Friday, 01 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 59,901
Today
Yesterday 164,333
This Month 59,901
Total ៣៥៦,៩០៣,៨៧៥
Flag Counter
Reading Article
Public date : 16, Oct 2021 (34,959 Read)

រូបទាំងឡាយមិនទៀង



Audio

 

សំយុត្តនិកាយ សឡាយតនវគ្គ
អនិច្ចវគ្គទី ១


ម្នាលភិក្ខុទាំងឡាយ រូបទាំង​ឡាយ​មិនទៀង របស់​ណា​មិនទៀង របស់​នោះជាទុក្ខ របស់​ណា​ជា​ទុក្ខ របស់នោះ ជា​អនត្តា របស់​ណាជាអនត្តា របស់នោះ​បុគ្គល​ត្រូវយល់ ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាម​ពិតយ៉ាងនេះថា     នុ៎ះមិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញទេ ។

ព្រះអង្គ​ទ្រង់​ត្រាស់សំដែង​នូវរូបារម្មណ៍ ជាអារម្មណ៍​របស់សតិ​វិបស្សនា ដោយ​សេចក្តីថា បុគ្គល​រស់នៅ ប្រក្រតី​ធម្មតា ធ្វើកិច្ចការងារ​ធម្មតាៗរបស់​បព្វជិត ឬ​គ្រហស្ថ ប៉ុន្តែ​មាន​ការ​មិន​ប្រមាទ គឺ​មិន​ប្រហែសធ្វេស មិនស្និទ្ធ​ស្នាល​ដោយ​ការប្រកាន់​មាំ សតិរលឹក​សិក្សា​នូវសភាវ​ធម៌ ដែល​កំពុង​ប្រាកដ រូបារម្មណ៍​គ្រាន់តែ​ជាសភាវធម៌​ម៉្យាង ដែលចក្ខុវិញ្ញាណ​បាន​ឃើញ​ប៉ុណ្ណោះ ជា​សភាវធម៌​មិនទៀង មិន​មាន​អ្វីសំខាន់​ក្នុងរូបារម្មណ៍​ឡើយ ។

សំលេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ ទាំងឡាយ​មិនទៀង របស់ណា​មិនទៀង របស់​នោះជាទុក្ខ របស់ណា​ជាទុក្ខ របស់នោះ​ជាអនត្តា របស់ណា​ជាអនត្តា របស់នោះ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញាដ៏ប្រពៃ តាមពិត​យ៉ាងនេះថា នុ៎ះ​មិនមែន​របស់អញ នុ៎ះ​មិនមែន​ជាអញ នុ៎ះ​មិនមែន​ជាខ្លួន​របស់អញទេ ។

ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​អរិយ​សាវ័កជាអ្នកចេះ​ដឹង ឃើញ​យ៉ាងនេះ ក៏នឿយ​ណាយ​នឹង​រូប​ទាំងឡាយ​ផង នឿយណាយ​នឹងសំលេងទាំងឡាយ​ផង នឿយណាយ​នឹង ក្លិន រស ផោដ្ឋព្វ ធម្មារម្មណ៍​ទាំងឡាយ​ផង កាលបើ​នឿយណាយ រមែង​ប្រាស​ចាក​តម្រេក ព្រោះ​ប្រាស​ចាក​តម្រេក​ចិត្តក៏ផុត ស្រឡះ​ចាកអាសវៈ ។

កាលបើ​ចិត្តផុត​ស្រឡះ​ចាកអាសវៈហើយ​ញាណក៏ កើតឡើងថា ចិត្តផុតស្រឡះហើយ អរិយ​សាវ័ក​នោះក៏ដឹង ច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយ អាត្មាអញបាន ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ សោឡសកិច្ច​អាត្មាអញក៏បានធ្វើ រួចហើយ មគ្គភាវនា​ដទៃ ប្រព្រឹត្ត​ទៅដើម្បី​សោឡសកិច្ច នេះ​ទៀត មិន​មានឡើយ ។

ជីវិតធម្មតាៗ មានសភាវ​ធម៌យ៉ាង​ណាៗ សុទ្ធតែ ជាសតិប្បដ្ឋាន​ទាំងអស់ ។ ជិវិតសត្វលោក​រស់នៅ​សព្វថ្ងៃ អាស្រ័យ​មានចិត្ត វិបស្សនាឃើញចិត្ត​ក្នុងបច្ចុប្បន្ន កើតឡើងហើយក៏រលត់ទៅ វិញ ទើបមិនប្រកាន់​ចិត្តថា​ជាសត្វ បុគ្គលតួខ្លួនឡើយ សម ដូច​ព្រះពុទ្ធ​តម្រាស់​ត្រាស់ក្នុង​សឡាយតន​វគ្គ​ថា  ម្នាលភិក្ខុ ទាំងឡាយ ចិត្តជាអតីតៈ និង ចិត្តជា​អនាគត ជាអនត្តាទៅ ហើយ ចាំបាច់​និយាយថ្វី​ចំពោះចិត្តជាបច្ចុប្បន្ន ។

ម្នាលភិក្ខុ​ទាំងឡាយ កាលបើអរិយសាវ័ក​ជាអ្នកចេះ ​ដឹង ឃើញយ៉ាងនេះ ជាអ្នកមិន​អាឡោះ​អាល័យ​ចំពោះ​ចិត្ត ជាអតីតៈ មិនត្រេកអរ​ចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បី​សេចក្តី​នឿយ​ណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ នូវចិត្តជា​បច្ចុប្បន្ន ។

ពាក្យថារំលត់ចិត្តជាបច្ចុប្បន្ន គឺរំលត់សេចក្តីប្រកាន់​មាំ រំលត់​ឆន្ទ​រាគៈ​ក្នុងចិត្ត​ដែល​កំពុង​ប្រាកដ ។ ចិត្តជា​បច្ចុប្បន្ននេះ មុននឹងកើត​ឡើងក៏មិន​មាន​តាំង នៅក្នុងទីណា កាលដែលបែក​ធ្លាយទៅ កន្លងទៅ​ក៏មិនទៅ តាំងនៅក្នុងទី​ណាដែរ គួរដែរឬដែលប្រកាន់នូវចិត្ត​កំពុងប្រាកដ​ ថា​ជាយើង ថាជាខ្លួន​របស់យើង ។

ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣
ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​។
ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (9,989 Read)
ឧទយសូត្រ និង អដ្ឋកថា
Public date : 06, Nov 2021 (33,757 Read)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
Public date : 18, Aug 2019 (6,100 Read)
ព្រះ​ធម៌​ជា​ស្ពាន
Public date : 20, Jul 2020 (50,514 Read)
ចំណងដៃទិវានៃក្តីស្រឡាញ់
Public date : 29, Jul 2019 (13,451 Read)
កូន​ម៉ែ​ត្រូវ​ខំរៀន
Public date : 09, Aug 2023 (26,036 Read)
បុគ្គលត្រាស់ដឹងសច្ច: មានដោយដំណើរបដិបត្តិ
Public date : 05, Dec 2020 (22,161 Read)
មរណៈ​មិន​ល្អ កាល​កិរិយា​ក៏​មិន​ល្អ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច?
Public date : 02, Dec 2022 (15,826 Read)
ឈប់​ទៅ​កូន​អើយ
Public date : 21, Jul 2021 (11,870 Read)
ព្រះនិព្វាន​ជា​ធម៌​ដ៏ឧត្ដម
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).