះដូច្នេះយើងត្រៀមប្រឈមមុខជាមួយនឹងវា ដោយការរៀនឲ្យស្តាប់សេចក្តីទុក្ខ កាលបើសេចក្តីទុក្ខមកដល់ត្រូវចេះកែខៃស្ថានការណ៍ឲ្យបានល្អឡើង ហើយត្រូវគិតថា វានឹងកន្លងទៅ ។ កូនមាសឪពុកត្រូវប្រាប់ខ្លួនឯងថាៈ យើងកើតមកដើម្បីដោះស្រាយនូវសេចក្តីទុក្ខ បើកូនគ្រប់យ៉ាងដោយសុចរិត ប្រាថា្នល្អដល់អ្នកដទៃហើយ កូនមិនបន្ទោសខ្លួនឯងឡើយ ។
ការអស់ទៅនៃតណ្ហាឈ្នះអស់ទុក្ខទាំងពួង អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |