Sunday, 19 Sep B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 68,181
Today
Yesterday 139,367
This Month 3,454,635
Total ២២៣,០៤៦,២១០
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2019 (16061 Read)

មេ​មាន់​និង​កូន​មាន់



 
 

ពេល​ស្រាង​ៗ​ មេ​មាន់ក្រោក​ឡើង​ឈរ បន្ទាប់​ពី​ដេក​ក្រុង​កូន​តូចៗ ទុក​ក្នុង​ស្លាបអស់​ពេញ​មួយ​យប់​មក។ មេ​មាត់​បបួល​កូន​ចេញ​រក​ស៊ី ដោយ​ជើង​កកាយ និង​ភ្នែក​សម្លឹង​រក​ចំណី បាន​អ្វីៗ ហៅ​កូន​មក​ជុំ បើ​ចំណី​រាង​ធំ មេ​ចឹក​បំបែក​ឲ្យ​ជា​បំណែក​តូចៗ។

ពេល​មេ​មាន់​ដឹង​ថា មាន​សត្រូវ​ហើរ​ឆ្វែល​ពី​លើ​មាន​ខ្លែង​ជា​ដើម គឺ​ក្រៃ​លែង​ក្នុង​ការ​ហួង​ហែង​កូន ស្រែក​ហៅ​កូន​យ៉ាង​ប្រញាប់ ឲ្យ​កូន​រត់​មក​ជិតៗ ប្រាប់​ឲ្យ​កូន​ចេះ​ក្រាប ចេះ​គេច​ពួន​ពី​សត្រូវ និង​បើក​ស្លាប​ឲ្យ​កូន​រត់​ចូល។

មេ​មាន់​បណ្ដើរ​កូន ចិញ្ចឹម​កូន រក្សា​កូន តាំង​ពី​ព្រលឹម​ស្រាង​រហូត​ដល់​ព្រលប់ រាល់ៗ​ថ្ងៃ មេមាន់​ត្រូវ​នឿយ​ហត់​យ៉ាង​គួរ​ឲ្យ​អាណិត។ ដល់​ពេល​ព្រលប់​ត្រូវ​ឈប់​សម្រាក មេ​តែង​តែ​ហៅ​កូនៗ​ឲ្យ​ចូល​មក​នៅ​ក្រោម​ស្លាប ដោយ​ក្រាប​ឲ្យ​កូន​ដេក​លក់​យ៉ាង​សប្បាយ​វាស់​ព្រឹក។

ឱ! សេចក្ដី​ស្រឡាញ់​របស់​ម៉ែ កុំ​ថា​តែ​មនុស្ស​ឡើយ សូម្បី​មាន់​ក៏​ព្រម​លំបាក​ដោយ​ការ​ចិញ្ចឹម​កូន​របស់​ខ្លួន​រហូត​ទាល់​តែ​កូន​ទាំង​អស់​ធំ ដុះស្លាប​ក្រាស់​ចាស់​ជើង រក​ស៊ី​ខ្លួន​ឯងបាន នោះ​ឯង ទើប​បាន​ផុត​ចាក​ពី​ទ្រូង​របស់​មេ​ទៅ​តាម​កន្លែង​រៀង​ខ្លួន។

កូន​មាន់ ដែល​ធំ​រហូត​ដល់​ជា​មេ​មាន់​ធំ​មែន​ទែន​ហើយ តើ​មាន​មាន់​ណា​ខ្លះ​ដែល​ចិញ្ចឹម​នូវ​មេ​ដើម្បី​តប​ស្នង​សង​គុណ? មិន​មាន​ឡើយ ព្រោះ​វា​ជា​សត្វ​ ដូច្នេះ​ទើប​ទើប​មិន​ចេះ​ដឹង​គុណ​របស់​មេ​ដែល​ចិញ្ចឹម​ខ្លួន​មក។ អនិច្ចា! មេ​មាន់គួរ​ឲ្យ​អាណិត​ណាស់ ចិញ្ចឹមកូន​មក​ហើយ រហូត​ដល់​កូន​ធំៗ តែ​មិន​អាច​ពឹង​កូន​ណា​មួយ​​បាន​ឡើយ។

ឪពុកម្ដាយ​របស់​យើង​គ្រប់​គ្នា ក៏​ដូច​គ្នា​នឹង​មេ​មាន់​ដោយ​ត្រូវ​លំបាក​ក្នុង​ការ​ចិញ្ចឹម​កូន​ប្រុស​ស្រី​តាំង​ពី​គភ៌​ចាប់​ផ្ដើម ដោយ​សេចក្ដី​ស្រលាញ់​យ៉ាង​ពិត​ប្រាកដ មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ក្រៃ​លែង។ មាតា​បិតា​នឿយហត់​ទាំង​កាយ​ទាំង​ចិត្ត ពិត​ប្រាកដ​ខ្លាំង​ក្លា ប៉ុន្តែ​មាន​កូន​ខ្លះ​ក៏​ដូច​ជា​កូន​មាន់ មិន​មាន​ខុស​អ្វី​ឡើយ។

ចូរ​យក​តម្រាប់​តាម​មេ​មាន់ ដែល​មិន​ព្រម​ចោល​កូន តែ​កុំ​យក​តម្រាប់​តាម​កូន​មាន់​ឡើយ សឹង​ដែល​ធំ​ឡើង​ហើយ លះ​បង់​ចោល​មេ​របស់​ខ្លួន។ ឪពុក​ម្ដាយ​របស់​យើង​នោះ មាន​ត្រឹម​តែ​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​នឹង​នៅ​ឲ្យ​យើង​ជាកូន​ចិញ្ចឹម​តប​គុណនោះ​មិន​ជា​យូប៉ុន្មាន​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (8416 Read)
ឃើញ​ទឹក​ភ្នែកម៉ែ​ស្រក់​កូន​ស្លុត​ចិន្តា
Public date : 31, Jul 2019 (13949 Read)
បុណ្យរមែងចម្រើនដល់អ្នកឲ្យ
Public date : 30, Jul 2019 (15186 Read)
អធិប្បាយ​ចំពោះ​ខន្តី​ជា​តបធម៌
Public date : 07, Sep 2021 (403 Read)
អត្ថន័យសីល និងអានិសង្ស
Public date : 29, Jul 2021 (7175 Read)
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ
Public date : 29, Jul 2019 (14045 Read)
កូនឈប់ហើយម៉ែ
Public date : 28, Jul 2019 (37329 Read)
ឲ្យ​អភ័យ​ជានិច្ច
Public date : 27, Jul 2019 (53809 Read)
ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​អំពី​សទ្ធា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).