Sunday, 19 Sep B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 72,473
Today
Yesterday 139,367
This Month 3,458,927
Total ២២៣,០៥០,៥០២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 21, Aug 2019 (14862 Read)

បិសុណាវាទ



 
បិសុណាវាទ

បិសុណាវាទ​នោះ បាន​ខាង​ពាក្យ​សម្ដី​ដែល​និយាយ​ស៊កសៀត គឺ​រើស​យក​រឿង​ខាង​ម្ខាង ទៅ​ប្រាប់​ដល់​ម្ខាង​ដោយ​ចេតនា​ប្រាថ្នា​នឹង​ឲ្យ​គេ​ស្អប់​ខ្ពើម​មនុស្ស ដែល​ខ្លួន​មិន​ត្រូវ​ចិត្ត​បើរឿង​នោះ​ជា​ពាក្យ​ស៊ក​សៀត​មែន តែ​ជា​រឿង​ពិត ក៏​គ្រាន់​តែ​ជា​បិសុណាវាទ​ម្យ៉ាង​ប៉ុណ្ណោះ បើ​រឿង​នោះ​ជា​រឿង​មិន​ពិត​ផង ក៏​ជា​មុសាវាទ​ថែម​ទៀត។

អំពើ​ដែល​និយាយ​ស៊កសៀត នេះ​ជា​ដើម​ចម​នាំ​ឲ្យ​អ្នក​ស្ដាប់​បែប​ចេញ​ពី​គ្នា ឈ្លោះ​វិវាទ​ចងពៀរ​នឹង​គ្នា។ មិន​តែ​ប៉ុណ្ណោះ ធ្វើ​ទាំង​អ្នក​និយាយ​នោះ​ឲ្យ​ក្ដៅ​ក្រហាយ​ដល់​ខ្លួន​ឯង​វិញ ក្នុង​ជាតិ​នេះ​ក៏​មាន​ និង​សោយ​ទុក្ខ​ក្នុង​ជាតិ​ខាង​មុខ​ក៏​មាន​ ដូច​ សូករប្រេត ដែល​រង​ទុក្ខ​យ៉ាង​ខ្លាំង​នោះ​ក៏​ព្រោះ​តែ​ទោស​ដែល​ញុះញង់ ឲ្យ​ភិក្ខុ​ពីរ​រូប​បែកបាក់​គ្នា សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ
 
រឿង សូករប្រេត

ក្នុង​សាសនា​ព្រះពុទ្ធ​ទ្រង់​ព្រះនាម​កស្សប មាន​ភិក្ខុ ១ រូប​និយាយ​ញុះញង់​ព្រះ​ថេរៈ​ពីរអង្គ ដែល​មាន​សីលា​ទិគុណ​ល្អ ឲ្យ​បែកសាមគ្គី​អំពី​គ្នា។ ដោយ​កម្ម​នោះ ភិក្ខុ​នោះ​ឯង​ក៏​ធ្លាប់​ទៅ​ឆេះ​ក្នុង​អវីចិមហានរក​អស់ ១ ពុទ្ធន្តរ។ មក​ដល់​សាសនា​ព្រះពុទ្ធ​ជា​ម្ចាស់​យើង​នេះ បាន​ឡើង​មក​កើត​ជា​ប្រេត​មាន​ខ្លួន​ដូច​មនុស្ស ក្បាល​ដូច​ជ្រូក នៅ​លើភ្នំ​គិជ្ឈកូដ សោយទុក្ខវេទនា​មាន​ដង្កូវ​ធំៗ ប៉ុនៗ អណ្ដើក ចាក់​រុករវើក​ក្នុង​មាត់ ដោយ​វារ​ដេរដាស​ពេញ​ទាំង​ខ្លួន។

ឯសូករប្រេត​ដែល​រងទុក្ខ ដូច​សម្ដែង​មក​ហើយ​នេះ ក៏​ព្រោះ​តែ​ទោស​ដែល​និយាយ​ញុះញង់​ព្រះថេរៈ​ពីរ​អង្គ​ឲ្យ​បែក​សាមគ្គី​អំពី​គ្នា​នោះ​ឯង។

ព្រោះ​ហេតុ​ដូច្នោះ​បាន​ជា អំពើ​ដែល​ពោល​ញុះញង់​គេ​ឲ្យ​បែក​គ្នា​នោះ លោកឲ្យ​ឈ្មោះ​ថា បាប ជា​អំពើ​អាក្រក់​មិន​គួរ​ធ្វើ​ឡើយ។ បណ្ឌិត​ទាំង​ឡាយ​លោក​ពិចារណា​ឃើញ​ទោស​នៃ​ពាក្យ​ស៊កសៀត​យ៉ាង​នេះ​ហើយ បាន​ជា​លោក​មិននិយាយ​ស៊កសៀត​នោះ​ឯង ត្រឡប់​និយាយ​លួងលោម​ប្រមូលអ្នក​ដទៃដែល​បែកបាក់​គ្នា​ឲ្យ​ត្រឡប់ទៅ​ជាសាមគ្គី​ព្រម​គ្នា​ឡើង​វិញ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (5549 Read)
ឧបសគ្គ​​នៃ​ការ​សិក្សា​
Public date : 15, Sep 2021 (72317 Read)
កូន​ចាប​ចៀប​កប្បាស​ដែល​មិន​ទាន់​ចេះ​ហើរ
Public date : 03, Jan 2021 (16526 Read)
កំចាត់ភាពអាត្មានិយម
Public date : 05, Dec 2020 (19745 Read)
មរណៈ​មិន​ល្អ កាល​កិរិយា​ក៏​មិន​ល្អ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច?
Public date : 25, Jul 2021 (33630 Read)
ព្រះពុទ្ធអង្គ
Public date : 19, Jun 2021 (14728 Read)
បុគ្គល​ដែល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​
Public date : 30, Jul 2019 (16452 Read)
ការ​បរិច្ចាគ​ទាន
Public date : 28, Jul 2019 (7598 Read)
ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).