Reading Article
Public date : 21, Jul 2021 (50,140 Read)
គុណតម្លៃពិតរបស់វត្ថុ

|
គុណតម្លៃពិតរបស់វត្ថុ
-សួរៈ ក្នុងបច្ចុប្បន្ន សម្ភាៈផ្សេងៗ ដូចជាទូរទស្សន័ វិទ្យុ ជាដើម ចូលមកជួយជំរុញសេចក្ដីត្រូវការផ្នែកខាងវត្ថុ សម្ភារៈ។ ដូច្នេះ ទើបត្រូវត្រឡប់មកកាន់គោលការណ៍ខាងដើមវិញ ដែលថាគួរមើលដើម្បីសិក្សានោះ តើយ៉ាងណា? -ឆ្លើយៈ ពិតមែនហើយ គោលរបស់សីលបានបញ្ជាក់ប្រាប់ហើយថា គួរប្រើភ្នែកមើល ប្រើត្រចៀកស្ដាប់។ តើមើលដើម្បីអ្វី៕ យើងមានទូរទស្សន៍ដើម្បីអ្វី?។ វត្ថុបំណងដោយពិត គឺដើម្បីទំនាក់ទំនងជាមូលហេតុបង្កើនចំណេះដឹង។ ដូច្នោះ សេចក្ដីសុខពិត គឺសេចក្ដីសុខផ្នែកខាងបញ្ញា។ -ត្រូវសួរខ្លួនឯងថា យើងបានសម្ភារៈដូចទូរទស្សន៍ ជាដើមមកហើយ បញ្ញាកើតឡើងឬទេ? ឬកើតតែសេចក្ដីវង្វេងជាប់ជំពាក់? បើយ៉ាងនេះមែន ក៏ក្លាយជាទោសជាអនេក។ ជំនួសឲ្យការអភិវឌ្ឍជីវិត ក៏ក្លាយជាថមថយធ្លាក់ចុះ។ យើងត្រូវតែដឹងច្បាស់ថា សម្ភារៈ ឧបករណ៍ផ្សេងៗ មានតម្លៃនៅត្រង់កន្លែងណា? -ដូច្នោះ ការទិញដូរវត្ថុសម្ភារៈ របស់របរ គ្រឿងស្លៀកដណ្ដប់ រថយន្តផ្សេងៗពួកនេះ យើងត្រូវសួរខ្លួនឯងថា វត្ថុបំណងរបស់ការទិញដូរនៅត្រង់ណា? បើយើងអាចឆ្លើយតបបាន ព្រមដែនកំណត់នឹងប្រាកដយ៉ាងច្បាស់ យើងក៏ងាយនឹងកំណត់បរិមាណឲ្យបានត្រឹមត្រូវ។ -សួរៈ សូមសួរថា បើអ្នកខ្លះមិនប្រព្រឹត្តទៅតាមគោលការណ៍កំណត់ ហើយថ្វើតាមចំណង់ដើម្បីភាពសម្បូរសប្បាយតើយ៉ាងណា? -ឆ្លើយៈ គឺមានគោលការណ៍ដូចគ្នា។ តែគោលការណ៍របស់គេមិនបានកំណត់ដោយបញ្ញា ជាការកំណត់ដោយអំណាចនៃតណ្ហា។ គោលការណ៍របស់បញ្ញា និង គោលការណ៍ដោយអំណាចនៃតណ្ហា។ គោលការណ៍របស់បញ្ញា និង គោលការណ៍របស់តណ្ហាមិនស្របគ្នា។ គោលការណ៍របស់តណ្ហាមិនចេះឆ្អែត និង មិនត្រូវគ្នានឹងការពិតនៃជីវិតទៀតផង ត្រង់នេះឯង ដែលជាប្រការភ្លាំងភ្លាត់ ហើយតទៅនឹងនាំឲ្យចូលដល់ការបៀតបៀន ហើយខ្លួនឯងក៏មិនបានអភិវឌ្ឍ។ -បើយើងដឹងច្បាស់ពីគុណតម្លៃពិតនៃសម្ភារៈទាំងឡាយដូចយើងមានរថយន្ត យើងគប្បីពិចារណាថា គុណតម្លៃរបស់វានៅត្រង់ណា គឺដើម្បីឲ្យងាយស្រួលក្នុងការធ្វើដំណើរឆាប់រហ័សក្នុងការបំពេញការងារ។ ដូច្នោះយើងគួរជ្រើសរើសរថយន្តដែលមានសុវត្ថិភាព ធន់នឹងការប្រើប្រាស់ល្មមនឹងធនធាន។ ឯភាពសង្ហាស្អាតវាជារឿងបន្ទាប់ សូម្បីសង្គមមាន ការនិយមយ៉ាងនេះ យើងក៏ទទួលយល់ព្រមស្គាល់ក្នុងការនិយមនេះ តែក៏មិនត្រូវធ្លាក់ទៅជាទាសភាពនៃការនិយម។ យើងគួរជ្រើសរើសក្នុងផ្នែកគុណភាពជាចម្បង ចាប់យកចំណុចនេះជាមុន ទើបជ្រើសរើសទៅតាមការនិយមនៃសង្គមជាផ្នែកបន្ទាប់។ ការធ្វើយ៉ាងនេះ លោកហៅថាមានបញ្ញាដឹងច្បាស់ដែលទាំងផ្នែកដែលល្អ និង អាក្រក់ និង អាចធ្វើចិត្តឲ្យមានឥស្សរៈបាន។ ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម ដោយ៥០០០ឆ្នាំ |