Thursday, 30 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 160,159
Today
Yesterday 158,325
This Month 6,622,682
Total ៣៥៦,៨៣៩,៨០០
Flag Counter
Reading Article
Public date : 30, Jul 2019 (8,790 Read)

អ្វីដែល​​កើត​គឺត្រូវ​តែ​​មាន



 
អ្វីដែល​​កើត​គឺត្រូវ​តែ​​មាន

អ្វីដែលកើតគឺត្រូវតែមាន  នេះជាប្រធានបទនៃការសុខ ចិត្ត ។ យើងតែង​តែទាស់​ចិត្តនឹងរឿងនេះ រឿងនោះ ដោយគិតថា អ្នកដទៃជាអ្នកធ្វើ តែ​តាម​ពិត អ្វី​​ដែល​កើត​មាន​នោះ ព្រះ​​ស​​ម្មា​សម្ពុទ្ធ​ទ្រង់​ប្រឹង​ប្រែង​​សម្តែង​​អស់ ៤៥ ព្រះ​វស្សា ដើម្បី​​ឱ្យ​​ដឹង​ថា ជាធម៌​ពិត ។

ក្នុង​លោក​នេះ ជីវិតនេះ តើយើង​ធ្វើអ្វី​បាន ធ្វើ​ភ្នែក ធ្វើ​ត្រចៀក ធ្វើវិញ្ញាណ​ដឹង​អារម្មណ៍ ធ្វើសុខ ធ្វើទុក្ខ តើធ្វើបាន ទេ ? ម៉្យាង​ទៀត រហូតមកនេះ យើង​ទាមទារអ្វីបានខ្លះ អត់​ចាស់ អត់​ឈឺ អត់​​ស្លាប់ អត់​ព្រាត់​ពីអ្វី​ជាទី​ពេញ​ចិត្ត រស់​នៅ​មាន​តែ សេចក្តីសុខ ៘ តើ​ទាម​​ទារ​បាន​ទេ ? ព្រះ​ពុទ្ធ​​ត្រាស់​ដឹង​សម្តែង ព្រះ​ធម៌ តើយើង​នៅ​​មិន​ដឹង​ការ​ពិត​​នៃ​លោក​នេះដល់​ណាទៀត ទាម​ទារ​អ្វីពីលោក​នេះទៀត ។


រាល់ពេលដែលទាស់ចិត្ត សុទ្ធតែកើតអំពីការទាមទារ ការ ជាប់ជំពាក់ និង ការ​​សម្គាល់​ថាខ្លួន​ឯង​​គ្រាន់​បើ​ទាំង​អស់ ។ បុគ្គល ដែលស្គាល់​លោកនេះ​តាម​ពិត គឺមិន​ប្រកាន់​អ្វី​ថា​ជា​ខ្លួន ថា​ជា របស់​ខ្លួន ការ​មិនប្រកាន់​នេះជាទី​ពឹងនៃ​បុគ្គលនោះ ម៉្លោះ​ហើយ បុគ្គលនោះ រមែងជាបុគ្គលស្លូត មិនមាន​ពិស​កំណាច​គឺការប្រកាន់ មាន​តែ​ចិត្ត​អនុ​គ្រោះ សន្តោស​ប្រោសប្រណី ។

លោកនេះជាអនត្តា មិនស្តាប់បង្គាប់អ្នកណា មិនតាមអ្នក ណាទាម​ទារអ្វី​ទាំង​អស់ លោក​នេះ ប្រព្រឹត្ត​ទៅ​តាមតែបច្ច័យរបស់ ខ្លួនប៉ុណ្ណោះ។ បើយើង​មិន​ប្រកាន់​ជា​មួយ​នឹង​លោក​នេះ​ទេ លោក នេះក៏​អត់​មក​ធ្វើ​អ្វីយើង​ដែរ តែ​បើ​​យើង​​ប្រកាន់​​វា​ជាទុក្ខកង្វល់ ចង្អៀតចង្អល់ អផ្សុក ព្រោះតែការ​ប្រកាន់​ខ្លួន​ឯង លោក​នេះ​នៅ តែ​ប្រព្រឹត្ត​ទៅតាម​បច្ច័យ​​រ​​​​បស់ខ្លួន និង ជាសង្ខារ​លោក​ កើត ហើយ​​វិនាសបាត់ទៅវិញជាធម្មតា ។

បើលោក​នេះ ប្រព្រឹត្តទៅតាមតែបច្ច័យដូច្នេះ តើត្រូវ ទាមទារ​រក​យុត្តិ​ធម៌​យ៉ាង​ដូច​ម្តេច​ទៀត ? លោកនេះ មិន​ដែល លំអៀង​ពីការពិតឡើយ ។

ធម៌ពិតទាំងអស់មានប្រាកដក្នុងលោក ៦ ដាច់ដោយឡែក អំពីគ្នា ជា​បរមត្ថ​ផ្សេង​គ្នា សូន្យចាកសត្វបុគ្គលតួខ្លួន ។ ក្នុងបិដក លេខ ៥៤,ទំព័រ ៥៦ ហេម​វត​​យក្ស ទូលសួរ​ធម៌ព្រះដ៏មានព្រះភាគ ថា ព្រោះអ្វីកើតឡើង ទើប​លោក​កើត លោកធ្វើសេចក្តីស្និទ្ធស្នាល ក្នុងអ្វី លោកប្រកាន់នូវអ្វី ព្រោះមាន​អ្វីទើប​លោក​លំបាក ។ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់តបថា៖

ឆសុ លោកោ សមុប្បន្នោ ឆសុ កុព្វតិ សន្ថវំ
ឆន្នមេវ ឧបាទាយ ឆសុ លោកោ វិហញ្ញតិ។

ព្រោះអាយតនៈ ៦ កើតឡើង ទើបលោកកើត លោកធ្វើ សេចក្តី​ស្និទ្ធ​​ស្នាល​ក្នុង​អាយ​តនៈ ៦ លោក​ប្រកាន់​នូវ​អាយតនៈ ៦ ព្រោះអាយតនៈ ៦ មាន ទើប​លោក​លំបាក ។

ទោះជាពោលថា សត្វលោក ឬសម្បត្តិទាំងពួង ផ្ទះសំបែង ដីធ្លីស្រែចម្ការ មាន​​លាភ មានយសជា​ដើមយ៉ាងណា កាល​បើ រលឹក​ដល់អ្វីដែលមានពិត គឺអ្វីដែល​​កើត​ក្នុង​អាយតនៈ ៦ ប៉ុណ្ណោះ ទោះជាសប្បាយនឹងសម្បត្តិ លាភ​យស​​យ៉ាង​ណា មិនផុតពីការ ឃើញរូប ឮសំឡេងជាដើមឡើយ ទោះជា​ប្រកាន់​​ក្នុង​រឿងអ្វី ក្នុង បុគ្គលណា ពេលនោះ ភ្លេចចោលធម៌ពិត មិនមាន​សតិរលឹក មិន បានសិក្សា ទើបលំបាកចិត្ត ក្តៅក្រហាយ ទុក្ខព្រួយ ។

បដិបត្តិធម៌ គឺសតិរលឹកដឹងបាននូវធម៌ដែលមានពិត កំពុង ប្រាកដ​ក្នុង​លោក​​ ៦ ។ ធម៌ពិតក្នុងលោក ៦ នេះ ត្រូវបានបិទបាំង ដោយ​អវិជ្ជា​អស់​មួយ​សង្សារវដ្តមកហើយ គឺចក្ខុវិញ្ញាណកើតឡើង យើងឃើញ សោត​វិញ្ញាណ​កើត​ឡើង យើងឮ ឃានវញ្ញិណាកើត ឡើង យើងធុំក្លិន ជីវវិ​ញ្ញាណ​កើត​ឡើង ​យើងដឹងរស កាយ​ វិញ្ញាណ​កើតឡើង យើង​ដឹងផោដ្ឋព្វៈ មនោ​វិញ្ញាណ​​កើតឡើង យើង​ដឹង យើងគិត យើងយល់ ម៉្លោះហើយ មានតែ​ការ​វង្វេង​ក្នុង លោកប៉ុណ្ណោះ វង្វេង​ស្រឡាញ់ វង្វេងស្អប់ ចោល​ធម៌ពិតដែល ព្រះពុទ្ធទ្រង់​ត្រាស់សម្តែង ៤៥ ព្រះវស្សា ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 03, Dec 2021 (28,384 Read)
ការ​សេពគប់​មិត្ត
Public date : 16, Jan 2022 (11,074 Read)
មនុស្ស​យើង​តែង​តែ​ទាស់​ចិត្ត​ចំពោះ​សេចក្តី​ពិត
Public date : 28, Jul 2019 (48,112 Read)
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង
Public date : 18, Jan 2022 (15,548 Read)
បុណ្យមាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​
Public date : 24, Jul 2019 (12,199 Read)
គំនុំ​សង​សឹក
Public date : 06, Nov 2021 (18,609 Read)
តើអ្វីគឺជាការយកព្រះរតនត្រ័យជាទីពឹងទីរលឹក?
Public date : 08, Oct 2020 (10,923 Read)
ធម៌​សម្រាប់​សង្គ្រោះ​គ្នា​នឹង​គ្នា
Public date : 31, Aug 2019 (27,529 Read)
ការ​ត្រៀម​ខ្លួន​ទុក​ជាមុន
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).