Reading Article
Public date : 28, Jul 2019 (73,902 Read)
សរសើរមនុស្សដែលពណ៌នាគុណរបស់មិត្ត

|
សរសើរមនុស្សដែលពណ៌នាគុណរបស់មិត្ត
វណ្ណំ ភណមានំ បសំសតិ សរសើរនូវមនុស្សណាដែលនិយាយរឿងល្អ ពណ៌នាគុណរបស់មិត្ត នេះជាលក្ខណៈមិត្តល្អដែលតែងតែជួយឈឺឆ្អាល។ នៅពេលយើងសរសើរអ្នកដទៃណាម្នាក់នោះ ត្រូវបញ្ជាក់អំពីកិច្ចការដែលគួរឲ្យសរសើរនោះផង ព្រោះវាអាចធ្វើឲ្យអ្នកស្ដាប់យល់ច្រឡំ ក្នុងបុគ្គលដែលយើងសរសើរនោះ បើយើងមិនបានបញ្ជាក់អំពីអំណុចល្អឲ្យបានពិតប្រាកដទេ។ យើងសរសើរអ្នកណាម្នាក់ដែលធ្វើអាក្រក់ ខ្លួនយើងដែលជាអ្នកសរសើរគេនោះ អាចបាបជាងអ្នកដែលធ្វើអាក្រក់នោះទៅទៀត ព្រោះនាំឲ្យមានអ្នកដទៃមិនតិចអ្នកទេ ហ៊ានធ្វើនូវអំពើអាក្រក់ផ្សេងៗ ដោយមកអំពីបានស្ដាប់ឮពាក្យសរសើររបស់យើងក្នុងសេចក្ដីនេះក៏គួរបានជ្រាបផងដែរ អំពីការពោលសរសើរចំពោះបុគ្គលដែលគួរឲ្យសរសើរ យ៉ាងពិតប្រាកដនោះ បើវាចារបស់យើងឬក៏ការងាររបស់យើងជាធម្មទាន នេះជាទានឈ្នះអស់ទានទាំងពួង។ ការពោលសរសើរឬក៏និន្ទាចំពោះទៅអ្នកណាម្នាក់នោះត្រូវពិចារណាឲ្យបានល្អិតល្អន់ ព្រោះវាជាគ្រោះកំណាចដ៏ក្រៃលែងបើសិនជាយើងសរសើរចំទៅលើមនុស្សទុស្ដសីល ហើយបែរជាទៅនិន្ទា ចំលើអ្នកទ្រង់នូវសីលទៅវិញនោះ គឺវាគ្រោះថ្នាក់ជាងផឹកទឹកទង់ដែង ដែលកំពុងរលាយដោយអំណាចភ្លើងនោះទៅទៀត។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |