Reading Article
Public date : 02, Jan 2014 (12,097 Read)
សេចក្តីប្រកាសអនុមោទនាបុណ្យ

|
ខ្ញុំព្រះករុណា ខ្ញុំបាទ សូមលំអន់លំអោនកាយវាចាចិត្តនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រៃដោយសេចក្តីគោរពជ្រះថ្លាសព្វកាល ។ និងសូមក្រាបថ្វាយបង្គំ ចំពោះព្រះសង្ឃ និងគោរពចំពោះពុទ្ធបរិស័ទគ្រប់រូប ។
ខ្ញុំព្រះករុណា ខ្ញុំបាទ សូមធ្វើការគោរពថ្លែងអំណរព្រះគុណ និងអរគុណជាអនេក ចំពោះអ្នសប្បុរសទាំងឡាយនូវការចែករំលែក ប្រភពព័ត៌មានដ៏មានតម្លៃ (mp3 ebook..) រហូតបង្កើតបាននូវគេហទំព័រនេះឡើង ។ ៥០០០ឆ្នាំ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងបានសម្រេចនូវកិច្ចការមួយចំនួនក្នុងឆ្នាំកន្លងមកដូចជា៖ - បានប្រមូលទុកនិងចែកចាយ ឯកសារព្រះធម៌ mp3 & video ប្រមាណ 500GB សៀវភៅធម៌ ebooks រាប់រយក្បាល - ការងារscanគម្ពីរព្រះត្រៃបិដក និងចែកចាយផ្សព្វផ្សាយដល់ពុទ្ធបរិស័ទនូវការសិក្សាការអានតាមប្រដាប់អេឡិត្រូនិច - ការងារបង្កើតកម្មវិធីកុំព្យូទ័រ៥០០០ឆ្នាំ សម្រាប់សិក្សានិងស្តាប់ព្រះធម៌ - បង្កើតកម្មវិធីសទ្ទានុក្រមកុំព្យូទ័រ - បង្កើតកម្មវិធី៥០០០ឆ្នាំ សម្រាប់ងាយស្តាប់និងសិក្សាតាមទូរស័ព្ទ android & iOS - បង្កើតបណ្តាញចែកចាយព្រះធម៌ និង ចែកឌីសធម្មទាន - ការងារថតផ្សាយផ្ទាល់ការសម្តែងព្រះធម៌ - បង្កើត tools និងវីដេអូណែនាំជាច្រើនជាជំនួយដល់ពុទ្ធបរិស័ទក្នុងការសិក្សាព្រះធម៌តាមបច្ចេកវិទ្យាសម័យអ៊ីនធឺណែត ។ រៀងរាល់គ្រប់នៃចំណែកបុណ្យទាំងនោះ ដែល៥០០០ឆ្នាំបានប្រកាសហើយ សូមពុទ្ធបរិស័ទទាំងឡាយដែលបានអាន សូមធ្វើនូវសេចក្តីជ្រះថ្លានិងអនុមោទនានូវបុណ្យទាំងឡាយនោះ សូមអនុមោទនា ។ ដោយអំណាចនៃធម្មទាន ដែលកើតអំពីការងារទាំងឡាយនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមលើកដៃសំពះប្រគេនថ្វាយចំពោះសម្តេចព្រះសង្ឃរាជទាំងឡាយ និងព្រះសង្ឃគ្រប់ៗព្រះអង្គ សូមព្រះសង្ឃមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកបុណ្យកុសលនេះ។ ដោយអំណាចនៃធម្មទានទាំងឡាយ ដែលកើតអំពីការងារនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមលើកដៃសំពះថ្វាយចំពោះព្រះមហាក្សត្រ, រាជរដ្ឋាភិបាលមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទគ្រប់រូប សូមមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកបុណ្យកុសលនេះ។ ដោយអំណាចនៃធម្មទានទាំងឡាយ ដែលកើតអំពីការងារនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមលើកដៃសំពះគោរពជូន មាតាបិតាខ្ញុំ (លោកប៉ា ញឹប លីស្រុង, អ្នកម៉ាក់ លី សុខា) មាតាបិតាក្មេក (លោកប៉ា សរ ចន និង អ្នកម៉ាក់ អ៊ូច សារៀង) រួមទាំងក្រុមញាតិ, លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្សជាម្ចាស់ ,លោកគ្រូធម្មាចារ្យទាំងអស់ និងអ្នកមានឧបការៈចំពោះខ្ញុំសូមមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកបុណ្យកុសលនេះ។ ដោយអំណាចនៃធម្មទានទាំងឡាយ ដែលកើតអំពីការងារនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមឧទ្ទិសជូនចំពោះសព្វសត្វទូទៅ មានសត្វដែលធ្លាប់ជាញាតិរបស់ខ្ញុំ សត្វមិនមែនជាញាតិរបស់ខ្ញុំ សត្វនរកទាំងឡាយមាន ប្រេត អសុរកាយ អមនុស្ស, ទេវតាទាំងឡាយមាន រុក្ខទេវតា ភូមិទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំងឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែលអស់លោកអ្នកទាំងនោះជាអ្នកប្រាថ្នានៅក្នុងបុណ្យកុសល ក៍សូមអនុមោទនាទទួលយកនូវចំណែកបុណ្យនេះរៀងៗខ្លួន។ បើទទួលបានចំណែកនៃបុណ្យហើយ ក៍សូមនៅជាសុខចុះ..។ សូមឲ្យប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយសេចក្តីស្ងប់សុខ សូមអនុមោទនាបុណ្យ..! ដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ ស្រុង ចាន់ណា |