Friday, 01 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 195,265
Today
Yesterday 164,333
This Month 195,265
Total ៣៥៧,០៣៩,២៣៩
Flag Counter
Reading Article
Public date : 06, Jul 2021 (13,018 Read)

ព្រះនិព្វាន​មានក្នុងទី​ជិត



 
ព្រះនិព្វាន​មានក្នុងទី​ជិត

ក្នុងបិដក​លេខ ៥៤ , ទំព័រ ២៦១ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អារម្មណ៍​ទាំង ៦ ប្រការ មាន រូបារម្មណ៍​ជាដើមណា ដែល​លោក​ព្រម​ទាំងទេវ​លោក មារ​លោក ព្រហ្ម​លោក ពពួក​សត្វ ព្រមទាំង​សមណ​​ព្រាហ្មណ៍ ទាំង​មនុស្ស ជាសម្មតិទេព និង មនុស្សដ៏សេស ពិនិត្យ​ឃើញ​ថា នេះជាសុខ ឯ អារម្មណ៍នោះ ព្រះអរិយៈទាំងឡាយ ឃើញ​ច្បាស់​ដោយ​​ប​ញ្ញាដ៏ ប្រពៃតាមពិតថា នេះជាទុក្ខទៅវិញ នេះជា​អនុ​បស្សនាទី ១ ។

ម្នាលភិក្ខុ​ទាំងឡាយ ព្រះនិព្វាន​ណាដែល​លោកព្រមទាំង ទេវលោក មារ​លោក ព្រហ្ម​លោក ពពួក​សត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទាំងមនុស្សជា​សម្មតិ​ទេព និង មនុស្ស​ដ៏សេស ពិនិត្យ ឃើញ​ថា នេះជាទុក្ខ ឯព្រះនិព្វាន​នោះ ព្រះ​អរិយៈទាំង​ឡាយ ឃើញ​ច្បាស់ដោយ​បញ្ញាដ៏ប្រពៃ​តាមពិតថា នេះជា​សុខ នេះជា អនុបស្សនា ទី ២ ។

ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នកពិចារណា​ឃើញរឿយៗ នូវ សភាវធម៌​ដែលជា​គូគ្នា ដោយ​ប្រពៃ​យ៉ាងនេះ​ហើយ ជាអ្នកមិន ប្រមាទ មានព្យាយាម​ជាគ្រឿង​ដុតកិលេស មានចិត្ត​បញ្ជូនទៅ កាន់ព្រះ​និព្វាន បណ្តា​ផលទាំងពីរ ផលណា​មួយនឹងកើតប្រាកដ គឺ នឹងបាននូវ​អរហត្ត​ផលក្នុង​បច្ចុប្បន្ន ឬមួយបើ​ខន្ធដ៏​សេស​​ដែល​គប្បី កើតត​ទៅទៀត នៅមាន នឹងបាន​ដល់នូវ​​អនា​គាមិ​ផល ។

ព្រះដ៏​មានព្រះភាគ ទ្រង់​ត្រាស់​ពាក្យនេះ លុះព្រះសុគត​ជា​ព្រះបរម​សាស្តា​ទ្រង់ត្រាស់​ពាក្យ​នេះហើយ ទើប​ទ្រង់ត្រាស់​គាថាព័ន្ធ ត​ទៅ ទៀតថា 
រូប សំឡេង ក្លិន រស សម្ផស្ស ធម្មារម្មណ៍ ទាំងអស់ ជាទី ប្រាថ្នា ជាទីស្រឡាញ់​និងជាទី​ពេញចិត្ត លោក​ពោលថា មាន​នៅ ដរាបណា អារម្មណ៍​ទាំងនោះ សត្វលោក​ព្រមទាំង​ទេវលោក សន្មតថា​ជាសុខ ដរាបនោះ ។ អារម្មណ៍​ទាំង​នោះ តែង​រលត់ទៅ ក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ពួកសត្វ​លោកទាំង​នោះ សន្មត ថា​ជាទុក្ខទៅវិញ ។

ការរលត់នូវ​សក្កាយ​គឺបញ្ចក្ខន្ធ ព្រះអរិយៈ​ទាំងឡាយ ឃើញ ថា​ជាសុខពិត ការឃើញ​របស់ព្រះអរិយៈដែលជា​បណ្ឌិត ដូច្នេះ រមែង​ជាទំនាស់​នឹង​សត្វលោក​ទាំងពួង ។

ពួកជន​ដទៃ ពោលនូវវត្ថុកាម​ណាថាជា​សុខ ព្រះអរិយៈ ទាំងឡាយ ពោល​នូ​វ​វត្ថុកាម​នោះ​ថាជាទុក្ខ ។

ពួកជនដទៃ ពោល​នូវព្រះនិព្វាន​ណាថា​ជាទុក្ខ ព្រះអរិយៈ ទាំងឡាយ ដឹងច្បាស់​នូវព្រះនិព្វាននោះ ថាជាសុខ អ្នកចូរ ពិចារណា​មើលធម៌គឺព្រះ​និព្វាន ដែលដឹង​បាន​ដោយក្រ ដែលជន ពាល​ទាំងឡាយ​ជាអ្នក​មិនដឹង វង្វេង​ហើយ​ក្នុងលោកនេះ ។

សេចក្តីងងឹត​ធ្វើនូវភាពខ្វាក់ តែង​ប្រាកដដល់​ពួកជនពាល ដែលជាអ្នក​ត្រូវ​អវិជ្ជា​បិទបាំង មើលមិនឃើញ​នូវព្រះនិព្វាន ដែល ព្រះនិព្វាន​ដូចជាពន្លឺ រមែង​បើក​បង្ហាញដល់ពួកសប្បុរស ដែលជា អ្នកមានបញ្ញាចក្ខុ ។

ពួកជនអ្នកស្វែងរក មិនឈ្លាសវៃ​ក្នុងធម៌ រមែង​មិនដឹង ច្បាស់​នូវព្រះ​និព្វាន សូម្បីមាន​ក្នុងទីជិតឡើយ ។

ព្រះនិព្វាននេះ ពួកជនពាលដែលមានភវរាគៈគ្របសង្កត់ ហើយ កំពុង​អន្ទោល​​​ទៅតាមខ្សែតណ្ហា ត្រាច់ទៅ​ក្នុងភព កើត ហើយក្នុង​​កន្លែងនៃមារ មិនងាយនឹង​ត្រាស់ដឹងបានឡើយ ។

នរណាហ្ន៎ ដែល​វៀរលែងព្រះអរិយៈ​ចេញហើយ អាចត្រាស់​ដឹងនូវ​ព្រះ​និព្វាន​​បាន ព្រះ​អរហន្ត​ទាំងឡាយ មិន​មាន អាសវធម៌ បរិនិព្វានហើយ ព្រោះ​បានត្រាស់ដឹង​ដោ​យប្រពៃ នូវ ព្រះនិព្វាន ។

ដក​ស្រង់​​ចាក សៀវភៅ​ ជំនួយ​សតិ​ភាគ​ទី​​ ១៦ រៀប​រៀង​ដោយ​ អគ្គ​បណ្ឌិត ប៊ុត-​សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (54,873 Read)
ការ​ធ្លាក់​ទឹក​ចិត្ត និង ជម្ងឺ​ធ្លាក់​ទឹកចិត្ត
Public date : 29, Aug 2019 (35,947 Read)
ធ្វើ​តែ​អំពើ​ល្អ!
Public date : 09, Jan 2022 (13,588 Read)
ជី​វិត​ដែល​គ្រប់​គ្រង​​ដោយ​ព្រះ​ធម៌ ជា​ជី​វិត​សុខ​ស្ងប់
Public date : 24, Jul 2019 (10,039 Read)
សេចក្តី​ប្រកាន់
Public date : 28, Jul 2022 (44,487 Read)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
Public date : 22, Jul 2020 (59,679 Read)
ពាក្យពិចារណាសម្រាប់កម្លាំងចិត្ត
Public date : 28, Jul 2019 (9,721 Read)
ផ្លូវ​បុណ្យ​កុសល
Public date : 26, Jul 2019 (14,540 Read)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សម្តី​
Public date : 16, Oct 2022 (30,891 Read)
អ្នក​ណា​មាន​ចិត្ត​អណ្តែត​អណ្តូង​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).