11
Sunday, 17 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 61,659
Today
Yesterday 131,651
This Month 2,890,882
Total ២២៧,៦៦៥,៦៦៥
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 05, Dec 2020 (18282 Read)

ធម៌ពិត​គឺជីវិត​នេះឯង



 
ធម៌ពិត​គឺជីវិត​នេះឯង

ពុទ្ធបរិស័ទយើង​ដោយច្រើន​យល់ថា ធម៌ពិត​ដោយឡែក ផ្សេង​អំពី​ជីវិត​រស់​នៅរា​ល់ថ្ងៃ​នេះ ប៉ុន្តែ កាលដែល​បានសិក្សា ព្រះធម៌​ហើយ ទើប​ដឹងថា ធម៌​ពិត​​គឺ​ជីវិត​រាល់ថ្ងៃ​នេះ​ឯង ។ ព្រះ​ដ៏មានព្រះភាគ ទ្រង់​ត្រាស់​​សម្តែងអំ​ពី​លោភៈ​ គឺ​សេច​ក្តី​ប្រាថ្នា ដោយ​ការ​ជាប់​ជំពាក់​​សព្វ​បែប​យ៉ាង ដែល​​យើង​មិន​​មាន​សតិរលឹក ដឹង​ថា​ជា​ធម៌​​ពិត ពេល​ខ្លះ ចេះ​គិ​ត​ចង់​លះ​លោភៈ​ ទាំង​ដែល​​មិន ដឹង​​ថា លោភៈ​ជា​ធម៌​ពិត ធ្វើកិច្ចធ្វើ​នាទីរបស់​ខ្លួន​ប៉ុណ្ណោះ ។

លោភៈក្នុងជីវិតរាល់ថ្ងៃ ជាធម៌ពិតមួយ​បែប ឬជា​យើងអ្នក ស្រ​ឡាញ់​ជាប់​ជំពាក់ ? 
តាម​​ពិត ពាក្យថាយើងស្រឡាញ់ យើងជាប់ជំពាក់ គ្រាន់ តែ​សន្មត​ប៉ុណ្ណោះ​ ​ឯ​​ធម៌​ពិត​មាន​ត្រឹម​តែ​លោភៈ ដែល​កើត​ហើយ រលត់ទៅ កន្លងទៅ លោភៈ​​ខ​ណៈ​ថ្មី ដួងថ្មីកើតបន្ត ។

ព្រះដ៏មាន​ព្រះភាគទ្រង់ត្រាស់អំពីទោសៈ គឺការថ្នាំងថ្នាក់ ការអាក់អន់ចិត្ត ពិតជា​​ជីវិត​រាល់ថ្ងៃ ។ ព្រះអង្គត្រាស់អំពីមេត្តា ករុណា ការឃើញ ការឮ សុខ​ទុក្ខ​ជាដើម ។ ធម្ម​ទេស​នា​របស់ ព្រះដ៏​មាន​ព្រះភាគ គឺទ្រង់​ប្រកាសធម៌ពិត ដើម្បី​ឱ្យអ្នកស្តាប់​មាន ស្មារតី​រលឹក​​សិក្សា កើត​​បញ្ញា​​ដឹង​​ថា អ្វីៗគ្រប់​យ៉ាង​គឺ​ជា​ធម៌ពិត ហើយរលត់នូវអត្តានុទិដ្ឋិ ។

ក្នុង​សតិ​ប្បដ្ឋាន​សូត្រ ព្រះអង្គទ្រង់​ត្រាស់​សម្តែង​ឱ្យ​រលឹក ដឹងធម៌​ពិត​ក្នុង​ជីវិត​រាល់ថ្ងៃ ។ ក្នុងព្រះធម៌​ទេសនា បាន​សម្តែងថា ចំពោះ​ជីវិតនេះ តាំង​ពី​កើតដល់ស្លាប់ សុទ្ធ​​តែ​​ជាធម៌​ពិត​ទាំង​អស់។ កំពុងឃើញជាដើម ធ្លាប់​តែ​យល់​ថា ជាតួខ្លួនយើង ជាអ្នកនេះ ជា អ្នកនោះ តែសេចក្តីពិត ជា​សភាវ​ធម៌​មួយ​បែប​ដែលមានពិត ។ ធម៌ដែល​មាន​ពិត ជា​បរមត្ថ កាន់​តែ​ប្រាកដ ព្រោះ​មា​ន​សតិរលឹក។ ធម៌ដែល​មានពិត ជា​បរមត្ថ​ទាំង​នេះ ធ្វើកិច្ច​ក្នុង​​លោក​ ៦ ជា​​លោក របស់​មច្ចុរាជ ចំណែក​សតិ​ថ្នាក់​សតិប្ប​ដ្ឋាន សាង​ព្រ​ហ្មយាន​ចេញ ចាក​លោក ។

ធម៌ដែល​មានពិត ឥឡូវនេះ កំពុងតែ​ធ្វើកិច្ចធ្វើ​នាទីជំនួស យើង នេះ​ជា​ការ​មាន​សតិរលឹក ។ បើយើងមិនបានស្តាប់ព្រះធម៌ ទេ ក៏អាចគិតថា យើង​បាន​ស្គាល់​​ខ្លួន​​ឯង​យ៉ាង​ច្បាស់​លាស់ ទាំង រូប​​កាយ ទាំង​ចិត្ត​គំនិត លុះដល់បា​ន​សិក្សា​​ព្រះ​ធម៌​ហើយ ទើប​ដឹង ថា ការដែល​ធ្លាប់​យល់ពីមុនមកនោះឯង សុទ្ធ​តែ​ខុស ព្រោះមិន ស្គាល់​ធម៌ពិត ។

ការយល់ខុសគឺមិន​ត្រូវ​តាម​ការ​ពិតដែលព្រះដ៏​មាន​ព្រះភាគ​ទ្រង់​ត្រាស់​ដឹង ដូច​ជា​យល់​ថា កំពុង​ឃើញ​ខណៈ​នេះ ជា​យើង កំពុង​នឹក​គិត​ខណៈ​នេះក៏​ជា​យើង​ដែរ ពោលគឺជា​ខ្លួន ​យើង​ទាំង​ឃើញ ទាំង​នឹកគិត ។ មុនបាន​ស្តាប់​ព្រះ​ធ​ម៌ អ្វីៗក៏ជា យើង​ដែរ លុះដល់​បាន​ស្តាប់​យល់ គឺយល់ថា ធម៌ពិត បាន​ដល់​​អ្វីៗ ទាំងអស់ដែល​កើត​មានក្នុងជីវិត ការគិត​ក៏​ជា​ធម៌​ពិតមួយបែប ការ ឃើញ​ក៏ជាធម៌ពិតមួយ​បែប មិន​មែនយើងឡើយ ។ 


ខណៈដែល​កំពុង​ស្តាប់​ឮ​ឥឡូវនេះ មិនងាយនឹងឃើញ​តាម ព្រះ​ធម៌ ដែល​បាន​សម្តែងថា មិន​មែន​យើង​នោះ​ឡើយ ។ អាការ​ឮ ជាសភាវ​ធម៌មួយ​បែប​ដែល​មាន​ពិត ប៉ុន្តែ វា​សែន​លំបាក ដែល​នឹង អាច​ឃើញត្រឹ​ម​ត្រូវ​យ៉ាង​នោះ​ទៅ​បា​ន ។

ពុទ្ធបរិស័ទ ស្តាប់ហើយ ពិចា​រណា​ដូច្នេះថា បើមិនមាន​សំឡេង​ប៉ះ​ត្រចៀក​ទេ​ តើសោត​វិញ្ញាណកើតបាន​យ៉ាងដូច​ម្តេចទៅ ។ ដូច្នេះ សំឡេង​ជាធម៌ពិត មួយ​បែប មិនអាចប៉ះនឹង​បសាទរូប​ដទៃក្រៅអំពី​​សោត​ប្ប​សាទ បាន​ឡើយ ។ សោតប្ប​​សាទ​​រូប ជារូប​ដែលមាន​លក្ខណៈ​ពិសេស ក្នុង​រាង​កាយ អាច​ប៉ះ​នឹង​សំឡេងបាន រូបដទៃដែលមិនមែនជា សោតប្ប​សាទ មិនអាច​ប៉ះ​នឹង​សំឡេង​បានទេ ។ ពិចារណារឿយៗ យល់ឡើងៗ គឺយល់ថា សំឡេង​ជា​សភាវ​រូប​មួយបែបដែលមាន ពិតៗ សោត​ប្ប​សាទ​​ក៏ជា​សភាវ​រូប​មួយ​បែប​ទៀត​ ដែលមានពិតៗ ដូច្នោះ សោត​វិញ្ញាណ​គឺការ​ឮកើត​ឡើង​ក៏រមែង​មាន​ពិត​ៗដែរ តើ មានអ្នកណា​ជាអ្នក​ឮផ្សេង​ទៀតនោះ ។


ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (48062 Read)
សេច​ក្តី​ចង្អៀត​ចង្អល់​ របស់​បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​ធម្ម​រឿយ​ៗ
Public date : 04, May 2021 (28795 Read)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
Public date : 21, Jul 2021 (12147 Read)
ត្រូវចេះរស់​ជាមួយ​នឹងជីវិតបច្ចុប្បន្ន
Public date : 15, May 2020 (63731 Read)
ឧបមាព្រះរតនត្រ័យ ២២​ យ៉ាង
Public date : 28, Jul 2019 (7756 Read)
ចូរកូនជាមនុស្សប្រដៅដោយងាយ
Public date : 27, Aug 2019 (23878 Read)
ក្អួត​ចេញ​មក​ទើប​បាន​ធូរ​
Public date : 21, Jul 2020 (47066 Read)
ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​យ៉ាង
Public date : 28, Jul 2019 (8767 Read)
កុំ​ទំនេរ​ក្នុងកិច្ចការ​ ព្រោះ​ថា​វេលា​មិន​សម្បូណ៌
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).