Sunday, 16 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 128,237
Today
Yesterday 169,179
This Month 2,991,440
Total ១៩៣,៥៤៦,៧៥៧
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (33117 Read)

ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​



 
អត្ត​ទណ្ឌ​សូត្រ​ទី​១៥

(​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា ) ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​ (សេចក្តី​ប្រ​ព្រឹត្ត​កាច​អា​ក្រក់​របស់​ខ្លួន ) អ្នក​ទាំង​ឡាយ​ ចូរ​មើល​ជន​អ្នក​ទាស់​ទែង​គ្នា​ តថា​គត​ (​កាល​នៅ​ជា​ពោ​ធិ​សត្វ​) បាន​តក់​ស្លុត​ហើយ យ៉ាង​ណា​ តថា​គត​ នឹង​សម្តែង​នូវ​សេក្តី​តក់​ស្លុត​ យ៉ាង​នោះ (​ដល់​អ្នក​ទាំង​ឡាយ) ។

ភ័យ​មក​កាន់​តថា​គត​ ព្រោះ​ឃើញ​នូវ​ពពួក​សត្វ​ កំពុង​ញាប់​ញ័រ​ (​ដោយ​តណ្ហា​ជាដើម​) ដូច​ពួក​មច្ឆ​ជាតិ​ ក្នុង​ទី​មាន​ទឹក​តិច​ ព្រោះ​ឃើញ​សត្វ​លោក​បៀត​បៀន​គ្នា​នឹង​គ្នា​ ។ លោក​មិន​មាន​ខ្លឹម​សារ​ ដោយ​ជុំ​វិញ​ទិស​ទាំង​ពួង​ រមែង​ញាប់​ញ័រ​ តថា​គត​ កាល​ប្រាថ្នា​នូវ​ភព​ (​ជា​ទី​ពឹង​) របស់​ខ្លួន​ ក៏​មិន​បាន​ឃើញ​ភព​ណា​មួយ​ដែល​ជរា​ធម៌​ជា​ដើម​ ជិះ​ជាន់​មិន​បាន​ សេចក្តី​មិន​រីក​រាយ​ បាន​កើត​មាន​ ដល់​តថា​គត​ហើយ ព្រោះ​បាន​ឃើញ​សត្វ​ទាំង​ឡាយ​ត្រូវ​ជរា​ធម៌​ជា​ដើម​ បៀត​បៀន​ហើយ​ ក្នុង​កាល​ជា​ទី​បំ​ផុត​ ត​ពី​នោះ​មក​ តថា​គត​បាន​ឃើញ​សរ​ ដែល​គេ​ឃើញ​បាន​ដោយ​កម្រ​អា​ស្រ័យ នៅ​ក្នុង​ហឫទ័យ​ ក្នុង​សត្វ​ទាំង​ឡាយ​នោះ​ ។

សត្វ​លោក​ដែល​សរ​ដោត​ជាប់​ហើយ រមែង​ស្ទុះ​ទៅ​កាន់​ទិស​ផ្សេង​ៗ​ បុគ្គល​ជា​បណ្ឌិត​ ដក​សរ​នោះ​បាន ទើប​មិន​ស្ទុះ​ទៅ​ មិន​លិច​ចុះ ។ (​អា​រម្ម​ណ៍​ជា​ទី​ស្រឡាញ់ គឺ​បញ្ច​កាម​គុណ​ណា​ មាន​ក្នុង​លោក​) ប្រ​ជុំ​ជន​ តែង​សម្តែង​នូវ​ភាសិត ជា​គ្រឿង​សិក្សា​ (មាន​ការ​សិក្សា​ដំរី​ជា​ដើម​) ដើម្បី​ឲ្យ​បាន​អា​រម្មណ៍​ជា​ទី​ស្រឡាញ់​នោះ បណ្ឌិត​មិន​គួរ​ខ្វល់​ខ្វាយ​ក្នុង​បញ្ច​កាម​គុណ​ ឬ​ក្នុង​កិច្ច​សិក្សា​នោះ​ឡើយ គប្បី​នឿយ​ណាយ ក្នុង​កាមា​រម្មណ៍ ដោយ​ប្រ​ការ​ទាំង​ពួង​ គប្បី​សិក្សា​នូវ​ព្រះ​និព្វាន​ បម្រុង​ខ្លួន ។

បុគ្គល​ជា​អ្នក​ប្រា​ជ្ញ​ គប្បី​ជា​អ្នក​មាន​សច្ចៈ​ (១) ជា​បុគ្គ​ល​មិន​ឃ្នើស​ឃ្នង​ មិន​មាន​មាយា លះ​បង់​ពាក្យ​ញុះ​ញង់ មិន​ក្រេវក្រោធ ឆ្លង​ឲ្យ​រួច​នូវ​លោភៈដ៏​លាមក​ នឹង​មច្ឆ​រិយៈ​ ។ នរ​ជន​មាន​ចិត្ត​ឱន​ទៅ​រក​ព្រះ​និព្វាន​ គប្បី​គ្រប​សង្កត់​នូវ​ការ​ដេក​លក់​ សេចក្តី​ខ្ជិល​ច្រអូស​ ការ​រួញ​រា មិន​គប្បី​ដំអក់​នៅ​ ដោយ​សេចក្តី​ប្រហែស​ធ្វេស​ មិន​គប្បី​តាំង​ខ្លួន​ក្នុង​មានះ​ដ៏​ក្រៃ​លែង​ ។

បុគ្គល​អ្នក​បង្អោន​ចិត្ត​ទៅ​រក​ព្រះ​និព្វាន​ មិន​គប្បី​ដឹក​នាំ​ ក្នុង​ពាក្យ​មុសាវាទ មិន​គប្បី​ធ្វើ​សេចក្តី​ស្នេហា​ក្នុង​រូប​ ត្រូវ​កំណត់​ដឹង​នូវ​មានះ ហើយ​គប្បី​វៀរ​ចេញ​ចាក​អំពើ​ដ៏​រួស​រាន់ ។ មិន​គប្បី​ស្រើប​ស្រាល​ទៅ​រក​បញ្ច​ក្ខន្ធ​ ដែល​ជា​របស់​ចាស់​ គឺ​ជា​អតីត​ មិន​គប្បី​ធ្វើ​សេច​ក្តី​ពេញ​ចិត្ត​នឹង​បញ្ចក្ខន្ធ​ ដែល​ជា​របស់​ថ្មី​គឺ​ជា​បច្ចុប្បន្ន​ មិន​ត្រូវ​សោក​ស្តាយ​និង​បញ្ច​ក្ខន្ធ​ ដែល​សា​ប​រ​លាប​ទៅ​ហើយ មិន​ត្រូ​វ​ជាប់​ស្អិត​នៅ​ក្នុង​តណ្ហា ។

តថា​គត​ពោល​នូវ​សេចក្តី​ជាប់​ចិត្ត​ គឺ​តណ្ហា​ថា ជា​អន្លង់​ធំ តថា​គត​ពោល​នូវ​សេចក្តី​ជក់​ចិត្ត​ គឺ​តណ្ហា​ ថា​ជា​គ្រឿង​លឿន​ទៅ​នៃ​ចិត្ត​ ថា​ជា​គ្រឿង​ជាប់​ញ៉ម​នៅ​នៃ​ចិត្ត​ ថា​ជា​អារម្មណ៍​នៃ​ចិត្ត ថា​ជា​គ្រឿង​ត្រិះ​រិះ (ព្រោះ​) កាម​តណ្ហា​ ដូច​ជា​ភក់​ សត្វ​ទាំង​ឡាយ​ អា​ច​ឆ្លង​បាន​ដោយលំបាក ។

អ្នក​ប្រាជ្ញ​ ជា​ព្រាហ្មណ៍ មិន​គេច​ចេញ​ចាក​សច្ចៈ រមែង​​តាំង​នៅ​លើ​ទី​ទួល​គឺ​ព្រះ​និព្វាន​ តថា​គត​ហៅ​បុគ្គល​នោះ​ថា​ជា​អ្នក​ស្ងប់​ ព្រោះ​លះ​អា​យ​តនៈ ទាំង​អស់ ។ បុគ្គល​នោះ​ ជា​អ្នក​ប្រាជ្ញ​ បុគ្គល​នោះ​ ជា​អ្នក​ដល់​នូវ​​វេ​ទ​ ជា​បុគ្គ​ល​ដែល​តណ្ហា​ និង​ទិដ្ឋិ​មិន​អា​ស្រ័យ​​នៅ​ហើយ ព្រោះ​ឃើញ​សង្ខា​រធម៌ (​ថា​ជា​របស់​មិន​ទៀត​ ជា​ទុក្ខ មិន​មែន​ខ្លួន) បុគ្គល​នោះ​ រមែង​ប្រ​ព្រឹត្ត​នៅ​ក្នុង​លោក​ដោយ​ប្រ​ពៃ​ មិន​ជា​ប់​ចិត្ត​ នឹង​បុគ្គ​ល​ណា​មួយ​ឡើយ ។

បុគ្គល​ណា​ បាន​ឆ្លង​ផុត​នូវ​កាម​ផង​នូ​វ​កិលេស​ គ្រឿង​ជាប់ ដែល​ឆ្លង​បាន​​ដោយ​កម្រ​ ក្នុង​លោក​ផង​ បុគ្គល​នោះ​ ឈ្មោះ​ថា​ កាត់​ខ្សែ​តណ្ហា មិនមាន​ចំណង រមែង​មិន​សោក​ មិន​សុប​សៅ ។ កិលេស​ ជា​តណ្ហា​ កើត​ឡើង​ (​ព្រោះ​ប្រារព្ធ) សង្ខារជា​អតតី​ អ្នក​ចូរ​ធ្វើ​កិលេស​ នោះ​ ឲ្យ​រីក​ស្ងួត​ ទៅ​កិលេស​គ្រឿង​កង្វល់​ (​មាន​រាគៈ ជា​ដើម​កើត​ឡើង​ព្រោះ​ប្រា​រព្ធ) សង្ខារ​ដែលនឹង​មាន​ទៅ​ខាងក្រោយ​ ចូរ​កុំ​មាន​ដល់​អ្នក​ឡើយ​ បើ​អ្នក​មិន​ប្រ​កាន់​ក្នុង​ធម៌​ជា​​កណ្តាល​ (​មាន​រូប​ជា​ដើម​ដែល​ជា​បច្ចុប្បន្ន​) អ្នក​នឹង​ទៅ​ជា​បុគ្គល​ស្ងប់​ ។

បុគ្គល​ណា​ មិន​មាន​សេចក្តី​ប្រ​កាន់​ក្នុង​នាម​និង​រូប​ ថា​ជា​របស់​អញ​សព្វ​កន្លែង​ទេ បុគ្គល​នោះ​ឯង​ រមែង​មិន​សោក​ ព្រោះ​នាម​រូប​ដែល​មិន​មាន​ផង​ មិន​ទ្រុឌ​ទ្រោម​ទៅ​ក្នុង​លោក​ផង​ ។ កង្វល់​ថា នេះ​របស់​អញ នោះ​ជា​របស់​ជន​ដទៃ​ មិន​មាន​ ដល់​បុគ្គល​នោះ កាល​មិន​បាន​នូវ​វត្ថុ​ដែល​ប្រ​កាន់​ថា របស់​អញ រមែង​សោក​ថា អញ​គ្មាន​ដូច្នេះឡើយ ។

បុគ្គល​ដែល​មិន​មាន​ឫស្សា មិន​មាន​សេច​ក្តី​ត្រេក​អរ​ ជា​អ្នក​មិន​ញាប់​ញ័រ​ ជា​អ្នក​ស្ងប់​រម្ងាប់​ ក្នុង​អាយ​តនៈ​ខាង​ក្នុង​ ខាង​ក្រៅ​ ទាំង​អស់ តថា​គត​ កាលបើ​មាន​បុគ្គល​ចូល​មក​សួរ​អា​និសង្ស​របស់​បុគ្គល​មិន​ញាប់​ញ័រ​នោះ ក៏​នឹង​សម្តែង​ (អា​និ​សង្ស​ទាំង​ ៤ មិន​មាន​ឫស្សា​ជា​ដើមនោះ ) ។ (​បណ្តា​សង្ខារ​ទាំង​ ៣ មាន​ បុញ្ញ​ភិ​សង្ខារ​ជាដើម​) សង្ខារ​ណា​មួយ​ មិនមាន​ដល់​បុគ្គល​ អ្នក​មិន​ញាប់​ញ័រ​ អ្នក​ដឹង​ច្បាស់​ (​នូវ​ត្រៃ​លក្ខណ៍) បុគ្គល​នោះ វៀរ​ស្រឡះ​ចាក​សង្ខារ​ទាំង​ ៣​ នោះ រមែង​ឃើញ​សេច​ក្តី​ក្សេម​ក្នុង​ទី​ទាំង​ពួង ។

អ្នក​ប្រាជ្ញ​ រមែង​មិន​និយាយ​អួត​ (​ដោយ​មានះ​ថា អញ​ជា​បុគ្គល​ស្មើ​គ្នា​ ) ក្នុង​ពួក​បុគ្គល​ស្មើ​គ្នា (​ថា​អញ​​ជា​បុគ្គល​ថោក​ទាប​) ក្នុង​ពួក​បុគ្គល​ដែល​ថោក​ទាប​ (​ថា​អញ​ជា​បុគ្គល​ប្រសើរ​) ក្នុង​ពួក​ដែល​ប្រ​សើរ​ បុគ្គល​នោះ​ជាអ្នក​ស្ងប់ ប្រាស​ចាក​សេច​ក្តី​កំណាញ់ រមែង​មិន​ប្រ​កាន់ មិន​អន្ទះ​សារ ។

ចប់​ អត្ត​ទណ្ឌ​សូត្រ​ទី ១៥
___________________________________
(១) សច្ចៈ ៣​ យ៉ាង​គឺ វាចា​សច្ចៈ ញាណ​សច្ចៈ មគ្គ​សច្ចៈ ។ អដ្ឋ​កថា ។

ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដក​ភាគ ៥៤ ទំព័រ ៣១៣-៣១៧
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (99037 Read)
ឧបាយ​ឲ្យ​កើត​ធម៌​របស់​បព្វជិត ឬសមណៈ
Public date : 30, Jul 2019 (7144 Read)
អសប្បុរស​ និង​សប្បុរស​ប្រក​ប​ដោយ​ធម៌​៤​យ៉ាង​ ផ្សេង​គ្នា​
Public date : 30, Jul 2019 (73359 Read)
ភិក្ខុ​ណា​ គ្មាន​សេចក្តី​ក្រោធ​ មិន​ចង​សេចក្តី​ក្រោធ​ទុក
Public date : 29, Jul 2019 (6817 Read)
ឧបាយប្រចាំជីវិត
Public date : 28, Jul 2019 (9814 Read)
ការងារ​មាន​តម្លៃចំពោះ​មនុស្ស​នៅ​ត្រង់​ណា?
Public date : 18, Aug 2019 (36675 Read)
មិន​គួរ​មើល​ងាយ​បាប​ថា មាន​ប្រ​មាណ​តិច
Public date : 28, Jul 2019 (19659 Read)
ជីវិតអន្ធការ
Public date : 30, Jul 2019 (41415 Read)
អ្នក​បាន​គុណ​វិ​សេស​ដូច​ម្តេច ថា​ជា​ព្រាហ្មណ៍​ ថា​ជា​សមណៈ
Public date : 20, Jul 2020 (55190 Read)
អំពី​ក្រ​៥​យ៉ាង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).