18
Thursday, 30 Mar B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 168,593
Today
Yesterday 204,287
This Month 5,809,268
Total ៣១០,៨០២,៨៦០
Flag Counter
Online
Reading Article
Public date : 30, Jul 2019 (9,310 Read)

សុជីវធម៌ (របៀបទទួលភ្ញៀវ)



 
របៀបទទួលភ្ញៀវ

យុវភរិយា​ទាំង​ឡាយ តែង​បាន​ទទួល​ការ​ចេះ​ដឹង​ខ្លះៗ​ហើយ​អំ​ពីរបៀប​ទទួល​ភ្ញៀវ​នៅប្រទេស​យើង ដើម្បី​ធ្វើ​អោយ​ភ្ញៀវ​របស់​អ្នក​នាង​មាន​ភាព​សប្បាយ​រីក​រាយ ហើយ​សរសើរ​អំពី​អ្នក​នាង អ្នក​នាង​គួរ​ប្រកាន់​ឥរិយាបថ​ជា​អ្នក​ថ្លៃ​ថ្នូរ គ្រប់​ពេល​វេលា​ទាំង​អស់។

ការ​ទទួល​ភ្ញៀវ​នៅ​ផ្ទះ

កាល​បើ​អ្នក​នាង និង​ស្វាមី​អ្នក​នាង​ស្រុះស្រួល​ចិត្ត​គ្នា​អញ្ជើញ​ភ្ញៀវ ឲ្យ​មក​ពិសា​ភោជនាហារ​កំសាន្ត​នៅ​ក្នុង​ផ្ទះ​អ្នក​នាង អ្នក​នាង​ជាម្ចាស់​ផ្ទះ​ដ៏​ចំណាន ត្រូវ​មាន​កូន​សៀវភៅ​តូច​សម្រាប់​កត់​សេចក្ដី​ផ្សេងៗ ព្រោះ​ភាព​រវល់​របស់​អ្នក​នាង​អាច​បណ្ដាល​អោយ​អ្នក​នាង​ភ្លេច​ចំណង​ដែល​គិត​ពី​មុន​ថា​នឹង​រៀប​ធ្វើ​អ្វី​ខ្លះ។ នៅ​ក្នុង​កូន​សៀវភៅ​នោះ អ្នក​នាង​ត្រូវ​កត់​ឈ្មោះ​ភ្ញៀវ​ដែល​អ្នក​នាង​បាន​អញ្ជើញ​អោយ​មក​រួបរួម គឺ​មាន​ប៉ុន្មាន​នាក់ កូន​ក្មេង​ប៉ុន្មាន ដើម្បី​ស្រួល​គិត​ស្មាន​ដល់​ធ្វើ​ម្ហូប​ទុក​បម្រុង​។ បុរស​ជា​ស្វាមី​គួរ​ជួយ​ភារៈ​កិច្ច​របស់​ភរិយា​ខ្លះៗ​ផង​ក្នុង​រឿង​នេះ គឺ​ត្រូវជួយ​ពិគ្រោះ​ជា​មួយ​ភរិយា​លោក​ពី​ម្ហូប​អាហារ​ដែល​លោក​ចូលចិត្ត។

តាម​ធម្មតា​ការ​លៀង​ភោជនាហារនៅ​តាម​ផ្ទះ​មួយ​កាល​មួយ​គ្រា​នេះ​គេ​តែង អញ្ជើញ​ភ្ញៀវ​អោយ​មក​ពិសា​នៅ​វេលា​ល្ងាច​គឺ​តាំង​ពី​ម៉ោង ៦ ទៅ​ទល់​នឹង​ម៉ោង ៨។ លុះ​ជិត​ដល់​ម៉ោង​ហើយ លោក និង​លោក​ស្រី​ជា​ម្ចាស់​ផ្ទះ គួរ​ប្រុង​ខ្លួន​ចាំ​ទទួល​ភ្ញៀវ​ទាំង​ពីរ​រូប។ បាន​សេចក្ដី​ថា កាល​បើ​ភរិយា​លោក​ស្លៀក​ពាក់​យ៉ាង​ស្អាត​បាន​ត្រឹម​ត្រូវ​ចាំទទួល​ភ្ញៀវ លោក​មិន​ត្រូវ​ទៅ​ស្លៀក​សារុង​គគ្រក់ សម្រាន្ត រឺ​ធ្វើ​ការ​អ្វីៗ​ជាប់​ដៃ​ខ្លាំង​ទៀត​ឡើយ​ព្រោះ​លោក​បាន​សំរេច​ចិត្ត​រួច​មក​ហើយ​ថា លោក​ចំណា​យ​ពេល​វេលា​ល្ងាច​នេះ​ដើម្បី​ទទួល​ភ្ញៀវ។

ពេល​ភ្ញៀវ​អញ្ជើញ​មក​ដល់ អ្នក​នាង​នឹង​លោក​ជាម្ចាស់​ផ្ទះ​ត្រូវ​ក្រោក​ឡើង​ទទួល​ភ្ញៀវ។ ពេល​ភ្ញៀវ​អញ្ជើញ​មក​ដល់ អ្នក​នាង​និង​លោក​ជាម្ចាស់​ផ្ទះ​ត្រូវ​ក្រោក​ឡើង​ទទួល​ភ្ញៀវ ហើយ​ជូន​ទៅ​រក​កន្លែង​សម​គួរ​សិន មិន​គប្បី​បក់​ដៃ​ហៅ​ភ្ញៀវ​អោយ​ចូល​មក ហើយ​យក​នៃ​ចង្អុល​អោយ​ភ្ញៀវ​ទៅ​រក​កន្លែង​អង្គុយ​នោះ​ទេ។

អ្នក​នាង​គួរ​រក​កន្លែង​មួយ​ល្អ​ប្រពៃមាន​បរិយាកាស​ស្អាត​ស្អំ​រៀប​ចំ​ដោយ​ស្នាដៃ​ដ៏​វិចិត្រ​របស់​អ្នក​មាន ដើម្បី​អោយ​អង្គុយ​លេង​មួយ​ស្របក់​សិន​ក៏​បាន រឺ​ក៏​អញ្ជើញ​ទៅ​រក​កន្លែង​ពិសា​ភោជនាហារ​តែ​ម្ដង​ក៏​បាន។ អ្នក​នាង​ជាម្ចាស់​ផ្ទះ ឬ​លោក​ជាម្ចាស់​ផ្ទះ មិន​គប្បី​ហៅ​ភ្ញៀវ​ឲ្យ​យក​ចិត្ត​ទុកដាក់​មើល​របស់​ចំលែក​ ឬ​ថ្លៃ​ថ្នូរ​របស់​អ្នក​នាង​ឡើយ​ហើយ​មិន​គួរ​និយាយ​ថា " ផ្ទះ​ខ្ញុំ​ស្អាត​ណាស់ ល្អ​ណាស់ ទូលាយ​ណាស់​ ឬ វត្ថុ​នេះ​ទើប​នឹង​ទិញ​មក​ពី​បរទេស " ទេ អ្នក​នាង​គួរ​ទុក​ឲ្យ​ភ្ញៀវគេ​សម្លឹង​មើល​ខ្លួន​គេ​ចុះ បើ​គេ​ឃើញ​ ហើយ​សាក​សួរ​ដោយ​សរសើរ​អ្នក​នាង អ្នក​នាង​មិន​ត្រូវ​បញ្ចេញ​ឫក​ពា​សប្បាយ​ជ្រុល ព្រោះ​ការ​សរសើរ​នេះ ឬ​បញ្ចេញ​ពាក្យ​ថា " ខ្ញុំ​សប្បាយណាស់ ព្រោះ​ខ្ញុំ​ខំ​តុបតែង ឬ​​ខំ​សម្អា​ត ។ល។ នោះ​ទេ។

អ្នក​នាង​គួរ​បញ្ចេញ​ឥរិយាបថ​ឲ្យ​ភ្ញៀវ​ឃើញ​ថា អ្នក​នាង​សប្បាយ​ចិត្ត​ចំពោះ​ភ្ញៀវ​មិន​មែន​សប្បាយ​ចិត្ត​ដោយ​អង្គុយ​មើល​ចង្អេរ​លើក​ខ្លួន​ឯង​នោះ​ទេ។ តាម​ពិត​តម្លៃ​ទាំង​អស់​នេះ ភ្ញៀវ​របស់​អ្នក​នាង​បាន​យល់​តាម​ឥរិយាបថ​របស់​អ្នក​នាងដោយ​ពិត​ប្រាកដ។ អ្នក​នាង​អញ្ជើញ​គេ​មក​សប្បាយ សម្រាប់​បង្ហាញ​​ស្នា​ដៃ​រៀប​ចំរបស់​នាង​ក៏​ពិត​មែន​ហើយ​តែ​អ្នក​នាង​មិន​មែន​អញ្ជើញ​មក​សម្រាប់​លើក​តម្កើង​​អ្នក​នាង និង​ស្វាមី​អ្នក​នាង ហើយ​ហាក់​ខ្ពើម​រអើម ឬ​មើល​ងាយ​ភ្ញៀវ​ដែល​មាន​ឋានៈ​ទាប​ជាង​អ្នក​នាង​នោះ​ទេ។ អ្នក​ទាប អ្នក​ក្រ​ដែល​បាន​ឃើញ​ឥរិយាបថ​ដ៏​ប្រសើរគួរ​សម​ឥត​ខ្ចោះ របស់​អ្នក​នាង និង​ស្វាមី​អ្នក​នាង​អ្នក​នោះ​សរសើរ​ពី​អ្នក​នាង​ជាង​ទ្រព្យ​សម្បត្តិ​ដែល​គេ​មិន​ដែល​ឃើញ​នោះ​ទៅ​ទៀត។


ការ​រៀប​ម្ហូប​អាហារ​សម្រាប់​ភ្ញៀវ អ្នក​នាង​គួរ​រៀប​កុំ​ឲ្យ​​ខ្វះ ហើយ​ជា​ពិសេស​ទោះ​បី​អ្នក​នាង​ឃ្លាន​បាយ​ក្ដាំង​យ៉ាង​ណា​ក៏ដោយ​អ្នក​នាង​ខំ​ប្រឹង​អត់ធ្មត់​ទៅ​ចុះ​កុំ​យក បាយ​ក្ដាំង​មក​អោយ​ភ្ញៀវ​ឃើញ​អោយ​សោះ ព្រោះ​ខ្លាច​ក្រែង​ភ្ញៀវ​យល់​ថា​អ្នក​នាង​ខ្វះ​បាយ ។ កាល​បើ​ភ្ញៀវ​ពិសា​អស់​សម្ល ឬ​​ឆា អ្នក​នាង​គួរ​យក​ចាន​មួយ​ថ្មី​ទៀត​ដួស​មក​បន្ថែម​លើ​ចាន ដែល​អស់​នៅលើ​តុ​គឺ​មិន​ត្រូវ​យក​ចាន​ដែល​អស់​នោះ​ទៅ​ដួស​ពីឆ្នាំង​មក​ទេ។

ម្យ៉ាង​ទៀត​ម្ហូប​អាហារ​ដែល​ទុក​សម្រាប់​ថែម អ្នក​នាង​គួរ​រៀប​ទុក​មួយ​តុ​ក្បែរ​នោះ សោះ​រវល់​នឹង​ដើរ​ចុះ​ឡើង​ៗ​ទៅ​ឯ​ចង្ក្រាន​បាយ។ បើ​អ្នក​នាង​ចង់​បន្ថែម​​អ្វី​មួយ អ្នក​នាង​មិន​ចាំ​បាច់​សួរ​ភ្ញៀវ​ទេ ព្រោះ​ភ្ញៀវ​មាន​ការ​ចាំ​បាច់​នឹង​និយាយ​តប​មក​វិញ​ថា " គ្រប់​គ្រាន់​ហើយ​អរគុណ​ហើយ " ។ នៅ​ពេល​បន្ថែម​​ម្ហូប​អាហារ​ អ្នកនាង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​​មែន​ទែន គឺ​មិន​ត្រូវ​លើក​សម្ល​ទឹក ឬ​ឆា​ឲ្យ​ហៀរ​កំពប់​ប្រឡាក់​ខោអាវ​ភ្ញៀវ​ឡើយ​ ហើយ​គួរ​រក​ចន្លោះ​ល្មម​សម្រាប់​ដាក់​ម្ហូប គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​ប៉ះកែវ​ប៉ះ​ចាន​រណុង​រណាំង​សោះ​ឡើយ។


លុះ​ពិសា​ភោជនាហារ​ហើយ អ្នក​នាង​មិន​ត្រូវ​បង្ខំ​ឲ្យ​ភ្ញៀវ​ចេញ​ទៅ​ភ្លាមៗ​ទេ​ឯ​ភ្ញៀវ​ក៏​មិន​ត្រូវនៅ​ដំអក់​ទាល់​តែ​ហួស​អធ្រាត្រ​ដែរ។ អ្នកនាង​ជាម្ចាស់​ផ្ទះ​ត្រូវ​ធ្វើ​កិរិយា​ឲ្យ​​រីករាយ​នឹង​ភ្ញៀវ​ដរាប មិន​ត្រូវ​និយាយ​ប្រាប់​ថា ខ្ញុំរវល់​ទៅ​នេះ​ទៅ​នោះ ឬ​ចុកខ្នង​រោយ​ចង្កេះ​ ឬ​ស្ងាប​សា​ចុះ​ឡើង​ឡើយ។

លុះ​ភ្ញៀវ​អញ្ជើញ​ចេញ​ទៅ អ្នក​នាង និង​ស្វាមី​គួរ​ជូន​ដំណើរ​ភ្ញៀវ​រហូត​ដល់​មាត់​ទ្វារ​ផ្ទះ​ហើយ​អ្នក​នាង​អញ្ជើញ​ឲ្យ​គេ​មក​លេង​ទៀត​ពេល​ទំនេរ ដែល​គេ​អាច​មក​បាន។ ឯភ្ញៀវ​គឺ​គួរ​និយាយ​អរគុណ​ម្ចាស់​ផ្ទះ ហើយ​និយាយ​ថា​នឹង​មក​លេង​ទៀត​ទោះ​បី​ជា​ភ្ញៀវ​មិន​បាន​មក​ទៀត ឬ​ក៏​ជាប់​រវល់​ទៅ​ខេត្ត​ក្រៅ​ឆ្ងាយ​ៗ​ក្ដី។

ដកស្រង់ចេញពីសៀវភៅ សុជីវធម៌

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (8,184 Read)
អរិយមគ្គជាឯកសមង្គី
Public date : 27, Aug 2019 (21,488 Read)
សុខ​ភាព​រាង​កាយ​
Public date : 29, Jun 2012 (38,006 Read)
ស្រីហិតោបទេស
Public date : 30, Nov 2022 (3,674 Read)
ឈ្មោះ​របស់​ មា​តា​បិ​តា
Public date : 11, Oct 2022 (45,777 Read)
ចំណុចខ្សោយរបស់​អ្នក​ជា​ស្វាមី
Public date : 24, Dec 2021 (2,588 Read)
ត្រូវថែរក្សាព្រះធម៌វិន័យ
Public date : 04, May 2021 (24,960 Read)
ក្នុងបេះដូងកូនមានរូបពុកម៉ែដែរទេ?
Public date : 23, Jan 2017 (50,100 Read)
ព្រះ​វល្លិការ​ផល​ទាយក​ត្ថេរ​
Public date : 28, Jul 2019 (14,523 Read)
តួនាទី​ភរិយា ៥​សិក្ខាបទ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿