Reading Article
Public date : 28, Jul 2019 (11,308 Read)
ត្រី

|
ដោយធម្មជាតិ ត្រីតែងតែហែលបញ្ច្រាសខ្សែទឹកដូចជានៅតាមស្ទឹងទន្លេជាដើម។ ជាមួយគ្នានេះដែរយើងឃើញត្រីដែលនៅតាមក្រសែទឹកហូរ គឺត្រីងាប់ ។ មនុស្សគ្រប់គ្នាដែលកើតមក រមែងជួបនូវឧបសគ្គដែលឧបសគ្គទាំងនោះជាគ្រឿងសាកល្បង ឬពិសោធមើលកម្លាំងតស៊ូរបស់មនុស្ស ដូច្នេះការតស៊ូចំពោះឧបសគ្គដើម្បីសេចក្ដីសម្រេចប្រយោជន៍ក្នុងជីវិត ពោលគឺឧបសគ្គរមែងមកមុន សេចក្ដីសម្រេចនូវប្រយោជន៍រមែងមកតាមក្រោយ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់សម្ដែងអំពីសេចក្ដីព្យាយាម នាំឲ្យឆ្លងនូវសេចក្ដីទុក្ខបាន ដូច្នេះមនុស្សយើងត្រូវកុំធ្វើឲ្យដូចត្រីងាប់ ដែលអណ្ដើតទៅតាមក្រសែទឹកនោះឡើយ ។ ម្យ៉ាងទៀត មានអត្ថន័យសម្រាប់ឲ្យពិចារណាថា មនុស្សដែលមិនមាននូវឧបសគ្គ គឺមានតែមនុស្សដែលស្លាប់ទៅហើយតែប៉ុណ្ណោះ ហើយក៏ទៅតាមយថាកម្ម មិនអាចធ្វើអ្វីឲ្យសម្រេចបាននូវប្រយោជន៍ក្នុងលោកនេះទៀតឡើយ។ មើលសត្វកណ្ដៀរ កពូនដី មើលសត្វបក្សីក្រងសម្បុក មើលឃ្មុំជាដើមសាងក្ដីសុខ ព្យាយាមសម្រុកបានសម្រេច។ ទឹកស្រក់តក់ៗទម្លុះថ្ម រលកតៗថ្មសឹងដាច់ កាន់ការងារអ្វីត្រូវប្ដូរផ្ដាច់ ផលល្អសម្រេចព្រោះព្យាយាម។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |