Sunday, 16 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 132,449
Today
Yesterday 169,179
This Month 2,995,652
Total ១៩៣,៥៥០,៩៦៩
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Aug 2019 (30861 Read)

ព្រះពុទ្ធ



 
ព្រះពុទ្ធ

សិទ្ធត្ថគោតម​ទ្រង់​ប្រសូត្រ នៅ​ក្នុងត្រកូល​គ្រួសារ​ដែល​គ្រប់​គ្រង​ប្រទេស​ឥណ្ឌា​ជាង​២៥០០​ឆ្នាំ កន្លង​មក​ហើយ។ បិតា​របស់​ព្រះអង្គ​ជា​ព្រះ​មហា​ក្សត្រ​​នៃ​ត្រកូល​នេះ ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ជាប់​នឹង​ព្រំប្រទល់​ប្រទេស​នេប៉ាល់​បច្ចុប្បន្ន។ ដោយ​សារ​ព្រះអង្គ​ជា​កូន​ប្រុស​តែ​មួយ​គត់​នៃ​ព្រះរាជា សិទ្ធត្ថគោតម​បាន​រស់​នៅ​យ៉ាង​ស្រណុក​សុខ​សប្បាយ ដោយ​​មាន​អាមាត្រ និង​ស្រីស្នំ​នៅ​ជុំ​វិញ។ សូម្បី​តែ​នៅ​ក្នុង​ភាព​ជា​យុវវ័យ ព្រះ​អង្គ​ទ្រង់​បាន​ដឹង​ច្បាស់​ថា ព្រះអង្គ​នឹង​មិន​អាច​សប្បាយ​រីក​រាយ​ជារៀង​រហូត ក្នុង​ជីវិត​បែប​នេះ​ឡើយ។ ព្រះអង្គ​ទ្រង់​បាន​ចាប់​ផ្ដើម​យល់​ថា ឋាន​មនុស្ស​នេះ​គឺ​​មិន​អាច​គេច​ផុត​អំពី ជរា ព្យាធិ និង​មរណៈ​ទេ។ នៅ​ក្នុង​ព្រះ​ជន្មាយុ ២៩ ព្រះវស្សា ទេវតា​និង​តាបសឥសី​បាន​រំលឹក​ព្រះអង្គ​ឲ្យ​បាន​សម្រេច​​ចិត្ត​លះ​បង់​នូវ​ជីវិត​លោកីយ៍ ដែល​ពោរ​ពេញ​ដោយ​សេចក្ដី​សប្បាយ​រីករាយ​ក្លែងក្លាយ។ ព្រះអង្គ​សម្រេច​ចាក​ចេញ​ពី​ប្រពន្ធ​ និង​កូន​ដែល​ជា​ចំណង​ដៃ​គ្រួសារ ដើម្បី​ស្វែង​រក​នូវ​សេចក្ដី​សុខ​អមតៈ។ រយៈ​ពេល ៦ ឆ្នាំ នៃ​ការ​ស្រមើ​ស្រមៃ និង​ការ​ប្រតិបត្តិ​ជា​តាបសឥសី ព្រះអង្គ​បាន​យល់​ជាក់​ច្បាស់​​ថា ការ​មិន​ប្រព្រឹត្ត​ប្រតិបត្តិ​ធូររលុង​ពេក​ និង​ការ​មិន​ប្រព្រឹត្ត​ប្រតិបត្តិ​តឹង​ពេក​នេះ​ហើយ ជា​ផ្លូវ​នាំ​ព្រះអង្គ​ឲ្យ​រក​ឃើញ​នូវ​ចម្លើយ​ដែល​ព្រះអង្គ​ទ្រង់​ប្រាថ្នា​ចង់​បាន។

ព្រះអង្គ​ទ្រង់​បាន​សម្រេច​​ចិត្ត​ធ្វើ​ដំណើរ​តាម មាគ៌ា​កណ្ដាល ដែល​ជា​មាគ៌ា​មួយ​មិន​ធូរ​ពេក ហើយ​ក៏​មិន​តឹង​ពេក​ដែរ។ ព្រះអង្គ​បាន​គង់​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស សម្រាក​ព្រះកាយ និង​សោយ​នូវ​ចង្ហាន់​ល្អៗ ហើយ​បាន​តាំង​ចិត្ត​សច្ចា​ប្រណិធាន​មិន​ក្រោក​ចេញ​ពី​កន្លែង​នោះ​ដរាប​ណា​ព្រះអង្គ​មិន​ទាន់​រក​ឃើញ​នូវ​ចម្លើយ។ ក្រោយ​ពី​ការ​ហ្វឹក​ហាត់​ចម្រើន​នូវ​សមាធិ បញ្ញាញាណ​ក៏​បាន​កើត​ចំពោះ​ព្រះអង្គ។ ចាប់​តាំង​ពី​ពេល​នោះ​ឯង ព្រះអង្គ​ត្រូវ​បាន​គេ​ហៅ​ថា ព្រះពុទ្ធ ដែល​មាន​ន័យ​ថា អ្នក​ត្រាស់​ដឹង។ បន្ទាប់​ពី​ព្រះអង្គ​ទ្រង់​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​មក ព្រះអង្គ​បាន​ចំណាយ​ពេល​ ៤៥ ព្រះ​វស្សា​ទៀត ក្នុង​ការ​បង្ហាត់​បង្រៀន​នូវ​អ្វី​ដែល​ព្រះអង្គ​បាន​ត្រាស់​ដឹង ដល់​មនុស្ស​ក្នុង​សាកល​លោក​។ ព្រះអង្គ​បាន​បង្កើត​សមាគម​សង្ឃ ហើយ​ព្រះពុទ្ធ​សាសនា​បាន​ផ្សព្វ​ផ្សាយ​ទៅ​ទូទាំង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា។ ព្រះមហាក្សត្រ ព្រះអរិយៈ ឈ្មួញ​ពាណិជ្ជករ និង​អ្នក​ស្រុកស្រែ​ទាំង​ឡាយ​បាន​ក្លាយ​ជា​សាវ័ក​របស់​ព្រះអង្គ ហើយ​សូម្បី​តែ​បច្ចុប្បន្ន​កាល​នេះ មាន​មនុស្ស​រាប់​មិន​អស់​ដែល​កំពុង​ទទួល​ផល​ប្រយោជន៍ ពី​ការ​ប្រតិបត្តិ​នូវ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះអង្គ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ព្រះអង្គ​បាន​យាង​ចូល​បរិនិព្វាន​យ៉ាង​ស្ងប់​នៅ​ក្នុង​ព្រះជន្មាយុ ៨០ ព្រះវស្សា។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (5157 Read)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
Public date : 30, Jul 2019 (5680 Read)
ប្រាជ្ញា​ឃើញ​ការ​កើត​ និងការរលត់
Public date : 28, Jul 2019 (1999 Read)
កូន​មាន​ជម្ងឺ​ត្រូវ​ខំព្យាបាល
Public date : 04, May 2021 (26204 Read)
មេត្តាព្រហ្មវិហារ
Public date : 24, Jul 2019 (34606 Read)
សុភាសិតសូត្រ
Public date : 25, Jul 2019 (19225 Read)
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់
Public date : 29, Jul 2019 (8028 Read)
ឃើញ​ទឹក​ភ្នែកម៉ែ​ស្រក់​កូន​ស្លុត​ចិន្តា
Public date : 29, Jul 2019 (15615 Read)
អ្នកឈ្លាសរមែង​លះបង់​កម្ម​ដ៏​លាមក​បាន
Public date : 26, Jul 2019 (23750 Read)
សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).