Tueday, 18 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 79,259
Today
Yesterday 153,723
This Month 3,255,530
Total ១៩៣,៨១០,៨៤៧
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (7571 Read)

ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤ យ៉ាង



Audio

 

ទ្រព្យ​សម្បត្តិ​រក​បាន​មកហើយ មិន​មែន​ថា​មិន​ត្រូវ​អស់​ទៅ​វិញ​នោះ​ទេ ប៉ុន្តែ​គួរ​តែ​ឲ្យ​អស់​ក្នុង​ហេតុ​ដែល​គួរ​អស់។ ព្រះពុទ្ធសាសនា​បាន​បង្រៀន​ឲ្យ​មនុស្ស​ចេះ​បែងចែក​ទ្រព្យជា ៤ ចំណែក​ក្នុង​ការ​ចំណាយ​គឺ

១/ ចិញ្ចឹម​ជីវិត​ខ្លួន​ឯង មាតាបិតា បុត្រ ភរិយា ឬ​ទាសកម្មករ​ដែល​នៅ​ជា​មួយ​ខ្លួន។
២/ ចាយទ្រព្យ​ដើម្បី​ការពារ​ទ្រព្យ គឺ​ចាយ​ដោយ​ការ​វៃឆ្លាត ដើម្បី​ដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេចក្ដី​អន្តរាយ​ផ្សេងៗ ដូច​ជា​អន្តរាយ​ព្រោះ​ភ្លើង ព្រោះទឹក ឬ​ក៏​អន្តរាយ​ព្រោះ​ចោរ​ជាដើម។
៣/ ចាត់ចែង សម្រាប់​ជួយ​សង្គ្រោះ​ញាតិ​និង​ទុក​សម្រាប់​ទទួល​ភ្ញៀវ ដែល​មក​ពី​ចម្ងាយ... ( សំដៅ​ដល់​ពលី៥យ៉ាង មាន​ញាតិ​ជាដើម ) ។
៤/ ចាត់ចែង​បរិច្ចាគទាន ដល់​សមណព្រាហ្មណ៍ អ្នក​មាន​សីល​ជាទី​ស្រឡាញ់។

ការ​អស់​ទៅ​នៃ​ទ្រព្យ​សម្បត្តិ តាម​វិធី​ដែល​រៀបរាប់​មក​នេះ ឈ្មោះ​ថា​អស់​ទៅ​ដោយប្រពៃ មិន​គួរ​ឲ្យ​ស្ដាយ​ឡើយ តែ​ដែល​អស់​ទៅ​ហើយ ថែម​ទាំង​ជួយ​ឲ្យ​រង្គៀស​នោះ គឺ​សំដៅ​យក​ការ​ចំនាយ​ប្រាក់ ក្នុងរឿង​អបាយមុខ​ផ្សេងៗដូចជា:
- ចំណាយក្នុង​ការ​ដើរលេងស្រី
- ចំណាយ​ក្នុង​ការ​ផឹកទឹក​ស្រវឹង និង​សេពគ្រឿងញៀន​ផ្សេងៗ
- ចំណាយ​ក្នុង​ការ​សប្បាយ​បរិភោគ ក្នុង​ភាព​ជា​អ្នក​លេង​ស៊ី
- ចំណាយ​ក្នុង​ការ​លេង​ល្បែង​ស៊ីសង
- ចំណាយ​ក្នុង​ការ​ ដើរ​លេង​តាម​ច្រកល្ហក​រឿយៗ​នៅ​ពេល​យប់​ព្រលប់
- ចំណាយ​ក្នុង​ការ​ដើរ​មើល​មហោស្រព ឬ​ល្បែង​ច្រៀង​រាំ​រឿយៗ
- ប្រកប​រឿយៗ នូវ​ការ​ខ្ជិល​ច្រអូស
- សេពគប់​បាប​មិត្ត។

សេចក្ដី​ដូច​បាន​រៀបរាប់​មក ខាង​លើ​នេះ សុទ្ធ​តែ​ជា​អបាយ​មុខ​ទាំង​អស់ បូរាណ​ពោល​ថា " អបាយមុខ ជង្រុកហិន " ដូច្នេះ​ត្រូវ​តែ​ជៀសវាង​ឲ្យ​ឆ្ងាយ បើ​មិន​ដូច្នេះ​ទេ ពិត​ជា​បង់​ទាំង​ទ្រព្យ អភ័ព្យទាំង​បុណ្យ និង​ធ្ងន់​ដោយ​បាប​មិន​ខាន។

ជីវិត​របស់​យើង​ម្នាក់ៗ មាន​តម្លៃ​ណាស់សម្រាប់​រង្វង់​ក្រុម​គ្រួសារ។ ស្វាមីភរិយា តែងត្រូវ​ការ​ភាព​ស្មោះ​ត្រង់​រវាង​គ្នា​និង​គ្នា កូន​ប្រុស​ស្រី​តែង​ត្រូវ​ការភាព​កក់ក្ដៅ​ពី​ឪពុកម្ដាយ ចំណែកឪពុកម្ដាយ ក៏​ត្រូវ​ការ​នូវ​ភាព​ឱនលំទោន​និង​ការ​ស្ដាប់​បង្គាប់​ពី​កូន​វិញ​ដែរ។ ដូច្នេះ បើ​សមាជិក​នីមួយៗ​នាំ​ក្រុម​គ្រួសារ​ណា មិន​យក​ទ្រព្យ​សម្បត្តិ​ទៅ​ចំណាយ​ក្នុង​រឿង​អបាយ​មុខ​ផ្សេងៗ​ទេ ក្រុម​គ្រួសារ​នោះ​ ពិត​ជា​មាន​សុភមង្គល មិន​មាន​ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ឡើយ។

ការ​ចិញ្ចឹម​ជីវិត​ស្មើ​នេះ សំដៅ​ដល់​ការ​ដឹង​ប្រមាណ​ក្នុង​ការ​ចាយវាយ​ទ្រព្យ​សម្បត្តិ មិន​ខ្ជះខ្ជាយ ឬ​ថា​មិន​ហ៊ឺហា​តាម​សម័យ គឺ​ចេះ​សម្លឹង​មើល​កាល​ជា​អនាគត ព្រោះ​មនុស្ស​គ្រប់​គ្នា​ដែល​កើត​ពេញ​លក្ខណៈ​ជា​មនុស្ស បើ​មិន​ស្លាប់​ពីក្មេង​ទេ គង់​តែ​នឹង​ក្លាយ​ទៅ​ជា​អ្នក​គ្រប់គ្រង​ក្រុម​គ្រួសារ​មួយ​មិន​ខាន ហើយ​អ្នក​ដែល​អាច​គ្រប់គ្រង់​ក្រុម​គ្រួសារ​បាន​ល្អ មិន​មែន​ជា​មនុស្ស​ខ្ជះខ្ជាយ​ឬ​ថា ជា​មនុស្ស​គ្មាន​គំនិត​នោះ​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 24, Jul 2019 (7320 Read)
សេចក្តី​ប្រកាន់
Public date : 22, May 2020 (17906 Read)
អធិប្បាយពាក្យថាគុណ
Public date : 28, Jul 2019 (8461 Read)
ទំនុកបំរុងភរិយា​ដោយ​ធម៌​ ៥​ យ៉ាង
Public date : 27, Jul 2019 (10788 Read)
ការ​ងារ​មាន​តម្លៃ​ចំពោះ​មនុស្ស​នៅ​ត្រង់​ណា​?
Public date : 15, May 2020 (3094 Read)
ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប
Public date : 26, Jul 2019 (11548 Read)
គុណ​នៃ​សេច​ក្តី​លំបាក​
Public date : 15, Sep 2019 (15668 Read)
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌
Public date : 25, Jul 2019 (7467 Read)
បឋម​សប្បុរិស​សូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).