Reading Article
Public date : 28, Jul 2019 (11,709 Read)
មិនបម្រើតណ្ហា

|
ការតាមចិត្តចង់របស់ខ្លួន ទៅតាមដែលចិត្តមិនបានសិក្សា មិនបានអប់រំ គឺជាមូលហេតុដ៏ចម្បងនៃការចាញ់ខ្លួនឯង ។ រីឯការប្រឆាំងជំទាស់នឹងចិត្តចង់របស់ខ្លួនឲ្យដំណើរជីវិតឋិតនៅក្នុងផ្លូវដែលព្រះធម៌បានកំណត់ឲ្យតែប៉ុណ្ណោះ មានគោលធម៌សម្រាប់កសាងខ្លួនច្បាស់លាស់និងមានទិសដៅ នេះគឺជាមូលហេតុដ៏សំខាន់នៃការឈ្នះខ្លួនឯង ។
ធម្មជាតិប្រព្រឹត្តទៅតាមច្បាប់របស់ធម្មជាតិ មិនប្រព្រឹត្តទៅតាមតណ្ហាឡើយ បុគ្គលលុះតាមអំណាចតណ្ហារមែងជាទុក្ខ ជួបនឹងការខកចិត្ត។ សភាពនៃតណ្ហា គឺមិនព្រមតាមការពិត ចេះតែចង់បានយ៉ាងនេះ ចង់បានយ៉ាងនោះ មានសភាពមិនស្ងប់ជាមួយនឹងធម្មជាតិ ។ ម្យ៉ាងទៀត សភាពនៃតណ្ហា គឺមិនមែនជាតួខ្លួនយើងឡើយ។ ស្រឡាញ់ក្ដី ចង់បានក្ដី មិនមានអ្វីដែលចាំបាច់ត្រូវផ្គាប់ផ្គុនទេ ។ កើតមកជាមនុស្សបានទាន់ព្រះពុទ្ធសាសនា ត្រូវខំរកការចម្រើនផ្លូវចិត្ត មិនត្រូវគិតរកតែការសប្បាយ ហើយបណ្ដោយឲ្យខ្លួននៅតែល្ងង់ខ្លៅនោះឡើយ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |