Wednesday, 12 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 73,349
Today
Yesterday 120,641
This Month 2,063,117
Total ១៩២,៦១៨,៤៣៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (75385 Read)

វិធី​ថែរក្សា​ទ្រព្យ៤យ៉ាង



Audio
 
វិធី​ថែរក្សា​ទ្រព្យ៤យ៉ាង

ក/ ចេះ​ស្វែង​រក​របស់​ដែល​បាត់​

របស់​ដែល​បាត់ ជួន​កាល​បាត់​ដោយ​អស់​បុណ្យ ជួន​ការ​បាត់​ដោយ​អកុសល​បៀតបៀន​ជួន​កាល​ក៏​បាត់ ដោយ​អាស្រ័យ​ការ​ធ្វេស​ប្រហែស​នៃម្ចាស់​របស់។ ប៉ុន្តែ​បើ​ទុក​ជាទ្រព្យ​នោះ​ត្រូវ​បាត់បត់​ទៅ​ដោយ​ប្រការ​ណា​ក៏​ដោយ ក៏​ត្រូវ​ស្វែង​រក​ដែល ព្រោះ​ថា​ជួន​កាល​អាច​ឃើញ​មកវិញ​ដោយ​ពិតប្រាកដ តែ​ថា​បើ​រក​មិន​ឃើញ​ទេ ត្រូវ​ចេះ​ទទួល​ស្គាល់​ការ​ពិត​ផង ត្រូវ​ចេះ​ហាម​ប្រាម​ចិត្ត​ដែល​សោក​ស្ដាយ​ខ្លាំងៗ និង​សេចក្ដី​ក្រោធ​ខឹង​កុំ​ឲ្យ​កើត​ឡើង បើ​មិន​ដូច្នោះ​ទេ យើង​មិន​មែន​បាត់​បង់​ត្រឹម​តែ​ទ្រព្យ​ប៉ុណ្ណោះ​ទេ ទ្រព្យ​ដែល​បាត់​នោះ បាន​ឆក់​យក​នូវ​សេចក្ដី​សុខ​របស់​យើង​ទៅ​ជា​មួយ​ផង​ដោយ​ពិត។

២/ ចេះ​ជួសជុល​របស់​ដែល​ខូច​ឬ​ចាស់

វត្ថុ​សម្រាប់​ប្រើប្រាស់​ទាំង​អស់ សុទ្ធ​តែត្រូវ​ប្រែប្រួល​និង​ចាស់​គ្រាំគ្រា ទីបំផុត​នឹង​ត្រូវ​ខូច​ខាត​ទៅ​ដោយ​ឥត​មាន​សេសល់​ឡើយ ប៉ុន្តែ​ថ្វី​បើ​យ៉ាង​នេះ​ហើយ​ក៏​ដោយ បើ​ចេះ​ថ្នម​វា​ក៏​អាច​ប្រើប្រាស់​បាន​កាល​យូរអង្វែង មិន​សូវ​ខាត​ប្រាក់​ក្នុង​ការ​ទិញ​របស់​ថ្មី​មក​ប្រើ​ជំនួស ហើយ​យើង​អាច​សន្សំ​ប្រាក់​សម្រាប់​ទុក​ធ្វើ​ជា​ដើម​ទុន​ក្នុង​មុខ​របរ ឬ​ក៏​អាច​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​ផ្សេង​ទៀត​បាន។

របស់របរ​ខ្លះ មិន​មែន​ថា​ចាស់​រហូត​ដល់ប្រើ​លែង​បាន​នោះ​ទេ គ្រាន់​តែ​អន់​រូប​អន់​រាង​បន្តិច​ប៉ុណ្ណោះ ដូច​ជា​នៅ​ក្នុង​រឿង​ទូរស័ព្ទ ត្រឹម​តម្លៃ​ ៧០ ឬ ៨០ ដុល្លា ក៏​ល្មម​សម​គួរ​នឹង​ប្រើប្រាស់​ក្នុងការ​ទំនាក់ទំនង​គ្នា​បាន​ដោយ​ស្រួល​ទៅ​ហើយ ប៉ុន្តែ​ដោយ​ចង់​ដេញ​ម៉ូត​ដេញ​សម័យ ត្រូវ​ថែម​ ១០០ ឬ ២០០ ដុល្លា​ទៀត​ដើម្បី​ដូរ​យក​របស់​ថ្មី ទង្វើ​បែប​នេះ មិន​មែន​ត្រឹម​តែ​ដើម្បី​ប្រយោជន៍​រស់​នោះ​ទេ គឺ​ថា​ប្រាក់​ដែល​បន្ថែម​ពី​លើ​នេះ គឺ​ជា​ការ​បូជា​តណ្ហា​ដោយ​ពិត។ ចំណែក​ភិក្ខុសាមណេរ ត្រូវ​តែ​គិត​អំពី​បញ្ហា​នេះ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ។

ប្រុស​សង្ហា មិន​មែន​ដោយ​សារ​ទូរស័ព្ទ​ទេ បូរាណ​បាន​ពោល​ថា " ស្រីស្រស់​ព្រោះ​ចរិយា ប្រុស​សង្ហា​ព្រោះ​វិជ្ជា " ចំណែក​បព្វជិត ក៏​មិន​ខុស​ពីស្ត្រី​ប៉ុន្មាន​ដែរ បើ​មាន​តែ​វិជ្ជា​ខ្វះ​ចរិយា ដូចផ្លែ​ល្វា​ល្អ​តែ​ក្រៅ។

របស់​ខ្លះ​ចាស់​ទៅ​មែន តែ​នៅ​មាន​ប្រយោជន៍ ហើយ​បើ​របស់​នោះ​មិន​ចេះ​យំ​ទារចំណី​ស៊ី​ទេ គប្បីតែ​ថែរក្សា​ទុក​ឲ្យ​បាន​ល្អ ជួន​កាល​ពេល​នេះ​យើង​មិន​ត្រូវ​ការ ដោយ​អាង​ថា មាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ថ្ងៃ​ណា​មួយ​យើង​នឹង​អាច​ត្រូវ​ការ​វា​ជាក់​ជា​មិន​ខាន។

គ/ បរិភោគ​ល្មម​ប្រមាណ
ការ​បរិភោគល្មម​ប្រមាណ សំដៅ​ដល់​ការ​ចេះ​សន្ដោសក្នុង​ការ​បរិភោគ មិន​ល្មោភ​តាម​តែ​ចំណង់ ព្រោះ​យើង​មិន​មែន​បរិភោគ​តែ​មួយ​ពេលហើយ​ឈប់​នោះ​ទេ ត្រូវ​គិតទៅ​ដល់​ថ្ងៃ​ក្រោយ​ផង ក្រែង​លោរក​មិន​បាន​ដូច​ថ្ងៃ​នេះ។

ឃ/ មិន​តាំង​បុរស​ឬស្ត្រី​ទ្រុស្ដ​សីល​ជា​ធំ


បុរស​ឬស្ត្រី ដែល​ទ្រុស្ដសីល​ក្នុង​ទី​នេះ​សំដៅ​យក​បុរស​ស្ត្រី​ណា ដែល​មិន​មាន​ការ​ស្មោះ​ត្រង់ ហើយ​ចូលចិត្ត​ប្រព្រឹត្ត​អបាយមុខ ដូច​ជា​ល្បែង​ស៊ីសង​ជាដើម។ ការ​ដែល​ប្រគល់​ឲ្យ​បុរស​ឬស្ត្រី​ប្រភេទ​នេះ ឲ្យ​ជា​អ្នក​កាន់កាប់​ទ្រព្យសម្បត្តិតែង​តែ​មាន​ការ​វិនាស​អន្តរាយ​មិន​ខាន​ឡើយ ដូច​នៅ​ក្នុង​ខុទ្ទកនិកាយ សុត្តនិបាត ឧរគវគ្គបរាភវសូត្រទី ៦ គាថា​ទី ១១ ព្រះមានព្រះភាគទ្រង់​ត្រាស់​​តប​បញ្ហា​របស់​ទេវតា​ថា

" ឥត្ថឹសោណ្ឌឹ វិកិរណឹ
បុរិសំ វាប តាទិសំ
ឥស្សរិយស្មឹ ឋបេតិ
តំ បរាភវតោ មុខំ"

ប្រែថា " បុរស​បុគ្គល​តាំង​ស្ត្រី​អ្នក​លេង​ខ្ជះខ្ជាយ ឬ​បុរស​បែប​នោះ​ដែរ ក្នុង​ឋានៈ​ជា​ធំ​នោះ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស " ។

បុរស​ស្ត្រី​ដែល​ខ្ជះខ្ជាយ​ដូច្នេះ ប្រៀប​ដូច​ជា​កញ្ជើ​ដែល​មាន​បាត់ធ្លុះ បើ​ទុក​ជា​គេ​ខំ​ដាក់​របស់​បំពេញ​យ៉ាង​ណា ក៏​មិន​អាច​ពេញ​បាន​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jun 2012 (9509 Read)
ភិក្ខុប្បាតិមោក្ខប្រែ
Public date : 26, Jul 2019 (14876 Read)
ធ្វើ​បុណ្យ​ដើម្បី​អ្វី​? ធ្វើ​បុណ្យ​ដើម្បី​លាង​បាប​?
Public date : 29, Jan 2021 (39819 Read)
បើ​កូន​ស្រី​ម៉ែ​ធ្វើ​ល្អ​ហើយ​ឲ្យ​គេ​ថាចុះ
Public date : 02, Feb 2021 (42685 Read)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
Public date : 24, Jul 2019 (10530 Read)
ធម្មបទ​គាថា បាបវគ្គទី ៩
Public date : 27, Jul 2019 (19941 Read)
ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន
Public date : 30, Jul 2019 (6535 Read)
អម្ពដ្ឋសូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).