Sunday, 09 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 128,207
Today
Yesterday 161,377
This Month 1,509,575
Total ១៩២,០៦៤,៨៩២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2019 (36891 Read)

ការ​ព្រមព្រៀង​គ្នា



 
ការ​ព្រមព្រៀង​គ្នា
 
សុខា សង្ឃស្ស សាមគ្គី ការ​ព្រម​ព្រៀង​គ្នា​នៃ​ពួក​ក្រុម​នាំ​មក​នូវ​សេចក្ដី​សុខ។
នេះ​គឺ​ព្រះពុទ្ធ​ត​ម្រាស់ ដែល​ព្រះអង្គ​ត្រាស់​ជាង ២៥០០ ឆ្នាំ​ហើយ ជា​សេចក្ដី​ពិត​រហូត​មក និង​រហូត​ទៅ។

ការ​ព្រម​ព្រៀង​គ្នា នាំ​ឲ្យ​សម្រេច​នូវ​ការងារ​ដែលធ្វើ​គ្រប់​យ៉ាង មិន​ថា​ការងារ​នោះ​ជា​ការងារ​លំបាក ឬ​ក៏​ងាយ​ស្រួល​ឡើយ។ ការ​ព្រម​ព្រៀង​នេះ​ត្រូវ​ចាប់​ផ្ដើម​ពី​ចិត្ត​ទៅមុន រួច​ហើយ​ត្រូវ​ព្រម​ព្រៀង​ដោយ​វាចា ទី​បំផុត​ត្រូវ​ព្រម​ព្រៀង​​ដោយ​កាយ តាម​លំដាប់​លំដោយ​ដូច្នេះ​ឯង។

ការ​សាង​នូវ​សេចក្ដី​ព្រម​ព្រៀង​ឲ្យ​កើត​ឡើង​ក្នុង​ពួក​ក្រុម​នោះ ជា​រឿង​ដែល​ត្រូវ​សិក្សា ព្រោះ​មាន​របៀប​បែប​បទ​ព្រម​ទាំង​ឧបាយ និង​វិធី​ផ្សេងៗ​ច្រើន​បែប​ច្រើន​យ៉ាង​ប៉ុន្តែ​ដែល​សំខាន់​ក្នុង​លំដាប់​ដំបូង គឺ​ត្រូវ​ឲ្យ​សេចក្ដី​សំខាន់​ដល់​គ្នា​និង​គ្នា។ យើង​ត្រូវ​មាន​ការ​គិត​ថា មនុស្ស​យើង​ម្នាក់ៗ​សុទ្ធ​តែ​មាន​សេចក្ដី​សំខាន់​រៀង​ៗ​ខ្លួន ទោះ​បី​សេចក្ដី​សំខាន់​នោះ​តិច​ខ្លាំង​ខុស​គ្នា​យ៉ាង​ណា​ក៏​ដោយ។

ការ​ឲ្យ​សេចក្ដី​សំខាន់​ដល់​គ្នា​និង​គ្នា ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​សប្បាយ​ចិត្ត​ហើយ​មាន​កម្លាំង​ចិត្ត ព្រោះ​ឃើញ​សេចក្ដី​សំខាន់​របស់​ខ្លួន​ឯង​ថា ខ្លួន​ឯង​ក៏​មាន​នូវ​យស​សិរី​ មាន​សេចក្ដី​សំខាន់​ក្នុង​ការ​រួម​ចំណែក​ក្នុង​ពួក​ក្រុម​ផង​ដែរ។

ផ្ទុយ​មក​វិញ បើ​ក្នុង​ពួក​គណៈ​មាន​ការ​មើល​ងាយ មើល​ថោក​គ្នា មិន​ឲ្យ​សេចក្ដី​សំខាន់​ដល់​អ្នក​ដទៃ​ផង លើក​តម្កើង​តែ​ខ្លួន​ឯង ឬ​បក្ស​ពួក​របស់​ខ្លួន សង្កិតសង្ក​ន់ បន្ដុះ​បន្អាប់​ដល់​អ្នក​ដទៃ ឬ​បក្ស​ពួក​អ្នក​ដទៃ គិត​ថា​មាន​តែ​ខ្លួន​ឯងប៉ុណ្ណោះ​ដែល​សម​ធ្វើ​ជា​អ្នក​ធំ អ្នក​ដទៃ​បាន​ត្រឹម​តែ​ជា​បរិវារប៉ុណ្ណោះ យ៉ាង​នេះ​ប្រាកដ​ជា​ពួក​គណៈ​នោះ​ៗ​មិន​អាច​ឋិត​នៅ​បាន​យឺនយូរ​ឡើយ នឹង​បែកបាក់​គ្នា​ជា​ពុំ​ខាន ឯ​ការងារ​ដែល​រួម​គ្នា​ធ្វើ​តាំង​តែ​ពី​ដំបូង​នោះ ក៏​មិន​អាច​សម្រេច​ដល់​ទិស​ដៅ​ឡើយ វា​ជា​ការ​ដួលរលំព្រោះ​បែក​បាក់​គ្នា​ហ្នឹង​ឯង។


ដូច្នេះ យើង​ត្រូវ​តែ​ឲ្យ​សេចក្ដី​សំខាន់​ដល់​អ្នកដទៃផង ក្នុង​ពេល​ធ្វើ​ការរួម​គ្នា ហើយ​ចាំ​សង្កេត​មើល​ផល​ល្អ​ចុះ ព្រោះ​អ្នក​ណាៗ​ក៏​មិន​ត្រូវ​ឲ្យ​ខ្លួន​អន់​ថយ​ដែរ គ្រប់​គ្នា​ចង់​មាន​មុខមាត់​យស​សិរី ចង់​បាន​ទទួល​ការ​លើក​តម្កើង​ឲ្យ​ប្រាកដ​ក្នុង​ពួក​គណៈ ជា​មួយ​គ្នា​ទាំង​អស់​នោះ​ឯង។

ជា​បន្ទាប់​មក​ទៀត គោលធម៌​ដែល​ត្រូវ​អនុវត្ត​ដើម្បី​ឲ្យ​ពួក​ក្រុម និង​ការងារ​របស់​ពួក​ក្រុម​នោះ​មាន​ភាពឋិត​ថេរ គឺ សារាណីយធម៌ ៦ ប្រការ ៖

១- មេត្តាកាយកម្ម ការ​សម្ដែង​ចេញ​តាម​ផ្លូវកាយ​ដោយ​មេត្តា មាន​ការ​ជួយ​គ្នា​ដោយ​កម្លាំង​កាយ និង​ការ​សម្ដែង​អាកប្បកិរិយា​សុភាព​រាប​សា គោរពរាប់អាន​គ្នា​ជា​ដើម។

២- មេត្តាវចីកម្ម ការ​សម្ដែង​ចេញ​តាម​ផ្លូវ​វាចា​ដោយ​មេត្តា មាន​ការ​ប្រាប់ ការ​ណែនាំ រំលឹកដាស់​តឿន​ដោយ​បំណង​ល្អ និង​ពោល​វាចា​សុភាព​ដល់​គ្នា​ជា​ដើម។

៣- មេត្តា​មនោកម្ម ការ​គិត​ដល់​គ្នា​ដោយ​មេត្តា​មាន​ការ​មើល​គ្នា​ក្នុង​ផ្លូវ​ល្អ គិង​ល្អ​ដល់​គ្នា គិត​រក​ប្រយោជន៍​ឲ្យ​បាន​សម្រេច​ដល់​អ្នក​ដទៃ និង​មាន​ទឹក​មុខ​ស្រស់​បស់​ញញឹម​សមរម្យ​ជាដើម។

៤- សាធារណភោគី បែង​ចែក​លាភ​ដែល​ប្រកប​ដោយ​ធម៌ បាន​មក​តាម​ធម៌ ឲ្យ​ដល់​ពួក​ក្រុម​ជា​ទូទៅ។

៥- សីលសាមញ្ញតា មាន​ការ​ប្រព្រឹត្ត​សុចរិត​ស្មើ​គ្នា​ជាមួយ​អ្នក​ដទៃ មិន​ធ្វើ​ខ្លួន​ឲ្យ​ជា​ទី​រង្កៀស​ដល់​ពួកក្រុម​ឡើយ។

៦- ទិដ្ឋិសាមញ្ញតា មាន​ការ​ឃើញ​ត្រូវ​រួម​គ្នា​ជា​មួយ​ពួក​ក្រុម ប្រព្រឹត្ត​ទៅ​រក​ការ​កម្ចាត់​បង់​នូវ​បញ្ហា​ផ្សេងៗ។

ធម៌​ទាំង ៦ យ៉ាង​នេះ នាំ​ឲ្យ​មាន​ការ​នឹករលឹក​រក​គ្នា​នឹង​ស្រុះស្រួល​គ្នា ជា​ការ​ដើរ​ឆ្ពោះ​ទៅ​រកសេចក្ដី​សុខរបស់​ពួក​ក្រុម។

ការ​ព្រមព្រៀងគ្នា គឺ​ជា​ការ​ជួយ​គ្នា​ឲ្យ​សម្រេច​នូវ​ការងារ ដែល​ការងារ​នោះ​មិន​អាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំង​យើង​ម្នាក់​ឯង​ឡើយ។ កាលណា​បើ​ការងារ​តូច​ធំ​បាន​សម្រេច យើងក្ដី ពួកក្រុម​ក្ដី​ សង្គម​ជាតិ​ក្ដី រមែង​ចម្រើន​រុងរឿង។
 
ការ​ព្រម​ព្រៀង​គ្នា​នៃ​ពួក​ក្រុម            ការងារ​តូច​ធំ​ពុំ​លំបាក
បើ​បែកបាក់​គ្នា​ទុក្ខ​ឥតស្រាក ស្រកេកស្រកាក​ការ​ពុំ​ស្រេច។
ប្រៀបដូច​ជា​មគ្គអង្គប្រាំបី នៅជាលោកីយ៍​កាត់​មិន​ដាច់
ព្រោះ​មិន​គ្រប់​អង្គ​ទើប​មិន​ស្រេច លោកុត្តរផ្ដាច់​ព្រោះ​ព្រមព្រៀង។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (52317 Read)
លះ​សុខ​តូច​ដូរ​យក​សុខ​ធំ​
Public date : 12, Apr 2021 (31849 Read)
មហាធម្មសមាទានសូត្រ
Public date : 28, Jul 2019 (12050 Read)
មិន​ប្រជែង​ជា​មួយ​អ្នក​ដទៃ
Public date : 28, Jul 2019 (10981 Read)
តួនាទីកូនចំពោះមាតាបិតា
Public date : 29, Jun 2012 (30389 Read)
ស្រីហិតោបទេស
Public date : 30, Jul 2019 (7350 Read)
សុជីវធម៌​នៅ​តាម​វត្ត​អារាម
Public date : 20, Jul 2020 (41068 Read)
ប្រមាទខាតបង់ ឥធលោកបរលោក
Public date : 29, Jul 2019 (11528 Read)
កំណើត​បុណ្យ​បូជា​ព្រះចន្ទសំពះព្រះខែ
Public date : 28, Jul 2019 (7874 Read)
កតញ្ញុតាធម៌
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).