Reading Article
Public date : 29, Jan 2021 (19,624 Read)
អានិសង្សនៃការឲ្យទាន

|
អានិសង្សនៃការឲ្យទាន
អានិសង្សនៃការឲ្យទាន មានផលដែលនាំទៅរកសេចក្ដីល្អយ៉ាងពិតប្រាកដទាំងបច្ចុប្បន្ន ទៅរកបរលោក មានប្រយោជន៍ទៅដល់ជនជាច្រើនទៀតដែលយើងមិនធ្លាប់បានដឹងទៀតផង។ ១- អ្នកណាឲ្យទាន ដោយប្រាថ្នាផលមកវិញ យ៉ាងណាមួយក្នុងភពខាងមុខកាលស្លាប់ហើយ នឹងទៅកើតទេវតាជាន់ចាតុម្មហារាជិកា។ ២- អ្នកណាឲ្យទាន ដោយមិនប្រាថ្នាផលតបមកវិញ ក្នុងភពខាងមុខទេ គឺឲ្យដោយគិតថា ការឲ្យទានជាការល្អ កាលស្លាប់ហើយ នឹងទៅកើតទេវតាជាន់តាវត្តិង្ស។ ៣- អ្នកណាឲ្យទាន ដោយគិតថា មាតា បិតា យាយ តា ធ្លាប់ធ្វើមកហើយគួរធ្វើទៅ មិនឲ្យខូចប្រពៃណី កាលស្លាប់ទៅហើយ នឹងទៅកើតទេវតាជាន់យាមា។ ៤- អ្នកណាឲ្យទាន ដោយមេត្តាប្រាថ្នានឹងឲ្យអ្នកទទួលទានមានសេចក្ដីសុខ មិនមានសេចក្ដីលំបាក កាលស្លាប់ហើយ នឹងទៅកើតទេវតាជាន់តុសិត។ ៥- អ្នកកណាឲ្យទាន ដើម្បីបដិបត្តិតាមអ្នកប្រាជ្ញ លោកឲ្យទានកន្លងមកកាលមុនកាលស្លាប់ហើយ នឹងទៅកើតទេវតាជាន់និម្មានរតី។ ៦- អ្នកណាឲ្យទាន ដោយឃើញថា កាលឲ្យទានហើយ នឹងធ្វើចិត្តឲ្យរីករាយសោមនស្ស កើតសេចក្ដីជ្រះថ្លា កាលស្លាប់ហើយនឹងទៅកើតទេវតាជាន់បរនិម្មិតវសវត្តី។ ៧- អ្នកណាឲ្យទាន ដើម្បីជម្រះចិត្តឲ្យផូរផង់ បានឈាន កាលស្លាប់ហើយ នឹងទៅកើតក្នុងព្រហ្មលោក។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |